- ១៩៣២ សម្តេច ជា ស៊ីម បានកើតចេញពីត្រកូលកសិករក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២ ។ ឪពុករបស់លោកមានឈ្មោះ ជា សៅ ហើយម្ដាយឈ្មោះ ប៉ែន ណាវ ដែលពួកគាត់ប្រកបរបរធ្វើស្រែចម្ការ ។ លោក ជា ស៊ីម ជាកូនទីបីក្នុងគ្រួសារដែលមានកូនប្រុសបួននាក់ និងកូនស្រីម្នាក់ ។ កូនបងគេបង្អស់ជាកូនប្រុសមានឈ្មោះ ជា សន កូនទីពីរ ជា នូ ជាកូនស្រី កូនទីបីគឺ ជា ស៊ីម កូនទីបួន ឈ្មោះ ជា ផន ជាកូនប្រុស និង កូនប្រុសពៅឈ្មោះ ជា ផុន ។ កាលពីកុមារភាព ដោយសារតែស្រលាញ់វប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា សម្តេច ជា ស៊ីម បានទៅបួសធ្វើជាសាមណេរ ដើម្បីទទួលបានការសិក្សាអប់រំនៅក្នុងវត្ដអារាម ។ លោកបានបញ្ចប់កម្រិតសិក្សាមធ្យមទូទៅពីពុទ្ធិកមធ្យមសិក្សា និងសាលានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយសខាងទស្សនៈវិជ្ជា ។
- ១៩៣២ កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២ ក្នុងត្រកូលកសិកររស់នៅភូមិពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង លោក ជា ស៊ីម ដែលមាននាមដើមថា យិន សយ បានចូលរួមជាមួយចលនាតស៊ូមួយឈ្មោះថា ចលនាខ្មែរឥស្សរៈ នៅពេលលោកមានអាយុ ១៥ឆ្នាំ។ ចលនាខ្មែរឥស្សរៈ គឺជាចលនាខ្មែរកុម្មុយនីស្តបង្កើតឡើងនៅឆ្នាំ១៩៥១ ក្រោមការដឹកនាំរបស់ លោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន ដែលមានគោលដៅបណ្ដេញអាណានិគមនិយមបារាំង ចេញពីប្រទេសកម្ពុជា។ លោក ជា ស៊ីម បានតស៊ូជាមួយចលនានេះរហូតដល់ឆ្នាំ១៩៥៤ ពេលដែលបារាំង បញ្ចប់ការធ្វើអាណានិគមនិយមទាំងស្រុងនៅភូមិភាគឥណ្ឌូចិន បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងហ្សឺណែវ។
- ១៩៤៧ ចន្លោះឆ្នាំ១៩៤៧ ដល់ ១៩៥៤ ចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ
- ១៩៥១ ចន្លោះឆ្នាំ ១៩៥១ ដល់ ១៩៥៤ បម្រើក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិកម្ពុជា
- ១៩៥០ នៅក្នុងឆ្នាំ១៩៥០ សោ ភឹម បានរៀបការជាមួយក្រមុំម្នាក់ឈ្មោះ ច្រែង ជាកូនអ្នកភូមិជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលត្រូវជាបងប្អូនជីដូនមួយរបស់ជំទាវញ៉ែម សឿន (ភរិយារបស់សម្ដេចជា ស៊ីម )ផងដែរ៕
- ១៩៥១ ប្រភពកំណើតនៃគណបក្សប្រជាជនគឺត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីការគ្រប់គ្រងរបស់ពួកអាណានិគមបារាំង។ អ្នកជាតិនិយមនៅកម្ពុជា, វៀតណាម, និងឡាវមានគំនិតដូចៗគ្នាថាបើចង់រំដោះខ្លួនចេញពីការត្រួតត្រារបស់ពួកអាណានិគមបារាំង, ពួកគេត្រូវតែរួបរួមសាមគ្នីគ្នាប្រឆាំងនឹងបារាំង។ ដូច្នេះហើយបានជាបក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣០។ នៅក្នុងសង្គ្រាមលោកលើកទី២, ការកាន់កាប់របស់បារាំងនៅលើទឹកដីឥណ្ឌូចិនកាន់តែមានភាពលំបាកឡើងៗ នៅពេលដែលជប៉ុនបានវាយលុកចូលដើម្បីដណ្តើមទឹកដីឥណ្ឌូចិនពីបារាំង។ ការវាយលុករបស់ជប៉ុន បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ចលនាជាតិនិយមនៅក្នុងប្រទេសទាំងបីនៃឥណ្ឌូចិន។ ដូច្នេះហើយ, គំនិតក្នុងការបង្កើតគណបក្សឥណ្ឌូចិនរួមបានលិចឡើងចូលទៅក្នុងវោហាសាស្រ្តនៃភាពជាតិនិយមដ៏កាចសាហាវ។ នៅក្នុងប្រទេសកម្ពុជា, ការកើនឡើងនៃស្មារតីជាតិនិយមនិងមោទនភាពជាតិខ្លួនបញ្ចូលជាមួយការមិនទុកចិត្តនឹងប្រទេសជិតខាងជាប្រវត្តិសាស្រ្ត បានក្លាយជាឧបសគ្គមួយសម្រាប់បក្សកុម្មុយនិស្តឥណ្ឌូចិន។
- ១៩៥៤ នៅឆ្នាំ១៩៥៥, គណបក្សសម្ព័ន្ធមួយដែលមានឈ្មោះថាគណបក្សប្រជាជនត្រូវបានបង្កើតឡើងដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំដដែលនោះ។ ឈ្មោះរបស់គណបក្សនេះត្រូវបានប្តូរមកគណបក្សកម្មករជាតិកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦០ ហើយបានប្តូរម្តងទៀតមកជាបក្សកុម្មុយនិស្តកម្ពុជាក្នុងខែកញ្ញា ឆ្នាំ១៩៦៦ ដោយមានទីស្នាក់ការនៅខេត្តរតនគិរី។ ដោយក្រុមរបស់ប៉ុល-ពតបានឡើងទៅកាន់តំណែងជាឋានៈមេដឹកនាំបក្សក្នុងឆ្នាំ១៩៦៣,គណបក្សនេះក៏បានបែងចែកទៅជាពីរផ្នែកគឺផ្នែកក្រុមឆ្វេងនិយមពិតនិងផ្នែកក្រុមឧក្រិដ្ឋជនប្រល័យពូជសាសន៍ដែលបានសម្លាប់ជាតិសាស្រ្តខ្លួនឯងរវាងឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩។
- ១៩៥១ នៅចន្លោះឆ្នាំ ១៩៥១ ដល់ ១៩៥៤ លោក ជា ស៊ីម បានចូលរួមក្នុងចលនាបដិវត្ដន៍របស់ខ្មែរឥស្សរៈដើម្បីជួយស្វែងរកឯករាជ្យសម្រាប់ប្រទេសកម្ពុជា ។
- ១៩៥៥ បើនិយាយពីជីវិតគ្រួសារវិញ លោក ជា ស៊ីម បានរៀបការជាមួយភរិយារបស់លោក គឺអ្នកស្រី ញ៉ែម សឿន នៅឆ្នាំ១៩៥៥។ ពួកគេមានកូនទាំងអស់ចំនួន ៧នាក់ ប្រុស ៤នាក់ និងស្រី ៣នាក់។ យ៉ាងណាក៏ដោយ ខុសពីកូនរបស់ លោក ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្សេងទៀត ដែលមានតួនាទីខ្ពស់ៗក្នុងជួរយោធា ក្នុងរដ្ឋសភា និងក្នុងជួររដ្ឋាភិបាល គេពុំឃើញមានកូនរបស់ លោក ជា ស៊ីម កាន់តំណែងធំៗនោះឡើយ៕
