Tuesday, June 1, 2021

គណបក្ស បេះដូងជាតិ (ភ្លើងទៀន)

ឆ្នាំ 2022 Chham Chhany សមាជិកបក្សប្រជាជនធ្វើខុស កុំភ្លេចចាប់ ហ៊ុន សែន ញាត់គុកផង ព្រោះ ហ៊ុន សែន ជាមេបក្សបញ្ជាក់៖ ការចាប់ខ្លួនលោក សៀម ភ្លុក គឺជារឿងនយោបាបាយ មិនមែនជាបទល្មើសដែលត្រូវតែចាប់ និងឃុំខ្លួននោះទេ៕

នាំ 2022 Fresh News TOP NEWS: តុលាការសម្រេចឃុំខ្លួន លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ បន្ទាប់ពីឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង (ភ្នំពេញ)៖ចៅក្រមស៊ើបសួរនៃសាលាបំបូងរាជធានីភ្នំពេញ លោក លិ សុខា បានសម្រេចឃុំខ្លួន លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ បន្ទាប់ពីឃាត់ខ្លួន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ម្សិលមិញពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ។ក្នុងដីកាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ដូចតទៅ៖១៖ ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សៀម ភ្លុក ភេទ ប្រុស កើតនៅថ្ងៃទី១៥ ខែមេសាឆ្នាំ១៩៧០ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។២៖ ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (១) ទទួល និងឃុំខ្លួនជននេះ រហូតដល់មាន បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។៣៖ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុង ករណីចាំបាច់។សូមជម្រាបថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២បានចេញប្រកាសមួយ ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូលបានបើកសវនការ និងបានប្រកាសសាលដីកា សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា។នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កន្លងទៅក្រសួងមហាផ្ទៃបានរកឃើញអំពីភាពមិនប្រក្រតី ក្នុងការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះមានដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ,ស្នាមមេដៃរបស់បុគ្គលមួយចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាដើម៕

Hun Kosal ក្រុមលោក ថាច់ សេដ្ឋា កំពុងដំណើរការបង្កើតគណបក្សបេះដូងជាតិ មានឈ្មោះ​ សៀម ភ្លុក ដែលតែងតែចោទគេ ចោទឯងជាអាយ៉ងស៊ីភីភីនោះ អ្នកចេញមុខស្នើទៅក្រសួងមហាផ្ទៃ។ តាម​រយៈមន្រ្តីមូលដ្ឋានគណបក្សសង្រ្គោះជាតិប្រាប់មកថា សមាសភាពដឹកនាំគណបក្សនេះមាន ថាច់ សេដ្ឋា និង នាង  ស៊ីន ចាន់ទពៅរ៉ូស្សិត ជាសមាសភាពដឹកនាំបក្ស។ 

បញ្ហានៅត្រង់ថា តើគណបក្សនេះ បង្កើតឡើងដោយមានការបើកភ្លើងខៀវពីលោក សម រង្ស៊ី និង អេង ឆៃអ៊ាង ឬយ៉ាងណា? នាង រ៉ូស្សិត គឺជាកូនប្រសាររបស់ អេង ឆៃអ៊ាង ចំណែក ថាច់ សេដ្ឋា គឺជាមនុស្សស្និទ្ធស្នាលមួយរូបរបស់លោក សម រង្ស៊ី ដែលក្រុមនេះតែងនិយាយភាសារួបរួមរហូតមក។ បើមិនមានការបើកភ្លើងខៀវទេ ប្រជាជនខ្មែរត្រូវតាមដានមើលថា តើនឹងមានការថ្កោសទោសពីភាគី ក្រុមលោក សម រង្ស៊ី អេង ឆៃអ៊ាង ឬទេ? ព្រោះរហូតមកក្រោយការគេរំលាយសង្រ្គោះជាតិ លោក សម រង្ស៊ី ឬមនុស្សជំនិតៗរបស់គាត់តែងវាយប្រហារ ថ្កោលទោស មិនសំចៃមាត់ អ្នកចេញសុំសិទ្ធិនយោបាយបែកចេញពីគណបក្សសង្រ្គោះជាតិទៅបង្កើតគណបក្សថ្មីតាមការអំពាវនាវរបស់លោក ហ៊ុន សែន។ 

ម្យ៉ាងទៀត បើមានការបើកភ្លើងខៀវពីលោក សម រង្ស៊ី អេង ឆៃអ៊ាង មែននោះ តាមច្បាប់គណបក្សនយោបាយកម្ពុជា ដែលស៊ីភីភីបង្កើតសម្រាប់ចងគណបក្សសង្រ្គោះជាតិនោះ មិនថាអង្គការ, សមាគម ឬគណបក្សនយោបាយទេ គឺមិនអាចភ្ជាប់ជាមួយនឹងទណ្ឌិតបានឡើយ ដូច្នេះបើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើមិនដឹង មិនខ្វល់ខ្វាយ មិនអនុវត្តន៍ច្បាប់បក្សនយោបាយទេនោះ បានន័យថា គណបក្សប្រជាជនកម្ពុជា និងភាគីលោក សម រង្ស៊ី កំពុងស្រាក់ដៃជើងគ្នាដើម្បីបំផ្លាញស្មារតីគណបក្សសង្រ្គោះជាតិ តាមរយៈបង្កើតបក្សឲ្យបានច្រើនសម្រាប់ហែហមកំដរអំណាចគណបក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខហើយ។


