Tuesday, April 2, 2024

ចូលឆ្នាំខ្មែរ ២០២៣

ឯកសាររក្សាទុកក្លុង ប្លុកនេះ
  1. ចូលឆ្នាំខ្មែរ ២០២៣
  2. ចូលឆ្នាំខ្មែរ ២០២៤

ចូលឆ្នាំខ្មែរ ២០២៣ ល្បែងប្រជាប្រិយិ៍ ល្បែង ប្រពៃណីខ្មែរ ទីនេះ បំណង រៀបរាប់តែ បញ្ជីឈ្មោះ មិនបានធ្វើការលំអិតឡើយ គឺគ្រាន់តែជា រូបភាព សម្រាប់ យុវជន យុវនារី អ្នករៀបចំកម្មវិធី គ្រូបង្គោល អ្នកឃោសនាបក្ស...យកទៅ រៀបចំជា លំអិត អំពី គោលបំណងនៃការ គៀងគរ មនុស្សឲ្យចូលរួមលេងល្បែង ប្រជាប្រិយ។ ល្បែងប្រជាប្រិយិ័ សំដៅថា មានមនុស្សនិយម ចូលចិត្តលេង ចំណែក ល្បែងប្រពៃណីខ្មែរ ជាល្បែងដែលជារបស់ដូនតាខ្មែរ ឬ ជនជាតិនានានៅលើដីខ្មែរគាត់លេង។ ល្បែងខ្លះល្អ តែលែងបានតែ ២ ឬ ៤ នាក់ ដូច្នេះ ការចូលរួម Community Participation គឺខ្សោយណាស់ គ្មានការសប្បាយច្រើនឡើយ។ ល្បែងខ្លះ មិនមែនជា ប្រពៃណី តែ មនុស្សចូលចិត្ត វាក្លាយជាល្បែងប្រជាប្រិយ ដូចជា រត់រទេះភ្លើង មានមនុស្ស រាប់រយនាក់ អោបចង្កេះគ្នារត់ តាមក្បាលរត់ភ្លើង បុកចូលហ្វូងមនុស្ស ក្មេងៗ ឬ ក្រមុំ កំលោះ...តែ រថភ្លើង ទើបតែមាន សម័យ បារាំង ចូលស្រុក  !!!! បញ្ជីល្បែងល្បែងប្រជាប្រិយិ៍ ដែលឃើញមានក្នុងសង្គមខ្មែរ រួមមានដូចជា៖    ទំព័រទី ១, ទំព័រទី ២ 