- ១៩៥៥ នៅក្នុងឆ្នាំ ១៩៥៥ លោកបានរៀបការជាមួយស្ដ្រីម្នាក់ ឈ្មោះ ញ៉ែម សឿន ។ ទាំងពីររស់នៅជាមួយគ្នាដោយបានបង្កើតបានកូន៧នាក់ កូនប្រុស៤នាក់ និងកូនស្រី៣នាក់ ។ កូនច្បងរបស់គាត់ឈ្មោះ ជា សាក ភេទប្រុស កូនទីពីរ ឈ្មោះ ជា សំអាត ភេទស្រី កូនទីបី ឈ្មោះ ជា សំអេង ភេទស្រី កូនទីបួនឈ្មោះ ជា ប៉ិន ភេទស្រី កូនទីប្រាំឈ្មោះ ជា ធា ភេទប្រុស កូនទីប្រាំមួយឈ្មោះ ជា ថា ភេទប្រុស និងកូនទីប្រាំពីរឈ្មោះ ជា សុមាធី ភេទប្រុស ។
- ១៩៥៥ ចាប់ពីឆ្នាំ ១៩៥៤ ដល់ ឆ្នាំ១៩៧៥ សម្តេច ជា ស៊ីម បានចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ហើយត្រូវបានតែងតាំងជាមេឃុំ និងចៅហ្វាយស្រុកជាបន្ដបន្ទាប់ ។
- ១៩៧០ ចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ បម្រើក្នុងចលនាតស៊ូស្នេហាជាតិ និងបន្ដបន្ទាប់ជាប្រធានឃុំ ប្រធានស្រុក
- ១៩៧០ នៅពេលក្រោយមកទៀត លោក ជា ស៊ីម ដែលធ្លាប់បានបួសរៀនក្នុងវត្ត និងមានកម្រិតវប្បធម៌ត្រឹមពុទ្ធិកមធ្យមសិក្សា បានចូលរួមក្នុងចលនាតស៊ូជាមួយពួកខ្មែរក្រហមនៅឆ្នាំ១៩៧០ បន្ទាប់ពីសម្ដេចព្រះនរោត្តម សីហនុ ដែលពេលនោះជាព្រះប្រមុខរដ្ឋ ត្រូវបានលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ចនៅក្រៅប្រទេស។
- ១៩៧០ នៅក្នុងការតស៊ូជាមួយពួកខ្មែរក្រហមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដើម្បីផ្ដួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ លោក ជា ស៊ីម ត្រូវបានតែងតាំងជាបន្តបន្ទាប់ឲ្យធ្វើជាប្រធានឃុំ និងក្រោយមកជាប្រធានស្រុក។ ក្នុងចន្លោះពេលនេះ លោកក៏បានក្លាយជាមេបញ្ជាការយោធាមួយរូបរបស់ចលនាខ្មែរក្រហមផងដែរ។
- ១៩៧៥ ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំងរបបប៉ុលពត
- ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ពរបស់លោកសេនាប្រមុខ លន់ នល់ នៅខែមេសា ឆ្នាំ១៩៧៥ លោក ជា ស៊ីម បាននៅធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ របស់ពួកខ្មែរក្រហមបន្តទៀតរហូតដល់ឆ្នាំ១៩៧៨។
- ១៩៧៥ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ លោក ជា ស៊ីម គឺជាសមាជិករដ្ឋសភាតំណាងប្រជាជនកម្ពុជា របស់ខ្មែរក្រហម ហើយលោកក៏ជាលេខាបក្សស្រុកពញាក្រែក ក្នុងតំបន់២០ នៃភូមិភាគបូព៌ាផងដែរ។
- ១៩៧៥ នៅក្នុងរបបប៉ុល ពត ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៨ លោកនៅតែតស៊ូប្រឆាំងជាលក្ខណៈសម្ងាត់ និងបើកចំហរទៅនឹងរបបនេះ ។ រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ លោកត្រូវបានតែងតាំងជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ ការតែងតាំងនេះដោយសារតែលោកត្រូវបានគេមើលឃើញពីប្រវត្តិតស៊ូ និងតួនាទីរបស់លោកពីអតីតភាព ។ នៅចន្លោះឆ្នាំ១៩៧៨ និង១៩៧៩ លោកបានបាត់បង់កូនប្រុសច្បងជាទីស្រឡាញ់របស់លោកគឺ លោក ជា សាក់ និងបងប្អូនបង្កើតរបស់លោកគឺលោក ជា សន លោក ជា ផន និង ជា ផុន។ ពួកគេត្រូវបានចាត់ទុកជាវីរៈបុរសរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។
- ១៩៧៨ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៧៨ វិទ្យុក្រុងហាណូយផ្សាយជាភាសារខ្មែរ បានអំពាវនាវអោយប្រជាជនក្រោកឈរប្រឆាំងនិងរបបកម្ពុជាប្រជាធិបតេយ្យ។ ពេលនោះកម្មាភិបាល កងទ័ព ប្រជាជន បានស្ម័គ្រចិត្តចូលរួមបម្រើទ័ព។ ចលនាតស៊ូខ្មែរផ្សេងៗទៀតក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់គ្នា ដូចជាចលនាតស៊ូដែលដឹកនាំដោយ សមមិត្ត ហេង សំរិន និង សមមិត្ត ជា ស៊ីម នៅភូមិភាគបូព៌ា សមមិត្ត ប៊ូថង នៅភូមិភាគ ឥសាន និង សមមិត្ត សាយ ភូ ថង នៅភូមិភាគបស្ចឹម។ ចលនាតស៊ូទាំងនេះបានរួមគ្នាបង្កើតបានទៅជាចលនាតស៊ូរួមរបស់ជាត់ ដែលមានឈ្មោះថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨ នៅក្នុងទឹកដីស្រុកស្នូល ខេត្តក្រចេះ។ រណសិរ្សនេះដឹកនាំដោយសមមិត្ត ហេង សំរិន។ កងទ័ពរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង កងទ័ពវៀតណាមបានចាប់ផ្ដើមវាយប្រហារលើកងទ័ពកម្ពុជាប្រជាធិបតេយ្យ ហើយបានកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ មករា ១៩៧៩។ ប្រជាជនកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍។
- ១៩៧៨ យ៉ាងណាក៏ដោយ នៅឆ្នាំ១៩៧៨ លោក ជា ស៊ីម រួមជាមួយពលរដ្ឋខ្មែរនៅភូមិភាគបូព៌ាប្រមាណ ៣០០នាក់ផ្សេងទៀត បានរត់ទៅកាន់ប្រទេសវៀតណាម ដើម្បីគេចពីការតាមកម្ចាត់របស់កងទ័ពខ្មែរក្រហម។ គឺនៅប្រទេសវៀតណាម នេះហើយដែល លោក ជា ស៊ីម បានជួបជាមួយខ្មែរកុម្មុយនីស្តរបស់ក្រុម លោក ប៉ែន សុវណ្ណ និងអតីតមន្ត្រីខ្មែរក្រហមផ្សេងទៀតដូចជា លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើម។
