គណបក្សពន្លឺថ្មី

គណបក្ស​ពន្លឺ​ថ្មី ជា​គណបក្ស​ថ្មី​មួយ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខ ដោយ​ស្ថិតនៅ​លេខ​លំដាប់​រៀង​ទី៣ លើ​សន្លឹកឆ្នោត។ ប្រធាន​គណបក្ស​នេះ​គឺ លោក នួន សុខា​វី មាន​ជំនឿ​ថា គណបក្ស​របស់​លោក​នឹង​អាច​កែប្រែ​កម្ពុជា​អោយ​ឲ្យ​ចំរើន​ប្រសើរ​ឡើងវិញ​បាន។ សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​ប្រធាន​គណបក្ស​ពន្លឺ​ថ្មី ជុំវិញ​ការ​លើកឡើង​អំពី​យុទ្ធសាស្ត្រ និង​គោលនយោបាយ​មួយ​ចំនួន​របស់​បក្ស​មួយ​នេះ ដែល​កំពុង​ត្រៀម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ។

គណបក្សពន្លឺថ្មី ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្តក្នុងអាណត្តិថ្មី
(ភ្នំពេញ)៖ ក្រៅពីសហគមន៍អន្តរជាតិ និងបណ្តាមន្រ្តីគណបក្សប្រជាជនកម្ពុជា, បណ្តាគណបក្សនយោបាយឯនោះវិញ ក៏បានផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ក្នុងអាណត្តិថ្មីផងដែរ។ គណបក្សពន្លឺថ្មីរបស់ នួន សុខាវី ដែលទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី​ នៅក្នុងអាណត្តិថ្មីនេះ បានអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន។

គណបក្សពន្លឺថ្មី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាមោទនភាពដ៏ឧត្តុងឧត្តមក្រៃលែងបំផុត សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងទាំងមូល ហើយសម្តេច គឺជាវីរៈបុរសរដ្ឋដ៏ឆ្នើមមួយរូប នៅក្នុងប្រវត្តិសាស្រ្ត ដែលតាំងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ»។

គណបក្សនយោបាយមួយនេះ បានបន្ថែមទៀតថា «ជាពិសេស សម្តេចបានបង្រួបបង្រួមជាតិបង្កើតឱ្យមានសន្តិភាព រកសេចក្តីសុខជូនប្រជាពលរដ្ឋឱ្យមានសុខដុមរមនា និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនេះ ឱ្យមានការរីកចម្រើនជាទីមោទនៈ»៕

លោក​នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា​ថា លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទៅ​អញ្ជើញ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទាំងអស់គ្នា ពីព្រោះ​ជោគវាសនា​របស់​ប្រទេសជាតិ​គឺ​នៅលើ​ប្រជាពលរដ្ឋ​យើង​ហើយ​។ ប្រជាពលរដ្ឋ​ត្រូវតែ​ឲ្យ​តម្លៃ​ទៅលើ​ជាតិ​ខ្លួនឯង​។ ដោយ​លោក​បាន​បញ្ជាក់ថា “​គណបក្ស​ពន្លឺ​ថ្មី ក៏​អាច​ចូលរួម​កែប្រែ​ប្រទេស​និង​ជាតិ​នេះ​បានដែរ​មិនថាតែ​បក្ស​ធំ​បក្ស​តូច​ទេ​គឺជា​កូន​ខ្មែរ​ដែលមាន​ឧ​ត្ត​ម​គតិ​ជាតិ​ពិតប្រាកដ​ដូចគ្នា​មិនមាន​តែ​បក្ស​មួយ​អាច​កែប្រែ​ប្រទេសជាតិ​បានទេ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​ឡើងវិញ នៅ​ចំណុច​នេះ​។

លោក​បាន​បញ្ជាក់ថា​គណ​បក្ស​ពន្លឺ​ថ្មី​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​។​គណបក្ស​នេះ​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​នៅតាម​បណ្តា​រាជធានី​ខេត្ត​បាន​មួយចំនួន​ហើយ​និង​បាន​លើក​ស្លាក​ជា​បណ្តើរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​។​

​លោក​នួន​សុខា​វី​បាន​ពន្យល់ថា​គណបក្ស​ពន្លឺ​ថ្មី​មាន​ទិសដៅ​នឹង​ដឹកនាំ​នាវា​កម្ពុជា​ឲ្យ​ដល់ត្រើយ​សុភមង្គល​ពិត​ប្រាកដ​និង​កែប្រែ​កម្ពុជា​ឲ្យ​ក្លាយទៅជា​រដ្ឋ​សច្ចៈ​គឺជា​អរិយ​ប្រទេស​ជា​ឋានសួគ៌​លោកីយ​នៅក្នុង​លោក​ឲ្យ​បាន​សុខ​ទាំង​មនុស្ស សុខ​ទាំង​សត្វ សុខ​ទាំង​ធម្មជាតិ នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ ព្រោះ​គណបក្ស​ពន្លឺ​ថ្មី​មាន​រូបមន្ត​ក្បួនខ្នាត​របស់​ជាតិ​ពិត​ដែល​បាន​បាត់បង់​ជា​យូរលង់​ណាស់​មកហើយ ដើម្បី​អប់រំ​ចិត្តគំនិត​របស់​ប្រជាពលរដ្ឋ​ទូទាំង​នគរ ដើម្បី​ជុំ​ជាតិ និង​មាន​ឯកភាព​ជាតិ​គ្នា​ពិតប្រាកដ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​និង​ជាតិ​។​

សូមជម្រាបថា​លោកនួនសុខា​វី​គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​លោក​បាន​វិល​ត្រគប់​មក​កម្ពុជា​វិញ​ដើម្បី​បង្កើត​គណបក្សនយោបាយ​ឯករាជ្យ​មួយ​ដែលមាន​ឈ្មោះថា​គណបក្ស​ពន្លឺ​ថ្មី​។​លោក​បានធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​កុមារកំព្រា​នៅតាម​អង្គការ​មួយចំនួន​និង​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​៕មន

No comments:

Post a Comment