គណបក្ស សាធារណរដ្ឋខ្មែរ​ KRP

គោលបំណងនៃការស្រាវជ្រាវ៖ ដើម្បីរក វិភាគថា​តើបក្សប្រឆាំងសព្វថ្ងៃដែល ទាមទារ កម្ពុជាក្រោម ទាមទារកោះត្រល់ពី វៀតណាម ដែលប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាលសព្វថ្ងៃនេះ មានប្រភពមកពី គណបក្ស ឬ របបសាធារណរដ្ឋលន់លន់ សិរិមតៈ? លទ្ធផលជាសង្ខេបគឺ៖ របបនេះមាន ប្រធានាធិបតី ៣ រូប និង នាយករដ្ឋមន្រ្តី ៥ រូប បានន័យថា បាក់បែកផ្ទៃក្នុងយ៉ាងវឹកវរ-- មូលហេតុ មានខ្មែរសៀម ខ្មែរចាម ខ្មែរវៀតណាមជើង ខ្មែរវៀតណាមត្បូង និង ក្រុមខ្មែរសុទ្ធ (ខ្មែរកណ្តាល)។  របបនេះ មានអ្នកកាំទ្រតិចតួច ដោយសារ របបនេះ យកមេទ័ព/មេដឹកនាំជនជាតិ សៀម និង ចាម ចូលរួមចលនា ដូចជា ឡេស កាសេម សូខាំខួយ... នាំឲ្យ​ក្រុមខ្មែរក្រហម និងសីហនុនិយម ដណ្តើមបានការគាំទ្រផ្នែក ស្បៀង យោធា ពត៍មាន...។ បក្ស កែម ឡី យកគំរូ គណបក្ស សាធារណរដ្ឋខ្មែរ​(លន់ នល់) ដែលបង្ហាញផែនទីកម្ពុជាសម័យអង្គរធំល្វឹងល្វើយ ដើម្បីវាយប្រហាររាជរដ្ឋាភិបាល  ដែលចោទប្រកាន់តែ កម្ពុជាបាត់បង់កោះត្រល់ កម្ពុជាមិនទាមទារកម្ពុជាក្រោម....

បានប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ១៨មីនា​១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ ។ ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា ដែលអនុញ្ញាតអោយពួកកុម្មុយនិស្តវៀតណាមប្រដាប់អាវុធជាច្រើន​ផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត ។ កត្តាសំខាន់ផ្សេងមួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុ​ក្នុងការស្វែងរកអព្យាក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល ។[១][ទំព័រត្រូវការ] ដោយមានការដកព្រះសីហនុចេញ ព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំ​ចាប់តាំងពីការសោយទីវង្គតនៃព្រះបាទនរោត្តម-សុរាម្រិតមក ។ ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយមនិងជាតិនិយម ដោយសំខាន់បំផុត វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុ​ក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើង និងពួកវៀតកុង ហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ។ សាធារណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchea) រឺ ផ្វាំង្ក (រ.រ.ជ.ក.) សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ ពួកអ្នកគាំទ្រទ្រង់ និងបក្សកុម្មុយនិស្តកម្ពុជា ។ កុបកម្មខ្លួនឯងត្រូវប្រព្រឹត្តទៅដោយ ក.អ.រ.ជ.ប.ក. (CPNLAF) កងទ័ពរំដោះជាតិប្រជាជនកម្ពុជា: ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ. រឺ PAVN) និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង) ដែលបានកាន់កាប់ប៉ែកមួយចំនួន​នៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេ​ជាមួយពួកវៀតណាមខាងត្បូង ។ ថ្វីបើចរិកលក្ខណៈនៃយោធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ និងចំនួននៃជំនួយយោធានិង ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force Armée Nationale Khmère, រឺ ក.ជ.ខ.) មានការវឹកហាត់ខ្សត់ខ្សោយ និងមិនអាចកម្ចាត់ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិប្រជាជនកម្ពុជា) រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ (កងទ័ពប្រជាជនវៀតណាម) និងរ.រ.ជ. ( រណសិរ្សរំដោះជាតិ)បានឡើយ ។ សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើមបានភ្នំពេញ 