- ១៩៧៨ ក្រោយមក ពួកគេបានរួមគ្នាបង្កើតចលនាតស៊ូមួយឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានលោក ប៉ែន សុវណ្ណ ជាមេចលនា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ចលនានេះមានគោលដៅវាយផ្ដួលរំលំរបបខ្មែរក្រហមនៅកម្ពុជា ដោយមានការជួយឧបត្ថម្ភគាំទ្ររបស់ប្រទេសវៀតណាម។ ក្នុងពេលនោះ លោក ជា ស៊ីម ត្រូវបានគេតែងតាំងឲ្យធ្វើជាអនុប្រធាននៃរណសិរ្ស លោក ហេង សំរិន ជាប្រធានរណសិរ្ស និងលោក ហ៊ុន សែន ជាសមាជិករណសិរ្សទទួលបន្ទុកខាងយុវជន។
- ១៩៧៨ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ក្លាយជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
- ១៩៧៩ ក្រោយពីបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានគេប្រើប្រាស់ឡើងវិញតាំង១៩៧៩ វិញ លោក ប៉ែន សុវណ្ណ ត្រូវបានគណបក្សជ្រើសតាំងជាអគ្គលេខាធិការបក្ស រហូតដល់ពេលលោកត្រូវបានវៀតណាមចាប់ខ្លួននៅឆ្នាំ១៩៨១។ សម្ដេច ហេង សំរិន ដែលកាលនោះគឺជា(សមមិត្ត ហេង សំរិន)បានដឹកនាំបន្តពីលោក ប៉ែន សុវណ្ណ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩១។ ពីឆ្នាំ១៩៩១ សម្ដេចជា ស៊ីម ដែលកាលនោះគឺជា(សមមិត្ត ជា ស៊ីម)ធ្វើជាប្រធានគណបក្សរហូតដល់លោកទទួលមរណភាពនៅ ឆ្នាំ២០១៥។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ សម្ដេច ហ៊ុន សែន បានទទួលតំណែងជាប្រធានបក្សនេះរហូតមកបច្ចុប្បន្ននេះ៕
- ១៩៧៩ ក្រោយពីខ្មែរក្រហមត្រូវបានផ្ដួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ជា ស៊ីម រួមជាមួយមន្ត្រីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដទៃទៀត បានធ្វើដំណើរចូលមកទីក្រុងភ្នំពេញវិញ។ ចាប់តាំងពីពេលនោះមក លោកត្រូវបានគេតែងតាំងឲ្យកាន់តួនាទីធំៗជាហូរហែក្នុងជួររដ្ឋាភិបាលថ្មី ដែលវៀតណាម ទើបបានលើកបន្តុបឡើង។
- ១៩៧៩ បន្ទាប់មក ពីថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៨១ លោក ជា ស៊ីម ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រជាជាតិបដិវត្តកម្ពុជា និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
- ១៩៧៩ ពីឆ្នាំ ១៩៧៩ ដល់ ១៩៨១ ជាសមាជិកក្រុមប្រឹក្សា ប្រជាជនបដិវត្ដន៍កម្ពុជា និង ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
- ១៩៧៩ រដ្ឋធម្មនុញ្ញនិងសម័យកាលដឹកនាំរបស់លោកប៉ែន សុវណ្ណ (១៩៧៩–១៩៨១) នៅដើមឆ្នាំ១៩៧៩, សមាជិក KPRP ដែលបានផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យដើម្បីបញ្ឍប់អំពើប្រលាយពូជសាសន៍ខ្មែរគ្នាឯង បាននាំគ្នាបើកការប្រជុំសមាជមួយ។ នៅក្នុងការជួបប្រជុំនេះ, ពួកគេបានប្រកាសខ្លួនគេថាជាអ្នកស្នងពិតប្រាកដនៃបក្ស KPRP ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥១ ហើយបានដាក់សមាជនេះជាសមាជប្រជុំបក្សលើកទី៣ ដោយពួកគេមិនបានទទួលស្គាល់កិច្ចប្រជុំសមាជឆ្នាំ១៩៦៣, ១៩៧៥ និង ១៩៧៨ ដែលនៅក្រោមការដឹកនាំរបស់ប៉ុល-ពតនោះទេ។ គណបក្សនេះបានចាត់ទុកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាកាលបរិច្ឆេកបង្កើតពិតប្រាកដ។ គណៈកម្មាធិការជាតិដែលដឹកនាំដោយលោកប៉ែន សុវណ្ណ និងលោករ៉ូ សាម៉ាយ ត្រូវបានតែងតាងដោយសភា។ ស្លាបនារីរបស់គណបក្សគឺ"សមាគមស្រ្តីដើម្បីសង្គ្រាះជាតិកម្ពុជា"ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ដោយមានសមាជិកនារីទូទាំងប្រទេស។
- ១៩៧៩ អត្ថិភាពនៃគណបក្សនេះត្រូវបានរក្សាជាការសម្ងាត់រហូតដល់កិច្ចប្រជុំសមាជបក្សក្នុងខែឧសភា ឆ្នាំ១៩៨១ ដែលជាពេលដែលគណបក្សប្រជាជនបដិវត្តន៍កម្ពុជា(KPRP)បានប្រកាស់ជាសាធារណៈឱ្យប្រជាជនដឹង។ ការផ្លាស់ប្តូរឈ្មោះបក្សត្រូវបានអនុម័តឡើង"ដើម្បីបែងចែកបក្សខ្លួនឱ្យឆ្ងាយពីបក្សកុម្មុយនិស្តកម្ពុជារបស់ប៉ុល-ពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់គណបក្សប្រជាជនបដិវត្តន៍កម្ពុជា"។ សមាជប្រជុំគណបក្សលើកទី៣ ត្រូវបានគេដឹងតិចតួចណាស់, អ្វីដែលគេដឹងគឺថាសមាជប្រជុំនេះគឺជាកិច្ចប្រជុំអំពីការកសាងបក្សឡើងវិញលើកលែងតែលោកប៉ែន សុវណ្ណ ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសជាលេខាទីមួយនៃគណៈកម្មាធិការកណ្តាលដដែលហើយគណបក្សនេះមានសមាជិកសរុបពី៦២ទៅ៦៦នាក់។ កិច្ចប្រជុំសមាជនេះបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការចំនួន៧រូបមាន: លោកប៉ែន សុវណ្ណជាអង្គលេខាធិការបក្ស, និងសមាជិកអចិន្រ្តៃយ៍មាន: លោកហេង សំរិន និងជា ស៊ីម, ហើសមាជិកកណ្តាលមានដូចជា: នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្នគឺ លោកហ៊ុន ស៊ែន, លោកប៊ូ ថង, លោកវ៉ាន់ ស៊ុន និងលោកចាន់ ស៊ី។ លោកចាន់ គីរី គឺជាប្រធានអង្គលេខាធិការបក្សខាងអធិការកិច្ច។ ក្នុងខែមីនា ឆ្នាំ១៩៧៩, លោកវ៉ាន់ ស៊ុន និងចាន់ គីរីត្រូវបានបណ្តេញចេញហើយលោកប៉ែន សុវណ្ណ, ជា ស៊ីម និងសាយ ភូថងក៏បានធ្វើនិមិត្តកម្មគណៈកម្មាធិការកណ្តាលបក្សអចិន្ត្រៃយ៍។
