Friday, July 31, 2020

លោក ឌី ការ៉េត

សង្ខេប សន្ធិដ្ឋាន វាយតម្លៃសភាពការណ៍ Summary, Conclusion and Implication លោក ឌី ការ៉េត ឡើងជាប្រធានគណកម្មាធិការព្រំដែននៃរដ្ឋាភិបាលនិរទ្ទេស ជំនួស លោក ស៊ានប៉េងសែ។ លោក ឌី ការ៉េត ត្រូវគេមើលឃើញថា គ្មានជំនាញផ្នែក ភូមិសាស្រ្ត ប្រវត្តិសាស្រ្តកម្ពុជាទេ លោកគឺជា អ្នកកាសែតជំនាន់ លន់ លន់ ដូច្នេះ បានជាកិច្ចការ របស់គណះកម្មាធិការព្រំដែននៃរដ្ឋាភិបាលស្រម៉ោល នេះមិនដំណើរ គឺមានបញ្ហាជាប្រចាំ។ កិច្ចការទាំងឡាយត្រូវបានធ្លាក់ទៅលើ ប្អូនស្រី លោក ស៊ាន ប៉េងសែ បន្ទាប់ពីវិវាតផ្ទៃក្នុងជាង ១០ ឆ្នាំ លោកស៊ាន ប៉េងសែ ស្លាប់ ទើបគេរៀបចំឲ្យ លោក លោក ឌី ការ៉េត ឡើងជំនួស។ លោក ឌី ការ៉េត ក៍ដឹងថា លោកស៊ាន ប៉េងសែ អត់ចេះដឹងអីរឿង ផែនទី ប្រវត្តិកម្ពុជាដែរ ព្រោះ លោក ស៊ាន ប៉េងសែ រៀនផ្នែក Geology ភូកព្ពសាស្រ្ត គឺរឿង រ៉ែ ដូច្នេះគាត់មានផែនទី រែ នៅកម្ពុជា វៀតណាម ថៃ គឺគាត់ជា រដ្ឋមន្រ្តីឧស្សាហកម្ម។ ទាំងលោក ស់ាន ប៉េងសែ ទាំងលោក ឌីការ៉េត សុទ្ធតែមិនចេះ មិនដឹងរឿង ព្រំដែនសោះ ដូចជាពួកគាត់លោកឡើងថា (១) កម្ពុជា វៀតណាមធ្លាប់បោះបង្គោលព្រំដែនជាមួយគ្នា (តាមពិតជាបង្គោលរវាង បារាំង និង សៀម ) ទី (២) ពួកគាត់លើកឡើងថា បង្គោលព្រំដែន កម្ពុជា វៀតណាម មាន ៧៣ បង្គោល (តាមពិតបង្គោលមាន ១២៤ បង្គោល) ទី (៣) ពួកគាត់លើកអំពី កោះត្រល់ ដ៍មានប្រជាប្រិយភាព តាមពិតជារឿងបោកប្រាស់ ព្រោះទីតាំងភូមិសាស្រ្ត Geographical reference មិនត្រូវគ្នាសោះ ! សូម្បីពួកខ្មែរក្រហមក៍ចាញ់បោក ពួកសាធារណរដ្ឋដែរ ស្មានតែផែនទីពីត ប្រឹងលើកទ័ពចូលវាយប្រហារបរទេសវៀតណាមឆ្នាំ ១៩៧៦ និង ១៩៧៧ ដោយពួកសាធារណរដ្ឋយកកូនកោះតូចមួយ មកដាក់សាជាកោះត្រល់ រួចផ្សាយសារ រដ្ឋាភិបាលយើងមិនមែនជារដ្ឋាភិបាលអាយ៉ងយួន គ្មានការបាត់បង់កោះត្រល់ទេ ! ទី (៤) ពួកគាត់លើកឡើងថា ផែនទី រដ្ឋាភិបាលកម្ពុជាប្រើខុសគ្នាជាមួយផែនទីដែលពួកគាត់មាន់ (ក្រោយការផ្ទៀងផ្ទាត់ គឺជាផែនទី BONN តែមួយដូចគ្នា !) ក្រោយមកពួកគាតបង្វែរសាច់រឿង ទៅជា ការបោះបង្គោលលើដី មិនចំ តាមផែនទី មានន័យណា ជនជាតិខ្មែររស់នៅដល់ណា ទីនោះជាដីខ្មែរ ដូច្នេះមិនត្រូវមានការ ដោះដូរដីទេ !! គ្មានការសម្របសម្រួល។  ទៅអនាគត គណកម្មាធិការព្រំដែននៃរដ្ឋាភិបាលចម្រុះនិរទេស របស់​ឌីការ៉េន នឹងរងការវិនាស ដោយសារ មិនមែនជារដ្ឋាភិបាល វាគ្រាន់តែជា អង្គការមួយមានផ្នែកព្រំដែនកម្ពុជា ដូច្នេះ បានជាមាន ការបង្កើតគណកម្មាធិការព្រំដែនដាច់ដោយឡែករបស់ គណបក្ស សម រង្សី គ្រាន់តែ ការប្រកាសបង្កើតភ្លាម សមាជិករបស់ ឌីការ៉េន សែនប៉េង ឈ្មោះ រ៉ងឈុន  ត្រូវបានចាប់ខ្លួន ដែលទំនាស់ផ្ទៃក្នុងចេញមកពី លុយកាក់ ដូចដែល រៀន ខេមរិន្ទ ពីគណបក្ស កឹម សុខា ធ្លាប់ជាប់គុក ពីបទញុះញង់ព្រំដែននិង ពុករលួយលុយ ២០,៧០០ ដុល្លា ចំណាយលើការជួលរថយន្ត ១៤០ គ្រឿងដឹក បាតុករ ទៅមើលព្រំដែន។

This is the HTML version of the file http://devaraja.free.fr/1sothpolin/1storm-in-paris.pdf
ចលាចលក្នងពិភពគំនិត នៅទីក្រុងបាំរីស ដោយ សុទ្ធ-ប៉ូលិន * ថ្ងៃទី១៨ តុលា ២០០៥

នៅថ្ងៃទី១៧ មេសា ១៩៧៥, ក្រុមបញ្ញជនខ្មែរនៅទីក្រុងប៉ារីសមានសេចក្តីធូរ ស្រាលក្នុងដើមទ្រូង ដោយសង្គ្រាមនៅប្រទេសកម្ពុជា បានត្រូវបញ្ចប់រួចហើយ, សូមលាហើយ លាដាច់អាល័យ ចំពោះទិដ្ឋភាពនៃមហន្តរាយរបស់ជនជាតិខ្មែរ, ទិ ដ្ឋភាពនៃប្លុកឈាម ដែលបង្កបង្កើតឡើងដោយសារគ្រាប់រ៉ុក្អែត ធ្លាក់រពុយតាមផ្លូវ នៃទីក្រុងភ្នំពេញ ជាពិសេសនៅម្ដុំផ្សារចាស់ ដែលពួកយើងបានឃើញ ដោយសេច ក្តីតក់ស្លុត តាមទូរទស្សន៍បារាំង ។ ខ្លួនខ្ញុំផ្ទាល់មានមនោសញ្ចេតនា បែងចែកជាពីរ ដែលច្រាស់ទិសគ្នា ៖

 ម្យ៉ាងខ្ញុំក៏មានសេចក្តីធូរស្រាលរីករាយក្នុងចិត្តផងដែរ ដោយនៅទីបំផុតប្រ ជាជនខ្មែរ បានស្គាល់ក្តីសុខសន្តិភាព... ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ខ្ញុំមានចិត្តល្វី ងជូរចត់ពន់ប្រមាណ ដោយខ្លួនខ្ញុំស្ថិតនៅក្នុងគណបក្សរបស់ពួកអ្នកចាញ់ (ពោល គឺខ្ញុំធ្លាប់ជាកូនចៅសហការីផ្ទាល់របស់ឧត្តមសេនិយលន់-នល់ កាលក្នុងរយ:ព្រឹត្តិ ការណ៍ថ្ងៃទី១៨មិនា១៩៧០) ។ ខ្ញុំមានអារម្មណ៍ថា ពួកអ្នកចាញ់គេ មិនដែលបានទទួ លសេចក្តីសុខសប្បាយសោះឡើយ ។ ពួកចាញ់គេ ចាញ់ល្បែងក្តី ចាញ់សង្គ្រាមក្តី មានជម្ងឺចាញ់ក្តី... ចាញ់ល្បិចគេក្តី, ចាញ់បោកខ្លួនឯងក្ដី (ខកចិត្តឆ្កួតវង្វេង) ឲ្យតែមា នឈ្មោះថា«ចាញ់» គឺមានវាសនាអភ័ព្វដូចគ្នាទាំងអស់ ។