ផែនទី នគរទាំង ៧ ឬ ទេវតា ៧ អង្គរ នៃ ទេវតាចូលឆ្នាំខ្មែរបុរាណ

ប្រភេទល្បែងកំសាន្តប្រពៃណី និង ល្បែងប្រជាប្រិយខ្មែរ-- ល្បែងប្រជាប្រិយ សំដៅលើ ល្បែងកំសាន្តដែលមនុស្សភាគច្រើនចូលចិត្ត ចូលរួមលេង Commpunity Participation។
  1. ៣ ដក ១
  2. កញ្ញាធ្លាក់ទឹក
  3. ក្រម៉ាចងចង្កេះ
  4. ខ្លាស៊ីគោ
  5. ខ្លែងចាប់កូនមាន់ ក្រុងមាន់  គ្របមាន់
  6. ខ្សែចងជើង
  7. ខ្សែយោលវៃកូនគោល
  8. គោះត្រឡាច គោះឪឡឹក
  9. គោះពញ្ញាក់
  10. ងូតទឹកជ្រោះ
  11. ចក្រង្គ
  12. ចាប់កូនខ្លែង
  13. ចោលឈូង
  14. ចោះប្រម៉ាត់
  15. ចំបាប់ ប្រដាល់
  16. ឆ្មាខាំកណ្តុរ
  17. ជាន់ប៉េងប៉ោង
  18. ជិះកង់ធ្លាក់ទឹក
  19. ជិះសេះ
  20. ញ៉ាំផ្លើឈើសាមគ្គី (ញ៉ាំផ្លែឈើ ១ ពីរនាក់ ដោយពាក់អាវធំជាប់គ្នា ម្នាក់ប្រើដៃ ម្នាក់ ប្រើមាត់)
  21. ញ៉ាំផ្លែប៉ោម បុិ គក់
  22. ដណ្ត់ើមស្លឹកឈើ (ស្វាដណ្តើមស្លឹកឈើ)
  23. ដើរកំសាន្ត
  24. ដុំដែកគោល
  25. តែងកាយចម្លែក (ប្រុសស្លៀកពាក់ស្រី..
  26. ថតរូប
  27. ទាញព្រ៍ត្រ
  28. ប៉ក់ចាប
  29. បង្ហាញរទទេះ សាលី រទេះដំរី
  30. បាញ់ទឹក ពពុះសាប៊ូ
  31. បាញ់ទឹកដាក់គ្នា ទឹករាំ
  32. បាញ់ធ្នូ
  33. ប៉ាត់ម្ស៉ៅ
  34. បាយខំ
  35. បិទពួន
  36. បូមទឹកដាក់ដប
  37. បូមទឹកដាក់ដប
  38. បោះអង្គុញ
  39. បោះអង្គុញ
  40. ប្រណាំងកង់យឺត
  41. ប្រណាំងផ្លុំ ប៉េងប៉ោង
  42. ប្រណាំងរទេះ គោ
  43. ប្រណាំងរតេះ  ក្របី
  44. ពង្រាត់គូរ ជំរិកកូនក្រមុំ
  45. ពាក់អាវ មួយ ២ នាក់ ( អាវធំៗ)
  46. ពាំពងដាក់ចាន
  47. រត់ អ៊ូ
  48. រត់ប្រណាំង
  49. របាំ ជនជាតិ
  50. របាំត្រុត
  51. រាវបង្កង
  52. រុញអង្រែ
  53. រាំ ទីងមោង
  54. រាំកំសាន្ត
  55. រាំចាក់ទឹកដាក់ដប
  56. រាំឆៃយ៉ាំ
  57. រាំដណ្តើមកៅអី
  58. រាំភ្លេងខ្មែរ ( ភ្លេងពិណពាទ្យ)
  59. រាំវង់ រាំក្បាច់ សារ៉ាន់ ឡាំលាវ ចូកកំពឹស
  60. លាក់ កូន កាស់
  61. លាក់កន្សែង
  62. លាក់ធ្យូង
  63. លាក់មាន់
  64. លាបធ្យូង
  65. លាបភក់់
  66. លេង សេង
  67. លេង អុក
  68. លេងទឹកជ្រោះ
  69. លោតបាវ
  70. លោតអន្ទាក់
  71. វាយកូនគោល
  72. វាយក្អម / វាយថង់ទឹកល្មក្រ
  73. វាយខែល (ជនជាតិ កួយ នៅព្រះវិហារ ស្ទឹងត្រែង)
  74. វាយបុកធ្លាក់ទឹក
  75. សីដក់
  76. សូកូឡា បុង បុង
  77. ស្តេចចង់ លេងអៀវ
  78. ហូបឪឡឹក ( លំនាំខាំកាក់ខ្លាញ់)
  79. ឡើងសរសេរខ្លាញ់
  80. ឡើងសរសេរគោម
  81. អង្រុតចាប់លុយ
  82. ឪបត្រឡាច/ ចោរលួចឪឡឹក
  83. អប្បរាទូលក្អម
                                                                                                                                                                    Jing Long Cambodia ការលេងជះទឹកនេះមិនមែនខ្មែរចម្លងពីប្រទេសជិតខាងទេ តែខ្មែរអាចនឹងបំបែកចេញដោយប្រយោលពីពិធីស្រង់ទឹកព្រះបដិមា និងស្រង់ទឹកព្រះរស់-មាតាបិតា  ហៅថាលាងជម្រះបាប។ យោងតាមកំណត់ត្រាលោក ចូវតាខ្វាន់ អ្នកការទូតរាជវង្សយ័ន បានមកទស្សនកិច្ចពីទំនៀមទម្លាប់វប្ប:ធម៌អ្នកស្រុកចេនឡាអំឡុង ឆ្នាំ ១២០៦,  លោកបានសរសេររៀបរាប់ពីពិធីសង្ក្រាន្ដ​បារព្ធដោយជនជាតិខ្មែរ ចាប់ផ្ដើមតាំងពីជំនាន់ព្រះបាទ សូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទ​ជ័យវរ្ម័នទី៧។


