សង្ខេបប្រវត្តិ និងការវិភាគប្រវត្តិសាស្រ្ត ដោយ្ចាស់ប្លុក Blogger ៖ លន់ លន់ មានឈាមជ័រជា ខ្មែរក្រោម/កម្ពុជាក្រោយ តែលន់លន់ប្រកាសថាខ្លួន កើតនៅព្រៃវែង។ សួរថា លន់ នល់ ជាខ្មែរ ? ជាយួន ? ឬ ជាចិន? ចម្លើយ គឺគ្រុមគ្រូសារ លន់លន់ ជាកូនកាតចិន យួន និងខ្មែរ !។ មុនឆ្នាំ ១៩៤៦ ប្រទេសកម្ពុជាស្ថិតក្រោមអំណាច បារាំង និង ជប៉ុន ដែលកម្ពុជាគ្មានឯករាជ្យ គ្មានកងទ័ពជាតិទេ មានតែនគរបាល កាលណោះ លន់ លន់ ក្លាយជាភ្នាកងារ់សម្ងាត់របស់ សម្តេច សីហនុ។ ឆ្នាំ ១៩៥៣ កម្ពុជាបានឯករាជ្យ លន់ នល់ ត្រូវបានតម្លើង បុណ្យសក្តិជាបន្តបន្ទាប់។ លន់ លន់ មានកំលាំងនគរបាល និង កំលាំងយោធាក្នុងដៃ ដែលល្មមអាចការពារ សម្តេច នរោត្តសីហនុ ពីការប៉ុនប៉ងធ្វើឃាដ ពីគ្រុម សឺនសាន ក្រុមអាមេរិក វៀតណាមខាងត្បូង ប្រទេសសៀម ។ គ្រាដែល កម្ពុជាក្រោម គ្រប់គ្រងដោយអាមេរិក និងគ្រាដែល ប្រទេសសៀមស្ថិតក្រោមអំណាចយោធាអាមេរិក/អគ្លេស ដូច្នេះ គឺមានតែកម្ពុជា ទេដែលនៅ កណ្តាល ប្រឆាំង អាមេរិក និង វៀតណាមខាងត្បូង។ អាមេរិក សៀម និង វៀតណាមខាង សហការណ័រួមគ្នា លើកបន្តុប ស្តេច ស៊ីសុវត្តិ សិរិមតៈ ជាស្តេចទៅអនាគត និងលើក លន់ លន់ ជាឧបរាជ្យ តែក្រោយរដ្ឋប្រហារជាសម្ងាត់ ឃើញថា មានកំលាំងតបតវិញខ្លាំងក្លា ដូច្នេះ គេដូរទៅជា របប សាធារណរដ្ឋ គឺ លន់ លន់ ជាប្រមុខរដ្ឋ សិរីមតៈ កាន់កាប់ទ័ព ហើយរៀបចេញជា រដ្ឋប្រហារ សិប្បនិម្មិតថ្ងៃទី ១៨ មិនា ឆ្នាំ ១៩៧០។ រដ្ឋប្រហារនេះមានគោលបំណងដេញ ទ័ពវៀតណាមខាងជើងចាកចេញពី កម្ពុជា គ្រាដែលទ័ពទាំងនោះ ចូលវាយប្រទេស វៀតណាមខាងត្បូង។ អាមេរិក និង វៀតណាមខាងត្បូងប្រើទ័ពជាង ២០ ម៉ឺននាក់ ចូលវាយ ទ័ពវៀតណាមខាងជើងតាមព្រំដែនកម្ពុជា ពេលបេសកម្មបញ្ចប់ កងទ័ពវៀតណាមខាងត្បូងប្រមាណ ៥ ម៉ឺននាក់ នៅបន្តបោះទីតាំងក្នុងទឹកដីកម្ពុជា និង ជ័ួយទ័ព លន់ លន់នៅក្នុងជួររដ្ឋាភិបាលលន់ នល់ ដដែល-- ក្នុងស្ថានភាពនេះ ដែលប្រជាជនខ្មែរអ្នកស្នេហារជាតិ មើលឃើញថា លន់ លន់ ជាជនក្បត់ជាតិ នាំយួនចូលស្រុក !និងមានការសោកស្តាយ ដែលខំជួយរបប លន់ លន់ សិរិមតៈ កន្លងមកក៍រត់ចុះចូលជាមួយ ខ្មែររំដោះរបស់ នរោត្តមសីហនុ និង ខ្មែរក្រហម របស់ ប៉ុលពត អៀងសារី ខៀវសំផន។ ពេលដែលកំលាំងប្រឆាំងខ្លាំង លន់ លន់ រត់ភៀងខ្លួនទៅ អគ្លេសជាមួយលុយជាង ២០០ លានដុល្លា បន្ទាប់មក ត្រូវចោរ ជាជនស្បែកខ្មៅ ប្លន់អស់! ចំណែក សិរិមតៈដែលនៅតស៊ូ ព្រមចុះចាញ់ ត្រូវទ័ពខ្មែរក្រហម យកទៅចាញ់ចោលនៅមុខវាំង្គ ភ្លាម នៅថ្ងៃទី ១៧ មេសា ១៩៧៥។ ចំណែក លន់ នន់ ជាប់្អន ជាមិត្តភ័ក្ររបស់ ប៉ុលពតក៍ត្រូវគេសម្លាប់ចោលដែរ-- នេះជាវាសនា គ្រួសារក្បត់ជាតិ !! អាន បន្ថែមទីនេះ
ថ្ងៃនេះខួប នៃការស្លាប់ របស់ លន់ លន់ (១៧ វិច្ឆិកា ១៩៨៥) ដើម្បីយល់ ដឹង វិភាគបានល្អ គួរគម្បី វិភាគរកថា តើ របបណា/ មេដឹកនាំណាខ្លះ ដែលស្ពប់ លន់ លន់ និង របប លន់ លន់? -- ជាចម្លើយរបស់ខ្ញុំផ្ទាល់ សត្រូវរបស់ លន់លន់ គឺរបបលោក តាសឺន សាន របប លន់ នល់ខ្លួនឯង របប សម្តេចសីហនុ របបខ្មែរក្រហម របបរដ្ឋកម្ពុជា/គណបក្សប្រជាជន និង ព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ។ តាមន័យនេះ លោកអ្នកវិភាគ ឃើញថា លន់ លន់ ជាជនស្នេហារជាតិ ស្អាតស្អំ !! ដូចជា មិនសូវស្តាប់គេឯង !!! ខិខិ
ប្រទេសកម្ពុជាមានការផ្លាស់ប្តូររបបនយោបាយជាច្រើនដូចជា៖
ពីដើមដល់មុនឆ្នាំ ១៩៤៧ ជារបបរាជាធិបតេយ្យ
- ១៩៤៧-១៩៧០ របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
- ១៩៧០-១៩៧៥ របបសាធារណរដ្ឋខ្មែរ
- ១៩៧៥-១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យ
- ១៩៧៩-១៩៩៣ របបសាធារណរដ្ឋកម្ពុជា (រដ្ឋកម្ពុជា)
- ១៩៩៣-បច្ចុប្បន្ន របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ប្រវត្តិ សេនាប្រមុខ លន់ នល់
ប្រវត្តិលោក លន់ នល់ ជីវប្រវត្តិលោក សេនាប្រមុខប្រធានាធិបតី លន់ នល់
- ១៩១៣ លោក លន់ នល់ Wikipedia (កើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣, ក្នុងខេត្តព្រៃវែង) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្ត្រីកម្ពុជា២លើក(១៩៦៦-៦៧, ១៩៦៩-៧១) និងជារដ្ឋមន្ត្រីការពារជាតិ ជាច្រើនសា។ គាត់បានដឹកនាំរដ្ឋប្រហារយោធា ទម្លាក់ព្រះអម្ចាស់ នរោត្តម សីហនុ ហើយប្រកាសតាំងខ្លួនជាប្រធានាធិបតី នៃរបបសាធារណរដ្ឋខ្មែរ ដែលទើបបង្កើតឡើង ព្រមទាំងកាន់អំណាច រហូតដល់ឆ្នាំ១៩៧៥។ គាត់ក៏ជាស្ថាបនិក និងមេដឹកនាំ នៃគណបក្សសង្គមសាធារណរដ្ឋ ជាគណបក្សដែលគង់នៅតែមួយរយៈពេលខ្លី ហើយគាត់ក៏ធ្លាប់កាន់តំណែងជា មេបញ្ជាការកងយោធពលជាតិខ្មែរ ផងដែរ។ ថ្ងៃទី១ ខែមេសា ១៩៧៥ លោកសេនាប្រមុខបានលាលែងពី តំណែងហើយបានចាកចេញទៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់មក ទៅសហរដ្ឋអាមេរិក លោកបានទទួលអនិច្ចកម្មថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥ ៕ អំពីគ្រួសារ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន, គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
- ១៩១៣ កើតនៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ១៩១៣ នៅសង្កាត់កំពង់លាវ ខែត្រ ព្រៃវែង ជាកូនលោក លន់ ហ៊ិន និង នាង ម៉ៅ នួន
- ១៩១៣ លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន, គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
- ១៩២៨ ក្រោយពីបានបញ្ចប់ការសិក្សានៅទីក្រុងភ្នំពេញរួចក៏បានបន្តការសិក្សារនៅ វិទ្យាល័យ ( ស្ហាស្សលូ ឡូបាហ៏ នៅទីក្រុង ព្រៃនគរ ពីឆ្នាំ ១៩២៨ ដល់ឆ្នាំ១៩៣៤ ) ចេញពីសិក្សាបានបន្តចូលបំរើការរដ្ឋជា ចៅក្រមក្នុងក្រសួងតុលាការដល់ឆ្នាំ១៩៣៧ ជាបាឡាត់ស្រុក ស្រុកកំពង់សៀម ខែត្រកំពង់ចាម
