Sunday, May 2, 2021

នួន ជា

4 August 2019 Chan Born នួន ជា ស្លាប់៖ នួន ជា ជាជនជាតិសៀម ឈ្មោះដើម រុងឡឺត ឡាវឌី (ឡុង ប៊ុនរួត) ជាសមាជិកខ្មែរសេរី (សម័្ពន្ធជាមួយថៃសេរី) ក្រោយមក ក្លែងខ្លួនជា ថៃក្រហម បន្ទាប់ចូលជាមួយ ខ្មែរក្រហម កើតឆ្នាំ ១៩២៦ នៅបាត់ដំបង ដែលកាលណោះ បាត់ដំបងគឺជាទឹកដីសៀមនៅឡើយ។ នួន ជា ទៅរៀននៅសៀម មកវិញបម្រើការ ឲ្យតែប្រទេស សៀម ចឹងបានជា ឆ្នាំ ១៩៤៥ ទឹកដី បាត់ដំបង បានមក ខ្មែរវិញ តែ នួន ជា នៅតែមាន សញ្ញាតិ សៀម !!!

26 May 2021 People News Media ភរិយារបស់លោកនួន ជា អតីតប្រធានរដ្ឋសភានិងជាបងធំទី២ បន្ទាប់ពីប៉ុល ពត  បានទទួល មរណភាពកាលពីថ្ងៃពុធ ទី២៦ ខែឧសភានៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ អ្នកស្រី លី គឹមសេង ជាភរិយារបស់លោក នួន ជា អតីតប្រធានរដ្ឋសភា និងជាបងធំទី២ បន្ទាប់ពីប៉ុល ពត ដែលមានតួនាទីសំខាន់ក្នុងការទទួលខុសត្រូវនូវការសម្លាប់រង្គាលប្រជាជនកម្ពុជារាប់លាននាក់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បានទទួលមរណភាពកាលពីថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៦ឆ្នាំ ពោលគឺក្រោយមរណភាពលោក នួន ជា ២ឆ្នាំ នាឆ្នាំ២០១៩។នេះបើយោងតាមគណនីរបស់លោក ស្ទីវិន សាន់។

យោងតាមការផ្សាយ របស់ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានផ្សាយថា អ្នកស្រី លី គឹមសេង អាយុ៨៦ឆ្នាំបានស្លាប់ កាលពីថ្ងៃពុធទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រោយពីបានមើលទូរទស្សន៍ ហើយក្រោកឈររួចក៏ដួលបោកក្បាលផ្នែកខាង បន្ទាប់មកនៅម៉ោងជាង១រសៀល ក៏បានស្លាប់។ វិទ្យុ VOA បានស្រង់សម្ដីលោក ថេត សម្បត្តិ សហផលិតករខ្សែភាពយន្តរឿង «សត្រូវប្រជាជន» ថា អ្នកស្រី លី គឹមសេង បានស្លាប់នៅផ្ទះកូនស្រីរបស់ខ្លួន នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ហើយសពរបស់អ្នកស្រីត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅផ្ទះកូនស្រីច្បងឈ្មោះ លី ប៊ុនធឿននៅក្រុងប៉ៃលិន ខេត្តប៉ៃលិននៅពេលល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ដដែល។បើតាមលោក ស្ទីវិន សាន់ បានសរសេររៀបរាប់ថា អ្នកស្រី លី គឹមសេង គឺជាចុងភៅផ្ទាល់របស់ប៉ុល ពត និង នួន ជា ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ អ្នកស្រី គឺជាមនុស្សតែម្នាក់គត់ដែល ប៉ុល ពត ទុកចិត្តបំផុតក្នុងការងារជាចុងភៅប្រចាំថ្ងៃសំរាប់ចម្អិន និងត្រួតពិនិត្យអាហារ ដើម្បីជៀសផុតពីការលបលួចដាក់ថ្នាំបំពុលសម្លាប់។អ្នកស្រី លី គឹមសេង មានស្រុកកំណើត ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្គាល់ និងរៀបអាពាហ៍ ពិពាហ៍ជាមួយលោក នួន ជា នាឆ្នាំ១៩៥៧ ដែលកាលណោះការរៀបចំអាពាហ៍ពិពាហ៍ពុំមានភ្លេង ព្រះសង្ឃ និងពិធីសាសនាដូច ពិធីរៀបការតាមបែបប្រពៃណីខ្មែរឡើយ ពោលគឺរៀបការតាមរយៈបក្សកុម្មុយនីស្តកម្ពុជា ដែលអនុញ្ញាតមនុស្ស ក្នុងបក្សរៀបការជាមួយគ្នាតែប៉ុណ្ណោះ។ នេះបើតាមការកត់ត្រារបស់លោក ស្ទីវិន សាន់៕

