អាណាព្យាបាលបារាំងនៃកម្ពុជា បានបង្កើតប៉ែកនៃចក្រភពអាណានិគមបារាំងនៅកម្ពុជា។ ដែនអាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅពេសស្ដេចខ្មែរ ព្រះបាទនរោត្តមបានសុំឱ្យមានការបង្កើតអាណាព្យាបាលបារាំងលើប្រទេសរបស់ទ្រង់ ខណៈនោះ សៀម (ថៃទំនើប) បានលះបង់អធិរាជភាពលើកម្ពុជា និងទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជាជាផ្លូវការ។ កម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅជាសហភាពឥណ្ឌូចិននៅឆ្នាំ ១៨៨៧ រួមគ្នាជាមួយដែនអាណានិគម និងអាណាព្យាបាលបារាំងនៅវៀតណាម (កូសាំងស៊ីន អណ្ណាម និង តុងកឹង)។ នៅឆ្នាំ ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុងសហភាពបារាំង និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣។ ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយគិតចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។
នៅឆ្នាំ ១៨៦៣ កម្ពុជាក្រោមរជ្ជកាលរបស់ព្រះបាទនរោត្តមបានប្រែក្លាយប្រទេសរបស់ទ្រង់ឱ្យស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ នៅខែ តុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូចិន) ដែលនៅពេលនោះក៏បានបញ្ចូលកម្ពុជាផងដែរ សិទ្ធិជាម្ចាស់របស់បារាំងមានជាស្វ័យតរួចរាល់ទៅហើយ ជាមួយនិងតំបន់ទាំងបីនៃប្រទេសវៀតណាម (តុងកឹង អណ្ណាម និង កូសាំងស៊ីន)។ នៅឆ្នាំ ១៨៩៣ លាវ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែង ដល់ព្រះបាទចុល្លាង្ករណ៍សៀមថានឹងអាចមានសង្គ្រាម ដោយហេតុនោះហើយក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនោះទៅ។
ដំណើរមកដល់នៃអំណាចត្រួតត្រារបស់បារាំង[កែទនរោត្តម គឺជាមហាក្សត្រនៃកម្ពុជា ព្រះអង្គយល់ព្រមដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង
កំឡុងសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជាបានដោះខ្លួនពីរដ្ឋចំណុះនៃនគរសៀមដែលបានដាក់បញ្ចូលខេត្តភាគខាងលិចរបស់ប្រទេសនេះ រួមមានអង្គរ ដែលកាលណោះឥទ្ធិពលអំណាចរបស់រាជវង្សង្វៀនយួនបានធំធាត់ឡើងដែលជាការគំរាមកំហែងដល់ប៉ែកខាងកើតនៃប្រទេស។ បន្ទាប់ពីការបង្កើតអាណានិគមបារាំងនៅកូសាំងស៊ីន (វៀតណាមខាងត្បូងសម័យបច្ចុប្បន្ន) នៅឆ្នាំ ១៨៦៧ ព្រះបាទនរោត្តមកម្ពុជាបានស្នើសុំឱ្យបារាំងដាក់អាណាព្យាបាលលើនគររបស់ទ្រង់។ នៅពេលនោះ លោក ព្យាំរប៉ូល-ដឺ-ឡា-ហ្គ្រង់ឌ្យែរ ទេសាភិបាលអាណានិគមកូសាំងស៊ីន កំពុងបន្តផែនការដើម្បីពង្រីកអំណាចបារាំងលើវៀតណាមទាំងមូលហើយបានប្រមើលឃើញកម្ពុជាជាប្រទេសទ្រនាប់រវាងដែនកម្មសិទ្ធិបារាំងនៅវៀតណាមនិងសៀម។ នៅថ្ងៃ ១១ សីហា ១៨៦៣ ព្រះបាទនរោត្តមបានចុះព្រះហស្ថលេខាលើសន្ធិសញ្ញាមួយដែលទទួលស្គាល់អាណាព្យាបាលបារាំងលើព្រះរាជាណាចក្ររបស់ទ្រង់។ ស្ថិតនៅក្រោមសន្ធិសញ្ញានេះ របបរាជានិយមនៅកម្ពុជាត្រូវបានបន្សល់ឱ្យនៅមានដដែល ក៏ប៉ុន្តែអំណាចត្រូវបានស្ថិតក្នុងដៃនៃឯកាធិបតីដ៏ច្រើនសម្បើមដែលមានទីតាំងនៅភ្នំពេញ។ បារាំងក៏ទទួលបន្ទុកលើទំនាក់ទំនងការបរទេសនិងពាណិជ្ជកម្មរបស់កម្ពុជាផងដែរ ដូចគ្នាបារាំងក៏ផ្ដល់នូវការការពារខាងយោធា។ សៀមក្រោយមកបានទទួលស្គាល់អាណាព្យាបាលរបស់បារាំងបន្ទាប់ពីបារាំងបានប្រគល់ខេត្តបាត់ដំបងរបស់កម្ពុជា និងទទួលស្គាល់ការគ្រប់គ្រងរបស់ថៃនៅអង្គរ។
នៅឆ្នាំ ១៨៦២ បន្ទាប់ពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំក្រុងព្រៃនគរ) មកកម្ពុជា បារាំងយល់ថា ភូមិសាស្ត្រអាចឱ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់កាប់ទិសឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែនដី ដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិន។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦១-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្ថលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣។ ប្រទេសសៀម ប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែង ព្រះបាទនរោត្ដមដោយមិនព្រមប្រគល់ម្កុដរាជ និងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញ ព្រះបាទនរោត្ដម ឱ្យវិលមករកសៀមវិញ។ ប៉ុន្តែ បារាំងបានប្រឆាំងតបវិញ ដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០ នាក់ ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ។
បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបឱ្យទៅសៀម និងធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ស្ដីពីពិធីរាជាភិសេកព្រះបាទនរោត្ដមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គ នាថ្ងៃ ៣ មិថុនា ១៨៦៤។ មកដល់ឆ្នាំ ១៨៦៧ ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំង ដើម្បីដាក់របបអាណាព្យាបាលមកលើកម្ពុជា។
អាសនៈនៃអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលមានទីតាំងនៅហាណូយ ដែលស្ថិតនៅតុងកឹង (ឥឡូវគឺវៀតណាមខាងជើង)។ កម្ពុជា ក៏ជារដ្ឋអាណាព្យាបាលរួមផ្សំនៃសហភាពឥណ្ឌូចិនដែរ ដែលត្រូវបានគ្រប់គ្រងដោយ Résident Supérieur (រេស៊ីដង់ស៊ុពែរីយ៉េ) រឺ ឯកាធិបតី សម្រាប់កម្ពុជា ដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយ ក្រសួងជើងទឹកនិងអាណានិគមនៅប៉ារីស។ ឯកាធិបតី (រេស៊ីដង់ស៊ុពែរីយ៉េ) គឺនៅពេលនោះត្រូវបានជួយដោយពួកឯកាភិបាល (រេស៊ីដង់) រឺ ពួកអភិបាលក្នុងតំបន់ (ចៅហ្វាយខេត្ត) ដែលត្រូវបានគេដាក់នៅតាមមជ្ឈមណ្ឌលខេត្តនានា (ទីរួមខេត្ត) ដូចជា បាត់ដំបង ពោធិ៍សាត់ ឧដុង្គ និង សៀមរាប។ ភ្នំពញ ជារាជធានី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េ)។
No comments:
Post a Comment