នៅព្រឹកថ្ងៃទី១៧មេសា១៩៧៥នោះ ខ្ញុំកំពុងឈរពិគ្រោះគ្នាជាមួយមិត្តភក្តិម្នាក់ ឈ្មោះលោក ស៊ិន-គិមស៊ុយ អំពីព្រឹត្តិការណ៍ស្រុកខ្មែរ នៅតាមផ្លូវ Bd Raspail ស្រាប់តែឃើញលោក ឌី-ការ៉េត (លោកឌី -ការ៉េត ហើយនិងលោកស៊ិន-គឹមស៊ុយ ជា«សមមិត្តរបស់ខ្ញុំ ក្នុងសារពត៌មាន<នគរធំ» ដែលខ្ញុំបានបោះផ្សាយនៅភ្នំពេញ ក្នុងសម័យសាធារណរដ្ឋ) ...លោកឌី-កាត កាន់អត្ថបទសារទូរលេខមួយ សំរាប់ ថ្លែងកោតសរសើរជោគជ័យដ៏ត្រចះត្រចង់របស់ឯកឧត្តមខៀវ-សំផន ដើម្បីយ កមកឲ្យយើងចុះហត្ថលេខា ។ លោកស៊ិន-គឹមស៊ុយ បែបរៀងអះអុញ ពីព្រោះជា យូរខែណាស់មកហើយ លោកតែងនិយាយប្រាប់ខ្ញុំថា ៖ «ខៀវ-សំផនកាចសាហាវណាស់ ! អានេះកាចសាហាវណាស់ !» ។
ស៊ុយក៏និយាយថា ៖
- រឿងនេះ... ស្រេចតែប៉ូលិនទេ... បើយើងស៊ីញ៉េត្រូវស៊ីញ៉េទាំងបីនាក់ ។
- ឲ្យការ៉េតស៊ីញ៉េតែម្នាក់ឯងទៅ (យោបល់របស់ខ្ញុំ ។
- មិនបានទេ (កាប៉តពោល) បើខ្ញុំស៊ីញ៉េតែម្នាក់ឯង, អត្ថបទនេះគ្មានតម្លៃទេ។
- ខ្ញុំមិនស៊ីញ៉េទេ (ខ្ញុំពោល)... ពីព្រោះវាឥតប្រយោជន៍, ពួកយើងសុទ្ធសឹងជា
ពួកចាញ់គេ ។
ស៊ុយជាអ្នកកណ្តោល, ចំណែកការ៉េតនិងខ្ញុំប្រកាន់ជំហររៀងខ្លួន អស់មួយព្រឹក ធំ ។ ការ៉េតបានយល់ថា ខ្ញុំជាអត្តទត្ថបុគ្គល, គិតតែប្រយោជន៍ខ្លួនឯង, មិនព្រមដាក់ ខ្លួន មិនព្រមគិតដល់សេចក្តីសុខរបស់ប្រជាជន ។ នៅទីបំផុត លោកឌី -ការ៉េតក៏ បានបញ្ចេញយោបល់មួយយ៉ាងសំបើម ដូចជាអន្លងរបស់យក្ស ។
- បើប៉ូលិនឯងមិនស៊ីញ៉េទេ... ពួកយើងនឹងក្លាយទៅជាឃាតករ... ពីព្រោះគេ នឹងសម្លាប់បងប្អូនយើងនៅក្នុងស្រុកអស់រលីងហើយ...។
ខ្ញុំសំរេចចិត្តចុះចាញ់ ព្រមទាំងចុះហត្ថលេខានៅក្រោមអត្ថបទនោះ ដោយមាន ឈ្មោះខ្ញុំនៅពីលើ, ស៊ិន-គឹមស៊ុយជាទី២, ឌី-ការ៉េតជាទី៣ ។ ៣-៤ថ្ងៃក្រោយមក ខ្ញុំបានទទួលពត៌មានថា លោកខៀវ-សំផនបានបញ្ជាឲ្យជ- នៀសប្រជាជនខ្មែរ ចេញអស់ពីទីក្រុងភ្នំពេញ ។ ពេលនោះ ខ្ញុំធ្លាក់ថ្លើមក្កក ! ខ្ញុំដឹង ច្បាស់ណាស់ថា លោកខៀវ-សំផនគឺមិនបានអានអត្ថបទសារទូរលេខរបស់យើង ទេ... ប៉ុន្តែខ្ញុំនៅតែមានការមន្ទិលសង្ស័យ...ប្រសិនបើយើងមិនបានធ្វើអត្ថបទគាំទ្រ ទៅគាត់ទេ ប្រហែលជាគាត់មិនមានអាការ:សាហាវដល់ម្លឹងពេកទេ ។ ខ្ញុំមានការរអៀសខ្លួនខ្លាំងណាស់ ។ យើងជាអ្នកបំរើសាធារណរដ្ឋរហូតដល់ ថ្ងៃទី១៧មេសា១៩៧៥ ។ គ្រាន់តែលោកឧត្តមសេនិយលន់-នល់ដួលរលំភ្លាមកាល ណា ពួកយើងស្រាប់តែបត់ក្បាល១៨០អង្សាទៅគាំទ្រឯកឧត្តមខៀវ-សំផន ។ នេះជាឧក្រិដ្ឋកម្មក្នុងពិភពគំនិត, ជាការមើលស្រាលដល់បញ្ញារបស់លោកខៀវ-សំ ផន... ពីព្រោះយើងចាត់ទុករូបគាត់ជាស្វា ។ មានត្រង់កន្លែងណាទៅ ដែលឯ.ឧ. ខៀវ-សំផនមើលមិនឃើញថា អត្ថបទរបស់ពួកយើងជាសេចក្តីភូតភរ ។ លោកម៉ម-សូណង់ដូ, ឪពុកមារបស់ខ្ញុំម្នាក់ ព្រមទាំងជាមិត្តរួមថ្នាក់នៅសាលា ព្រះពុទ្ធមានបុណ្យ កាលយើងនៅក្នុងសេចក្តី (គាត់មានអាយុលើសខ្ញុំតែមួយឆ្នាំ ប៉ុណ្ណោះ) បានកោតសរសើរថា ខ្ញុំជា<អ្នកនយោបាយដ៏ប៉ិនប្រសប់» នៅពេលដែល គាត់ដឹងថា ខ្ញុំបានចុះហត្ថលេខាគាំទ្រលោកខៀវ-សំផន ។ ជាពិសេស លោកម៉ម- សូណង់ដូបានយល់ថា ខ្ញុំចេះបត់បែន ចេះសំរបខ្លួនតាមកាល:ទេស: ។ ប៉ុន្តែខ្ញុំទទួ លយកសេចក្តីសរសើររបស់ឪពុកមារបស់ខ្ញុំមិនបានទេ ដោយឱកាសនិយម មិន មែនជាចរិកលក្ខណ:របស់ខ្ញុំទាល់តែសោះ ។

លោកឌី-ការ៉េត បានលោតទៅមុខមួយជំហានទៀត ។ គឺគាត់បានទៅបំរើអង្គ ការខ្មែរក្រហមនៅទីក្រុងប៉ារីស ហើយបានប្រាប់ខ្ញុំថា «ពួកយើងទាំងពីរនាក់ គួរតែ ឈប់ទាក់ទងគ្នាមួយរយ:សិន» ។
ខ្ញុំបានជួបលោកដុកទ័រច្បាប់ ភួង-តុន ។ គាត់បំរុងវិលត្រឡប់ទៅស្រុកវិញ ។ គាត់បានទៅចុះចូលនឹងបក្សខ្មែរក្រហមនៅទីក្រុងប៉ារីស ដែលបានយកគាត់ទៅល ត់ដំ ដោយប្រើគាត់ឲ្យទៅធ្វើការហត្ថកម្មបេះផ្លែទំពាំងបាយជូរបារាំង ។ ខ្ញុំបាននិយា យប្រាប់លោកភួង-តុនថា ៖ «បង, គួរតែកុំអាលប្រញាប់វិលទៅស្រុកវិញ...សភាព ការណ៍ដូចជាមិនសូវស្រួលសោះ» ។ លោកភួង-តុនស្រាប់តែមានសេចក្តីច្រឡោតយ៉ាងខ្លាំងចំពោះខ្ញុំ ។ មិនត្រឹមតែ ប៉ុណ្ណោះ បានទៅប្រាប់ពួកបារាំងថា ៖ ខ្លួនខ្ញុំជាភ្នាក់ងាររបស់សេអ៊ីអា ។ ពួករាជការ បារាំងក៏បានចាប់ផ្តើមមានសេចក្តីស្អប់ខ្ពើមចំពោះរូបខ្ញុំស្ទើរតែបណ្តោលឲ្យខ្ញុំដក ដង្ហើមមិនបាន ។ ជាពិសេសសង្ឃកាតូលិកកុម្មុយន៏ស្ត_François Ponchaud
ដែលសរសើរតែពីការស្អាតស្អំរបស់លោកអ៊ិន-តាំ និងបដិវត្តន៍ដ៏រុងរឿងរបស់ខ្មែរ ក្រហម បានចោទខ្ញុំថាជា «ជនក្រខ្វក់ពុករលួយប្រតិកិរិយាប្លអាមេរិកាំងនៃរដ្ឋការ លន់-នល់» ។ បារាំងម្នាក់ក្នុងក្រសួងសិក្សាធិការបារាំង លោក Bernard Prunières ដែលជួយខ្ញុំឲ្យបានទទួលអាហារូបករណ៍ ដើម្បីធ្វើការសិក្សានៅ Sorbonne ក៏បាន ផ្តាច់ទំនាក់ទំនងរបស់គាត់ពីរូបខ្ញុំអស់រលីង ។ ជាអភ័ព្វ លោកភួង-តុន ដែលបានវិលត្រឡប់ទៅស្រុកវិញ ក៏បានបាត់ស្រមោ លសូន្យឈឹង ដូចគេទៅសុំភ្លើងយក្ស ។ ទោះជាយ៉ាងណាក្តី បញ្ញវ័ន្តខ្មែរជាច្រើន រូបនៅពេលនោះ នៅតែបន្តការវេចខ្ចប់ឥវាន់ដាក់ក្នុងវ៉ាលីស និងប្រមែប្រមូលឯក សារ និងសញ្ញាប័ត្រ -សញ្ញាឃើញ និងដាក់ទីឡូ សំរាប់ស្តាយយកទៅបំរើអង្គការ
បដិវត្តន៍ ។ ខ្លួនខ្ញុំបានជួបនឹងមិត្តភក្តិម្នាក់ទៀត គឺលោកអៀ ម៉េងទ្រី ធ្លាប់ធ្វើជាអ្នកតំណាង រាស្រ្តក្នុងសម័យសាធារណរដ្ឋ ព្រមទាំងជាអ្នកនិពន្ធម្នាក់ក្នុងសារពត៌មាន«នគរធំ ផងដែរ ។ លោកអៀ-ម៉េងទ្រីនៅតែបន្តការសិក្សារបស់លោក ក៏ប៉ុន្តែលោកមាន គោលបំណងបញ្ជូនប្រពន្ធកូនឲ្យត្រឡប់ទៅភ្នំពេញវិញមុនរូបខ្លួនឯង ។ ខ្ញុំបានឲ្យ យោបល់ទៅមិត្តខ្ញុំថា... មិនគួរប្រញាប់ពេកទេ គួរតែរង់ចាំលើលស្ថានការណ៍ឲ្យបា នច្បាស់លាស់ជាងនេះបន្តិចសិន ។ លោកអៀ ម៉េងទ្រីក៏បញ្ចេញកំហឹងដាក់ខ្ញុំយ៉ា ងខ្លាំងដោយនិយាយថា ៖ «ប៉ូលិនឯងនៅស៊ីបាយអាណានិគមនៅទីនេះហើយ» ។ " ៥ឆ្នាំក្រោយមក (១៩៨៦) _លោកអៀ ម៉េងទ្រីបានមកសំណាក់នៅក្នុងផ្ទះខ្ញុំមួ យយប់ (ដែលមានតែបន្ទ មួយតូចប៉ុនក្តារមឈូស នៅ Quartier Latin) ។ គាត់ មានលក្ខណ:ប្រហែលតែនាងបដាចារទៅហើយ ។ លោកអៀ ម៉េងទ្រីនិយាយប្រា ប់ខ្ញុំដោយស្រក់ទឹកភ្នែកបណ្តើរផងថា ៖