- ១៩២៨ បន្ទាប់ពី មានជោគជ័យក្នុងការដឹកនាំបង្ក្រាបក្រុមចោរប្លន់នៅខេត្តព្រៃវែងមក ឪពុករបស់គាត់ត្រូវបានតែងតាំងជាអភិបាលស្រុកមួយចំនួន នៅខេត្តសៀមរាប និង ខេត្តកំពង់ធំ ។ ក្រោយពីបានបញ្ចប់ការសិក្សានៅទីក្រុងភ្នំពេញ លោកបានបន្តការសិក្សារនៅវិទ្យាល័យសាសឺលូប-ឡូបា នៅទីក្រុងព្រៃនគរ ពីឆ្នាំ១៩២៨ ដល់ឆ្នាំ១៩៣៤ ។ ក្រោយបញ្ចប់ការសិក្សាបានបន្តចូលបម្រើការរដ្ឋ ជាចៅក្រមក្នុងក្រសួងតុលាការ ។
- ១៩៣៧ លន់ នល់ ជាមន្ត្រីស៊ីវិល ក្នុងសម័យ រដ្ឋាភិបាល អាណានិគម បារាំងនាឆ្នាំ ១៩៣៧ ។ គាត់បាន ក្លាយជា អ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើ ខ្លួនឱ្យក្លាយជាអ្នក ប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព របស់បារាំង ប្រឆាំងបង្ក្រាប ចលាចល ជាបន្តបន្ទាប់នៃ ការប្រឆាំង នឹងអាណា និគមបារាំង នាឆ្នាំ១៩៣៩ ។
- ១៩៤០ជាចៅហ្វាយស្រុក ស្រុកកោះសូទិន
- ១៩៤២ ជាចៅហ្វាយស្រុក ស្រុកត្បូងឃ្មុំ
- ១៩៤៤ ជានាយចលនាយុវជនខែត្រកំពង់ចាម
- ១៩៤៥ ជាភូឈួយខែត្រទី១ ត្រួតលើមុខងារមុន
- ១៩៤៥ ជាចៅហ្វាយខែត្រក្រចេះ
- ១៩៤៥ ជានាយកសន្តិសុខជាតិនៅក្រុងភ្នំពេញ
- ១៩៤៦ ជាប្រធានគណៈប្រតិភូខ្មែរអមគណៈប្រតិភូបារាំងដើម្បីទទួលខែត្របាត់ដំបងពីសៀម
- ១៩៤៦ ជាព្រះរាជប្រតិភូប្រចាំខែត្របាត់ដំបង
- ឆ្នាំ ១៩៤៦ គាត់បានក្លាយជា ចៅហ្វាយខេត្ត ក្រចេះ ។ គាត់បានក្លាយ ជាសហការី របស់សម្តេច សីហនុ ហើយនៅក្នុង អំឡុងចុង ទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម, រាជាធិបតេយ្យ ជាក្រុម នយោបាយ គាំទ្រឯករាជភាព ដែលធ្វើឲ្យ គាត់ជាប់ពាក់ព័ន្ធ នឹងរឿង នយោបាយ ប្រទេសកម្ពុជា ខ្លាំងឡើងៗ ។ គាត់បានចូល បម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់ បានដឹកនាំ ប្រតិបត្តិការ កងទ័ព ប្រឆាំងវៀតមិញ ។ បន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង គណបក្ស កំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្ស ស្តាំនិយមតូចៗ ដែលដឹកនាំ ដោយ សម សារី និង ដាប ឈួន ) បានក្លាយជា គណបក្សស្នូល របស់ គណបក្ស សង្គមរាស្ត្រនិយម របស់ សម្តេច នរោត្តម សីហនុ សម្រាប់ប្រជែង ការបោះឆ្នោត ឆ្នាំ១៩៥៥ ។
- ១៩៤៦ ជាព្រះរាជប្រតិភូប្រចាំខេត្តបាត់ដំបង ,ឆ្នាំ១៩៤៩ ទទួលខុសត្រូវខាងក្រសួងរដ្ឋសភា ។ ឆ្នាំ១៩៥២ លោកចូលបំរើកងទ័ព មានថានន្តរសក្តិជាវរសេនីយ៏ទោ(សក្តិ៤កន្លះ) ជាមេបញ្ជាការកងពលតូចលេខ ២ និងការពារសន្តិសុខ នៅខេត្តស្វយ័តនោះទាំងមូល ក្រោយពីបារាំងដកកងទ័ពចេញ ។
- ១៩៤៩ទទួលខុសត្រូវខាងក្រសួងរដ្ឋសភា
- ១៩៤៩ លោក លន់ នល់ រស់នៅរាជធានី ភ្នំពេញ ធ្វើជានាយករដ្ឋបាល មុនពេលប្តូរទៅកាន់ការងារទ័ព ជាវរសេនីយ៍ទោកងវរសេនាតូចទ័ពជើងគោក។
- ១៩៥២លោកចូលបំរើកងទ័ពជាវរសេនីយ៏ទោ បញ្ជារកងពលតូចលេខ២ និងការពារសន្តិសុខខែត្រស្វ័យតនៅះទាំងមូល ក្រោយពីបារាំងដកកងទ័ពចេញ
- ១៩៥៣ជាមេបញ្ជារការផ្នែកសឹករងខែត្របាត់ដំបង
- ឆ្នាំ ១៩៥៣ ជាមេបញ្ជារការផ្នែកសឹករងខេត្តបាត់ដំបង ,ឆ្នាំ១៩៥៥ ជានាយអគ្គសេនាធិការកងយោធពលខេមរភូមិមិន្ទ, ថ្ងៃទី៣តុលា ឆ្នាំ១៩៥៥ ដល់ថ្ងៃទី៥មករា ឆ្នាំ១៩៥៦ ជារដ្ឋមន្ត្រីការពារជាតិ, ឆ្នាំ ១៩៥៦ លោកដឹកនាំប្រតិបត្តិការសឹក កំចាត់កងទ័ពឈ្លានពានសៀម, ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៨ រដ្ឋមន្ត្រីការពារជាតិ, ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ១៩៥៩ ទេសរដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ ,ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩៥៩ ទេសរដ្ឋមន្ត្រីការពារជាតិ ,ថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៦០ ទេសរដ្ឋមន្ត្រីក្រសួងការពារជាតិ, ថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៦១ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងការពារជាតិ ។
- ១៩៥៥ជានាយអគ្គសេនាធិការកងយោធពលខេមរៈភូមិមិន្ទនិងរដ្ឋមន្រ្តីការពារជាតិ
- ១៩៥៥ លន់ នល់ ត្រូវបានតែងតាំង ជានាយសេនាធិការ កងទ័ពនៅឆ្នាំ ១៩៥៥ និង ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ផងដែរ ។ នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្តេច សីហនុ ។
- ១៩៥៥ លោក លន់ នល់ ក្លាយជានាយអគ្គសេនាធិការកងទ័ពនៅរាជធានី ភ្នំពេញ ហើយក្រោយមកក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
- ១៩៥៥ ថ្ងៃទី៣ ខែ១០ឆ្នាំ១៩៥៥ ជារដ្ឋមន្រ្តីការពារជាតិ
- ១៩៥៦ បើកកិច្ចប្រតិបត្តិការសឹកកំចាត់អាសៀម
- ១៩៥៧ បង្រ្កាបពួកប៉ះបោ ដាប ឈួន ប្រកបដោយជោគជ័យ
- ១៩៥៨ ថ្ងៃទី២១ខែ១ឆ្នាំ១៩៥៨ រដ្ឋមន្រ្តីការពារជាតិ
- ១៩៥៩ ថ្ងៃទី ១៧ ខែ២ ឆ្នាំ១៩៥៩ ទេសរដ្ឋមន្រ្តីទទួលបន្ទុកការពារជាតិ
- ១៩៥៩ ថ្ងៃទី ១៣ ខែ៦ ឆ្នាំ១៩៥៩ ទេសរដ្ឋមន្ត្រីការពារជាតិ
- ១៩៦០ ថ្ងៃទី ១៩ ខែ៤ ឆ្នាំ១៩៦០ ទេសរដ្ឋមន្រ្តីក្រសួងការពារជាតិ
- ១៩៦១ ថ្ងៃទី ២៨ ខែ១ ឆ្នាំ ១៩៦១ ទេសរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងការពារជាតិ
- ១៩៦១ ថ្ងៃទី ១៧ ខែ១១ ឆ្នាំ១៩៦១ ទេសរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងការពារជាតិ
- ១៩៦១ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងការពារជាតិ។ ថ្ងៃទី ៦ ខែតុលា ឆ្នាំ១៩៦២ ដល់ថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ១៩៦៤ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ និងកីឡា ,ថ្ងៃទី ២៥ ខែឆ្នូ ឆ្នាំ១៩៦៤ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀសប្រទេសរបស់ព្រះអង្គពីការប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។ ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៦៥ ដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៦៦ ជាឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ក្រសួងការពារជាតិ។
- ១៩៦២ ថ្ងៃទី ៦ ខែ ៨ ឆ្នាំ ១៩៦២ ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ
- ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀស ប្រទេសរបស់ ព្រះអង្គពីការ ប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
- ១៩៦៤ ថ្ងៃទី ២៥ ខែ ១២ ឆ្នាំ១៩៦៤ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ
- ១៩៦៥ ថ្ងៃទី៧ ខែ៥ ឆ្នាំ១៩៦៥ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ក្រសួងការពារជាតិនិងកីឡា
- ១៩៦៦ ថ្ងៃទី២៥ ខែ ១០ ឆ្នាំ១៩៦៦ នាយករដ្ឋមន្ត្រី
- ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយ គាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួនដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មាន ការប្រយុទ្ធ ប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
- ១៩៦៦ ព្រះបាទ នរោត្តម សីហនុ បានតែងតាំងលោក លន់ នល់ ធ្វើជានាយករដ្ឋមន្ត្រី ដែលជាតំណែងមួយតម្រូវឲ្យលោកធ្វើដំណើរទូទាំងប្រទេស ហើយព្រះអង្គក៏បានព្រះរាជទានឱកាសដល់លោក លន់ នល់ ក្នុងការកសាងបណ្តាញនៅថ្នាក់មូលដ្ឋានផងដែរ។
- ១៩៦៧ បន្ទាប់ពីរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីឆ្នាំ១៩៦៧ លោក លន់ នល់ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែព្រះបាទ សីហនុ បានហៅលោក លន់ នល់ ត្រឡប់មកកាន់តំណែងវិញ ដោយសារតែកម្ពុជាជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចនិងអំពើពុករលួយធ្ងន់ធ្ងរ។ ក្រោយមក ខណៈដែលព្រះបាទ សីហនុ កំពុងគង់នៅទីក្រុង មូស្គូ ដើម្បីពិនិត្យព្រះសុខភាពលោក លន់ នល់ បានបញ្ជាឲ្យបិទអាកាសយានដ្ឋាននិងព្រំប្រទល់នានា និងបានកោះប្រជុំសភាដើម្បីទម្លាក់ព្រះអង្គចេញពីអំណាច។
- ១៩៦៧ ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៦៦ ដល់ថ្ងៃទី៣០ ខែ៤ ឆ្នាំ ១៩៦៧ ជានាយករដ្ឋមន្ត្រី ។ នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនីស្ត ។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មានការប្រយុទ្ធ ប្រដាប់អាវុធ និងមានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនីស្តទៀតផង។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស ១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ នៅចុងឆ្នាំ១៩៦៨ លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្ត និងត្រូវបានបង្ខំឱ្យដកថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៩ ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃរដ្ឋាភិបាលស្រោចស្រង់ជាតិ ដែលរៀបចំដោយសមាជពិសេសមួយ ក្រោមអធិបតីភាពរបស់សម្ដេចសីហនុ ។
- ១៩៦៨ ថ្ងៃទី៣០ ខែ៤ ឆ្នាំ១៩៦៨ ឧបនាយករដ្ឋមន្ត្រីទី៣ និង ជារដ្ឋមន្ត្រីក្រសួងការពារការជាតិនៃរដ្ឋាភិបាលឈ្មោះ "ជោគវាសនាចុងក្រោយ"
- ១៩៦៨ ថ្ងៃទី១២ ខែ៧ ឆ្នាំ១៩៦៨ ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកការពារជាតិ
- ១៩៦៨ លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់ បានក្លាយជា នាយករដ្ឋមន្ត្រី ជាលើកទី២។
- ១៩៦៨ ថ្ងៃទី៣០ ខែ១១ ឆ្នាំ១៩៦៨ នាយករដ្ឋមន្រ្តីស្តីទី
- ១៩៦៩ ថ្ងៃទី១៤ ខែ៣ ឆ្នាំ១៩៦៩ នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃរដ្ឋាភិបាល ស្រោចស្រង់ជាតិដែលរៀបចំដោយសមាជពិសេសមួយនៅសាលាចតុមុខ
- ១៩៧០ ថ្ងៃទី១៨ ខែ៣ ឆ្នាំ១៩៧០ ជាមេបដិវត្តន៍នៃថ្ងៃប្រវត្តិសាស្ត្រ រំលំស្តេចសក្តិភូមិសីហនុ ដើម្បីស្ថាបនាសាធារណរដ្ឋខ្មែរ
- ១៩៧០ ថ្ងៃទី៨ ខែ១០ ឆ្នាំ១៩៧០ ជាអធិបតីនៃទិវាដ៏ឧឡារិកនៃការ ប្រកាសប្រទេសកម្ពុជា «សាធារណរដ្ឋខ្មែរ
- ១៩៧០ បើយោងទៅតាមព្រិត្តិការណ៍ជាតិចាប់ពីសម័យឯករាជ្យមក គេបានសង្គេតឃើញថាលោកសេនាប្រមុខ លន់ នល់ បានបូជារូបកាយនិងជីវិតដើម្បីជាតិខ្មែរជានិច្ច។ លោកពិតជានិមត្តរូបនៃជនជាតិខ្មែរសុទ្ធសាធ ដោយលោកជាពុទ្ធសាសនិកមួយរូបដ៏ឧត្តម។ ជាពិសេសទៅទៀតលោកជាមនុស្សមានអំណត់អត់ធន និងមានសណ្តានចិត្តធ៌មទូលាយ ចំពោះជាតិខ្មែរមិនរើសមុខ។ នៅគ្រប់កាលៈទេសៈ លោកតែងតែមានគំនិតបង្រួបបង្រួមជាតិខ្មែរឲ្យមូលត្រកូលមិនថាខ្មែរនៅទីណាទេ។ លោកសេនាប្រមុខពិតជាអ្នកជាតិនិយម អ្នកសាធារណះរដ្ឋនិយមដ៏ម៉ឺងម់ាត់។ ម៉្យាងទៀត លោកជាវីរបុរសរៀមច្បងនៃថ្ងៃ ១៨មិនា ១៩៧០ ព្រោះលោកជាបដិវត្តន៍រំកាយសក្តិភូមិ លោកជាមនុស្ស៩ តុលា ១៩៧០ « ថ្ងៃប្រកាសសាធារណរដ្ឋ» ។
- ១៩៧០ សរុបសេចក្តី ក្នុងចំណោមអ្នកបដិវត្តន៍ថ្ងៃទី ១៥ មិនា ១៩៧០ លោកសេនាប្រមុខ លន់ នល់ ត្រូវបានប្រចាពលរដ្ឋខ្មែរគាំទ្រយ៉ាងពេញទំហឹងដោុមកពីលោកសេនាប្រមុខជាជំហដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ និងជានិមិត្តរូបនៃឯកភាព និង សាមគ្គីជាតិខ្មែរ ដែលជាមហាកម្លាំងទប់ទល់ ចំពោះមហាសត្រូវបរទេសដែលកំពង់ឈ្លានពានសាធារណរដ្ឋខ្មែរយ៉ាងសាហាវយ៉ងឃ្នងសព្វថ្ងៃនេះ។
- ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុក ថាជាមេក្លោង ម្នាក់ ក្នុងចំណោមមនុស្ស សំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់ សម្តេច សីហនុ ពីតំណែងជា ព្រះប្រមុខរដ្ឋ។ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែព្រះសីហនុ ជាទីដែល អាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយលួចលាក់ សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ព វៀតណាមខាងជើង។
- ១៩៧០ ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យ រដ្ឋាភិបាលក្រុង ហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង ដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាង ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបាន លទ្ធជាទីខកចិត្តយ៉ាងខ្លាំង ។ ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូល ឱ្យ រដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុង ឱ្យដកចេញពីទឹកខ្មែរ ។ ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរ កំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀប ផ្សេង គ្នាតែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះទៅវិញ ។ ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ ។ ទឹកចិត្តរបស់រាស្ត្រខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះកងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង ។
