អំពីគ្រួសារ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន, គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
- រដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ លន់ ណុន ជាមនុស្សសំខាន់ម្នាក់ ភ្នំពេញ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៩ ម្តេចសីហនុ បានបង្កើតរដ្ឋាភិបាលថ្មីមួយដាក់ឈ្មោះថា «រដ្ឋាភិបាលស្រោចស្រង់ជាតិ»។ រដ្ឋាភិបាលនោះមានឧត្តមសេនីយ៍ឯក លន់ នល់ ជានាយករដ្ឋមន្ត្រី ហើយទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ជាឧបនាយករដ្ឋមន្ត្រី។
- នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៩៦៩ ខុទ្ទកាល័យព្រះប្រមុខរដ្ឋសម្តេចសីហនុ ចេញសេចក្តីប្រកាសឲ្យសាធារណៈជនបានដឹងពីការយាងចេញទៅប្រទេសបារាំងរបស់ទ្រង់ដើម្បីព្យាបាលព្រះរោគ។ ប៉ុន្តែរហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧០ ទើបសម្តេចយាងចេញពីព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានក្បួនហែរហមឆ្ពោះទៅកាន់ព្រះបរមរាជវាំង រយៈពេលខ្លី ទើបបន្តដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុងតែម្តង ដោយពុំឃើញមានក្រុមភ្លេងកងកិត្តិយសមកប្រគុំដើម្បីអោយស័ក្តិសមនិងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋដូចសព្វដងឡើយ។
- រដ្ឋាភិបាល«រដ្ឋាភិបាលស្រោចស្រង់ជាតិ»របស់លោកលន់ នល់ ដឹកនាំដោយទ្រង់ សិរីមត: ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា បញ្ហាកងទ័ពវៀតកុង វៀតណាមខាងជើងបោះទីតាំងនៅលើទឹកដីកម្ពុជា បញ្ហាការដឹកជញ្ជូនស្បៀងនិងអាវុធពីប្រទេសចិន មកកំពង់ផែក្រុងព្រះសីហនុ ទៅអោយកងទ័ពវៀតកុង វៀតណាមខាងជើង ដែលកំពុងធ្វើសង្រ្គាមនៅវៀតណាមខាងត្បូង បញ្ហាវិបត្តិនយោបាយ និងបញ្ហាសេដ្ឋកិច្ចផងដែរ។
- ដោយសារបញ្ហាសេដ្ឋកិច្ច សង្គម និងការឈ្លានពានរបស់វៀតណាមខាងជើងនិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ប្រជាជនកម្ពុជាចាប់ផ្តើមបាតុកម្មប្រឆាំងអាជ្ញាធរនិងទាមទារឲ្យមានការបណ្តេញក្រុមកងទ័ពវៀតណាម។
- ថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ១៩៧០ ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាមខាងជើងនិងវៀតកុង ដែលបោះទីតាំងលើទឹកដីក្នុងខេត្តរបស់ខ្លួន។
- ដើមឡើយ សម្ដេចសីហនុ បានគាំទ្របាតុកម្មរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង នេះ ហើយព្រះអង្គសង្ឃឹមថាម៉ូស្គូ និងប៉េកាំង នឹងដាក់ សម្ពាធវៀតណាមខាងជើង កាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួននៅក្នុង ប្រទេសកម្ពុជា។
- ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧០ ប្រជាពលរដ្ឋ និងសិស្សនិស្សិតនៅតាមវិទ្យាល័យ និងមហាវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាមខាងជើងនិងវៀតកុង នៅល់ទឹកដីកម្ពុជា ដោយនាំគ្នាដើរតម្រង់ទៅកាន់រដ្ឋសភាជាតិ ស្រែកបន្ទរគ្នាជាភាសាខ្មែរ បារាំង និងអង់គ្លេសថា៖ «បរាជ័យពួកវៀតកុង វៀតណាមខាងជើង ! », «វៀតកុងត្រូវត្រលប់ទៅប្រទេសឯងវិញទៅ!»,«កម្ពុជាពុំមែនជាទឹកដីរបស់វៀតមិញទេ!» ។ នៅថ្ងៃទី១១ ខែមីនា ដដែលនោះដែរ ពួកបាតុករបានបន្តដំណើរទៅរកស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងស្ថានទូតរបស់រាជរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នវៀតណាមខាងត្បូង ហើយនាំគ្នាវាយបំផ្លិចបំផ្លាញស្ថានទូតទាំងពីរនេះខ្ទេចខ្ទីអស់។
- ព្រលឹមស្រាងៗ ថ្ងៃទី១៦ខែមីនា សិស្សនិស្សិតនៅតាមវិទ្យាល័យ និងមហាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ នាំគ្នាធ្វើបាតុកម្មដ៏ធំសម្បើមមួយទៀតនៅពីមុខរដ្ឋសភាជាតិ ស្នើសុំអោយអង្គការកំពូលនីតិបញ្ញត្តិនេះរកមុខអ្នកដែលសមគំនិតលក់ដីអោយកងទ័ពវៀតកុង វៀតណាមខាងជើង។
- ថ្ងៃទី១៧ ខែមីនា សភាពការណ៍នៅក្នុងទីក្រុងភ្នំពេញ ហាក់ចម្លែកជាងសព្វមួយដង។ ពេលរាត្រី គេឃើញមមានកងទ័ពល្បាតដោយមានរថក្រោះ រថពាសដែកនៅតាមដងផ្លូវសំខាន់ៗមួយចំនួនផង។
- ទីបំផុត នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ១៩៧០ វេលាម៉ោង៩ព្រឹក សភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្រ បានបើកប្រជុំពិសេសមួយ ដោយនៅមុខរដ្ឋសភា មានភាពស្ងប់ស្ងាត់ក៍ពិតមែន បើក្រឡេកមើលទៅបរិវេណវត្តបទុមវត្តី និង សាលសន្និសីទចតុមុខ ការដាក់ពង្រាយកងទ័ពជាច្រើន។ វាចម្លែកត្រង់ថា កម្លាំងកងរាជតម្រួត បែរជាបាត់មុខទាំងស្រុងតែម្ដង។
- នៅម៉ោងប្រហែល ១៖ ៣០នាទីថ្ងៃ ទី១៨ ខែមីនា សភាទាំងពីរបានសម្រេចបោះឆ្នោតធ្វើការដកមុខតំណែងពីសម្តេច សីហនុ ក្នុងឋានៈជាព្រះប្រមុខរដ្ឋជាឯកច្ឆ័ន្ទ ខណៈដែលសម្តេចកំពុងស្ថិតនៅឯបរទេសនៅឡើយ។
- មតិមួយចំនួនបានលើកឡើងថា មនុស្សសំខាន់ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នេះ គឺ លន់ ណុន ជាប្អូនលន់ នល់ ។ ដូច្នេះសូមប្រិយមិត្តធ្វើការសិក្សានិងពិចារណាពីហេតុការណ៍រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា និងប្រវត្តិលន់ ណុន ដូចខាងក្រោមនេះ៖
- លន់ ណុន កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៣០ នៅតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឪពុកឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន ហើយគាត់ជាកូនទី៧ក្នុងគ្រួសារដែលមានបងប្អូន១០នាក់ ។
- លន់ ណុន បានទៅសិក្សា ផ្នែកស៊ើបអង្កេតនៅប្រទេសបារាំងក្នុងសាលាឯកជនមួយ ។ ពេលត្រឡប់មកប្រទេសវិញ គាត់បានចូលបំរើការងារក្នុងអង្គភាពប៉ូលិសជាតិ ។ លុះក្រោយមកបន្ទាប់ពីបានឆ្លងកាត់សាលាយោធាខ្មែរនៅភ្នំពេញ គឺសាលានាយទាហានសកម្មជំនាន់ទី១៣ ហើយបានទទួលឋានៈជាអនុសេនីយ៍ទោ ។ បន្ទាប់មកគាត់បានប្តូរទៅធ្វើការនៅក្នុងអង្គភាពកងរាជអាវុធហត្ថ រហូតដល់ឆ្នាំ១៩៧០ ។
- សម័យសង្គមរាស្ត្រនិយម លន់ នល់ជាអ្នកឧបត្ថម្ភកាសែតក្នុងស្រុកមួយចំនួនទាំងផ្នែកការពារ ផ្នែកថវិកា និង សម្ភារៈ ។ គាត់រស់នៅក្រោមការគាំពារពីបងប្រុសរបស់គាត់ជានិច្ច សូម្បីការិយាល័យធ្វើការ និង លំនៅឋានរបស់គាត់គឺនៅក្នុងភូមិគ្រឹះតែមួយជាមួយបងប្រុសរបស់គាត់ក្បែរទំនប់ពេទ្យរុស្ស៊ី ។ ដោយហេតុនេះគាត់ទទួលបាននូវការចូលពឹងពាក់ពីមនុស្សជាច្រើននិងញឹកញាប់ឥតដាច់ ។ ប្រការនេះជាឱកាសឱ្យគាត់ប្រមូលផ្តុំពួកបញ្ញាវន្តដែលប្រឆាំងរបបរាជាធិបតេយ្យ បង្កើតបានជាក្រុមតស៊ូនយោបាយតូចៗតាំងពីពេលនោះមក ។ រហូតដល់ឆ្នាំ១៩៦៨ ក្រុមតស៊ូនយោបាយតូចៗនេះ បានកើតមានកាន់តែច្រើនឡើងៗ និង សកម្មឡើងៗ ។
- គាត់បានប្រើប្រាស់គេហដ្ឋាននៅជនបទរបស់គាត់មួយទៀតដែលស្ថិតនៅក្បែរវត្តហា ប្របមាត់ស្ទឹងកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ចំងាយប្រមាណជា២០គីឡូម៉ែត្រពីភ្នំពេញ សម្រាប់ប្រជុំសំងាត់ផ្សេងៗ ។
- លោកសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ ដែលបានអះអាងថា គាត់ធ្លាប់ជាមនុស្សស្និទ្ធនឹង លន់ ណុន ម្នាក់ដែរនោះ បានឲ្យដឹងថា៖ “នៅក្នុងអង្គប្រជុំនីមួយៗ សាមាជិកទាំងឡាយតែងតែចាប់ផ្តើមដោយការវិភាគស្ថានការណ៍ប្រទេសជាតិទាំងក្នុងប្រទេស និង លើឆាកអន្តរជាតិ ។ បន្ទាប់មកពួកគេចាប់ផ្តើមនិយាយជាហូរហែពីរឿងស្រលាញ់ជាតិ, ជាតិនិយម, លទ្ធិវាទីនិយមនៃពួកវៀតណាមខាងជើង និង វៀតកុងជាពិសេសអំពីលទ្ធិផ្តាច់ការរបស់សម្តេចសីហនុ ដែលជំរុញដោយមហេសីរបស់ព្រះអង្គ គឺអ្នកម្នាងម៉ូនិក និង ការពុករលួយដល់ឆ្អឹងនៃពួកមនុស្សដែលនៅជុំវិញអ្នកម្នាង ។ ប៉ុន្តែពេលនោះ ពួកគេមិនទាន់ដែលនិយាយដល់អំពីរឿងរាជាធិបតេយ្យឬសាធារណរដ្ឋនៅឡើយ” ។
- លោក លីវ សេង មានកំណើតជាខ្មែរកម្ពុជាក្រោម និង ជាអតីតសមាជិក CIA ម្នាក់បានកត់សំគាល់ថា “ លន់ នល់ ជាមនុស្សមិនសូវចិត្តលះប៉ុន្មានទេ ប៉ុន្តែ លន់ ណុន វិញ ទោះជាមិនសូវចេញមុខក្តី ប៉ុន្តែគាត់ជាមនុស្សដៃដល់ និង ចិត្តមុត ហើយប្រាថ្នាចង់ស្នងតំណែងបងប្រុសរបស់គាត់ទៀតផង ” ។
- លន់ ណុន មិនមែនគ្រាន់តែចង់បានអំណាចក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចនរោត្តមសីហនុ ទេ ប៉ុន្តែគាត់ត្រូវបានគេជឿថា មានបំណងបង្កើតរបបសាធារណរដ្ឋមួយនៅកម្ពុជា ជំនួសរបបរាជានិយម ។
- ព្រះអង្គម្ចាស់ សិរិមតៈ ត្រូវបាគេមើលឃើញថា ដូចជាជើងឆ្វេង និង ជើងស្តាំ ជាមួយលន់ នល់ ដោយសារគាត់ជាមិត្តនឹងគ្នាតាំងពីកុមារភាព ហើយអ្នកទាំងពីរចម្រើនវ័យធំធាត់ជាមួយគ្នាទៀតផង ។ សិរិមតៈ មានឈ្មោះជាមេធ្វើរដ្ឋប្រហារសំខាន់មួយរូប ក៍ពិតមែន តែបន្ទាប់ពីទំលាក់សម្តេចសីហនុ បានដោយជោគជ័យហើយនោះ ទ្រង់មិនឯកភាពជាមួយលន់ នល់ និង លន់ ណុន ក្នុងការបង្កើតរបបសាធារណរដ្ឋខ្មែរឡើយ ។
- ទោះយ៉ាងនេះក្តី នៅទីបំផុត របបសាធារណរដ្ឋខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០។ លីវ សេង បានបន្ថែមទៀតថា មុនរដ្ឋប្រហារ “លន់ ណុន មានមនុស្សជំនិត២រូបដែលជាទីទុកចិត្តរបស់គាត់គឺ ពលបាលត្រី គា ឃីន និង កុល ឡុងសេង ជាអ្នករងរ៉ាប់ទំនាក់ទំនងផ្សេងៗជាមួយសឺង ង៉ុកថាញ់ និង ធ្វើដំណើរបំពេញបេសកកម្មជាទៀងទាត់ទៅកាន់ខេត្តស្វាយរៀង ដែលជាប់ព្រំដែនវៀតណាមខាងត្បូង” ។
- ផ្នែកខាងសារព័ត៌មាន គាត់បានពឹងពាក់កាសែតប្រចាំថ្ងៃក្នុងស្រុកជាភាសាខ្មែរចំនួន២គឺកាសែត “ប្រយោជន៍ខ្មែរ” ដែលមាន លឿង វ៉ែន ជាចាងហ្វាង និង កាសែត “សុវណ្ណភូមិ” ដែលមានឃូនថៃ ជានាយក ។
- លោក លឿង វ៉ែន បានព្យាយាមសរសេរអត្ថបទរិះគន់សម្តេចព្រះប្រមុខរដ្ឋ ជាបន្តបន្ទាប់ចុះផ្សាយតាមកាសែត ប្រយោជន៍ខ្មែរ របស់គាត់ ខណៈកាសែតនគរធំ របស់សុទ្ធ ប៉ូលីន ជាមិត្តរបស់លន់ ណុន ក៏បានព្យាយាមសរសេរអត្ថបទរិះគន់សម្តេចព្រះប្រមុខរដ្ឋ ដូចគ្នានេះដែរ ។
- ប្រការនេះត្រូវបានគេមើលឃើញគ្រប់គ្នា និង គិតថា សិរិមតៈ និង លន់ ណុន មានការព្រមព្រៀគ្នាដើម្បីគាបព្រះប្រមុខរដ្ឋ សីហនុ ។
- លឿង វ៉ែន ត្រូវបានចាប់ដាក់ពន្ធនាគារ បន្ទាប់ពីត្រូវបានតម្រូវឱ្យបកស្រាយបំភ្លឺជាសាធារណៈ និង ផ្តល់ភស្តុតាងផ្សេងៗ នៅចំពោះព្រះភក្ត្រសម្តេចព្រះប្រមុខរដ្ឋ ទាក់ទងនឹងការចោទប្រកាន់របស់គាត់ ក្នុងឱកាសសមាជជាតិចុងក្រោយរបស់សង្គមរាស្ត្រនិយម ។
- បន្ទាប់មកមានដំណឹងថា វរៈសេនីយ៍ឯក អ៊ុំ ម៉ាណូរិន្ទ និង សូស្តែនហ្វែរណង់ដេស បានចេញបញ្ជាឱ្យចាប់ខ្លួនបញ្ញាវន្ត , សាស្ត្រាចារ្យ , គ្រូបង្រៀន,មន្ត្រីរាជការ និង យោធាចំនួន៥០០នាក់ ដែលក្នុងនោះភាគច្រើនជាមនុស្សរបស់លន់ ណុន មានជាអាទិ៍ ថោង លឹមហួង ជាដើម ។ លន់ ណុន ដែលធ្លាប់តែជាមនុស្សផ្តល់នូវការគាំពារគ្រប់យ៉ាងនោះ ពេលនោះ គាត់ក៏បានគេចខ្លួនផងដែរ ។
- ក្នុងខែកុម្ភៈ ឆ្នាំ១៩៧០ លន់ ណុន បានផ្ញើលិខិតទៅឱ្យមនុស្សរបស់គាត់ដោយបានចោទសួរពួកគេនូវសំនួរដែលគាត់បានដឹងចំលើយរួចទៅហើយនោះថា តើពួកគេត្រូវការ “ សាធារណរដ្ឋ ឬ រាជាធិបតេយ្យ” ។ លន់ ណុន ធ្លាប់និយាយប្រាប់លោកសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ ថា ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ ប្រហែលពាក់កណ្តាលអធ្រាត្រ គេនៅមិនទាន់សម្រេចថាយ៉ាងម៉េចទាំងអស់ ។ លន់ ណុន បានស្នើព្រះអង្គម្ចាស់សិរិមតៈ ប្រកាន់យកការសម្រេចព្រះទ័យផ្តើមធ្វើសកម្មភាពក្នុងការដកហូតមុខតំណែង ព្រះប្រមុខរដ្ឋពីសម្តេចសីហនុ ។ ប៉ុន្តែព្រះអង្គម្ចាស់សិរិមតៈមិនចង់ទទួលខុសត្រូវក្នុងរឿងនេះតែមួយអង្គឯងទេ ។ ព្រះអង្គរង់ចាំឱ្យឧត្តមសេនីយ៍ លន់ នល់ ធ្វើមុន ដែលទន្ទឹមនឹងនោះ លន់ នល់ ក៏រង់ចាំឱ្យព្រះអង្គព្រះអង្គម្ចាស់សិរិមតៈ ចូលប្រឡូកមុនដែរ ។
- ពេលនេះហើយដែលលន់ ណុន ដើរតួនាទីសំខាន់មួយដើម្បីសម្រួលឱ្យរដ្ឋប្រហារទំលាក់សម្តេចសីហនុ ត្រូវបានប្រតិបត្តិដោយជោគជ័យទៅបាន ។ ប្រហែលជាម៉ោង៣ទៀបភ្លឺ លន់ ណុន បានធ្វើដំណើរទៅគេហដ្ឋានរបស់ លន់ នល់ ដែលអមដំណើរដោយ ហង្ស ធុនហាក់, ឆន សុខុម និង គង់ អ៊ន ។ ពេលនោះ លន់ នល់ កំពុងលង់លក់នៅលើអង្រឹង ហេតុនោះពុំមាននរណាម្នាក់ហ៊ានដាស់គាត់ឡើយ ។ ពួកគេនៅរង់ចាំរហូតដល់ភ្លឺស្រាងៗ ។ ពេលនោះ លន់ ណុន បានដាស់បងប្រុសរបស់គាត់ដោយហៅគាត់ថា “លោកបង” ហើយគាត់បាននិយាយប្រាប់ លន់ នល់ ថា “ ព្រះអង្គម្ចាស់សិរិមតៈ បានយល់ព្រមនិងសម្រេចព្រះទ័យទំលាក់សម្តេចពីមុខតំណែងហើយ ។ ព្រះអង្គរង់ចាំតែការយល់ព្រមពីលោកបងប៉ុណ្ណោះ” ។
- លន់ នល់ បានឆ្លើយតបថា “បើមតៈ ព្រមព្រៀងទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា” ។
- តាមការពិតព្រះអង្គម្ចាស់សិរិមតៈ នៅមិនទាន់ផ្តល់នូវការយល់ព្រមរបស់ព្រះអង្គនៅឡើយទេ គឺព្រះអង្គនៅតែញញើតញញើមនិងភ័យខ្លាចជានិច្ច ។ លន់ ណុន ត្រូវតែបន្លំ និង ភូតកុហកលន់ នល់ ដើម្បីឱ្យបងរបស់គាត់សម្រេចចិត្ត ។
- លន់ ណុន បញ្ជាក់ប្រាប់លោកសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ ថា ពេលនោះបើសិនជាលោកឧត្តមសេនីយ៍ លន់ នល់ បដិសេធមិនផ្តល់ភ្លើងបៃតងឱ្យលោកតើលោកគិតធ្វើយ៉ាងណាទៅវិញ ? គាត់បានឆ្លើយថា គាត់បានគ្រោងទុកជាស្រេចដើម្បីចាប់ខ្លួនបងប្រុសរបស់គាត់និងរក្សាទុកគាត់មួយរយៈដោយរង់ចាំឱ្យផែនការត្រូវបានប្រតិបត្តិ ។
- បន្ទាប់ពីទាញយកបានការសម្រេចចិត្តពីបងប្រុសរបស់គាត់ លន់ ណុន បានធ្វើដំណើរទៅកាន់គេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ដោយមានទាហាន១ក្រុមអមការពារទៅជាមួយផង ។
- លន់ ណុន បានទូលព្រះអង្គថា បងរបស់គាត់បានសម្រេចចិត្តចាត់ការក្នុងរឿងនេះហើយ ។ ម្តងនេះសិរិមតៈ លែងចាំឱ្យគេអង្វរទៀតហើយ ហើយបានបង្គាប់ឱ្យចាប់ផ្តើមប្រតិបត្តិការដូចលន់ នល់ ដែរ ។
- ស្អែកឡើង ពោលគឺថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ១៩៧០ សភាជាតិ និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានជួប្រជុំគ្នាជាលើកទី២ដោយបិទទ្វារ រហូតដល់ម៉ោង១៣ និង ៣០ សភាទាំង២បានសម្រេចចិត្តបោះឆ្នោតទំលាក់សម្តេចនរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋជាឯកច្ឆន្ទ ៕
- ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ឧត្តមសេនីយ៍ឯក លន់ នល់ បានបិទកំពង់ផែព្រះសីហនុ លែងឲ្យដឹកជញ្ជូនអាវុធយុទ្ធភ័ណ្ឌពីប្រទេសចិន ដោយលួចលាក់យកទៅឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង ដូចមុនៗទៀត។ ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ បានផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ(វៀតណាមខាងជើង) និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង ដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ បើពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។
- ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុ បានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលមហាអមណាចទាំងពីរនេះដាក់គំនៀបលើក្រុងហាណូយ(វៀតណាមខាងជើង) និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង យួនខាងជើង ឱ្យដកកងទ័ពខ្លួនចេញពីទឹកខ្មែរវិញ ។ដោយសំអាងលើសេចក្តីប្រកាសរបស់ព្រះអង្គនេះ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ មានគោលដៅតែមួយ ពោលគឺទាមទារឲ្យកងទ័ពវៀតណាមខាងជើង និងវៀតកុង ចាកចេញពីទឹកដីកម្ពុជា ដូចគ្នា ។
- ថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ១៩៧០ នៅខេត្តស្វាយរៀង មានការបំផុសឲ្យប្រជារាស្រ្តធ្វើបាតុកម្មបណ្ដេញកងទ័ពវៀតកុង វៀតណាមខាងជើង ដែលបោះទីតាំងនៅលើទឹកដីខេត្តនេះ។ ព្រឹកថ្ងៃទី១១ មីនា ឆ្នាំ១៩៧០សិស្សនិស្សិតនិងប្រជារាស្រ្តនៅក្រុងភ្នំពេញ នាំគ្នាធ្វើបាតុកម្មវាយកម្ទេចស្ថានទូតវៀតកុង វៀតណាមខាងជើង។ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះរកមុខអ្នកលក់ទឹកដីឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង។ ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។
- ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលពេលនោះជាឧបនាយករដ្ឋមន្រ្តីទី១ ទទួលបន្ទុកមហាផ្ទៃ អប់រំ និងសម្របសម្រួលកិច្ចការសាសនា សណ្ដាប់ធ្នាប់ និងសន្ដិសុខជាតិ បានចាក់កាសែតដែលគេលួចថតពេលសម្តេចនរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំមួយ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលបានរៀបចំឲ្យមានបាតុកម្មហិង្សាវាយកម្ទេចស្ថានទូតវៀតកុង វៀតណាមខាងជើង ខុសនឹងច្បាប់អន្តរជាតិ ។
- ព្រះអង្គហៅពួកនេះថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រី លន់ នល់ នៅតែមិនប្រាកដថាសម្រេចចិត្តយ៉ាងណានៅឡើយទេ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ក៍មិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបទ្រង់នៅចាំមើលការឈានមួយជំហានមុនរបស់នាយករដ្ឋមន្ត្រី លន់ នល់ ដែលជាជំហានចុងក្រោយ ដើម្បីទម្លាក់សីហនុ ខណៈដែលនាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត ឱ្យនរណាម្នាក់ប៉ះពាល់ដល់សម្តេចសីហនុ ជាប្រមុខរដ្ឋនោះនៅឡើយ ។ប្រភពមួយដែលគួរឲ្យជឿទុកចិត្តបាន បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ វីរសេនីយ៍ត្រីលន់ ណុន ជាប្អូនរបស់ឧត្តមសេនីយ៍ឯក លន់ នល់ អមដោយ ហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បាននាំគ្នាធ្វើដំណើរទៅភូមិគ្រឹះរបស់ លន់ នល់ ទាំងកណ្ដាលអធ្រាត្រ ។
- បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមក លន់ ណុន ជាប្អូនបានសម្រេចចិត្តដាស់នាយករដ្ឋមន្ត្រី លន់ នល់ ជាបង ហើយប្រាប់ថា៖ “ លោកបង! ព្រះអង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។ សញ្ជឹងគិតមួយសន្ទុះ លន់ នល់ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។ តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បាននាំគ្នាចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ។ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។
- យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាសបែបនេះ ធ្វើឡើងតាមការស្នើសុំរបស់វរសេនីយ៍ត្រី លន់ ណុន ។ប៉ុន្តែដំណើរនៃការបង្កើតរបបសាធារណរដ្ឋនេះ ត្រូវបាន រាំងខ្ទប់ដោយព្រះអង្គម្ចាស់សិរិមតៈ ទើបនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យថាច់ ជា (ដើមកំណើតខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើមហាព្យុហយាត្រាមហាសាមគ្គីជាតិដ៏ធំមួយ “ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រុងភ្នំពេញ ដោយមាននាយករដ្ឋមន្ត្រី លន់ នល់ និងអង្គម្ចាស់សិរិមតៈ ជាអធិបតី ។
- មហាព្យុហយាត្រាមហាសាមគ្គីជាតិនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យលន់ នល់ បង្កើតរបបសាធារណរដ្ឋ ឲ្យបានឆាប់។ ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សជំនិតរបស់ព្រះអង្គនៅតែមិនព្រម ហើយព្រះអង្គម្ចាស់ បានលើកហេតុផលថា ពេលវេលាពុំទាន់មកដល់ឡើយ ហើយថាបើប្រកាសរបបសាធារណរដ្ឋនៅពេលនេះ នឹងធ្វើឱ្យខូចខាតដល់រូបភាពនៃរបបថ្មីនេះនៅលើឆាកអន្តរជាតិ និងធ្វើឱ្យចុះខ្សោយរបបនេះ នៅក្នុងសម័យប្រជុំអង្គការសហប្រជាជាតិ ឆាប់ៗខាងមុខនេះ។នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ លន់ នល់ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។ ទោះបីជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណា ក៏នៅទីបំផុតថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ របបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។
- ថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧១ លន់ នល់ត្រូវស្លាប់មួយចំហៀងខ្លួន និងត្រូវបញ្ជូនទៅព្យាបាលនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧១ រដ្ឋាភិបាលស្រោចស្រង់ជាតិត្រូវប្រកាសរំសាយ ឧត្តមសេនីយ៍ឯក លន់ នល់ ត្រូវបានតម្លើងថានន្តរសក្កិ ជាសេនាប្រមុខ ។ ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៧១ រដ្ឋាភិបាលថ្មីនៃរបបសាធារណរដ្ឋខ្មែរ ត្រូវបានបង្កើតឡើយ ដោយមានសេនាប្រមុខ លន់ នល់ ជានាយករដ្ឋមន្រ្តី និងព្រះអង្គម្ចាស់ សិរិមតៈ ជានាយករដ្ឋមន្រ្តីប្រតិភូ ទទួលបន្ទុកការពារជាតិ។ជាអកុសល របបសាធារណរដ្ឋខែ្មររបស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយ ហើយសម្ភារៈសិក ដែលជាជំនួយរបស់អាមេរិក មិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ។
- កងទ័ពរបស់លន់ នល់ ដែលគ្មានបទពិសោធ និងពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់នោះ ត្រូវកងទ័ពកុម្មុយនិស្តវៀតកុង វៀតណាមខាងជើង និងខ្មែរក្រហម វាយបំបាក់ជាបន្តបន្ទាប់ នៅទីបំផុត ទឹកដីត្រួតត្រារបស់របបសាធារណរដ្ឋខ្មែរ នៅសល់តែក្រុងភ្នំពេញ និងទីរួមខេត្តមួយចំនួនប៉ុណ្ណោះ។ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វ័រញ៉ា។ សេនាប្រមុខលន់ នល់ បានទទួលមរណភាពនៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥៕
- January 25, 2017 ទីភ្នាក់ងារ CIA ចាត់ទុកប្អូនប្រុសរបស់លោក លន់ នល់ ថាជា “មេបង្កបញ្ហា” នៅប្រទេសកម្ពុជា យោងតាមឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកពីឆ្នាំ១៩៧៣ ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះបង្ហាញថា លោក លន់ ណុន ប្អូនប្រុសរបស់ប្រធានាធិបតី លន់ នល់ នៅសម័យនោះគឺជាបុគ្គល “មានគំនិតវៀចវេរ” ដែលមិនចាប់អារម្មណ៍ភាពសុខដុមរមនា ហើយជាអ្នកទទួលខុសត្រូវភាគច្រើនចំពោះការបរាជ័យនៃរបបដឹកនាំរបស់បងប្រុសខ្លួន។
- ក្នុងចំណោមឯកសារជាង១២លានទំព័រដែលទីភ្នាក់ងារកណ្ដាលស៊ើបអង្កេត (CIA) បានចេញផ្សាយតាមប្រព័ន្ធអុីនធឺណិតកាលពីសប្ដាហ៍មុន ឯកសារមួយដែលមានឈ្មោះថា “លោក លន់ ណុន មេបង្កបញ្ហានៅកម្ពុជា” គឺជាការវាយតម្លៃរិះគន់ធ្ងន់ៗទៅលើបុរសរូបនេះ ដែលទទួលបានមុខតំណែងធំៗនៅក្នុងជួរយោធា និងរដ្ឋាភិបាលដឹកនាំដោយលោក លន់ នល់ ដែលបានទម្លាក់ព្រះអង្គម្ចាស់ នរោត្តម សីហនុ កាលពីបីឆ្នាំមុននោះ។
- ឯកសារនេះចាត់ទុកលោក លន់ ណុន ថាជាពិរុទ្ធជនដ៏សំខាន់ម្នាក់នៅក្នុងស្ថានភាពច្របូកច្របល់ និងអំពើពុករលួយដែលឆ្លុះបញ្ចាំងពីរបបសាធារណរដ្ឋខ្មែរ ដែលនៅខែមីនា ឆ្នាំ១៩៧៣ បានរងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការបះបោររបស់ពួកកុម្មុយនីស្ត ដែលក្លាយជាខ្មែរក្រហម ទោះបីជាមានការគាំទ្រពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក្ដី។
- ឯកសារដដែលបញ្ជាក់ថា “មិនដូចបងប្រុសរបស់គាត់ដែលចូលចិត្តស្ងាត់ស្ងៀម លោក លន់ ណុន គឺជាសកម្មជន ជាមនុស្សក្អេងក្អាងដែលចូលចិត្តឱ្យគេចាប់អារម្មណ៍មកលើខ្លួន។ គាត់ស្វាហាប់ ហើយមានគំនិតវៀចវេរជាមួយនឹងចរិតពូកែប្រើកលល្បិច និងល្បីខាងតក់ក្រហល់។ សម្រាប់ខ្មែរ គាត់សម្ញែងកម្លាំង និងសេចក្ដីអង់អាចមិនធម្មតារបស់គាត់ដើម្បីធ្វើឱ្យអ្នកប្រឆាំងនឹងគាត់ចុះខ្សោយ ហើយសម្រេចបំណងរបស់ខ្លួន”។
- ដោយចាប់ផ្ដើមលេចមុខនៅឆ្នាំ១៩៧៣ បន្ទាប់ពីបងប្រុសរបស់លោកមានជំងឺដាច់សរសៃឈាមខួរក្បាល លោក លន់ ណុន បានចាប់ផ្ដើមប្រើប្រាស់ឥទ្ធិពលរបស់លោកទៅលើបងប្រុសពិការរបស់ខ្លួន ហើយបានព្យាយាមបង្កឱ្យមានជម្លោះក្នុងចំណោមគូប្រឆាំងរបស់លោកនៅក្នុងរដ្ឋាភិបាល។ជាក់ស្ដែង ករណីមួយគឺព្រះអង្គម្ចាស់ ស៊ីវត្ថិ សិរិមតៈ ជាសមាជិករាជវង្សានុវង្សមួយអង្គដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទម្លាក់ព្រះអង្គម្ចាស់ នរោត្តម សីហនុ ដែលជាបងប្អូនជីដូនមួយរបស់ទ្រង់ចេញពីអំណាចនៅឆ្នាំ១៩៧០។
- ឯកសារវាយតម្លៃនេះបានបញ្ជាក់ទៀតថា “អារម្មណ៍ស្អប់ខ្ពើមគ្នារវាងលោក លន់ ណុន និងទ្រង់ សិរិមតៈបានកើតមានយ៉ាងច្បាស់នៅក្នុងជម្លោះនយោបាយរយៈពេល៣ឆ្នាំកន្លងមកនៅភ្នំពេញ។ ការដកខ្លួនរបស់ទ្រង់ សិរិមតៈ ចេញពីរដ្ឋាភិបាលនៅខែមីនា ឆ្នាំ១៩៧២ ភាគច្រើនគឺជាការរៀបចំដោយលោក លន់ ណុន ដែលបានបញ្ឆេះភាពចលាចលរបស់ក្រុមនិស្សិតតាមរយៈការផ្សាយពាក្យចចាមអារ៉ាមថា ទ្រង់ សិរិមតៈ រៀបផែនការស្ដាររាជានិយមឡើងវិញ។ ជាញឹកញាប់លោក លន់ ណុន ធ្វើឱ្យបញ្ហាគួរឱ្យបារម្ភនេះកម្រើកឡើងវិញ ហើយគាត់ប្រើវាម្ដងទៀតដើម្បីព្យាយាមរារាំងទ្រង់ សិរិមតៈ មិនឱ្យទទួលបានឋានៈជាអនុប្រធានធិបតី”។
- លោក លន់ ណុន ក៏ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ដែរថា បានរារាំងមិនឱ្យលោក សូស្តែន ហ្វឺណានដេស (Sosthene Fernandez) អគ្គមេបញ្ជាការយោធាបញ្ចប់ “ទាហានខ្មោច” ដែលប្រាក់ខែរបស់ពួកគេត្រូវបាន “មេបញ្ជាការពុករលួយ” បើកយកដាក់ហោប៉ៅ ហើយថា លោកមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យមានការស៊ើបអង្កេតលើអង្គភាពផ្ទាល់របស់លោក។
- អសមត្ថភាពរបស់លោក លន់ ណុន ក្នុងនាមជាអ្នកនយោបាយ ក៏ត្រូវបានលើកឡើងដែរនៅក្នុងរបាយការណ៍នេះ ក្នុងនោះរួមមានទាំងការព្យាយាមមិនបានសម្រេចរបស់លោកនៅក្នុងការទប់ស្កាត់ការបះបោររបស់ពួកកុម្មុយនីស្ត ដែលទីបំផុតនាំឱ្យមានខ្មែរក្រហមទម្លាក់រដ្ឋាភិបាលរបស់បងប្រុសខ្លួនចេញពីអំណាចនៅខែមេសា ឆ្នាំ១៩៧៥ផងដែរ។
- វាឆ្លុះបញ្ចាំងពីផែនការមួយ “ដែលមានលក្ខណៈបំផ្លើស និងបង្កបញ្ហាច្រើន” ដើម្បីព្យាយាមអូសទាញឱ្យចុះចូលខាងរដ្ឋាភិបាល។ ឯកសារនេះសរសេរថា “ដូចលោក លន់ នល់ ដែរ លោក លន់ ណុន ចាត់ទុកពួកបះបោរថាជាពលរដ្ឋខ្មែរយល់ខុសដែលនឹងរួបរួមគ្នាឡើងវិញនៅពេលពួកគេលែងស្ថិតក្រោមឥទ្ធិពលរបស់វៀតណាមខាងជើង។ ពួកបះបោរទំនងជាមិនចូលរួមការចរចាម៉ឺងម៉ាត់ណាមួយដែលមានវត្តមានចូលរួមរបស់លោក លន់ នល់ ឡើយ។ ជាយូរមកហើយពួកគេបានចង្អុលទៅលោកថា ជានិមិត្តរូបនៃអំពើពុករលួយក្នុងជួររដ្ឋាភិបាល”។ ឯកសារនេះបញ្ចប់ត្រឹមដាក់សំណួរថា “តើអាចទប់ស្កាត់គាត់បានទេ?”។
- របាយការណ៍នេះលើកឡើងថា “ស្ថិរភាពផ្ទៃក្នុងពិបាកទ្រាំទ្រណាស់នៅកម្ពុជា សូម្បីស្ថិតក្រោមស្ថានភាពល្អបំផុតក្ដី។ ដូចដែលទ្រង់ សីហនុ ធ្លាប់បានលើកឡើងអញ្ចឹងថា ‘វាត្រូវការមេដឹកនាំខ្លាំង ដែលធ្វើឱ្យកម្ពុជាមានភាពសុខដុមរមនា។ ជាអកុសលលោក លន់ ណុន គឺជាមនុស្សស្វាហាប់បំផុតនៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន ហើយគាត់មិនសូវចាប់អារម្មណ៍ភាពសុខដុមរមនាទេ។ បើគាត់បន្តវិធីឥតខ្វល់របស់គាត់តទៅទៀត ក្ដីសង្ឃឹមដ៏តិចតួចថានឹងមានការឯកភាពនយោបាយនៅភ្នំពេញ នឹងរលាយបាត់អស់”។
- លទ្ធភាពនៃការបញ្ជូនគាត់ចេញឱ្យទៅកាន់ “តំណែងឯកអគ្គរាជទូត” ត្រូវបានស្នើឡើង ទោះបីជាមានការលើកឡើងពីមន្ទិលថាតើលោក លន់ ណុន “ដែលកាន់តែមានជំនឿចិត្តខ្លាំងឡើង” យល់ព្រមឱ្យគេនិរទេសខ្លួនដែរឬទេ។ ឯកសារនេះព្យាករថា យ៉ាងហោចណាស់ការដកលោក លន់ ណុន ចេញក៏ជួយលើកទឹកចិត្តថ្នាក់ដឹកនាំយោធា និងស៊ីវិលជាច្រើនដែរ ហើយរក្សាក្ដីសង្ឃឹមរបស់សាធារណជនទូទៅថានឹងមានការប្រសើរឡើងនៅក្នុងការអនុវត្តជារួមរបស់រដ្ឋាភិបាល”។
- លោក លន់ ណុន បានចាកចេញពីប្រទេសកម្ពុជាប្រហែល១ខែបន្ទាប់ពីរបាយការណ៍របស់ CIA នេះត្រូវបានសរសេរដោយសារសហរដ្ឋអាមេរិកខឹងនឹងឥរិយាបថរបស់លោក ប៉ុន្តែលោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅខែកញ្ញាឆ្នាំបន្ទាប់។
- ជាអតីតមិត្តរួមថ្នាក់របស់ ប៉ុល ពត លោកមិនព្រមភៀសខ្លួនចេញពីប្រទេសជាមួយបងប្រុសរបស់លោកឡើយ នៅខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលខ្មែរក្រហមឡោមព័ទ្ធក្រុងភ្នំពេញ។
- ទីបំផុត នៅពេលពួកកុម្មុយនីស្តបានសម្រុកចូលក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា មានការភាន់ច្រឡំមួយរយៈពេលខ្លីនៅក្នុងតំបន់មួយចំនួននៃក្រុងភ្នំពេញ នៅពេលកងពលមួយដែលបំពាក់អាវុធដោយលោក លន់ ណុន បានដើរពេញផ្លូវសម្លឹងរកឱកាសដើម្បីកេងចំណេញពីការបរាជ័យរបស់រដ្ឋាភិបាលដើម្បីដណ្ដើមអំណាច។
- ទោះជាយ៉ាងណា លោកមិនបានជោគជ័យទេ ហើយលោកបានស្ថិតក្នុងចំណោមមន្ត្រីដំបូងដែលត្រូវពួកខ្មែរក្រហមប្រហារជីវិត៕ សុខុម
- 2017-03-17 អាថ៌កំបាំងកិច្ចការសម្ងាត់របស់ CIA ពាក់ព័ន្ធរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ចេញពីអំណាច, ថ្ងៃស្អែកខួបទី៤៧ឆ្នាំថ្ងៃរដ្ឋប្រហារ (ភ្នំពេញ)៖ ថ្ងៃស្អែកនេះជាថ្ងៃគម្រប់ខួបលើកទី៤៧ឆ្នាំ នៃការធ្វើរដ្ឋប្រហារ (១៨ មីនា ឆ្នាំ១៩៧០) ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ ពីសំណាក់លោកសេនាប្រមុខ លន់ នល់ និងបក្ខពួកមួយចំនួនទៀត ដែលជាដើមចមនាំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុង ភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេស រហូតឈានដល់កើតមានរបបវាលពិឃាតថែមទៀតផង។
- ការធ្វើរដ្ឋប្រហារនេះ កើតឡើងនៅអំឡុងពេលសម្តេចព្រះនរោត្តម សីហនុ កំពុងធ្វើដំណើរទៅ អឺរ៉ុប សហភាពសូវៀត និងចិន ហើយបាតុកម្មប្រឆាំង វៀតណាម ទ្រង់ទ្រាយធំជាច្រើនបានផ្ទុះឡើងនៅភ្នំពេញ។ ក្រុមបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និងវៀតកុង (រដ្ឋាភិបាល បដិវត្តន៍បណ្ដោះអាសន្ន សាធារណរដ្ឋវៀតណាមខាងត្បូង)។
- មានមនុស្ស៣រូបជាមេគំនិតនាំឱ្យមានព្រឹត្តិការណ៍១៨ ខែមីនា ឆ្នាំ១៩៧០ គឺទី១៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ, ទី២៖ ឧត្តមសេនីយ៍ ឬសេនាប្រមុខ លន់ នល់ និងទី៣៖ អ៉ិន តាំ, ដោយហេតុនេះ ទើបមនុស្សទាំង៣រូបនេះត្រូវបានគេហៅថា «មនុស្ស១៨មីនា»។
- សៀវភៅឈ្មោះសាធារណរដ្ឋខ្មែររបស់បណ្ឌិតសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បានអះអាងថា ព្រឹត្តិការណ៍រដ្ឋប្រហារកើតឡើងទៅបានដោយសារមានការសម្របសម្រួលនៃការបន្លំរបស់មនុស្សទី៤ គឺវរៈសេនីយ៍ លន់ ណុន ដែលជាប្អូនប្រុសបង្កើតរបស់ឧត្តមសេនីយ៍ លន់ នល់។ លន់ ណុន ត្រូវបានគេជឿថា ជាមនុស្សខ្ចីដៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើឱ្យរដ្ឋប្រហារមួយនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ។ លន់ ណុន បានធ្វើការជាច្រើន គឺអាចនិយាយថា ធ្វើច្រើនជាង លន់ នល់ ដែលជាបងប្រុសរបស់គាត់ និងជាមនុស្សម្នាក់ចេញមុខទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារទំលាក់សម្តេច សីហនុ ទៅទៀត។
- នៅក្នុងសម័យសង្គ្រាមនៅវៀតណាម ភ្នាក់ងារស៊ើបអង្កេតអាមេរិក CIA បានផ្តោតការយកចិត្តទុកដាក់ខ្ពស់មកលើប្រទេសកម្ពុជា ព្រោះជាប្រទេស ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ក្នុងគោលដៅប្រើប្រាស់ដែនដីនេះដើម្បីដាក់ពង្រាយទ័ព ឬទាញយកផលប្រយោជន៍ភូមិសាស្ត្រ នយោបាយ ដើម្បីវាយកម្ទេចវៀតណាមខាងជើង ដែលប្រកាន់យករបបកុម្មុយនីស្ត។ ជាអកុសល សម្តេចព្រះនរោត្ត សីហនុ ដែលពេលនោះ ទ្រង់ជាព្រះប្រមុខរដ្ឋកម្ពុជា ប្រកាន់យកនយោបាយ អព្យាក្រឹត្យ ដោយប្រកាសថា មិនបើកចំហចំពោះមហាអំណាចមួយនេះជាដាច់ខាត។
- ដោយយល់ឃើញថា មានមនុស្សម្នាក់ដែលអាចអនុញ្ញាតឱ្យកម្ពុជា បើកទ្វារទទួលអាមេរិកបាននោះគឺលោកសេនាប្រមុខ លន់ នល់ ទើបប្រទេសមហាអំណាចមួយនេះ ជួយលោកឱ្យឡើងកាន់អំណាចនៅកម្ពុជា តាមរយៈការធ្វើរដ្ឋប្រហារទម្លាក់ព្រះប្រមុខរដ្ឋ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
- ក្រោមការដឹកនាំរបស់សេនាប្រមុខ លន់ នល់ សេដ្ឋកិច្ចកម្ពុជាត្រូវធ្លាក់ចុះ ហើយភាពអត់ឃ្លានបានកើតឡើង ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំប្រទល់ ភាគខាងត្បូង ប្រឈមមុខនឹងការទម្លាក់គ្រាប់បែក ក្រោមស្នាដៃអាមេរិក ដែលមានន័យថា អាមេរិកត្រូវទទួលខុសត្រូវលើភាពវិនាសហិនហោចនេះ។ មិនតែប៉ុណ្ណោះក៏មានការចោទ ជាសំណួរថា តើ CIA ជាអ្នកត្រួសត្រាយផ្លូវសម្រាប់របបខ្មែរក្រហមមកគ្រប់គ្រងប្រទេសកម្ពុជា ឬយ៉ាងណា?