 បើខ្ញុំជឿប៉ូលិនឯង.... ប្រពន្ធកូនខ្ញុំច្បាស់ជានៅមានជីវិតនៅឡើយទេ ។ បង ប្អូននៅឯស្រុក បានសរសេរសំបុត្រមក់ស្ដីបន្ទោសឲ្យខ្ញុំច្រើនគ្នា សឹងតែបណ្ណាល ឲ្យខ្ញុំឆ្កួតទៅហើយ ពីព្រោះគេបានឃើញរូបប្រពន្ធនិងកូនខ្ញុំបិទនៅជញ្ជាំង«ទួលស្លែ ង» ។ ព្រឹត្តិការណ៍អស់ទាំងនេះ បានរសាត់បាត់ទៅដូចស្ទឹងហូរចាកចេញទៅឆ្ងាយ រចំនួន៣០ឆ្នាំមកហើយ ។ ប៉ុន្តែបើគេឲ្យខ្ញុំនិយាយពីសភាពការណ៍សព្វថ្ងៃវិញ ខ្ញុំ
នៅតែនិយាយដូចតែពេលថ្ងៃទី១៧មេសា១៩៧០ដូច្នោះ ៖ «ពួកយើងជាពួកចាញ់គេ... តើមានរឿងហេតុអ្វី ដែលគេត្រូវទទួលពួកយើងជា សហការីរបស់គេនោះ ?» ។ ពួកគេជាយក្ស សាងសង់ដល់«អង្គរវត្ត >ទៅហើយ ចំណែកពួកយើងជាសត្វ គីង្គក់ ។ «គីង្គក់គរគោក... ជាសត្វឈ្មោគគ្រោក... ស្បែកវាគគ្រាត ពណ៍វាគគ្រិច កើតស្រែងមួយជាតិ...» ។ ជាកំណាព្យរបស់ជីតាខ្ញុំខាងឪពុក គឺលោកតាម៉ម-សុទ្ឋ ។ ពួកយើងគ្រាន់តែជាសត្វគីង្គក់ ដែលជិះលើស្លឹកឈើ បណ្តែតតាមទឹកស្ទឹងទៅ លេងក្រុងសៀមរាប ។ បើពួកយើងចង់កាត់ទោសលោកខៀវ-សំផន គឺយើងត្រូវទៅសុំសេចក្ដីអនុ- ញ្ញាតពីលោកហ៊ុន-សែន ពីព្រោះលោកហ៊ុន-សែន ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ។ ប៉ុ ន្តែបើយើងចង់កាត់ទោសលោកហ៊ុន-សែន យើងត្រូវទៅសុំសេចក្តីអនុញ្ញាតរបស់ លោកខៀវ-សំផន ពីព្រោះលោកខៀវ-សំផន ជាគ្រូឧប្បជ្ឈាយ៍របស់គាត់។ បើ យើងចង់កាត់ទោសសម្តេចសីហនុ វាមានតែទៅសុំអនុញ្ញាតពីខ្មោចលោកលន់-ន ល់ ដែលបានប្រាប់គេប្រាប់ឯង កាលពីគាត់នៅរស់ថា ៖ «ខ្ញុំមិនបានក្បត់សម្តេច សីហនុទេ អ្វីៗដែលខ្ញុំបានធ្វើទាំងអស់ គឺជាព្រះរាជបញ្ជារបស់ព្រះអង្គ» ។ ចំណែកស្តេចសីហនុវិញ ទ្រង់ចងអាឃាទព្យាបាទតែជាមួយពួកលន់-នល់ប៉ុ ណ្ណោះ បើគេរុញគាត់ឲ្យកាត់ទោសពួកមេដឹកនាំខ្មែរក្រហម គាត់បែរជារុញឲ្យគេកាត់ ទោស «ពួកចាញ់នៃថ្ងៃ១៧មេសា>... សម្រេចសម្រេចទៅ គឺពួកសត្វគីង្គក់ដដែល ដែលមានវាសនាចាំតែស្លាប់ «ទូលបង្គន់សមតែស្លាប់ !! ...។


បណ្ឌិត ឌី ការ៉េត ថាដីធ្លី ៤០​ហិកតា នៅ​កំពង់ឆ្នំាង «សម្រាប់យួន ជា​រឿង​​​ស្រប​​ច្បាប់»​នកជំនាញព្រំដែនកម្ពុជា ជាបណ្ឌិតច្បាប់ផង លោក ឌី ការ៉េត សព្វថ្ងៃជា​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា មានមូលដ្ឋាន​នៅប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍​ បង្ហាញ​​អំពី​យុទ្ធសាស្ត្រ​​របស់​វៀតណាម «យួន» បង្ខំ​ឲ្យរបប​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​ជួយ​ជ្រោម​ជ្រែង​​«និគមជន​យួនខុសច្បាប់» ឲ្យបាន​រស់នៅ​​ស្របច្បាប់ ដូច​ពលរដ្ឋ​ខ្មែរ​​។ ក្នុង​សេចក្តីថ្លែងការណ៍នេះ លើក​ឡើង​អំពីករណីទំហំដី ៤០ ហិកតា នៅខេត្ត​កំពង់ឆ្នាំង​​ថា «សម្រាប់យួន ជារឿងស្របច្បាប់» ដោយ​មានភ្ជាប់​ឯកសារ​មួយ ដែល​ចុះហត្ថលេខា​ដោយលោក ហ៊ុន សែន នៅ​ខែកុម្ភៈ ឆ្នាំ​១៩៨៦ ស្តីអំពី «និគមជនយួន​នៅកម្ពុជា»។ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖

ប្រជាពលរដ្ឋខ្មែរ មិនគួរប្រឆាំងតវ៉ា នឹងការរៀបចំដីធ្លី ៤០ ហិកតា និងបរិស្ថាន នៅ​ខេត្តកំពង់ឆ្នាំង នៃលោក ហ៊ុន សែន ពីចុងខែវិច្ឆិកានេះ ដើម្បីទទួលពួកអាណានិគម​យួន ឲ្យបានរស់នៅ​ស្រួល និងសុខសប្បាយ​នៅស្រុកខ្មែរនោះទេ។

ការសម្រេចចិត្ត​របស់លោក ហ៊ុន សែន នេះ បានធ្វ់ើឡើងបន្ទាប់ពីដំណើររបស់គាត់ ទៅក្រុង​ហាណូយ ពីថ្ងៃទី ០៤-០៥ ខែ​តុលា ឆ្នាំ២០១៩ កន្លងមក ដែល​ពេលនោះ​រដ្ឋាភិបាល​យួន បាន​រំលឹក និងបង្ខំគាត់​ ជាថ្មីទៀត ឲ្យទំនុក​បម្រុងពួក​យួន នៅកម្ពុជា ឲ្យស្របច្បាប់​តាម «សិទ្ធិគ្រប់​លក្ខខណ្ឌ (droits légitimes)» នៃពួក​គេ​នេះ និងស្របតាមគោលការណ៍​សិទ្ធិមនុស្សផង {ដែលពួក​លោក ហ៊ុន សែន ខ្លួនឯង មិនដែលទាំងគោរពសិទ្ធិមនុស្សសោះនោះ}។

សិទ្ធិគ្រប់លក្ខរបស់ពួកអាណានិគមយួននេះ វាបាន​មកពីច្បាប់​នានា ដែល​ចេញ​មក​ពី «សន្ធិសញ្ញា​សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ» រវាង​យួនហាណូយ ​និង​បក្សនៃលោក ហ៊ុន សែន ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩។ ដូច្នេះ នាដើមទសវត្ស​១៩៨០ (១៩៨២-១៩៨៣) បក្សប្រជាជនបដិវត្តកម្ពុជា បាន​ចេញសារាចរ​បើក​ព្រំដែន ឲ្យពួកអាណាគម​យួន ចូលមករស់នៅ​លើទឹកដីខ្មែរ សឹងតែតាមអំពើចិត្ត ក្នុងនាមនៃ «យុទ្ធមិត្តភាព» រវាងប្រជាជន​ទាំងពីរ ដោយ​មាន​ការទំនុក​បម្រុង អំពីបក្ស និង​ប្រជាជនខ្មែរជា​ចាំបាច់ផង។

ក្នុងរយៈពេល ២-៣ ឆ្នាំបន្ទាប់ពីនោះ ការទំនុកបម្រុង​របស់ខ្មែរ ហាក់ដូច​ជា​​ពុំ​បាន​​ល្អ​សោះ។ ហេតុនេះទើប​នៅថ្ងៃទី ២៦ កុម្ភៈ ១៩៨៦ សមមិត្ត​​បដិវត្ត ហ៊ុន សែន បាន​ឡើង​ជាប្រធានថ្មី នៃ​ក្រុមប្រឹក្សារដ្ឋមន្រ្តី «នាយករដ្ឋមន្រ្តី» បាន​​ចេញសារាចរមួយ​​យ៉ាង​លំអិត (៤ ទំព័រ) អំពីការផ្តល់លក្ខខណ្ឌ​​រឹតតែងាយស្រួល សម្រាប់​ការរស់នៅ​របស់ពួក​អាណិកជនយួន ​នៅកម្ពុជា។ (សូមអានលំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦)។

អាស្រ័យ​ហេតុការណ៍ទាំងនេះ ការរៀបចំដីធ្លី ៤០ ហិកតា និងបរិស្ថាន នៅខេត្ត​កំពង់ឆ្នាំង (ឬ​នៅ​កន្លែង​ណា​ផ្សេង​ទៀត) គឺស្របតាម​ច្បាប់អន្តរជាតិ (រវាង​យៀកណាម និង​កម្ពុជានៃ ហ៊ុន សែន) {ដែល​មានន័យថា «ស្រប​តាម​ច្បាប់អន្តរជាតិ» ទទួលស្គាល់តែភាគី​វៀតណាម និង​របបដឹកនាំរបស់ ហ៊ុន សែន} ដែល​មានសុពលភាពជានិច្ច និង​បន្តគ្រប់គ្រងកម្ពុជា មកទល់សព្វថ្ងៃ ហើយនិង​បន្តទៅទៀត។

