គណបក្សកសិករ (ហ្វេសប៊ុក)
រាជរដ្ឋាភិបាល ចេញ ស.ជ.ណ លុបចោលការសម្រេចកាត់លក់ទីតាំងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ទំហំជាង ១០ហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយ
(ភ្នំពេញ)៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បាននិរាករណ៍លិខិតអនុញ្ញាតឲ្យមានការលក់ដីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ស្ពឺ ដែលមានទំហំជាង ១០ហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយកាលពីពេលកន្លងទៅ។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញលិខិតឲ្យក្រុមហ៊ុន ទូច សារិន ធ្វើការអភិវឌ្ឍនៅនឹងកន្លែង ដោយកាត់យកដីមន្ទីរកសិកម្មខេត្ដកំពង់ស្ពឺ ទំហំជាង ១០ហិកតា ស្ថិតនៅភូមិចំការដូង ផ្លូវលេខ៤៤ សង្កាត់ច្បារមន ក្រុងច្បារមន ជាថ្នូរការសាងសង់អគារថ្មី នៅលើដីដែលនៅសេសសល់ជាង១២ហិកតា។
ក្រោយចេញសេចក្ដីសម្រេចខាងលើនេះ បាននាំឲ្យផ្ទុះការតវ៉ាពីមន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីកសិកម្ម នៅក្នុងអង្គភាពរដ្ឋមួយនេះជាច្រើននាក់ ស្នើសុំកិច្ចអន្ដរាគមន៍ទៅថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កុំឲ្យមានការលក់ទីតាំងមន្ទីរកសិកម្មទៅក្រុមហ៊ុនឯកជន ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ។
យោងតាមលិខិតរបស់លោក ហ៉ីង ថូរ៉ាក់ស៊ី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលសម្រេចនិរាករណ៍ លិខិតលេខ៨៩៦ ស.ជ.ណ. កធចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ មន្ត្រីរាជការស្ថិតក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅគ្រាដែលបុគ្គលមួយចំនួន បានដើរទទួលលុយកក់ ពីក្រុមអ្នកទិញក្នុងខេត្តកំពង់ស្ពឺ និងមានអ្នកពីចម្ងាយរាប់សិបម៉ឺនដុល្លារ ដោយសន្យាកាត់ដីរដ្ឋមកឲ្យអ្នកទិញស្របច្បាប់ នាពេលដ៏ខ្លីខាងមុខ ហើយដីដែលគេគ្រោងលក់នោះ មានដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដីចំការប្រេងខ្យល់ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដីសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ក្នុងភូមិផ្គង់ ស្រុកសំរោងទង រួមទាំងដីរបស់មន្ទីរកសិកម្មផងដែរ ដែលគិតជាទឹកលុយរាប់លានដុល្លារឯណោះ។
ការបែកធ្លាយរឿងលក់ដីរបស់រដ្ឋជាច្រើនកន្លែងនេះ ហើយគ្មានអ្នកណាម្នាក់ដឹងសោះនោះ បានធ្វើឲ្យមន្ត្រីកសិកម្ម និងមន្រ្តីរដ្ឋបាលព្រៃឈើ មានការហួសចិត្តយ៉ាងខ្លាំងរហូតប្រកាសនាំគ្មាតវ៉ាដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
មានការលើកឡើងថា ដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តដ៏ធំល្វឹងល្វើយ ពេលនេះត្រូវបានគេអង្កន់ពុះជាដីឡូដិ៍លក់ ហើយទទួលលុយកក់រាប់សិបម៉ឺនដុល្លារដោយគ្មាននណាដឹងឡើយ ក្នុងនោះឲ្យតែដីរបស់កសិកម្ម ត្រូវក្រុមឈ្មួញដាក់តម្លៃរួចជាស្រេចក្នុងការចចារលក់ ពិតជាមិនធម្មតា។ តាមសេចក្តីរាយការណ៍ពីក្រុមមន្រ្តីទាំងនោះ ដីដែលគេកំពុងត្រៀមរត់ការលក់ទាំងអស់មាន ចំនួន៤កន្លែងរួមមាន៖
*ទី១៖ ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ
*ទី២៖ ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើផ្គង់
*ទី៣៖ ដីចំការប្រេងខ្យល់ព្រៃផ្តៅ
*ទី៤៖ ដីមន្ទីរកសិកម្មមួយផ្នែក (បានទទួលលុយកក់មួយចំនួនហើយ) សរុបតម្លៃរាប់លានដុល្លារ ដែលមានក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ជាអ្នកដេញថ្លៃ។
មន្ត្រីខាងលើមួយចំនួន បានលើកឡើងដោយសង្កត់ធ្ងន់ថា ដីទាំងនោះបើសិនជាលក់មានតម្លៃរាប់សិបលានដុល្លារឯណោះ ដែលទាមទាត្រូវបង្កើតឲ្យមានគណៈកម្មាធិការត្រឹមត្រូវ ប្រជុំវាយតម្លៃ ព្រមទាំងមានការយល់ព្រមពីមន្ត្រីបម្រើក្នុងអង្គភាពគ្រប់គ្រងដីទាំងនោះជាមុន មិនគួរមករៀបចំលក់ដោយគ្មានការពិភាក្សាគ្នាបែបនេះឡើយ៕
គណបក្សកសិករខ្មែរ គឺជាក្រុមអ្នកតស៊ូខ្មែរមកពីអតីតចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ( រ.ជ.រ.ប.ខ ) ដែលដឹកនាំដោយសម្តេចបវសេដ្ឋា សឺន សាន ។ យើងមានគោលការរៀបចំថ្នាក់ដឹកនាំដូចតទៅ៖ ១- ប្រធានគណបក្សកំណត់មួយ អាណតិ្ត មាន ៥ ឆ្នាំ។ ២- ប្រធានគណបក្សកើតចេញពីគណម្មាធិការនាយក ដោយការចាប់ឆ្នោត។ ៣- គណកម្មាធិការនាយកកើតចេញពីការបោះឆ្នោតថ្នាក់ក្រោមជាតិ ថ្នាក់ក្រោមជាតិកើតឡើងដោយការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដូច្នេះយើងខ្ញុំសូមអំពាវនាវដល់អ្នកស្នេហាជាតិ ចូលរួមដើម្បីបង្កើតគណបក្ស កសិករខ្មែរ នៅក្រោយឆ្នាំ២០១៨។ ដោយយល់ឃើញថាក្រោយស្ថានការណ៍នៅ ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ បានជំរុញអោយមានសន្តិភាព និងគោរពនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ( អ៊ុនតាក់) អោយមានការរៀបចំបោះឆ្នោតឆ្នាំ១៩៩៣ ខែឧសភា។ ដោយយល់ឃើញថាប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា នៅតែទទួលរងនូវមហាសោក នាដកម្មការឈ្លានពានពីបរទេស ការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយដែលជាហេតុនាំមក នូវ ភាពក្រីក្ររដល់ប្រជាពលរដ្ឋកម្ពុជានៅមិនទាន់បានបញ្ចប់។ យោលទៅលើស្ថានការណ៍សង្គមខ្មែរ ឆ្លងកាត់នូវការអន់ថយគ្មានការរីកចំរើន យើងជាជាតិខ្មែរ ដែលស្រឡាញ់សង្គមខ្មែរ ឬស្រុកកំណើតរបស់ខ្លួន សូមចូលរូមអភិវឌ្ឍន៍សង្គម អោយរួចផុតពីទុក
លំបាកមានភាពរីកចំរើនដូចប្រទេសនានា លើសកលលោក ដែលមានទស្សនវិស័យតាម បែបលទ្ធិប្រ ជាធិបតេយ្យ សេរីពិតប្រាកដ លើកស្ទួយប្រជាពលរដ្ឋ អោយមានភាពសម្បូរសប្បយថ្លៃថ្នូរ ស្មើភាពគ្នា ចំពោះមុខច្បាប់ កនុងនាមជាម្ចាស់ឆ្នោត។ យើងខ្ញុំទាំងអស់គ្នាជាពលរដ្ឋកម្ពុជា បានរួមគ្នាបង្កើតជាគណបក្ស ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម អោយរីកចំរើន ដែលមានទស្សននយោបាយ និងលក្ខន្តិកៈជាគោល ។ គណបក្សកសិករខ្មែរ សង្ឃឹមថានិងមានការចូលរួមជ្រុំជ្រែងពីសំណាក់លោកអ្នកទាំងអស់គ្នា ក្នុងគោលបំណងពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋ ដោយផ្អែកលើភាពសច្ចធម៌ សន្តិភាព និងការអភិវឌ្ឍន៌។

No comments:
Post a Comment