Tuesday, October 15, 2019

ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែ

  1. ៣១ តុលា ២០១៩ សេចក្តីថ្លែងការណ៍ រដ្ឋាភិបាលជាតិខ្មែរនិរទេស សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ​របបកុម្មុយនិស្តផ្តាច់ការ ហ៊ុន សែន ដែលបានចាប់ខ្លួនសមាជិករដ្ឋាភិបាលជាតិខ្មែរនិរទេស គឺលោក ធុយ វី ជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសាសនា កាលពីវេលាម៉ោង ១១៖៣០នាទី នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ
  2. ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​លោក សម សេរី ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៥ មេសា ហើយ​របប​ក្រុង​ភ្នំពេញ​ស្នើសុំ​ឲ្យ​បញ្ជូន​មក​កម្ពុជា​វិញ​នោះ បាន​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក​វិញ​ នៅ​ថ្ងៃ​សុក្រ​ទី​២៧ មេសា។ លោក សម សេរី បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​ប្រទេស ដាណឺម៉ាក អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch និង​អាជ្ញាធរ​ថៃ ដែល​បាន​អន្តរាគមន៍​យក​លោក​ចេញ​ពី​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព ទោះ​បី​មន្រ្តី​ស្ថានទូត​ខ្មែរ ប្រចាំ​ទីក្រុង​បាងកក ដែល​ព្យាយាម​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​លោក ទៅ​ប្រទេស​កម្ពុជា​វិញ​យ៉ាង​ណា​ក៏​ដោយ។ តុលាការ​របប​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៦ បាន​កាត់​ទោស​កំបាំង​មុខ ឲ្យ​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ រូប​នេះ ជាប់​ពន្ធនាគា​រយៈ​ពេល ៩​ឆ្នាំ ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ វិទ្យុ​អាស៊ី​សេរី បាន​ភ្ជាប់​ប្រព័ន្ធ Skype ជាមួយ​លោក សម សេរី ដើម្បី​បកស្រាយ​បន្ថែម​អំពី​ការ​ឃាត់​ខ្លួន​លោក​ក្នុង​ប្រទេស​ថៃ​នោះ។
  3. អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ធ្វើ​សំណើ​ជា​ផ្លូវការ​ទៅ​សមភាគី​ថៃ​របស់​លោក​នៅក្នុង​ទីក្រុង​បាងកក​ដើម្បី​ស្នើសុំ​បញ្ជូន​ជន​ជាប់ចោទ សម សេរី ដែល​ជា​មេដឹកនាំ​ចលនា​រំដោះ​ជាតិ​ខ្មែរ​មក​ទទួល​ទោស​នៅ​កម្ពុជា​ដែល​ការស្នើ​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយពី​ជនជាប់ចោទ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​។ …
  4. ២៦ មេសា ២០១៨ ភ្នំពេញ៖លោកសម សេរី មេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែរត្រូវបាន សមត្ថកិច្ចថៃបានចាប់ខ្លួន បានហើយ កាលពី យប់ថ្ងៃទី២៥ ខែមេសា នេះខណៈដែលមេដឹកនាំរូបនោះចូលមកក្នុងទឹកដីថៃ។នេះបើយោងតាម មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់កាសែតក្នុងស្រុក ។នៅពេលនេះ សមត្ថកិច្ចកម្ពុជាកំពុងធ្វើការទាក់ទងជាមួយភាគីថៃ ដើម្បីនាំខ្លួនឈ្មោះ សម សេរី មកកម្ពុជា។ មន្ត្រីដដែលបានបញ្ជាក់ថា ឈ្មោះ សម សេរី និង សមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ ចំនួន៥នាក់ គឺមានដីកាតាមស្វែងរកចាប់ខ្លួន។ក្រុមរណសិរ្យរំដោះជាតិ ដែលជាមុខសញ្ញាតាមរកចាប់ខ្លួន មានដូចជា ១/ឈ្មោះ ថាច់ បាន ២/ឈ្មោះ អាន វិចិត្រ ៣/ឈ្មោះ ផុន ប្រាក់ផាប ៤/ឈ្មោះ វន វុធ អ្នកទាំង៤ នៅប្រទេសថៃ ៥/ឈ្មោះ សោម សុវណ្ណារ៉ា នៅកាណាដា និង ៦/ឈ្មោះ សម សេរី ប្រធានរណសិរ្សរំដោះជាតិ។
២៨ មេសា ២០១៨ ប្រធានរណសិរ្ស​រំដោះជាតិ​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ទៅ​​ដាណឺម៉ាក​វិញ បន្ទាប់ពី​សមត្ថកិច្ច​ខ្មែរ​​ស្នើ​ថៃ​ឲ្យ​បញ្ជូន​ខ្លួន​មក​កម្ពុជា បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ពុធ និង​ត្រូវ​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ឲ្យ​មក​ទទួល​ទោស​នៅ​កម្ពុជា លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ កាល​ពី​ថ្ងៃ​សុក្រ​ បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក​វិញ ក្រោយ​ពី​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដាណឺម៉ាក និង​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន។ ភ្នំពេញ — លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទៅ​ដល់​ទឹក​ដី​ប្រទេស​ដាណឺម៉ាក​វិញ​ហើយ​ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ បរាជ័យ​ក្នុង​ការ​ស្នើ​ឲ្យ​សមត្ថកិច្ច​ថៃ​បញ្ជូន​ខ្លួន​លោក ឲ្យ​មក​ទទួល​ទោស​នៅ​កម្ពុជា​ពី​បទ​«ភេវរកម្ម»។ លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជា «ភេរវករ» និង​ជា​ជន​ក្បត់​ជាតិ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ដាណឺម៉ាក ទៅ​កាន់​ប្រទេស​ថៃ កាលពី​ខែ​មករា ឆ្នាំ​២០១៨ នេះ ដើម្បី​ជួប​ជាមួយ​សមាជិក​ចលនា​របស់​លោក​ផ្សេង​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​លោក​ស្នើ​សុំ​បន្ត​ទិដ្ឋាការ។ លោក សម សេរី ប្រាប់ VOA នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា លោក​បាន​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក នា​រសៀល​ថ្ងៃ​សុក្រ បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​អស់​រយៈ​ពេល​មួយ​ថ្ងៃ ដោយ​អះអាង​ថា ឈ្មោះ​របស់​លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ចាប់​បញ្ជូន​លោក​មក​កម្ពុជា។

លោក​បន្ថែម​ថា ខណៈ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន រដ្ឋាភិបាល​ដាណឺម៉ាក អង្គការ​សហប្រជាជាតិ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​អន្តរាគមន៍​ ឲ្យ​បញ្ជូន​លោក​ទៅ​កាន់​ប្រទេស​ដាណឺម៉ាក​វិញ។

លោក​បញ្ជាក់​ថា៖ «ស្ថានទូត​ប្រទេស​ដាណឺម៉ាក ​គាត់​បាន​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ថៃ គឺ​ថា​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​បញ្ជូនខ្ញុំ​ទៅ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ទេ ព្រោះ​ថា​ខ្ញុំ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​ទទួល​ទោស​របស់​រដ្ឋាភិបាល​ខ្មែរ។ អញ្ចឹង​ហើយ​បើ​ខ្ញុំ​ទៅ​គឺ​ច្បាស់​ជា​គេ​ចាប់​ដាក់​ពន្ធនាគារ ឬ​ក៏​គេ​សម្លាប់​ដូច​ប្អូន​ខ្ញុំ។ អញ្ចឹង​ហើយ​គេ​ធ្វើ​ម៉េច​គេ​អន្តរាគមន៍ មិន​ឲ្យ​អាជ្ញាធរ​ថៃ​ហ្នឹង​បញ្ជូនខ្ញុំ​ទៅ​ប្រទេស​ខ្មែរ​វិញ ហើយ​ចាំបាច់​ឲ្យ​បញ្ជូន​មក​ប្រទេស​ដាណឺម៉ាក»។

លោក សម សេរី ហៅ យាន យៀប ជា​ប្រធាន​ចលនា «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ» ដែល​ជ្រកកោន​ក្នុង​ប្រទេស​ដាណឺម៉ាក និង​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជាង​១០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​៩ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ដើម្បី​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៤។

កាលពី​ថ្ងៃ​ទី១០ ខែ​មេសា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា «មេ​ភេរវករ»​នោះ បាន​រៀប​គម្រោង​បំផ្ទុះ​គ្រាប់​បែក​ចំនួន​២​កន្លែង ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។ ប៉ុន្តែ​លោក​ ហ៊ុន សែន អះអាងថា លោក​បាន​ដឹង​គម្រោង​នេះ និង​ទប់ស្កាត់​បាន​ទាន់​ពេល។