ក្រសួងមហាផ្ទៃមិនចុះបញ្ជីឱ្យបក្សបេះដូងជាតិ និងប្តឹងស្ថាបនិកទៅតុលាការថែមទៀតរឿងបន្លំស្នាមមេដៃ ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​សម្រេច​មិនចុះបញ្ជី​ជា​គណបក្ស​នយោបាយ​ផ្លូវការ​ដល់​គណបក្ស​បេះដូងជាតិឡើយ​។​ នេះបើតាម​របាយការណ៍​របស់​លោក​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ជម្រាបជូន​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ កាល​ពីថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១​។​ ជាមួយ​នឹងការ​មិន​ចុះបញ្ជីឱ្យ​ ក្រសួង​មហាផ្ទៃ​ក៏គ្រោង​នឹង​ប្តឹងតំណាង​ស្ថាបនិក​គណបក្ស​នេះ​ទៅកាន់​តុលាការ​ថែមទៀត​ ដោយសារ​តែ​បាន​ក្លែងបន្លំ​ស្នាមមេដៃ​។​ ប៉ុន្តែ​ ស្ថាបនិកបក្ស​នេះថា​ របាយការណ៍​នេះមិនសម​ទំនងទាល់តែសោះ​។​

ក្រសួងមហាផ្ទៃកម្ពុជាបានអះអាងថា អគ្គស្នងការនគរបាលជាតិបានធ្វើការពិនិត្យ និងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិចំនួន៤.៧៨១ស្នាមមេដៃ ប្រុសមាន​២.៤៥២​ស្នាមមេដៃ និងស្រីចំនួន២.៣២៩ស្នាមមេដៃ។ ប៉ុន្តែ អគ្គស្នងការនគរបាលជាតិ បានរកឃើញថា ស្នាមមេដៃ២០នាក់ខុសពីស្នាមមេដៃក្នុងអត្តសញ្ញាណបណ្ណ ខណៈស្នាមមេដៃចំនួន២០នាក់ផ្តិតលើឈ្មោះបុគ្គល៥៤នាក់ និងស្នាមមេដៃ៧៤នាក់ជាការក្លែងស្នាមមេដៃ។ បន្ថែមលើនេះ ស្នាមមេដៃ២៨៧នាក់ ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងររបស់បុគ្គល៥នាក់ផ្តិតលើឈ្មោះបុគ្គល២១នាក់។

ចំពោះលទ្ធផលនេះ អគ្គស្នងការនគរបាលជាតិបានសន្និដ្ឋានថា បញ្ជីឈ្មោះសមាជិកគណបក្សបេះដូងជាតិ គឺរៀបចំចេញពីប្រភពតែមួយ ហើយរូបភាពស្នាមមេដៃ គឺមានចេតនាទុច្ចរិត បង្កើនបរិមាណសមាជិកឱ្យបានច្រើន។ អាស្រ័យហេតុនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជម្រាបប្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថា ក្រសួងមហាផ្ទៃនឹងចាត់ឱ្យអាជ្ញាធរស្រាវជ្រាវលើការក្លែងបន្លំស្នាមមេដៃនេះ រីឯតំណាងស្ថាបនិកនឹងត្រូវប្តឹងទៅតុលាកា ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។ ក្រសួងមហាផ្ទៃក៏សម្រេចមិនចុះបញ្ជីឱ្យគណបក្សនយោ​បាយថ្មីមួយនេះផងដែរ។

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមបាននៅឡើយទេនៅព្រឹកថ្ងៃសុក្រនេះ។ ប៉ុន្តែ លោកសៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា រដ្ឋាភិបាលកម្ពុជា​មិនគួរ​ធ្វើ​តាមរបាយការណ៍​ដាក់​បន្ទុក​បែប​មិន​សម​ទំនង​លើ​គណបក្ស​បេះដូង​ជាតិ​អ៊ីចឹងទេ ព្រោះ​មុខ​មាត់​រាជ​រដ្ឋាភិបាល ​និង​ផលប្រយោជន៍​ជាតិ​សំខាន់​ជាង។

លោកសៀម ភ្លុក បានគូសបញ្ជាក់ទៀតថា បើ​ឈរលើ​អង្គ​ហេតុ​និង​ច្បាប់​ ដំណើរ​ការ​តាម​នីតិវិធី​សុចរិត​ស​ម្រាប់ទាំងអស់​គ្នា​ គឺគណបក្ស​បេះដូង​ជាតិ​មិន​មាន​ការ​បារម្ភ​ចំពោះ​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ​ទេ។ ប៉ុន្តែ គណបក្ស​បេះដូង​ជាតិ​មានការ​ព្រួយ​បារម្ភ​អំពី​បរិយាកាស​នយោបាយ​ របបប្រជា​ធិបតេយ្យ​ និង​ដំណើរការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ ទោះជាបែបនេះក្តី លោកជឿជាក់​ថា​ ដើម្បី​បន្ធូរ​បន្ថយ​ស្ថាន​ភាព​ និងបរិយាកាស​នយោបាយ​ស្មុគស្មាញ​សម្រាប់​កម្ពុជា​បច្ចុប្បន្ន ​ ក្រសួង​មហាផ្ទៃ​ពិត​ជា​មិន​បដិសេធ​ការ​ចុះបញ្ជី​នៃ​គណបក្ស​បេះដូង​ជាតិ​របស់លោកនោះ​ឡើយ៕

