ព្រឹត្តិការណ៍នៅកម្ពុជា ឆ្នាំ ១៩៧៧, ១៩៧៨...១៩៧៩,
- ញឹម រស់ អតីតមេភូមិភាគពាយ័ព្យ របស់ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត។ ភូមិភាគភាគពាយ័ព្យ គ្រប់គ្រង ២ ខេត្ត គឺខេត្ដពោធិ៍សាត់ និងខេត្ដបាត់ដំបង។
- បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការដែលមានអំណាចលំដាប់ទីពីរក្នុងបក្ស គឺគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនេះរួមមាន សមាជិកទាំង៥រូបនៃគណៈអចិន្រ្តៃយ៍ បូកជាមួយនឹងមនុស្សពីរនាក់ទៀតគឺ សុន សេន និង តាម៉ុក។ នៅឆ្នាំ១៩៧៧ មនុស្សបីរូបផ្សេងទៀតត្រូវបានបញ្ចូលបន្ថែមទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
- សមមិត្ត, រស់, ញឹម ហៅតាកៅ, ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨.
- នៅពេលរសៀលលោក អឹង ដែលជាសមាជិកម្នាក់នៃកងអង្គរក្សផ្ទាល់របស់លោក សោ ភឹម បានផ្តល់សក្ខីកម្មថាលោក ភឹម ជាញឹកញាប់បានជួបជាមួយ រស់ ញឹម និងជាមេបញ្ជាការយោធា ជា ស៊ីម ដែលត្រូវបានចោទថាជាអ្នកក្បត់ដូចគ្នាដែលនឹងរត់ចូលទៅវៀតណាមជួយផ្តួលរំលំខ្មែរក្រហម និងបានក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជារហូតដល់លោកទទួលមរណភាពក្នុងឆ្នាំ ២០១៥។ លោក អឹង ក៏បានប្រាប់តុលាការផងដែរថាកូនស្រីរបស់លោក ភឹម បានរៀបការជាមួយកូនប្រុសរបស់លោក រស់ ញឹម។
- នៅភូមិភាគពាយ័ព្យ គណៈប្រតិភូទៅទស្សនកិច្ចនៅអាងទំនប់ត្រពាំងថ្ម។ អាងត្រពាំងថ្មនេះធំណាស់ អាចបើកកប៉ាល់បាន។ ខ្ញុំឃើញមានកប៉ាល់ពីរបីដែរនៅក្នុងទំនប់ អាងត្រពាំងថ្មនោះ។ បន្ទាប់មក គណៈប្រតិភូចិនបានបន្តដំណើរទៅទស្សនកិច្ចនៅកន្លែង ធ្វើសូត្រ និងតម្បាញសូត្ររបស់តំបន់៥។ កាលនោះ មានសមមិត្ត រស់ ញឹម លេខាភូមិភាគ ពាយ័ព្យជាអ្នកទទួល ហើយខ្ញុំក៏បានចាំពីមុខមាត់ និងរូបរាងរបស់ រស់ ញឹម ខ្លះដែរ។ រស់ ញឹម មានទឹកមុខញញឹមជាប់ និងមានកម្ពស់ប្រហែលមួយម៉ែត្រហុកសិប ឬហុកបីប៉ុណ្ណោះ មានរាងខ្ពស់ជាងខ្ញុំបន្តិច និងមានរាងធាត់ខ្មៅស្រអែម។ ចំណែកគណៈតំបន់៥ វិញមាន ឈ្មោះ ជាល គឺជាកូនរបស់ រស់ ញឹម។ បន្ទាប់ពីទស្សនកិច្ចនៅតំបន់៥រួចរាល់ហើយ គណៈ ប្រតិភូបានទៅសម្រាកនៅស្វាយស៊ីសុផុន ហើយពេលនោះ ឆឹង យុងគួយ ក៏បានធ្លាក់ខ្លួន ឈឺ។ តាមការកត់សម្គាល់របស់ខ្ញុំឃើញថា ឆឹង យុងគួយ ហាក់មានវ័យចាស់ជាង ប៉ុល ពត ទៅទៀត ប៉ុន្តែមានមាឌឆ្តោរធំជាង ប៉ុល ពត។