ក្រោយ​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​លោក សម សេរី កាលពី​ថ្ងៃ​ពុធ​បាន​មួយ​ថ្ងៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ សមត្ថកិច្ច​កម្ពុជា​ ក៏​បាន​ដាក់​លិខិត​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ បញ្ជូនលោក សម សេរី មក​ទទួល​ទោស​ពី​បទ «ភេរវកម្ម» ដែល​ត្រូវ​បានតុលាការ​កាត់​ទោស​កាលពី​ឆ្នាំ​២០១៤។

នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់ VOA ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​បញ្ជូន​លោក សម សេរី ទៅ​ប្រទេស​ដាណឺម៉ាក​វិញ​នៅ​ឡើយ។ ទោះ​យ៉ាង​ណា ​លោក​ថា លោក​សោកស្ដាយ​ដែល​មិន​បាន​ចាប់​ខ្លួន​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​រូប​នេះ​ ឲ្យ​មក​ទទួល​ទោស។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​អ្នក​សុំ​ទៅ​រដ្ឋាភិបាល​ថៃ សមត្ថកិច្ច​ថៃ ហើយ​បើ​គេ​មិន​ប្រគល់​ឲ្យ​យើង​ មិន​ដឹង​ធ្វើ​ម៉េច ជា​សិទ្ធិ​របស់​គេ។ យើង​ស្ដាយ​វា​ស្ដាយ​ហើយ ប៉ុន្តែ​វា​មាន​ទៅ​មាន​មក​តើ។ ធម្មតា​ជិត​ខាង​គ្នា យើង​ត្រូវ​តែ​ជួយ​គ្នា។ ជួនកាល​គេ​ពឹង​យើង ជួនកាល​យើង​ពឹង​គ្នា គ្រាន់​តែថា​យើង​មាន​ការ​សោកស្ដាយ​ដែរ។ លើក​នេះ​មិន​បាន សម សេរី លើក​នេះ​បាន​នរណា​ផ្សេង​ទៅ»។

បើ​តាម​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នា​ពេល​កន្លង​មក​បញ្ជាក់​ថា ចលនា «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ» នេះ មាន​គោល​បំណង​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ខុស​ច្បាប់ និង​បញ្ជូន​ភ្នាក់​ងារ​សម្ងាត់​មក​ស៊ើប​ទី​តាំង​យោធា​សំខាន់ៗ ហើយ​និង​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ប្រមុខ​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ហ្វឹកហាត់​កម្លាំង​ភេរវកម្ម ដាក់​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយដែន​ប្រទេស​ថៃ និង​កសាង​បណ្ដាញ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន និង​បញ្ជូន​ព័ត៌មាន​ចេញ​ទៅ​មេខ្លោង​ដែល​នៅ​ក្រៅ​ប្រទេស៕

ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨ម៉ោង ១៥:៥៨សហការី

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ថៃ​ កាលពី​ថ្ងៃ​ទី​២៥ មេ​សា បាន​ឃាត់ខ្លួន​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​លោក សម សេរី ដែល​កំពុង​មាន​វត្ត​មាននៅ​ប្រទេស​ថៃ​ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចោទប្រកាន់​មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​រូប​នេះ​ថា មានបំណង​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ម្ដុំ​វត្ត​ភ្នំ និង​ក្នុង​ខេត្តសៀមរាប​កាលពី​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​កន្លង​ទៅ ។ តាម​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​កាលពី​យប់​ថ្ងៃ​ដដែល​នេះ​បានឱ្យ​ដឹង​ថា លោក សម សេរី បាន​ផ្ញើ​អុ​ី​ម៉ែ​លម​ក​កាន់​វិទ្យុ​នេះ​មុន​ការ​ចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​លោក​នៅ​ពេល​លោក​កំពុង​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ។ ប្រភព​ពី​មនុស្ស​ជំនិត​របស់​លោក សម សេរី ម្នាក់​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា លោក សម សេរី ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាងកក​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ប្រភព​ដដែល​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ថា តើ​ទិដ្ឋាការ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​របស់​លោក សម សេរី អស់​សុពលភាព ឬ​មួយ​នៅ​មាន​សុពលភាព​នោះ​ទេ ។ លោក សម សេរី ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​ដា​ណឺ​ម៉ាក ហើយ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ខាងលើ​ថា ពួក​គេ​កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​ដា​ណឺ​ម៉ាក ក្នុង​ទីក្រុង​បាងកក និង​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​ឱ្យ​ដោះ​លែង​លោក សម សេរី ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​សង្ឃឹមថា​អាជ្ញាធរ​ថៃ​នឹង​មិន​បញ្ជូន​លោក សម សេរី ទៅ​កាន់​ប្រទេស​កម្ពុជា​នោះ​ឡើយ ។

កាលពី​ខែកុម្ភៈ ស្រី្ត​ឈ្មោះ សំ សុខា ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ ខណៈ​ពេល​ដែល​ស្ត្រី​រូប​នេះ​បាន​យក​ស្បែកជើង​វាយ និង​គប់​លើ​រូប​ប៉ាណូ​ដែល​មាន​រូបថត​សម្តេច​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​២ ដែល​ទ​ង្វើ​នោះ​បាន​បង្ហាញ​នូវ​ការ​ខ្វះ​សីលធម៌ និង​បាន​ទទួល​ការ​ថ្កោលទោស ទីបំផុត​ស្រី្ត​ឈ្មោះ សំ សុខា ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ពី​បទ​ជេរ​ប្រមាថ និង​ញុះញង់​ឱ្យ​មានការ​រើសអើង​ពាក់ព័ន្ធ​នឹង​ការ​យក​ស្បែកជើង​គប់​ទៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ។

ព័ត៌មាន​ពី​ការ​ចាប់ខ្លួន​លោក សម សេរី នេះ​ក៏​ស្របគ្នា​នឹង​ការ​ផ្សព្វផ្សាយ​ឯកសារ​មួយ​ចំនួន​រួម​ជាមួយនឹង​វី​ដេ​អូ ដែល​មាន​រយៈពេល​ជិត​មួយ​ម៉ោង​ស្ដី​ពី​បដិវត្តន៍​ពណ៌​កាលពីដើម​ស​ប្ដា​ហ៍​នេះ​តាម​កញ្ចក់​ទូរទស្សន៍ ។
ការ​ផ្សាយ​វី​ដេ​អូ​នោះ​បាន​បង្ហាញ​ពី​សកម្មភាព​របស់​លោក សម រ​ង្ស៊ី មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ ហើយ​បាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ។ វី​ដេ​អូ​ដែល​ត្រូវ​បាន​ផ្សាយ​លើ​គេហទំព័រ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​យប់​ថ្ងៃ​ចន្ទ និង​ការ​ផ្សាយ​បន្ត​តាម​ទូរទស្សន៍​នានា​ដែល​មាន​ចំណងជើង​ថា​«​ក្រុម​ចលនា​ដែល​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​»​បាន​ហៅ​អតីត​គណបក្សប្រឆាំង​និង​ចលនា​ផ្សេង​ៗ​ទៀត ដែល​រិះគន់​រាជរដ្ឋាភិបាល​ថា ជា​ក្រុម​ភេរវ​ករ​និង​ប្ដេជ្ញា​ទប់ស្កាត់​និង​កម្ទេច​ចលនា​ទាំងនោះ​មិន​ឱ្យ​កើត​មាន​ជា​ដាច់ខាត ។

វី​ដេ​អូ​នេះ​ក៏​បាន​លើក​ឡើង​ពី​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នកដឹកនាំ​ប្រទេស ប៉ុន្តែ​មានការ​ជ្រៀតជ្រែក​របស់​ចលនា​ឧទ្ទាម​មួយ​ចំនួន ដែល​ក្នុង​វី​ដេ​អូ​នោះ​បញ្ជាក់​ថា ជា​ចលនា​សហការ​ជាមួយ​បរទេស ដែល​មាន​ចេតនា​ទុច្ចរិត ផ្ដួលរំលំ​រដ្ឋាភិបាល​ដោយ​ខុសច្បាប់ ។ វី​ដេ​អូ​ដដែល​មាន​បង្ហាញ​ពី​រូបភាព​របស់​លោក សម រ​ង្ស៊ី ដឹកនាំ​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ ដែល​ឈាន​ដល់​មាន​អំពី​ហិង្សា​នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​និង​បណ្ដាល​ឱ្យ​កម្មករ​យ៉ាងតិច​៤​នាក់​ស្លាប់ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស និង​ត្រូវ​បាន​ចាប់ខ្លួន ។ ការ​អត្ថាធិប្បាយ​ក្នុង​វី​ដេ​អូ​បាន​បញ្ជាក់​ថា​«​សុខ​សន្តិភាព​នេះ​តែងតែ​មានការ​រំខាន​ពី​ក្រុម​ចលនា​ឧទ្ទាម​មួយ​ចំនួន​តែង​សហការ​ជាមួយ​បរទេស​បង្កើត​ចលាចល បង្ក​ភាព​វឹកវរ​ម្ដង​ហើយ​ម្ដងទៀត ក្រោម​មហិច្ឆតា​ដណ្ដើម​អំណាច​ផ្លូវ​កាត់ ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ។