គណបក្សបេះដូងជាតិ គ្រោងធ្វើញត្តិដាក់ទៅសហគមន៍ជាតិនិងអន្តរជាតិ បើក្រសួងមហាផ្ទៃមិនឆ្លើយតបការសុំចុះបញ្ជី គិតមកដល់​ពេលនេះ​មានរយៈ​ពេលជាង​៤០ថ្ងៃហើយ ​ដែលគណបក្ស​បេះដូងជាតិ​មិនទាន់​ទទួល​បានការឆ្លើយតប​ពីក្រសួង​មហាផ្ទៃ ជុំ​វិញបញ្ហា​ស្នើសុំការ​ចុះបញ្ជី​គណបក្ស​នយោបាយ។​ លោកសៀម ភ្លុក​ ស្ថាបនិក​បក្សបេះដូងជាតិ​បានបង្ហើប​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃព្រហស្បតិ៍​នេះថា ​គណបក្ស​បេះដូងជាតិ​នឹងព្យាយាម​តស៊ូមតិ​ជាបន្ត​ ហើយបើ​ក្នុងលក្ខខណ្ឌ​នៅតែមិនមាន​ការឆ្លើយតប​ បក្សនេះនឹង​ធ្វើញត្តិ​ជាសាធារណៈ​ដាក់ទៅ​សហគមន៍​ជាតិនិង​អន្តរជាតិ។នៅតែមិនទាន់ទទួលបានការឆ្លើយតបណាមួយពីក្រសួងមហាផ្ទៃនោះទេ។ នេះគឺជាអះអាងរបស់លោកសៀម ភ្លុក ស្ថាបនិកនៃគណបក្សបេះដូងជាតិ។ គណបក្សបេះដូងជាតិ ដែលបានដាក់លិខិតចុងក្រោយកែតម្រូវលក្ខន្តិកៈមួយចំនួនកាលពីថ្ងៃទី១៧កញ្ញាទៅកាន់ក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងមហាផ្ទៃបញ្ជាក់ថាបក្សបេះដូងជាតិមិនបានបំពេញតាមគ្រប់លក្ខខណ្ឌនៃច្បាប់ស្តីពីគណបក្សនយោបាយ។

ក៏ប៉ុន្តែជាង៤០ថ្ងៃ ក្រោយមិនទាន់ទទួលបានការឆ្លើយតប លោកសៀម ភ្លុក បានបញ្ជាក់ថាគណបក្សបេះដូងជាតិរបស់លោកនឹងព្យាយាមតស៊ូមតិ រួមនឹងនិតីវិធីបន្តបន្ទាប់មួយចំនួនដើម្បីតតាំងផ្នែកច្បាប់ជាមួយរដ្ឋាភិបាល។ លើសពីនេះ បើនៅតែមិនទាន់មានប្រតិកម្មឆ្លើយតបពីក្រសួងមហាផ្ទៃ លោកសៀម ភ្លុក លើកឡើងថាគណបក្សបេះដូងជាតិនឹងធ្វើញត្តិជាសាធារណៈ រួចដាក់ជូនដល់សហគមន៍ជាតិនិងអន្តរជាតិដឹងលឺ។

ជាការឆ្លើយតប លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះដែរថា ខាងក្រសួងមហាផ្ទៃកំពុងពិនិត្យផ្ទៀងផ្ទាត់លើឯកសារទាំងប៉ុន្មានដែលគណបក្សបេះដូងជាតិដាក់ចូលទៅ។ ជាពិសេសនោះគឺបញ្ហាស្នាមមេដៃ ដែលមានរហូតដល់ចំនួន៤ពាន់ និងទាមទារការពិនិត្យឲ្យបានល្អិតល្អន់។ នេះបើតាមលោកខៀវ សុភ័គ។ រីឯបញ្ហាគ្រោងធ្វើញត្តិជាសាធារណៈឲ្យសហគមន៍ជាតិនិងអន្តរជាតិដឹងលឺ លោកខៀវ សុភ័គ ចេញមកឆ្លើយតបបន្ថែមថា ហាក់ដូចជាអន្តរជាតិនិយម ដែលអន្តរជាតិនិយមនេះហើយនាំបញ្ហាជាច្រើនក្នុងប្រវត្តិសាស្រ្តកម្ពុជា។