ទីក្រុងប៉ារីស ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៩
ជ.គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា
ឌី ការ៉េត ប្រធាន

លោកស៊ាន ប៉េងសែ​បាន​បង្កើត​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅប្រទេស​បារាំង​និង​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩៩ ​​ដើម្បី​តាម​ដាន​មើល​បញ្ហា​ព្រំដែន​កម្ពុជា​ដែល​លោក​យល់​ថា​នៅមាន​ការរំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ លោក​បាន​ធ្វើ​ជា​ប្រធាន​រហូតដល់​ពេល​លោក​ទទួល​មរណភាព។​
វ៉ាស៊ីនតោន — 

លោក ​ស៊ាន ប៉េងសែ ​អ្នកជំនាញ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ជន្មាយុ​៨២ឆ្នាំដោយ​រោគាពាធ​នៅ​ប្រទេស​បារាំង។ នេះ​បើតាម​ការបញ្ជាក់​ប្រាប់​របស់​អតីត​សហការី​របស់លោក។​ លោក ឌី ការ៉េត ​អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នេះ​គឺជា​ការបាត់បង់​មួយ​ដ៏​ធំ​ណាស់​ចំពោះ​សមាជិក​សមាជិកា​ទាំងអស់​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា‍»។

លោក ស៊ាន ប៉េងសែ ​បាន​បង្កើត​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅប្រទេស​បារាំង​និង​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩៩ ដើម្បី​តាម​ដាន​មើល​បញ្ហា​ព្រំដែន​កម្ពុជា​ដែល​លោក​យល់​ថា​នៅមាន​ការរំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ លោក​បាន​ធ្វើ​ជា​ប្រធាន​រហូតដល់​ពេល​លោក​ទទួល​មរណភាព។​

លោក ស៊ាន ប៉េងសែ ​ធ្លាប់កាន់តំណែង​ជារដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​សិប្បកម្ម​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរហើយ​ក៏​ធ្លាប់​ជា​ប្រធាន​គណៈ​ប្រតិភូ​កម្ពុជា​សម្រាប់​ការចរចា​អំពី​បញ្ហា​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាមនៅក្នុង​ឆ្នាំ១៩៧៤។ លោក​បាន​រស់នៅក្នុង​ប្រទេស​បារាំង​តាំងពីមុន​ពេល​ដែល​របបខ្មែរ​ក្រហម​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥។លោក ​ឌី ការ៉េត ​បាន​រំលឹក​ពី​ស្នាដៃ​របស់​លោក​ស៊ានប៉េងសែ​ថា៖

«គាត់​ជា​អ្នកជំនាញការ​យ៉ាង​សំខាន់​បំផុត​អំពី​រឿង​ផែនទី​ទាំង​ផែនទី​ដីគោក​និង​ផែនទី​សមុទ្រ​ដែល​ខ្លួន​គាត់​បាន​រៀបចំ​ធ្វើ​សឹងតែ​ម្នាក់ឯង​ដោយមានការចូលរួម​ខ្លះ​ពី​អ្នក​ឯកទេស​មក​ពី​ប្រទេស​បារាំង​។ មានការ​ចូលរួម​អំពី​មន្ត្រីធំៗរដ្ឋមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែរ​ប៉ុន្តែ​គាត់​រៀបចំ​ខ្លួន​ឯង​ច្រើនណាស់‍»។​

កាលពី​នៅ​រស់រាន​មានជីវិត​ លោកស៊ានប៉េងសែ​តែងតែរិះគន់ថា​ការវាស់វែង​កំណត់ព្រំដែន​នា​ពេល​បច្ចុប្បន្ន​ផ្តល់​ផលប្រយោជន៍​ទៅ​ដល់​ប្រទេស​វៀតណាម​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​មិន​បាន​អនុវត្តតាម​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ដែលតម្រូវ​ឱ្យ​កម្ពុជា​លុប​ចោល​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណាដែល​វៀតណាម​បាន​ចុះហត្ថលេខាក្នុង​ពេល​ដែល​ខ្លួន​គ្រប់គ្រង​លើប្រទេស​កម្ពុជា​រយៈពេល​១០ឆ្នាំតាំងពីឆ្នាំ​១៩៧៩។​ ជាពិសេស​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​វៀតណាម​ដែល​បាន​ចុះហត្ថលេខា ​ឆ្នាំ​១៩៨២និង​១៩៨៥។

លោក ឌី ការ៉េត​ បាន​បន្ថែមថា៖
«ដូច្នេះ​គាត់​ថា​ត្រូវ​តែ​បន្តការងារ​ហ្នឹង​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មានការទទួលស្គាល់​នូវ​សន្ធិសញ្ញា​ទាំងអស់​ហ្នុង​‍»។
លោក ​ឌី ការ៉េត ​បាន​ប្តេជ្ញា​បន្ត​កិច្ចការ​ព្រំដែន​កម្ពុជា៖

«ដរាបណាខ្ញុំ​នៅរស់​ខ្ញុំ​នៅតែ​បន្តកិច្ចការ​ហ្នឹង‍។ ខ្ញុំ​អត់​មាន​បោះបង់​ចោល​ទេ​ហើយ​មិត្តភក្តិដែល​នៅ​ជួយធ្វើការ​ទាំងអស់​ទាំងប៉ុន្មាន​ក៏មានការប្តេជ្ញាចិត្ត​ដូច​ខ្ញុំ​អីចឹងដែរ​ហើយ​យើ​ងខ្ញុំ​កំពុងតែ​ស៊ើបសួរស្នើ​ឱ្យ​យុវជន​អ្នកក្មេងៗ​អាយុក្រោម​៥០ឆ្នាំ ក្រោម​៤០ឆ្នាំឱ្យ​ចូលមក​រួមទៀតជាអ្នក​បច្ចេកទេសក្តី​ជាអ្នកធ្វើវិភាគតាម​ផ្លូវច្បាប់​និង​ផ្លូវបច្ចេកទេសក្តី​»។​

លោក ស៊ាន ប៉េងសែ​ កើត​នៅថ្ងៃទី​១ខែមករា​ឆ្នាំ​១៩៣៦​នៅ​ឃុំស្ពឺ ​ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម។ លោក​មាន​បងប្អូនប្រុស​ពីរនាក់​និង​បងប្អូនស្រី​ពីរនាក់។ លោក​បាន​រៀបការ​ជាមួយ​នឹង​ភរិយា​គឺ​លោក ​ស្រី​វណ្ណ ដារ៉េត ​នៅឆ្នាំ​១៩៦៦ហើយ​មាន​បុត្រ​ចំនួន​បួននាក់​ស្រីម្នាក់និង​ប្រុស​បីនាក់។

លោក ស៊ាន ប៉េងសែ ​ទទួល​សញ្ញាបត្រ​វិស្វករ​ពីសាលា​ Ecole des Mines d’Alèsនៃប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៦៥។ នេះ​បើ​តាម​ប្រវត្តិរូប​សង្ខេប​ដែល​គណៈកម្មាធិការ​ព្រំដែនកម្ពុជា​បាន​ចែកចាយ​ដល់​បណ្តាញ​សារព័ត៌មាន។

លោក​បាន​សរសេរ​អត្ថបទស្រាវជ្រាវ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម​និង​រ៉ែ​ក្នុង​នោះ​មាន​សំណេរ ​«ការស្រាវជ្រាវ​រកប្រេង​នៅ​លើ​ដី​គោក​និង​ក្នុង​សមុទ្រ​នៅកម្ពុជា (ប្រេង​និង​នយោបាយ​នៅ​កម្ពុជា)‍» «ព្រំដែន​ដីគោក​និង​ដែន​សមុទ្រ​របស់​កម្ពុជា‍»​និង​«បន្ទាត់មូលដ្ឋាន​និង​ផែនទី​នៃខ្ពង់រាប​បាតសមុទ្រ​របស់​កម្ពុជា‍»។​ ពិធី​បុណ្យសព​របស់​លោក ស៊ាន ប៉េងសែ ​នឹង​រៀបចំ​នៅថ្ងៃទី ២៩ ខែ​មករា​ខាងមុខ​នេះ​នៅ​វត្តពោធិវង្ស​ នៅក្រុង​ សង់-សួរ-ម៉ាន៕

វ៉ាស៊ីនតោន — ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​បាន​និយាយ​ថា ​សកម្មភាព​ប្រទេស​ជិតខាង​ដូចជា​វៀតណាម​និងថៃ​ចុង​ក្រោយ​ដែល​ចូល​មក​បោះតង់​ និង​សង់​រោង​នៅ​តំបន់​ហាម​ឃាត់​ឬ​ទឹកដី​កម្ពុជា​គឺជា​សកម្មភាព​រំលោភ​បំពាន​បូរណភាព​ដែនដី​កម្ពុជា ​ដោយ​ឥតកោត​ក្រែង​ច្បាប់ជាតិ​និង​អន្តរជាតិ។

ការ​អះអាង​ដូច្នេះ​គឺយោង​ទៅលើ​ការចូល​មក​បោះតង់​របស់​កងទ័ព​វៀតណាម​នៅក្នុង​តំបន់​ស​ក្នុងស្រុក​លើកដែក​និង​ស្រុក​កោះធំ ​ខេត្ត​កណ្តាល​តាម​ព្រំប្រទល់​ដែន​នៃ​ប្រទេស​ទាំងពីរ ​កាលពី​សប្តាហ៍​ថ្មីៗ​កន្លង​ទៅ​ និង​ការ​សង់​រោង​នៅខេត្ត​ប៉ៃលិន​នៃភាគី​ទាហាន​ថៃ ​កាលពី​សប្តាហ៍​ថ្មីៗ​កន្លង​ទៅដែរ​ដើម្បី​អ្វីមួយ​ដែល​គេ​អធិប្បាយ​ថា​ ជាការ​បង្ការ​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​ហើយនឹង​ទប់ស្កាត់​ពលករ​ចំណាក​ស្រុក​ក្នុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ដែល​ព្រំ​ដែន​នៃ​ប្រទេសជិត​ខាង​ទាំងនេះ​ត្រូវបិទ​មិន​ឲ្យ​ឆ្លងកាត់​លើក​លែង​តែ​ទំនិញ​នោះ​។