- ១៩៨១ ពីឆ្នាំ ១៩៨១ ដល់ ១៩៩៣ ជាប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា ជាតំណាងរាស្ដ្រខេត្តព្រៃវែង និងជាប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា
- ១៩៨១ ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៣ រយៈពេល១២ឆ្នាំ លោកក៏មានតួនាទីជាប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា ជាតំណាងរាស្ដ្រខេត្ដព្រៃវែង និងជាប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា ។
- ១៩៨១ កិច្ចប្រជុំសមាជបក្សនេះ, ត្រូវបានគេសម្រេចចិត្តថាចាប់ពីពេលនេះតទៅគណបក្សនេះត្រូវបានគេស្គាល់ជាគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា(KPRP)ដើម្បីបែងចែកបក្សឱ្យនៅដាច់ឆ្ងាយពីគណបក្សប្រឆាំងរបស់ប៉ុល-ពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់បក្ស។ នៅក្នុងសមាជនេះផងដែរ, គណបក្សបានប្តេជ្ញាចិត្តថានឹងលុបបំបាត់ចោលនូវ"លទ្ធិជាតិនិយមហួសហេតុរបស់ប៉ុល-ពត" គឺការសង្កត់សម្លេងទៅលើរដ្ឋាភិបាលកណ្តាលនិងភាពជាអ្នកដឹកនាំសមូហភាពនិងមិនព្រមទទួលស្គាល់លើជំនឿសាសនារបស់បុគ្គលណាម្នាក់។ បញ្ហា"លទ្ធិជាតិនិយមហួសហេតុ"នេះគឺចង់សម្តៅទៅលើការប្រកាន់ជាតិសាសន៍និយមរបស់ប៉ុល-ពត គឹប្រឆាំងនឹងវៀតណាម។ សមាជនេះមានការចូលរួមពីប្រតិភូចំនួន១៦២រូប, ដែលបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមបក្សចំនួន២១រូប, ហើយបន្តបោះឆ្នោតជ្រើសរើសលោកប៉ែន សុវណ្ណជាអង្គលេខាធិការបក្ស និងសមាជិក៨រូបនៃគណៈកម្មាធិការផ្ទៃក្នុងបក្សទៅការិយាល័យនយោបាយ(មានដូចជា សមាជិកទី១ លោកហេង សំរិន, ទី២ ជា ស៊ីម, ទី៤ ហ៊ុន សែន, ទី៦ ចាន់ ស៊ី ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិនិងនាយករដ្ឋមន្រ្តីពីខែធ្នូ ឆ្នាំ១៩៨១, ទី៧ មានដូចជាលោកជា សុត ដែលជាឧបនាយករដ្ឋមន្រ្តី, លោកប៊ូ ថង ដែលជាប្រធានគណៈកម្មធិការឃោសនាមជ្ឈឹមរបស់បក្ស ឧបនាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨២ដល់១៩៩២ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិពីឆ្នាំ១៩៨២ដល់១៩៨៦ និងជាចុងក្រោយគឺលោកចាន់ ស៊ី) សមាជិកលេខាធិការដ្ឋានចំនួន៧រូប(ព្រមទាំងសម្តេចហ៊ុន សែនផងដែរ)។ សមាជប្រជុំនេះបានអនុម័តលក្ខន្តិកៈថ្មីសម្រាប់គណបក្ស, ប៉ន្តែមិនបានបង្ហាញចេញខ្លឹមសារអ្វីនោះទេ។ យោងទៅតាមលោក Michael Vickery បានថា សមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សគឺជាអតីតយុវជននៃចលនាតស៊ូឯករាជ្យកម្ពុជាពីឆ្នាំ១៩៤៦ដល់១៩៥៤។ សមាជិកគណៈកម្មាធិការបក្សភាគច្រើនបានចំណាយពេលរបស់ពួកគេរវាងឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៧០ នៅក្នុងប្រទេសវៀតណាមឫនៅបំពេញ"កិច្ចការខាងក្រៅប្រទេស"។
- ១៩៨២ ការគាំទ្រវៀតណាមរបស់បក្ស KPRP ក៏មិនប្លាស់ប្តូរអ្វីដែរនៅពេលដែលលោកហេង សំរិនបានមកជំនួសលោកប៉ែន សុវណ្ណ ជាមេដឹកនាំបក្សនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨១។ លោកហេង សំរិន និងជា ស៊ីមគឺជាអ្នកកាន់តំណែងទី១ និងទី២នៅក្នុងការិយាល័យនយោបាយ។ ចំណែកឯលោកប៉ែន សុវណ្ណវិញត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរហោះហើរទៅប្រទេសវៀតណាមដោយមានការអមយ៉ាងតឹងពីឆ្មាំយួន, ហើយលោកត្រូវគេអនុញ្ញាតឱ្យសម្រាកពីការងារនយោបាយក្នុងពេលមួយរយៈសិន។ នៅក្នុងករណីណាក៏ដោយ,អង្គលេខាធិការបក្សថ្មីត្រូវបានវៀតណាមទទួលស្គាល់ក្នុងនាមលោកជាដៃគូស្មើភាពគ្នានៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។
- ១៩៨៣ នៅពាក់កណ្តាលឆ្នាំ១៩៨១, គណបក្សបដិវត្តន៍ប្រជាជនកម្ពុជាបានបែងចែកសាខានៅទូទាំងប្រទេសកម្ពុជាមានដូចជានៅទីក្រុងភ្នំពេញ, កំពង់សោម និងខេត្តក្រុងទាំង១៨ផ្សេងទៀតនៃប្រទេសកម្ពុជានាពេលនោះ។ ឯសមាជិកគណបក្សមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ គណបក្សនេះមានសមាជិកពី៦០០ទៅ១,០០០នាក់ ក៏ប៉ុន្តែចំនួនកម្មាភិបាលបក្សនិងរដ្ឋាភិបាលគឺមានតិចតួចណាស់។ យោងទៅតាមអ្នកជំនាញខាងប្រវត្តិសាស្រ្តកម្ពុជាគឺលោក Ben Kiernan បានឱ្យដឹងថា នៅឆ្នាំដដែលនេះ, ខេត្តចំនួនពីរទៅបីក្នុងចំណោមខេត្តទាំង១៨មានសមាជិកបក្សតែមួយអ្នកគត់ប៉ុណ្ណោះ ហើយខេត្តកំពង់ចាមដែលមានប្រជាជន១លាន់នាក់ជាង មានតែសមាជិកប្រចាំតែ៣០នាក់នោះទេ។
- ១៩៨៣ តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៨៣, លោកសាយ ភូថង (ជាលេខាធិការនិងប្រធានគណៈកម្មាធិការបក្សខាងអធិការកិច្ច), លោកចាន់ ស៊ី និងលោកប៊ូ ថងបានកាន់កាប់តំណែងទី៣, ទី៤ និងទី៥ ក្នុងការិយាល័យនយោបាយ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨៥, លោកហ៊ុន សែនត្រូវគេតាងឱ្យកាន់តំណែងទី៤, ដែលនៅពីក្រោយលោកហេង សំរិន, ជា ស៊ីម, និងសាយ ភូថង។
