ឯកសារពាក់ព័ន្ធប្រទេសថៃ រួមមាន៖
- 👉ប្រវត្តិសាស្រ្តប្រទេសថៃ និង សៀម
- 👉ភូមិសាស្រ្តនយោបាយថៃ និង សៀម
- 👉បញ្ជីចលនាបះបោរ នៅប្រទេស ថៃ
- 👉 ភូមិសាស្រ្តនយោបាយ ថៃ
- 👉 ឈូង សមុទ្រ ថៃ
- 👉 ប្រវត្តិសាស្រ្ត ថៃ vs សៀម
- 👉 កម្ពុជា រាម តារាសាគរ (ព្រំដែនថៃ)
- 👉 ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ BRI
- 👉 បញ្ជី ចលនាបេះបោរនៅ ថៃ
- 👉 កងទ័ពជើងគោក ភូមិន្ទថៃ
- 👉 កងទ័ពជើងទឹក ភូមិន្ទថៃ
- 👉 កងទ័ពជើងអាកាស ភូមិន្ទថៃ
គំនូសបំព្រួញ គណបក្ស កាន់អំណាច ដឹកនាំរដ្ឋាភិបាល នៅប្រទេសថៃ
ស្ថានការណ៍ ក្នុងប្រទេស សៀម ពេលនោះ មាន ៣ រដ្ឋាភិបាល ឬ ៣ អាណាចក្រផ្សេងគ្នា គឺ៖ អាណាចក្រសៀម ដឹកនាំដោយជនជាតិ សៀម ( អាយុធ្យា), ទី ២ គឺ អាណាចក្រ ចិន ដឹកនាំដោយ ជនជាតិ ចិន ឬ ឡានណា ឬ ព្រះចៅ ឬ ព្រះតាបង ដែលនៅជាប់ចិន។ ទី ៣ គឺជា អាណាចក្រ ថៃ ដែលមានទីតាំង នៅ សុខោន ថៃ ។
ខាងក្រោមជា ពូជ អំបូរ សាសន៍ ក្នុងប្រទេសថៃ ឆ្នាំ ២០១៦
- ជនជាតិ តៃ Tais និង ថៃ Thais (Siamese) – c. 53–57.5 million ប្រជាជនថៃ ឆ្នាំ ២០២៤ 👉 ដែលចែកចេញ ៤ ក្រុមផ្សេងៗគ្នា មានដូចជា
- ជនជាតិ ថៃភាគកណ្តាល Central Thai (Siamese) – c. 25 million ជនជាតិសៀម
- ជនជាតិ ថៃភាគ ឥសាន្ត Isan (Thai-Lao; Thai Isan; Isan Lao) – c. 18.5–20 million
- ជនជាតិ ថៃយួន Yuan(Thai Yuan; Lanna) – c. 6–7 million និង
- ជនជាតិ ថៃភាគខាងត្បូង Southern Thai (Thai Pak Tai) – c. 5.5 million
- Chinese (primarily Teochew and Hakka) – c. 6–9 million ចែកជា ០២ ក្រុម
- assimilated Sino-Thai (Luk Chin) – > 4.5 million
- non-assimilated Chinese – c. 1.4 million
- ជនជាតិ ម៉ាឡេស៊ី Malays – 2–4 million
- ជនជាតិ ខ្មែរ Khmer – > 1.2 million
- Karen – c. 1 million
- Phu Thai – 470,000
- Kuy – 400,000
- Hmong – 250,070
- Lao – 222,000
- Phuan – 200,000
- Mon – 114,500
- Lahu – 100,000
- Shan(Thai Yai)– 95,000
- Lue (Thai Lü) – 83,000
- Sô – 70,000
- Nyaw – 50,000
- Tai Ya – 50,000
- Lua – 48,000
- Lisu – 40,000
- Yao – 40,000
- Bru – 25,000
- Akha – c. 20,000
- Phai – 20,000
- Vietnamese – 17,662
- Lawa – 17,000
- Saek – 11,000
- Khmu – 10,000
- Khun(Thai Khun – 6,280
- Palaung (De'ang) – 5,000
- Cham – 4,000
