ជូ ជេត «ស្រី» ទៅរៀននយោបាយស្រុកយួន ឆ្នាំ១៩៥០ ។ ឆ្នាំ ១៩៥១ ចូលបក្ស កុំម្មុយនិស្តឥណ្ឌូចិន ។ ពីឆ្នាំ ១៩៥១-៦៣ ធ្វើកាសែតប្រជាជន ទំនាក់ទំនងបក្សផ្សេងៗ បង្កើតបក្ស ពលករ ដែលមាន កែវ មាស ហង់ សុនហាក់ នៅតាមតំបន់មាន ភឹម ទុំ ភួង ។ល។ ឆ្នាំ ១៩៦៣ «២ខែ» ជាប់គុកជុំគ្នាជាមួយខ្មែរយៀកមិញ ។ ពេលចេញពីគុក ជូ ជេត និង ប្រពន្ធ «លី» មិនអាន កាសែត ចាំទទួលដំណឹងពីអ្នកដឹកនាំបក្ស ហើយរាយការណ៍ឲ្យ សាឡុត ស ។ បានចេញទៅជនបទកំពង់ស័លតឺ់ កសាងសេអ៊ីអា ។ ឆ្នាំ ១៩៦៦ បានឲ្យប្រពន្ធទៅដាំបាយឲ្យមេដឹកនាំធំ បំពេញភារកិច្ចសំលាប់មេដឹកនាំធំៗ ដោយដាក់ថ្នាំបំពុលសំលាប់ «បងទី ១ និង បង វ៉ាន់» ។ ឯខ្លួនឯងបានខិតខំបង្កើតជាច្រើន សហការណ៍ជាមួយ យួន និង បូព៌ា ។
Physical Description:
In 1950, Chou Chet alias Sy was sent to study politics in Vietnam. In 1951, [Chou Chet] joined the Indo-Chinese Communist Party. From 1951-63, [Chet] worked for Pracheachon Newspaper, collaborating with other parties to create the Workers' Party, led by Keo Meas and Hong Thun Hak, who lived in the region. [Chou Chet] also contacted Phim, Tum, and Phuong, etc. In 1963, [Chou Chet] and his wife, Ly, closed the newspaper and waited for information from their leaders to report to Saloth Sar. He left his house for Kampong Speu to build up CIA forces. In 1966, he took his wife to work as a cook for high ranking leaders in order to have her carry out the task of killing them (Brother Number 1 and Bother Van) with poison. At the same time, he tried to form traitorous groups in collaboration with the Vietnamese and Eastern Zone.
ខ្ញុំនឹងលេីកយកក្រុមនិយមយួនមកបង្ហាញប៉ុន្ដែអ្នកខ្លះមិនមានក្នុងរូបភាពនេះនោះទេ៖
- សុន សេន ជាឧបនាយករដ្ឋមន្រ្ដីក្រសួងការពារជាតិ ជាចារកម្មយួន
- អៀងសារី ជាឧបនាយករដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ច ជាចារកម្មយួន
- វ៉ន វេត ជាឧបនាយករដ្ឋមន្រ្ដី ក្រសួងកាបរទេសជាចារកម្មយួន
- ណៃសារ៉ាន់ ជាគណៈលេខាបក្សប្រចាំភូមិភាគឥសាន្ដជាចារកម្មយួន
- ជូ ជេត គណៈលេខាបក្សប្រចាំភូមិភាគបស្ចឹមជាចារកម្មយួន
- កែវ មាស គណៈលេខាបក្សតំបន់ក្រចេះនិងជាគណ:កម្មាធិការកណ្តាលបក្សកុម្មុយនិស្តកម្ពុជា ជាចារកម្មយួន
- រស់ ញឹម គណៈលេខាបក្សប្រចាំភូមិភាគពាយ័ព្យ និងជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជាចារកម្មយួន
- យន់ យ៉ាត រដ្ឋមន្រ្តីអប់រំជាតិ ប្រពន្ធរបស់សុន សេន ជាចារកម្មយួន។
សុនសេន ទៅកន្លែងណាងាប់ប្រជាជនកន្លែងហ្នឹង ពេលសុន សេន ទទួលផែនការសម្ងាត់ដែលយួនផ្ញើរមកអោយ សុន សេន អានសំបុត្រជាភាសាយួនរួចហេីយ សុនសេន បានដុតសំបុត្រនោះចេាលភ្លាមៗអង្គុយមេីលទាល់តែឆេះអស់ទេីបដេីរចេញ ។ តើអ្នកណាទៅជួយបាន បើសូម្បីតែ សុន សេន មានឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាសម័យនោះ ដូច្នេះរាល់ផែនការសម្លាប់ខ្មែរគឺសុន សេន ជាអ្នកអនុវត្តន៍តាមការបញ្ជារបស់យួនទាំងអស់។ ក្រោយពេលលោក ប៉ុល ពត ដឹងថា សុន សេន ជាជនក្បត់បក្សវាហួសពេលអស់ទៅហើយពលរដ្ឋខ្មែររាប់លាននាក់ត្រូវបានស្លាប់ដោយសារតែស្នាដៃជនក្បត់ សុន សេន នេះឯង។
សុនសេន ទៅកន្លែងណាងាប់ប្រជាជនកន្លែងហ្នឹង ពេលសុន សេន ទទួលផែនការសម្ងាត់ដែលយួនផ្ញើរមកអោយ សុន សេន អានសំបុត្រជាភាសាយួនរួចហេីយ សុនសេន បានដុតសំបុត្រនោះចេាលភ្លាមៗអង្គុយមេីលទាល់តែឆេះអស់ទេីបដេីរចេញ ។ តើអ្នកណាទៅជួយបាន បើសូម្បីតែ សុន សេន មានឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាសម័យនោះ ដូច្នេះរាល់ផែនការសម្លាប់ខ្មែរគឺសុន សេន ជាអ្នកអនុវត្តន៍តាមការបញ្ជារបស់យួនទាំងអស់។ ក្រោយពេលលោក ប៉ុល ពត ដឹងថា សុន សេន ជាជនក្បត់បក្សវាហួសពេលអស់ទៅហើយពលរដ្ឋខ្មែររាប់លាននាក់ត្រូវបានស្លាប់ដោយសារតែស្នាដៃជនក្បត់ សុន សេន នេះឯង។
(ប្រវត្តិ សុន សេន)
https://www.facebook.com/2149772618631634/videos/570304813450071/
(ប្រវត្តិ អៀង សារី)
https://www.facebook.com/2149772618631634/videos/2461487447256334/
(ប្រវត្តិ វ៉ន វេត)
