គណបក្សខ្មែរឈ្នះប្រកាសដឹកនាំធ្វើបាតុកម្មទាមទារដោះលែងលោករ៉ុង ឈុន ភ្នំពេញៈ គណបក្សខ្មែរឈ្នះ បានជូនដំណឹងស្តីពីការធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនក្នុងទីលានប្រជាធិបតេយ្យចំនួនបួនថ្ងៃ គឺនៅថ្ងៃទី ១៦,២០,២៣ និង៣០ ខែសីហា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យមានការដោះលែងលោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ នេះបើយោងតាមលិខិតរបស់គណបក្សខ្មែរឈ្នះ ដាក់ទៅអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។ គណបក្សខ្មែរឈ្នះ បានជម្រាបជូនអភិបាលរាជធានីភ្នំពេញថា គណបក្ស ខ្មែរឈ្នះ និងរៀបចំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ដោយយើងយល់ ឃើញថាជុំវិញការចាប់ខ្លួនលោក រ៉ុង ឈុន គឺខុសនីតិវិធីនិងអយុត្តិធម៌ លើសពីនេះដើម្បីឆ្លើយតបទៅ និងសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ ទាមទារឲ្យមានការជូនដំណឹងមុនការធ្វើបាតុកម្មដើម្បីស្របនីតិវិធីច្បាប់ ។ បាតុកម្មនេះ និងជួបជុំគ្នាចាប់ពីវេលាម៉ោង៧:០០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច ថ្ងៃទី១៦,២០, ២៣និង៣០ ខែសីហា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ដោយមានការសម្តែងមតិរបស់បាតុករ និងការដង្ហែក្បួនក្នុងទីលានប្រជាធិតេយ្យតាមការកំណត់ របស់ច្បាប់ ។ បាតុកម្មខាងលើដឹកនាំដោយលោកសួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខ្មែរឈ្នះនិងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និងព្រះសង្ឃជាច្រើនពាន់នាក់ដែលគាំទ្រឲ្យមានការដោះ លែងលោក រ៉ុង ឈុន។ ចំណែកសាលារាជធានីភ្នំពេញ
នៅមិនទាន់ឆ្លើយតបចំពោះការជូនដំណឹងធ្វើបាតុកម្មរបស់គណបក្សខ្មែរឈ្នះនៅឡើយទេ។
អ្នកនយោបាយវ័យក្មេង លោក សួង សុភ័ណ្ឌ ប្រធាន គណបក្សអំណាចខ្មែរ ហាក់ដូចជាកំប្លែងលេងពេកហើយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយលោកកំពុងសម្លឹងឃើញកៅអីនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន សម្រាប់រយៈពេល ២ អាណត្តិទៀត គឺលោកមានសមត្ថភាពអាចដណ្តើមយកមកអង្គុយ ដើម្បីគ្រប់គ្រងអំណាចម្តង ដែលលោកចាត់ទុកថា ការទៅអង្គុយកៅអីនៅទីកំពូលនេះវាជាការផ្លាស់ប្តូរតាមច្បាប់ធម្មជាតិ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ លោក សួង សុភ័ណ្ឌ ដែលបានមកធ្វើជាប្រធានគណបក្សអំណាចខ្មែរប្រមាណ ៤ ខែ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ ២០១៨ នេះ លោកហ៊ានពោលពាក្យថា កៅអីនាយករដ្ឋមន្ត្រី ដែលលោកហ៊ុន សែន កំពុងអង្គុយអស់រយៈពេលជាង ៣០ ឆ្នាំមកនេះ គឺលោកសុំកក់កៅអីកំពូលនេះទុកសម្រាប់លោក ក្នុងរយៈពេល ២ អាណត្តិទៀត លោកនឹងទៅអង្គុយកៅអីទីនោះនោះហើយ។
ពិតណាស់ ច្បាប់ធម្មជាតិ មិនមាននរណាអាចប្រឆាំងបានឡើយ ពោលគឺ កើត ចាស់ ឈឺ ស្លាប់ ប្តូរផ្លាស់ គឺជាច្បាប់ធម្មជាតិ។
យ៉ាងណាមិញ កៅអីនាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែន ក៏មិនស្ថិតស្ថេរដែរ ប៉ុន្តែ បើវិភាគទៅលើកៅអីនាយករដ្ឋមន្ត្រីមួយនេះ វាពិតជាពិបាកនឹងមានតួអង្គណាមួយមានសមត្ថភាព និងលទ្ធភាពអាចធ្វើដំណើរទៅដល់ណាស់។ សូម្បីតែ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលគេមើលឃើញថា មានសម្ទុះហក់ជិតទៅដល់ ឬដែលត្រូវបានគេរំពឹងថា នឹងអាចទៅដល់កៅអីកំពូលសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ នេះ បែរជាត្រូវរលាយសាបសូន្យ មិនគួរឲ្យជឿសោះឡើយ ដោយសារបណ្តឹងរបស់រដ្ឋាភិបាលនៃបក្សកាន់អំណាចដែលជាគូប្រជែង។
ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នំពេញប៉ុស្តិ៍ នៅឯទីស្នាក់ការគណបក្សអំណាចខ្មែរ ក្នុងខណ្ឌឫស្សី-កែវ ខាងជើងជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ មករា លោកសួង សុភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្ត្រ នៃបក្សប្រឆាំងដ៏ធំ ដែលត្រូវបានរំលាយចោលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នោះបានប្រៀបធៀបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងខ្លួនលោកផ្ទាល់ថា ជាបុគ្គល ២ រូប ដែលមានវាសនាដូចគ្នានៅកម្ពុជា ដែលបានមកធ្វើជាមេគណបក្សនយោបាយ ដោយមិនបាច់ខំប្រឹងបង្កើតបក្សដោយខ្លួនឯង។
លោក ហ៊ុន សែន មានវាសនាបានមកដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយសារបក្សនេះត្រូវបានបង្កើតដោយអតីតមេដឹកនាំវៀតណាម ចំណែករូបលោកបានមកដឹកនាំគណបក្សអំណាចខ្មែរ ដោយសារបក្សនេះត្រូវបានបង្កើតឡើងដោយលោក សួន សេរីរដ្ឋា ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារ។
លោកសួង សុភ័ណ្ឌ ថ្លែងថា៖ «ខ្ញុំនិយាយដោយគ្មានការអៀនខ្មាសមួយម៉ាត់ទៀតចុះ ធម្មជាតិបញ្ជាខ្ញុំឲ្យមកធ្វើនាយករដ្ឋមន្ត្រី នៃប្រទេសមួយហ្នឹង មកបម្រើប្រជាពលរដ្ឋដោយស្មោះ។ ទោះបីអ្នកនយោបាយចាស់ៗចង់បិទ ក៏បិទអត់រួចដែរ។ ខ្ញុំហ៊ាននិយាយនៅពេលនេះដោយសារអី ដោយសារខ្ញុំជាប្រធានបក្ស ហើយប្រធានបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រីត្រូវតែប្រកួតប្រជែង»។
លោកបញ្ជាក់ថា៖«នៅស្រុកខ្មែរ ២០៣០ ឆ្នាំនេះ មានមនុស្សតែ ២ នាក់គត់ ដែលអត់បង្កើតបក្សទេ ប៉ុន្តែបានធ្វើជាប្រធានបក្ស។ ទី១ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទី២គឺ សួង សុភ័ណ្ឌ។ គណបក្សប្រជាជន មិនមែនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្នកបង្កើតទេ គណបក្សអំណាចខ្មែរ ក៏មិនមែន សួង សុភ័ណ្ឌ ជាអ្នកបង្កើតដែរ។ នេះជារឿងមួយ ដែលវាស៊ីគ្នា»។
ជាមួយនឹងមហិច្ឆតាចង់ច្បាមយកអំណាចពីលោក ហ៊ុន សែន លោក សួង សុភ័ណ្ឌ មិនមានចេតនាចង់អង្គុយកៅអីនាយករដ្ឋមន្ត្រីយូរដូចលោក ហ៊ុន សែន នោះទេ ដោយលោកបង្ហាញនូវជំហរថា លោកគ្រាន់តែអង្គុយជំនួសតំណែងនាយករដ្ឋមន្ត្រី មួយរយៈពេល ដើម្បីបង្ហាញនូវស្នាដៃ និងទេពកោសល្យ ក្នុងការអភិវឌ្ឍប្រទេស ដោយមិនរុកកួនអ្នកណាឡើយ។
គណបក្សអំណាចខ្មែរ ដែលដឹកនាំដោយលោក សួង សុភ័ណ្ឌ មានសញ្ញាសម្គាល់ដោយរូបសញ្ញាកូនសោ និងបាវចនា ជាតិ ភាតរភាព អរិយប្រទេស។ គណបក្សនេះ កាលពីដឹកនាំដោយលោកសួន សេរីរដ្ឋា សម្គាល់ដោយរូបសញ្ញាព្រះវិស្ណុ និងមានបាវចនា ជាតិ សេរីភាព វីរជន។
តាមលោក សុភ័ណ្ឌ គណបក្សដែលសម្គាល់ដោយរូបសញ្ញាកូនសោនេះ គឺចង់បង្ហាញពីគន្លឹះសម្រាប់ដំណោះស្រាយ ហើយតំណាងឲ្យសន្តិភាព សុវត្ថិភាព មានន័យថា ការការពារខ្ពស់។
ផ្អែកទៅលើច្បាប់ធម្មជាតិ លោកសួង សុភ័ណ្ឌ ហាក់ដូចជាមានជំនឿលើផ្លូវដែលត្រូវបោះជំហាន ដោយលោកមានក្តីរំពឹង ថា ដំណើររបស់លោកអាចនឹងទៅដល់គោលដៅ។
តាំងពីនៅសិក្សា រហូតដល់ពេលលោតចូលសង្វៀននយោបាយ អ្នកនយោបាយវ័យក្មេងរូបនេះ បានកត់សម្គាល់ឃើញថា គឺលោកច្រើនតែត្រូវបានគេផ្តល់ឲ្យនូវតំណែងជាប្រធាន រាប់តាំងពីប្រធានថ្នាក់គ្រប់ថ្នាក់ កាលពីនៅរៀន និងមកដល់ឆាកនយោបាយទទួលបានតំណែងជាប្រធានក្នុងក្រុមការងារនយោបាយទៀត។