- នៅភាគខាងត្បូងប្រទេសកម្ពុជា បានរងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក វាបានធ្វើឱ្យស្ថានភាពកម្ពុជាធ្លាក់ចុះដុនដាបជាខ្លាំង ដែលជាការបង្កើតឱកាសមាសសម្រាប់ខ្មែរក្រហម ចូលមកគ្រប់គ្រងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហមបាន សម្លាប់ប្រជាពលរដ្ឋខែ្មរអស់ជិតពាក់កណ្តាល។ ប៉ុន្តែ CIA និងពិភពលោកខាងក្រៅ បែរជាមិនបានដឹងពីរបបដ៏ឃោរឃៅទាំងនេះទៅវិញ។ ទោះជាយ៉ាងណា របបសាធារណៈរដ្ឋដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ មានរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ។ ចំណែកជីវិតចុងក្រោយរបស់លោក លន់ នល់ ត្រូវបានស្លាប់នៅលើរដ្ឋហាវៃ សហរដ្ឋអាមេរិក នៅលើទឹកដីដែលជាមេខ្លោងរបស់ខ្លួន មិនបានស្លាប់នៅលើទឹកដីមាតុភូមិកម្ពុជានោះទេ។
- កម្ពុជាឆ្នាំ១៩៦៩៖ នៅក្នុងឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក បានសម្រេចទម្លាក់គ្រាប់បែក B-52 លើដែនដីកម្ពុជា សម្លាប់មនុស្សជាង៥០ម៉ឺននាក់ និងបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ក្រោមលេសថា កម្ពុជាបានផ្តល់ជម្រកសម្រាប់វៀតណាមខាងជើង។
- កម្ពុជាឆ្នាំ១៩៧០៖ សម្តេចព្រះនរោត្តម សីហនុ បានសរសេរក្នុងសៀវភៅរបស់ទ្រង់ក្នុងឆ្នាំ១៩៧៣ ថា CIA ជាអ្នកនៅពីក្រោយរដ្ឋប្រហារទម្លាក់ទ្រង់ នាខែមីនា ឆ្នាំ១៩៧០។ យ៉ាងនេះក្តី អតីតប្រធានាធិបតីអាមេរិកលោក Richard Nixon នៅតែចេញបទបញ្ជាឱ្យឈ្លានពានដែនដីកម្ពុជា ដើម្បីកំណត់ទីតាំង និងបំផ្លាញការិយាល័យរបស់វៀតណាមខាងជើង។ ក្រៅពីនេះគេហទំព័រ Wikipedia ក៏បានចោទប្រកាន់ភ្នាក់ងារ CIA ថាបានជួញដូរអាភៀន ពីដែនដីភាគខាងកើតប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩៧០ផងដែរ
- កម្ពុជាឆ្នាំ១៩៧២៖ សមាជិកសភាអាមេរិកលោក Clifford P.Case បានបង្ហាញការគាំទ្រចំពោះច្បាប់កាត់ផ្តាច់ជំនួយនានាសម្រាប់ CIA និងយោធាដែលធ្វើ ប្រតិបត្តិការនៅកម្ពុជា ដែលចូលជាធរមាននៅក្នុងខែធ្នូ ឆ្នាំ១៩៧២។
- កម្ពុជា ឆ្នាំ១៩៨២៖ ក្នុងខែធ្នូ ឆ្នាំ១៩៧៨ រយៈពេលបីឆ្នាំកន្លះបន្ទាប់ពីការដកទ័ពអាមេរិកពីតំបន់ឥណ្ឌូចិន ប្រទេសវៀតណាម បានវាយលុកកម្ពុជា ដើម្បីបញ្ចប់របប ប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងឆ្នាំ១៩៨២ រដ្ឋាភិបាលរបស់លោក Reagan បានបញ្ជូនជំនួយដល់ក្រុមប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលមិនមែនជាពួកកុម្មុយនីស្ត ដើម្បីវាយប្រឆាំង នឹងប្រទេសវៀតណាម។ យ៉ាងនេះក្តីមានការលើកឡើងថា ជំនួយទាំងនោះមួយចំនួនបែរ ជាធ្លាក់ទៅក្នុងដៃខ្មែរក្រហមទៅវិញ។ សូមរំលឹកថា យោធាវៀតណាម បានដកចេញពីប្រទេសកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៨៩។
- យោងតាមឯកសារបានឲ្យដឹងថា នៅថ្ងៃបន្ទាប់ ១៨មីនា ពួកកងទ័ពបានប្រមូលផ្ដុំនៅទីតាំងជុំវិញរាជធានី ហើយការជជែកតទល់ត្រូវបានប្រារព្ធ ឡើងនៅខាងក្នុងរដ្ឋសភាក្រោមការដឹកនាំរបស់ អ៉ិន-តាំ។ សមាជិកម្នាក់នៃសភានេះលោក គឹម-ផុន បានចេញមុខប្រឆាំង (ក្រោយមកត្រូវគេសម្លាប់ នៅកំពង់ចាម)។ អ្នកនៅសេសសល់នៅក្នុងសភា បានបោះឆ្នោតជាឯកច្ឆន្ចដើម្បីយកមាត្រា១២២ នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដីទុកចិត្តពីសម្តេចព្រះនរោត្តម សីហនុ។ លន់-នល់ បានកាន់កាប់អំណាចប្រមុខរដ្ឋជាបណ្ដោះអាសន្ន កាលនោះតំណែងរដ្ឋសភា ត្រូវបានកាន់ដោយប្រធានមហាសន្និបាត ឆេង-ហេង៕
- លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នៅខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន។ ឪពុករបស់គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន គាត់ ជាកូនទី២ ក្នុងគ្រួសារ ដែលមានបងប្អូន ១០នាក់ ក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្សមានតួនាទី សំខាន់ក្នុងប្រវត្តិ សាស្ត្រនយោ បាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើរដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និងការបង្កើត របបសាធារណរដ្ឋខ្មែរ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និងខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង។ លន់ នល់ ទទួលបានការអប់រំនៅសាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបានចូលសិក្សានៅ សាលាយោធាកម្ពុជា។
- ភ្នំពេញជារដ្ឋធានីនៃប្រទេសកម្ពុជា ផ្លូវជាតិលេខ១ចងភ្ជាប់រដ្ឋធានីភ្នំពេញទៅរដ្ឋធានីព្រៃនគរ (សៃហ្កុង – ក្រុងហូជីមិញ)។ ផ្លូវជាតិលេខ៥ចងភ្ជាប់រដ្ឋធានីភ្នំពេញទៅស្រុកអូរជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ពោធិសាត់ និងបាត់ដំបង។ នៅខាងកើតរដ្ឋធានីភ្នំពេញមានទន្លេមួយយ៉ាងធំ ហៅថា ទន្លេបួនមុខ (ទន្លេចតុមុខ)។ កប៉ាល់តូចល្មមអាចបើកបរជាហូរហែរ។ រហូតដល់ឆ្នាំ១៩៧៥ ភ្នំពេញជារដ្ឋធានីរៀបចំទាន់សម័យទំនើប មានប្រជាជនចំនួន៦០ម៉ឺននាក់ ភាគច្រើនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
- ក្នុងរយៈ៥ឆ្នាំ ដោយសារសង្គ្រាម រាស្ត្រខ្មែរអ្នកស្រែចំការភ័យខ្លាច ក៏នាំគ្រួសាររត់ចូលកាន់ទីក្រុងភ្នំពេញយ៉ាងច្រើនលើសលុប។ នៅឆ្នាំ១៩៧៥ ប្រជាជនមានចំនួនជាង៣លាននាក់។ វិបត្តិនៃស្បៀងអាហារបានចោទឡើងគួរអោយបារម្ភក្រៃលែង។ សហរដ្ឋអាមេរិកជួយផ្ដល់ជំនួយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគមានចំនួនពី៣ទៅ៤ម៉ឺនតោនក្នុងមួយខែ។
- ពីរឬបីថ្ងៃមុនព្រឹត្តិការណ៍១៧មេសា១៩៧៥ អ្នកស្រុកក្នុងរដ្ឋធានីភ្នំពេញទាំងអស់មានការជ្រួលច្របល់ ភ័យតក់ស្លុត អស់សង្ឃឹម ព្រោះបានទទួលព័ត៌មានដ៏ច្បាស់ការណ៍មកថា លោកសេនាប្រមុខ លន់ នល់ បានចាកចេញពីប្រទេសខ្មែរទៅហើយ។ កិច្ចការរដ្ឋទាំងមូលត្រូវធ្លាក់ក្នុងកណ្ដាប់ដៃពួកនាម៉ឺនដែលភាគច្រើនជាអ្នកពុករលួយ និងខ្វះសមត្ថភាព។
- ពេលនោះខ្មាំងបាញ់កាំភ្លើងបំផ្លោងស្រោចលើរដ្ឋធានីដូចរន្ទះ អ្នកស្រុកអន្ទះសារចង់ដឹងលទ្ធផលនៃការពិភាគ្សារវាងសាធារណៈរដ្ឋកម្ពុជា និងសម្ដេចសីហនុនិងលោកខៀវសំផន។ ស្រាប់តែនៅថ្ងៃទី១៧មេសា១៩៧៥ ម៉ោង៧កន្លះមានដំណឹងបន្តមកទៀតថា មានចៅ ហ្វាយថ្មីចូលមកគ្រប់គ្រងប្រទេសកម្ពុជាហើយ … គ្រប់ៗរូបយល់ច្រលំស្មានថាកិច្ចចរចារបានសម្រេចដោយថ្វាយអំណាចដល់សម្ដេចឪ លោកអាចយាងត្រឡប់មកគ្រប់គ្រងរាស្ត្រខ្មែរឡើងវិញហើយ! … ប្រសើរណាស់ៗ! … ។
- ពេលនោះប្រជាជនខ្មែរអន្ទះសារ អង្គុយមិននឹង ភ័យផង អរផង ព្រោះមិនដឹងថាដំណឹងនេះពិត ឬមិនពិត។ កំពុងមើលផ្លូវសម្ដេចឪ ស្រាប់តែមានការត្រេកអរដោយក្រឡេកឃើញមនុស្សម្នាក់មុខមូលមាំ ស្លៀកពាក់ខ្មៅ គ្មានអាវុធ ដើរមុខគេយ៉ាងស្វាហាប់ មានយុវជនក្មេងៗចំនួនជាង២រយនាក់ស្លៀកពាក់ខ្មៅ គ្មានអាវុធ ដើរតាមក្រោយហែរជាក្បួនលើចិញ្ចើមថ្នល់តម្រង់ទៅកាន់សណ្ឋាគារ «ឡឺភ្នំ» ដែលមានកងទ័ពរថក្រោះជាច្រើនរយនាក់ត្រៀមខ្លួនទប់ទល់នឹងខ្មាំង។ កងទ័ពរថក្រោះក្រឡេកឃើញមនុស្សចម្លែកមកដល់ ក៏លោតចុះពីរថក្រោះ រត់ស្រមកជួបជជែកគ្នា មួយសន្ទុះ ស្រាប់តែលោតអោបគ្នាបង្ហាញនូវសេចក្ដីត្រេកអរជាអនេកដោយជឿតាមសម្ដីអ្នកក្លាហាននេះប្រាប់ថា «សង្គ្រាមចប់ត្រឹមនេះហើយ»។
- មនុស្សចម្លែកក៏ឡើងលើរថក្រោះមួយគ្រឿង លើកដៃធ្វើសញ្ញាចេញបញ្ជាអោយដឹកនាំគាត់ទៅកាន់ទីក្រុងភ្នំពេញ រួចទៅកាន់គ្រប់ទីកន្លែងដែលមានទ័ពយ៉ាងច្រើនដាក់ខ្សែត្រៀមរៀបចំទប់ទល់នឹងខ្មាំង។ ពេលទៅដល់ ឯងគ្មានអាវុធ រួចលើកដៃជាសញ្ញាបញ្ជាអោយកងទ័ពទាំងអស់ដាក់អាវុធ។
- ចំណែកប្រជាជនខ្មែរនិងបរទេសដែលបានឃើញមនុស្សជាង២០០នាក់ដ៏ក្លាហានដើរចូលសមរភូមិគ្មានអាវុធយ៉ាងនេះ មានភាគច្រើនស្មានថាជាគណប្រតិភូរបស់សម្ដេចឪ ឬខ្មែរក្រហមចូលមកចរចារជាមួយនាម៉ឺនបន្តអំណាចពីលោក លន់ នល់ ។ល។
- កំពុងសម្លឹងភ្លឹកនឹកស្មានៗយ៉ាងនេះ… ពេលជាមួយគ្នាស្រាប់តែឃើញមានឡានហ្ស៊ីប២គ្រឿងបរយឺតៗ មានមេខ្មែរក្រហម៨នាក់ជិះក្នុងឡាននោះ។ ឡាននោះមានដោតទង់ពណ៌ក្រហមនិងខៀវមានរូបខ្វែងជើងក្អែកនៅពីលើ។ មានយោធាខ្មែរក្រហមក្មេងៗអាយុមិនលើសពី១៥ឆ្នាំចំនួន៣០០នាក់ ស្លៀកពាក់ខ្មៅ ពាក់ស្បែកជើងធ្វើពីកៅស៊ូកង់ឡានតាមហូជីមិញ។ ជុំវិញចង្កេះ មានព្យួរគ្រាប់បែកចិនរណេងរណោងធុន B40, AK47 ពាក់ឈៀងគ្រាប់កាំភ្លើងពេញដើមទ្រូង។ ពួកយោធាក្មេងៗនេះដើរតាមក្រោយឡានហ្ស៊ីប២គ្រឿងនោះចូលមកយ៉ាងស្ងប់ស្ងៀមមើលទៅដូចជាអស់កម្លាំងណាស់ទៅហើយ។ ក្រុមនេះខុសស្រឡះពីក្រុមមុន។ ដូច្នេះ ដើក្រុមមុននោះចេញមកពីប្រភពណា? ពីមជ្ឈដ្ឋានណា?
- ក្រោយបន្តិចមកទើបបានទទួលព័ត៌មានថា មនុស្សក្លាហានដ៏ចម្លែកនោះគឺលោកឧត្តមសេនីយ៍ ហែម កេតតារា ជាកូនរបស់លោក ហែម កេតសាណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកឧត្តមសេនីយ៍ ហែម កេតតារា ធ្វើតាមបញ្ជារបស់លោក លន់ ណុន ប្អូនប្រុសបង្កើតរបស់លោក លន់ នល់ ដើរបញ្ជាអោយទាហានគ្រប់ៗសមរភូមិដាក់អាវុធ ព្រមទាំងនិយាយតែឃ្លាដដែលៗថា សង្រ្គាមចប់ហើយៗ ! …
- ក្រុមលោក លន់ ណុន លៃលករេអោយទាន់ខ្យល់មួយរយៈសិន។ ប៉ុន្តែគួរអោយស្ដាយណាស់ដែលអស់លោកទាំងនេះមិនបានរៀនសូត្រខាងផ្នែកសង្គ្រាមអោយដឹងទាល់តែសោះថា អ្នកឈ្នះពេលនេះជាក្រុមអាថ៌កំបាំង វាកញ្ឆក់យកជ័យជំនះ វាពួនលាក់ខ្លួនក្រោយឈ្មោះអង្គការអនាមិក ប្រើយីហោខ្មែរក្រហមនោះទេ។
- ម៉ោង១០កន្លះថ្ងៃដដែល លោក ហែម កេតតារា និងយុវជនជាង២០០នាក់មកដល់ក្រសួងឃោសនាការមុនគេបង្អស់។ លោកឆ្លេឆ្លាដោយចាត់ទុកខ្លួនឯងថាជាមេបញ្ជាការ ដោយយល់ច្រលំយ៉ាងធ្ងន់ទៅលើពួកខ្មែរក្រហមទាំងនោះថាជាមនុស្សព្រៃ មិនចេះដល់ក្រុមអញទេ! ពេលនេះក្រុមអញយកគាប់យកគួររេអោយទាន់ខ្យល់មួយគ្រាសិន… ពាក្យចាស់តែងតែដំណាលថា «ចេះឯងអោយក្រែងចេះគេ!»។
- នៅថ្ងៃទី១៧មេសានេះ វិទ្យុកម្ពុជាសម្ងំស្ងៀមឈឹងតាំងពីព្រលឹម លុះដល់ម៉ោង១០ទើបលឺសម្លេងសម្ដេចព្រះសង្ឃរាជ ហួត តាត ផ្សាយអំពាវនាវសុំអោយរាស្ត្រខ្មែរទូទាំងប្រទេសតាំងចិត្តអោយស្ងប់ស្ងៀមនៅផ្ទះរៀងៗខ្លួន សង្គ្រាមចប់ត្រឹមហ្នឹងហើយ យើងត្រូវតែបញ្ឈប់ការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ។ល។
- មួយសន្ទុះទើបលឺសម្លេងលោកឧត្តមសេនីយ៍ ម៉ី ស៊ីចន ជានាយការិយាល័យទី៣នៃអគ្គរបញ្ជាការកងទ័ពខ្មែរថ្លែងបញ្ជាបង្គាប់ទៅកងទ័ពគ្រប់ផ្នែកអោយដាក់អាវុធចុះ ព្រោះការចរចារបានបញ្ចប់សង្គ្រាមត្រឹមនេះហើយ។ ចំណែករាស្ត្រអ្នកស្រែចម្ការអាចវិលត្រឡប់ទៅកាន់ភូមិស្រុក ទីលំនៅប្រកបការងារធ្វើស្រែចម្ការឡើងវិញដូចពីដើម។
- ម៉ោង២រសៀលថ្ងៃដដែល វិទ្យុចាប់ផ្សាយបោកបញ្ឆោតទាហាន និងរដ្ឋមន្ត្រីគ្រប់ៗក្រសួងដែលមានជាអាទិ៍ដូចតទៅ៖
- ទីនេះវិទ្យុផ្សាយសម្លេងរណសិរ្សរួបរួមជាតិខ្មែរ យើងខ្ញុំនៅរង់ចាំមិត្តៗក្នុងមន្ទីររដ្ឋមន្ត្រីក្រសួងឃោសនាការ … នៅជាមួយយើងមានសម្ដេចព្រះសង្ឃរាជ ហួត តាត លោក ម៉ី ស៊ីចន លោក លន់ ណុន លោក ហែម កេតតារា យើងសួមអញ្ជើញរដ្ឋមន្ត្រីគ្រប់ៗក្រសួង ឧត្តមសេនីយ៍ទាំងអស់មកជួបយើងជាបន្ទាន់បំផុតដើម្បីជួយយើងរៀបចំកសាងជាតិ»។
- លឺដូច្នេះភ្លាម នាម៉ឺនចំនួនជាង៤០០នាក់ដែលខ្វះការពិចារណាដោយមោហ៍បាំងនោះ មានទឹកមុខញញឹមត្រេកអរជាក្រៃលែង ក៏ស្លៀកពាក់ជាឯកសណ្ឋានយ៉ាងស្អាតទៅកាន់រដ្ឋមន្ត្រីក្រសួងឃោសនាការភ្លាម ដោយគ្មាននរណាចាប់នឹកភ្នកថាគេកំពុងតែចាញ់បោកខ្មាំងនោះទេ។ ក្នុងចំណោម៤០០នាក់នោះ មានលោកឧត្តមសេនីយ៍ ឈឹម ឈួន, លន់ ណុន, ប៉ូលលី តៃសួន, លីតៃសួន អែមេ, ម៉ី ស៊ីចន ជាដើម ស្លៀកពាក់សមតាមយសសក្ដិស្អាតៗ លើកលែងតែលោក ហែម កេតតារា និងយុវជនក្មេងៗជាង២០០នាក់ចេញ ដែលស្លៀកពាក់ខ្មៅ។
- ចំណែកលោក ឡុង បូរ៉េត រដ្ឋមន្ត្រីទី១មកដល់យឺតជាងគេ។ លោកចំណាយពេលអស់ជិតមួយថ្ងៃទើបបានសម្រេច ព្រោះយោធាខ្មែរក្រហមក្មេងៗយាមយ៉ាងហ្មត់ចត់ឃាត់ឃាំងមិនអោយលោកដើរទៅកាន់ក្រសួងឃោសនាការ។ លោកអស់សង្ឃឹម ខំទាក់ទងទម្រាំមានគេបើកឡានហ្ស៊ីបមកទទួលលោក។ លុះលោកមកដល់ក្រសួងឃោសនាការម៉ោងប្រហែល៥រសៀលចំលើពេលដែលវិទ្យុផ្សាយសម្លេងត្រង់ពាក្យ១ឃ្លាដែលនិយាយថា៖ «យើងឈ្នះដោយសារកងកម្លាំងប្រដាប់អាវុធស្នេហាជាតិកម្ពុជា គឺយើងឈ្នះដោយអាវុធ តែមិនមែនដោយចរចារទេ!»។ លោក ឡុង បូរ៉េតលឺដូច្នេះក៏ធ្លាក់ថ្លើមក្ដុក វិះតែដួលសន្លប់ «ឱ! ខ្មែរអាយ៉ងយួនទេតើ» លោកក៏ដើរទៅចាប់ដៃអស់លោកវីរជនគ្រប់ៗគ្នានៅទីនោះ។ ពេលទៅចាប់ដៃលោកឧត្តមសេនីយ៍ ហែម កេតតារា ជាចុងក្រោយបង្អស់ លោកទាំងពីរកាន់ដៃគ្នាយ៉ាងមាំ សម្លឹងមុខគ្នាយ៉ាងយូរនៅស្ងៀមគ្រាន់តែបង្ហាញសភាពខាងក្រៅអោយយល់ថា «អញក៏ឆ្កួត ឯងក៏ឆ្កួត មិនគួរអីឯងដើរបញ្ជាអោយទាហានដាក់អាវុធចុះមុនច្បាំងយ៉ាងនេះឡើយ !!!» ។ល។
- ប្រហែលម៉ោង៧ល្ងាច តំណាងរបស់អង្គការដឹកនាំឧត្តមសេនីយ៍ រដ្ឋមន្ត្រី ព្រមទាំងនិស្សិត២រយនាក់ទៅជួបអង្គការ គឺនាំយកទៅបាញ់សម្លាប់ចោលខ្ទេច។
- (សុំបើករង្វង់ក្រចកបន្តិច មុនពេលដែលប្រទេសខ្មែរត្រូវធ្លាក់វិនាសហិនហោច ៣-៤ថ្ងៃ លោក ឡុង បូរ៉េត ធ្វើដំណើរទៅកាន់ប្រទេស ហ្វីលីពីន ជួបលោកសេនាប្រមុខ លន់ នល់ ដើម្បីសុំដំបូន្មាន និងយោបល់។ ពេលលោកវិលត្រឡប់មកកាន់រដ្ឋធានីភ្នំពេញវិញ ចំពេលព្រឹកថ្ងៃទី ១២-៤-១៩៧៥ គឺជាថ្ងៃដែលលោកឯកអគ្គរដ្ឋទូត យ៉ុនខាន់ថឺឌីន មកអញ្ជើញលោកឡើងកប៉ាល់ហោះភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកមួយរយៈសិន។ លោកប្រកែកមិនព្រមទៅ ហើយព្រមទាំងឆ្លើយវិញថា៖ «ខ្ញុំមិនមែនជាភតិការីទេ»។ ដូច្នេះកន្លែងដែលទុកជូនលោក ឡុង បូរ៉េត នោះក៏ត្រូវបានទៅលោក សូ ខាំខូយ ដែលមានវាសនាចាកចេញផុតពីគ្រោះថ្នាក់ហើយសំណាក់នៅសហរដ្ឋអាមេរិករហូតដល់សព្វថ្ងៃនេះ)។
- មើលចុះ លោក ឡុង បូរ៉េត ជានាយករដ្ឋមន្ត្រីទីមួយ ជាអ្នកតែងតាំងគណកម្មាធិការពិសេសដើម្បីចរចាររកផ្លូវបញ្ចប់សង្គ្រាមនៅស្រុកខ្មែរ មើលចុះអស់លោកឧត្តមសេនីយ៍ខ្លះគ្មានយល់អ្វីទាំងអស់ពីរឿងសង្គ្រាមក្នុងប្រទេសខ្មែរ។ គ្រប់ៗគ្នាបណ្ដោយខ្លួនអោយចាញ់បោកខ្មាំងធ្ងន់ជាងធ្ងន់ សឹងរកពាក្យខ្មែរសរសេរគ្មានបណ្ដោយខ្លួនអោយខ្មាំងប្រមូលយកទៅបាញ់សម្លាប់ចោលបានយ៉ាងងាយដូចបេះផ្លែពុទ្រាទុំ។
