គណបក្សបំណងពលរដ្ឋ PPP

ក្រសួង​មហាផ្ទៃ សម្រេច​ចុះឈ្មោះ​គណបក្ស​របស់​លោក អ៊ិត សារម្យ សម្តេច ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ចុះ​ឈ្មោះ​ «គណបក្ស​បំណង​ពលរដ្ឋ (គបព)» ដែលមាន​លោក អ៊ិត សារម្យ ជាប្រធាន ក្នុង​បញ្ជី​គណបក្ស​នយោបាយ។ នេះបើ​តាម​ប្រកាស​ចុះ​ហត្ថលេខា​ដោយ​សម្តេច ស ខេង កាលពី​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ទីស្នាក់ការកណ្តាល​គណបក្ស​នេះ មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣៤ ផ្លូវលេខ​២០ បុរី​ពិភពថ្មី ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេច ស ខេង បាន​បញ្ជាក់​ថា គណបក្ស​បំណង​ពលរដ្ឋ ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជាធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។

​គួរ​រំលឹក​ថា លោក អ៊ិត សារម្យ បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​គណបក្ស​បំណង​ពលរដ្ឋ នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ​២០១៨។លោក​ អ៊ិត សារម្យ​ បានប្រឡូក​នយោបាយ តាំងពី​កម្ពុជា​រៀបចំ​ការបោះឆ្នោត​អាណត្តិ​ទីមួយ​មកម្ល៉េះ។ ដំបូង​លោក​បាន​ចូលរួម ក្នុង​ចលនា​យុវជន របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិក និង​ក្រោយមក​បាន​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ជាតិខ្មែរ ដែល​បាន​ប្តូរ​ឈ្មោះ​ជា គណបក្ស​សម រង្ស៊ី​។ លោក​ អ៊ិត សារម្យ​ បាន​បន្ត​ប្តូរ​ទ្រនំទៀត ដោយ​មក​ចូលរួម​បង្កើត​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​២០០៦​។ ប៉ុន្តែ ក្រោយ​រួម​រស់នៅ​ជាមួយគ្នា​បាន​៦​ឆ្នាំ លោក​ត្រូវបាន​បណ្តេញ​ចេញពី​គណបក្ស​នេះ នៅ​ឆ្នាំ​២០១២ ដោយសារ​ទំនាស់​ផ្ទាល់ខ្លួន​។​

គិត​មកដល់​ពេល​នេះ គណបក្ស​នយោបាយ​ដែលបាន​ចុះ​បញ្ជី​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ មាន​ចំនួន ៤២​គណបក្ស៕

ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​គណបក្ស​ថ្មី «គណបក្ស​បំណង​ពលរដ្ឋ» ភ្នំពេញ: ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ទទួល​ស្គាល់ ​«គណ​បក្ស​បំណង​ពល​រដ្ឋ»​ ដែល​មាន​លោក​ អ៊ិត​ សារ​ម្យ ​ជា​ប្រ​ធាន​គណបក្ស​ចាប់​ពី​ថ្ងៃទី ​៧​ ខែ​កុម្ភៈ​​ត​ទៅ ​ដោយ​ស្ថា​ប​និក​គណ​បក្ស​រំពឹង​ថា​ នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​នា​ពេល​ខាង​មុខ​ ប៉ុន្ដែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ការ​បង្កើត​នេះ​កើន​ចំនួ​ន​ តែ​គ្មាន​គុណភាព។

​តាម​លិខិត​ចុះ​ថ្ងៃទី​ ៧ ​ខែ​កុម្ភៈ​ ​ចុះហត្ថ​លេខា​ដោយ​លោក​ ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបាន​ឲ្​យដឹង​ថា ​«គណ​បក្ស​បំណង​ពល​រដ្ឋ»​ មាន​ទីស្នាក់​ការ​ក​ណ្តា​ល​នៅ​ផ្ទះ​លេខ ​៣៤​ ផ្លូវ​លេខ​ ២០​ បុរី​ពិភព​ថ្មី​ ភូមិ​ត្រពាំងថ្លឹង ​សង្កាត់​ចោម​ចៅ​ទី ១ ​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានី​ភ្នំពេញ។