https://www.facebook.com/2149772618631634/videos/2137907289623872/
(ប្រវត្តិ ណៃ សារ៉ាន់)
https://www.facebook.com/2149772618631634/videos/399061984199181/
(ប្រវត្តិ ជូ ជេត)
https://www.facebook.com/2149772618631634/videos/2180316965518915/
(ប្រវត្តិ កែវ មាស)
https://www.facebook.com/2149772618631634/videos/265718544324878/
(ប្រវត្តិ រស់ ញឹម)
https://www.facebook.com/2149772618631634/videos/786919868331569/
(ប្រវត្តិ យន់ យ៉ាត)
https://www.facebook.com/2149772618631634/videos/2021687464614804/
# ជូ ជេត ហៅមិត្តសីុ #លេខាភូមិភាគបច្ចឹម របបកម្ពុជាប្រជាធិបតេយ្យជូជេតជាចារកម្មរបស់យួនដែលមករស់នៅក្នុងប្រទេសកម្ពុជាមុនឆ្នាំ1960ទៅទៀត។ ជូជេតជាអ្នកសរសេរកាសែតដែលបម្រេីរអេាយនរយេាបាយពួកកម្មុយនីស្តដែលពេលនេាះកំពុងមានកម្លាំងតិចតួចនៅឡេីយក្នុងឆ្នាំ1965 ជូជេតសរសេរអត្ថបទជាច្រេីនដែលភាគច្រេីនវាយប្រហាទៅលេីសម្តេចសីហនុនឹងមន្រ្តីមួយចំនួនទៀត។ នៅពេលមុនព្រឹត្តិការណ៍1970ជូជេតបានមានឈ្មេាះបេាះសំឡេងម្នាក់ដែរដែលសរសេរវាយប្រហាទៅលេីរបបដឹកនាំដេាយសម្តេចសីហនុនឹងបានបញ្ឆេាះកំហឹងដល់បាតុករដែលកំពុងបាតុកម្ម។សូមជម្រាមថាជូជេរមានទីលំនៅខាងភូមិភាគចម្ចឹមនេាះតែម្តង ដូច្នេាះហេីយនៅពេលដែលពួកកម្មុយនីស្តឈ្នះ(ខ្មែរក្រហម)បានតែងតាំងអេាយសមមិត្តជូជេរហៅមិត្តសីុអេាយធ្វេីជាលេខានៅខាងភូមិភាគបច្ចឹមនេាះផ្ទាល់តែម្តង៕ សូមអភ័យទេាសបងប្អូនផងដែលយេីងខ្ញុំបានសរសេរក្នុងវីដេអូថា ជូជេត ជាលេខាភូមិភាគពាយ័ព្យ ពេលនេះយេីងសុំកែវិញ ជូជេតហៅសមមិត្តសីុជាលេខាភូមិភាគបច្ចឹម៕
លោក ពេជ្រ ជឹម អតីតគណៈស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់សវនាការក្នុងសំណុំរឿង០០២វគ្គទី២កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ុល ពត មេស្ថាបនិករបបខ្មែរក្រហម និងតា ម៉ុក គណៈភូមិភាគនិរតីប្រចាំនៅខេត្តតាកែវ មានជម្លោះប្រដាប់អាវុធជាមួយគ្នា។
អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដដែលនេះបញ្ជាក់ថា ជម្លោះបានផ្ទុះឡើងនៅដើមឆ្នាំ ១៩៧៩ ហើយ នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋខ្មែរក្រហមមិនបានធ្វើអន្តរាគមន៍ក្នុងរឿងនេះទេ។
«ទីបំផុត តាម៉ុក និងប៉ុល ពតទាស់គ្នា។ មហាយក្សជល់គ្នា។ បងនួន និង បងភា ឱបដៃមើល។ មានផ្ទុះអាវុធម៉ាប្រ៉ាវ។ បានទប់ទាន់ទៅប៉ុល ពតប្រគល់អំណាចឲ្យតាម៉ុកទាំងអស់។ ទាំងយោធា ទាំងនយោបាយ ទាំងបក្ស តាម៉ុក ឡើងរៀបចំ»។
កាលពីថ្ងៃពុធ សាក្សីដដែលបានបញ្ជាក់ថា បរាជ័យរបស់ពួកកុម្មុយនិស្តខ្មែរក្រហមគឺដោយសារការកាប់សម្លាប់ផ្ទៃក្នុង។
លោកពេជ្រ ជឹមរៀបរាប់ថា មានការប្រជែងអំណាចគ្នារវាងតាម៉ុក គណៈតំបន់នីរតីដែលក្នុងនោះមានខេត្តតាកែវ និង ឈ្មោះស៊ី ដែលជាអនុប្រធានភូមិភាគ និងការបោសសំអាតខ្សែបណ្តាញដទៃទៀតបានធ្វើឲ្យមានការកាប់សម្លាប់ជាប្រព័ន្ធដែលជាលទ្ធផលនៃការបង្កើតឲ្យមានតុលាការកាត់ទោសបទឧក្រិដ្ឋរហូតដល់រាល់ថ្ងៃនេះ។
នៅថ្ងៃព្រហស្បតិ៍នេះសាក្សីដដែលបានបន្តរៀបរាប់បន្ថែមថា មេដឹកនាំយោធាគឺតាម៉ុកមានជម្លោះដណ្តើមអំណាចជាមួយសមមិត្តរបស់ខ្លួន។
«រឿងតាម៉ុក និងជូ ជេត អត់ត្រូវគ្នានាំឲ្យបំបែក(ភូមិ)ភាគឲ្យនៅមួយម្នាក់។ បំបែកហើយសែនៅកំពត (ត្រូវចោទ)ថា ខ្ញុំយួនទាក់ទងខ្សែយួន ហើយត្រូវដកទៅសៀមរាប។ ដល់សៀមរាបចាប់(ខ្លួន)បាត់។ ហើយគ្នាយើងយូរៗទៅ ដណ្តើមគ្នាធ្វើធំ។ ខ្មែរយើងអញ្ចឹង។ ខ្ញុំនិយាយត្រង់ហើយ»។
លោក ថេត សម្បត្តិ សហផលិតករខ្សែភាពយន្តឯកសារអំពីរបបខ្មែរក្រហមរឿងសត្រូវរបស់ប្រជាជនឬ Enemies of People ហើយលោកកំពុងរៀបចំផលិតខ្សែភាពយន្តឯកសារលើកទី២ស្តីពីទំនាស់ផ្ទៃក្នុងរបស់ពួកខ្មែរក្រហមនេះ បានបញ្ជាក់ថា ទំនាស់ផ្ទៃក្នុងរបស់ក្រុមមេដឹកនាំខ្មែរក្រហមបាននាំឲ្យមានការបែកបាក់ចុះខ្សោយនៃរបបដឹកនាំកុម្មុយនិស្តរបស់ខ្លួន។
«សាច់រឿងដែលគាត់និយាយហ្នឹង វាមានចូលមួយផ្នែកខ្លះ។ ការស៊ីជម្រៅ ដូចខ្ញុំបាននិយាយរួចហើយ វាមានជាប់ទាក់ទិននឹងអតីតកម្មាភិបាលខ្មែរក្រហមក្នុងរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលរាល់ថ្ងៃ និងទាក់ទិននឹងប្រទេសក្រៅ ប៉ុន្តែខ្ញុំសុំមិនបញ្ចេញថា ប្រទេសណាទេ ប៉ុន្តែគឺអ្នកទាក់ទងអស់នោះហើយដែលបង្កឲ្យមានបញ្ហាការកាប់សម្លាប់រង្គាលនៅក្នុងស្រុកខ្មែរយើងហ្នឹងបាទ»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមត្រូវផ្ដួលរំលំដោយកងទ័ពតស៊ូប្រឆាំងរបស់កម្ពុជា ដោយមានការគាំទ្រពីកងទ័ពវៀតណាមនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩។