- ឱទេវតាអើយ! គួរអាសូរដល់រាស្ត្រខ្មែរកើតចំជំនាន់នេះណាស់ តើវាសនាក្លាយជាអ្វីទៅ? មើលចុះ! នៅថ្ងៃទី១៧-៤-៧៥ វេលាម៉ោង៤រសៀលមានឡានហ្ស៊ីបជាច្រើនគ្រឿងដាក់ឧគ្ឃោសនសព្ទ បើកបរពីកន្លែងមួយទៅកន្លែងមួយទៀតពាសពេញរដ្ឋធានី ផ្សាយជាដំណឹងតាមបញ្ជាដ៏ដាច់ណាត់របស់អង្គការ ដេញប្រជាជនទាំងអស់អោយចេញពីរដ្ឋធានីក្នុងរយៈ២៤ម៉ោងដោយយកលេសថាអាមេរិកាំងនឹងចូលមកទម្លាក់គ្រាប់បែកក្នុងពេលឆាប់ៗនេះ …។
- កាជម្លៀសប្រជាជនដោយបង្ខំនៅថ្ងៃទិ១៧មេសា១៩៧៥ នៅពេលនោះប្រជាជនជិត៣លាននាក់ត្រូវតែថយចេញពីរដ្ឋធានីដ៏ធំធេង ចោលទ្រព្យសម្បត្តិដ៏ច្រើនមហិមាគ្មានពាក្យតវ៉ាឡើយ។ អ្នកខ្លះពរកូនតូច ដឹកដៃកូនបន្ទាប់ មានតែកូនសំពាយនៅលើខ្នង។ អ្នកខ្លះសែងមនុស្សចាស់ជរា សែងប្រពន្ធទើបនឹងសម្រាលកូនហើយនៅថ្មីៗ សែងប្រពន្ធកំពុងតែឈឺពោះបម្រុងនឹងសម្រាលបុត្រ ។ល។ អ្នកមានរថយន្តក៏រៀបចំទ្រព្យសម្បត្តិដ៏ចាំបាច់ដាក់ក្នុងរថយន្តរួចនាំប្រពន្ធកូនរុញ… ព្រោះផ្លូវចង្អៀតមិនអាចបើកបាន… ចំណែកថៅកែមាសពេជ្រខ្លះៗ ដោយបន្ទាន់ខ្លាំងពេក ក៏កើបមាសពេជ្របញ្ច្រកក្នុងធុងទឹកឡានរួចនាំប្រពន្ធកូនរុញចេញពីហាងទៅ។ ប៉ុន្តែឡានទាំងអស់នោះមិនទាន់ចេញផុតពីរដ្ឋធានីភ្នំពេញផងក៏ត្រូវក្រុមយោធាក្មេងៗភ្ជង់កាំភ្លើងស្នើយកឡានទុកអោយអង្គការទាំងអស់។
- លុះយប់មកដល់ ប្រជាជនទាំង៣លាននាក់នោះត្រូវតែដេកផ្ទាល់ដី កណ្ដាលវាលស្រែ អត់បាយ អត់ទឹកចម្ងាយពីរដ្ឋធានីត្រឹមតែពី១ទៅ៣គីឡូម៉ែត្រតែប៉ុណ្ណោះ ដោយសារតែចំនួនមនុស្សច្រើនពេកដើរមិនបានលឿនទៅមុខទេ។ គ្រប់ៗរូបគាំងមាត់រកពាក្យថ្ងូរគ្មាន… ក្នុងពេលដើរពពាក់ពពូនគ្មានទីដៅនេះ មានបងប្អូនខ្មែរខ្លះត្រូវព្រាត់ប្រាសប្ដីប្រពន្ធកូនរហូតដល់សព្វថ្ងៃនេះ។ ឆ្លៀត «ឱកាសដ៏ល្អនេះ» អង្គការអនុវត្តកលល្បិចដ៏ខ្មៅក្រខ្វក់ដោយបោករដ្ឋមន្ត្រី នាយទាហាន និងនាម៉ឺនធំៗចាក់អោយចំចំណុចខ្សោយរបស់លោកទាំងអស់ដែលអង្គុយរេចាំតាមខ្យល់។
- មើលចុះ! ព្រលឹមថ្ងៃទី១៩មេសា ឃើញមានប្រកាសបិទព្រោងព្រាតលើបន្ទះក្ដារពណ៌ខ្មៅចងព្យួរជាប់នឹងដើមឈើសឹងគ្រប់ទីកន្លែងនៅជុំវិញរដ្ឋធានីដែលមានសេចក្ដីជាអាទិ៍ថា៖ «អង្គការសូមអញ្ជើញនាយទាហានពីអនុសេនីយ៍ត្រីឡើងទៅ សូមអញ្ជើញរដ្ឋមន្ត្រីគ្រប់ៗក្រសួងចូលមកចុះឈ្មោះនៅទីនេះ ដើម្បីចូលកាន់រដ្ឋធានីភ្នំពេញវិញ ដើម្បីជួយរៀបចំកសាងជាតិ»។ នៅពេលនោះអស់លោកធំៗភាគច្រើនត្រូវធ្លាក់ក្នុងអន្ទាក់អង្គការដោយយល់ច្រឡំយ៉ាងធ្ងន់ថាខ្មែរក្រហមដែលជាមនុស្សព្រៃ ល្ងង់ខ្លៅ ឥតតម្រិះវិជ្ជា មេចក៏មិនត្រូវការអញ? ត្រូវចំចំណុចខ្សោយយ៉ាងនេះ ក៏បបួលគ្នារត់ប្រញ៉ាយទៅតម្រៀបជួរសុំចុះឈ្មោះ ប្រាប់ពីអតីតមុខងាររបស់ខ្លួនដោយត្រង់ៗដើម្បីឆាប់អោយបានគេដឹកចូលទៅកាន់រដ្ឋធានីវិញនឹងអាលបានកាន់មុខតំណែងដូចពីដើម ចៀសវាងការដេកហាលភ្លៀង ហាលថ្ងៃដូច្នេះ វេទនាណាស់។ លោកណាចុះឈ្មោះរួចអង្គការផ្ដល់អង្ករម្ហូបអោយគ្រប់គ្រាន់ភ្លាម។ អង្គការអនុវត្តកលល្បិចរបៀបនេះតែពីរ បីថ្ងៃអាចបោកប្រមូលពួកនាយទាហាន រដ្ឋមន្ត្រីនានា និងនាម៉ឺនខ្មែរដែលអង្គុយរង់ចាំរេតាមខ្យល់នោះដឹកនាំយកទៅបាញ់សម្លាប់ចោលខ្ទេចបានយ៉ាងងាយ ត្រូវស្លាប់យ៉ាងច្រើនឥតគណនា។ គេបានឃើញអស់លោកខ្លះៗ ដូចជាលោក អម្រុង អ្នកនាំពាក្យរដ្ឋាភិបាល អស់លោកវរសេនីយ៍ លី តេក, កៅ អុល និង នាង សន។ លោកវរសេនីយ៍ទោ ញង ច័ន្ទសាវ៉ាត និង ស៊ី តេក មេធាវី ស៊ី សាចែ លោកឧត្តមសេនីយ៍ ឆាយ ឡាយ, ប៉ែន តារា លោក ទេព ឈីវខេង រដ្ឋមន្ត្រីក្រសួងឃោសនាការ លោក ប៉ាន់ សុធី អតីតរដ្ឋមន្ត្រីទីមួយ លោក លី ធានឡាយ អតីតរដ្ឋអាជ្ញារ លោក ហង្ស ធុនហាក់ លោក អ៊ុក យុន និង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ដួងជីវិន។
- នៅថ្ងៃទី១៧មេសា វេលាម៉ោង១០ អង្គការចេញបញ្ជាអោយនាំប្រជាជនខ្មែរដែលសំណាក់នៅស្ថានទូតបារាំងចំនួន៨០០នាក់ យកចេញទៅដាក់ក្នុងបរិវេណកីឡាដ្ឋាន ឡំប៊ែរ ដែលមានចម្ងាយ ២០០ម៉ែត្រពីស្ថានទូត។ ក្នុងចំណោម៨០០នាក់នេះ ភាគច្រើនមានរដ្ឋមន្ត្រី វិស្វករ នាយទាហាន។ វាបញ្ជាអោយធ្វើប្រវត្តិរូប រួចបំបែកអោយទៅតាមផ្នែកៗ។ មានគេបានឃើញ និងបានស្គាល់ដូចជា លោកវរសេនីយ៍ទោ អ៊ី ប៊ុនសួរ លោកមេបញ្ជាការ តាន់ ជា មន្ត្រីជាន់ខ្ពស់ដូចជាលោក ឌី បែលឡុង លោក ឌី បែលឡែន និងលោក ផ្លែក ភឿន ជាដើម។ វាដឹកនាំអ្នកទាំងអស់នេះជាបន្តៗយកទៅបាញ់សម្លាប់ចោលទាំងអស់។
- នៅថ្ងៃទី១៩មេសាវេលាម៉ោង៣រសៀល តំណាងរបស់អង្គការចូលមកកាន់ស្ថានទូតបារាំងចាប់លោក អ៊ឹង ប៊ុនហោ ប្រធានរដ្ឋសភា លោក លឿង ណាល់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទ្រង់ស៊ីសុវត្ថិ សិរិមតៈ, ម៉ម លាវ ជាមហេសីមួយរបស់សម្ដេចសីហនុ។ ទ្រង់និងលោកទាំងអស់មានឬកពារថ្លៃថ្នូរចាប់ដៃសុំលា និងថ្លែងអំណរគុណដល់បុគ្គលិកស្ថានទូតបារាំងទាំងអស់ដែលបានយល់ព្រមអោយក្រុមខ្លួនសំណាក់នៅក្នុងស្ថានទូតមួយរយៈរួចបណ្ដើរគ្នាចេញទៅប្រគល់ខ្លួនអោយតំណាងអង្គការដែលមានឡានហ្ស៊ីបមួយគ្រឿង និងឡានហ្សេអឹមសេមួយគ្រឿងចតឈប់រង់ចាំនៅមាត់ទ្វារខាងក្រៅ ។ល។
- ពេលនោះ លោកកុងស៊ុលរងបារាំងឈ្មោះ ឌីរ៉ាក់ ក៏បានជូនដំណើរវីរជនទាំងនោះដល់ក្លោងទ្វារស្ថានទូត។ លោកមិនអាចទប់នូវមនោសញ្ចេតនារបស់លោកបានទេ។ មន្ទីរពេទ្យព្រះកេតុមាលាជាមន្ទីរពេទ្យមួយដ៏ធំនៅរដ្ឋធានិភ្នំពេញនៅឆ្នាំ១៩៧៥ មានអ្នកជម្ងឺធ្ងន់ជាង២ម៉ឺននាក់ ជាពិសេសអ្នកជម្ងឺធ្ងន់ដែលបណ្ដាលមកពីសង្គ្រាម។ នៅថ្ងៃទី១៧មេសា អង្គការចេញបញ្ជាដាច់ណាត់ដោយបង្ខំដេងញអ្នកជម្ងឺទាំងអស់អោយចេញពីមន្ទីរពេទ្យភ្លាម។ អ្នករបួសធ្ងន់ៗជាច្រើនពាន់ អ្នកកាន់ឈើច្រត់ទប់ខ្លួនដើរដោយវេទនា អ្នកខ្លះបានបងប្អូនគ្រាបណ្ដើរចេញ អ្នកដែលនៅសន្លប់មិនទាន់ដឹងខ្លួនមានបងប្អូនរុញគ្រែនាំចេញពីពេទ្យ។ ប៉ុន្តែយើងមិនអាចភ្លេចបាននូវអ្នកពិការឥតដៃឥតជើងគ្មានបងប្អូនជួយ ដែលវារដូចសត្វជន្លេនដែលត្រូវគេកាត់ជាពីរ ឬបីកំណាត់តើវាយ៉ាងមេចទៅវិញ?
- យើងគួរនឹកឃើញហើយសួរថា តើនៅមានជនពិការដូចនេះប៉ុន្មាននាក់ទៀតពេញផ្ទៃស្រុកខ្មែរដែលត្រូវរងទុក្ខវេទនាដោយសារអង្គការនៅពេលនោះ? នៅរដ្ឋធានីភ្នំពេញ កងទ័ពដែលមិនរេតាមខ្យល់គឺទ័ពម៉ាយហ្វ័ក្ស ដែលជាអតីតកងទ័ពខ្មែរសេរី។ កងទ័ពខ្មែរសេរីមានការអប់រំយ៉ាងហ្មត់ចត់។ លោក សឺង ង៉ុកថាញ់ ពន្យល់បំពាក់បំប៉នគោលជំហរអោយស្គាល់ករណីយកិច្ច និងភារកិច្ចជាទាហានគឺត្រូវច្បាំងតទល់នឹងសត្រូវដើម្បីការពារជាតិ និងប្រទេស។ ម្យ៉ាងទៀត លោកពន្យល់អោយស្គាល់ច្បាស់នូវសត្រូវ និងមិត្តរបស់ជាតិខ្មែរ។ កងទ័ពនេះរឹងប៉ឹងស្វិតស្វាញ មានការតស៊ូចេះធន់ទ្រាំនឹងការលំបាកគ្រប់វបែបយ៉ាង បើប្រៀបធៀបនឹងបូដូយគឺខ្លាំងជាងពួកនេះ។ អង្គការរៀនសូត្រស្គាល់គ្រប់ជ្រុងជ្រោយក្នុងផ្នែកកងទ័ពសាធារណៈរដ្ឋខ្មែរ អង្គការស្គាល់ច្បាស់ថា៖ មេៗចូលធ្វើទាហានដើម្បីពាក់សក្ដិ ធ្វើធំអង្គុយរេតាមខ្យល់ រីឯកូនៗចូលធ្វើទាហានដើម្បីបើកប្រាក់ខែចិញ្ចឹមគ្រួសារ អ្នកអស់នោះមិនស្គាល់ភារកិច្ច និងករណីយកិច្ចឡើយ។ ដូច្នេះមានតែកងទ័ព ម៉ាយហ្វ័ក្សមួយគត់ដែលអង្គការត្រូវតែប្រុងប្រយ័ត្ន ត្រូវតែអាវុធជាកាំភ្លើង ព្រោះកងទ័ពនេះមិនចុះញ៉មនឹងសត្រូវទេ។ មូលហេតុនេះ អង្គការអនាមិកចាត់បញ្ជូនយោធាយ៉ាងច្រើនលើសលប់ចូលមកព័ទ្ធមូលដ្ឋាននៅបូរីកីឡា និងមូលដ្ឋាន១០០ខ្នង ចាប់តាំងពីម៉ោង៥ព្រឹកនៅថ្ងៃ១៦មេសា។ លុះយប់មកដល់ក៏ចាប់បាញ់គ្រាប់បំផ្លោងស្រោចមកលើមូលដ្ឋានបូរីកីឡាដូចរន្ទះ។
- ស្អែកឡើងម៉ោង៧ព្រឹកនៃថ្ងៃទី១៧មេសា ខ្មាំងចូលកាន់កាប់មូលដ្ឋានទាំងពីរនោះទាំងស្រុង។ អង្គការបញ្ជាអោយសម្លាប់ចោលទាំងអស់ទាំងប្រពន្ធ ទាំងកូន។ តាំងពីព្រឹត្តិការណ៍ថ្ងៃនោះមក យើងមិនដែលបានជួបកងទ័ពម៉ាយហ្វ័ក្សណាសូម្បីមួយនាក់ក៏ទេឡើយ …។
- ក្រៅពីកងទ័ពម៉ាយហ្វ័ក្សនោះ អង្គការប្រើតែកលល្បិចដែលចុចចំចំណុចខ្សោយទាំងមេទាហាន ទាំងរដ្ឋមន្ត្រីអោយទៅឈរតម្រៀបគ្នាជាជួរអោយគេយកទៅសម្លាប់ចោលដោយមិនបាច់ប្រើខ្នោះឃ្នាងច្រវ៉ាក់ផង។
- លោកឧត្តមសេនីយ៍ លន់ នល់ មិនមែនជាអ្នកផ្តួចផ្ដើមធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ឬ? (កាលពេលធ្វើរដ្ឋប្រហារខែមីនាឆ្នាំ១៩៧០នោះ លោក លន់ នល់ មានឋានន្តរស័ក្ដិជា ឧត្តមសេនីយឯក៍ ពុំមែនជា សេនាប្រមុខ ទេ)
- តើមិនគឺ ប្អូនប្រុសគាត់ លន់ ណុន និងបក្សពួកជាអ្នកផ្ដើមគំនិត ហើយគាត់និងទ្រង់ សិរីមតៈ ជាអ្នកធ្វើទេឬ? ដោយ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ រាជបណ្ឌិត្យសភាកម្ពុជា គឺនៅថ្ងៃមួយ នៃខែកុម្ភៈឆ្នាំ១៩៧០ លន់ ណុន បានផ្ញើមកឱ្យយើងនូវ លិខិតមួយ ដែលសរសេរលើកំណាត់ក្រដាសទក់ទីមួយសន្លឹក។ នៅលើក្រដាស មានសរសេរពាក្យ២ម៉ាត់ ដែលគេមើលឃើញយ៉ាងច្បាស់ (សាធារណរដ្ឋ ឬ រាជាធិបតេយ្យ?)។
- យើងត្រូវតែផ្តល់នូវការឆ្លើយតបទៅវិញភ្លាម។ ពិតហើយចម្លើយរបស់យើង គឺគ្មានអ្វីក្រៅពី (សាធារណរដ្ឋ)ឡើយ។ ប៉ុន្តែយើងបានត្រូវគេបំភ័ន្ត និងធ្វើឱ្យឆ្ងល់សង្ស័យយ៉ាងខ្លាំង។ តើ លន់ ណុន ត្រូវការអ្វីពិតប្រាកដ? គ្មានអ្នកណាម្នាក់ដឹងឡើយ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧០ យើងហាក់ដូចជាពិភាល់ថា នឹងមាន រឿងចម្លែកកើតឡើង។
- ប៉ុន្តែបន្ទាប់ពីការជជែកពិភាក្សារបស់ពួកតំណាងរាស្ត្រ និងការលើកវារៈប្រជុំរបស់ខ្លួន យើងត្រូវសម្រេចចិត្តរបស់យើងក្នុងរឿងនេះ៖ (ថ្ងៃពេញក្បាលទឹក)មិនទាន់មកដល់ទេ។ លន់ នល់ គ្មានបញ្ចោញ អ្វីឱ្យឃើញឡើយ។ យើងស្ថិតនៅដាច់ដោយឡែកពីគេ និងនៅក្នុងភាពគ្មានដឹងពីអ្វី ដែលគេកំពុងគិតក្បត់ផងទេ។ តាមការពិតអនាគតរបស់ប្រទេសកម្ពុជា បានប្រព្រឹត្តទៅក្នុងយប់ថ្ងៃ ទី១៧មកថ្ងៃទី១៨ខែមីនា។ ទាល់តែ៤ឆ្នាំក្រោយមក ទើបខ្ញុំរកឃើញអាថ៌កំបាំងនៅក្នុងយប់នោះ។ ដើម្បីសរសេរនិក្ខេបបទរបស់ខ្ញុំ ខ្ញុំត្រូវការពិនិត្យមើល ជុំវិញព្រឹតិការណ៍ជាប្រវត្តិសាស្ត្រខ្លះៗ ឱ្យបានច្បាស់លាស់។
- នៅឆ្នាំ១៩៧៤ លន់ ណុន បានរស់នៅអស់មួយភាគ ក្នុងការនិរទេសខ្លួន របស់គាត់នៅប្រទេសបារាំង ហើយនៅខែមិថុនាឆ្នាំដដែល ក្នុងឱកាសនៃការដើរកម្សាន្តមួយ តែ២នាក់តតួ ក្នុងឧទ្យានប៊ូឡូញ (Boulogne) គាត់បានបង្ហើបប្រាប់ខ្ញុំពីអាថ៌កំបាំងនៃរឿងរ៉ាវ ដែលបានកើតឡើងពិត ហើយតាមការបកស្រាយរបស់គាត់នៅយប់ដ៏វែង ឆ្ងាយនោះ។ នៅចុងថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ ប្រហែលពេលអធ្រាត្រ គេនៅមិនទាន់សម្រេចថាយ៉ាងម៉េចទាំងអស់។ លន់ ណុន បានស្នើឱ្យ ព្រះអង្គម្ចាស់សិរិមតៈ ប្រកាន់យកការសម្រេចព្រះទ័យ ផ្តើមធ្វើសកម្មភាពក្នុងការដកហូតតំណែងពី សម្តេច សីហនុ។
- ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ មិនចង់ទទួលខុសត្រូវក្នុងរឿងនេះ តែមួយអង្គឯង ទេ។ ព្រះអង្គរង់ចាំឱ្យលោកឧត្តមសេនីយ៍ លន់ នល់ ធ្វើមុនដែលទន្ទឹមនឹងនោះ លន់ នល់ ក៏រង់ចាំឱ្យព្រះអង្គម្ចាស់ សិរិមតៈ ចូលប្រឡូកមុនដែរ…។ លន់ ណុន បំពេញមុខងារជាភ្នាក់ងារទំនាក់ទំនងរវាងមិត្តភក្តិទាំង២ រូបនេះ។ នៅប្រហែលជាម៉ោង៣ទៀបភ្លឺ លន់ ណុន បានធ្វើដំណើរទៅគេហដ្ឋានរបស់ លន់ នល់ ដោយមានលោក ហង្ស ធន់ហាក់, ឆន សុខុម និង គង់ អ៊ន អមដំណើរទៅជាមួយផង។ នៅពេលនោះ លន់ នល់ កំពុងដេកនៅក្នុងអង្រឹង។ គ្មានអ្នកណាម្នាក់ហ៊ានដាស់គាត់ឡើយ។ ពួកគេនៅរង់ចាំរហូតដល់ភ្លឺស្រាងៗ។
- កាលនោះ ពេលវេលាហាក់ដូចជាធ្ងន់ពាប់និងវែងអន្លាយ ដែលប្រហែលជា ធ្វើឱ្យពួកគេខកខានក្នុងការសម្រេចនូវអ្វីៗ ដែលបានរៀបចំរួចហើយផង ក៏មិនដឹង។ លន់ ណុន បានសម្រេចចិត្តដាស់បងរបស់គាត់ ដោយហៅគាត់ថា "លោកបង"។ គាត់បាន និយាយប្រាប់ លន់ នល់ ថា "ព្រះអង្គម្ចាស់ សិរិមតៈ បានយល់ព្រម និងសម្រេចព្រះទ័យទម្លាក់ សម្តេចសីហនុ ពីតំណែង។ ព្រះអង្គរង់ចាំតែការយល់ព្រមពីលោកបងប៉ុណ្ណោះ"។ នៅពេលនេះ លន់ នល់ បានឆ្លើយតបថា៖ "បើ មតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេច ធ្វើអ៊ីចឹងទាំងអស់គ្នា!"។
- តាមការពិត ព្រះអង្គម្ចាស់ សិរិមតៈ នៅមិនទាន់ផ្តល់នូវការយល់ព្រមរបស់ ព្រះអង្គនៅឡើយទេ។ ព្រះអង្គនៅញញើតញញើមនិងភ័យខ្លាចជានិច្ច។ លន់ ណុន ត្រូវតែបន្លំ និងភូតកុហក លន់ នល់ ដើម្បីឱ្យបងរបស់គាត់សម្រេច ចិត្ត។ នៅពេលដែល លន់ ណុន និយាយរៀបរាប់រឿងនេះប្រាប់ខ្ញុំ គាត់បានគូស បញ្ជាក់ផងដែរថា ផែនការមួយត្រូវបានរៀបចំពេលវេលានៃការធ្វើប្រតិបត្តិការ បានចាប់ផ្តើមរួចជាស្រេចទៅហើយ ហើយគេពុំអាចថយក្រោយវិញ បានឡើយ។
- ខ្ញុំបានសួរគាត់ថា នៅពេលនោះ ប្រសិនបើលោកឧត្តមសេនីយ៍ លន់ នល់ បដិសេធមិនផ្តល់ភ្លើងបៃតងឱ្យលោក តើលោកគិតធ្វើយ៉ាងម៉េចទៅវិញ? គាត់បានឆ្លើយតបមកខ្ញុំ ដោយគ្មានភាពប្រាកដ មានន័យមិនច្បាស់ថា គាត់បានគ្រោងទុកជាស្រេចដើម្បីចាប់ខ្លួនគាត់ (លន់ នល់) និងរក្សាគាត់ទុក មួយរយៈ ដោយរង់ចាំឱ្យ (ផែនការត្រូវបានប្រតិបត្តិ)។ បន្ទាប់ពីទាញយក បានការសម្រេចចិត្តពីបងរបស់គាត់ហើយ លន់ ណុន បានធ្វើដំណើរ ទៅកាន់គេហដ្ឋានរបស់ សិរិមតៈ វិញ ដោយមានទាហានមួយក្រុមអមការពារ ទៅជាមួយផង។ ដោយគ្រាន់តែដឹងថា រូប លន់ ណុន និងដោយទតឃើញ ពួកយោធាមកដល់នោះ សិរិមតៈ ឡើងញ័រចំប្រប់ដោយការភ័យខ្លាច។ ព្រះអង្គបែកញើសឡើងត្រជាក់ព្រះកាយ ហើយបានយកភួយមួយ មកគ្រលំជិត (រឿងប្លែក ដែលគួរឱ្យជក់ចិត្តនេះ គឺត្រូវបានអះអាងបញ្ជាក់ នៅពេលក្រោយមក ដោយព្រះអង្គម្ចាស់ នរោត្តម ចន្ទរង្សី)។
- ការភ័ន្តច្រឡំបានកន្លងផុតទៅ។ លន់ ណុន បានទូលថ្វាយព្រះអង្គថា បងរបស់គាត់បានសម្រេចចិត្តចាត់ការក្នុងរឿងនេះហើយ។ ម្តងនេះ សិរិមតៈ លែងចាំឱ្យគេអង្វរទៀតហើយ ហើយបានបង្គាប់ឱ្យចាប់ធ្វើប្រតិបត្តិការដូច លន់ នល់ ដែរ។ (ដោយ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ )
- លោក លន់ នល់ និង ប៉ុល ពត សុទ្ធតែមានការព្រួយបារម្ភខ្លាចវៀតណាម និងថៃ រំលោភយកដីខ្មែរដូចគ្នា។ ប៉ុន្តែពួកគាត់មិនបានរួមគ្នាដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកលដាក់គ្នា ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិនិងទឹកដីដូចគ្នា។ មុនពេលឡើងយន្តហោះចាកចេញពីភ្នំពេញ លោក លន់ នល់ ដែលដៃម្ខាងកាន់ជើច្រត់ បានឈរសម្រក់ទឹកភ្នែកសម្លឹងមើលទឹកដី ជាទីស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះអាល័យទឹកដីខ្មែរជាទីបំផុត។