គួរកត់សម្គាល់ថា គណបក្សបេះដូងជាតិ ធ្លាប់ត្រូវបានជជែកពិភាក្សាពីសំណាក់គណបក្សកាន់អំណាចថាមានថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិជាអ្នកនៅពីក្រោយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានចោទប្រកាន់គណបក្សបេះដូងជាតិរបស់លោកសៀម ភ្លុក ថាត្រូវបានបង្កើតឡើងដោយលោកសម រង្ស៊ី និងក្រុមរបស់លោក។ ដោយ លោកសម រង្ស៊ី បានយកលុយពីការលក់នាឡិការបស់លោកបានជាង២០ម៉ឺនដុល្លារអាមេរិកមកដំណើរការបង្កើតគណបក្សបេះដូងជាតិនេះ។

តែលោកសៀម ភ្លុក ក៏ធ្លាប់ចេញមកបរិយាយថា លោកពុំធ្លាប់ទទួលបានសូម្បី១ដុល្លារពីលោកសម រង្ស៊ី និងក្រុមរបស់លោកនោះទេ។ ស្ថាបនិកគណបក្សបេះដូងជាតិបានអះអាងទៀតថា ចំពោះបញ្ហារចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ លោកនឹងប្រកាសនៅពេលដែលទទួលបានការចុះបញ្ជីជាគណបក្សនយោបាយជាផ្លូវការ៕

លោក មុត ចន្ថា៖ តើនរណានៅក្រោយគណបក្សបេះដូងជាតិ? ភ្នំពេញ : លោកមុត ចន្ថា  បានលាតត្រដាងអំពីមេគំនិតដែលបានផ្តួចផ្តើមឱ្យបង្កើត«គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៉ីលុយរដ្ឋាភិបាលអាមេរិកដែលជាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកខណៈដែលគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូលទៅរស់នៅលើទឹកដីអាមេរិក។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតរបស់ លោក កឹម សុខា។ លោក មុត ចន្ថា បន្តថា មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេ ដែលនៅពីក្រោយគណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រការបង្កើតឡើងនូវគណបក្សនេះនៅក្នុងការប្រជុំជាមួយអ្នកគាំទ្រនៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួនកំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រនិងឡង់សេបក្សថ្មីនេះផងដែរ។

លោកបានបញ្ជាក់ថា សេនារីយោដែលលោក អេង ឆៃអ៊ាង បានគិតគូរៀបចំឡើង រួមមានៈសេនារីយោទី១: បញ្ចេញឱ្យ លោក ថាច់សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍នៃគណបក្សសង្រ្គោះជាតិ ដាក់ពាក្យសុំសិទ្ធិនយោបាយ ដើម្បីត្រៀមមកដឹកនាំបក្សថ្មីនេះ គឺ «គណបក្សបេះដូងជាតិ» ព្រោះគាត់ក៏ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។ រហូតមកដល់ពេលនេះលោក ថាច់សេដ្ឋា រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មិនបានបដិសេធពីការមិនជាប់ពាក់ព័ន្ធជាមួយគណបក្សនេះដែរ។ 

សេនារីយោទី២: ក្រៅពីលោក ថាច់ សេដ្ឋា, លោក អេងឆៃអ៊ាង ក៏បានផ្ចុងផ្តើមឱ្យមនុស្សម្នាក់ដែលមិនធ្លាប់ប្រឡូកក្នុងកិច្ចការនយោបាយដោយផ្ទាល់ឱ្យចូលរួមដឹកនាំបក្សថ្មីនេះ។ តាមការណ៍ឱ្យដឹងមនុស្សវ័យកណ្តាលម្នាក់នេះគឺជាអតីតមន្រ្តីនៃ អង្គការអន្តរជាតិមួយដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នៅមុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ និងជាសមាជិកក្រុមការងារស្រមោល (ឈ្មោះក្លែងក្លាយ) ប្រចាំខេត្តបាត់ដំបង ដែលត្រូវបានលោក អេង ឆៃអ៊ាង ចាត់ទុកជាឈាមថ្មីនិងជាបញ្ញាវន្តដែលអាចប្រម៉ែប្រមូលយុវជនឱ្យចូលរួម និងទាញបានសមានចិត្តពីមជ្ឈដ្ឋានសង្គមស៊ីវិល។

សេនារីយោទី៣: គណបក្សថ្មីនេះនឹងផ្តោតលើការរៀបចំរចនាសម្ព័ន្ធនិងកសាងកម្លាំងថ្មីរបស់ខ្លួនដោយមិនធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគាំទ្ររបស់អតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀនឡើយ ប៉ុន្តែមុខព្រួញរបស់គណបក្សនេះគឺកៀរគរ កម្លាំងគាំទ្រពីគណបក្សផ្សេងៗ ដូចជា គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច យុវជន ជាដើម។នេះជាសេនារីយោ បន្លំបំភ័ន្តភ្នែកដើម្បីធ្វើឱ្យគេយល់ច្រឡំថាបក្សបេះដូងជាតិមិនជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀនដែលជាដៃគូក្នុងអតីតគណបក្សសង្រ្គោះជាតិ សំដៅបញ្ចៀសនូវការចោទប្រកាន់ពីអំពើក្បត់ភាពជាដៃគូនិងការថ្កោលទោសពីអ្នកគាំទ្ររបស់អតីត គណបក្សសង្រ្គោះជាតិ។ 

