គណបក្សកម្ពុជាប្រជាធិបតេយ្យ Khmer Rouge

ឯកសារបន្ថែម ទី ១ ទី ២
មូលហេតុនៃការកកើត ធំធាត់ របស់ ចលនាខ្មែរក្រហម ដោយសារ ការបាត់បង់ដី ភាគខាងលិច ដោយរបប ពួក ជប៉ុន សឺង ង៉ុកថាញ់ ការបាត់បង់ដីកម្ពុជាក្រោម ដោយពួក សាធារណរដ្ឋ សឺង ង៉ុកថាញ់ដដែល ។ ពួកគេទំលាក់កំហុស លើស្តេច ហៅថា ប្រឆាំងរាជានិយម។

សូមអានផងដែរ ប្រវត្តិ ប៉ុល ពត និងមេដឹកនាំផ្សេងៗ និង ប្រវត្តិ បក្សខ្មែរក្រហម


តួរអង្គរសំខាន់ៗនៃរបបខ្មែរក្រហម រួមមាន៖
  1. ប៉ុលពត នាយករដ្ឋមន្រ្តី 👈
  2. អៀង សារី រដ្ឋមន្រ្តីការបរទេស 👈
  3. ខៀវ សំផន រដ្ឋមន្រ្តី សេដ្ឋកិច្ច 👈
  4. សុន សេន រដ្ឋមន្រ្តីការពារប្រទេស 👈
  5. តាឌុច រដ្ឋមន្រ្តីចារកម្ម ? 👈
  6. នួន ជា ប្រធានសភា 👈
  7. តាម៉ុក លេខាភូមិភាគ  នារតី 👈
  8. កុយធួន លេខាភូមិភាគ ឧត្តរ 👈
  9. រស់ ញឹម លេខាភូមិភាគ ពាយ័ព្យ 👈
  10. កែ ពក លេខាភូមិភាគ  កណ្តាល 👈
  11. ជូ ជេត លេខាភូមិភាគ  បច្ចឹម 👈
  12. សោ ភឹម លេខាភូមិភាគ  បូពិា 👈
  13. ណៃ សារ៉ាន់ លេខាភូមិភាគ  ឥសាន្ត
  14. សម្តេច សីហនុ 👈
  15. សម្តេច សឺន សាន 👈
  16. លន់ នល់ 👈
  17. លន់ ណុន 👈
  18. ស៊ីសុវត្ថិ សរិមតៈ 👈
  19. អ៊ិន តាំ 👈
  20. ឡុង បូរ៉េត 👈
  21. សឺង ង៉ុក ថា៉ញ់ 👈
  22. ហង្ស ធុន ហាក់ 👈
  23. ហែម កេត តារា 👈
  24. ឡេស កាសឹម 👈
  25. សក់ ស៊ុត សាខន 👈
  26. សុស្តេន ហ្វេណង់ដែស 👈
  27. នរោត្តម ច័ន្ទរង្សី 👈
  28. ដៀន ឌែល ( ដៀន ដៀល) 👈
  29. ថោង វ៉ាន់ហ្វាន់មឿង 👈
  30. ចេង ហេង 👈
  31. សូ ខាំខូយ 👈
  32. ឆាំង សុង 👈
  33. ស៊ាន ប៉េង សែ 👈
  34. ឌី ការ៉េត 👈
  35. ជុន ចាន់បុត្រ 👈
  36. សម រង្សី 👈
  37. កឹម សុខា 👈
  38. ដាប ឈួន 👈
  39. កេង វ៉ាន់ សាក់់ 👈
  40. វ៉ាន់ ឌីកាអុន  👈
  41. ហាំង ង៉ោ  👈
  42. ដាប ឈួន 👈
  43. ប៉ែន សុវណ្ណ 👈
  44. ព្រាប អិន  👈
  45. សឹម វ៉ា 👈
  46. សុន​ ឆៃ  👈
  47. ហុង លឹម 👈
  48. អ៊ុំ សំអាន 👈
  49. ម៉ែន ណាត 👈
  50. រ៉ុង ឈុន 👈
  51. សួង សុភ័ណ្ឌ 👈
  52. រៀល ខេមរិន្ 👈
  53. យឹម ស៊ីណន 👈
  54. កឹម សុខ ( កឹម សុះ កឹម សុស ) 👈
  55. ផៃង វណ្ណៈ 👈
  56. អេប គឹម សេង 👈
  57. ហៃ វណ្ណា  👈
  58. អេង ឆៃ អៀង 👈
  59. ធី សុវណ្ណថា 👈
  60. ទូ សាមុត 👈
  61. សម សារី  👈 👈
  62. មួរ សុខហួរ 👈
  63. សម្តេច ហ៊ុន​ សែន 👈



គណបក្សកម្ពុជាប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយមួយនៅក្នុងប្រទេសកម្ពុជា, បង្កើតឡើងជាគណបក្សស្នងឱ្យបក្សកុម្មុយនិស្តកម្ពុជានៅខែធ្នូ ឆ្នាំ១៩៨១។[៣] នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០, មនោគមវិជ្ជាគណបក្សកម្ពុជាប្រជាធិបតេយ្យគឺសង្គមនិយមប្រជាធិបតេយ្យ[១]ដែលត្រូវបានប្រកាស់ឱ្យដឹងជាសាធារណៈ, បន្ទាប់ពីបានលះបង់គំនិតម៉ាក្ស–លេនីននិយមចោល។
ប្រវត្តិសាស្រ្ត យោងទៅតាមគណបក្សនេះ, ការរំលាយចោលនៃបក្សកុម្មុយនិស្តកម្ពុជា (បកក) និងការបង្កើតគណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ថ្មីបានជំរុញឱ្យមានតម្រូវការក្នុងការសាមគ្គីគ្នាដើម្បីប្រឆាំងនឹងវៀតណាម, កម្លាំងសាមគ្គីភាពនេះអាចនឹងធ្វើឱ្យខ្សែគំនិតកុម្មុយនិស្តយួនមានភាពស្មុគស្មាញ។ ទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យគឺជាស្លាបយោធាកងប្រដាប់អាវុធរបស់បក្ស និងរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជាគឺជាអង្គការមួយគ្រប់គ្រងដោយបក្ស។ អង្គលេខាធិការបក្សដំបូងនាពេលនោះគឺប៉ុល-ពត, ដូចច្នេះគណបក្សនេះត្រូវបានដឹកនាំដោយរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទើបនឹងដួលរលំ។ អ្នកដែលគាំទ្រ គកប ជាទូទៅត្រូវបានគេហៅថាខ្មែរក្រហមដដែរ។ នៅក្នុងពេលបង្កើត គបក នេះ, កងកម្លាំងខ្មែរក្រហមត្រូវបានរដ្ឋាភិបាល គបបក គាំទ្រដោយវៀតណាម កំពុងរុនច្រានទៅទិសពាយព្យរហូតដល់ព្រំដែនប្រទេសថៃ។ ពួក គកប ក៏បានចាប់ផ្តើមធ្វើសហប្រតិបត្តិការជាមួយបក្សពួកក្រុមទាំងឡាយណាដែលប្រឆាំងនឹងវៀតណាមនៅតំបន់នោះហើយក៏បានបង្កើតចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។ ទោះជាប៉ុល-ពតបានបោះបង់តំណែងជាមេដឹកនាំបក្សទៅឱ្យលោកខៀវ សំផនក្នុងឆ្នាំ១៩៨៥ ក្តី ក៏ប៉ុល-ពតនូវតែជាប់ពាក់ព័ន្ធនិងជាតួអង្គដ៏សំខាន់ម្នាក់នៅក្រោយរាល់សកម្មភាពរបស់គណបក្សនេះជានិច្ច។

មុនការបោះឆ្នោតឆ្នាំ១៩៩២/១៩៩៣, គណបក្សសាមគ្គីជាតិកម្ពុជា (គសជក) [៤]ដែលត្រូវជាបក្សស្នងរបស់ គកប បានប្រកាសជាសាធារណៈក្នុងគោលបំណងចង់ចូលរួមក្នុងពិធីបោះឆ្នោតក៏ប៉ុន្តែជាចុងក្រោយក៏បានប្តូរគំនិតមិនចូលរួមវិញដោយថែមទាំងប្តេជ្ញាចិត្តថានឹងបញ្ឈប់ (គំទិច) ពិធីបោះឆ្នោតនេះ។ ក្រោយមក, អ៊ុនតាក់ (UNTAC) ក៏បានសម្រេចថានឹងមិនធ្វើការបោះឆ្នោតនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គកប នោះទេ (ពោលគឺតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា)។[៥] នៅពេលនោះដែរ, គេបានប៉ានស្មានថាចំនួនប្រជាជនកម្ពុជាប្រហែល ៦% ត្រូវកំពុងរស់នៅក្រោមការដឹកនាំរបស់ គកប។[៦]

គកប ត្រូវគេប្រកាសជាគណបក្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំ១៩៩៤។ ក្រោយមក, សកម្មភាពរបស់បក្ស គបក ត្រូវបានបន្តនៅក្រោមឈ្មោះគណបក្សសាមគ្គីជាតិកម្ពុជានិងរដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា៕


បក្ស​កុម្មុយនីស្ដ​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​លក្ខន្ដិកៈ ដែល​ដំបូង​ឡើយ​ត្រូវ​បានអនុម័ត​ក្នុង សមាជ​លើក​ទី​១​របស់​បក្ស​នៅ​ខែកញ្ញា ឆ្នាំ​១៩៦០​ហើយ​លក្ខន្ដិកៈ​ថ្មី​ត្រូវបាន​អនុម័ត​ដោយ​សមាជ​បក្ស លើក​ទី​៤ ក្នុង​ខែមករា ឆ្នាំ​១៩៧៦​។

ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា
CENភ្នំពេញ:

​សេចក្ដី​ផ្ដើម​
​ ​ថ្ងៃទី​១២-១៥ ខែមីនា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​សាលាដំបូង​បាន​បន្ដ​បើកសវនាការ​លើ​សំណុំ រឿង​០០២ ទាក់ទង​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ សវនាការ​ទាំង​បួន​ថ្ងៃបានចាប់ផ្ដើមដោយការអានកថា​ខណ្ឌ​​​នានា​នៃ​ដីកា​ដំណោះស្រាយ​ដោយ​ក្រឡាបញ្ជី ចំនួន​បី​រូប ដែល​កថាខណ្ឌ​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ស្ដីពីរចនាសម្ព័ន្ធ​រដ្ឋបាល ប្រព័ន្ធ​ទំនាក់ទំនង ការងារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​តួនាទី​របស់​ជនជាប់ចោទ​ទាំងបី​រូប រួមមាន នួន ជា អៀង សារី និង ខៀវ សំផន​។ បន្ដ​មក អង្គជំនុំជម្រះ​បានផ្ដល់​ឱកាស​ឱ្យ​ភាគី​ដេញដោល​លើ​ឯកសារ​ទាំងឡាយ​ដែលមាន នៅក្នុង​ឧបសម្ព័ន្ធ​ចាប់ពី ឧបសម្ព័ន្ធ A៦ រហូតដល់ ឧបសម្ព័ន្ធ A​២០ (​លើកលែងតែ​ឧបសម្ព័ន្ធ A១២ និង A១៣ ដោយសារ​កំពុងស្ថិតក្រោម​ការពិចារណា​របស់​អង្គជំនុំជម្រះ​)​ដែល​ត្រូវ​បានដាក់​ចូលក្នុង​សំណុំ រឿង​ដោយ សហ​ព្រះរាជអាជ្ញា​។ បន្ទាប់មក អង្គជំនុំជម្រះ​បាន​លើកយក​សំណើ​របស់​ជនជាប់ចោទ នួន ជា សុំចូល​រួម ដោយផ្ទាល់​នៅក្នុង​បន្ទាប់​សវនាការ​នៅ​អំឡុងពេល​នៃ​ការផ្ដល់​សក្ខីកម្ម​របស់ ឌុ​ច មក​ធ្វើការ​ដេញដោល​។ ចុងក្រោយ គឺ​សវនាការ​ស្ដីពី​សំណើសុំ​របស់​សហ​ព្រះរាជអាជ្ញា​ដើម្បី​ស្ដាប់​សក្ខីកម្ម​ពី​ចម្ងាយ​របស់​អ្នក​ជំ​ន​ញ គឺ​លោក ប៊ែ​ន ឃៀ​រ​និ​ន (Ben Kiernan) តាមរយៈ​ប្រព័ន្ធ​សោតទស្សន៍ និង​សំណើ​របស់ អៀង សារី សុំឱ្យ​លោក ប៊ែ​ន ឃៀ​រ​និ​ន ផ្ដល់​ឯកសារ​បន្ថែម​មុនពេល​ចូល​ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​។
គួរ​កត់សម្គាល់ថា នៅក្នុង​អនុស្សរណៈ​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​ចេញ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១២ គឺមាន​របៀបរ​វៈ​ដែល​គ្រោង​នឹងធ្វើ​សវនាការ​ស្ដីពី​បញ្ហា​ទាំងឡាយ​ខាងលើ​រហូតដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១២ ប៉ុន្ដែ​ដោយសារតែ​ដំណើរការ​សវនាការ​ប្រ​ព្រឹ​ត្ដទៅ​លឿន​ជាង​ការគ្រោងទុក​ទើប​កិច្ច ដំណើរការ​នីតិវិធី​បញ្ចប់​នៅត្រឹម​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១២​។ ​ ​ការអាន​កថាខណ្ឌ​នានា​នៃ​ដីកា​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ស្ដីពី​រចនាសម្ព័ន្ធ រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១២ ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​គឺ​លោក​ចៅក្រម និល ណុន បាន​បង្គាប់​ឱ្យ​ក្រឡាបញ្ជី​ចំនួន​បី​រូប អាន​អង្គហេតុ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល ប្រព័ន្ធ​ទំនាក់ទំនង ការងារ និង​តួនាទី​របស់​ជនជាប់ចោទ​ម្នាក់ៗ ដែលមាន​នៅក្នុង​ដីកា​ដំណោះស្រាយ​នៃ​សំណុំរឿង ០០២ តាម​លំដាប់លំដោយ រួមទាំង​ស្ដាប់​ការជំទាស់ ឬ​ការដាក់សំណើ​របស់​ក្រុម​មេធាវីការពារ​ក្ដី​ចំពោះ​អង្គហេតុ នីមួយៗ​ដែល​ក្រឡាបញ្ជី​បាន​អាន​ជូន​។​
១) រចនាសម្ព័ន្ធ​រដ្ឋបាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​