- រស់ញឹម ហៅតាកៅ #ជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ បន្ទាប់ពីខៀវសំផនជាប្រមុខរដ្ឋ តាកៅក៏ជា #លេខាភូមិភាគពាយ័ព្យ ផងដែរ រស់ញឹមហៅតាកៅ នឹង សេាភឹម ហៅ សេាយ៉ាន់គឺជាដន្លង និង គ្នានិងមានតំណែងស្មេីគ្នាក្នុងជួររដ្ឋាភិបាល ។ ជារឿយៗរស់ញឹមបានលួចដឹកអង្កទៅភូមិភាគបូព៌ាកាត់តាមតំបន់សេាភឹមទៅទិសខាងកេីត ត្រូវគេដឹងថា រស់ញឹម ជាចារកម្មយួនហានណូយ ។ ភាគនិរតី ដែលមានភក្តីភាពជាមួយ តាម៉ុក ឱ្យមកគ្រប់គ្រងជំនួសកម្មាភិបាលចាស់នៅភូមិភាគពាយ័ព្យដែលត្រូវចោទថាក្បត់ហើយត្រូវចាប់ខ្លួននិងសម្លាប់ចោល។ បើតាម ខូ ដឹងគណៈភូមិភាគពាយ័ព្យឈ្មោះ រស់ ញឹម, គណៈតំបន់៥ ឈ្មោះ ហឹង, ជាល, គណៈស្រុកព្រះនេត្រព្រះ ឈ្មោះ ម៉ោង, សំអាត, និងគណៈឃុំក្នុងស្រុកព្រះនេត្រព្រះ ជាច្រើននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន និងបានបញ្ជូនទៅបាត់តែម្តង។ ភូមិភាគពាយ័ព្យដឹកនាំដេាយ រស់ញឹម នេះ រួមមានខេត្តពេាធ៍សាត់ បាត់ដំបង និង ខេត្តប៉ៃលិន៕
- ទី៣. ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០ : លេខាភូមិភាគពាយ័ព្យ គឺញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិសាត់ និងបាត់ដំបងទាំងមូល ហើយចែកចេញជា៧តំបន់ ពីតំបន់១ ដល់តំបន់៧។
- បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការដែលមានអំណាចលំដាប់ទីពីរក្នុងបក្ស គឺគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនេះរួមមាន សមាជិកទាំង៥រូបនៃគណៈអចិន្រ្តៃយ៍ បូកជាមួយនឹងមនុស្សពីរនាក់ទៀតគឺ សុន សេន និងតាម៉ុក។ នៅឆ្នាំ១៩៧៧ មនុស្សបីរូបផ្សេងទៀតត្រូវបានបញ្ចូលបន្ថែមទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
- នៅក្នុងចំណោមសមាជិកគណៈកម្មាធិការមជ្ឈិមបក្សដ៏មានអំណាចនេះ មានតែនួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ។ មានតែ នួន ជា និងខៀវ សំផន ដែលនៅរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃនេះ។ អ្នកផ្សេងទៀតបានស្លាប់បាត់អស់ទៅហើយ។ វន វ៉េត និងញឹម រស់ ត្រូវបានគេយកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៨។ សោ ភឹម បានសម្លាប់ខ្លួនឯងនៅឆ្នាំ១៩៧៨។ សុន សេន ត្រូវបាន ប៉ុល ពត បញ្ជាឲ្យគេសម្លាប់ចោលទាំងគ្រួសារនៅឆ្នាំ១៩៩៧។ ក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវបានពួកខ្មែរក្រហមគ្នាឯងចាប់ខ្លួនយកមកកាត់ទោសឲ្យជាប់គុកអស់មួយជីវិតពីបទធ្វើឃាតលើ សុន សេន នេះ។ ប៉ុល ពត បានស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកតាម៉ុកវិញ ស្លាប់ដោយជម្ងឺនៅឆ្នាំ២០០៦ ក្រោយពីបានជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធាកម្ពុជា អស់រយៈពេលប្រមាណ៧ឆ្នាំ។
- សាក្សីលាក់ឈ្មោះប្រាប់ថាក្រុមរបស់លោកជាអ្នកចាប់ប្រធានភូមិភាគពាយ័ព្យនិងគណៈតំបន់៥ សាក្សីលាក់ឈ្មោះនេះមានលេខកូដថា 2TCW-976 អតីតជាយោធាភូមិភាគនិរតី វរសេនាធំលេខ១៤ កងពល៣១០ ក្រោមការគ្រប់គ្រងរបស់តា ម៉ុក។ លោកជម្រាបអង្គជំនុំជម្រះថា ក្រុមរបស់លោកជាអ្នកចាប់ប្រធានភូមិភាគពាយ័ព្យ ឈ្មោះ រស់ ញឹម និងគណៈតំបន់៥ ឈ្មោះតា ជាល។ ប៉ុន្តែលោកមិនបានចូលរួមចាប់ទេ៖ «ខ្ញុំនិយាយឲ្យច្បាស់ទៅ ខ្ញុំនៅយាមនៅថ្នល់ ឃើញ (គេ) ហៅគាត់ទៅអ៊ីចឹង។ មិនដឹងយ៉ាងម៉េច? គេទៅប្រជុំមិនដឹងបានហៅដឹកយកទៅ ព្រោះខ្ញុំនៅឯថ្នល់ មិនគាត់ទៅធ្វើអីផង។ សហព្រះរាជអាជ្ញារងសួរ៖ តើលោកពិតជាបានឮតា ម៉ុក និយាយថា រស់ ញឹម តា ជាល និងតា តុំ ត្រូវគេបញ្ជូនឲ្យប្រជុំនៅភ្នំពេញមែនឬទេ? ឆ្លើយ៖ បាទ! អាហ្នឹងមែនហើយ បើខ្ញុំនៅយាមឯថ្នល់ហ្នឹង ឃើញគាត់ទៅហើយ»។
- លោកឲ្យដឹងថា កម្មាភិបាលភូមិភាគពាយ័ព្យចាប់ពីថ្នាក់ស្រុកឡើងទៅ ត្រូវអង្គការហៅទៅរៀនសូត្រ និងបាត់ខ្លួនរហូត ហើយប្រធានភូមិភាគឈ្មោះ រស់ ញឹម ឈ្មោះ មូល សម្បត្តិ ត្រូវបានគេរកឃើញឈ្មោះនៅក្នុងបញ្ជីអ្នកទោសគុកទួលស្លែង។ សាក្សី និងភស្តុតាងបង្ហាញថា ការសម្អាតខ្មាំងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ គុកទួលស្លែង បានដើរតួនាទីសំខាន់នៅក្នុងយុទ្ធនាការបោសសម្អាតខ្មាំងជាកម្មាភិបាលជាន់ខ្ពស់។ បញ្ជីឈ្មោះអ្នកទោសនៅគុកទួលស្លែងបង្ហាញថា ក្នុងឆ្នាំ១៩៧៨ នៅថ្ងៃខ្លះ មានអ្នកទោសជាង ១ពាន់នាក់ត្រូវបានគេសម្លាប់ក្នុងមួយថ្ងៃ។ អ្នកដែលត្រូវចោទប្រកាន់ ភាគច្រើនគឺមកភូមិភាគបូព៌ា និងពាយ័ព្យ។
- ឯកសារនេះនិយាយថា មេដឹកនាំតំបន់មានដូចជា សោ ភឹម និងរស់ ញឹម ដែលមិនសុខចិត្តធ្វើជាកូនចៅរបស់ប៉ុល ពតនិងនួន ជា គឺជាមេដឹកនាំមានឥទ្ធិពល ដែលប្រើអំណាចឯករាជ្យច្រើនក្រាស់ក្រែល ដែលប៉ុល ពត នួន ជា និងអ្នកផ្សេងទៀតមិនអាចជ្រៀតជ្រែកបានទេ សូម្បីតែបន្តិចបន្តួចក៏ដោយ”។
- ឯកសារនិយាយបន្តថា “សោ ភឹម រស់ ញឹម និងអ្នកដទៃទៀតមានដូចជា កុយ ធួន ពង្រីកអំណាចរបស់ខ្លួន តាំងពីពេលដំបូងបង្អស់មកម៉្លេះ ក្រោយពីការរំដោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដើម្បីធ្វើការបះបោរ និង/ឬក្បត់រដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាប្រជាធិបតេយ្យ”។
- រស់ ញឹម គឺជាជាងឈើដែលបានចូលរួមក្នុងចលនាឥស្សរៈប្រឆាំងអាណានិគម មុននឹងចូលជាមួយខ្មែរក្រហម។ នៅក្នុងសៀវភៅមានចំណងជើងថា “នៅខាងក្រោយវាលពិឃាដ” នួន ជា អះអាងថា រស់ ញឹម ត្រូវបានចាប់ខ្លួន ហើយក៏បញ្ជូនទៅមន្ទីរស២១មានឈ្មោះអសោចិ៍ក្នុងក្រុងភ្នំពេញ បន្ទាប់ពីចោទប្រកាន់ថាមានផែនការជាមួយ សោ ភឹម ដើម្បីផ្តួលរំលំថ្នាក់ដឹកនាំបក្ស និងថាផ្តល់របបអាហារមិនគ្រប់គ្រាន់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់របស់គាត់ ជាការអះអាងដែល រស់ ញឹម បានសារភាពស្ថិតក្រោមការធ្វើទារុណកម្មនៅពន្ធនាគារ។
- យោងតាមចម្លើយសារភាពរបស់គាត់នៅក្នុងសៀវភៅ រស់ ញឹម និងសោ ភឹម បានរៀបចំការជួបគ្នាមួយក្នុងខែមិថុនា ឆ្នាំ១៩៧៧ ដែលក្នុងពេលនោះពួកគេបានគិតគូរអំពីគម្រោង ដើម្បីផ្តួលរំលំរដ្ឋាភិបាលដោយមានការជួយពីវៀតណាម។
- អ្នកនិពន្ធរូបនេះបានសរសេរថា “ចាប់តាំងពីខែកក្កដា ឆ្នាំ១៩៧៧ ការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងព្រៃក្រាស់ៗជុំវិញទន្លេសាប។ នៅខែនោះ អ្នកស្រុកបានឮស្នូរកាំភ្លើងធំ និងកាំភ្លើងស្វ័យប្រវត្តិ។ ក្រោយមកទៀតស្ទើរតែរាល់សប្តាហ៍ គេបានឮស្នូរកាំភ្លើងម្តងទៀត។ ទាហានខ្មែរក្រហមបានប្រាប់ពួកគេអំពីការប្រយុទ្ធគ្នារវាងទ័ព ប៉ុល ពត និងទ័ពព្រៃដែលដឹកនាំដោយ រស់ ញឹម ដែលគេនិយាយថាជាអតីតមេបញ្ជាការខ្មែរក្រហមនៃភូមិភាគពាយ័ព្យ”។
- អត្ថបទនោះក៏បានរៀបរាប់ថា អ្នកស្រុកដែលព្រួយបារម្ភថា គ្រួសាររបស់ពួកគេបានជាប់នៅក្នុងការ “វាយប្រហារ របស់ រស់ ញឹម” បន្ទាប់ពីពួកគេមិនអាចវិលត្រឡប់ពីការធ្វើត្រីប្រហុកនៅក្បែរបឹងទន្លេសាប។
- លោក លិមគិន និយាយដោយទទួចថា លោកគ្មានចំណាប់អារម្មណ៍ឲ្យ នួន ជា ឬប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន រួចផុតពីបទចោទប្រកាន់ឧក្រិដ្ឋកម្ម ដែលពួកគេត្រូវរងការចោទប្រកាន់នោះទេ ហើយលោកនិយាយថា វា”ប្រាកដ”ណាស់ថា ខ្មែរក្រហមបានប្រព្រឹត្តបទប្រល័យពូជសាសន៍ប្រឆាំងជនជាតិវៀតណាម ប៉ុន្តែលោកជឿថា មនុស្សប្រភេទ រស់ ញឹម មានអំណាចស្វយ័តច្រើនសន្ធឹកទៅលើតំបន់នានារបស់ពួកគេ។