- ១៩៨៦ គោលបំណង៣របស់ KPRP ក្នុងអំឡុងឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩០ គឺបង្ហាញនូវឧត្តមភាពយោធា (នៅតាមព្រំដែននិងនៅក្នុងប្រទេស) ដើម្បីបង្ក្រាបចលនាប្រឆាំង, អភិវឌ្ឍនយោបាយ, យោធា, និងអំណាចសេដ្ឋកិច្ច; ហើយនិងពង្រឹងទំនាក់ទំនងពិសេសជាមួយវៀតណាមក៏ដូចជាប្រទេសផ្សេងៗទៀតផងដែរ។ មុនពេលបិទសេចក្តីថ្លែងសុន្ទរកថារបស់លោកហេង សំរិននៅថ្ងៃទី១៦ ខែតុលា, សមាជបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលថ្មីដែលមានចំនួន៤៥រូប (មានសមាជិកពេញសិទ្ធិ ៣៦រូប និងសមាជិកជំនួស១៤រូប)។ គណៈកម្មាធិការកណ្តាលបានជ្រើសយកហេង សំរិនជាអង្គលេខាធិការបក្ស, និងសមាជិកការិយាល័យនយោបាយថ្មី (សមាជិកពេញសិទ្ធិមាន: ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន ជាលេខាទី២, សាយ ភូថង, ប៊ូ ថាង, ជា សុទ្ធ, ម៉ែន សំអន, ម៉ាត លី, នៃ ប៉េណា និងសមាជិកជំនួស២រូបទៀត), សមាជិកលេខាធិការដ្ឋាន៥រូប (មានហេង សំរិន, ហ៊ុន សែន, ប៊ូ ថាង, ម៉ែន សំអន, និងនៃ ប៉េណា) ហើយនិងសមាជិក៧រូបនៃគណៈកម្មការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល។
- ១៩៨៦ បន្ទាប់ពីកិច្ចប្រជុំសមាជលើកទី៥បានចប់, ការងារចាត់តាំងរបស់គណបក្សត្រូវបានពង្រឹងកាន់តែខ្លាំង។ បក្សនេះបានអះអាងថានៅចុងឆ្នាំ១៩៨៦ វាមានសមាជិកទៀងទាត់ជាង១០,០០០នាក់ និងសមាជិកឈរឈ្មោះចំនួន៤០,០០០នាក់ ដែលត្រូវគេកំពុងសំអិតសំអាងសម្រាប់ចូលក្នុងឋានៈសាមញ្ញៗ។ ដល់ឆ្នាំ១៩៩០, សមាជិកការិយាល័យនយោបាយរួមមានដូចជាលោកហេង សំរិន (អង្គលេខាធិការ), ជា ស៊ីម, ហ៊ុន សែន, ជា សុទ្ធ, ម៉ាត លី, ទៀ បាញ់, ម៉ែន សំអន, ងួន ញ៉ិល, ស ខេង, ប៊ូ ថាង, នៃ ប៉េណា, សាយ ឈុំ, និងសមាជិកជំនួសមាន ស៊ីង ស៊ុង, ស៊ីម កា, ប៉ុល សារឿន។ សមាជិកលេខាធិការដ្ឋានមាន ហេង សំរិន, សាយ ភូថង, ប៊ូ ថាង, ម៉ែន សំអន, និងស ខេង។
- ១៩៩១ ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩១ ជាប្រធានគណបក្សប្រជាជនកម្ពុជា
- ១៩៩២ បុគ្គលសំខាន់ៗក្នុងសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩–១៩៩២) លោកហេង សំរិន ត្រូវជាអង្គលេខាធិការបក្ស (ពីឆ្នាំ១៩៨១–១៩៩១) និងជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ (ក្រោយមកគឺក្រុមប្រឹក្សារដ្ឋ) (១៩៧៩–១៩៩២) • លោកជា ស៊ីម ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (១៩៧៩–១៩៨១); ប្រធានរដ្ឋសភា (១៩៨១–៩២) និងជាប្រធានក្រុមប្រឹក្សារដ្ឋ (១៩៩២–១៩៩៤) • ប៉ែន សុវណ្ណ ជារដ្ឋមន្ត្រីការពារជាតិ (១៩៧៩-១៩៨១); អគ្គលេខាធិការបក្ស KPRP (១៩៧៩-៨១); និងជានាយករដ្ឋមន្ត្រី (១៩៨១) • ហ៊ុន សែន ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៧៩–១៩៨៦; ១៩៨៧–១៩៩០); ឧបនាយករដ្ឋមន្រ្តី (១៩៨១–៨៥), និងជានាយករដ្ឋមន្រ្តីផ្ទាល់ (១៩៨៥–១៩៩៣) • ចាន់ ស៊ី ជារដ្ឋមន្រ្តីក្រសួងការពារជាតិ (១៩៨១–៨២) និងជានាយករដ្ឋមន្រ្តី (១៩៨១–១៩៨៤) • សាយ ភូថង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ (១៩៧៩–១៩៩៣) • ជា សុទ្ធ ជារដ្ឋមន្រ្តីក្រសួងផែនការ (១៩៨២–១៩៨៦) និងឧបនាយករដ្ឋមន្ត្រី (១៩៨២–១៩៩២) • ប៊ូ ថង ជាឧបនាយករដ្ឋមន្ត្រី (១៩៨២–១៩៩២) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ (១៩៨២–១៩៨៦) • ម៉ាត លី ជាអនុប្រធានរដ្ឋសភា • គង់ គាំ ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៨៦–១៩៨៧) • ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៩០–១៩៩៣)។
- ១៩៩៣ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ១៩៩៣ ជាតំណាងរាស្ដ្រមណ្ឌលភ្នំពេញ
- ១៩៩៣ ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- ១៩៩៣ នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរម្យងារជា សម្ដេច
- ១៩៩៣ ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ លោកត្រូវបានជ្រើសរើសជាតំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងក្រោយមកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរម្យងារជា សម្ដេច ជា ស៊ីម ។
- ១៩៩៨ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ជាតំណាងរាស្ដ្រមណ្ឌលភ្នំពេញម្ដងទៀត
- ១៩៩៨ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៨ លាលែងពីសមាជិករដ្ឋសភាមណ្ឌលភ្នំពេញ
- ១៩៩៨ថ្ងៃទី០២ ខែមិនា ឆ្នាំ១៩៩៨ ទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសទស្សនៈវិជា្ជ ផ្នែកវិទ្យាសាស្ដ្រនយោបាយពី The Southern California University
- ១៩៩៩ ថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៩៩ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី១
