Friday, May 21, 2021

ឆាំ ឆានី Chham Chhany

បន្ទាប់ពីលោកសេង រតនា បង្ហោះសារសម្អុយឈ្មោះហើយគម្រាមហែករឿងអាស្រូវភាគបន្តបើអ្នកនាងចន ច័ន្ទលក្ខិណា ហ៊ានប្ដឹងនោះ ពេលនេះមានគណនេយ្យហ្វេសប៊ុកម្នាក់ទៀតឈ្មោះChham chhany បានបង្ហោះសារហែករឿងអាស្រូវលោកហេង ឡុង ស្វាមីថ្មីរបស់អ្នកនាងលក្ខិណា ជាបន្តធ្វើឲ្យលក្ខិណា កាន់តែក្ដៅចុងច្រមុះ។

លោកChham chhany  បានបង្ហោះសំណេរថា” ហេង ទ្បុង ហ្នឹង មិនមែនឧកញ្ញាអីទេ ឧកញ្ញាខ្យល់ទេបង រកស៊ីកាប់ដាវច្រើនណាស់កន្លងមក វាជាមនុស្សដូច ហេង ពៅ ចឹង គឺដុតស្ពានចោលពេលឆ្លងស្ពានរួច សួរតែម្ចាស់ផលិតកម្ម Big Man និង ឧកញ្ញា គិត ធាង ទៅដឹងប្រវត្តិវាហេីយ , មុនទាក់ទងជាមួយចនចន្ទ័ អាហេងទ្បុង ( ឈ្មោះហៅក្រៅ អារត្ន) អ្នកស្រុកព្រៃវែង បានតាមស្រលាញ់ប្រពន្ធគេគឺជំទាវ ម៉ានុត ដែលជាប្រពន្ធរបស់ ឧត្តមសេនីយ សៀក សុជាតិ.. ប្ដីប្រពន្ធគ្មានខាន់ស្លានេះគឺគ្រោះថ្នាក់ខ្លាំងណាស់ បើក្នុងសង្គមសិល្បះឥលូវនេះគេជ្រិញវាណាស់ អ្នកបោះឆ្នោតអោយវាក្លាយជាប្រធានសមាគមសិល្បះនោះ​គឺភាគច្រើនជាកូនជឹងរបស់ពួកវាទេ ពោលគឺ អា ហេងទ្បុងបានផ្ញើរសារសំលេងតាមហ្វេសប៊ុកទៅគ្រប់ជឹងវាអោយជួយបោះឆ្នោតអោយចនចាន់តែប៉ុណ្ណោះ បងមើលទៅកាលថ្ងៃនោះមានតារាភាពយន្ត និង តារាចំរៀងល្បីៗប៉ុន្នាននាក់បោះឆ្នោតអោយនាង ? ស្ដាយណាស់មនុស្សចាស់ទុំល្អៗច្រើនក្នុងសង្គមសិល្បះពុំគួរណាយកមនុស្សចឹងមកធ្វើប្រធានចឹងសោះ “។លោក Chham chhany បញ្ជាក់ថាសំណេរខាងលើនេះជារបស់ប្រិយមិត្តដែលផ្ញើរមកហ្វេសប៊ុករបស់លោក។

A two-week vocation for  the auspecious days of our traditional Khmer Happy New Year, I was travelling to other countries for some personal affairs as well as for our national issues.

Now I just pointed out my trip to Norway, which I  had a chance to meet many beloved Cambodians in Norway during the Khmer Happy New Year celebration and was scheduled to meet some of my close colleagues, Ir Chana (former Secreatary General of Students` Movement for Democracy and presently a Secretary General of  SRP-Norway),  Man Nath (former President of Cambodian Independent Civil Servant Association and National Assembly Staff and presently the President of Cambodian Watchdog Council International), Chham Chhany(former President of Cambodian Farmer Association and presently the Presient of SRP-Norway) and the best friend from Cambodia, Rong Chhun, the Presidents of Cambodian Independent Teacher Association (CITA) and Cambodian Trade Union.



In Norway, we were scheduled to meet some key personalities, and related to our field of work, I pleasantly would like to inform just the result of our meetings with the President of Trade Union of Norway in Southern Regoin, Fagförbunen, (TUN) and Local Trade Union of Norway which is conclusively positive as follow:

 TUN will cooperate with other international Trade Unions and international organizations in the world to follow up Cambodian government commitment to the implementation for the respect for workers´right and democracy in Cambodia.

TUN will advocate with Norwegian government, as one of the international donor`s to presure Cambodian government for the respect of Human Rights, promoting democracy, and workers´rights.

TUN determines to cooperate with Cambodian Trade Union and CITA for respect of workers´rights  in Cambodia.

TUN will support some training or publication projects for the awareness of wrokers´s rights and democracy.

Inspecting the working invironment in the factory

For Happy Khmer New Year in Norway, I hade a chance to attend the celebration for a while and  I observed that our Khmer people in Norway are so united and do care for our tradition and culture as most of our beloved Cambodians do in our home country – Cambodia. They performed the Apsara dance, Tep Mohory Dance, Peacock  dance, and  traditional costume live show. It is my first time to attend such a wonderful Khmer Happy New Year abroad with our beloved countrymen since I left our country at the end of 2005. Honestly, I am so proud of them.  

I am supposed to extend my stay in Norway until 10 May 2009 in order to meet a very humble key politician from our country and to attend the National Congress of the Norwegian Conservative Party in Oslo from 7 to 10 May 2009. But I have to leave early because my study and work are overloaded now. I hope i can fix them when back to Sweden

The Ministry for National Assembly-Senate Relations has called for legal action against a Facebook user who accused its head, Men Sam An, of having an affair with disgraced Education Ministry official Kry Seang Long.

In a press release on Wednesday, the ministry accused the social media figure Chham Chhany, who is believed to be living abroad, of defaming Sam An, a deputy prime minister, with the “unacceptable” post on June 26.

“The cabinet would like to appeal to authorities at all levels to take legal action to find out the identity of the account owner and punish him according to law,” the letter said.

In his post, which included a picture of Sam An, Chhany claimed to have insider information that Sam An and Long were lovers. He also made a joke about Long’s recent fall from grace.

The former senior Education Ministry official was demoted last week after it emerged he had been arrested for sexually assaulting an interpreter while at a conference in South Korea in May.

Chhany, who has more than 250,000 Facebook followers, is already facing another defamation suit brought by the prime minister’s son Hun Manet, who complained to the National Police after the netizen linked the Hun family to logging barons.

Yesterday, via Facebook, Chhany said he “did not care about their legal action”.

ប៉ាង សុខឿន - Khmer Sovannaphumi

លោក ឆាំ ឆានី ពីកូនកសិករ តស៊ូក្លាយជាសកម្មជននយោបាយ និងជាឆ្អឹងទទឹងកត្រកូលហ៊ុន

លោក ឆាំ ឆានី ជាកូនសកិករម្នាក់ អាចនិយាយថាដ៏សែនក្រីក្រ មកពីខេត្តព្រៃវែង។ លោក បានរៀនបញ្ចាប់ត្រឹមថ្នាក់វិទ្យាល័យ និងកំពុងបន្តមកសកលវិទ្យាល័យតែមិនបានសម្រេចដូចបំណង ក៏ត្រូវរត់ភៀសខ្លួនពីប្រទេសកម្ពុជាមកនៅប្រទេសទី៣ បន្ទាប់ពីមានការគំរាមកំហែងតាមចាប់ខ្លួនពីរដ្ឋាភិបាល ហ៊ុន សែន កាលពីចុងឆ្នាំ២០០៥។

