Monday, September 3, 2018

៩៤៥ -៩៦៨ រាជេន្រ្ទវរ្ម័នទី២

៩៤៥ -៩៦៨ រាជេន្រ្ទវរ្ម័នទី២៖ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) និងការវិលត្រឡប់មកយសោធបុរៈវិញ

ក្រោយពីព្រះបាទហស៌វរ្ម័នទី២ ទ្រង់សោយទិវង្គតទៅ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដែលជាព្រះរាជបុត្ររបស់ព្រះនាងមហេន្ទ្រទេវី ដែលត្រូវជាប្អូនស្រីមួយអង្គទៀតរបស់ព្រះបាទយសោវរ្ម័នទី១ ដែរ ក៏ទ្រង់ឡើងសោយរាជ្យស្នងព្រះអនុជនៅឆ្នាំ៩៤៤។ ព្រះអង្គមិនគង់នៅរាជធានីកោះកេរ្តិ៍ ទៀតទេ គឺព្រះអង្គទ្រង់នាំយកលិង្គទេវរាជត្រឡប់ទៅយសោធបុរៈក្រុងអង្គរ បានជួសជុល និងរៀបចំកសាងបន្ថែម ធ្វើអោយរាជធានីយសោធបុរៈ នេះកាន់តែរុងរឿងឡើងថែមទៀត។

នៅចំកណ្ដាលទីក្រុងនេះ គេចាប់ផ្ដើមកសាងប្រាសាទភិមានអាកាសដ៏ល្អឆើតឆាយ ហើយនៅភាគខាងកើតនៃទីក្រុងនៅឆ្នាំ៩៥២ ព្រះអង្គទ្រង់បានសាងប្រាសាទមេបុណ្យខាងកើត ដែលមានប្រាង្គចំនួន៥ នៅចំកណ្ដាលបារាយណ៍យសោធរៈតដាក ដើម្បីឧទ្ទិសចំពោះព្រះមាតាព្រះបិតា បុព្វការីជនផ្សេងទៀត និងសិវលិង្គ។ នៅឆ្នាំ៩៦១ ព្រះអង្គទ្រង់បានសាងប្រាសាទមួយទៀតដែលមានរូបរាង និងប្រាង្គចំនួន៥ ដូចគ្នានឹងប្រាសាទមេបុណ្យខាងកើតដែរ ឈ្មោះថា ប្រាសាទប្រែរូប ស្ថិតនៅខាងត្បូងយសោធរៈតដាក ដើម្បីតម្កល់លិង្គទេវរាជ និងឧទ្ទិសចំពោះព្រះញាតិព្រះអង្គផង។

ហេតុដែលបណ្ដាលអោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាងប្រាសាទប្រែរូបដែលមានរូបរាង និងសណ្ឋានដូចគ្នានឹងប្រាសាទមេបុណ្យខាងកើតនោះ គឺមកពីប្រាសាទមេបុណ្យខាងកើតនេះបានត្រូវសាងសង់ឡើងនៅកណ្ដាលបារាយណ៍ ដែលជាហេតុធ្វើអោយមានការពិបាកក្នុងការធ្វើបុណ្យទាន។

ក្នុងរាជ្យរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាសនាទាំងអស់មានការរីកចម្រើន ហើយរួមរស់ដោយសុខដុមជាមួយគ្នា។ នៅក្នុងរាជ្យរបស់ព្រះអង្គនេះដែរ មានវីរជន ឬមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំងជាច្រើន បានរួមចំណែកកសាងសមិទ្ធផលផ្សេងៗ ដូចជានៅឆ្នាំ៩៤៦ កវិន្ទ្រារឹមថន ជាស្ថាបត្យករបានសាងប្រាសាទបាតជុំ ដើម្បីឧទ្ទិសថ្វាយចំពោះពោធិសត្វមួយអង្គនៃពុទ្ធសាសនាមហាយាន និងព្រះនាងប្រាជ្ញាបារមីតា។ នៅឆ្នាំ៩៦៧ ព្រះរាជគ្រូព្រាហ្មណ៍យជ្ជនៈវរហៈ ចាប់ផ្ដើមសាងប្រាសាទបន្ទាយស្រី ត្រីភូវនមហេស្វរៈ ស្ថិតខាងជើងក្រុងយសោធបុរៈ។

ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ទ្រង់ជាស្ដេចសឹកមួយអង្គដ៏អង់អាចក្លាហាន ព្រះអង្គទ្រង់បានលើកទ័ពទៅវាយនគរចំប៉ា វិញ ក្រោយពីចំប៉ាបានមកលុកលុយប្រទេសកម្ពុជា នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ នោះ។ នៅឆ្នាំ៩៤៥-៩៤៦ ព្រះអង្គទ្រង់បានឡោមព័ទ្ធរាជធានីនៃប្រទេសចំប៉ា បាន ហើយបាននាំបដិមាទេពធិតារក្សានគរ ដែលធ្វើអំពីមាស និងរឹបយកនគរចំប៉ា ដាក់ជាចំណុះនគរខ្មែរមួយរយៈថែមទៀតផង។ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ទ្រង់បានឡើងគ្រងរាជ្យនៅឆ្នាំ៩៤៤ ហើយទ្រង់សុគតនៅឆ្នាំ៩៦៨។ ទ្រង់មានព្រះមរណនាមថា សិវលោក៕


ក្រុមអ្នកស្រាវជ្រាវរកឃើញប្រាសាទ១០០ប្រាសាទនៅតំបន់កោះកេរ្តិ៍

ផ្សាយៈ ថ្ងៃ ច័ន្ទ, ០៩ ឧសភា ២០១៦
ShareFacebookTwitterGoogle+



កញ្ញា ធានី         
ក្រុមអ្នកស្រាវជ្រាវបានរកឃើញសព្វថ្ងៃនូវប្រាសាទប្រមាណ ១០០ប្រាសាទនៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន ៩គីឡូម៉ែត្រ៤ជ្រុង មានប្រាសាទមួយចំនួនដូចជា ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះពុំបានសាងសង់ជាប់គ្នាទេគឺនៅដាច់ៗពីគ្នាពី១គ.ម ទៅ៣គ.ម ឬ ៤គ.ម បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាតបាត់រូបរាង ខ្លះកប់ក្នុងដី។         ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍បានរងនូវការបំផ្លិចបំផ្លាញទាំងពីធម្មជាតិ និងពីមនុស្ស។ ប្រាសាទកោះកេរ្តិ៍ ត្រូវរងនូវការបាក់បែក និងខូចខាតជាច្រើន។ តំបន់កោះកេរ្តិ៍ធ្លាប់ជាសមរភូមិប្រយុទ្ធនៅក្នុងសម័យសង្គ្រាមស៊ីវិល ជាង៣០ឆ្នាំ (១៩៧០-១៩៩៨) ការលួចវត្ថុបុរាណការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិបានកើតឡើងយ៉ាងអនាធិបតេយ្យ និងសភាពធ្ងន់ធ្ងរបំផុតដែលប្រាសាទមួយចំនួនធំត្រូវបានបាក់រលំធា្លក់ដល់ដី។ នៅក្នុង ឆ្នាំ ១៩៧០នៅតំបន់កោះកេរ្តិ៍ ព្រមទាំងខេត្តព្រះវិហារទាំងមូលត្រូវបានដាក់នៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាលតំបន់កោះកេរ្តិ៍ ត្រូវបានបើក ជាសាធារណៈឡើងវិញ។ សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន៨៤គីឡូម៉ែត្រក្រឡាស្មើនឹងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់ និងមានប្រសិទ្ធភាព តំបន់កោះកេរ្តិ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។             ក្រុមប្រាសាទកោះកេរ្តិ៍ (កោះកេរ) មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចំងាយ ៧២គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ២១១ និងផ្លូវលំចំងាយ៤៩ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរតាមដងផ្លូវលេខ៦៤ ដែលបែកចេញពីផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ឆ្ពោះទៅទិសខាងជើងសំដៅទៅរកស្រុកស្វាយលើ ខេត្តសៀមរាបរួចបន្តទៅស្រុកគូលេន ខេត្តព្រះវិហារ គឺមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ បើគិតពីការគ្រប់គ្រងរដ្ឋបាលសព្វថ្ងៃ មណ្ឌលនៃអតីតរាជធានីនេះស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។       ឯកឧត្ត ស៊ឺន គង់ អគ្គនាយករងអាជ្ញាធម៌អប្សរាបានឲ្យដឹងថា កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណមានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍។ មូលហេតុនៃការដោះដូររាជធានីនេះ ប្រហែលជាមានច្រើន ប៉ុន្តែគេអាចដឹងត្រឹមថាទ្រង់ជាស្តេចជ្រែករាជ្យក្មួយប្រុសរបស់ខ្លួន គឺបុត្ររបស់ព្រះបាទយសោវរ្ម័ន។ នៅកន្លែងថ្មីនេះ ព្រះអង្គបានខិតខំកសាងនូវសមិទ្ធផលធំៗ ជាច្រើនដូចជាប្រាសាទកោះកេរ្តិ៍ ឬហៅថាប្រាសាទធំ សម្រាប់តម្កល់សិវលិង្គ ឈ្មោះត្រីភូវនេស្វរៈ ជាដើម  បច្ចុប្បន្នសេវលិង្គបានបាត់បង់។ នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មានប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុង កំពែងរាងបួនជ្រុងទ្រវែងដែលមានប្រាសាទអគារតូចធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈជាប្រាសាទភ្នំកម្ពស់ប្រមាណ៣៥ម ចែកចេញជា៧ថ្នាក់បីដូចជា មហាចេតិយ៍បែរមុខនោះទៅទិសខាងលិច ទៅរករាជធានីអង្គរ ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។ តាមថ្នាក់ពីមួយ ទៅមួយ មានកម្ពស់៥ម មានផ្ទៃរាបប្រមាណ ២មតាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះមានរូបចម្លាក់ គុឌធំៗជាច្រើន កំពុងសម្ដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤គុណ៤ម៉ែត្រ។ សំណង់ប្រាសាទកោះកេរ្តិ៍ ឬប្រាសាទធំនេះ សាងសង់ឡើង គឺសម្រាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈដែលសិលាចារិកជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំឬផ្តល់សេចក្តីសុខក្នុង ពិធីសក្ការៈទេវរាជមនុស្សលោក។

ក្រោយពីរការសោយទិវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៤ និងព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមហស៌វរ្ម័នទី២ ប្រហែលនៅក្នុងឆ្នាំ ៩៤៤គ.ស រាជធានីកោះកេរ្តិ៍ ឬឆោកគគ៌្យរក៏ត្រូវបាន ព្រះបាទរាជេន្រ្ទវរ្ម័នទី២ ផ្លាស់ចូលមកក្នុងរាជធានីយសោធបុរៈ (អង្គរ) វិញ។ ព្រះបាទរាជេន្រ្ទវរ្ម័នទី២បានយាងត្រឡប់មកសោយរាជ្យនៅរាជធានីអង្គរវិញប៉ុន្តែគ្មាននរណាម្នាក់ពន្យល់ពីមូលហេតុអោយបានច្បាស់លាស់ នៃការវិលត្រឡប់ របស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានឡើយ។

ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យកោះកេរ្តិ៍។ បើគិតពីរយៈពេលនៃការតាំងរាជធានីនៅកោះកេរ្តិ៍ មានតែជាង២០ឆ្នាំប៉ុណ្ណោះ តែការតាំងទីរស់នៅរបស់ប្រជាជន គឺច្បាស់ជាមានមុននោះ ហើយការសាងសង់សំណង់ប្រាសាទនានាច្បាស់ ជាមានយូរក្រោយមកទៀត ថ្វីដ្បិតសំណង់មានច្រើនសន្ធឹកសន្ធាប់។ បើសិនជាយើងពិនិត្យមើលលើសំណង់ប្រាសាទដែលមានច្រើនស្អេកស្កះនៅតំបន់កោះកេរ្តិ៍ យើង

No comments:

Post a Comment