តែ​ទោះជា​យ៉ាងណា​ចេតនា​ទុច្ចរិត​ទាំងនោះ​មិន​បាន​សម្រេច​នោះ​ទេ ក្រោម​ការ​ដឹកនាំ​របស់​ស្ថាបនិក​សន្តិភាព សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លោក​មិន​អនុញ្ញាត​ឱ្យ​ជន​ទុច្ចរិត​ទាំងនោះ ឆក់​ប្លន់​សន្តិភាព​ដែល​យកអាយុ​ជីវិត​របស់​វីរជន​ខ្មែរ​ដែល​ប្ដូរ​មក​នោះ​បានជា​ដាច់ខាត​» ។ ការ​ប្រកាស​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​រៀប​គម្រោង​បំផ្ទុះ​គ្រាប់បែក​ចំនួន​២​កន្លែង​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប គឺជា​គម្រោង​របស់​លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​«​មេ​ភេរវ​ករ​»​ព្រមទាំង​បាន​ចាក់​ផ្សាយ​ខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ ដែល​ថា​ជា​សំឡេង​ទាក់ទង​គ្នា​របស់​ក្រុម​ភេរវ​ករ​ក្នុង​ការ​រៀប​គម្រោង​ដាក់​គ្រាប់បែក​បំផ្ទុះ​ជាដើម ។

ចំពោះ​ទំនាក់ទំនង​រវាង​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម សេរី ត្រូវ​បាន​ចោទ​ថា បាន​រៀបចំ​កម្លាំង​បង្កប់​ដើម្បី​បំផ្លាញ​ការ​បោះ​ឆ្នោត​និង​ថា​លោក សម សេរី មាន​ទំនាក់ទំនង​ជាមួយ​លោក សម រ​ង្ស៊ី យ៉ាង​ស្អិត​ល្មួត និង​បាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​ជា​សម្ងាត់ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​រួម​មាន​ទាំង​ការ​ជួប​ជាមួយ​ជនបរទេស​មួយ​ចំនួន​ផង​ដែរ ។
«​ឆាក​វី​ដេ​អូ​នេះ​បាន​ចាត់​ទុក​ថា ភស្តុ​តាង​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្រុម​ចលនា​ឧទ្ទាម​ក្បត់ជាតិ​ដឹកនាំ​ដោយ សម រ​ង្ស៊ី និង សម សេរី និង​បក្ខពួក​ពិតជា​បាន​សហការ​គ្នា​ជា​ប្រព័ន្ធ​ដោយ​មានការ​ជ្រោមជ្រែង​ពី​បរទេស ពិតជា​មាន​ចេតនា​បំផ្លាញ​ភាព​សុខសាន្ត​របស់​កម្ពុជា​ក្នុង​មហិច្ឆតា​ដណ្ដើម​អំណាច​ឱ្យ​ខាង​តែ​បាន បើ​ទោះបីជា​អំពើ​ទាំងនោះ​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ឬ​នាំ​ឱ្យ​ប្រទេស​ជាតិ​វឹកវរ​ចលាចល​យ៉ាងណា​ក្ដី ។

តាម​វិទ្យុ VOA ក៏​បាន​ដកស្រង់​សារ​អេ​ឡិច​ត្រូ​និក (​អុ​ី​ម៉ែ​ល​) របស់​លោក សម រ​ង្ស៊ី​ថា​«​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ។ វា​គ្មាន​មូលដ្ឋាន​អ្វី​ទាល់តែ​សោះ ហើយ​អ្នក​ដែល​បង្កើត​វី​ដេ​អូ​នេះ​គឺ​ឆ្កួត​លីលា​» ។
វី​ដេ​អូ​ដែល​មាន​និយាយ​ពី​ចលនា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​នោះ រដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ថា លោក សម សេរី ក៏​បាន​សហការ​គ្នា​ជាមួយ​លោក​សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ក្រោយ​រង​ការ​ចោទ​ពី​បទ​បង្ខូច​ទឹកចិត្ត​កងទ័ព​ថា បាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​បាន​ដុត​ទង់ជាតិ​វៀតណាម​ជាដើម ។

លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨​ថា លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​សរសេរ​លិខិត​ទៅ​កាន់​ភាគី​ថៃ​ផ្លូវការ​ហើយ ដើម្បី​ឲ្យ​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ សម សេរី មក​ទទួលទោស​នៅ​កម្ពុជា​ក្រោយ​ការ​អនុវត្ត​ទោស​នៅ​ថៃ ។ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ធ្វើ​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សម សេរី កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ​ក្នុង​ប្រទេស​ថៃ​។ លោក​ថា លោក​សម សេរី ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ចំនួន​៩​ឆ្នាំ​ពី​បទ​ភេរវកម្ម​កាលពី​ឆ្នាំ​២០១៣ តែ​ការ​បញ្ជូន​មក​កម្ពុជា​នៅ​ពេល​ណា​នោះ​សម្រេច​លើ​ភាគីថៃ ៕ ​

ប្រវត្តិ​ផែនការ​សម្ងាត់​របស់​មេ​ភេរ​វករ សម សេរី និង​បក្ខពួក​ដែល​មាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​Wed, 11 April 2018 10:34 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​ជាន់ខ្ពស់​របស់​កម្ពុជា បង្ហាញ​ពី​ប្រវត្តិ​ផែនការ​សម្ងាត់​ជាច្រើន របស់​មេ​ភេរ​វករ សម សេរី និង​បក្ខពួក ដែល​មាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បង្កើត​រដ្ឋាភិបាល​និរទេស​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​។

​ថ្លែង​ចេញ​ពី​វេទិកា​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៣​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០៨ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទម្លាយ​ថា ក្រុម​ជន​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​បុគ្គល​ឈ្មោះ "​សម សេរី​"​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក បានរៀបចំ​ផែនការ​បំផ្លាញ​ការសប្បាយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​។

​បញ្ហា​ទាំងអស់​នេះ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ដឹង​រួចរាល់​ហើយ ព្រមទាំង​បាន​រៀបចំ​វិធាន​ការរក្សាសន្តិសុខ​តឹងរឹង​បំផុត​មិន​ឲ្យ​បំណង​ទុច្ចរិត​របស់​ក្រុម​ជន ដែល​សម្តេច​ហៅ​ថា​ជន​ក្បត់ជាតិ​នេះ​ធ្វើ​បាន​សម្រេច​នោះ​ឡើយ​។​

១៖ សកម្មភាព​របស់​មេ​ភេរ​វករ​ឈ្មោះ សម សេរី (​ហៅ អា​យៀប​, ហៅ សុខ ស៊ុយ ហៅ សំ​ភិន ហៅ ស ធម្មរ​ង្ស៊ី ហៅ សា​ភិន ហៅ ស មនី​រ័ត្ន​)
​អំឡុង​ឆ្នាំ​២០០៥ ដល់ ឆ្នាំ​២០០៩ សម សេរី បាន​ចូលរួម​ក្នុង​សកម្មភាព​ជា​មួយ​រណសិរ្ស​រួបរួម​ជាតិ​ខ្មែរ ឬ​ចលនា​ខ្លា​រំដោះ (​ចលនា​ឧទ្ទាម​កម្ម និង​ភេរវកម្ម​) ដឹកនាំ​ដោយ សោម ឯក​។​

​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០០៩ សោម ឯក និង​បក្ខពួក​មួយចំនួន ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ការដាក់​គ្រឿង​ផ្ទុះ​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០០៧ និង​ការដាក់​បង្កៃ​គ្រឿង​ផ្ទុះ​នៅ​សួនច្បារ​មុខ​ក្រសួង​ការពារជាតិ និង​អតីត​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០០៩​។​

​សម សេរី និង​បក្ខពួក​មួយចំនួន​ជា​មុខសញ្ញា​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ក្នុង​ករណី​ខាងលើ និង​បន្តសកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​ប្រទេស​ថៃ​ធ្វើជា​មូលដ្ឋាន​ដឹកនាំ​បញ្ជា​។​

​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២ សម សេរី បាន​ប្រកាស​បង្កើត​ជា​ផ្លូវការ​នូវ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​រចនាសម្ព័ន្ធ​ចាត់តាំង​។​