កាលនៅជាសកម្មជនដំបូង នៃអតីតគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ត្រូវបានតែងតាំងជាប្រធានយុវជនសង្កាត់ស្រះចក ឆ្នាំ ២០០៨ បន្ទាប់មកជាប្រធានយុវជនខណ្ឌដូនពេញឆ្នាំ ២០០៩។
លោក សួង សុភ័ណ្ឌ នឹងក្លាយជាប្រធានគណបក្សអំណាចខ្មែរជំនួសលោក សួន សេរីរដ្ឋា ក្រោយពីធ្វើសមាជបក្ស2017-09-01 06:12pm (ភ្នំពេញ)៖ លោក សួន សុភ័ណ្ឌ អតីតមេដឹកនាំយុវជនក្នុងគណបក្សសង្រ្គោះជាតិ កំពុងក្លាយជាបេក្ខជនប្រធានបក្សតែមួយគត់ សម្រាប់ការបោះឆ្នោតនៅក្នុងសមាជគណបក្សអំណាចខ្មែរ ដែលគ្រោងនឹងធ្វើឡើង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលគណបក្សនេះ នឹងមានអនុប្រធានថ្មីចំនួន២រូបផងដែរ។
ការរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សអំណាចខ្មែរ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ប្រកាសទុករយៈពេល១៥ថ្ងៃ ឲ្យគណបក្សអំណាចខ្មែររៀបចំជ្រើសរើស និងតែងតាំងក្បាលម៉ាស៊ីនដឹកនាំបក្ស រួចផ្ញើឯកសារពាក់ព័ន្ធនឹងការជ្រើសរើសនោះ មកក្រសួងមហាផ្ទៃវិញ។
លោក សួង សុភ័ណ្ឌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ជាការព្រៀងទុក សម្រាប់បេក្ខជនប្រធាន គឺមានតែខ្ញុំម្នាក់គត់ ក្នុងការឈរឈ្មោះ ដោយសារថ្នាក់ដឹកនាំផ្សេងទៀត ដែលគាត់មិនមាន ចេតនាក្នុងការឈរ ចំណែកបេក្ខជនអនុប្រធានដែលគ្រោងនឹងឈរនេះ គឺមានចំនួន៣នាក់ ប៉ុន្តែយើងជ្រើសរើសយកតែ២នាក់ទេ»។
ការរៀបចំថ្នាក់ដឹកនាំក្បាលម៉ាស៊ីនថ្មីៗរបស់គណបក្សអំណាចខ្មែរ បានធ្វើឡើងបន្ទាប់ពី លោក សួន សេរីរដ្ឋា ប្រធានគណបក្សនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ ក្រោយសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថ មើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសដល់ស្ថាប័នកងយោធពលខេមរភូមិន្ទ អំឡុងពេលព្រឹត្តិការណ៍ ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
ទោះជាយ៉ាងណា លោក សួង សុភ័ណ្ឌ បានអះអាងថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យលាលែងពីតំណែងនេះ រួមទាំងតំណែង ផ្សេងៗទៀតរបស់គណបក្សអំណាចខ្មែរ តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ ពោលគឺលាលែងបន្ទាប់ពីចាប់ខ្លួនមួយថ្ងៃ។ លោកបញ្ជាក់ទៀតថា ចាប់ពីថ្ងៃសមាជតទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គណបក្សអំណាចខ្មែរ នឹងមិនអនុញ្ញាតឱ្យមានទំនាក់ទំនងជាមួយ លោក សួន សេរីរដ្ឋានោះទេ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងធ្វើវិសោធនកម្មថ្មីៗនេះ៕
ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បានលើកឡើងថា មន្ត្រីគណបក្សនេះ នឹងរៀបចំប្តូរឈ្មោះគណបក្សថ្មី តាមការណែនាំរបស់ក្រសួងមហាផ្ទៃ បើទោះបីជាលោកយល់ថាការតម្រូវឱ្យប្តូរឈ្មោះគណបក្សថ្មីនេះមួយផ្នែកជារឿងនយោបាយក៏ដោយ។
កាលពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតមួយស្តីពីការប្រើប្រាស់ឈ្មោះ គណបក្សអំណាចខ្មែរ។ ក្នុងលិខិតនោះ បញ្ជាក់ថាក្រសួងមហាផ្ទៃ បានទទួលលិខិតពីអតីតសមាជិកស្ថាបនិក និងអតីតថ្នាក់ដឹកនាំគណបក្សអំណាចខ្មែរ ដោយសុំឱ្យហាមឃាត់បុគ្គលឬ ក្រុមផ្សេង ដែលមិនមែនជាស្ថាបនិកគណបក្សអំណាចខ្មែរ ប្រើឈ្មោះគណបក្សមួយនេះបន្តទៀត។
