Saturday, March 2, 2024

សម័យកាល ភ្នំពេញ ( ១៨៦៤- ២០២៤)

កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science  និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration 

  1. សម័យកាល មុន នគរភ្នំ 👉 👉 👉
  2. សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
  3. សម័យកាល ចេនឡា 👉 👉 👉
  4. សម័យកាល មហាអង្គរ 👉 👉 👉
  5. សម័យកាល ចតុមុខ 👉 👉 👉
  6. សម័យកាល លង្វែក 👉 👉 👉
  7. សម័យកាល ឧត្តុង 👉 👉 👉
  8. សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉


ព្រឹត្តិការណ៍ឆ្នាំ ១៨០៦
យួនធ្លាប់សាងសង់សំណាក់ព្រះបារមីមួយ នៅជ្រោយចង្វា ក្នុងរាជ្យព្រះបាទអង្គចន្ទរាជា​​ទី២(១៨​០៦-១៨៣៤) សម្រាប់ស្តេចនិងមន្ត្រីគោរព
ផែនទី ប្រទេស កម្ពុជា តពី សម័យ ឧត្តង្គ មក សម័យ ភ្នំពេញ ឆ្នាំ ១៨៣២

ផែនទី រដ្ឋចម្ប៉ាសាក់ - ការផ្លាស់ប្តូរ ការគ្រប់គ្រង ពី ចាម មកជា យួន
ផែនទី ប្រទេស កម្ពុជា ឆ្នាំ ១៨៦២-១៨៦៧

ផែនទី ប្រទេស កម្ពុជា ឆ្នាំ ១៨៦២-១៨៦៧
ផែនទី ប្រទេស កម្ពុជា តពី សម័យ ឧត្តង្គ មក សម័យ ភ្នំពេញ ឆ្នាំ ១៨៣២

ផែនទី ចក្រភពបារាំង ឥណ្ឌូចិន

ការមកដល​នៃ ចក្រភាពបារាំង 

អ្នកប្រវត្តិវិទូជាច្រើន បានហៅប្រទេសកម្ពុជាថា”កម្ពុជានាយុគដ៏ខ្មៅង​ងឹ​ត” ហើយចំពោះអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរវិញ បានចាត់ទុកព្រះរាជាអង្គនេះ “ជាស្តេចចោល​ម្សៀត គិតតែពីស្រី និងអំណាច ហើយគ្មានបានគិតគូរសុខទុក្ខដល់ប្រជារាស្ត្រ និងស្រុកទេសឡើយ ព្រមទាំងជាក្សត្រដែលនាំយួនឲ្យចូលស្រុក មកត្រួតត្រា បង្កឲ្យមានសោកនាដកម្មដល់ជាតិ និងប្រជា យ៉ាងធន់ធ្ងរ” ដូច មានខ្លឹមសារ ខាងក្រោម៖

ផែនទី កម្ពុជា ឆ្នាំ ១៨៦៧


នៅខែសីហា ឆ្នាំ ១៨០៦ ព្រះអង្គចន្ទ ដែលជាព្រះរាជបុត្រច្បងរបស់ព្រះបាទអង្គអេង មានព្រះជន្មទើបតែ ១៥វស្សា បានអភិសេកជាព្រះរា​ជាខ្មែរ នៅក្រុងបាងកក ដោយមានព្រះនាមស​ម្រាប់​រាជ្យថា “ព្រះបាទសម្ដេចព្រះឧទ័យរាជា​ធិ​បតីព្រះស្រីសុរិយោពណ៌”។ រួចហើយព្រះអង្គ ទ្រង់យាងត្រលប់មកសោយរាជ្យនៅក្រុងឧដុង្គវិញ ដោយនាំទាំងព្រះអនុជទាំងបីអង្គ គឺអង្គស្ងួន អង្គអិម និងអង្គដួង និងព្រះញាតិវង្សមួយចំនួន មកជាមួយផង។ 

ផែនទី សង្រ្គាម បារាំង សៀម ឆ្នាំ ១៨៩៣ និងការបង្ខំ សន្ធិសញ្ញា ឆ្នាំ ១៩០៤ ឆ្នាំ ១៩០៧