- ១៩៩៩ ថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៩៩ ដល់២០១៥ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
- ១៩៩៩ ថ្ងៃទី ១១ ខែមិនា ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៥ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
- ២០០៣ គេនៅចាំបានថា ក្នុងពេលកម្ពុជា ជាប់គាំងនយោបាយនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ដោយបង្កើតនូវរដ្ឋធម្មនុញ្ញបន្ថែមមួយ ធានាឲ្យមានការបោះឆ្នោតជាកញ្ចប់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីតាមរយៈការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា និងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយ ដែលអ្នកវិភាគ និងអ្នកច្បាប់និយាយថា ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ យ៉ាងណាក៏ដោយ ក្នុងនាមជាប្រមុខរដ្ឋស្តីទីនៅពេលនោះ លោក ជា ស៊ីម មិនព្រមចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញបន្ថែមនោះទេ។
- ២០០៤ ក្នុងពេលប្រឈមមុខគ្នានោះ លោក ជា ស៊ីម ក៏ត្រូវបាន លោក ហុក ឡង់ឌី អគ្គស្នងការនគរបាលជាតិ បង្ខំឲ្យចាកចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីយកឱកាសនោះទុកឲ្យ លោក ញឹក ប៊ុនឆៃ ដែលពេលនោះជាអនុប្រធានព្រឹទ្ធសភា ចុះហត្ថលេខាលើធម្មនុញ្ញបន្ថែមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤។ បើទោះជាគណបក្សប្រជាជនកម្ពុជា អះអាងនៅពេលនោះថា លោក ជា ស៊ីម ទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺក៏ដោយ ប៉ុន្តែការចាកចេញរបស់លោកនៅពេលនោះ ត្រូវបានគេមើលឃើញថា ជាការខ្វែងគំនិតគ្នារវាង លោក ជា ស៊ីម និងលោក ហ៊ុន សែន។
- ២០០៦ ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦ ត្រូវបានជ្រើសរើសជាសមាជិកព្រឹទ្ធសភា ភូមិភាគទី១ មណ្ឌលភ្នំពេញ
- ២០០៦ ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០០៦ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី២
- ២០០៧ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរមងារជាសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
- ២០០៩ ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០០៩ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានតម្លើងឋានន្ដរស័ក្ដិថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ
- ២០១០ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១០ បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ផ្នែកស្រាវជ្រាវវិទ្យាសាស្ដ្រវិស័យកសិកម្ម ពីវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ពិភពលោកនៃសាធារណរដ្ឋប្រជាមានិតចិន
- ២០១០ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ទស្សនៈវិជ្ជា ផ្នែក ភាពជាអ្នកដឹកនាំជាន់ខ្ពស់កិច្ចការព្រឹទ្ធសភា ពីសាកលវិទ្យាល័យ ឌឹ អូផិន សឺមីនែរី នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក
- ២០១២ តុលាការយោធា នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាសសាលក្រមផ្ដន្ទាទោសអតីតមេបញ្ជាការកងអង្គរក្សលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា គឺលោក ឈឿន ចាន់ថន ឲ្យជាប់គុក ២៦ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិកឲ្យទៅភាគីដែលពាក់ព័ន្ធ។
- ២០១៥ ក្រុមអ្នកស្រាវជ្រាវ និងអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ទាំងជាតិ និងអន្តរជាតិរួមទាំងអង្គការសិទ្ធិមនុស្ស Human Rights Watch ថ្មីៗនេះបានភ្ជាប់មេដឹកនាំកំពូលរបស់គណបក្សគ្រប់គ្រងប្រទេសគឺលោកជា ស៊ីមថា ជាប់ពាក់ព័ន្ធទៅនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរសម័យខ្មែរក្រហម ហើយលោកបានរួចផុតពីការស៊ើប អង្គេតរឿងរ៉ាវក្នុងឃាតកម្មសម័យខ្មែរក្រហមរហូតដល់លោកស្លាប់ ដែលគេ ចាត់ទុកថា ជាការបង្ហាញថា តុលាការខ្មែរក្រហមបានបរាជ័យ ហើយវប្បធម៌រួច ទោសកំពុងបន្តកើតមានក្នុងប្រទេសកម្ពុជា។
- ២០១៥ តែអង្គការសិទ្ធិមនុស្ស Human Rights Watch នេះបានបញ្ជាក់ចំៗថា លោកជា ស៊ីមបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងពេលលោកកាន់មុខតំណែង ជាលេខាបក្សស្រុក ឬគណៈស្រុកពញាក្រែក តំបន់២០ ភូមិភាគបូព៌ាសម័យខ្មែរក្រហម។ បញ្ហាទាំងនោះរាប់បញ្ចូលទាំងការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម ការសម្លាប់ និងទាសភាពជាដើម។
