ចូលរួមបោះឆ្នោត ឆ្នាំ ២០១៣
គណបក្សសញ្ជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូមហាថេរៈ លោកតាហង្ស ភ្នំត្បែងមានជ័យ។ គណបក្សសញ្ជាតិកម្ពុជា មានសញ្ញាព្រះអាទិត្យ និងព្រះចន្ទ ជួបគ្នា មានបាវចនា សញ្ជាតិ សាសនា អធិបតេយ្យ និងមានលំដាប់លេខរៀងទី១ នៅក្នុងសន្លឹកឆ្នោត។
អត្ថន័យនៃសញ្ញាសំគាល់គណបក្សសញ្ជាតិកម្ពុជា៖
-ព្រះអាទិត្យ និង ព្រះចន្ទ ជួបគ្នាតំណាងឱ្យការរួបរួមគ្រប់ស្រទាប់ប្រជារាស្ត្ររស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់រើសអើងនិន្នាការនយោបាយ ជំនឿសាសនា និងជាតិសាសន៍ ឱ្យតែអ្នកទាំងនោះ ត្រូវបានទទួលស្គាល់ដោយច្បាប់សញ្ជាតិ និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
-ព្រះអាទិត្យពណ៌មាស និងព្រះចន្ទពណ៌ប្រាក់ តំណាងឱ្យលទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសហប្រតិបត្តិការរបស់សញ្ជាតិខ្មែរគ្រប់រូប ដើម្បីការអភិវឌ្ឍ និងភាពថ្កុំថ្កើងរុងរឿង។
១) គណបក្សសញ្ជាតិកម្ពុជា (គសក)
គណបក្សដែលស្ថិតនៅលេខរៀងទីមួយលើសន្លឹកឆ្នោតដែលអ្នកបោះឆ្នោតមើលឃើញគឺគណបក្សសញ្ជាតិកម្ពុជា។ គណបក្សនេះមានមេបក្សគឺជាព្រះសង្ឃមួយអង្គដែលសមាជិកបក្សហៅថាព្រះគ្រូមហាថេរៈ លោកតាហង្សភ្នំត្បែងមានជ័យ។ គណបក្សមិនបានបញ្ចេញព័ត៌មានច្រើនទេទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់មេដឹកនាំបក្សរូបនេះក្រៅតែពីថាព្រះអង្គនៅបួសនៅឡើយនិងមានព្រះជន្មជាង៧០ព្រះវស្សាហើយនឹងមកកាន់កិច្ចការនៅពេលណាដែលគណបក្សនេះឈ្នះឆ្នោត។
កិច្ចការផងទាំងឡាយត្រូវបានទទួលរ៉ាប់រងដោយលោក សេង សុខេង ប្រធានស្តីទីរបស់គណបក្សដែលជាអ្នកចេញមុខដឹកនាំគណបក្សចូលប្រឡូកក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៥នេះ។
លោកសេង សុខេងកើតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៧៣ នៅស្រុកពារាំងខេត្តព្រៃវែង។ លោកមានកូនបួននាក់ស្រីពីរនិងប្រុសពីរនាក់។
លោក សេង សុខេងមិនមែនចេញមកពីត្រកូលអ្នកនយោបាយទេគឺលោកជាកូនកសិករសុទ្ធសាធ។ លោកបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅឆ្នាំ២០០០នៅមហាវិទ្យាល័យវេជ្ជសាស្រ្តក្នុងរាជធានីភ្នំពេញ ហើយបានសិក្សាបន្តយកសញ្ញាប័ត្ រអនុបណ្ឌិតខាងសុខភាពសាធារណៈនៅឆ្នាំ ២០០៦។ លោកកំពុងបម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដោយមានឯកទេសជំងឺទឹកនោមផ្អែម។
លោកសុខេង បានបញ្ជាក់ពីគោលបំណង នៃការហក់ចូលប្រឡូកក្នុងឆាកនយោបាយនេះថា៖
«គឺជាបំណងប្រាថ្នារបស់ខ្ញុំគឺខ្ញុំចង់ធ្វើអ្វីៗបានដល់ប្រយោជន៍មនុស្សច្រើន មនុស្សទូទៅច្រើន។ នេះជាបំណងប្រាថ្នារបស់ខ្ញុំ»។
គណបក្សសញ្ជាតិកម្ពុជាចាត់ទុកភាពក្រីក្រជា«សត្រូវចំពោះមុខដែលត្រូវដោះស្រាយជាបន្ទាន់»។
គណបក្សសញ្ជាតិកម្ពុជាសង្ឃឹមថានឹងទទួលបានអាសនៈយ៉ាងហោចណាស់៨០នៅក្នុងរដ្ឋសភាជាតិដោយលោកផ្អែកការសន្និដ្ឋានលើចំនួនរូបថតរបស់ប្រធានគណបក្សដែលពលរដ្ឋអ្នកមានជំនឿគោរពបូជាបានជាវយកទៅរក្សាទុកនៅតាមគេហដ្ឋាន៕
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើតខែអស្សុជឆ្នាំកុរ ឯកស័កពស២៥៦៣ត្រូវនឹងថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ប្រតិភូគណបក្សសញ្ជាតិកម្ពុជាត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំផ្តល់បទបង្ហាញពិគ្រោះស្វែងយល់អំពីបរិបទនៃការកំណត់ខណ្ឌសីមានិងដំណើរការនៃការបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាមក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជាមួយអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានប្រព្រឹត្តទៅនៅវិមានសន្តិភាព ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម កែម រិទ្ធិសិត ប្រធានប្តូរវេន។
គណបក្សសញ្ជាតិកម្ពុជា មិនមែនជាគណបក្សថ្មីនោះឡើយ ដោយបក្សនេះ ក៏បានចូលរួមផងដែរនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៥កន្លងមក។ បក្សដែលបង្កើតឡើងដោយបុរសកាន់សីលម្នាក់ គឺព្រះគ្រូមហាថេរៈ លោកតាហង្ស ភ្នំត្បែងមានជ័យ មានសញ្ញាព្រះអាទិត្យពណ៌មាស និងព្រះចន្ទពណ៌ប្រាក់ ជួបគ្នា ដោយមានបាវចនា សញ្ជាតិ សាសនា និងអធិបតេយ្យ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ គណបក្សសញ្ជាតិកម្ពុជា ដែលមានលោក សេង សុខេង ជាប្រធាន មិនមានការប្រកាសគោលនយោបាយថ្មីនោះឡើយ។ គណបក្សគ្រាន់តែលើកយកគោលការណ៍របស់ខ្លួនដើម្បីទាក់ទាញអ្នកបោះឆ្នោតតែប៉ុណ្ណោះ។
គណបក្សសញ្ជាតិកម្ពុជា បានកំណត់នូវគោលការណ៍ យ៉ាងដូច្នេះ៖ «ដើម្បីទទួលបានសេចក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសង្គម ព្រមទាំងទទួលបាននូវការអភិវឌ្ឍ ប្រកបដោយចិរភាព ទាំងពេលបច្ចុប្បន្ន និងទៅអនាគត គណបក្សសញ្ជាតិកម្ពុជា ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះ គឺសាមគ្គីធម៌ ធ្វើបុណ្យ រក្សាសីល និងបណ្តុះនូវគ្រាប់ពូជព្រះនិព្វាន»។
គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខភាពនៅ៥២ឃុំ-សង្កាត់ក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កណ្តាល ក្រចេះ ព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ។ គណបក្សនេះ មានបេក្ខជនសរុប៧៩៦នាក់ ក្នុងនោះស្ត្រី៤២០នាក់៕
បញ្ជាក់ថា គណបក្សសញ្ជាតិកម្ពុជា បានដាក់បញ្ជីបេក្ខជនឈរឈ្មោះ ទាំង២៥ រាជធានី ខេត្ត។ គ.ជ.ប បន្តថា រយៈពេលពីរថ្ងៃ នៃការបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួនបី បានមកដាក់ពាក្យសុំនៅ គ.ជ.ប. រួមមានគណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។
គ.ជ.ប បានឲ្យដឹងទៀតថា ក្រៅពីនេះមានគណបក្សនយោបាយចំនួន១៦ផ្សេងទៀត បានទទួលពាក្យសុំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ទ.១០០៨) ពីគ.ជ.ប ដែលក្នុងនោះ គណបក្សនយោបាយចំនួនប្រាំបានមកដាក់ពាក្យសុំបង់ប្រាក់តម្កល់ចំនួន ១៥លានរៀល នៅគ.ជ.ប រួចហើយ។ គណបក្សទាំង៥ រួមមានៈ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
សូមជម្រាបថាកាលពីថ្ងៃទី៣០ខែមេសាគណបក្សយុវជនកម្ពុជានិងគណបក្សប្រជាជនកម្ពុជាបានបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នៅថ្ងៃទី១ ខែឧសភា នេះ គណបក្សសញ្ជាតិកម្ពុជាបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគ.ជ.ប៕មន
(ភ្នំពេញ)៖ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីប្រកាសថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ទទួលយកអសនៈ ក្នុងរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។ នេះបើតាមលិខិតរបស់ ប្រធានគណបក្សសញ្ជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ក្នុងលិខិតរបស់ គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ថា គណបក្សសញ្ជាតិកម្ពុជា បានទទួលសេចក្តីជូនដំណឹងរបស់ គ.ជ.ប ហើយ កាលពីម្សិលមិញ។ គណបក្សសញ្ជាតិកម្ពុជា ត្រៀមទទួលយកអាសនៈទំនេរនេះ ស្របទៅតាច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបម្រើជាតិមាតុភូមិ ហើយកំពុងរៀបចំឯកសារដាក់ជូនទៅ គ.ជ.ប វិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្ញើលិខិតជូនគណបក្សចំនួន៦ ដែលចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣ កន្លងទៅ ឱ្យរៀបចំធ្វើបច្ចុប្បន្នភាព នៃបេក្ខជនរបស់ខ្លួន ដើម្បីទទួលយក អសនៈ នៅក្នុងរដ្ឋសភា ដែលនៅទំនេរក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិ។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា គ.ជ.ប បានទុកពេលចំនួន៥ថ្ងៃ ឱ្យគណបក្សទាំងនោះធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបេក្ខជន តំណាងរាស្រ្តរបស់ខ្លួន ហើយឆ្លើយតបមកកាន់ គ.ជ.ប វិញ។ បើសិនជាក្នុងអំឡុងពេល៥ថ្ងៃ គណបក្សពុំបានឆ្លើយតបទេ មានន័យថា គណបក្សនោះយល់ព្រមដាក់បេក្ខជនចាស់ដដែល ដូចការបោះឆ្នោតឆ្នាំ២០១៣។
សូមបញ្ជាក់ថា តាមការបង្ហាញរបស់ គ.ជ.ប មានគណបក្សចំនួន៦ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ អាចនឹងទទួលបាន អាសនៈរដ្ឋសភា ក្រោយរំលាយ គណបក្សសង្រ្គោះជាតិ ក្នុងនោះរួមមាន៖
១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៤៖ គណបក្សខ្មែរឈប់ក្រ
៥៖ គណបក្សសញ្ជាតិកម្ពុជា
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
ពត៍មានបន្ថែម នៅរដ្ឋសភាជាតិ
No comments:
Post a Comment