- Urak Lawoi – 3,000
- Moken – c. 2,000
- Nyahkur (Nyah Kur, Chao-bon) – 1,500
- Tai Dam (Black Tai) – 700
- Chong – less than 500
- Pear – less than 500
- Sa'och – less than 500
- Mlabri – less than 400
- Mani (Negrito) – 300
- Lolo (Yi) – unknown
- Sea Gypsies – Unknown
ផែនទីជនជាតិដើម និងភូមិសាស្រ្តនយោបាយប្រទេសថៃ
បណ្តា ជនជាតិជាភាសាថៃ រួមមានដូចជា៖ ( ផែនទី ស្ថានភាព ជនជាតិនានា ២០២៣ នៅប្រទេសថៃ)
แผนที่กลุ่มชาติพันธุ์ในประเทศไทย
ไทย vs สยาม ความแตกต่าง@ชาวไท@ชาวสยาม
ផែនទីភូមិសាស្រ្តនយោបាយនិង ចលនាបះបោរនៅប្រទេសថៃ
ផែនទី ភូមិសាស្រ្តនយោបាយ ប្រទេសសៀម ឆ្នាំ ១៨០៥- ឆ្នាំ ១៩៣២
ផែនទី ភូមិសាស្រ្តនយោបាយ ប្រទេសសៀម ឆ្នាំ ១៨០៥- ឆ្នាំ ១៩៣២
ផែនទី ស្ថានការណ៍សឹក ប្រទេស សៀម ឆ្នាំ ១៩៣២
On 23 June 1939, Phibun changed the country's name from Siam to Prathet Thai (Thai: ประเทศไทย), or Thailand, said to mean "land of the free". This was a nationalist gesture: it implied the unity of all the Tai-speaking peoples, including the Lao and the Shan, but excluding the Chinese. The regime's slogan became "Thailand for the Thai."
ประเทศไทยมีกลุ่มชาติพันธุ์หลากหลายกลุ่ม โดยมีการกระจายตัวอยู่ทั่วประเทศ ซึ่งสามารถแบ่งกลุ่มชาติพันธุ์ตามการตั้งถิ่นฐานได้เป็น 4 กลุ่มหลักๆ คือ กลุ่มที่อาศัยในป่า กลุ่มที่อาศัยบนพื้นที่สูง กลุ่มที่อาศัยในที่ราบ และกลุ่มที่อาศัยตามชายฝั่งทะเล
กลุ่มชาติพันธุ์ในประเทศไทยสามารถแบ่งได้ตามลักษณะภูมิประเทศที่อยู่อาศัยดังนี้:
- กลุ่มชาติพันธุ์ที่อาศัยในป่า: เช่น มานิ, มลาบรี
- กลุ่มชาติพันธุ์ที่อาศัยบนพื้นที่สูง: เช่น กะเหรี่ยง, ม้ง, มูเซอ (ลาหู่), อาข่า, ลีซู, ไทลื้อ
- กลุ่มชาติพันธุ์ที่อาศัยในที่ราบ: เช่น ไท, ไทยวน (คนเมือง), ลาว, เขมร, มอญ, ไทยสยาม
- กลุ่มชาติพันธุ์ที่อาศัยตามชายฝั่งทะเล: เช่น มอแกน, มลายู
กลุ่มชาติพันธุ์ที่สำคัญและมีการกล่าวถึงบ่อยครั้งในประเทศไทย:
กะเหรี่ยง:
เป็นกลุ่มชาติพันธุ์ที่มีจำนวนมากที่สุดในกลุ่มชาติพันธุ์บนพื้นที่สูงในประเทศไทย
ม้ง:
เป็นอีกหนึ่งกลุ่มชาติพันธุ์ที่อาศัยอยู่บนพื้นที่สูง
มูเซอ (ลาหู่):
เป็นกลุ่มชาติพันธุ์ที่อาศัยบนพื้นที่สูงและมีการตั้งถิ่นฐานในหลายพื้นที่ของประเทศไทย