- លោកកត់សម្គាល់ថា ការសម្លាប់រង្គាលនាឆ្នាំ១៩៧៥ទៅលើអតីតទាហានខ្មែរក្រហមនៅឯទួលពោធិ៍ជ្រៃ គឺចាត់ទុកថាជាប់ទាក់ទងនឹង នួន ជា និងខៀវ សំផន ដោយតុលាការ ទោះបីជាអង្គហេតុមិនមានការរៀបរាប់សូម្បីតែម្តងនៅក្នុងឯកសារចំនួនបីទំព័រនៃការរកឃើញផ្លូវច្បាប់ទាក់ទងនឹងទីតាំងដែលភ្ជាប់ទៅនឹងសាលក្រមជាប់ទោសរបស់គេកាលពីខែសីហា ឆ្នាំ២០១៤ក៏ដោយ។ (អ្នកទាំងពីរត្រូវបានកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ)។ លោក លិមគិន បាននិយាយថា “រស់ ញឹម បានចេញបញ្ជា។ នោះជាភ័ស្តុតាងដែលតុលាការមាន។ មានភ័ស្តុតាងដែលថា រឿងនេះសម្រេចដោយឋានានុក្រមខ្មែរក្រហមថ្នាក់ភូមិភាគដែលបានធ្វើសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមប្រឆាំងប្រជាជនរបប លន់ នល់ នៅតំបន់ខេត្តបាត់ដំបងនិងពោធិ៍សាត់”។
- លោក ឡុង ជឿថា រស់ ញឹម និងសោ ភឹម មានទស្សនវិស័យជឿនលឿនសម្រាប់កម្ពុជាប្រជាធិបតេយ្យ គឺរបបមួយដែលមានចាយលុយនិងមានទីផ្សារប៉ុន្តែបានចាប់ផ្តើមរៀបផែនការបះបោរក្នុងឆ្នាំ១៩៧៨។
- អ្នកស៊ើបអង្កេតរូបនេះបានមានប្រសាសន៍ថា “គេនៅតែធ្វើការជាមួយ ប៉ុល ពត ដូចធម្មតារហូតដល់ដើមឆ្នាំ១៩៧៧ នៅពេលដែលគណៈកម្មាធិការមជ្ឈិមចាប់ផ្តើមចាប់ខ្លួនកម្មាភិបាលមួយចំនួននៅក្នុងតំបន់ទាំងនោះ ហើយ សោ ភឹម និង រស់ ញឹម ក៏សហការជាមួយ ប៉ុល ពត ដើម្បីចាប់ខ្លួនកម្មាភិបាលដោយខ្លួនឯងដែរ។ បន្ទាប់មក គេចាប់ផ្តើមសង្ស័យ ហើយក៏ចង់វាយប្រឆាំង ប៉ុល ពត ក្នុងឆ្នាំ១៩៧៨។ គេចាប់ផ្តើមដឹងថា ប៉ុល ពត ចង់បោសសម្អាតកម្មាភិបាលទាំងអស់នៅក្នុងតំបន់របស់គេ”។
- នៅខែកញ្ញា ឆ្នាំ១៩៧៥ គណកម្មាបជ្ឈឹមបក្សកុម្មុយនីស្តកម្ពុជារួមមាន៖ ប៉ុល ពត នួន ជា សោ ភឹម អៀង សារី សុន សេន តាម៉ុក និង វន វ៉េត។ ហើយនៅឆ្នាំ១៩៧៧ សមាជិកបីនាក់ផ្សេងទៀត មាន ញឹម រស់ ខៀវ សំផន និង កែវ ពត ត្រូវបានបញ្ជូនទៅក្នុងគណកម្មាធិការនេះ។ ប៉ុល ពត អៀង សារី សុន សេន និង ខៀវ សំផន បានទទួលការអប់រំនៅប្រទេសបារាំង ចំណែកលោក នួន ជា ធ្លាប់បានសិក្សារៀនសូត្រនៅប្រទេសវៀតណាម និង សមាជិកផ្សេងៗទៀតនៃគណគម្មាធិការមជ្ឈឹមមានចំណេះដឹងបន្តិចបន្តូចតែប៉ុណ្ណោះ។
No comments:
Post a Comment