​ចាប់ផ្ដើម​ដំបូង ក្រឡាបញ្ជី​បាន​អាន​ដីកា​ដំណោះស្រាយ​ទាក់ទង​នឹងរ​ចនាស​ម័​ន្ធ​រដ្ឋបាល​នៃ​របប កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពីកថាខណ្ឌ​៣៣ រហូតដល់​កថាខណ្ឌ​៧១ ដែល​នៅ​ក្នុងនោះ​មាននិយាយ​អំពី រចនារ​សម្ព័ន្ធ​រដ្ឋបាល​ថ្នាក់មជ្ឈិម និង​ថ្នាក់មូលដ្ឋាន​។​
ក​) រចនាសម្ព័ន្ធ​រដ្ឋបាល​ថ្នាក់មជ្ឈិម​ ​ ​
​ក​.១) បក្ស​កុម្មុយនីស្ដ​កម្ពុជា​៖
​ ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​លក្ខន្ដិកៈ ដែល​ដំបូង​ឡើយ​ត្រូវ​បានអនុម័ត​ក្នុង សមាជ​លើក​ទី​១​របស់​បក្ស​នៅ​ខែកញ្ញា ឆ្នាំ​១៩៦០​ហើយ​លក្ខន្ដិកៈ​ថ្មី​ត្រូវបាន​អនុម័ត​ដោយ​សមាជ​បក្ស លើក​ទី​៤ ក្នុង​ខែមករា ឆ្នាំ​១៩៧៦​។ នៅក្នុង​លក្ខន្ដិកៈ​ថ្មី​នេះ បាន​រៀបរាប់​អំពី​មនោគមន៍វិជ្ជា លក្ខខណ្ឌ នៃ​ការចូល​ជា​សមាជិក រចនាសម្ព័ន្ធ និង​អង្គការ​ចាត់តាំង​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា ព្រមទាំងចែង​អំពី​ស្ថាប័ន រដ្ឋ​មួយចំនួន ដូចជា​កងទ័ព​ប​ដិ​វត្ដ​ន៍​កម្ពុជា ប្រព័ន្ធ​គណៈកម្មាធិការ​ថ្នាក់ជាតិ គណៈកម្មាធិការ​បក្ស​ថ្នាក់ជាតិ គណៈ​មជ្ឈិមបក្ស រួមទាំង​មន្ទីរ និង​ក្រសួង​ផ្សេងៗ​ជុំវិញ​គណៈ​មជ្ឈិម​។ បក្ស​ត្រូវបាន​គ្រប់គ្រង​ដោយ គណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍​នៃ​គណៈ​មជ្ឈិម​។ នៅក្នុង​លក្ខន្ដិកៈ​នោះ បាន​កំណត់ថា បក្ស​កុម្មុយនីស្ដ កម្ពុជា ត្រូវ​ដើរ​តាម​ប្រព័ន្ធ​របប​ដឹកនាំ
សមូហភាព ដោយ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​ប្រមូលផ្ដុំ មានន័យថា សមាជិក​ត្រូវធ្វើ​សេចក្ដីសម្រេច​រួមជាមួយ​សមាជិក​ផ្សេងៗ​ទៀត និង​មិន​អាចធ្វើ​សេចក្ដី សម្រេច​ជា​លក្ខណៈ​បុគ្គល​បានឡើយ​។ ក្នុងគណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍ មាន​សមាជិកពេញសិទ្ធិ និង​សមាជិក​ត្រៀម ដែល​នៅ​ក្នុងនោះ សមាជិក​ពេញ​សិទ្ធ គឺជា​អ្នក​ដែលមាន​សិទ្ធ​សម្រេច​ពិគ្រោះ​ពិភាក្សា និង​រួម​មតិសម្រេច​ក្នុង គ្រប់​វិស័យ​ទាំងអស់​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ស្ថាប័ន​នេះ​។ ចំណែក សមាជិក​ត្រៀម គឺមាន​ឋានៈ​ទាប ហើយ​មិនមាន​សិទ្ធិអំណាច​ក្នុងការ​សម្រេច​កំទេច​អ្នកណាម្នាក់​បាន ឡើយ​។​
​មាន​ស្ថាប័ន​ផ្សេងៗ​ទៀត​ដែល​ចំណុះឱ្យ​បក្ស ដូចជា សភា​តំណាង​ប្រជាជន គណៈ​ប្រធាន​រដ្ឋ ព្រមទាំង​គណៈ​ចាត់តាំង​នៃ​គណៈ​មជ្ឈិមបក្ស ដែល​ត្រូវ​បានប្រគល់​សិទ្ធិ​ក្នុងការ​តាមដាន និង​ត្រួតពិនិត្យ ​សមាជិក​បក្ស និង​ចាត់ចែង​បញ្ចូល​ទៅតាម​មន្ទីរ និង​ក្រសួង​នានា​។​ 
ក​.២) គណៈកម្មាធិការ​មជ្ឈិម​ ៖
​ ​យោង​លើ​លក្ខន្ដិកៈ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា គណៈកម្មាធិការ​មជ្ឈិម​មាន​តួនាទី​ក្នុងការ​អនុវត្ដ តាម​មាគ៌ា​របស់​បក្ស និង​លក្ខន្ដិកៈ​របស់​បក្ស​ទាំងមូល ព្រមទាំង​ណែនាំ​ដល់​អង្គការ​ភូមិភាគ តំបន់ និង គ្រប់គ្រង​ចាត់ចែង​កម្មាភិបាល និង​បក្ខជន​ទាំងមូល​។ សមាជិក​នៅក្នុង​គណៈ​មជ្ឈិម​មានដូចជា ប៉ុល ពត ជា​លេខា​គណៈ មជ្ឈិម​, នួន ជា ជា​អនុ​លេខា​គណៈ​មជ្ឈិម​, អៀង សារី​, ខៀវ សំផន​, កុយ ធួន​, តា​ម៉ុក​, ណៃ សារ៉ាន់ ហៅ​យ៉ា​, សឿង​, កែ ពក​, សឿ វ៉ា​ស៊ី ហៅ​ឌឿ​ន​។ ឈឹម សំអោក ហៅ​ប៉ង់ ពេលខ្លះ​ត្រូវ  បានចាត់ទុក​ថា​ជា​សមាជិក​នៃ​គណៈ​មជ្ឈិម ហើយ​ពេលខ្លះ​គ្រាន់តែ​ជា​ជំនួយការ​នៃ​គណៈកម្មាធិការ​នេះ ប៉ុណ្ណោះ​។ 

ចំពោះ​លេខា​ភូមិភាគ លេខា​តំបន់​មួយចំនួន និង​កម្មាភិបាល​យោធា​មួយចំនួន​ក៏​ជា​សមាជិក គណៈ​មជ្ឈិម​ដែរ​។ ក្នុងគណៈ​មជ្ឈិម មានគណៈ​យោធា​ពិសេស​មួយ ឬ​គណៈ​យោធា​ជាន់ខ្ពស់ ដែលមាន សមាជិក​ដើម​ដូចជា ប៉ុល ពត​, នួន ជា​, សុន សេន​, សោ ភឹម​, និង​តា​ម៉ុក​។ ចំណែក វន វ៉េ​ត និង កែ ពក បាន​ក្លាយជា​សមាជិក​យោធា​គណៈ​មជ្ឈិម​នៅពេល​ក្រោយ​។ ឌុ​ច ធ្លាប់បាន​អះអាងថា សំ ប៊ិ​ត និង សឿង (​និង​មានឈ្មោះ​មួយចំនួនទៀត​ដែល​ត្រូវបាន​កោស​លុប​) គឺជា​ជំនួយ​ការដែល​ទទួលខុស​ត្រូវ ផ្នែក​យោធា​។ សមាជិក​នៅក្នុង​គណៈ​មជ្ឈិម​មាន​លើសពី​៣០​នាក់ ដែលមាន​តួនាទី​ដឹកនាំ​ការ​អនុវត្ដ​ឱ្យ ខ្ជាប់ខ្ជួន​តាម​គោលនយោបាយ​របស់​បក្ស​នៅក្នុង​សង្គម គ្រប់​ជាន់ថ្នាក់ និង​ធ្វើការ​ផ្សព្វផ្សាយ​នយោបាយ ទៅតាម​លំដាប់​ឋានានុក្រម ហើយ​មានការ​ប្រជុំគ្នា​រៀងរាល់​៦​ខែម្ដង​។

​ក​.៣) គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ ៖
​ ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ គឺជា​អង្គការ​មួយ​ដែលមាន​សមាជិក​តិចជាង​គណៈកម្មាធិកា​មជ្ឈិម ហើយ​សមាជិក​នៅក្នុង​អង្គការ​នេះ​សុទ្ធតែជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បំផុត​របស់​ប​ក្ស​កុ​ម្មុនី​ស្ដ​កម្ពុជា​។ តាម រយៈ​ការលើកឡើង​របស់ ខៀវ សំផន គណៈកម្មាធិការអចិន្ដ្រៃយ៍​មាន​សិទ្ធិ​សម្រេច​រាល់​ការងារ​ប្រចាំ​ថ្ងៃហើយ​ឧត្ដមានុភាព​របស់​អង្គការ​នេះ​បានបង្ហាញ​ឡើង​តាមរយៈ​ការបញ្ជា​ឱ្យមាន​ការចាប់ខ្លួន​សមា​ជិ​ក​របស់​គណៈ​មជ្ឈិម​។ ក្នុងនាម​ជា​លេខា​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ ប៉ុល ពត គឺជា​អ្នកមាន​សិទ្ធិអំណាច​ខ្ពស់ ហើយ​រាល់​ការសម្រេច​របស់ គណៈអចិន្ដ្រៃយ៍ ត្រូវបាន​យកទៅ​ផ្សព្វផ្សាយ​ទៅដល់​ថ្នាក់មូលដ្ឋាន​។ ឌុ​ច បាន​បញ្ជាក់ថា នួន ជា គឺជា​មនុស្ស ទី​២​បន្ទាប់ពី ប៉ុល ពត នៅក្នុង​ឋា​នុ​ក្រម​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ ហើយ​ប​នា្ទ​ប់ម​កទៀត​គឺ តា​ម៉ុក​។ សមាជិក​ផ្សេងៗ​ទៀត​របស់​គណៈកម្មាធិកា​រ​នេះ រួមមាន សោ ភឹម​, អៀង សារី​, វន វ៉េ​ត​, រស់ ញឹម និង សុន សេន​។ ប៉ុន្ដែ វន វ៉េ​ត និង សុន សេន អាចជា​សមាជិក​ពេញ សិទ្ធិ​ឬ​សមាជិក​ត្រៀម​។ ទោះបីជា ខៀវ សំផន មិនមែនជា​សមាជិក​ផ្លូវការ​នៃ​គណៈអចិន្ដ្រៃយ៍​ក្នុងពេល កាន់អំណាច​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ក៏ដោយ ខៀវ សំផន ទំនងជា​បាន​ចូលរួមចំណែក​ដល់​ការងារ របស់​គណៈអចិន្ដ្រៃយ៍​ដូចដែល​មានការ​រៀបរាប់​នៅក្នុង​ដីកា​ដំណោះស្រាយ​ដែលមាន​និយាយ​អំពី ខៀវ សំផន​។​

​ ​នៅក្នុង​អង្គប្រជុំ​មួយ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​១៩៧៥ គណៈកម្មាធិកា​អចិន្ដ្រៃយ៍​បានផ្ដល់​ភារកិច្ច​ដល់ កម្មាភិបាលជាន់ខ្ពស់រ​បស់​បក្ស​នូវ​ការទទួលខុសត្រូវ​លើ​វិស័យ​ផ្សេងៗ​ក្នុង​សកម្មភាព​របស់​រដ្ឋាភិបាល ដូច ជា​ផ្នែក យោធា សេដ្ឋកិច្ច សន្ដិសុខ កិច្ចការបរទេស និង​សង្គមកិច្ច​។ នៅក្នុង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ នោះបាន​សរសេរថា “​ក្នុង​ការលើក​គម្រោង​ត្រូវ​សួរ​យោបល់​អចិន្ដ្រៃយ៍​ដើម្បី​សម្រេច និង​អនុម័ត​”​។ តាម​ការអះអាង​របស់ ខៀវ សំផន ការប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​បាន​ធ្វើឡើង​ញឹកញាប់ ដែលមាន រយៈពេល​ប្រាំពីរទៅ​ដប់​ថ្ងៃ្ង​។ សាក្សី​ម្នាក់ទៀត​បានបញ្ជាក់​ថា គណៈអចិន្ដ្រៃយ៍​នឹងធ្វើ​ការកោះប្រជុំ​នៅ ពេលដែល​មាន​កិច្ចការ​សំខាន់​ណាមួយ​ត្រូវ​ពិភាក្សា និង​សម្រេច​។​

​ ​ក​.៤) មន្ទីរ ៨៧០ ៖

​ ​៨៧០ ជា​លេខ​កូដ​មួយ​ដែល​គេ​សំដៅលើ​ថ្នាក់់ខ្ពស់​បំផុត​របស់​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ដ​កម្ពុជា ហើយ នៅក្នុង​ករណីខ្លះ​គឺ​សំដៅលើ ប៉ុល ពត​។ មាន​អង្គភាព​ជាច្រើន​ដែល​ជាប់ទាក់ទង​នឹង​លេខ​កូដ ៨៧០ ប៉ុន្ដែ នៅក្នុង​នោះ​មាន​ស្ថាប័ន​ពីរ​ដែលជា​ស្ថាប័ន សំខាន់ គឺ​មន្ទីរ​នយោបាយ​៨៧០ និង​មន្ទីរ​រដ្ឋបាល ស​-៧១ ឬ ក្រសួង​ស​-៧១​។ ​មន្ទីរ​នយោបាយ​៨៧០ គឺ​គ្រប់គ្រង​ដោយ សឿ វ៉ា​ស៊ី ហៅ ឌឿ​ន​។ មន្ទីរ​នះ​មាន​ភារកិច្ច​ទទួល ប​ន្ចុ​ក​ផ្នែក​នយោបាយ និង​មាន​តួនាទីសំខាន់​ក្នុង​ការធ្វើទំនាក់ទំនង​រវាង​បុគ្គល​នានា​ដែលមាន​អំណាច សម្រេច​របស់​មជ្ឈិម ព្រមទាំង​ត្រួតពិនិត្យ​ការ​អនុវត្ដ​សេចក្ដីសម្រេច​នានា​។ កំណត់ហេតុ​នៃ​អង្គប្រជុំ របស់​គណៈអចិន្ដ្រៃយ៍​បានបង្ហាញ​ពី​ការិយាល័យ​៨៧០ ដែល​ដឹកនាំ​ដោយ ស៊ឹម សុន ហៅ យ៉ែម ដែល នៅក្នុង​នោះ យ៉ែម គឺជា​អ្នកធ្វើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នានា​របស់​គណៈ​អចិន្ដ្រៃយ៍ និង​គណៈ​មជ្ឈិម​។ មន្ទីរ​ស​-៧១ ដឹកនាំ​ដោយ ឈឹម សំអោក ហៅ ប៉ង់ ហើយ​តាមរយៈ​ការអះអាង​របស់​សាក្សី​មួយរូប បាន​បញ្ជាក់ថា មន្ទីរ​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ ប៉ុល ពត​។ តាម​ការអះអាង​របស់ ឌុ​ច មុខងារ​របស់​មន្ទីរ​ស​-៧១​គឺ​ការពារ​មន្ទីរ​មជ្ឈិម កម្មាភិបាល​នៃ​មន្ទីរ​មជ្ឈិម និង​ទទួលបន្ទុក​ខាងទទួលភ្ញៀវ ទូរគមនាគមន៍ ភស្ដុភារ ស្បៀង​និង​ការដឹកជញ្ជូន​។ តួនាទី​មួយទៀត​របស់​មន្ទីរ​នេះ​ក្នុងនាម​គណៈ អចិន្ដ្រៃយ៍ គឺមាន​ភារកិច្ច ​តាមដាន​សមាជិក​របស់​បក្ស ក្រសួង​នានា គណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍ ខ្លួនឯង ក្នុងករណី​មានការ​សង្ស័យ ការចាប់ខ្លួន​ជន​ក្បត់ និង​បញ្ជូនទៅ​មន្ទីរ​ស​-២១​។​
មន្ទីរ​ស​-៧១ នេះ​មាន​មន្ទីរ​ចំណុះ​មួយចំនួន​ដែលមាន​ឈ្មោះ​សំងាត់​ដោយ​ប្រើ​ព្យញ្ជនៈ “​ក​” ដូចជា មន្ទីរ​ក​-១ មន្ទីរ​ក​-៣ មន្ទីរ​ក​-៧ និង​មន្ទីរ​ក​-១៨​។ មន្ទីរ​ក​-១ គឺជា​បរិវេណ​ស្នាក់អាស្រ័យ និង​ធ្វើការ​របស់ ប៉ុល ពត​។ ទន្ទឹមនឹង​នេះដែរ សាក្សី ​មួយចំនួន​បាន​អះអាងថា​វា​គ្រាន់តែ​ជា​កន្លែងធ្វើការ របស់ ប៉ុល ពត ប៉ុណ្ណោះ​។ ប៉ុន្ដែ​មាន​សាក្សី​ខ្លះទៀត​អះអាងថា​នៅពេល​ខ្លះ នួន ជា និង ខៀវ សំផន បាន​ស្នាក់នៅ និង​ធ្វើការ​ជាមួយ ប៉ុល ពត នៅ​ទី​នោះដែរ​។ សាក្សី​មួយចំនួន​បាន​អះអាងថា មន្ទីរ​ក​-៣ ត្រូវបាន​គេ​ប្រើប្រាស់​ជា​កន្លែងធ្វើការ​របស់ នួន ជា​, ខៀវ សំផន​, អៀង សារី​, សុន សេន និង វន វ៉េ​ត ហើយ​ពេលខ្លះ ប៉ុល ពត បាន​ទៅ​ប្រជុំនៅ​ទីនោះ​ដែរ​។ មន្ទីរ​ក​-៧ គឺជា​អង្គភាព​និ​រ​សារ​ដែលជា​កន្លែង ឆ្លងកាត់​ការប្រាស្រ័យ​ទាក់ទង​ជាលាយលក្ខណ៍​អក្សរ​នានា​ដែល​ផ្ញើ​ទៅកាន់​គណៈ​៨៧០ ឬ​មន្ទីរ​៨៧០ មុននឹង​បញ្ជូនទៅឱ្យ ប៉ុល ពត នៅ​មន្ទីរ​ក​-១​ក៏ដូចជា​ទៅឱ្យ​គណៈ​៨៧០ ឬ​សមាជិក​ពាក់ព័ន្ធ​របស់​គណៈ ៨៧០ អាស្រ័យ​លើ​ការទទួលខុសត្រូវ​តាម​ផ្នែក​របស់ខ្លួន​។ មន្ទីរ​ក​-១៨ គឺជា​អង្គភាព​សារ​ទូរលេខ ដែលមាន​ភារកិច្ច​ទទួល​ការទាក់ទង​តាម​វិទ្យុ​រួច​បញ្ជូន​ទៅកាន់​មន្ទីរ​ក​-១​។ មិនទាន់មាន​ភស្ដុតាង​បង្ហាញ ច្បាស់​ថា​បុគ្គល​ណាខ្លះ​ដែលជា​អ្នកទទួល​លិខិត ដែល បាន​ផ្ញើរ​ទៅ​មន្ទីរ​៨៧០​នោះ​។ តាម​ការអះអាង របស់ ឌុ​ច និង​សាក្សី​មួយចំនួនទៀត​បានបញ្ជាក់​ថា មន្ទីរ​៨៧០​គឺ​សំដៅ​ទៅលើ ប៉ុល ពត​, នួន ជា​, អៀង សារី​, វន វ៉េ​ត​, សុន សេន និង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​ដោយ​រួមទាំង ខៀវ សំផន​។ តាមរយៈ​ភស្ដុតាងផ្សេងៗ​ទៀត​បាន​បន្ថែមថា មាន​មន្ទីរ​ផ្សេងទៀត​ដូចជា​មន្ទីរ​ក​-៦ ដែល​គេ​ហៅថា​បុរី កីឡា មន្ទីរ​ក​-៨ ទទួលបន្ទុក​ដាំ​ដុះ​បន្លែ មន្ទីរ​ក​-១១ ជា​មន្ទីរពេទ្យ និង​មន្ទីរ​ក​-១២ គឺជា​អង្គភាព​រៀបចំ យានជំនិះ និង​អ្នកបើកបរ​សម្រាប់​មជ្ឈិម​បក្ស​។ ​ជា​សរុបមក ទាំង ឌុ​ច​, ខៀវ សំផន និង​សាក្សី​ផ្សេងទៀត​បានបញ្ជាក់​ថា​ពាក្យ មន្ទីរ​៨៧០, អង្គការ​៨៧០ និង​គណៈ​៨៧០ ឬ​អង្គការ​” ត្រូវបាន​ប្រើប្រាស់​ដោយ​មិនមាន​ការបែងចែក​ដើម្បី​សម្ដៅ ដល់​ស្ថាប័ន​ដឹកនាំ​នានា​របស់​មជ្ឈិមបក្ស​ឡើយ​។
ក​.៥) ក្រសួង​នានា​ ៖
​តាមរយៈ​សេចក្ដីសម្រេច​ចុះ​ថ្ងៃ្ង​ទី​៣០ ខែមីនា ឆ្នាំ​១៩៧៦ គណៈ​មជ្ឈិម​បានធ្វើ​ការកំណត់ សមាសភាព​របស់​ស្ថាប័នរដ្ឋ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ផ្លូវការ​ជំនួស​ឱ្យ​រដ្ឋា​ភិ​ិ​បាល​រួបរួម​ជាតិ​កម្ពុជា ដោយ មានការ​ប្រកាសថា​“​រដ្ឋាភិបាល​ត្រូវតែ​ជា​អង្គការ​របស់​បក្ស​សុទ្ធសាធជា​រដ្ឋ​របស់​យើង​ផ្ទាល់​”​។ ឈ្មោះ របស់​រដ្ឋមន្ដ្រី​ទាំងអស់​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ្ង​ទី​១៤ ខែមេសា ឆ្នាំ​១៩៧៦​។ 