- ក្នុងបទសម្ភាសជាមួយ លោក ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌ (បច្ចុប្បន្នក្រសួងព័ត៌មាន) លោក សេនាប្រមុខ លន់ នល់ និយាយថា «ធ្វើនយោបាយគ្មានអ្នកណា ធ្វើម្នាក់ឯងកើតទេ កុំចេះតែស្រែកទម្លាក់កំហុសដាក់គ្នា អ្នកនេះក្បត់ ឬអ្នកនោះក្បាត់ជាតិ។ កំហុសឆ្គង គឺកើតឡើងទាំងអស់គ្នា»។ លោកបញ្ជាក់ថា អាវុធមួយនេះ បើកាលណាតែដកចេញពីស្រោមហើយ មិនងាយដាក់ចូលវិញទេ។ លោក លន់ នល់ ចង់និយាយទៅដល់ធ្វើសង្រ្គាម និងចង់ផ្តាំទៅខ្មែរគ្រប់រូបថា ធ្វើយ៉ាងណាកុំឲ្យអាវុធដកចេញពីស្រោមឲ្យសោះ។ នៅពេលកំពុងកាន់កាប់អំណាច លោក លន់ នល់ មិនខុសពី ប៉ុល ពត ទេ គឺលោកប្រឈមមុខចំពោះបញ្ហាចំនួនពីរ។ ទី១ គឺការត្រូវប្រឈមតទល់ជាមួយកងទ័ពយៀកមិញ ឬយួនខាងជើង ចំណែកទី២ គឺប្រឈមនឹងកម្លាំងខ្មែរក្រហម និងកងទ័ពរំដោះជាតិ។ ចំណែក ប៉ុល ពត ត្រូវប្រឈមនឹងសត្រូវរបស់ខ្លួន គឺកងទ័ពរបស់ លន់ នល់ ផង កងទ័ពយួនខាងត្បូងផង កងទ័ពអាមេរិកផង ជាពិសេសចុងក្រោយ គឺត្រូវទប់ទល់នឹងកងទ័ពយួនខាងជើងតែម្តងផង។
- លោកសេនាប្រមុខ លន់ នល់ ជាមនុស្សជឿលើអបិយជំនឿស៊ប់ ហើយនៅមុនពេលពួកខ្មែរក្រហមវាយ លុកចូលកាន់កាប់ភ្នំពេញបានប៉ុន្មានថ្ងៃ ឲ្យគេបើកយន្តហោះ (អេឡេកូ ឬកន្ទុំរុយ) ដឹកលោកជាមួយព្រះសង្ឃ ដើម្បីបាច់ដីមន្តអាគមព័ទ្ធជុំវិញទីក្រុងភ្នំពេញ។ តែទីបំផុត លោកសេនាប្រមុខ ត្រូវបង្ខំចិត្តចាកចេញពីភ្នំពេញ។ លោកបានស្រក់ទឹកភ្នែក មុនពេលលោកបោះជំហានឈានជើងឡើងយន្តហោះទៅអាមេរិក កោះហូណូលូលូ រដ្ឋហាវ៉ៃ។ យោងតាមឯកសាររបស់លោក រស់ ចន្រ្តាបុត្រ បានបញ្ជាក់ថា «លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ សិរីមតៈ ពុំមែនជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេចតានរោត្តមសីហនុទេ ប៉ុន្តែគឺលោក លន់ ណុន ទៅវិញទេ ដែលជាអ្នកធ្វើរដ្ឋប្រហារនេះ។ លោក លន់ ណុន ជាប្អូនប្រុសបង្កើតរបស់ លោក លន់ នល់។ លោក ក៏មានគម្រោងចាប់ខ្លួន លោក លន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈផងដែរ ប្រសិនបើអ្នកទំាងពីរមិនព្រមសហការរឿងរដ្ឋប្រហារនេះ។ នៅមានរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនទៀត ដែលមិត្តអ្នកអានមិនទាន់ដឹងការពិតពី លន់ នល់… ៕
សាធារណរដ្ឋខ្មែរ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា ឆ្នាំ១៩៧០។ សាធារ ណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការ ដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ ។
បានប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ ១៨ មីនា ១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ។ ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺ ការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា ដែលអនុញ្ញាតអោយពួក កុម្មុយនិស្តវៀតណាម ប្រដាប់អាវុធជាច្រើនផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត។ កត្តាសំខាន់ផ្សេង មួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុក្នុងការស្វែងរកអព្យា ក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល។ ដោយមានការដកព្រះសីហនុចេញ ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំចាប់តាំង ពីការសោយទីវង្គតនៃព្រះបាទ នរោត្តម-សុរាម្រិតមក ។ ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយម និងជាតិនិយម ដោយ សំខាន់បំផុត វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើង និងពួកវៀតកុង ហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ។ សាធា រណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchea) រឺ ផ្វាំង្ក (រ.រ.ជ.ក.) សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ ពួកអ្នកគាំទ្រទ្រង់ និងបក្សកុម្មុយនិស្តកម្ពុជា ។ កុបកម្មខ្លួនឯងត្រូវ ប្រព្រឹត្តទៅ ដោយ ក.អ.រ.ជ.ប.ក. (CPNLAF) កងទ័ពរំដោះជាតិប្រជាជនកម្ពុជា: ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ. រឺ PAVN) និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង) ដែលបានកាន់កាប់ប៉ែកមួយ ចំនួននៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេជាមួយពួកវៀតណាមខាងត្បូង។ ថ្វីបើចរិកលក្ខណៈ នៃ យោ ធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ និងចំនួននៃជំនួយយោធានិង ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force Armée Nationale Khmère, រឺ ក.ជ.ខ.) មានការវឹកហាត់ខ្សត់ខ្សោយ និងមិនអាចកម្ចាត់ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិ ប្រជាជន កម្ពុជា) រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ (កងទ័ពប្រជាជនវៀតណាម) និងរ.រ.ជ. ( រណសិរ្សរំដោះ ជាតិ)បានឡើយ ។ សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើម បាន ភ្នំពេញ។
រដ្ឋប្រហារ
ព្រះសីហនុខ្លួនឯងបានអះអាងថារដ្ឋប្រហារនេះគឺជាលទ្ធផលនៃសម្ព័ន្ធភាពមួយរវាងសត្រូវដ៏យូរយាររបស់ទ្រង់អ្នកជាតិនិយម ស្ដាំនិរទេសខ្លួន លោកសឺន-ង៉ុកថាញ់ អ្នកនយោបាយទ្រង់ស៊ីសុវត្ថិ-សិរិមតៈ (ដែលបានពិពណ៌នាដោយព្រះសីហនុថាជាអ្នកទាម ទារ សិទ្ធិប្រកួតប្រជែង ដែលមិនពេញចិត្តនឹងព្រះរាជបល្ល័ង្កខ្មែរ) និងពួកសេអ៊ីអា (ទីភ្នាក់ងារសម្ងាត់កណ្ដាល) ដែលប៉ុនប៉ងដើម្បី បន្តុបរបបមិត្តសំលាញ់ស.រ. (សហរដ្ឋ)មួយទៀត។ មានការពិតតិចតួចថ្វីបើមានភស្តុតាងខ្លះនៃការជាប់ពាក់ព័ន្ធរបស់សេអ៊ីអា (CIA)នៅក្នុងរដ្ឋប្រហារនេះ ទោះបីយ៉ាងណាវាហាក់បីថាផ្នែកខ្លះនៃការបង្កើតយោធាស.រ. (សហរដ្ឋ)ដោយគួរអោយកត់សំគាល់ ដែលកម្លាំងកងទ័ពពិសេស អាចប្រហែលមានការពាក់ព័ន្ធខ្លះនៅក្នុងរយៈពេលនៃការផ្ដល់ការឧបត្ថម្ភ និងការហ្វឹកហ្វឺនអោយ ពួកផ្សំគំនិតក្រោយពីការបានចូលមកជិតដោយលន់-ណុល។ គ្រានោះព្រះសីហនុនៅខាងក្រៅប្រទេសតាមផ្លូវធ្វើដំណើរទៅ បារាំងការធ្វើកុប្បកម្មប្រឆាំងវៀតណាមបានធ្វើឡើងនៅភ្នំពេញកំឡុងពេលដែលស្ថានទូតពួកវៀតណាខាងជើង និងរ.រ.ជ.(រណ សិរ្សរំដោះជាតិ)ត្រូវបានបំផ្លិចបំផ្លាញ។វាហាក់បីដូចជាថាការធ្វើកុប្បកម្មនេះគឺយ៉ាងហោចណាស់ជាការបណ្ដែតបណ្ដោយ និង អាចទៅរួចដែលបានរៀបចំជាសកម្មដោយលន់-ណុល នាយករដ្ឋមន្ត្រីនិងឧបៈរបស់គាត់ ទ្រង់សិរិមតៈ។ នៅថ្ងៃ ១២ មីនា លោក នាយករដ្ឋមន្ត្រីបានបិទកំពុងផែក្រុងព្រះសីហនុ តាមដែលអាវុធជាច្រើនកំពុងតែលួចលាក់បញ្ជូនទៅរ.រ.ជ. ទៅ កាន់វៀតណាម ខាងជើង និងបានចេញឧសានវាទដែលមិនអាចទៅរួចទេចំពោះពួកគេ។ កងកម្លាំងក.ប.វ.ណ./រ.រ.វទាំងអស់ត្រូវតែដកចេញពីដី កម្ពុជា ក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺក៏ ប្រឈមនឹងសកម្មភាពយោធា។ទោះបីជាសកម្មភាពទាំងនេះ ដែលក្នុងនោះបាន ជំទាស់ គោលនយោបាយនៃការសណ្ដោសប្រណី ដែលល្អៀងរបស់ព្រះសីហនុក្នុងសកម្មភាពរបស់វៀតណាមខាងជើងក៏ដោយ ក៏វាបង្ហាញថាលន់-ណុលខ្លួនឯងមានភាពស្ទាក់ស្ទើរផ្ទាល់ខ្លួនយ៉ាងខ្លាំង ដើម្បីទម្លាក់ព្រះប្រមុខរដ្ឋ: គាត់ដើមឡើយប្រហែលគ្រាន់ តែចង់អោយ ព្រះសីហនុដាក់សម្ពាធបន្ថែម ទៅកាន់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ។ គាត់ដើមដំបូងបានបដិសេធដើម្បី ធ្វើ ផែនការនេះដែរ ដើម្បីល្បួងគាត់ ទ្រង់សិរិមតៈ ដែលទ្រង់បង្ហាញអាការៈមានរដ្ឋប្រហារនៅក្នុងចិត្តតាំងពីដំបូងមកម៉្លេះទ្រង់បាន ចាក់សន្និសីទសារព័ត៌មានពីប៉ារីសដែលបានថតដាក់ខ្សែអាត់អោយគាត់ស្ដាប់ នៅក្នុងនោះព្រះសីហនុបានគំរាមប្រហារជីវិត អ្នកទាំងពីរនៅពេលនៃការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជាដដែល ដោយមានលទ្ធផលថាទ្រង់សិរិមតៈ បានចូលដៃដោយមន្ត្រីកងទ័ពបីរូប បានបង្ខំលន់-ណុលដែលស្ទើរតែស្រក់ទឹកភ្នែកអោយចុះ ហត្ថលេខាឯកសារចាំបាច់មួយចំនួន នៅក្នុងពេលភ្ជង់កាំភ្លើង។ ការបោះឆ្នោតមួយត្រូវបានប្រារព្ធឡើងនៅក្នុងសភាជាតិ នៅថ្ងៃ ១៨ មីនា ក្រោមការដឹកនាំរបស់លោកអ៊ិន-តាំ ដែលក្នុងនោះព្រះសីហនុត្រូវបានគេដកហូតអំណាចទ្រង់: លន់-ណុលបានក្ដោប ក្ដាប់ អំណាចជាប្រមុខរដ្ឋលើមូលដ្ឋានបណ្ដោះអាសន្ន។ ថ្ងៃ២៨ និង២៩មីនា មានបាតុកម្មដ៏មានប្រជាប្រិយភាពទ្រង់ទ្រាយ ធំជា ច្រើនគាំទ្រព្រះសីហនុ នៅតាមទីក្រុងខេត្តនានា ក៏ប៉ុន្តែកងកម្លាំងរបស់លន់-ណុលបានបង្ក្រាបជាមួយភាពព្រៃផ្សៃយ៉ាងខ្លាំងក្លា ដែលបង្កអោយមានការស្លាប់ច្រើនរយនាក់។ មន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានសម្លាប់ដោយពួកបាតុករ រួមទាំងបងប្អូនរបស់ លន់-ណុល គឺលន់-និល ។ របបបរទេសនានាដើមឡើយមិនប្រាកដប្រជាដូចគ្នាចំពោះកម្រិត នៃការគាំទ្រផ្ដល់អោយរបបថ្មីនេះ ទេ។ ពួកវៀតណាមខាងជើងបានបន្តធ្វើការជជែកពិភាក្សាជាមួយលន់-ណុល អោយគិតពិចារណាការធ្វើអោយមានកិច្ចព្រម ព្រៀង ដោះដូរពាណិជ្ជកម្ម ដែលបានលុបចោលឡើងវិញ ទោះបីព្រឹត្តិការណ៍បន្តបន្ទាប់មានន័យថារឿងទាំងនេះ វាឆាប់រហ័ស មកដល់ទីបញ្ចប់ក៏ដោយ ។
ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)
ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា ១៩៧០ នៅក្នុងនោះកងទ័ពវៀតណាម ខាងត្បូង(ក.ស.វ.ណ. រឺ ARVN)បាននៅពីក្រោយខ្នងដោយកងទ័ពស.រ.(សហរដ្ឋ)បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារ កងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកង កម្លាំង កុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត។ ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺ ដើម្បីផ្ដន្ទា ទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាន នៅក្នុងទឹកដីកម្ពុជា។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោក អេឡិច ស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាលទ្ធផលមកវិញ នៅពេលនោះលោក ហេហ្គ បានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិក នឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ ក៏ប៉ុន្តែថា (ជាការអនុលោម ជា មួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ។ ថ្ងៃ៩ តុលា ព្រះសី ហនុ ត្រូវបានគេដាក់ទោសប្រហារជីវិត ក្នុងអវត្តមាន ដោយតុលាការយោធា ព្រះមាតាទ្រង់ ព្រះមហាក្សត្រយានីកុសមៈ អ្នកតំ ណាង និមិត្តរូបនៃរាជាធិបតេយ្យក្រោមរបបរបស់ទ្រង់ ត្រូវបានជំនួសក្រោមការឃុំម្ចាស់ក្សត្រីក្នុងដំណាក់ និងព្រះមហេសី របស់ ទ្រង់ត្រូវបានគេកាត់ទោសដាក់ទោសមួយជីវិត។ របបថ្មីនេះបានប្រកាសសាធារណរដ្ឋជាបន្តបន្ទាប់គ្នា ហើយនិងនៅទី បញ្ចប់រដ្ឋ ធម្មនុញ្ញថ្មីដែលត្រូវបានគេយកមកប្រើនៅឆ្នាំ១៩៧២ ។ ព្រះសីហនុ នៅក្នុងខណៈពេលនោះ បានបង្កើតរ.រ.រ.ជ.ក. (GRUNK) គឺ រដ្ឋាភិបាលនិរទេសដែលមានមូលដ្ឋាននៅប៉ីជិង (ប៉េកាំង) ដែលចូលរួមដោយពួកកុម្មុយនិស្តនិងបូជាដើម្បីការ ផ្ដួលរំលំសាធា រណរដ្ឋ ទ្រង់បានប្រកាសថាលន់-ណុលគឺជា មនុស្សលីលាពេញទី និងបានបង្ហាញចរិកលក្ខណៈទ្រង់សិរិមតៈជា មនុស្សអប្រិយ ស្មោកគ្រោក ទុច្ចរិតពុតត្បុត និងអាក្រក់ ។ កងទ័ពហ្លួងតូចដែលជាប់ពាក់ព័ន្ធ ដែលនៅក្នុងពេលរដ្ឋប្រហារនេះមានក្បែរៗ ៣៥,០០០កង (នៅក្នុងការយល់ស្របជាមួយគោលនយោបាយអព្យាក្រឹតភាព ដែលបានថ្លែងឡើងរបស់ព្រះសីហនុ) ត្រូវបាន ពង្រីកកាន់តែធំ ។ ដោយបានរៀបចំឡើងវិញជាក.ជ.ខ. រឺ FANK កងទ័ពសាធារណរដ្ឋ បានកើនឡើងដល់ ប្រហែល ១៥០,០០០ នាក់ នៅដើមក៏ដូចជានៅចុងនៃឆ្នាំ១៩៧០ ជាចំបងឆ្លងតាមរយៈការចូលធ្វើទាហានដោយស្ម័គ្រចិត្តពេលនោះលន់-ណុល បាន ប្រមើលមើលឃើញ ហើយឆ្លៀតឱកាសលើរលកនៃការរំជើបរជួលប្រឆាំងវៀតណាម។ ស.រ.ក៏បានប្រតិបត្តិកម្ម វិធីជំនួយយោធា ដែលបានចងក្រង និងជំនួយខាងហ្វឹកហ្វឺន ហើយបានបញ្ជូនកងឈ្លបខ្មែរសេរី និងខ្មែរកម្ពុជាក្រោមជាច្រើនពាន់ នាក់តាមយន្ត ហោះ ទៅហ្វឹកហ្វឺននៅក្នុងមូលដ្ឋានទ័ពវៀតណាមខាងត្បូង។ ពួកនាយអគ្គរួម(នាយអគ្គសេនាធិការួម) បានទទូចលើការពង្រីក អោយ ច្រើននៃFANKរហូតលើស២០០,០០០នាក់ ថ្វីបើបារម្ភនូវឥទ្ធិពលអវិជ្ជមានដ៏ខ្លាំងដែល នេះ អាចនឹងមានលើ សេដ្ឋកិច្ច កម្ពុជាក៏ដោយ ក៏ពេលនោះក្រុមដឹកជញ្ជូនបរិក្ខារយោធា ដែលបានដឹកនាំដោយឧត្តមសេនីយ៍ ធៀដឺរស៊ី-មែធែខ្ស៊ីស (Theodore C. Mataxis) បានទាមទារអោយមាន 'អាមេរិកូបនីយកម្ម'នៃរចនាសម្ព័ន្ធខាងក្នុងដែលរងឥទ្ធិពលរបស់កងទ័ពបារាំង ថ្វីត្បិត ភាព ច្របូកច្របល់នេះបានបង្កនៅក្នុងសង្វាក់ផ្គត់ផ្គង់ផង។ ទោះបីមានជំនួយស.រ.ក៏ដោយ ក៏FANK រឺ កងទ័ពជាតិខ្មែរ (បានបញ្ជាការ ដោយឧត្តមសេនីយ៍សុសថេន-ផ្វឺរណាន់ដេហ្ស) ត្រូវមានឧបសគ្គយ៉ាងធ្ងន់ធ្ងរដោយអំពើពុករលួយ ជាពិសេសដោយពួក មន្ត្រី ដែល បានអះអាងប្រាក់ខែជាច្រើនដល់កងទ័ពដែលមិនមាន និងអសមត្ថភាពខាងយោធា។ ទោះបីជាម្នាក់ក្នុង ចំណោមពួក មេ បញ្ជាការកងទ័ពជាតិខ្មែរ គឺជាអតីតអ្នកបះបោរទ្រង់នរោត្តម-ចន្ទរង្សី ដែលត្រូវបានគេបញ្ចុះបញ្ចូលអោយឈប់ចូលនិវត្ត យោធា ដោយលន់-ណុលដើម្បីលើកស្ទួយកងពលតូចទី១៣របស់កងទ័ពជាតិកម្ពុជា ដែលត្រូវបានជោគជ័យជាដុំកំភួននៅក្នុងការធ្វើ អោយស្ងប់ស្ងៀមតំបន់ដែលនៅក្បែរផ្លូវលេខ៤និងខ្ពង់រាបគីរីរម្យដែលជាចំណុចយុទ្ធសាស្ត្រក៏ដោយ ក៏ភាគច្រើននៃពួកឧត្តម សេនីយ៍ខ្លួនឯងមានបទពិសោធន៍ និងសមត្ថភាពយោធានៅតិចតួចនៅឡើយ ។ ការវាយលុករបស់កងទ័ពជាតិ កម្ពុជាទ្រង់ទ្រាយ ធំប្រឆាំងនឹងពួកវៀតណាម (យួន) ប្រតិបត្តិការចេនឡា១ និងប្រតិបត្តិការចេនឡា២ បានបញ្ចប់ដោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ ទោះបីជាសេចក្ដីក្លាហាននៃកងទ័ពថ្មើរជើងខ្មែរម្នាក់ៗដែលផុសឡើងជាក់ស្ដែងយ៉ាងណាក៏ដោយ ។
ប្រវត្តិនយោបាយសាធារណរដ្ឋខ្មែរ
