គណបក្សខ្មែរឈប់ក្រគណបក្សខ្មែរឈប់ក្រ Anti-Poverty Party គឺជាគណបក្សនយោបាយមួយដែលបានចូលរួមក្នុងការបោះឆ្នោតសកល អាណត្តិទី៥ ឆ្នាំ២០១៣។
បោះឆ្នោត ២០១៣ គណបក្សខ្មែរឈប់ក្រ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០០៧ ហើយបានទទួលសច្ចានុមតិពីរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០០៧។ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សនេះគឺ លោក ក្រវ៉ាញ ដារ៉ន។
គោលការណ៍កំពូលនៃគណបក្សគឺបំបាត់ភាពក្រីក្រ និង កសាងឡើងវិញនូវភ័ព្វវាសនាដ៏ត្រឹមត្រូវជូនកម្ពុជា រួមទាំងនាំមកនូវជីវិតថ្លៃថ្នូរ សុវត្ថិភាព យុត្តិធម៌ សន្តិភាព សមភាព និងសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរគ្រប់រូប។ រាល់កិច្ចការនឹងត្រូវបានអនុវត្តដើម្បីនាំឱ្យយើងឈានទៅដល់ទិសដៅ នោះក្នុងពេលដ៏ខ្លីខាងមុខ។
៦ ) គណបក្សខ្មែរឈប់ក្រ (គខឈក)
លោកក្រវ៉ាញ ដារ៉ន គឺជាប្រធាន«គណបក្សខ្មែឈប់ក្រ»ដែលជាគណបក្សមួយបានចាប់បដិសន្ធិនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០០៧។
លោក ក្រវ៉ាញ ដារ៉ន មានដើមកំណើតនៅស្រុកក្រគ ខេត្តពោធិ៍សាត់។ មេបក្សដែលមានវ័យ៥៩ឆ្នាំរូបនេះបានបញ្ចប់ការសិក្សាថ្នាក់សេវាកម្មមនុស្សជាតិនិងសង្គមកិច្ចពីសហរដ្ឋអាមេរិក។
លោកបានបម្រើការងារដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងតួរនាទីជាបុគ្គលិកការងារសង្គមកិច្ចអស់រយៈពេល២៥ឆ្នាំហើយ។
មេបក្សរូបនេះមិនធ្លាប់មានមហិច្ឆតាចូលប្រឡូកក្នុងឆាកនយោបាយដើម្បីបានតំណែងធំដុំអ្វីឡើយក្នុងពេលកន្លងមកប៉ុន្តែកត្តាសង្គមកម្ពុជាបានបង្ខំចិត្តឱ្យលោកត្រូវតែចូលរួមដោយខានមិនបាន។ លោកក្រវ៉ាញ ដារ៉នបានបញ្ជាក់ពីមូលហេតុនៃការចូលនយោបាយនេះថា៖
«តាមពិតទៅខ្ញុំជា អ្នកមនុស្សធម៌សុទ្ធសាធ ខ្ញុំអត់ចូលចិត្តនយោបាយទេព្រោះអីខ្ញុំក៏មិនមែនជាអ្នកនយោបាយដែរប៉ុន្តែដោយសារតែការទុក្ខសោករបស់ខ្មែរកាន់តែខ្លាំងទៅៗ។ ខ្ញុំមានបង្កើតNGOsច្រើនសម្រាប់ជួយខ្មែរប៉ុន្តែដឹកថ្នាំពេទ្យថ្នាំអីមករដ្ឋាភិបាលគេពុករលួយទារលុយនេះលុយនោះច្រើនពេកទៅខ្ញុំហ្នឹងក៏ធុញថប់ក្នុងជីវិតមិនដឹងធ្វើយ៉ាងម៉េចមានតែរៀបចំសាកល្បងធ្វើអ្នកនយោបាយព្រោះខ្ញុំអត់ឃើញអ្នកនយោបាយណាមួយដែលជាគំរូខ្ញុំបានទេ។ អញ្ចឹងបានខ្ញុំសម្រេចចិត្តថាធ្វើនយោបាយខ្លួនឯងតែម្តង។ ខ្ញុំអត់មានស្ថិតក្រោមនយោបាយរបស់អ្នកណាទាំងអស់»។
ការស្អប់អំពើពុករលួយបានចាក់ឬសជ្រៅក្នុងផ្នត់គំនិតរបស់លោកក្រវ៉ាញ ដារ៉នហើយលោកបានទប់ចិត្តមិនបានក្នុងសម័យសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់ នល់ ដោយលោកបានដឹកនាំការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលម្នាក់ដែលពុករលួយនិងគាបសង្កត់ប្រជាពលរដ្ឋ។
គណបក្សខ្មែរឈប់ក្រ មានគោលនយោបាយខុសពីគេក្នុងរឿងអន្តោប្រវេសន៍វៀតណាម។ លោកក្រវ៉ាញ ដារ៉ន បញ្ជាក់ថារដ្ឋាភិបាលរបស់លោកនឹងរៀបចំឱ្យជនភៀសខ្លួនវៀតណាមចេញពីប្រទេសខ្មែរទៅតាំងទីលំនៅនៅប្រទេសទីបី។
គណបក្សខ្មែរឈប់ក្រមានលេខរៀងទី៦លើសន្លឹកឆ្នោត។

No comments:
Post a Comment