ទោះបីជា សមាសភាព​អាច​ត្រូវបាន​ផ្លាស់ប្ដូរ​ក្នុងអំឡុងពេល​កម្ពុជា​ប្រជាធិបតេយ្យ​ក៏ដោយ ជាគោលការណ៍​រដ្ឋា​ភិ បាល​ត្រូវរៀបចំឡើង​ក្នុង​បែបផែន​ដូចតទៅ​នេះ ៖

​ ​- ប៉ុល ពត ជា​នាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​ទូទៅ​លើ​ផ្នែក​យោធា និង​ផ្នែក​សេដ្ឋកិច្ច​
​ – អៀង សារី ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការបរទេស​
​ ​- សុន សេន ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​ការពារជាតិ​
​ ​- វន វ៉េ​ត ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​សេដ្ឋកិច្ច​
​ ​- នួន ជា ជា​ប្រធានសភា​តំណាង​ប្រជាជន​
​ ​– ហ៊ូ នឹម ជា​រដ្ឋមន្ដ្រីក្រសួង​ឃោសនាការ​
​ ​- យុន យ៉ា​ត ជា​រដ្ឋមន្ដ្រីក្រសួង​អប់រំ​
​ ​– តូច ភឿន ជា​រដ្ឋមន្ដ្រីក្រសួង​សាធារណការ ដឹកជញ្ជូន និង​ប្រៃសណីយ៍
​ ​- កុយ ធួន ជា​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម​
​ ​- ចេង អន ជា​រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​
​ ​- អៀង ធី​រិ​ទ្ធ ជា​រដ្ឋមន្ដ្រី​ទទួលបន្ទុក​ការងារ​សង្គមកិច្ច​
​ ​- (​ឈ្មោះ​កោស​លុប​) ជា​រដ្ឋមន្ដ្រី​ទទួលបន្ទុក​សុខាភិបាល និង​
​ ​- ខៀវ សំផន ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​ដែល​ធ្លាប់​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជ​កម្ម​​ទាក់ទង​នឹង​ គណនេយ្យ និង​ការកំណត់​តម្លៃ​។​

ខ​) រចនា​ស​ម្ព័​ន្ធ្ធ​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​

​ ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ការកំណត់​ទីតាំង​ត្រូវបាន​បែងចែក​ជា​ផ្នែក​តូចៗ​ទៅតាម​អង្គ ភាព​រដ្ឋបាល​ដែលមាន​ឋានានុក្រម​បន្ដ​គ្នា ហើយ​ទាក់ទង​ទៅនឹង​សង្វាក់​នៃ​ការបញ្ជា​តាមរយៈ​ខ្សែបណ្ដោយ ដែល​គ្រប់គ្រង​ដោយ​គណៈ​មជ្ឈិម​។ ភូមិភាគ​ធំៗ មួយចំនួន​គឺ​ស្ថិតនៅក្រោម​គណៈ​មជ្ឈិម​ដោយផ្ទាល់ ហើយ ភូមិភាគ​ទាំងនេះ​ត្រូវបាន​បែងចែក​ជា​តំបន់​តំបន់​បែង​ចែកជា​ស្រុក​មួយចំនួន ហើយ​ស្រុក​ត្រូវបាន​បែង ចែកជា​ឃុំ និង​សហករណ៍​។ គ្រប់​ភូមិភាគ តំបន់ ស្រុក និង​ឃុំ​ត្រូវបាន​គ្រប់គ្រង​ដោយ​“​គណៈ​” ហើយ គណៈ​នីមួយៗ​ត្រូវបាន​ដឹកនាំ​ដោយ​លេខា​។ ចាប់ពី​ខែមេសា ឆ្នាំ​១៩៧៥ ភូមិភាគ​ត្រូវបាន​បែង​ចែកជា ៦ ដូចជា ភូមិភាគ​ឧត្ដរ ភូមិភាគ​ពាយ័ព្យ ភូមិភាគ​ឦសាន ភូមិភាគ​និរតី ភូមិភាគ​ប​ស្ចឹ​ម និង ភូមិភាគ​បូព៌ា​។ នៅ​ឆ្នាំ ១៩៧៧ ភូមិភាគ​ឧត្ដរ​ត្រូវបាន​ដាក់ឈ្មោះ​សារជាថ្មី​ថា​ជា​ភូមិភាគ​កណ្ដាល និង បាន​បង្កើតឱ្យមាន​ភូមិភាគ​ឧត្ដរ​ថ្មី​មួយទៀត​។ ក្រៅពី​បែងចែក​ភូមិភាគ​ទាំងនេះ បក្ស​កុម្មុយនីស្ដ​កម្ពុជា បាន​បង្កើត​តំបន់​ស្វយ័ត​ដែល​អាច​រាយការណ៍​ផ្ទាល់​ទៅ​ថ្នាក់មជ្ឈិម​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការអនុញ្ញាត​ពី​ថ្នាក់ភូមិភាគ​ឡើយ​។ តំបន់​ស្វយ័ត​ទាំងអស់នោះ​រួមមាន តំបន់​ស្វយ័ត​១០៣(​ខេត្ដ​ព្រះវិហារ​) តំបន់ ស្វយ័ត​១០៥ (​ខេត្ដ​មណ្ឌលគិរី​) តំបន់​ស្វយ័ត​១០៦(​ខេត្ដ​សៀមរាប​) តំបន់​ស្វយ័ត​៥០៥(​ខេត្ដ​ក្រចេះ​) និង​តំបន់​ស្វយ័ត​ទីក្រុង​កំពង់សោម​។ ទីក្រុង​ភ្នំពេញ​ត្រូវបាន​ចាត់ថ្នាក់​ជា​ទឹកដី​ផ្សេង​ពី​គេ​ដោយសារ​វា​មិន ស្ថិតនៅក្នុងរ​ចនាស​ម្ព័​ន្ធ្ធ​រដ្ឋបាល ថ្នាក់មូលដ្ឋាន​ជា​ផ្លូវការ ហើយ​ត្រូវ​រាយការណ៍​ផ្ទាល់​ទៅ​ថ្នាក់មជ្ឈិម​។​
ចំពោះ​លេខា​ភូមិភាគ គឺ​ត្រូវបានតែងតាំង​ដោយ​គណៈ​មជ្ឈិម​។ លេខា​ភូមិភាគ និង​លេខា​តំបន់ ស្វយ័ត​ជា​អ្នក​អនុវត្ដ​តាម​ការសម្រេច​របស់​គ​ណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍​។ ចំពោះ​គោលនយោបាយ និង​សេចក្ដីណែនាំ​របស់​គណៈ​មជ្ឈិម​ត្រូវបាន​ផ្សព្វផ្សាយ​ទៅដល់​គ្រប់​លេខា​ភូមិភាគ និង​លេខា​តំបន់​ស្វយ័ត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បន្ដ​ទៅដល់​ថ្នាក់​តំបន់ និង​ស្រុក​។ ចំណែក​ការរាយការណ៍​ទាំងឡាយ ​ត្រូវធ្វើ​ចាប់ ពី​ថ្នាក់ឃុំ​ឡើង​រហូតដល់​គណៈ​ភូមិភាគ​។ ដូច​មានចែង​នៅក្នុង​លក្ខន្ដិកៈ​របស់​បក្ស​ក​ម្មុយ​នី​ស្ដ​កម្ពុជា រាល់ ភារកិច្ច និង​មុខងារ​របស់​គណៈ​ភូមិភាគ គឺ​ដឹកនាំ​អនុវត្ដ​ភារកិច្ច​ដោយយោង​តាម​គោល​ការ​របស់​បក្ស គឺ​ការចុះទៅ​ជាប់​ជាមួយ​ថ្នាក់​តំបន់ ស្រុក និង​ឃុំ​។ ក្នុងការ​អនុវត្ដ​ការងារ​ទាំងនេះ គណៈ​ភូមិភាគ​ត្រូវ បានផ្ដល់​អំណាច​ឱ្យ​កំណត់​ការងារ​ថ្មីៗ​តាម​មាគ៌ា​នយោបាយ​របស់​បក្ស មានន័យថា​ភូមិភាគ​ទាំងឡាយ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ស្ថានភាព​សន្ដិសុខ​ផ្ទៃក្នុង​ដែល​ស្ថិតនៅក្នុង​ដែនដី​របស់ខ្លួន​។ សិទ្ធិអំណាច​មួយ ទៀត​របស់​គណៈ​ភូមិភាគ គឺ​ការជ្រើសរើស​សមាជិក​ថ្មី​សម្រាប់​ការដឹកនាំ​ថ្នាក់​ភូមិភាគ ដោយមាន​ការ យល់ព្រម​ពី​គណៈ​មជ្ឈិម​។ ក្នុង​លក្ខន្ដិកៈ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​កំណត់ថា គណៈ​តំបន់ គណៈ​ស្រុក និង​គណៈ​ឃុំ គឺ​តម្រូវឱ្យ​អនុវត្ដ​សេចក្ដីណែនាំ ដែល​បក្ស​បានដាក់ និង​ធ្វើ​សេចក្ដីរាយការណ៍​ត្រលប់​ទៅ រដ្ឋបាល​ថ្នាក់លើ​វិញ​។ ក្រៅពីនោះ លេខា​ភូមិភាគ​តែងតែ​ចូលរួម​ប្រ​ជុំំ​ប្រចាំឆ្នាំ​ជាមួយ គណៈ​មជ្ឈិម របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ពេលខ្លះ​ថ្នាក់មជ្ឈិម​បាន​ប្រជុំ​ជាមួយ សមាជិក​ភូមិភាគតំបន់ និង​ស្រុក ហើយ​គណៈ​តំបន់​នានា​នឹងត្រូវ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​លេខា​ស្រុក និង​ឃុំ​ដើម្បី​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​នោះ​បន្ដទៀត​ដល់​អង្គភាពរ​បស់​ខ្លួន​។​

២) ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​

​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គណៈអចិន្ដ្រៃយ៍​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា គឺជា​ក្បាលម៉ាស៊ីន នៃ​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​របស់​បក្ស​ទូទាំងប្រទេស និង​ជា​ចំណុច​ប្រមូលផ្ដុំ​ប្រព័ន្ធ​ព័ត៌មាន​ជាប់លាប់​រវាង ផ្នែក​នីមួយៗ​នៃ​ឋានានុក្រម​រដ្ឋបាល​។ ទាក់ទង​នឹង​ចំណុច​នេះ ក្រឡាបញ្ជី​បាន​បន​*​ការអាន​ដីកា​ដំណោះ ស្រាយ​ចាប់ពី​កថាខណ្ឌ​៧២ រហូតដល់​កថាខណ្ឌ​១១២ ដែល​នៅ​ក្នុងនោះ​មាន​រៀបរាប់​អំពី​បណ្តាញទំនាក់
​ទំនង និង​មធ្យោបាយ​នៃ​ការធ្វើទំនាក់ទំនង​។​

ក​) បណ្ដាញ​ទំនាក់ទំនង​ការងារ ៖

​បណ្ដាញ​ទំនាក់ទំនង​ការងារ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​រៀបចំ​យ៉ាង​ម៉ត់ចត់​នៅ ថ្នាក់មជ្ឈិម​(​រវាង​ក្រសួង​នានា​និង​មន្ទីរ​នានា​ដែល​នៅ​ជុំវិញ​មជ្ឈិម ក្នុងចំណោម​កងទ័ពរ​បស់​មជ្ឈិម និង​នៅ ក្នុង​មន្ទីរ​សន្ដិសុខ​របស់​ម​ជ្ឈិ​ម​) រវាង​មជ្ឈិម​និង​ភូមិភាគ ភូមិភាគ​ទៅ​តំបន់ និង​ស្រុក​ទំនាក់ទំនង​ក្រៅប្រទេស និង​តាមរយៈ​កិច្ចប្រជុំ​នៅ​មជ្ឈិម​ដើម្បី​សិក្សា​រៀនសូត្រ​។​