លោក ឆាំ ឆានី បន្ទាប់ពីបានបានមកដល់ភ្នំពេញ លោក បានចូលបម្រើការងារនៅគណបក្ស សម រង្ស៊ី កាលពីឆ្នាំ១៩៩៨ ក្នុងឋានៈជាជំនួយការនៅខុទ្ទការល័យប្រធានគណបក្ស សម រង្ស៊ី។ បន្ទាប់មកលោកបម្រើការជាជំនួយការនៅអគ្គលេខាធិការដ្ឋានគណបក្សសមរង្ស៊ី និងបន្ទាប់ មកជាជំនួយការផ្ទាល់លោក យឹម សុវណ្ណ មុនលោករត់ភៀសខ្លួននៅឆ្នាំ២០០៥។

ក្រៅពីបម្រើការជាជំនួយការក្នុងអគ្គលេខាធិការដ្ឋានរបស់លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ លោក ក៏ជាថ្នាក់ដឹកនាំក្រុមការងារគណបក្ស សម រង្ស៊ី ប្រចាំខេត្តកំពង់ឆ្នាំងផងដែរ ដែលកាលនោះមានលោក ផៃ ស៊ីផាន ជាមិត្តរួមការងារ ហើយមានរឿងជំពាក់លុយលោក ឆាំ ឆានី រហូតមកដល់ពេលនេះនៅមិនទាន់សង។ ក្រៅពីនេះលោកក៏ជាប្រធានអង្គការកសិករខ្មែរ និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថែមទៀត។

លោក ឆាំ ឆានី ក្រៅពីរងបណ្តឹងរបស់រដ្ឋាភិបាល ហ៊ុន សែន ទាក់ទងនឹងបញ្ហាព្រំដែន លោកក៏រងបណ្តឹងមួយចំនួនផ្សេងទៀតដែរពីត្រកូលហ៊ុន និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរបស់បក្សប្រជាជន។

លោក ឆាំ ឆានី ត្រូវបានគេស្គាល់ថាជាមនុស្សមាត់ត្រង់ រិះគន់មិនសំចៃ មិនចេះលាក់ មិនចេះនិយាយបូរបាច់ បែបបទច្រើនឡើយក្នុងរឿងនយោបាយ។ តែលោកជាមនុស្សមានចំណេះដឹង និងមានវិន័យ ខាងធម៌អារ្យយ៉ាងច្បាស់លាស់ ស្ទាត់ជំនាញ និងមានពាក្យសំដីមានរបៀបរៀបរយខ្ពង់ខ្ពស់ខាងផ្នែកសាសនា និងអប់រំ។ ជាទូទៅ នៅក្នុងសហគមខ្មែរ មនុស្សទាំងចាស់ទាំងក្មេង គេតែងហៅលោកថាជា «លោកអាចារ្យ» ព្រោះតែលោកពូកែសូត្រធម៌ ដឹកនាំពិធីបុណ្យសាសនានានា និងរៀបចំកម្មវិធីបុណ្យជាតិសំខាន់ៗនានាក្នុងសហគមន៍ដើម្បីលើកតម្កើងវប្បធម៌ជាតិនៅបរទេស។ ក្រៅពីនេះលោក ឆាំ ឆានី ជាមនុស្សឧស្សាហ៍ព្យាយាម អត់ធ្មត់ ឆាប់យល់ការងារ មានភាពវាងវៃបំផុត ក្នុងកិច្ចការងារទាំងពួង។ លោក ជាមនុស្សស្មោះត្រង់នឹងមិត្តភ័ក្រ និងមិត្តរួមការងារដើម្បីជាតិគ្រប់ពេលវេលា។

ជាលក្ខណៈផ្ទាល់ខ្លួន លោក ឆាំ ឆានី ជាមួយ ខ្មែរ សុវណ្ណភូមិ គឺយើងជាមិត្តដ៏ល្អ ជាក្រុមការងារដ៏ល្អ និងជាគ្រួសារតែមួយដ៏ល្អថែមទៀត។ ពួកយើងបានតស៊ូជាមួយគ្នាជាច្រើនឆ្នាំមកហើយដោយមិនគិត​ពីលាភសក្ការៈ និងមុខតំណែងអ្វីឡើយដើម្បីគោលដៅតែមួយរបស់យើងគឺការផ្លាស់ប្តូរ និងឈានទៅរកការដឹកនាំតាមបែបប្រជាធិបតេយ្យពិតប្រាកដមួយដឹកនាំដោយមនុស្សជំនាន់ថ្មីនាពេលអនាគត។

សកម្មជនអតីតបក្សប្រឆាំង និងអ្នកវិភាគយល់ឃើញខុសគ្នាចំពោះការរៀបចំភារកិច្ចថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួលសេចក្ដីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។  អ្នកវិភាគថា នេះគឺជារឿងធម្មតាទេ ក្នុងយន្តការនៃការដឹកនាំរាជរដ្ឋាភិបាល ។ តែសកម្មជនអតីតគណបក្សសង្គ្រោះជាតិថា ការណ៍នេះជាល្បិចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការខ្ចីដៃឧបនាយករដ្ឋមន្ត្រីក្នុងការកម្ចាត់ក្រុមលោក សម រង្ស៊ី 

កាលពីថ្ងៃទី ១០ កញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សម្ដៅធានាការអនុវត្តច្បាប់ និងការដឹកនាំកិច្ចការទូទៅរបស់រដ្ឋ ។

ក្នុងសេចក្ដីសម្រេចនោះ ត្រង់ប្រការ ៣ ចែងថា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន ជួយនាយករដ្ឋមន្ត្រីលើការងារសន្តិសុខជាតិ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស ការដឹកនាំប្រតិបត្តិការណ៍ទប់ស្កាត់ភារវកម្ម ។ ជាងនេះទៅទៀត សម្ដេចស ខេង ក្នុងនាមជានាយករដ្ឋមន្ត្រីស្ដីទី ដែលជួយទៅលើកិច្ចការងាររបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម និងការបំផ្លាញចោលអាវុធ ព្រមទាំងការងារភូមិឃុំមានសុវត្តិភាព ការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការងារផ្សេងៗទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។

ប្រការដដែលបន្ថែមថា សម្ដេច ទៀត បាញ់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារការពារជាតិ ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនកងកម្លាំងការពារសន្តិភាពពិភពលោករបស់អង្គការសហប្រជាតិ បញ្ជាអង្គភាពពិសេសប្រឆាំងភេវរកម្មផ្សេងៗ ។

ប្រការ៣ នេះដែលក៏មានការបែងចែកអំណាចដល់ឧបនាយករដ្ឋមន្ត្រីជាច្រើនរូបទៀត ពិនិត្យកិច្ចការទៅលើអ្វីដែលខ្លួនកំពុងតែបំពេញការងារតាមបណ្ដាក្រសួងស្ថាប័នពេលនាយករដ្ឋមន្ត្រីអវត្តមាន ។

យ៉ាងណា ប្រការ ៥ នៃសេចក្ដីសម្រេចដដែល បញ្ជាក់ថា កិច្ចការរបស់ឧបនាយករដ្ឋមន្ត្រី ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ត្រូវស្របទៅតាមមាត្រា ៣០ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី ។ មាត្រា​ ៣០ នៃច្បាប់នេះចែងថា ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រី តាមការប្រគល់សិទ្ធិចំពោះមុខពីនាយករដ្ឋមន្ត្រី ។ កិច្ចការដែលទាក់ទងនឹងការដឹកនាំរួមរបស់រាជរដ្ឋាភិបាល បើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចឡើយ ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ​ឯករាជ្យនៅកម្ពុជា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ១១ កញ្ញានេះថា ការបែងចែកអំណាច និងការរៀបចំរបៀបរបបនៃការដឹកនាំរាជរដ្ឋាភិបាលនេះ គឺជារឿងធម្មតាទេ ក្នុងយន្តការនៃការដឹកនាំរាជរដ្ឋាភិបាល  ។