នួន ជា ត្រូវបានគេស្គាល់ឈ្មោះដើមថា រុងឡឺត ឡាវឌី កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់គឺជាអតីតអ្នកនយោបាយក្នុងរបបកុម្មុយនីស្តកម្ពុជា ហើយជាប្រធានអ្នកមនោគមន៍វិជ្ជា ក្នុងរបបខ្មែរក្រហម។គាត់ត្រូវបានគេស្គាល់ជាសាធារណៈថាជាបងធំទីពីរបន្ទាប់ពីលោកប៉ុល ពត ដែលជាអ្នកដឹកនាំក្នុងអំឡុងពេលការកាប់សំលាប់ប្រជាជនកម្ពុជាឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩ ។ ឥលូវនេះនួន ជា ត្រូវបានឃុំឃាំង រង់ចាំអោយអង្គការសហប្រជាជាតិ កាត់ទោសអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សំរាប់តួរនាទីរបស់គាត់ក្នុងរបបវាលពិឃាត អតីតអ្នកដឹកនាំក្នុងរបបខ្មែរក្រហមបីរូបទៀត ដែលនៅរស់ហើយរង់ចាំការកាត់ទោសជាមួយនួន ជាមានដូចជា៖ អៀង សារី ខៀវ សំផនអៀង ធីរិទ្ធ ។ ឪពុករបស់នួន ជា ឈ្មោះ ឡៅ លីវ ជាកសិករដាំពោតដ៏ចំនានម្នាក់ ហើយម្ដាយរបស់គាត់ជាអ្នកកាត់ដេរ។គ្រួសារនួន ជា ជាគ្រួសារមានពូជកាត់ខ្មែរ-ចិន។ឡៅ លីវ ជាជាតិពន្ធុចិនម្នាក់ហើយម្ដាយរបស់គាត់ជា ប្អូនស្រីរបស់ជនអន្តោប្រវេសន៍ដែលមកពី ហ្សានតូ ហើប្រពន្ធរបស់គាត់ជាខ្មែរ។កាលពីក្មេង នួន ជាត្រូវបានគេដាក់សញ្ជាតិពីរគឺខ្មែរ និងចិន។ នួន ជាបានចាប់ផ្ដើមសិក្សានៅអាយុ៧ឆ្នាំ,គាត់រៀនភាសាថៃ បារាំង និងខ្មែរ។ក្នុងស.វឆ្នាំ១៩៤០ ,នួន ជា បានសិក្សានៅឯ សកលវិទ្យាល័យ ថាមម៉ាសេត (Thammasat) នៅទីក្រុងបាងកក ហើយនិងធ្វើការថែមម៉ោង សំរាប់កិច្ចការបរទេសនៃក្រសួងថៃ ។គាត់បានចាប់ផ្ដើមនូវសកម្មភាព នយោបាយរបស់គាត់ជាមួយគណបក្សកុម្មុយនីស្តស្យ៉ាម ក្នុងទីក្រុងបាងកក។ នួន ជា វិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ ១៩៥០ ហើយបានប្ដូរសមាជិកភាពរបស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្ដឥណ្ឌូចិន។ នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅទីក្រុងហាណូយក្នុងឆ្នាំ ១៩៥៤ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ១៩៥៥។ គាត់ត្រូវបានជ្រើសរើស ជាលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្តកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ១៩៦០។ ក្នុងរបបលិទ្ធិប្រជាធិបតេយ្យកម្ពុជា គាត់ត្រូវបានគេស្គាល់ថាជាបងធំទីពីរ។ ខុសពីអ្នកដឹកនាំ ជាច្រើននៅក្នុងរបបខ្មែរក្រហម។ នួន ជា មិនបានសិក្សានៅទីក្រុងប៉ារីសទេ។ នៅក្នុងអង្គនីតិបញ្ញតិ្តបានប្រកាសជាសាធារណៈ,ការជួបប្រជុំរបស់តំណាងប្រជាជនកម្ពុជាលើកទីមួយនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែមេសាឆ្នាំ១៩៧៦,នួន ជា ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការឈរឈ្មោះបោះឆ្នោត។ គាត់ត្រូវបានដាក់ជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលដែល ប៉ុល ពត លាលែងពីតំណែងរយៈពេលមួយខែ,ក្នុងករណីដែលគាត់មានសុខភាពមិនល្អ។គាត់ត្រូវបានគេបង្ខំអោយលះបង់នូវតួនាទីជាប្រធានកិច្ចអង្គប្រជុំ,ដោយក្នុងករណីកិច្ចនេះផងដែរជនជាតិវៀតណាមបានរំដោះភ្នំពេញនៅខែមេសាឆ្នាំ១៩៧៩។ នៅ ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ១៩៩៨យោងតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល,ជាបានទួលស្គាល់ថាជាមនុស្សបាតសង្គមនៃអ្នកតស៊ូក្នុងរបបខ្មែរក្រហម ហើយនិងនៅក្នុងសន្និសិទកាសែតបន្ទាប់ពីបានបង្ហាញសេចក្ដីថ្លែងការណ៍ នូវការឈឺចាប់និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា។រាជរដ្ឋាភិបាល ក្រោមការដឹលនាំដោយនាយករដ្ឋមន្ត្រីហ៊ុន សែន,ខ្លួនគាត់ផ្ទាល់ក៏ជាអតីតសមាជិកខ្មែរក្រហម បានយល់ព្រមអោយលះបង់នូវការកាត់ទោស លោក នួន ជា,សេចក្ដីសំរេចនោះមិនត្រូវបានយល់ព្រមដោយផ្នែកមួយចំនួននៃប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិ។ទោះបីជាយ៉ាងណាក៏ដោយ ការជាប់ទាក់ទងអ្នកនៅក្រោមបង្គាប់និងឯកសារក្នុងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ,នួន ជា បានរស់នៅអស់រយៈពេលជាច្រើនឆ្នាំ ក្នុងផ្ទះដ៏សមរម្យមួយក្នុងទីក្រុងប៉ៃលិនជាមួយប្រពន្ធរបស់គាត់ក្បែរព្រំដែនថៃ។ នៅថ្ងៃ​ទី១៩ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះនៅទីក្រុងប៉ៃលិន ហើយបានបញ្ជូនទៅសាលាក្ដីកម្ពុជា នៅទីក្រុងភ្នំពេញ ដែលជាកន្លែងដែលគាត់ទទួលខុសត្រូវនៅក្នុងសង្គ្រាមឧក្រិដ្ឋកម្ម និងសង្គ្រាម ប្រឆាំងមនុស្សជាតិ .ចាប់តាំងពីពេលនោះមកគាត់ត្រូវបានឃុំឃាំង។ការនិយាយនៅក្នុងតុលាការលើកដំបូងឆ្នាំ២០០៨,គាត់បាននិយាយថារឿងក្ដីរបស់គាត់គួរតែដោះស្រាយ នៅក្នុងតុលាការអន្តរជាតិ,ការជជែកដែលជាបណ្ដឹងតវ៉ាគួរតែពន្យារពេល ពីព្រោះមេធាវីជនជាតិហូឡង់ លោក ម៉ាយខើល ផែសមែន (Michiel Pestman) មិនទាន់បានមកដល់នៅឡើយ។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា ត្រូវបានជ្រើសតាំងជាប្រធានសភាតំណាងប្រជាជនម្ពុជា។ នួន ជា ក៏មានតំណែងជាអនុលេខាគណៈកម្មាធិការមជ្ឍិម និង គណៈកម្មាធិការអចិន្រ្តៃយ៍បក្សផងដែរ។ នួន ជា ដើរតួនាទីសំខាន់ក្នុងបញ្ហាសន្ដិសុខ ហើយក្នុងនាមជាកម្មាភិបាលជាន់ខ្ពស់សំដាប់ទីពីរ នួន ជា ទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយឃោរឃៅជាច្រើន ដែលបានអនុម័តឲ្យអនុវត្តដោយគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស។ មានការជឿជាក់ថា នួន ជា ធ្លាប់ទទួលបន្ទុកគ្រប់គ្រងលើមន្ទីរសន្ដិសុខរបស់កម្ពុជាប្រជាធិបតេយ្យ រាប់ទាំងមន្ទីរស-២១ (ទួលស្លែង)។ នួន ជា បាននិទេសខ្លួនទៅព្រំដែនខ្មែរ-ថៃ នៅឆ្នាំ ១៩៧៩។ នួន ជា ជាមួយ ខៀវ សំផន បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៥ ខែ ឆ្នូ ឆ្នាំ ១៩៩៨ បន្ទាប់ពីមរណភាពរបស់ ប៉ុល ពត។