- ១៩៧០ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។ ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត ។ សភាបានបន្តការប្រជុំតាមការគ្រោងទុក ។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ ។ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។ យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ ។
- ១៩៧០ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុង ជោគជាំ ដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។ ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាង ខាងលើនេះ មិន សូវទំនងឡើយ គឺយើងយល់ថាព្រះអង្គម្ចាស់ សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ។ សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្របានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន។
- ១៩៧០ គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ។ ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់ លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត្ត ឱ្យនរណាម្នាក់ ប៉ះពាល់ដល់ឋានៈ របស់ សម្តេចសីហនុ។ បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយ ហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។ លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។ តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។
- ១៩៧០ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។ យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។ នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។ ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។ វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។
- ១៩៧០ ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី៩ តុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។ នេះជាលើកទី១ និង តែម្តងគត់ ដែលរបប សាធារណរដ្ឋ បានចាប់កំណើតនៅលើទឹកដីកម្ពុជា។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែស្រួចស្រាលឡើងថែមទៀត។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា ។ គាត់មានឋានៈជា អគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពីលន់ នល់ ក្នុងរបបនេះ។ តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា ។
- ១៩៧០ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើ សង្គ្រាមជាមួយវៀតណាមខាងជើង ។ ជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មរ របស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់សម្តេចសីហនុឡើយ ។ មិនមានករណី ពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបបសម្តេចសីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្ត គ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិកមិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិបាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើ ដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង ។ កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និង សម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់។ របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពី ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែលក្នុងនោះ គឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគ ច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ។ ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិកព្រមទទួលយកថាជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។
- ១៩៧០ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត ។ ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយមកឱ្យរដ្ឋាភិបាលលោក លន់ នល់ ជាបន្តបន្ទាប់។ សម្តេច សីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេសកម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់ លន់ នល់ ប្រសិនបើចាំបាច់។ ប៉ុន្តែបើ លន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការ តាមចាប់ខ្លួន ឬតាមចងកម្មឡើយ ។
- ១៩៧០ លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់ តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជា ២លើក និង ជារដ្ឋមន្ត្រី ការពារជាតិ ។ គាត់បានដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបប សាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតី សាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្ស ទី១ ដែរ ដែលចេញមុខ ប្រកាសសង្គ្រាម បណ្តេញយួន ខាងជើង និងវៀតកុង ចេញពីទឹកដីខ្មែរ ។
- ១៩៧០ ក្រោយពីសម្ដេចសីហនុ លាក់យៀកកុងជាង ២០ម៉ឺន នាក់ក្នុងទឹកដីខ្មែរ និងធ្វើផ្លូវដឹកជញ្ជូនស្បៀងអោយ យួនខាងជើង វ៉ៃយួនខាងត្បួង ដែលមានអាមេរិចជាខ្នងបង្អែកមក ស្រុកខ្មែរចាប់ផ្ដើមមានចលាចល តែសម្ដេចសីហនុមិនខ្វល់យកលេសយាងចេញទៅប្រទេសបារាំង ដើម្បីព្យាបាលព្រះរោគបាត់។ ថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ១៩៧០ នៅខេត្តស្វាយរៀង មានការបំផុសឲ្យប្រជារាស្រ្តធ្វើបាតុកម្មបណ្ដេញកងទ័ពយៀកកុង យួនខាងជើង ដែលបោះទីតាំងនៅលើទឹកដីខេត្តនេះ។ ព្រឹកថ្ងៃទី១១ មីនា ឆ្នាំ១៩៧០ សិស្សនិស្សិតនិងប្រជារាស្រ្តនៅក្រុងភ្នំពេញ នាំគ្នាធ្វើបាតុកម្មវាយកម្ទេចស្ថានទូតយៀកកុង យួនខាងជើង។