ក្រសួងមហាផ្ទៃក៏បានស្នើឱ្យគណបក្សនេះ ពិនិត្យនិងសម្រេចប្តូរឈ្មោះ គណបក្សនេះឡើងវិញផងដែរ។
ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បានលើកឡើងថា ខាងគណបក្ស នឹងប្រជុំសម្រេចរៀបចំប្តូរឈ្មោះគណបក្សថ្មី តាមការណែនាំរបស់ក្រសួងមហាផ្ទៃនៅដើមខែក្រោយនេះ។
លោក សួង សុភ័ណ្ឌ យល់ថា ការសម្រេចមិនឱ្យប្រើឈ្មោះ គណបក្សអំណាចខ្មែរ មួយផ្នែកគឺពាក់ព័ន្ធក្រុមលោក សួន សេរីរដ្ឋា ប៉ុន្តែមួយផ្នែកទៀតលោកពាក់ព័ន្ធរឿងនយោបាយតែម្តង ។
លោកបន្តថា៖ «ហើយចំណុចទីពីរទៀត វាហាក់បីដូចជារឿងនយោបាយ ពីព្រោះកន្លងមកក៏មានការព្រមានខ្លះៗដែរ តែមិនមានចេញជាលិខិតទេ ពីសំណាក់រដ្ឋាភិបាលពាក់ព័ន្ធអំណាចខ្មែរ។ ទីមួយ អត់ចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ទីពីរ អត់ទទួលស្គាល់លទ្ធផលឆ្នោតឆ្នាំ២០១៨ អាណត្តិទី៦។ ទី៣ ទាមទារឱ្យផ្លាស់ប្តូរ គ.ជ.ប និង ទីបួន ទាក់ទងគោលនយោបាយប្រឆាំងចិនយួនអីចឹងទៅ។ អីចឹង វាក៏ជាហេតុផលនយោបាយដែរ។ ទោះបីជាយ៉ាងណា វាមិនមែនជាបញ្ហាទេ ព្រោះគណបក្សបានប្រជុំគ្នាជាបន្ទាន់កាលពីថ្ងៃម្សិលមិញ ដោយនៅថ្ងៃទី ៥ យើងនឹងប្រជុំសម្រេចជ្រើសរើសឈ្មោះថ្មីដើម្បីប្តូរឈ្មោះគណបក្ស»។
ប្រធានគណបក្សអំណាចខ្មែរដដែល និយាយថា ការប្រជុំប្តូរឈ្មោះគណបក្សថ្មីនៅថ្ងៃទី ៥ មីនា គឺជាការប្រជុំប្តូរតែឈ្មោះបក្សប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធបក្ស និងស្នាកសញ្ញាគណបក្សជាដើម មិនមានការផ្លាស់ប្តូរឡើយ។
វីអូឌី មិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជុំវិញបញ្ហានេះបានទេនៅថ្ងៃពុធនេះ។
មន្ត្រីអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មើលឃើញថាបើសិនមន្ត្រីក្នុងគណបក្សយល់ថាការប្តូរឈ្មោះបក្សថ្មីជារឿងចាំបាច់ និងត្រឹមត្រូវតាមលក្ខន្តិកៈគណបក្សឬ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ វាមិនមានបញ្ហាទេ ដោយថាវាលែងតែការដូរឈ្មោះនោះធ្វើឡើងដោយមានការគាបសង្កត់ពីផ្នែកណាមួយ។
លោកបន្ថែមថា៖ «តែបើសិនជាការដោះដូរនេះ ដោយសារតែមានការបង្ខិតបង្ខំ ឬក៏មានការគាបសង្កត់ពីផ្នែកណាមួយ ដែលវាមិនស្របតាមនីតិវិធីច្បាប់ អាហ្នឹងគាត់ត្រូវតែមានការតវ៉ាទៅក្រសួងមហាផ្ទៃ។ អំពីបញ្ហាទាំងអស់នេះឡើងវិញ»។
លោក សួន សេរីរដ្ឋា ជាស្ថាបនិក និងជាអតីតប្រធានគណបក្សអំណាចខ្មែរ បង្កើតកាលពីឆ្នាំ២០១៥។ អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧ ក្រោយពេលលោកបានបង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់លោកមានលក្ខណៈវាយប្រហារដល់កងទ័ព។
លោក សួន សេរីរដ្ឋា ត្រូវបានតុលាការកម្ពុជាសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ក្រោយពេលចាប់ខ្លួន និងត្រូវបានតុលាការកាត់ទោសផងនោះ អតីតប្រធានបក្សអំណាចខ្មែររូបនេះ បានធ្វើលិខិតលាលែងពីតំណែងប្រធានបក្ស ដើម្បីជៀសវាងការរំលាយគណបក្សរបស់ខ្លួន ហើយបក្សនេះបានធ្វើសមាជសម្រេចជ្រើសរើស លោក សួង សុភ័ណ្ឌជាប្រធានគណបក្សជំនួសលោក សួន សេរីរដ្ឋាតែម្តង។
កាលពីខែសីហា ឆ្នាំមុន លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹតលើកលែងទោសនិងត្រូវដោះលែងឲ្យមានសេរីភាពវិញ ប៉ុន្តែគណបក្សអំណាចខ្មែរនៅតែប្រកាន់ជំហរក្សាតំណែង លោក សួង សុភ័ណ្ឌជាប្រធានគណបក្សដដែល។
ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្នុងក្រសួងមួយនេះមានចំនួន ៤១ គណបក្ស ប៉ុន្តែគណបក្សដែលចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កាលពីខែកក្កដា ឆ្នាំ២០១៨ គឺ មានចំនួន ២០ គណបក្ស៕
ដោយ៖ លី វិទ្យា| ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨| នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ តាមរយៈពាក្យបណ្ដឹងដែលទទួលបានដោយសាលាដំបូងរាជធានីភ្នំពេញ និងដែលអង្គភាពសារព័ត៌មានខ្មែរប៉ុស្ដិ៍យើងទទួលបាន គឺលោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ បានដាក់ពាក្យបណ្ដឹង ប្ដឹងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈដោយបានចោទលោកថា បានក្លែងបន្លំលិខិតលាលែង ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨ ដល់បច្ចុប្បន្ន តាមរយៈការធ្វើសន្និសិតសារព័ត៌មាន និងការធ្វើកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានផ្សេងៗ និងការដាក់លិខិតស្នើរទៅក្រសួងមហាផ្ទៃ។ ដើម្បីជ្រាបកាន់តែច្បាស់សូមអាននូវខ្លឹមសារទាំងស្រុងនូវពាក្យបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ ដែលបានដាក់ប្ដឹងលោក សួន សេរីរដ្ឋា ដូចខាងក្រោម៖
សកម្មជន CNRP លោក សួង សុភ័ណ្ឌ ធ្វើសន្និសីទសារព័ត៌មានវាយប្រហារធ្ងន់ៗដល់លោក កឹម សុខា និងទាមទារឱ្យចុះចេញពីតំណែងប្រធានបក្ស (Video inside)
ថ្ងៃអង្គារ ទី ៧ មីនា ២០១៧
(ភ្នំពេញ)៖ ថ្លែងចេញពីសន្និសីទសារព័ត៌មាននៅក្បែរកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ មន្រ្តីសកម្មជនដ៏សំខាន់មួយរូបរបស់ គណបក្សប្រឆាំង លោក សួង សុភ័ណ្ឌ ដែលជាអតីតប្រធានក្រុមការងារ និងជាអតីតបេក្ខជនតំណាងរាស្រ្ត ខេត្តប៉ៃលិនរបស់គណបក្សសង្គ្រោះជាតិ បានធ្វើការវាយប្រហារធ្ងន់ៗ និងខ្លាំងៗចំពោះលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយចោទប្រកាន់ចំៗថា លោក កឹម សុខា មនុស្ស បម្រើការងារឱ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនស័ក្តិសមជាប្រធានគណបក្សសង្គ្រោះជាតិនោះទេ ត្រូវតែចុះចេញពីតំណែង។
លោក លោក សួង សុភ័ណ្ឌ បានថ្លែងសង្កត់ធ្ងន់ៗថា ប្រសិនបើលោក កឹម សុខា នៅបន្តដឹក នាំ នោះនឹងមានមន្រ្តីគណបក្សសង្គ្រោះជាតិសំខាន់ៗ ផ្សេងជាច្រើននាក់ទៀតលាលែងចេញពីបក្ស ហើយដកតំណែងលោក កឹម សុខា មិនចាំបាច់បោះឆ្នោតទេ លោក កឹម សុខា ដើរចេញពីតំណែង ដោយខ្លួនឯងទៅ មិនចាំបាច់គេដេញនោះទេ។ លោកបញ្ជាក់នៅពេលនេះលោកបានលាលែងដើរចេញពីគណបក្សសង្រ្គោះជាតិហើយ។
អតីតបេក្ខជនតំណាងរាស្រ្តខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ បានថ្លែងថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកបង្កើតគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ហើយនៅពេលនេះលោក កឹម សុខា ក៏ជាមនុស្សក្រោមការបង្គាប់បញ្ជារបស់ នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ៕ ប្រភព៖ Fresh News