នួន ជា ត្រូវបានចាប់ខ្លួន និង ឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៧ ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ នៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នួន ជា ត្រូវបានចោទប្រកាន់ពីបទឩក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើបំពាបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ អំពើប្រល័យពូជសាសន៍ ការធ្វើមនុស្សឃាត ការធ្វើទារុណកម្ម ការដាក់ឃុំឃុំាំង ការធ្វើទុក្ខបុកម្នេញ ការសម្លាប់បំផុតពូជ ការនិរទេស ការជម្លៀសប្រជាពលរដ្ឋដោយបង្ខំ ការដាក់ជាទាសករ និង អំពើអមនុស្សធម៌ដទៃទៀត ព្រមទាំងបទឩក្រិដ្ឋកម្មសង្រ្គាម ការសម្លាប់ដោយអចេតនា កាធ្វើទារុណកម្ម ការប្រព្រឹត្តអមនុស្សធម៌ ការបង្កព្យសនកម្មធ្ងន់ធ្ងរ ឫ ការធ្វើឲ្យឈឺចាប់ខ្លាំងដោយចេតនាដល់រាងកាយនិង សុខភាព ការដកហូតដោយចេតនានូវសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុតិធម៌ ការនិរទេស ឫ ជម្លៀសដោយបង្ខំ ឫការបង្ខាំង ជនស៊ីវិលដោយខុសច្បាប់។ នួន ជា ក៏ត្រូវបានចោទប្រកាន់ថែមអំពីបទមនុស្សឃាតដោយ ចេតនា ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញលើសាសនាក្រោមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ ១៩៥៦។

ជីវប្រវត្តិ នួន ជា (ឈ្មោះកំណើត ឡុង ប៊ុនរួត) បានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ។

នៅឆ្នាំ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្ស កុម្មុយ​នីស្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ហើយគាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ។ គាត់រស់នៅជាមួយខ្មែរក្រហមរហូតដល់មានកិច្ចព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលកម្ពុជានៅ​ខែធ្នូ ឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យគាត់មករស់នៅក្បែរព្រំដែនថៃ។

  1. អនុលេខាបក្សនៃបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ប្រធាន​សភា​ប្រជាជន​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ។ យោងតាមដីកាដំណោះស្រាយ នួន ជា ក៏ត្រូវបានចោទប្រកាន់ថា ជា​សមាជិក​គណៈ​កម្មាធិការ​យោធា​នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តកម្ពុជាប៉ុន្តែ នួន ជា បានបដិសេធតួនាទីនេះ។
  2. ត្រូវចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែក សាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោស តាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើត អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមនៅ ឆ្នាំ២០១១។
  3. នួន ជា ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬ បរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្មឧក្រិដ្ឋកម្ម រួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្ក លក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
    1. ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុង មន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៖ ការសម្លាប់រង្គាលក្រុមជនជាតិវៀតណាមនិងចាម។
    2. ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយ ចេតនាឲ្យមានរបួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដក ហូតដោយចេតនាពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំងនិងការនិរទេសជនស៊ីវិលដោយខុសច្បាប់។
    3. អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូច មានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦។
    4. នួន ជា បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់មកលើគាត់។

ការ​ស្លាប់​របស់ ​នួន ជា ​នាំឲ្យ​មាន​ប្រតិកម្ម​ច្រើន​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម លោក​ ស៊ុំ រិទ្ធី ​ជនរង​គ្រោះម្នាក់​ដែល​នៅរួច​ជីវិត​ពីគុក​ខ្មែរក្រហម​ ហើយ​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយរូប​ផង​នោះ​បាន​ថ្លែង​ថា​ លោក​សោ​កស្តាយ​ដែល​តុលាការ​ចូល​រួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​មិនបាន​កាត់ទោស​ឲ្យ​ចប់​ មុន​ពេល​ នួន ​ជា ​ស្លាប់។

វ៉ាស៊ីនតោន — 

អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​គឺ​ នួន ជា​ ជាបង​ធំទី២​ នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម​ បាន​ស្លាប់​ក្នុងជន្មាយុ​ ៩៣ ឆ្នាំ ​ក្នុង​មន្ទីរពេទ្យ​ ដែល​រឿងនេះ​បានធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ជាច្រើន​កើតឡើង​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។

លោក​ នេត្រ ភត្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ប្រាប់ ​VOA ​នៅថ្ងៃ​អាទិត្យ​ថា​ នួន ជា ​បាន​ស្លាប់​ក្នុងមន្ទីរ​ពេទ្យ​រុស្ស៊ី កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម៉ោង​ក្នុង ប្រទេសកម្ពុជា។

នួន ​ជា ​ជា​មេ​មនោគមន៍​វិជ្ជា​នៃ​របស់​ខ្មែរក្រហម ​ត្រូវ​បាន​គេ​ដឹកទៅ​កាន់​មន្ទីរ​ពេទ្យ​ កាល​ពីថ្ងៃ​ទី២ ​ខែកក្កដា​ ដើម្បី​ព្យាបាល​ជំងឺ។​ គ្មាន​ការ​បញ្ជាក់​ឲ្យដឹង​ថា ពិរុទ្ធជន​ នួន ជា បាន​ស្លាប់​ដោយសារ​អ្វីនៅ​ឡើយទេ​ តែ​ត្រូវ​គេគិត​ថា​លោក​មាន​ជំងឺ​ទឹកនោម​ផ្អែម។

នួន ជា ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ រួមទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម ដែល​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍ ​១៩៧០​ តែ​សាលាក្រម​ចុងក្រោយ​នៅ​មិនទាន់​ចេញ​នៅ​ឡើយ​ទេ​ ដែល​មន្ត្រី​តុលាការ​អះអាង​ថា​អាច​នឹង​ចេញ​នៅឆ្នាំ​២០២០។

លោក​ ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​អះអាង​ថា​ លោក​បាន​ដឹង​ពី​ការ​ស្លាប់​របស់​នួន ​ជា ដែរ។​ លោក​ថា ​នួន ជា​ ស្លាប់​ គឺជា​បាបកម្ម។

លោក​បញ្ជាក់​ថា ​ការ​ស្លាប់​នេះ​អាចនឹង​ធ្វើឲ្យ​ជន​រងគ្រោះ​ស្ងប់​ចិត្តខ្លះ​ ហើយ​និង​ការ​មិន​អស់ចិត្ត​ផង​ដែរ ​ដោយសារ​ការ​រឹងរូស​មិន​និយាយ​រឿងរ៉ាវ​ពិត​ក្នុង​អតីតកាល។

«ជាពិសេស​ ការ​ស្លាប់​របស់​គាត់​នេះ​ វាអាច​ដាក់ចុះ​បាន​ច្រើន​ដោយសារ​ថា​គាត់​មិន​ស្លាប់​ដោយ​ជរាពាធ ​ដោយសារ​សេចក្តី​ថ្លៃថ្នូរ ​គាត់​ស្លាប់​ដោយ​បាបកម្ម​អញ្ចឹង»។