ការប្រយុទ្ធដូចគ្នាក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជាប្រឆាំង នឹងពួកកុបករគាំទ្រព្រះសីហនុ និងពួកកុម្មនិស្ត និងពួកយួនខាងជើងសាធារណរដ្ឋ ខ្មែរបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងជាច្រើនសន្ធឹកសន្ធាប់។ការត្រួតត្រារបស់ព្រះសីហនុនៅក្នុងជីវិតនយោបាយកំឡុងទសវត្សឆ្នាំ១៩៥០ និង៦០បានសេចក្ដីថាមានពួកអ្នកនយោបាយកម្ពុជាដែលមានទំនុកចិត្តរឺក៏បទពិសោធន៍តិចតួចមែនទែន។ស្ទើរតែចាប់តាំងពីការចាប់ ផ្ដើម សាធារណរដ្ឋនេះត្រូវបានរុកគួនដោយការបែងចែកនយោបាយដូចគ្នាជាច្រើន និងការវាយជិតៗដែលបានកត់សំគាល់ឃើញនៅ ក្នុងរបបព្រះសីហនុ ដើមទីចំណោមអ្វីទាំងនេះគឺជាការដណ្ដើមអំណាចគ្នារវាងលន់-ណុល និងទ្រង់សិរិមតៈ ។ ទ្រង់សិរិមតៈធ្លាប់ដើរតួជា នាយករដ្ឋមន្ត្រីកំឡុងពេលឆ្នាំដំបូងៗនៃសាធារណរដ្ឋនេះនៅពេលដែលសុខភាពរបស់លន់-ណុលមិនល្អខ្លាំងក៏ប៉ុន្តែបានបណ្ដាលអោយ មានការអាក់អន់ចិត្តជាច្រើនព្រោះតែរបៀបគ្រប់គ្រង និងខ្សែរាជវង្សរបស់ទ្រង់ ក៏មានការប្រែជាមានការអស់ចិត្តចំណោម ពួកខ្មែរនៅ តាមទីក្រុងវ័យក្មេងៗ ពេលអំពើពុករលួយបានបន្ត និងអប្រសិទ្ធិភាពនៃរបបនេះ។ ការត្រឡប់មកវិញរបស់លន់-ណុលពីមន្ទីរពេទ្យនៅ ហាវ៉ៃនៅខែមេសា១៩៧១ គាត់បានបណ្ដាលអោយមានវិបត្តិគណៈរដ្ឋមន្ត្រីដោយការលាលែងពីតំណែង គឺជាការផ្ដល់អោយផ្លូវ ដើម្បី រំលាយ រដ្ឋាភិបាល ជាមួយការជម្រុញលើកចិត្តដែលប្រព្រឹត្តទៅដោយបងប្អូនរបស់គាត់គឺ លន់-ណុន (តួអង្គដែលមានឥទ្ធិពលយ៉ាង ខ្លាំងជាពិសេស ជាមួយពួកកងទ័ព) ។ បន្ទាប់ពីវិវាទកម្មនយោបាយជាច្រើនមក គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង ទោះបីយ៉ាងណាក៏ទ្រង់ សិរិមតៈដូច ជាធ្វើ ជារដ្ឋមន្ត្រីប្រមុខដែលមានងារជា នាយករដ្ឋមន្ត្រីប្រតិភូ ។ ថ្ងៃ១៦តុលា១៩៧១ លន់-ណុលបានចូលរួមសកម្មភាពដើម្បី ដកហូតរដ្ឋសភា ពី អំណាចនីតិបញ្ញត្តិ និងបានបញ្ជាអោយសរសេររដ្ឋធម្មនុញ្ញថ្មី ដោយមានការអះអាងថាសកម្មភាព ទាំងនេះពិត ជា ចាំបាច់ដើម្បីទប់ ស្កាត់ អនាធិបតេយ្យ នេះបានបង្កអោយមានការជំទាស់ប្រឆាំងមួយដោយអ៊ិន-តាំ និងពួកព្រះសង្ឃ។
១. ១៩៧២: ការដកទ្រង់សិរិមតៈចេញ
នៅខែមីនា១៩៧២ លន់-ណុលនិងបងប្អូនគាត់បានរៀបចំដើម្បីបណ្ដេញទ្រង់សិរិមតៈចេញពីអំណាច ។ បន្ទាប់ពីទ្រង់សិរិមតៈបាន បណ្ដេញបណ្ដេញកែវ-អនចេញអ្នកបណ្ឌិតសភាប្រឆាំងម្នាក់ លន់-ណុលបានរៀបចំជាបន្តបន្ទាប់នូវបាតុកម្មបញ្ចេញមតិនិស្សិតនានា ប្រឆាំងនឹងទ្រង់ ដែលប្រកាសអោយដកទ្រង់ចេញពីតំណែង។សិរិមតៈបានលាលែង ហើយ(ដោយស្ដែងអោយ'ការការពារខ្លួន'របស់ទ្រង់) ត្រូវជំនួសមកវិញក្រោមការឃុំខ្លួនក្នុងផ្ទះជាក់ស្ដែង។ លន់-ណុលបានប្រើវិបត្តិនេះដើម្បីបណ្ដេញប្រមុខរដ្ឋ ឆេង-ហេងហើយបានកាន់តួ នាទីប្រមុខរដ្ឋដោយខ្លួនឯងដោយតែងតាំងអ្នកជាតិនិយមប្រឆាំងសីហនុជើងចាស់សឺន-ង៉ុកថាញ់ជានាយករដ្ឋមន្ត្រីវិញ។ លោកថាញ់មេ ដឹកនាំខ្មែរសេរីបានកេណ្ឌទ័ពជំនួយកងទ័ពជាតិកម្ពុជាជាច្រើនក្នុងចំណោមពួកខ្មែរក្រោមនៅវៀតណាមខាងត្បូងនិងភក្ដីភាពលោកបាន បញ្ជាចំណោមអ្នកទាំងនេះប្រៀបផ្ទឹមនឹងវរជនកងទ័ពបានហ្វឹកហ្វឺនដោយស.រ.បានសេចក្ដីថាការគាំទ្ររបស់លោកដល់រដ្ឋាភិបាលដែល ផុយស្រួយរបស់សាធារណរដ្ឋនេះនៅតែចាំបាច់។
ក្រោយឆ្នាំនោះ លន់-ណុលបានប្រកាសនឹងប្រារព្ធការបោះឆ្នោតប្រធានាធិបតី និងគួរអោយភ្ញាក់ផ្អើល នៅពេលដែលអ៊ិន-តាំ និង កែវ-អន ទើបនឹងថ្លែងថាជាអ្នកសីហនុនិយមដ៏ល្បី មិនតែប៉ុណ្ណោះបានប្រកាសថាពួកគេនឹងរត់ ក៏ប៉ុន្តែក្រោយមកបាន បដិសេធច្រាន ចោលវិញ។ការបោះឆ្នោតថ្វីត្បិតតែជ័យជំនះដែលមិនអាចជៀសបានដល់លន់-ណុលក៏ពិតមែនគាត់ក៏បានដឹងថាមានការមិនសប្បាយ ចិត្តយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលថ្វីត្បិតដូច្នេះក៏ដោយក៏ពួកគេត្រូវតែផ្ដល់ការគាំទ្រដល់លន់ណុលដដែល:បើពួកគេបោះឆ្នោតដោយត្រឹម ត្រូវយុត្តិធម៌នោះវាប្រហែលជាថាលោកអ៊ិន-តាំនឹងអាចឈ្នះឆ្នោត។កិច្ចការនេះបានបណ្ដាលអោយអ៊ិន-តាំផ្ដល់យោបល់ដែលពួកអា មេរិកឥឡូវអាចមួរម៉ៅលើសកម្មភាពរបស់លន់-ណុល។ស្ថានភាពនយោបាយបានបន្តដោះស្រាយពេញមួយឆ្នាំ១៩៧២:ទាំងគណបក្ស ប្រឆាំង ទាំងពីរ (គណបក្សប្រជាធិបតេយ្យរបស់អ៊ិន-តាំ) និងគណបក្សសាធារណរដ្ឋរបស់សិរិមតៈបានបដិសេធ ប្រកែកការបោះឆ្នោត រដ្ឋសភាដែលប្រារព្ធនៅខែកញ្ញា ដែលនាំទៅដល់ជ័យជំនះទាំងស្រុងដល់គណបក្សសង្គមសាធារណរដ្ឋ របស់លន់-ណុល។មានការកើន ឡើងចំនួន ភេរវករវាយប្រហារនៅក្នុងរដ្ឋធានី មួយក្នុងនោះបានសំដៅទៅរកលោកសឺន-ង៉ុកថាញ់។ លោកថាញ់ដែលកិច្ចការនយោ បាយចុងក្រោយ របស់គាត់ហាមឃាត់សារពត៌មានរបស់សិរិមតៈ ដែលក្រោយមកទៀតត្រូវបង្ខំអោយលាលែង នឹងត្រឡប់ទៅជានិរ ទេសទៅវៀតណាម ខាងត្បូង និងត្រូវបានជំនួសមកវិញដោយអ្នកឆ្វេងនិយមកណ្ដាល លោកហង្ស-ធន់ហាក់។ កាលណោះ រដ្ឋាភិ បាលសាធារណរដ្ឋខ្មែរដែល កំពុងតែចុះខ្សោយដោយការវាយជិតៗ កងកម្លាំងវៀតណាមខាងជើង ដែលបាន បន្តយ៉ាងប្រញាប់ ប្រញាល់ដែលមានការប្រយុទ្ធជា ច្រើន ប្រឆាំង នឹងកងទ័ពជាតិខ្មែរ ដូចនៅក្នុងប្រតិបត្តិការចេនឡា១ និង២ បន្តិចម្ដងៗ និងបាន បកត្រឡប់មកក្នុងព្រំដែនកម្ពុជាយ៉ាងយឺតៗដែលបន្សល់ទុកនៅអោយមានការដឹកនាំពស្តុភារសំខាន់និងឧបត្ថម្ភដល់នាយទាហាន។ កន្លែងរបស់ពួកគេត្រូវបានកាន់កាប់ ដោយកងកម្លាំង កុម្មុយនិស្តកម្ពុជាក្នុងស្រុកនៃកងទ័ពរំដោះជាតិប្រជាជនកម្ពុជា (CPNLAF) ដែលត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា នៅពេលព្រះសីហនុ បាន ផ្ដល់ការគាំទ្ររបស់ទ្រង់ដល់កុបកម្ម ពួកខ្មែរតាមជនបទដែលនៅ តែមានការគាំទ្រព្រះសីហនុយ៉ាងលើសលុប ។
២. ១៩៧៣: បទឈប់បាញ់ និងការព្យួររដ្ឋសភា
កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសនៅដើមឆ្នាំ១៩៧៣ដូចជាផ្ដល់អោយការសម្រាកបណ្ដោះអាសន្នពីសង្គ្រាមក្នុងស្រុកលន់-ណុលបាន ប្រកាសបទឈប់បាញ់ឯកតោភាគីទោះបីយ៉ាងណាក៏ទីតាំងរបស់កងទ័ពជាតិខ្មែរគឺខ្សោយណាស់នៅលើដី។មានការពិតដែលការទាក់ទង តិចតួចរវាងបក្សពួកកណ្ដាលខ្លះទៀតនៃពួកកុម្មុយនិស្តខ្មែរក្រហម ដោយគួរអោយកត់សំគាល់ គឺហ៊ូ-យុន និងសាធារណរដ្ឋ។ ពួកវៀត ណាមខាងជើងបានដាក់សម្ពាធពួកកុម្មុយនិស្តកម្ពុជា អោយទទួលយកលក្ខ័ណ្ឌកិច្ចសម្រុះសម្រួលសន្តិភាព ផលប្រយោជន៍ របស់ ពួកគេ ដាក់បន្ថែមអោយសង្គ្រាមមានសកម្មភាពនូវកម្រិតទាប (ដោយការចងភ្ជាប់កងទ័ពវៀតណាមខាងត្បូងនៅក្នុងការដំណើរការ) ជាជាង ជ័យជំនះពេញទីរបស់ពួកខ្មែរក្រហម ។ ភាពដឹកនាំរបស់ខ្មែរក្រហម យ៉ាងណាៗ នៅតែដាច់អហង្ការ។
ការប្រយុទ្ធគ្នាបានចាប់បន្តនៅយប់៧កុម្ភៈ១៩៧៣នៅពេលនោះពួកកម្លាំងកុម្មុយនិស្តបានវាយប្រហារបរិវេណកងទ័ពជាតិខ្មែរក្បែរៗ ទីក្រុងដែលបានឡោមព័ទ្ធកំពង់ធំ។ នៅខែមេសា របបសាធារណរដ្ឋគឺនៅក្នុងភាពច្របូកច្របល់ជាទូទៅ ជាមួយនឹងកងទ័ព ជាតិខ្មែរ បដិ សេធដើម្បីប្រយុទ្ធ និងការលួចយកទីរួមខេត្តផ្ទាល់ពួកគេ ហើយកងទ័ពរំដោះជាតិប្រជាជនកម្ពុជាកំពុងតែលុកទៅកាន់ តំបន់ជាច្រើននៃ ប្រទេស ។ ក្នុងការឆ្លើយតប សហរដ្ឋជាចុងក្រោយបានគំរាមកាត់ផ្ដាច់ជំនួយទាំងអស់ វាលែងតែលន់-ណុលដើរតួ ដើម្បីពង្វាតមូលដ្ឋាន អំណាចនិងគាំទ្រដល់រដ្ឋាភិបាលនេះ អោយច្បាស់ទៅដើម្បីធ្វើអោយដូចដើមសម្ព័ន្ធមិត្តសហរដ្ឋវិញ គឺទ្រង់សិរិមតៈ និងកាត់បន្ថយឥទ្ធិ ពលបងប្អូនរបស់គាត់ លន់-ណុន។ ដូច្នោះហើយ ថ្ងៃ២៤ មេសា លន់-ណុល បានប្រកាសថារដ្ឋសភានឹងត្រូវព្យួរ និងក្រុមប្រឹក្សានយោ បាយបានបង្កើតឡើងដោយខ្លួនគាត់ សិរិមតៈ ឆេង-ហេង និងអ៊ិន-តាំ នឹងដឹកនាំយ៉ាងមានប្រសិទ្ធិភាពដោយក្រឹត្យ ។ កងទ័ពរំដោះ ជាតិ ប្រជាជនកម្ពុជារុលទៅមុខដល់ភ្នំពេញនៅទីបំផុត ត្រូវបានបញ្ឈប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិក ដែលបង្កអោយមានការ កម្រិតហេតុផលដល់អាក្រក់ចំណោមពួកកងទ័ពកុម្មុយនិស្ត។ពួកអ្នកវិចារណកថាខ្លះថ្លែងថាបទពិសោធន៍នេះប្រហែលបាននាំអោយ មានភាពព្រៃផ្សៃដែលបង្ហាញដោយពួកកម្មាភិបាលខ្មែរក្រហមនៅក្នុងព្រឹត្តិការណ៍នានាក្រោយមកទៀត។
៣. ១៩៧៤: ការធ្លាក់ឧដុង្គ
នៅដើមឆ្នាំ១៩៧៤ ក្រុមប្រឹក្សានយោបាយត្រូវបានបញ្ឈប់សកម្មភាព ហើយលន់-ណុលក៏គ្រប់គ្រងតែម្នាក់ឯងម្ដងទៀត ។ ស្ថានភាព យោធានៅក្នុងខណៈពេលនោះកំពុងតែកាន់តែយ៉ាប់យ៉ឺនថែមទៀត។ កងកម្លាំងកុម្មុយនិស្តមកនៅពីចម្ងាយដែលកំពុង បកក្រោយពី ភ្នំពេញ ហើយបានកាន់កាប់អតីតរាជធានីឧដុង្គនៅខែមីនា: ពួកគេបានជម្លៀសប្រជាជន ដោយបាញ់មន្ត្រីរដ្ឋការរដ្ឋាភិបាល និងពួក គ្រូបង្រៀន ហើយបានកម្ទេច រឺក៏ដុតទីប្រជុំជនជាច្រើន ។ មានការប្រសើរឡើងមួយរយៈខ្លីដែលឆ្នាំនោះបានរីកចម្រើនដែរ យ៉ាងណាៗ ពេលដែលកងទ័ពជាតិខ្មែរបានយកឧដុង្គត្រឡប់មកវិញបាន និងអាចយកមកវិញនូវផ្លូវផ្គត់ផ្គង់ស្បៀងតាមរយៈបឹងទន្លេសាប ។
៤. ការបញ្ចប់របប
ទោះបីដូច្នេះក៏ដោយ ក៏សាធារណរដ្ឋខ្មែរមិនមានជីវិតរស់រានដល់ការវាយលុកនៅរដូវប្រាំងឆ្នាំ១៩៧៥ទេ។ កងកម្លាំងកុម្មុយនិស្តដែល មាន នៅចំនុចនេះបានព័ទ្ធជុំវិញរដ្ឋធានី ប្រជាជនរដ្ឋធានីបានត្រូវកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ដោយពួកអ្នកភៀសខ្លួនពីការប្រយុទ្ធគ្នា លន់-ណុលដែលមានជំនឿហួសហេតុបានបញ្ជាអោយយកខ្សាច់ដែលបូជាពង្រាយជុំវិញទីក្រុងចាប់ពីឧទ្ធម្ភាគចក្រដើម្បីការពារទីក្រុង។ ទោះបីយ៉ាងណាក៏កងទ័ពជាតិខ្មែរនៅពេលនេះកំពុងតែប្រយុទ្ធជាមួយភាពស្វិតស្វាញ ហើយពួកទាហានខ្មែរក្រហមកំពុងតែរង ទុក្ខ ដោយទឹកចិត្តខ្សត់ខ្សោយ គ្រុនចាញ់ និងអត្រាកាន់តែខ្ពស់ជាងនេះនៃទំនាក់ទំនងហេតុផលនានាជាងកងទ័ពជាតិខ្មែរទៀតការផ្គត់ផ្គង់ អាវុធថ្មីៗ និងអាវុធយុទ្ធភណ្ឌមកពីចិនដែលផ្ដល់អោយពួកគេ នូវសន្ទុះកម្លាំងរុញច្រានដើម្បីលុកលុយរាតត្បាត ទីតាំងទ័ពខាងក្រៅៗ សេសសល់របស់សាធារណរដ្ឋនេះ។ ការចរចារសន្តិភាពដែលបានស្នើដដែលៗបានបញ្ឈប់ ពេលដែលព្រះសីហនុបានបដិសេធ ដើម្បី ទាក់ទងជាមួយលន់-ណុលដោយផ្ទាល់ ដោយស្នើអោយគាត់ដកចោលលក្ខ័ណ្ឌមុនៗមួយ។ផែនការមួយបានស្នើដោយលោក អេតៀង ណេ-ម៉ង់ណាច់ (Étienne Manac'h) ឯកអគ្គរដ្ឋទូតបារាំងនៅចិន នៅក្នុងនោះព្រះសីហនុនឹងត្រឡប់ទៅកម្ពុជាវិញក្លាយ ជាប្រមុខ នៃរដ្ឋា ភិបាលរួបរួមជាតិ (ដែលនាំអោយមានការចុះចូលភ្លាមៗនៃទំហំដ៏ច្រើន នៃពួកទាហានស្រុកស្រែចំការរបស់ពួកខ្មែរក្រហម) បានបរា ជ័យដើម្បីធ្វើឱ្យសម្រេច ។
ថ្ងៃ១មេសា ១៩៧៥ លន់-ណុលបានលាលែង និងបានរត់គេចខ្លួននិរទេសចេញពីប្រទេស: កងទ័ពជាតិខ្មែរភ្លាមៗស្ទើរតែបានបែក ខ្ចាត់ខ្ចាយទាំងអស់ ។ គ្រានោះដែលទ្រង់សិរិមតៈ ឡុង-បូរ៉េត លន់-ណុល និងពួកអ្នកនយោបាយផ្សេងៗជាច្រើនទៀតបាន នៅសេស សល់ក្នុងរដ្ឋធានីនេះនៅក្នុងការប៉ុនប៉ងដើម្បីចរចារបទឈប់បាញ់ ពួកខ្មែរក្រហមនៅទីបញ្ចប់បានចូលទីក្រុងនៅថ្ងៃ១៧មេសា ក្នុងរយៈ ពេលពីរបីថ្ងៃនេះ ពួកខ្មែរក្រហមបានប្រហារជីវិតពួកអ្នកតំណាងរបបចាស់ៗ ហើយនិងសាធារណរដ្ឋមួយនេះបានមកដល់ទីបញ្ចប់ យ៉ាងជាក់ស្ដែងពិតមែន ។ កំឡុងពេលការស្ថិតនៅរយៈពេលដ៏ខ្លីរបស់ខ្លួន របបនេះបានទទួលស្ទើរតែជាងមួយលាន ដុល្លារនៃជំនួយខាង យោធា និងសេដ្ឋកិច្ច ក្នុងមួយថ្ងៃៗ។តំបន់ចុងក្រោយដែលបានកាន់កាប់ដោយសាធារណរដ្ឋនេះនៅក្នុងរបបគ្រប់គ្រងណាក៏ដោយនោះ ក៏គឺជាប្រាសាទព្រះវិហារនៅជួរភ្នំដងរែក ដែលកងកម្លាំងកងទ័ពជាតិខ្មែរនៅតែកាន់កាប់នៅឡើយនៅចុងខែមេសា១៩៧៥។ ជាចុង ក្រោយវាត្រូវបានយកមកវិញដោយពួកខ្មែរក្រហមនៅថ្ងៃ២២ឧសភា។
ថៃ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ និង ការកោតសរសើរ ក្រោយពី កីឡាករប្រដាល់វ័យក្មេងមានសមត្ថភាពរបស់ថៃឈ្មោះ Antoine Pinto បានប្រកាសថា ខ្លួនលោកគឺមានឈាវជ័រជាជនជាតិខ្មែរកាត់បារាំង ដោយបានអះអាងថា ២៥ ភាគរយនៃខ្លួនលោកជាជនជាតិអាស៊ី មានឪពុកជាជនជាតិបារាំង និងម្តាយជាជនជាតិខ្មែរ។ ដោយឡែក នៅថ្ងៃនេះតែម្តង កាន់តែធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺ កីឡាករប្រដាល់ Antoine Pinto បានលាតត្រដាងរូបជីតារបស់លោក ដែលជាប្អូនប្រុសរបស់លោកសេនាមុខ លន់ នល់ អតីតប្រធានាធិបតី នៃរបបសាធារណៈខ្មែរ។
នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូលរួមការបោះឆ្នោត ឆ្នាំ ១៩៤ ( គណបក្សចំនួន ១២ រួមមាន ៖
(១)គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក អ៊ីវ កើស /ទ្រង់យុត្តិវង្ស
(២)គណបក្សសេរីភាព ដឹកនាំដោយអ្នកអង្គម្ចាស់ នរិនដេត
(៣)គណបក្ស Progressiste ប្រជាធិបតេយ្យរីកចម្រើន Progressive Democrats (Norodom Montana) ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា
(៤)គណបក្សហនុមាណ ដឹកនាំលោក យ៉ែម សំបូរ
(៥)គណបក្សប្រជារាស្ត្រ ដឹកនាំដោយលោក សំ ញ៉ាណ
(៧)គណបក្សរួបរួមជាតិ របស់លោក ឃឹម ទិត្យ (៨)
គបក្សបន្ទាយមានជ័យ ដឹកនាំដោយ លោក ដាប ឈួន និង
(៩)គណបក្ស រួបរួមជាតិដឹកនាំដោយលោក ម៉ៅ ចយ។
(១០) គណបក្ស កំណែទម្រង់ខ្មែរ Khmer Renovation(Sisowath Monipong)
(១១)គណបក្សឯករាជ្យ
(១២)ក្រុមប្រជាធិបតេយ្យ Norodom Phurissara
ដើម្បីរៀបចំរដ្ឋាភិបាលថ្មី ព្រះមហាក្សត្របានណែនាំអោយគណបក្សបញ្ជូនឈ្មោះបេក្ខជនពីររូបដើម្បីព្រះមហាក្សត្រតែងតាំងជានាយកដ្ឋមន្ត្រី។ ពេលនោះមានគណបក្សចំនួន ៩ រួមមាន (១)គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក អ៊ីវ កើស (២)គណបក្សសេរីភាព ដឹកនាំដោយអ្នកអង្គម្ចាស់ នរិនដេត (៣)គណបក្ស Progressiste ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា (៤)គណបក្សហនុមាណ លោក យ៉ែម សំបូរ (៥)គណបក្សប្រជារាស្ត្រ ដឹកនាំដោយលោក សំ ញ៉ាណ (៦)គណបក្សរ៉េណូខេមរៈ ដឹកនាំដោយ ញឹក យ៉ូឡុង និងលន់ ណុល (៧)គណបក្សរួបរួមជាតិ របស់លោក ឃឹម ទិត្យ (៨)គបក្សបន្ទាយមានជ័យ ដឹកនាំដោយ លោក ដាប ឈួន និង(៩)គណបក្ស រួបរួមជាតិដឹកនាំដោយលោក ម៉ៅ ចយ។
តើលោក លន់ ណុន (ប្អូនប្រុស លន់ នល់ ) ជាមេគំនិតរៀបចំរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅថ្ងៃ ១៨មីនា ឆ្នាំ១៩៧០ ឬ?