อาข่า:
เป็นกลุ่มชาติพันธุ์ที่มีความโดดเด่นในเรื่องของวัฒนธรรมและประเพณี
ลีซู:
เป็นกลุ่มชาติพันธุ์ที่มีความหลากหลายทางวัฒนธรรม
ไทลื้อ:
เป็นกลุ่มชาติพันธุ์ที่มีประวัติศาสตร์ยาวนานในประเทศไทย
มอแกน:
เป็นกลุ่มชาติพันธุ์ที่อาศัยอยู่ตามชายฝั่งทะเล
มลายู:
เป็นกลุ่มชาติพันธุ์ที่มีความหลากหลายทางวัฒนธรรมและศาสนา
ផែនទី ការបាត់បង់ទឹកដី សៀម ទៅ ប្រទេសចិន ភូមារ លាវ កម្ពុជា ម៉ាឡេស៊ី
រតនកូស៊ីន Ratanakoshin គឺជា មហាអាណាចក្រមួយធំ ប្រកួតប្រជែង ឥទ្ធិពលជាមួយ ចក្រភព ឥណ្ឌូចិនរបស់ បារាំង Indochine France នៅពេលដែល កងទ័ពសៀម បរាជ័យ ជាបន្តបន្ទាប់ជាមួយ កងទ័ពបារាំង ក្នុងសង្រ្គាម ឆ្នាំ ១៨៩៣ នោះ សៀម ត្រូវ កាត់ទឹកដី ភាគច្រើន ឲ្យ លាវ និង កម្ពុជាឡើងវិញ។ ដូច្នេះ នេះជាបរិបទ ដែលមេដឹកនាំជនជាតិ ថៃ កងទ័ពថៃ ត្រូវ ធ្វើរដ្ឋប្រហារយោធា ដណ្តើមប្រទេស យកពី ជនជាតិ សៀម និង ចិន។ ពេលបានអំណាច ពួក ថៃនេះ ចាត់ទុកជនជាតិ ចិនជា ខ្មាំង ជាសត្រូវ ដោយហាមប្រាមការធ្វើជំនួយជាមួយ ចិន និង ការបង្រៀនភាសាចិន ជាពិសេស រដ្ឋាភិបាលថៃ បានលើកទ័ពចូលទៅ វាយដល់ទឹកដី ប្រទេសចិន !។ ក្នុងន័យនេះ បានជា មានរដ្ឋប្រហារ ទំលាក់ មេដឹកនាំ ជនជាតិ ថៃ ឈ្មោះ ភិបុលសង្រ្គាម ចេញពីអំណាច បញ្ជូល និរន្ទេស ទៅ ប្រទេសជប៉ុន និងស្លាប់នៅជប៉ុន ឆ្នាំ ១៩៦៦ ក្រោយពី រដ្ឋប្រហារ ឆ្នាំ ( ១៩៤៨ និង ១៩៥៧ )
ផែនទី ស្ថានការណ៍សឹក ប្រទេស សៀម ឆ្នាំ ១៩៣២
ព្រះរាជាណាចក្រ ប៉ាតានី The Kingdom of Patani នេះដើមឡើយ ជា អាណាចក្រ ប៉ាន់ ប៉ាន់ របស់ ជនជាតិ ចិន ដែលស្ថិតក្រោមអំណាច នគរភ្នំ។ តរៀងមកទៀត បានក្លាយជា រដ្ឋចំណុះ សៀម និង ចំណុះ ម៉ាឡេស៊ី ដោយ ដូរពី សាសនាព្រះពុទ្ធ ហិណ្ឌូទៅជា ឥស្លាមដូចសព្វថ្ងៃនេះ។ លុះឆ្នាំ ១៩៤០ ដោយ ប្រទែសថៃ ចងសម្ព័ន្ធមិត្តយោធា ជាមួយជប៉ុន ទើបបានជាថៃ វាយយកទឹកដីនានា ពីបារាំង អគ្លេស ចិន ភូមារ និង ម៉ាឡេស៊ី ចូលមកជាទឹកដីថៃ។ អ្វីដែលជាការកត់សំគាល់ គឺការប្រកាសឯករាជ្យ ជា សាធារណរដ្ឋ បាតានី ដែលមាន ៧ រដ្ឋចំណុះ រឿងនេះ វាដួចជា ការបង្កើតរបប សាធារណរដ្ឋខ្មែរដែរ គឺ បំំនង មានរដ្ឋចម្ប៉ា រដ្ឋយួន រដ្ឋកម្ពុជាក្រោម រដ្ឋសៀម រដ្ឋម៉ុងតាញ៉ា ជាដើម។ ករណី ការបះបោរបំបែករដ្ឋនៅ បាតានី ឈានដល់ការធ្វើរដ្ឋប្រហារយោធា ទំលាក់ស្តេច ដូរនាយករដ្ឋមន្រ្តី និង ការធ្វើឃាដ លើក្រុមប្រឹក្សាគណរដ្ឋមន្រ្តីរបស់ បាតានី....
