ក្នុងឆ្នាំ១៩៧៦ដដែលប៉ុលពតបានបញ្ជាឲ្យចាប់ ណៃសារ៉ាន់ រួចសម្លាប់ចេាល ដេាយអះអាងថា ជាចារកម្មយួន តាំងពីឆ្នាំ ១៩៤៦ មកម្លេះ ។ចំណែកម្នាក់ទៀត ឈ្មេាះ សុនសេន ប៉ុលពត បញ្ជាឲ្យបាញ់សម្លាប់មួយគ្រួសារ ដេាយអះអាងថាជាចារកម្មយួនដូចគ្នា ចំណែកប្រពន្ធ សុនសេន គឺអ្នកស្រី យន់យ៉ាត រដ្ឋមន្រ្តីអប់រំជាតិ ។ មានអ្នកខ្លះគេថាប៉ុលពតសម្លាប់កម្មាភិបាលខ្លួនឯងដេាយភាពឃេាឃៅ តេីពិតឬមិនពិត? សូមមេីលរូបកម្មាភិបាលដែលប៉ុលពតសម្លាប់ខាងក្រាេមនៅជាមួយ.......៕
- ភូមិភាគឦសាន (ភូមិភាគ ១០៨ ) ដឹកនាំដោយ ណៃ ស៉ាវ៉ាន់ ហៅ យ៉ា។ ភូមិភាគនេះរួមមានខេត្ត រតនគិរីទាំងមូល និង ខេត្ត មណ្ឌលគិរី ផ្នែកខ្លះនៃខេត្ត ក្រចេះ និង ផ្នែកខ្លះនៃ ខេត្ត ស្ទឹង ត្រែង ដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។
- ការរៀបចំគម្រោងការធ្វើរដ្ឋប្រហារ របស់ពួកខ្មែរយៀកមុិញចង់ផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ របស់លោក ប៉ុល ពត ក្រោយថ្ងៃ ១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយសារ ប៉ុល ពត នៅពេលនោះមិនយល់ព្រមនៅក្រោមនឹមគ្រប់គ្រងរបស់យួននិងប្រឆាំងនឹងយួនដាច់ខាត។ ពួកខ្មែរយៀកមុិញសំខាន់ៗ រួមមាន ឈ្មោះ ភឹម (សោ ភឹម)ជាលេខាភូមិភាគបូព៌ា, ឈ្មោះ ស៊ី (ជូ ជេត)ជាលេខាភូមិភាគបស្ចិម, ឈ្មោះ ញឹម (រស់ ញឹម)ជាលេខាភូមិភាគពាយ័ព្យ, ឈ្មោះ ធុច (កុយ ធួន)ជាលេខាភូមិភាគឧត្តរ ពួកគេទាំងអស់បានរៀបគម្រោងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចបដិវត្តន៍ដោយមាន ឈ្មោះ យ៉ា (ណៃ សារ៉ាន់)ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការរៀបចំផែនការមួយនោះ(នេះបើតាមចម្លើយសារភាពរបស់ឈ្មោះ វន ពេលអង្គការចាប់មកសួរចម្លើយនៅគុកទួលស្លែង (មន្ទីរស-២១)
- នៅដើមឆ្នាំ១៩៧៦ ឈ្មោះ ចក្រី, ឈ្មោះ ឈូក, ឈ្មោះ ជៃ, និង ឈ្មោះ ធុច ត្រូវអង្គការដឹងផែនការ យកទៅកម្ទេចចោល ។ នៅក្នុងពេលនោះ ឈ្មោះ វន មើលឃើញថា ខាងបដិវត្តន៍មានកម្លាំងខ្លាំងជាង រីឯខាង សេអុីអា វិញ ចេះតែចុះខ្សោយជាលំដាប់ ក៏ធ្វើឲ្យ ខៀ នូ មានអារម្មណ៍មិនប្រាកដប្រជា មិនដឹងថាគួរបន្តសកម្មភាពក្បត់នឹងបដិវត្តន៍ទៀតឬគួរតែឈប់ទេ ! ប៉ុន្តែ សោ ភឹម ចេះតែគាបសង្កត់ជាប់ជានិច្ច មិនឲ្យដកខ្លួនថយ ដូច្នេះ វន ក៏បន្តសកម្មភាពក្បត់ជាសម្ងាត់តទៅទៀត។