លោក​ ឆាំង យុ ​បន្ថែម​ថា ​យ៉ាងណា​ក៏​មាន​អ្នកខ្លះ​ក៏មិន​អស់ចិត្ត​ដែរ។

«មួយ​ចំនួន​ភ្លាមៗ​៤ដប់​ ២០នាក់​ហ្នឹង ​គាត់ក៏​មិន​សប្បាយ​ចិត្តដែរ​ដោយសារ​ថា​ពេល​គាត់​នៅរស់ ​គាត់រឹង​ចចេស​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ គឺ​គាត់មិន​យក​ភាព​ចាស់​ទុំ ​មិន​ផ្តល់​តម្លៃ​ប្រវត្តិសាស្ត្រ​ដល់ក្មេង​ជំនាន់​ក្រោយ ​គាត់​នៅតែ​មាន​ចរិក​ក្រអឺត​ក្រទម ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ បាន​ទទួល​ខុសត្រូវ»។

លោក​ ស៊ុំ រិទ្ធី ​ជនរង​គ្រោះម្នាក់​ដែល​នៅរួច​ជីវិត​ពីគុក​ខ្មែរក្រហម​ ហើយ​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយរូប​ផង​នោះ​បាន​ថ្លែង​ថា​ លោក​សោ​កស្តាយ​ដែល​តុលាការ​ចូល​រួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​មិនបាន​កាត់ទោស​ឲ្យ​ចប់​ មុន​ពេល​ នួន ​ជា ​ស្លាប់។

«មានន័យ​ថា​ សំណុំ​រឿង​របស់​គាត់​កន្លងមក​ទាំង​ប៉ុន្មានហ្នឹង​គឺ​ទុកជា​មោឃៈ ​អត់​មាន​បាន​ប្រយោជន៍​អីទាំងអស់ ​ព្រោះ​តុលាការ​អត់​បាន​កាត់ទោស​គាត់ផង​ហ្នឹង​ ទាល់តែ​ចេញ​សាលក្រម​មក​កាត់​ទោស​គាត់​ ជាស្ថាពរ​ហ្នឹងបាន​គាត់​មាន​ទោស។​ ឥឡូវ​មាន ទាន់​ចេញ​ឯណា»។

លោក​ថា ​លោក​បាន​រំលឹក​ឲ្យ​មាន​ការកាត់​ទោស​ឲ្យបាន​លឿន​ ដោយ​សារ​លោក​ខ្លាច​ថា​ មេដឹកនាំ​ខ្មែរក្រហម​បាន​ស្លាប់​ទាំងមិន​បាន​ទទួល​ទោស​ពីការ​ប្រព្រឹត្ត​របស់​ពួកគេ។

លោក​ ថេត សម្បត្តិ ​សហ​អ្នកនិពន្ធ​ភាពយន្ត​ឯកសារ​ខ្មែរក្រហម​ ហៅថា «សត្រូវ​ប្រជាជន» ឬ​ Enemies of the People ​ដែល​បាន​សម្ភាស​ នួន ជា ​ពេល​នៅរស់​នោះ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះការ​បាត់បង់​ជីវិត​ នួន ​ជា។ ​លោក​បាន​ការពារ ​នួន ជា ចំពោះ​ការ​ដឹកនាំ​របស់​គាត់​ក្នុង​របប​ខ្មែរក្រហម​ ផ្នែក​តាមការ​រកឃើញ​របស់​លោក។

«អ្នកខ្លះ​គេថា ​គាត់​ជា​ឃាតករ​ខ្ញុំ ​មិន​មាន​ទស្សនៈ​អីចឹង​ទេ។ ​ខ្ញុំយល់​ឃើញថា​ គាត់​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​គោរព។​ ទោះបី​អ្នកណា​ថា​ម៉េច​បាន​គោរព​ឃាតករ​ ខ្ញុំថា​ អ្នកឯង​មាន​ទស្សនៈ​ហ្នឹង​ ជា​ទស្សនៈ​របស់​អ្នកឯង​ ប៉ុន្តែ​ការស្រាវ​ជ្រាវ​របស់ខ្ញុំ ​ខ្ញុំរក​ឃើញ ខ្ញុំ​ដឹង​ថា គាត់​ជា​មនុស្ស ​មិនមែន​ជា​ឃាតករ​ទេ ​ខ្ញុំចាត់​ទុកថា​ គាត់​ជាអ្នក​សេ្នហា​ជាតិ​មួយ​រូប»។

លោក​ថ្លែង​ថា​លោក​ នួន ជា ​បាន​ផ្តល់​ឯកសារ​សម្ងាត់​ជាច្រើន​ដល់​លោក​អំពី​រឿង​ខ្មែរ​ក្រហម​ ដែល​លោក​អរគុណ​ និង​ដឹងគុណ​លោក​ នួន ជា​ ហើយ​លោក​ចាត់​ទុកថា​ជា សំណាង​របស់​កម្ពុជា។

លោក​ Peter Maguire ​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​និងជា​អ្នកនិពន្ធ​សៀវភៅ «ខ្មែរ ក្រហម​ប្រឈមមុខ​នឹងការ​ស្លាប់​នៅកម្ពុជា» ​បានថ្លែង​ប្រាប់​ VOA ​ថា ​ការ​ស្លាប់​របស់​នួន ​ជា ​គឺជា​មូលហេតុ​មួយទៀត​ដែល​សាលាក្តី​នេះ​ត្រូវ​បិទទ្វារ។​ លោក​បញ្ជាក់​បែប​ចំអក​ថា ​គ្មាន​ហេតុផល​អ្វី​ដែល​ថា​អង្គការ​សហ​ប្រជាជាតិ​មិន​អាច​បញ្ចប់​សំណុំ​រឿងនេះ​មិន​បាន​ទេ។ ​

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​ ហើយ​ត្រូវគេ​ស្គាល់​ជា​ផ្លូវការ​ថា អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នោះ​ បាន​កាត់ទោស​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ម្នាក់​ គឺ កាំង ហ្កេចអ៊ាវ ​ហៅ ឌុច​ ប្រធាន​គុក​ទួលស្លែង​ ស ២១ ​និង ​មេដឹក​នាំ​ជាន់ខ្ពស់​បំផុត​ពីរនាក់ ​ដែល​នៅមាន​ជីវិត ​គឺ នួន ជា​ បងធំ​ទី២​ និង​ ខៀវ សំផន​ ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម។ ​

សាលាក្តី​នេះ​បាន​ចំណាយ​ថវិកា​៣០០​រយលាន​ដុល្លារ​អាមេរិក​ ចាប់តាំង​ពីឆ្នាំ​២០០៦​មក៕