ផែនទី ស្ថានការណ៍សឹក ប្រទេស សៀម ឆ្នាំ ១៩៣២
ផែនទីលើគេបង្អស់នេះ គឺផែនទីប្រវត្តិសាស្រ្តសៀម ដែលស្ថិតក្រោមអាណានិគមបារាំង ដែលបង្ខំចិត្ត កាត់ដីឲ្យមកខ្មែរវិញ ជនជាតិសៀម អ្នកនយោបាយសៀម ប្រឹងលាក់ការណ៍សំងាត់នេះណាស់ ព្រោះជារឿងអាម៉ាស់បំផុត
ផែនទីលើគេបង្អស់នេះ គឺផែនទីប្រវត្តិសាស្រ្តសៀម ដែលស្ថិតក្រោមអាណានិគមបារាំង ដែលបង្ខំចិត្ត កាត់ដីឲ្យមកខ្មែរវិញ ជនជាតិសៀម អ្នកនយោបាយសៀម ប្រឹងលាក់ការណ៍សំងាត់នេះណាស់ ព្រោះជារឿងអាម៉ាស់បំផុត
ដើមកំណើតនៃពាក្យ ‹សៀម និងតៃ/ថៃ› តាមការស្រាវជ្រាវថ្មី
==========================
ราชอาณาจักรสยาม
អ្នកប្រវត្តិសាស្ដ្រជាតិបារាំងបានឲ្យដឹងថា ការស្រាវជ្រាវថ្មីរបស់លោក ហ្វែកលូស នៅតែជាជំនួយស្មារតី ដ៏មានអត្ថន័យស៊ីជម្រៅ ក្នុងការស្វែងយល់អំពីប្រភពនៃពាក្យសៀម ឬស្យាម ។ តែការដែលមិនអាចរំលងបានផងដែរនោះ គឺមតិរបស់អ្នកស្រាវជ្រាវខាងលើនេះ បានផុសចេញពីមេគំនិតធំ គឺលោក រីស្បូ ដែលជាជនជាតិបារាំង ។
វាជាការពិតណាស់ ដែលការហៅឈ្មោះតាមជាតិពិន្ធុវិទ្យា ក្នុងសង្គមមនុស្ស គឺជាបញ្ហាស្មុគស្មាញបំផុត។ ជាទូទៅប្រជាជនសុទ្ធសឹងតែមានឈ្មោះមួយ សម្រាប់តាំងអម្បូរខ្លួនឯង ហើយមួយទៀត ឬច្រើនជាងមួយ គឺមកពីអ្នកខាងក្រៅហៅ។ ដូច្នេះឈ្មោះមួយ អាចក្លាយទៅជាឈ្មោះមួយទៀតក៏បាន។
ការតាំងឈ្មោះ មានការប្រែប្រួលតាមសម័យកាល ឬទីតាំង ពោលគឺមិនមានក្រឹត្យក្រមអ្វីទេ ហើយអាចចេញពីសហគមន៍មួយទៀតហៅ ដែលជាហេតុធ្វើឲ្យសំនៀង មានការប្រែប្រួល និងកែប្រែ ហើយមានលក្ខណៈមិនប្រាកដប្រជាផង។
ដោយឡែក ជនជាតិសៀម និង តៃ ដែលជាជនជាតិថ្មីថ្មោង មកពីភូមិភាគខាងត្បូងនៃប្រទេសចិន ជាពិសេស ម្តុំខាងជើងនៃប្រទេសភូមាបច្ចុប្បន្ន ក៏មានឈ្មោះផ្ទាល់ខ្លួនរបស់គេ តាំងពីកំណកំណើតពូជសាសន៍គេ មកម្ល៉េះដែរ។
ព័ត៌មានដែលអ្នកប្រវត្តិវិទូបានប្រមូលឯកសារ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវកន្លងទៅនេះ មានជាអាទិ៍៖ ភាសាសាស្ដ្រ ប្រភពនៃពាក្យសិលាចារឹកសាស្ដ្រ.. ។ល។ ការសិក្សាអំពីវប្បធម៌ ‹សៀម› បានជួយឲ្យយល់ដឹងកាន់តែច្បាស់ អំពីប្រភពនៃពាក្យនេះនៅក្នុងឧបទ្វីបឥណ្ឌូចិន។ ការយល់ដឹងអំពីវប្បធម៌បុរាណ, ប្រវត្តិសាស្ដ្រ ក៏បានផ្ដល់នូវលទ្ធភាព ដើម្បីកែតម្រូវនូវទស្សនៈខុសមួយចំនួន ដែលធ្លាប់តែមានទិន្នន័យមិនត្រឹមត្រូវជាមូលដ្ឋានគ្រឹះ។