សេនារីយោទី៤:  លោក អេង ឆៃអ៊ាង បញ្ឆេះឱ្យគណបក្សភ្លើងទៀន ដែលដឹកនាំដោយអតីតសមាជិកព្រឹទ្ធសភាចំនួន ១០រូបចាប់ផ្តើមរៀបចំកែប្រែរចនាសម្ព័ន្ធដឹកនាំ និងចុះធ្វើសកម្មភាពពង្រឹងរចនាសម្ព័ន្ធនិងកម្លាំងនៅមូលដ្ឋានតាមរយៈការចុះចែកអំណោយដោយលោក ទាវ វណ្ណុល ប្រធានគណបក្សនេះ។ 

ការចុះចែកអំណោយជាស្បៀងឧបភោគគាប់ជួននឹងយុទ្ធនាការលក់ប័ណ្ណនាឡិការបស់លោកសម រង្ស៉ីដែលប្រមូលបាន ប្រាក់ជាង២០ម៉ឺនដុល្លារ ដែលគេដាក់ការសង្ស័យយ៉ាងខ្លាំងថាគឺជាលុយបានមកពីយុទ្ធនាការលក់ប័ណ្ណនាឡិកា ដៃម៉ាកកាស្យូរបស់លោកសម រង្ស៉ីព្រោះរហូតមកទល់ពេលនេះគេមិនឃើញសកម្មភាពផ្តល់ជំនួយដល់ជនរងគ្រោះដោយ ជំងឺកូវីដ-១៩ ដូចគាត់បានអះអាងឡើយ។ ម្យ៉ាងទៀតដោយសារបញ្ហាផ្លូវច្បាប់គ្មានបុគ្គលណាម្នាក់ហ៊ានចេញមុខទទួលលុយពីលោកសមរង្ស៉ីដើម្បីចែកអំណោយឡើយ។ដូច្នេះគេអាចធ្វើតាមរបៀបបន្លំភ្នែកថាជាជំនួយរបស់សប្បុរសជននៅក្រៅប្រទេសជំនួសវិញ។ ចំណុចនេះហើយដែលលោក ទាវ វណ្ណុល បានអះអាងនៅពេលចែកអំណោយជាស្បៀងឧបភោគ។ លោក ជា គឹមលី ប្រធានគណបក្សសង្រ្គោះជាតិប្រចាំអាមេរិកខាងជើងនិងអាមេរិកកាំង (CNRP NORTH AMERICA-AMERICA) ត្រូវបានគេដឹងថានឹងមកចូលរួមដឹកនាំបក្សភ្លើងទៀន។

សេនារីយោទី៥: អ្នកកនយោបាយជាប់បម្រាមនៃកូតាអតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀតត្រូវបានប្រាប់ឱ្យ នៅស្ងៀមរង់ចាំរហូតបញ្ចប់បម្រាមហាមធ្វើនយោបាយ នៅក្រោយពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង បានអនុវត្តយុទ្ធសាស្រ្តវៃស្មៅបង្អើលពស់ដោយជំរុញឱ្យអ្នកនយោបាយជាប់បម្រាមកម្រិតធម្យមសាកល្បង ដាក់ពាក្យសុំសិទ្ធិនយោបាយ មានជាអាទិ៍ លោក ជូ ជុងងី, លោក ញឹម គឹមញុល និងលោក ស៊ុន ចន្ធីដើម្បីចង់ដឹងប្រតិកម្ម តប។ ជាលទ្ធផល បុគ្គលទាំងបីនាក់នេះត្រូវបានបដិសេធចំពោះសំណើសុំសិទ្ធិនយោបាយដោយហេតុផលរំលោភ​សាល ដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្រ្គោះជាតិ ខែវិច្ឆិកា  ឆ្នាំ២០១៧។

សេនារីយោទី៦: បន្ទាប់ពីគណបក្សបេះដូងជាតិបានប្រមូលផ្តុំកម្លាំងគាំទ្រពីមជ្ឈដ្ឋានផ្សេងៗរួចហើយគណបក្សនេះនឹងត្រូវ ប្រកាសបញ្ចូលជាមួយគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី)នៅប៉ុន្មានខែមុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីបូកផ្គួបនិងបង្កើនកម្លាំងគាំទ្រឱ្យគណបក្សភ្លើទៀនឱ្យក្លាយជាគណបក្សប្រកួតប្រជែងមួយដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែលនៅមុនពេលរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស ដែលបានបង្កើតជាគណបក្សសង្រ្គោះជាតិ នៅខែកក្កដា ឆ្នាំ២០១២។