==============================
លោក លន់ ណុន (Lon Non) ជាប្អូនប្រុសបង្កើតរបស់ លោក លន់ នល់ ជាមនុស្សដ៏សំខាន់ម្នាក់ក្នុងការរៀបចំចាត់ចែងឱ្យមានរដ្ឋប្រហារនៅ ប្រទេសកម្ពុជានាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដើម្បីទំលាក់សម្តេចនរោត្តមសីហនុ ពីតំណែងព្រះប្រមុខរដ្ឋ។ តពីនោះមក ឆ្លងកាត់ការផ្លាស់ប្តូររដ្ឋាភិបាលដ៏គ្មានប្រសិទ្ធជាច្រើនលើក និងសង្គ្រាមស៊ីវិលដ៏ក្រពុលមុខ ប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបខ្មែរក្រហម ឬ របបកម្ពុជាប្រជាធិបតេយ្យ ដ៏សែនប្រល័យ។
សាធារណមតិជាតិ និង អន្តរជាតិ យល់ថាមានមនុស្ស៣រូបជា មេគំនិត នាំឱ្យមានព្រឹត្តិការណ៍១៨ មីនា ១៩៧០ គឺ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ មួយ ឧត្តមសេនីយ៍ ឬ សេនាប្រមុខ លន់ នល់ មួយ និង អ៊ិន តាំ មួយ។ ដោយហេតុនេះ ទើបមនុស្សទាំង៣រូបនេះ ត្រូវបានគេហៅថា “ មនុស្ស ១៨មីនា ”។
ប៉ុន្តែសៀវភៅឈ្មោះ សាធារណរដ្ឋខ្មែរ របស់ បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បានអះអាងថា ព្រឹត្តិការណ៍រដ្ឋប្រហារកើតឡើងទៅបានដោយសារមានការសម្របសម្រួល នៃការបន្លំរបស់មនុស្សទី៤ គឺវរៈសេនីយ៍ លន់ ណុន ដែលជាប្អូនប្រុសបង្កើតរបស់ ឧត្តមសេនីយ៍ លន់ នល់ ។
លោក លន់ ណុន ត្រូវបានគេជឿថាជាមនុស្សខ្ចីដៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើឱ្យរដ្ឋប្រហារមួយនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ។ លន់ ណុន បានធ្វើការជាច្រើន គឺអាចនិយាយថា ធ្វើច្រើនជាង លន់ នល់ ដែលជាបងប្រុសរបស់គាត់ និង ជាមនុស្សម្នាក់ចេញមុខទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារទំលាក់ សម្តេច សីហនុ ទៅទៀត។
លោក លីវ សេង មានកំណើតជាខ្មែរកម្ពុជាក្រោម និង ជាអតីតសមាជិក CIA ម្នាក់បានកត់សំគាល់ថា “លោក លន់ នល់ ជាមនុស្សមិនសូវមានចិត្តលះប៉ុន្មានទេ ប៉ុន្តែ លន់ ណុន វិញ ទោះជាមិនសូវចេញមុខក្តី ក៏ប៉ុន្តែគាត់ជាមនុស្សដៃដល់ និង ចិត្តមុត ហើយប្រាថ្នាចង់ស្នងតំណែងបងប្រុសរបស់គាត់ទៀតផង“។
លោក លន់ ណុន មិនមែនគ្រាន់តែចង់បានអំណាចក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេច នរោត្តម សីហនុ ទេ ប៉ុន្តែគាត់ត្រូវបានគេជឿថា មានបំណងបង្កើតរបបសាធារណរដ្ឋមួយនៅកម្ពុជាជំនួសរបបរាជានិយមទៀតផង។
ព្រះអង្គម្ចាស់ សិរីមតៈ ជាបងប្អូនជីទួតមួយនឹងព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ប៉ុន្តែ ព្រះអង្គម្ចាស់អង្គនេះ ត្រូវបាគេមើលឃើញថា ដូចជាជើងឆ្វេង និង ជើងស្តាំ ជាមួយ លន់ នល់ ដោយសារគាត់ជាមិត្តនឹងគ្នាតាំងពីកុមារភាព ហើយអ្នកទាំងពីរចម្រើនវ័យធំធាត់ជាមួយគ្នាទៀតផង។
សិរីមតៈ មានឈ្មោះជាមេនាំអាទិ៍សំខាន់មួយរូប ក្នុងចំណោមមេនាំអាទិ៍ដ៏សំខាន់ៗក្នុងការដកហូតមុខតំណែងពីសម្តេច សីហនុ។ ទោះយ៉ាងណា បន្ទាប់ពីទំលាក់សម្តេចសីហនុ បានដោយជោគជ័យហើយនោះ ព្រះអង្គតែងតែមិនយល់ព្រមជាមួយលន់ នល់ និង លន់ ណុន ក្នុងការបង្កើតរបបសាធារណរដ្ឋខ្មែរឡើយ។
ទោះយ៉ាងនេះក្តី នៅពេលដែលទីបំផុត របបសាធារណរដ្ឋខ្មែរ នៅតែត្រូវបានបង្កើតនោះ ទោះជាព្រះអង្គមិនសូវចុះសម្រុងគ្នាជាមួយ លន់ ណុន ដែលជាប្អូនប្រុសរបស់ លន់ នល់ ក្តីក៏ព្រះអង្គបានក្លាយជាមនុស្សទី២ក្នុងរបបនេះដែរ ហើយព្រះអង្គមានតួនាទីជាអ្នកគ្រប់គ្រងកិច្ចការនយោបាយក្នុងនិង ក្រៅប្រទេស។
គេជឿថា មូលហេតុដែល លន់ ណុន ចង់បង្កើតរបបសាធារណរដ្ឋនៅកម្ពុជានោះ ក៏ព្រោះតែគាត់យល់ថា ដ៏រាបណាប្រទេសកម្ពុជានៅតែជាប្រទេសដែលគ្រប់គ្រងដោយរបបរាជានិយមនោះ មនុស្សដែលជាប្រជារាស្ត្រដូចជារូបគាត់ មុខជានឹងមិនមានវាសនាក្នុងការកាន់អំណាចក្នុងប្រទេសមួយនេះឡើយ។ និយាយម្យ៉ាងទៀតថា ការដែលគាត់រៀបចំឱ្យមានរដ្ឋប្រហារទំលាក់សម្តេច សីហនុ បន្ទាប់មកបង្កើតរបបសាធារណរដ្ឋនោះ គឺជាការបង្កើតឱកាសសម្រាប់ខ្លួនគាត់ឡើងកាន់អំណាចក្នុងប្រទេស កម្ពុជាតែម្តង។
លោក លន់ ណុន កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៣០ នៅតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ឪពុកឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន ហើយគាត់ជាកូនទី៧ ក្នុងគ្រួសារដែលមានបងប្អូន ១០នាក់។
លន់ ណុន បានទៅសិក្សា ផ្នែកស៊ើបអង្កេត នៅប្រទេសបារាំងក្នុងសាលាឯកជនមួយ។ ពេលត្រឡប់មកប្រទេសវិញ គាត់បានចូលបំរើការងារក្នុងអង្គភាពប៉ូលិសជាតិ លុះក្រោយមកបន្ទាប់ពីបានឆ្លងកាត់សាលាយោធាខ្មែរនៅភ្នំពេញ គឺសាលានាយទាហានសកម្មជំនាន់ទី១៣ ហើយបានទទួលឋានៈជាអនុសេនីយ៍ទោ។ បន្ទាប់មកគាត់បានប្តូរទៅធ្វើការនៅក្នុងផ្នែកកងរាជអាវុធហត្ថរហូត ដល់ឆ្នាំ១៩៧០។
សម័យសង្គមរាស្ត្រនិយម គាត់ជាអ្នកឧបត្ថម្ភកាសែតក្នុងស្រុកមួយចំនួនទាំងផ្នែក ការពារ ផ្នែកថវិកា និង សម្ភារៈ។ ឋានៈរបស់ លន់ នល់ ជារដ្ឋមន្ត្រីការពារប្រទេស ជាដើមនោះ ជាឱកាសដែលធ្វើឱ្យ លន់ ណុន ជាមនុស្សមានទឹកមាត់ប្រៃជាងឋានៈរបស់គាត់។ គាត់រស់នៅក្រោមការគាំពារពីបងប្រុសរបស់គាត់ជានិច្ច សូម្បីការិយាល័យធ្វើការ និង លំនៅឋានរបស់គាត់ គឺនៅក្នុងភូមិគ្រឹះតែមួយ ជាមួយបងប្រុសរបស់គាត់ ក្បែរទំនប់ពេទ្យរុស្ស៊ី។ ដោយហេតុនេះគាត់ទទួលបាននូវការចូលពឹងពាក់ពីមនុស្សជាច្រើន និង ញឹកញាប់ឥតដាច់។ ប្រការនេះ ជាឱកាសឱ្យគាត់ប្រមូលផ្តុំពួកបញ្ញាវន្តដែលប្រឆាំងរបបរាជាធិបតេយ្យ បង្កើតបានជាក្រុមតស៊ូនយោបាយតូចៗ តាំងពីពេលនោះមក។ រហូតដល់ឆ្នាំ១៩៦៨ ក្រុមតស៊ូនយោបាយតូចៗនេះ បានកើតមានកាន់តែច្រើនឡើងៗ និង សកម្មឡើងៗ។
គាត់បាន ប្រើប្រាស់គេហដ្ឋាននៅជនបទរបស់គាត់មួយទៀត ដែលស្ថិតនៅក្បែរវត្តហា ប្របមាត់ស្ទឹងកន្ទួត ស្រុកកំពង់កន្ទួត ខេត្តកណ្តាល ចំងាយប្រមាណជា ២០គីឡូម៉ែត្រ ពីភ្នំពេញ សម្រាប់ប្រជុំសំងាត់ផ្សេងៗ។
សៀវភៅ សាធារណរដ្ឋខ្មែរ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ ដែលបានអះអាងថា គាត់ធ្លាប់ជាមនុស្សស្និទ្ធនឹង លន់ ណុន ម្នាក់ដែរនោះ បានរៀបរាប់ថា “ នៅក្នុងអង្គប្រជុំនីមួយៗ សាមាជិកទាំងឡាយតែងតែចាប់ផ្តើមដោយការវិភាគស្ថានការណ៍ប្រទេសជាតិទាំង ក្នុងប្រទេស និង លើឆាកអន្តរជាតិ។ បន្ទាប់មកពួកគេចាប់ផ្តើមនិយាយជាហូរហែ ពីរឿងស្រលាញ់ជាតិ ជាតិនិយម លទ្ធិវាទីនិយម នៃពួកវៀតណាមខាងជើង និង វៀតកុង ជាពិសេស អំពីលទ្ធិផ្តាច់ការរបស់ សម្តេចសីហនុ ដែលជំរុញដោយមហេសីរបស់ព្រះអង្គ គឺអ្នកម្នាង ម៉ូនិក និង ការពុករលួយដល់ឆ្អឹងនៃពួកមនុស្សដែលនៅជុំវិញអ្នកម្នាង។ បេសកកម្មរបស់មនុស្សម្នាក់ៗ (ក្នុងអង្គប្រជុំ) គឺត្រូវធ្វើឱ្យមនុស្សនៅជុំវិញខ្លួន ដឹងច្បាស់ពីព្រឹត្តិការណ៍ ទាំងនេះ។ ប៉ុន្តែពេលនោះ ពួកគេមិនទាន់ដែលនិយាយដល់អំពីរឿង រាជាធិបតេយ្យ ឬសាធារណរដ្ឋនៅឡើយ“។
លោក លីវ សេង បាននិយាយថា “ លន់ ណុន បានរក្សាទំនាក់ទំនងសំងាត់ជាមួយចលនាខ្មែរសេរី។ សឺង ង៉ុកថាញ់ ជាប្រមុខនៃចលនានេះ ដែលកំពុងនិរទេសខ្លួននៅភាគខាងត្បូងវៀតណាមនោះ បានឆ្លងមកកាន់ប្រទេសកម្ពុជា ជាសំងាត់ ដើម្បីពិគ្រោះគ្នាជាមួយគាត់ នៅគេហដ្ឋានរបស់គាត់នៅវត្តហាដែរ“។
លីវ សេង បានបន្ថែមទៀតថា “ លន់ ណុន មានមនុស្ស ២រូប ដែលជាទីទុកចិត្តរបស់គាត់គឺ ពលបាលត្រី គា ឃីន និង កុល ឡុងសេង ជាអ្នករ៉ាប់រងក្នុងការទំនាក់ទំនងផ្សេងៗជាមួយសឺង ង៉ុកថាញ់ និង ធ្វើដំណើរបំពេញបេសកកម្មជាទៀងទាត់ទៅកាន់ខេត្តស្វាយរៀង ដែលជាប់ព្រំដែនវៀតណាមខាងត្បូង“។
ផ្នែកខាងសារព័ត៌មាន គាត់បានពឹងពាក់កាសែតប្រចាំថ្ងៃក្នុងស្រុកជាភាសាខ្មែរចំនួន២គឺ កាសែត “ប្រយោជន៍ខ្មែរ“ ដែលមាន លឿង វ៉ែន ជាចាងហ្វាង និង កាសែត “សុវណ្ណភូមិ “ ដែលមាន ឃូនថៃ ជានាយក។
ពេលមានរបបរដ្ឋាភិបាល “ ស្រោចស្រង់ជាតិ “ នោះ សម្តេចសីហនុ និង ព្រះអង្គម្ចាស់ សិរិមតៈ ជាញឹកញាប់មានការប្រឈមមុខដាក់គ្នា។
លោក លឿង វ៉ែន បានព្យាយាមសរសេរអត្ថបទរិះគន់សម្តេចព្រះប្រមុខរដ្ឋជាបន្តបន្ទាប់ ចុះផ្សាយតាមកាសែត ប្រយោជន៍ខ្មែរ របស់គាត់ ខណៈកាសែត នគរធំ របស់លោក សុទ្ធ ប៉ូលីន ជាមិត្តរបស់ លន់ ណុន ក៏បានធ្វើការដូចគ្នានេះដែរ។
ប្រការនេះ ត្រូវបានគេមើលឃើញគ្រប់គ្នា និង គិតថា សិរិមតៈ និង លន់ ណុន មានការព្រមព្រៀគ្នាដើម្បីគាបព្រះប្រមុខរដ្ឋ សីហនុ ។
លឿង វ៉ែន ត្រូវបានចាប់ដាក់ពន្ធនាគារបន្ទាប់ពីត្រូវបានតម្រូវឱ្យបកស្រាយ បំភ្លឺជាសាធារណៈ និង ផ្តល់ភស្តុតាងផ្សេងៗ នៅចំពោះព្រះភក្ត្រសម្តេចព្រះប្រមុខរដ្ឋ ទាក់ទងនឹងការចោទប្រកាន់ របស់គាត់ ក្នុងឱកាសសមាជជាតិចុងក្រោយរបស់សង្គមរាស្ត្រនិយម។
បន្ទាប់មកមានដំណឹងថា វរៈសេនីយ៍ឯក អ៊ុំ ម៉ាណូរិន្ទ និង សូស្តែនហ្វែរណង់ដេស បានចេញបញ្ជាឱ្យចាប់ខ្លួនបញ្ញាវន្ត សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ និង យោធាចំនួន ៥០០នាក់ ដែលក្នុងនោះភាគច្រើនជាមនុស្សរបស់លន់ ណុន មានជាអាទិ៍ ថោង លឹមហួង ជាដើម ។
លោក លន់ ណុន ដែលធ្លាប់តែជាមនុស្សផ្តល់នូវការគាំពារគ្រប់យ៉ាងនោះ ពេលនេះគាត់ក៏បានគេចខ្លួនផងដែរ ដោយការប្រើរូបភាពសុំបញ្ជាធ្វើបេសកកម្មមួយដែលគាត់ជាអ្នក ចុះហត្ថលេខាដោយខ្លួនឯង ដែលការពិត គឺជាការរត់ទៅលាក់ខ្លួននៅកំពង់ស្ពឺ តែប៉ុណ្ណោះ។
ខែកុម្ភៈ ឆ្នាំ១៩៧០ លន់ ណុន បានផ្ញើលិខិតទៅឱ្យមនុស្សរបស់គាត់ដោយបានចោទសួរពួកគេនូវសំនួរ ដែលគាត់បានដឹងចំលើយរួចទៅហើយនោះថាតើពួកគេត្រូវការ “សាធារណរដ្ឋ ឬ រាជាធិបតេយ្យ“?។
ទោះជាមានការជជែកដេញដោលយ៉ាងជូរចត់នៃសមាជិកសភាក្តី ក៏មិនទាន់មាននរណាដឹងថា អនាគតរបស់ប្រទេសកម្ពុជានឹងត្រូវធ្វើដំណើរទៅលើវិថីរាជានិយម ឬ ជាអ្វីនៅឡើយ ដោយសាររហូតមកដល់ពេលនេះ លន់ នល់ ជាមនុស្សដែលគេចាត់ទុកថា ជាមេខ្លោងក្នុងការផ្លាស់ប្តូររបបនៅប្រទេសកម្ពុជា ឱ្យក្លាយទៅជា សាធារណរដ្ឋនោះ មិនទាន់បញ្ចេញសញ្ញាអ្វីជាក់លាក់គួរឱ្យកត់សំគាល់នៅឡើយ។
ការពិតពេលនេះ លន់ នល់ នៅមានភាពរារែកនិងចាំមើលសញ្ញាយល់ព្រមពីព្រះអង្គម្ចាស់សិរីមតៈ ខណៈព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ក៏ហាក់នៅរារែកមិនហ៊ានសម្រេចព្រះទ័យថានឹងត្រូវធ្វើរដ្ឋប្រហារ ទំលាក់សម្តេចសីហនុ ឬយ៉ាងណា ដែរ។ និយាយដោយខ្លីគឺ លន់ នល់ និង សិរិមតៈ មានការមិនទុកចិត្តគ្នា និង មានការក្រែងចំពោះគ្នាទៅវិញទៅមក ទោះជាមនុស្ស២រូបនេះ បានធ្វើការជាមួយគ្នារហូតនាំស្ថានភាពប្រទេស កម្ពុជាមកដល់ដំណាក់កាលដែលរដ្ឋប្រហារមួយមានឧបមេយ្យដូចជាព្រួញដែល គេបានដាក់នៅលើខ្សែធ្នូ និងបានត្រូវទាញបន្តឹងរួចទៅហើយនោះ ក្តី។
នេះជាដំណាក់កាលសំខាន់ដែលធ្វើឱ្យមនុស្សគ្រប់គ្នាចេះតែជជីកសួរគ្នាថា បើមេក្លោងទាំង២រូប សុទ្ធតែមានសភាពបែបនេះ តើការបំបែកភាពនៅគាំងនៃស្ថានភាពនេះ ប្រព្រឹត្តទៅយ៉ាងណា ហើយនរណាជាអ្នកញាក់ចិញ្ចើមដាក់នរណាមុន ?
សៀវភៅសាធារណរដ្ឋខ្មែរ បានរៀបរាប់រឿងដ៏អាថ៌កំបាំងនេះថា គឺ លន់ ណុន ជាអ្នកទំលាយភាពទ័លច្រកនេះ។
សៀវភៅខាងលើនេះ បានរៀបរាប់ថា “តាមពិតអនាគតរបស់ប្រទេសកម្ពុជាបានប្រព្រឹត្តទៅក្នុងយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
ទាល់តែ៤ឆ្នាំ ក្រោយមកទើបខ្ញុំ ( អ្នកនិពន្ធ គឺ រស់ ចន្ត្រាបុត្ត ) រកឃើញអាថិ៍កំបាំង នៅក្នុងយប់នោះ។ នៅឆ្នាំ១៩៧៤ លន់ ណុន បានរស់នៅអស់មួយភាគក្នុងការនិរទេសខ្លួនរបស់គាត់នៅប្រទេសបារាំង ហើយនៅខែមិថុនា នៃឆ្នាំដដែលនោះ ក្នុងឱកាសនៃការដើរកំសាន្តតែពីរនាក់តតួ ក្នុងឧទ្យានប៊ូឡូញ (Boulogne) ទើបគាត់បានបង្ហើបប្រាប់ពីអាថិ៍កំបាំនៃរឿងរ៉ាវដែលបានកើតឡើង នៅក្នុងយប់ដ៏វែងឆ្ងាយនោះ ។...
លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់ តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជា ២លើក និង ជារដ្ឋមន្ត្រី ការពារជាតិ ។ គាត់បានដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបប សាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតី សាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្ស ទី១ ដែរ ដែលចេញមុខ ប្រកាសសង្គ្រាម បណ្តេញយួន ខាងជើង និងវៀតកុង ចេញពីទឹកដីខ្មែរ ។
លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
លន់ នល់ ជាមន្ត្រីស៊ីវិល ក្នុងសម័យ រដ្ឋាភិបាល អាណានិគម បារាំងនាឆ្នាំ ១៩៣៧ ។ គាត់បាន ក្លាយជា អ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើ ខ្លួនឱ្យក្លាយជាអ្នក ប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព របស់បារាំង ប្រឆាំងបង្ក្រាប ចលាចល ជាបន្តបន្ទាប់នៃ ការប្រឆាំង នឹងអាណា និគមបារាំង នាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ ១៩៤៦ គាត់បានក្លាយជា ចៅហ្វាយខេត្ត ក្រចេះ ។ គាត់បានក្លាយ ជាសហការី របស់សម្តេច សីហនុ ហើយនៅក្នុង អំឡុងចុង ទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម, រាជាធិបតេយ្យ ជាក្រុម នយោបាយ គាំទ្រឯករាជភាព ដែលធ្វើឲ្យ គាត់ជាប់ពាក់ព័ន្ធ នឹងរឿង នយោបាយ ប្រទេសកម្ពុជា ខ្លាំងឡើងៗ ។ គាត់បានចូល បម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់ បានដឹកនាំ ប្រតិបត្តិការ កងទ័ព ប្រឆាំងវៀតមិញ ។
បន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង គណបក្ស កំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្ស ស្តាំនិយមតូចៗ ដែលដឹកនាំ ដោយ សម សារី និង ដាប ឈួន ) បានក្លាយជា គណបក្សស្នូល របស់ គណបក្ស សង្គមរាស្ត្រនិយម របស់ សម្តេច នរោត្តម សីហនុ សម្រាប់ប្រជែង ការបោះឆ្នោត ឆ្នាំ១៩៥៥ ។
លន់ នល់ ត្រូវបានតែងតាំង ជានាយសេនាធិការ កងទ័ពនៅឆ្នាំ ១៩៥៥ និង ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ផងដែរ ។
នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្តេច សីហនុ ។ ឆ្នាំ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀស ប្រទេសរបស់ ព្រះអង្គពីការ ប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយ គាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួនដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មាន ការប្រយុទ្ធ ប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់ បានក្លាយជា នាយករដ្ឋមន្ត្រី ជាលើកទី២។
ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុក ថាជាមេក្លោង ម្នាក់ ក្នុងចំណោមមនុស្ស សំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់ សម្តេច សីហនុ ពីតំណែងជា ព្រះប្រមុខរដ្ឋ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែល អាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយលួចលាក់ សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ព វៀតណាមខាងជើង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យ រដ្ឋាភិបាលក្រុង ហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូល ឱ្យ រដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។
ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀប ផ្សេង គ្នាតែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះទៅវិញ ។
ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ ។ ទឹកចិត្តរបស់រាស្ត្រខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះកងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង ។ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។
ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត ។ សភាបានបន្តការប្រជុំតាមការគ្រោងទុក ។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ ។ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។
យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុង ជោគជាំ ដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាង ខាងលើនេះ មិន សូវទំនងឡើយ គឺយើងយល់ថាព្រះអង្គម្ចាស់ សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ។
សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្របានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន។
គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ។
ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់ លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត្ត ឱ្យនរណាម្នាក់ ប៉ះពាល់ដល់ឋានៈ របស់ សម្តេចសីហនុ។
បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។
លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។
តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។
យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។
នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។
ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។
វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។
ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី៩ តុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។ នេះជាលើកទី១ និង តែម្តងគត់ ដែលរបប សាធារណរដ្ឋ បានចាប់កំណើតនៅលើទឹកដីកម្ពុជា។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែស្រួចស្រាលឡើងថែមទៀត។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា ។ គាត់មានឋានៈជាអគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពីលន់ នល់ ក្នុងរបបនេះ។
តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើ សង្គ្រាមជាមួយវៀតណាមខាងជើង ។
ជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មរ របស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់សម្តេចសីហនុឡើយ ។ មិនមានករណី ពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបបសម្តេចសីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្ត គ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិកមិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិបាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើ ដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង ។
កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និង សម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់។
របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែលក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគ ច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ។
ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិកព្រមទទួលយកថាជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត ។ ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយមកឱ្យរដ្ឋាភិបាលលោក លន់ នល់ ជាបន្តបន្ទាប់។
សម្តេច សីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេសកម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់ លន់ នល់ ប្រសិនបើចាំបាច់។ ប៉ុន្តែបើ លន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការ តាមចាប់ខ្លួន ឬតាមចងកម្ម ឡើយ ។ ដោយហេតុនេះទើបទីបំផុតសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ។
ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥៕
ទោះជាយ៉ាងក៏ឯកឧត្ដមឆ្លាប់ជាអតីតឥស្សរ:ថ្នាក់ដឹកនាំខ្មែរមួយរូបដែលប្រឆាំងយួន និង ដេញយួនគ្រប់កាលទេស:នៃប្រវត្តិរបស់ឯកឧត្ដមសេនាប្រមុខ មិនថាថ្នាក់ដឹកនាំណាទេឲ្យតែដឹងនាំ និង កាន់អំណាចកាន់តែយូរ កាន់តែមានកុំហុសទោះតិចក្ដីច្រើនក្ដី។
P.S: នៅក្នុងអត្ថបទនេះ អ្នកសរសេរបានលើកឡើងថាលោក លន់ នល់ បានដើរតួជាបុគ្គលស្នេហាជាតិពិត ក្នុងការប្រឆាំងបរទេស
លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់ តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជា ២លើក និង ជារដ្ឋមន្ត្រី ការពារជាតិ ។ គាត់បានដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបប សាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតី សាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្ស ទី១ ដែរ ដែលចេញមុខ ប្រកាសសង្គ្រាម បណ្តេញយួន ខាងជើង និងវៀតកុង ចេញពីទឹកដីខ្មែរ ។
លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
លន់ នល់ ជាមន្ត្រីស៊ីវិល ក្នុងសម័យ រដ្ឋាភិបាល អាណានិគម បារាំងនាឆ្នាំ ១៩៣៧ ។ គាត់បាន ក្លាយជា អ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើ ខ្លួនឱ្យក្លាយជាអ្នក ប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព របស់បារាំង ប្រឆាំងបង្ក្រាប ចលាចល ជាបន្តបន្ទាប់នៃ ការប្រឆាំង នឹងអាណា និគមបារាំង នាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ ១៩៤៦ គាត់បានក្លាយជា ចៅហ្វាយខេត្ត ក្រចេះ ។ គាត់បានក្លាយ ជាសហការី របស់សម្តេច សីហនុ ហើយនៅក្នុង អំឡុងចុង ទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម, រាជាធិបតេយ្យ ជាក្រុម នយោបាយ គាំទ្រឯករាជភាព ដែលធ្វើឲ្យ គាត់ជាប់ពាក់ព័ន្ធ នឹងរឿង នយោបាយ ប្រទេសកម្ពុជា ខ្លាំងឡើងៗ ។ គាត់បានចូល បម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់ បានដឹកនាំ ប្រតិបត្តិការ កងទ័ព ប្រឆាំងវៀតមិញ ។
បន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង គណបក្ស កំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្ស ស្តាំនិយមតូចៗ ដែលដឹកនាំ ដោយ សម សារី និង ដាប ឈួន ) បានក្លាយជា គណបក្សស្នូល របស់ គណបក្ស សង្គមរាស្ត្រនិយម របស់ សម្តេច នរោត្តម សីហនុ សម្រាប់ប្រជែង ការបោះឆ្នោត ឆ្នាំ១៩៥៥ ។
លន់ នល់ ត្រូវបានតែងតាំង ជានាយសេនាធិការ កងទ័ពនៅឆ្នាំ ១៩៥៥ និង ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ផងដែរ ។
នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្តេច សីហនុ ។ ឆ្នាំ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀស ប្រទេសរបស់ ព្រះអង្គពីការ ប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយ គាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួនដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មាន ការប្រយុទ្ធ ប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់ បានក្លាយជា នាយករដ្ឋមន្ត្រី ជាលើកទី២។
ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុក ថាជាមេក្លោង ម្នាក់ ក្នុងចំណោមមនុស្ស សំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់ សម្តេច សីហនុ ពីតំណែងជា ព្រះប្រមុខរដ្ឋ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែល អាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយលួចលាក់ សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ព វៀតណាមខាងជើង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យ រដ្ឋាភិបាលក្រុង ហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូល ឱ្យ រដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។
ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀប ផ្សេង គ្នាតែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះទៅវិញ ។
ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ ។ ទឹកចិត្តរបស់រាស្ត្រខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះកងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង ។ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។
ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត ។ សភាបានបន្តការប្រជុំតាមការគ្រោងទុក ។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ ។ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។
យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុង ជោគជាំ ដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាង ខាងលើនេះ មិន សូវទំនងឡើយ គឺយើងយល់ថាព្រះអង្គម្ចាស់ សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ។
សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្របានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន។
គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ។
ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់ លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត្ត ឱ្យនរណាម្នាក់ ប៉ះពាល់ដល់ឋានៈ របស់ សម្តេចសីហនុ។
បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។
លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។
តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។
យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។
នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។
ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។
វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។
ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី៩ តុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។ នេះជាលើកទី១ និង តែម្តងគត់ ដែលរបប សាធារណរដ្ឋ បានចាប់កំណើតនៅលើទឹកដីកម្ពុជា។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែស្រួចស្រាលឡើងថែមទៀត។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា ។ គាត់មានឋានៈជាអគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពីលន់ នល់ ក្នុងរបបនេះ។
តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើ សង្គ្រាមជាមួយវៀតណាមខាងជើង ។
ជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មរ របស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់សម្តេចសីហនុឡើយ ។ មិនមានករណី ពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបបសម្តេចសីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្ត គ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិកមិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិបាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើ ដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង ។
កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និង សម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់។
របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែលក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគ ច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ។
ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិកព្រមទទួលយកថាជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត ។ ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយមកឱ្យរដ្ឋាភិបាលលោក លន់ នល់ ជាបន្តបន្ទាប់។
សម្តេច សីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេសកម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់ លន់ នល់ ប្រសិនបើចាំបាច់។ ប៉ុន្តែបើ លន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការ តាមចាប់ខ្លួន ឬតាមចងកម្ម ឡើយ ។ ដោយហេតុនេះទើបទីបំផុតសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ។
ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥៕
ទោះជាយ៉ាងក៏ឯកឧត្ដមឆ្លាប់ជាអតីតឥស្សរ:ថ្នាក់ដឹកនាំខ្មែរមួយរូបដែលប្រឆាំងយួន និង ដេញយួនគ្រប់កាលទេស:នៃប្រវត្តិរបស់ឯកឧត្ដមសេនាប្រមុខ មិនថាថ្នាក់ដឹកនាំណាទេឲ្យតែដឹងនាំ និង កាន់អំណាចកាន់តែយូរ កាន់តែមានកុំហុសទោះតិចក្ដីច្រើនក្ដី។
P.S: នៅក្នុងអត្ថបទនេះ អ្នកសរសេរបានលើកឡើងថាលោក លន់ នល់ បានដើរតួជាបុគ្គលស្នេហាជាតិពិត ក្នុងការប្រឆាំងបរទេស
សូមរំលឹកថា នាយទាហានខ្មែរ ជំនាន់ទី១ ដែលចេញមុខជាងគេ រួមមាន៖ ស្រី សាម៉ន, អ៊ុយ សយ, ហ៊ុល ឃុន ( (ជាកូនស័ក្តិ៣ ប៊ូ ហ៊ែល ដែលតែងតែគេឃើញដើរអមការពារសម្ដេចសីហនុ ជាប់ជានិច្ចនោះ), ផេង ផាន់អ៊ី, ឋាប្បនា ងិន, ឆាយ ឡាយ, ហ៊ូ ទ្រូត, សាក់ ស៊ុត សាខន និងប៉ុក សំអាន…ជាដើម។ ចំណែកនាយទាហានខ្មែរជំនាន់ទី២ រួមមាន៖ សេង ស៊ុនថៃ, ពៅ លឹមវ៉ា, ក្រូច សំរេច, សុស្តែន ហ្វេណង់ដេស …ជាដើម។ ដោយឡែក អ៊ុំ ម៉ាណូរិន បានឡើងឋានន្តរស័ក្តិ ពីនាយចំណង់ ទៅជាអនុសេនីយ៍ត្រី (ស័ក្តិ១) នៅក្នុងឆ្នាំ១៩៥២ គឺក្រោយពេលដែលសម្ដេចសីហនុ សព្វព្រះទ័យទៅលើប្អូនស្រីរបស់គាត់ ដែលមានម្ដាយជាមួយគ្នាឪពុកទីទៃ ឈ្មោះប៉ូលម៉ូនិក អ៊ីហ្ស៊ី (អ្នកម្នាងម៉ូនិក) ដែលឪពុកជាជនអ៊ីតាលី ចូលសញ្ជាតិបារាំង។
រហូតដល់ឆ្នាំ១៩៧០ សិស្សនាយទាហានជំនាន់ទី១ និងទី២ ខ្លះបានឡើងឋានៈជាវរសេនីយ៍ត្រី ខ្លះជាវរសេនីយ៍ទោ ខ្លះជាវរសេនីយ៍ឯក ហើយខ្លះទៀតបានឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទៀតផង។ ប្រភពព័ត៌មានមួយបានអះអាងថា ក្រោយពេលធ្វើរដ្ឋប្រហារនោះ ក្រុមនាយទាហានជាន់ខ្ពស់មួយចំនួន ដូចជា ប៊ូ ហ៊ែល, ផេង, ផាន់អ៊ី និងក្រូច សំរេច ជាដើម មិនសប្បាយចិត្តនឹងការទម្លាក់សម្ដេចសីហនុ នោះទេ។ ពេលនោះ ក្រូច សំរេច មានបំណងចង់យកកាំភ្លើងបាញ់ផ្លោងដាក់ផ្ទះនល់ នល់ ទៀតផង។
ប៉ុន្តែ មិនដឹងជាចាញ់ឧបាយកលអ្វី របស់លន់ ណុន ស្រាប់តែ៣ថ្ងៃក្រោយមក ហ៊ុល ឃុន បានសហការជាមួយមន្រ្តីអាវុធហត្ថ ៤នាក់ជាកូនចៅជំនិតរបស់លន់ ណុន អនុវត្តផែនការសម្លាប់វរសេនីយ៍ឯកសេង ស៊ុនថៃ ទៅវិញ។
នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៧០ ហ៊ុល ឃុន បានមន្រ្តីអាវុធហត្ថ ៤នាក់ជាកូនចៅជំនិតរបស់លន់ ណុន ជិះរថយន្តទៅបាញ់សម្លាប់មិត្តភក្កិរបស់វរសេនីយ៍ឯកសេង ស៊ុនថៃ ម្នាក់់ ឈ្មោះប៊ូ កាបូ នៅនឹងផ្ទះរបស់ជនរងគ្រោះ ដែលឋិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម។
ក្រោយពីបានបាញ់សម្លាប់រួច ហ៊ុល ឃុន បានបញ្ជាមន្រ្តីអាវុធហត្ថ៤នាក់នោះ ឱ្យបើករថយន្តជនរងគ្រោះទៅរកវរសេនីយ៍ឯកសេង ស៊ុនថៃ ដែលកំពុងឋិតនៅទីបញ្ជាការនៃប្រតិបត្តិការការធ្វើរដ្ឋប្រហារឯផ្ទះលន់ នល់ នោះបន្តទៀត។
ពេលចូលទៅដល់ ពួកគេបានចូលទៅគំនាប់គំនាប់ រួចនិយាយថា លោកប៊ូ កាបូ ឱ្យពួកខ្ញុំយករថយន្ដមកអញ្ជើញតេជគុណ ទៅជួប…។ ដោយប៊ូ កាបូ ជាមិត្តភក្កិជិតស្និទ្ធបំផុត តែងតែហៅទៅផឹកស៊ីជាមួយគ្នាស្ទើររាល់ថ្ងៃនោះ ហើយឃើញមន្រ្តីអាវុធហត្ថទាំងនោះបើករថយន្តរបស់ប៊ូ កាបូ មកយកទៀតនោះ ដូច្នោះវរសេនីយ៍ឯកសេង ស៊ុនថៃ គ្មានអ្វីគួរឱ្យសង្ស័យបន្តិចឡើយ ហើយពេលនោះគាត់កំពុងស្មុគ្រស្មាញក្នុងអារម្មណ៍ផង ក៏ឡើងរថយន្តនោះ ក្នុងបំណងទៅជួបប៊ូ កាបូ ជាមិត្តភក្កិ ដើម្បីផឹកស៊ីជាមួយគ្នាឲ្យបានធូរអារម្មណ៍ផងដែរ។
តែពេលទៅដល់ពាក់កណ្ដាលផ្លូវ ក៏ត្រូវពួកកងរាជអាវុធហត្ថជាដៃជើងរបស់លន់ណុនទាំងបួននាក់នោះនាំគ្នាក្រៀកករឹតសម្លាប់តែម្ដងទៅ រួចហើយបានបើករថយន្តដឹកសពទៅដាក់ក្នុងផ្ទះថ្មដែលនៅទំនេរគ្មានមនុស្សនៅមួយកន្លែង។ផ្ទះថ្មនោះស្ថិតនៅទល់មុខគ្នានឹងផ្ទះជនរងគ្រោះឈ្មោះប៊ូ កាបូ តាមបណ្ដោយវិថីកម្ពុជាក្រោមនោះដែរ ហើយផ្ទះដែលទុកចោលទំនេរនោះជាកម្មសិទ្ធិរបស់ឈ្មោះ សេង ស៊ុនថេង ជាបងបង្កើតរបស់វរសេនីយ៍ឯកសេង ស៊ុនថៃ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពី៣ឆ្នាំមុន ហើយវរសេនីយ៍ឯកសេង ស៊ុនថៃ ជាអ្នកថែរក្សាផ្ទះនេះ និងឧស្សាហ៍ជុំគ្នាផឹកស៊ីជាមួយប៊ូ កាបូ នៅផ្ទះនេះផងដែរ។
ប្រភពដដែលបានអះអាងថា ពួកកងរាជអាវុធហត្ថជាដៃជើងរបស់លន់ណុនទាំងបួននាក់នោះ បានយកសាកសពសេង ស៊ុនថៃ និងប៊ូកាបូ ក្នុងបន្ទប់ដែលធ្លាប់ផឹកស៊ីជុំគ្នានោះ ហើយបានរៀបចំដាក់ដបស្រាកែវសាច់ក្លែម ដាក់នៅលើតុមួយ រួច ហ៊ុល ឃុន បានយកកាំភ្លើងខ្លីទៅបាញ់ត្រង់ថ្ពាល់ខាងស្ដាំរបស់សពសេង ស៊ុនថៃ មួយគ្រាប់ធ្លាយចេញទៅចំហៀងខាងក្រោយក្បាល រួចយកកាំភ្លើងខ្លីនោះដាក់ទៅលើដៃរបស់សពប៊ូ កាបូ ។ បន្ទាប់មក ក៏យកកាំភ្លើងខ្លីដែលសៀតនៅចង្កេះសពសេង ស៊ុនថៃ មកដាក់លើដៃសពវិញ។
ក្រោយពីមានការភ្ញាក់ផ្អើលប្រទះឃើញសពប៊ូ កាបូ មានកាំភ្លើងខ្លីនៅនឹងដៃ ហើយសពសេង ស៊ុនថៃ ក៏មានកាំភ្លើងខ្លីនៅនឹងដៃដែរនោះ ពួកគេបាននាំគ្នាប្រឌិតហេតុការណ៍នោះថា សេង ស៊ុនថៃ និងប៊ូ កាបូ ជាមិត្តភក្កិជិតស្និទ្ធនឹងគ្នានោះ ស្រវឹងស្រា ហើយមានការឈ្លោះប្រកែកគ្នាខ្លាំង រហូតដល់ទាញកាំភ្លើងបាញ់សម្លាប់គ្នាទៅវិញទៅមកយ៉ាងដូច្នេះ៕
លោក សូ ខាំខូយ មានបុត្រាបុត្រី៦នាក់។ លោក សូ ខាំវ៉ាន់ចាន់ ដែលជាបុត្រទី៤ រស់នៅក្រុងហ៊ូស្តុន រដ្ឋតិចសាស បានមានប្រសាសន៍ថា ពិធីបុណ្យឈាបនកិច្ចសពលោក សូ ខាំខូយ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ២០០៨ នៅក្រុងស្តុកតុន រដ្ឋកាលីហ្វ័រនៀ។
លោក សូ ខាំវ៉ាន់ចាន់ បានមានប្រសាសន៍ពីប្រវត្តិសង្ខេបរបស់លោក សូ ខាំខូយ ថា ៖ «គាត់រៀនចប់នៅ (វិទ្យាល័យ) ស៊ីសុវត្ថិហ្នឹង គាត់ទៅរៀនធ្វើមេព្រៃ ហើយដល់បន្ទាប់មកយើងនៅក្រោយអាណានិគមបារាំង បារាំងវាវ៉ៃសៀមដើម្បីទារខេត្តខ្មែរមកវិញ ព្រោះសៀមវាយកខេត្តខ្មែរយើង។ ឪពុកខ្ញុំក៏ស្ម័គ្រចិត្តទៅធ្វើទាហាន ច្បាំងសៀមចប់ហើយបានធ្វើមេព្រៃវិញ។ បន្ទាប់មកបារាំងឲ្យធ្វើភូឈួយខេត្តទី១ នៅខេត្តកំពង់ចាម ហើយបន្ទាប់មកធ្វើចៅហ្វាយខេត្តកំពង់ចាមពីឆ្នាំ១៩៤៩ ធ្វើ២-៣ឆ្នាំកាលហ្នឹង។ បន្ទាប់មកសម្ដេច សីហនុ ឲ្យមកនៅភ្នំពេញ ធ្វើទាហានពាក់ស័ក្ដិ៤ ស័ក្ដិ៥កន្លះអីហ្នឹង។ ឆ្នាំ១៩៥៤ សម្ដេច សីហនុ ឲ្យឪពុកខ្ញុំទៅវ៉ៃយួន យៀកមិញហ្នឹង ចូលមកស្រុកខ្មែរ វាចង់បំបែកស្រុកខ្មែរជាពីរដូចស្រុកយួនអ៊ីចឹងកាលហ្នុង វ៉ៃកន្លែងស្រុកមុនឈ្មោះ ស្រីជេស។ ហើយបន្ទាប់ពីហ្នឹងមកគាត់ធ្វើទាហានរហូតដល់ផ្កាយ៣ ជំនាន់ស្ដេចសីហនុហ្នឹង។ ឪពុកខ្ញុំ ស្ដេចសីហនុឲ្យធ្វើ Inspector General ខាងទាហាន ត្រួតមើលទាហាននៅស្រុកខ្មែរហ្នឹង សង្គមរាស្រ្ដនិយមហ្នឹង។ ហើយដល់ស្រុកយួនច្បាំងខ្មែរក្រហមហ្នឹង ជាមួយលោក លន់ លន់ ឪពុកខ្ញុំ លោក លន់ នល់ ឲ្យធ្វើប្រធានព្រឹទ្ធសភា ដល់លោក លន់ នល់ ឈឺខ្លាំង គាត់កើតរោគងាប់ខ្លួនមួយចំហៀង អាមេរិកាំងដឹកលោក លន់ នល់ មកពេទ្យហាវ៉ៃហ្នឹង ហើយឪពុកខ្ញុំក៏បានធ្វើប្រធានាធិបតីជំនួសលោកតា លន់ នល់ ប៉ុន្មានខែមុនស្រុកធ្លាក់ហ្នឹង។ ប្រធានាធិបតីស្ដីទីបានន័យថា បណ្ដោះអាសន្ន ដល់នេះទៅអាមេរិកាំងឈប់ជួយយើងជំនាន់ហ្នឹង ឪពុកខ្ញុំក៏បានចេញពីស្រុកខ្មែរមកថ្ងៃ១២ ខែមេសា ឆ្នាំ១៩៧៥ ចេញពីស្រុកខ្មែរមក អាមេរិកាំងវាដឹកចេញពីភ្នំពេញមក យកមកដាក់នៅស្រុកសៀម នៅបាងកកហ្នឹងប្រហែលមួយខែ បានទៅដឹកមកទាំងគ្រួសារអីទាំងអស់គ្នាហ្នឹងមកនៅកាលីហ្វ័រញ៉ា... តាំងពីហ្នឹង រក (អ្នកធានា) បាន មកនៅតិចសាសទាំងអស់គ្នាទៅ បន្ទាប់ក្រោយមកឪពុកខ្ញុំទៅនៅកាលីហ្វ័រញ៉ា»៕
[ឈ្មោះ] លន់ ណុល
[កំណើត] ១៣ វិច្ឆិកា ១៩១៣
[ទីកំណើត] ខេត្តព្រៃវែង
[មរណភាព] ១៧ វិច្ឆិកា ១៩៨៥ (៧២ឆ្នាំ)
[ឋានៈ] ប្រធានាធិបតី (សាធារណរដ្ឋខ្មែរ)
[ពីឆ្នាំ] ១០ មីនា ១៩៧២ ដល់ ០១ មេសា ១៩៧៥
[បន្តពី] ចេង ហេង
[បន្តដោយ] សូ ខាំខូយ
[ឋានៈ] នាយករដ្ឋមន្ត្រី (សាធារណរដ្ឋខ្មែរ)
[ពីឆ្នាំ] ០៩ តុលា ១៩៧០ ដល់ ១១ មីនា ១៩៧២
[ពីឆ្នាំ] ១៤ សីហា ១៩៦៩ ដល់ ០៩ តុលា ១៩៧០ (សង្គមរាស្ត្រនិយម)
[បន្តពី] ប៉ែន នុត
[បន្តដោយ] ស៊ីសុវត្ថិ សិរីមតៈ
[ឋានៈ] នាយករដ្ឋមន្ត្រី (សង្គមរាស្ត្រនិយម)
[ពីឆ្នាំ] ២៥ តុលា ១៩៦៦ ដល់ ០១ ឧសភា ១៩៦៧
[បន្តពី] នរោត្ដម កន្តុល
[បន្តដោយ] សឺន សាន
កាសែត បាងកកប៉ុស្តិផ្សាយផែនទី ជំលោះកោះគុត Koh Kut នេះអាចជាចលនាប្រឆាំងនៅថៃ ដោយសារឃើញ រដ្ឋាភិបាលកម្ពុជា ថៃ ចរចារគ្នា ទើបក្រុមរបស់ សៀម ចេញផ្សាយរឿងនេះ។ ថៃធ្លាប់ដាក់លក្ខខណ្ឌថា គេឲ្យកោះគុតមក កម្ពុជា បើកម្ពុជាឲ្យ ប្រាសាទព្រះវិហារទៅថៃ ខាងកម្ពុជា តបវិញថា រឿង សមុទ្រផ្សេង រឿងដីគោកផ្សេង មិនត្រូវលើករឿង ដោះដូរទេ។ កោះគុត ដើមឡើយជា រដ្ឋតូចមួយ របស់ ជនជាតិ គុត កាន់ពុទ្ធសាសនា។ សង្រ្គាមបារាំង សៀម ឆ្នាំ ១៨៩៣ នាំឲ្យ បារាំង កាត់យកដី ប្រទេស ៥០ % គីដល់ ក្បែរក្រុងបាងកក ចូលក្នង Indo China ដូច្នេះ សៀម ធ្វើកិច្ចព្រមព្រៀងដូរ ដី ទាំងនោះ ជាមួយបារាំង ដោយផ្តល់ដី កោះកុង ពោធិសាត់ បាត់ដំបងឲ្យមក កម្ពុជា ដែលរួមមានទាំង កោះគុត ហ្នឹងដែរ។ ក្រោយមកឆ្នាំ ១៩៤០ ថៃ បាន ប្រគល់ប្រទេសថៃ ឲ្យ អធិរាជប៉ុន រួចជប៉ុន គំរាមធ្វ់ើសង្រ្គាមប្រឆាំង បារាំង តែសង្រ្គាមឆ្នាំ ១៩៤០ គឺ បារាំងឈ្នះសង្រ្គាម និងបាន រំលឹកផែនទី កោះគត់ គឺ ចែកដី កោះគុត ជា ២ ផ្នែក យកភ្នំខ្ពស់ជាងគេបង្អស់លើកោះគុតធ្វើជា ខ្មែរចែក រវាង ថៃ និង ខ្មែរ។ លុះឆ្នាំ ១៩៦០ និង ១៩៧០ ថៃ បានបញ្ជូនជនជាតិ ថៃ នានា ចូលមក គ្រប់គ្រងកម្ពុជាក្នុងនាមជា នាយករដ្ឋមន្រ្តី ដូចជា សូ ខាំ ខយ សម័យលន់ នល់ ទើបបានជា ថៃ ចេញផែនទី គូសយក ដែនទឹក ដែនគោក...និង ឆ្លើយថា បារាំង ចែកតែដី កោះគុតទេ មិនបានចែក ដែនទឹកឡើយ !! អមជាមួយ ទ័ពជ់ើងទឹក នាវាមុជទឹក នាវាដឹកយន្តហោះ គំរាមកំហែងកម្ពុជា តរហូតដល់សព្វថ្ងៃ ៕
No comments:
Post a Comment