គួររំលឹកថា សេចក្ដីសម្រេចនេះគឺជាការកែសម្រួលពីសេចក្ដីសម្រេចកាលពីថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ ២០១៨ ក្រោយពេលមានការដកតំណែងលោក ញឹម វណ្ណដា ពីទេសរដ្ឋមន្ត្រី ។

លោក ញឹម វណ្ណដា ត្រូវបានដកពីដំណែងក្រោយពេលដែលមានការបាក់ស្រុតអាគារនៅខេត្តព្រះសីហនុ តាំងពីខែមិថុនាកន្លងទៅ ដោយសម្ដេច ហ៊ុន សែន ថា លោកខ្វះការទទួលខុសត្រូវ និងភូតភរកុហកច្រើន  ។

គិតមកដល់ពេលនេះ រយៈពេលជិត ៣ ខែហើយទើបមានការកែសម្រួលសេចក្ដីសម្រេចនេះ ។  យ៉ាងណាការកែសម្រួលនេះ ស្របពេលដែលកម្ពុជាបញ្ជាក់ថានឹងមានការប្រើប្រាស់កម្លាំងដើម្បីថែរក្សាសណ្ដាប់ធ្នាប់ តាមរយៈការប្រកាសពីសមាជិករាជរដ្ឋាភិបាលថា នឹងប្រឆាំងនឹងវត្តមានរបស់លោក សម រង្ស៊ី និងបក្សពួក ដែលប្រកាសថានឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ ។

លោក ឆាំ ឆានី សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងនីរទេសខ្លួននៅបរទេស បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនពាក់ព័ន្ធនឹងការបែងចែកអំណាច និងការងារនេះ ដោយចោទសួរក្នុងន័យដើមថា «ស ខេង អាចជាប់អន្ទាក់ ហ៊ុន សែន» ?

លោកសរសេរបន្ថែមថា ការដែលនាយករដ្ឋមន្ត្រីផ្ទេរតំណែងទៅឧបនាយករដ្ឋមន្ត្រីនេះ គឺជាការធ្វើទាំងបង្ខំក្រោមហេតុផលចំនួន ៥ យ៉ាងដូចតទៅ៖

  1. ទី១. ដោយសារសម្ដេច ហ៊ុន សែន ព្រួយបារម្ភថាសម្ដេច ស ខេង បង្កើតបញ្ហាផ្ទៃក្នុង ព្រោះតែការរំលោភអំណាចទាំងក្នុងបក្ស និងក្នុងរដ្ឋាភិបាលកន្លងមក ។
  2. ទី២. អាចជាការដោះដូររឿងមិនបានសម្រេចកាលប្រជុំ គណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាល កន្លងមកនេះ និងតម្លើងកូនប្រុសទៅជាសមាជិកគណៈអចិន្រ្តៃយ៍ និង ការផ្ទេរអំណាចនានានៅពេលខាងមុខ ។
  3. ទី៣. លួងចិត្តមួយអន្លើកុំអោយសម្ដេច ស ខេង ប្រឆាំង ឬមានផែនការផ្តួល ។
  4. ទី៤. ដោយសាសម្ដេច ហ៊ុន សែន មិនមានសមត្ថភាពដោះស្រាយវិបត្តិនយោបាយជាមួយសហគមន៍អន្តរជាតិ ពិសេសរឿង EBA  និង
  5. ទី៥. គឺដោយសារសម្ដេច ហ៊ុន សែន ចង់ប្រើដៃសម្ដេច  ស ខេង ឲ្យកំទេចលោក សម រង្ស៊ី សកម្មជន និងអ្នកគាំទ្រ នៅពេលលោក សម រង្ស៊ី វិលត្រឡប់ទៅកម្ពុជា ។

លោកបន្ថែមថា ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាខ្លួនឯងផ្ទាល់ កំទេចលោក សម រង្ស៊ី នោះនាយករដ្ឋមន្ត្រីរូបនេះ នឹងត្រូវប្រឈមចំពោះសហគមន៍អន្តរជាតិកាន់តែខ្លាំង ។

លោកថា បើជាសម្ដេច ស ខេង កំទេចលោក សម រង្ស៊ី នោះឧបនាយរដ្ឋមន្ត្រីរូបនេះទៅវិញទេ ដែលប្រឈមជាមួយសហគមន៍អន្តរជាតិជំនួសឱ្យសម្ដេច ហ៊ុន សែន ហើយសម្ដេច ហ៊ុន សែន នៅបន្តអំណាចដដែល ។ លោកថា ប្រសិនបើសម្ដេច ស ខេង កំទេចលោក សម រង្ស៊ី មិនបាននោះសម្ដេច ស ខេង នៅតែជាអ្នកខុស ។

យ៉ាងណា ការពន្យល់និងការវិភាគរបស់​ លោកលោក ឆាំ ឆានី ដែលជាអ្នករិះគន់បក្សកាន់អំណាច និងរាជរដ្ឋាភិបាលឥសម្ចៃមាត់ តែងតែទទួលរងប្រតិកម្មវិញពីមន្ត្រីរបស់បក្សកាន់អំណាច ដោយចាត់​ទុក ការយល់​ឃើញបែបនេះ គឺជាការគិតខុស ហើយមានចេតនា វាយប្រហារលើបក្ស​ប្រជាជន​កម្ពុជា​ដែល​មិនអាច ទទួលយកបានឡើយ។

តែយ៉ាងណា បើយោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ ១៩៩៣ មាត្រា មាត្រា ១២៤ ថ្មី ចែងថា «នាយករដ្ឋមន្ត្រី អាចរំលែកអំណាចរបស់ខ្លួនឱ្យទៅឧបនាយករដ្ឋមន្ត្រី ឬសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន​» 

មាត្រា ១២៥ ថ្មី ក៏ចែងដែរថា «បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន» ៕

ម៉ែន ណាត Men Nath

ជីវប្រវត្តិ និង​ព័ត៌មាន​ផ្ទាល់ខ្លួន

លោក ម៉ែន ណាត (Mèn Nath) ជាកូនកសិករ ក្នុងជីវភាព​គ្រួសារមធ្យម មានស្រុក​កំណើត​ នៅភូមិ​/​ឃុំដូងខ្ពស់ ស្រុក​​បុរីជលសារ [១] ខេត្ត​តាកែវ។ លោក កើតនៅក្នុងសម័យសង្គ្រាម ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៧៥ (បញ្ជីជាតិ ០៥ មករា ១៩៧៦) លោក​ជាកូនពៅ​ក្នុង​ចំណោម​បងប្អូន ៥​នាក់ (ស្រី ៣នាក់)។

ឪពុករបស់លោកឈ្មោះ ម៉ែន មនិន្ទ (Mèn Monint) ហៅតា និន កើត​នៅឆ្នាំ​១៩២៦ បាន​ទទួល​មរណភាព​ដោយ​ជរាភាព ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០០៦ ក្នុងជន្មាយុ ៨០ឆ្នាំ។ ហើយម្តាយមានឈ្មោះ អ៊ុក អូន (Ouk Aun) កើតនៅឆ្នាំ១៩៣៦ រស់នៅឃុំដូងខ្ពស់ ស្រុក​បុរី​ជលសារ ខេត្តតាកែវ។

សព្វថ្ងៃលោក ម៉ែន ណាត រស់​នៅប្រទេស​ន័រវេស៍ (Norway) នៃទ្វីប​អឺរ៉ុប​ខាងជើង។ លោកមានកូន ៣ នាក់ (ប្រុស​មួយ​ ជា​កូនច្បង និង​​​​កូន​ស្រី ២ ​នាក់)។

នៅប្រទេសន័វេស៍ លោកជាអ្នកដឹកនាំសហគមន៍ខ្មែរ ជាប្រធាន​សមាគម​ពុទ្ធសាសនជន​ខ្មែរ ដែល​ជា​សមាគម​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ខ្មែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​នេះ។ ក្រៅពីនេះ លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស៍​ និងប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បី​​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ទឹកដី​ជាតិ នៅ​​ប្រទេស​​កម្ពុជា។