ជាបឋមប្រវត្តិវិទូ បានផ្ដោតចំណាប់អារម្មណ៍ជាពិសេសទៅលើ ពាក្យ៣ គឺ សៀម ស្យាំ និងស្យាម ដែលគេឃើញ កំពុងតែពេញនិយមនៅប្រទេសថៃបច្ចុប្បន្ន។ ក្រុមអ្នកស្រាវជ្រាវបានជួបប្រទះការហៅយ៉ាងដូច្នេះ ក្នុងកម្មវិធី សិក្សាក្នុងប្រទេសថៃ។ ទន្ទឹមនឹងនេះ គេក៏មិនត្រូវភ្លេចដែរថា ពាក្យជាតិពន្ធុសៀមខាងលើនេះ មានប្រភពដូចគ្នា នឹងពាក្យស្សាន ឬសាន ដែលសំដៅលើជនជាតិតៃភាគតិច នៅប្រទេសភូមា និងអាស្សាម។
តាមការវិភាគខាងលើ គេក៏បានដឹងផងដែរថា ជនជាតិសៀម ឬសាន គឺជាជនជាតិតៃ ដូចជា តៃនៅភូមា និងនៅក្នុងអាស្សាម ដែលមានទាំងពូជសាសន៍ និងទាំងផ្នែកភាសាជាមួយគ្នាក្នុងដំណាក់កាលដំបូង នៃប្រវតិ្ដសាស្ដ្រ ដែលជនជាតិនេះ មិនទាន់បានបង្កើតរដ្ឋរបស់ខ្លួននៅឡើយ។
គេក៏បានដឹងដែរថា ចាប់តាំងពីសតវត្សរ៍ទី១២ និងទី១៣ តួនាទីរបស់ស្សាម មានលក្ខណៈយ៉ាងសកម្មឡើងៗ រហូតដល់ការបង្កើតរដ្ឋឯករាជ្យរបស់ខ្លួន នៅលើអតីតទឹកដីខ្មែរ ក្រោយពីផ្សំកាត់ជាមួយខ្មែរ ប្រារព្ធប្រពៃណីទំនៀមទម្លាប់ខ្មែរ។
គួររំលឹកថា ជនជាតិចិន ហៅជនជាតិ និងប្រទេសរបស់សៀមថា ‹សៀនឡូ ឬស្សានឡូ› ដែលជាឈ្មោះនៃព្រះរាជាណាចក្រតៃដំបូងបង្អស់ នៅសុខោទ័យ។ ពាក្យនេះផ្សំផ្គុំរវាងពាក្យពីរម៉ាត់គឺ សៀន/ស្សាន និងឡូ មកពីលូ ឬ ល្វោ ឬលព្វបុរី គឺជាទីក្រុងខ្មែរ ដែលសៀមឈ្លានពានដណ្ដើមយកបាន នៅសតវត្សរ៍ទី១៤។ ឈ្មោះនេះត្រូវបានគេកត់ត្រាទុកនៅឆ្នាំ១២៩៧ ដោយអ្នកការទូតចិន ឈ្មោះ ជីវតាក្វាន់ នៃសន្ដតិវង្សយ័ន។
ក្នុងករណីនេះ យើងដឹងច្បាស់ថា ពាក្យសៀមនាសម័យទំនើបនេះ កើតចេញមកពីពាក្យ សៀន/ស្សាន យ៉ាងប្រាកដ ហើយបញ្ហានេះទាក់ទងទៅនឹងសិលាចារឹកខ្មែរ ដូចគេដឹងស្រាប់ហើយថា ពាក្យស្យាម ក៏ត្រូវបានគេឃើញតាមសិលាចារឹកខ្មែរនាសម័យបុរេអង្គរ (កុស្សាម/ស្យាំ) និងអង្គរ (ស្យាមកុក) ដែលភាគច្រើនគឺពួកគេជាទាសី ទាសា សៀម។
ក្នុងសង្គមចាម ស្ថិតក្នុងសតវត្សរ៍ទី១១ គេក៏បានឃើញវត្តមានរបស់ពាក្យស្យាមដែរ ដែលជាជនជាតិពន្ធុ ស្សាម ។