លោក ​ឌី ការ៉េត ​ប្រធាន​គណ:កម្មាធិការ​ព្រំដែន​កម្ពុជា​ប្រចាំ​ស្រុក​បារាំង​ បាន​ថ្លែង​ថា​ទាំង​ភាគីវៀតណាម​និង​ថៃ​ ដែល​ជា​ប្រទេស​ជិតខាង​កម្ពុជា​តែងតែ​បន្ត​សកម្មភាព​ជាបន្ត​បន្ទាប់​ដើម្បី​រំលោភ​បំពាន​ទឹកដី​កម្ពុជា​ឥត​ឈប់ឈរ ​ដោយសារ​ការ​មិន​គោរព​បូរណភាព​ដែនដី​កម្ពុជា។

«ខ្ញុំយល់​ឃើញថា​ទាំង​វៀតណាម​ក្តី ​ទាំងថៃ​ក្តី​គេគ្មាន​គោរព​អី​ព្រំដែន​របស់​យើងទេ ​គេចង់​ធ្វើ​អីគេធ្វើហ្នឹង​ទៅ​ស្រេច​តែ​គេចង់​បាន​ចង់ធ្វើ ​អាហ្នឹង​វាអីចឹង​តាំងពី​យូរណាស់​មក​ហើយ»។ លោកថា ​ទោះជា​កម្ពុជា​មាន​សន្ធិសញ្ញា​បារាំង​សៀម ​និង​សិទ្ធិសញ្ញា​ផ្លូវការ​នានា​ក្តី​ តែ​ប្រទេស​ជិត ខាងតែង​បង្កើត​ព្រឹត្តិការណ៍​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​ដើម្បី​ជាលេស​ ចូលមក​កាន់​កាប់​ទឹកដីកម្ពុជា​តាម​ព្រំប្រទល់​ដែន​។

«ចង់​ដាក់តង់​ ដាក់អី​ការពារ​វីរុសកូរ៉ូណា​ ឬ ​កូវីដ១៩ ​ដាក់​ក្នុង​ដីខ្លួន​ទៅ​ រឿងហ្នឹង​វាមិន​ទាន់ចូល​ក្នុងដី​ខ្លួនផង​ ខ្លួន​មកដាក់​ក្នុងដីគេ​យ៉ាង​ម៉េច? ​ដាក់ក្នុងដី​ខ្លួនទៅ ​មានទាស់​អី»។លោក ​ឌី ការ៉េត​ អះអាង​ថា ​ក្នុងពេល​ប្រទេស​នីមួយៗ​បិទ​ព្រំដែន​រៀងខ្លួន​ កងទ័ព​គួរតែ​ស្ថិត​នៅក្នុង​ទឹកដី​របស់ខ្លួន។​ លោក​បាន​ទទូចថា​ កម្ពុជា​ត្រូវមាន​ការ​ការពារ​បូរណភាព​ដែនដី​ឲ្យ​បានប្រាកដ​ប្រជា ​មាន​ឆ្មាំ​ការពារ​ជាប្រចាំ​ មានការ​ដោះស្រាយ​ភ្លាមៗ​ ហើយត្រូវ​ពិនិត្យ​រាល់​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​តាម​ព្រំដែន ​ដែល​និយាយ​អំពីការ​រំលោភ​បំពាន​ឲ្យបាន​ដិតដល់ ​និង​ពន្យល់​ពលរដ្ឋ​ឲ្យដឹង ​និង​ទៅ​ពិនិត្យ​មើល​ថា​ កន្លែង​ណា​ជាខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ឬទឹកដី​ខ្លួន​ដោយ​មិន​ត្រូវចោទ​ប្រកាន់​ពលរដ្ឋ​ថា​ទៅ​រំលោភ​ដីប្រទេស​ណា​មួយ​ ​នៅពេល​ដែល​ពលរដ្ឋ​ខ្លួន​លោក​ដឹងច្បាស់​តាំងពី​ដើម​មកថា​ជាដី​របស់កម្ពុជា​ទៅហើយ​នោះ។

ប្រទេស​កម្ពុជា​និង​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម ​ថៃ​និង ​ឡាវ ​នៅមាន​បញ្ហា​វិវាទ​ព្រំដែន​យូរៗម្តង​ដោយសារ​កន្លែង​ខ្លះ​មិនទាន់​បាន​បោះ​បង្គោល​ចប់​សព្វគ្រប់​ ហើយការ​កំណត់​ខ្សែ​បន្ទាត់ព្រំដែន​នៅមាន​ភាព​ស្មុកស្មាញ​ និង​បន្ត​ចរចាគ្នា​នៅឡើយ។​ ការណ៍​នេះបង្ក​ឲ្យមាន​ភាព​តានតឹងផ្នែក​យោធា​ជួរមុខ​ពេល​ខ្លះ​ផងដែរ។

តែការ​ដោះស្រាយ​ពីរលើក​ចុងក្រោយ​នេះ​ដែល​មាន​ការសង់​រោង​ពីភាគី​ថៃនៅ​តាម​ព្រំដែន ខេត្តប៉ៃលិន ​និង​បោះតង់​ពីភាគី​វៀតណាម​នៅតាម​បណ្តោយ​ព្រំដែន​នៅខេត្ត​កណ្តាល​នោះ ​គេមិន​បាន​សង្កេត​ឃើញថា​ មាន​ភាពតាន​តឹង​កើតឡើង​ខ្លាំង​ដូចពេល​មុនទេ ​ក្រោយ​ពេល​មន្ត្រី​ខេត្ត​អានយ៉ាង ​នៃ​ប្រទេស​វៀតណាម​ជាប់​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា​បាន​ជូនដំណឹង​ជាផ្លូវការ​ដល់កម្ពុជា​អំពីការ​បោះតង់​នោះ​ ថា​ជា​រឿង​បណ្តោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​។ ហើយ​ភាគី​វៀតណាម​បានសន្យា​ថា ​នឹង​រើ​តង់​ចំនួន ​៣១​កន្លែង​ចេញ​ក្រោយពី​មាន​សេចក្តី​រាយការណ៍​ថា​ក្រសួងការ​បរទេស​កម្ពុជា​បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​អំពី​រឿង​បោះតង់​នៅលើ​តំបន់​ហាម​ឃាត់​ឬតំបន់ស​នោះ។ ​ដោយ​ឡែក​ភាគី​ថៃ​បាន ​រើរោង​យោធា​ជួរមុខ​ចេញ​ដោយ​សន្តិ​វិធី​ដែល​គេ​មិន​ទាន់​ឃើញ​មាន​ការ​ពន្យល់​ជាផ្លូវការ​ដែរ។

ក្រុមមន្ត្រី​កម្ពុជា​ធ្លាប់​បាន​និយាយថា​ កម្ពុជា​ធ្លាប់​អះអាង​ថា មិន​អាច​ឲ្យទឹកដី​របស់ខ្លួន​ត្រូវ​បាត់​បង់សូម្បី​តែ​១មីលីម៉ែត្រ​ ហើយក៏​មិនចង់​បាន​ចំណេញ​ទឹកដី​ប្រទេស​ជិតខាង​ណាមួយ​ដែរ។

លោក ​ម៉ែន ណាត​ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវែស​ដែល​មាន​និន្នាការ​ទៅរក​ក្រុម​ជំទាស់​បាន​កត់​សម្គាល់​ថា​ ប្រទេស​ជិតខាង​តែង​តែឆ្លៀត​ឳកាស​រំលោភ​យក​ទឹកដី​កម្ពុជា​នៅតាម​ព្រំដែន​គឺទាំង​ព្រំដែន​គោក​និង​ព្រំ​ដែន​ទឹក​ ​ជាពិសេស​នៅ​ពេល​ភាគី​នយោបាយ​ខ្មែរមាន​ការ​បែក​បាក់​ផ្ទៃក្នុង​និងមាន​ភាព​វឹកវរ​នយោបាយ។ ​លោក​បាន​ទទូចថា​ ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ រដ្ឋាភិបាល​កម្ពុជាត្រូវ​លុប​ចោល​សន្ធិសញ្ញា​ ដែល​លោក​ចាត់​ទុកថា​ខុស​ច្បាប់​ឬផ្ទុយ​ពីកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសជា​មួយ​ប្រទេស​ជិតខាង​ទាំងអស់​ចោល​តាមរយ:​សភា​ ហើយ​ដាក់​ពាក្យ​ប្តឹង​ទៅ​សហ​ប្រធាន​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ​និង ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម្បី​បញ្ចប់​បញ្ហា។

«មានតែ​អីចឹងទេ​ដែល​យើង​អាច​ដោះស្រាយ​ដែល​ធានា​បាន​នូវយុត្តិធម៌​ទាំងអស់​គ្នា»។

លោកថា​ ការធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​បញ្ចប់​បញ្ហា​រំលោភ​បំពាន​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាងដោយ​យុត្តិធម៌​ប៉ុណ្ណោះ​ទេ ​តែនឹង​បញ្ចប់​អរិភាព​រវាង​អ្នក​នយោបាយ​និង​ពលរដ្ឋ​កម្ពុជា​ផងដែរ។

លោក​បាន​បន្ថែម​ថា ​បញ្ហា​កូវីដ​គ្រាន់តែ​ជារឿង​មួយ​នៅពេល​នេះ​ដែលនាំ​ឲ្យកើត​បញ្ហា​ តែលោក​បន្តថា​នៅមាន​រឿង​បន្ត​បន្ទាប់​និង​កន្លែង​បន្ត​បន្ទាប់​ទៀត​ដែល​នឹង​មាន​រឿង​កើត​ឡើង​បើសិន​ជាកម្ពុជា​មិនអាច​បញ្ចប់​បញ្ហា​ព្រំដែន​តាមច្បាប់​អន្តរជាតិ​បាន ​ហើយឥទ្ធិពល​នយោបាយ​ចិនគ្រប​ដណ្តប់​លើ​កម្ពុជា​កាន់​តែ​ខ្លាំង​ឡើងនោះ។