- ១៩៧០ ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ឧត្តមសេនីយ៍ឯក លន់ នល់ បានបិទកំពង់ផែព្រះសីហនុ លែងឲ្យដឹកជញ្ជូនអាវុធយុទ្ធភ័ណ្ឌពីប្រទេសចិន ដោយលួចលាក់យកទៅឲ្យកងទ័ពយៀកកុង យួនខាងជើង ដូចមុនៗទៀត។ ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ បានផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ(យួនខាងជើង) និង រណសិរ្សរំដោះជាតិយួនខាងត្បូង ដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៧២ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ បើពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។
- ១៩៧០ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះរកមុខអ្នកលក់ទឹកដីឲ្យកងទ័ពយៀកកុង យួនខាងជើង។ ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។
- ១៩៧០ ថ្ងៃទី១៨ មីនា ១៩៧០ ជាថ្ងៃបោះឆ្នោតដោយសភា ដកសេចក្ដីទុកចិត្តពីសម្ដេចសីហនុ ព្រោះទ្រង់បានលាក់យៀកកុង ក្នុងទឹកដីខ្មែរ និងធ្វើផ្លូវដឹងជញ្ជូនស្បៀងជួយយួនខាងជើង ដើម្បីវ៉ៃយួនខាងត្បួងដែលមានអាមេរិចជាខ្នងបង្អែក។ មុនហ្នឹងសភាបោះឆ្នោតដកសេចក្ដីទុកចិត្តពីទ្រង់ ក៏លោកសេនាប្រមុខលន់ នល់ បានទៅយាងសម្ដច សីហនុ ដោយផ្ទាល់ដែរ ដើម្បីអោយទ្រង់យាងមកដោះស្រាយបញ្ហាក្នុងស្រុកខ្មែរ ដែលកំពុងតែជួបចលាចលក្នុងរឿងយួន ដែលកំពុងនូវក្នុងទឹកដីខ្មែរ។ ហើយទ្រង់បានយល់ព្រមយាងមកដែរ តែគួរអោយស្ដាយ ម្ដាយក្មេកទ្រង់ ប្រពន្ធទ្រង់ សុទ្ធអាខាងកើត មិនអោយមក ទ្រង់ក៏ស្របតាមម៉ែក្មេក និងប្រពន្ធមិនយាងមកវិញ។
- ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានសំរេចប្រកាស បង្កើតរបបសាធារណៈរដ្ឋខ្មែរនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ១៩៧០។ ការប្រកាសបែបនេះ ធ្វើឡើងតាមការស្នើសុំរបស់វរសេនីយ៍ត្រី លន់ ណុន ។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យថាច់ ជា (ដើមកំណើតខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើមហាព្យុហយាត្រាមហាសាមគ្គីជាតិដ៏ធំមួយ “ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រុងភ្នំពេញ ដោយមាននាយករដ្ឋមន្ត្រី លន់ នល់ និងអង្គម្ចាស់សិរិមតៈ ជាអធិបតី ។ ដើមខែមេសា ឆ្នាំ១៩៧០ សម្ដេច សីហនុ បានប្រកាសតាមវិទ្យុប៉េកាំងអោយខ្មែរចូលព្រៃ ដើម្បីយកអំណាចអោយទ្រង់វិញ។
- ១៩៧០ ជនដែលប្រឆាំងនឹងការដឹកនាំបែបកុម្មុយនីស្តរូបនេះ បានដឹកនាំប្រទេសដោយប្រកាសដាក់កម្ពុជាជាសាធារណរដ្ឋខ្មែរ និងបានបង្កើនកម្លាំងកងទ័ពពី ៣៧ ០០០ នាក់ ទៅរហូតដល់ជាង ១៥០ ០០០ នាក់ ដោយមានជំនួយពីអាមេរិក ខណៈដែលយន្តហោះអាមេរិកបានបន្តទម្លាក់គ្រាប់បែកលើមូលដ្ឋាន យៀកកុង នៅក្នុងប្រទេសកម្ពុជា ហើយកងកម្លាំងជើងគោកដែលគាំទ្រដោយកងកម្លាំងវៀតណាមខាងត្បូងបានលុកលុយចូលកម្ពុជាដើម្បីកម្ចាត់ពួកយៀកកុង។
- ១៩៧០ ប៉ុន្តែជំនួយជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីអាមេរិក បានបង្កឲ្យមានអំពើពុករលួយ ហើយថវិកាជំនួយសម្រាប់កងទ័ពខ្មែរមិនត្រូវបានប្រើប្រាស់ដើម្បីជួយដល់ពួកគេនោះទេ។ ពលរដ្ឋខ្មែរនៅតាមទីជនបទខឹងនឹងកងទ័ពដែលហូបគ្រប់គ្រាន់ដែលរឹបអូសយកទ្រព្យសម្បត្តិពីភូមិរបស់ពួកគេ ហើយពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ខ្មែរក្រហម ដែលប្រើប្រាស់មនោគមវិជ្ជាម៉ាក្សលេនីនជ្រុលនិយមបានកើនកម្លាំងទ័ពព្រៃពី ៣០០០ ឬ ៤០០០ នាក់ឡើងដល់ ៣០ ០០០ នាក់ ខណៈដែលពួកគេបានធ្វើសង្គ្រាមស៊ីវិលប្រឆាំងនឹងរដ្ឋាភិបាល។
- ១៩៧០ កងទ័ពរបស់ លោក លន់ នល់ ក្នុងរបបសាធារណរដ្ឋខ្មែរពីឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៧៥ មានចំនួន ២សែន ៥ម៉ឺននាក់ ។ កងទ័ពទាំងនេះ ភាគច្រើនបានស្លាប់ក្នុងរបបវាលពិឃាតខ្មែរក្រហម ខ្លះនៅរស់រានមានជីវិត ហើយខ្លះបានភៀសខ្លួនចេញទៅក្រៅប្រទេស។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងអំពីចំនួនពិតប្រាកដថា តើកងទ័ពរបស់របបសាធារណរដ្ឋខ្មែរបានស្លាប់បាត់បង់ជីវិតប៉ុន្មាននាក់នោះឡើយ?
- ១៩៧០ អតីតអ្នកយកព័ត៌មាន ឌឹ ញីវយ៉ក ថែមស៍ (The New York Times) ម្នាក់ លោក ស៊ិដនី ឆាន់ប៊ើក (Sydney Schanberg) ដែលបានទៅយកព័ត៌មានក្នុងសង្គ្រាមកម្ពុជា ក្នុងទសវត្សឆ្នាំ១៩៧០ ជាពិសេសនៅក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលកងទ័ពខោអាវខ្មៅវាយចូលកាន់កាប់ទីក្រុងភ្នំពេញ។ លោកបានធ្វើជាសាក្សីនៅសាលាក្ដីខ្មែរក្រហមក្នុងសំណុំរឿង០០២ ដោយលើកឡើងថា ក្នុងពេលខ្មែរក្រហមចូលដល់ភ្នំពេញភ្លាម ពួកគេបានចោទមេដឹកនាំជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរចំនួន ៧ រូប ថាជាជនមហាក្បត់ជាតិ។ មនុស្សទាំង ៧នាក់នោះរួមមាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ថ្នាក់ដឹកនាំកំពូលទីពីរ លោក លន់ នល់ ដែលខ្មែរក្រហមចោទថា រួមគំនិតក្បត់ធ្វើរដ្ឋប្រហារ លោក ឡុង បូរ៉េត នាយករដ្ឋមន្ត្រី លោក ចេង ហេង អតីតប្រធានរដ្ឋ លោក អ៊ិន តាំ មេដឹកនាំជាន់ខ្ពស់ លោកឧត្ដមសេនីយ៍ លន់ នន់ មេចារកិច្ចកំពូលដែលត្រូវជាប្អូនប្រុសបង្កើត លោក លន់ នល់ លោកឧត្ដមសេនីយ៍ផ្កាយមាសបី សុស្ដែន ហ្វ៊ែរណងដេស អគ្គមេបញ្ជាការកងទ័ពសាធារណរដ្ឋខ្មែរ។
- ១៩៧១ ថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧១ លន់ នល់ត្រូវស្លាប់មួយចំហៀងខ្លួន និងត្រូវបញ្ជូនទៅព្យាបាលនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