របបកុម្មុយនិស្តខោអាវខ្មៅនេះបានបង្កឲ្យមានការស្លាប់ ការសម្លាប់ប្រជាពលរដ្ឋយ៉ាងតិច១,៧លាននាក់ក្នុងការគ្រប់គ្រងអំណាចជាងបីឆ្នាំ។
មេដឹកនាំខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួនពីរនាក់កំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿង០០២គឺនួន ជា អតីតប្រធានសភាខ្មែរក្រហម និង ខៀវ សំផន អតីតប្រមុខរដ្ឋ។ ជនជាប់ចោទទាំងពីរត្រូវផ្តន្ទាទោសម្តងហើយឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងការកាត់ទោសលើកទី១៕
សាក្សីថា ខ្លួនបានដឹងពីផែនការជម្លៀសប្រជាជនពីទីក្រុង
ភ្នំពេញៈ អតីតអ្នកឡើងត្នោតលោក នូ ម៉ៅ បានផ្តល់សក្ខីកម្ម នៅសាលាក្តីខ្មែរក្រហម កាលពីម្សិលមិញថា សូម្បីតែលោកជា«មនុស្សសាមញ្ញម្នាក់» ក៏បានដឹងអំពីផែនការមេនៃការបោសសម្អាតទីក្រុងនានាក្នុងប្រទេសកម្ពុជាយ៉ាងច្បាស់មុនពេលការដួលរលំទីក្រុងភ្នំពេញឆ្នាំ១៩៧៥។
ខណៈការបង្ហាញអត្តសញ្ញាណខ្លួនលោកថា ជា«មនុស្សសាមញ្ញ»អាចនឹងមានការពិភាក្សាជជែកវែកញែកចំពោះការថ្លែងថា លោកគឺជាអ្នកភូមិម្នាក់និងជាមេដឹកនាំថ្នាក់ឃុំកាលពីពេលដំបូងក្នុងបដិវត្តន៍ខ្មែរក្រហមនោះលោក ម៉ៅ បានអះអាងថា ថ្នាក់លើរបស់ខ្មែរក្រហម បានធ្វើផែនការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ តាំងពីដើមឆ្នាំ១៩៧៣ដែលផ្ទុយនឹងទឡ្ហីករណ៍កាលពីពេលមុនរបស់ក្រុមការពារ ក្តីដែលលើកឡើងថា ការបោសសម្អាតទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥ ជាការសម្រេចចិត្តភ្លាមៗដែលធ្វើឡើងដើម្បីកាត់បន្ថយការខ្វះខាតស្បៀងអាហារ។
លោក ម៉ៅ បានថ្លែងដោយរៀបរាប់អំពីវគ្គអប់រំរយៈពេល២ខែក្នុងឆ្នាំ ១៩៧៣ ថា៖ «ពេលខ្លះ [មេបញ្ជាការយោធាតាម៉ុក] បានសុំឲ្យខ្ញុំទៅចូលរួមកិច្ចប្រជុំយោធាហើយបន្ទាប់មកគាត់និយាយអំពីការវាយប្រហារទីក្រុងភ្នំពេញហើយភ្លាមៗបន្ទាប់ពីការរំដោះទីក្រុងភ្នំពេញប្រជាជនទាំងអស់ត្រូវជម្លៀសចេញ»។ «ពេលខ្លះ គាត់(តាម៉ុក)ក៏ព្រមានទៅកម្មាភិបាលមូលដ្ឋានផងដែរជាពិសេសអ្នកដែលចង់តតាំងការជម្លៀសទាំងនោះ»។
លោកបានកត់សម្គាល់អំពីអ្នកប្រឆាំងថា៖ «ពួកគេមានទស្សនៈថា អ្នករស់នៅទីក្រុងនឹងមិនចេះធ្វើស្រែចម្ការទេហើយគួរតែស្ថិតនៅកន្លែងដែលពួកគេកំពុងរស់នៅនោះហើយមនុស្សទាំងនោះបន្ទាប់មកត្រូវបានប្រាប់ព្រមានជាផ្លូវការដោយ តាម៉ុក ជាច្រើនលើក»។
នៅទីបំផុតអ្នកប្រឆាំងទាំងនេះបានទទួលរងចំណាត់ការលើសពីការព្រមានទៅទៀត។ លោក ម៉ៅ បន្តថា កម្មាភិបាលជាន់ខ្ពស់ដូចជា ជូ ជេត ហ៊ូ នឹម និង ហ៊ូ យន់ ទាំងអស់គ្នាបានសម្ដែងមន្ទិលសង្ស័យ អំពីទស្សនវិស័យនោះហើយនៅទីបំផុតពួកគេត្រូវបានយកទៅគុកទួលស្លែង ដែលជាគុកធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
លោកបន្តថា៖ «ហ៊ូ យន់ បានមកធ្វើសន្និបាតមួយហើយប្រជាជនជាច្រើន ដែលជាសមាជិកបានមកចូលរួមការជួបជុំនោះ ហើយនាំគ្នានិយាយប្រឆាំងអំពីការជម្លៀសប្រជាជនហើយគាត់មានការប្តេជ្ញាយ៉ាងខ្លាំងថា នឹងមិនអាចមានប្រជាជនត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញទេ»។ «ក្រោយមកគាត់បានបាត់ខ្លួន»៕ PS
នៅក្នុងចម្លើយដែលអានដើម្បីឲ្យ ឌុច ធ្វើការផ្ទៀងផ្ទាត់ក្នុងសវនាការនោះទៀត ឌុច ក៏បានសារភាពអំពីការចាប់និងសម្លាប់មនុស្សជាប្រព័ន្ធយ៉ាងដូច្នេះទៀតថា ៖ «ឧទាហរណ៍ នៅពេលដែលប្រធានការិយាល័យសន្តិសុខភូមិភាគបស្ចិម ឈ្មោះ វី ត្រូវបានគេចាប់ខ្លួន ខ្ញុំក៏បានឃើញអ្នកទោសជាច្រើនពីភូមិភាគនោះបានមកដល់ដែរ។ ពួកគេបានត្រូវចាប់ខ្លួន ក្រោយពីមានការចាប់ខ្លួនចៅហ្វាយរបស់ វី ឈ្មោះ ជូ ជេត ហៅ ស៊ី។ នេះគឺជាការអនុវត្តមនោគមន៍វិជ្ជា ហូជីមិញ មុននឹងកាប់ឫស្សី ត្រូវឆ្ការបន្លាចេញសិន។ នៅតំបន់ពាយ័ព្យក៏ដូចគ្នាដែរ។ លំនាំនៃការសម្លាប់តាមមនោគមន៍វិជ្ជាហូជីមិញនេះ បានត្រូវបញ្ជាក់យ៉ាងច្បាស់តាមរយៈបញ្ជីអ្នកទោស។ គិតមកដល់ខែមករា ឆ្នាំ១៩៧៩ មន្ទីរស-២១ មានអ្នកទោសមកពីស្ទើរតែគ្រប់ភូមិភាគ ក្រសួង និងអង្គភាពយោធាទូទាំងប្រទេស»។
By ឌឹ ខេមបូឌា ដេលី -April 19, 2020 តើមានមូលហេតុអ្វីខ្លះដែលជម្រុញឲ្យចលនាកុម្មុយនិស្តខ្មែរក្រហមបានជ័យជំនះ?