- ចុងឆ្នាំ១៩៧៧ សោ ភឹម បានស្នើថ្នាក់លើសុំវាយទាហានយួន ដោយយកលេសថាដើម្បីម្ចាស់ការមុនក្នុងកិច្ចការពារផលស្រូវ តែតាមពិតគឺចង់ឆ្លៀតឱកាសទាក់ទងជាមួយយួន។ បក្សក៏បានអនុញ្ញាតឲ្យវាយប្រហារ។ នេះជាមូលហេតុដែលនាំឲ្យកងទ័ពយួនអាចវាយសន្ធាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា។ ខែ១ ឆ្នាំ១៩៧៨ ឈ្មោះ វន បានដឹកនាំទ័ពទៅទប់ទល់នឹងទ័ពយួននៅផ្លូវជាតិលេខ៧។ ឈ្មោះ វន បានជួប កែ ពក ក្នុងសភាពបាក់ទ័ព ហើយក៏បានជួយជំរុញលើកទឹកចិត្តនិងពួតដៃគ្នាដេញកងទ័ពយួនទៅវិញ។ កងកម្លាំងរបស់បក្សកុម្មយុនិស្តកម្ពុជា បានវាយរុញច្រានកងទ័ពយួនទៅវិញអស់ ផែនការរបស់ សោ ភឹម ត្រូវបរាជ័យ។
- កម្លាំងមួយចំនួននៅខេត្តស្វាយរៀងត្រូវអង្គការបោសសម្អាត ហើយ សោ ភឹម ខ្លួនឯងក៏ត្រូវបើកមុខជាបណ្តើរៗនិងធ្លាក់ខ្លួនឈឺជាទម្ងន់។ តាំងពីមានសមរភូមិនៅផ្លូវជាតិលេខ៧ ឈ្មោះ វន ឧស្សាហ៍ទៅជួបជាមួយ ឈ្មោះ ពក ជាញឹកញាប់ ដើម្បីតាមដានសមរភូមិនិងរាយការណ៍ជូន ពក អំពីសមរភូមិផ្សេងៗ។ នៅចុងខែមីនា ឈ្មោះ វន បានយកឡានទៅដឹក សោ ភឹម ដែលកំពុងតែឈឺ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងទីក្រុងភ្នំពេញ។ បន្ទាប់ពីពេលនោះមក ឈ្មោះ វន មិនមានភារកិច្ចទៅសមរភូមិផ្លូវជាតិលេខ៧ ទៀតទេ។ ក្រោយពីជាសះស្បើយពីជំងឺ សោ ភឹម ក៏បានជិះរថភ្លើងទៅខេត្តបាត់ដំបង ជាមួយ ឈ្មោះ រស់ ញឹម នៅដើមខែមេសា ឆ្នាំ១៩៧៨ ដើម្បីទៅរៀបចំកម្លាំងនៅខាងភូមិភាគពាយ័ព្យ។
- ផែនការរបស់ សោ ភឹម យឺតពេលបន្តិច ព្រោះបក្សបានដឹងផែនការជាមុន។ បក្សបានចាប់ផ្តើមបោសសម្អាតនៅខាងភូមិភាគបូព៌ា និងឈានទៅបោសសម្អាតជាបន្តបន្ទាប់នៅខាងភូមិភាគពាយ័ព្យ ឧត្តរ និង ឦសាន ដែលជាហេតុនាំដល់ការរលំរលាយកម្លាំងបក្សពលករនិងសេអុីអា នៅពេលនោះ។ ដោយសារមានការកម្ទេចមេដឹកនាំក្បត់ ឈ្មោះ វន បានណែនាំថ្នាក់ក្រោមឲ្យផ្អាកសកម្មភាពសិន ប៉ុន្តែគាត់នៅតែខិតខំរកវិធីជួយសមមិត្ត ចាន់ និងសមមិត្ត កឺ ដើម្បីប្រមូលកម្លាំងបន្តសកម្មភាពទៅទៀត សម្រាប់ត្រៀមរដូវប្រាំងចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩។ ផែនការរបស់ វន ក៏មិនបានសម្រេចដែរ ហើយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ វន ត្រូវអង្គការចាប់ខ្លួន។ ឈ្មោះ វន ត្រូវបានបញ្ជូនមកឃុំឃាំងនៅមន្ទីរស-២១ និងត្រូវសួរចម្លើយចំនួន៥ដង។ លើកទី១ នៅថ្ងៃទី៦ ខែ១១ លើកទី២ នៅថ្ងៃទី១០ ខែ១១ លើកទី៣ នៅថ្ងៃទី១ ខែ១២ លើកទី៤ នៅ ថ្ងៃទី៣ ខែ១២ និងលើកទី៥ នៅថ្ងៃទី៥ ខែ១២ ឆ្នាំ១៩៧៨។
- ទី៧. ភូមិភាគឥសាន្ត ឬភូមិភាគ១០៨ សមមិត្ត ណៃ សារ៉ាន់ ហៅ សមមិត្ត យ៉ា បានកាន់តំណែងជា លេខាភូមិភាគឥសាន្ត រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦ ពេលដែល សមមិត្ត ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង។ សមមិត្ត ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួស សមមិត្ត ណៃ សារ៉ាន់។ ភូមិភាគឥសាន្ត រួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
- ការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់របស់បក្ស បានចាប់ផ្តើមធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ១៩៧៦។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦ ប៉ុល ពត បានបញ្ជាឲ្យគេចាប់ខ្លួន ណៃ សារ៉ាន់ ហៅ យ៉ា លេខាបក្សប្រចាំភូមិភាគឦសាន យកទៅដាក់ឃុំនៅគុកទួលស្លែង ដោយចោទថាជាភ្នាក់ងារយួន មានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ការចាប់ខ្លួនបែបនេះ ក៏ចេះតែកើតមានជាបន្តបន្ទាប់ ជាពិសេស លើមន្រ្តីខ្មែរក្រហមណាដែលមានប្រភពចេញពីបក្សប្រជាជនបដិវត្តន៍ខ្មែរ
- ណៃ សារ៉ាន់ ហៅ យ៉ា បានកាន់តំណែងជាលេខាភូមិភាគឥសាន្តរហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦ ពេលដែល ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង។ ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួស ណៃ សារ៉ាន់។ ភូមិភាគឥសាន្តរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
- ក្រៅពីនេះ មានតំបន់មួយចំនួនត្រូវបានផ្តាច់ចេញពីភូមិភាគ ឲ្យទៅជាតំបន់ស្វយ័តវិញ។ តំបន់ទាំងនោះរួមមាន តំបន់សៀមរាប-ឧត្តរមានជ័យ ឬតំបន់១០៦ និងតំបន់ព្រះវិហារ ឬតំបន់១០៣ ដែលពីមុនស្ថិតក្នុងភូមិភាគឧត្តរ តំបន់ក្រចេះ ឬតំបន់៥០៥ និងតំបន់មណ្ឌលគិរី ឬតំបន់១០៥ ពីមុនស្ថិតក្នុងភូមិភាគឥសាន្ត។ តំបន់កំពង់សោមក៏ត្រូវបានចាត់ជាតំបន់ស្វយយ័តដែរ៕
- ណៃ សារ៉ាន់ អតីតមេភូមិភាគឦសាន របស់ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត។ ភូមិភាគឦសាន គ្រប់គ្រង ៤ ខេត្ត គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ក៏ប៉ុន្តែ ប្រតិបត្តិការបោសសម្អាតផ្ទៃក្នុងបក្សបានចាប់កក្រើកខ្លាំង នៅខែកញ្ញា ឆ្នាំ១៩៧៦ ដោយចាប់ផ្តើមពីភូមិភាគឦសានទៅ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦ ណៃ សារ៉ាន់ ហៅ មិត្តយ៉ា លេខាបក្សប្រចាំភូមិភាគឦសាន ត្រូវបានចាប់ខ្លួនយកទៅដាក់ឃុំ នៅគុកទួលស្លែង ដោយចោទពីបទក្បត់ជាតិ។ ប៉ុន្មានថ្ងៃក្រោយមកទៀត កែវ មាស និងកែវ មុន្នី ក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់គ្នាដែរ។ យើងសង្កេតឃើញថា កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមទាំងបីរូបនេះ សុទ្ធសឹងតែជាអតីតមន្រ្តីជាន់ខ្ពស់នៃបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលបែកចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន។