- ១៩៧១ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧១ រដ្ឋាភិបាលស្រោចស្រង់ជាតិត្រូវប្រកាសរំសាយ ឧត្តមសេនីយ៍ឯក លន់ នល់ ត្រូវបានតម្លើងថានន្តរសក្កិ ជាសេនាប្រមុខ ។១៩៧១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៧១ រដ្ឋាភិបាលថ្មីនៃរបបសាធារណរដ្ឋខ្មែរ ត្រូវបានបង្កើតឡើយ ដោយមានសេនាប្រមុខ លន់ នល់ ជានាយករដ្ឋមន្រ្តី និងព្រះអង្គម្ចាស់ សិរិមតៈ ជានាយករដ្ឋមន្រ្តីប្រតិភូ ទទួលបន្ទុកការពារជាតិ។
- ១៩៧២ ថ្ងៃទី១១ ខែ៤ ឆ្នាំ ១៩៧២ ទទួលដំណែងដ៏ខ្ពស់ជាប្រធានាធិតីទី១ នៃសាធារណរដ្ឋខ្មែរនៅចំពោះមុខស្ថានការជាតិអាប់អួរ
- ១៩៧២ ថ្ងៃទី៣០ ខែ៤ ឆ្នាំ១៩៧២ បានតែងតាំងជាគណកម្មកាឯកទេសបង្ហើយគំរោងរដ្ឋធម្មនុញ្ញសម្រាប់សាធារណរដ្ឋ ព្រមទាំងបានដាក់ជូនប្រជាពលរដ្ឋធ្វើជាមតិប្រកបដោយជោគជ័យ ទាំងក្នុងប្រទេសនិង ក្រៅប្រទេសឲ្យសាធារណរដ្ឋខ្មេរយើងមានលក្ខណៈត្រីមត្រូវតាមច្បាប់ ជាប្រទេសប្រកបដោយលទ្ធិប្រជាធិបតេយ្យ។
- ១៩៧២ លោកសានាប្រមុខលន់ នល់ នេះហើយដែលបានណែនាំឲ្យមានរដ្ឋធម្មនុញ្ញ ប្រកបដោយប្រជាធិបតីលើកទី១ នៅប្រទេសខ្មែរដែលប្រជាពលរដ្ឋខ្មែរបានអនុម័តយលព្រម កាលពីថ្ងៃ៣០ មេសា ១៩៧២
- ១៩៧៥ ដោយហេតុនេះទើបទីបំផុតសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ។ ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់ បាន លាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ
- ១៩៧៥ នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ១៩៧៥ ពីរសប្តាហ៍មុនពេលខ្មែរក្រហមបានកាន់កាប់រាជធានី ភ្នំពេញ លោក លន់ នល់ និងក្រុមគ្រួសារបានឡើងឧទ្ធម្ភាគចក្រមួយគ្រឿងរត់ភៀសខ្លួនពីប្រទេសកម្ពុជាទៅ ប្រទេសថៃ មុនពេលមករស់នៅ សហរដ្ឋអាមេរិក ។ លោក លន់ នល់ និងក្រុមគ្រួសារបានរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងរដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក មុនពេលប្តូរទៅរស់នៅទីក្រុង Fullerton រដ្ឋ កាលីហ្វ័រញ៉ា និងបានទទួលមរណភាពនៅទីនោះក្នុងឆ្នាំ១៩៨៥៕
- ១៩៧៥ នៅក្នុងលិខិតបណ្ដាំចុងក្រោយរបស់ លោក លន់ នល់ មុនពេលលោកចាកចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែមេសា ឆ្នាំ ១៩៧៥ បានសរសេរថា លោកបានរងនូវសម្ពាធយ៉ាងខ្លាំងក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា។ លោកសរសេរថា លោកសោកស្ដាយចំពោះការធ្លាក់ចុះនៃរបបសាធារណរដ្ឋខ្មែរ ដែលបណ្ដាលឲ្យលោកបាត់បង់កូន ប្អូនប្រុស និងប្អូនស្រីរបស់លោក និងប្រជាជាតិទាំងមូល។
- ១៩៧៥ នៅពេលរបបរបស់លោកសេនាប្រមុខ លន់ នល់ ដួលរលំទៅ ពេលនោះកូនប្រុសម្នាក់របស់លោកឈ្មោះ លន់ រិទ្ធិ មានអាយុ ១៣ឆ្នាំនៅឡើយ ដែលកំពុងរៀនសូត្រក្នុងរដ្ឋម៉ារីឡែន (Maryland)។ ឥឡូវនេះ លន់ រិទ្ធិ មានអាយុ ៥៣ ឆ្នាំហើយ។ ពីទីក្រុងហ្វីឡាឌែលហ្វៀ លោកបានរៀបរាប់ត្រួសៗប្រាប់វិទ្យុអាស៊ីសេរី ថា លោកមានក្តីរន្ធត់ជាខ្លាំង និងអស់សង្ឃឹមពេលបានដឹងអំពីការដួលរលំនៃរបបដឹកនាំក្រោមការគ្រប់គ្រងរបស់ឪពុកលោក តាមបណ្ដាញសារព័ត៌មាន៖ «ខ្ញុំដឹងថា ស្រុកខ្មែរបានធ្លាក់ ប៉ុន្តែខ្ញុំមិនបានដឹងថាមកពីមូលហេតុអ្វីទេ។ គ្រាន់តែឃើញនៅក្នុងព័ត៌មានស្រាប់តែឃើញខ្មែរក្រហមចូល ទាហានដាក់កាំភ្លើងចុះ ប្រជាពលរដ្ឋអរណាស់ សប្បាយណាស់ រួចហើយក៏វាស្ងាត់ទៅ ស្ងាត់មួយរយៈខ្លីទៅ ស្រាប់ហើយឮសូរថា ឥឡូវស្រុកខ្មែរគេចាប់ផ្តើមដេញមនុស្សចេញពីក្រុងពីភូមិទាំងអស់។ រួចហើយឮសូរថាមានសម្លាប់ទៀត ហើយបិទព្រំដែនហ្នឹងជិតអស់ គ្មានបរទេសណាអាចចេញចូលយកព័ត៌មានបានទេ»។ លោកបន្តថា ប្រសិនរបបឪពុករបស់លោកមិនដួលរលំទេ នោះកម្ពុជា មិនដុនដាបរហូតដល់សព្វថ្ងៃនេះឡើយ។
- ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានសម្លាប់មនុស្សរាប់លាននាក់ ប៉ុន្តែមានប្រភពខ្លះអះអាងថា ចំនួនមនុស្សស្លាប់ក្នុងរបបនេះមានជិត ២ លាននាក់ ហើយប្រភពផ្សេងទៀតអះអាងថា ជិត ៣លាននាក់។ របបវាលពិឃាតនេះបានសម្លាប់មនុស្សមិនរើសមុខ មិនរើសវ័យ មិនរើសជនជាតិ ឬវណ្ណៈ ដែលអ្នកទាំងនោះរួមមាន សែរាជវង្ស មន្ត្រីរដ្ឋាភិបាល កងទ័ពរបស់ លោក លន់ នល់ គ្រូបង្រៀន បញ្ញវន្ត កូនក្មេងទើបនឹងកើត រហូតដល់ពលរដ្ឋសាមញ្ញ។ រាល់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញ ទីក្រុងត្រូវបានទុកចោលឲ្យក្លាយជាទីក្រុងខ្មោច ហើយប្រជាជនត្រូវបានជម្លៀសទៅធ្វើការយ៉ាងធ្ងន់ធ្ងរ និងបង្អត់អាហារនៅជនបទ។
- ១៩៧៥ ក្រោយពីកងទ័ពខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញភ្លាម សម្ដេចព្រះនរោត្តម សីហនុ បានប្រកាសពីទីក្រុងប៉េកាំង មកថា ជ័យជម្នះរបស់កងទ័ពកុម្មុយនីស្តខ្មែរក្រហម គឺជាជ័យជម្នះដ៏អស្ចារ្យក្នុងទំព័រប្រវត្តិសាស្ត្ររបស់កម្ពុជា។
- ១៩៧៥ អតីតយោធានៃរបបសាធារណរដ្ឋខ្មែរម្នាក់ទៀត លោក ឃួន ថោងស៊ី មានប្រសាសន៍ថា ទឹកចិត្តអ្នកប្រយុទ្ធនៅពេលនោះមិនបានចុះចាញ់ក្រុមខ្មែរក្រហមនោះទេ ប៉ុន្តែការចុះចាញ់នោះ គឺដោយសារនយោបាយប៉ុណ្ណោះ ហើយម្យ៉ាងទៀត ដោយសារអាមេរិក បានយក លោក លន់ នល់ ចេញពីប្រទេសថែមទៀត៖ «គឺថាការតស៊ូរបស់យើង គឺយើងធ្វើការអត់មានឈប់ឈរទេ។ ហើយក៏គ្មានចិត្តរួញរាដែរ ជាពិសេសដែលខ្ញុំធ្វើការខាងឧទ្ធម្ភាគចក្រហ្នឹង គឺធ្វើការផ្ទាល់ជាមួយកងទ័ពជើងគោក។ ហើយបានទៅជួយកងទ័ពជើងគោកហ្នឹងរាល់ថ្ងៃរាល់វេលា ឃើញថាទឹកចិត្តកងទ័ពហ្នឹងដូចជាមិនខ្លាចញញើតទេ។ ប៉ុន្តែធ្វើយ៉ាងម៉េចបើយើងទទួលជំនួយរដ្ឋាភិបាលអាមេរិកាំង ហើយជាពិសេសគេយកលោកសេនាប្រមុខ លន់ នល់ ចេញក្រៅបាត់ទៅទៀត។ យើងបាត់មេមួយដែលជាអ្នកដើមចមនៃរបបសាធារណរដ្ឋ ហើយគេឲ្យលោកចេញ ហើយបន្ទាប់មកគេកាត់ជំនួយ ហើយអាហ្នឹងវាគ្មានមធ្យោបាយអ្វីដែលត្រូវតស៊ូក្រៅហ្នឹងទៀតទេ»។