សួង សុភ័ណ្ឌ នឹងប្ដឹង ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិជាប្រធានសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ និងប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ បានអះអាងថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ទាក់ទងនឹងបទចោទពីរសំខាន់ និងករណីមួយចំនួនទៀត។ប្រព័ន្ធយុត្តិធម៌ - លោក សួង សុភ័ណ្ឌ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៥ ខែកុម្ភៈ នេះថា លោកមិនបោះបង់បណ្តឹងរបស់លោក ដែលត្រូវបានតុលាការកម្ពុជាច្រានចោល ដោយការកម្កល់ទុកមិនចាត់ការនោះទេ។ សកម្មជននយោបាយវ័យក្មេងរបស់គណបក្សជំទាស់រូបនេះ បានចោទប្រកាន់ថា ប្រព័ន្ធតុលាការកម្ពុជាអយុត្តិធម៌ និងពុករលួយជាងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកុម្មុយនីសទៅទៀត ព្រោះយ៉ាងហោចណាស់ប្រព័ន្ធយុត្តិធម៌នៅតាមបណ្ដាប្រទេសកុម្មុយនីស មិនមែនជាឧបករណ៍ប្រើប្រាស់ របស់បុគ្គលអ្នកមានអំណាច ឬគណបក្សនយោបាយណាមួយ ដូចនៅកម្ពុជានោះទេ។
សកម្មជននយោបាយរូបនេះអះអាងថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងករណីរត់ជាន់គ្នានៅកោះពេជ្រ ករណីអនុញ្ញាតឲ្យជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោត និងករណីបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេងជាដើម។ លោក សួង សុភ័ណ្ឌ បញ្ជាក់ថា៖ «ខ្ញុំគ្មានជំនឿលើតុលាការកម្ពុជានោះទេ ដូច្នេះខ្ញុំត្រូវពឹងពាក់តុលាការអន្តរជាតិ»។
លោក សួង សុភ័ណ្ឌ កន្លងមក បានប្ដឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំនួនពីរករណី គឺករណីមនុស្សរត់ជាន់គ្នាលើស្ពានកោះពេជ្រ ដែលបណ្តាលឲ្យមានមនុស្សជាង៣រយនាក់ស្លាប់ កាលពីឆ្នាំ២០១០ និងករណីផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោតនៅកម្ពុជា។ ករណីមួយពីក្នុងនោះ ត្រូវបានលោក សួង សុភ័ណ្ឌ រុញទៅដល់សាលាឧទ្ទរណ៍នោះទៀត។ តែរាល់បណ្តឹងទាំងនោះ ជានិច្ចជកាលត្រូវបានតុលាការកម្ពុជាតម្កល់ទុកមិនចាត់ការ។
» សំនុំរឿងដែលទាក់ទងនឹងលោក សួង សុភ័ណ្ឌ សូមចុចលើទីនេះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងលោក ផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងលោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ ជុំវិញគម្រោងប្តឹងសារជាថ្មីរបស់លោក សួង សុភ័ណ្ឌ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។ សូមបញ្ជាក់ដែរថា គណបក្សសង្រ្គោះជាតិ និងបណ្ដាសង្គមស៊ីវិលមួយចំនួន ដែលតំណាងឲ្យជនរងគ្រោះនឹងការបង្ក្រាបក្រុមបាតុករ នៅមុខរោងចក្រយ៉ាងជីក និងនៅតាមបណ្ដោយផ្លូវវេងស្រេង សុទ្ធតែមានបំណងប្ដឹងលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ឡើងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
តែបើយោងលើលោក ហោ ណាំហុង ជារដ្ឋមន្រ្តីការបរទេសរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បែបប្រៀបធៀប នៅក្រោយគម្រោងប្តឹងរបស់ក្រុមប្រឆាំង និងគណបក្សសង្រ្គោះជាតិ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីពេលកន្លងមក ថា៖ «ធម្មតាប៉េងប៉ោងពេលមានខ្យល់ គឺវាហោះឡើងទៅលើ តែបើវាអស់ខ្យល់ គឺវាធ្លាក់ ហើយកាលណាធ្លាក់មកហើយ គឺមិនដឹងដល់ណាទេ ឬក៏ធ្លាក់ទៅ កន្លែងដ៏កខ្វក់ស្មោកគ្រោក ក៏វាអាចធ្លាក់ ក៏ថាបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក សោភ័ណ្ឌ នៅមិនទាន់បានបញ្ជាក់លំអិត ពីដំណើរការរៀបចំសំនុំរឿង ភស្តុតាង និងឯកសារដែលពាក់ព័ន្ធពីពាក្យបណ្ដឹងនោះ ថាយ៉ាងដូចម្ដេចនៅឡើយ។ ហើយពាក្យបណ្ដឹងរបស់ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តប៉ែលិនរូបនេះ ក្នុងពេលកន្លងមកទៅកាន់តុលាការកម្ពុជាប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រងនូវការរិះគន់ផងដែរពីអ្នកវិភាគឯករាជ្យ ថាជាពាក្យបណ្ដឹងមានចរិកនយោបាយ ច្រើនជាងការស្វែងរកយុត្តិធម៌៕