«ហើយ​ដល់​ពេល​អាចុង​ក្រោយ​ហ្នឹង​គេមក​ធ្វើ​នៅ​ខាង​ខេត្ត​កណ្តាល​ ហើយ​គេ​អាច​ធ្វើនៅ​កន្លែង​ផ្សេងៗទៀត»។

លោក​ វ៉ា គឹមហុង​ប្រធាន​គណ:កម្មាធិការ​ព្រំដែន​កម្ពុជា​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទាក់​ទង​បាន​ដើម្បី​អត្ថាធិប្បាយ​បាន​ទេ ​ដោយ​ទូរសព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​ណាក្តី​លោក​ម៉ែន ណាត​បានអំពាវនាវ​ឲ្យ​អ្នក​នយោបាយ​កម្ពុជា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ និង​បូរណភាព​ដែនដី។​

បញ្ហា​សន្ធិសញ្ញា​ព្រំដែន​និង​បូរណភាព​ទឹកដី​ដ៏​ម្រូង​ចម្រាស​និង​ស្មុគស្មាញ​នេះ​ ត្រូវ​គេដឹង​ថាមាន​ការ​បក​ស្រាយ​រៀងៗ​ខ្លួន​រវាង​គូប្រជែង​នយោបាយ​ក្នុងប្រទេស​កម្ពុជា ​ហើយ​ក៏ត្រូវ​បាន​អ្នក​នយោបាយ​ខ្លះ​យក​មក​ធ្វើជា​ប្រធាន​បទ​សំខាន់​បំផុត​មួយ​ផងដែរ ​ដើម្បី​បំផុស​គំនិត​ជាតិនិយម​ ហើយនឹង​ទាក់ទាញ​ប្រជាប្រិយភាព​ ជាពិសេស​ក្នុងពេលនៃ​ការ​ឃោសនា​រក​សម្លេង​ឆ្នោត៕ ​


ភ្នំពេញ ៖ អតីតតំណាងរាស្ត្របក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) មណ្ឌលខេត្ត សៀមរាប លោកអ៊ុំ សំអាន ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារព្រៃសរឿងព្រំដែន បានផ្ញើសារ ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារលោកស៊ាន ប៉េងសែ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងសិប្បកម្ម ក្នុងរបបសាធារណរដ្ឋខ្មែរ ហើយ ក៏ជាស្ថាបនិក និងជាប្រធាននៃគណៈកម្មាធិការ កិច្ចការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង ដែល បានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៨២ឆ្នាំ នៅប្រទេសបារាំង។

ជំនួយការផ្ទាល់លោកអ៊ុំ សំអាន បានបញ្ជាក់ ថា សាររបស់លោកអ៊ុំ សំអាន បានរម្លឹកនូវ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយ លោកស៊ាន ប៉េងសែ លើកិច្ចការព្រំដែន ដែល លោកធ្លាប់បានបំពេញ តាំងពីលោកនៅជា យុវជនម៉្លេះ ជាពិសេស ក្នុងអំឡុងឆ្នាំ២០០៥ ក្នុងបុព្វហេតុកិច្ចការព្រំដែនលើរឿងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ លោកស៊ាន ប៉េងសែ និងលោកផ្ទាល់ ត្រូវបានតុលាការកម្ពុជា ចេញ ដីកាចាប់ខ្លួន។ លោកអ៊ុំ សំអាន បានហៅលោក ស៊ាន ប៉េងសែ ថា “វីរបុរសព្រំដែន” ក្នុងដួងចិត្តកូនខ្មែរគ្រប់រូប។

ក្រៅពីសាររំលែកទុក្ខរបស់លោកអ៊ុំ សំអាន សម្រាប់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន ក៏បានចូលរួមសោកស្តាយនូវការបាត់បង់លោកស៊ាន ប៉េងសែ ផង ដែរ។

ក្នុងនោះសារលិខិតរំលែកទុក្ខរបស់លោកស្រីមួរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងស្ថិតនៅសហរដ្ឋអាមេរិក ជម្រាបជូនលោកឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំ ប្រទេសបារាំង និងក្រុមគ្រួសារនៃសពលោក ព្រឹទ្ធាចារ្យស៊ាន ប៉េង សែ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោកស្រីបានបញ្ជាក់ថា “ខ្ញុំមាន សេចក្តីរន្ធត់ និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ ពីបានទទួលដំណឹងថា លោកព្រឹទ្ធាចារ្យស៊ាន ប៉េងសែ ជាស្ថាបនិក និងប្រធានគណៈកម្មាធិការ ព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង បានទទួល មរណភាព នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ ដោយ រោគាពាធ។

ក្នុងឱកាសប្រកបដោយក្តីសោកសង្រង នេះ ជួសមុខថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណបក្សសង្គ្រោះជាតិ ទាំងអស់ និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នេះ ជាមួយគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំ ប្រទេសបារាំង ព្រមទាំងក្រុមគ្រួសារនៃសព លោកព្រឹទ្ធាចារ្យស៊ាន ប៉េងសែ និងសូមឧទ្ទិស បួងសួងជូនដួងវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ ស៊ាន ប៉េងសែ សូមបានទៅកាន់សុគតិភព កុំ បីឃ្លៀងឃ្លាតឡើយ”។

ការស្លាប់របស់លោកស៊ាន ប៉េងសែ បាន ធ្វើឱ្យមនុស្សភាគច្រើន រួមមានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាផង ក៏បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់ និង ជាវីរជនក្លាហានដែលហ៊ាននិយាយរិះគន់ត្រង់ៗ ដើម្បីការពារទឹកដីនៃប្រទេសកម្ពុជា កុំឱ្យអ្នកនយោបាយ ឬអ្នកដឹកនាំខ្មែរមួយចំនួនបន្លែបន្លំ ប្រជាពលរដ្ឋរបស់ខ្លួន ធ្វើឱ្យបាត់បង់ព្រំដែនរបស់ កម្ពុជាទៅលើប្រទេសជិតខាង ដូចជាប្រទេស ថៃ និងវៀតណាម ជាដើម។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា លោកក៏មានការសោកស្តាយដែរចំពោះការបាត់បង់ធនធានដ៏ល្អរបស់ កម្ពុជា មួយរូបនេះ ទោះបីជាកន្លងមក លោក ស៊ាន ប៉េងសែ មានសកម្មភាពអវិជ្ជមានជាមួយ រដ្ឋាភិបាលក្តី តែលោកស៊ាន ប៉េងសែ គឺជាសំឡេង ឯកជន ឬជាអង្គការមួយ ដែលតែងតែរម្លឹកអំពី បញ្ហាព្រំដែន ជាមួយនិងសកម្មភាពរបស់រដ្ឋាភិបាល។

លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ថា “បាទ! ជាវប្បធម៌របស់កម្ពុជា ខ្ញុំចូលរួមរំលែកទុក្ខ ជាការសោកស្តាយមួយ ដល់ក្រុមគ្រួសារ សព ទី១។ ចំណុចទី២ យើងឃើញថា ការបាត់បង់ រូបលោក ជាការបាត់បង់នៃធនធានមនុស្សរបស់ កម្ពុជាដែរ លោកក៏បានបម្រើសង្គមខ្មែរ តាំងពី ជំនាន់១៩៧០ មកដល់៧៥ ហើយបន្ទាប់មក លោកបានបង្កើតអង្គការ មិនមែនរដ្ឋាភិបាល ដែលក្នុងកិច្ចការព្រំដែននេះឯង។ ការប្រឹងប្រែង របស់លោក យើងវាយតម្លៃ ទោះជាការប្រឹងប្រែងហ្នឹងមិនទទួលបានផល ជាការប្រឹងប្រែង ក្រៅផ្លូវការ ក៏ជាផលប្រឹងប្រែងរបស់កម្ពុជា ដែរ។ ប៉ុន្តែចំពោះការឱ្យតម្លៃលោក ជាវីរជនព្រំដែន ខ្ញុំអត់យល់ស្របទេ អាហ្នឹងគ្រាន់តែជា ការបញ្ចើចបញ្ចើ យើងដឹងហើយថា ការងារ ព្រំដែន ជាការងាររបស់រដ្ឋ ហើយអ្វីដែលលោក ខំប្រឹងប្រែង គ្រាន់តែជាមតិទី២ទេ ដែលស្ថិត នៅក្នុងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួម នៅក្នុងវិស័យព្រំដែន ហើយការងាររដ្ឋ យើង បានធ្វើច្រើន ហើយគេចាត់ទុកថាយ៉ាងម៉េច ថា ទៅ អាហ្នឹងជារឿងរបស់គេ ហើយក្រុមប្រឆាំង រដ្ឋាភិបាល តែងតែយកលោកស៊ាន ប៉េងសែ ហ្នឹង ដើម្បីយកមកជាទឡ្ហីករណ៍ជម្លោះជាមួយ នឹងការងាររបស់រដ្ឋ ហើយការងាររបស់រដ្ឋ ជា ការងារអន្តរជាតិ ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល ការងាររបស់រដ្ឋដែលមានអំណះអំណាង ផ្លូវការ ជាការថ្នាក់ជាតិ ក៏ជាថ្នាក់អន្តរជាតិហ្នឹង ដែរ។ ដូច្នេះ ២ហ្នឹង ខុសគ្នាដូចមេឃនិងដី មួយ ជាការងាររបស់រដ្ឋផ្លូវការ ហើយជាលក្ខណៈ អន្តរជាតិ មួយលោកស៊ាន ប៉េងសែ លោកធ្វើ នៅក្នុងកម្រិតអង្គការមិនមែនរដ្ឋាភិបាល តែប៉ុណ្ណោះ គ្រាន់តែឱ្យយោបល់មួយតែប៉ុណ្ណឹងឯង ហើយខ្ញុំជឿថា វីរជនជាច្រើន ដែលចូលរួមចំណែក នៅក្នុងបញ្ហាព្រំដែន រាប់ទាំងយុទ្ធជនកម្ពុជា កំពុងតែឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន យើងចាត់ទុកថា ការសាមគ្គីជាធំ ជាជាងយក មនុស្សមកឈ្លោះក្នុងរឿងហ្នឹង”។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានផ្ញើលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ សពលោកស៊ាង ប៉េងសែ ផងដែរ ដែលនៅក្នុង លិខិតចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ និង ចុះហត្ថលេខាដោយអ្នកស្រីអ៊ុក ឆាយាណាវី នោះ មានខ្លឹមសារថា “ក្នុងនាមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នាងខ្ញុំសូមចូលរួមរំលែក មរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសមាជិក សមាជិកា នៃគណៈកម្មាធិការ ព្រំដែនកម្ពុជា ប្រទេសបារាំង បន្ទាប់ពីបានទទួល ដំណឹងថា លោកស៊ាន ប៉េងសែ ជាស្ថាបនិក និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ទទួលមរណភាព នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ទៀបភ្លឺ ដោយរោគាពាធនៅ មន្ទីរពេទ្យទីក្រុងប៉ារីស ប្រទេសបារាំង (Centre Hospitalier d;Orgemont (77100 Meaux, France) ក្នុងជន្មាយុ៨២ឆ្នាំ។លោកអ៊ុំ សំអាន និងលោកស៊ាន ប៉េងសែ កាលនៅរស់

មរណភាពរបស់លោកស៊ាន ប៉េងសែ គឺជា ការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និង ជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេលវេលាស្ទើរតែពាក់កណ្តាល ជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្តួចផ្តើមគំនិតតវ៉ារឿងប្រជុំកោះត្រល់ ពីប្រទេសវៀតណាម នៅលើមូលដ្ឋានច្បាប់ជាតិ អន្តរជាតិ ដែលពាក់ព័ន្ធកិច្ចការរបស់កម្ពុជា ទោះបីជារដ្ឋាភិបាលដែលដឹកនាំរបស់លោកហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និង ប្រជុំកោះត្រល់ ទៅប្រទេសជិតខាងក្តី។

វីរភាពនិងកិច្ចខំប្រឹងប្រែងរបស់លោក ព្រមទាំងសមាជិកនៃគណៈកម្មាធិការព្រំដែន កម្ពុជា បានផ្តល់ឯកសារស្រាវជ្រាវផ្លូវច្បាប់ផង និងលើកទឹកចិត្តដល់យុវជនខ្មែរ ពលរដ្ឋខ្មែរ ឱ្យ ចេះចូលរួមការពារបូរណភាពទឹកដីខ្មែរ និងឱ្យ ចេះស្រលាញ់ប្រទេសជាតិ។

ជាទីបញ្ចប់ នាងខ្ញុំសូមឧទ្ទិសកុសលផល បុណ្យជូនវិញ្ញាណក្ខន្ធលោកស៊ាន ប៉េងសែ ឱ្យ បានដល់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”។

អតីតសមាជិក គ.ជ.ប លោករ៉ុង ឈុន ថ្លែងថា លោកស៊ាន ប៉េងសែ គឺជាធនធានដ៏កម្រ មួយរបស់កម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត ជាច្រើន ដើម្បីចងក្រងជាសៀវភៅ និងឯកសារ ផ្សេងដែលនិយាយអំពីព្រំដែនទឹក និងព្រំដែន គោករបស់កម្ពុជា ហើយតែងដាស់តឿនប្រាប់ ពលរដ្ឋខ្មែរថា ពួកគេមានកាតព្វកិច្ចការពារជាតិ និងជាតិសាសន៍របស់ខ្លួន។

សៀវភៅព្រំដែនរបស់លោកស៊ាន ប៉េងសែ បានសរសេរថា សន្ធិសញ្ញាបំពេញបន្ថែមកម្ពុជាវៀតណាមឆ្នាំ១៩៨២ ធ្វើឱ្យកម្ពុជាបាត់ព្រំដែន ទឹករបស់ខ្លួនចម្ងាយជាង៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមបញ្ចូលទាំងកោះត្រល់ ទំហំជាង ៥០០គីឡូម៉ែត្រ ការ៉េ គឺមានទំហំប៉ុនប្រទេសសិង្ហបុរី។ សន្ធិសញ្ញានេះក៏បានបណ្តាលឱ្យខ្មែរ បាត់បង់កោះ ក្រចកសេះ ដែលបារាំងហៅថា កោះប៉ូឡូប៉ង់ហ្សង់ ដែលមានទំហំប្រហែល ៦គីឡូម៉ែត្រការ៉េ និងបាត់ព្រំដែនគោក ប្រហែលពី ៤ពាន់ ទៅ ៦ ពាន់គីឡូម៉ែត្រការ៉េ ថែមទៀត។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង សមាគមពុទ្ធសាសនិកជនខ្មែរ នៅប្រទេសន័រវេយ៍ លោកម៉ែន ណាត បានថ្លែងថា មរណភាព របស់លោកស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នក ជំនាញការគូសផែនទីខ្មែរ និងជាធនធានមនុស្ស របស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេល ស្ទើរតែពាក់កណ្តាលជីវិត ដើម្បីបុព្វហេតុការពារ បូរណភាពទឹកដីខ្មែរ និងការផ្តួចផ្តើមគំនិតក្នុង ការតវ៉ាករណីប្រជុំកោះត្រល់ ពីប្រទេសវៀតណាម ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិ និង អន្តរជាតិ។ ជារួមវីរភាព និងកិច្ចប្រឹងប្រែងរបស់ លោកស៊ាន ប៉េងសែ ព្រមទាំងសមាជិកនៃ គណៈកម្មាធិការព្រំដែនកម្ពុជា បានផ្តល់ឯកសារ ស្រាវជ្រាវផ្លូវច្បាប់ផង និងលើកទឹកចិត្តដល់ យុវជនខ្មែរ ពលរដ្ឋខ្មែរ ឱ្យចេះចូលរួមការពារ បូរណភាពទឹកដីខ្មែរ និងឱ្យចេះស្រឡាញ់ប្រទេសជាតិ។

គួរបញ្ជាក់ថា លោកស៊ាន ប៉េងសែ ជាកូន ខ្មែរមួយរូបដែលមានកំណើតនៅឃុំស្ពឺ ស្រុក ចម្ការលើ ខេត្តកំពង់ចាម។ លោកមានភរិយា ជាក្មួយអតីតនាយករដ្ឋមន្ត្រីខ្មែរ សម្តេចប៉ែន នុត និងមានកូន៤នាក់។ លោកបាននិរទេសខ្លួនទៅ រស់នៅក្នុងប្រទេសបារាំង តាំងពីឆ្នាំ១៩៧៥មក ម៉្លេះ។ ចំពោះការសិក្សា គឺក្រោយបញ្ចប់មធ្យមសិក្សានៅទីក្រុងភ្នំពេញ នាសម័យនោះ លោក បានបន្តទៅសិក្សាជំនាញផែនទី នៅប្រទេស បារាំង និងទទួលបានសញ្ញាបត្រវិស្វករ នៃសាលា ជាន់ខ្ពស់ ខាងបច្ចេកទេសឧស្សាហកម្ម និងរ៉ែ ក្នុងឆ្នាំ១៩៥៩។ លោកក៏ជាអតីតសិស្សនៅ សាលាសិក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គម នៅទីក្រុងប៉ារីស។ បន្ទាប់មក លោកបានធ្វើជា កម្មសិក្សាការីនៅការិយាល័យនៃការស្រាវជ្រាវ ភូគព្ភសាស្ត្រ និងរ៉ែ នៅវិទ្យាស្ថានសេដ្ឋកិច្ច ប្រេងកាត ក្នុងប្រទេសបារាំង។ ពេលត្រឡប់ មកកម្ពុជាវិញ លោកបានក្លាយជាមន្ត្រីជាន់ខ្ពស់ ក្នុងរបបសង្គមរាស្ត្រនិយម និងបន្ទាប់មកទៀត បានក្លាយជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង សិប្បកម្ម ក្នុងសម័យសាធារណរដ្ឋខ្មែរ របស់ លោកសេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧៣។ ខណៈរបបលន់ នល់ ដួលរលំ លោកបាននិរទេស ខ្លួនទៅរស់នៅក្នុងប្រទេសបារាំង ហើយបាន បង្កើតគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមាន មូលដ្ឋានក្នុងទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩៣។

លោកស៊ាន ប៉េងសែ បានទទួលមរណភាព នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នាវេលា ម៉ោង៤ទៀបភ្លឺ ដោយរោគាពាធនៅមន្ទីរពេទ្យ Centre Hospitalier d, Orgemont ប្រទេសបារាំង ក្នុងជន្មាយុ៨២ឆ្នាំ។ សពរបស់លោក នឹងត្រូវរៀបចំពិធីបូជាសព នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥ៈ០០នាទី នៅឈាបនដ្ឋាន Crematorium de Champigny-sur-Marne,480 Avenue Maurice Thorez, 94500 Champigny-sur-Marne។ ចំណែកពិធីបុណ្យ៧ថ្ងៃ នឹងធ្វើនៅថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង៩ព្រឹក នៅវត្តពោធិវង្ស ក្នុងទីក្រុងសង់សួរម៉ាន ប្រទេស បារាំង Pagode BODHIVANSA, 101 Bou- levard de la Republique,77420 Champs-sur-Marne។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានលើកឡើងថា ការបាត់បង់លោកស៊ាន ប៉េងសែ ជាការបាត់បង់មួយ គួរឱ្យសោកស្តាយ ព្រោះជីវិតមនុស្សយើង មិន ចង់ឱ្យមានការបាត់បង់ ខូចខាតទេ ក៏ប៉ុន្តែជា ក្រឹត្យក្រមធម្មជាតិ មិនដឹងធ្វើម៉េច មិនអាច មានអ្នកណាគេចផុតទេ។ ទស្សនៈលោកសាន ប៉េងសែ គឺស្របទៅតាមគោលនយោបាយរបស់ សារធារណរដ្ឋខ្មែរ ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឃើញថា គាត់ក៏មានការវាយប្រហារមក លើរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបោះបង្គោល ព្រំដែនជាមួយប្រទេសជិតខាងដែរ។ ជាពិសេស ពីបញ្ហាទឹកដីកម្ពុជាក្រោម បញ្ហាកោះត្រល់ ដែល បន្ទោសមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើឱ្យបាត់បង់។

លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “ចិត្តគំនិត របស់គាត់ចង់រក្សាឯករាជ្យ អធិបតេយ្យជាតិ ទឹកដីរបស់កម្ពុជា ឱ្យបានគង់វង្ស ក៏ប៉ុន្តែមាន ចំណុចខ្លះហ្នឹង វាមិនអាចទៅរួចទេ គ្រាន់តែ ជាគំនិត គ្រាន់តែការមានមតិហ្នឹង វាពោរពេញទៅដោយនិន្នាការនយោបាយតែប៉ុណ្ណោះ។ ដូចជាបញ្ហាថា បោះបង្គោលព្រំដែន នាំឱ្យ បាត់បង់ទឹកដីរាប់ម៉ឺនគីឡូអី ខ្ញុំយល់ថា វាជា ការមួយផ្ទុយអំពីការពិតទាំងស្រុង ហើយទី២ ថា ការបោះបង្គោលព្រំដែន នាំឱ្យបាត់បង់ទឹកដី កម្ពុជាក្រោម អាហ្នឹងក៏វាខុសពីក្នុងខ្លឹមសារ ប្រវត្តិសាស្ត្រដែលចារមក ហើយទី៣ បាត់កោះត្រល់ អាហ្នឹងក៏វាផ្ទុយអំពីសច្ចធម៌ដែរ ដែល ចោទប្រកាន់មកលើរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ព្រោះទី១ ដែលថា បាត់បង់រាប់ម៉ឺន គីឡូនោះ យើងយកផែនទីដែលតម្កល់ទុករបស់ បារាំង យើងមិនមែនគូសផែនទីដោយខ្លួនឯង ទេ។ ចំពោះកោះត្រល់ហ្នឹង ពេលដែលបារាំង ប្រគល់កម្ពុជាក្រោម ទៅឱ្យស្តេចបាវដាយហ្នឹង វារួមទាំងកោះត្រល់ផង ពីព្រោះកាលហ្នឹង គឺថា បារាំង បានភ្ជាប់មកនឹងទឹកដីកូសាំងស៊ីន តាំងពី ឆ្នាំ១៩៣៩ មុនប្រគល់ដែនដីកម្ពុជាក្រោម ទៅឱ្យស្តេចបាវដាយ ហ្នឹង១០ឆ្នាំទៅទៀត។ បើនិយាយពីការប្រគល់ដែនដីកម្ពុជាក្រោម រួមទាំងកោះត្រល់ រួមទាំងកោះត្រឡាចអី៘ និង៘ ហ្នឹងមុនសម្តេច ហ៊ុន សែន កើតទៅ ទៀត ហើយមកបន្ទោសសម្តេចហ៊ុន សែន ម៉េច កើត អាហ្នឹងវាមិនត្រឹមត្រូវទេ…។ ចំពោះការ លើកឡើងថា លោកស៊ាន ប៉េងសែ ជាវីរជន ព្រំដែននោះ យើងមិនអាចវាយតម្លៃទេ ពីព្រោះ ខ្ញុំគ្រាន់តែជាអ្នកនាំពាក្យ ខ្ញុំអត់ធ្វើការវិភាគទេ គ្រាន់តែថា ការយល់ឃើញរបស់អស់លោក យ៉ាងណា យើងគោរពការយល់ឃើញរបស់គាត់ ជាសិទ្ធិបញ្ចោញមតិរបស់គាត់ ក៏ប៉ុន្តែសុំឱ្យគាត់ គោរពមតិរបស់យើងផង យើងយល់ឃើញ តាម បែបយើង គាត់យល់ឃើញតាមបែបគាត់៕

តាម​ការ​បញ្ជាក់​របស់​លោក ឌី ការ៉េត អតីត​អ្នក​កាសែត​ជើងចាស់ និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​បាន​សរសេរ​ប្រវត្តិ​របស់​លោក ប៉េងសែ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ទីក្រុង​ប៉ារីស​កាលពី​ម្សិលមិញ​ថា​លោក ប៉េងសែ បាន​សិក្សា​នៅ​វិទ្យាល័យ​ព្រះសីហនុ​ក្នុង​ខេត្ត​កំពង់ចាម និង​បន្ត​ទៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ចន្លោះ​ពី​ឆ្នាំ ១៩៥៩ ដល់​ឆ្នាំ​ ១៩៦០ លោក​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​បារាំង​នៅ​សាលា​ជាន់​ខ្ពស់​បារាំង សិក្សា​អំពី​រ៉ែ និង​បាន​ទទួល​សញ្ញាបត្រ​ជា​វិស្វករ​។លោក ឌី ការ៉េត បញ្ជាក់​ថា​ពេល​នោះ​ហើយ​ដែល​លោក​ ស៊ាន ប៉េងសែ ត្រូវ​ជាប់​គាំង​នៅ​ប្រទេស​បារាំង ខណៈ​កងទ័ព​ខ្មែរក្រហម​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ និង​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​ ១៩៧៥​។ លោក​ ប៉េងសែ បាន​ទទួល​សញ្ជាតិ​បារាំង​នៅ​ឆ្នាំ ១៩៧៩​។

ស៊ានប៉េងសែ មុននឹងអនាគតរបស់ការ រៀបចំកិច្ចប្រយោងតាសេចក្តីកែតម្រូវ លើ "ការរំលឹក បទបញ្ជា" ឬ "Rappel à l'ordre" ) នៃលោក ស៊ាន ម៉ាសាវ៉ាង១/ កិច្ចប្រជុំក្រៅផ្លូវការ នាថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០១៨ នៃសមាជិកខ្លះ នៃគណៈកម្មាធិការព្រំដែនកម្ពុជា នៅវត្ត(ប្រទេសបារាំង) គឺជាកិច្ចប្រជុំជាការគួរសម និងលោក វ៉ាន់ ប៊ុនថង (VANBunthang) ដែលបានមកពីសហរដ្ឋអាមេរិក(រដ្ឋមីនីសូតា) ដើម្បីចូលរួមពិធីបុណ្យខួប៧ថ្ងៃនៃសពលោកស៊ានប៉េងសែ មុននឹងលោកត្រឡប់ទៅសហរដ្ឋអាមេរិក វិញ។ បន្ទាប់ពីការប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីសកម្មភាពនាពេលអនាគតរបស់គណៈកម្មាធិការព្រំដែនកម្ពុជាយើងបានសន្មត់អនុញ្ញាតឱ្យ លោកឌីការ៉េត ជាអនុប្រធាន នៃគណៈកម្មាធិការរៀបចំកិច្ចប្រជុំសមស្រប ដើម្បីរៀបចំគណៈកម្មាធិការ អោយមានដំណើរការល្អទៅមុខទៀត។ នេះគឺដោយហេតុថា យោងតាមលក្ខន្តិកៈ(មាត្រា១២) នៃគណៈកម្មាធិការ លោកអនុប្រធាន ត្រូវឡើងធ្វើការងារ ជំនួសលោកប្រធាន ក្នុងពេលអវត្តមាន នៃលោកប្រធាន ដោយប្រការណាមួយ។២/ គណៈកម្មាធិការព្រំដែនកម្ពុជា ពុំមានអ្វីទាក់ទងជាមួយសមាគម ហៅថា"ខ្មែរម្ចាស់ស្រុក"(KMS)ដែលអ្នកស្រី ចក់ សាខុន និងលោក ស៊ាន ម៉ាសាវ៉ាង ជាសមាជិកស្ថាបនិក-ដឹកនាំ ទេ។ អតិត លោកប្រធានស៊ាន ប៉េងសែ តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ បានសុំអោយពួកគេនេះ កុំជ្រៀតជ្រែកទាក់ទងក្នុងសកម្មភាព របស់គណៈកម្មាធិការព្រំដែនកម្ពុជាទៀត (សូមអាន សេចក្តីថ្លែងការ ភ្ជាប់មកនេះ) ។៣/ ក្នុងរយៈពេល១១ឆ្នាំកន្លងមកហើយ លោក ស៊ាន ម៉ាសាវ៉ាង និងអ្នកស្រី ចក់ សាខុន ក៏មិនដែលបានចូលរួម ក្នុងសកម្មភាពរបស់ គណៈកម្មាធិការព្រំដែនកម្ពុជា ទេ។៤/ ការចោទប្រកាន់បឺតបញ្ញោងទាំងអស់ ដោយឥតមូលដ្ឋាន ថា លោក ឌីការ៉េត មានបំណងធ្វើការក្លែងក្លាយឯកសាររបស់គណៈកម្មាធិការព្រំដែនកម្ពុជា វាជាការបំរើប្រយោជន៍ ដោយប្រយោលដល់ពួកសត្រូវ នៃគណៈកម្មាធិការព្រំដែនកម្ពុជា តែប៉ុណ្ណោះ។Bussy Saint Georges, ប្រទេសបារាំង ថ្ងៃទី ៤ខែមីនាឆ្នាំ ២០១៨ហម ប៊ុនឆាយអគ្គហិរញ្ញិក នៃគណៈកម្មាធិការព្រំដែនកម្ពុជានិនននCFC/CBCc/o M. SEAN Pengsè - 6 Allée des Frênes, 77420 Champs-sur-Marne, France.Tél : +33 (0)1.64.68.70.83 - Email : pengse.sean@gmail.com

អតីត​គណបក្ស​សង្រ្គោះជាតិ​កាលពី​ថ្ងៃ​ទី​១១ ​ខែ​កក្កដា ២០២០ ​បាន​សម្រេច​បង្កើត​នូវ​គណៈកម្មការ​កិច្ច​ព្រំដែន​ និង ​អន្តោប្រវេសន៍​ ដើម្បី​ស្រាវជ្រាវ​ និង​ឃ្លាំមើល​បញ្ហា​ព្រំដែន​ និង​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ប្រធាន​គណៈកម្មការ​នេះ ​បាន​គូស​បញ្ជាក់ថា​ នឹង​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​ព្រំដែន​កម្ពុជា​ និង​ មាន​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​បាន​ត្រឹមត្រូវ​។ ​ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង ​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ការ​បង្កើត​គណៈ​កម្មការ​នេះ​ថា ​ខុសច្បាប់​ និង ​មើល​មិន​ឃើញ​ពី​ប្រសិទ្ធភាព​ដែល​កើត​ចេញ​ពី​គណៈកម្មការ​នេះ​ឡើយ​។

No comments:

Post a Comment