ជ័យជំនះរបស់ចលនាបដិវត្តន៍ខ្មែរក្រហមនៅថ្ងៃ១៧ មេសា ១៩៧៥ ផុសចេញពីកត្តាមួយចំនួន មានដូចជាការផ្តាច់ជំនួយស.រ.អាដល់របប សាធារណរដ្ឋខ្មែរ ស.រ.អាដកដៃចេញពីសង្រ្គាមមនោគមន៍វិជ្ជានៅតំបន់ឥណ្ឌូចិន ទាហាន មន្រ្តីរដ្ឋការខ្មែរបាក់ទឹកចិត្តនឹងសង្រ្គាមរ៉ាំរ៉ៃ ព្រាត់ប្រាសគ្រួសារ អំពើពុករលួយ ខ្មែរមជ្ឈដ្ឋានខ្លះនៅមានភក្តីចំពោះសម្តេច នរោត្តម សីហនុ និង ការវាយរន្ថើនសម្រុកកាន់កាប់ទីក្រុងភ្នំពេញជាចុងក្រោយ។
យើងសូមមិនពណ៌នាអំពីជីវិត និង ការពិសោធន៍របស់ប្រជាពលរដ្ឋម្នាក់ៗនាសម័យក្រោយជ័យជំនះ ១៧មេសា នោះទេ ព្រោះថា មួយនគរខ្មែរ មនុស្សរាប់លាន់នាក់រស់ក្នុងរបបខ្មែរក្រ ហមជួបប្រទះនឹងវិនាសកម្ម សោកនាដកម្មសឹងតែគ្រប់គ្នា ហើយសឹងតែដូចៗគ្នាទៅទៀត គ្រាន់តែមានទំហំទុក្ខសោកខុសគ្នាខ្លះប៉ុណ្ណោះ។ យើងសូមពិនិត្យទៅលើហេតុផលមួយចំ នួន ដែលកើតមាននៅពេលនោះ ហើយមានពលរដ្ឋខ្មែរខ្លះមិនបានដឹងពិតប្រាកដនៅពេលនោះ ព្រោះតែអ្នកនយោបាយគេព្យាយាមលាក់ គេមិនចង់និយាយ ឬ មិនហ៊ាននិយាយឲ្យ ពលរដ្ឋខ្មែរដឹង។
ក្នុងខួប៤៥ឆ្នាំនៃជ័យជំនះរបស់ខ្មែរក្រហម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បានផ្លាស់ប្តូរសង្គមខ្មែរឲ្យធ្លាក់ក្នុងសភាពខ្មៅងងឹត ល្វីងជូរចត់ រកអ្វីប្រៀបពុំបាន ហើយដែលសកលលោកស្គាល់ច្បាស់ជាងគេ លើសពីហេតុការណ៍នៅស្រុកខ្មែរផ្សេងៗទៀតនោះ យើងសូមរៀបរាប់តែអំពីវាសនា កម្ម ផល អ្នកនយោបាយ និង កម្មាភិបាលជាន់ខ្ពស់ខ្មែរមួយចំនួន ដែលមានចំណែកក្នុងព្រឹត្តិការណ៍ ១៧មេសា ជូនពលរដ្ឋខ្មែរជ្រាបថា តើអ្នកណាធ្វើអ្វីខ្លះនិយាយអ្វីខ្លនៅឯណា ថ្ងៃណា ខែណា ឆ្នាំណា។
គួរបញ្ជាក់ថា គ្រាដំបូងនៃជ័យជំនះនោះ ក្រុមខ្មែរក្រហមចិននិយម និង ក្រុមខ្មែរយៀកមិញក្រហមយួននិយម រស់នៅ ធ្វើការជាមួយគ្នាក្នុងស្រុកខ្មែរយ៉ាងហោចណាស់រហូតដល់ឆ្នាំ១៩៧៧។ ក្នុងសង្រ្គាមជាមួយរបប សាធារណរដ្ឋខ្មែរ ចន្លោះឆ្នាំ១៩៧១ ១៩៧៣ ខ្មែរយៀកមិញម្នាក់ ជាមេកងវរសេនាធំ បានបញ្ជាឲ្យសំ លាប់ខ្មែរសីហនុនិយមចូលព្រៃម៉ាគីជាច្រើនពាន់នាក់ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ក្រុមខ្មែរយៀកមិញក្រហមមានថានៈជារដ្ឋមន្រ្តី គណៈតំបន់ មេបញ្ជាការកងពល កងរវៈ ហើយតូចបំផុតថានៈជាគណៈស្រុក។
តាមប្រភពច្បាស់ការណ៍ថា អំឡុងខែមេសា ១៩៧៥ អង្គភាពយោធាខ្មែរក្រហមរបស់សមមិត្ត ហេង សំរិន បោះទីតាំងក្នុងវត្តព្រែកក្របៅ ឬ វត្តព្រែកអំពិល ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ត្រើយខាងកើតទន្លេមេគង្គ នៅបញ្ឆិតមូលដ្ឋានកងនាវាចរណ៍សាធារណរដ្ឋខ្មែរនៅ កៀនឃ្លាំង ដែលមានការសម្លាប់យ៉ាងរង្គាលនៅទីនោះ។
តាមឯកសារចងក្រងដោយបណ្ឌិត Raoul Jennar ពីប្រទេសបែលហ្សិក ថ្ងៃ១៧មេសា ១៩៧៥ យោធាខ្មែរក្រហមប្រហារជីវិតមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាន់ខ្ពស់ស្ទើរគ្មានសល់ម្នាក់ឡើយ។ អាណិកជនយួនប្រមាណ២សែន ៥ម៉ឺននាក់ ក្នុងចំណោម ៤សែននាក់ ចាកចេញពីប្រទេសកម្ពុជា។ សាឡុត ស ចូលភ្នំពេញថ្ងៃ ២៤ មេសា។ សមាជជាតិពិសេសពីថ្ងៃ២៥ដល់២៧ មេសា មានប្រតិភូ៣១១នាក់ចូលរួម៖ ១២៥នាក់ តំណាងអង្គការ ១១២នាក់ តំណាងកងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា ២០រូប តំណាងព្រះសង្ឃ ៤១នាក់ តំណាងរណសិរ្ស រួបរួមជាតិកម្ពុជា ១៣នាក់ តំណាងរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។ គេដូរឈ្មោះកម្ពុជា ជាកម្ពុជាប្រជាធិបតេយ្យ ទទួលស្គាល់សម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ ហើយរក្សាទុករាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ជារដ្ឋាភិបាលរបស់ កម្ពុជាប្រជាធិបតេយ្យ។