- ១៩៧៥ ទោះជាយ៉ាងណាក៏ដោយ លោកមានការសោកស្ដាយដែលកងទ័ពនៃរបបសាធារណៈខ្មែរមិនបានប្រយុទ្ធការពារប្រទេសដល់ដំណាក់កាលចុងក្រោយ។ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ លោក ឆាង សុង មានប្រសាសន៍ថា ការដែលសហរដ្ឋអាមេរិក យក លោក លន់ នល់ ចេញពីប្រទេស ដោយយកលេសថាដើម្បីសន្តិភាពនៅកម្ពុជា នោះ វាដូចជាការដាក់ប្រជាជាតិទាំងមូលលើជើងពានថ្វាយដល់ពួកកុម្មុយនីស្តអ៊ីចឹង។ លោកបន្តថា សហរដ្ឋអាមេរិក សម្រេចចិត្តខុសក្នុងការបញ្ឈប់សង្គ្រាមនៅកម្ពុជា ដែលបណ្ដាលឲ្យប្រទេសមួយនេះធ្លាក់ក្នុងរបបប្រល័យពូជសាសន៍៖ «រួចអាមេរិកាំងគេយល់ថា ប្រសិនបើដក លន់ នល់ ចេញទៅវាធ្វើឲ្យម្ខាងទៀតហ្នឹងមានកម្លាំងឈប់ច្បាំង ដូចជាខាង សីហនុ ខ្មែរក្រហមអីអ៊ីចឹងទទួលធ្វើសន្តិភាពជាមួយ។ ពីព្រោះតាំងពីដើមមក ពួកខាងហ្នឹងគេអត់ដែលទទួលធ្វើសន្តិភាពជាមួយ អត់ទទួលចរចា ដល់ពេល លោក លន់ នល់ ចេញទៅក៏អត់ទទួលចរចាដដែល គឺវៃទាល់តែឈ្នះ។ អាហ្នឹងជាយុទ្ធសាស្ត្ររបស់អាមេរិកាំង បើដក លន់ នល់ ទៅ ពួកម្ខាងទៀតគឺសំខាន់បំផុត គឺពួក សីហនុ សុខចិត្តចរចា ហើយតែពួកខាង សីហនុ ចរចា ពួកខ្មែរក្រហមវាត្រូវទៅតាមហើយ។ ប៉ុន្តែវាអត់អ៊ីចឹងឯណា ដល់ដក លន់ នល់ ចេញទៅវារឹតតែខ្លាំងទៅទៀត ខុសទទេ»។
- ១៩៧៥ លោក ឆាង សុង បន្តថា លោក លន់ នល់ បានសុំជំនួយយោធាពីសហរដ្ឋអាមេរិក ចំនួន ២២២ លានដុល្លារ ដើម្បីបន្តច្បាំងរយៈពេល ៧ខែប៉ុណ្ណោះ គឺពីខែមករា ឆ្នាំ១៩៧៥ ដល់ខែកក្កដា ឆ្នាំ១៩៧៥ ប៉ុន្តែសភាសហរដ្ឋអាមេរិក បានបដិសេធចំពោះជំនួយនេះ ហើយដែលធ្វើឲ្យរបបសាធារណរដ្ឋទាំងមូលដួលរលំ។ ទាហានរបស់របបនេះ ភាគច្រើនត្រូវក្រុមកងទ័ពខ្មែរក្រហមកាប់សម្លាប់ស្ទើរគ្មានសល់។ ការដួលរលំនៃរបបលោកសេនាប្រមុខ លន់ នល់ នៅស្របពេលដែលសភាសហរដ្ឋអាមេរិក រងសម្ពាធពីមហាជនឲ្យបញ្ចប់សង្គ្រាមនៅឥណ្ឌូចិន ជាពិសេស គឺសង្គ្រាមវៀតណាម។ ប្រការនេះហើយ ដែលនាំឲ្យសភាសហរដ្ឋអាមេរិក ត្រូវសម្រេចចិត្តឈប់ផ្តល់ជំនួយយោធាដល់រដ្ឋាភិបាល លោក លន់ នល់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនោះ ក្នុងគោលបំណងសន្តិភាព និងស្ដារស្ថិរភាពនយោបាយក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវាជាការជះឥទ្ធិពលអាក្រក់ដល់កម្ពុជា។ លោក ឆាង សុង បន្តថា សន្តិភាពនៅអាមេរិក ជាឋាននរកនៃការសម្លាប់រង្គាលនៅកម្ពុជា៕
- ១៩៧៩ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥៕ ទោះជាយ៉ាងក៏ឯកឧត្ដមឆ្លាប់ជាអតីតឥស្សរ:ថ្នាក់ដឹកនាំខ្មែរមួយរូបដែលប្រឆាំងយួន និង ដេញយួនគ្រប់កាលទេស:នៃប្រវត្តិរបស់ឯកឧត្ដមសេនាប្រមុខ មិនថាថ្នាក់ដឹកនាំណាទេឲ្យតែដឹងនាំ និង កាន់អំណាចកាន់តែយូរ កាន់តែមានកុំហុសទោះតិចក្ដីច្រើនក្ដី៚ សង្ឃឹមថាអ្នកដឹងនាំជាន់ក្រោយ និងមានវីរ:ភាពប្រឆាំងបរទេស និងមានកំហុសតិចជាងឯកឧត្តមទៅចុះ....។ Credit: និស្សិតខ្មែរ Facebook: ក្រុមយុវជនខ្មែរដើម្បីជាតិខ្មែរ_Khmer Youth for Khmer Nation
- ១៩៨៥ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥
អាមេរិកនិងចិនចោទគ្នាពីអ្នកនៅពីក្រោយខ្មែរក្រហមនិងរដ្ឋប្រហារ១៨មីនា ភ្នំពេញ —
ស្ថានទូតសហរដ្ឋអាមេរិកនិងស្ថានទូតចិនប្រចាំនៅកម្ពុជា បានចាប់ផ្តើមបោះពាក្យសម្តីដាក់គ្នាទៅវិញទៅមក លើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជា ក្នុងសម័យដឹកនាំដោយលោកសេនាប្រមុខលន់ នល់ ដែលត្រូវបានលើកឡើងថា មានការគាំទ្រដោយសហរដ្ឋអាមេរិកនិងសម័យខ្មែរក្រហម ដែលត្រូវបានផ្តល់អាវុធយុទ្ធភ័ណ្ឌដោយប្រទេសចិន។
កាលពីពេលថ្មីៗនេះ ស្ថានទូតអាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលនិយាយអំពីទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ សហរដ្ឋអាមេរិកបានលើកឡើងថា៖
«វាគឺជារឿងដ៏សំខាន់ណាស់ដែលយើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ទៅលើមហាអំណាចធំមួយ ដែលមានផលប្រយោជន៍ខុសពីផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
សហរដ្ឋអាមេរិកក៏បានលើកឡើងបន្តថា អាមេរិកមិនបានពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ។
ស្ថានទូតអាមេរិកាំងបានបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ។ ផ្ទុយទៅវិញ មានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ និងក្នុងរយៈកាលក្រោយពីនោះមក»។
សេចក្តីថ្លែងការណ៍នោះក៏ត្រូវបានឆ្លើយតបដោយស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។ ស្ថានទូតចិនបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
«ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរនោះមិនមានទំនាក់ទំនងអ្វីនឹងសហរដ្ឋអាមេរិកទេ ប៉ុន្តែមានទាក់ទងនឹង“CIA”។
លោក អ៊ា សុផល សាស្ត្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា បានប្រាប់ VOA តាមរយៈអ៊ីម៉េលថា វាមើលទៅទំនងជាស្ថានទូតអាមេរិកចង់បញ្ជាក់ប្រាប់កម្ពុជាយ៉ាងសាមញ្ញថា នរណាជាអ្នកគាំទ្រខ្មែរក្រហមនៅពេលកាន់អំណាចឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកបញ្ជាក់ថា៖ «ប្រទេសចិន និងខ្មែរក្រហមគឺជាបងប្អូនខាងអាវុធ។ យើងកំពុងឃើញស្ថានភាពដូចគ្នានាពេលបច្ចុប្បន្ននេះ។ ចិនបានបង្កើតកាស៊ីណូនៅកម្ពុជា»។
លោក អ៊ា សុផល បានបញ្ជាក់បន្ថែមថា៖ «ពិតណាស់ដែលរបបសាធារណរដ្ឋ(ដឹកនាំដោយលន់ នល់) មិនអាចរស់ដោយមិនមានការគាំទ្រពីសហរដ្ឋអាមេរិកទេ។ ពិតណាស់ ជាមួយការដកខ្លួនរបស់សហរដ្ឋអាមេរិក របបសាធារណរដ្ឋបានដួលរលំ»។ លោកបញ្ជាក់បន្ថែមថា៖«ប្រទេសកម្ពុជាគឺតែងតែជាផ្នែកតូចមួយនៃប្រទេសមហាអំណាច»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោកស្រី Emily Zeeberg មានប្រសាសន៍ថា សហរដ្ឋអាមេរិកបានដោះស្រាយបញ្ហាកេរដំណែលសង្រ្គាមរបស់ខ្លួន ដោយកិច្ចប្រឹងប្រែងជាច្រើន និងរយៈពេលវែងសម្រាប់ជំនួយមនុស្សធម៌ក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមមានការដោះគ្រាប់ជាច្រើនរយពាន់ដែលផលិតនៅប្រទេសចិន ដែលបានធ្វើឲ្យមនុស្សរបួស និងស្លាប់ជាច្រើនទសវត្សរ៍មកហើយ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់បន្ថែមថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលចិននឹងទទួលស្គាល់នូវកេរដំណែលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងធ្វើការកែប្រែនូវគោលនយោបាយទាំងឡាយណាដែលប៉ះពាល់ដល់ប្រជាជនកម្ពុជាទាំងមូល»។