គណបក្ស សាធារណរដ្ឋខ្មែរ ឬជា បក្ស នល់ នល់ (រដ្ឋប្រហារ ១៨ មីនា ១៩៧០)
បញ្ជីឈ្មោះប្រធានាធីបតី រដ្ឋាភិបាល សាធារណរដ្ឋប្រធានាធិបតីរួមប្រធានាធិបតី
បញ្ជីឈ្មោះនាយករដ្ឋមន្រ្តី
  1. ១៩៧០-១៩៧១ លន់ នល់ (ខ្មែរ កម្ពុជាក្រោម)
  2. ១៩៧១-១៩៧២ ស៊ីសុវត្ថិ សិរីមតៈ
  3. ១៩៧២ សឺង ង៉ុកថាញ់ (ខ្មែរ កម្ពុជាក្រោម)
  4. ១៩៧២-១៩៧៣ ហង្ស ធុនហាក់
  5. ១៩៧៣ អ៊ិន តាំ (ខ្មែរ កម្ពុជាក្រោម)
  6. ១៩៧៣-១៩៧៥ ឡុង បូរ៉េត
បញ្ជីឈ្មោះមនុស្សសំខាន់ៗ ប្រវត្តិសាស្ត្រខ្មែរ និង ពិភពលោក
th2aa8egSe apoDhscectensfmbSeorr 20tse2ld0a · ថ្ងៃនេះ អេតមីន ផុសវីដេអូមួយ ដើម្បីបង្ហាញឈ្មោះ មនុស្សសំខាន់មួយចំនួននៅក្នុងរបបសាធារណរដ្ឋ ដែលអ្នកទាំងអស់គ្នាធ្លាប់តែឮ ឈ្មោះ ហើយ អេតមីន បង្ហាញឈ្មោះតាមរយៈវីដេអូខាងក្រោម:
  1. លោកសេនាប្រមុខ លន់នល់
  2. អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ
  3. ចេង ហេង
  4. សឺង ង៉ុកថាញ់
  5. អ៊ិនន តាំ
  6. លន់ ណុន
  7. ស៊ូស្តែន ហ្វែណង់ដេស
  8. ឡុង ប៉ូរ៉េត
  9. អិុត សួង
  10. សាក់ ស៊ុតសាខន
  11. ស្រីមាស
  12. សេក សំអៀត
  13. នរោត្តម ចន្ទរង្សី
  14. ដាញ់ ក្រូច
  15. ឋាប្បនា ងិន
  16. ថោង វ៉ាន់ហ្វាន់មឿង
  17. Houn Heou
  18. ដុង ឡាយ៉ុម
  19. ថាច់ ចាន់ មេបញ្ជាការកងពលបោះទីតាំងកំពង់ត្របែក ខេត្តព្រៃវែង
  20. ស្រីយ៉ា
  21. អ៊ុំ សាវុធ
  22. ដៀន ឌែល
  23. សរ ហោ
  24. ឈឹម ឈួន
  25. អំ រ៉ុង
  26. ហ៊ូ ហង់ស៊ីន
  27. សូ ខាំខូយ
  28. ឯក ព្រឿង
  29. ឆាំង សុង
  30. យ៉ែម សំបូរ
  31. សម្តេច ព្រះធម្មាធិបតី ទេព លឿង
  32. សម្ដេច ព្រះមហាសុមេធាធិបតី ហួត តាត
  33. ឆន សុខុម
  34. អ្នកអង្គម្ចាស់ នរោត្តម នរៈទីបោ ។ចប់
  •  ប្រកាស់ជាសាធារណរដ្ឋ ៩ តុលា ១៩៧០ប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ១៨មីនា១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ ។
  • ព្រះបាទ សីហនុខ្លួនឯងបានអះអាងថារដ្ឋប្រហារនេះ​គឺជាលទ្ធផលនៃសម្ព័ន្ធភាពមួយរវាងសត្រូវដ៏យូរយាររបស់ទ្រង់ អ្នកជាតិនិយមស្ដាំនិរទេសខ្លួន លោកសឺន-ង៉ុកថាញ់ អ្នកនយោបាយទ្រង់ស៊ីសុវត្ថិ-សិរិមតៈ (ដែលបានពិពណ៌នាដោយព្រះសីហនុថាជាអ្នកទាមទារសិទ្ធិប្រកួតប្រជែង​ដែលមិនពេញចិត្តនឹងព្រះរាជបល្ល័ង្កខ្មែរ) និងពួកសេអ៊ីអា (ទីភ្នាក់ងារសម្ងាត់កណ្ដាល) ដែលប៉ុនប៉ងដើម្បីបន្តុបរបបមិត្តសំលាញ់ស.រ. (សហរដ្ឋ)មួយទៀត ។[២] មានការពិតតិចតួចថ្វីបើមានភស្តុតាងខ្លះ​នៃការជាប់ពាក់ព័ន្ធរបស់សេអ៊ីអា (CIA)នៅក្នុងរដ្ឋប្រហារនេះ ទោះបីយ៉ាងណាវាហាក់បីថាផ្នែកខ្លះនៃការបង្កើតយោធាស.រ. (សហរដ្ឋ) ដោយគួរអោយកត់សំគាល់ដែលកម្លាំងកងទ័ពពិសេស អាចប្រហែលមានការពាក់ព័ន្ធខ្លះនៅក្នុងរយៈពេលនៃការផ្ដល់ការឧបត្ថម្ភ និងការហ្វឹកហ្វឺនអោយពួកផ្សំគំនិតក្រោយពីការបានចូលមកជិតដោយលន់-ណុល ។