ប្រវត្តិការសិក្សា

បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យ​ព្រៃ​សណ្តែក ស្រុក​ទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បាន​បន្ត​ការសិក្សា​នៅទីក្រុង​​ភ្នំពេញ ថ្នាក់​​បរិញ្ញាប័ត្រ នៃ​មហាវិទ្យាល័យ​​សង្គមវិជ្ជា ជំនាន់​​ទី៣ (១៩៩៦-២០០០) សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ហើយ​​លោក ក៏​បាន​​បញ្ចប់​​បរិញ្ញាប័ត្រ​បូក១ នៅមហា​វិទ្យាល័យ​​គរុកោសល្យ (ក្រោយ​មក​ប្តូរ​ឈ្មោះ​មក​ជា វិទ្យាស្ថាន​ជាតិ​អប់រំ) ឆ្នាំ​២០០១ ជាសាស្ត្រាចារ្យ ឬក្រូបង្រៀន ផ្នែក​គរុកោសល្យ និង​ចិត្តវិទ្យា [២]។

ប្រវត្តិការសិក្សា លោក ម៉ែន ណាត ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សា ហើយលោក បានប្រឡង​ជាប់ចូល​មហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា និង មន្ទីរពិសោធន៍ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល ឬ​សាលា​ពេទ្យរ៉ុស្ស៊ី។ ប៉ុន្តែលោក មិន​​បាន​ជ្រើសរើស​​មុខវិជ្ជា​​​ផ្នែក​​​មន្ទីរពិសោធន៍ នៅ​សាលា​ពេទ្យ​ទេ។ ក្រៅពីនេះ លោក​បាន​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​​​ជំនាញ​​មួយ​​ចំនួន​​​ទៀត ផែ្នករដ្ឋបាលទូទៅ ច្បាប់ ភាពជា​អ្នកដឹកនាំ ទំនាក់ទំនងការទូត និងវិទ្យាសាស្រ្ត​ន​យោបាយ​។

នៅប្រទេសន័រវេស៍ លោក​បានបញ្ចប់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ផ្នែក​វិទ្យាសាស្រ្ត​អប់រំ នៅ​​​សាកល​​វិទ្យាល័យ​​​អាហ្គ័រឌើរ៍ (University of Agder "UiA") ឆ្នំា២០១៣ ក្នុង​​ឋានៈ​ជាជន​ភៀសខ្លួន​ផ្នែក​នយោបាយ​ និង​​បានទទួល​សញ្ជាតិ នៅឆ្នាំ​២០១៣។ លោក បានមក​ដល់​ប្រទេសន័រវេស៍ នៅ​ថ្ងៃទី ២៦ មករា ២០០៦។

(មិនទាន់កែសម្រួលរួច)

ការងារតស៊ូមតិ​ដើម្បី​កម្ពុជា

នៅប្រទេ​ស​​ន័វេស៍​​សព្វថ្ងៃ​ លោក ម៉ែន ណាត ​ជា​​អ្នក​ដឹកនាំ​​សហគមន៍​ខ្មែរ ជា​​ប្រធាន​​​សមាគម​​​ពុទ្ធសាសនិក​ជន​​ខ្មែរ ដែល​​​ជា​​សមាគម​​​លើក​​​ស្ទួយ​​​ប្រពៃណី​​​វប្បធម៌​​​ខ្មែរ សម្រាប់​​ពលរដ្ឋ​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​​នេះ។ ក្រៅពីនេះ លោក​​ក៏​​ជា​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​​ន័រវេស៍​ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​​​លើក​​ស្ទួយ​​វិស័យ​​សិទ្ធិមនុស្ស ប្រជា​ធិបតេយ្យ និង​​ទឹកដី​ជាតិ នៅ​​​ប្រទេស​​​កម្ពុជា។

ក្នុងតួនាទីដែល​​មាន​​ការ​​ទទួល​​ខុស​ត្រូវ​​ខ្ពស់ លោក​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ន័រវេស៍ បាន​​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​​រយៈ​​ពេល ១០​​ឆ្នាំ​​មក​​​នេះ គួប​​ផ្សំ​​នឹង​ការ​ចូល​រួម​ជ្រោម​ជ្រែង​ពី​បង​ប្អូន​ខ្មែរ​ក្នុង​សហគមន៍​ផង គិត​មក​ត្រឹម​ដំណាច់​ឆ្នាំ ២០២០។ ចំពោះ​បញ្ហា​ប្រទេស​កម្ពុជា​វិញ លោ​ក​គឺ​ជា​អ្នក​តាក់​តែង​ឯកសារ​នានា ជា​មួយ​ក្រុម​ការងារ នៃ​​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ កំណើត​ទី២ (រៀបចំ​ឡើង​វិញ និង​ប្រកាស​​ដំណើរ​ការ​ថ្ងៃទី​ ០៧ មិថុនា ២០២០) បង្កើន​សកម្មភាព​តស៊ូ​មតិ លើ​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ បូរណភាព​ទឹកដី​ខ្មែរ និង​យុត្តិធម៌សង្គម។

លោក ម៉ែន ណាត ធ្លាប់ជា​​មន្រ្តី​រាជការ នៃ​ការិយាល័យ​​កំណត់​ហេតុ នាយកដ្ឋាន​​នីតិ​វិធី រដ្ឋសភា​ជាតិ ពី​ឆ្នាំ ​១៩៩៩ ដល់​ឆ្នាំ ​​​២០០៦។ ក្នុង​ពេល​នោះ លោក​ក៏​បាន​រៀបចំ​​សមាគម​មន្រ្តីរាជការ​​កម្ពុជា នៅឆ្នាំ ​២០០៤ ដែល​មាន​​ឈ្មោះ​ពេញ​ថា សមាគម​​មន្រ្តី​រាជការ​ឯករាជ្យ​កម្ពុជា (Cambodia Independent Civil-servants Association – CICA) ក្នុង​គោល​​បំណង​​​លើក​​ស្ទួយ​លក្ខខណ្ឌ​​មន្រ្តី​រាជការ ជីវភាព​មន្រ្តី​រាជការ និង​សិទ្ធិ​មនុស្ស។ លោក ជា​​អ្នកដឹកនាំ​​សមាគម​នេះ រហូត​ដល់​ឆ្នាំ ២០០៦ គឺ​​ក្រោយ​​​​ពេល​​ភៀស​ខ្លួន ទៅ​​កាន់​​ប្រទេស​​ន័រវេស៍ (Norway) ក្នុង​រឿង​​​ប្រឆាំង​ជំទាស់ «សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០០៥» តាម​រយៈ​​សេចក្តី​ថ្លែងការណ៍​​មួយ ផ្សាយ​នៅ​ថ្ងៃទី ១១ តុលា ២០០៥ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​​សន្ធិ​សញ្ញា​​នោះ ជាមួយ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម នៅ​ថ្ងៃទី​១០ តុលា។ ការ​​ប្រឆាំង​​ជំទាស់​​សន្ធិសញ្ញា​​នោះ ធ្វើ​ឡើង​ក្នុងនាម​​ជា​​សមាជិក​​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក ម៉ែន ណាត និង​​ក្រុម​ការងារ ៣ រូប​ទៀត [[៣]]។

កាលនៅជានិស្សិត លោក ម៉ែន ណាត បាន​ក្លាយ​​ជា​យុវជន​ឆ្នើម និង​​ជា​​មេដឹកនាំ ក្នុង​​ចំណោម​​​មេដឹកនាំ​នៃ ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ (Students’ Movement for Democracy – SMD) ពីខែ​កញ្ញា ឆ្នាំ ​១៩៩៨ ដែល​ជា​ក្រុម​​យុវជន​ជាតិនិយម ប្រឆាំង​​នយោបាយ​​ដឹកនាំ​​របស់​រដ្ឋាភិបាល​​លោក ហ៊ុន សែន មក​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា (ជា​គណបក្ស​​​កុម្មុយនីស្ត) ដែល​​គាំទ្រ​​​ដោយ​ប្រទេស​វៀតណាម។