២៖​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​បាន​ធ្វើ​សកម្មភាព​កន្លង​មក រួមមាន​៖​កសាង​បណ្តាញ​កម្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ចំនួន​៤៦២​នាក់​ ​ធ្វើ​សកម្មភាព​ទិញ​អាវុធ​នៅ​ខេត្ត​កំពង់ធំ ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា (​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​បាន​០៣​នាក់​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា និង​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១១)​។​

​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា តាម​បណ្តា​ខេត្ត​-​រាជធានី​។​

​ឃោសនា​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ជា​សេចក្តីថ្លែងការណ៍​តាម​គេហទំព័រ www.knlf.org​។​

​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ សម សេរី ប្រកាស​បង្កើត​រដ្ឋាភិបាល​ជាតិខ្មែរ​និរទេស ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ ហើយ​មាន​សមាជិក រដ្ឋាភិបាល​ស្រមោល ឬ​រដ្ឋាភិបាល​ជាតិ​ខ្មែរ​និរទេស​ចំនួន ៥៦​នាក់​។​

៣៖ សម សេរី បានធ្វើ​សកម្មភាព​ទំនាក់ទំនង​ជា​សម្ងាត់​ជាមួយ​ចលនា​ផ្សេងទៀត​ដូចជា​៖

​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៤ សម សេរី បាន​ប្រជុំ​ជាមួយ​សមាជិក​សំខាន់ៗ​ចំនួន​០៧​នាក់ នៃ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ នៅ​ប្រទស​ថៃ ដោយ​លើក​អំពី​ផែនការ រៀបចំ​កម្លាំង​បង្កប់​នៅ​កម្ពុជា​ដើម្បី​បំផ្លាញ​ការបោះឆ្នោត​។ ទន្ទឹមនេះ សម សេរី ក៏​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់ សម រង្ស៊ី មកលើ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ និង​ការពិចារណា​អំពី​ការ​សហការ​ជាមួយ សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​។​

​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ក្រុម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ បាន​ប្រជុំ​នៅក្នុង​ប្រទេស​ថៃ ដើម្បី​ដាក់​ផែនការ​សហការគ្នា​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​។​

​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤ បណ្តាញ​មេដឹកនាំ​ចលនា​ក្រៅច្បាប់​នៅ​ក្រៅប្រទេស ចំនួន​១០​នាក់ បាន​ប្រជុំ​គ្នា​សម្រេច​រំសាយ​នូវ​ចលនា​រណសិរ្ស​រំដោះ​ទឹកដី កម្ពុជា​ក្រោម ដឹកនាំ​ដោយ តាំង ម៉េង​គូ​, ចលនា​អតីតយុទ្ធជន​តស៊ូ​ដើម្បី​សេរីភាព​(​ចលនា ទាហាន​ម៉ៃ​ហ្វ​ក​) ដឹកនាំ​ដោយ ថាច់ នី​កូ និង​រណសិរ្ស​រំដោះ ជាតិខ្មែរ ដឹកនាំ​ដោយ សម សេរី ហើយ​បង្កើត​ជា​ចលនា​តែមួយ គឺ “​រណសិរ្ស​ខ្មែរ​កម្ពុជា​ក្រោម​” ក្រោម​ការ ដឹកនាំ​ដោយ ១-​តាំង ម៉េង​គូ ប្រធាន​ក្រុមប្រឹក្សាភិបាល​, ២-​ថាច់ នី​កូ អធិបតី​, ៣-​សឺ​ន ង៉ុក​ហ្វាង ប្រធាន​រដ្ឋ​, ៤-​សម សេរី នាយក​រណសិរ្ស​។ (​សមត្ថកិច្ច​ជំនាញ​កំពុង​តាមដាន​សកម្មភាព​ជាក់ស្តែង​របស់​រណសិរ្ស​ថ្មី​នេះ​)

​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៥ សម សេរី បាន​ជួប​ជាសម្ងាត់​ជាមួយ សម រង្ស៊ី នៅ​ប្រទេស​បារាំង​។ ក្នុងជំនួប សម រង្ស៊ី បាន​ប្រាប់ សម សេរី ឲ្យ​រក្សា​ទំនាក់ទំនង​ជា សម្ងាត់​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​។ ទន្ទឹមនេះ សម រង្ស៊ី ក៏​បាន​ជំរុញ​ឲ្យ សម សេរី កសាង​កម្លាំង​ចូល​ក្នុង​កងកម្លាំងប្រដាប់អាវុធ​។ សម រង្ស៊ី បាន​ដាក់​ផែនការ​បញ្ជូន ឈុន សារិទ្ធ ហៅ អ៊ូ គឹម​ហ៊​ត ហៅ​ចក់ (​មុខសញ្ញា​ក្នុង​ចលនា​ខ្លា​រំដោះ និង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​) រស់​នៅ​អាមេរិក ហើយ​ក្លែង​ឈ្មោះ​ចូល​កម្ពុជា ដើម្បី​ធ្វើ​សកម្មភាព​ធំៗ​មួយចំនួន​នៅ​កម្ពុជា​ពេល​ខាងមុខ​។​

​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម សេរី ជួប​ជាមួយ សម រង្ស៊ី នៅ​ប្រទេស​ស្វីស ដោយ​ក្នុង​នោះ សម រង្ស៊ី ស្នើឲ្យ សម សេរី រៀបចំ​កម្លាំង​ទ័ព ដើម្បី​យកឈ្នះ​លើ គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​មាន​ប្រទេស​ចំនួន​២ គាំទ្រ​ពី​ក្រោយ ព្រមទាំង​ផ្ដល់​បច្ចេកទេស​ហ្វឹកហ្វឺន និង​ហិរញ្ញវត្ថុ​។​សម រង្ស៊ី ចង់​បាន​កម្លាំង​ពីរ​ប្រភេទ​៖ * កម្លាំង​យុវជន​ដែល​ហ្វឹកហ្វឺន​នៅ​ណ័​រវេ​សជាង ៣០០​នាក់ បញ្ជូន​មក​កាន់​កម្ពុជា ដើម្បី​បង្កចលាចល​តាម​មូលដ្ឋាន​ក្នុង​ពេល​បោះឆ្នោត​។​

​កម្លាំង​យុវជន និង​សកម្មជន​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស ទាក់ទង​ជា​សម្ងាត់​ជាមួយ​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ការរៀបចំ​គម្រោង​ប្រឆាំង នាពេលខាងមុខ​។​

៤៖ សកម្មភាព​ទំនាក់ទំនង​ជាមួយ​បរទេស​

​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១២ វេលា​ម៉ោង ៩៖៤៥​នាទី ដល់​ម៉ោង​១០៖០៦​នាទី​ព្រឹក សម សេរី បាន​ដឹកនាំ​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ០៥​រូប​ទៀត ជួប​ជាមួយ​លោក Mikael HemnitiWinther ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក ប្រចាំ​ក្រុង​បាងកក ប្រទេស​ថៃ​។ នៅ​ក្នុង​ការជួប​គ្នា​នេះ​បាន​ពិភាក្សា និង​ការប្ដេជ្ញាចិត្ត​របស់​ដា​ណឺ​ម៉ាក់ ក្នុង​ការទទួលស្គាល់ សម សេរី ជា​មេដឹកនាំ​ខ្មែរ​ពេលអនាគត​។​

​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ វេលា​ម៉ោង​២​រសៀល សម សេរី បាន​ទៅ​ជួប​ជាមួយ​លោក Bradley Cox ភ្នាក់ងារ CIA របស់​អាមេរិក ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ស្នើសុំ​ឲ្យ​លោក Bradley Cox ជួយ​រិះរក​វិធី​ក្នុង​ការបង្កើត​រដ្ឋាភិបាល​នី​រទេស​។​

​សូម​ទស្សនា​រូបភាព​នៃ​សកម្មភាព​រៀបចំ​ផែនការ​របស់​ក្រុម សម សេរី និង​បក្សពួក ព្រមទាំង​រចនាសម្ព័ន្ធ​នៅ​ខាងក្រោម​៖

​សូម​ជំរាប​ថា ក្រៅពី​បង្ហាញ​ពី​ផែនការ​នេះ កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​ជាន់ខ្ពស់​របស់​កម្ពុជា សូម​បង្ហាញ​នូវ​ខ្សែអាត់​សម្លេង​សំងាត់​បណ្តាញ​របស់​មេ​ភេរ​វករ សម សេរី (​ហៅ យាន យៀប​) ដែល​និយាយ​គ្នា​អំពី​ផែនការ​អាក្រក់​ចង់​ដាក់​បង្កៃ​គ្រាប់បែក នៅ​រមណីយដ្ឋាន​វត្តភ្នំ រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប នា​ឱកាស​ពេល​ចូល​ឆ្នាំ​ខាងមុខនេះ គោលបំណង​ដើម្បី​បំផ្លាញ​ស្ថេរភាព​នៅ​កម្ពុជា​។​