ក្នុងមហាមិទីងនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្រុងភ្នំពេញ ពីថ្ងៃ២០ ដល់ថ្ងៃ២៥ ឧសភាសមមិត្ត សាឡុត ស និង នួន ជា បង្ហាញគោលការណ៍នយោបាយ ៨ចំណុច ដល់កម្មាភិបាលនយោបាយនិងយោធា កម្ពុជាប្រជាធិបតេយ្យ។ ទី១, ជម្លៀសប្រជាជនចេញពីក្រុង ពីទីប្រជុំជនជាអចិន្ត្រៃយ៍ ហើយបែងចែកជាពីប្រភេទ គឺអ្នកក្នុងតំបន់រំដោះ និង អ្នកទីក្រុង; ទី២, លុបបំបាត់ទីផ្សារគ្រប់បែបយ៉ាង; ទី៣, លុបបំបាត់មិនឲ្យមានលុយចាយ; ទី៤, ផ្សឹកព្រះសង្ឃឲ្យទៅធ្វើស្រែ; ទី៥, សម្លាប់អ្នកមាននិន្នាការសាធារណរដ្ឋខ្មែរ; ទី៦, បង្កើតសហករណ៍ទូទាំងប្រទេស; ទី៧, បណ្តេញជនជាតិយួនឲ្យអស់ពីប្រទេសកម្ពុជា; ទី៨, រាយកម្លាំងទ័ពតាមព្រំដែន ជាពិសេសព្រំដែនជាមួយយៀកណាម។ សមមិត្ត ម៉ាត់ លី ជា ស៊ីម និង ហេង សំរិន ក៏បានជួយប្រមូលកម្លាំងឲ្យសម្រេចផែនការនេះដែរ។ គួររំឭកថា កម្ពុជាប្រជាធិបតេយ្យ និង សាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម ប៉ះទង្គិចគ្នាតាមផ្លូវទ័ពជាញឹកញាប់រឿងទឹកដី តាមកោះនិង តាមដែនគោក តាំងពីបានជ័យជំនះរៀងៗខ្លួនលើរបបគេហៅថា បរិវារចក្រពត្តិអាមេរិកនោះមក។
ពីថ្ងៃ២១ ដល់ថ្ងៃ២៥ ឧសភា ១៩៧៥ មានការប្រទូស្តរាយខាងកម្លាំងទ័ពរវាងកងកម្លាំងកម្ពុជា ប្រជាធិបតេយ្យ និង កម្លាំងខ្មែរយៀកមិញក្រហម ដឹកនាំដោយ ទៀ បាញ់ នៅតំបន់ខេត្តកោះកុង។ ថ្ងៃទី២ មិថុនា សាឡុត ស និង ង្វៀង វ៉ាន់លិញ ចរចាគ្នានៅហាណូយ ក្នុងទិសដៅបង្កើតគណៈកម្មការចម្រុះព្រំដែន។
ថ្ងៃ១៨ កក្កដា លោក សារិន ឆាក និង ជួន ប្រាសិទ្ធិ ទៅក្រុងភ្យុងយ៉ាង យាងសម្តេច នរោត្តម សីហនុ ចូលស្រុក តែព្រះអង្គមិនព្រម។ ដើមខែសីហា សមមិត្ត ហ៊ូ យន់ ជំទាស់ការវាយប្រហារលើយៀកណាម សុំលាពីតំណែង ហើយក៏បាត់ខ្លួនរហូតតែម្តង។ ថ្ងៃ១៨ សីហា សម្តេច ប៉ែន នុត និង សមមិត្ត ខៀវ សំផន ទៅស្រុកចិន ហើយចិនសន្យាផ្តល់ជំនួយសន្ធឹកសន្ធាប់ដល់របបថ្មី។
សម្តេច ប៉ែន នុត និង លោក ខៀវ សំផន ទៅភ្យុងយ៉ាង ស្នើថ្វាយតំណែងជាប្រមុខរដ្ឋដល់សម្តេច នរោត្តម សីហនុ។ ព្រះអង្គសព្វព្រះទ័យទទួល។ ថ្ងៃ៣០ កញ្ញា រដ្ឋអំណាចចាប់ខ្លួនអ្នកបដិវត្តជើងចាស់ឈ្មោះ ម៉ី ផូពីក្រុម សឺង ង៉ុកមិញ ហៅអាចារ្យ មៀន សម័យឥស្សរៈ។
ឆ្នាំ១៩៧៦ ដើមខែមករា សមមិត្ត ខៀវ សំផន សម្តេច នរោត្តម សីហនុ និង ព្រះជាយា អ្នកម្នាង ម៉ូនិក សីហនុ យាងបំពេញទស្សនកិច្ចក្នុងខេត្តកំពង់ចាម។ ខែកុម្ភៈ យាងបំពេញទស្សនកិច្ចនៅបាត់ដំបង ស៊ីសុផុន សៀមរាប អង្គរ និង កំពង់ធំ។ ទស្សនកិច្ចនោះ ត្រូវគេបកប្រែថា ជាផែនការចង់ធ្វើរដ្ឋប្រហារ។ ថ្ងៃ១១ ដល់១៣ មេសា ១៩៧៦ សភាតំណាងប្រជាជនកម្ពុជា បើកសម័យប្រជុំពិសេសលើកទី១ ក្រោមអធិបតីសមមិត្ត នួន ជា មនុស្សទី២ក្នុងអង្គការ។
ក្នុងឱកាសនោះ សមមិត្ត សាឡុត ស បានសម្រេចបញ្ចេញឈ្មោះរបស់ខ្លួនឲ្យដឹងថា ប៉ុល ពត តែម្តង។ ថ្ងៃ២០ សីហា ១៩៧៦ រដ្ឋអំណាចចាប់ខ្លួនឈ្មោះ ឈូក អតីតខ្មែរឥស្សរៈ ជាសមាជិកគណៈកម្មាធិការប្រតិបត្តិតំបន់បូព៌ា។ ថ្ងៃ២៥ កញ្ញា ចាប់ឈ្មោះ កែវ មាស ។ ថ្ងៃ ១៥ តុលា ចាប់ឈ្មោះ កែវ មុនី។ ថ្ងៃ១ វិច្ឆិកា ចាប់រដ្ឋមន្រ្តី ក្រសួងកសិកម្ម នង សួន ។ ថ្ងៃ២៩ ធ្នូ ចាប់ឈ្មោះ ស៊ាន អាន អតីតឯកអគ្គរាជទូតនៅហាណូយ និង ប៉េកាំង។
ឆ្នាំ១៩៧៧ ថ្ងៃ២៥ មករា ចាប់រដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម កូយ ធួន ដល់ថ្ងៃ២៦ មករា ចាប់រដ្ឋមន្រ្តី ក្រសួងសាធារណការ ទូច ភឺន ។ ខែកុម្ភៈ ចាប់រដ្ឋមន្រ្តី សួ ដឹម ។ ថ្ងៃ១៤ មីនា ចាប់ឈ្មោះ ភោគ ឆាយ ថ្ងៃ១០ មេសា ចាប់រដ្ឋមន្រ្តី ក្រសួង ឃោសនាការ ហ៊ូ នីម ថ្ងៃ៦ ឧសភា ចាប់ឈ្មោះ ទីវ អុល។
ហ៊ូ នីម ត្រូវគេសម្លាប់នៅថ្ងៃ៦ កក្កដា។ ខែវិច្ឆិកា ១៩៧៧ ស ភឹម រៀបកម្លាំងប្រឆាំងប៉ុល ពត ហៅថា កម្លាំងបដិវត្តពិតប្រាកដនៃកម្ពុជា។ មុននោះបន្តិច ក្រុមនិយមហាណូយ បានយករថយន្តយោធាជំនួយចិនប្រមាណជិត១០០គ្រឿង ទៅលាក់ក្នុងព្រៃក្រាស់នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលមានកងពល០៩បោះទីតាំងនៅទីនោះ។ ថ្ងៃ១៦ ធ្នូ កងពលធំយួនចំនួន៥ មានទាហាន៦ម៉ឺននាក់ ចូលទឹកដីខ្មែរក្នុងខេត្តតាកែវ កំពត ព្រៃវែង និងស្វាយរៀង។ ថ្ងៃ៣១ ធ្នូ ចិនដឹកសម្ភារសឹកដល់ប្រទេសកម្ពុជាឲ្យ ប៉ុល ពត។