ជារួម ការស៊ើបអង្កេតបានបង្ហាញឲ្យឃើញថា ជនជាតិសៀម ឬតៃ ដែលដើមឡើយ រស់នៅម្ដុំម៉ងម៉ាវខាងជើង ឆៀងខាងកើត នៃប្រទេសភូមាបច្ចុប្បន្ន ក្នុងភូមិភាគខាងត្បូងនៃប្រទេសចិន មានទំនាក់ទំនងបន្ដិចបន្ដួចជាមួយខ្មែរ នៅរវាងសតវត្សរ៍ទី៦ និងទី១២ ក្នុងឋានៈជាអ្នកបម្រើ។ ក្នុងខណៈនោះដែរ ពួកអន្ដោប្រវេសន៍តៃទាំងនោះ ក៏បាន ក្លាយជាអ្នកបម្រើក្នុងជួរទ័ពខ្មែរ ឬគ្រាន់តែជាទ័ពស៊ីឈ្នួលរបស់ព្រះបាទសុរិយាវរ្ម័នទី២ ឬក៏អាចជាព្រះរាជាក្រោយៗមកទៀត(សំអាងតួអក្សរ បែបសម័យបាយ័ន) មុននឹងមានការបង្កើតរដ្ឋ ដំបូងគេនៅលើទឹកដីខ្មែរនៅខេត្តសុខោទ័យ និងលព្វបុរី ។
ក្រៅពីប្រទេសកម្ពុជា និងចាម្ប៉ា គេឃើញនៅមានពាក្យសៀម(ស្យាម) ក្នុងប្រទសភូមាបច្ចុប្បន្នដែរ។ ក្រៅពីប្រភពនៃពាក្យសៀម/សាន ដែលសំដៅជនជាតិតៃនេះ នៅមានបញ្ហាពាក់ព័ន្ធទៅនឹងអត្ថន័យរបស់ពាក្យនេះ ដែលគេត្រូវតែធ្វើការស្រាវជ្រាវ ដើម្បីប្រមូលនូវទិន្នន័យឲ្យបានគ្រប់គ្រាន់ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ពន្យល់។
ខាងលើនេះ ជាប្រធានបទសំខាន់ណាស់ដែលផ្ដោតលើន័យរបស់ពាក្យសៀម/ស្យាម។ មានមធ្យោបាយតែមួយ ឲ្យគេយល់ពាក្យនេះបាន គឺការពិនិត្យវចនានុក្រមសំស្ក្រឹត-បារាំងរបស់លោកនិត និង រើនូ ។ ការពិនិត្យយ៉ាងដិតដល់ បានឲ្យដឹងថា ពាក្យសៀម/ស្យាម អាចយកពីពាក្យសំស្ក្រឹត ‹ស្យាម› ដែលមានន័យថា ខ្មៅ សម្បុរសណ្ដែកបាយ ដែលជាលក្ខណៈសម្បតិ្ដមួយ។ តែនៅទីនេះ ពាក្យនេះ គឺមិនសំដៅជនជាតិមានសម្បុរខ្មៅ ដូចមនុស្សព្រៃ ដែលរស់ក្នុងតំបន់ខ្ពង់រាប និងភាគកណ្ដាលនៃប្រទេសថៃបច្ចុប្បន្នទេ។ បន្ទាប់មកពាក្យសៀម/ស្យាមនេះ ក៏ត្រូវគេហៅ ដើម្បីសំដៅជនជាតិតៃផ្ទាល់តែម្ដង ដែលបានមកតាំងលំនៅស្ថាន ក្នុងតំបន់នេះ ហើយក៏មកត្រួតត្រាខ្មែរម្ចាស់ស្រុក។
តាមពិតពាក្យសៀម/ស្យាម មិនមែនមានអត្ថន័យខ្មៅកខ្វក់ ដែលខ្មែរបានហៅកុលសម្ព័ន្ធខ្មែរ-មន ឬសៀមនោះទេ ដូចវត្តមានរបស់ពាក្យ ‹ពញ› ដែរពាក្យ សៀម/ស្យាម ម្រតាញ គឺជាគោរម្យងារ ហើយថ្មីៗនេះ រហូតដល់ដើមសតវត្សរ៍ទី២០ ខ្មែរយើងនៅខេត្តបាត់ដំបង ពួកគាត់ហៅថៃថា ‹អ្នកសៀម› ដែរ ក្នុងន័យថាមនុស្សសៀម។