សេនារីយោទី៧: ក្រុមអ្នកនយោបាយនិរទេសខ្លួន មានដូចជាលោកសម រង្ស៉ី, លោកអេង ឆៃអ៊ាង, លោកស្រីមូរ សុខហួរ, លោកហូរ វ៉ាន់, លោកឡុង រី ជាដើមដើរតួនាទីជាអ្នកកៀរគរប្រភពហិរញ្ញវត្ថុគាំទ្រដល់ប្រតិបត្តិការកសាងរចនាសម្ព័ន្ធនិង កម្លាំងរបស់គណបក្សបេះដូងជាតិ និងត្រៀមបម្រុងសម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។ ភស្តុតាងអាចបញ្ជាក់ថាប្រាក់ជាង២០ម៉ឺនដុល្លារបានពីការលក់ប័ណ្ណ នាឡិកា ប្រាក់ជាង ៣០ម៉ឺនដុល្លារប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ និងលុយទូរទស្សន៍ព្រះអាទិត្យជិត ១លានដុល្លារ គិតទាំងការទាំងដើមអាចនឹងត្រូវបានគេយកមកបណ្តាក់ទុនក្នុងគណបក្សភ្លើងទៀនដើម្បីបប្រកួតប្រជែងក្នុង ការបោះឆ្នោតទាំងពីរនៅពេលខាងមុខ។

សេនារីយោទី៨: យុទ្ធសាស្រ្តរបស់លោក អេង ឆៃអ៊ាងគឺស្វែងរកអំណាចនយោបាយជាថ្មីដើម្បីដាក់សម្ពាធលើគណបក្ស កាន់អំណាចឱ្យចរចាជាមួយលោកសម រង្ស៉ី អាចឱ្យគាត់និងគូកនវិលត្រឡប់ចូលប្រទេសវិញ។ 

លោក ចន្ថា បានលើកឡើងថា អំពើក្បត់ដៃគូនយោបាយនេះបង្ហាញកាន់តែច្បាស់ឡើងនៅពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជកែប្រែរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំឡើងវិញ។ តាមពិតគណបក្សភ្លើងទៀន គ្រាន់តែជាបក្សចាំផ្ទះដូចគ្នានឹងគណបក្សសិទ្ធិមនុស្ស ព្រោះបក្សទាំងពីរបានច្របាច់កម្លាំងចូលគ្នាបង្កើតគណបក្សសង្រ្គោះជាតិរួចទៅហើយ។ការបង្កើតឡើងនូវ គណបក្សបេះដូងជាតិ គឺជាល្បិចបៀរបីសន្លឹក ដើម្បីបំភ័ន្តភ្នែកគេចចេញពីការចោទប្រកាន់ពីអំពើក្បត់ដៃគូនយោបាយ ខណៈដែលបក្សនេះមានចេតនាប្រមូលផ្តុំកម្លាំងថ្មី ដើម្បីយកទៅបូកជាមួយកម្លាំងបក្សភ្លើងទៀន។ 

លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា រឿងពិតមិនអាចប្រកែកបាន លោកសម រង្ស៉ីនិងគូកននៅក្រៅប្រទេសបានក្បត់ ជាមួយលោកកឹម សុខា ជាយូរមកហើយ ចាប់តាំងពីការចេញទៅបង្កើតចលនាសង្រ្គោះជាតិ នៅដើមឆ្នាំ២០១៨ និងការដណ្តើមយកដំណែងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៨ ពីសំណាក់លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស៕ 

១៤ តុលា ២០២១ RFI ខេមរភាសា / RFI Khmer គិតមកដល់​ពេលនេះ​ គណបក្ស​បេះដូងជាតិ​ របស់លោក​សៀម ភ្លុក​ មិនទាន់​ត្រូវបាន​ក្រសួង​មហាផ្ទៃកម្ពុជា​ប្រកាស​ទទួលស្គាល់ និងចុះ​បញ្ជីជាបក្ស​ផ្លូវការនៅឡើយទេ​។ ​ប៉ុន្តែ ខុសពី​បក្សទើបបង្កើត​ឡើងថ្មីៗ ​បក្សនយោបាយ​នេះរងនូវការ​សង្ស័យ​ជាបន្តបន្ទាប់ថា ​ពាក់ព័​ន្ធនឹងលោក​សម រង្ស៊ី ​និងក្រុមរបស់​លោក។ ថ្មីៗនេះ​ទៀតសោត​ លោកសុខ ឥសាន​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បានចោទថា ​គណបក្ស​នេះត្រូវបានលោក​សម រង្ស៊ី ​ផ្តល់លុយ​ឱ្យបង្កើតឡើង​។​ ប៉ុន្តែ ស្ថាបនិក​បក្សនេះ​បានបដិសេធ​។ លោក មុត ចន្ថា៖ តើនរណានៅក្រោយគណបក្សបេះដូងជាតិ? ភ្នំពេញ : លោកមុត ចន្ថា  បានលាតត្រដាងអំពីមេគំនិតដែលបានផ្តួចផ្តើមឱ្យបង្កើត«គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៉ីលុយរដ្ឋាភិបាលអាមេរិកដែលជាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកខណៈដែលគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូលទៅរស់នៅលើទឹកដីអាមេរិក។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតរបស់ លោក កឹម សុខា។ លោក មុត ចន្ថា បន្តថា មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេ ដែលនៅពីក្រោយគណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រការបង្កើតឡើងនូវគណបក្សនេះនៅក្នុងការប្រជុំជាមួយអ្នកគាំទ្រនៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួនកំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រនិងឡង់សេបក្សថ្មីនេះផងដែរ។