ក្រោយទាហានយួនចូលបោះទីតាំងក្នុងទឹកដីខ្មែរ រដ្ឋការក្រុងហាណូយនៅថ្ងៃ៥ កុម្ភៈ ១៩៧៨ បានស្នើចរចារឿងព្រំដែនលើចំណុច៣ ប៉ុន្តែ រដ្ឋាភិបាល ប៉ុល ពត បដិសេធ ថ្ងៃ៨ កុម្ភៈ។
នៅថ្ងៃ២៦ មីនា ចាប់ឈ្មោះ ជូ ជេត គណៈភូមិភាគបស្ចិម។ ខែមិថុនា ចាប់រដ្ឋមន្រ្តី ចំការកៅស៊ូ ឈ្មោះ ផួង។ មុន ស ភឹម ធ្វើអត្តឃាតថ្ងៃ៣ ខែមិថុនា កម្លាំងក្រុម ប៉ុល ពត ក្រោមការដឹកនាំរបស់ សុន សេន បានចាប់សមមិត្ត ហេង សំរិន ។
ប៉ុន្តែ ស ភឹម បានស្នើ ប៉ុល ពត ថាទុកឲ្យគាត់ដោះស្រាយ។ ស ភឹម ឲ្យសមមិត្ត ហេង សំរិន រត់ទៅស្រុកយួន។ ក្រុម ប៉ុល ពត បានហៅកម្មាភិបាលតំបន់បូព៌ា ថាសុទ្ធតែពួក ក្បាលយួន ខ្លួនខ្មែរ។ ថ្ងៃ១១ មិថុនា ចាប់ ញឹម រស់ ហៅ មូល សម្បត្តិ ពីតំបន់ ឦសាន។
យួនប្រើទ័ពវាយលុកកម្ពុជាពីថ្ងៃ២៦ ២៨ មិថុនា ដល់ថ្ងៃ១០ កក្កដា ១៩៧៨ ក្នុង តំបន់ចំការកៅស៊ូ។ ខែវិច្ឆិកា ចាប់ឧបនាយករដ្ឋមន្រ្តី វន វ៉េត រដ្ឋមន្រ្តី ក្រសួង ទូរគមនាគមន៍ ម៉ី ព្រេង រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម ចេង អាន ។
ថ្ងៃ៥ វិច្ឆិកា ១៩៧៨ គណៈប្រតិភូចិន ធ្វើទស្សនកិច្ចត្រួតពិនិត្យគ្រឿងអាវុធយុទ្ធភណ្ឌចិនផ្តល់ឲ្យ ប៉ុល ពត ដូចជារថក្រោះ រថពាសដែក យន្តហោះចម្បាំង និង ពិនិត្យការស្ថាបនាវាលយន្តហោះក្នុងខេត្តកំពង់ឆ្នាំង ដែលមានជាង វិស្វករ និង ជំនាញការចិនប្រមាណ៥ពាន់នាក់ធ្វើការ។
ថ្ងៃ២ ធ្នូ នៅស្នួល ខេត្តក្រចេះ ក្រុមប្រឆាំងរបប ប៉ុល ពត ប្រមូលផ្តុំ រៀបផែនការក្រោមការរៀបចំ ជួយជ្រោមជ្រែងពីយោធាយួន ដាក់ឈ្មោះថា រណសិរ្សសាមគ្គីជាតិសង្រ្គោះកម្ពុជា ដឹកនាំដោយសមមិត្ត ហេង សំរិន ដោយចង់បង្ហាញថា៖ បន្តប្រពៃណីកុម្មុយនិស្តឥណ្ឌូចិន ប៉ុន្តែ ជាខ្មែរ។ ប្រទេសទទួលស្គាល់ចលនាប្រឆាំង ប៉ុល ពត មុនគេ គឺ យៀកណាម លាវ និង សូវៀត ។
តាមសៀវភៅ និពន្ធដោយបណ្ឌិត Stephen Morris មានចំណងជើងថា ហេតុអ្វីយៀកណាមឈ្លានពានកម្ពុជា ឯកសារផ្ទៃក្នុងបក្សនាឆ្នាំ១៩៧៦បង្ហាញថា ប៉ុល ពត បានព្យាយាមលើកសំណួរថា តើខ្មែរយៀកមិញ ពោលគឺពួក ក្បាលយួន ខ្លួនខ្មែរ ចេញអស់ពីជួរដឹកនាំហើយឬនៅ។ តាមការសង្កេត ពួកនេះមិនទាន់ចេញអស់ទេ។ ពួកមេរោគ ពួកក្បត់ទាំងនេះ បន្តធ្វើសកម្មភាពប្រឆាំងពីគ្រប់ជ្រុង។ តាម ប៉ុល ពត បញ្ជាក់អះអាង យួនបង្ករឿងតាមព្រំដែនរហូត រួចចោទថា កម្ពុជាប្រជាធិបតេយ្យ ជាអ្នកនាំអាទិ៍ជម្លោះព្រំដែន។
ប៉ុល ពត ពោលថា កម្ពុជាថ្មី មិនសូវមានជំនួយពីបរទេសដូចប្រទេសដទៃទេ។ បើខ្មែរដើរសុំគេ ប្រហែលជាបានខ្លះដែរ ប៉ុន្តែ មិនចង់ដើរសុំទាន។ ធ្វើដូច្នោះ វាប៉ះពាល់ដល់មាគ៌ានយោ បាយរបស់ខ្លួន។ អ្នកសង្កេតការណ៍យល់ថា ប៉ុល ពត ដើរនយោបាយ ខ្លួនទីពឹងខ្លួន មិនសូវមានជំនឿលើបច្ចេកវិជ្ជាទេ។
ក្នុងឯកសារបក្សនៅខែមិថុនា ឆ្នាំ១៩៧៦ ហៅថា ទង់បដិវត្ត អ្នកដឹកនាំបក្ស កុម្មុយនិស្តកម្ពុជា យល់ថា បច្ចេកវិជ្ជាមិនមែនជាកត្តាកំណត់ដាច់ខាតដើម្បីជ័យជំនះនោះទេ កត្តាកំណត់នៃបដិវត្តន៍ គឺនយោបាយ ប្រជាជនបដិវត្ត និង យុទ្ធវិធីបដិវត្ត។ សេចក្តីប្រកាសខ្លះ ហាក់ដូចជាបង្ហាញអំពី អំនួត ឬ ប្រមាទ មើលស្រាលបញ្ហា។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំខ្មែរក្រហម បានបង្ហាញគំនិតនិងជំហរជាតិនិយមពេកក្រៃ មិនព្រមនៅក្រោមនឹមបរទេសយួនតាមផែនការកុម្មុយនិស្តឥណ្ឌូចិន មិនចង់បាត់បង់ទឹកដី។ មេដឹកនាំយួនចាត់ទុកក្រុម ប៉ុល ពត ជាក្រុមសើរើនិយម ឯករាជ្យនិយម ចង្អៀតចង្អល់ គ្មានចេតនាអន្តរជាតិនិយម។
មេបក្សកុម្មុយនិស្តយួន ឡេ ហ្ស័ន ប្រាប់ឯកអគ្គរដ្ឋទូតសូវៀតប្រចាំហាណូយថា គេចេះប្រាស្រ័យជាមួយខ្មែរ៖ ពេលណាត្រូវប្រើធម៌ក្តៅ ពេលណាត្រូវប្រើធម៌ត្រជាក់។ មេដឹកនាំយៀកណាម មើលឃើញថា មេខ្មែរក្រហមសម្លាប់ខ្មែរយៀកមិញ ដែលយួនទុកចិត្តនោះស្ទើរតែគ្មានសល់ ដូច្នេះ ហាណូយពុំមានសម្ព័ន្ធមិត្តបង្កប់ក្នុងជួររដ្ឋាភិបាលខ្មែរតទៅទៀតទេ។ មធ្យោបាយតែមួយគត់ គឺរំលាយរបបខ្មែរក្រហម រួច រើសមនុស្សរបស់គេដាក់ឲ្យកាន់អំណាច ដែលមិនមែនជាបច្ចាមិត្រ មិនសើរើរឿងចាស់៕
