រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាតាមប្រវត្តិសាស្រ្តរួមមាន៖
អំពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ បន្ទាប់ពីជប៉ុន បារាំងផ្តល់ឯករាជ្យ
- រដ្ឋធម្មនុញ្ញឆ្នាំ១៩៧០ ដល់ ១៩៧៥ សម័យសាធារណរដ្ឋខ្មែរ
- រដ្ឋធម្មនុញ្ញឆ្នាំ១៩៧៩ ដល់ ១៩៧៩ សម័យ កម្ពុជាប្រជាធិប្បតេយ្យ ខ្មែរក្រហម
- រដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៩ ដល់ ១៩៨៩ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា
- រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៩ ដល់ ១៩៩៣ សម័យរដ្ឋកម្ពុជា
- រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ដល់ បច្ចុប្បន្ន សម័យព្រះរាជាណចក្រកម្ពុជា
អំពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
១-អំពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- ព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន (ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦)
- អនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់
- លេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន (ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦)
ក-គោលដៅ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅកសាងខ្សែព្រំដែនមួយច្បាស់លាស់ជាមួយប្រទេសជិតខាង ទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ ក្នុងគោលដៅរក្សាឱ្យបានផ្ទៃដី ១៨១ ០៣៥ គ.ម២ ដើម្បីទុកជាមរតកសម្រាប់កម្ពុជាជានិច្ចនិរន្តរ៍។
ខ-សមិទ្ធផលសម្រេចបាន
- ១-ព្រំដែនជាមួយវៀតណាម មានប្រមាណជា ១ ២៧០ គម៖ ឯកភាពលើខ្សែព្រំដែនបានប្រមាណជា ៨៤%។ នៅសល់១៦% កំពុងបន្តដោះស្រាយ។ បោះបង្គោលព្រំដែនធំ នៅតំបន់ឯកភាពគ្នាបានចប់ ១០០%។បោះបង្គោលព្រំដែនបំពេញបន្ថែម និងបង្គោលតម្រុយព្រំដែន នៅតំបន់ឯកភាពគ្នាបាន ៩៩,៩៤%។
- ២-ព្រំដែនជាមួយឡាវ មានប្រវែងប្រមាណជា ៥៤០ គម៖ឯកភាពលើខ្សែព្រំដែនបានប្រមាណជា ៨៦%។ នៅសល់ ១៤% កំពុងបន្តដោះស្រាយ។បោះបង្គោលព្រំដែនបានចំនួន១២១ បង្គោល ស្មើនឹង ៨៤% នៃបង្គោលព្រំដែនសរុបចំនួន១៤៥។
- ៣-ព្រំដែនជាមួយថៃ មានប្រវែងប្រមាណជា ៨០៥ គម៖បញ្ចប់បានទាំងស្រុងការរុករកបង្គោលព្រំដែនចាស់ បោះដោយគណៈកម្មការចម្រុះកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។រកឃើញបង្គោលព្រំដែនចាស់ទាំង ៧៣ ដែលបោះនៅដើមសតវត្សទី១៩ និងទី២០ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ភារកិច្ច៖ការិយាល័យផ្នែក
- ការងារសិក្សាស្រាវជ្រាវ
- ការងារចរចារដោះស្រាយព្រំដែន
- -ការងារបោះបង្គោល និងខណ្ឌសីមាព្រំដែន
- ការងារដោះស្រាយបាតុភាពតាមព្រំដែន
- ការងារអភិវឌ្ឈន៍តាមបណ្តោយព្រំដែន
- ការងារផលិតផែនទីព្រំដែន #ផែនទីព្រំដែន កម្ពុជា-វៀតណាម សម័យទំនើប បានមកដល់កម្ពុជាហើយ+គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម វ៉ា គឹមហុង ទេស រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកវៀតណាម បានជួបពិភាក្សាការងារ និងប្រគល់ ទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយម វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម នាថ្ងៃទី១ ខែសីហាឆ្នាំ ២០២០។ខាងកម្ពុជា តំណាងដោយ (លោកជំទាវ កុយ ពិសី អនុប្រធានលេ ខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន) និងវៀតណាមតំណាងដោយលោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេស បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយក សៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) បានល្អ ត្រូវតាមបទ ដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ។ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែល ប្រទេសទាំងពីសម្រេចបាន។ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅ លើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការ ប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០ ០០០ នោះទេ៕៚#ប្រភព លោកជំទាវ កុយ ពិសី
No comments:
Post a Comment