                                                                                                                                                                    លោកបានចងក្រងខុសដល់ទី២ដងសម្រាប់បុណ្យនេះ៖
                                                                                                                                                                    1. លើកទី១លោកច្រឡំថា ជាបុណ្យជះទឹក
                                                                                                                                                                    2. លើកទី២លោកច្រឡំថា ជាបុណ្យរដូវក្ដៅ
                                                                                                                                                                    3. និងចុងក្រោយ ទើបលោកជាក់លាក់ហើយចងក្រងថា បុណ្យសង្ក្រាន្ដ។
                                                                                                                                                                    ប៉ុន្តែពិធីនេះត្រូវរលត់ទៅវិញដោយសារប្រទេសមានសង្គ្រាមផ្ទៃក្នុងពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ប្រទេសស្រាកស្រាន្ដក៏ចាប់ផ្ដើមប្ររព្ធពិធីសង្គ្រាន្ដនេះឡើងវិញ។ រីឯការលេងប៉ាតម្ស៉ៅ ខ្ញុំសន្និដ្ឋានថាក៏មានតាំងពីបុរាណដែរ ព្រោះតាមរឿងព្រេងនិទានចូលឆ្នាំខ្មែរ  គឺទាក់ទងទៅនិងសាសនាហិណ្ឌូផងនិងសាសនាព្រះពុទ្ធផងដែលមានជំនឿទៅលើពួកទេវតា។ ក្នុងហិណ្ឌូសាសនាហៅថាបុណ្យ ( ហូលី ) គឺលេងប៉ាតលក្ខណ  សំដៅដល់ម្ស៉ៅក្រហមនិងម្ស៉ៅលឿង។ ដូច្នេះការលេងជះទឹកនិងប៉ាតម្សៅ ប្រជាជនខ្មែរអាចនឹងបំបែក ឬក្លាយចេញពីការប្រារព្ធពិធីស្រង់ទឹកព្រះបដិមា ស្រង់ទឹកព្រះរស់  និងបុណ្យហូលីហិណ្ឌូសាសនា ដែលពិធីនេះតែងតែប្រារព្ធក្នុងថ្ងៃសង្គ្រាន្ដរៀងរាល់ឆ្នាំនេះឯង។
                                                                                                                                                                    ទំនៀមពិធី៖

                                                                                                                                                                    •ការតុបតែងដេគ័រផ្ទះ
                                                                                                                                                                    •ទំនៀមផ្ជួរគោមផ្កាយ
                                                                                                                                                                    •សែនទទួលទេវតា
                                                                                                                                                                    •លេងល្បែងប្រជាប្រិយ
                                                                                                                                                                    •ទំនៀមលេងជះទឹក និង ប៉ាតម្ស៉ៅ
                                                                                                                                                                    •លេងល្បែងប្រពៃណីខ្មែរ
                                                                                                                                                                    •រាំកំសាន្តសិល្បៈតន្ត្រី
                                                                                                                                                                    •ពូនភ្នំខ្សាច់
                                                                                                                                                                    •លាងជម្រះបដិមាព្រះ
                                                                                                                                                                    •លាងជម្រះឪពុកម្ដាយ និង យាយតា
                                                                                                                                                                    •លាងជម្រះព្រះសង្ឃ និង ចាស់ព្រឹទ្ធាចារ្យ
                                                                                                                                                                    •ទំនៀមព្រះសង្ឃចេញស្រោចទឹក ថ្ងៃទី១៧
                                                                                                                                                                    •ការដង្ហែរបដិមាព្រះ ថៃ្ងទី១៧
                                                                                                                                                                    ប្រការមិនគួរលេងក្នុងពិធីជះទឹក និង ប៉ាតម៉្សៅ៖ ❎
                                                                                                                                                                    ការលេងគប់ថង់ទឹក
                                                                                                                                                                    ការលេងគប់ប៉េងប៉ោងទឹក
                                                                                                                                                                    ការលេងបាញ់ទឹកទៅរកផ្ទៃមុខអ្នកដំណើរ
                                                                                                                                                                    ការលេងជះទឹកសាប៊ូលើអ្នកដំណើរ
                                                                                                                                                                    ការលេងបាញ់ទឹក និង ជះទឹកទៅលើអ្នកដំណើរ ដែលបានលើកដៃជាសញ្ញា បញ្ចាក់ពីការមិនយល់ព្រម
                                                                                                                                                                    ការលេងបាញ់ទឹក និង ជះទឹក ទៅលើអ្នកដំណើរដែល ស្លៀកសំលៀកពាក់ទៅវត្ត ជាពិសេសប្រការលេងខុសឆ្គង ទៅលើអ្នកស្លៀកហូលផាមួង
                                                                                                                                                                    ការចាប់ប៉ាតម៉្សៅហួសហេតុ បណ្ដាលឲ្យចូលបំពង់ខ្យល់ ដកដង្ហើម
                                                                                                                                                                    ការប៉ាតម៉្សៅប៉ះពាល់ភ្នែក
                                                                                                                                                                    ការលេងប៉ាតធ្យូង ប៉ះពាល់ទៅដល់សុខភាពស្បែក។
                                                                                                                                                                    ដូចនេះ មិនគួរលេងបាញ់ទឹក ជះទឹក ឬ ប៉ាតម៉្សៅ ក្នុងប្រការហាមប្រាមដែលបានរៀបរាប់នៅខាងលើនេះទេ សូមលេងដោយក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ ។
                                                                                                                                                                    ប្រភពរូបបានពីម្ចាស់គណនីហ្វេសប៊ុក: សុភាសិត កាព្យខ្មែរ🇰🇭



                                                                                                                                                                    No comments:

                                                                                                                                                                    Post a Comment