Monday, September 3, 2018

៩៤១ -៩៤៥ សហវរ្ម័នទី២

៩៤១ -៩៤៥ សហវរ្ម័នទី២៖ព្រះបាទហស៌វរ្ម័នទី២ (៩៤១-៩៤៤)
ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី៤ ទ្រង់ចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គដែលនៅមានវ័យក្មេងណាស់នៅឡើយ ទ្រង់បានឡើងសោយរាជ្យស្នងព្រះបិតានៅរាជធានីកោះកេរ្តិ៍ ហើយមានព្រះនាមក្នុងរាជ្យថា ព្រះបាទហស៌វរ្ម័នទី២។

៤. ព្រះបាទ​ហស៌វរ្ម័ន​ទី​២ (៩៤២-៩៤៤)
ព្រះរាជ ​បុត្រា​ប្អូន​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​នៅ​ជោគគគ៌្យារ ក្រោម​ព្រះ​អភិសេក​នាម​ថា ស្រីហស៌វរ្ម័ន ។ ហោរា​របស់​ព្រះរាជា​អង្គ​នេះ គឺ​ស្ដែង​អញ​អត្មសិវៈ ជា​អ្នក​រៀបចំ​ពិធី​បូជា​ថ្វាយ​ព្រះ​ទេវរាជ ។ អត្មៈសិវៈ​នេះ ជា​ក្មួយ​របស់​ឦសាន​មុរទិ ដែល​ជា​បុរោហិត​របស់​ព្រះ​បិតា​ព្រះ​អង្គ ។
សិលាចារឹក​ព្រះ​ឥន្ទកោសិយ បាន​លើក​សរសើរ​ព្រះរាជា​អង្គ​នេះ​ថា ជា​ព្រះ​ចៅ​អធិរាជ​ដែល «មាន​នខា (ក្រចក) ព្រះបាទ​ភ្លឺ​រលោង​ដោយសារ​ប៉ះ​នឹង​មកុដ​ព្រះរាជា​ទាំងឡាយ​នៅ​លើ​ពិភពលោក​នេះ ដែល​មក​ក្រាប​បង្គំ​គាល់» និង​ថា​ព្រះ​អង្គ​ប្រៀប​បាន​ទៅ​នឹង «ព្រះអាទិត្យ​នា​អរុណោទ័យ​ផង និង​ព្រះ​ច័ន្ទ​ពេញវង់​ឥត​ផ្ទឹម​ផង» ។ គេ​និយាយ​ថា គឺជា «ព្រះ​ច័ន្ទ​នៃ​រាជវង្ស​កោណ្ឌញ្ញៈ ជាទី​ប្រជុំ​នៃ​គុណធម៌​ទាំងឡាយ» (4) ។
ក៏ ​ប៉ុន្ដែ​ ព្រះបាទ​ហស៌វរ្ម័ន​ទី​២​ទ្រង់​សោយរាជ្យ​មិន​ទាំង​បាន​ពីរ​ឆ្នាំ​ផង​ជា​ហេតុ​ ធ្វើ​ឱ្យ​គេ​សួរ​ថា​ តើ​ព្រះ​អង្គ​បាន​ដណ្ដើម​រាជ្យសម្បត្ដិ​ពី​ព្រះ​រៀម​ដែល​សោយរាជ្យ​បន្ដ​ពី​ ព្រះ​អង្គ​ ឬ​យ៉ាងណា ។ បើ​ពុំ​នោះ​ទេ ប្រសិនបើ​ព្រះ​អង្គ​មិន​ត្រូវ​ព្រះ​រៀម​ធ្វើឃាត​ទេ តើ​ព្រះ​អង្គ និង​ព្រះ​បិតា ជា​បក្សពួក​សត្រូវ​នឹង​មហានគរ ហើយ​ព្រះ​រាជេន្ទ្រវរ្ម័ន ជា​ព្រះ​រៀម​ជា​បក្សពួក​ខាង​យសោធរបុរៈ ឬអ្វី ?
ព្រះបាទ​ហស៌វរ្ម័ន​ទី​២ មាន​ព្រះ​មរណនាម​ថា ព្រហ្មលោក មាន​ន័យ​ថា ជា​ភ្ញៀវ​របស់​ព្រះព្រហ្ម ។