ជាទូទៅ ខ្មែរក្រហម​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ឈ្មោះ ប៉ុល ពត។ ក៏ប៉ុន្តែ អ្នក​ទទួលខុសត្រូវ​ក្នុង​របប​ខ្មែរក្រហម មិនមែន​មានតែ ប៉ុល ពត ម្នាក់​នោះទេ។ នួន ជា ដែល​ជាទូទៅ មិនសូវ​ឮឈ្មោះ​ល្បីល្បាញ ដូចជា ប៉ុល ពត តែ​តាមពិត​គឺ​ជា អនុលេខា​បក្ស​កុម្មុយនិស្ត មាន​អំណាច​លំដាប់​ទីពីរ បន្ទាប់ពី ប៉ុល ពត ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា “បងទីពីរ”។ ក្នុងតំណែង​ជា​អនុលេខា​បក្ស​កុម្មុយនិស្ត នួន ជា ទទួលខុសត្រូវ​ក្នុងការ​បំពាក់បំប៉ន​មនោគមន៍វិជ្ជា​កុម្មុយនិស្ត​ដល់​កម្មាភិបាល​ខ្មែរក្រហម។ នៅក្នុង​អំឡុងពេល​ដែល​ខ្មែរក្រហម​កាន់អំណាច​ ពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ នួន ជា គឺជា​ប្រធាន​សភា​ប្រជាជន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។

តើ នួន ជា ជានរណា?