លោក​ អ៊ិត ​សារ​ម្យ ​ស្ថាប​និក​ និង​ជា​ប្រធាន​គណ​បក្ស​នេះ​​ថ្លែង​ថា ​ការ​បង្កើត​គណ​បក្ស​ថ្មី​នេះ​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ ​ហើយ​ក្រុម​ការងារ​គណ​បក្ស​នឹង​ចុះ​ធ្វើ​សក​ម្ម​ភាព​ ដោយ​រៀប​ចំ​រច​នា​ស​ម្ព័ន្ធ​នៅ​តាម​មូល​ដ្ឋាន​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គោលនយោ​បាយ​ថ្មីៗ​ជូន​ពល​រដ្ឋ​តាម​មូល​ដ្ឋាន​ ដើម្បី​ចូលរួម​ប្រ​កួត​គ្រប់​ពេល​បោះឆ្នោត​ជាតិ​ និង​ក្រោម​ជាតិ។​

លោក​ សារ​ម្យ ​ថ្លែង​​ថា៖​ «​យើង​ដឹង​ច្បាស់​ថា ​ការ​បង្កើត​គណ​បក្ស​នយោ​បាយ​ នឹង​ទទួល​បាន​នូវ​ពាក្យ​អវិជ្ជមាន​ផ្សេងៗ​ដូច​ជា​ ការ​បំបែក​សំឡេង​ បក្ស​អាយ៉ង​ ប្រយោ​ជន៍​​ផ្ទាល់​ខ្លួន​ ឬ​ចង់​ធ្វើ​ធំ​ជា​ដើម។ ​ពាក្យ​ដែល​ជន​រួមជា​តិ​លើក​ឡើង​នេះមិន​មាន​អ្វី​ចម្លែក​ទេ ព្រោះ​វា​ជា​ការ​ពិត​មួយ​ផ្នែក​ធំ​នៃ​បរិ​បទ​នយោ​បាយ​ក្នុង​សង្គម​ខ្មែរ»។​

លោក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា​​ កាល​ពី​សប្ដាហ៍​មុន​​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​​លក្ខន្តិ​កៈ​ ​និង​បែប​បទ​បង្កើត​គណបក្ស​​ហើយ​មិន​មាន​កំហុស​ឆ្គង​អ្វី​ទេ។​

​លោក​បញ្ជាក់​ថា​៖​ «​យើង​បាន​ទទួល​ស្គាល់​គាត់​ហើយ​ ប្រហែល​កាល​ពី​អាទិត្យ​មុន​នេះ​ទេ»។​

លោក​ សំ គ​ន្ធា​មី ​នា​យក​ប្រតិ​បត្តិ​គណៈ​កម្មា​ធិ​ការ​អ​ព្យា​ក្រឹត ​និង​យុត្តិ​ធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​និក​ហ្វិ​ក​ បាន​ថ្លែង​ថា ​ការ​បង្កើត​គណ​បក្ស​ឡើង​ជា​បន្ត​បន្ទាប់​នេះ​ វា​មិន​មាន​អ្វី​ច​ម្លែក​​ទេ សម្រាប់​នយោ​បាយ​កម្ពុជា ​ព្រោះ​គេ​បាន​សង្កេត​​មើល​ជា​ច្រើន​អាណត្តិ​រួម​មក​ហើយ​ ដោយ​គណ​បក្ស​តូចៗ​ គ្រាន់​តែ​អ្នក​កំដរ​គណ​បក្ស​ធំៗ​ប៉ុ​ណ្ណោះ។

​លោក​បាន​បញ្ជាក់​ថា​៖​ «​​យើង​គិត​មើល​ កា​ល​ពី​បោះឆ្នោ​ត​អា​ណត្តិ​មុន​ហ្នឹង​មាន​ ២០ ​គណ​បក្ស​ គ្មាន​គណ​បក្ស​ណា​បាន​មួយ​អាស​នៈក្រៅ​ពី​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផង»។ ​គណ​បក្ស​ន​យោ​បាយ​ចំនួន​ ៤១​ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ៕

ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ «គណបក្សបំណងពលរដ្ឋ» ដែលមានលោក អ៊ិត សារម្យ ជាប្រធានគណបក្សចាប់ពីថ្ងៃទី៧ ខែកុម្ភៈនេះតទៅ ។

បើតាមលិខិតចុះថ្ងៃទី០៧ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា ក្រសួងយល់ព្រមទទួលស្គាល់ «គណបក្សបំណងពលរដ្ឋ» របស់លោក អ៊ិត សារម្យ ដែលមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៣៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លិខិតដដែលថា គ​ណបក្សរបស់លោក អ៊ិត សារម្យ ត្រូវធ្វើសកម្មភាពឲ្យស្របទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន និងលក្ខនិ្តកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។

ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ  មានប្រសាសន៍ថា ការបង្កើតគណបក្សថ្មីនេះ  ដើម្បីចូលរួមដោះស្រាយបញ្ហាប្រទេសជាតិ។ លោកបន្តថា ក្រោយពីក្រសួងបានទទួលស្គាល់រួចហើយ នឹងចុះធ្វើសកម្មភាព ដោយរៀបចំរចនាសម្ព័ន្ធនៅតាមដ្ឋាន។

លោកថា៖ «​គ្រាន់តែកិច្ចការងាររបស់យើង ក្រោយពីការចុះបញ្ជី យើងបំពេញបេសកម្មស្របទៅតាមច្បាប់ ស្ដីពីគណបក្សនយោបាយ ឬក៏រដ្ឋធម្មនុញ្ញខ្មែរ។ ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់យើងទៅតាមក្រុមប្រឹក្សាខេត្តក្រុង អញ្ចឹងទៅការងាររបស់យើង»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សនយោបាយ​ដែលបាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃចំនួន ៤១ គណបក្ស៕

ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិល​មិញ បាន​សម្រេច​ចុះ​ឈ្មោះ​គណបក្ស​ថ្មី​មួយ​ ដែល​បង្កើត​ឡើង​ដោយ​អតីត​សហការី​របស់ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ហៅ​កាត់​ថា​(LDP)។ គណបក្ស​ថ្មី​នេះ មាន​ឈ្មោះ​ថា «គណបក្ស​បំណង​ពលរដ្ឋ» ដែល​មាន​សមាជិក​ស្ថាបនិក គឺ​ជា​អតីត​អនុ​ប្រធាន និង​ជា​អតីត​អគ្គ​លេខា​ធិការ​របស់​គណបក្ស​LDP​។ 

លោក អោក វ៉េត អតីត​អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា មូលហេតុ​ដែល​លោក​និង​មនុស្ស​សំខាន់ៗ​មួយ​ចំនួន​ទៀត​ចាក​ចេញ​ពី​គណបក្ស​LDP ដោយ​សារ​តែ​ពួក​គេ​មិន​អាច​ទទួល​យក​បាន​នូវអ្វី​ដែល​ប្រមុខ​បក្ស លោក ខឹម វាសនា តែង​តែ​ធ្វើ​ការ«ជេរ​ប្រមាថ»។ ការ​ជេរ​ប្រមាថ​យូរៗ​ទៅ ដែល​ធ្វើ​ឲ្យ​សមាជិក​បក្ស​កាន់​តែ​ច្រើន​ នឹង​ដើរ​ចេញ​ពី​គណបក្ស​នេះ​បន្ត​ទៀត​។ នេះ​ជា​ការ​អះអាង​របស់ លោក អោក វ៉េត ដែល​បច្ចប្បន្ន​ជា​សមាជិក​ស្ថាបនិក​គណបក្ស​បំណង​ពលរដ្ឋ​។

គណបក្ស​បំណង​ពលរដ្ឋ ​ដែល​មាន លោក អ៊ិត សារម្យ នឹង​ត្រូវ​បាន​សមាជិក​​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​នៅ​ពេល​ធ្វើ​សមាជ​នា​ពេល​ខាង​មុខ​នេះ​។ នេះបើតាម លោក អោក វ៉េត។

លោក អោក វ៉េត បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​បង្កើត​គណបក្ស​បំណង​ពលរដ្ឋ​នៅ​ពេល​នេះ ក៏​ដើម្បី​ត្រៀម​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។

គណបក្ស​បំណង​ពលរដ្ឋ​នេះ គឺ​មាន​ទីស្នាក់​ការ​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅទី១​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។

គិត​ត្រឹម​ឆ្នាំ​២០១៨ មាន​គណបក្ស​នយោបាយ​ចំនួន ៣៧ ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដែល​ចំនួន​កាន់​តែ​ច្រើន​ឡើង​នេះ គឺ​បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​។

យ៉ាង​ណា​ក៏​ដោយ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពីថ្ងៃ​ទី២៩​កក្កដាឆ្នាំ​២០១៨​ កន្លង​មក គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ ​ដែល​ឈ្នះ​អសនៈ​ទាំង​១២៥​របស់​រដ្ឋសភា ខណៈ គណបក្ស​ចំនួន​១៩​ផ្សេង​ទៀត​មិន​ទទួល​បាន​សូម្បី​មួយ​អសនៈ​៕

No comments:

Post a Comment