១៤ តុលា ២០២១ លោកបានបញ្ជាក់ថា សេនារីយោដែលលោក អេង ឆៃអ៊ាង បានគិតគូរៀបចំឡើង រួមមានៈសេនារីយោទី១: បញ្ចេញឱ្យ លោក ថាច់សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍នៃគណបក្សសង្រ្គោះជាតិ ដាក់ពាក្យសុំសិទ្ធិនយោបាយ ដើម្បីត្រៀមមកដឹកនាំបក្សថ្មីនេះ គឺ «គណបក្សបេះដូងជាតិ» ព្រោះគាត់ក៏ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។ រហូតមកដល់ពេលនេះលោក ថាច់សេដ្ឋា រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មិនបានបដិសេធពីការមិនជាប់ពាក់ព័ន្ធជាមួយគណបក្សនេះដែរ។ 

១៤ តុលា ២០២១ RFI ខេមរភាសា / RFI Khmer  គណបក្សបេះដូងជាតិ​ត្រៀម​ធ្វើ​សកម្មភាព​នយោបាយ​ពេល​មាន​ការ​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ លោក សៀម ភ្លុក​ ឱ្យដឹងថា លោកបាន​ដាក់ពាក្យ បំពេញ​បែបបទ និង​ស្នាមមេដៃ​អ្នកគាំទ្រ​គណបក្សលោក​ជាងបួនពាន់​នាក់ (៤.០០០) ​ទៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ​កាលពីថ្ងៃទី១៥ ខែកក្កដា។ លោកថា ពេលនេះ​លោក​ នៅរង់ចាំ​តែការ​យល់ព្រម​ពី​ក្រសួង​មហាផ្ទៃ​សម្រេចចុះបញ្ជី​ផ្លូវការ​ដើម្បី​អាច​ឱ្យ​គណបក្ស​របស់​លោក​ដំណើរ​ប៉ុណ្ណោះ។ លោក សៀម ភ្លុក សុំមិន​ទាន់​និយាយ​លម្អិត​ពីផែនការ​សកម្មភាព​គណបក្សបេះដូងជាតិ​នៅឡើយទេ​នៅពេល​នេះ៖ «យើង​ធ្វើសកម្មភាព​នយោបាយ​បាន​ក្រោយ​ពី​គណបក្ស​យើង​បាន​ចុះបញ្ជី​ហើយ ​ក្នុង​ដំណាក់កាល​យើង​សុំសិទ្ធិបង្កើត​គណបក្សនេះ​អត់ទាន់​មាន​សិទ្ធិពេញ​លេញ​ក្នុងការ​ធ្វើ​សកម្មភាព​​នយោបាយ​ទេ»។ជុំវិញរឿង​នេះ វិទ្យុអាស៊ីសេរី​មិនទាន់​អាច​សុំការ​បំភ្លឺ​ពីអ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ទេ​នៅថ្ងៃទី២២ ខែកក្កដា​ ដោយប្រព័ន្ធទូរស័ព្ទ​របស់​លោក​មិន​ទទួល​ការ​ហៅ​ចូល។ រីឯអ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក សុខ ឥសាន និយាយ​ថា​ ក្រសួង​មហាផ្ទៃ​ត្រូវ​ការ​ពេល​វេលា​មួយ​សមរម្យ​ដើម្បី​ពិនិត្យ​ករណី​នេះ​ឱ្យបាន​ច្បាស់​មុនឹង​សម្រេច​ផ្ដល់​នីតិសម្បទា​ឱ្យ​គណបក្ស​នេះ។ លោកឱ្យដឹង​ថា ប្រសិន​មេដឹកនាំ​គណបក្សនេះ​បាន​បំពេញ​បែបបទ​ត្រឹម​ត្រូវ និង​ មិន​ជាប់​ទោសទណ្ឌនៅ​តុលាការ​ ប្រហែល​ក្រសួង​មហាផ្ទៃ​មិន​ជំទាស់​សំណើ​សុំ​បើក​បក្ស​ថ្មី​នោះ​ឡើយ៖ «ខ្ញុំមិនដឹងទេ​សួរទៅ​ក្រសួង​ទៅ​ក្រសួង​មហាផ្ទៃ​គេ​អ្នក​ពិនិត្យ​ អ្នក​អី​សើរើ​ពាក់​ព័ន្ធ​តុលាការ​»។ លោក​ សៀម ប្លុក​ កាល​ពី​ថ្ងៃ​ទី៩ ខែមិថុនា បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សុំ​បង្កើត​គណបក្ស «បេះដូង​ជាតិ» ដែល​ហៅ​កាត់​ថា (គ.ប.ជ) ដោយ​ផ្អែក​តាម​ច្បាប់​ស្ដី​ពី​ ការ​បង្កើត​គណបក្ស​នយោបាយ។ លោក​ សៀម ប្លុក​ ដែល​ជា​អ្នក​ចូល​រួម​ការងារ​ក្នុង​សង្គម និង​ជា​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា គណបក្ស​លោក​មាន​គម្រោង​​ចូល​រួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​សកល ​នៅ​ឆ្នាំ២០២៣ ខាង​មុខ​នេះ។ ​ ពាក់ព័ន្ធ​នឹង​រឿង​បង្កើត​គណបក្ស​ថ្មី​នេះ ​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ លោក​ ដួង ចន្ត្រា ឱ្យ​អាស៊ីសេរី​ដឹង​ថា អតីត​មន្ត្រី និងសកម្មជន គណបក្ស​ប្រឆាំង​ដែល​ទៅ​ចូលរួម​បង្កើត​គណបក្ស​បេះដូងជាតិ​ ព្រោះ​អ្នក​ទាំង​នោះ​យល់​ថា គណបក្ស​សង្រ្គោះជាតិ​មិនអាច​ទៅចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០២២​ និង​ឆ្នាំ​២០០២៣​បាន។ ទោះយ៉ាងណា មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះអះអាង​ថា​ លោក​នៅតែ​រង់ចាំ​វត្តមាន​គណបក្ស​សង្រ្គោះជាតិ៖ «យើង​មាន​បំណង​ឆន្ទៈ​តែមួយ​គត់​ គឺ​ទាមទារ​ឱ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ដំណើរ​ឡើង​វិញ»។