រៀន​នៅទីក្រុងភ្នំពេញ លោក ម៉ែន ណាត ជា​និស្សិត​ម្នាក់ ក្នុង​ចំណោម​​និសិ្សត​​ក្រីក្រ មាន​​ការ​តស៊ូ​​ព្យាយាម​ខ្ពស់ បាន​​ស្នាក់​នៅ​ កុដិ​លេខ២ វត្ត​នាគវ័ន ខណ្ឌ​បឹងកក់ទី​២ ក្រុងភ្នំពេញ។

ជាមួយគ្នានេះ លោកក៏ជាអ្នក​សម្របសម្រួលនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើត​ឡើង នៅថ្ងៃទី ១៦ កញ្ញា ​​២០០២ ដែលជា​បណ្តុំអង្គការ សមាគម និងសហជីព។ ក្រុមប្រឹក្សានេះ គឺបានធ្វើសកម្មភាពខ្លាំងក្លា ទៅ​លើ​ការ​លើកកម្ពស់​សិទ្ធិកម្មករ សិទ្ធិមន្ត្រីរាជការ សិទ្ធិពលរដ្ឋ យុត្តិធម៌សង្គម និង កិច្ចការព្រំដែន។

ពីឆ្នាំ ២០០០ ដល់ ២០០២ លោក ម៉ែន ណាត ជាអនុប្រធាន រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិតបញ្ញវន្តខ្មែរ។ រណសិរ្សនិស្សិត​នេះ មាន​លោក ស៊ុត ឌីណា (ម៉ៅ មឿងយ៉ាត) ជាប្រធាន និងអ្នកស្រី ស៊ុន សុគន្ធមាលា ជាអគ្គលេខាធិការ។ ពីពាក់​កណ្តាល​ឆ្នាំ ២០០២ ដល់ ២០០៤ លោក ម៉ែន ណាត ជាប្រធាន​រណសិរ្ស​និស្សិត​បញ្ញវន្តខ្មែរ (the Front of Khmer Students and Intellectuals - FKSI) ក្នុងចំណោម​​មេដឹកនាំ​និស្សិត​​សំខាន់ៗខ្លះ​ទៀត។ លោក និង លោក អ៊ុំ សំអាន មេដឹកនាំ​​ចលនានិស្សិត​​ដើម្បី​​​លទ្ធិប្រជាធិបតេយ្យ ពីខែមិថុនា ដល់​ខែ​កញ្ញា ឆ្នាំ​២០០២ បាន​ផ្តួចផ្តើមគំនិត និង​សម្របសម្រួល​​រៀបចំ​ឲ្យមាន ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា។

បញ្ជាក់៖ សមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រួមមាន៖

  1. ១. លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោកត្រូវបានធ្វើឃាតដោយ​ចារកិច្ចរដ្ឋាភិបាល លោក​ ហ៊ុន សែន ថ្ងៃទី ២២ មករា ឆ្នាំ ២០០៤ ខណៈពេលជាប់គាំងនយោបាយ ក្រោយ​ការបោះឆ្នាំជាតិ ខែ​កក្កដា ឆ្នាំ​២០០៣ [៤]។
  2. ២. លោក រ៉ុង ឈុន ប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា និង ជា​សមាជិក​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត ​(គ.ជ.ប.) ឆ្នាំ២០១៥ -២០១៧។  លោក ក៏ជាមេដឹកនាំនៃ សហភាពសហជីពម្ពុជា ផងដែរ។
  3. ៣. លោក អ៊ុំ សំអាន ប្រធានចលនានិស្សិតដើម្បីលទិ្ធប្រជាធិបតេយ្យ ដែល​សព្វថ្ងៃ​ជា​តំណាងរាស្រ្ត នៃ​គណបក្សសង្គ្រោះជាតិ​ អាណត្កិ​ទី៥ (២០១៣ -២០១៨)។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ  (ជាង ២ ឆ្នាំ) ពី​ខែ​មេសា ឆ្នាំ ២០១៦ ដល់សីហា ឆ្នាំ ២០០៨ ក្នុងរឿងរិះគន់ ផែនទីព្រំដែន និងប្រឆាំងជំទាស់ ការបង្គោលព្រំដែនថ្មី ជាមួយ​វៀត​ណាម ហៅថា «បោះបង្គោល​ ​រំលោភចូល​ក្នុង​ទឹកដី​ខ្មែរ»។
  4. ៣. លោក ម៉ែន ណាត ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែល​​សព្វថ្ងៃ​ជា​​​ប្រធាន​​​នៃ ​ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និងជាប្រធាន​សហគមន៍​ខ្មែរ នៅប្រទេស​ ន័វេស៍ (Norway)។
  5. ៤. លោក ឆាំ ឆានី ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជា​អនុ​ប្រធាន នៃ ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស ន័រវេស៍ (Norway)។
  6. ៥. លោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ស្ថាបនិក សហជីពសេរីកម្មករកម្ពុជា ហើយ គឺ ជា​ប្រធាន​សហជីពនេះ តាំងពីឆ្នាំ ២០០៤ ដល់សព្វថ្ងៃ។
  7. ៦. អ្នកស្រី ឆន សុខា ប្រធានសម្ព័ន្ធសហជីព​កម្មករកាត់ដេរ​កម្ពុជា ដែល​សព្វថ្ងៃ ជា​​មន្រ្តិ​សម្រប​​សម្រួស​សិទ្ធិកម្មករ នៃអង្គការ​​សិទ្ធិមនុស្សមួយ។

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​តាំង​ពី​កាល​នៅរៀន ហើយលោក ជា​មនុស្ស​​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម, មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ, មាន​ការ​អធ្យាស្រ័យខ្ពស់​ជាមួយជនទូទៅ និង ក្នុង​សហគមន៍ផង។

ក្រៅពីនេះលោក ម៉ែន ណាត ជាមនុស្ស ដែល​មានសមត្ថភាព​ខ្ពស់ លើ​កិច្ចការរដ្ឋបាល និង ជាមនុស្ស​យកចិត្តទុកដាក់ ចំពោះ​ការងារ និងក្នុងក្រុមការងារ ដើម្បីបម្រើប្រយោជន៍រួម និង​សហគមន៍ ក៏ដូចជា​ប្រទេសជាតិ​ផងដែរ។ លោក ជាមនុស្ស​រស់នៅ​ជាមួយ​ឧត្តមគតិ មិនក្បត់មនសិការ ក៏ដូចជា​មិត្តភ័ក្រ្ត​ក្នុង​កិច្ច​ការងារ។

លោក ម៉ែន ណាត បានភៀសខ្លួន ទៅ​រស់នៅ​ប្រទេស​​ន័រវ៉េស៍ (Norway) ថ្ងៃទី២៦ មករា ឆ្នាំ ​២០០៦ ដោយសារតែ​រដ្ឋាភិបាល ហ៊ុន សែន គំរាមកំហែង និងតាមចាប់ខ្លួន បន្ទាប់ពីរូប​លោក ជាមួយ​សមាជិកឯទៀត​នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម នា​ខែ​តុលា ឆ្នាំ ២០០៥ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន និងវៀតណាម បាន​ផ្តល់ច្ចាប័ន​ទទួលស្គាល់ឡើងវិញនូវ សន្ធិសញ្ញាកំណត់​ដែន​រដ្ឋ ឆ្នាំ​១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់ ដែល​​វាផ្ទុយពី​មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ និងផ្ទុយពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១។ (ចុចត្រង់នេះ វីដេអូ​ឯកសារ ២០០៥៖ លោក ហ៊ុន សែន បញ្ជាចាប់ខ្លួន រ៉ុង ឈុន, ជា មុន្នី, ម៉ែន ណាត, អៀ ចាន់ណា /Khmer border activists)។ ភ្ជាប់ឯកសារតវ៉ារឿងជម្លោះ ប្រាសាទព្រះវិហារ ឆ្នាំ ២០០៩ ជាមួយថៃ (ភាសាអង់គ្លេស – CWCI Cambodia Mr Men Nath)។​ ភ្ជាប់បន្ថែមជាមួយលិខិតលោក ម៉ែន ណាត ផ្ញើទៅ អង្គការ UNESCO រឿងប្រាសាទព្រះវិហារ។

ជាមួយគ្នានេះ លោក ម៉ែន ណាត ក៏ជាប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ក្នុង​រឿង​​ជនអន្តោ​ប្រវេសន៍​​​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម​ខុសច្បាប់ នៅកម្ពុជា។

ជាលក្ខណៈផ្ទាល់ខ្លួនជាមួយខ្ញុំ ប៉ាង សុខឿន (ហ្វេសប៊ុក÷ ខ្មែរ សុវណ្ណភូមិ) ពោលគឺលោក ម៉ែន ណាត ក៏​មិន​ខុស​​ពី លោក ទូច វិបុល (អតីត​អនុប្រធាន ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃ​​ជា​ប្រធាន សម្ព័នអង្គការសម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង នៅ​សហរដ្ឋអាមេរិក) ក៏ដូចជា​​លោក អ៊ុំ សំអាន ដែរ ពួកយើងជាមិត្ត និងជាក្រុមការងារដ៏ល្អ។ ហើយអ្វីដែលពិសេសជាងគេ គឺ​លោក ម៉ែន ណាត និង ប៉ាង សុខឿន ប្រៀបបាននឹង​គ្រួសារ​តែមួយ។ ពួកយើង មកពីខេត្តតាកែវ ដូចគ្នា។ ពួកយើង នឹងបន្ត​ដំណើរ​​របស់យើង​​រួមគ្នាទៅមុខ ជួយកសាង {កែទម្រង់} មាតុភូមិរបស់យើង ឲ្យខ្លាំងក្លាឡើងវិញ។

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការបំផុសបំផុលរបស់ក្រុមប្រឆាំង​តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមាន ឆាំ ឆានី ជាមេខ្លោង ដែលថា គណបក្សប្រជាជននឹងដកតំណែងសម្តេច ស ខេង និង សម្តេច សាយ ឈុំនោះ គឺជារឿងភូតកុហកសុទ្ធសាធ។ ជាមួយគ្នានេះសម្តេចបានអះអាងថា ដោយសារតែក្រុមប្រឆាំង ពូកែភូតភរ បំភ្លៃនេះហើយ ទើបធ្វើឱ្យបក្សរបស់ខ្លួនរលាយ។

សម្តេច ហ៊ុន សែន បានហៅ ឆាំ ឆានី ថា​ជា ក្មេងពាល ដែលផ្សាយព័ត៌មានសម្ងាត់នៃកលល្បិចរបស់លោក។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេច បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង ជាពិសេសសកម្មជនប្រឆាំង ឆាំ ឆានី បានផ្សព្វផ្សាយបំភ្លៃថា ​គណបក្សប្រជាជនកម្ពុជា នឹងធ្វើសមាជរបស់ខ្លួននៅពេលខាងមុខនេះ ហើយសម្តេចតេជោហ៊ុន សែន នឹងដកដំណែងពីសម្តេចក្រឡាហោម ស ខេង និងសម្តេច សាយ ឈុំ ព្រមទាំងបំភ្លៃទៀតថា សម្តេចតេជោ ហ៊ុន សែន នឹងទៅចិន ហើយគ្មានឱកាសចូលប្រទេសឡើយ។

ប៉ុន្តែសម្តេច បានតបទៅវិញថា នឹងគ្មានករណីខាងលើ កើតឡើងជាដាច់ខាត ព្រោះផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជា មានភាពរឹងមាំខ្លាំង។

សម្តេចបានមានប្រសាសន៍ថា៖ «ឱ ! អាតិរច្ឆានអើយ ! ថ្ងៃ២៤ អញទៅកោះកុង ថ្ងៃ១៥ អញថ្លែងការណ៍នៅកោះកុង អញមានទៅស្រុកចិនឯណាអញ បើភូតថ្លុកភូតត្រពាំងរបៀបនេះ ឯងធ្វើៗអី? កុំភូត ដោយសារតែពួកឯងពូកែភូតហ្នឹងហើយ បានវាអញ្ចឹង វារលាយ»។

សម្តេចបានបន្តថា «ខ្ញុំនៅក្នុងស្រុកទេ ហើយក៏គ្មានរឿងហ្នឹងកើតឡើងដែរ ចាំមើលទៅ ! គណបក្សប្រជាជនគេចេះណាស់ គេចេះត្រង់ថា នៅជាមួយគ្នាជាង៤០ឆ្នាំហើយ គេអត់ទៅណាឱ្យបែកគ្នាទេ ខ្ញុំមិនចង់ថាឱ្យនរណាទេ»។

សម្តេចបានថ្លែងថា «អាហ្នឹងយើងឈ្នះគេហើយ តែយើងប៉ាន់ជំហានដើររបស់គេត្រូវ អាហ្នឹងក៏យើងឈ្នះគេ តែគេប៉ាន់ជំហានដើររបស់យើងអត់ត្រូវទេ អាហ្នឹងគឺគេចាញ់ហើយ»។

សម្តេចបន្តថា ដោយសារពួកបក្សប្រឆាំង ពូកែភូតភរបែបនេះ បានជារលាយគ្មានថ្ងៃរស់ឡើងវិញ ។

នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗទៅអ្នកប្រឆាំង ផ្កាប់មុខទាំងនោះថា គ្មានរឿងដកតំណែងសម្តេច សាយ ឈុំ និងសម្តេច ស ខេង នោះទេ ព្រោះពួកគាត់បានធ្វើការងាររួមសុខ រួមទុក្ខជាមួយគ្នាអស់រយៈពេល៤០ឆ្នាំមកហើយ ដូច្នេះអត់មានបែកបាកគ្នានោះទេ ។ គណបក្សប្រជាជនកម្ពុជា ធ្វើការងារតាមក្បួនខ្នាតត្រឹមត្រូវ ពួកអ្នកឯងមកចង់បំបែកបំបាកមិនបាននោះទេ ៕

លោក ហ៊ុន ម៉ាណែត ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​បរិហារកេរ្តិ៍​លោក​និង​គ្រួសារ កូន​ប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook)ឈ្មោះ ឆាំ ឆានី (Chham Chhany) ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។

ក្នុង​ពាក្យ​បណ្ដឹង​របស់ កូន​ប្រុស​ច្បងលោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ដាក់​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ មករា នេះ អោយ​ដឹង​ថា ម្ចាស់​គណនី​ហ្វេស​ប៊ុក​រូប​នោះ​បាន​បង្ហោះ​អត្ថ​បទ​ដែល​មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ព្រៃឈើ​កាច់កុង​គ្នា​ព្រោះ​ចង់​កាន់​កាប់​តំបន់​កាប់​ឈើ បាន​ផល​ត្រកូល​ហ៊ុន។

លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ក្នុង​អត្ថបទ​នោះ​ឈ្មោះ ឆាំ ឆានី បាន​ប្រឌិត​រឿង​ខុស​ពី​ការពិត ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក និង​ក្រុម​គ្រួសារ។

ក្នុង​ពាក្យ​បណ្ដឹង​ដដែល​នោះ​ក៏​​បាន​ចម្លង​អត្ថបទ​របស់​ ឈ្មោះ ឆាំ ឆានី មក​ដាក់​ដែរ។ អត្ថបទ​នោះ​បង្ហាញ​ថា ភរិយា​លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ជា​ខ្នង​បង្អែក​របស់​ឈ្មួញ​រកស៊ី​ឈើ សឹង សំអុល ចំណែក​លោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហើយ​ការ​ចាត់​វិធានការ​នានា ទៅ​លើ​អ្នក​រកស៊ី​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ខ្ចី​ដៃ ឬ​ជា​ឧបាយ​ធ្វើ​យ៉ាង​ណា​អោយ​ចំណេញ​ដល់​អ្នក​ដែល​កំពុង​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​ទាំង​នេះ។

បើ​ទោះ​ជា​យ៉ាងណា លោក ហ៊ុន ម៉ាណែត ដែល​ថា​ព័ត៌មាន​នេះ​ត្រូវ​គេ​ប្រឌិត បាន​ទាមទារ​អោយ​អាជ្ញាធរ​ស្វែង​រក​ម្ចាស់​គណនី ឈ្មោះ ឆាំ ឆានី មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

លោក ឆាំ ឆានី ទម្លាយរឿងមួយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា

ថ្ងៃចេញផ្សាយ: ០១ សីហា ២០១៧

ក្រោយពីរឿងការសម្អុយកេរ្តិ៏ពីលោក សេង រតនា ទៅអ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ទុះឡើងយើងសង្កេតឃើញថាទស្សនិកជនជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវបញ្ហាមួយនេះហើយក៏កំពុងតែតាមដានយ៉ាងស្វិតស្វាញថែមទៀតផង ហើយក៏មានអ្នកខ្លះទៀតក៏ខមិនថាអោយអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងកប់ៗមាត់ផងដែរ។ ដោយឡែកប្រហែលជា ៣ម៉ោង មុននេះគណនីហ្វេសប៊ុក ផ្ទាល់របស់លោក ឆាំ ឆានី (Cham Chhany) បានបង្ហោះសារនិងភ្ជាប់ដោយរូបមួយសន្លឹកដែលបង្ហាញពីការឆាតជាមួយមនុស្សម្នាក់ដោយមិនបង្ហាញឈ្មោះនិងមុខឡើយដោយបានសរសេររៀបរាប់ពីរឿងរ៉ាវកូនរបស់ពីអ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងសរសេរសារថា៖ “នេះជាសាររបស់មនុស្សម្នាក់ដែលផ្ញើរអោយមកខ្ញុំ ឆាំ ឆានី នៅថ្ងៃនេះ ហើយខ្ញុំក៏កំពុងពិចរាណាចំពោះសំណូមពរនេះដែរ ព្រោះគាត់ជាមនុស្សដែលខ្ញុំគោរព និងផ្តល់តម្លៃ។ ការពិតតាំងពីដើមមកខ្ញុំមិនដែលគិតថាចង់ប៉ះពាល់នាងទេ តែនាងជាអ្នករត់មករកខ្ញុំមុន ហើយនៅពេលនេះបើនាងនៅតែចង់បន្តរ ខ្ញុំអាចកំដរនាងបាន”។

ចោរហែកគណនីលោក ឆាំ ឆានី មិនបានសម្រេច ប្រកាច់ទៅវិញទាំងអស់សង្ឃឹម

 Views លោក ឆាំ ឆានី ជាសកម្មជនបក្សប្រឆាំងយ៉ាងល្បីល្បាញ និង ជាអ្នកប្រើប្រាស់បណ្តាញសង្គម​យ៉ាងលេចធ្លោដែលខ្មែរទូទាំងពិភពលោកមុខជាបានស្គាល់និងតាមដានទំព័ររបស់លោក ។

លោក ឆាំ ឆានី តែងផ្សាយព័ត៌មានខាងអវិជ្ជមានរបស់រដ្ឋាភិបាល ជាពិសេស ព័ត៌មានរសើប និង សម្ងាត់ផ្សេង ៗ ដែលរដ្ឋាភិបាលតែងព្យាយាមបិទបាំងមិនឲ្យពលរដ្ឋដឹងឮ ព្រោះហេតុនោះ គណនីរបស់លោក ឆាំ ឆានី តែងតែត្រូវចោរហែកគណនីពីខាងភាគីរដ្ឋាភិបាល​ព្យាយាមហែក​ដណ្តើម​យក​​ជាច្រើនលើកច្រើនសា។ កាលពីប៉ុន្មានម៉ោងមុននេះ លោក ឆាំ ឆានីបានបាត់មុខ​ពីបណ្តាញសង្គមមួយរយៈ ហើយក្រោយមកបន្តិច លោក ឆាំ ឆានី ក៏បានផូសផ្សាយថា មានចោរហែក​គណនីរបស់លោក ដែលមានសេចក្តីដូចខាងក្រោម ជំរាបជូនក្រុមលោកចោរសម្តេច ជោ ជ្រាប ឆាំ ឆានី ពិតជាអាណិតក្រុមលោកចោរបច្ចេកវិទ្យាសម្តេច ជោ ណាស់ ដែលតែងតែព្យាមលួចអាខោនហ្វេសបុក ឆាំ ឆានី ម្តងហើយម្តងទៀត តែលួចមិនបានសម្រេច ។ ហេតុនេះ សូមលោកចោរប្រាប់ ឆាំ ឆានី ត្រង់ៗទៅ មិនបាច់ព្យាយាមលួចទេ បើលោកចោរចង់បានណាស់ចាំ ឆាំ ឆានី ប្រគល់ជូន គ្រាន់តែអាខោនហ្វេសបុកមួយ ឆាំ ឆានី មិនកំណាញ់ទេណាក្រុមលោកចោរ តេជោ អើយ ៕

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បដិសេធ ការ​ចោទប្រកាន់​របស់​អ្នកគាំទ្រ​មួយ​ចំនួន​របស់គណ​បក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស ដែលថា លោក ម៉ៅ មុនីវណ្ណ គឺ​ជា​ជន​បង្កប់​នៅក្នុង​គណ​បក្ស​សង្រ្គោះជាតិ​។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​ប្រើ​​ហ្វេសប៊ុក​ឈ្មោះ​ថា ឆាំ ឆានី បាន​ហៅ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​មណ្ឌល​ត្បូង​ឃ្មុំ ថា​ជា​មេហ្វូង​ចចក ក្នុង​គណ​បក្ស​ប្រឆាំង ហើយ​ហៅ​ លោក ឡុង ប៊ុន្នី ដែល​ប្រកាស​ចាក​ចេញ​នោះ​ថា​ជា​កូន​ចចក។ ដោយ អ៊ឹង ប៊ុនថន

ពីខេត្ត​ត្បូងឃ្មុំ ខណៈ​ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន​នៅថ្ងៃ​អាទិត្យ​នេះ លោក ម៉ៅ មុនីវណ្ណ ​ដែល​បច្ចុប្បន្ន​ជាប្រធាន​ស្តីទី​គណ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្ស​សង្រ្គោះជាតិ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោកថា​ជា​ជន​បង្កប់​នោះ​។ លោក​ចាត់​ទុក​ថា​អ្នកដែល​ចោទ​ប្រកាន់​រូប​លោក​បែប​នេះ គឺ​កំពុង​តែ​ធ្លាក់​ចូល​ក្នុង​គន្លង​បម្រើ​នយោបាយ​របស់​គេ​ដើម្បី​បំបែក​គណ​បក្ស​ប្រឆាំង​។

បើតាម លោក ម៉ៅ មុនីវណ្ណ ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ថា​ជន​បង្កប់​នោះ ​មិន​មែន​ជារឿង​ថ្មី​ទេ។ ​មិន​មែន​ជា​រឿង​ថ្មី​ដោយ​លោក​ថា ឲ្យតែ​ជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ រូប​លោកតែង​តែ​រង​ការ​ប្រកាន់​បែបនេះ​។

មិន​មែន​មាន​តែ​លោក ម៉ៅ មុនីវណ្ណ ម្នាក់​ប៉ុណ្ណោះទេ​ដែល​រង​ការ​ចោទថាជា​ជន​បង្កប់​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ​នោះ។ លោក មុត ចន្ថា ជា​ប្រធាន​ខុទ្ទកាល័យ​លោក កឹម សុខា ក៏រង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​ដែរ។ នេះ​បើ​តាម​ហ្វេសប៊ុក ដែល​ឈ្មោះ ឆាំ ឆានី ដដែល​នេះ។ប៉ុន្តែ​លោក មុត ចន្ថា មិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​អាទិត្យ​នេះ។

សូម​បញ្ជាក់​ការ​ចោទ​ប្រកាន់​មកលើ​លោក ម៉ៅ មុនីវណ្ណ និង​លោក មុត ចន្ថា ថា​ជា​ជន​បង្កប់​នៅ​ក្នុង​គណ​បក្ស​សង្រ្គោះជាតិ​នោះ បាន​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ប្រកាស​ពីទីក្រុងរ៉ូម មកថា រាល់​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​ដោយ​លោក កឹម សុខា​ ដែល​កំពុង​ជាប់​ឃុំនោះ គឺ​ស្ថិត​ក្នុង​គំនាប​មួយ​ដែល​លោក​ពិបាក​នឹង​បដិសេធ​។

ជាមួយ​គ្នា​នោះ លោក សម រង្ស៊ី ក៏អះ​អាង​ថា គម្រោង​រំលាយ​គណ​បក្ស​សង្រ្គោះជាតិ ក៏​ត្រូវបាន​គេ​បោះ​បង់​ចោល​ហើយ​ដែរ៕

លោក កែវ រ៉េមី ចេញប្រតិកម្មភ្លាមៗ បន្ទាប់ពីក្រុមជំនាញផែនទីនៅក្រៅប្រទេសថា ការផ្ទៀងផ្ទាត់ផែនទីមិនត្រឹមត្រូវ

2015-08-26 11:09am (ភ្នំពេញ)៖ បន្ទាប់ពីក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ដែលមាន​មូល​ដ្ឋា​ន​នៅ​ក្រៅ​ប្រទេស បាន​ចេញសេចក្តីថ្លែងការណ៍​មួយ ដោយ​ពិភាក្សា និ​ងពិនិត្យ​មើល​ផែនទីជាមួយ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​​កម្ពុជា​ ប្រទេស​បារាំង​មាន ​​លោក ស៊ាន ប៉េង​សែ, លោក ឌី ការេត និ​ងតំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត និង​​លោក ឆាំ ឆានី បានលើកឡើងថា ​ការផ្ទៀង​ផ្ទាត់​ផែនទីរបស់​រដ្ឋាភិបាល​ជាមួយ​ផែនទី​ របស់អង្គការ​សហប្រជាជាតិ​បង្ហាញពី «ភាពមិនត្រឹមត្រូវ»។

ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នេះ លោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមអង្គភាពពត័មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណ:រដ្ឋមន្រ្តី្ត បានថ្លែងប្រតិកម្ម​ឆ្លើយតបទៅនឹងអ្នកដែលអះអាងថា ខ្លួនជាអ្នកជំនាញខាងព្រំដែនដែលបាននៅបន្តចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា «ផ្ទៀងផ្ទាត់ផែនទីនេះផ្អែកលើមូលដ្ឋានផែនទីមិនត្រឹមត្រូវ»។

អង្គភាពពត័មាន និងប្រតិកម្មរហ័ស សូមជំរាបជូនសាធារណ:មតិឲ្យបានជ្រាបដូចខាងក្រោមថា៖

  1. ១. ផែនទីដែលរាជរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃ គឺជាផែនទីផ្លូវការជាផែនទីដែលសភាជាតិបានអនុមត័ឲ្យប្រើ។
  2. ២. យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រក៏លោកមានការទទួលស្គាល់ថា ជាផែនទីត្រឹមត្រូវ។ ហើយអតីតព្រះមហាវីរ:ក្សត្រ ក៏លោកបានទទួលស្គាល់ និងបានសរសើរថា រាជរដ្ឋាភិបាលធ្វើត្រឹមត្រូវកាលពេលប្រជុំនៅប៉េកាំង។
  3. ៣. សន្ធិសញាកម្ពុជាវៀតណាមក៏ត្រូវបានអនុមត័ដោយសភាជាតិ កាលពីអាណត្តិកន្លងមក។ នេះជាភាពស្របច្បាប់ដែលរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍។
  4. ៤. អ្វីដែលសំខាន់បន្ថែមពីនេះទៅទៀតគឺ លិខិតផ្លូវការរបស់សម្តេចតេជោ ផ្ញើសុំខ្ចីផែនទីមកផ្ទៀងផ្ទាត់ពី UN, អាមេរិក, បារាំង, អង់គ្លេស។ នេះសឲ្យឃើញថា រដ្ឋាភិបាលគ្មានការលាក់លៀម ពោលគឺ មាសសុទ្ធមិនខ្លាចភ្លើង ដែលគោលបំណងសំខាន់ លោកចង់បានការឯកភាពជាតិដើម្បីឈានទៅរកការដោះស្រាយ រកប្រយោជន៍ជូនប្រទេសជាតិរបស់យើង។

លោក កែវ រ៉េមី បានបញ្ជាក់ប្រាប់ថា ហេតុអ្វីបានជាពួកគាត់នៅបន្តចោទប្រកាន់មកលើរដ្ឋាភិបាល ដែលទាក់ទងទៅលើផែនទីនេះ? ហេតុអ្វីបានជាគាត់មិនបញ្ជូនផែនទីដែលគាត់មានឬ អ្វីដែលគាត់យល់ថា ជាការត្រឹមត្រូវ? ហេតុអ្វីបានជាគាត់មិនអញ្ជើញមកចូលរួមដោយផ្ទាល់ផ្ទៀងផ្ទាត់ផែនទី ជាមួយរាជរដ្ឋាភិបាលពីព្រោះយើងបានប្រកាសនិងបើកទ្វារចំហ។ អ្វីដែលសំខាន់លោកបានបញ្ជាក់បន្តថា គឺជាការបន្តលាបពណ៌, បំបែកបំបាក់ផ្ទៃក្នុងធ្វើឲ្យជាតិចុះខ្សោយ ធ្វើឲ្យបាត់ជំនឿមកលើរាជរដ្ឋាភិបាល។ សូមប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសជឿជាក់លើរាជរដ្ឋាភិបាល «រួបរួមគ្នាជាធ្លុងមួយ រួមគ្នាគឺឈ្នះ បែកបាក់គឺចាញ់»។

សូមជំរាបថា នៅព្រឹកថ្ងៃនេះកម្ពុជា បានរៀបចំប្រគល់ផែនទី UTM ១៨ផ្ទាំង ទៅឲ្យមន្រ្តីអង្គការសហប្រជាជាតិវិញ នៅម៉ោង ១១៖០០នាទី ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីផ្ទៀងផ្ទាត់ កន្លងមកជាមួយនឹងផែនទីរបស់រាជរដ្ឋាភិបាលឃើញថា មានលក្ខណៈដូចគ្នា។ ផែនទីUTM ១៨ផ្ទាំង ដែលកម្ពុជាបានស្នើខ្ចីពីអង្គការសហប្រជាជាតិនេះ ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ហើយដាក់ឱ្យតំណាងភាគីពាក់ព័ន្ធនៅកម្ពុជា ផ្ទៀងផ្ទាត់នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២០ ខែសីហា៕

No comments:

Post a Comment