- សាឡុត ស កើតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩២៥ នៅភូមិព្រែកស្បូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងគ្រួសារកសិករមួយមានដីស្រែជាង ១០ហិកតារ មានផ្ទះក្បឿងធំទូលាយ នៅឯត្រើយម្ខាងស្ទឹងសែន ចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីក្រុងកំពង់ធំ។ ឪពុកឈ្មោះ ប៉ែន សាឡុត ម្តាយឈ្មោះ សុក ណែម មានបងប្អូន៧នាក់។ សាឡុត ស ជាកូនពៅគេ។ ប៉ុន្តែ ឯកសារខ្លះបានបញ្ជាក់ថា សាឡុត ស កើតនៅឆ្នាំ១៩២៨ ហើយថា ការដាក់ឆ្នាំកំណើតឆ្នាំ ១៩២៥នេះ គឺដើម្បីតាំងខ្លួនជារៀមច្បងក្នុងចំណោមអ្នកតស៊ូខ្មែរក្រហមផ្សេងៗទៀត ដែលមានវ័យស្របាលៗខ្លួនតែប៉ុណ្ណោះ។
- សាឡុត សួង ជាបងប្រុសរបស់ សាឡុត ស បានឲ្យដឹងថាក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ព្រះមហាក្សត្រមុនីវង្ស ដោយមានការហែហមដោយព្រះបរិវារមួយចំនួនផង ពេលយាងទៅបំពេញទស្សនកិច្ចនៅក្រុងកំពង់ធំ រួចហើយព្រះអង្គបានឈៀងយាងទៅលេងផ្ទះរបស់ក្រុមគ្រួសារសាឡុត ស នៅឯភូមិព្រែកស្បូវនោះ ព្រោះបងស្រីជីដូនមួយគាត់ម្នាក់ ត្រូវបានព្រះមហាក្សត្រមុនីវង្ស សព្វព្រះទ័យយកធ្វើជាមហេសី ក្នុងចំណោមហេសីសំខាន់ៗជាច្រើនរូបទៀត គឺអ្នកម្នាងឃុន មាឃ។
- នៅក្នុងឆ្នាំ ១៩២២ សាឡុត សួង ដែលកាលនោះគឺមានអាយុ១២ ឆ្នាំ ត្រូវបានឪពុកបញ្ជូនអោយទៅសិក្សានៅទីក្រុងភ្នំពេញ ដោយស្នាក់នៅក្នុងវត្តបទុមវត្តី នៅក្បែរព្រះបរមរាជវាំង។ ៦ឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩២៨ ដោយសារឥទ្ធិពលរបស់អ្នកម្នាងឃុន មាឃ ជាស្នំព្រះមហាក្សត្រមុនីវង្ស និងជាបងជីដូនមួយ សាឡុត សួង ក៏មានឱកាសចូលបម្រើការងារជាមន្ត្រីពិធីការនៅក្រុងព្រះបរមរាជវាំង តាំងពីពេលនោះមក។
- បងប្រុស ពល ពត ឈ្មោះ សាឡុត សេង ប៉ុន្មានឆ្នាំក្រោយមក សាឡុត សួង ក៏បានរៀបការជាមួយនឹងសិល្បការនីរបាំព្រះរាជ្យទ្រព្យម្នាក់ ឈ្មោះជាសាមី។ បន្ទាប់មកទៀត ប្អូនស្រីម្នាក់សាឡុត សួង ឈ្មោះសាឡុត រឿង អាយុ ១៤ឆ្នាំ បានមករស់នៅជាមួយសាឡុត សួងនៅក្រុងភ្នំពេញដែរ មិនយូរប៉ុន្មាន សាឡុត រឿង ក៏បានក្លាយជាស្នំឯកម្នាក់ទៀត ក្នុងចំណោមស្នំ ៦០ នាក់ របស់ព្រះមហាក្សត្រមុនីវង្ស នឹងគេដែរ។
- អ្នកម្ដាង មាឃ បងស្រីជីដូនមួយ ពល ពត និងជាស្នំឯក របស់ព្រះមហាក្សត្រមុនីវង្ស ចំណែកសាឡុត ស ជាប្អូនពៅវិញ ពេលអាយុបាន៦ ឆ្នាំ ត្រូវបានឪពុកបញ្ជូនឲ្យស្នាក់នៅរៀនសូត្រ ជាមួយព្រះសង្ឃនៅវត្តបុទុមវត្តី ដែលនៅខាងត្បូងព្រះបរមរាជវាំង ក្បែរកន្លែងធ្វើការរបស់សាឡុត សួង និងកន្លែងស្នាក់នៅរបស់ សាឡុត រឿង ជាបងៗនៅក្នុងព្រះបរមរាជវាំងដែរ។ អស់រយៈពេល២ឆ្នាំក្រោយ អ្នកម្នាងឃុន មាឃ ជាបងស្រីជីដូនមួយ ក៏ជួយឲ្យសាឡុត ស បានចូលរៀននៅមិស្ស ដែលជាសាលាឯកជនរបស់អង្គការសាសនាកាតូលិកមួយ និងស្នាក់នៅផ្ទះរបស់សាឡុត សួង និងប្រពន្ធឈ្មោះជា សាមី ជាបងបង្កើតនិងបងថ្លៃនោះ។ សាឡុត ស រៀននៅសាលាបឋមសិក្សាមិស្ស (Ecole Miche)ជាសាលាកាតូលិកនៅភ្នំពេញ។ អស់រយៈពេល៦ឆ្នាំ ហើយបាននប្តការសិក្សានៅសាលាបច្ចេកទេស (សាលាដែក) នៅឬស្សីកែវ បន្តទៀត។
- សាឡុត រឿង បងស្រីរបស់ពលពត និងជាស្នំឯក របស់ព្រះមហាក្សត្រមុនីវង្ស បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឬស្សីកែវ គាត់បានទទួលអាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។គាត់បានសិក្សាខាងអេឡិចត្រូនិចវិទ្យុនៅក្នុងទីក្រុងប៉ារីស ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។ គាត់បានចូលរួមជាសំងាត់ជាសមាជិកក្នុងអង្គការមជ្ឈមណ្ឌលម៉ាក្សស៊ីស (Cercle Marxiste) ។ ក្រោយមក សាឡុត ស ក៏បានចូលជាសមាជិកបក្សកុម្មុយនិស្តបារាំង (PCF)ផងដែរ ។