អតីតបេក្ខជនតំណាងរាស្រ្តខេត្តប៉ៃលិនប្រកាសលាលែងពីគណបក្សសង្គ្រោះជាតិ ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្រ្តមណ្ឌលប៉ៃលិនរបស់គណបក្សសង្គ្រោះជាតិ និងជាសកម្មជនដ៏សំខាន់មួយរូបផងនោះ បានសំរេចលាលែងពីគណបក្សហើយ នេះបើយោងតាមលិខិតចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ដែលការលាលែងនេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយសារឆ្លើយឆ្លងរវាងលោក កឹម សុខា ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
តាមលិខិតរបស់លោក សួង សុភ័ណ្ឌ ដែលបានដាក់ចូលប្រធានគណបក្ស និងបានធ្លាយដល់ដៃអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោកបានតាមដាន និងសង្កេតដោយផ្អែកលើភស្តុតាង ហើយបានបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា និងសម្តេចតេជោលោក ហ៊ុន សែន ជាមនុស្សតែមួយ ហើយលោក កឹម សុខា ធ្វើការតាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដោយរៀបចំផែនការបំបែកលោក សម រង្ស៊ី ឲ្យចេញក្រៅសង្វៀននយោបាយនៅកម្ពុជា។ លោក សួង សុភ័ណ្ឌ បញ្ជាក់ក្នុងលិខិតលាលែងនោះទៀតថា ចាប់ពីពេលនះតទៅ លោកមិនស្ថិតនៅក្នុងគណបក្សសង្រ្គោះជាតិទៀតទេ។
ជាមួយនិងលិខិតលាលែងនេះ លោក សួង សុភ័ណ្ឌ បាននិយាយថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀលនេះ លោកនឹងធ្វើសន្និសីទកាសែតមួយ នៅស្តូបគោរពវិញ្ញាណក្ខន្ធ កោះពេជ្រ ព្រមទាំងប្រកាសទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងប្រធានបក្ស ព្រោះក្រោយបែកធ្លាយសម្លេង ពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន គឺបង្ហាញច្បាស់ថា លោក កឹម សុខា និងសម្តេចតេជោ ជាមនុស្សតែមួយ៕ ផ្សាយៈ ថ្ងៃ អង្គារ, ០៧ មីនា ២០១៧
កោះអញ្ជើញ លោក សួន សេរីរដ្ឋា ក្រោយធ្វើលិខិតសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃ
September 27, 2018
ភ្នំពេញ ៖ លោកប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានចេញលិខិតកោះអញ្ជើញ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ឲ្យចូលរួមប្រជុំ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ការអញ្ជើញមកប្រជុំនោះ យោងតាមលិខិតរបស់លោកសួន សេរីរដ្ឋា ដែលបានធ្វើស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំប្រកាសនិរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយរបស់ សួង សុភ័ណ្ឌ និងបក្ខពួក ហើយចាត់វិធានការច្បាប់ តឹងរ៉ឺងប្រឆាំងនឹងក្រុមក្លែងបន្លំឯកសារនេះ។យោងតាមលិខិតអញ្ជើញរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងដូច្នេះថា សូមអញ្ជើញលោក សួន សេរីរដ្ឋា ដើម្បីចូលរួមប្រជុំ អំពីពាក្យស្នើសុំអន្តរាគមន៍មកក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការដឹកនាំគណបក្សអំណាចខ្មែរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ កាលបរិច្ឆេទថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥៖០០រសៀល។