- គួររំឭកឡើងវិញថា នៅក្រោយសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៣ ក្រុមខ្មែរកុម្មុយនិស្តបានបែកខ្ញែកគ្នាជាបីក្រុម៖ មួយក្រុមរត់ទៅប្រទេសវៀតណាម មួយក្រុមបង្កើតចលនាតស៊ូដោយសម្ងាត់នៅកម្ពុជា និងមួយក្រុមទៀតបង្កើតបក្សនយោបាយ ដែលមានឈ្មោះថា “ប្រជាជន” ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ។ កែវ មុន្នី ស្ថិតក្នុងចំណោមខ្មែរកុម្មុយនិស្ត ដែលរត់ទៅវៀតណាមជាមួយ សឺន ង៉ុកមិញ។ ណៃ សារ៉ាន់ ស្ថិតក្នុងចំណោមចលនាតស៊ូសម្ងាត់ រួមជាមួយ ទូ សាមុត សៀវ ហេង នួន ជា និង សោ ភឹម។ ចំណែកឯ កែវ មាស ស្ថិតក្នុងចំណោមមេដឹកនាំបក្សប្រជាជន និងជាលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរប្រចាំក្រុងភ្នំពេញ។ ដូចនេះ ការចាប់ខ្លួន ណៃ សារ៉ាន់ កែវ មុន្នី និង កែវ មាស គឺត្រូវបានធ្វើឡើង ក្នុងគោលដៅបោសសម្អាតក្រុមដែលគេសង្ស័យថាស្និទ្ធិនឹងវៀតណាម។
- ការរៀបចំគម្រោងការធ្វើរដ្ឋប្រហារ របស់ពួកខ្មែរយៀកមុិញចង់ផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ របស់លោក ប៉ុល ពត ក្រោយថ្ងៃ ១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយសារ ប៉ុល ពត នៅពេលនោះមិនយល់ព្រមនៅក្រោមនឹមគ្រប់គ្រងរបស់យួននិងប្រឆាំងនឹងយួនដាច់ខាត។ ពួកខ្មែរយៀកមុិញសំខាន់ៗ រួមមាន ឈ្មោះ ភឹម (សោ ភឹម)ជាលេខាភូមិភាគបូព៌ា, ឈ្មោះ ស៊ី (ជូ ជេត)ជាលេខាភូមិភាគបស្ចិម, ឈ្មោះ ញឹម (រស់ ញឹម)ជាលេខាភូមិភាគពាយ័ព្យ, ឈ្មោះ ធុច (កុយ ធួន)ជាលេខាភូមិភាគឧត្តរ ពួកគេទាំងអស់បានរៀបគម្រោងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចបដិវត្តន៍ដោយមាន ឈ្មោះ យ៉ា (ណៃ សារ៉ាន់)ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការរៀបចំផែនការមួយនោះ(នេះបើតាមចម្លើយសារភាពរបស់ឈ្មោះ វន ពេលអង្គការចាប់មកសួរចម្លើយនៅគុកទួលស្លែង (មន្ទីរស-២១)
- នៅដើមឆ្នាំ១៩៧៦ ឈ្មោះ ចក្រី, ឈ្មោះ ឈូក, ឈ្មោះ ជៃ, និង ឈ្មោះ ធុច ត្រូវអង្គការដឹងផែនការ យកទៅកម្ទេចចោល ។ នៅក្នុងពេលនោះ ឈ្មោះ វន មើលឃើញថា ខាងបដិវត្តន៍មានកម្លាំងខ្លាំងជាង រីឯខាង សេអុីអា វិញ ចេះតែចុះខ្សោយជាលំដាប់ ក៏ធ្វើឲ្យ ខៀ នូ មានអារម្មណ៍មិនប្រាកដប្រជា មិនដឹងថាគួរបន្តសកម្មភាពក្បត់នឹងបដិវត្តន៍ទៀតឬគួរតែឈប់ទេ ! ប៉ុន្តែ សោ ភឹម ចេះតែគាបសង្កត់ជាប់ជានិច្ច មិនឲ្យដកខ្លួនថយ ដូច្នេះ វន ក៏បន្តសកម្មភាពក្បត់ជាសម្ងាត់តទៅទៀត។