  • ការបោះឆ្នោតមួយត្រូវបានប្រារព្ធឡើងនៅក្នុងសភាជាតិ នៅថ្ងៃ១៨មីនា ក្រោមការដឹកនាំរបស់លោកអ៊ិន-តាំ ដែលក្នុងនោះព្រះសីហនុត្រូវបានគេដកហូតអំណាចទ្រង់: លន់-ណុលបានក្ដោបក្ដាប់អំណាចជាប្រមុខរដ្ឋលើមូលដ្ឋានបណ្ដោះអាសន្ន ។ ថ្ងៃ២៨ និង២៩មីនា មានបាតុកម្មដ៏មានប្រជាប្រិយភាពទ្រង់ទ្រាយធំជាច្រើនគាំទ្រព្រះសីហនុ​នៅតាមទីក្រុងខេត្តនានា ក៏ប៉ុន្តែកងកម្លាំងរបស់លន់-ណុលបានបង្ក្រាបជាមួយភាពព្រៃផ្សៃយ៉ាងខ្លាំងក្លា ដែលបង្កអោយមានការស្លាប់ច្រើនរយនាក់ ។[៧] មន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានសម្លាប់ដោយពួកបាតុករ រួមទាំងបងប្អូនរបស់លន់-ណុល គឺលន់-និល
  • ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា ១៩៧០ នៅក្នុងនោះកងទ័ពវៀតណាមខាងត្បូង (ក.ស.វ.ណ. រឺ ARVN) បាននៅពីក្រោយខ្នងដោយកងទ័ពស.រ. (សហរដ្ឋ) បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារកងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកងកម្លាំងកុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត ។
  • កងទ័ព​របស់ លោក លន់ នល់ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ មាន​ចំនួន ២​សែន ៥​ម៉ឺន​នាក់។ កងទ័ព​ទាំង​នេះ ភាគ​ច្រើន​បាន​ស្លាប់​ក្នុង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម ខ្លះ​នៅ​រស់​រាន​មាន​ជីវិត ហើយ​ខ្លះ​បាន​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​អំពី​ចំនួន​ពិត​ប្រាកដ​ថា តើ​កងទ័ព​របស់​របប​សាធារណរដ្ឋ​ខ្មែរ​បាន​ស្លាប់​បាត់​បង់​ជីវិត​ប៉ុន្មាន​នាក់​នោះ​ឡើយ?
  • អតីត​អ្នក​យក​ព័ត៌មាន ឌឹ ញីវយ៉ក ថែមស៍ (The New York Times) ម្នាក់ លោក ស៊ិដនី ឆាន់ប៊ើក (Sydney Schanberg) ដែល​បាន​ទៅ​យក​ព័ត៌មាន​ក្នុង​សង្គ្រាម​កម្ពុជា ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ជាពិសេស​នៅ​ក្នុង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ពេល​កងទ័ព​ខោ​អាវ​ខ្មៅ​វាយ​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ។ លោក​បាន​ធ្វើ​ជា​សាក្សី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២ ដោយ​លើក​ឡើង​ថា ក្នុង​ពេល​ខ្មែរ​ក្រហម​ចូល​ដល់​ភ្នំពេញ​ភ្លាម ពួក​គេ​បាន​ចោទ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ចំនួន ៧​រូប ថា​ជា​ជន​មហា​ក្បត់​ជាតិ។ មនុស្ស​ទាំង ៧​នាក់​នោះ​រួម​មាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ថ្នាក់​ដឹក​នាំ​កំពូល​ទី​ពីរ លោក លន់ នល់ ដែល​ខ្មែរ​ក្រហម​ចោទ​ថា រួម​គំនិត​ក្បត់​ធ្វើ​រដ្ឋ​ប្រហារ លោក ឡុង បូរ៉េត នាយក​រដ្ឋមន្ត្រី លោក ចេង ហេង អតីត​ប្រធាន​រដ្ឋ លោក អ៊ិន តាំ មេ​ដឹក​នាំ​ជាន់​ខ្ពស់ លោក​ឧត្ដមសេនីយ៍ លន់ នន់ មេ​ចារកិច្ច​កំពូល​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត លោក លន់ នល់ លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បី សុស្ដែន ហ្វ៊ែរណងដេស អគ្គ​មេបញ្ជាការ​កងទ័ព​សាធារណរដ្ឋ​ខ្មែរ។