  1. ១៩០០ ជីតារបស់ នួន ជា គឺជាចិនទាជីវ មកពីតំបន់ហ្សានតូនៃប្រទេសចិន ចំណែកឯជីដូនរបស់គាត់វិញគឺជាជនជាតិខ្មែរ។ នួន ជា បានរៀបការជាមួយស្រ្តីឈ្មោះ លី គីមសេង ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង និងជាប់ខ្សែស្រឡាយជាជនជាតិចិនដែរ។ គាត់មានកូនចំនួន៤នាក់ ក្នុងនោះ៣នាក់ជាកូនបង្កើត និង១នាក់ជាកូនចិញ្ចឹម។
  2. ១៩២៦ នួន ជា តាមពិត​មាន​ឈ្មោះដើម​ថា ឡុង ប៊ុនរួត កើតនៅ​ឆ្នាំ១៩២៦ នៅ​ភូមិ​វត្តគរ ក្នុង​ខេត្ត​បាត់ដំបង។ នៅក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ ខេត្ត​បាត់ដំបង ត្រូវបាន​ថៃ​ដណ្តើម​យកទៅ​កាន់កាប់ អ្នកស្រុក​បាត់ដំបង​ទាំងអស់ រួមទាំង នួន ជា ផង ត្រូវបាន​រដ្ឋាភិបាល​ថៃ ផ្តល់​សញ្ជាតិ​ជា​ថៃ។ នួន ជា បាន​ចេញពី​បាត់ដំបង​ទៅ​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​បាងកក ។
  3. ១៩២៦ ស្រាវជ្រាវ ដោយ ឈឹម សេរីភួន ៖ នួន ជា ឈ្មោះដើម ឡុង ប៊ុនរួត កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់ នួន ជា ឈ្មោះ ឡៅ លីវ និងម្តាយឈ្មោះ ដុស ពាញ។ ឪពុករបស់គាត់គឺជាអាជីវករជួញដូរ ដាំពោត និងប្រកបអាជីវកម្មផ្សេងៗទៀត។ ចំណែកឯម្តាយរបស់គាត់វិញ គឺជាជាងកាត់ដេរ និងធ្វើជួយការងារឪពុករបស់គាត់ដែរ។ ក្រុមគ្រួសាររបស់ នួន ជា គឺជាក្រុមគ្រួសារដែលមានជីវភាពធូរធា ។
  4. ១៩៤២ ក្រោយពីមានការប្រគល់ទឹកដីខេត្តបាត់ដំបង ទាំងមូល និងទឹកដីមួយភាគទៀតនៃខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ទៅឲ្យសៀម តាមអនុសញ្ញាបារាំង-ជប៉ុន នៅក្រុងតូក្យូ ថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១ មក រាជរដ្ឋាភិបាលថៃ បានផ្តល់សញ្ជាតិជាជនជាតិថៃ ឲ្យប្រជាជនខ្មែរនៅទីនោះ ដោយស័្វយប្រវត្តិ។ នួន ជា ក៏បានទទួលសញ្ជាតិថៃដែរ។
  5. ១៩៤២ ក្រោយបញ្ចប់ការសិក្សានៅសាលាបថមសិក្សានៅក្នុងខេត្តបាត់ដំបង គាត់ក៏បានចាកចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបន្តការសិក្សា។
  6. ១៩៤២  នៅប្រទេសថៃ នួន ជា បានរស់នៅជាមួយព្រះសង្ឃ៣អង្គ នៅក្នុងវត្តបិនចាម៉ាបូភីត ដែលព្រះសង្ឃទាំងនោះ ក៏បានធ្វើដំណើរទៅពីខេត្តបាត់ដំបងដូច នួន ជា ដែរ។ នួន ជា បានរស់នៅក្រោមការមើលថែរក្សារបស់ព្រះសង្ឃទាំង៣អង្គនោះ បន្ទាប់មកក៏បានចុះឈ្មោះចូលរៀននៅក្នុងសាលាមធ្យមសិក្សារបស់រដ្ឋាភិបាលថៃដែលមានឈ្មោះថាសាលាវត្តបិនចាម៉ាបូភីត ដែលស្ថិតនៅក្នុងបរិវេណវត្តដែលគាត់បានរស់នៅនោះ។
  7. ១៩៤៤ ពេលចាប់ផ្តើមចូលសិក្សានៅសាលា នួន ជា បានប្រើឈ្មោះរបស់គាត់ជាភាសាថៃថា «រុងឡឺត ឡៅឌី»។ គាត់បានសិក្សានៅក្នុងសាលានោះអស់រយៈពេល២ឆ្នាំ គឺចន្លោះឆ្នាំ១៩៤២ ដល់១៩៤៣ ដោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅដើមឆ្នាំ១៩៤៤។
  8. ១៩៤៦ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៤៦ នួន ជា ក៏បានចុះឈ្មោះចូលរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មាសាធ។ ពេលនោះមានជនជាតិថៃម្នាក់ឈ្មោះ រួម វង់ផាន ជានិស្សិតនៃសាកលវិទ្យាល័យធម្មាសាធ នោះដែរ បានណែនាំនួន ជា ឲ្យចូលរួមក្នុងអង្គការយុវជនកុម្មុយនិស្តថៃ រហូតបានក្លាយជាសមាជិកបក្សកុម្មុយនីស្តថៃ។ នៅចុងឆ្នាំ១៩៤៧ ពេលសិក្សានៅសាកលវិទ្យាល័យធម្មាសាធ នោះដែរ នួន ជា បានបម្រើការងារជាស្មៀននៅក្នុងការិយាល័យគណនេយ្យនៃនាយកដ្ឋានជម្រះបញ្ជីទូទៅ របស់ក្រសួងហិរញ្ញវត្ថុថៃ ផងដែរ ។
  9. ១៨៤៧ ក្រោយមក នួន ជា បានប្រឡងជាប់ចូលបម្រើការងារនៅក្នុងក្រសួងការបរទេសថៃ ហើយបានលាឈប់ពីការងារនៅក្នុងក្រសួងហិរញ្ញវត្ថុ បានរយៈពេលប្រហែល១ខែប៉ុណ្ណោះ គាត់ក៏បានលាឈប់ពីការងារនៅក្នុងក្រសួងការបរទេសថៃ និងបានបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យធម្មាសាធ និងបានផ្ទេរសមាជិកភាពរបស់គាត់ពីសមាជិកបក្សកុម្មុយនីស្តថៃ ទៅជាបក្សកុម្មុយនីស្តឥណ្ឌូចិន វិញ ដើម្បីត្រឡប់មកប្រទេសកម្ពុជា ចូលរួមក្នុងការតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងដែលកំពុងត្រួតត្រាប្រទេសកម្ពុជា។
  10. ១៩៥១ ក្នុងពេលចូលរួមក្នុងចលនាតស៊ូរបស់បក្សកុម្មុយនីស្ត នួន ជា បានទាក់ទងយ៉ាងសកម្មជាមួយចលនាខ្មែរឥស្សរៈដែលគាំទ្រដោយពួកកុម្មុយនីស្តវៀតមិញ ។ នួន ជា ក៏បានទៅសិក្សាវគ្គនយោបាយនៅភាគខាងត្បូង និងភាគខាងជើងនៃប្រទេសវៀតណាមដែរ។ នៅពេលបង្កើតបក្សប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ នួន ជា នៅតែជាសមាជិកក្នុងចលនាកុម្មុនីស្តនេះដដែល។ក្រោយសន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ ទូ សាមុត នួន ជា និង ប៉ុល ពត បានចាប់ផ្តើមដំណើរការបង្កើតបក្សកុម្មុយនីស្តថ្មីមួយដែលគោលការណ៍បក្សនេះគឺប្រជាធិបតេយ្យប្រមូលផ្តុំ និងម៉ាក្សលេនីននិយម។
  11. ១៩៥០ នួន ជា បាន​សុំ​ផ្ទេរ​សមាជិកភាព​ពី​បក្ស​កុម្មុយនិស្ត​ថៃ ទៅ​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​វិញ។ នួន ជា ក៏​បាន​ចេញពី​បាងកក ចូល​មក​ខេត្ត​បាត់ដំបង​វិញ ដើម្បី​ចូលរួម​ក្នុង​ចលនាតស៊ូ ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។
  12. ១៩៥២ ដល់​ឆ្នាំ១៩៥៤ នួន ជា ត្រូវបាន​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​បញ្ជូន​ឲ្យទៅ​រៀនសូត្រ​ខាង​នយោបាយ នៅក្រុង​ហាណូយ ប្រទេស​វៀតណាម។ នៅពេល​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៥៤ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជាពីរ មួយក្រុម​រត់ទៅ​វៀតណាម មួយ​ក្រុមទៀត​លាក់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។ នៅពេលនោះ នួន ជា មិនទាន់​ត្រឡប់ពី​ប្រទេស​វៀតណាម​វិញ នៅឡើយទេ។
  13. ១៩៥៤ ទើប នួន ជា វិល​ត្រឡប់ពី​ប្រទេស​វៀតណាម​វិញ ហើយ​បាន​ទៅ​ចូលរួម​ធ្វើការ​ជាមួយ​ក្រុមខ្មែរ​កុម្មុយនិស្ត ដែល​នៅ​លាក់ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅពេលនោះ​ហើយ ដែល នួន ជា បាន​ជួប​ជាមួយ សាឡុត ស ឬ ប៉ុល ពត។
  14. ១៩៤៥ នួន ជា បាន​ប្រឡងជាប់​សញ្ញាប័ត្រ​បាក់ឌុប ហើយ​បាន​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ធម្មសាត ប្រទេស​ថៃ។ ក្រោយមក នួន ជា បាន​ទៅ​ធ្វើការ​ជា​ស្មៀន នៅ​ក្រសួង​ការបរទេស​ថៃ ហើយ​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ថៃ។ ការណ៍​ដែល នួន ជា សម្រេចចិត្ត​ចូលក្នុង​បក្ស​កុម្មុយនិស្ត​ថៃ​នេះ ប្រហែលជា​មកពី​គាត់​ទទួល​ឥទ្ធិពល​ពី​បង​ជីដូនមួយ​របស់​គាត់ គឺ សៀវ ហេង ដែល​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ នៅក្នុង​អំឡុងពេល​ជាមួយគ្នា​នោះ។