ក្រុមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត-រាជធានី នៃគណបក្សអំណាចខ្មែរ បានលើកឡើងថា លោក សួន សេរីរដ្ឋា មិនបានលែលែងពីដំណែងប្រធានគណបក្ស ដូចដែលលោកសួង សុភ័ណ្ឌ បានភូតកុហក និងបានធ្វើលិខិតលាលែងក្លែងក្លាយ បន្លំហត្ថលេខាលោកប្រធាន សួន សេរីរដ្ឋា ដើម្បីធ្វើសមាជវិសាមញ្ញលួចប្លន់យកគណបក្សអំណាចខ្មែរ ទៅគ្រប់គ្រង។
ក្រសួងមហាផ្ទៃ បានអញ្ជើញលោក ប៊ែន សាប អតីតអនុប្រធានគណបក្សអំណាចខ្មែរ ឲ្យទៅចូលរួមប្រជុំ នៅថ្ងៃទី២៧កញ្ញា អំពីលិខិតស្នើសុំអន្តរាគមន៍ ពាក់ព័ន្ធនឹងការក្លែងលិខិតលាលែងពីតួនាទី ជាអនុប្រធានគណបក្សអំណាចខ្មែររបស់លោក។សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត-រាជធានី នៃគណបក្សអំណាចខ្មែរ បានស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយរបស់ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរថ្មី និងបក្ខពួក ដែលបានដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ ដោយចោទថា អ្វីដែល លោក សួង សុភណ្ឌ និងបក្ខពួក ដាក់ជូនក្រសួងមហាផ្ទៃ ជាល្បិចដើម្បីគ្រប់គ្រងគណបក្សនេះទាំងមូល។
ក្នុងលិខិតស្នើទៅសម្តេចក្រឡាហោម ស ខេង ក្រុមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សអំណាចខ្មែរ បានអះអាងថា ពួកគេនៅតែទទួលស្គាល់ លោក សួន សេរីរដ្ឋា ជាប្រធានដឹកនាំស្របច្បាប់របស់ គណបក្សអំណាចខ្មែរដដែល។
ក្រុមសមាជិកអចិន្ត្រៃយ៍នៃគណបក្សសំខាន់មួយនេះ បានចាត់ទុកថា លោក សួង សុភ័ណ្ឌ បានភូតកុហករបស់ពួកគេ ដោយធ្វើលិខិតលាលែងក្លែងក្លាយ បន្លំហត្ថលេខាលោកសួន សេរីរដ្ឋា ដើម្បីធ្វើសមាជវិសមញ្ញ លួចប្លន់យកគណបក្សអំណាចខ្មែរទៅគ្រប់គ្រង។
ជាមួយនឹងការស្នើបែបនេះ ក្រុមសមាជិកអចិន្ត្រៃយ៍គណបក្សអំណាចខ្មែរ ក៏បានស្នើសម្តេចក្រឡាហោម ចាត់វិធានការចំពោះ លោក សួង សុភ័ណ្ឌ និងបក្ខពួក ទៅតាមផ្លូវច្បាប់ផងដែរ។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ អនុប្រធានគណបក្សអំណាចខ្មែរ លោក ប៉ែន ស៊ាប ក៏បានធ្វើលិខិតមួយជូនសម្តេចក្រឡាហោម ស ខេង ដើម្បីឱ្យត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យចំពោះលិខិតលាលែង ពីបក្សរបស់លោកដែលត្រូវបាន លោក សួង សុភ័ណ្ឌ ដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ។
សម្រាប់លោក ប៉ែន ស៊ាប, លិខិតលាលែងរបស់លោកដែលលោក សួង សុភ័ណ្ឌ បានដាក់ទៅក្រសួងមហាផ្ទៃ កន្លងទៅគឺជាលិខិតក្លែងក្លាយ ដែលត្រូវបានគេបន្លំ ហត្ថលេខារបស់លោក ហើយលោកក៏មិនដែលបានលាលែងពី តួនាទីជាអនុប្រធានគណបក្សឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ
ថ្ងៃនេះ សមាជិកស្ថាបនិក សមាជិកក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍) សមាជិកក្រុមប្រឹក្សាខេត្ត រាជធានី (គណៈនាយក) បានសម្រេចបញ្ជូនលិខិតរួមមួយ ជូនក្រសួងមហាផ្ទៃ ។
2020-08-14 02:37pm BREAKING: លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងការបំភ្លៃការពិតលើបញ្ហាព្រំដែន (Video inside)(ភ្នំពេញ)៖ លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែសីហានេះថា «លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានចាប់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ»។
លោក គុជ គឹមឡុង បញ្ជាក់ថា បច្ចុប្បន្នលោក សួង សុភ័ណ្ឌ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ហើយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងជូនព័ត៌មានលំអិតនាពេលក្រោយទៀត៕
No comments:
Post a Comment