ពេលព្រះរាជាយាងមកដល់ខេត្តបាត់ដំបង “ចៅពញាអភ័យធីបែស បែន” ជាស្តេចត្រាញ់គ្រប់គ្រងនៅទីនោះ និងមានងារជា “ឧកញ៉ា​យោមរាជ បែន”ផងនោះ (ឋានន្តរស័ក្តិជាន់ខ្ពស់នៃមន្ត្រីខ្មែរបូរាណ ទទួលផែនយុត្តិធម៌) បានយកកូនស្រី ៤នាក់ មកថ្វាយដល់ក្សត្រទាំង៤អង្គដែរ។ ព្រះរាជាអង្គចន្ទ បានសព្វព្រះទ័យនាង ទេពធីតា (នាងក្រចាប់) ឲ្យធ្វើ ជាអ្នកម្នាង។

ផែនទី រដ្ឋកុលសម្ព័ន្ធភ្នំ មិនចំណុះចម្ប៉ា និង អណ្ណាម

នៅឆ្នាំ១៨០៧ ព្រះរាជាទ្រង់នាំគ្រឿងបណ្ណាការ ទៅថ្វាយស្ដេចសៀម(ពុទ្ធយ៉តហ្វាចូឡាលោក ឬរាមាទី១) ដើម្បីសុំយាងម្ចាស់ក្សត្រីយ៍ មកវិញបន្ថែមទៀត។ ស្ដេចសៀមអោយតែព្រះមាតា និងបុត្រីអង្គពៅ” ត្រលប់មកវិញប៉ុណ្ណោះ។

ក្រោយពីចៅហ្វាប៉ុកទទួលមរណភាពនៅ គ.ស.១៨០៨ ព្រះរាជាបានចាត់តាំងឲ្យ”ឧកញ៉ាពញា នន្ទ” ធ្វើជា ចៅហ្វាទុឡ្ហៈ (នាយករដ្ឋមន្ត្រី) ដឹកនាំរាជការបន្ត (យោងតាមឯកសារសាស្ត្រាវត្តក្រួច )។

នៅអំឡុងចុងឆ្នាំ ១៨០៨ ព្រះអនុជអង្គស្ងួន បានអាក់អន់ព្រះទ័យយ៉ាងខ្លាំង ដោយសារព្រះរៀម ជាព្រះរាជា បានយកស្រីកំណាន់របស់ខ្លួន ធ្វើជាស្នំ។ គ្រានោះ ព្រះអង្គស្ងួន តែងតែអវត្តមានមិនសូវបានចូលគាល់ដូចសព្វដងឡើយ បើទោះបីជា ស្តេចបានជជីកសួរអំពីមូលហេតុផ្សេងៗ ក៏ដោយ ក៏ទ្រង់មិនឆ្លើយតបអំពីបុព្វហេតុ អាក់អន់ព្រះទ័យដោយសារស្រី នេះដែរ។ 

នាយប់មួយ លុះពេលដែលព្រះអង្គស្ងួន(ជាអនុជ) បានជំនុំជាមួយក្រុមខ្លួនរួចរាល់ហើយ ក៏បាននាំបរិពារ ចាកចេញពីវាំងឧដុង្គ ទាំងកណ្តាលអធ្រាត្រ ឆ្ពោះទៅស្រុកសៀមតែម្តង។ ព្រឹកឡើងព្រះរាជា បានជ្រាបអំពីដំណឹងនេះ ក៏ចាត់ឲ្យមន្ត្រីសេនាអាមាថ”មហាអការ” នាំពលទៅតាមក្សត្រ យាងត្រលប់មកវិញ ឲ្យខាងតែបាន។ ប៉ុន្តែ ព្រះអង្គស្ងួន មិនត្រលប់មកវិញឡើយ ហើយថែមទាំងចោទ”មហាអការ” ថា បានប្រមាថអង្គអញជាក្សត្រ ក៏បញ្ជាឲ្យអ្នកអមដំណើរ កាត់ក្បាល ”មហាអការ” ក្នុងគ្រានោះតែម្តងទៅ។ រួចហើយ ក៏បន្តដំណើររហូតដល់ក្រុងទេពបុរី និងបានទូលព្រះចៅសៀមអស់អាថ៌សេចក្តី។
នៅគ.ស. ១៨០៩ ព្រះចៅសៀម”សម្ដេចព្រះពុទ្ធយ៉តហ្វាចូឡាលោក ឬរាមាទី១” ត្រូវបានសោយទីវង្គត ហើយព្រះរាជបុត្រច្បង(ពុទ្ធលើតឡា នភាល័យ ឬរាមាទី២) ឡើងសោយរាជ្យស្នង។