- សាឡុត ញឹម បងប្រុសរបស់ ពល ពត ក្រោយពីប្រលងធ្លាក់បន្តគ្នាបីឆ្នាំមក គាត់បានបង្ខំចិត្តត្រលប់ទៅប្រទេសកម្ពុជា វិញ ក្នុងខែមេសា ឆ្នាំ១៩៥៣។ ក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅចូលរួមតស៊ូជាមួយបក្សប្រជាជនបដិវត្តន៍ខ្មែរ ដឹកនាំដោយ សឺង ង៉ុកមិញ និងទូ សាមុត នៅតំបន់បោះទីតាំងរបស់កងទ័ពវៀតមិញនៅក្នុងព្រៃក្របៅ ត្រង់ព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តព្រៃវែង ក្បែរព្រំដែនវៀតណាម។
- មេដឹកនាំគណៈបក្សប្រជាជនបដិវត្ដន៍ខ្មែរ ដែលបង្កើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ ក្រោយពីមានសន្និសីទនៅក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ កងទ័ពវៀតមិញទាំងអស់ ត្រូវដកចេញពីកម្ពុជា ។ ខណៈនោះ អ្នកតស៊ូក្នុងបក្សប្រជាជនបដិវត្តន៍ខ្មែរ ក៍ត្រូវបែងចែកជាពីរ គឺជាង១០០០នាក់ ដឹកនាំដោយ សឺង ង៉ុកមិញ បានសម្រេចចិត្តចាកចេញពីប្រទេសជាមួយកងទ័ពវៀតមិញ ដើម្បីទៅរស់នៅប្រទេសវៀតណាមខាងជើង។ ក្រៅពីនោះ សុខចិត្តរស់នៅក្នុងប្រទេសដើម្បីធ្វើការតស៊ូខាងនយោបាយបន្តទៀត។
- ក្នុងការបោះឆ្នោតឆ្នាំ១៩៥៥ ក្រុមអ្នកតស៊ូបក្សប្រជាជនបដិវត្តន៍ខ្មែរ បានបង្កើតគណបក្សមួយ ឈ្មោះគណបក្សប្រជាជនដឹកនាំដោយ នង សួន ដើម្បីចូលរួមការបោះឆ្នោតនោះដែរ តែមិនបានទទួលមួយអាសនៈឡើយ គឺអាសនៈទាំងអស់នៅក្នុងរដ្ឋសភា បានទៅចលនាសង្គមរាស្រ្តនិយមរបស់សម្តេចសីហនុ ។
- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្រុមអ្នកតស៊ូកុម្មុយនិស្តក្នុងប្រទេស បង្កើតបក្សពលករខ្មែរ មាន ទូ សាមុត ជាលេខាបក្ស និង នួន ជា ជាអនុលេខាបក្ស។
- សាឡុត ស បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ១៩៥៦ ក្រោយពេលនាងបានត្រលប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំង មកជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តបារាំងនិងប្រវត្តិសាស្ត្រ នៅវិទ្យាល័យស៊ីសុវត្ថិ និងនៅវិទ្យាល័យចម្រើនវិជ្ជា ជាសាលាឯកជនទើបបើកថ្មីមួយ។
- ក្នុងខែឧសភា ឆ្នាំ១៩៦២ នង សួន ត្រូវរាជរដ្ឋាភិបាលសម្តេចសីហនុ ចាប់ខ្លួន និងកាត់ទោសប្រហារជីវិត ។ តែក្រោយមក បានបន្ធូរបន្ថយទោសនៅត្រឹមជាប់គុកអស់មួយជីវិតវិញ។ ចំណែកជូ ជេត ចាងហ្វាងកាសែតប្រជាជន និងចាងហ្វាងកាសែតបញ្ចសីលា ក៍ត្រូវចាប់ដាក់គុកដែរ។
- នៅក្នុងខែកក្កដា ឆ្នាំ១៩៦២នោះដែរ ទូ សាមុត លេខាបក្សពលករខ្មែរ ត្រូវបាត់ខ្លួន ។
- ថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ១៩៦៣ ពលករខ្មែរ បានបើកមហាសន្និបាតសម្ងាត់មួយ ជ្រើសរើសសាឡុត ស ជាលេខាបក្ស ឯនួន ជា នៅតែជាអនុលេខាបក្ស ដដែល។
- នៅខែមីនាឆ្នាំ១៩៦៣ សាឡុត ស ត្រូវរាជរដ្ឋាភិបាលសម្តេចសីហនុ រកចាប់ខ្លួន។ នៅក្នុងខែឧសភា ឆ្នាំ១៩៦២ គាត់ និងអៀង សារី បានរត់គេចទៅតស៊ូក្នុងព្រៃ នៅតំបន់ព្រំដែនប្រទេសវៀតណាមខាងត្បូង ដោយបានទាក់ទងជាមួយកងទ័ពវៀតកុង វៀតណាមខាងជើង ដែលកំពុងវាយប្រឆាំងនឹងវៀតណាមខាងត្បូង។
- នៅក្នុងខែមេសា ឆ្នាំ១៩៦៥ សាឡុត ស បានសុំឲ្យពួកវៀតកុង វៀតណាមខាងជើង ជួយផ្ដល់អាវុធមកពួកខ្លួន ដើម្បីធ្វើការបះបោរតស៊ូដោយអាវុធនៅក្នុងប្រទេស ប្រឆាំងរាជរដ្ឋាភិបាលសីហនុ ។ តែត្រូវពួកវៀតកុង បដិសេធ ព្រោះពេលនោះ សម្ដេចសីហនុ បានអនុញាតកងទ័ពវៀតកុង វៀតណាមខាងជើង ប្រើបា្រស់ទឹកដី និងកំពង់ផែកំពុងសោម ដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងវៀតណាមខាងត្បង។
- ពល ពត និង អៀង សារី ពេលតស៊ូនៅក្នុងព្រៃ ក្នុងឆ្នាំ១៩៦៦ សាឡុត ស បានធ្វើដំណើរទៅប្រទេសវៀតណាមខាងជើង រួចបន្តដំណើរទៅប្រទេសចិន ទៀត ។បន្ទាប់ពីការត្រលប់ប្រទេសកម្ពុជាវិញ សាឡុត ស បានសំរេចបង្កើតបញ្ជាការដ្ឋានភូមិភាគ និងតំបន់ផ្សេងៗ ដើម្បីធ្វើការបះបោរប្រឆាំងនិងរាជរដ្ឋាភិបាលសម្ដេចសីហនុ ។ ដើមខែមេសា ឆ្នាំ១៩៦៧ សាឡុត ស បានបំផុសឲ្យប្រជាជន នៅស្រុកសំឡូតងើបឡើងបំបះបំបោរជាទ្រង់ទ្រាយធំ និងទទួលការបង្រ្កាបយ៉ាងចាស់ដែ ៕
No comments:
Post a Comment