VOA មិនអាចសុំការឆ្លើយតបពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបាននៅឡើយទេ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា មិនបានឆ្លើយតបនឹងសំណួររបស់ VOA ដែលបានផ្ញើតាមសារអេឡិកត្រូនិកនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងជាញឹកញាប់ និងបន្ទោសទៅលើការទម្លាក់ព្រះបាទនរោត្តម សីហនុ ចេញពីតំណែង ដោយក្រុមរបស់លន់ នល់ ទើបនាំឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងរបបខ្មែរក្រហម រហូតដល់ធ្វើឲ្យប្រជាជនប្រមាណ១,៧លាននាក់ បានស្លាប់ ដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម ជំងឺ ភាពអត់ឃ្លាន និងការធ្វើការងារហួសកម្លាំង។
លោក លន់ ឫទ្ធិ កូនប្រុសរបស់លោក លន់ នល់ មេដឹកនាំក្នុងរបបសាធារណរដ្ឋចន្លោះឆ្នាំ១៩៧០ដល់១៩៧៥ ផ្តល់បទសម្ភាសន៍ដល់ VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
លោក លន់ ឫទ្ធិ កូនប្រុសរបស់លោក លន់ នល់ មេដឹកនាំក្នុងរបបសាធារណរដ្ឋចន្លោះឆ្នាំ១៩៧០ដល់១៩៧៥ ផ្តល់បទសម្ភាសន៍ដល់ VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
ក្រោយការចេញផ្សាយសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា៖ «ព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលផ្តើមចេញពីរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិកឆ្នាំ១៩៧០ និងធ្លាប់រងគ្រោះដោយវត្តមានកងទ័ពបរទេសនៅលើទឹកដី បានធ្វើឲ្យប្រជាជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃសន្តិភាព មិនចង់ឲ្យប្រវត្តិសាស្រ្តនេះវិលមកជាថ្មី គ្រាដែលប្រទេសកំពុងមានសន្តិភាពពេញលេញនោះឡើយ»។
ប៉ុន្តែកូនប្រុសរបស់លន់ នល់ គឺលោក លន់ ឫទ្ធិ អាយុ៥៦ឆ្នាំ ដែលជាប្រធានគណបក្សសាធារណរដ្ឋខ្មែរ មានប្រសាសន៍ថា ការទម្លាក់ព្រះបាទនរោត្តម សីហនុ មិនមែនជារដ្ឋប្រហារទេ គឺគ្រាន់តែជាការបោះឆ្នោតទម្លាក់ចេញពីតំណែងពីមន្រ្តីជាន់ខ្ពស់ដែលស្ថិតក្នុងរបបនោះ។
លោកបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំមិនមែននិយាយនេះក្នុងការកាន់ជើង លោក លន់ នល់ ដែលគាត់ជាឪពុកខ្ញុំទេ។ ខ្ញុំនិយាយជាការពិតក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរយើង គឺដែលគេតែងនិយាយថារដ្ឋប្រហារ រដ្ឋប្រហារនេះ មិនមែនមានរដ្ឋប្រហារទេ គឺសភាខ្មែរទាំងពីរ គេសុំឲ្យសម្តេចមកជួយគេ ដើម្បីដេញយៀកកុង ឲ្យចេញពីស្រុកវិញ កុំឲ្យនៅ។ ឲ្យជួយនិយាយដើម្បីឲ្យវៀតកុងហ្នឹង កុំឲ្យនៅក្នុងស្រុកយើង ប៉ុន្តែសម្តេចសីហនុហ្នឹងមិនព្រមចរចា មិនព្រមជួប មិនព្រមអ្វីទាំងអស់។ ដល់អីចឹងទៅ គេវាអស់ផ្លូវ អស់ក្រឡា ក៏គេប្រជុំគ្នាហើយ ក៏គេសម្រេចត្រូវដកចេញដើម្បីរៀបចំសាថ្មីឡើងវិញ»។
លោកក៏បានបន្ថែមថា ការទម្លាក់នេះ គឺមិនមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះទេ ដោយលោកសម្អាងថា មានឯកសារ ពាក្យសម្តីរបស់ឪពុករបស់លោក និងការសាកសួរពីមនុស្សជំនិតនឹងលោក លន់ នល់។
លោកមានប្រសាសន៍ថា៖ «គឺខ្ញុំចង់និយាយថា ខ្ញុំគាំទ្រពាក្យសម្តីអាមេរិកកាំងដែលគាត់និយាយថា គាត់អត់មានលូកឡំក្នុងរឿងហ្នឹង ព្រោះអីមានឯកសារពាក្យសម្តីរបស់ឪពុកខ្ញុំពិតៗ កាលពេលសភាខ្មែរទម្លាក់សម្តេច(សម្តេចសីហនុ) ហើយមួយទៀត ឪពុកខ្ញុំតែងតែនិយាយ អត់មានពាក់ព័ន្ធអាមេរិកកាំង ឬ CIA ឬក៏ស្អីទេ»។
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោក ឌៀប សុផល ដែលបាននិពន្ធសៀវភៅប្រវត្តិសាស្រ្តមួយចំនួន ក្នុងនោះមានសៀវភៅ «ប្រភពសង្រ្គាមកម្ពុជា» ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០១៨ មានប្រសាសន៍ថា ប្រទេសមហាអំណាចតែងតែយកត្រូវរៀងៗខ្លួន ហើយមិនទទួលខុសត្រូវទាំងផ្នែកច្បាប់ និងសីលធម៌នោះទេ។
លោកបញ្ជាក់ថា បើទោះពុំមានឯកសារភស្តុតាងបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកទៅលើរបបលន់ នល់ ដែលនាំឲ្យមានការធ្វើរដ្ឋប្រហារ តែលោកចាត់ទុកការគាំទ្ររបស់អាមេរិកជាការ «គាំទ្របែបចិត្តសាស្រ្ត និងការលើកទឹកចិត្ត»។
លោកមានប្រសាសន៍ថា៖ «បើសិនជាយើងពិនិត្យមើលឯកសារផ្លូវការ វាអត់មានមែន ក៏ប៉ុន្តែអាការគាំទ្រមួយ ខ្ញុំគិតថាជាការគាំទ្រមួយបែបលក្ខណៈចិត្តសាស្រ្តទេ ដែលជាការលើកទឹកចិត្តដល់ពួកលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះនរោត្តម សីហនុ»។
លោកសាស្រ្តាចារ្យបានហៅការដកតំណែងព្រះបាទនរោត្តម សីហនុ គឺមានលក្ខណៈមិនស្របច្បាប់ផង និងស្របច្បាប់ផង។ លោកបញ្ជាក់ថា ព្រះបាទនរោត្តមសីហនុ គង់នៅក្រៅប្រទេស មិនត្រឡប់មកស្រុកខ្មែរវិញ ដោយសារមានបាតុកម្មប្រឆាំងនឹងព្រះអង្គនៅក្នុងប្រទេស ហើយមិនមានការធានាថាព្រះអង្គនឹងមានសុវត្ថិភាព ពេលត្រឡប់ចូលប្រទេសវិញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនចោទទៅលើម្ខាងៗទេ ខ្ញុំគ្រាន់តែនិយាយថាព្រឹត្តិការណ៍វាកើតឡើងអីចឹង ហើយបើព្រឹត្តិការណ៍វាកើតឡើងអញ្ចឹង គឺម្នាក់ៗគឺឈ្លោះគ្នា អត់មានរកអាវិធីណា ដើម្បីសម្របសម្រួលទេ ដើម្បីដោះស្រាយបញ្ហាហ្នឹងទេ ហើយទីបំផុត ក៏ឈានទៅដល់ការបោះឆ្នោតនៅក្នុងសភាមួយ។ ខ្ញុំហៅថាពាក់កណ្តាលស្របច្បាប់ ពាក់កណ្តាលខុសច្បាប់ទៅចុះ»។
ទាក់ទងនឹងប្រទេសចិនវិញ លោក ឌៀប សុផល មានប្រសាសន៍ថា ក្នុងសម័យខ្មែរក្រហម អាវុធយុទ្ធភ័ណ្ឌ គឺនាំចូលពីប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋអធិបតេយ្យទាំងពីរ តែលោកថាមិនមានឯកសារជាកិច្ចព្រមព្រៀងនៅសេសសល់នោះទេ។
សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនោះ ក៏បានអំពាវនាវឲ្យអ្នកដឹកនាំខ្មែរទាំងអស់ត្រូវប្រយ័ត្នប្រយែងអំពីទំនាក់ទំនងជាមួយប្រទេសមហាអំណាចនានា។ លោកមានប្រសាសន៍ថា៖ «អីចឹងត្រង់កន្លែងនេះ គឺគួរតែមេដឹកនាំខ្មែរធ្វើអ្វីឲ្យប្រយ័ត្នប្រយែង កុំឲ្យធ្វើអ្វីឲ្យជ្រុលនិយមងាកមកបំផ្លាញជាតិរបស់ខ្លួនឯងវិញ ដោយអត់ដឹងខ្លួន»៕
No comments:
Post a Comment