៣. ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ (៩២៨​-​៩៤២)
ព្រះរាជា ​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ឦសានវរ្ម័ន​នៅ​ឆ្នាំ​៩២៨ ប្រហែល​ដោយ​ជ្រែករាជ្យ គឺ​ព្រះ​បិតុលា​របស់​ព្រះ​អង្គ​ព្រះ​នាម ព្រះបាទ​ស្រីជ័យវរ្ម័ន ដែល​ជា​ព្រះ​អនុជ​របស់​ព្រះបាទ​យសោវរ្ម័ន ។
មិន ​ដឹង​ថា​ដោយ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​ការ​ឡើង​សោយរាជ្យ​របស់​ព្រះ​អង្គ​ពី ​រាជធានី​ចាស់​ ឬ​ក៏​ថា​ព្រះអង្គ​មាន​មហិច្ឆតា​ចង់​សង់​រាជធានី​មួយ​ដែល​ល្អ​ជាង​រាជធានី​ ដែល​ព្រះ​រៀម​បាន​សង់ ព្រះ​បាទ​ស្រីជ័យវរ្ម័ន​បាន​បោះបង់​អង្គរធំ​ ហើយ​នាំ​យក​ទេវរាជ​ទៅ​តាំង​រាជធានី​នៅ​ឯ​ជោគគគ៌្យារ (1) ដែល​ប្រហែលជា​អនិន្ទត្តបរុៈ​ (មាន​ន័យ​ថា​រាជធានី​នៃ​ពួក​ព្រាន​ប្រមាញ់) គឺ​កោះកេរ្ដិ៍​សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ខែត្រ​ព្រហ្មទេព​នៅ​ពី​ខាងជើង​ខែត្រ ​កំពង់ធំ (2) ។

ហោរា​របស់​ព្រះ​ អង្គ​គឺ ស្ដែង​អញ​ឦសាន​មុរទិ ត្រូវជា​ចៅ​របស់​វមសិវៈ និង​ជា​មេ​គ្រួសារ​សិវៈកៃវល្យៈ ដែល​ជា​បុរោហិត​ទី​មួយ​នៃ​ទេវរាជ ។ សិលាចារឹក​មួយ (3) បាន​លើក​ពី​ព្រះ​អង្គ​ថា ទ្រង់​បាន​ធ្វើ​សង្គ្រាម​មាន​ជ័យ​ជម្នះ​លើ​ពួក​ចាម ហើយ​បាន​ «ធ្វើ​សង្គ្រាម​ទៅ​គ្រប់​ទិស​ទាំង​បួន» ។
ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ សុគត​នៅ​ឆ្នាំ​៩១២ ហើយ​ទ្រង់​មាន​ព្រះ​មរណនាម​ថា ព្រះ​បរមសិវៈបទ ជា​ភ្ញៀវ​របស់​ព្រះ​ឧត្ដម​សិវៈ ។

ព្រះបាទហស៌វរ្ម័នទី២ ទ្រង់សោយរាជ្យបានតែពីរ ឬបីឆ្នាំ ក៏បាត់ខ្លួន ឬក៏ទ្រង់សុគតទៅ។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះបាទហស៌វរ្ម័នទី២ ទ្រង់សោយរាជ្យបានតែពីរឆ្នាំប៉ុណ្ណោះ គឺនៅគ្រិស្ដសករាជ៩៤៤ ព្រះអង្គត្រូវព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាព្រះរៀមជីដូនមួយនឹងព្រះអង្គ ច្បាំងដណ្ដើមរាជសម្បត្តិបាន ហើយឡើងសោយរាជ្យបន្តពីព្រះអង្គ។ ក្នុងពេលដែលសោយទិវង្គតទៅនោះ ព្រះបាទហស៌វរ្ម័នទី២ ទ្រង់មានព្រះមរណនាមថា ព្រហ្មលោក។
ក្នុងគ.ស ៩៤៥ - ៩៤៦ វិវាទខ្មែ-ចាម មានកំរិតយ៉ាងខ្ពស់ខ្លាំងក្លា ផ្ទុះជាសង្រ្គាម កងទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជឥន្រ្ទវរ្ម័ន បានវាយរុញច្រានកំចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសំរុកដល់ នគរចំប៉ា ហើយដណ្ដើមយកបានរាជធានី កាវធារ៉ា សិលាចារឹកចាម បានចាររៀបរាប់អំពីសង្រ្គាមនេះ ដោយបញ្ជាក់ថា កងទ័ពខ្មែរបានលួចយករូបបដិមា ព្រះនាងភគវត្តី ដែលធ្វើអំពីមាស។

No comments:

Post a Comment