​ពាក់ព័ន្ធ​ខ្សែអាត់​សម្លេង​នេះ សមត្ថកិច្ច​ជំនាញ​ជាន់ខ្ពស់​របស់​កម្ពុជា បាន​ថ្លែង​ប្រាប់ ថា យោង​តាម​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ច្បាប់​ប្រឆាំង​ភេរវកម្ម សមត្ថកិច្ច​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្តាប់​កិច្ចសន្ទនា​របស់​ក្រុម​ដែល​មាន​បំណង​ចង់​បង្ក​ភេរវកម្ម​។​

​ពិសេស​ជាង​នោះ​ទៅ​ទៀត លោក សម សេរី ប្រធាន​ចលនា​រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ ដែល​មានឈ្មោះ​ជា​ទណ្ឌិត​បាន​អះអាងថា ពេល​នេះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ជាមួយនឹង​ចលនា​របស់​លោក​រួច​ហើយ​។ លោក សម សេរី ដែល​កំពុង​ត្រូវ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន បាន​ទម្លាយ​រឿង​នេះ​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨​។​

​លោក សម សេរី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា បើសិនជា​លោក ហ៊ុន សែន គាត់​ចង់​ចាប់​សមាជិក​រណៈសិរ្យ​ហ្នឹង គាត់​ត្រូវ​ចាប់​ពលរដ្ឋ​ទូទាំងប្រទេស ចាប់​អ្នក​ប្រជាធិបតេយ្យ ទូទាំង​ប្រទេស ព្រោះ​ឥឡូវ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចូលរួម​ជាមួយ​រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ​ដែរ អញ្ចឹង​គាត់​មិន​អាច​ចាប់​សមាជិក​រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ​ទាំងអស់​បានទេ​»៕

រណសិរ្ស​រំដោះជាតិ​ខ្មែរ​របស់ សម សេរី នឹង​ស្នើ​បង្កើត​គណបក្ស​មួយ​ដែលមាន​ឈ្មោះថា "​គណបក្ស​រំដោះ​ជាតិខ្មែរ​"
ចែករំលែកដោយ  28-Nov-2018 17:51
ភ្នំពេញ​ ៖ ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​របស់លោក សម សេរី ដែល​ធ្លាប់​បានធ្វើ​សកម្មភាព​បាច​ខិតប័ណ្ណ​ជា​ញឹកញាប់​នៅ​តាម​បណ្តា​រាជធានី ខេត្ត ជាច្រើន​ទូទាំង​ប្រទេស​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង​ប្រឆាំង​រដ្ឋាភិបាល​នោះ គ្រោង​ន​នឹង​ស្នើ​បង្កើត​គណបក្ស​មួយ​ដែលមាន​ឈ្មោះថា "​គណបក្ស​រំដោះ​ជាតិខ្មែរ​" ដោយ​ចាត់តាំង​សកម្មជន​មួយរូប ដែល​ទើប​ចេញពី​ពន្ធនាគារ ដើម្បី​ធ្វើការ​សម្របសម្រួល​ចុះបញ្ជី​គណបក្ស​នៅ​ប្រទេស​កម្ពុជា​។

លោក ធុ​យ វី ដែល​ទទួល​បាន​ការតែងតាំង​ជា​អ្នកនាំពាក្យ​គណបក្ស​រំដោះជាតិ​ខ្មែរ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ថា តាម​គំរោង​លោក​នឹង​ដាក់​ពាក្យស្នើសុំ​បង្កើត​ទៅ​ក្រសួងមហាផ្ទៃ​នៅក្នុង​ស​ប្តា​ហ៍​នេះ ប្រសិនបើ​មិន​មាន​ផល​លំបាក​អ្វី​ទេ​នោះ គ្រាន់តែ​មិនទាន់​កំណត់​ពេលវេលា​ច្បាស់ ហើយ​ពេលនេះ​លោក​បាន​រៀប​ចំ​លក្ខន្តិកៈ​ខ្លះៗ ត្រៀម​រួចហើយ​។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ចង់​បង្កើត "​គណបក្ស​រំដោះ​ជាតិខ្មែរ​" នេះ ទី​១, ចង់​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ទី​២, វិបត្តិ​ពេលនេះ​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រយោជន៍​ជាតិ​យ៉ាង​ធំ ដោយសារ​អន្តរ​ដាក់​ការគាបសង្កត់ ហើយ​យើង​មិន​ចង់​ឲ្យ​មាន​បញ្ហានេះ​ទេ យើង​ចង់​ឲ្យ​ប្រទេសជាតិ​យើង​មានការ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​លើ​ពិភពលោក​។

តាម​លោក ធុ​យ វី គោលនយោបាយ​របស់​គ​ណ​បក្ស​រំដោះ​ជាតិខ្មែរ ដែល​គ្រោង​បង្កើត​ឡើង​នេះ មាន​៣​ចំណុច គឺ​ទី​១, នៅ​ថ្នាក់ជាតិ ទី​២, នៅ​ថ្នាក់​អន្តរជាតិ និង​ទី​៣, និយាយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ចង់​ឲ្យ​គណបក្ស​នេះ ដំណើការ​ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

ចំណែក​រចនាសម្ព័ន្ធ​របស់​គណបក្ស លោក ធុ​យ វី អះអាង​ថា បាន​រៀបចំ​អស់ហើយ តែ​រង់ចាំ​ការសម្រួល​ពី​រដ្ឋាភិបាល ដើម្បី​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃ​។ ដោយឡែក​ទាក់ទង​បញ្ហា​ឈ្មោះ​របស់​គណបក្ស លោក ធុ​យ វី បញ្ជាក់ថា ប្រសិនបើ​ក្រសួងមហាផ្ទៃ​គិត​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ ដូចជា​មិនមាន​អ្វី​ចោទ​ជា​បញ្ហា​នោះទេ​។

សូម​បញ្ជាក់​ថា ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ធ្លាប់​បានធ្វើ​សកម្មភាព​បាច​ខិតប័ណ្ណ​ជា​ញឹកញាប់​នៅ​តាម​បណ្តា​រាជធានី ខេត្ត ជាច្រើន​ទូទាំង​ប្រទេស ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ក្រោក​ឡើង​ប្រឆាំង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ហើយ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ព្រះសង្ឃ ប្រជាកសិករ សិស្ស និស្សិត ក្រោក​ឡើង​ប្រឆាំង​របប​គ្រប់គ្រង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​រំដោះ​ជាតិខ្មែរ​ចេញពី​ការគ្រប់គ្រង​មួយ ដែល​គេ​អះអាងថា ជាការ​ឈ្លានពាន​របស់​វៀតណាម ហើយ​ពួកគេ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ផងដែរ។ ពួកគេ​ធ្វើ​សកម្មភាព​ក្នុង​អង្គការ​ចាត់តាំង​ក្រៅច្បាប់​មួយ ដែលមាន​ឈ្មោះថា រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​ឈ្មោះ សម សេរី ហៅ ស សេរី ជា​មេដឹកនាំ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អតីត​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ធ្លាប់​បាន​បញ្ជាក់​ថា រណសិរ្ស​រំដោះជាតិ​ខ្មែរ គឺជា​ក្រុម​អង្គការ​ចាត់តាំង​ក្រៅច្បាប់​មួយ​ដែល​ប្រកាស​ខ្លួនឯង​ដោយ​ខុសច្បាប់ ហើយ​មាន​ទិសដៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា។ បេសកកម្ម​របស់​គេ គឺ​រំដោះជាតិ សាសនា ប្រជារាស្ត្រ​ខ្មែរ ឲ្យ​មាន​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ ពិតប្រាកដ​ពី​អាណានិគមនិយម​យួន​ឈ្លានពាន និង​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ចំណុច​មួយទៀត គឺ​បញ្ជាក់ថា រណសិរ្ស​រំដោះជាតិ​ខ្មែរ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន។ ដូច្នេះ​តាម​គោលដៅ​របស់គេ គឺ​ខុសច្បាប់​ទាំងស្រុង​។

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់​ទៀត​ថា សកម្មភាព​របស់​រណ​សិរ្ស​រំដោះជាតិ​ខ្មែរ​កន្លងមក​នេះ គឺមាន​ការបង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុសច្បាប់ ជាក់ស្តែង​នៅពេល ដែល​អាជ្ញាធរ​ថៃ បាន​ចាប់​ក្រុម​នេះ​មួយចំនួន ដែល​ស្នាក់នៅ​ថៃ​ខុសច្បាប់​បញ្ជូនមក​កម្ពុជា ហើយ​ពួកគេ​បាន​ឆ្លើយ​សារភាពថា គាត់​បាន​ជ្រើស​រើស​កម្លាំង និង​ហ្វឹកហាត់​កម្លាំង​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ធ្វើ​សកម្មភាព​អូសទាញ​ពលករ​ខ្មែរ ព្រះសង្ឃ និង​និស្សិត​ខ្មែរ ដែល​ទៅ​រៀនសូត្រ​នៅ​ថៃ ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​គាំទ្រ​ខ្លួន ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​៕

សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១០ ព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៨ សមត្ថកិច្ចថៃបានឃាត់ខ្លួនបុរសឈ្មោះ សម សេរី ប្រធានចលនា រណសិរ្សរំដោះជាតិខ្មែរដែលមានវត្តមាននៅក្នុងទឹកដីថៃ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជាបង្ហើបឲ្យដឹង ។

មន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជាបាន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងទាក់ទងទៅកាន់អាជ្ញាធរថៃដើម្បីនាំខ្លួនបុគ្គល សម សេរី មកកាន់រាជធានីភ្នំពេញ ។

នគរបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃបានទាក់ទងទៅអាជ្ញាធរសមត្ថកិច្ចថៃរួចហើយដើម្បីនាំខ្លួនលោក សម សេរី មេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែរ និងបក្ខ ពួកមកកម្ពុជា។ លោក សម សេរី ដែល តុលាការកម្ពុជាចេញដីកាស្វែងរកចាប់ខ្លួន ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា យើងបានទាក់ទងភាគីថៃរួចហើយដើម្បី នាំខ្លួនលោក សម សេរី និងបក្ខពួកមក កម្ពុជា។ ពេលវេលាប៉ុន្មានថ្ងៃដើម្បីនាំខ្លួនជនទាំងនេះពីថៃមកកម្ពុជាគឺអាស្រ័យលើភាគីថៃ។ តែយ៉ាងណាពួកនេះត្រូវជាប់គុកនៅថៃសិន ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្ត ថា លោក សម សេរី និងសមាជិកចលនា រណសិរ្សរំដោះជាតិខ្មែរចំនួន៥នាក់ត្រូវ បានតុលាការកម្ពុជាកាត់ទោសកំបាំងមុខកន្លងទៅ ហើយក៏មានដីកាតាមស្វែងរក ចាប់ខ្លួនផងដែរ ។

ក្រុមរណសិរ្សរំដោះជាតិដែលជាមុខ សញ្ញាតាមរកចាប់ខ្លួនរួមមាន ទី១-ឈ្មោះ ថាច់ បាន, ទី២-ឈ្មោះ អាន វិចិត្រ, ទី៣-ឈ្មោះ ផុន ប្រាក់ផាប, ទី៤-ឈ្មោះ វន វុធ។ អ្នកទាំង៤កំពុងរស់នៅប្រទេសថៃ, ទី៥-ឈ្មោះ សោម សុវណ្ណារ៉ា រស់នៅកាណាដា និង៦-ឈ្មោះ សម សេរី ប្រធានរណសិរ្ស រំដោះជាតិ ។

លោក សម សេរី ជាប្រធានចលនា រណសិរ្សរំដោះជាតិដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក។ លោកសម សេរី ក៏បានបង្កើតរដ្ឋាភិបាលស្រមោលនៅក្រៅប្រទេសផងដែរ ។

ឈ្មោះ សម សេរី ជាបក្ខពួកជាមួយនឹងចលនាក្បាលខ្លារបស់លោក សម ឯក ដែល ត្រូវបានតុលាការផ្តន្ទាទោសក្នុងរឿងបង្កើតកងកម្លាំងប្រដាប់អាវុធ ហើយមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ ក្រុមនេះត្រូវបាន ចាប់ខ្លួន ហើយតុលាការផ្តន្ទាទោសដាក់ ពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុន ។

តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨បានឲ្យ ដឹងថា «លោក សម សេរី បានផ្ញើសារអុីម៉េល មកកាន់អាស៊ីសេរីមុនការចាប់ខ្លួនថា សមត្ថ កិច្ចថៃបានឃាត់ខ្លួនលោកនៅពេលលោកកំពុងបន្តទិដ្ឋាការស្នាក់នៅក្នុងប្រទេសថៃ។ មនុស្សជំនិតរបស់លោក សម សេរី ម្នាក់សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពបានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថាលោក សម សេរី ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនទៅឃុំខ្លួននៅមន្ទីរឃុំឃាំងមួយកន្លែងនៅក្នុងទីក្រុងបាងកកហើយ» ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាដឹក នាំដោយបុគ្គលឈ្មោះ សម សេរី ដែលមាន មូលដ្ឋាននៅប្រទេសដាណឺម៉ាកបានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវ បាសម្តេចតេជោដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹុង បំផុតមិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើ បានសម្រេចនោះឡើយ ៕ ហេង សូរិយា

ប្រវត្តិសម សេរី សរសេរដោយ សម សេរីផ្ទាល់?
លោក សម សេរី មានដើមកំណើតនៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាកូនអតីតអ្នកតស៊ូ ជាមួយយួនឈ្លានពាន នៅជំរំបក្សីចាំក្រុងតាមជាយ ដែនខ្មែរ ថៃក្នុងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរដឹក នាំដោយលោក សឺន សាន។ ខ្សែស្រឡាយជីតារបស់ លោក សម សេរី ម្នាក់ជាទាហានក្នុងរបប លន់ លន់ ត្រូវបានវៀតកុងសម្លាប់ និងអ៊ុំប្រុសឈ្មោះ កែវ ឡាច ភរិយា និងកូន ត្រូវបានស្លាប់ក្នុងសមរភូមិ ពេលដែលទើបប្រយុទ្ឋជាមួយយួន ក្នុងអំឡុងទសវត្ស៨០។

ជីតាម្នាក់ឈ្មោះ ត្រោក ហ៊ៀង ត្រូវទាហាន ហ៊ុនសែន បាញ់ សម្លាប់នៅ លើផ្ទះ។ លោក សម សេរីបានបញ្ចប់ការសិក្សា ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យច្បាប់និងសេដ្ឋកិច្ច នៅប្រទេសខ្មែរក្នុងឆ្នាំ២០០២ និងបានបន្តថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ វែនឡែន។ លោកបានបញ្ចប់ ការសិក្សាថ្នាក់ភាសានៅប្រទេស ដាណឺម៉ាក និងបន្តការសិក្សា នៅសកលវិទ្យាល័យ កូផែនហេកែនប៊ីស៊ិនីសស្គូល ថា្នក់នយោបាយអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ នៅប្រទេសដាណឺម៉ាក។

លោក សម សេរី បានដើរតួរនាទីយ៉ាងសកម្មក្នុងការ តស៊ូស្វែងរកសិទិ្ឋសេរីភាពសន្តិភាព និងលិទិ្ឋប្រជាធិបតេយ្យពិតប្រាកដជូន ជាតិ សាសនា និងប្រជាជាតិខ្មែរ រហូតដល់រដ្ឋាភិបាល ផ្តាច់ការអាយ៉ងយួនតាមប្រម៉ាញ់ ចាប់នៅក្នុងប្រទេសខ្មែរ។ ឆ្នាំ២០០៥ លោកបានភៀស ខ្លួនមកជ្រកកោណនៅប្រទេសថៃ នៅទីនោះលោកបានជួយបណ្តុះបណ្តាល ប្រជាពលរដ្ឋខ្មែរមាននិសិ្សត និងព្រះសង្ឃអោយយល់ដឹងពីភាពជាអ្នកដឹកនាំនិងប្រជាធិបតេយ្យ។ នៅប្រទេសថៃ លោកបានជួបជាមួយ លោក សោម ឯក ដែលជាអតីតអ្នកតស៊ូក្នុងជួររណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ លោក សោម ឯក ជាអ្នករងគ្រោះជាប់ក្នុងពន្ឋនាគារដោយសារតែ គាត់បានជូនលោក សម សេរី រត់គេចចេញពីប្រទេសខ្មែរ ពីការតាមចាប់ របស់បក្សពួក ហ៊ុន សែន និងយួន។

លោក សម សេរី ជាអ្នកបកប្រែអោយលោក ប្រែដលី ខក ក្នុងរឿង ឃាតករសម្បនិមិត្តនិងនរណាសម្លាប់ជាវិជ្ជា។ លោកជាអតីតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យវែនឡែន និងជាអតីតនាយក វិទ្យាស្ថានអន្តរជាតិ ដើម្បីអភិវឌ្ឍន៌ធនធានមនុស្ស ដែលជាសាខារបស់សាក វិទ្យាល័យវែនឡែន។

លោកធ្លាប់បានធ្វើជាគ្រូបង្រៀន តាមសាលា ឯកជនមួយចំនួនដូចជា វិទ្យាស្ថានញូវយ៉ក វិទ្យាស្ថានញូវតុនធីឡាយ វិទ្យាស្ថានហេឡូ អេភីអាយអែស និង ជាអ្នកគ្រប់គ្រងនៅវិទ្យាស្ថានញូវយ៉ក។ លោកបានធ្វើសិក្ខាសាលា បណ្តុះបណ្តាលពីភាពជាមេដឹកនាំនយោបាយជាតិ និងអន្តរជាតិ និងលិទិ្ឋប្រជាធិបតេយ្យដល់និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ។

សម សេរី បានសរសេរសៀវភៅ ៣ក្បាល ដែលផ្សព្វផ្សាយជាសាធារណៈគឺសៀវភៅ ប្ញសគល់ ៧មករា និងសៀវភៅមេដឹកនាំជាតិខ្មែរ ភាគ១ និង ភាគ២ ដែលសៀវភៅទាំងអស់នោះ ត្រូវបានបិទនិងហាមឃាត់ រារាំងដោយរដ្ឋាភិបាលផ្តាច់ការ ហ៊ុន សែន និងយួនកុម្មុយនិស្តក្នុងនោះលោកក៏បានសរសេរជា ខិតប័ណ្ណ ផ្សព្វផ្សាយដល់កូនខ្មែរអោយយល់ ដឹងពីសង្គមនិងនយោបាយផងដែរ តែត្រូវរដ្ឋាភិបាល តាមចាប់និងប្រម៉ាញ់ដល់អ្នកដែលអានសៀវភៅ និងខិតប័ណ្ណនោះជាបន្តបន្ទាប់។ ពេលនេះលោក សម សេរី បានទទួលសិទ្ធិជ្រកកោណនយោបាយនៅប្រទេសដាណឺម៉ាក នៅឆ្នាំ២០១០ នៅទីនេះ លោកបានសរសេរសៀវភៅជាភាសាអង់គ្លេស មានចំណងជើងថា អាថ៌កំបាំងរបស់ខ្មែរ បានផ្សព្វផ្សាយទៅអន្តរជាតិ។

នៅប្រទេសដាណឺម៉ាក លោកនៅតែបន្តការតស៊ូដើម្បីស្វែង រកសិទិ្ឋសេរីភាពសន្តិភាពនិង ប្រជាធិបតេយ្យជូន ប្រជាពលរដ្ឋខ្មែរ រហូតលោកបានជួប ជាមួយសមាជិកសភា គឺ លោកម៉ែខិល អូស្រុបចនស៊ន នៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០១២ និងជួបជាមួយលោកអគ្គរាជទូតប្រចាំប្រទេសថៃលោក ម៉ៃខិល ហែមនិធី វិនធ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ហើយការខិតខំរបស់គាត់ រហូតបានសំរេចជោគជ័យក្នុងការបង្កើតជា រណសិរ្សរំដោះជាតិខ្មែរ ឡើងជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២

Serey Sam
29 October at 20:33
ពេលវេលានៅច្រេីនណាស់សំរាប់លោក​ សម​ រង្សីនិងសកម្មជន​ គិតពិចារណា​ បេីសិនជាចង់ចូលស្រុកពិតប្រាកដ​ និងប្រកបដោយការឈ្លាសវៃ​ លោក​ សម​ រង្សីអាចមកជួបខ្ញុំនៅថ្ងៃទី៩វិច្ឆិកា​២០១៩ជំនួសវិញនោះគាត់នៅមានជិវិតនយោបាយបន្តទៀតបា​ន​ ក្រៅពីហ្នឹងគឺត្រូវចប់​ មានតែដេកក្នុងគុក​ និងឈប់ធ្វេីនយោបាយ៕

សូមបងប្អូនជួយសៀតៗ​ អោយដល់លោក​ សម​ រង្សីបានដឹងផង៕

សូមអរគុណ

សម​ សេរី

នាយករដ្ឋមន្រ្តីនៃ
រដ្ឋាភិបាលជាតិខ្មែរនិរទេស

មិនបាច់ខំទៅបញ្ចុះបញ្ចូលប្រទេសនៅអឺរ៉ុបទេ​រឿងEBA​ ព្រោះអន្តរជាតិគេធ្វេីការជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេស​ ដែលមានខ្ញុំ​ សម​ សេរីដឹកនាំហេីយ​ បេីមិនដោះស្រាយជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេសតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ ក៏វិបត្តិនយោបាយដោះស្រាយមិនចេញដែរ៕​ ហេីយបងប្អូនប្រជាពលរដ្ឋខ្មែរដែលគាំទ្រប្រជាធិបតេយ្យ​ គ្រាន់តែនាំគ្នាមកគាំទ្ររដ្ឋាភិបាលជាតិខ្មែរនិរទេស​ ដែលមានមូលដ្ឋាននៅដាណឺម៉ាក​ គឺឈ្នះរបប​ ហ៊ុន​ សែនហេីយ​ មិនបាច់ខំ​ទៅធ្វេីរឿងផ្សេងដូចជា​ រឿងមាតុភូមិនិវត្តន៌លោក​ សម​ រង្សី​ គឺគ្មានប្រយោជន៌អីទេ​៕

ពីខ្ញុំ​ សម​ សេរី

តាមរយះសេចក្តីថ្លែងការណ៌របស់ក្រុងភ្នំពេញពិតជាបង្ហាញពីវត្តមានយោធាបរទេសនិងមូលដ្ឋានយោធាចិននៅក្នុងប្រទេសខ្មែរ៕

ហេតុដូច្នេះហេីយ​ ក្នុងនាមរដ្ឋាភិបាលជាតិខ្មែរនិរទេស​ ខ្ញុំសូមអំពាវនាវអោយកងកម្លាំងសន្តិសុខអន្តរជាតិចុះត្រួតពិនិត្យនៅក្នុងប្រទេសខ្មែរ​ ដេីម្បីដោះស្រាយនៅការមន្ទិលសង្ស័យនេះ៕​ ក្នុងករណីដែលរបបក្រុងភ្នំពេញមិនអនុញ្ញាតិអោយកងកម្លាំងសន្តិសុខអន្តរជាតិចុះត្រួតពិនិត្យនោះ​ បញ្ជាក់ថារបបក្រុងភ្នំពេញឃុបឃិតលាក់មូលដ្ឋានយោធាចិននៅប្រទេសខ្មែរ៕​ យេីងមានសិទ្ធិក្នុងការប្រេីគ្រប់មធ្យោបាយដេីម្បីរំដោះប្រទេសពីការឈ្លានពានពីខាងក្រៅ៕

ដោយការស្រឡាញ់រាប់អានពីខ្ញុំ

សម​ សេរី
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជាតិខ្មែរនិរទេស

Serey Sam
28 June
ក្នុងនាមនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលខ្មែរនិរទេសពិតជាមានកិត្តយសណាស់បានជួបជាមួយសភាសហរដ្ឋអាមរិកនៅទីក្រុងកូបិនហេកេនគឺលោក​ Teny Hoyer and លោក​ Tom Cole ៕​ សមាជិកសភាដាណឺម៉ាកលោក Michael Austrup Jensen.

សម​ សេរី
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលខ្មែរនិរទេស

 27 November 2018 | 08:38 ICT សម សេរី ស្នើ​ឲ្យ​មាន​ការ​លើកលែង​ទោស​ និង​បើក​ផ្លូវ​ឲ្យ​លោក​បង្កើត​បក្ស​នយោបាយ លោក​ សម សេរី​ (​ស្តាំ​) ​ដែល​ប្រកាស​ប្តូរ​ជំហរ​ចង់​បង្កើត​បក្ស​ដើម្បី​ប្រកួត​ប្រជែង​។
ភ្នំពេញៈ ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ (KNLF) ​លោក​ សម សេរី ដែល​បាន​បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​ក្រៅ​ប្រទេស ហើយ​ត្រូវ​បាន​ចោទ​ថា​ជា​មេ​ឧទ្ទាម​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​ផ្អាក​សកម្មភាព​រណសិរ្ស​របស់​លោក និង​វិល​ចូល​ស្រុក​វិញ ប្រសិន​បើ​រដ្ឋាភិបាល​យល់​ព្រម​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដោយ​ស្នើ​ឲ្យ​មាន​ការលើកលែង​ទោស និង​បើក​ផ្លូវ​ឲ្យ​លោក​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​តាម​បែប​ប្រជាធិបតេយ្យ​។

ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​លោក​ សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​អះអាង​ថា លោក​មាន​បំណង​បង្កើត​គណបក្ស​នយោបាយ​ស្រប​ច្បាប់​ដែល​ដើរតួ​ជា​គណបក្ស​ប្រឆាំង​ស្រប​ច្បាប់​មួយ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​។

លោក​ថា ​កន្លង​មក​រណសិរ្ស​របស់​លោក​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​គ្រប់​រូបភាព ការចោទប្រកាន់​គ្មាន​មូលដ្ឋាន ហើយ​សមាជិក​នៃ​រណសិរ្ស​របស់​លោក​ត្រូវ​គេ​ចោទប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ​​ជា​បន្តបន្ទាប់​។ ​

លោក​ថ្លែង​ថា​៖ «​គោលបំណង​នៃ​ការបង្កើត​គណបក្ស​នេះ​គឺ​ដើម្បី​ឲ្យ​ពួកយើង​ខ្ញុំ​មាន​សិទិ្ធ​ធ្វើ​នយោបាយ​​បាន​ជា​គណបក្ស​ប្រឆាំង​ដើម្បី​រួម​កម្លាំង​ខ្មែរ​ទាំងអស់​ដែល​គាំទ្រ​លទិ្ធប្រជាធិបតេយ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មួយ​ដោយ​សេរី​ និង​យុត្តិធម៌​នាពេល​ខាង​មុខ​»​។

លោក​បាន​ដាក់​ឈ្មោះ​គណបក្ស​ថ្មី​របស់​លោក​ថា​ «​គណបក្ស​រំដោះ​ជាតិ​ខ្មែរ​» ឬ​ជា​ភាសា​អង់គ្លេស​ «Khmer National Liberation Party (KNLP)» ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ឈ្មោះ​រណសិរ្ស​របស់​លោក​ថែម​ទៀត​ផង​។

លោក​បញ្ជាក់​ថា​ លោក​បាន​ត្រៀម​ខ្លួន​ចុះបញ្ជី​ផ្លូវការ​នៅ​កម្ពុជា ប្រសិន​បើ​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​។

លោក​បន្ថែម​ថា​៖ «​ក្រោយពី​គណបក្ស​របស់​ខ្ញុំ​ចុះ​បញ្ជី​ហើយ​នោះ​ខ្ញុំ​នឹង​បន្ត​ទាមទារ​ឲ្យ​បាន​បោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌​ជាថ្មី​គ្រប់​ភាគី​ទាំងអស់​អាច​ចូលរួម​ប្រកួត​ប្រជែង​ឲ្យ​បាន​ឆាប់​»​។

ជាមួយ​នឹង​ការស្នើ​ឲ្យ​មាន​លក្ខខណ្ឌ​ដូច​ខាង​លើ​ជា​ថ្នូរ​នឹង​ការប្រកាស​ផ្អាក​សកម្មភាព​នៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស ហើយ​វិល​ចូល​ស្រុក​វិញ ដើម្បី​ធ្វើ​នយោបាយ​ជំនួស​វិញ​នោះ​លោក​ សម សេរី ក៏​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​មាន​ព្រះរាជទាន​លើកលែង​ទោស​ដល់​អតីត​មេបក្ស​ប្រឆាំង​លោក​ កឹម សុខា ផង​ដែរ​។

លោក​ សេរី បញ្ជាក់​ថា​៖ «​លុះត្រា​តែ​អ្នក​ទោស​នយោបាយ​ទាំងអស់​រួម​ទាំង​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក កឹម សុខា ត្រូវ​ដោះលែង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ឯករាជ្យ​ផ្សេងៗ​ដំណើរការ​វិញ​តាម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​ក្នុង​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទើប​ខ្ញុំ​ផ្អាក​សកម្មភាព​របស់​រណសិរ្ស​។ ក្រោយ​ពី​គេ​លើកលែង​ទោស និង​ដោះលែង​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំងអស់ និង​ចុះបញ្ជី​គណបក្ស​បាន​ត្រឹមត្រូវ​នោះ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ធ្វើ​នយោបាយ​នៅក្នុង​ស្រុក​ខ្មែរ​»​។

លោក​ព្រមាន​ថា​៖ «​បើ​ក្រសួង​មហាផ្ទៃ​គេ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បង្កើត​គណបក្ស​នយោបាយ និង​អ្នក​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​នោះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ឈាន​ទៅ​រក​ភាព​ធូរស្រាល​ជម្លោះ​នយោបាយ និង​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នាពេល​ខាង​មុខ​ហើយ​ដោះស្រាយ​ជាមួយ​សម្ពាធ​អន្តរជាតិ​បាន​។ បើ​បដិសេធ​នោះ​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​អាចឈាន​ដល់​សង្គ្រាម​»​។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី យល់​ថា​បើ​សិន​ជា​លោក​ សម សេរី ទទួល​បាន​ការលើកលែង​ទោស​ហើយ​វិល​ចូល​ស្រុក​វិញ នោះ​វាសនា​របស់​លោក​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​លោក ​សួន សេរីរដ្ឋា ស្ថាបនិក​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និង​ជា​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​ត្រូវ​បាន​ទទួល​ការលើកលែងទោស និង​ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន​ជាថ្មី​លើ​បទ​ចោទ​ដែល​គេ​ជឿ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​បើ​យើង​មើល​ពី​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការធ្វើ​នយោបាយ វា​មិន​ខុស​អ្វី​ទេ ប៉ុន្តែ​បទពិសោធ​ដែល​យើង​ឃើញ​កន្លង​មក​ករណី​របស់​ សម សេរី គឺ​ស្រដៀង​គ្នា​នឹង​ករណី​របស់​លោក សួន សេរីរដ្ឋា ដែរ​។ នៅពេល​ដែល​គាត់​ទទួល​បាន​ការលើកលែង​ទោស និង​ចូល​មក​ក្នុង​ស្រុក​វិញ​ដោយ​បំពេញ​តួនាទី​ជា​អ្នក​នយោបាយ​គឺ​មិន​សូវ​មាន​សេរីភាព​ពេញលេញ​ទេ ហើយ​ក៏​ជា​ឈ្មោះ​ដែល​ងាយ​រង​ការចោទប្រកាន់​ផ្សេង​»​។

លោក​បន្ថែម​ថា​៖ «​ចង់ ឬ​មិន​ចង់​កាលណា​ធ្វើ​រាង​ខ្លាំង​បន្តិច​ប្រឆាំង​រដ្ឋាភិបាល អាច​ត្រូវ​គេ​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​...​ក៏​អាច​ថា​បាន​»​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ចំពោះ​សំណើ​របស់​លោក សម សេរី ទេ​ដោយ​លោក​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​មាន​សិទ្ធិ​អ្វី​ទៅ​លូកលាន់​កិច្ចការ​តុលាការ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា គ្មាន​ច្បាប់​ណា​មួយ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​នយោបាយ​បង្ក​ភេរវកម្ម​បង្កើត​អសន្តិសុខ​ដល់​ប្រទេស​អ៊ីចឹង​ទេ សូម្បី​តែ​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ខ្មែរ​ក៏​ទទួល​រង​ការកាត់ទោស​ពី​តុលាការ​ដែរ​ដូចជា​ខៀវ សំផន និង​ នួន ជា ដូច្នេះ​គ្មាន​អ្នក​ណា​មួយ​នៅ​ពី​លើ​ច្បាប់​ទេ​»​។

លោក​ សម សេរី គឺ​ជន​ដែល​អាជ្ញាធរ​កម្ពុជា​ចង់​ចាប់​ខ្លួន​បំផុត​ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ថា​លោក​គឺជា​មេ​ឧទ្ទាម និង​មេភេរវករ​ដែល​បាន​រៀបចំ​គម្រោង​ប៉ុនប៉ង​បង្ក​ភេរវកម្ម​ជាច្រើន​កន្លែង និង​សំណុំ​រឿង​ជួញដូរ​អាវុធ​ដ៏កក្រើក​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ ប៉ុន្តែ​ការចោទប្រកាន់​ទាំងនោះ​ត្រូវ​បាន​លោក​ សម សេរី ច្រានចោល​។ សមាជិក​នៃ​រណសិរ្ស​របស់​លោក​ជាច្រើន​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ និង​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ​។

កាលពី​ប៉ុន្មាន​ខែ​មុន​រដ្ឋាភិបាល​បាន​ធ្វើ​សំណើ​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ស្នើ​ធ្វើ​បត្យាប័ន​បញ្ជូន​លោក​ សម សេរី មក​ទទួល​ទោស​នៅ​កម្ពុជា បន្ទាប់ពី​លោក​ត្រូវ​បាន​នគរបាល​ថៃ​ចាប់​ខ្លួន​ចំពោះ​ការ​ស្នាក់នៅ​ហួស​ទិដ្ឋាការ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​ សេរី ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស ដាណឺម៉ាក ទី​ដែល​លោក​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​៕

No comments:

Post a Comment