តាមការស្រាវជ្រាវខាងលើ គេអាចនិយាយបានថា ពាក្យសៀម/ស្យាម ឬសៀន ក្នុងបរិបទវប្បធម៌បុរេអង្គរ មិនសំដៅជនជាតិថៃ នៃប្រទេសថៃសព្វថ្ងៃនោះទេ ពីព្រោះជនជាតិតៃមិនទាន់កាន់ឥណ្ឌូចិន ឲ្យបានក្រាស់ក្រែលនៅឡើយ។ ខុសពីសតវត្សរ៍ទី១២ ដែលពាក្យស្យាមនេះ ពិតជាសំដៅឈ្មោះជនជាតិសៀម នៅខេត្តសុខោទ័យ និងលព្វបុរីមែន។
តែទោះជាយ៉ាងណាក៏ដោយ ក៏ពាក្យសៀម/ស្យាមនេះ ពិតជាកើតចេញពីពាក្យ កូសាំពីដែរ ដែលត្រូវបានគេបំព្រួញទៅ ឃើញក្រោមរូបភាព នៃស័ព្ទស្យាម/សៀម ក្នុងភាសាខ្មែរ ស្យាម ក្នុងភាសាចាម្ប និងស្យាម/ស្សាំ ក្នុងភាសាភូមាបុរាណ គឺពាក្យនេះហើយដែលបានឲ្យកំណើត ឲ្យជាតិពន្ធុនាម ឆាន សាន ផង និងសៀម/ស្យាម ផង។
ដូច្នេះ តាមវត្តមានរបស់ពាក្យសៀម ក្នុងភូមិភាគឥណ្ឌូចិន គឺជាសញ្ញានៃការចែកចាយ ឬការជម្លៀសខ្លួនរបស់ជនជាតិតៃ ក្នុងតំបន់យ៉ាងប្រាកដ។ តាមពិតទៅ ពាក្យសៀមនេះមិនមែនកើតចេញពីសំស្ក្រឹតនោះទេ ក៏ប៉ុន្ដែពិតជាបានមកពីពាក្យ(កូ) សាំ(ពី) ឬកូសានពី ដែលជាស័ព្ទជនជាតិភូមានៃទីក្រុងអាវា និងភូមិភាគខាងជើងឆៀងខាងកើតនៃប្រទេសភូមា ហៅរដ្ឋតៃ(ពួកសាន) ដែលមានមជ្ឈមណ្ឌលដ៏ធំមួយគឺ ម៉ងម៉ាវ។ ហើយពាក្យ កូសាំពី នោះ មកត្រូវបានកត់ត្រា ក្នុងព្រះរាជពង្សាវតារ នៃសន្ដតិវង្សតាំងរបស់ចិន ពី (៦១៨-៩០៦) មកម្ល៉េះ។
ពាក្យខាងលើនេះត្រូវបានខ្ចីពីពាក្យ កៅសាម ពី ភាសាសំស្ក្រឹតនៃប្រទេសឥណ្ឌា ដែលជាឈ្មោះទីក្រុងដ៏ល្បីល្បាញមួយ ដែលព្រះពុទ្ធអង្គទ្រង់បានប្រទាននូវធម្មតាទេសនាដំបូងបង្អស់។ ដូច្នេះហើយ បានជាជនជាតិភូមាបានយកឈ្មោះនៃទីក្រុងឥណ្ឌានេះ មកតាំងរដ្ឋសាន/ ស្សាន របស់ជនជាតិតៃនៅភូមា។ ហើយពាក្យ កូសាំពី ឬកូសាមពីនេះ មានន័យថា រដ្ឋសាន/ស្សាន ទាំង ៧ក្នុងភាសាភូមា។
ដូច្នេះពាក្យសាន/ស្សាន និងស្យាម ដែលជាពាក្យបំព្រួញមានប្រភពចេញពីពាក្យកូសានពី ឬកោសាំពី សម្រាប់សម្គាល់ជនជាតិថៃ ចាប់តាំងពីសតវត្សរ៍ទី១២-១៣មក ។
ដូច្នេះសរុបសេចក្ដីមក ចំណុចសំខាន់ទាំងប៉ុន្មាន ដែលទើបតែអធិប្បាយខាងលើ គឺជាលទ្ធផលនៃការស្រាវជ្រាវថី្មរបស់លោក ហ្វែកលូស ពីដើមកំណើតនៃពាក្យសៀម ឬតៃ ដែលមិនខ្វែងគំនិតនឹងយើងឡើយ។ ប៉ុន្ដែ ដើម្បីបំពេញនូវព័ត៌មានជុំវិញបញ្ហានេះ គប្បីត្រូវជ្រាបថា ប្រជាជនសៀម ដែលរស់នៅយ៉ាងកុះករ នៅប្រទេសយៀកណាមខាងជើងសព្វថ្ងៃនេះ ត្រូវបានជនជាតិវៀត ឬយួន ហៅថា ថាយ ឬថៃ នេះ គឺជាភស្តុតាងផ្សេងមួយ ក្នុងការសម្គាល់ប្រភពនៃពាក្យសៀម ឬតៃ ដែរ។