- ចុងឆ្នាំ១៩៧៧ សោ ភឹម បានស្នើថ្នាក់លើសុំវាយទាហានយួន ដោយយកលេសថាដើម្បីម្ចាស់ការមុនក្នុងកិច្ចការពារផលស្រូវ តែតាមពិតគឺចង់ឆ្លៀតឱកាសទាក់ទងជាមួយយួន។ បក្សក៏បានអនុញ្ញាតឲ្យវាយប្រហារ។ នេះជាមូលហេតុដែលនាំឲ្យកងទ័ពយួនអាចវាយសន្ធាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា។ ខែ១ ឆ្នាំ១៩៧៨ ឈ្មោះ វន បានដឹកនាំទ័ពទៅទប់ទល់នឹងទ័ពយួននៅផ្លូវជាតិលេខ៧។ ឈ្មោះ វន បានជួប កែ ពក ក្នុងសភាពបាក់ទ័ព ហើយក៏បានជួយជំរុញលើកទឹកចិត្តនិងពួតដៃគ្នាដេញកងទ័ពយួនទៅវិញ។ កងកម្លាំងរបស់បក្សកុម្មយុនិស្តកម្ពុជា បានវាយរុញច្រានកងទ័ពយួនទៅវិញអស់ ផែនការរបស់ សោ ភឹម ត្រូវបរាជ័យ។
- កម្លាំងមួយចំនួននៅខេត្តស្វាយរៀងត្រូវអង្គការបោសសម្អាត ហើយ សោ ភឹម ខ្លួនឯងក៏ត្រូវបើកមុខជាបណ្តើរៗនិងធ្លាក់ខ្លួនឈឺជាទម្ងន់។ តាំងពីមានសមរភូមិនៅផ្លូវជាតិលេខ៧ ឈ្មោះ វន ឧស្សាហ៍ទៅជួបជាមួយ ឈ្មោះ ពក ជាញឹកញាប់ ដើម្បីតាមដានសមរភូមិនិងរាយការណ៍ជូន ពក អំពីសមរភូមិផ្សេងៗ។ នៅចុងខែមីនា ឈ្មោះ វន បានយកឡានទៅដឹក សោ ភឹម ដែលកំពុងតែឈឺ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងទីក្រុងភ្នំពេញ។ បន្ទាប់ពីពេលនោះមក ឈ្មោះ វន មិនមានភារកិច្ចទៅសមរភូមិផ្លូវជាតិលេខ៧ ទៀតទេ។ ក្រោយពីជាសះស្បើយពីជំងឺ សោ ភឹម ក៏បានជិះរថភ្លើងទៅខេត្តបាត់ដំបង ជាមួយ ឈ្មោះ រស់ ញឹម នៅដើមខែមេសា ឆ្នាំ១៩៧៨ ដើម្បីទៅរៀបចំកម្លាំងនៅខាងភូមិភាគពាយ័ព្យ។
- ផែនការរបស់ សោ ភឹម យឺតពេលបន្តិច ព្រោះបក្សបានដឹងផែនការជាមុន។ បក្សបានចាប់ផ្តើមបោសសម្អាតនៅខាងភូមិភាគបូព៌ា និងឈានទៅបោសសម្អាតជាបន្តបន្ទាប់នៅខាងភូមិភាគពាយ័ព្យ ឧត្តរ និង ឦសាន ដែលជាហេតុនាំដល់ការរលំរលាយកម្លាំងបក្សពលករនិងសេអុីអា នៅពេលនោះ។ ដោយសារមានការកម្ទេចមេដឹកនាំក្បត់ ឈ្មោះ វន បានណែនាំថ្នាក់ក្រោមឲ្យផ្អាកសកម្មភាពសិន ប៉ុន្តែគាត់នៅតែខិតខំរកវិធីជួយសមមិត្ត ចាន់ និងសមមិត្ត កឺ ដើម្បីប្រមូលកម្លាំងបន្តសកម្មភាពទៅទៀត សម្រាប់ត្រៀមរដូវប្រាំងចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩។ ផែនការរបស់ វន ក៏មិនបានសម្រេចដែរ ហើយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ វន ត្រូវអង្គការចាប់ខ្លួន។ ឈ្មោះ វន ត្រូវបានបញ្ជូនមកឃុំឃាំងនៅមន្ទីរស-២១ និងត្រូវសួរចម្លើយចំនួន៥ដង។ លើកទី១ នៅថ្ងៃទី៦ ខែ១១ លើកទី២ នៅថ្ងៃទី១០ ខែ១១ លើកទី៣ នៅថ្ងៃទី១ ខែ១២ លើកទី៤ នៅ ថ្ងៃទី៣ ខែ១២ និងលើកទី៥ នៅថ្ងៃទី៥ ខែ១២ ឆ្នាំ១៩៧៨។
- បើគេសួរបងប្អូនថាតើនរណាជាអ្នកសម្លាប់ខ្មែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ? បងប្អូនឆ្លើយប្រាប់គេទៅថា ឈ្មោះអាប៉ុន្មានក្បាលនេះហើយ ដែលជាចារកិច្ចយួន បានសម្លាប់ខ្មែរនៅតាមមូលដ្ឋាន ប្រមាណជាងពីរលាននាក់ (បញ្ជាឲ្យខ្មែរសម្លាប់ខ្មែរ នរណាហ៊ានជំទាស់នឹងត្រូវសម្លាប់ ព្រោះគេប្រើឈ្មោះអង្គការថ្នាក់លើ ជាអ្នកបញ្ជា)។ ចប់.
No comments:
Post a Comment