នៅឆ្នាំដដែលនេះដែរ “ចៅពញាធម្មា” ឈ្មោះដើមហៅថា”តី” ត្រូវជាអយ្យកោខាងមាតា របស់ព្រះរាជាអង្គចន្ទ បានទូលពិធអង្គព្រះរាជាថា «លោក”ក្រឡាហោម ឯក” និងលោក”យោមរាជ បែន” គប់គិតជាមួយគ្នា នឹងត្រៀមធ្វើឃាតស្តេចឲ្យបាន ពេលព្រះព្រះអង្គធ្វេសប្រហែស»។

លុះ ព្រះរាជាបានឮសម្តីចាក់ដោតនេះ ទ្រង់ខ្ញាល់យ៉ាងខ្លាំង និងម្យ៉ាងទៀត ដោយសារព្រះអង្គ នៅក្មេងខ្ចីគំនិតផង ក៏ប្រគល់ភាកិច្ចនេះជូនទៅព្រះអយ្យកោ ដើម្បីរៀបផែនការសម្លាប់អ្នកទាំងពីរឲ្យបាន។ “ចៅពញាធម្មា”ដែលជាព្រះអយ្យកាោ បានហៅទួន”ផ” ដែលជាសាសន៍ជ្វា និងជាអ្នកពូកែខាងសិល្ប៍គុន កាប់សម្លាប់ ឲ្យរកស្ម័គ្របក្សពួក ជាចាម-ជ្វា ៤នាក់ បន្ថែមទៀត ត្រៀមជាស្រេច។ នៅពេលឧកញ៉ាទាំងពីរចូលគាល់ស្តេចជាប្រក្រតី ពេលព្រឹកព្រហាម ក៏តាំងសម្លាប់បាន ”ក្រឡាហោម ឯក”នៅនឹងកន្លែង។ រីឯ ”យោមរាជ បែន” បានរត់ចេញមកក្រៅ រួចរត់គេចពីការចោមកាប់ប្រហារពីចាម-ជ្វា ទាំង៤ រហូតដល់កំពែងវាំង ក៏ត្រូវពួកនោះសម្លាប់បាន ឲ្យទទួលមរណា គ្រានោះទៅ។
គ្រានោះ ព្រះរាជា ក៏បានតែងតាំង”ទួន ផ” ជាឧកញ៉ាយោមរាជ ស្នងពីចៅហ្វាបែនវិញ។ ់

រីឯក្រុមគ្រួសារ និងកូនច្បងលោកយោមរាជបែន ឈ្មោះថា “ឧកញ៉ាវិបុលរាជ ប៉ែន” នៅខេត្តបាត់ដំបង ពេលទទួលបានដំណឹងនេះ ក៏នាំគ្នារត់ទៅទូលពិធព្រះចៅរាមាទី២ ស្តេចសៀម ហើយត្រូវបានព្រះចៅសៀម តែងតាំងអោយកាន់តំណែង ជំនួសឪពុក គ្រប់គ្រងខេត្តបាត់ដំបងបន្តទៅទៀត ហើយប៉ែន(កូនរបស់បែន) ​ ក៏លើកខេត្ត​បាត់​ដំបង និងអាណា​ខេត្តនានាចំណុះស្តេចត្រាញ់នេះ ឲ្យស្ថិតនៅក្នុងនគរសៀមរហូតមក។ ពេលនោះ ប្រ​ទេស​​កម្ពុជាត្រូវបាត់បង់អាណាខេត្ត ភាគខាងលិច ដូចជាបាត់ដំបង សៀមរាប ពួក ស៊ិសុផុន រយ៉ង ស្រះកែវ ចន្ទបុរី ត្រាត..។ល។ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលបែននេះ រហូតដល់បារាំងវាយដណ្តើមបានមកខ្មែរវិញ ឆ្នាំ១៩០៧។



▪ ១៨៦៣-១៩៤៦ កម្ពុជាក្រោមអាណាព្យាបាលបារាំង ទី១ 
▪ អាណានិគមកិច្ច ១៧ មិថុនា ១៨៨៤
▪ ជប៉ុនចូលកាន់កាប់ សីហា ១៩៤១-១៩៤៧
▪ ១៩៤៥ បារាំងចូលកាន់វិញ សីហា ១៩៤៥
▪ ១៩៥៣ ប្រកាសឯករាជ្យ ៩ វិច្ឆិកា ១៩៥៣
▪ ១៩៥៤ សន្និសីទទីក្រុងហ្សឺណែវ ២១ កក្កដា ១៩៥៤
១៩៤៧-១៩៥៣ កម្ពុជាក្រោមអាណាព្យាបាលបារាំង ទី ២ 
១៩៦៧- ១៩៧៥ សង្គ្រាមផ្ទៃក្នុងកម្ពុជា 
១៩៧០ -១៩៧៥ យុទ្ធនាការកម្ពុជា 
១៩៧៥-១៩៧៩ របបខ្មែរក្រហម
១៩៧៨-១៩៨៩ សង្រ្គាម កម្ពុជា វៀតណាម
១៩៧៩-១៩៨៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា
១៩៩២-១៩៩៣ អាជ្ញាធម៍ UNTAC កម្ពុជា
១៩៩៣- ២០២៤ ព្រះរាជាណាចក្រកម្ពុជាទី ២

សហសម័យ ភ្នំពេញ ១៨៦៣-២០២៤  
ព្រះមហាក្សត្រ
▪ ១៨៦៣–១៩០៤ នរោត្តម
▪ ១៩០៤–១៩២៧ ស៊ីសុវត្ថិ
▪ ១៩២៧–១៩៤១ ស៊ីសុវត្ថិ មុនីវង្ស
▪ ១៩៤១–១៩៥៣ នរោត្តម សីហនុ
ឯកាធិបតី
▪ ១៨៦៣–១៨៦៦ (ដំបូង) អឺណិស្ត៍ ឌូដា ដឺ ឡាក្រេ
▪ ១៩៥៣ (ក្រោយ) ហ្សង់-រីស្តឺរុយហ៊្សី
នាយករដ្ឋមន្ត្រី
▪ ១៩៤៥ (ដំបូង) នរោត្តម សីហនុ
▪ ១៩៥៣ (ក្រោយ) ប៉ែន នុត

សម័យអាណានិគមនិយមបារាំង
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកទាំងពីរ។ នៅឆ្នាំ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង ដោយការលះបង់អធិរាជភាពលើកម្ពុជាក្នុងការដោះដូរសម្រាប់ការគ្រប់គ្រងខេត្តបាត់ដំបង និងសៀមរាបដែលជាផ្លូវការក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំងនិងថៃក្នុងឆ្នាំ១៩០៦។ កម្ពុជាបានបន្តជាអាណាព្យបាលបារាំងចាប់ពីឆ្នាំ១៨៦៣ដល់១៩៥៣ ដែលបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមនៃសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏បានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពី​។ រវាងឆ្នាំ១៨៧៤ និង១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល៩៤៦០០០ដល់៥,៧ លាននាក់។ បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ និងព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសលើរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានប្រែជាទំនេរនៅឆ្នាំ១៩៤១ជាមួយការសោយទីវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ និងបារាំងបានរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុនីរ៉េត ដោយដឹងថាទ្រង់មានចិត្តឯករាជ្យពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យ។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។[២៥] ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ ហើយនិងនៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។

សហសម័យ ភ្នំពេញ ១៨៦៣-២០២៤  


ផែនទី ប្រទេសកម្ពុជា ឆ្នាំ ១៨៣២

ផែនទី កម្ពុជា ឆ្នាំ ១៨៩៥

ផែនទី កម្ពុជា ឆ្នាំ ១៨៤០

សហសម័យ ភ្នំពេញ ១៨៦៣-២០២៤

ផែនទី ឆ្នាំ ១៨៦៤  
សហសម័យ ភ្នំពេញ ១៨៦៣-២០២៤  

 * សម័យអាណានិគមបារាំង(១៨៦៣ ១៩៥៣ គស) ភ្នំពេញ

1. នរោត្ដម(១៨៥៩-១៩០៤)
2. ស៊ីសុវត្តិ(១៩០៤-១៩២៧)
3. ស៊ីសុវត្តិមុនីវង្ស(១៩២៧-១៩៤១)
4. នរោត្ដមសីហនុ(១៩៤១-១៩៥៥)
5. នរោត្ដមសុរាម្រឹត(១៩៥៥-១៩៦០)

ផែនទី ប្រទេស កម្ពុជា ឆ្នាំ ១៩០០ គ ស


អាណាព្យាបាលបារាំង នៃកម្ពុជាបានបង្កើតប៉ែកនៃចក្រភពអាណានិគមបារាំងនៅកម្ពុជា។ ដែនអាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅពេសស្ដេចខ្មែរ ព្រះបាទនរោត្តមបានសុំឱ្យមានការបង្កើតអាណាព្យាបាលបារាំងលើប្រទេសរបស់ទ្រង់ ខណៈនោះ សៀម (ថៃទំនើប) បានលះបង់អធិរាជភាពលើកម្ពុជា និងទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជាជាផ្លូវការ។ កម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅជាសហភាពឥណ្ឌូចិននៅឆ្នាំ ១៨៨៧ រួមគ្នាជាមួយដែនអាណានិគម និងអាណាព្យាបាលបារាំងនៅវៀតណាម (កូសាំងស៊ីន អណ្ណាម និង តុងកឹង)។ នៅឆ្នាំ ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុងសហភាពបារាំង និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣។ ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​ជិត​មួយ​សតវត្ស​ដោយ​គិត​ចាប់ពី​ឆ្នាំ ១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣​។