​ក​.១) បណ្ដាញ​ទំនាក់ទំនង​រវាង​មជ្ឈិម និង​ភូមិភាគ 

​ភូមិភាគ និង​តំបន់​ស្វយ័ត​បាន​រាយការណ៍​ទៅ​គណៈអចិន្ដ្រៃយ៍​អំពី​ស្ថានភាព​កសិកម្ម​ដូចជា ការធ្វើ ស្រែ ប្រព័ន្ធធារាសាស្ដ្រ ជីវភាព​ប្រជាជន ស្ថានភាព​របស់​ខ្មាំង និង​ស្ថានភាព​យោធា​។ មាន​សារ​ទូរ លេខ​មួយចំនួន​បាន​រាយការណ៍​ពី ការ​រត់ចោលជួរ​និង​ការមិន​គោរព​វិន័យ​របស់​កងទ័ព ជម្លោះ​ជាមួយ វៀតណាម (​ដោយមាន​ការបញ្ជាក់​ពី​ចំនួន​ខ្មាំង ដែល​ត្រូវបាន​សម្លាប់ និង​សម្ភារៈ​ដែល​រឹបអូស​បាន​) អំពី​ស្ថាន ភាព និង​ការសួរចម្លើយ​គិញ​វៀតណាម (​ដោយបាន​បញ្ជាក់​ពី​ការប្រើប្រាស់​ទារុណកម្ម​) អំពី​បញ្ហា​សន្ដិសុខ​ផ្ទៃក្នុង (​ដោយបាន​បញ្ជាក់​ពី​បុគ្គល​ដែល​ត្រូវបាន​សង្ស័យ ឬ​ជន​ក្បត់​) និង​បាន​រាយ ការណ៍​ប្រាប់​មន្ទីរ​៨៧០ អំពី​ផែន​ការណ៍​ប្រយុទ្ធ​និង ចលនា​របស់​ខ្មាំង​ជាដើម​។ លេខា​ភូមិភាគ​ម្នាក់ៗ ត្រូវមាន​តារាង​ពេលវេលា​សម្រាប់​ទំនាក់ទំនង​ការងារ​ដែល​កំណត់ដោយ​មជ្ឈិម ដែល​តារាង​នេះ​បញ្ជាក់​ពី ពេលវេលា​សម្រាប់​ទាក់ទង​ជាមួយ​មជ្ឈិម​។ សារ​ទូរលេខ​ជាច្រើន​ត្រូវបាន​ផ្ញើ​ចេញពី​ភូមិភាគ​ចំនួន​មួយ ឬ​ពីរដង ​ក្នុង​មួយ​ថ្ងៃ​នៅពេល ព្រឹក និង​ពេល​ល្ងាច ហើយ​ក្នុង​កាលៈទេសៈ​ពិសេស​សារ​ទូរលេខ​អាច​ត្រូវ បាន​ផ្ញើ​នៅ​ម៉ោង​ណា​ក៏បាន​។ អ្នក​ប្រតិ​ប​ត្ដិ​ការ​សារ​ទូរលេខ​ម្នាក់​ក្នុងចំណោម​អ្នក​ប្រតិ​ប​ត្ដិ​សារ​ទូរលេខ​ជា ច្រើន​នៅ​ភូមិភាគ​កណ្ដាល បាន​បញ្ជាក់ថា គាត់​បានទទួល​សារ​ទូរលេខ​ពី​មជ្ឈិម​(​មន្ទីរ​៨៧០) ប្រហែល បួន​ទៅ​ប្រាំ​សារ​ក្នុង​មួយ​ថ្ងៃ្ង​្ង​។ ក្នុង​កំឡុង​ឆ្នាំ​១៩៧៨ ទំនាក់ទំនង​រវាង​មជ្ឈិម និង​ភូមិភាគមានការ​កើន ឡើង ដោយសារ​មានការ​រីកចម្រើន​ផ្នែក​បច្ចេកទេស​។ សាក្សី​ជាច្រើន​បាន​បង្ហាញថា “​មាន​គោលការណ៍ ដ៏​តឹងរឹង​មួយ គឺហាម​មិន​ឱ្យមាន​ទំនាក់ទំនង​ដោយផ្ទាល់​រវាង​ភូមិភាគ និង​ភូមិភាគ​ឡើយ ពោលគឺ​រាល់ ទំនាក់ទំនង​រវាង​ភូមិភាគ និង​ភូមិភាគ​ត្រូវឆ្លងកាត់​តាមរយៈ​មជ្ឈិម​…”​។​

ក​.២) បណ្ដាញ​ទំនាក់ទំនង​រវាង​ភូមិភាគ​ទៅ តំបន់ និង​ស្រុក​

​តំបន់​នីមួយៗ​មាន​អង្គភាព​សារ​ទូរលេខ​ផ្ទាល់ខ្លួន ប៉ុន្ដែ​រាល់​ការបញ្ជូនសារ​ទូរលេខ​របស់​តំបន់​ត្រូវ ឆ្លងកាត់​តាមរយៈ​ភូមិភាគ​។ មានតែ​តំបន់​ស្វយ័ត​ប៉ុណ្ណោះ​ដែល​អាចទាក់ទង​ដោយផ្ទាល់​ជាមួយ​មជ្ឈិម​។ សាក្សី​ម្នាក់​ដែល​ធ្វើការ​ជា​អ្នក​ប្រតិ​ប​ត្ដិ​ការ​សារ​ទូរលេខ​នៅក្នុង​តំបន់​ស្វយ័ត​១០៥​បញ្ជាក់ថា មន្ទីរ​ស្រុក ភាគច្រើន​បាន​រាយការណ៍​ពី​គម្រោង​សាងសង់​ទំនប់ និង​ប្រឡាយទឹក សុខភាព​របស់ប្រជាជន ការត្រួត ពិនិត្យ​កងកម្លាំង​សមាសភាព​ល្អ​និង​មិនល្អ សមាសភាព​ក្បត់ ឬ​សន្ដិ​សម្ព័ន្ធ​ជាដើម​។ បន្ទាប់ពី​ទទួលបាន របាយការណ៍​ទាំងនេះ លេខា​តំបន់​បានរៀបចំ និង​ផ្ញើ​របាយការណ៍​ទាំងនេះ​ទៅ​មជ្ឈិម​ជាប្រចាំ​។​ ​ក្រៅពី​អង្គភាព​សារ​ទូរលេខ នីរសារ​ជាច្រើន​ក៏​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​នៅក្នុង​ទំនាក់​ទង ការងារ រវាង​តំបន់ និង​ស្រុក​ដែរ​។ ដូច​បានចង្អុលបង្ហាញ​ដោយ​ប្រភព​អាមេរិកកាំង (​របាយការណ៍ stonybeach) បាន​បញ្ជាក់ថា “​ស្រុក​នីមួយៗ និង​តំបន់​នៅក្នុងភូមិភាគ​បូព៌ា មាន​បណ្ដាញ​នីរសារ មួយ​។ បណ្ដាញ​នេះ​ធ្វើ តាម​រចនាសម្ព័ន្ធ​ដ៏​តឹងរឹង​មួយ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ខ្សែសង្វាក់​បញ្ជារ​របស់​ភូមិ ភាគ​។ ឧទាហរណ៍ ទោះបី​មាន អង្គភាព​នីសារ​ថ្នាក់ស្រុក​ដែលមាន​ទីតាំងនៅ​ជិត​អង្គភាព​ភូមិភាគ​ក៏ដោយ ក៏​អង្គភាព​ថ្នាក់ស្រុក ដំបូងត្រូវ​ផ្ញើ​សារ​ទៅ​បញ្ជាការ​កណ្ដារ​បស់​ពួកគេ រួច​ទើប​ផ្ញើ​ទៅ​មន្ទីរ​នីរសារ​ភូមិ ភាគ​។ បន្ទាប់មក​សារបាន​ចូលដល់ បណ្ដាញ​ភូមិភាគ​។ នីរសារ​បញ្ជូន​សារសំខាន់ៗ​ទាក់ទង​ការងារ សន្ដិសុខ ការងារ​បក្ស ការងារ​យោធា ព្រមទាំង​ធ្វើ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ឱ្យ​បុគ្គល ដែល​នៅតាម​ទីតាំង នីមួយៗ​”​។​

ក​.៣) បណ្ដាញ​ទំនាក់ទំនង​ក្រៅប្រទេស​

​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​មធ្យោបាយ​បច្ចេកទេស ដើម្បី​ទំនាក់ទំនង​ជាមួយ​ប្រទេសក្រៅ ហើយ​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ដ​កម្ពុជា បាន​បញ្ជូន​សារ​ទូរលេខ​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ភាគច្រើន គឺជា​រដ្ឋ​សង្គមនិយម​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ផ្ដល់យោបល់ និង​អបអរ​សារ​ទរ​ចំពោះ ព្រឹ​ត្ដ​ការណ៍​នានា ឬ​ដើម្បី​ពន្យល់ថា​អ្វីៗ​ប្រព្រឹត្ដទៅបាន​ល្អប្រសើរ​។
​ព័ត៌មាន​ក្រៅប្រទេស ត្រូវបាន​បក្ស​កុម្មុយនីស្ដ​ផ្សព្វផ្សាយ​តាមរយៈ​ស្ថានទូត​នៅ​ទីក្រុង​ប៉េកាំង ហើយ​ក្រសួង​ឃោសនាការ​ត្រូវបាន​ណែ​នាំឱ្យ​ផ្ដល់ព័ត៌មាន​ដល់​មេដឹកនាំ​ជាន់ខ្ពស់​ជាប្រចាំ​ថ្ងៃ្ង​្ង ដោយ​សង្ខេប អំពី​អ្វីដែល​កើតមាន​នៅក្នុង​ពិភពលោក​។​

ក​.៤) ទំនាក់ទំនង​ការងារ​តាមរយៈ​កិច្ចប្រជុំ​សិក្សា​រៀនសូត្រ​នៅ​គណៈ​មជ្ឈិម

​សាក្សី​ជាច្រើន​បាន​លើកឡើងថា កម្មាភិបាល​មកពី​គណៈ​ភូមិភាគ គណៈ​តំបន់ រួមទាំង​កងទ័ព ត្រូវបាន នួន ជា​, ប៉ុល ពត ឬ​មន្ទីរ​៨៧០ កោះហៅ​មក​ចូលរួម​កិច្ចប្រជុំ​សិក្សា​រៀនសូត្រ នៅ​ទីក្រុង ភ្នំពេញ ឬ​នៅ​មជ្ឈិម​។ មជ្ឈិម​ត្រូវធ្វើ​ការប្រជុំ​ប្រចាំខែ​នៅ​មន្ទី​ក​-១​ដែល​ការប្រជុំ​នេះ​មានការ​ចូលរួម ដោយ​កម្មាភិបាល​មកពី​គណៈ​ស្រុក គណៈ​តំបន់ និង​គណៈ​ភូមិភាគ​។ ជារឿយៗ កិច្ចប្រជុំ​នេះ​ត្រូវបាន ដឹកនាំ​ដោយ ប៉ុល ពត និង សុន សេន និង​ចូលរួម​ដោយ​កម្មាភិបាលជាន់ខ្ពស់​របស់​បក្ស និង​មេបញ្ជាការ នានា​ពាក់ព័ន្ធ​នឹង​ផ្នែកយោធា​។
ខ​) មធ្យោបាយ​នៃ​ទំនាក់ទំនង​ការងារ​

​តាមរយៈ​ភស្ដុតាង​មួយចំនួន និង​ការពិនិត្យ​របាយការណ៍​ដែល​ធ្វើឡើង​ដោយ​កម្មាភិបាល​ថ្នាក់ ក្រោម​ទៅ​ថ្នាក់់លើ សេចក្ដីណែនាំ​ពី​ថ្នាក់លើ​ទៅ​ថ្នាក់ក្រោម​បង្គាប់ និង​ការស្នើសុំ​ផ្ដល់ព័ត៌មាន​ផ្សេងៗ​បាន បង្ហាញថា ទំនាក់​ទំនងជា​ចម្បង​រវាង​មន្ទីរ​និង​មន្ទីរ ឬ​រវាង​បុគ្គល​និង​បុគ្គល ត្រូវបាន​ធ្វើឡើង​តាមរយៈ សំបុត្រ សារ​ទូរលេខ និង​និ​រ​សារ​។ ទំនាក់ទំនង​ការងារ​ជា​ផ្លូវការ​ក៏ត្រូវ​បានធ្វើ​ឡើង​តាមរយៈ​ការប្រជុំ នានា​ដែល​រៀបចំឡើង​នៅតាម​ថ្នាក់រដ្ឋបាល​នីមួយៗ និង​តាមរយៈ​ការប្រមូលផ្ដុំ​ប្រជុំគ្នា​ដ៏​ធំ​នៅ​ទីក្រុង ភ្នំពេញ​។ បន្ថែម​លើ​នេះ ទៅទៀត​បក្ស​កុម្មុយនីស្ដ​កម្ពុជា​បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដីណែនាំ​ផ្សេងៗ និង​ឯកសារ​បណ្ដុះបណ្ដាល​មនោ​គម​ន៍វិជ្ជា​នយោបាយ​នៅ​ទូទាំងប្រទេស​។ ឯកសារ​ផ្សព្វផ្សាយ​បែបនេះ ត្រូវបាន​បញ្ជូន​ពី​ថ្នាក់មជ្ឈិម​ទៅ​កម្មាភិបាល​ថ្នាក់ក្រោម​ដែលជា​អ្នកផ្សព្វផ្សាយ​បន្ដទៅ​ប្រជាជន​នៅតាម ភូមិភាគ និង​តំបន់​នានា​។​

ខ​.១) មធ្យោបាយ​ទំនាក់ទំនង​ការងារ​តាមរយៈ​សំបុត្រ និង​និ​រ​សារ​

​មេដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា ដូចជា ប៉ុល ពត​, នួន ជា​, ខៀវ សំផន និង អៀង សារី បាន​ប្រើប្រាស់​សំបុត្រ​មួយចំនួនជា​មធ្យោបាយ​ក្នុង​ការធ្វើទំនាក់ទំនង​ការងារ​។ សំបុត្រ​ត្រូវបាន​បញ្ជូន តាមរយៈ​និ​រ​សារ​ទៅឱ្យ​លេខា​ភូមិភាគ និង​តំបន់​នានា​។ និ​រ​សារ​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​ដើម្បី​នាំ យក​សេចក្ដីរាយការណ៍ ឬ​សារ​ទូរលេខ​ពី​អង្គភាព​នាំសារ​ទៅកាន់​ក្រសួង​នានា ឬ​ត្រូវបាន​ប្រើ​សម្រាប់ ទាក់ទង​គ្នា​ពា​កក់​ព័ន្ធ​នឹង​ការចាប់ខ្លួន​ជនណាម្នាក់​។​

ខ​.២) មធ្យោបាយ​ទំនាក់ទំនង​ការងារ​តាមរយៈ​សារ​ទូរលេខ​

​គណៈអចិន្ដ្រៃយ៍​បានសម្រេច​អំពី​របៀប​ដំណើរការ​នៃ​អង្គភាព​សារ​ទូរលេខ​នៅ​ថ្ងៃ្ង​្ង​ទី​៩ ខែតុលា ឆ្នាំ ១៩៧៥​។ អង្គភាព​នេះ​ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក គឺ​មួយផ្នែក​ទទួល​ខុសត្រូវ​ក្នុង​ការបញ្ជូនសារ និង​ទទួល​សារ និង​មួយផ្នែក​ទៀត​ទទួលខុសត្រូវ​ក្នុងការ​ដាក់​លេខ​សម្ងាត់ និង​បកប្រែ​ខ្លឹមសារ​សារ​ទូរ លេខ​។ សាក្សី​ជាច្រើន​បាន​បញ្ជាក់ថា​“​សារ​ទូរលេខ​ដែល​ផ្ញើ​ចេញពី​មជ្ឈិម ជាដំបូង​ត្រូវ​ផ្ញើមក​ផ្នែក​បក ប្រែ​សារ​ទូរលេខ ដែលមាន​ទីតាំងនៅ​មន្ទីរ​មជ្ឈិមបក្ស​ក​-១ ដើម្បី​បកប្រែ​ទៅជា​លេខ​កូដ​សម្ងាត់​។ បន្ទាប់ មក​សារ​ដែលមាន​លេខ​កូដ​សម្ងាត់​នេះ ត្រូវបាន​បញ្ជូនទៅ​ក្រុម​ប្រតិ​ប​ត្ដិ​ការ​នៅ​មន្ទីរ​ក​-១៨ ដែលជា​អ្នក ត្រូវបញ្ជូន​សារ​នោះ ជា​លេខ​កូដ​សម្ងាត់​ទៅ​អ្នកទទួលដែលជា​អ្នកបកប្រែ​ទៅជា​ខ្លឹមសារ​អត្ថបទ​ធម្មតា​។ សារ​ទូរលេខ ដែល​ផ្ញើ​ចូល​ពី​ភូមិភាគ​នានា ដំបូង​ត្រូវ​ចូលទៅ​ក​១៨​ដើម្បីឱ្យ​ក្រុម​អ្នក​វាយ​អត្ថបទ​បំប្លែង ជា​លាយលក្ខណ៍អក្សរ​។ បន្ទាប់ មក​សារ​ជា​លេខ​កូដ​សម្ងាត់​នោះ​ត្រូវបាន​បញ្ជូនទៅ​ក​-១​ដើម្បី​បកប្រែ សារ​ទូរលេខ ហើយ​ត្រូវ​បញ្ជូនទៅ​កម្មាភិបាល​បក្ស​ដែលជា​អ្នក​ត្រូវ​ទទួល​…”​។​

ខ​.៣)​មធ្យោបាយ​ទំនាក់ទំនង​ការងារ​តាមរយៈ​ការបោះពុម្ពផ្សាយ​ឯកសារ​នយោបាយ
​ចំពោះ​មធ្យោបាយ​ក្នុងការ​អប់រំ​គោលនយោបាយ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា គឺ​តាមរយៈ​ការ បោះពុម្ពផ្សាយ​ទស្សនាវដ្ដី​ទង់​ប​ដិ​វត្ដ ទស្សនាវដ្ដី​យុវជន​យុវនារី​ប​ដិ​វត្ដ និង​តាមរយៈ​ការចាក់ផ្សាយ​តាម វិទ្យុ ឬ​បង្កើត​ខ្សែភាពយន្ដ និង​ការថតរូប​ជាដើម​។ ​ ​ 

​ ​ ​ទស្សនាវដ្ដី​ទង់​ប​ដិ​វត្ដ ទស្សនាវដ្ដី​យុវជន និង​យុវនារី​ប​ដិ​វត្ដ គឺជា​ឧបករណ៍​ឃោ​នា​មួយ​ដែល ត្រូវបាន​ប្រើប្រាស់​ដើម្បី​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​នយោបាយ​របស់​បក្ស​មួយដង​ក្នុង​មួយខែ​។ មានតែ​បក្ខជន ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ទទួលបាន​ទស្សនាវដ្ដី​ទាំងនេះ
ហើយ​ទស្សនាវដ្ដី​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដើម្បី បង្រៀន​ដល់​កម្មាភិបាល​ទាំង​ផ្នែក​នយោបាយ និង​យោធា​។ បន្ទាប់មក​កម្មាភិបាល​ទាំងនោះ​ត្រូវ ផ្សព្វផ្សាយ​គោល​នយោបាយ​បន្ដទៅ​អ្នក​នៅក្រោម​បង្គាប់​ខ្លួន​។ សាក្សី​មួយចំនួន​បាន​លើកឡើង​ថា “​គោលការណ៍​ដែលណែនាំ​នៅក្នុង​ទស្សនាវដ្ដី​ទាំងនោះ​ត្រូវបាន​បង្ហាញ​ពី​របៀប​ធ្វើការ​ដ៏​ម៉ត់ចត់ ហើយ ប្រសិនបើ​មនុស្ស​ណា​ម្នាក់​មិន​សម្រប​ខ្លួន​តាម​ខ្លឹមសារ​ទស្សនាវដ្ដី​ទេនោះ អ្នកនោះ​នឹងត្រូវ​ចាត់ទុកថា​ជា ខ្មាំង​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ​”​។

​បន្ទាប់ពី​លោក​ប្រធាន​អង្គជំនុំជម្រះ​បានប្រកាស​សម្រាក​នៅពេល​ព្រឹក​រយៈពេល​២០​នាទី លោក អាង ឧត្ដម មេធាវី​ការពារ​ក្ដី អៀង សារី បាន​ក្រោកឈរ​ដើម្បី​ស្នើ​សុំឱ្យ​កូនក្ដី​របស់ខ្លួន​ចូលរួម​សវនាការ ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​សោ​ទស្សន៍​នៅ​បន្ទប់​ខាងក្រោម ដោយសារ​បញ្ហា​សុខភាព​មិនអាច​ឱ្យ​ជន​ជាប់ ចោទ​រូបនេះ​ចូលរួម​សវនាកា​ដោយផ្ទាល់​បាន​។ ប៉ុន្ដែ​សំណើ​នេះ​ត្រូវបាន​លោក​ប្រធាន​អង្គជំនុំជម្រះ បដិសេធ ដោយ​លោក​បានផ្ដល់​ហេតុផល​ថា សវន​ការ​នាពេលនេះ​គឺ​ទាក់ទង​នឹង​ការចោទ​ប្រកាន់​ជន​ជាប់ ចោទ​នៅក្នុងសវនាការ​ដំណាក់កាល​ទី​២ ដូច្នេះ​វត្ដ​មាន​របស់​ជនជាប់​ចោទ​នៅក្នុង​សវនាការ គឺជា​រឿង សំខាន់ ដើម្បី​ធានាថា​ជនជាប់ចោទ​បាន​ស្ដាប់
​អង្គ​ហេតុដែល​បាន​ចោទប្រកាន់​មកលើ​ខ្លួន​។​
​បន្ទាប់ពី​បញ្ចប់​ការអាន​របស់​ក្រលាបញ្ជី​ទាក់​នឹង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​នៅក្នុង​របប​កម្ពុជា​ប្រជា ធិបតេយ្យ លោក​ប្រធានអង្គជំនុំជម្រះ​បាន​បង្គាប់​ឱ្យ​ក្រឡាបញ្ជី​ម្នាក់ទៀត ឡើង​អាន​ដីកា​ដំណោះស្រាយ​បន​* ទាក់ទង​នឹង​តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​របប
​កម្ពុជា​ប្រជាធិបតេយ្យ​។
៣) តួនាទី​របស់​ជនជាប់ចោទ​នីមួយៗ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​
​ក​) តួនាទី និង​មុខងារ​របស់​ជនជាប់ចោទ នួន ជា​

​ទាក់ទង​តួនាទី​របស់​ជនជាប់ចោទ នួន ជា ក្រឡាបញ្ជី​បាន​ចាប់​ផេ​*​ី​ម​អាន​ពី​កថាខណ្ឌ​៨៦៩​រហូត ដល់​កថាខណ្ឌ​៨៩២ ដែល​នៅ​ក្នុងនោះ​រួមមាន តួនាទី​ជនជាប់ចោទ​ជា​សមាជិក​គណៈ​មជ្ឈិម និង​គណៈ អចិ​ន្រ្តៃយ៍ តួនាទី​នៅក្នុង​ផ្នែក​សន្តិសុខ និង​តួនាទីផ្សេងៗ​ទៀត​។​
​ ​ក​.១) តួនាទី និង​មុខងារ​ជា​សមាជិក​គណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍​
​ ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នួន ជា គឺជា​សមាជិក​របស់​គ​ណៈ​មជ្ឈិម និង​គណៈអចិន្ដ្រៃយ៍​។ ក្នុងនាម​ជា​សមាជិក​គណៈ​មជ្ឈិម នួន ជា មាន​តួនាទី​ជា​អនុ​លេខា​មជ្ឈិមបក្ស ចាប់តាំងពី​ឆ្នាំ​១៩៦០​រហូត ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ប៉ុន្ដែ​ការប្រកាស​ជា​សាធារណៈ​ពី​តួនាទី​របស់ នួន ជា ត្រូវបានធ្វើ ឡើង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៧៧​។ នួន ជា ត្រូវបាន​គេ​ស្គាល់​ថា​ជា​បងធំ​ទី​ពីរ​បន្ទាប់ពី ប៉ុល ពត ដែលមាន​សិទ្ធិ​ពិគ្រោះ និង​ចូលរួម​សម្រេច​លើ​បញ្ហា​ទាំងអស់​ជាមួយ ប៉ុល ពត​។ ឌុ​ច បាន​អះអាងថា នួន ជា គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​អនុវត្ដ​រាល់​សេចក្ដីសម្រេច​ដែល​ធ្វើឡើង​ដោយ ប៉ុល ពត​។​
​ ​យោង​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​បាន​បញ្ជាក់ថា រាល់​ការប្រជុំ​ម្ដងៗ​តែង តែមាន​វត្ដ​មាន​របស់ នួន ជា ដែលជា​អ្នកផ្ដល់យោបល់ ធ្វើការ​ណែនាំ និង​ចេញ​បទបញ្ជា​ផ្សេងៗ​។ ក្រៅពីនេះ នួន ជា បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត
​របស់​បក្ស​ដែល​បានធ្វើ​ឡើងជា​ប្រចាំ​នៅ មន្ទីរ​ក​-១ និង​ក​-៣​។ កិច្ចប្រជុំ​ប្រចាំខែ​ត្រូវធ្វើឡើង​នៅ​មន្ទីរ​ក​-១​ជាមួយ​កម្មាភិបាល​មួយចំនួន​មកពី ភូមិភាគ តំបន់ និង​ស្រុក​។ បន្ថែម​លើ​នេះ នួន ជា មានការ​ប្រជុំ​ជាមួយ​កម្មាភិបាល​មកពី​តំបន់​ស្វយ័ត ដែរ​។
​ ​ក​.២) តួនាទី​នៅក្នុង​ផ្នែក​សន្ដិសុខ​

​ ​ស្របពេល​ជាមួយគ្នានេះដែរ ជនជាប់ចោទ នួន ជា មាន​តួនាទី​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ផ្នែក​សន្ដិ សុខ​របស់​បក្ស​កុម្មុយនីស្ដកម្ពុជា ដូចជា សមាជិក​គណៈកម្មាធិកា​រ​យោធា​នៃ​គណៈកម្មាធិការ​មជ្ឈិម សមាជិក​គណៈ​ចាត់តាំង​មជ្ឈិម និង​ទទួលខុសត្រូវ​លើ​ការងារ​បក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និង​សិក្សាធិការ ជា​នាយករដ្ឋមន្ដ្រី​ស្ដីទី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ជា​ប្រធានសភា​ប្រជាជន និង ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​។​
​តួនាទី​ជា​សមាជិក​គណៈកម្មាធិកា​រ​យោធា​នៃ​គណៈកម្មាធិការ​មជ្ឈិម​
​ ​តាម​ការបញ្ជាក់​របស់ អៀង សារី បាន​បង្ហាញថា នួន ជា គឺជា​សមាជិក​នៅក្នុង​គណៈ​ក​ម្មា​ធិ​ការ យោធា​។ ក្រៅពីនេះ វត្ដ​មាន​របស់ នួន ជា ត្រូវ​បានឃើញ​នៅពេល​ធ្វើ​សុន្ទរកថា​នៅក្នុង​ឱកាស​បុណ្យខួប លើក​ទី​៩​នៃ​កងទ័ព​ប​ដិ​វត្ដ​ន៍​កម្ពុជា​ក្នុងនាម
​គណៈកម្មាធិការ​យោធា​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។ នួន ជា បាន​បញ្ជាក់ថា នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​អង្គភាព​យោធា​ដែលមាន​តួនាទី​ការពារជាតិ និង បោសសំអាត​ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង​។​
​តាមរយៈ​ការអះអាង​របស់​សាក្សី​មួយចំនួន​បានបង្ហាញ​ថា នួន ជា ទទួលខុសត្រូវ​លើ​កិច្ចការ សន្ដិសុខ ដោយ​ធ្វើ​ការណែនាំ​ជាប្រចាំ​ទាក់ទង​នឹង​ការងារ​សន្ដិសុខ និង​ធ្វើ​បទឧទ្ទេសនាម​នៅក្នុង​វគ្គរៀន សូត្រ​នយោបាយ​ដល់​សមាជិក​កងទ័ព​ប​ដិ​វត្ដ​ន៍​កម្ពុជា​។
លើសពីនេះទៅទៀត ឌុ​ច បាន​អះអាងថា គ្រប់ ការងារ​ទាំងអស់​ត្រូវ​តែ​ឆ្លងកាត់ នួន ជា ដែល​រួមទាំង​ការងារ​ក្នុង​វិស័យ​យោធា​ផង​។

តាមរយៈ​សាក្សី ម្នាក់​ដែល​ធ្លាប់​បំរើកា​រងារ​ជា​អ្នក​កាន់​ទូរស័ព្ទ​ឱ្យ សុន សេន បាន​អះអាងថា​ខ្លួន​មិនដែល​ឃើញ​មានការ ធ្វើ​ទំនាក់ទំនង​តាម​សារ​ទូរលេខ​រវាង សុន សេន និង នួន ជា ឡើយ​ដោយសារ​អ្នក​ទាំងពីរ​តែងតែ​ជួបគ្នា រាល់ថ្ងៃ​។ មុខងារ​មួយទៀត​របស់ នួន ជា ក្នុងឋានៈ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ដ្រយ៍ គឺ​ទាក់ទង នឹង​បញ្ហា​សន្ដិសុខ​អន្ដរជាតិ​ដូចជា ការចូលរួម​ក្នុងការ​ធ្វើ​សេចក្ដីសម្រេចទាក់ទង​នឹង​គោលនយោបាយ​យុទ្ធ សាស្ដ្រ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា និង​ស្ថានភាព​ជម្លោះព្រំដែន​ជាមួយ​វៀតណាម​។ ជនជាប់ចោទ​ក៏​ធ្លាប់ បាន​ចរចារ​ជាមួយ​អាជ្ញាធរ​វៀតណាម ព្រមទាំង​តាក់តែង “​សៀវភៅ​ខ្មៅ​” ដែល​និយាយ​អំពី​គោល នយោបាយ​ការបរទេស​វៀតណាម ហើយ នួន ជា មាន​សិទ្ធិអំណាច​ក្នុង​ការផ្ញើ​សេចក្ដីណែនាំ​ទាក់ទង​នឹង បញ្ហា​សន្ដិសុខ​អន្ដរជាតិ​ទៅ​ថ្នាក់ក្រោម​តាមរយៈ​សារ​ទូរលេខ និង​លិខិត​ផ្សេងៗ​ថែម​ទៀតផង​។​
​មន្ទីរ​សន្ដិសុខ​ស​-២១ និង​ការដ្ឋាន​ស​-២៤

​ ​យោង​លើ​កិច្ចសម្ភាសន៍​ជាច្រើន​ដែល​ធ្វើឡើង​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ នួន ជា បាន បដិសេធថា​ខ្លួន​ពិតជា​មិនបាន​ដឹងថា​មាន​មន្ទីរ​សន្ដិសុខ​ស​-២១​នៅមុន​ឆ្នាំ​១៩៧៩ ឡើយ ប៉ុន្ដែ​មាន ភស្ដុតាង​ជាច្រើន​ដែល​អាច​បញ្ជាក់បាន​ថា នួន ជា ជា​អ្នកទទួលបន្ទុក​គ្រប់គ្រង​លើ​មន្ទីរ​សន្ដិសុខ​ស​-២១ និង​ការដ្ឋាន ស​-២៤(​ព្រៃ​ស​)​របស់​មន្ទីរ​ស​-២១​។ ឌុ​ច បាន​អះអាងថា ក្នុងពេល​បំពេញការងារ​នៅ​មន្ទីរ ស​-២១ ទោះបីជា​ខ្លួន​មិនមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ នួន ជា ក៏ដោយ ក៏​ខ្លួន​អាច​យល់បាន​ថា នួន ជា
ទទួលខុសត្រូវ​លើ​មន្ទីរ ស​-២១​តាមរយៈ​ការធ្វើទំនាក់ទំនង​ជាមួយ សុន សេន “ …​សុន សេន មាន នួន ជា ជា​ថ្នាក់លើ ហើយ នួន ជា នៅក្រោម ប៉ុល ពត​”​។ ឌុ​ច បន្ថែមថា នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៧៧ សុន សេន បាន​ចាក​ចេញពី​ភ្នំពេញ​ទៅកាន់​សមរភូមិ​មុខ
ក្នុងពេល​មាន​ជម្លោះ​ជាមួយ​វៀតណាម​។ នៅ​ខណៈនោះ នួន ជា បាន​ហៅ ខ្លួន (​ឌុ​ច​) ទៅ​ការិយាល័យ​មួយ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ហើយ​ចាប់តាំងពី ពេល​នោះមក​ខ្លួន​ធ្វើការ​រាយការណ៍​ទៅ នួន ជា ដែលជា​ថ្នាក់លើ​ផ្ទាល់​របស់ខ្លួន ហើយ​ខ្លួន
នៅតែ​រក្សា ទំនាក់ទំនង​ជាមួយ សុន សេន តាមរយៈ​ទូរស័ព្ទ​រាល់​សប្ដាហ៍ ឬ​រាល់​មួយខែ​ម្ដង​។​
​ ​សមាជិក​គណៈ​ចាត់តាំង​មជ្ឈិម និង​ការទទួលខុសត្រូវ​លើ​ការងារ​បក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និង​សិក្សាធិការ​

​ឌុ​ច បាន​អះអាងថា នួន ជា ទទួលខុសត្រូវ​ខាង​គណៈ​ចាត់តាំង​មជ្ឈិមបក្ស និង​មានអំណាច តាមដាន និង​ត្រួតពិនិត្យ តែងតាំង​ចំពោះ​បុគ្គលិក​ថ្មី​នៅតាម​មន្ទីរ និង​ក្រសួង​នានា​រួមទាំង​ការតែងតាំង លេខា​តំបន់ ឬ​ភូមិភាគ​ទៀតផង​។ នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​១៩៧៥ នួន ជា ត្រូវបានចាត់តាំង​ឱ្យទទួល​ខុសត្រូវ​ការងា​រប​ក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និង​សិក្សាធិការ​។ ក្នុង​សេចក្ដីសម្រេច​នេះ ឌុ​ច ចាត់ទុកថា នួន ជា ត្រូវ​បានដាក់​ឱ្យទទួល​ខុសត្រូវ​លើ​ក្រសួង​ចំនួន​បួន គឺ​ក្រសួង ឃោសនាការ ក្រសួង​អប់រំ ក្រសួង​សង្គមកិច្ច និង​ក្រសួង​វប្បធម៌ ហើយ​មូលហេតុ​នៃ​ការ តែងតាំង​នេះ គឺ​ដោយសារ​រដ្ឋមន្ដ្រី​នៃ​ក្រសួងទាំង​បួន​មិនមែនជា​សមាជិក​ពេញសិទ្ធិ​របស់​គណៈ​មជ្ឈិម​។ តាមរយៈ​ការអះអាង​របស់​សាក្សី​ពីររូប​ដែល​ធ្លាប់​ធ្វើការ​នៅ​ក្រសួងពត៌មាន និង​ឃោសនាការ​បានបង្ហាញ ថា នួន ជា ធ្វើជា​រដ្ឋមន្ដ្រី​នៃ​ក្រសួង​នេះ​ចាប់ពី​ចុងឆ្នាំ​១៩៧៨ រហូតដល់​ពេលដែលរ​បប​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ​ដួលរលំ​។ តាមរយៈ​បទសម្ភាសន៍​មួយ នួន ជា បាន​ទទួលស្គាល់ថា មុន​ថ្ងៃ​១៧ មេសា ១៩៧៥ ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបោះពុម្ពផ្សាយ និង​សរសេរ​ទស្សនាវដ្ដី​ទង់​ប​ដិ​វត្ដ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា ។ ឌុ​ច បាន​អះអាង​បន្ថែមថា​“ នួន ជា ទទួលបន្ទុក
កិច្ចការ​ប្រចាំថ្ងៃ​នៅក្នុង​បក្ស​។ ខ្ញុំ​នៅចាំ​បាន​ថា ការងារ​នយោបាយ​រប​ស់ប​ក្ស គឺ​ផ្ដោតជាសំខាន់​លើ​ការរៀនសូត្រ​ប្រចាំឆ្នាំ​”​។ នៅ​ទីក្រុង​ភ្នំពេញ នួន ជា បាន​បង្រៀន​វគ្គ​នយោបាយ​ជាច្រើន​ដល់​មហាជន​ដោយបាន​បង្រៀន​មាគ៌ា ឬ​គោលនយោបាយ របស់​បក្ស​កុម្មុយនីស្ដកម្ពុជា​។ ការប្រជុំ​រៀនសូត្រ​នោះ​ធ្វើឡើង​នៅ​បុរី​កីឡា ដោយមាន​ការចូលរួម​ពី សំណាក់​កម្មាភិបាល​ដែល​មកពី​តាម​ភូមិភាគ តំបន់ គណៈ​ស្រុក ប្រធាន​សហករណ៍ គណៈ​ឃុំ​ផ្សេងៗ និង​សមាជិក​កងទ័ព​ប​ដិ​វត្ដ​កម្ពុជា​។​
​ ​នួន ជា ធ្លាប់បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មួយ​ស្ដីអំពី​ការងារ​សង្គមកិច្ច និង​សុខាភិបាល​ដែល​ធ្វើ ឡើង នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩៧៦ ដែល​នៅ​ក្នុងនោះ អៀង ធី​រិ​ទ្ធ និង​កម្មាភិបាល​នៅ​ក្រសួង សង្គមកិច្ច បាន​រាយការណ៍​លម្អិត​ទាក់ទង​នឹង​ការងារ​របស់​ក្រសួង ហើយ​ក្នុងពេល​នោះដែរ នួន ជា ក៏បានផ្ដល់​ជា​យោបល់​ខ្លះៗ​ដែរ​នៅក្នុង​កិច្ចប្រជុំ​នោះ​។​
​ ​តួនាទី​ជា​នាយករដ្ឋមន្ដ្រី​ស្ដីទី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​

​ ​បន្ទាប់ពី​មានការ​ប្រកាស​ជា​ផ្លូវការ​ពី​ការ​សម្រាក​របស់ ប៉ុល ពត ដើម្បី​ព្យាបាល​សុខភាព នួន ជា ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយករដ្ឋមន្ដ្រី​ស្ដីទី​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​២៧ ខែ កញ្ញា ឆ្នាំ​១៩៧៦ ហើយ​ចាប់តាំងពី​ខែមករា​ដល់
​ខែកញ្ញា ឆ្នាំ​១៩៧៧ នួន ជា ត្រូវបាន​ប្រកាស​ជា ញឹកញាប់​ដោយសារ​ព័ត៌មាន​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ពី​តួនាទី​ជា​នាយករដ្ឋមន្ដ្រី​ស្ដីទី ជាពិសេស​នៅពេល​ធ្វើ សុន្ទរកថា​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៩​នៃ​កងទ័ព​ប​ដិ​វត្ដ​កម្ពុជា​នៅ​ថ្ងៃ​១៦ ខែមករា ឆ្នាំ​១៩៧៧​។​
​តួនាទី​ជា​ប្រធានសភា​តំណាង​ប្រជាជន និង​ប្រធាន​គណៈកម្មាធិកា​អចិន្ដ្រៃយ៍​នៃ​សភា តំណាង​ប្រជាជន​

​ ​ក្នុងអំឡុងពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំងមូល នួន ជា មាន​តួនាទី​ជា​ប្រធានសភា តំណាង​ប្រជាជន និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន ហើយ​ការ​ជ្រើស រើស​ឱ្យធ្វើជា​ប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍
​នៃ​សភា​តំណាង​ប្រជាជន បាន​ធ្វើឡើង​នៅក្នុង​សម័យ ប្រជុំ​សភាពេញអង្គ​លើក​ទី​១​នៅ​ថ្ងៃទី​១១-១៣ ខែមេសា ឆ្នាំ​១៩៧៦​។ នៅក្នុងឋានៈ​ទាំងពីរ​នេះ នួន ជា ត្រូវបាន​ស្គាល់​ជា​សាធារណៈ​ថា មាន​តួនាទី​ដឹកនាំ​គណៈប្រតិភូ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ទៅធ្វើ​ទស្សនៈ កិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន និង​កូរ៉េខាងជើង​ធ្វើការ​ទាក់ទង​ជាមួយ​មេដឹកនាំ​បរទេស​នានា​ព្រមទាំង ចេញ​សេចក្ដីសម្រេច​នានា​។​
​ ​ក​.៣) តួនាទី​ផ្សេងៗ​

​ ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជនជាប់ចោទ នួន ជា ក៏មាន​តួនាទី​ជា​លេខា​ភូមិភាគ​ក្នុង​មួយ រយៈពេល​ខ្លី​បន្ទាប់ពី​មានការ​ចាប់ខ្លួន​លេខា​ភូមិភាគ​មួយចំនួន​។ នួន ជា ធ្វើជា​លេខា​នៅ​ភូមិភាគ​ឦសាន ដែល​កាលពីមុន​គ្រប់គ្រង​ដោយ ឈ្មោះ ម៉ែន សាន ហៅ យ៉ា ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​១៩៧៦​។ ក្រៅពីនោះ​ទៀត នួន ជា ធ្វើជា​លេខា​នៅ​ភូមិភាគ​បូព៌ា គឺ​បន្ទាប់ពី​មានការ​ធ្វើ អត្ដ​ឃាត​របស់ សោ ភឹម នៅ​ខែមិថុនា ឆ្នាំ​១៩៧៨​។ ក្រៅពី​តួនាទី​ទាំងនេះ​ក្នុងនាម​ជា​សមាជិក​ពេញ សិទ្ធិ​នៃ​គណៈអចិន្ដ្រៃយ៍ ជនជាប់ចោទ នួន ជា ក៏មាន​ភារកិច្ច រួមចំណែក​ទទួលខុស​ត្រូវ​នៅ​មន្ទីរ​នយោបាយ ៨៧០ និង​មន្ទីរ​ស​-៧១​ដែរ​។

ខ​) តួនាទី​របស់​ជនជាប់ចោទ អៀង សារី​

​ ​ទាក់ទង​នឹង​តួនាទី​របស់​ជនជាប់ចោទ អៀង សារី ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្រឡាបញ្ជី បាន​បន្ដ​អានដីកា​ដំណោះស្រាយ​ចាប់ពី​កថាខណ្ឌ​១០០២​ដល់​កថាខណ្ឌ​១០១៥ នៅក្នុង​នោះ អៀង សារី មាន​តួនាទី​ជា​សមាជិក​គណៈ​អចិ​ន្ដ្រៃ​របស់
​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ពេញ​មួយ​របប​គ្រប់គ្រង​នេះ​។ ក្នុងឋានៈ ជា​សមាជិក​របស់​គណៈ​អចិន្ដ្រៃយ៍ អៀង សារី បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មួយចំនួន​របស់​គណៈ អចិន្ដ្រៃយ៍​។ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍ ដែល​នៅ​សេសសល់​ពី​របប​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ គឺមាន​តែ​១៩​ប៉ុណ្ណោះ ដែល​នៅ​ក្នុងនោះ​មានកំណត់​ហេតុ​១០ ដែល​បញ្ជាក់ថា អៀង សារី បាន​ចូលរួម​ប្រជុំ ប៉ុន្ដែ អៀង សារី អាច​ចូលរួម​ប្រជុំ​ច្រើនជាង​នេះ​ដោយ​យោងតាម​ការលើកឡើង​របស់ ខៀវ សំផន ដែលថា​គណៈអចិន្ដ្រៃយ៍​កោះ​ប្រជុំ​រវាង​ពី​៧​ទៅ​១០​ថ្ងៃ​ម្ដង ហើយ​កិច្ចប្រជុំ​កាន់តែ​ញឹកញាប់ នៅពេល​មាន​ភាព​ចំ​បាច់​។ កំណត់ហេតុ​ដែល​នៅ​សេសសល់​នោះបាន​បង្ហាញថា អៀង សារី ធ្លាប់ធ្វើ​បទ ឧទ្ទេសនាម​លើ​បញ្ហា​នានា​ដូចជា បញ្ហា​ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន ការចូលរួម​សន្និសីទ ជាមួយ​បណ្ដា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ទីក្រុង កូឡុំបូ ជំនួយ​បរទេស ជម្លោះ​ជាមួយ​ប្រទេស វៀតណាម ការអំពាវនាវ​ដល់​ប្រជាជន
​កម្ពុជា ដែល​នៅ​បរទេស​ឱ្យ​វិលត្រឡប់​មកវិញ និង​ទំនាក់ទំនង ការទូត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អៀង សារី មាន​តួនាទី​ជា ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ច​ការបទេស និង​តួនាទី​ផ្សេងៗ​មួយចំនួនទៀត​។​

ខ​.១) តួនាទី​ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការបរទេស​

​ ​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​១៩៧៥ វិទ្យុ​នៅ​ភ្នំពេញ​បាន​ផ្សាយ​ថា អៀង សារី ត្រូវបាន តែងតាំង​ជា​ឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុក​កិច្ចការបរទេស​។ ការតែងតាំង​នេះ ត្រូវបាន​កត់ត្រា​ក្នុង កំណត់ហេតុ​នៃ​អង្គប្រជុំ​គណៈអចិន្ដ្រៃយ៍​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​ ១៩៧៥​។ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ ១៩៧៦ គណៈ​មជ្ឈិមបក្ស​បាន​កត់ត្រា​ការតែងតាំង​នេះ​នៅក្នុង​ឯកសារ​មួយ​មាន​ចំណងជើង​ថា “​សេចក្ដី សម្រេច​របស់​គណៈ​មជ្ឈិម​អំពី​បញ្ហា​ផ្សេងៗ​មួយចំនួន​”​។ ការតែងតាំង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សភា តំណាង​ប្រជាជន​កម្ពុជា​នៅ​ខែ​បន្ទាប់​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ អៀង សារី បាន​លើកឡើងថា ខ្លួន​ទទួលយក​តួនាទី​ជា​ឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុក​កិច្ចការបរទេស​នៅក្នុង​កំឡុង​ខែមេសា ឆ្នាំ​១៩៧៦​។ ​ក្រសួងការបរទេស ដែលជា​ទូទៅ​ត្រូវបាន​ស្គាល់​ថា មាន​អក្សរ​សម្គាល់ “​ប​-១” ត្រូវបាន​បង្កើត ឡើង និង​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែធ្នូ ឆ្នាំ​១៩៧៥​។ សាក្សី​ម្នាក់​បាន​អះអាងថា ប​-១ មាន​មនុស្ស​ធ្វើ ការ​ជាង​មួយ​ពាន់​នាក់ ដែល​បុគ្គលិក​ទាំងនោះ​ត្រូវបាន​ជ្រើសរើស​ពី​ក្រុមមនុស្ស​ដែលមាន​សមាសភាព “​ស្អាតស្អំ​”​។ មន្ទីរ​៨៧០ ជា​អ្នកទទួលបន្ទុក​ជ្រើសរើស​បុគ្គលិក​ឱ្យ​ក្រសួង​នេះ​។ បុគ្គលិក​ទាំងនោះ ត្រូវបាន​ជ្រើសរើស​មក​ពី​ភូមិភាគ​ផ្សេងៗ​ដោយ​ផ្អែកលើ​វណ្ណៈ ឬ​សមត្ថភាព និង​មកពី​មូលដ្ឋាន​ប​ដិ​វត្ដ ចាស់ៗ​…​។ បុគ្គលិក​មួយចំនួនក៏ត្រូវ​បានជ្រើសរើស​ចេញពី​ក្រុម​បញ្ញវន្ដ​ដែល​ត្រឡប់​មកពី​បរទេស​ដែរ​។ បន្ថែម​លើ​នេះ​ទៅ ទៀត អៀង សារី បានជ្រើសរើស​កុមារកម្មាភិបាល​មួយចំនួន ដែល​មិន​បានទទួល ការសិក្សាអប់រំ ហើយ​មាន​អាយុ​ចាប់ពី​៨ ទៅ​១៥​ឆ្នាំ​។​

​ ​នៅក្នុង​សៀវភៅ​ទិ​នា​នុ​លេខ​ដែល​និយាយ​ពី​មន្ទីរ​ប​-១ មាន​ចំណងជើង “​សន្និបាត​សាខា​” ចុះ​ថ្ងៃ ទី​២២ ខែឧសភា ឆ្នាំ​១៩៧៦ បាន​លើកឡើងថា​“ អៀង សារី ជា​ប្រធាន​សាខា​បក្ស ហើយ​ចំពោះ ទិដ្ឋភាព​រដ្ឋបាល គាត់​ជា​គណៈ​ប្រធាន​ដឹកនាំ​ទូទៅ និង​ជា​ប្រធាន​ផ្នែក​នយោបាយ​…”​។ តាមរយៈ​អតីត កម្មាភិបាលជាន់ខ្ពស់​ម្នាក់​ដែល​ធ្វើការ​នៅ​មន្ទី​ប​-១ បាន​លើកឡើងថា “​អៀង សារី ជា​ប្រធាន​ផ្នែក នយោបាយ បាន​ដឹកនាំ​អង្គប្រជុំ​នានា​ក្នុង​កម្រិត​ក្រសួង ដឹកនាំ​អង្គប្រជុំ​បក្ស​នៅក្នុង​ក្រសួង​ដឹកនាំ​ការងារ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា និង​ផ្សាយ​ជា​ភាសា​អង់គ្លេស​នៃ​វិទ្យុ​កម្ពុជា​ប្រជាធិបតេយ្យ និង​ផ្ដល់​ការ ណែ​នាំទៅ​ថ្នាក់​ក្រោមបង្គាប់​អំពី​ការរៀបចំ​វគ្គ​រៀនសូត្រ​ដល់​បុគ្គលិក​ក្រសួង​..”​។ តាមរយៈ​អតីត កម្មាភិបាលជាន់ខ្ពស់​ម្នាក់​ទៀត​ដែល​ធ្វើការ​នៅ​មន្ទីរ ប​-១​ដែរ​បាន​លើកឡើងថា “​អៀង សារី គឺជា អ្នកដឹកនាំ​រួម​នៅ​ប​-១ ដែល​មានន័យថា គាត់​ក៏​ដឹកនាំ​សាខា​បក្ស​ក្នុង​ក្រសួង ទទួលខុសត្រូវ​កិច្ចការ​ផ្ទៃ ក្នុង​របស់​ក្រសួង ផ្សព្វផ្សាយ​បទបញ្ជា​ពី​ថ្នាក់លើ ជាពិសេស​ពី ប៉ុល ពត និង នួន ជា បាន​ជួបប្រជុំ ជាមួយ​បញ្ញវន្ដ​ដែលជា​បុគ្គលិក​ស្ទើរ​រៀងរាល់ថ្ងៃ គ្រប់គ្រង​មន្ទីរអប់រំ​កែប្រែ​ដែលជា​សាខា​របស់​ក្រសួង ដូចជា មន្ទីរ​នៅ​ច្រាំង​ចម្រេះ និង​ព្រែកប្រា​…”​។​

​ ​ក្នុងតួនាទី​ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ច​ការបទេស អៀង សារី បានធ្វើ​ដំណើ​ទៅ បរទេស​ជា ទៀងទាត់ ដោយបានទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស ចិន វៀតណាម គុយបា បារាំង សហរដ្ឋអាមេរិក និង ប្រទេស​មួយចំនួនទៀត ហើយ អៀង សារី
តែងតែ​ទទួល​គណៈប្រតិភូ​បរទេស រៀបចំ​ពិធីជប់លៀង ចូលរួម ប្រជុំពិភាក្សា​ពី​ទំនាក់ទំនង​អន្ដរជាតិ​និង​ពាណិជ្ជកម្ម​អន្ដរជាតិ ព្រមទាំង​អមដំណើរ​គណៈប្រតិភូ ទាំងនោះ​ទៅ​ទស្សនកិច្ច​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ខ​.២) តួនាទី​ផ្សេងៗ​ទៀត​

​ ​ក្រៅពី​តួនាទី​ដូច​បាន​រៀបរាប់​ខាងលើ ក្នុងឋានៈ​ជា​សមាជិក​ពេញសិទ្ធិ​នៃ​គណៈអចិន្ដ្រៃយ៍​របស់ បក្សកុម្មុយនិស្ដ​កម្ពុជា អៀង សារី បាន​ចូលរួម​ទទួលខុសត្រូវ​លើ​មន្ទីរ​នយោបាយ​៨៧០ និង​មន្ទីរ ស​-៧១​។ ក្រៅពីនេះ អៀង សារី មាន​តួនាទី​ជា​អ្នកឧទ្ទេសនាម​មនុស្ស​ឱ្យចូល​បក្ស ដឹកនាំ​គណៈ កម្ម​ការ​កិច្ចការបរទេស​នៃ​គណៈ​មជ្ឈិម​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា និង​ជា​សមាជិក​របស់​របស់​គណៈ ក​ម្មា​ធិ​ការ​នានា​ដែល​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា (​ដូចជា ធនាគារ ការទិញ​សម្ភារៈ និង​ឃ្លាំង រដ្ឋ​នៅ​ភ្នំពេញ​)​។ បន្ថែម​លើ​នេះ អៀង សារី អាចជា​អ្នក​ដែល​បាន​ចូលរួម​រៀបចំ​ទស្សនាវដ្ដី​ឃោស នា​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។​

​គ​) តួនាទី​របស់​ជនជាប់ចោទ ខៀវ សំផន​

​ ​តាមរយៈ​បទ​ចោទ​ដែល​បាន​អាន​ដោយ​ក្រឡាបញ្ជី​នៅក្នុង​សវនាការ​ថ្ងៃនេះ ជនជាប់ចោទ ខៀវ សំផន មាន​តួនាទី និង​មុខងារ​ជាច្រើន​នៅក្នុង​អង្គភាព​មួយចំនួន​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ដូចជា​គណៈ មជ្ឈិម គណៈអចិន្ដ្រៃយ៍ ប្រធាន​គណៈ​ប្រធាន​រដ្ឋ អង្គភាព​ចំណុះ​មន្ទីរ​៨៧០ ក្រសួងពាណិជ្ជកម្ម និង​តួនាទី ផ្សេងៗ​មួយចំនួនទៀត​។​

​ ​គ​.១) តួនាទី​ជា​សមាជិក​គណៈ​មជ្ឈិម និង​ការចូលរួម​ក្នុង​ការងារ​គណៈអចិន្ដ្រៃយ៍​

​ ​ខៀវ សំផន ត្រូវបាន​បញ្ចូល​ជា​សមាជិក​ត្រៀម​នៃ​គណៈ​មជ្ឈិម​នៅ​ឆ្នាំ​១៩៧១ ហើយ​បានក្លាយ ជា​សមាជិក​ពេញសិទ្ធិ​ក្នុងឆ្នាំ​១៩៧៦​។ ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ​របស់​គណៈ​មជ្ឈិម ខៀវ សំផន អាច “​ពិគ្រោះ ពិភាក្សា និង​រួម​មតិ​សម្រេច​”​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​។ ខៀវ សំផន ធ្លាប់បាន​ចូលរួម កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​មួយចំនួន​។ ក្នុងចំណោម​កំណត់ហេតុ​របស់​គណៈអចិន្ដ្រៃយ៍​ដែល​នៅសល់ ទាំង​១៩ គឺ​មានតែ​កំណត់ហេតុ​១៥ ប៉ុណ្ណោះ​ដែលមាន​បញ្ជាក់​ពី​វត្ដ​មាន​របស់​អ្នកចូលរួម​ប្រជុំ ហើយ​ក្នុង ចំណោម​កំណត់ហេតុ​១៥​នេះ គឺ​មានតែ​កំណត់ហេតុ​១៣ ប៉ុណ្ណោះ​ដែល​បញ្ជាក់ថា ខៀវ សំផន បាន​ចូល រួម​ប្រជុំ​។ ខៀវ សំផន បាន​ចូលរួម​ប្រជុំ​ជា​ញឹកញាប់​ជាមួយ ប៉ុល ពត​, នួន ជា​, អៀង សារី និង ប៉ង់ នៅ មន្ទីរ​ក​-១ ដែល​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​កម្មាភិបាល​មកពី​ភូមិភាគ តំបន់ និង​ស្រុក​នានា ពាក់ព័ន្ធ នឹង​ការគ្រប់គ្រង​កម្មាភិបាល​ថ្នាក់ក្រោម​។​

​ ​គ​.២) តួនាទី​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​

​ខៀវ សំផន ត្រូវបានតែងតាំង​ជា​ប្រធាន​ប្រមុខរដ្ឋ​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩៧៦ ក្នុង សម័យប្រជុំ​ដំបូង​នៃ​សភា​តំណាង​ប្រជាជនកម្ពុជា​។ អង្គហេតុ​នៅក្នុង​ដីកា​ដំណោះស្រាយ​បានលើកឡើង ថា “​ការទទួលខុសត្រូវ​ច​ម្ប​ង​នានា​របស់ ខៀវ សំផន ក្នុង​តំណែង​នេះ​គឺ​ដើម្បី​ជួយ​លើកស្ទួយ​គោល នយោបាយ​ផ្សេងៗ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​។ គាត់​បាន​ផ្ញើ និង​ទទួល​លិខិត​ឆ្លើយ ឆ្លង និង​សារ​តាំងពី​បណ្ដា​មេដឹកនាំ និង​ឯកអគ្គរដ្ឋទូត​ផ្សេងៗ​លើ​ពិភពលោក​។ …​គាត់​ធ្លាប់បាន​ថ្លែង សុ​ន្ធ​រក​ថា​នៅ​ប្រទេស​នៅ​សន្និសីទកំពូល​លើក​ទី​៥​របស់​បណ្ដា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ទីក្រុង​កូឡុំបូ ក្នុង​ឆ្នាំ​១៩៧៦​។ …​និង​បាន​អមដំណើរ​ប្រតិភូ​បរទេស​ធ្វើ​ទស្សនកិច្ច​នៅ​ជុំវិញ​ប្រទេស​កម្ពុជា ហើយ​បាន រាយការណ៍​ប្រាប់ គណៈប្រតិភូ​ទាំងនោះ​អំពី​ការ​ក៏​សាង​ប្រទេស​ឡើងវិញ​អំពី​សហករណ៍ និង​ប​ដិ​វត្ដ កសិកម្ម​ជាដើម​”​។ ក្នុងនាម​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ខៀវ សំផន បាន​ដឹកនាំ​សកម្មភាព​នានា​ដូចជា ប្រកាស
ឱ្យប្រើ​បទ​ប្ប​ញ្ញ​ត្ដិ ដែល​កំណត់​អំពី​ការ​ប្រ​ព្រឹ​ត្ដទៅ​របស់​សភា​តំណាង​ប្រជាជន​កម្ពុជា និង​គណៈ អចិន្ដ្រៃយ៍​នៃ​សភា​តំណាង​ប្រជាជនកម្ពុជា​។​

​ ​គ​.៣) តួនាទី​នៅ​អង្គភាព​ចំណុះ​មន្ទីរ​៨៧០
​ ​ចាប់ពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​១៩៧៥ រហូតដល់​ចុងបញ្ចប់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំផន គឺជា​កម្មាភិបាល​ដឹកនាំ​មួយ​រួម​នៃ​អង្គភាព​របស់​មជ្ឈិមបក្ស​កុម្មុយនីស្ដ​កម្ពុជា​ដែលមាន​ឈ្មោះ ជា​ផ្លូវការ​ថា “​មន្ទីរ​នយោបាយ​៨៧០”​។ ឌុ​ច បាន​អះអាងថា “​ខៀវ សំផន បាន​កាន់​តួនាទី​ជា​ប្រធាន មន្ទីរ​នយោបាយ​៨៧០ នៅ​ឆ្នាំ​១៩៧៦ នៅពេលដែល ឌឿ​ន ចាកចេញ​ទៅគ្រប់​គ្រងនៅ​ក្រសួង ពាណិជ្ជកម្ម​…”​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ខៀវ សំផន បាន​បញ្ជាក់ថា ខ្លួន​មិនដែល​ធ្លាប់​ធ្វើជា ប្រធាន​មន្ទីរនយោបាយ​៨៧០​ឡើយ​ដោយ​អះអាងថា ការងារ​របស់ខ្លួន​នៅក្នុង​មន្ទីរ​នេះ​គឺ​ផ្ដោតទៅលើ បញ្ហា​សេដ្ឋកិច្ច ការផ្គត់ផ្គង់ ស្បៀងអាហារនៅ​ទូទាំងប្រទេស​កម្ពុជា​…​។​

​ ​គ​.៤) តួនាទី​នៅ​ក្រសួងពាណិជ្ជកម្ម​

​ ​ខៀវ សំផន ត្រូវបានតែងតាំង​ឱ្យទទួល​ខុសត្រូវ​“​ពាណិជ្ជកម្ម​ខាង​បញ្ជី និង​តម្លៃ​”​ក្នុងកំឡុងពេល កិច្ចប្រជុំ​របស់​គណៈអចិន្ដ្រៃយ៍​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​១៩៧៥​។ ខៀវ សំផន បាន​អះអាង​ជា សាធារណៈ​ថា ការទទួលខុសត្រូវរ​បស់​គាត់​រួមមាន ធ្វើ​ការងារ​ជាមួយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅ ប្រទេស​សម្រាប់​ការនាំ ចេញ និង​នាំចូល​ទំនិញ អនុវត្ដ​សេចក្ដីសម្រេច​របស់​គណៈ​អចិន្ដ្រៃយ៍​ទាក់ទង នឹង​ការចែក​ស្បៀងអាហារ នៅ​ទូទាំងប្រទេស និង​រៀបចំ​តម្លៃ​ផលិតផល​ដែល​បានទទួល​ពី​សហករណ៍​។​

​គ​.៥) តួនាទី​ផ្សេងៗ​ទៀត​

​ ​ក្រៅពី​តួនាទី​ដូច​បាន​រៀបរាប់​ខាងលើ ខៀវ សំផន មាន​តួនាទី​មួយចំនួនទៀត​ដូចជា តួនាទី​ជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​រំដោះជាតិ និង​ប្រជាជន កម្ពុជា​។ ប៉ុ​នែ​* ឌុ​ច បាន​លើកឡើងថា “​ខៀវ សំផន គ្រាន់តែ​ជា​ប្រធាន​កិ​ត្ដិ​យស​របស់​គណៈកម្មាធិកា​រ យោធា ជា​រូបភាព​បង្ហាញ​សាកលលោក​ទេ រីឯ ប៉ុល ពត មានអំណាច​ពិតប្រាកដនៅក្នុង​វិស័យ យោធា​”​។ ក្រៅពីនេះ ខៀវ សំផន ក៏មាន​ភារកិច្ច​ពាក់ព័ន្ធ​កិច្ចការបរទេស អ្នកធ្វើ​មាតុភូមិ​និ​វត្ដ ទទួល បន្ទុក​ក្នុងការ​ថ្លែង​សុន្ទរកថា ក្នុងនាម​បក្ស​កុម្មុយនីស្ដ​កម្ពុជា និង​ការបង្រៀន​នយោបាយ​ជាដើម​។​- (​ចងក្រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)៕


នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ គណៈមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា បានចេញសេចក្តីសម្រេចមួយស្តីអំពីបញ្ហាមួយចំនួនរួមមាន ១) សិទ្ធិសម្រេចក្នុងជួរ និងក្រៅជួរ ២) របបរាយការណ៍ ១អាទិត្យម្តងមកមន្ទីរ៨៧០ ៣) ការជ្រើសរើសស្រុកជាគំរូដែលបង្កបង្កើនផលបាន៣តោន១ហិកតា ៤) ទស្សនកិច្ចកម្មករ-កសិករ ៥) បញ្ហាប្រវត្តិបក្ស ៦) បញ្ហាវិហារអុងកូ ៧) បញ្ហាវិមានវីរបុរស ៨) ថ្ងៃរំឭកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៩) កម្មវិធីបុណ្យឯករាជ្យ ១០) ការរៀនធ្វើរំសេវ ១១) ការអនុវត្តតារាងតម្លៃ និង ១២) ការរៀបចំចាត់តាំងអង្គការរដ្ឋ។

សិទ្ធិក្នុងការសម្រេចក្នុងជួរនិងក្រៅជួរ គណៈមជ្ឈិមបានលើកសំណូមពរពីរយ៉ាងៈ ទី១) ឲ្យមានក្របខ័ណ្ឌក្នុងកិច្ចអនុវត្ត ផ្តាច់ការបដិវត្តរបស់ខ្លួន និង ទី២) ពង្រឹងប្រជាធិបតេយ្យសង្គមនិយមរបស់ខ្លួន។ ចំណុចទាំងពីរខាងលើនេះ គណៈមជ្ឈិមមានគោលបំណងដើម្បីពង្រឹងរដ្ឋអំណាចរបស់ខ្លួនដោយបានកំណត់ថា បើនៅក្នុងក្របខ័ណ្ឌមូលដ្ឋានត្រូវអចិន្ត្រៃយ (ភូមិ) ភាគសម្រេច។ ជុំវិញមន្ទីរមជ្ឈិមត្រូវគណៈមន្ទីរមជ្ឈិមសម្រេច។ តំបន់ឯករាជ្យ ត្រូវអចិន្ត្រៃយ៍សម្រេច។ កងទ័ពមជ្ឈិមត្រូវសេនាធិការសម្រេច។ គណៈមជ្ឈិមបានកំណត់របបរាយការណ៍ ១អាទិត្យម្តង មកមន្ទីរ៨៧០ដោយលើកសំណូមពរដើម្បីតាមដានផែនការឲ្យជាប់ និងដោះស្រាយបញ្ហាឲ្យទាន់ពេលវេលាក្នុងទិសដៅសម្រេចឲ្យបានតាមផែនការ៣តោនក្នុង១ហិកតារបស់ខ្លួន។

ក្នុងគោលបំណងសម្រេចឲ្យបានតាមផែនការ៣តោនក្នុង១ហិកតា គណៈមជ្ឈិមបានតម្រូវឲ្យមានការជ្រើសរើសស្រុកជាគំរូ ដែលបង្កបង្កើនផលបានតាមផែនការនេះ ដើម្បីអាចជូន «ទង់មហាលោតផ្លោះ»។ នេះជាគំរូនៃផែនការ៣តោនក្នុង១ហិកតា និងជាគំរូនៃគោលជំហរនយោបាយសតិអារម្មណ៍ និងចាត់តាំង។ ផ្នែកនយោបាយមានគំរូខាងជំហរបដិវត្តន៍សង្គមនិយម និងជំហរឯករាជ្យម្ចាស់ការ។ ផ្នែកសតិអារម្មណ៍មានគំរូខាងគោលជំហរសមូហភាព គឺសមូហភាពក្នុងក្របខ័ណ្ឌស្រុកនីមួយៗ និងសមូហភាពជាមួយអង្គភាពផ្សេងៗទៀតទូទាំងប្រទេស។ ផ្នែកចាត់តាំងមានគោលជំហរចាត់ចែងកម្លាំងរបស់ខ្លួនល្អត្រឹមត្រូវ ពោលគឺចេះដឹកនាំតាមមាគ៌ាប្រជាធិបតេយ្យប្រមូលផ្តុំចេះធ្វើការងារសតិអារម្មណ៍ និងចេះសាមគ្គីគ្នា។ រីឯផ្នែកសម្ភារវិញត្រូវបានកំណត់ឲ្យសមល្មមមិនឲ្យសម្បូរបែប។

គណៈមជ្ឈិមបានកំណត់អំពីទស្សនកិច្ចកម្មករ-កសិករថា ជាទស្សនកិច្ចរៀនសូត្រនៅតាមស្រុក ដោយសំណូមពរឲ្យពង្រឹងសាមគ្គីភាពរវាងកម្មករ និងកសិករ បើកចំហទស្សនៈឲ្យធំទូលាយស្គាល់នូវប្រទេសកម្ពុជាប្រជាធិបតេយ្យ ពង្រឹងស្មារតី ស្នេហាជាតិថែមទៀត និងរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមក។

ចំពោះបញ្ហាប្រវត្តិបក្ស គណៈមជ្ឈិមបានកំណត់ប្តូរឆ្នាំកំណើតបក្សរបស់ខ្លួនពីឆ្នាំ១៩៥១ទៅឆ្នាំ១៩៦០វិញ ព្រោះដើម្បីកុំឲ្យជាប់ពាក់ព័ន្ធនឹងបក្សកុម្មុយនីស្តដទៃទៀតក្នុងគោលបំណងធ្វើយ៉ាងណាឲ្យដាច់ស្រឡះពីគេឯង។ គណៈមជ្ឈិមមានផែនការកម្ទេចវិហាអុងកូ (វិហារកាតូលិកវៀតណាម) ដោយកំណត់ប្រគល់ភារកិច្ចនេះទៅឲ្យខាងកងទ័ពជាអ្នកកម្ទេចចោល។ ប៉ុន្តែតម្រូវឲ្យរកវិធីធ្វើយ៉ាងណាដើម្បីកុំមានផលប៉ះពាន់ដល់អគារផ្សេងៗទៀត។ គណៈមជ្ឈិមបានកំណត់ថា វិមានវីរបុរស គឺជានិមិត្តរូបនៃវីរភាពរបស់ប្រជាជន ក្នុងការតស៊ូប្រជាជាតិតស៊ូវណ្ណៈមុនពេលនិងក្រោយពេលសង្គ្រាមប្រជាជនប្រឆាំងសង្គ្រាមឈ្លានពានរបស់សហរដ្ឋអាមេរិក។ ទាក់ទិននឹងថ្ងៃរំឭកព្រឹត្តិការណប្រវត្តិសាស្ត្ររបស់ខ្មែរក្រហម គណៈមជ្ឈិមបានកំណត់យកកាលបរិច្ឆេទដូចខាងក្រោមៈ
  • ១) បុណ្យឯករាជ្យជាតិជាបុណ្យជាតិធំជាងគេបំផុតត្រូវបានកំណត់យកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
  • ២) ថ្ងៃកំណើតកងទ័ពបដិវត្តន៍ ជាថ្ងៃតស៊ូដោយអាវុធទូទាំងប្រទេស ត្រូវកំណត់យកថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨។
  • ៣) ថ្ងៃកំណើតរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានកំណត់យកថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។
  • ៤) ថ្ងៃបរាជ័យសង្គ្រាមអាកាសរបស់ចក្រពត្តិអាមេរិក ត្រូវបានកំណត់យកថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣។
  • ៥) មហាបរាជ័យនៃនយោបាយខ្មែរូបនីយកម្មសង្គ្រាមរបស់ចក្រពត្តិអាមេរិកនៅកម្ពុជា ឬមហាជ័យជម្នះនៃទ្រឹស្តីណិចសុន យកខ្មែរវាយខ្មែរ ត្រូវបានកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥។
  • ៦) មហាបរាជ័យនៃសង្គ្រាមឈ្លានពានរបស់ចក្រពត្តិអាមេរិកជាមូលដ្ឋាន ដោយតំណាងជាផ្លូវការចក្រពត្តិត្រូវវាយបណ្តេញចេញពីប្រទេសកម្ពុជា ត្រូវបានកំណត់យកថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥។
  • ៧) ថ្ងៃរំឭករដ្ឋប្រហារប្រតិកិរិយា ត្រូវបានកំណត់យកថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
  • ៨) ថ្ងៃចាត់តាំងពង្រឹងពង្រីករណសិរ្សប្រជាជាតិប្រជាធិបតេយ្យ ឬថ្ងៃមហាបាតុកម្មមានលក្ខណៈជាកុប្បកម្មទូទាំងប្រទេស ត្រូវបានកំណត់យកថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០។
  • ៩) ថ្ងៃបើកឆាកវាយប្រហារផ្តាច់ព្រ័តត្រូវបានកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥។
  • ១០) កំណើតអង្គការយុវជនប្រជាធិបតេយ្យត្រូវបានកំណត់យកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៦១។
  • ១១) កំណើតអង្គការនារីកម្ពុជាប្រជាធិបតេយ្យត្រូវបានកំណត់យកថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៦១។
  • ១២) កំណើតអង្គការសហជីពកម្មករត្រូវបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥៥។
  • ១៣) កំណើតអង្គការសហករណ៍កសិករត្រូវបានកំណត់យកថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣។

កម្មវិធីបុណ្យឯករាជ្យ គណៈមជ្ឈិមបានកំណត់ធ្វើឡើង៣ថ្ងៃ ដោយបញ្ចូលទាំងថ្ងៃបុណ្យចូលឆ្នាំផង។ កម្មវិធីបុណ្យនេះត្រូវបានធ្វើចាប់ពីថ្ងៃទី១៥-១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលមានកំណត់ដូចខាងក្រោមៈ
  1. ថ្ងៃទី១៥ គោរពវិញ្ញាណក្ខន្ធវីរបុរស ទង់ជាតិត្រូវបង្ហូតចុះនៅត្រឹមពាក់កណ្តាលដង និងធ្វើវិចារណកថាតាមវិទ្យុស្តីពីការវាយចក្រពត្តិអាមេរិក ដែលលាតត្រដាងឲ្យសកលលោកឃើញនូវពលិកម្មរបស់ប្រជាជន ក្នុង១ម៉ោងចាក់ផ្សាយម្តង និងមានចាក់ផ្សាយភ្លេងជាតិ និងភ្លេងវីរភាពក្នុងរយៈពេល១ម៉ោងម្តង។
  2. ថ្ងៃទី១៦ ទទួលអំណរមហាជ័យជម្នះដោយរៀបរាប់ពីវីរភាពកងទ័ព យុទ្ធជន យុទ្ធនារី និងរៀបរាប់ពីសមរភូមិសំខាន់ៗ។
  3. ថ្ងៃទី១៧ ថ្ងៃបំផុសនូវសេចក្តីប្តេជ្ញាចិត្តកសាងនិងការពារប្រទេសឲ្យបានមហាលោតផ្លោះមហាអស្ចារ្យទាំងនៅទីក្រុង និងមូលដ្ឋាន។ ប្រជាជនត្រូវបានឲ្យសម្រាកចំនួន៣ថ្ងៃ ដើម្បីអប់រំនយោបាយ។ ក្នុងការរៀនធ្វើគ្រាប់រំសេវ សេចក្តីសម្រេចនេះបានកំណត់ជ្រើសរើសយុទ្ធជនទៅរៀននៅបរទេសដោយជ្រើសរើសតាមលក្ខណៈនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានាអះអាងថាជាស្នូល។ យុទ្ធជនដែលត្រូវបានជ្រើសរើសមានចំនួនពី២០-២៥នាក់ ហើយក៏ត្រូវតែមានសមត្ថភាពបច្ចេកទេសខ្លះដែរ។ ក្រោយពីរៀនសូត្រហើយ យុទ្ធជនទាំងនោះជាដំបូងត្រូវត្រឡប់មកកសាងរោងចក្រធ្វើគ្រាប់រំសេវសម្រាប់ទូទាំងប្រទេស ហើយបន្ទាប់មកត្រូវបានបែងចែកទៅតាមភូមិភាគរៀងៗខ្លួនវិញ។ ការអនុវត្តតារាងតម្លៃត្រូវបានគណៈមជ្ឈិមកំណត់ធ្វើតាមគោលការណ៍ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៦ តទៅ។ ក្នុងការអនុវត្តជាក់ស្តែង អនុវត្តមុន ឬក្រោយថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៦ ទៅតាមសភាពការណ៍ចាំបាច់។ សំណូមពរសំខាន់ គឺគណៈមជ្ឈិមចង់ផ្លាស់ប្តូររវាងរដ្ឋនិងរដ្ឋដើម្បីកសាង និងការពារប្រទេសតាមមាគ៌ាបដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយមពោលគឺមិនមែនដើម្បីបំផុសកម្មសិទ្ធិឯកជនទេ។
អំពីការរៀបចំចាត់តាំងអង្គការរដ្ឋ គណៈមជ្ឈិមបានលើកសំណូមពរនយោបាយថា ទិសដៅនៃការតស៊ូនយោបាយរបស់ខ្លួន គឺដណ្តើមអំណាចមកក្នុងកណ្តាប់ដៃកម្មករ-កសិករ វាយរំលំរដ្ឋអំណាចជិះជាន់ទាំងអស់។ ថ្ងៃទី១៧ ខែមេសា (ឆ្នាំ១៩៧៥) ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនិងជាស្ថាពរ ហើយខ្មែរក្រហមត្រូវរៀបចំអង្គការរដ្ឋខ្លួនឲ្យមានលក្ខណៈជាអង្គការរដ្ឋបដិវត្តន៍សុទ្ធសាធ។ គណៈមជ្ឈិមយល់ថា «រៀបចំរដ្ឋធម្មនុញ្ញ ហើយដំណើការបោះឆ្នោត ហើយសកលលោកឃើញថា ទាល់តែសភាពកាណ៍នយោបាយក្នុងប្រទេសយើងល្អបានរៀបចំបោះឆ្នោតបានល្អយ៉ាងនេះ។ បោះឆ្នោតហើយត្រូវរៀបចំរដ្ឋសភា គណៈប្រធានរដ្ឋ និងរដ្ឋាភិបាល»។ គណៈមជ្ឈិមយល់ឃើញទៀតថា «ធាតុពិតអង្គការរដ្ឋយើងពេលនេះខុសពីពេលមុន។ ពេលមុនធាតុពិតរណសិរ្ស។ ឥឡូវមិនដូច្នេះទេ។ ជាអង្គការរដ្ឋរបស់បក្សសុទ្ធសាធ។ ត្រូវឲ្យអង្គការរដ្ឋទាំងអស់មានលក្ខណៈជាតំណាងពិតប្រាកដមានឥទ្ធិពលគ្រប់គ្រាន់ទាំងនៅក្នុងបក្ស ទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ នេះជាការវាយសំរុកខាងនយោបាយមួយដែរ»។

គណៈមជ្ឈិមក៏យល់ឃើញដែរថា «ប៉ែន នុត មិនមានបញ្ហាអីទេ។ សភាពការណ៍ សីហនុ ទុំហើយ។ គាត់អស់ខ្យល់ហើយ។ ដំណើការទៅមុខទៀតមិនរួចទេ។ ដូច្នេះយើងសម្រេចឲ្យគាត់ចូលនិវត្តន៍តាមសំណូមពររបស់គេ»។ ក្នុងកិច្ចដំណើរការជាក់ស្តែង របៀបរបបធ្វើការងាររបស់សភាមានពីរយ៉ាង ទី១) តំណាងទាំងអស់ត្រូវឋិតនៅជាមួយប្រជាជនរបស់ខ្លួនតទៅទៀត។ ទី២) គណៈកម្មការអចិន្ត្រេយ៍នៃសភាតំណាងប្រជាជនកម្ពុជា។ សមាសភាពសភារួមមាន ៖
  1. ប្រធានៈ សមមិត្ត នួន ជា
  2. អនុប្រធានទី១ សមមិត្ត ភឹម
  3. អនុប្រធានទី២ សមមិត្ត ម៉ុក
រីឯសមាសភាពផ្សេងៗទៀតនៃគណៈអចិន្ត្រៃយ៍ គឺទុកឲ្យគណៈអចិន្ត្រៃយ៍បក្សរៀបចំនៅពេលក្រោយ។ សមាសភាពទាំងនេះមានទាំងអស់ប្រហែល១០នាក់។ សមាសភាពគណៈប្រធានរដ្ឋរួមមានៈ
  1. ប្រធាន សមមិត្ត ហែម
  2. អនុប្រធានទី១ ប៉ែន នុត
  3. អនុប្រធានទី២ សមមិត្ត ញឹម
គណៈមជ្ឈិមបានកំណត់ថា «រដ្ឋាភិបាលត្រូវតែជាអង្គការរដ្ឋសុទ្ធសាធ។ ជារដ្ឋរបស់យើងផ្ទាល់។ សំណូមពរឲ្យខ្លាំងដែរ។ ត្រូវមានឥទ្ធិពលនៅក្នុងបក្ស នៅក្នុងប្រទេស នៅក្រៅប្រទេស ចំពោះជាមិត្តក្តី ចំពោះខ្មាំងក្តី»។ បញ្ហារៀបចំរដ្ឋាភិបាលនេះ គណៈមជ្ឈិមបានពិភាក្សាគ្នាសាចុះសាឡើងតាំងពីខែឧសភា ជាបន្តបន្ទាប់មក។ សមាសភាពរដ្ឋាភិបាលរួមមាន ៖
  1. សមមិត្ត ប៉ុល រដ្ឋមន្ត្រីទី១
  2. សមមិត្ត វ៉ាន់ ឧបនាយក ទទួលខាងការបរទេស
  3. សមមិត្ត វន ឧបនាយក ទទួលខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  4. សមមិត្ត ខៀវ ឧបនាយក ទទួលខាងការពារប្រទេស
ត្រង់ចំណុចនេះ គណៈមជ្ឈិមយល់ថា ចោទបញ្ហាទំនាស់រវាងការងារបក្ស និងការងាររដ្ឋាភិបាល ហើយវិធានការដែលត្រូវដោះស្រាយមានពីរគឺ ៖
  • ១) ការងាររដ្ឋាភិបាលត្រូវឧបនាយកទាំង៣ទទួល។ ដូច្នេះឧបនាយកទាំង៣ត្រូវខ្លាំង។ ខ្លាំងទាំងបុគ្គល ខ្លាំងទាំងម៉ាស៊ីនធ្វើការងារ។
  • ២) សមមិត្តលេខាលៃពេលជួបបរទេសតែប៉ុន្មានថ្ងៃក្នុង១ខែ។ ក្រៅពីប៉ុន្មានថ្ងៃនេះ គិតគូរការងារបក្សនិងការងារមូលដ្ឋាន។ ចំពោះបញ្ហាសន្តិសុខ ខ្មែរក្រហមយល់ថា «នៅក្នុងប្រទេសយើងម្ចាស់ការបាន។ នៅប្រទេសជាមិត្តគេការពារបាន។ ចោទបញ្ហាមីន ឬវាស្កាត់បាញ់។ ដោះស្រាយបានដោយមានវិធានការបង្វែងផ្លូវ។ ទៅវៀតណាមៈ វិធានការគេច។ សមមិត្តលេខាមិនបាច់ទៅ។ ដើម្បីសាមគ្គី លៃឲ្យគណៈប្រធានរដ្ឋ ឬប្រធានរដ្ឋសភាទៅ»។ សេចក្តីសម្រេចរបស់គណៈមជ្ឈិមខាងលើនេះ បានឆ្លុះបញ្ចាំងពីការរៀបចំគ្រប់គ្រងរដ្ឋរបស់របបកម្ពុជាប្រជាធិបតេយ្យ ឲ្យមានដំណើការប្រព្រឹត្តទៅបានល្អ ដោយអនុវត្តទៅតាមរបបផ្តាច់ការ និងពង្រឹងប្រជាធិបតេយ្យសង្គមនិយម ដើម្បីពង្រឹងរដ្ឋអំណាចរបស់ខ្លួន ក្រោយពីទើបបានទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ការកសាងនិងការពារប្រទេសរបស់ខ្មែរក្រហមតាមមាគ៌ាបដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយម ពោលគឺបង្កើតឡើងនូវរបបសមូហភាព ហើយលុបបំបាត់ចោលនូវកម្មសិទ្ធិឯកជនតាមលក្ខណៈប្រជាធិបតេយ្យប្រមូលផ្តុំដើម្បីរៀបចំអង្គការរដ្ឋ ឲ្យមានលក្ខណៈជាអង្គការរដ្ឋបដិវត្តន៍សុទ្ធសាធដោយឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួននោះគឺមិនអាចធ្វើទៅបានទេ។ ជាលទ្ធផលខ្មែរក្រហមបានបង្ខំឲ្យប្រជាជនធ្វើការដោយហូបចុកមិនគ្រប់គ្រាន់ បាក់កម្លាំង ហើយចាប់ឃុំឃាំងធ្វើទារុណកម្មនិងយកទៅកាប់សម្លាប់ ចំពោះជនណាដែលខ្មែរក្រហមយល់ថាប្រឆាំងនឹងគោលនយោបាយរបស់ខ្លួន សូម្បីតែកម្មាភិបាលនៅក្នុងជួរបក្ស ឬរដ្ឋាភិបាលរបស់ខ្លួនក៏ដោយ។ ជាក់ស្តែងក្នុងឯកសារនេះសមមិត្តញឹម និងសមមិត្ត វន ត្រូវបានខ្មែរក្រហមចោទថាក្បត់ ហើយចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១។ សមមិត្ត ភឹម បានធ្វើអត្តឃាតដោយសារយល់ឃើញថា មិនអាចគេចខ្លួនរួចពីការតាមចាប់ខ្លួនរបស់អង្គការ។

ដោយៈ ជួង សុភារិទ្ធ 
(26-មេសា-2016)

1 comment: