Wednesday, May 26, 2021

តា ម៉ុក

ដើម្បីស្វែងយល់បន្ថែម ករណីប្រវត្តិ តាម៉ុក ការសិក្សាមួយស្តីពីសង្រ្គាមឆ្នាំ ១៩៧០ ដល់ ១៩៧៥ ត្រូវបាន មកមកធ្វិជាការសំអាងផងដែរ។

គួរបញ្ជាក់​ផងដែរ «​តា​ម៉ុក ឬ​តា​១៥» មានឈ្មោះ​ដើម ឈិ​ត ជឿន ឬ អ៊ុង ជឿន កើត​នៅ​ឆ្នាំ ១៩២៦ មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រគាប ឃុំ​ត្រពាំង​ធំ​ត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ «​តា​ម៉ុក​» ទទួលមរណភាព​នៅ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០០៦ អាយុ​៨០​ឆ្នាំ​៕

តាម៉ុក មានឈ្មោះដើម អ៊ុង ជឿន ។ តាម៉ុក មានឈ្មោះហៅក្រៅជាច្រើនទៀតដូចជា តា១៥, ឈិត ជឿន, ឯក ជឿន, អាចារ្យ ជឿន និង ងួន កង។ តាម៉ុក កើតនៅឆ្នាំខាល ត្រូវនឹងឆ្នាំ១៩២៦ នៅភូមិប្រគាប ឃុំត្រពាំងធំ (ត្បូង) ស្រុកត្រាំកក់ ខេត្តតាកែវ តំបន់៣៣ ភូមិភាគនិរតី។ តាម៉ុក បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ អ៊ុក ខឹម។

តាម៉ុក មានបងប្អូនចំនួន៧នាក់ ប្រុស៣ ស្រី៤ (តាម៉ុក ជាកូនបងបង្អស់)។ ប្អូនទី១ឈ្មោះ អ៊ុង ចុក ហៅ ចុង ភេទប្រុស ជំនាន់ខ្មែរក្រហមជាចៅហ្វាយស្រុកព្រៃកប្បាស លេខាបក្សកុម្មុយនីស្តកម្ពុជាប្រចាំស្រុកព្រៃកប្បាស (ខេត្តតាកែវ) និងជាលេខាតំបន់៣៣។ ប្អូនទី២ឈ្មោះ អ៊ុង ពូន អាយុ៦៤ឆ្នាំ ភេទស្រី មានប្តីឈ្មោះ និត (ស្លាប់) អតីតចៅហ្វាយស្រុកនរាយណ៍។ សព្វថ្ងៃ អ៊ុង ពូន ប្រកបមុខរបរធ្វើស្រែចម្ការនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ខាងត្បូងស្រុកត្រាំកក់ ខេត្តតាកែវ។ ប្អូនទី៣ឈ្មោះអ៊ុង ចំ ភេទប្រុស (ស្លាប់) អតីតគណៈឃុំពកត្របែក ស្រុកត្រាំកក់។ ប្អូនទី៤ឈ្មោះ អ៊ុង គួប ភេទស្រី។ ប្អូនទី៥ឈ្មោះ អ៊ុង គៀន ភេទស្រី។ ប្អូនទី៦ឈ្មោះ អ៊ុង គេន ភេទស្រី។ 

តាម៉ុក រស់នៅជាមួយជីដូនតាំងពីតូច។ អាយុក្រោម១៨ឆ្នាំ តាម៉ុក រៀននៅសាលារៀនត្រពាំងធំ (ស្រុកកំណើត)។ អាយុជាង១៩ឆ្នាំ តាម៉ុក ចូលរៀននៅសាលាវត្ត និងបួសនៅវត្តមហាមន្ត្រី រហូតទទួលបានសញ្ញាប័ត្រព្រះត្រៃបិដក។ អាយុជាង៣០ឆ្នាំ តាម៉ុក សឹកពីសង្ឃ ហើយរៀបការប្រពន្ធនៅស្រុកកំណើតជាមួយគ្នានៅឯភូមិប្រគាប (ឃុំត្រពាំង ធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ)។ ក្រោយរៀបការបានកូន២នាក់ តាម៉ុក ក៏រត់ទៅព្រៃដើម្បីតស៊ូ (រត់ទៅស្រុកលិចគឺខេត្តកំពត) ហើយក្រោយមកគាត់យកប្រពន្ធទៅទុកនៅស្រុកលាជ ខេត្តពោធិ៍សាត់។

ឧ​ត្ត​រ​មានជ័យ​៖ «​ផ្ទះ​តា​ម៉ុក​» ជា​រមណីយដ្ឋាន​មួយ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​ស្វែងយល់​ពី​ទិដ្ឋភាព​នៅ​ទីនោះ​។ «​ផ្ទះ​តា​ម៉ុក​» មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អភិវឌ្ឍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បើ​លោក​-​អ្នក ធ្វើដំណើរ​ពី​រង្វង់​មូល​អន្លង់វែង ឆ្ពោះទៅកាន់​ច្រក​ជាំ​ស្រងាំ​ប្រហែល ២​គីឡូម៉ែត្រ លោក​-​អ្នក នឹង​ឃើញ​ស្លាក​សរសេរថា «​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក​»​។ បើតាម​ឯកសារ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង «​ផ្ទះ​តា​ម៉ុក​» ត្រូវបាន​សាងសង់ឡើង​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៩៣ លើ​ផ្ទៃដី ១,៦១៤​ហិកតា​។​«​ផ្ទះ​តា​ម៉ុក​» មាន​ចំនួន​៤​ផ្ទះ​៖

  1. ផ្ទះ​ទី​១ សាងសង់​នៅ​ឆ្នាំ​១៩៩៣ ធ្វើ​អំពី​ឈើ ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ និង​ក្រាល​បេតុង​។ តា​ម៉ុក​ប្រើប្រាស់​ផ្ទះ​នេះ សម្រាប់​ជាទី​ស្នាក់​របស់គាត់​។​
  2. ផ្ទះ​ទី​២ សាងសង់ឡើង​នៅ​ឆ្នាំ​១៩៩៤ ហើយ​បញ្ចប់​នៅ​ឆ្នាំ​១៩៩៦​។​
  3. ​ផ្ទះ​ទី​៣ មាន​ទំហំ​ធំ ដោយ​ធ្វើឡើង​សម្រាប់​ក្រុមគ្រួសារ​តា​ម៉ុក និង​អ្នកធ្វើដំណើរ​មកពី​ចម្ងាយ ដូចជា​ប្រជាជន​ដែល​មកសុំ​គោ​, ក្របី​, ស្រូវ​, អង្ករ និង​សម្ភារ​ផ្សេងៗ​។​
  4. ​ផ្ទះ​ទី​៤ ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ​១៩៩៣​។ ផ្ទះ​នេះ ជា​រោង​បាយ​សម្រាប់​បុគ្គលិក និង​ចុងភៅ ដើម្បី​ស្នាក់នៅ​។​

និយាយពីស្តូបយុទ្ធជនសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមតាម៉ុកវិញ បើយើងធ្វើដំណើរចេញទីពីប្រជុំជនស្រុកអន្លង់វែងឆ្ពោះទៅច្រកព្រំដែនសាងុំា ប្រមាណ១៣ គីឡូម៉ែត្រ នោះយើងនឹងបានឃើញផ្ទាំងថ្មធំមួយមានរូបសំណាកយុទ្ធជនបាក់បែកជាច្រើនអន្លើ ហើយបើក្រឡេកមកផ្ទៃថ្មខាងក្រោមនោះនឹងបាន​ឃើញមានជើងធូប បាយសីយ៉ាងច្រើននៅចំកណ្តាលទ្រូងផ្លូវឡើងទៅព្រំដែន ហើយនិងឃើញមនុស្សម្នាអ្នកដំណើរឈប់សំចតចូលអុជធូបបួងសួងសុំសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ នៅពេលមានទុក្ខភ័យ ឬត្រូវចេញដំណើរទៅរកស៊ីនៅឆ្ងាយ ឬក៏ឡើងភ្នំដើម្បីកាប់ឈើ រកផលានុផលនោះ អ្នកស្រុកអន្លង់វែង អ្នករស់នៅព្រំប្រទល់ខ្មែរថៃ និងរស់នៅទីរួមខេត្តតែងនាំគ្នាមករកបារមីនៅស្តូបយុទ្ធជនសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមតាម៉ុកជួយ ខណៈដែលទីនោះគេជឿថាមានបារមីស័ក្តិសិទ្ធិ។

សូមបញ្ជាក់បន្ថែមថា តំបន់អន្លង់វែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ហើយបន្ទាប់ពីរបបនោះបានធ្វើសមាហរណកម្មរួចរាល់មក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណុច១៤កន្លែងនៅក្នុងស្រុកអន្លង់វែង ដែលត្រូវថែរក្សាទុកជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដើម្បីទាក់ទាញទេសចរឲ្យចូលមកកម្សាន្តកាន់តែច្រើនថែមទៀត។ 

បច្ចុប្បន្នលំនៅដ្ឋាន ស្តូបយុទ្ធជនសង្គ្រាមរបស់តាម៉ុក និងថ្នូរកប់សពរបស់អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់អន្លង់វែងនោះ បានក្លាយជាទីសក្ការៈគោរពបូជា បន់ស្រន់សម្រាប់អ្នកមានជំនឿ និងក្លាយជារមណីយដ្ឋានទេចរដ៏ពេញនិយម។

ចំណែកឯផ្ទះរបស់តាម៉ុក ដែលប្រើសរសរឈើធំៗដើម្បីសង់ ខណៈមនុស្សធម្មតាមិនអាចសង់ផ្ទះបានដូចគាត់ ហើយផ្ទះនោះសង់ធ្វើជាលេណដ្ឋានផង និងជាសាលប្រជុំផង ដែលនៅលើជញ្ជាំងមានគូររូបគំនូរប្រាសាទព្រះវិហារ បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនឲ្យមកទស្សនា និងថតរូបសកម្មភាពរបស់ខ្មែរក្រហមដែលនៅសេសសល់។ នៅជុំវិញតំបន់ផ្ទះតាម៉ុកមានទេសភាពមាត់បឹង ហើយរដ្ឋាភិបាលបានកំណត់ផ្ទៃដីជាង ៤០០ហិកតា ជាទីតាំងអភិរក្សអតីតតំបន់ចុងក្រោយនៃកងទ័ពខ្មែរក្រហម៕ 
១៩២៦ -តាម៉ុកកើតនៅឆ្នាំ ១៩២៦ នៅខេត្តតាកែវ ។ តាម៉ុកបានបួសរៀនជាច្រើឆ្នាំ ហើយបានរៀបកាជាមួយប្អូនជាដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួនអ្នក ។នៅឆ្នាំ ១៩៤៩ តាម៉ុកធ្វើជាប្រធានឥសរៈស្រុក្នុងខេត្តតាកែវ ។ តាម៉កបានចូលជាសមាជិកក្រុមកុម្មនីស្ត នៅឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុកជាលេខាភូមិភាគនិរតី ។ នៅខែវិច្ឆកា ឆ្នាំ​ ១៩៧៨ តាម៉ុកត្រូវបានតែងតាំងជាអនុលេខាទូពីរបក្សកុម្មនីស្តកម្ពុជា ។ បន្ទាប់ពីកាដួលរលំរបស់កម្ពុជាប្រជាធិបតិយ្យ តាម៉ុកមិនដែលស្នើសុំកាលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ ។ តាម៉ុកត្រូវបានចាប់ខ្លួនដោយកងទាប់រដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមិនា ឆ្នាំ ១៩៩៩ ហើយដាក់ក្នុងមន្ទីឃុំ ឃាំង ។ តា ម៉ុកស្លាប់ដោយជំងឺនៅថ្ងៃទី ២១ ខែកក្តា ឆ្នាំ ២០០៦ ៕

  1. ១៩២៦ តាម៉ុក មានឈ្មោះពិតប្រាកដហៅថា ឈិត ជឿន ជាអតីតមេដឹកនាំខ្មែរក្រហមដ៏មានឥទ្ធិពលម្នាក់ ដែលគេស្គាល់ថា "បងធំទីប្រាំ"។ តាម៉ុក កើតនៅឆ្នាំ១៩២៦ នៅខេត្តតាកែវ ក្នុងវង់ត្រកូលគ្រួសារកាត់ចិន-ខ្មែរ ដែលមានជីវភាពធូធារគួរសម។ នៅឆ្នាំ១៩៣០ តាម៉ុក បានចូលទៅបួសរៀនអស់ជាច្រើនឆ្នាំ បន្ទាប់មកគាត់បានរៀបការជាមួយប្អូនស្រីជីដូនមួយ ឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់។ 
  2. ១៩៤០ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ តាម៉ុក បានចូលរួមនៅក្នុងចលនាតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមបារាំង ហើយបន្ទាប់មកប្រឆាំងនឹងជប៉ុន។ នៅឆ្នាំ១៩៤៩ តាម៉ុក បានធ្វើជាប្រធានចលនាខ្មែរឥស្សរៈស្រុក ក្នុងខេត្តតាកែវ។ ក្រោយមកទៀត គាត់បានចាកចេញពីទីក្រុងភ្នំពេញ ហើយបានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅឆ្នាំ១៩៦៣។ មិនយូរប៉ុន្មាន គាត់បានក្លាយជាអ្នកមានអនុភាពខ្លាំងណាស់នៅក្នុងគណបក្សនេះជាពិសេសនៅតំបន់ភូមិភាគនិរតី។
  3. ១៩៤៩ ឆ្នាំ១៩៤៩ តាម៉ុក #ជាប្រធានឥស្សរៈរបស់ស្រុកមួយក្នុងខេត្តតាកែវ។ ឆ្នាំ១៩៦៣ តាម៉ុក ជាសមាជិកនៃបក្សកុម្មុយនីស្តកម្ពុជា។ តាម៉ុក ជាសមាជិកគណៈកម្មាធិការមជ្ឈិម «សមាជិកគណៈកម្មាធិការមជ្ឈិមនៃគណបក្ស ប៉ុល ពត»។ 
  4. ១៩៤៩  ឆ្នាំ១៩៤៩ តាម៉ុកធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ 
  5. ១៩៤៩ នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៤៩ ដាប ឈួន ក្នុងនាមជាប្រធានគណៈកម្មាធិការរំដោះជាតិខ្មែរ(KNLC) បានបញ្ជាឲ្យស្រ្តីឈ្មោះលាត មួន ជាសមាជិកគណៈកម្មាធិការនេះ ដែលពេលនោះកំពុងឈរជើងនៅក្នុងតំបន់ជនបទមួយនៅក្នុងខេត្តសៀមរាប ឲ្យប្រមូលរទេះគោ និងរទេះក្របីរាប់សិបគ្រឿង មកដឹកអង្ករ និងត្រី យកទៅលក់នៅប្រទេសសៀម ហើយយកលុយដែលលក់អង្ករ និងត្រីនោះ ទិញកាំភ្លើងបាន៨០ដើម យកមកបំពាក់ឱ្យកម្លាំងតស៊ូរបស់គាត់នៅប៉ែកនិរតីខេត្តបាត់ដំបង និងដើម្បីទាក់ទាញឲ្យទ្រង់ ចន្ទរង្សី មកចូលរួមជាមួយខ្លួនវិញផងដែរ។ ស្រីឈ្មោះ លាត មួន ដែលមានគំនិតចង់ឱ្យចលនាតស៊ូខ្មែរឥស្សរៈរួបរួមគ្នាវិញនោះ ក៏បានប្រឹងប្រែងធ្វើតាមបញ្ជារបស់ដាប ឈួន រហូតបានសម្រេច។ ប៉ុន្តែមិនយូរប៉ុន្មានដាប ឈួន មិនចោលចារឹកដឹកនាំផ្ដាច់ការ អាងអំណាចបុណ្យសក្ដិរបស់ខ្លួន មិនស្ដាប់មតិយោបល់នរណាទាំងអស់នោះ ធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់គណៈកម្មាធិការរំដោះជាតិខ្មែរ កាន់តែធ្ងន់ធ្ងរទៅៗ។ ដោយដឹងខ្លួនថា សមាជិកគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ភាគច្រើនមិនពេញចិត្តនឹងការដឹកនាំរបស់ខ្លួន ស្របពេលព្រះមហាក្សត្រនរោត្តម សីហនុ និងអាជ្ញាធរបារាំង អំពាវនាវឲ្យពួកមេឥស្សរៈចូលខ្លួនមករួបរួមក្នុងសង្គមជាតិវិញ និងសន្យាមិនយកទោសពៃ ព្រមទាំងផ្ដល់បុណ្យស័ក្ដិខ្ពង់ខ្ពស់ផងនោះ ដាប ឈួប ក៏ចាត់មនុស្សជំនិតរបស់ខ្លួនឲ្យលួចទាក់ទងសម្ងាត់ជាបណ្ដើរៗជាមួយរាជការខ្មែរ-បារាំង ក្នុងបំណងចុះចូលក្នុងសង្គមជាតិវិញ ៕
  6. ១៩៤៩ នៅក្នុងចុងឆ្នាំ១៩៤៩ នោះដែរ នៅក្នុងខេត្តតាកែវ ក៏មានមេឥស្សរៈម្នាក់ឈ្មោះ ម៉ុក (ឈិត ជឿនហៅ តាម៉ុក) ដែលរួមសហការជាមួយពួកវៀតមិញនោះ បើទោះបីគាត់មានកងទ័ពតិចតួចក៏ដោយ ក៏មានភាពសាហាវព្រៃផ្សៃណាស់ដែរ ហើយគាត់បានធ្វើការប្រយុទ្ធប្រឆាំងជាមួយកងទ័ពឥស្សរៈឯករាជ្យ ដែលដឹកនាំដោយសាវ៉ាង វង្ស ផងដែរ។
  7. ១៩៤៩ ឆ្នាំ ១៩៤៩ តាម៉ុក ធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ។ «តាម៉ុក»បានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅ ឆ្នាំ ១៩៦៣ ។ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី។ នៅខែវិច្ឆិកា ឆ្នាំ ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញទេ។ 
  8. ១៩៥៣ ប្រវត្តិ​សង្ខេប​របស់​លោក ប៉ែន សុវណ្ណ រំលឹកថា លោក​បញ្ជាក់​ថា ក្រុម​ឥស្សរៈ​ដែល​លោក​ចូល​រួម​នោះ គឺ​ជា​ក្រុម​របស់​តា ម៉ុក ដែល​លោក​ស្គាល់​ឈ្មោះ​ផ្សេង​ទៀត​ថា ឈិត ជឿន អ៊ុង ជឿន និង ឯក ជឿន។ លោក​បាន​ធ្លាប់​ជា​ធ្វើ​ការងារ​ចម្រុះ និង​ជា​អង្គរក្ស​របស់​តា ម៉ុក ពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣។
  9. ១៩៦៣ បានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅ ឆ្នាំ១៩៦៣ ។
  10. ១៩៦៨ ឆ្នាំ១៩៦៨-៦៩ តាម៉ុក ត្រូវបានបក្សចាត់តាំងឲ្យធ្វើជាលេខាភូមិភាគនិរតី។ ក្នុងឆ្នាំដដែលនោះ តាម៉ុក មានការប៉ះទង្គិចសតិអារម្មណ៍ជាមួយ ហ៊ូ នឹម។ ដើមទស្សវត្សរឆ្នាំ១៩៧០ តាម៉ុក ជាលេខាភូមិភាគនិរតី។ (ទោះបីជាប្រភពមួយចំនួនបង្ហាញថា ជូ ជេត ជាលេខា ហើយ តាម៉ុក ជាអនុលេខាក៏ដោយ)។
  11. ១៩៦៨ ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៨ តាម៉ុក បានកាន់តំណែងជាលេខាភូមិភាគនិរតី ឬភូមិភាគ៤០៥។  យោងតាមលោកស្រី Elizabeth Becker ភូមិភាគនិរតីគឺជាភូមិភាគធំជាងគេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មានកងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។ តាម៉ុកត្រូវបានគេជឿថា បានរៀបចំឲ្យមានការសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់ដែលលោកបានគ្រប់គ្រង។ 
  12. ១៩៧០ នឹកអាល័យកម្ពុជាមុន១៩៧០ នឹកអាល័យភាពសុខសាន្តនៃ កម្ពុជា មុនឆ្នាំ១៩៧០ ។ អរគុណលោក Sophy Meyចំពោះការរំឭកអតីតកាលសន្តិភាពនៃកម្ពុជាអមដោយបទចម្រៀង ជាតឹកតាងនេះ ។ លោក Sophy Mey កាលចុងទសវត្សរ៍ទី៦០នោះ មានលេចឮព័ត៌មានមួយៗអំពីខ្មែរក្រហមបង្ហាញវត្តមានជក្រុមតូចៗ គ្នាប៉ុន្មាននាក់នៅតំបន់ព្រៃ ភ្នំ បាក់នឹម ស្រែក្នុង កំពត ... ប៉ុន្តែពួកនេះធ្វើត្រឹមតែយុទ្ធនាការសង្គ្រាមចិត្តសាស្ត្រឃោសនា ពុំមែនធ្វើសង្គ្រាមទ័ពប្រយុទ្ធឡើយ ។ លោកតាម្នាក់ឈ្មោះ ម៉ិត វ៉ឹក ជាអតីតគ្រូសូត្រឆ្វេង កាល តាម៉ុក អ៊ុង/ឈិត ជឿន នៅជាគ្រូសូត្រស្ដាំនៃវត្តត្រពាំងធំ ត្រពាំងគល់ ត្រាំកក់ តាកែវ បានប្រាប់ខ្ញុំកាលចុងឆ្នាំ១៩៧៩ថា តាម៉ុក បានសឹក ហើយបាត់ខ្លួនមួយរយៈ ចេញមកវិញ ជាមេខ្មែរក្រហម នៅភ្នំដំរីរមៀល ត្រាំកក់។ គាត់ថា ក្រោយពីសឹក តាម៉ុក បានចូលព្រៃរកស៊ីកាប់ឈើហ៊ុប ដឹកតាមរទេះក្របី ហើយត្រូវមេព្រៃរាជការចាប់ ។ ក្នុងព្រៃ តាម៉ុក បានជួបពួកមេខ្មែរក្រហម ។
  13. ១៩៧០ ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ពេលដែល​ព្រះអង្គ​យាង​ទៅ​ព្យាបាល​ព្រះរោគ​នៅ​ទីក្រុង​ប៉េកាំង​។ ព្រះអង្គ​បានធ្វើ​សេចក្តីប្រកាស​ពី​ទីក្រុង​ប៉េកាំង​ឲ្យ​កូនចៅ​ចូល​ព្រៃ​ម៉ាក់​គី​ដើម្បី​តស៊ូ ដើម្បី​ព្រះអង្គ​បាន​វិល​ត្រឡប់មក​មាតុភូមិ​វិញ​។ ខ្ញុំ​រួមទាំង​ប្រជាជន​បានរួម​គ្នា​ធ្វើបាតុកម្ម ដោយមាន​តា​១៥ ឬ តា​ម៉ុក គឺជា​អ្នកដឹកនាំ​។
  14. ១៩៧០ ក្នុងការប្រយុទ្ធមួយនាឆ្នាំ១៩៧០  គាត់បានបាត់បង់ជើងម្ខាង។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរនៃបក្សកុម្មុយនីស្តកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើដោយរបបកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន​២៥០រូប ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់​អណត្តិ៥ឆ្នាំ។ លោក នួន ជា គឺជាប្រធាន និងលោក ឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។ គណៈប្រធានរដ្ឋ មានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេចព្រះ នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង លោក ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
  15. ១៩៧០ ក្នុងការប្រយុទ្ធមួយនាឆ្នាំ១៩៧០  គាត់បានបាត់បង់ជើងម្ខាង។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរនៃបក្សកុម្មុយនីស្តកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើដោយរបបកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន២៥០រូប ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់​អណត្តិ៥ឆ្នាំ។ លោក នួន ជា គឺជាប្រធាន និងលោក ឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។ គណៈប្រធានរដ្ឋ មានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេចព្រះ នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង លោក ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។ បន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយក៏មិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលនោះទេ។ តាម៉ុកនៅតែមានអំណាចគ្រប់គ្រងតំបន់ភាគខាងជើង នៃទឹកដីដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម គឺមូលដ្ឋានរបស់គាត់នៅ អន្លង់វែង នៃជួរភ្នំដងរែក។ គេបានប៉ាន់ប្រមាណថាមានប្រហែល 3.000នាក់ ទៅ 5.000នាក់ នៃយុទ្ធជនប្រយុទ្ធដែលនៅតែស្មោះត្រង់នឹងប៉ុលពត និងត្រូវបានដឹកនាំដោយ តាម៉ុក។  នៅខណៈនោះ តាម៉ុក បានពោលនូវពាក្យមួយឃ្លាថា  “លើម៉ុកមានមួក លើមួកមានមេឃ!!!”។
  16. ១៩៧១ ខែមិថុនា ឆ្នាំ១៩៧១ តាម៉ុក ជាសមាជិកនៃសមាជរបស់បក្សកុម្មុយនីស្តកម្ពុជា។ សមាជមានរយៈពេល២សប្តាហ៍នៅឯមន្ទីររបស់ ប៉ុល ពត នៅភូមិភាគឧត្តរ។ ឆ្នាំ១៩៧២ កូនស្រីរបស់ តាម៉ុក ត្រូវបានចាត់តាំងឲ្យធ្វើជាអនុលេខាតំបន់។ ក្នុងឆ្នាំដដែលនេះ តាម៉ុក បើកអង្គប្រជុំមួយនៅក្នុងខេត្តកំពង់ឆ្នាំង ដែលចូលរួមដោយព្រះសង្ឃប្រមាណបីពាន់អង្គ។ ការប្រជុំនេះ គឺសុំឲ្យព្រះសង្ឃចូលធ្វើកងទ័ព។
  17. ១៩៧១ លោក ពេជ្រ ជឹម អាយុ​៧៣​ឆ្នាំ ត្រូវ​បាន​អូស​ទាញ​​ឲ្យ​ចូល​បក្ស​កុម្មុយនិស្ត​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧១ ដោយ​កូន​ស្រី​របស់ តាម៉ុក ឈ្មោះ យាយ ខុម ពេល​នោះ​ជា​ប្រធាន​បក្ស​ស្រុក​ត្រាំកក់ ហើយ​ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​ស្រុក​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​តំបន់​មជ្ឈិម។
  18. ១៩៧២ ឆ្នាំ១៩៧២-១៩៧៣ តាម៉ុក ជាមេដឹកនាំចលនាខ្មែរក្រហមនៅក្នុងស្រុក។ ឆ្នាំ១៩៧៣ តាម៉ុក ទទួលបន្ទុកផ្នែកកងទ័ពក្នុងភូមិភាគនិរតី។ តាម៉ុក ចាប់ផ្តើមសម្លាប់អ្នកក្បត់នៅខេត្តកំពង់ស្ពឺ ក្រោយពីបង្ខំឲ្យធ្វើការជាទម្ងន់ និងចាប់ផ្តើមសម្លាប់កម្មាភិបាលដែលគាំទ្រ អ្នកមកពីហាណូយនៅភូមិភាគនិរតី។
  19. ១៩៧២ នៅ​ឆ្នាំ​១៩៧២ ខ្ញុំ​ត្រូវបាន តា​ម៉ុក ផ្លាស់​ឲ្យ​ទៅគ្រប់​គ្រង​ប្រជាជន​នៅ​ស្រុក​កណ្តាលស្ទឹង ក្នុង​ខេត្តកណ្តាល​វិញ ព្រោះ គុណ ដែលជា​ប្រធាន​គ្រប់គ្រង​នៅ​ទីនោះ​ត្រូវបាន​សមាជិក​ក្នុង​អង្គភាព​យោធា​ជាមួយ​ចាប់ខ្លួន​។ ពេល​ខ្ញុំ​ទៅដល់​ស្រុក​កណ្តាលស្ទឹង ខ្ញុំ​មិនឃើញ​ប្រជាជន​រស់នៅ​ទីនោះ​ឡើយ គឺ​ប្រជាជន​ត្រូវបាន​ខ្មែរក្រហម​កៀរ​ឲ្យ​ទៅ​រស់នៅ​ភ្នំ​ស្រង់ កាត់​ភ្លុក ក្នុងស្រុក​បសេដ្ឋ​អស់ហើយ​។ ដូច្នេះ​ខ្ញុំ​បាន​នៅ​ធ្វើជា​ប្រធាន​កងពល​លេខ​១១ ក្នុង​អង្គភាព​យោធា​។ នៅ​អំឡុង​ពេលដែល​ខ្ញុំ​ផ្លាស់​ទៅ​ស្រុក​កណ្តាលស្ទឹង ក៏មាន​ការផ្លាស់ប្តូរ​ភូមិភាគ​ដែរ គឺ​តំបន់​ដែល​ស្ថិតនៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៤ រួមមាន​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​ដង្កោ ត្រូវបាន​កាត់​បញ្ចូល​ទៅក្នុង​ភូមិភាគ​ពិសេស​ទាំងអស់ ដែលមាន វន វ៉េ​ត គឺជា​លេខា​។ ក្រៅពី​កងពល​លេខ​១១​របស់ខ្ញុំ នៅ​ភូមិភាគ​ពិសេស​មាន​ពីរ​កងពល​ទៀត គឺ​កងពល​លេខ​១២ គ្រប់គ្រង​ដោយ តា​ណាត និង​កងពល​លេខ​៩២០ គ្រប់គ្រង​ដោយ សារឿន ហៅ ០៥​។
  20. ១៩៧៤ ឆ្នាំ១៩៧៤ កែ ពក បានដឹកនាំទ័ពរួមជាមួយ តាម៉ុក វាយចូលកាន់កាប់ឧដុង្គនិងកំពង់ឆ្នាំង។
  21. ១៩៧៥ តាម៉ុក ជាមេបញ្ជាការកងទ័ពរបស់គណៈមជ្ឈិម។ ខែកញ្ញា ឆ្នាំ១៩៧៥ តាម៉ុក ស្ថិតនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ។
  22. ១៩៧៥ សមមិត្ត រស់ ញឹម ហៅតាកៅ ឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៨ អភិបាលខេត្ត បាត់ដំបង
  23. ១៩៧៦ នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវបាន តា​ម៉ុក ដក​ឲ្យ​ទៅ​នៅ​តំបន់​៣៥ ក្នុង​ភូមិភាគ​និរតី​វិញ ដែលមាន កង ចាប គឺជា​លេខា​តំបន់​, រឿន អនុ​លេខា​តំបន់ ហើយ​ខ្ញុំ​គឺជា​សមាជិក​។ ពេលនោះ ខ្ញុំ​មាន​តួនាទី​គ្រប់គ្រង​ប្រជាជន​នៅ​ស្រុក​ឈូក​, កោះស្លា និង ស្រែ​ក្នុង​។ ខ្ញុំ​បាន​ដឹកនាំ​ប្រជាជន​លើក​ទំនប់​កោះស្លា ស្តុក​ឈូក ទំនប់​ក្បាល​រមាស ទំនប់​ព្រែ​កតន់​ហន់ និង​ទំនប់​រំលេច​។ នៅ​អំឡុង​ពេលនោះ ខ្ញុំ​ក៏បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ កាន គឺជា​ប្រធាន​កងចល័ត​នៅ​ស្រុក​ឈូក​ដែល​បាន​ដឹកនាំ​កម្លាំង​ប្រជាជន​ទៅ​លើក​ទំនប់​រំលេច​ដែរ​។
  24. ១៩៧៦ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ តាម៉ុក ត្រូវបានគណៈមជ្ឈិមបក្សតែងតាំងជាអនុប្រធានទី២ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនកម្ពុជានៃរបបកម្ពុជាប្រជាធិបតេយ្យ។ 
  25. ១៩៧៧ នៅ​រដូវប្រាំង ឆ្នាំ​១៩៧៧ ខ្ញុំ​ត្រូវបាន តា​ម៉ុក ផ្លាស់​ឲ្យ​មក​ធ្វើជា​លេខា​តំបន់​៤១ ភូមិភាគ​កណ្តាល​វិញ ព្រោះ​គណៈ​គ្រប់គ្រង​នៅ​ភូមិភាគ​កណ្តាល​ស្ទើរតែ​ទាំងអស់​ត្រូវបាន​ចាប់ខ្លួន​នៅ​សល់​តែ កែ ពក មួយ​ប៉ុណ្ណោះ​។ ចំណែក​ប្រពន្ធ​របស់ខ្ញុំ​ក៏​បានមក​ធ្វើការ​នៅ​មន្ទីរ​តំបន់​៤១​ជាមួយ​ខ្ញុំ​ដែរ​។ មន្ទីរ​តំបន់​៤១​មាន​ទីតាំង​ស្ថិតនៅ​ព្រៃទទឹង ចំណែក​គណៈកម្មាធិការ​គ្រប់​គ្រង់​តំបន់​៤១ មាន ខ្ញុំ​, ស៊ីម​, ជឹម និង កេ​ត​។ តំបន់​៤១ ពេលនោះ​រួមមាន ១) ស្រុក​បាធាយ គ្រប់គ្រង​ដោយ ភឹម ២) ស្រុក​ជើងព្រៃ គ្រប់គ្រង​ដោយ ម៉ុ​ន ៣) ស្រុក​កងមាស គ្រប់គ្រង​ដោយ កាន ៤) ស្រុក​ព្រៃឈរ និង ៥) ស្រុក​កំពង់សៀម​។ ខ្ញុំ​បាន​ដឹកនាំ​ប្រជាជន​កងចល័ត​ទៅលើ​ក​ទំនប់ ១​មករា នៅជាប់​ស្ទឹង​ជី​និ​ត ក្នុង​ខេត្តកំពង់ធំ​, ទំនប់ ៦ មករា ជាប់​ស្រុក​សន្ទុក ក្នុង​ខេត្តកំពង់ធំ​, ទំនប់​១៧ មេសា ជាប់​ស្រុក​ជើងព្រៃ និង​ព្រៃឈរ ក្នុង​ខេត្តកំពង់ចាម​, ទំនប់​ពាម​ជាំ​ង នៅ​ស្រុក​កងមាស និង​ភ្នំ​ព្នៅ ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​ស្ថិតនៅក្នុង​ភូមិភាគ​ឧ​ត្ត​រ​នៅពេលនោះ​។
  26. ១៩៧៧  ក្នុងឆ្នាំ១៩៧៧ តាម៉ុក ធ្វើជាអគ្គមេបញ្ជាការកងទ័ព។ អាវុធជាច្រើនដើម ហើយគ្រប់ប្រភេទត្រូវបានបែងចែកទៅឲ្យតាម៉ុក នៅភូមិភាគនិរតី។
  27. ១៩៧៧ ចុងឆ្នាំ១៩៧៧ និងដើមឆ្នាំ១៩៧៨ តាម៉ុក មានការទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយ វន វ៉េត ចំនួន៦លើក នៅក្រសួងសេដ្ឋកិច្ច ដើម្បីស្នើសម្ភារៈ។ ខែសីហា ឆ្នាំ១៩៧៨ តាម៉ុក បានចូលរួមប្រជុំមជ្ឈិមជាមួយ វន វ៉េត ដែរ។ «នៅពេលប្រជុំគណៈមជ្ឈិម ខែសីហាឆ្នាំ១៩៧៨ ហើយ តាវន និយាយថា តាម៉ុក មានកម្លាំងច្រើនដែលពង្រាយគ្នាពេញប្រទេស»។
  28. ១៩៧៧ ខ្ញុំ​បាន​ទៅ​ចូលរួម​សន្និបាត​ទូទាំងប្រទេស នៅ​ស្តា​ត​អូឡាំពិក ដែលមាន ប៉ុល ពត​, នួន ជា​, អៀង សារី​, តា​ម៉ុក និង សោ ភឹម គឺជា​គណៈអធិបតី​។ សន្និបាត​បាន​លើក​ពី​ផែនការ​សំខាន់​ពីរ​គឺ ការការពារ និង​កសាង​ប្រទេស ដែល​ក្នុងនោះ​មាន​ការកសាង​កម្លាំង ពង្រឹងកម្លាំង ពង្រីក​កម្លាំង វិធានការ​ផ្ទៃក្នុង លទ្ធផល​ការងារ​ដែល​សម្រេចបាន និង​លើក​ផែនការ​សម្រាប់​ឆ្នាំ​ខាងមុខ​។ នៅពេល​សន្និបាត​នោះ គណៈ​តំបន់​ត្រូវ​ឡើងរាយការណ៍​ប្រាប់​ទៅដល់​គណៈអធិបតី​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​។
  29. ១៩៧៨ សម មិត្ត ឈិត ជឿន ហៅតាម៉ុក ឬ​តា​១៥ ឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩ ជាអភិបាលខេត្ត បាត់ដំបង
  30. ១៩៧៨ ឆ្នាំ១៩៧៨ តាម៉ុក ជាអគ្គលេខាបក្សកុម្មុយនីស្តកម្ពុជាប្រចាំភូមិភាគនិរតី។ តាម៉ុក ត្រូវបានចោទប្រកាន់ថា បានសម្លាប់ប្រជាជននៅក្នុងភូមិទាំងមូលដែលគាំទ្រពួកឧទ្ទាម ហើយក្រុមរបស់គាត់បានសម្លាប់ប្រជាជនចំនួន៣ម៉ឺននាក់គ្រាន់តែនៅក្នុងស្រុកអង្គរជ័យ ខេត្តកំពតមួយប៉ុណ្ណោះ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ តាម៉ុក ត្រូវបានចាត់តាំងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។
  31. ១៩៧៩ តាម៉ុក អគ្គមេបញ្ជាការកងទ័ព នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។
  32. ១៩៧៩ ឆ្នាំ១៩៧៩ តាម៉ុក នៅតែមានតួនាទីនៅក្នុងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ និងជាមេបញ្ជាការកងពលនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 
  33. ១៩៧៩ បន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយក៏មិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលនោះទេ។ តាម៉ុកនៅតែមានអំណាចគ្រប់គ្រងតំបន់ភាគខាងជើង នៃទឹកដីដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម គឺមូលដ្ឋានរបស់គាត់នៅ អន្លង់វែង នៃជួរភ្នំដងរែក។ គេបានប៉ាន់ប្រមាណថាមានប្រហែល 3.000នាក់ ទៅ 5.000នាក់ នៃយុទ្ធជនប្រយុទ្ធដែលនៅតែស្មោះត្រង់នឹងប៉ុលពត និងត្រូវបានដឹកនាំដោយ តាម៉ុក។  នៅខណៈនោះ តាម៉ុក បានពោលនូវពាក្យមួយឃ្លាថា  "លើម៉ុកមានមួក លើមួកមានមេឃ!!!"។ 
  34. ១៩៨០ ទោះបីជាតាម៉ុក មិន បានចូលរួមនៅក្នុងពិធីរៀបមង្គលការក៏ដោយ ក៏តាម៉ុកតែងតែឧបត្ថម្ភអង្ករ និង សម្ភារៈផ្ទះបាយមួយចំនួនដល់គូស្រករថ្មី ។១៧៣ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០មក ពិធីរៀបមង្គលការនៅភ្នំ ១០០៣ ត្រូវបានរៀបចំឡើងប្រសើរជាងមុន ។ ទោះបីជាពុំមានសម្លៀកបំពាក់ ប្រពៃណី ព្រះសង្ឃឬចម្រៀងប្រពៃណីក៏ដោយ ក៏អាចារ្យ១៦៩ ត្រូវបានអនុញ្ញាត ឱ្យរៀបចំពិធី ហើយពិធីតាមប្រពៃណីមួយចំនួន ដូចជាពិធីបង្វិលពពិល ក៏ត្រូវបាន អនុញ្ញាតដែរ ។១៧០ កម្មវិធីរាំជាមួយនឹងចម្រៀង របស់ស៊ិន ស៊ីសាមុត១៧១ ត្រូវបានរៀបចំឡើងសម្រាប់ពិធីជប់លៀងជាមួយនឹងអាហារពីរបីមុខ និងបង្អែម ។១៧២ សាច់ញាតិ និងមិត្តភក្តិរបស់កូនកំលោះក្រមុំក៏ចូលរួមនៅក្នុងពិធីមង្គលការនេះដែរ ។ ចំណងដៃចាប់ពី១០ទៅ១០០បាត (រូបិយប័ណ្ណថៃ) ។ ទោះបីជាតាម៉ុក មិនបានចូលរួមនៅក្នុងពិធីរៀបមង្គលការក៏ដោយ ក៏តាម៉ុកតែងតែឧបត្ថម្ភអង្ករ និង សម្ភារៈផ្ទះបាយមួយចំនួនដល់គូស្រករថ្មី ។
  35. ១៩៨០ តំបន់អន្លង់វែង ត្រូវបានគេស្គាល់ថា ជាអតីតមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ ក្រុមតស៊ូខ្មែរក្រហម។  អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដូចជា ប៉ុល ពត នួនជា ជាដើម សុទ្ធសឹងតែធ្លាប់រស់នៅទីនោះ។ នៅទីនោះ តាម៉ុក និងប្រជាជនដែលស្មោះស្ម័គ្រនឹងខ្មែរក្រហម និងប្រជាជនដែលខ្មែរក្រហមកៀរបានផង មានចំនួនជាងបីម៉ឺននាក់ ដោយបោះតង់ប្លាស្ទិក ឬស្បូវជ្រកពួនក្នុងព្រៃដ៏ក្រាស់នេះ។  តាម៉ុក បានបញ្ជាឲ្យប្រជាជនសង់ទំនប់ទប់បឹង ដែលអាចស្តុកទឹកលើផ្ទៃដី៤៤០ហិកតា។ បច្ចុប្បន្ន គេហៅបឹងនេះថា «បឹងតាម៉ុក» ដែលបឹងនេះនៅពីក្រោយផ្ទះគាត់ហ្នឹងឯង។  ទន្ទឹមនឹងនេះដែរ តាម៉ុកចាប់ផ្តើមពង្រឹងតំបន់របស់គាត់ ដោយតម្រូវឲ្យបុរសធ្វើទាហាន លាក់ខ្លួនក្នុងព្រៃក្បែរសមរភូមិមុខ។ ចំណែកស្ត្រីៗ និងកុមារនៅផ្ទះ អង្គុយបិទឫស្សីធ្វើចម្រូងដើម្បីប្រើប្រាស់ប្រឆាំងកងទ័ពរដ្ឋាភិបាល។
  36. ១៩៨១ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ សោម បានសម្រេចចិត្តរត់គេចខ្លួនទៅប៉ៃលិនជាមួយយោធាខ្មែរក្រហមផ្សេងៗទៀត ហើយបានធ្វើដំណើររហូតទៅដល់ជំរំខាងអ៊ីដាវប្រទេសថៃ ដោយបានចំណាយពេលប្រហែលជាងកន្លះខែ​។ ឆ្នាំ១៩៨១-១៩៨២ សោម ត្រូវបានផ្លាស់ទៅនៅខាងយោធាការពារព្រំដែននៅបន្ទាយឆ្មារ និងនៅខេត្តបន្ទាយមានជ័យតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្រោយមក សោម មាននាទីដឹកជញ្ជូនគ្រាប់កាំភ្លើងយកមកឲ្យ​អង្គភាពយោធារបស់តាម៉ុកនៅអន្លង់វែង ដោយបានធ្វើដំណើរកាត់តាមស្រុកវ៉ារិន​ សៀមរាប និងស្រែណូយ។​ លុះដល់ឆ្នាំ១៩៨៥ សោម បានសម្រេចចិត្តឈប់ធ្វើការ​ដឹកជញ្ជូនគ្រាប់ ហើយបានមករស់នៅជាមួយកងមីងៗ នៅតំបន់អន្លង់វែង។
  37. ១៩៨៥ នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាមបានវាយកាន់កាប់មូលដ្ឋានរបស់ខ្មែរ ក្រហមទាំងអស់នៅលើភ្នំដងរែក ។ ខ្មែរក្រហមបានចល័តប្រជាជន និងកងទ័ព ទាំងអស់ពីមូលដ្ឋានរបស់ខ្លួននៅក្នុងទឹកដីថៃ ទៅកាន់តំបន់ក្បែរសមរភូមិ ។ ខ្មែរក្រហមមានបំណងវាយរុញច្រានកង​ទ័ពវៀតណាម ឱ្យចេញពីតំបន់ព្រំដែន ។ ការប្រយុទ្ធបានកើតឡើងអស់រយៈពេល ជាង៤ឆ្នាំ ពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៨៩ ។ នៅចុងឆ្នាំ១៩៨៨ យើងបានវាយរុញច្រានកងទ័ពវៀតណាម ឱ្យចុះពីភ្នំដងរែក ។ បន្ទាប់ពីគ្រប់គ្រងបានភ្នំដងរែក យើងចាប់ផ្តើមធ្វើប្រតិបត្តិការនៅតាមបណ្តោយ ផ្លូវបារាំង (ផ្លូវពីតំបន់អន្លង់វែង ទៅកាន់ខេត្តព្រះវិហារ) ។ យើងបានធ្វើការវាយ ប្រហារជាប់ជានិច្ច ពីឆ្នាំ១៩៨៨ទៅឆ្នាំ១៩៨៩ ។ នៅទីបញ្ចប់ (នៅឆ្នាំ១៩៨៩) យើងវាយកាន់កាប់បានតំបន់អន្លង់វែង និងបានបញ្ជូនប្រជាជនមកតាំងទីលំនៅ នៅក្នុងតំបន់នេះ ។
  38. ១៩៨៧ ជាលទ្ធផលវៀតណាម ត្រូវបង្ខំចិត្តកាត់បន្ថយជំនួយមកឱ្យកម្ពុជា ។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៨៧ វៀតណាម បានដកកងទ័ពរបស់ខ្លួនចេញពីកម្ពុជា ចំនួន២ម៉ឺននាក់ ។១៧៦ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៨៨ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកង្វៀន កូថាច់ បានប្រកាសអំពីការដកទ័ពចំនួន៥ម៉ឺននាក់បន្ថែមទៀត នៅត្រឹមខែធ្នូ  ឆ្នាំ១៩៨៨ ។១៧៧ មកត្រឹមខែកញ្ញា ឆ្នាំ១៩៨៩វៀតណាម បានបញ្ចប់ការដកកងទ័ព របស់ខ្លួនទាំងអស់ ដែលមានចំនួនប្រមាណ ២សែននាក់ ចេញពីប្រទេសកម្ពុជា ។
  39. ១៩៨៩ ការកាន់កាប់ និងការតាំងទីលំនៅរបស់ខ្មែរក្រហមនៅអន្លង់វែង នៅឆ្នាំ១៩៨៩ នៅពេលដែលវៀតណាម ចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេស កម្ពុជា កម្លាំងខ្មែរក្រហមនៅលើភ្នំ១០០៣ និងខ្មែរក្រហម ដែលនៅតំបន់កាន់កាប់ តាមបណ្តោយព្រំដែនដទៃទៀតបានបើកយុទ្ធនាការក្នុងទ្រង់ទ្រាយធំ ដើម្បីដណ្តើម យកតំបន់នៅខាងក្នុងប្រទេសកម្ពុជាមកវិញ ។ ខ្មែរក្រហម បានចាប់ផ្តើមកេណ្ឌជន ភៀសខ្លួនប្រមាណ៦ពាន់នាក់ ដើម្បីជួយដឹកជញ្ជូនគ្រឿងសព្វាវុធ និងស្បៀង អាហារទៅឱ្យកងទ័ពនៅសមរភូមិមុខ ។១៧៩ ដោយមានគ្រឿងសព្វាវុធនៅក្នុង ឃ្លាំងគ្រប់គ្រាន់ កងទ័ពខ្មែរក្រហមនៅលើភ្នំ១០០៣ ក្រោមការដឹកនាំរបស់តាម៉ុក បានបើកការវាយប្រហារផ្តាច់ព្រ័ត្រនៅចុងឆ្នាំ១៩៨៩ដើម្បីកាន់កាប់តំបន់អន្លង់វែង។ ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅចំថ្ងៃបុណ្យភ្ជុំបិណ្ឌ ។
  40. ១៩៨៩ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨៩ ខ្មែរក្រហមដណ្តើមបានតំបន់អន្លង់វែង ដោយជោគជ័យដែលមានរយៈពេលពីរខែក្រោយ ការដណ្តើមកាន់កាប់បាន តំបន់ប៉ៃលិន ដែលសម្បូរទៅដោយត្បូង ដែលត្រូវខ្មែរក្រហមវាយយកបាននៅ ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៨៩ ។ ក្រោយមកទៀតខ្មែរក្រហមដណ្តើមកាន់កាប់បាន តំបន់មួយចំនួនទៀតដូចជា ប៉ោយប៉ែត និងម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ សំពៅលូន ភ្នំព្រឹក្ស កំរៀង និងសំឡូត នៅខេត្តបាត់ដំបង វាលវែង នៅខេត្តពោធិ៍សាត់ កោះស្លា និងភ្នំវល្លិ នៅខេត្តកំពត ឱរ៉ាល់ និងភ្នំស្រួច នៅខេត្តកំពង់ស្ពឺ និងតំបន់តូចៗជាច្រើន ផ្សេងទៀតនៅតាមព្រំដែន ដែលរួមទាំងតំបន់នៅជុំវិញប្រាសាទព្រះវិហារ ។ ស្របពេលជាមួយគ្នានេះដែរ កងកម្លាំងរបស់រណសិរ្សរួបរួមជាតិដើម្បី កម្ពុជា ជាមួយ ឯករាជ្យ សន្តិ និងសហប្រតិបត្តិការ ដែលហៅកាត់ថា ហ្វ៊ុនស៊ិនប៉ិច និងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ក៏បានធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយ ធំ និងដណ្តើមកាន់កាប់ បានតំបន់មួយចំនួននៅតាមព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។ ទោះបីជាបាត់បង់តំបន់ជាច្រើននៅក្នុងប្រទេសក៏ដោយ ក៏រដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅតែគ្រប់គ្រងទឹកដី ភាគច្រើននៃប្រទេសកម្ពុជា ។ ដូចគ្នានេះដែរ ប្រជាជនកម្ពុជាភាគច្រើនរស់នៅក្នុង តំបន់គ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិត ។ ខ្មែរក្រហមនៅភ្នំ១០០៣ បានប្រើប្រាស់កម្លាំងចំនួន ​១២ កងពល ដើម្បី វាយដណ្តើមកាន់កាប់តំបន់អន្លង់វែង ។ ឌុច សារិត ដែលជាអតីតកងទ័ពនៅ ក្នុងកងពល៦១២ បានរំលឹកអំពីជ័យជម្នះរបស់ខ្មែរក្រហម ទៅលើកងទ័ព សាធារណរដ្ឋប្រជាមានិតកម្ពុជា នៅតំបន់អន្លង់វែង
  41. ១៩៩០ តាម៉ុក រៀបការប្រពន្ធទីពីរឈ្មោះណេន នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ នៅ ពេលដែលប្រពន្ធទី១ របស់គាត់ ង៉ែត ឃឹម បានស្លាប់ដោយសារជំងឺ ។២០៧ ប្រពន្ធ ទី២ របស់តាម៉ុក គឺជាស្ត្រីមេម៉ាយ ដែលមានកូនពីរនាក់ជាមួយប្តីមុន ដែលជាអតីត មេបញ្ជាការកងទ័ពរបស់តាម៉ុក ។ ប្តីមុនរបស់គាត់ស្លាប់នៅក្នុង អំឡុងពេល ប្រយុទ្ធគ្នានៅអន្លង់វែង ។ ណេន បានផ្លាស់ទៅរស់នៅប៉ៃលិន និង រៀបការប្តីទី៣ បន្ទាប់ពីតាម៉ុក ស្លាប់នៅឆ្នាំ២០០៦ ។
  42. ១៩៩០ ការតាំងទីលំនៅដំបូងនៅអន្លង់វែង ពីរបីថ្ងៃបន្ទាប់ពីទទួលបានជ័យជម្នះ តាម៉ុក បានរៀបចំកិច្ចប្រជុំមហាជន នៅជំរំជប់ម្លូដោយបានប្រកាសអំពីការវិល ត្រឡប់របស់ខ្មែរក្រហមមករស់នៅលើ ទឹកដីកម្ពុជាវិញ ។ តាម៉ុក បានប្រកាសថា ”យើងនឹងឈប់រស់នៅលើទឹកដីថៃទៀត ហើយ” ។១៨២ ដើម្បីសម្រួលដល់ការដឹកជញ្ជូនប្រជាជន និងសម្ភារៈជាច្រើន តាម៉ុកបានដឹកនាំការកសាងផ្លូវធំមួយទៀត ឆ្លងកាត់តាមច្រកព្រំដែនជាំសាង៉ាំ ។១៨៣ តាម៉ុក បានប្រើគ្រឿងចក្រឈូសដីប្រកបដោយគុណភាពខ្ពស់ ដែលគាត់បានទិញពីប្រទេស ថៃ ដើម្បីឈូសផ្លូវពីជំរំជប់ម្លូ មកកាន់ទីប្រជុំជនអន្លង់វែង ។ តាម៉ុក បានចំណាយ ពេលប្រហែល២ខែ ដើម្បីបញ្ចប់ការកសាងផ្លូវនេះ ។ នៅខែកុម្ភៈ ឆ្នាំ១៩៩០ ខ្មែរក្រហមបានដឹកជញ្ជូនប្រជាជនចុះពីលើ ភ្នំដងរែកមកកាន់តំបន់អន្លង់វែង ។ ប្រជាជនចាប់ផ្តើមកសាងលំនៅស្ថានអចិន្ត្រៃយ៍ ដោយបានបញ្ចប់ចល័តក្នុងព្រៃ អស់រយៈពេលជាង១០ឆ្នាំ ។
  43. ១៩៩០ តាម៉ុក បានហៅអន្លង់វែងថាជាប្រទេសមួយ ។ តាម៉ុក បានរើឃ្លាំងរបស់ គាត់មកកាន់តំបន់អន្លង់វែង ។ តាម៉ុក បានបញ្ជាឱ្យកងទ័ពដាក់មីន និងដាំចម្រូង នៅតាមផ្លូវយុទ្ធសាស្ត្រទាំងអស់ឆ្ពោះមកកាន់តំបន់នេះ ដើម្បីការពារការប៉ុនប៉ងការ វាយប្រហារណាមួយកងកម្លាំងរបស់រដ្ឋាភិបាលរដ្ឋកម្ពុជា ។
  44. ១៩៩១ សៀវភៅ​ប្រវត្តិសាស្ត្រ​ស្តី​ពី​សហគមន៍​អន្លង់​វែង​ ដែល​ជា​ទី​ការពារ​ខ្លួន​ចុង​ក្រោយ​របស់​ចលនា​ខ្មែរក្រហម​ បាន​ឲ្យដឹង​បន្ថែមថា​ ​តាម៉ុក​ ​ដែល​មានឈ្មោះ​ពីរ​ផ្សេង​ទៀត​គឺ​ អ៊ុង​ ជឿន​ ឬ​ ឈិត ជឿន​ បាន​ហៅ​តំបន់​អន្លង់វែង​ជា​ប្រទេស​មួយ។​ នៅ​ចុងឆ្នាំ១៩៩០​ និង​១៩៩១​ តាម៉ុក​ និង​មេ​ដឹកនាំ​កំពូល​ខ្មែរក្រហម​ នៅ​អន្លង់វែង​ បាន​បង្កើត​ភូមិជាច្រើន​ ដោយ​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ និង​លក្ខខណ្ឌ​ភូមិ​សាស្ត្រ​ដែល​នៅ​ក្បែរ​ភូមិ​នីមួយៗ។​ ​ឧទាហរណ៍​ ឈ្មោះ​ភូមិ​ទំនប់​លើ​ត្រូវ​បាន​ដាក់​ដោយ​ផ្អែក​លើ​ទំនប់​ទឹក​មួយ​ដែល​តាម៉ុក​បាន​កសាង​នៅ​ក្បែរ​នោះ។ ​ភូមិ​ទួល​ត្បែង​ជា​ឈ្មោះ​ដែល​ខ្មែរក្រហម​បាន​ដាក់​ ​ដោយ​ផ្អែក​លើ​ធនធាន​ដ៏​ច្រើន​នៃ​ដើម​ត្បែង​ក្នុង​ភូមិ​នោះ។​
  45. ១៩៩១ ដោយសារជំនួយរបស់ចិនត្រូវបានកាត់ផ្តាច់ក្រោយសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ តាម៉ុក បានចាប់ផ្តើមទិញស្បៀងអាហារពីប្រទេសថៃ ។ ខ្មែរក្រហម ត្រូវទិញអង្កររាប់ម៉ឺនបាវក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ទាំងប្រជាជន និងកងទ័ព ។ តាម៉ុក បានសាងសង់ឃ្លាំងធំៗចំនួន៦ ដើម្បីរក្សាស្បៀងទាំងនេះ ។ គម្រោងសាងសង់នេះ ត្រូវបានបញ្ចប់នៅខែឧសភា ឆ្នាំ១៩៩២ ។ ឃ្លាំងទាំងនោះ មានទីតាំងនៅក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ដែលមានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែង ។ ឃ្លាំងទាំងនោះត្រូវបានសាងសង់ឡើងពីឥដ្ឋ ដែលមានដំបូលប្រក់ស័ង្កសី ។ ឃ្លាំងទាំងអស់នេះ គឺជាប្រភពផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់ប្រជាជននៅអន្លង់វែង និងកងទ័ពនៅសមរភូមិមុខ ។ ជាទូទៅប្រជាជន បានហៅឃ្លាំងនោះថា “ឃ្លាំងតាភិន” ពីព្រោះតាភិន គឺជាអ្នកគ្រប់គ្រងឃ្លាំងទាំងអស់ នោះ ។ កម្មាភិបាលផ្សេងទៀតដែលធ្វើការនៅឃ្លាំងកណ្តាលរួមមាន ហឿង លី ណេត និងរ៉េត ។ ឃ្លាំងកណ្តាលក៏ត្រូវបានប្រើប្រាស់ ដើម្បីរក្សាកាំភ្លើង និងគ្រឿងសព្វាវុធសេសសល់ផ្សេងទៀតដែលចិនផ្តល់ឱ្យដែរ ។
  46. ១៩៩៣ មន្ទីរពេទ្យ គម្រោងសាងសង់មន្ទីរពេទ្យ ត្រូវបានបញ្ចប់នៅខែតុលា ឆ្នាំ១៩៩៣ ។ មន្ទីរពេទ្យនេះ គឺជាសំណង់អគារថ្មកម្ពស់បីជាន់ ។ ឡន ដែលជាកម្មាភិបាល ខ្មែរក្រហម និងដែលធ្លាប់ទៅរៀននៅប្រទេសចិន និងលាវ ដែលជាជំនាញការ សាងសង់ និងជនជាតិថៃម្នាក់ ជាអ្នកទទួលខុសត្រូវចំពោះការសាងសង់ មន្ទីរពេទ្យនេះ ។ មន្ទីរពេទ្យនេះទទួលព្យាបាលប្រជាជន និងទាហានដែលមានជំងឺ និងរបួសស្រាលៗតែប៉ុណ្ណោះ ។ អ្នកជំងឺ និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅប្រទេសថៃ ។ មន្ទីរពេទ្យរបស់តាម៉ុក បានក្លាយទៅជាមន្ទីរពេទ្យស្រុកអន្លង់វែង បន្ទាប់​ពី​សមាហរណកម្ម ឆ្នាំ១៩៩៨ ។
  47. ១៩៩៣ រចនាសម្ព័ន្ធដឹកនាំរដ្ឋបាលរបស់ខ្មែរក្រហមនៅអន្លង់វែង នៅខែតុលា ឆ្នាំ១៩៩៣ ប៉ុល ពត, ខៀវ សំផន និងចាន់ យូរ៉ាន់ បានរត់ មកអន្លង់វែង នៅពេលដែលកងយោធពលខេមរភូមិន្ទ បានវាយកាន់កាប់ទី បញ្ជាការរបស់ខ្មែរក្រហម នៅភ្នំឆត្រ ។ តាម៉ុក បានសាងសង់ផ្ទះនៅក្បាលអន្សោង សម្រាប់មេដឹកនាំទាំងអស់នោះដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រពីទីប្រជុំជន អន្លង់វែង និងប្រហែលមួយគីឡូម៉ែត្រពីដីថៃ ។ផ្ទះនៅក្បាលអន្សោង បានក្លាយទៅជាទីបញ្ជាការរបស់ប៉ុល ពត និងត្រូវ បានចាត់ទុកថាជាតំបន់ហាមឃាត់របស់ ចលនាខ្មែរក្រហម ។ មិនមាននរណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចេញចូលផ្ទះនោះបានទេ ក្រៅពីទីប្រឹក្សាជំនិតរបស់ប៉ុល ពត ក្រុមវិទ្យុ និងអង្គរក្សរបស់ខ្លួន ។ ជាញឹកញយ មេបញ្ជាការកងទ័ពខ្មែរក្រហម តែងតែជួបប្រជុំគ្នានៅផ្ទះរបស់ប៉ុល ពត នៅក្បាលអន្សោង ។១៩៤ ប៉ុល ពត បានរៀបចំស្ថានីយវិទ្យុផ្សាយសំឡេងមួយ នៅក្បែរផ្ទះរបស់គាត់ ។ ប្រជាជនដែល រស់នៅអន្លង់វែង ភាគច្រើនស្គាល់ និងធ្លាប់បានឃើញតាម៉ុក ប៉ុន្តែ ប្រជាជនតិចតួច ណាស់ ដែលធ្លាប់បានឃើញប៉ុល ពត ។១៩៥ ផ្ទុយទៅវិញ ប៉ុល ពត មានភាពជិតស្និទ្ធ ជាមួយកងទ័ព និងប្រជាជននៅស្រុកត្រពាំងប្រាសាទ ។ ប៉ុល ពត ធ្លាប់ជួយធ្វើស្រែ និងចុះទៅសួរសុខទុក្ខប្រជាជន ។
  48. ១៩៩៤ ប៉ុល ពត, នួន ជា, អៀង សារី, សុន សេន និងកែ ពក មិនមានឈ្មោះនៅក្នុងបញ្ជីមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន របស់ខ្មែរក្រហមនោះទេ ។ ទោះជា យ៉ាងនេះក្តី ប៉ុល ពត នៅតែជាមេដឹកនាំដ៏មានអំណាច និងមានឥទ្ធិពលមួយ រូបនៅក្នុងរដ្ឋាភិបាលថ្មីនេះ ។ នួន ជា ដើរតួនាទីជាអ្នកអប់រំ ប៉ុន្តែគាត់មិនមាន ឥទ្ធិពលផ្នែកយោធាឡើយ ។ នួន ជា បានផ្តល់ការអប់រំនយោបាយដល់កងទ័ព និងកម្មាភិបាលជាប្រចាំ ។ នួន ជា ក៏បានអប់រំណែនាំដល់ប្រជាជនអំពីប្រធានបទ ស្តីពីជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការថែរក្សាអនាម័យ និងការចិញ្ចឹមសត្វជាដើម ។ នួន ជា បានណែនាំប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនចាញ់ ។ ចំពោះ មនោគមន៍វិជ្ជានយោបាយវិញ នួន ជា បានណែនាំប្រជាជនកុំឱ្យបោះបង់ចោល ការលះបង់ដើម្បីបុព្វហេតុជាតិនិយម ។ នួន ជា បានអប់រំប្រជាជនថា ”កុំបោះបង់ ចោលប្រទេសជាតិរបស់អ្នក និងមិនត្រូវចាញ់ឧបាយកលរបស់យួន” ។នៅអន្លង់វែង សុន សេន ត្រូវបានដកហូតសិទ្ធិផ្នែករដ្ឋបាល និងយោធា។ ដូច នួន ជា ដែរ សុន សេន ដើរតួនាទីនៅក្នុងការអប់រំប្រជាជន និងកម្មាភិបាល ។ សុន សេន បានបង្រៀនប្រជាជនថា ”អ្នកទាំងអស់គ្នាត្រូវតែស្វាហាប់ក្នុងការបង្ក បង្កើនផលស្រូវ ។ អ្នកត្រូវនាំគ្នាដាំចេក ដំឡូង និងត្រកួន ឱ្យបានច្រើន ដើម្បី ជៀសវាងការចំណាយលុយទៅទិញនៅផ្សារ” ។
  49. ១៩៩៤ នៅខែកក្កដា ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាល កម្ពុជាបានបង្កើតច្បាប់ដាក់ឱ្យក្រុម ខ្មែរក្រហមនៅក្រៅច្បាប់ ។ ជាការឆ្លើយ តបទៅនឹងច្បាប់ស្តីពី “ការដាក់ក្រុមខ្មែរ ក្រហមឱ្យនៅក្រៅច្បាប់” ខ្មែរក្រហមបានប្រកាសបង្កើតរដ្ឋាភិបាលបង្រួបបង្រួម ជាតិ និងសាមគ្គីជាតិកម្ពុជាដែល មានទីស្នាក់ការនៅអន្លង់វែង ។ សមាជិករដ្ឋាភិបាល បណ្តោះអាសន្ននេះ រួមមាន ខៀវ សំផន (នាយករដ្ឋមន្ត្រី) ចាន់ យូរ៉ាន់ (ឧបនាយក រដ្ឋមន្ត្រី និង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស) កែវ យ៉ាន (រដ្ឋមន្ត្រីការពារជាតិ) ម៉ក់ បេន (រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ជួន ជឿន (ទីប្រឹក្សាពិសេស) ទេព- ឃុនណាល់ (រដ្ឋមន្ត្រីទទួលបន្ទុកបូរណភាពទឹកដី) យឹម ផន (រដ្ឋមន្ត្រីមហាផ្ទៃ) កោរ- ប៊ុនហេង (រដ្ឋមន្ត្រីកិច្ចការសាធារណៈ) និងតាម៉ុក(អគ្គមេបញ្ជាការកងទ័ព) ។
  50. ១៩៩៤ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ខ្មែរក្រហម​ឲ្យ​ស្ថិត​ក្រៅ​ច្បាប់​នៅ​ឆ្នាំ​១៩៩៤​ ក្រុម​មេដឹក​នាំ​ខ្មែរក្រហម​នៅ​អន្លង់​វែង​ ជា​ពិសេស​គឺ​តាម៉ុក ​ដែល​ជា​មេ​ដឹកនាំ​កំពូល​នៅ​តំបន់នោះ បាន​ប្រែ​ក្លាយ​អន្លង់​វែង​ជាស្រុក​អន្លង់វែង​ ដែល​មាន​១១​ឃុំ​ និង​៥៥​ភូមិ។​ ​ចំនួន​ប្រជាជន​ទាំងអស់​ក្នុង​តំបន់​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​សហគមន៍​យោធា។ ​តាម៉ុក​ក៏ផ្តើម​ឲ្យ​មាន​ពិធី​មង្គលការ​ឡើងវិញ​ ហើយ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សាលារៀន​បឋម​សិក្សា​ និង​មន្ទីរ​ពេទ្យ។​ ​តាម៉ុក​បាន​បន្សល់​ទុក​ស្នា​ដៃ​នៃ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​អន្លង់វែង។​
  51. ១៩៩៦ នៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ មានការចុះចូលសំខាន់ៗជាច្រើនមកក្នុងរាជរដ្ឋាភិបាលកម្ពុជា នៃក្រុមមេដឹកនាំខ្មែរក្រហម នៅតំបន់ភ្នំវល្លិ៍ ឱរ៉ាល់ ប៉ៃលិន មេឡៃ សំឡូត និងភ្នំឆត្រ ជាដើម។ នៅខែមេសា  ឆ្នាំ១៩៩៨ កងទ័ពរាជរដ្ឋាភិបាល បានបើកយុទ្ធនាការវាយប្រហារជាថ្មី ដើម្បីដាក់សំពាធលើកងទ័ពខ្មែរក្រហមដែលនៅសេសសល់ក្នុងតំបន់អន្លង់វែង ដែលនៅតែរឹងរួសមិនព្រមចុះចូល។
  52. ១៩៩៦ នួន ជា និងសុន សេន បានផ្លាស់មករស់នៅអន្លង់វែង នៅខែតុលា ឆ្នាំ ១៩៩៦ បន្ទាប់ពីខ្មែរក្រហមនៅម៉ាឡៃ ប៉ៃលិន និងសមរភូមិទិស២៥០ (ដែល រួមមានស្រុកសំពៅលូន ភ្នំព្រឹក្ស និងកំរៀង) បានផ្តាច់ខ្លួនចុះចូលជាមួយរាជ រដ្ឋាភិបាលកម្ពុជា ។
  53. ១៩៩៦ ជម្លោះផ្ទៃក្នុងបានឈានដល់កម្រិតកំពូល នៅពេលដែលប៉ុល ពត បញ្ជា ឱ្យសម្លាប់សុន សេនដែលបន្ទាប់មកមានការ ប្រយុទ្ធគ្នារយៈពេល៥ថ្ងៃរវាងកម្លាំង ដែលស្មោះនឹងប៉ុល ពត និងកម្លាំងរបស់តាម៉ុក ។ ជម្លោះនេះ បានបញ្ចប់នៅពេល ដែលតាម៉ុក បានទទួលជ័យជម្នះ ចាប់ខ្លួន និងកាត់ទោសប៉ុល ពត ។ នៅទីបំផុត ប៉ុល ពត បានស្លាប់នៅពេលរត់គេចខ្លួន ពីការវាយប្រហាររបស់កងយោធពល ខេមរភូមិន្ទ ។បន្ទាប់ពីប៉ុល ពត ស្លាប់ទៅ ការដឹកនាំចលនាខ្មែរក្រហមរបស់តាម៉ុក មាន អាយុបានតែមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីមេទ័ព របស់គាត់បានបះបោរប្រឆាំងនឹងគាត់ ហើយបានផ្តាច់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ នៅទីបញ្ចប់ អន្លង់វែង ត្រូវបានធ្វើសមាហរណកម្មចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ១៩៩៨ដែលសមាហរណកម្មនេះ ទទួលបានការស្វាគមនពីគ្រប់ភាគីទាំងអស់ ។
  54. ១៩៩៦ កត្តាធំបំផុតនៃជម្លោះផ្ទៃក្នុងរបស់ខ្មែរក្រហម គឺការផ្តាច់ខ្លួនក្នុងទ្រង់ទ្រាយធំរបស់កម្លាំងខ្មែរក្រហមសេសសល់ នៅតំបន់ម៉ាឡៃ និងប៉ៃលិន ។ នៅខែតុលា ឆ្នាំ ១៩៩៦ អៀង សារី បានដឹកនាំកងទ័ពជាង៣ពាន់នាក់ នៅតំបន់ប៉ៃលិន និងម៉ាឡៃ ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ។២៣៩ ពិធីផ្តាច់ខ្លួនជាផ្លូវការ ត្រូវបានប្រារឰ ធ្វើឡើងនៅប៉ៃលិន នៅថ្ងៃទី៦ និងនៅម៉ាឡៃ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ។ សហរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ និងទៀ ចំរ៉ាត់ ដែលតំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា និងអៀង សារី, អ៊ីឈាន និងសុខ ភាព ដែលតំណាងឱ្យភាគី ខ្មែរក្រហម បានចូលរួមធ្វើជាអធិបតីនៅក្នុងពិធីនេះ ។ ក្រោយមកទៀត ការផ្តាច់ខ្លួនក្នុងទ្រង់ទ្រាយតូចផ្សេងៗទៀតបានចាប់ផ្តើម កើតឡើងជាបន្តបន្ទាប់ ។ ការផ្តាច់ខ្លួន ទាំងនោះរួមមាន ការផ្តាច់ខ្លួនរបស់ក្រុមខ្មែរក្រហម នៅសំឡូត២៤០ កងពល៥១៩ នៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយសូ ហុង និងឌុល សារឿន២៤១និង ក្រុមខ្មែរក្រហម នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។២៤២ កែវ សាន មេបញ្ជាការ ខ្មែរក្រហម នៅភ្នំស្រួច និងកែវ ពង្ស មេបញ្ជាការខ្មែរក្រហម នៅភ្នំឱរ៉ាល់ បាន ចុះចូលជាមួយរាជរដ្ឋាភិបាល តាំងពីដើមឆ្នាំ១៩៩៦ ។២៤៣ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ១៩៩៦ នី កន, សុន ឈុំ និងមាស មុត បានដឹកនាំការផ្តាច់ខ្លួនរបស់កម្លាំង ខ្មែរក្រហម នៅស្រុកកំរៀង ភ្នំព្រឹក្ស និងសំពៅលូន ចុះចូលជាមួយរាជរដ្ឋាភិបាល កម្ពុជា ។ ការផ្តាច់ខ្លួនទាំងអស់នេះ គឺជាកត្តាចម្បងមួយ ដែលបានបង្ហាញឱ្យឃើញ ពីការធ្លាក់ចុះនៃចលនាខ្មែរក្រហម ។ ការផ្តាច់ខ្លួន គឺជាការវាយបំបាក់ផ្នែកស្មារតី និងក៏ដូចជាការផ្តួលរំលំផ្នែកយោធា ។ នៅទីបំផុតការផ្តាច់ខ្លួននេះ បានបង្កឱ្យមាន ការបែកបាក់ផ្ទៃក្នុងនៅក្នុងរង្វង់មេដឹកនាំខ្មែរក្រហម ដែលនឹងនាំទៅដល់ការដួល រលំរបស់ចលនាខ្មែរក្រហម ។
  55. ១៩៩៦  អៀង សារី គឺជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមតែមួយគត់ដែលរស់នៅក្រៅរដ្ឋបាលគ្រប់គ្រង របស់អន្លង់វែង ។ អៀង សារី មានមូលដ្ឋាន នៅម៉ាឡៃ ដោយទទួលបានការគាំទ្រពីកងពលធំពីរ ៖ កងពល៤៥០ ដែលដឹកនាំ ដោយសុខ ភាព មានទីបញ្ជាការនៅម៉ាឡៃ និងកងពល៤១៥ ដែលដឹកនាំដោយ អ៊ី ឈាន មានទីបញ្ជាការនៅប៉ៃលិន ។ តំបន់កាន់កាប់របស់ខ្មែរក្រហមដទៃទៀតទោះជាមានមូលដ្ឋាននៅតាមព្រំដែន ឬនៅខាងក្នុងប្រទេសក្តី គឺជាក្រុមតូចៗ ដែល ទទួលបញ្ជាផ្ទាល់ពីអន្លង់វែង ។
  56. ១៩៩៦ ជម្លោះរវាងប៉ុល ពត និងតា ម៉ុក ចាប់ផ្តើមនៅពេលមានការផ្តាច់ខ្លួននៅ ប៉ៃលិន និងម៉ាឡៃ ។ ប៉ុល ពត ជឿជាក់ថា អៀង សារី, អ៊ី ឈាន និងសុខ ភាព អាច នឹងវិលត្រឡប់មកចូលរួមជាមួយចលនារបស់ខ្លួនវិញ ។ នៅដើមខែតុលា ឆ្នាំ១៩៩៦ ប៉ុល ពត បានបញ្ជាឱ្យតាម៉ុក និងនួន ជា ទៅដោះស្រាយបញ្ហាផ្តាច់ខ្លួននៅប៉ៃលិន និងម៉ាឡៃ ។ ទទួលបានបញ្ជារបស់ប៉ុល ពត តាម៉ុក និងនួន ជា បានធ្វើដំណើរទៅប៉ៃលិន ដោយពុំមានកងទ័ពទៅជាមួយទេ ។ មានតែអង្គរក្សពីរបីនាក់ប៉ុណ្ណោះ ដែលបាន អមដំណើរ តាម៉ុក និងនួន ជា ។ ប៉ុល ពត បានដឹងថា មេបញ្ជាការកងទ័ពរបស់ អៀង សារី បានកាន់កាប់សិទ្ធិកងទ័ពទាំងស្រុងនៅប៉ៃលិន ។ ដូច្នេះ ប្រសិនបើជម្លោះ កើតឡើង តាម៉ុក និងនួន ជា នឹងពិបាកក្នុងការវិលត្រឡប់មកវិញ ។
  57. ១៩៩៦ តាម៉ុក និងនួន ជា មិនសម្រេចបានលទ្ធផលនៅក្នុងបេសកកម្មនេះទេ ដែលបានធ្វីឱ្យប៉ុល ពត ខឹងសម្បាទៅវិញ ។ តាម៉ុក និងនួន ជា មិនត្រឹមតែមិនអាច បញ្ចុះបញ្ចូលកម្លាំងខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃឱ្យវិលត្រឡប់មកវិញបាន នោះទេ ថែមទាំងត្រូវបានបណ្តេញចេញពីតំបន់នោះថែមទៀតផង ។ អ្នកទាំងពីរ បានរត់មកសំឡូត ហើយបានជួបជាមួយសុន សេន ។ មេដឹកនាំទាំង៣រូប បានធ្វើ ដំណើរត្រឡប់មកអន្លង់វែងជាមួយគ្នាតាមប្រទេសថៃ ។ ម៉ៅ ដែលជាអង្គរក្សជំនិត របស់តាម៉ុក បានអៀវតាម៉ុក ដោយសារតាម៉ុក ពិការជើងម្ខាង និងមិនអាចដើរ ដោយខ្លួនឯងបាន ។ជាការតបស្នងនូវភាពស្មោះត្រង់របស់កងទ័ព សុន សេន បានប្រគល់លុយមួយបង្វេចឱ្យ ទៅកងទ័ពទាំងនោះ ដែលបានជួយជូនពួកខ្លួនទៅដល់ ប្រទេសថៃ ដោយសុវត្ថិភាព ។ សហនាយករដ្ឋមន្ត្រី សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងសម្តេចហ៊ុន សែន បានស្នើសុំទៅអាជ្ញាធរថៃ ឱ្យចាប់ខ្លួនតាម៉ុក, នួន ជា និងសុន សេន ។ ប៉ុន្តែអាជ្ញាធរថៃ មិនបានធ្វើតាមសំណើនេះទេ ហើយតាម៉ុក, នួន ជា និងសុន សេន បានធ្វើដំណើរត្រឡប់មកអន្លង់វែងវិញដោយគ្មានឧបសគ្គ អ្វីទាំងអស់ ។
  58. ១៩៩៦ ពេលធ្វើដំណើរមកដល់ព្រំដែនថៃ ម៉ៅ (អង្គរក្សរបស់ តាម៉ុក) បានទូរស័ព្ទមកអន្លង់វែងដោយបានស្នើសុំឡានមួយ គ្រឿងមកទទួលតាម៉ុក, នួន ជា និងសុន សេន ត្រឡប់មកតំបន់កាន់កាប់វិញ ។ ជាជាងទទួលបានជំនួយ ម៉ៅ ត្រូវបាន ប៉ុល ពត បញ្ជាឱ្យទិញសាំង ដើម្បីដុតសម្លាប់មេដឹកនាំដែលជិះនៅក្នុងឡាននោះ ។ ម៉ៅ ស្គាល់តាម៉ុក តាំងពីនៅក្មេង និងបានបម្រើតាម៉ុក ស្ទើរពេញមួយជីវិតយុវវ័យ របស់គាត់ ។ ម៉ៅ បានបដិសេធមិនធ្វើតាមបញ្ជានេះទេ ។ ផ្ទុយទៅវិញ ម៉ៅ បានជួល រថយន្តមួយគ្រឿងពីថៃ ដើម្បីជូនមេដឹកនាំទាំងបីត្រឡប់មកអន្លង់វែងវិញ ។
  59. ១៩៩៦ ប៉ុល ពត បានធ្វើដំណើរមកជួបតាម៉ុក នៅពេលដែលតាម៉ុក មកផ្ទះរបស់ គាត់នៅពើយតារួន ។ មេដឹកនាំទាំងពីរបានជួបគ្នាអស់រយៈពេលដ៏យូរ និងបាន ឈ្លោះប្រកែកគ្នាខ្លាំងៗ ។ ប៉ុល ពត បានចាប់ខ្លួន និងឃុំឃាំងតាម៉ុក, នួន ជា និង សុន សេន អស់រយៈពេល៦ខែ ចាប់ពីខែតុលា ឆ្នាំ១៩៩៦ ដល់ ខែកុម្ភៈ ឆ្នាំ១៩៩៧។ តាម៉ុក បានរំឭកថា ”ត្រូវបានឃុំខ្លួនអស់រយៈពេល៦ខែ ជាមួយនួន ជា និងសុនសេន ។ យើងស្ថិតនៅក្នុងបន្ទប់ងងឹត និងមិនត្រូវបានអនុញ្ញាតឱ្យដើរទៅណាទេ ។ គិតថា ប្រហែលជាគាត់ខ្លាចធ្លាយព័ត៌មានចេញទៅក្រៅ ។ មិននឹកស្មានថា គេចង់ សម្លាប់យើងសោះ
  60. ១៩៩៦ ទោះបីជាប៉ុល ពត ឃុំឃាំងមេដឹកនាំជាន់ខ្ពស់ទាំងបីយ៉ាងស្ងៀមស្ងាត់ នៅ ក្នុងអំឡុងពេលនោះ ប៉ុល ពត មិនបានសម្លាប់មេដឹកនាំទាំងនោះទេ ដែលអាចនឹង បង្កឱ្យមានជម្លោះ ។ ផ្ទុយទៅវិញ ប៉ុល ពតបានជ្រើសរើស ការដកហូតការគាំទ្រ (ជាពិសេសពីតាម៉ុក) ដោយបានស្នើឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅអន្លង់វែង ។ ប៉ុល ពត បានស្នើថា គ្រប់មេដឹកនាំខ្មែរក្រហមដែលមានវ័យចំណាស់ទាំងអស់ ដែលរួមទាំងតាម៉ុក និងខ្លួនគាត់ផង ត្រូវចូលនិវត្តន៍ និងទុកឱកាសឱ្យអ្នកដឹកនាំ ជំនាន់ក្រោយបន្តការតស៊ូ ។ មេដឹកនាំចាស់ទាំងអស់នឹងធ្វើ ជាទីប្រឹក្សារបស់ចលនា នេះ ។ 
  61. ១៩៩៧ នៅខែកុម្ភៈ ឆ្នាំ១៩៩៧ ប៉ុល ពត បានរៀបចំមហាសន្និបាតមួយ ដែលមាន អ្នកចូលរួមប្រមាណ៤០០នាក់ ដែលភាគច្រើន គឺជាមេបញ្ជាការកងទ័ព ។ គោល បំណងនៃមហាសន្និបាតនេះ គឺការពិភាក្សាអំពីការផ្ទេរអំណាចពីមេដឹកនាំចាស់ៗ ទៅឱ្យអ្នកជំនាន់ថ្មី ។
  62. ១៩៩៧ ការផ្ទេរអំណាចនឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ។ បេក្ខជនចំនួន១០រូបបានឈរឈ្មោះសម្រាប់ការបោះឆ្នោត ផ្ទេរអំណាចនេះ ដែលរួមមាន សូ សារឿន, មៀច សាន, ខឹម ងុន, ញាន, ហឿន និងខន ។ មៀច- សាន ដែលជាមេបញ្ជាការស្និទ្ធនឹងប៉ុល ពត ទទួលបានសំឡេងគាំទ្រច្រើនជាងគេ។ ទោះជាយ៉ាងនេះក្តី សាន បានសម្រេចចិត្តមិនប្រកួតប្រជែងជាមួយសារឿន ដែល ជាអតីតមេបញ្ជាការរបស់គាត់ និងដែលបានចូលបម្រើ បដិវត្តន៍មុនគាត់ ។ មេដឹកនាំ ជាន់ខ្ពស់ខ្មែរក្រហម បានពិភាក្សាគ្នា និងបានសម្រេចថា សូ សារឿន គឺជាមេដឹកនាំ ជំនាន់ថ្មីរបស់ចលនាខ្មែរក្រហម ។ ប៉ុន្តែ តាម៉ុក ចង់ឱ្យខឹម ងុន (ឬសមមិត្ត៤២) ដែល ជាមេបញ្ជាការស្និទ្ធនឹងគាត់ធ្វើជាមេដឹកនាំវិញ ។
  63. ១៩៩៧ បន្ទាប់ពីការបោះឆ្នោតនៅក្នុងមហាសន្និបាតរួចមក ប៉ុល ពត បានបង្កើត គណៈកម្មាធិការមួយដែលមានសមាជិក ១០នាក់ ។ គណៈកម្មាធិការនោះមាន ឈ្មោះថា “គណៈកម្មាធិការ១៩” ដែលដឹកនាំដោយសូ សារឿន ដែលបានក្លាយទៅ ជាអគ្គមេបញ្ជាការកងទ័ពនៅតំបន់អន្លង់វែង ។ ទីបញ្ជាការរបស់សារឿន មាន ទីតាំងនៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។ សារឿន និងខឹម ងុន មិនចុះ សម្រុងនឹងគ្នាទេ ។ សារឿន មានបំណងចង់ប្រមូលផ្តុំអំណាច ដោយកម្ចាត់មេទ័ព ខ្លាំងៗ ដែលស្និទ្ធនឹងតាម៉ុក ។ មេទ័ពល្បីៗរបស់តាម៉ុក (ដូចជា ខឹម ងុន, ឡុង ទេម និងយឹម ផាន់ណា) នឹងត្រូវបានដកហូតសិទ្ធិកងទ័ព និងត្រូវបានតែងតាំងឱ្យកាន់ ការងាររដ្ឋបាលជំនួសវិញ ។
  64. ១៩៩៧ តាម៉ុក បានប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមនេះ ។ តាម៉ុក យល់ឃើញថា កិច្ចការទាំងអស់នេះ គឺជាយុទ្ធសាស្ត្ររបស់ប៉ុល ពត ក្នុងការប្រមូលផ្តុំអំណាចនៅ អន្លង់វែង ។២៤៧ នៅពេលកម្លាំងរបស់ប៉ុល ពត ត្រូវបានបញ្ជូនទៅក្នុងប្រទេសទៅ ធ្វើការតាមតំបន់ឆ្ងាយៗ កម្លាំងរបស់តាម៉ុក ភាគច្រើនឈរជើងនៅក្បែរតំបន់ អន្លង់វែង ។ ស្ថានភាពបែបនេះ អនុញ្ញាតឱ្យតាម៉ុក អាចរារាំងដំណើរការរបស់ គណៈកម្មាធិការ១៩ និងបន្តគ្រប់គ្រងអំណាចនៅអន្លង់វែង ។ បន្ទាប់ពីមហា សន្និបាត នៅខែកុម្ភៈនោះមក តាម៉ុក បានចាប់ផ្តើមធ្វើការចរចាសាជាថ្មីជាមួយ រាជរដ្ឋាភិបាល តាមរយៈគណបក្សហ្វ៊ុនស៊ិនប៉ិច ។ នៅក្នុងការចរចានេះ តាម៉ុក បានយល់ព្រមជាគោលការណ៍ថា ប៉ុល ពត នឹងមិនមានសំឡេងអ្វីទាំងអស់ នៅក្នុងកិច្ចចរចាសម្បទាននយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
  65. ១៩៩៧ ការសម្លាប់សុន សេន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន ដែលជាជនបដិវត្តន៍ដ៏យូរឆ្នាំ មួយរូបរបស់ ប៉ុល ពត ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ។២៤៨ ជាងនេះទៅទៀត សមាជិកគ្រួសារ ចំនួន១០នាក់ទៀត ដែលរួមមានយ៉ុន យ៉ាត (ប្រពន្ធរបស់សុន សេន និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ អប់រំ និងសិក្សាជាតិ) កូនស្រីពីរនាក់ ចៅប្រុស អាយុ៥ឆ្នាំម្នាក់ អ្នកបើករថយន្តម្នាក់ និងនីរសារម្នាក់ ត្រូវបានសម្លាប់ទាំងអស់ ។ ការសម្លាប់សុន សេន គឺជាព្រឹត្តិការណ៍ចុងក្រោយ មួយនៃថ្ងៃចុងក្រោយនៃចលនា ខ្មែរក្រហម នៅអន្លង់វែង ។
  66. ១៩៩៧ នៅយប់នៃការសម្លាប់សុន សេន គឺប៉ុល ពត បានសុំឱ្យមានការប្រជុំមួយជាមួយសុន សេន ។ ប៉ុន្តែសុន សេន បានបដិសេធការប្រជុំនោះ ។ យ៉ុន យ៉ាត បានប្រាប់ ទៅនីរសារថា វាយប់ជ្រៅពេកហើយសុំពន្យារពេលប្រជុំទៅព្រឹក នៃថ្ងៃបន្ទាប់វិញ ។ ២៤៩ ប៉ុល ពត បានបញ្ជាឱ្យមេទ័ពរបស់គាត់ សូ សារឿន សម្លាប់សុន សេន និងប្រពន្ធ ដែលកំពុងស្នាក់នៅក្នុងផ្ទះដែលតាម៉ុក សង់ឱ្យនៅក្បែរពើយតារួន ។ សារឿនបានដឹកនាំកម្លាំងប្រមាណពី២០ ទៅ៣០នាក់ ទៅផ្ទះសុន សេន នៅវេលា ម៉ោងប្រហែល១១យប់ ។ កងទ័ពបានស្រែកហៅសុន សេន និងប្រពន្ធ ឱ្យចេញ មកខាងក្រៅផ្ទះ ហើយបានបាញ់សម្លាប់អ្នកទាំងពីរ ។២៥០ សារឿន បានអនុវត្តន៍ លើសពីបញ្ជារបស់ប៉ុល ពត ដោយបានសម្លាប់សាច់ញាតិរបស់សុន សេន ចោល ទាំងអស់ ។២៥១ មានការជឿជាក់ថា កូនស្រីទាំងពីររបស់សុន សេន ត្រូវបានរំលោភ មុននឹងសម្លាប់ ។ ឡិ រិន អតីតកងទ័ពនៅក្នុងកងពល៩១២ បានឃើញសាកសព របស់ស្ត្រីទាំងពីរ ដែលត្រូវបានទុកចោលអាក្រាតកាយ នៅលើផ្ទាំងថ្ម ដោយនៅ ខ្លួនមានតែខោក្នុងប៉ុណ្ណោះ ។២៥២ អាក្រក់ជាងនេះទៅទៀត កងទ័ពបានបើកឡាន កិនពីលើសាកសពទាំងនោះ ដែលបណ្តាលឱ្យសាកសពប្រេះលលាដ៏ក្បាល និង បាក់ដៃ ជើងជាបំណែក ។
  67. ១៩៩៧ បន្ទាប់ពីទទួលបានដំណឹងអំពីការស្លាប់របស់សុន សេន តាម៉ុក បានធ្វើការ សន្និដ្ឋានថា ប៉ុល ពត មានបំណងចង់សម្លាប់គាត់នៅក្នុងការធ្វើបន្សុទ្ធកម្មរួម ។ តាម៉ុក ខឹងនឹងប៉ុល ពត និងសូ សារឿន យ៉ាងខ្លាំង និងបានកោះប្រជុំជាបន្ទាន់មួយ ជាមួយមេបញ្ជាការកងទ័ព នៅផ្ទះរបស់គាត់ក្បែរមាត់ទឹក ។ តាម៉ុក បានប្រាប់ទៅ មេទ័ពទាំងអស់ថា ប៉ុល ពត និងសូ សារឿន មានបំណងចង់សម្លាប់គាត់ និង ចង់ធ្វើជាស្តេចនៅអន្លង់វែង ។ តាម៉ុក បានប្រាប់មេទ័ពរបស់គាត់ឱ្យត្រៀមខ្លួនធ្វើ សង្គ្រាមជាមួយប៉ុល ពត ។
  68. ១៩៩៧ ការប្រយុទ្ធរវាងប៉ុល ពត និងតាម៉ុក ការស្លាប់របស់សុន សេន បានបង្កឱ្យមានការប៉ះទង្គិចគ្នាចំនួន៥ថ្ងៃ នៅ អន្លង់វែង ។ នៅចន្លោះពីថ្ងៃទី១០ទៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៧ កងទ័ពដែល ស្មោះត្រង់នឹងតាម៉ុក បានប៉ះទង្គិចគ្នាជាមួយកងទ័ពដែលស្មោះត្រង់នឹងប៉ុល ពត ។ នៅយប់ថ្ងៃទី៩ ខែមិថុនា តាម៉ុក បានបញ្ជាឱ្យប្រមូលផ្តុំកម្លាំងទាំងអស់ របស់គាត់ ដើម្បីវាយដណ្តើមយកសាកសព របស់សុន សេន និងក្រុមគ្រួសារ ដែល ក្រោយមករូបថតរបស់សាកសពទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ធ្វើការ ឃោសនា ។ នៅថ្ងៃទី១០ ខែមិថុនា ប្រហែលម៉ោង៧ព្រឹក តាម៉ុក និងកងកម្លាំង របស់គាត់បានផ្សព្វផ្សាយការ សម្លាប់សុន សេន ជាសាធារណៈ ដើម្បីប្រមូលការ គាំទ្រពីកងទ័ព និងប្រជាជន ។ តាម៉ុកបានប្រកាសប្រាប់ ប្រជាជនថា សុន សេន និង ក្រុមគ្រួសារទាំងអស់ត្រូវបានសម្លាប់ ។ ជាមួយនឹងរូបថតសាកសពរបស់សុន សេន ជាភ័ស្តុតាង តាម៉ុក បានអំពាវនាវដល់ប្រជាជនឱ្យចូលរួមជាមួយគាត់ ដើម្បីធ្វើការ តស៊ូប្រឆាំងនឹងប៉ុល ពត ។
  69. ១៩៩៧ តា ម៉ុក បានបញ្ជាឱ្យកងពល៩៨០ និងកងពល៩១២ ចាប់ខ្លួនប៉ុល ពត និងបក្ខពួក ។ ឡុង ទេម, សាន់ គង់, យឹម ផាន់ណា, យឹម ពែម និងម៉ុន ត្រូវបាន ចាត់តាំងឱ្យទទួលខុសត្រូវក្នុងការដឹកនាំកម្លាំងរបស់តាម៉ុក ប្រយុទ្ធជាមួយនឹងកម្លាំង របស់ប៉ុល ពត ដែលរួមមានកងពល៨០១របស់សូ សារឿន និងកងពល៩២០ របស់មៀច សាន ។ តាម៉ុក ក៏បានសុំជំនួយពីញឹក ប៊ុនឆៃ (ដែលជាមេបញ្ជាការ កងទ័ពរបស់ហ្វ៊ុនស៊ិនប៉ិច) ដែលបានដឹកជញ្ជូនគ្រឿងសព្វាវុធតាមឧទ្ធម្ភាគចក្រ ពីទីតាំងយោធានៅអូរស្មាច់ មកឱ្យកម្លាំងរបស់តាម៉ុក នៅអន្លង់វែង ។ កងទ័ព១៥ នាក់ ត្រូវបានចាត់តាំងឱ្យការពារឃ្លាំងកណ្តាលដែលជាឃ្លាំងផ្គត់ផ្គង់សម្ភារៈ សំខាន់ៗរបស់តំបន់អន្លង់វែង ។ ការងាររបស់កងទ័ពទាំងអស់នេះ គឺត្រូវប្តូរផ្តាច់ ការពារកុំឱ្យឃ្លាំងនេះ ធ្លាក់ទៅក្នុងដៃរបស់កងកម្លាំងរបស់ប៉ុល ពត ។
  70. ១៩៩៧ ឆ្លើយតបទៅនឹងការឃោសនារបស់តាម៉ុក គឺ ប៉ុល ពត បានវាយប្រហារ តាម៉ុក តាមវិទ្យុ ។ ប៉ុល ពត បានចោទប្រកាន់កងកម្លាំងរបស់តាម៉ុក ថា ក្បត់ជាតិ ។ ខៀវ សំផន ក៏បានចូលរួមនៅក្នុងជម្លោះនោះដែរ ។ នៅថ្ងៃទី១១ ខែមិថុនា ខៀវ- សំផន បានអានសេចក្តីប្រកាសរបស់ប៉ុល ពត តាមវិទ្យុ ដោយបានចោទប្រកាន់សុន សេន ថា បានក្បត់នឹងចលនា និងជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ “រដ្ឋាភិបាល អាយ៉ងយួន” នៅទីក្រុងភ្នំពេញ ។ នៅក្នុងអំឡុងពេលនៃជម្លោះ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យដើរហើរ ដោយសេរីនៅពេលយប់ទេ ។ ផ្លូវត្រូវបានបិទ នៅម៉ោង៥ឬ៦ល្ងាច ។ ប្រជាជនបាន ឃើញកងទ័ពចល័តទៅមកនៅអន្លង់វែង នៅរៀងរាល់ល្ងាច ដែលធ្វើឱ្យប្រជាជន មានការភ័យខ្លាច ។ ការប្រយុទ្ធគ្នានេះ គឺជាការវាយប្រហារយ៉ាងដំណំទៅលើ ទស្សនៈរបស់ប្រជាជន ។ នៅក្នុងន័យមួយ ភាពតានតឹងតែងតែកើតមានរវាងក្រុម ផ្សេងៗគ្នា ។ ប៉ុន្តែការប្រយុទ្ធគ្នាជាចំហបែបនេះ បានបញ្ជាក់អំពីការខ្វះសាមគ្គីភាព នៅក្នុងចលនាខ្មែរក្រហម និងបានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាជនទៅលើ មេដឹកនាំរបស់ខ្លួន ។ យ៉ក់ ហម ដែលជាកម្មករនៅរោងចក្រអារឈើរបស់តាម៉ុក បានបង្ហាញអំពីអារម្មណ៍របស់គាត់ បន្ទាប់ពីបានដឹងអំពីការសម្លាប់សុន សេន។
  71. ១៩៩៧ នៅពេលដែលខ្ញុំឃើញមេដឹកនាំខ្មែរក្រហមប្រយុទ្ធគ្នាដោយបើកចំហ បែបនេះ ខ្ញុំបានបាត់បង់ការជឿជាក់ទាំង អស់ទៅលើពួកគាត់ ។ ខ្ញុំមិនដឹងថា តើខ្ញុំ អាចបន្តធ្វើការ និងរស់នៅជាមួយគាត់បានដោយរបៀបណានោះទេ ។ ខ្ញុំយល់ ឃើញថា មធ្យោបាយតែមួយគត់ ដែលអាចទទួលបានសុភមង្គល និងសុវត្ថិភាព គឺការចុះចូលជាមួយ រដ្ឋាភិបាល ។ ការប្រយុទ្ធ ការបាញ់ និងការសម្លាប់គ្នាបង្កតែ ភាពតានតឹងតែប៉ុណ្ណោះ ។ ជឿជាក់ថា ជីវិតបែបនេះ គឺគ្មានអនាគតទេ ។ យើង រស់នៅក្នុងអង្គភាព និងកងខុសៗគ្នា ដែលកងនីមួយៗមានមេដឹកនាំម្នាក់ ។ ប៉ុន្តែ មេដឹកនាំរបស់យើងមិនចុះសម្រុងនឹងគ្នានោះទេ ។ ដូច្នេះ យើងមិនអាចរស់នៅ ជាមួយគ្នា ដោយសន្តិភាពបានទេ ។ រៀងរាល់ឆ្នាំ យើងតស៊ូជាមួយនឹងសង្គ្រាម និងបញ្ហាជាប់ជានិច្ច ។ យើងប្រយុទ្ធជាមួយរដ្ឋាភិបាល និងទទួលបញ្ជា ឱ្យដុតផ្ទះ របស់ខ្លួនឯងចោល ។ ប៉ុន្តែអ្វីដែលយើងចង់បាន គឺការវិលត្រឡប់ទៅភូមិរបស់ យើងវិញ ។ យើងមានការធុញទ្រាន់នឹងសង្គ្រាមខ្លាំងណាស់ ។ ដោយសារតែកត្តា ទាំងអស់នេះហើយ បានជាខ្ញុំយល់ឃើញថា សុភមង្គលអាចសម្រេចបានលុះត្រាតែយើងចុះចូលជាមួយរដ្ឋាភិបាល 
  72. ១៩៩៧ បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេល ៥ថ្ងៃ ប៉ុល ពត បានបញ្ជាឱ្យសូ សារឿន, មៀច សាន និងមេបញ្ជាការដែលស្មោះត្រង់នឹងខ្លួន ដទៃទៀតទម្លាក់អាវុធ ហើយ ចរចាជាមួយតាម៉ុក ។ ប៉ុល ពត មានបំណង បញ្ចុះបញ្ចូល តាម៉ុក ឱ្យបញ្ចប់ការ ប្រយុទ្ធគ្នា ដោយសារតែប៉ុល ពតយល់ឃើញថា បើនៅបន្តប្រយុទ្ធតទៅទៀត “សត្រូវនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន” ។ ជាងនេះទៅទៀត មាន ហេតុផលជាក់ស្តែងក្នុងការបញ្ចប់សង្គ្រាមនេះ ។ ទោះបី ជាប៉ុល ពត ទទួលបាន ភក្តីភាពពីមេទ័ពរបស់ខ្លួនក៏ដោយ ក៏ប៉ុល ពត ពុំមានធនធាន សេដ្ឋកិច្ចគ្រប់គ្រាន់ក្នុងការបន្តការប្រយុទ្ធតទៅទៀត បានទេ ។ សរុបមកដោយ សារតាម៉ុក គ្រប់គ្រងលើ ដង្ហើមសេដ្ឋកិច្ចទាំងអស់នៅតំបន់អន្លង់វែង ប៉ុល ពត មាន ឱកាសតិចតួចណាស់ក្នុងការទទួលបានជ័យជម្នះពីការប្រយុទ្ធនេះ ។
  73. ១៩៩៧ តាម៉ុក បានចាប់ខ្លួនសូសារឿន និងប្រពន្ធ, មៀចសាន និងកូនប្រុស មៀច សារ៉ាវុធ,ព្រមទាំងមេបញ្ជាការកងទ័ព មួយចំនួន ទៀតដូចជា ឃន, ងួន, សែន, និងខេមរា ដែលសុទ្ធតែជាអ្នកស្មោះត្រង់នឹងប៉ុល ពត ។ អ្នកទាំងនេះ ត្រូវបាន ឃុំឃាំង នៅក្នុងទ្រុងដែក ដែលមានកម្ពស់ប្រហែលមួយម៉ែត្រកន្លះ ។២៥៦ សមាជិកគ្រួសារដទៃទៀត របស់សារឿន និងសាន ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ។២៥៧ ពីរខែក្រោយមក សូ សារឿន និងប្រពន្ធ និងមៀច សាន ត្រូវបានកាត់ទោសប្រហារ ជីវិត ។ អ្នកទាំងបី ត្រូវបានកប់ទាំងរស់នៅក្នុងរណ្តៅសាកសពរួម ។
  74. ១៩៩៧ ប៉ុល ពត, ខៀវ សំផន, នួន ជា, ជួន ជឿន, ចាន់ យូរ៉ាន់, ទេព ឃុនណាល់ ព្រមទាំងទីប្រឹក្សា និងអ្នកនៅក្រោមបង្គាប់មួយចំនួនបានរត់គេចពីកងកម្លាំងរបស់ តាម៉ុក ទៅលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។ កងទ័ពមួយចំនួន ដែលបានរត់ភៀសខ្លួន និងតាមការពារប៉ុល ពត គឺជាអតីតកងទ័ព របស់តាម៉ុក ។ ដោយសារតែអស់សង្ឃឹម កងទ័ពទាំងនោះចាប់ផ្តើមរត់ចោលប៉ុល ពត ម្តងម្នាក់ៗ ។ ក្រោយមក កងទ័ពរបស់តាម៉ុក បានរកឃើញកន្លែងលាក់ខ្លួន របស់ប៉ុល ពត ។ កងទ័ពម្នាក់របស់តាម៉ុកដែលបានចូលទៅ ក្នុងរូងភ្នំ ដើម្បីចាប់ ប៉ុល ពត បានឃើញខៀវ សំផន កំពុងចម្អិនអាហារឱ្យប៉ុល ពត ។ នៅពេលដែល កងទ័ពរូបនោះដើរសំដៅទៅរកអ្នកទាំងពីរ ប៉ុល ពត និងខៀវ សំផន បានភ្ជង់ កាំភ្លើងខ្លីដាក់ ប៉ុន្តែមិនបានបាញ់ទេ ។២៥៩ ខៀវ សំផន បម្រុងនឹងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែត្រូវបានដន្លងរបស់គាត់ ដែលជាមេបញ្ជាការរបស់តាម៉ុក ឃាត់ទាន់ ។
  75. ១៩៩៧ ពេលចូលទៅដល់ក្នុងរូងភ្នំ កងទ័ពបាននិយាយទៅកាន់ប៉ុល ពត ដោយ សម្តីសុភាពរាបសារថា ”យើងសុំអញ្ជើញ អ៊ំត្រឡប់ទៅវិញ ។ តា ចង់ជួបអ៊ំ” ។ នៅទីបញ្ចប់ប៉ុល ពត ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧ ។ កងទ័ព បានសែងប៉ុល ពត នៅលើអង្រឹង ។២៦០ អ្នកដទៃទៀតដើរដោយជើងត្រឡប់មកវិញ។ ខៀវ សំផន និងនួន ជា បានយំ នៅពេលដើរតាមផ្លូវត្រឡប់មកវិញដោយសារ តែអ្នកទាំងពីរខ្លាចតាម៉ុក សម្លាប់ចោល ។ កងទ័ពបានឃុំឃាំងមេដឹកនាំជាន់ខ្ពស់ ទាំងនោះនៅឃ្លាំងកណ្តាល ។ ក្រោយមកប៉ុល ពត និងមេបញ្ជាការកងទ័ព មួយ ចំនួន ត្រូវបានបញ្ជូនទៅឃុំឃាំងនៅក្បែរច្រកព្រំដែនជាំសាង៉ាំសព្វថ្ងៃ។ ខៀវ សំផន, នួន ជា, ចាន់ យូរ៉ាន់, ជួន ជឿន, និងមេដឹកនាំផ្សេងទៀត ត្រូវបាន ដោះលែង។ ដោយ គ្មានកន្លែងត្រូវទៅឬគេចខ្លួនបាន មេដឹកនាំទាំងនេះ បានបន្តរស់នៅជាមួយ តាម៉ុក រហូតដល់សមាហរណកម្ម នៅឆ្នាំ១៩៩៨ ។
  76. ១៩៩៧ ការខិតខំប្រឹងប្រែងដំបូងរបស់តាម៉ុក ក្នុងការចរចាសន្តិភាព នៅខែកុម្ភៈ ឆ្នាំ១៩៩៧ តាម៉ុក បានចាប់ផ្តើមការចរចាជាលើកទី១ ជាមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច ។ តាម៉ុក បានទាក់ទងជាមួយហែម ប៊ុនហេង ដែលជា អភិបាលរងទី២ ខេត្តសៀមរាប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ។២៧៥ ប៉ុល ពត មិនបាន ដឹង អំពីការចរចាដោយសម្ងាត់នេះទេ ។
  77. ១៩៩៧ ការជួបប្រជុំ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ នៅភូមិរមៀតដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ពីទីរួមស្រុកអន្លង់វែង ។ ហែម- ប៊ុនហេង បានដឹកនាំក្រុមចរចាដែលមានសមាជិក ចំនួន១៥នាក់ ។ ក្រុមអ្នកចរចា របស់តាម៉ុក រួមមាន ណុប សុជាតិ, ឡុង ទេម និងខឹម ងុន ។ ឡុង ទេម និងហែម ប៊ុនហេងធ្លាប់មានទំនាក់ទំនង ជិតស្និទ្ធនឹងគ្នា ។ ប៊ុនហេង គឺជាអតីតមេបញ្ជាការ កងទ័ពរបស់ហ្វ៊ុនស៊ិនប៉ិចនៅក្នុងអំឡុងពេលនៃការតស៊ូប្រឆាំង នឹង​វៀតណាម នៅ ទសវត្សរ៍ឆ្នាំ១៩៨០ ។ ប៊ុនហេង ធ្វើការជិតស្និទ្ធជាមួយខ្មែរក្រហម នៅក្នុងក្របខ័ណ្ឌនៃរដ្ឋាភិបាល ចម្រុះកម្ពុជាប្រជាធិបតេយ្យ ។២៧៦ សុន សេន បង្ហាញជំហរ គាំទ្រចំពោះការចរចានេះ ។
  78. ១៩៩៧ ការចរចានេះមិនត្រូវបានរៀបចំឡើងតែក្នុងគោលបំណងនៃការធ្វើ សមាហរណកម្មចូលរួមជាមួយរាជរដ្ឋាភិបាល តែមួយប៉ុណ្ណោះទេ ។ ប៊ុនហេង ត្រូវបានចាត់តាំងឱ្យប្រគល់ឯកសារមួយច្បាប់ស្តីអំពីការបង្កើតរណសិរ្សរួបរួម ជាតិ២៧៧ ដែលផ្តួចផ្តើមឡើងដោយគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីបញ្ចុះបញ្ចូល ខ្មែរក្រហម នៅតំបន់អន្លង់វែង ឱ្យចូលរួមជាមួយរណសិរ្សនេះ ។
  79. ១៩៩៧ នៅទីបញ្ចប់ កិច្ចប្រជុំនេះបានបញ្ចប់ទៅនៅក្នុងគ្រោះមហន្តរាយ ។២៧៩ នៅ ពេលដែលការជួបប្រជុំកំពុងតែចាប់ផ្តើម កងទ័ពនៅក្នុងកងពល៨០១ (ជាកងពល ដែលស្មោះស្ម័គ្រនឹងប៉ុល ពត និងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូ- សារឿន) បានបាញ់រះ ដើម្បីបង្អាក់ដំណើរការប្រជុំ ។ ហែម ប៊ុនហេង ត្រូវរបួស ចំជើង និងត្រូវបានចាប់ខ្លួន ហើយបញ្ជូនមកអន្លង់វែង ។ ប៊ុនហេង បានស្លាប់ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក ។ អ្នកចរចា១០រូបផ្សេងទៀត រួមមាន ឧត្តមសេនីយ៍ភួង ប៊ុនភឹន និងឧត្តមសេនីយ៍ហង្ស សុចាន់ ដែលមកពីក្រសួង ការពារជាតិ ត្រូវបានសម្លាប់នៅនឹងកន្លែង ។ ឧទ្ធម្ភាគចក្រដែលចតនៅក្បែរកន្លែង ប្រជុំនោះ ត្រូវបានដុតកម្ទេចចោល ។ អ្នកបើកយន្តហោះ៤នាក់ ដែលរង់ចាំនៅ ទីនោះ ត្រូវបានចាប់ខ្លួន និងបញ្ជូនមកឃុំឃាំងនៅអន្លង់វែង ។
  80. ១៩៩៧ កិច្ចខិតខំប្រឹងប្រែងលើកទីពីរក្នុងការចរចា មិនយូរប៉ុន្មានបន្ទាប់ពីបរាជ័យលើកទី១ ហ្វ៊ុនស៊ិនប៉ិច និងតាម៉ុក ចាប់ផ្តើម ការចរចាជាលើកទី២ ។ ញឹក ប៊ុនឆៃ និងខាន់ សាវឿន (មេបញ្ជាការកងទ័ព ជាន់ខ្ពស់របស់ហ្វ៊ុនស៊ិនប៉ិច) ទុន ចាយ (អភិបាលខេត្តសៀមរាបរបស់ ហ្វ៊ុនស៊ិនប៉ិច) និងឡុង សារិន (លេខាធិការទី២ ប្រចាំស្ថានទូតកម្ពុជានៅទីក្រុងបាងកក របស់ ហ្វ៊ុនស៊ិនប៉ិច) គឺជាក្រុមអ្នកចរចាខាងរដ្ឋាភិបាល ។ ភាគីខ្មែរក្រហមរួមមាន តាម៉ុក, ខៀវ សំផន, ទេព ឃុនណាល់ និងឡុង ទេម ដែលបន្តធ្វើជាផ្លូវទាក់ទងចម្បង សម្រាប់ភាគីទាំងពីរ ។ ការចរចាត្រូវបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើន សប្តាហ៍ ។ ហ្វ៊ុនស៊ិនប៉ិច ទាមទារឱ្យដកប៉ុល ពត ចេញពីក្នុងក្របខ័ណ្ឌនៃការចរចា។ ក្រុមអ្នកចរចាខ្មែរក្រហម បានយល់ព្រមចំពោះការទាមទារនោះ ។ តាម៉ុក បាន ទាមទារសិទ្ធិស្វយ័តសម្រាប់តំបន់អន្លង់វែង ដែលប្រហាក់ប្រហែលទៅនឹងអ្វី ដែល ក្រុមខ្មែរក្រហម នៅប៉ៃលិន និងម៉ាឡៃ ទទួលបានដែរ ។ ជាមួយនឹងលក្ខខណ្ឌទាំង អស់នេះ ខ្មែរក្រហមនៅអន្លង់វែង នឹងយល់ព្រមរំលាយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ខ្លួន និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ។
  81. ១៩៩៧ 
  82. ផ្ទុយទៅវិញ ប៉ុល ពត ប្រឆាំងដាច់ខាតចំពោះផែនការធ្វើសមាហរណកម្ម និងព្យាយាមរារាំងការចរចានេះ ។ ក្រៅពីការការពារខ្លួនឯង ប៉ុល ពត ហាក់ដូច ជាជឿជាក់ថាការខិតខំប្រឹងប្រែងក្នុងការចរចាសន្តិភាពជាមួយ រដ្ឋាភិបាលនឹង មិនផ្តល់ជាដំណោះស្រាយផ្លែផ្កានោះទេ ។ នៅក្នុងទស្សនៈរបស់ប៉ុល ពតមធ្យោបាយទៅមុខ តែមួយគត់ គឺការបន្តការតស៊ូរហូតដល់ខ្មែរក្រហមដណ្តើម បានប្រទេសទាំងមូលមកវិញ ។
  83. ការចរចាខាងលើបានបរាជ័យដោយសារតែការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃ រវាងកងទ័ពរបស់ប៉ុល ពត និងតាម៉ុក ។ កិច្ចប្រជុំបន្ទាប់ត្រូវបានគ្រោងធ្វើ នៅថ្ងៃទី១០ ខែមិថុនា ប៉ុន្តែត្រូវបានលុបចោលទៅវិញ ដោយសារតែជម្លោះផ្ទៃក្នុង នៅក្នុងជួរខ្មែរក្រហម ។ តាម៉ុក បានសុំជំនួយពីញឹក ប៊ុនឆៃ ដើម្បីផ្តួលរំលំប៉ុល ពត និងស្តារឡើងវិញនូវអ្វីដែលតាម៉ុក ហៅថា ផែនការសម្រាប់ការចរចាសន្តិភាព និង ការផ្សះផ្សាជាតិ ។  ញឹក ប៊ុនឆៃ បានយល់ព្រមហើយបានដឹកជញ្ជូន គ្រឿងសព្វាវុធ តាមឧទ្ធម្ភាគចក្រពីបន្ទាយកងទ័ព នៅអូរស្មាច់ មកឱ្យកម្លាំងរបស់តាម៉ុក ។
  84. ១៩៩៧ តាម៉ុក បានពន្លឿនការចរចាបន្ទាប់ពី ប៉ុល ពត និងមេទ័ពជំនិតរបស់គាត់ត្រូវបានចាប់ខ្លួន។ កិច្ចព្រមព្រៀងជាមួយ ហ្វ៊ុនស៊ិនប៉ិច គ្រោងនឹងសម្រេចនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ១៩៩៧ ។កងទ័ពរបស់តាម៉ុក យល់ព្រមចុះចូលជាមួយកងទ័ពរដ្ឋាភិបាល និង គោរពច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ រដ្ឋាភិបាល ។ ជាការតបស្នងតាម៉ុកបានស្នើសុំការលើកលែងទោស ពីព្រះមហាក្សត្រ ដូចគ្នាទៅនឹងការលើកលែងទោសឱ្យអៀង សារី កាលពីឆ្នាំ១៩៩៦ដែរ ។ តាម៉ុកក៏បានស្នើសុំរក្សាទុក រចនាសម្ព័ន្ធរដ្ឋបាល និងយោធានៅអន្លង់វែង ដែលសំណើ ទាំងអស់នេះ ត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ យល់ព្រម ។
  85. ១៩៩៧ ការចរចារវាងហ្វ៊ុនស៊ិនប៉ិច និងតាម៉ុក បានបញ្ឆោះឱ្យមានជម្លោះកើតឡើងរវាងកម្លាំងដែលស្មោះត្រង់នឹងសម្តេច ក្រុមព្រះនរោត្តម រណឬទ្ធិ ដែលជានាយក រដ្ឋមន្ត្រីទី១ និងកម្លាំងដែលស្មោះត្រង់នឹងសម្តេចហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ទី២ ។២៨២ នៅថ្ងៃទី៥-៦ ខែកក្កដា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទីក្រុងភ្នំពេញ ។ នៅទីបំផុតសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ត្រូវបានទម្លាក់ចេញពីអំណាច ។ មន្ត្រី រដ្ឋាភិបាលជាន់ខ្ពស់ និងសមាជិកសភាជាច្រើនរបស់ហ្វ៊ុនស៊ិនប៉ិច បានរត់ភៀសខ្លួន ទៅបរទេស ។ មន្ត្រី និងមេទ័ពរបស់ហ្វ៊ុនស៊ិនប៉ិច ជាច្រើន ត្រូវបានសម្លាប់ដោយ គ្មានការជំនុំជម្រះ ។ កម្លាំងបរាជ័យរបស់ហ្វ៊ុនស៊ិនប៉ិច បានរត់គេចខ្លួន និង ប្រមូលផ្តុំកងទ័ពឡើងវិញនៅតាមព្រំដែនថៃ ។ ឧត្តមសេនីយ៍ញឹក ប៊ុនឆៃ បានរត់ ទៅអន្លង់វែង និងស្នើសុំជំនួយ ពីតាម៉ុក ។
  86. ១៩៩៧ 
  87. ព្រឹត្តិការណ៍ខែកក្កដា ឆ្នាំ១៩៩៧ បានធ្វើឱ្យតាម៉ុក ជឿជាក់ថា កម្លាំង សេសសល់របស់ខ្មែរក្រហម មិនអាចធ្វើការជាមួយរដ្ឋាភិបាលរបស់សម្តេចហ៊ុន សែន បានទៀតទេ ហើយការបន្តការតស៊ូប្រដាប់អាវុធ គឺជាជម្រើសតែមួយគត់ ។ មេបញ្ជាការកងទ័ពរបស់តាម៉ុក មួយចំនួន បានខកចិត្តចំពោះការយល់ឃើញបែប នេះ និងបានចាប់ផ្តើមការចរចា ដើម្បីសន្តិភាពជាលើកទីបី និងជាលើកចុងក្រោយ។
  88. ទោះបីជាការចរចាជាមួយហ្វ៊ុនស៊ិនប៉ិច ត្រូវបរាជ័យ ដោយសារតែ ព្រឹត្តិការណ៍ខែកក្កដា ឆ្នាំ១៩៩៧ យ៉ាងណាក៏ដោយ ក៏តាម៉ុក បានចាប់ផ្តើមកិច្ចខិតខំ ប្រឹងប្រែងចុងក្រោយមួយ តាមរយៈការស្វែងរកការគាំទ្រពីអន្តរជាតិ ដោយបាន អញ្ជើញអ្នកសារព័ត៌មានអាមេរិកាំងមួយក្រុមមកជួបសម្ភាសន៍រយៈពេលបីម៉ោង ជាមួយគាត់, ខៀវ សំផន, នួន ជា និងចាន់ យូរ៉ាន់ នៅឯផ្ទះរបស់គាត់ក្បែរមាត់បឹង។ក្នុងនាមជាអធិរាជសង្គ្រាមនៅតំបន់អន្លង់វែង តាម៉ុក បានរៀបចំអ្វីៗទាំងអស់ ដែលទាក់ទងទៅនឹងការសម្ភាសន៍នោះ ។ ញឹក ប៊ុនឆៃ ក៏មានវត្តមាននៅ ក្នុងអំឡុងពេលសម្ភាសន៍នោះដែរ ។២៨៣ នៅពេលត្រូវបានចោទសួរថា តើចលនា របស់គាត់អាចបន្តការរស់រានមានជីវិតដោយគ្មានជំនួយបរទេសដោយរបៀបណា តាម៉ុក ឆ្លើយថា ៖យើងត្រូវតែបន្តការតស៊ូរបស់យើងនិងខិតខំធ្វើការ ។ បើមិនដូច្នោះទេយើង នឹងស្លាប់ ។ តាមពិតទៅតើយើងអាចធ្វើអ្វីបានទៀត? យើងគ្មានជម្រើសនោះទេ។
  89. ១៩៩៧ នួន ជា ដែលអង្គុយជាប់នឹងតាម៉ុក បានបន្ថែមថា៖ ប្រទេសកម្ពុជាមានគំរូផ្ទាល់ខ្លួន ។ គំរូនោះ គឺចលនារបស់ប្រជាជន ។ ហេតុដូច្នេះហើយបានជាយើងនៅតែអាចរស់ រានមានជីវិតរហូតដល់សព្វថ្ងៃនេះ ទោះបី ជាយើងមិនមានជំនួយពីបរទេសក៏ដោយ ។ យើងអាចបន្តបានដោយ សារតែ យើងមានការគាំទ្រពីប្រជាកសិករ និងប្រជាជនកម្ពុជាទូទៅ ។ នួន ជា ក៏បានរំលឹកអំពីវគ្គសិក្សានយោបាយដែលខ្លួនធ្លាប់បានបង្រៀន កម្មាភិបាល នៅក្នុងរបបខ្មែរក្រហម ។ នៅចុងបញ្ចប់នៃបទសម្ភាសន៍ តាម៉ុក បានអំពាវនាវសុំជំនួយពីសហរដ្ឋ អាមេរិក ។ មុននឹងទៅ សូមផ្តាំផ្ញើប៉ុណ្ណេះ គឺធ្វើម៉េចស្នើរដ្ឋាភិបាលអាមេរិកជួយជំរុញ និងជួយធ្វើម៉េចឱ្យប្រទេសកម្ពុជាមាន សន្តិភាព ហើយមានរដ្ឋាភិបាលជាតិមួយ ដែល មានគ្រប់ភាគីចូលរួមដោយស្មើភាពគ្មានផ្លូវណាដើរក្រៅពីនេះទេ
  90. ១៩៩៧ កិច្ចចរចាសន្តិភាព និងការផ្សះផ្សាចុងក្រោយ មេបញ្ជាការកងពល៩៨០មួយក្រុម ដែលដឹកនាំដោយយឹម ផាន់ណា, យឹម សាន, យឹម ពឹម, នួន ជ្រឿន និងលី សុន បានបន្តការចរចាចុងក្រោយ ដោយសម្ងាត់។ ជំនួសឱ្យការចរចាជាមួយហ្វ៊ុនស៊ិនប៉ិច មេបញ្ជាការទាំងនោះ បានចរចាជាមួយ សម្តេចហ៊ុន សែន ដោយមិនឱ្យដំណឹងដល់តាម៉ុក ។ ផ្នែកមួយនៃ ការជឿទុកចិត ទ្តៅលើកងកម្លាំងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសារតែមេបញ្ជាការកងពលខ្មែរក្រហមទាំងនោះធ្លាប់ មានបទពិសោធធ្វើការជាមួយ កម្លាំងរបស់សម្តេច ហ៊ុន សែន ។ នៅក្នុងអំឡុងឆ្ពោះទៅការរៀបចំការបោះឆ្នោត ឆ្នាំ១៩៩៣ យឹម ផាន់ណា និងកម្លាំងរបស់ខ្លួន ធ្លាប់ធ្វើការជិតស្និទ្ធជាមួយមន្ត្រី រដ្ឋាភិបាលរបស់អតីត រដ្ឋកម្ពុជា ។ មេទ័ពខ្មែរក្រហមទាំងនេះ បានបង្កើតទំនាក់ទំនង ល្អជាមួយរដ្ឋាភិបាល ដែលទំនាក់ទំនងនេះ បានជួយសម្រួលដល់ការផ្តួចផ្តើមការចរចាសាជាថ្មី ដើម្បីធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមទាំងអស់នៅ អន្លង់វែង ។
  91. ១៩៩៧ ផាន់ណា ក៏ជាបុគ្គលមួយរូបដែលមានឥទ្ធិពលនៅក្នុងជួរខ្មែរក្រហម ។ គាត់ទទួលបានការគាំទ្រស្ទើរតែទាំងស្រុង ពីកម្លាំងនៅក្នុងកងពល៩៨០ ។ នៅ ពេលរៀបផ្តាច់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល គាត់បានអះអាងថា គាត់អាច ប្រមូលបានយ៉ាងតិច៦០ភាគរយ នៃកម្លាំងកងទ័ព និងប្រជាជននៅអន្លង់វែង។២៨៦ អ្នកដែលចូលរួមជាមួយគាត់ ដទៃទៀតរួមមាន យឹម ពឹម និងកែ ពក ដែលជាអតីត មេបញ្ជាការកងពល៤១៧ និងមេបញ្ជាការកងទ័ពមួយ ចំនួនទៀត ។ អ្នកទាំងអស់ បានជួបជុំគ្នានៅផ្ទះរបស់យឹម ពឹម ដើម្បីពិភាក្សាអំពីផែនការលម្អិតចុងក្រោយ ដើម្បីដាក់សំណើទៅរាជរដ្ឋាភិបាលរបស់សម្តេចហ៊ុន សែន ។
  92. ១៩៩៧ យឹម ផាន់ណា បានដឹកនាំក្រុមចរចាទៅចូលរួមប្រជុំនៅទីក្រុងភ្នំពេញ ។ នៅក្នុងពេលប្រជុំ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា៖ ខ្ញុំខ្លួនឯងក៏ជាអតីតកម្មាភិបាលខ្មែរក្រហមដែរ ប៉ុន្តែខ្ញុំបានចូលជាមួយរដ្ឋាភិបាលមុនអ្នកទាំងអស់គ្នា ។ ខ្ញុំមិនមែនជាអ្នកបង្កើតសង្គ្រាមទេ ។ យឹម ផាន់ណា ឯងក៏មិនមានលទ្ធភាពបង្កើតសង្គ្រាមដែរ ។ ពួកគេ (មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម) ជាអ្នកបង្កើតសង្គ្រាម ហើយបានទម្លាក់វាមកលើយើង ។ យើងជាអ្នករងគ្រោះ ដោយសារតែពួកគេ ។ ដូច្នេះ ខ្ញុំសូមសំណូមពរសូមឈប់វាយគ្នា និងងាកមកធ្វើការ ជាមួយគ្នា ដើម្បីការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិ ។
  93. ១៩៩៧ មេបញ្ជាការកងទ័ពខ្មែរក្រហម មានការរំភើបជាមួយនឹងចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយបានស្នើសុំលក្ខខណ្ឌបីចំណុចជាថ្នូរនឹងការ ផ្តាច់ខ្លួន ៖ (១) សិទ្ធិក្នុងការរស់នៅជាប្រជាជនសាមញ្ញ (២) សិទ្ធិក្នុងការកាន់កាប់ កម្មសិទ្ធិឯកជន និងសិទ្ធិក្នុងការគ្រប់គ្រងកិច្ចការរដ្ឋបាលនៅក្នុងតំបន់ និង(៣) សិទ្ធិក្នុងការទទួលបានតួនាទីក្នុងជួររដ្ឋាភិបាលនៅក្នុងតំបន់ដែលខ្លួនធ្លាប់គ្រប់គ្រង។ សម្តេចហ៊ុន សែន បានយល់ព្រមតាមសំណើទាំងអស់នេះ ។
  94. ១៩៩៧ អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​មួយ​រូប​ គឺ​សុន សេន​ និង​ ​ក្រុម​គ្រួសារ​ រួម​ទាំង​នារសារ​ ​និង​អ្នក​បើក​បរ​ថយន្ត​ទាំង​អស់​ចំនួន​១១​នាក់​ ​ត្រូវបាន​ប្រហារ​ជីវិត​ជា​មួយ​គ្នា ​នៅ​ខែ​មិថុនា​ឆ្នាំ​១៩៩៧​ ក្នុង​ស្រុក​អន្លង់​វែង​នេះ។​ ​ការ​សម្លាប់​ផ្តាច់ផ្តិល​ពូជ​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​សកម្មភាព​ចុង​ក្រោយ​របស់​ចលនា​ខ្មែរក្រហម។​ ​ក្រោយ​ការ​សម្លាប់​សុន សេន​ ​ជម្លោះ​រវាង​តាម៉ុក​ និង​ប៉ុល ពត​ បាន​កើត​ឡើង​រហូត​ដល់​ ​ប៉ុល ពត​ ត្រូវ​បាន​កម្លាំង​ទ័ព​ និង​ប្រជាជន​សាមញ្ញ​ស្មោះត្រង់​នឹង​តាម៉ុក បង្កើត​តុលាការ​មហាជន​កាត់​ទោស​ ​ប៉ុល ពត​ ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​សម្លាប់​សុន សេន​ ​និង​ប៉ុនប៉ង​សម្លាប់​តាម៉ុក​ ​និង​ការ​បំផ្លាញ​កិច្ច​ខិត​ខំ​ផ្សះ​ផ្សាជាតិ​នានា។​ ​មក​ដល់​ឆ្នាំ​១៩៩៨​ កម្លាំង​សេស​សល់​របស់​ខ្មែរក្រហម​បាន​ធ្វើ​សមាហរណ​កម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ហើយ​ក៏​ជា​ទី​បញ្ចប់​នៃ​ចលនា​ខ្មែរក្រហម។​
  95. ១៩៩៧ តាម៉ុក ដឹកនាំកម្លាំងទ័ព សហការណ៍ជាមួយ ទ័ព FUNCINPEC វាយលុកចូលទីក្រុងភ្នំពេញ ថ្ងៃទី ៧ កក្កដា ១៩៩៧
  96. ១៩៩៨ ក្រោយការចរចាជាមួយសម្តេចហ៊ុន សែន យឹម ផាន់ណា និងសហការី របស់ខ្លួនបានរៀបចំផែនការផ្តាច់ខ្លួន ចេញពីតាម៉ុក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ១៩៩៨ ។ ផាន់ណា បានបញ្ជូនក្រុមមួយឱ្យទៅរៀបចំផែនការនេះជាមួយ នៅ សំ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ។ ដើម្បីធានាការទុកចិត្តពី រដ្ឋាភិបាល ទៅលើកិច្ចព្រមព្រៀងនេះ ផាន់ណា បានបញ្ជូនប្រពន្ធ និងកូនរបស់ខ្លួន ឱ្យទៅរស់នៅខេត្តសៀមរាប ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល មុនពេលផ្តាច់ខ្លួន។ ប៉ុន្តែផែនការផ្តាច់ខ្លួននេះ ត្រូវបានបែកធ្លាយទៅដល់តាម៉ុក ដែលបានរៀបចំ កម្លាំងរបស់ខ្លួន ដើម្បីវាយបង្ក្រាបក្រុមអ្នកផ្តាច់ខ្លួន ។
  97. ១៩៩៨ ការប្រយុទ្ធរវាងក្រុមផ្តាច់ខ្លួន និងកម្លាំងស្មោះត្រង់នឹងតាម៉ុក បានផ្ទុះឡើង នៅថ្ងៃទី២៤ ខែមីនា បីថ្ងៃមុនការអនុវត្តផែនការផ្តាច់ខ្លួន ។ រដ្ឋាភិបាលបានផ្តល់ គ្រឿងសព្វាវុធដល់កងទ័ពខ្មែរក្រហមផ្តាច់ខ្លួន ប៉ុន្តែរដ្ឋាភិបាលមិនបានបញ្ជូនកម្លាំង របស់ខ្លួនទៅអន្លង់វែងទេ ។
  98. ១៩៩៨ កងកម្លាំងរដ្ឋាភិបាលចូលទៅត្រឹមតំបន់ព្រៃស្អាកតែប៉ុណ្ណោះ ។ កងទ័ព នៅក្នុងកងពល៩៨០ បានវាយចូលទីប្រជុំជនអន្លង់វែង ដើម្បីផ្តល់ឱកាសឱ្យ ប្រជាជនដទៃទៀតអាចចូលរួមនៅក្នុងការផ្តាច់ខ្លួនបាន ។ ប្រជាជនជាច្រើនបានរត់ ភៀសខ្លួនទៅតំបន់អូរបៃតាប់ ។ កងពលរបស់ផាន់ណា ទទួលបានការគាំទ្រពី កងពល៤១៧របស់ កែ ពកនិងកងពល៨០១ដែលមេបញ្ជាការកងពលសូ សារឿន ត្រូវបានតាម៉ុក សម្លាប់កាលពីប៉ុន្មានខែមុន ។ កងពល៩១២ គឺជាកងពលដែល តាម៉ុក ជឿទុកចិត្ត ។ កងពលនេះ ដឹកនាំដោយគណៈកងពលចំនួន បីរូបដែលរួម មាន ហេង, សាន់ គង់ និងទុយ ប៊ុនរ៉េត ។
  99. ១៩៩៨ នៅពេលដែលស្នូរកាំភ្លើងបានផ្ទុះឡើង ប្រជាជនភាគច្រើននៅក្នុងតំបន់ នោះ បាននាំគ្នារត់គេចខ្លួន ។ ដូចដែលប្រជាជនមួយរូបបានពណ៌នា ប្រជាជននៅពេល នោះហាក់ដូចជា “ត្រីកំពុងពុលទឹក” ។ ដោយសារតែការចរចាត្រូវបានធ្វើឡើង ដោយសម្ងាត់ ប្រជាជនភាគច្រើនមិនបានដឹងអំពីផែនការផ្តាច់ខ្លួននោះទេ ។ ក្រោយ មកប្រជាជនបានដឹងអំពីផែនការផ្តាច់ខ្លួននេះតាមរយៈការនិយាយតៗគ្នាពីភូមិមួយ ទៅភូមិមួយទៀត ដែលចាប់ផ្តើមពីក្រុមគ្រួសារកងទ័ពផ្តាច់ខ្លួន ។ប្រជាជនភាគច្រើន មិនដឹងថា គួររត់ទៅណាឬចុះចូលជាមួយភាគីណានោះទេ ។
  100. ១៩៩៨ ប្រជាជននាំគ្នារត់ទៅទិសដៅពីរផ្សេងគ្នាអាស្រ័យទៅនឹងទីតាំងដែលខ្លួន រស់នៅ ។ ប្រជាជនមួយចំនួនបានរត់ឡើងលើភ្នំដងរែកទៅកាន់ជំរំភូណយ នៅក្នុងទឹកដីថៃជាមួយតាម៉ុក ហើយមួយចំនួនទៀតរត់ទៅអូរបៃតាប់នៅ ឃុំស្រែណូយ (ប្រហែល៥០គីឡូម៉ែត្រ ពីស្រុកអន្លង់វែង) ជាមួយកម្លាំងផ្តាច់ ខ្លួនដែលដឹកនាំដោយមេបញ្ជាការនៅក្នុង កងពល៩៨០ ។ ដុំ ឈុននី ដែលជា មេបញ្ជាការកងទ័ពមួយរូបទៀតនៅក្នុងកងពល៩៨០និងដែលកំពុងធ្វើការនៅ ស្រុកស្ទោងខេត្តកំពង់ធំបានដឹកនាំកងទ័ពរបស់ខ្លួនមក ចុះចូលជាមួយក្រុមផ្តាច់ខ្លួន នៅអូរបៃតាប់។ប្រជាជនស៊ីវិល និងកងទ័ពប្រហែល៨ពាន់នាក់ បានរត់ទៅអូរបៃតាប់ និងបានរស់នៅទីនោះ រហូតដល់ខែកក្កដា ឆ្នាំ១៩៩៨ ។ ក្រោយមកប្រជាជនមួយ ចំនួនបានវិលត្រឡប់មកអន្លង់វែងវិញ ។ ប៉ុន្ដែនៅពេលត្រឡប់មកដល់វិញ ទ្រព្យសម្បត្ដិរបស់ខ្លួនជាច្រើនត្រូវបានកងទ័ពខ្មែរក្រហមគ្នាឯង ដែលមកដល់មុន រឹបអូសយកទៅអស់ ។
  101. ១៩៩៨ ជំរំភូណយ នៅក្នុងអំឡុងពេលនៃការវាយប្រហារគ្នាឯង រវាងក្រុមផ្ដាច់ខ្លួន និង កម្លាំងរបស់តាម៉ុក នៅក្នុងខែមីនា ឆ្នាំ១៩៩៨ តាម៉ុក បានដឹកនាំកងទ័ព និងប្រជាជន របស់គាត់រត់ភៀសខ្លួនទៅកាន់ជំរំភូណយ នៅក្នុងខេត្ដស៊ីសាកេត ប្រទេសថៃ ហើយ រស់នៅទីនោះរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ។ នៅទីនោះ ប្រជាជនរស់នៅក្រោមការ ឧបត្ថម្ភរបស់គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ ដែលបានផ្ដល់កន្លែង ស្នាក់នៅ និងម្ហូបអាហារ ។
  102. ១៩៩៨ តា ម៉ុក បាននាំមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងអស់ទៅជាមួយគាត់ ។ ប៉ុល ពត, នួន ជា, ខៀវ សំផន, ចាន់ យូរ៉ាន់, ទេព ឃុនណាល់, ម៉ក់ បេន, ពេជ ប៊ុនរ៉េត, អ៊ិន សុភាព និងកោរ ប៊ុនហេង បានធ្វើដំណើរឆ្លងទៅដីថៃជាមួយ តាម៉ុក ។ តាម៉ុក ក៏បានយកឧបករណ៌ផ្សាយវិទ្យុ និងក្រុមវិទ្យុទៅជាមួយខ្លួន ដែល អាចអនុញ្ញាត ឲតាម៉ុក វាយប្រហារក្រុមផ្ដាច់ខ្លួនថា ជា “ជនក្បត់ជាតិ” ។ តាម៉ុក សច្ចាថា នឹងសម្លាប់ ជនផ្ដាច់ខ្លួនទាំងអស់នោះចោល ។
  103. ១៩៩៨ ទោះបីជាតាម៉ុក សច្ចាថា នឹងតស៊ូប្រឆាំងរាជរដ្ឋាភិបាលរហូតដល់ទីបពា្ចប់ ក៏ដោយ ក៏កម្មាភិបាល ដែលគាត់ជឿទុកចិត្ដភាគច្រើន មិនបានមើលឃើញសេចក្ដី សង្ឃឹមអ្វីទាំងអស់ ។ កម្មាភិបាលរបស់តាម៉ុក បានស្នើឲគាត់ឈប់សម្រាក និង អនុញ្ញាតឲ្យខ្លួនទៅចរចាជាមួយរាជរដ្ឋាភិបាល ។ តាម៉ុក បានយល់ព្រម ហើយ បានផ្ទេរការទទួលខុសត្រូវផ្នែកនយោបាយទៅឲ្យ ខៀវ សំផន និងការទទួលខុសត្រូវ ផ្នែកយោធាទៅឲមេបញ្ជាការជំនិតរបស់គាត់ ខឹម ងុន ។
  104. ១៩៩៨ ការប្រយុទ្ធគ្នារវាងកងទ័ពរបស់ តាម៉ុក និងក្រុមផ្ដាច់ខ្លួន បានបន្ដទៅអស់ រយៈពេលជាច្រើនខែ ។ តាម៉ុក មានកងទ័ពនៅក្នុងដៃប្រហែល២ពាន់នាក់ តែប៉ុណ្ណោះ ទោះបីជាខឹម ងុន បានអះអាងថា ខ្លួនគ្រប់គ្រងកងទ័ពជាង៥ពាន់នាក់ និងប្រជាជនជាងមួយម៉ឺន៥ពាន់នាក់ក៏ដោយ ។ នៅថ្ងៃទី២ ខែមេសា កងទ័ពរបស់ តាម៉ុក វាយដណ្ដើមកាន់កាប់បានអន្លង់វែងវិញ ប៉ុន្ដែមិនយូរប៉ុន្មានកងទ័ពរបស់ តាម៉ុក ត្រូវបានបណ្ដេញចេញពីអន្លង់វែងវិញ ដោយកងកម្លាំងរួមរវាងកងទ័ព ខ្មែរក្រហមផ្ដាច់ខ្លួន និងកងយោធពលខេមរភូមិន្ទ ។ នៅពាក់កណ្ដាលខែមេសា កងទ័ពខ្មែរក្រហមផ្ដាច់ខ្លួន និងកងយោធពលខេមរភូមិន្ទ វាយកាន់កាប់បានឃុំ ស្រះឈូក ដែលជាមូលដ្ឋានយោធាសំខាន់មួយទៀតរបស់តាម៉ុក ។ កងទ័ពរបស់ តាម៉ុក បានដកថយទៅភ្នំ២០០ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ខាង ជើងទីរួមស្រុកអន្លង់វែង ។
  105. ១៩៩៨ ជាងនេះទៅទៀត កងទ័ពរបស់តាម៉ុក មួយចំនួនដែលបដិសេធមិនចុះចូល ជាមួយរាជរដ្ឋាភិបាល តាមរយៈគណបក្សប្រជាជនកម្ពុជា បានចុះចូលជាមួយកម្លាំង របស់ញឹក ប៊ុនឆៃ នៅក្បែរច្រកព្រំដែនអូរស្មាច់ ។ នៅពេលនោះហើយដែល ប៉ុល ពត បានស្លាប់ ។ ទោះបីជាការស្លាប់របស់ប៉ុល ពត នៅមានភាពស្រពេចស្រពិលក្ដី ប៉ុល ពត ទំនងជាស្លាប់ដោយសារជំងឺគាំងបេះដូង ក្នុងអំឡុងពេលដែល កងកម្លាំងខ្មែរក្រហមដកថយពីអន្លង់វែង ។ ខណៈពេលដែលកងយោធពល ខេមរភូមិន្ទ កាន់តែវាយចូលមកមុខអ្នកមើលថែ ប៉ុល ពត មិនអាចផ្គត់ផ្គង់ខ្យល់ អុកស៊ីហ្សែន និងថ្នាំគ្រប់គ្រាន់ឲប៉ុល ពត ។ ប៉ុល ពត បានស្លាប់នៅលើគ្រែដេក របស់គាត់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ដោយមានប្រពន្ធវ័យក្មេង និងកូនស្រី នៅក្បែរខ្លួន ។ ពីរថ្ងៃក្រោយមក សាកសពរបស់ ប៉ុល ពត ត្រូវបានដុតជាមួយនឹង សំបកកង់ឡាន ។
  106. ១៩៩៨ បានភៀសខ្លួនចូលទៅក្នុងទឹកដី ថៃ ។ មេកងពល របស់ កងទ័ពប៉ុល ពត ផ្ទាល់សំខាន់ ៥ នាក់ត្រូវបាន ដាក់ក្នុងទ្រុងដែក រួចដុតទាំងរស់ ចំណែកប៉ុលពត ស្លាប់ ថ្ងៃទី ១៥ មេសា ១៩៩៨
  107. ១៩៩៨ កម្លាំងរបស់តាម៉ុក កាន់តែចុះខ្សោយទៅ នៅពេលដែលខ្លួនចាញ់ការ ប្រយុទ្ធ នៅក្នុងសមរភូមិភ្នំ២០០ នៅថ្ងៃទី៤ ខែឧសភា ។ ជាលទ្ធផលកងទ័ពរបស់ តាម៉ុក បានផ្លាស់ទៅក្បាលអន្សោង ដែលជាទីបញ្ជាការរបស់ប៉ុល ពត ។ នៅពេល ដែល ស្ថានការណ៌កាន់តែតានតឹងឡើង ប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ តាម៉ុក បានឆ្លងដែនទៅខេត្ដស៊ីសាកេត ប្រទេសថៃ តាំងពីថ្ងៃទី១ខែឧសភា ។ ប្រជាជន បានយករថយន្ដដឹកទំនិញរទេះគោ ទោចក្រយាន ត្រាក់ទ័រចូកដី និងរថយន្ដតូច ធ្វើជាមធ្យោបាយទៅកាន់ប្រទេសថៃ ។ ប្រជាជនបានយកឧបករណ៌ផ្ទះបាយ សម្លៀកបំពាក់ និងស្បៀងអាហារយ៉ាងច្រើនតាមតែអាចយកទៅតាមខ្លួនបាន ។
  108. ១៩៩៨ ចុងបពា្ចប់នៃចលនាខ្មែរក្រហម កិច្ចចរចាជាសម្ងាត់រវាងរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ដែលនៅ សេសសល់ ត្រូវបានធ្វើឡើងនៅលើប្រាសាទព្រះវិហារ និងនៅទីក្រុងបាងកក ។ ប្រធានក្រុមចរចារបស់តាម៉ុក រួមមាន ខឹម ងុន, នួន នៅ និងទេព ឃុនណាល់ ។ យឹម ផាន់ណា និងយឹម ពឹម រួមទាំងមេបញ្ជាការកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត ដែលរួមទាំងឯកឧត្ដមទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង នាយឧត្ដមសេនីយ៌មាស សុភា តំណាងឲភាគីរាជរដ្ឋាភិបាល ។២៩០ ការចរចានេះ ទទួលបរាជ័យជាច្រើនលើកច្រើនសា ដោយសារកម្លាំងរបស់តាម៉ុក ទាមទារ ស្វ័យភាពលើតំបន់អន្លង់វែង ជាថ្នូរនឹងការចុះចូល ។ ការទាមទារនេះ ត្រូវបានភាគី រាជរដ្ឋាភិបាលច្រានចោល ។
  109. ១៩៩៨ ចន្លោះពីខែឧសភាដល់ខែវិច្ឆិកា ឆ្នាំ១៩៩៨ កម្លាំងរបស់ខ្មែរក្រហម សេសសល់កាន់តែចុះខ្សោយទៅ និងបានបាត់បង់ស្មារតីតស៊ូ ។ កងទ័ពជាច្រើនបាន រត់ចូលជាមួយរាជរដ្ឋាភិបាលតាមរយៈគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ។ កងទ័ពមួយចំនួនទៀត ដែលមិនចង់ចូលជាមួយរាជរដ្ឋាភិបាល បានរត់ទៅប៉ៃលិន និងម៉ាឡៃ ។ មេដឹកនាំជាន់ខ្ពស់មួយចំនួនដូចជា ចាន់ យូរ៉ាន់, ជួន ជឿន, អ៊ិន សុភាព, កោរ ប៊ុនហេងនិងម៉ក់ បេន បានចុះចូលជាមួយរាជ រដ្ឋាភិបាល កម្ពុជា នៅខែមិថុនា ។ អ្នកទាំងអស់នោះបានទៅរស់នៅប៉ៃលិន ។
  110. ១៩៩៨ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៨ ភាគីទាំងសងខាងនៃជម្លោះបានឈាន ដល់ការព្រមព្រៀងគ្នា ដែលជាវគ្គបពា្ចប់នៃការផ្ដាច់ខ្លួន និងការរំលាយកងទ័ព ខ្មែរក្រហមសេសសល់ជាស្ថាពរ ដែលបានតស៊ូប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈ ពេលជិត២៨ឆ្នាំ ។ តាម៉ុកយល់ព្រមចុះចាញ់ និងអនុញ្ញាតឲកងទ័ព និង ប្រជាជនទាំងអស់ចុះពីលើភ្នំ ។ ខឹម ងុន ក៏បានយល់ព្រមចុះចូលជាមួយរាជរដ្ឋាភិបាល ។ តាម៉ុក លែងមានមធ្យោបាយអ្វីក្នុងការផ្គត់ផ្គង់អ្នកនៅក្រោមបង្គាប់ របស់ខ្លួនទៀតហើយ ។ តាម៉ុក ក៏បានមើលឃើញអំពីបំណងប្រាថ្នារបស់ប្រជាជន សម្រាប់សន្ដិភាព និងភាពគ្មានន័យ នៃការបន្ដធ្វើសង្គ្រាម ។ ជាថ្នូរនឹងការចុះចូល រាជរដ្ឋាភិបាលសន្យាធានាសន្ដិសុខ និងសុខុមាលភាពរបស់ប្រជាជនទាំងអស់នៅជំរំភូណយ ។
  111. ១៩៩៨ ជាងនេះទៅទៀត អតីតកងទ័ពខ្មែរក្រហម និងប្រជាជនស៊ីវិលទាំងអស់នឹងត្រូវបានទទួលស្គាល់ជាប្រជាជន កម្ពុជាស្របច្បាប់ និងមានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្ដិ និងកាន់មុខតំណែងរដ្ឋបាលទាំងអស់នៅតំបន់អន្លង់វែង ។ អតីតមេបញ្ជា ការកងទ័ពខ្មែរក្រហម និងអ្នកដឹកនាំស៊ីវិលជាច្រើន ត្រូវបានតែងតាំងឲ្យ ទទួលមុខ តំណែងដឹកនាំនៅក្នុងរដ្ឋបាល នគរបាល និងយោធានៅក្នុងតំបន់នេះ ។ អ្នកទាំង ឡាយណា ដែលមានចំណេះដឹងតិចតួចឬសុខភាពខ្សោយ ហើយមិនអាចកាន់មុខ តំណែងធំៗត្រូវបានតែងតាំងជាទីប្រឹក្សា នៅតាមក្រសួងនានារបស់រដ្ឋាភិបាល ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ។ យឹម ពឹម ត្រូវបានតែងតាំង ជាឧត្ដមសេនីយ៌ផ្កាយពីរ និងជាមេបញ្ជាការកងពលលេខ៨ ។ យឹម សាន ត្រូវបាន តែងតាំងជាអភិបាលទី១ នៃស្រុកអន្លង់វែង ។ យឹម ផាន់ណា ត្រូវបាន តែងតាំងជា មេបញ្ជាការរង នៃយផធភូមិភាគទី៤ ។ខៀវ សំផន និងនួន ជា បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៨ និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែននៅឯគេហដ្ឋានរបស់សម្តេច នៅក្រុងតាខ្មៅ ។ ខៀវ សំផន និង នួន ជា ត្រូវបានអនុញ្ញាតឱ្យរស់នៅដោយសេរី នៅប៉ៃលិន រហូតដល់ថ្ងៃដែល អ្នកទាំងពីរត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៩ ខែវិច្ឆិកា និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ។
  112. ១៩៩៩ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៩៩ ពិធីសមាហរណកម្មផ្លូវការ ត្រូវបានប្រារឰ ធ្វើឡើងនៅស្រុកអន្លង់វែង ក្រោមអធិបតីភាពរបស់សហរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមទៀ បាញ់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សេរីរ័ត្ន ។ កងទ័ពខ្មែរក្រហមជិត ២.០០០នាក់ បានប្តូរឯកសណ្ឋានបែបយោធាចិន មកជាឯកសណ្ឋានរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងពិធីនោះ ។ ពិធីនេះ សម្គាល់ទំព័រចុងក្រោយនៃការផ្តាច់ខ្លួនរបស់ខ្មែរក្រហម ។
  113. ១៩៩៩ តា ម៉ុក ត្រូវបានចាប់ខ្លួន ខែ មិថុនា ១៩៩៩។ ១៩៩៩ តាម៉ុក ត្រូវបានចាប់ខ្លួន ដោយកងទ័ពរាជរដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩ ហើយដាក់ក្នុងមន្ទីរឃុំឃាំង 
  114. ១៩៩៩ ថ្ងៃចុងក្រោយរបស់តាម៉ុក ពីដំបូងតាម៉ុក ត្រូវបានឃុំឃាំងនៅក្នុងផ្ទះនៅពើយតារួន ។ រាជរដ្ឋាភិបាលបានឧបត្ថម្ភការរស់នៅរបស់គាត់ នៅអន្លង់វែង អស់ជាច្រើនខែ ។ តាម៉ុក ត្រូវបាន ឱ្យសារភាពនូវឧក្រិដ្ឋកម្មទាំងឡាយដែលខ្លួនបានប្រព្រឹត្ត ។ ប៉ុន្តែតាម៉ុក តែងតែ ឆ្លើយថា ”តើឱ្យខ្ញុំសារភាពរបៀបណា? បើមានរឿងរ៉ាវជាច្រើនដែលត្រូវនិយាយ។ ឱ្យពេលបីឆ្នាំក៏និយាយមិនអស់ដែរ ។ សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំត្រូវ បានចាប់ខ្លួនហើយ” ។២៩៤ តាម៉ុក គឺជាមេដឹកនាំខ្មែរក្រហមចុងក្រោយ ដែល បដិសេធមិនព្រមចុះចាញ់រដ្ឋាភិបាល ។២៩៥ នៅទីបញ្ចប់ តាម៉ុក ត្រូវបានប្រកាសជា ផ្លូវការថា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៩៩ នៅអន្លង់វែង និងត្រូវ បានបញ្ជូនទៅមន្ទីរឃុំឃាំងយោធានៅទីក្រុងភ្នំពេញ ។ 
  115. ១៩៩៩  នាខែមីនា ឆ្នាំ១៩៩៩ តាម៉ុក ត្រូវបានចាប់ខ្លួនដោយកងទ័ពរាជរដ្ឋាភិបាលកម្ពុជា នៅក្បែរព្រំដែនកម្ពុជា-ថៃ ហើយបានយកគាត់មកដាក់នៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធា។ ដោយចាស់វ័យជរាផង សុខភាពក៏ទន់ខ្សោយផង ជាពិសេសទទួលរងបញ្ហាជំងឺផ្លូវដង្ហើមផង តាម៉ុក បានស្លាប់នៅក្នុងមន្ទីរពេទ្យយោធាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ក្នុងជន្មាយុ៨០ឆ្នាំ។ សពរបស់គាត់ ត្រូវបានអនុញាតអោយនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកអន្លង់វែង ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ភាគខាងកើតខេត្តឧត្តរមានជ័យ ដែលជាមូលដ្ឋានរឹងចុងក្រោយរបស់អតីតមេដឹកនាំកងទ័ពខ្មែរក្រហមរូបនេះ។
  116. ២០០៦ ហើយគាត់បានស្លាប់ដោយសារជំងឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦៕
  117. ២០០៦ តាម៉ុក រស់នៅភ្នំពេញ អស់រយៈពេល៧ឆ្នាំមុនពេលស្លាប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ដោយសារ សម្ពាធឈាមឡើងខ្លាំង និងរោគរបេង នៅក្នុងអាយុ៨០ឆ្នាំ ។ សពរបស់តាម៉ុក ត្រូវបានដឹកត្រឡប់មកស្រុកអន្លង់វែងវិញ ហើយពិធីបុណ្យសពដ៏ធំមួយត្រូវបាន ប្រារឰយ៉ាងអធិកអធម ដោយមានការចូលរួមយ៉ាងច្រើនពីអតីតអ្នកដែល ស្មោះត្រង់នឹងគាត់ ។ សូម្បីតែពាណិជ្ជករជនជាតិថៃ ក៏មកចូលរួមបុណ្យសព របស់គាត់ដែរ ។២៩៦ ចេតិយដ៏ធំមួយរបស់តាម៉ុក ត្រូវបានកសាងឡើងនៅក្នុងវត្ត ស្រះឈូក ។
  118. ២០១៤ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចាប់​ដំណើរ​ការ​តាំងពី​ឆ្នាំ​ ២០១៤។​ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទី​បញ្ជាការ​ប្រយុទ្ធ​ចុង​ក្រោយ​របស់​តាម៉ុក​ ដែល​ស្ថិត​លើ​ខ្នង​ភ្នំ​ដងរែក​ជាប់​ព្រំ​ប្រទល់​កម្ពុជា​ថៃ។​ ​កិច្ច​ការ​សំខាន់ៗ​របស់​មជ្ឈ​មណ្ឌលនេះ​គឺ​ការ​ផ្តល់​ឱកាស​ស្រាវ​ជ្រាវ​ដល់​អ្នក​ដែល​ចង់​យល់​ដឹង​អំពី​ប្រវត្តិសម័យ​ ប៉ុល ពត​ ឬ​ខ្មែរក្រហម​ និង​អភិរក្ស​តំបន់​ប្រវត្តិ​សាស្ត្រ​ចំនួន​១៤​ កន្លែង​ក្នុង​ស្រុក​អន្លង់វែង​ ដែល​រួមមាន​ កន្លែង​ដុត​ខ្មោច​ ប៉ុល ពត​ ផ្ទះ​តាម៉ុក​ និង​បឹង​អន្លង់វែង​ជាដើម។​ ​ការិយាល័យ​ធ្វើ​ការ​របស់​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​ក៏ស្ថិត​ក្នុង​តំបន់​ប្រវត្តិ​សាស្ត្រ​នេះផង​ដែរ។​
  119. ២០១៦  ប្រវត្តិ​សង្ខេប​របស់​លោក ប៉ែន សុវណ្ណ រំលឹកថា លោក​បញ្ជាក់​ថា ក្រុម​ឥស្សរៈ​ដែល​លោក​ចូល​រួម​នោះ គឺ​ជា​ក្រុម​របស់​តា ម៉ុក ដែល​លោក​ស្គាល់​ឈ្មោះ​ផ្សេង​ទៀត​ថា ឈិត ជឿន អ៊ុង ជឿន និង ឯក ជឿន។ លោក​បាន​ធ្លាប់​ជា​ធ្វើ​ការងារ​ចម្រុះ និង​ជា​អង្គរក្ស​របស់​តា ម៉ុក ពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣។
  120. ២០១៨ កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៨ ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​អបអរ​សាទរ​សន្តិភាព​ខួប​ទី​២០​ដែល​ជា​ការ​ដាក់​ចេញ​នូវ ​«នយោបាយ​ឈ្នះឈ្នះ»​ របស់​លោក​នាយក​រដ្ឋមន្រ្ តី​ហ៊ុន សែន​ក្នុង​ការ​បញ្ចប់​សង្រ្គាម​នៅ​កម្ពុជា​គឺ​ការ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​អន្លង់​វែង។​




No comments:

Post a Comment