១៤ តុលា ២០២១ Sin Rozeth ពួកត្រឹមត្រូវដឹងច្បាស់ណាស់ថា ខ្ញុំជាអនុប្រធាន​ ឬជាឥស្សរជននៃបក្សបេះដូងជាតិនេះ​តាមរយ:ការសម្ភាសតាមវិទ្យុនានា​ដែលពួកត្រឹមត្រូវបាននិយាយពីឈ្មោះខ្ញុំកន្លងមក។ ដូច្នេះខ្ញុំសូមសួរទៅពួកត្រឹមត្រូវផង​ តេីដឹងទេពេលណាគេអនុញ្ញាតឱ្យបក្សបេះដូងជាតិនេះដំណេីរការជាផ្លូវការ​។  ព្រោះរហូតមកដល់ពេលនេះ​ទៅហេីយ​ គណបក្សបេះដូងជាតិ នេះនៅមិនទាន់ត្រូវបានគេទទួលចុះបញ្ជីឱ្យដំណេីរការជាផ្លូវការនៅឡេីយទេ។​  បេីខ្ញុំស្មានតាមអ្វីដែលវិទ្យុបានសម្ភាសអ្នកនាំពាក្យនេះ​ ប្រហែលជាគេមិនឱ្យទេ។

អ្នកនយោបាយ «ជើងថ្មី» តុលាការ មិនទាន់កាត់ក្ដី «សូមទោសបាត់» ខណៈលិខិតសូមទោសរបស់ជនត្រូវចោទ មិនទាន់ចុះកាលបរិច្ឆេទពេញលេញផង ក៏ត្រូវបានបណ្ដាញសារព័ត៌មាន ផ្សព្វផ្សាយព្រោងព្រាត

យោងតាមលិខិតមិនទាន់ចុះកាលបរិច្ឆេទពេញលេញ មានផ្ដិតស្នាមម្រាមដៃស្ដាំរបស់លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ (NPP) ធ្វើនៅមណ្ឌល់អប់រំកែប្រែទី៤ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័រ៌មានគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) ឈ្មោះ Fresh News កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ គឺលោក ស៊ុន ចន្ធី បានសម្ដែងនូវការសោកស្ដាយចំពោះកំហុសឆ្គងរបស់ខ្លួន និងសូមទោសចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងមូល ។ លើសពីនេះ លោក ស៊ុន ចន្ធី ក៏បានជូនពរសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ ពិសេសជោគជ័យក្នុងការអនុវត្តគម្រោងព្រែកជីក ហ្វូណន-តេជោ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងឥតឈប់ឈរ ។

គួររំលឹកជូនថា លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ (NPP) ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ រហូតដល់បច្ចុប្បន្ន ក្រោមការចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ។ មិនតែប៉ុណ្ណោះ លោក ស៊ុន ចន្ធី ក៏ទទួលរងនូវការចោទប្រកាន់ពីបទ ឆបោក ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តកំពង់ធំ ហើយត្រូវបានបញ្ជូនសំណុំរឿងមកសាលាដំបូងរាជធានីភ្នំពេញ បន្ថែមផងដែរ ។ សំណុំរឿងក្ដីព្រហ្មទណ្ឌពាក់ព័ន្ធនឹងជនត្រូវចោទឈ្មោះ ស៊ុន ចន្ធី នេះ មិនទាន់ត្រូវបានតុលាការ ជំនុំជម្រះសម្រេចផ្ដន្ទាទោសនៅឡើយទេ ៕
ប្រធានគណបក្ស កម្លាំងជាតិ (NPP) 
ប្រធានគណបក្ស កម្លាំងជាតិ (NPP) 
ប្រធានគណបក្ស




កម្លាំងជាតិ (NPP) 
ប្រធានគណបក្ស កម្លាំងជាតិ (NPP) 

No comments:

Post a Comment