  • លន់ នល់ ជាមន្ត្រីស៊ីវិល ក្នុងសម័យ រដ្ឋាភិបាល អាណានិគម បារាំងនាឆ្នាំ ១៩៣៧ ។ គាត់បាន ក្លាយជា អ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើ ខ្លួនឱ្យក្លាយជាអ្នក ប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព របស់បារាំង ប្រឆាំងបង្ក្រាប ចលាចល ជាបន្តបន្ទាប់នៃ ការប្រឆាំង នឹងអាណា និគមបារាំង នាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ ១៩៤៦ គាត់បានក្លាយជា ចៅហ្វាយខេត្ត ក្រចេះ ។ គាត់បានក្លាយ ជាសហការី របស់សម្តេច សីហនុ ហើយនៅក្នុង អំឡុងចុង ទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម, រាជាធិបតេយ្យ ជាក្រុម នយោបាយ គាំទ្រឯករាជភាព ដែលធ្វើឲ្យ គាត់ជាប់ពាក់ព័ន្ធ នឹងរឿង នយោបាយ ប្រទេសកម្ពុជា ខ្លាំងឡើងៗ ។ គាត់បានចូល បម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់ បានដឹកនាំ ប្រតិបត្តិការ កងទ័ព ប្រឆាំងវៀតមិញ ។ បន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង គណបក្ស កំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្ស ស្តាំនិយមតូចៗ ដែលដឹកនាំ ដោយ សម សារី និង ដាប ឈួន ) បានក្លាយជា គណបក្សស្នូល របស់ គណបក្ស សង្គមរាស្ត្រនិយម របស់ សម្តេច នរោត្តម សីហនុ សម្រាប់ប្រជែង ការបោះឆ្នោត ឆ្នាំ១៩៥៥ ។ លន់ នល់ ត្រូវបានតែងតាំង ជានាយសេនាធិការ កងទ័ពនៅឆ្នាំ ១៩៥៥ និង ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ផងដែរ ។ 
  • តាមរយៈប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងប្រធានគណបក្សកម្ពុជា បានលើកឡើងថា «ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ជាថ្ងៃចាប់ផ្តើម នៃសោកដកម្ម និងវិនាសកម្ម ខ្មែររាប់ទាំងការបំផ្លាញជីវិត និងធនធានកម្ពុជា ជាប់ជាមួយ​និងបំណុលឈាម ជីវិតដែលសហរដ្ឋអាមេរិក ជ្រៀតជ្រែកបញ្ហានយោបាយ និងអព្យាក្រឹត្យរបស់កម្ពុជា»រួមគ្នាជាសម្ងាត់​ធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះនរោត្តមសីហុន។ នោះមិនទាន់គិតពីការបង្កើតចលនាឧទ្ទាមខ្មែរសេរី វិទ្យុឧទ្ទាមខ្មែរសេរី និងចលនា ដាប ឈួន សឺន ង៉ុកថាញ់ សម សារី ពីទិសខាងលិចជាប់ជាមួយ និងប្រទេសថៃ និងខាងកើតជាប់ជាមួយប្រទេសវៀតណាមខាងត្បូង
ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ឧត្តមសេនីយ៍ឯក លន់ នល់ បានបិទកំពង់ផែព្រះសីហនុ លែងឲ្យដឹកជញ្ជូនអាវុធយុទ្ធភ័ណ្ឌពីប្រទេសចិន ដោយលួចលាក់យកទៅឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង ដូចមុនៗទៀត។ ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ បានផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ(វៀតណាមខាងជើង) និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង ដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ បើពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។

ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុ បានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលមហាអមណាចទាំងពីរនេះដាក់គំនៀបលើក្រុងហាណូយ(វៀតណាមខាងជើង) និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង យួនខាងជើង ឱ្យដកកងទ័ពខ្លួនចេញពីទឹកខ្មែរវិញ ។ដោយសំអាងលើសេចក្តីប្រកាសរបស់ព្រះអង្គនេះ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ មានគោលដៅតែមួយ ពោលគឺទាមទារឲ្យកងទ័ពវៀតណាមខាងជើង និងវៀតកុង ចាកចេញពីទឹកដីកម្ពុជា ដូចគ្នា ។

ថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ១៩៧០ នៅខេត្តស្វាយរៀង មានការបំផុសឲ្យប្រជារាស្រ្តធ្វើបាតុកម្មបណ្ដេញកងទ័ពវៀតកុង វៀតណាមខាងជើង ដែលបោះទីតាំងនៅលើទឹកដីខេត្តនេះ។ ព្រឹកថ្ងៃទី១១ មីនា ឆ្នាំ១៩៧០សិស្សនិស្សិតនិងប្រជារាស្រ្តនៅក្រុងភ្នំពេញ នាំគ្នាធ្វើបាតុកម្មវាយកម្ទេចស្ថានទូតវៀតកុង វៀតណាមខាងជើង។ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះរកមុខអ្នកលក់ទឹកដីឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង។ ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលពេលនោះជាឧបនាយករដ្ឋមន្រ្តីទី១ ទទួលបន្ទុកមហាផ្ទៃ អប់រំ និងសម្របសម្រួលកិច្ចការសាសនា សណ្ដាប់ធ្នាប់ និងសន្ដិសុខជាតិ បានចាក់កាសែតដែលគេលួចថតពេលសម្តេចនរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំមួយ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលបានរៀបចំឲ្យមានបាតុកម្មហិង្សាវាយកម្ទេចស្ថានទូតវៀតកុង វៀតណាមខាងជើង ខុសនឹងច្បាប់អន្តរជាតិ ។

ព្រះអង្គហៅពួកនេះថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រី លន់ នល់ នៅតែមិនប្រាកដថាសម្រេចចិត្តយ៉ាងណានៅឡើយទេ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ក៍មិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបទ្រង់នៅចាំមើលការឈានមួយជំហានមុនរបស់នាយករដ្ឋមន្ត្រី លន់ នល់ ដែលជាជំហានចុងក្រោយ ដើម្បីទម្លាក់សីហនុ ខណៈដែលនាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត ឱ្យនរណាម្នាក់ប៉ះពាល់ដល់សម្តេចសីហនុ ជាប្រមុខរដ្ឋនោះនៅឡើយ ។ប្រភពមួយដែលគួរឲ្យជឿទុកចិត្តបាន បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ វីរសេនីយ៍ត្រីលន់ ណុន ជាប្អូនរបស់ឧត្តមសេនីយ៍ឯក លន់ នល់ អមដោយ ហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បាននាំគ្នាធ្វើដំណើរទៅភូមិគ្រឹះរបស់ លន់ នល់ ទាំងកណ្ដាលអធ្រាត្រ ។

បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមក លន់ ណុន ជាប្អូនបានសម្រេចចិត្តដាស់នាយករដ្ឋមន្ត្រី លន់ នល់ ជាបង ហើយប្រាប់ថា៖ “ លោកបង! ព្រះអង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។ សញ្ជឹងគិតមួយសន្ទុះ លន់ នល់ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។ តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បាននាំគ្នាចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ។ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។

យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាសបែបនេះ ធ្វើឡើងតាមការស្នើសុំរបស់វរសេនីយ៍ត្រី លន់ ណុន ។ប៉ុន្តែដំណើរនៃការបង្កើតរបបសាធារណរដ្ឋនេះ ត្រូវបាន រាំងខ្ទប់ដោយព្រះអង្គម្ចាស់សិរិមតៈ ទើបនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យថាច់ ជា (ដើមកំណើតខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើមហាព្យុហយាត្រាមហាសាមគ្គីជាតិដ៏ធំមួយ “ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រុងភ្នំពេញ ដោយមាននាយករដ្ឋមន្ត្រី លន់ នល់ និងអង្គម្ចាស់សិរិមតៈ ជាអធិបតី ។

មហាព្យុហយាត្រាមហាសាមគ្គីជាតិនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យលន់ នល់ បង្កើតរបបសាធារណរដ្ឋ ឲ្យបានឆាប់។ ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សជំនិតរបស់ព្រះអង្គនៅតែមិនព្រម ហើយព្រះអង្គម្ចាស់ បានលើកហេតុផលថា ពេលវេលាពុំទាន់មកដល់ឡើយ ហើយថាបើប្រកាសរបបសាធារណរដ្ឋនៅពេលនេះ នឹងធ្វើឱ្យខូចខាតដល់រូបភាពនៃរបបថ្មីនេះនៅលើឆាកអន្តរជាតិ និងធ្វើឱ្យចុះខ្សោយរបបនេះ នៅក្នុងសម័យប្រជុំអង្គការសហប្រជាជាតិ ឆាប់ៗខាងមុខនេះ។នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ លន់ នល់ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។ ទោះបីជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណា ក៏នៅទីបំផុតថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ របបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។

ថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧១ លន់ នល់ត្រូវស្លាប់មួយចំហៀងខ្លួន និងត្រូវបញ្ជូនទៅព្យាបាលនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧១ រដ្ឋាភិបាលស្រោចស្រង់ជាតិត្រូវប្រកាសរំសាយ ឧត្តមសេនីយ៍ឯក លន់ នល់ ត្រូវបានតម្លើងថានន្តរសក្កិ ជាសេនាប្រមុខ ។ ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៧១ រដ្ឋាភិបាលថ្មីនៃរបបសាធារណរដ្ឋខ្មែរ ត្រូវបានបង្កើតឡើយ ដោយមានសេនាប្រមុខ លន់ នល់ ជានាយករដ្ឋមន្រ្តី និងព្រះអង្គម្ចាស់ សិរិមតៈ ជានាយករដ្ឋមន្រ្តីប្រតិភូ ទទួលបន្ទុកការពារជាតិ។ជាអកុសល របបសាធារណរដ្ឋខែ្មររបស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយ ហើយសម្ភារៈសិក ដែលជាជំនួយរបស់អាមេរិក មិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ។

កងទ័ពរបស់លន់ នល់ ដែលគ្មានបទពិសោធ និងពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់នោះ ត្រូវកងទ័ពកុម្មុយនិស្តវៀតកុង វៀតណាមខាងជើង និងខ្មែរក្រហម វាយបំបាក់ជាបន្តបន្ទាប់ នៅទីបំផុត ទឹកដីត្រួតត្រារបស់របបសាធារណរដ្ឋខ្មែរ នៅសល់តែក្រុងភ្នំពេញ និងទីរួមខេត្តមួយចំនួនប៉ុណ្ណោះ។ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វ័រញ៉ា។ សេនាប្រមុខលន់ នល់ បានទទួលមរណភាពនៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥៕
ស្ថានភាពកងទ័ព

No comments:

Post a Comment