សម័យកាល ភ្នំពេញ ( ១៨៦៤- ២០២៤) 


សម័យកាល ភ្នំពេញ ( ១៨៦៤- ២០២៤)  ផែនទី កម្ពុជា ឆ្នាំ ១៨៣៨ មុន សន្ធិសញ្ញា កម្ពុជា ដាក់ចំណុះ បារាំង ១៨៦៤

សម័យកាល ភ្នំពេញ ( ១៨៦៤- ២០២៤)  ផែនទី កម្ពុជា ឆ្នាំ ១៨៣៨ មុន សន្ធិសញ្ញា កម្ពុជា ដាក់ចំណុះ បារាំង ១៨៦៤

សម័យកាល ភ្នំពេញ ( ១៨៦៤- ២០២៤) 

ផែនទី សហព័ន្ធរដ្ឋ ណាម គឺ ( កម្ពុជា យួន ចាម)

នៅឆ្នាំ ១៨៦៣ កម្ពុជាក្រោមរជ្ជកាលរបស់ព្រះបាទនរោត្តមបានប្រែក្លាយប្រទេសរបស់ទ្រង់​ឱ្យស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ នៅខែ តុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូចិន) ដែលនៅពេលនោះក៏បានបញ្ចូលកម្ពុជាផងដែរ សិទ្ធិជាម្ចាស់របស់បារាំងមានជាស្វ័យតរួចរាល់ទៅហើយជាមួយនិងតំបន់ទាំងបីនប្រទេសវៀតណាម (តុងកឹង អណ្ណាម និង កូសាំងស៊ីន)។ នៅឆ្នាំ ១៨៩៣ លាវ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែង ដល់ព្រះបាទចុល្លាង្ករណ៍សៀមថានឹងអាចមានសង្គ្រាម ដោយហេតុនោះហើយក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនោះទៅ។

ផែនទី តំបន់រដ្ឋបាល ដែនដី កូសាំងស៊ីន ឆ្នាំ ១៩២០
ផែនទី សង្រ្គាម ចក្រភព បារាំង ឆ្នាំ ១៩៣១ ( មុនសង្រ្គាម) 

ផែនទី កម្ពជា ក្នុងសង្រ្គាម ឥណ្ឌូចិនទី ១ រយះពេល ៨ ឆ្នាំ ( ១៩៤៦ ដល់ ១៩៥៤ )

ផែនទី កម្ពជា ក្នុងសង្រ្គាម ឥណ្ឌូចិនទី ២ រយៈពេល ២០ ឆ្នាំ ( ឆ្នាំ ១៩៥៥ ដល់ ១៩៧៥) 

ផែនទី កម្ពជា ក្នុងសង្រ្គាម ឥណ្ឌូចិនទី ៣  ( ១៧ ឆ្នាំ ពី ឆ្នាំ ១៩៧៥ ដល់ ១៩៩១)

ផែនទី កម្ពជា ក្នុងសង្រ្គាម ឥណ្ឌូចិនទី ៣

ផែនទី ការបះបោរនៅកម្ពុជា ដោយសារ សន្ធិសញ្ញាបារាំង ខ្មែរ ឆ្នាំ ១៨៦៣

ផែនទី កម្ពុជា ក្រោម៖ បារាំង ឃុបឃិតជាមួយ ជាមួយ សៀម ទទួលស្គាល់ទឹកដី សៀម និង បារាំង ឃុបឃិតជាមួយ វៀតណាម ទទួលស្គាល់ទឹកដី វៀតណាម នៅកម្ពុជា។ 

ផែនទី ប្រទេស កម្ពុជា ក្រោម សម័យ អាណាចក្រ ណាម គី វៀតណាមខាងត្បូង ១៨៤១ ដល់ ១៨៦២

ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine


ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine
ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine

ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine

ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine


ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine

ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine

ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine

ផែនទី តំបន់ បន្ទាយមាស (សៀម) និង ហាទៀង ( យួន)

ផែនទី ខេត្ត កោះកុង ឆ្នាំ ១៨០៥
ផែនទី រដ្ឋបាល ដែនដី កូសាំងស៊ីន Cochinchine

No comments:

Post a Comment