ខាងលើនេះ គឺជាលក្ខណៈសម្គាល់ដ៏ពិសេសរបស់ប្រជាជនសៀម ឬតៃ ហើយអ្វីៗទាំងអស់សុទ្ធសឹងតែមានមូលហេតុរបស់វា។
ដូច្នេះ មិនមែនដូចអ្នកស្រាវជ្រាវខ្លះអះអាងនោះទេ ជនជាតិសៀម ឬតៃ គឺជនជាតិមួយ ធំក៏មែនពិត តែជាអន្ដោប្រវេសន៍ដែលបានដណ្ដើមទឹកដីពីជនជាតិខ្មែរដើម ចាប់តាំងពីចុងសតវត្សរ៍ទី១៣ ពោលគឺខ្មែរ និងមន ជាម្ចាស់ស្រុក ដែលស្ថិតក្នុងអម្បូរតែមួយ(ខ្មែរ-មន) ទាំងពូជសាសន៍ ទាំងភាសា ៕
-----------------------------------
ប្រភព៖ មីសែល ត្រាណេ- ថៃ សៀម ជាប្រធានបទដែលខ្មែរស្មានមិនដល ដែលខ្មែរគិតថា ជាពូជ ជាសាសន៍តែមួយ។ ថ្ងៃនេះខ្ញុំសរសេរជាថ្មីអំពី ប្រទេសថៃ ប្រទេសសៀម ដែលកាលនោះឆ្នាំ ២០០៨ ខ្មែរថា ប្រទេស ថៃ Thai-land ទើបកើតឆ្នាំ ១២០០ រឿងដីដែលមកទាមទារប្រសាទព្រះវិហារខ្មែរ? តាមពិត ខ្មែរ សៀម គឺជាអ្នកកសាងប្រសាទព្រះវិហាររួមគ្នា តែកាលនោះ សៀមប្រទេសចំណុះខ្មែរ ! មិនមែន សៀមទើបកើតទេ ក៍មិនមែន ថៃ ទើបកើតដែរ វាជារឿងដែល ពូជសៀម ពួជថៃ មានទំនាស់ក៍លើកយកព្រះវិហារ ដើម្បី ឲ្យថៃ សៀម ត្រូវគ្នាវិញ Nationalism ទស្សនៈជាតិនិយម។
- ចំនុចខ្សោយនៃការសរសេរប្រវត្តិសាស្រ្តថៃ គឺ ប្រវត្តិថៃផ្សេង ប្រវត្តិសៀមផ្សឹង ដូច្នេះពិបាកសរសេរ ខ្លាចប្រទេសជិតខាងដឹងចំណុចខ្សោយ។ អ្នកប្រវត្តិសាស្រ្តគេចាប់សរសេរឆ្នាំ ១២០០ជាង គឺ នគរ សុខនថៃ Sokhonthai (មិនមែន សុខោទ័យទេ) ដែលជាហេតុនាំ កើតមាន ប្រទេសថៃ Thai-land បើសរសេរថា សុខោនទ័យ ដូចជាគ្មានទាក់ទង Thais or Thailand.
- មុនឆ្នាំ ១២០០ គឺ សៀម និង ថៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេចខ្មែរ ! ដូច្នេះការទាមទារ ទឹកដីខ្មែរ ប្រសាទអង្គរវត្ត ប្រាសាទព្រះវិហារ ជារឿងពិបាកតាមផ្លូវច្បាប់ នេះជាហេតុផលដែល សៀម និង ថៃ លាក់ប្រវត្តិ និងសុខចិត្តប្រើប្រាស់ កំលាំងទ័ព។
- របៀបនៃការវាយបក៖ ប្រាសាទព្រះវិហារសាងសង់ឆ្នាំ ១០៥០ ដល់ ឆ្នាំ ១១៥០ សូមសួរថា កាលនោះ ថៃ និង សៀម ស្ថិតនៅចំណុនណានៃផែនទី? (សូមអាន ប្រវត្តិ ប្រសាទព្រះវិហារ)

ប្រជាជនថៃ សរុបមានជាង ៦០លាននាក់ ដែលមានជាង ១០០ ពូជសាសន៍ ៏(គិតតាមភាសា)
No comments:
Post a Comment