  15. ១៩៦០ នៅពេលនោះ នួន ជា ធ្វើការ​ក្រោម​បញ្ជាផ្ទាល់​របស់ សៀវ ហេង ដែល​ត្រូវជា​បងជីដូនមួយ​របស់​គាត់ និង​ជា​លេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ទទួលបន្ទុក​គ្រប់គ្រង​បណ្តាញ​ជនបទ។ ចំណែក ប៉ុល ពត ធ្វើការ​ក្រោម​បញ្ជា​ផ្ទាល់​របស់ ទូ សាមុត ដែល​ទទួលបន្ទុក​គ្រប់គ្រង​បណ្តាញ​ទីក្រុង។
  16. ១៩៦០ នៅថ្ងៃទី២៨ ដល់ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្នុងមហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរលើកទី២ ទូ សាមុត ត្រូវបានជ្រើសរើសជាលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយ នួន ជា ត្រូវបានជ្រើសរើសជាអនុលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្តូរឈ្មោះថា បក្សពលករខ្មែរ ។ ប៉ុន្តែបន្ទាប់ពីបាត់ខ្លួន ទូ សាមុត នៅក្នុងឆ្នាំ១៩៦២ នួន ជា នៅតែកាន់តំណែងជាអនុលេខាបក្ស ដដែល។ ។ ក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣ មហាសន្និបាតបក្សពលករខ្មែរ បានជ្រើសរើស ប៉ុល ពត បានក្លាយជាលេខាបក្សបក្សពលករខ្មែរ។ លុះដល់ខែឧសភា ឆ្នាំ១៩៦៣ដដែលនោះ មេខ្មែរក្រហម ដូចជាប៉ុល ពត អៀង សារី ជាដើមនាំគ្នារត់ចូលព្រៃតស៊ូ។
  17. ១៩៦០ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទូ សាមុត ត្រូវបាន​មហាសន្និបាត​បក្ស​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​លេខាបក្ស ជំនួស សៀវ ហេង ដែល​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​សម្តេច នរោត្តម សីហនុ។ នួន ជា ក៏បាន​ឡើង​កាន់តំណែង​ជា​អនុលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែលជា​តំណែង​កំពូល​លំដាប់​ទីពីរ បន្ទាប់ពី ទូ សាមុត។ នួន ជា បាន​កាន់តំណែង​ជា​អនុលេខាបក្ស​កុម្មុយនិស្ត​រហូត​ដល់ពេល​ដែល​គាត់​បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅខែធ្នូ ឆ្នាំ១៩៩៨។
  18. ១៩៦២ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៦២ ទូ សាមុត លេខាបក្ស​ពលករ​កម្ពុជា​ ដែល​ជា​ឈ្មោះដើម​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​បាត់ខ្លួន ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ​។ នួន ជា ដែល​ពេលនោះ គឺជា​អនុលេខា​បក្ស​ស្រាប់​ គួរតែ​ជាអ្នក​ឡើងមក​កាន់តំណែង​ជា​លេខាបក្សស្តីទី​ជំនួស ទូ សាមុត។ ផ្ទុយទៅវិញ បែរជា ប៉ុល ពត ដែល​ស្ថិតនៅ​លំដាប់​ទីបី​ឯណោះ​ទៅវិញ ដែល​ជា​អ្នក​ឡើង​រំលង នួន ជា មកធ្វើជា​លេខាបក្ស​ស្តីទី។ នៅក្នុង​មហាសន្និបាតបក្ស នៅខែកុម្ភៈ ឆ្នាំ១៩៦៣ ប៉ុល ពត ក៏បាន​ជាប់ឆ្នោត​ជា​លេខាបក្ស​ពេញសិទ្ធិ។ ចំណែក នួន ជា នៅជា​អនុលេខា​បក្ស​ដដែល។
  19. ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ នួន ជា បានចូលរួមជាមួយមេដឹកនាំខ្មែរក្រហម ដូចជា ប៉ុល ពត សុន សេន តា ម៉ុក និង សោ ភឹម ដោយបានបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅតាមខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។
  20. ១៩៧០ ពីឆ្នាំ១៩៧០ ដល់១៩៧៥ នួន ជា បានក្លាយជាអនុបញ្ជាការយោធាជាន់ខ្ពស់កងទ័ពប្រជាជននៃចលនារំដោះជាតិកម្ពុជា និងជាប្រធានផ្នែកនយោបាយរបស់កងទ័ព ហើយថែមទាំងទទួលបន្ទុកក្នុងការទំនាក់ទំនងជាមួយវៀតណាម។
  21. ១៩៧៥ នៅអំឡុងខែមេសា ឆ្នាំ១៩៧៥ នួន ជា នៅជាមួយ ប៉ុល ពត និងមេដឹកនាំយោធា និងនយោបាយសំខាន់ៗមួយចំនួនទៀតរបស់បក្សកុម្មុយនីស្តកម្ពុជា ដូចជា កុយ ធួន សោភឹម តាម៉ុក និង សុន សេន ដើម្បីដឹកនាំកម្លាំងវាយដណ្ដើមយកទីក្រុងភ្នំពេញ។
  22. ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ និងកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នួន ជា ត្រូវបានប្រជាជនស្គាល់ថា ជាបងធំទី២ បន្ទាប់ពី ប៉ុល ពត ដែលមានតួនាទីជាអនុលេខាបក្សនៃបក្សកុម្មុយនីស្តកម្ពុជា ជាប្រធានសភាប្រជាជន ។ នៅក្នុងបក្ស នួន ជា គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំអង្គការចាត់តាំងបក្ស និងទទួលបន្ទុកកិច្ចការអប់រំផ្នែកនយោបាយ និងមនោគមន៍វិជ្ជា ព្រមទាំង ទទួលបន្ទុកគ្រប់គ្រងលើមន្ទីរសន្ដិសុខរបស់របបកម្ពុជាប្រជាធិបតេយ្យ រាប់ទាំងមន្ទីរស-២១ (គុកទួលស្លែង)ផងដែរ។
  23. ១៩៧៦ នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ ១៩៧៦ នួន ជា បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ជំនួស ប៉ុល ពត ដែលបានលាលែងដោយមានបញ្ហាសុខភាព។ ក៏ប៉ុន្តែ ប្រមាណ៣សប្តាហ៍ក្រោយមក តំណែងនេះត្រូវ ប៉ុល ពត យកទៅកាន់កាប់វិញ។
  24. ១៩៧៩ ក្រោយពេលរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បានរត់ទៅរស់នៅជាយដែនខ្មែរ-ថៃ ជាមួយមេដឹកនាំខ្មែរក្រហមផ្សេងៗទៀត។ នួន ជា ក៏មិនខុសពី ប៉ុល ពត ដែរ គឺជាមនុស្សចូលចិត្តរស់នៅក្នុងការលាក់កំបាំង មិនឲ្យគេដឹង មិនឲ្យគេស្គាល់។
  25. ១៩៩៨ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នួន ជា បានមកចុះចូលជាមួយរដ្ឋាភិបាល ជាថ្នូរនឹងការរួចផុតពីរាល់ការចោទប្រកាន់ពីបទឧក្រិដ្ឋនានាដែលគាត់បានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ក៏ប៉ុន្តែ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានគេចាប់ខ្លួនពីផ្ទះរបស់គាត់ នៅស្រុកសំឡូត មកភ្នំពេញ តាមដីកាចាប់ខ្លួនរបស់តុលាការខ្មែរក្រហម។ នួន ជា ត្រូវបានអង្គជំនុំជម្រះចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយកំពុងប្រឈមមុខនឹងការកាត់ទោស។
  26. ២០១៩ នួន ជា នៅតែអះអាងម្តងហើយម្តងទៀតថា គាត់មិនមែនជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់មនុស្សរាប់លាននាក់ក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាចនោះទេ។ គាត់អះអាងថា គាត់មិនបានដឹងពីការណ៍ដែលប្រជាជនអត់អាហារ ហើយក៏មិនដឹងពីរឿងសម្លាប់មនុស្សដែរ។
  27. ២០១៩ នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។នៅទីបំផុត នួន ជា បានទទួលមរណភាព នៅល្ងាចថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ នាមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ក្នុងអាយុ៩៣ឆ្នាំ មូលហេតុ ជំងឺទឹកនោមផ្អែម ដ៏រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ តម្រូវឲ្យកាត់ជើង ដើម្បីសង្គ្រោះជីវិត៕

ហេតុអ្វីបានជា នួន ជា មិន​ឡើងមក​ធ្វើជា​លេខាបក្ស? តើមកពី​គាត់​មិនចង់ធ្វើ​ឬ​ក៏​យ៉ាងណា?

ក្នុងសៀវភៅ ដែលមានចំណងជើងថា “បងទីមួយ​ប៉ុល ពត” លោក David Chandler បាន​សរសេរ​ថា នួន ជា ក៏​មាន​បំណង​ចង់ធ្វើ​ជា​លេខា​បក្ស​ដែរ ក៏ប៉ុន្តែ មិនអាច​ធ្វើ​ទៅបាន ព្រោះ​នៅពេលនោះ មាន​លេចឮ​ព័ត៌មាន​ចោទប្រកាន់ នួន​ ជា ថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ សៀវ ហេង ដែល​ជា​បងជីដូនមួយ​របស់​ នួន ជា និង​ជា​អតីត​លេខា​បក្ស​កុម្មុយនិស្ត ដែល​បាន​ទៅ​ចុះចូល​ជាមួយ​សម្តេច នរោត្តម សីហនុ។

ព័ត៌មាន​ដែល​ឮ​តៗគ្នា​ ក្នុង​ចំណោម​មន្រ្តី​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​នៅពេលនោះ គឺ​ទាក់ទងនឹង​ការណ៍​ដែល នួន ជា ធ្លាប់បាន​ទទួល​លុយកាក់​ពី សៀវ ហេង។ លោក David Chandler ថែមទាំងបាន​អះអាង​ទៀត​ថា អ្នកដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ គឺ ប៉ុល ពត នេះឯង។ ក្រោយពី​មាន​ព័ត៌មាន​ចចាមអារាម​នេះ នួន ជា ក៏​លែង​ហ៊ាន​ឈរឈ្មោះ​ជា​បេក្ខជន​លេខាបក្ស ដោយ​ដឹងថា បើទោះជា​ឈរឈ្មោះ​ក៏​មិនមាន​អ្នកណា​បោះឆ្នោត​ឲ្យ​ដែរ។ នួន ជា ក៏​សុខចិត្ត​នៅជា​អនុលេខាបក្ស​ដដែល។

ក្រោយពេល​ដែល​ខ្មែរក្រហម​បាន​ឡើង​កាន់អំណាច​ នៅ​ឆ្នាំ១៩៧៥ នួន ជា ក៏បាន​ក្លាយជា​ប្រធាន​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅក្នុង​បក្ស នួន ជា គឺ​ជាអ្នក​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​អង្គការ​ចាត់តាំង​បក្ស និង​ទទួលបន្ទុក​កិច្ចការ​អប់រំ​ផ្នែក​នយោបាយ និង​មនោគមន៍វិជ្ជា។ យោងតាម​ឯកសារ​ដែល​រក្សាទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នួន ជា គឺជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​ចេញ​គោលនយោបាយ​ឲ្យ​មន្រ្តី​ថ្នាក់​មូលដ្ឋាន​អនុវត្ត ក្នុងនោះ រួមទាំង​មន្រ្តី​មន្ទីរ ស២១ ឬ គុក​ទួលស្លែង​ផងដែរ។

នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ១៩៧៦ នួន ជា បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស ប៉ុល ពត ដែល​បាន​លាលែង​ដោយ​មាន​បញ្ហា​សុខភាព។ ក៏ប៉ុន្តែ ប្រមាណ​៣សប្តាហ៍​ក្រោយមក តំណែងនេះ​ត្រូវ ប៉ុល ពត យកទៅ​កាន់កាប់​វិញ។

ក្រោយពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បាន​រត់ទៅ​រស់នៅ​ជាយដែន​ខ្មែរ-ថៃ ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត។ នួន ជា ក៏​មិនខុសពី ប៉ុល ពត ប៉ុន្មាន​ដែរ គឺជា​មនុស្ស​ចូលចិត្ត​រស់នៅ​ក្នុង​ការ​លាក់​កំបាំង មិនឲ្យ​គេដឹង មិនឲ្យ​គេស្គាល់។ ដូចនេះហើយ​បានជា​មិនសូវ​មាន​ឯកសារ​ដែល​និយាយ​ពី នួន ជា នោះទេ។ គួររំឭកថា នួន ជា នេះឯង​ជា​មេគំនិត​នៃ​ការ​ដឹកនាំ​បែប​សម្ងាត់។ នួន ជា តែងតែ​បាន​លើកឡើង​ថា ការ​លាក់ការណ៍​សម្ងាត់ គឺជា​កត្តា​ដ៏​សំខាន់​ដែល​នាំ​ទៅរក​ជ័យជំនះ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នួន ជា បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ជាថ្នូរនឹង​ការរួចផុត​ពី​រាល់​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នានា​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហម។

ក៏ប៉ុន្តែ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបាន​គេ​ចាប់ខ្លួន​ពីផ្ទះ​របស់គាត់​ នៅ​ស្រុក​សំឡូត មក​ភ្នំពេញ តាម​ដីកា​ចាប់ខ្លួន​របស់ តុលាការ​ខ្មែរក្រហម។ នួន ជា ត្រូវបាន​អង្គជំនុំជម្រះ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ហើយ​កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស។

នួន ជា នៅតែ​អះអាង​ម្តងហើយ​ម្តងទៀត​ថា គាត់​មិនមែន​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​សម្លាប់​មនុស្ស​រាប់លាន​នាក់​ក្នុង​អំឡុងពេល​ដែល​ខ្មែរក្រហម​កាន់អំណាច​នោះទេ។ គាត់​អះអាង​ថា គាត់​មិនបាន​ដឹង​ពី​ការណ៍​ដែល​ប្រជាជន​អត់​អាហារ ហើយ​ក៏​មិនដឹង​ពី​រឿង​សម្លាប់​មនុស្ស​ដែរ។ តើ​មេដឹកនាំ​ខ្មែរក្រហម​លំដាប់​កំពូល ដូចជា នួន ជា ដែល​ជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​សម្រេច​នូវ​រាល់​នយោបាយ​របស់​បក្ស និង​រដ្ឋ ពិតជា​មិនដឹង​រឿងអ្វីមែនឬ?

លោក នួន ជា ប្រធាន​រដ្ឋសភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​បង​ធំ​ទី២ បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០១៩ ក្នុងវ័យ ៩៣ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ លោក នួន ជា ត្រូវ​បាន​ដឹក​ចេញ​ពី​មន្ទីរ​ឃុំឃាំង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​តាំង​ថ្ងៃ​ទី២ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​លោក​ស្លាប់។ ក្រោយ​ក្រុម​ជំនាញ​ពិនិត្យ​ចប់​សព្វគ្រប់​ នឹង​ប្រគល់​សព​លោក នួន ជា ទៅ​គ្រួសារ​សាច់​ញាតិ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

No comments:

Post a Comment