- ២០១៥ លោកបានបន្ថែមថា គេមិនអាចចាត់ទុកថា អញ្ចឹងបានទេ ព្រោះលោកជា ស៊ីមបានចូលព្រៃម៉ាគីទៅតាមការអំពាវនាវរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុក្នុងការតស៊ូវ៉ៃចក្រពត្តិ ហើយនឹងបនបរិវារបស់ចក្រពត្តិ។ ហើយនៅថ្ងៃរំដោះឆ្នាំ១៩៧៥ ប្រជាពលរដ្ឋកម្ពុជាអរណាស់ថា ប្រទេសបានសុខសន្តិភាព បញ្ចប់សង្គ្រាម។ តែផ្ទុយទៅវិញដោយសារប៉ុល ពតក្បត់។ ក្បត់ទាំងគណបក្ស ហើយទាំងប្រជាជន។ រួចសាបព្រោះអំពើប្រល័យពូជសាសន៍ កាប់សម្លាប់។ លោកបានបន្ថែមថា មិនអាចបញ្ចូលលោកជា ស៊ីមទៅក្នុងជួរខ្មែរក្រហមដោយសារតែការងើបតស៊ូរបស់លោកនោះទេ។
- ២០១៥ លោក Brad Adams អះអាងថា ជារឿងគួរឲ្យអស់សំណើចចំពោះប្រតិកម្មរបស់ មន្ត្រីកម្ពុជា ដោយសារនេះគឺជាការណ៍ពិត ហើយគេបានសរសេរជាសៀវភៅធ្វើ ជាឯកសារ របាយការណ៍របស់អ្នកកាសែត និងគេដឹងឮអស់ហើយពីការជាប់ពាក់ព័ន្ធរបស់លោកជា ស៊ីមនៅសម័យខ្មែរក្រហមនោះ។ ទោះជាយ៉ាងនេះក្តី អ្នកកាសែតជើងចាស់កម្ពុជាម្នាក់គឺលោកថេត សម្បត្តិ ផលិតករឯកសារភាពយន្តខ្មែរក្រហម«សត្រូវប្រជាជន» ឬ «Enemies of the People» បានថ្លែងថា លោកជា ស៊ីមមានការទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនជាច្រើន។
- ២០១៥ លោកសុខ ភាព ជាអតីតមេបញ្ជាការខ្មែរក្រហម ដែលបានផ្តាច់ខ្លួនពីប៉ុល ពតចូលជាមួយរដ្ឋាភិបាលលោកហ៊ុន សែនកាលពីថ្ងៃទី១៥ខែសីហាឆ្នាំ១៩៩៦ ក្នុងតំបន់ភ្នំម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្ននេះលោកធ្វើជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ លោកបានអះអាងថា លោកមិនឮដំណឹងពីលោកជា ស៊ីមទេ លុះគ្រាក្រោយសមាហរណកម្ម ទើបលោកបានជួបគ្នាពេលលោកធ្វើដំណើរទៅមូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ ឬឆ្លងកាត់ទៅប្រទេសថៃ។ លោកថា លោកជា ស៊ីមធ្លាប់បញ្ជាក់អំពីអតីតកាលតិចតួច ពេលជួបគ្នាក្រោយសមាហរណកម្ម។ មិនដែលនិយាយអីទេ គ្រាន់តែនិយាយថា យើងពីដើមដូចតែគ្នាហ្នឹង។ អ្នកតស៊ូ តែក្រោយមកបែកផ្លូវគ្នា»។ លោកសុខ ភាពបានអះអាងថា លោកគ្រាន់តែឮថា លោកជា ស៊ីមជាគណៈស្រុកពញាក្រែក តែមិនធ្លាប់ជួបទេក្នុងសម័យខ្មែរក្រហម។
- ០៨ មិថុនា ២០១៥ សម្តេច ជា ស៊ីម ស្លាប់ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគគាពារពាធ។ សម្តេចអគ្គមហាធម្មពោធិសាល ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចគឺជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានចូលរួមដឹកនាំចលនាតស៊ូ ប្រឆាំងនឹងខ្មែរក្រហម ហើយនាំមកនូវសុខសន្តិភាពដល់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ សម្តេចបានទទួលមរណភាព នៅម៉ោង ១៥៖៤៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
- ២០១៥ ទោះជាយ៉ាងណា សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកមរណភាពរបស់ លោក ជា ស៊ីម ថាជាការបង្ហាញភាពបរាជ័យរបស់សាលាក្ដីខ្មែរក្រហម។ សេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញផ្សាយថ្ងៃទី៩ មិថុនា សរសេរថា លោក ជា ស៊ីម គឺជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប ដែលគេមិនដែលបានស៊ើបអង្កេតពីបទឧក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរ ដែលអាចចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
- ២០១៦ អតីតទីបញ្ជាការដ្ឋានអង្គរក្សនៃកងអង្គរក្សផ្ទាល់របស់អតីតប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ដែលបានរំសាយចោលបន្ទាប់ពីមរណភាពរបស់លោកកាលពីខែមិថុនា គឺឥឡូវនេះជាការិយាល័យរបស់ក្រុមហ៊ុនសន្តិសុខឯកជនមួយ។សញ្ញាពណ៌ខៀវក្រហមដ៏ធំដែលសរសេរថា “កងអង្គរក្សសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម” នៅខាងលើទ្វារចូលបរិវេណនៅតាមផ្លូវលេខ១៩ក្នុងក្រុងភ្នំពេញត្រូវបានដាក់ជំនួសដោយស្លាកសញ្ញាពីរអមសងខាងទ្វារដែក ពោលគឺរូបសន្តិសុខស្ត្រីនៅម្ខាង និងរូបសន្តិសុខបុរសនៅម្ខាងទៀត ដែលផ្សាយអំពីសេវាក្រុមហ៊ុនសន្តិសុខលីប្រា។លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍កាលពីថ្ងៃអង្គារថាលោក ជា ស៊ីម ទទួលបានការការពារពីអង្គរក្សរាប់រយនាក់ តែអ្នកទទួលតំណែងស្នងរបស់លោកជាប្រធានព្រឹទ្ធសភាគឺលោក សាយ ឈុំ មានមធ្យោបាយធូររលុងចំពោះសន្តិសុខ។អ្នកនាំពាក្យព្រឹទ្ធសភារូបនេះបានមានប្រសាសន៍ថា “សម្តេច សាយ ឈុំ មិនមានអង្គរក្សច្រើនដូចសម្តេច ជា ស៊ីម ទេ។ ខ្ញុំឃើញថា គាត់មានអង្គរក្សប្រាំ ឬប្រាំមួយនាក់ប៉ុណ្ណោះដែលទៅតាមសម្តេចពេលលោកទៅណាម្តងៗ”។លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា សមាជិកកងអង្គរក្សលោក ជា ស៊ីម ត្រូវបានបញ្ជូនទៅកងពលតូចលេខ៧០ ជាកងយោធពលខេមរភូមិន្ទទទួលបន្ទុកផ្តល់សន្តិសុខដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីអ្នកមុខអ្នកការបរទេស។អ្នកវិភាគនយោបាយបាននិយាយថា មានហេតុផលផ្សេងៗដែលក្រុមសន្តិសុខលោក ឈុំ តិចបើប្រៀបធៀបនឹងលោក ជា ស៊ីម ប៉ុន្តែបានយល់ស្របថា កងកម្លាំងធំធេងរបស់លោក ជា ស៊ីម មានប្រយោជន៍តិចតួចសម្រាប់ការពារផ្ទាល់ខ្លួនរបស់លោក។
- ២០១៦ លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដែលកាលពីឆ្នាំមុនបានបង្កើតក្រុមតស៊ូមតិមូលដ្ឋានខ្មែរដើម្បីខ្មែរ បានមានប្រសាសន៍ថា កងអង្គរក្សលោក ជា ស៊ីម គឺច្រើនតែជាមរតកនៃបក្សនិយមនៅក្នុងជួរគណបក្សកាន់អំណាចនាចុងទសវត្សរ៍ឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០ប៉ុណ្ណោះ។លោក ឡី បានមានប្រសាសន៍ថា “នេះគឺជាជម្លោះ ហើយប្រធាន និងអនុប្រធាន[នៃគណបក្សប្រជាជនកម្ពុជា]បានព្យាយាមរើសអង្គរក្សដ៏ច្រើនរហូតមកដល់បច្ចុប្បន្ននេះ។ សាយ ឈុំ នៅពេលនោះគឺស្ថិតនៅកណ្តាល។ អ៊ីចឹង នោះជាហេតុដែល សាយ ឈុំ នឹងមិនរើសអង្គរក្សច្រើនទេ”។លោក ឡី បាននិយាយបន្ថែមថា ចំពោះមរណភាពនៃលោក ជា ស៊ីម អង្គរក្សរបស់លោកត្រូវផ្លាស់ទៅបម្រើការនៅកន្លែងផ្សេងៗគ្នា។ លោក ឡី បាននិយាយថា “អង្គរក្សគឺមិនត្រឹមតែរក្សាសន្តិសុខឲ្យចៅហ្វាយនាយគេទេ ប៉ុន្តែក៏ការពារមុខជំនួញគេដែរ”។
- ២០១៦ ទោះបីមានតួនាទីកិត្តិយសនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាក្រោយមកនៅក្នុងឆាកជីវិតរបស់លោកក៏ដោយ ក៏លោក ជា ស៊ីម បានបង្កើតនូវបណ្តាញសែស្រឡាយនយោបាយទូលំទូលាយនាទសវត្សរ៍ឆ្នាំ១៩៨០ដែលរយៈពេលជាង១០ឆ្នាំបានធ្វើឲ្យលោកក្លាយជាបុរសមានអំណាចបំផុតម្នាក់ក្នុងបណ្តាអ្នកមានអំណាចជាច្រើនរបស់ប្រទេសកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញក្រោយពីមរណភាពរបស់លោកកាលពីឆ្នាំមុន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះនឹងត្រូវគេចងចាំថាបានបង្កើតឲ្យមានគំរូក្នុងការប្រើខុសនូវកងកម្លាំងសន្តិសុខរដ្ឋ។ លោក ប្រេដ អាដាម នាយកប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “មរតករបស់លោកបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយមានកងកម្លាំងសន្តិសុខមិនមានការកែទម្រង់ គឺធ្វើឡើងសម្រាប់តែផលប្រយោជន៍គណបក្សកាន់អំណាច ជាជាងសម្រាប់សាធារណជន”។ កងអង្គរក្សដ៏ធំធេងរបស់លោក ជា ស៊ីម និងបញ្ជីទីប្រឹក្សាច្រើននាក់របស់លោកមានឈ្មោះក្នុងបញ្ហាផ្លូវច្បាប់ ដោយមានអតីតប្រធានកងអង្គរក្សរបស់លោកត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទប្រព្រឹត្តល្មើសជាច្រើន។ ឈឿន ចាន់ថន ប្រធានអង្គរក្សធ្លាក់សក្តិ ត្រូវបានកាត់ឲ្យជាប់ទោសកាលពីខែកុម្ភៈ ឆ្នាំ២០១២ពីបទកាន់កាប់អាវុធខុសច្បាប់ ពីបទបញ្ជាឲ្យប្រើអាវុធដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ក្លែងឯកសារ និងប្រើប្រាស់ឯកសារក្លែងក្លាយ។ នៅក្នុងខែដដែលនោះ តុលាការយោធាបានផ្តន្ទាទោសអតីតប្រធានអង្គរក្សរូបនេះពីបទលក់ និងបំផ្លាញទ្រព្យសម្បត្តិយោធាដោយខុសច្បាប់ ក៏ដូចជារំលោភសេចក្តីទុកចិត្ត។លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជានាយកវេទិកាអនាគតបានមានប្រសាសន៍ថា អង្គរក្សនៅក្នុងប្រទេសកម្ពុជា គឺភាគច្រើនជានិមិត្តរូបអំណាច ហើយជាអង្គរក្សដែលលោកត្រេកអរនឹងឃើញហោចទៅក្នុងករណីលោក ជា ស៊ីម។អ្នកវិភាគនយោបាយរូបនេះបានមានប្រសាសន៍ថា “ខ្ញុំគិតថា ជាបឋមជាវិធីនិយាយរបស់ ជា ស៊ីម ថា លោកនៅតែជាមនុស្សសំខាន់នៅក្នុងជួរបក្ស។ សាយ ឈុំ មិនអាចទាមទារអ្វីៗដូចគ្នាបានទេ ហើយលោកក៏មិនគួរទាមទារដែរ”។លោក វីរៈ បានមានប្រសាសន៍សំដៅលើក្រុមអង្គរក្សលោក ហ៊ុន សែន ដែលមានចំនួនរាប់ពាន់នាក់ថា “ពលរដ្ឋខ្មែរជាច្រើនដែលមានអង្គរក្សមិនមែនយកពួកគេមកដើម្បីការពារខ្លួនពួកគេទេ”។លោក វីរៈ បានមានប្រសាសន៍បន្ថែមថា ” តើហ៊ុន សែនពិតជាត្រូវការក្រុមអង្គរក្សមែនទេ?អ្នកអាចសួរចំណុចដូចគ្នានេះអំពី ជា ស៊ីម។ ចម្លើយគឺអត់ទេ”៕
- ២០១៨ អតីតមេបញ្ជាការកងអង្គរក្សលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោស បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលប្រមាណ ៧ ឆ្នាំ។ នេះបើតាម ព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានពីម្សិលមិញ ហើយដែលការលើកលែងទោសនេះ មន្ត្រីជាន់ខ្ពស់ថា ជាសិទ្ធិស្នើសុំរបស់នាយករដ្ឋមន្ត្រី។
Wednesday, June 2, 2021
ជា ស៊ីម
សម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម គឺជាអ្នកនយោបាយវ័យចំណាស់លេចធ្លោមួយរូបនៅក្នុងប្រទេសកម្ពុជា ។ លោកទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋជាទូទៅ ពីថ្នាក់ដឹកនាំជាតិ និង អន្ដរជាតិនៅក្នុងប្រទេស និងលើពិភពលោក ។ លោកបានក្លាយជាប្រធានរដ្ឋសភាចាប់តាំងពីឆ្នាំ ១៩៨១ ដល់ ១៩៩៨ ហើយបានក្លាយជាប្រធានព្រឹទ្ធសភាមួយឆ្នាំបន្ទាប់ គឺចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ២០១៥នេះ ។ ក៏ប៉ុន្ដែដោយសារមានបញ្ញាសុខភាពនៅរយៈពេលចុងក្រោយនេះ សម្តេច ជា ស៊ីម តែងតែអវត្ដមានពីការងារ ដោយប្រគល់ភារកិច្ចទៅអនុប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ ជំនួសវិញ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment