Sunday, August 2, 2020

គណៈកម្មការកិច្ចការព្រំដែន ស្រម៉ោល

គណៈកម្មការកិច្ចការព្រំដែន ស្រម៉ោល ជាក្រុមថ្មីរបស់ បក្សសមរង្សី ចូលទៅបំបែកក្រុម លោក ឌីការ៉េត។ ការលាបពណ៍ ជាការចាំបាច់ ដើម្បីដឹងថា នណាជានណា? ការរួមគ្នាដើម្បីប្រឆាំងខ្មែរនៅក្នុងស្រុក គឺជារឿងអាក្រក់បំផុត មានបងប្អូនខ្មែរជាច្រើន សុខចិត្តយកលុយពី អាមេរិក បារាំង កាណាដា ទៅ ទិញដីចំការនៅស្រុកខ្មែរ ដាំដំណាំ ដាំស្វាយ..ល្អជាង ចិញ្ចឹមក្រុមអ្នកនយោបាយ ភូតកុហក បោកប្រាស់ ប្រឆាំង មិនព្រម សមសម្របសម្រួល !!

តើគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ដែលទើបបង្កើតឡើងដោយអតីតបក្សប្រឆាំងអាចធ្វើអ្វីបានខ្លះ?អតីត​គណបក្ស​សង្រ្គោះជាតិ​កាលពី​ថ្ងៃ​ទី​១១ ​ខែ​កក្កដា ​បាន​សម្រេច​បង្កើត​នូវ​គណៈកម្មការ​កិច្ច​ព្រំដែន​ និង ​អន្តោប្រវេសន៍​ ដើម្បី​ស្រាវជ្រាវ​ និង​ឃ្លាំមើល​បញ្ហា​ព្រំដែន​ និង​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ប្រធាន​គណៈកម្មការ​នេះ ​បាន​គូស​បញ្ជាក់ថា​ នឹង​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​ព្រំដែន​កម្ពុជា​ និង​ មាន​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​បាន​ត្រឹមត្រូវ​។ ​ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង ​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ការ​បង្កើត​គណៈ​កម្មការ​នេះ​ថា ​ខុសច្បាប់​ និង ​មើល​មិន​ឃើញ​ពី​ប្រសិទ្ធភាព​ដែល​កើត​ចេញ​ពី​គណៈកម្មការ​នេះ​ឡើយ​។

គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ដែលទើបង្កើតឡើងដោយអតីតគណបក្សសង្រ្គោះជាតិនេះ មានលោកអ៊ុំ សំអាន​ដែលជាអតីតអ្នកតំណាងរាស្រ្តជាប្រធាន និងមានអនុប្រធាន និងសមាជិកចំនួន៥នាក់បន្ថែមទៀត។ អ្វីជាការកត់ចំណាំ គឺសមាជិកនៃគណៈកម្មការនេះជាអ្នកដែលតែងតែរិះគន់ វាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាឥតឈប់ឈរមានដូចជា លោកប៉ាង សុខឿន និង លោកឆាំ ឆានី ជាដើម។​ ក្រៅពីនេះ គណៈកម្មការនេះ ក៏មានទីប្រឹក្សាចំនួន៦នាក់ ដែលសុទ្ធសឹងតែជាអតីតអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ។

បើតាមសេចក្តីសម្រេចកាលពីថ្ងៃទី១១ ខែកក្កដា ដែលមានលោកសម រង្ស៊ី ប្រធានស្តីទីអតីតបក្សប្រឆាំងចុះហត្ថលេខា គឺគណៈកម្មការនេះមានភារកិច្ច សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងឃ្លាំមើលបញ្ហាព្រំដែននៃប្រទេសកម្ពុជា និង បញ្ហាជនអន្តោប្រវេសន៍ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក៏ចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពល​រដ្ឋខ្មែរ ជាពិសេសយុវជនឱ្យមានការយល់ដឹងពីបូរណភាពទឹកដី និងផលវិបាកនៃការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់មករស់នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត គណៈកម្មការនេះ មានភារកិច្ចតស៊ូមតិ និង ចេញសេចក្តីថ្លែងការណ៍ក្នុងនាមគណបក្សចំពោះរាល់ការរំលោភបំពានបូរណភាពទឹកដី និងសកម្មភាពខុសច្បាប់របស់ជនអន្តោប្រវេសន៍។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានចាត់ទុកការបង្កើតគណៈកម្មការនេះថា ជារឿងខុសច្បាប់។ ខុសច្បាប់ ព្រោះត្រូវបានបង្កើតឡើងដោយគណបក្សដែលត្រូវបានរំលាយចោលស្របតាមច្បាប់ដោយតុលាការកំពូលកម្ពុជា។ លោកសុខ ឥសាន បានគូសបញ្ជាក់ថា គណៈកម្មការនេះនឹងមិនមានប្រ​សិទ្ធភាពអ្វីឡើយ ព្រោះគ្មានអ្នកណាទទួលស្គាល់។ សម្រាប់លោកសុខ ឥសាន ការស្រាវជ្រាវ និង និងការដោះស្រាយបញ្ហាព្រំដែន គឺជាកាតព្វកិច្ចតែមួយគត់របស់​គណៈ​កម្មការកិច្ចការ​ព្រំដែន​ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា។

ជាការកត់សម្គាល់ ការបង្កើតគណៈកម្មការកិច្ចព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សប្រឆាំង​នាពេលនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយវៀតណាមដោយវៀតណាមបានចូលមកបោះតង់តាមបណ្តោយព្រំដែនក្នុងខេត្តកណ្តាល និងការផ្តាំផ្ញើពីមេដឹកវៀតណាមឱ្យកម្ពុជាបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា ក៏ដូចជាការហូរចូលយ៉ាងគំហុករបស់ជនជាតិចិន។ ប៉ុន្តែ លោកសុខ ឥសាន អះអាងថា ចេតនារបស់អតីតបក្សប្រឆាំងដែលបង្កើតគណៈកម្មការនេះឡើង គឺគ្រាន់តែដើម្បីឃោសនានយោបាយប៉ុណ្ណោះ៕

របបក្រុងហាណូយបានបណ្តុះបណ្តាល លើកទឹកចិត្តពលរដ្ឋគេឲ្យបានដឹង បានយល់ និងបានឃើញទឹកដីនិងបង្គោលព្រំដែនដែលគេបានបោះ ប្លន់យកពីខ្មែរ ខណៈរបបដឹកនាំដោយអ្នកជំពាក់គុណយួន ហ៊ុន សែន ដែលមាន សុខ ឥសាន ជាអ្នកនាំពាក្យ បែរជានិយាយថា “ ប្រជាពលរដ្ឋ​មិនបាច់​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី​នៅ​តាម​ព្រំដែន​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បញ្ហា​ព្រំដែន​ជា​សំខាន់​រួចហើយ “ ។ កម្ពុជា បើនៅក្រោមការដឹកនាំរបស់ពួកជំពាក់គុណយួន ហ៊ុន សែន បន្តទៀត បើមិនរលាយទើបម្លែក ៕

ក្រុមអ្នកជំនាញ​ព្រំដែន​កម្ពុជា បាន​រិះគន់រដ្ឋាភិបាល​បច្ចុប្បន្ន​ថា ជា​រដ្ឋាភិបាល​បម្រើ​មហិច្ឆតា​វៀត​ណាមឥត​ងាករេ និង​កាន់​តែ​ធ្វើឲ្យកម្ពុជា បាត់​បង់​ដែន​អធិបតេយ្យភាព​របស់​ខ្លួន។

ប្រធាន​ក្រុមប្រឹក្សាំឃ្លាំមើលកម្ពុជា ដែល​មានមូលដ្ឋាន​ក្នុង​ប្រទេស Norway លោក ម៉ែន ណាត ថ្លែង​​​ថា «ពលរ​ដ្ឋខ្មែរ​ មិន​ត្រូវ​នាំគ្នា​ដេក​ចាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ទាមទារ​ព្រំដែន​ទឹក និង​​ព្រំដែន​​គោក ដែល​វៀតណាម​ បាន​រំលោភ​យក​ទៅ​នោះ​ទេ ប៉ុន្តែ​​គេ​ត្រូវ​នាំ​គ្នា​​ ក្រោក​ឈរ​​​តស៊ូ​​ទាមទារ​​ទឹកដី​​របស់​ខ្លួន​ ដែល​​បាន​​បាត់បង់​​នោះ​​មក​វិញ»។ ការលើក​​ឡើង​​របស់​​លោក ម៉ែន ណាត នេះ បាន​​​​ថ្លែង​​​នៅ​​ក្នុង​​​កម្មវិធី Idea Talk នៃ​​​សារព័ត៌មាន ឌឹ​ខេមបូឌា​ឌែលី (The Cambodia Daily) កាលពី​​រាត្រី​ថ្ងៃទី ០៣ ខែ​​ឧសភា​ ឆ្នាំ​​២០២០ កន្លង​ទៅនេះ។

កម្មវិធី Idea Talk នេះ មាន​ការចូលរួមពី​លោក ទូច វិបុល លោក អ៊ុំ សំអាន លោក ម៉ែន ណាត លោក ប៉ាង សុខឿន និងលោក អ៊ាប គឹម​សេង​ (អ៊ាប សេង) ដែល​​ពួកគេ​​សុទ្ធ​សឹង​​ជា​​មេដឹកនាំ​​នៃ ចលនា​និស្សិត​​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (Students’ Movement for Democracy – SMD) ជា​​ក្រុម​​អតីត​​អ្នកតស៊ូ​​ក្នុង​​កិច្ចការ​ព្រំដែន។

ពួកគេទាំង ៥ នាក់នេះ ក៏បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការប្រកាស​បន្ត​ការតស៊ូ​​មតិ អំពី​បញ្ហា​ព្រំដែន​ឡើង​វិញ ក្រោយ​ពីពួកគេ​ ផ្អាក​សកម្មភាព​នេះ​អស់រយៈពេល ២០ឆ្នាំ​មក​ហើយ​។ ជាងនេះទៅទៀត ពួកគេ​ក៏​គ្រោង​ប្រកាស​ការចាប់កំណើត​ជាថ្មី​ នៃ​ចលនា​និស្សិត​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​ជា​ផ្លូវការ​ឡើងវិញ ក្នុង​ពេលឆាប់ៗ​នេះ ដែល​ពួកគេមាន​សុទិដ្ឋិនិយម​ថា ក្រុមថ្មីនេះ នឹង​មាន​ឥទ្ធិពល ហើយ​មាន​ប្រសិទ្ធិភាព​ការងារ​ខ្លាំង​ជាង​មុន។

លោក ទូច វិបុល អតីតមេដឹកនាំនៃ​ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បាន​​បញ្ជាក់​ថា «ការបង្កើតចលនានេះ​​ឡើងវិញ គឺដើម្បី​​ប្រឆាំង​ការឈ្លានពាន​ព្រំដែន ពី​​ប្រទេស​​​ជិត​​ខាង និង​​​​បញ្ហា​ជន​អន្តោប្រវេសន៍​​​ខុសច្បាប់ លើទឹកដី​កម្ពុជា»។ លោក​បន្ត​ថា ចលនា​នេះ​នឹង​ធ្វើកា​រតស៊ូមតិ​​ជាលក្ខណៈ​​អន្តរជាតិ ដើម្បី​​ការពារ​​បូរណភាពទឹកដី និង​​អធិបតេយ្យភាពជាតិ។

ចំណែកឯលោក ប៉ាង សុខឿន និងលោក អ៊ាប គឹមសេង វិញមានព្រមានថា «ប្រសិនបើពលរដ្ឋខ្មែរ នៅ​តែ​បណ្តែត​បណ្តោយ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើអ្វីស្រេចតែនឹងចិត្តទៀត នោះ​ខ្មែរ​នឹង​មាន​វាសនាដូច​កម្ពុជាក្រោម ជាមិនខាន»។

ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ បាន​ង្កើត​ឡើង​ក្នុងឆ្នាំ ១៩៩៨ ដើម្បី​​ប្រឆាំង​​​លទ្ធផល​​​ការ​​បោះ​ឆ្នោត និង​​បេក្ខភាព​លោក ហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី នៅ​ក្រោយ​ការបោះ​ឆ្នោត​ លើកទី២ កាល​​ពី​​ខែ​កក្កដា ឆ្នាំ ១៩៩៨។ ចលនានេះ ធ្លាប់​​​ចូល​រួម​ប្រឆាំង​តវ៉ា​​ជនអន្តប្រវេសន៍​​ខុស​​ច្បាប់​​វៀតណាម ​នៅ​​កម្ពុជា និង​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សន្ធិសញ្ញា​ខុសច្បាប់​​នានា ដូចជាឆ្នាំ ១៩៧៩, ១៩៨២, ១៩៨៣ និងឆ្នាំ ១៩៨៥។ ពួកគេ​ចាត់​ទុក​ថា សន្ធិសញ្ញា​ទាំង​នោះ ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​ខ្មែរ​​ដោយ​​ខុស​ច្បាប់ រាប់ម៉ឺន​គីឡូម៉ែត្​រក្រឡា។

ជាងនេះទៅទៀត ក្រុម​ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក៏ធ្លាប់​បាន​​ធ្វើ​សកម្មភាព​​​តវ៉ា​​​ជា​ច្រើន​​ទៀត លើ​បញ្ហា​​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​​​ពង្រឹង​​ស្មារតី ​ដឹកនាំយុវជន​ជំនាន់ថ្មី ឲ្យចូល​រួម​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​សង្គម នៅ​កម្ពុជា​ផង​ដែរ។

នៅឆ្នាំ ២០០៥ ចលនានិស្សិតមួយនេះ បាន​ផ្អាក​សកម្មភាព​របស់ខ្លួន ហើយ​មេដឹកនាំ​សំខាន់ៗ ត្រវ​បាន​រង​ការគំរាម​កំហែង​ដល់អាយុជីវិត ពី​សំណាក់​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ហើយ​​បាន​​ភៀសខ្លួន​ សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅបរទេស។ ទោះ​ជា​បែប​នេះ​​ក្តី​ ​ក៏​ឆន្ទៈ​​របស់​ក្រុម​នេះ នៅ​តែ​ក្តៅ​គគុក​ មិន​​រួញ​រា​ក្នុង​កិច្ចការ​តស៊ូ លើ​​កិច្ចការ​​ព្រំដែន​​នោះ​ឡើយ។

លោក អ៊ុំ សំអាន បញ្ជាក់ថា «បេសកកម្ម​ចលនានិស្សិតថ្មីនេះ មិន​ត្រឹម​តែ​​តវ៉ា​​បញ្ហ​ព្រំដែន ​ជនអន្តប្រវេសន៍​ខុសច្បាប់ និង​យុត្តិធម៌​សង្គម​នោះ​ទេ​ ប៉ុន្តែក្រុមរបស់លោក នឹង​ទាមទារ​ «កោះត្រល់»​ របស់​ខ្មែរ ត្រឡប់​ពី​ការគ្រប់គ្រង​របស់​វៀតណាម មកវិញ នៅ​ពេល​​មាន​រដ្ឋាភិបាល​​​ត្រឹមត្រូវ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​វៀតណាម​នោះ»។​

លោក សំអាន បាន​បន្តថា កូន​ខ្មែរ​មិន​ត្រូវ​ភ្លេច​ទឹកដី​ ដែល​បរទេស​ឈ្លានពាន​ យក​ទៅ​នោះ​​ទេ។ លោកប្រកាស​ថា «ស្លាក​សញ្ញាថ្មី​ របស់​ក្រុមចលនា​និស្សិត​​ដើម្បី​​លទ្ធិ​​ប្រជាធិបតេយ្យ សម្រាប់​កំណើត​ទី២ នេះ នឹង​ប្រើ​រូប​កោះត្រល់ ជា​និមិត្ត​សញ្ញា​​សម្គាល់ ឬ​​អាច​​ហៅ​​ចលនា​នេះ​​ថា «ក្រុមចលនាកោះត្រល់ ឬ​ក្រុម​កោះត្រល់» ក៏បាន»។

ក្រុមស្ថាបនិកនៃ​ចលនានិស្សិត​កំណើតទី២ នេះ ប្តេជ្ញា​ថា ពួកគេនឹងធ្វើជាគំរូ ដល់​​ប្រជាពលរដ្ឋ និស្សិត ​និង​​បញ្ញវន្ត​​គ្រប់រូប ក្នុង​ការតស៊ូ​មតិ ហើយ​ត្រូវ​តែ​ហ៊ាន​និយាយ​ការពិត ហ៊ាន​​លះបង់​ដើម្បី​​​បម្រើ​​​ជាតិ​មាតុ​ភូមិ។ ជាងនេះ​ទៅ​ទៀត​ ពួកគេ​ក៏បាន​​អំពាវ​នាវ ឲ្យ​មាន​ការ​ចូល​រួម​​​ពី​​អតីត​ក្រុម​ការងារ សមាជិក និស្សិតបញ្ញវន្ត និង​ពលរដ្ឋ​​គ្រប់​មជ្ឈដ្ឋាន ដោយ​​មិន​​​ប្រកាន់​​និន្នាការ​​នយោបាយ​​អ្វី​នោះ​ឡើយ៕

ភ្នំពេញ៖ គណៈកម្មការកិច្ចការព្រំដែន បានធានាអះអាងថា ការបោះបង្គោលព្រំដែនកម្ពុជា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្តធ្វើឲ្យបានចប់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះដោយ ធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឲ្យជាតិ និងប្រជាជនកម្ពុជាខាតបង់ឡើយ។

យោងតាមសេចក្ដីថ្លែងការណ៍ របសើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០បានបញ្ជាក់ថា “ក្នុងកិច្ចការខណ្ឌសីមា និងបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល ៨៤% នៃខ្សែព្រំដែនរួម នឹងបន្តធ្វើឲ្យបានចប់ជាស្ថាពរ១០០% ដើម្បី ធានាបាននូវបូរណភាព ទឹកដី និងអធិបតេយ្យភាពជាតិ មិនឲ្យជាតិ និងប្រជាជនខាតបង់ឡើយ”។

ក្នុងឱកាសនោះ គណៈគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច ចូលរួមរក្សាចំណែកដី ទាំងនោះ និងទប់ស្កាត់ ចាត់វិធានការតាមច្បាប់ទៅលើ ជនទាំងឡាយណា ដែលមានចេតនាបំពានយកដីទាំងនោះ ដោយបង្កើតព័ត៌មានក្លែងក្លាយ បន្លំធ្វើឯកសារដោយខុសច្បាប់ ក្នុងគោលបំណង នាំឲ្យមានការភ័ន្តច្រលំ ដល់សាធារណៈជនមតិជាតិនិងអន្តរជាតិ។

លើសពីនេះទៅទៀតគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនក៏បានប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងបំភ្លើស ដែលបង្ហោះនៅលើអាខោនហ្វេសប៊ុក និងគេហទំព័ររបស់ ឈ្មោះ William Guang នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា។

ការប្រកាសទាត់ចោលនេះ ធ្វើឡើងបន្ទាប់ពីអាខោនហ្វេសប៊ុក និងគេហទំព័រ ឈ្មោះ William Guang របស់ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានអត្ថាធិប្បាយ រឿងព្រំដែន ដោយដាក់ចំណងជើងថា «រឿងអីអាជ្ញាធរវៀតណាមមានសិទ្ធិឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនឲ្យធ្វើស្រែនៅលើដីខ្មែរ?» និង «ខ្មែររវល់រឿងកូវីដ ទាហានវៀតណាមឆ្លងព្រំដែនមកដេញពលរដ្ឋខ្មែរលើដីខ្មែរ» នៅភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំជាដើម។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមចលនាមួយក្រុម និងគូកន មានចេតនាបានបង្កើត និងប្រឌិតរឿងផ្សព្វផ្សាយនូវព័ត៌មាន ក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងយកដីនៅតំបន់នោះ ធ្វើជាកម្មសិទ្ធិបុគ្គលឯកជន ដោយបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់មកលើការងារព្រំដែន របស់រាជរដ្ឋាភិបាលអំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការរំលោភបំពានទឹកដី ពីប្រទេសជិតខាង តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ អំពីករណីប្រជាពលរដ្ឋ បាត់បង់ដីស្រែចំការនៅភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំ។

ទាក់ទងជាមួយបញ្ហានេះដែរ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស កុំជឿនិងកុំចែកចាយ រាល់ការបង្ហោះបោកប្រាក់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មាន ក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហាលដល់កិច្ចការព្រំដែន របស់រាជរដ្ឋាភិបាលកម្ពុជា ហើយដែលសកម្មភាពទាំងអស់នោះ អាចប្រឈមមុខនឹងផ្លូវច្បាប់៕ដោយ៖ ធី លីថូ


សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​ជំរុញ​ឲ្យ​មាន​ការ​អនុញ្ញាត ឲ្យ​ពលរដ្ឋ​ខ្មែរ ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ ក្នុង​ប្រទេស​កម្ពុជា នៅ​តាម​បណ្ដា​ប្រទេស ​ដែល​ពួកគេ​កំពុង​រស់​នៅ។ ការ​ទាមទារ​នេះ ស្រប​ពេល​ដែល ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​នៃ​ រដ្ឋ​សភា ​ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល ​សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត ដើម្បី​អាច​អោយ​ពលរដ្ឋ​ខ្មែរ ​នៅ​ក្រៅ​ប្រទេស​មាន​លទ្ធភាព​ បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស ​តាម​ឆន្ទៈ​របស់​ពួកគេ។

ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បើក​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​នៅ​ក្រៅ​ប្រទេស អាច​ចេញ​ទៅ​បោះឆ្នោត​ នៅ​តាម​ស្ថានទូត ឬ​តាម​ស្ថាន​កុងស៊ុល​ដែល​មាន​ពលរដ្ឋ​ខ្មែរ ​រស់​នៅ​ច្រើន។ លោក​បន្ត​ថា ធ្វើ​ដូច្នេះ​គឺ​ដើម្បី​អាច​ពលរដ្ឋ​ខ្មែរ​ នៅ​ឯ​នាយ​សមុទ្រ​ បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ​ក្នុង​ការ​ចូលរួម​សម្រេច​លើ​ជោគវាសនា​ នៃ​ប្រទេស​កំណើត​ របស់​ពួកគេ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ក្នុង​នាម​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ខ្មែរ​ នៅ​តាម​សហគមន៍​នានា ជុំវិញ​ពិភពលោក​ហ្នឹង​គឺ​ថា អំពាវនាវ​ដល់​អ្នក​នយោបាយ​ខ្មែរ​យើង​ហ្នឹង ​ដល់​ពេល​វេលា​ដែល​ត្រូវ​បើក​បេះដូង​ អោយ​ទូលាយ និង​មាន​ឆន្ទៈ​ការ​រៀបចំ​អោយ​បាន​ទូលំទូលាយ ហើយ​ល្មម​ផ្ដល់​ឱកាស​ អោយ​បង​ប្អូន​នៅ​ក្រៅ​ស្រុក​ហ្នឹង ​មាន​ឱកាស​ចូលរួម​កំណត់​ជោគវាសនា ក៏​ដូចជា​ការ​ជ្រើសរើស ​មេដឹកនាំ​របស់​ខ្លួន»។

លោក ទូច វិបុល មាន​ប្រសាសន៍​ថា ដោយសារ​តែ​អង្គការ​របស់​លោក ​មាន​ទំនាក់ទំនង​ល្អ ​ជាមួយ​ក្រុម​តំណាងរាស្ត្រ ​សហរដ្ឋអាមេរិក លោក​ នឹង​ជំរុញ​ឲ្យ​សភា​នៃ​ប្រទេស​មហា​អំណាច​មួយ​នេះ ​ប្រើ​យន្តការ​របស់​ខ្លួន ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា ធ្វើ​ការ​អនុម័ត​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​នេះ។

លោក​បន្ត​ថា លោក ​នឹង​ធ្វើ​ចលនា​នៅ​ទូទាំង​ពិភពលោក​ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នាំ​គ្ នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ស្ថានីយ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស៖ «អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​មិន​ត្រឹមតែ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ របស់​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ ​កិច្ច​ព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​ ប៉ុណ្ណឹង​ទេ។ យើង​ នឹង​អំពាវនាវ​អោយ​សហគមន៍​ខ្មែរ​យើង​ នៅ​ប្រទេស​អូស្ត្រាលី និង​នៅ​អឺរ៉ុប អោយ​បញ្ចុះបញ្ចូល​តំណាង​របស់​ពួកគេ​ ធ្វើ​យ៉ាង​ណា​អាច​ជំរុញ​អោយ​ រដ្ឋ​សភា កម្ពុជា ​អនុម័ត​វិសោធនកម្ម​ ច្បាប់​បោះឆ្នោត​នេះ»។

ការ​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​មាន​សិទ្ធិ​បោះឆ្នោត ​នៅ​ក្រៅ​ប្រទេស ស្រប​ពេល​ដែល​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៣​ រូប កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ២០១៧ បាន​ផ្ញើ​សេចក្ដី​ស្នើ​ធ្វើ​វិសោធនកម្ម ​ច្បាប់​បោះឆ្នោត​ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​ បោះ​ឆ្នោត​បាន ​នៅ​ប្រទេស​ដែល​ខ្លួន​ កំពុង​ស្នាក់នៅ និង​ធ្វើការ។ សេចក្ដី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ សម្រេច​បញ្ជូន​ទៅ​ គណៈកម្មការ​នីតិកម្ម​ ដើម្បី​ពិនិត្យ។

​អ្នកនាំពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា តាម​នីតិវិធី​នៅ​ពេល​ គណៈកម្មការ​ជំនាញ ​ពិនិត្យ​ រួច​ហើយ​នឹង​ប្រគល់​មក​ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​រដ្ឋសភា ​វិញ ដើម្បី​សម្រេច​ថា នឹង​បញ្ជូន​ទៅ​ជជែក​បន្ត​ទៅ​សភា​ពេញ​អង្គ ឬ​ទម្លាក់​ចោល​ត្រឹម​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ រដ្ឋសភា។ ប៉ុន្តែ​អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ចោទ​ប្រកាន់​ក្រុម​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​ថា ការ​ស្នើ​ធ្វើ​វិសោធនកម្ម ​ច្បាប់​ប្រភេទ​នេះ គឺ​ដើម្បី​បុព្វហេតុ​កេង​ ចំណេញ​នយោបាយ និង​ ចង់​វាយ​បំបែក​ឆ្នាំង​បាយ​ របស់​ក្រុម​ ពលករ​ខ្មែរ​ចំណាកស្រុក​ប៉ុណ្ណោះ។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី​១៨ ខែ​សីហា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​ជា​អ្នក​សកម្ម ​ក្នុង​ការ​ដឹក​នាំ​ ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​បោះ​ឆ្នោត​នេះ ថ្លែង​ថា សំណើ​របស់​បក្ស​ប្រឆាំង ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ជំរុញ​របស់​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន ​ដែល​ពួកគេ​ធ្លាប់​បាន​ស្នើ​ទៅ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រៀបចំ​ស្ថានីយ​បោះឆ្នោត ​នៅ​បរទេស៖ «ការ​រៀបចំ​គឺ​ធ្វើ​យ៉ាង​ម៉េច​អោយ​ បងប្អូន​យើង​ នៅ​ប្រទេស​ជិត​ខាង ដូច​ថៃ អី​ជា​ដើម​ហ្នឹង ទី​មួយ​ មាន​ក្រុម​ចល័ត ​ដែល​អាច​ចូល​ទៅ​ចុះ​ឈ្មោះ​ នៅ​ក្បែរ​ទីតាំង​ដែល​មាន​ពលរដ្ឋ​ខ្មែរ​យើង​ ធ្វើការ​ច្រើន​ហ្នឹង តាម​រយៈ​ការ​ជំរុញ​អោយ​ ក្រសួង​ការបរទេស​យើង​ធ្វើការ​ទាក់ទង សុំ​ការ​អនុញ្ញាត​ទៅ​ប្រទេស​ថៃ។ ទី​២ យើង​អាច​ធ្វើ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ព្រំដែន​ ដើម្បី​អាច​អោយ​បងប្អូន​យើង​ ដែល​នៅ​ក្បែរ​ហ្នឹង ​អាច​ឆ្លង​ដែន​ មក​បោះឆ្នោត​បាន»។

​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ធ្វើ​ឡើង​ផ្អែក​តាម​ មាត្រា ៣៣ នៃ​រដ្ឋធម្មនុញ្ញ ​របស់​កម្ពុជា ដែល​ចែង​ថា «ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បរទេស ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋ» ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ ឲ្យ​គេ​បោះឆ្នោត។

​លោក សុន ឆ័យ បាន​ផ្ដល់​អនុសាសន៍​ដល់​ រដ្ឋាភិបាល​កម្ពុជា​ថា ដោយសារ​កម្ពុជា ប្រើ​ប្រព័ន្ធ​បោះ​ឆ្នោត​បែប​សមាមាត្រ​ដោយ​យក​ខេត្ត និង​រាជធានី​ជា​មណ្ឌល​បោះឆ្នោត ដូច្នេះ គ.ជ.ប អាច​បង្កើត​ធុង​ចំនួន ២៥ តំណាង​ឲ្យ​រាជធានី-​ខេត្ត​ទាំង​នេះ ​ដាក់​តាម​ស្ថានទូត និង​ស្ថាន​កុងស៊ុល នៃ​បណ្ដា​ប្រទេស​ ដែល​មាន​ពលរដ្ឋ​ខ្មែរ​កំពុង​រស់ និង​ស្នាក់​នៅ។ ពលរដ្ឋ​ទាំង​នោះ​ អាច​បោះ​ទម្លាក់​ចូល​ក្នុង​ធុង​ណា​ដែល​ជា​ធុង​នៃ​ ខេត្ត​កំណើត ឬ​មណ្ឌល​របស់​ពួកគេ។ លោក​បន្ត​ថា ពលរដ្ឋ​ទាំង​នោះ​ បញ្ជាក់​ស្រុក​កំណើត​របស់​ពួកគេ​ បាន​តាម​រយៈ​លិខិត​កំណើត ឬ​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ។

​តំណាងរាស្ត្រ​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ដែល​មាន​ដើម​កំណើត​ខ្មែរ លោក ហុង លីម ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​ គាំទ្រ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស ​អាច​មាន​លទ្ធភាព ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង ​តំណាងរាស្ត្រ ​សម្រាប់​ប្រទេស​កម្ពុជា។ ​លោក​បន្ត​ថា ធ្វើ​ដូច្នេះ គឺ​មាន​ប្រយោជន៍​ជា​ខ្លាំង​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​យក​ចិត្ត​ទុកដាក់​អំពី​ប្រទេស​កំណើត​របស់​ពួកគេ និង​អាច​ចូល​រួម​សម្រេច​ជោគវាសនា​ទាំង​មូល​របស់​ជាតិ ដូច​បណ្ដា​ប្រជាជាតិ​នៃ ​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត៖ «ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​អាច​បោះឆ្នោត​បាន​ហ្នឹង វា​កាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​ស្រុក​ខ្មែរ និង​ស្ថានការណ៍​ស្រុក​ខ្មែរ»។

​រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន ៩៣ ក្នុង​ពិភពលោក ​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ បាន​រៀបចំ​ឲ្យ​អោយ​ពលរដ្ឋ​របស់​ខ្លួន អាច​មាន​សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត ​នៅ​ក្រៅ​ប្រទេស។ ប្រទេស​ទាំង ៩៣ នោះ​រួម​មាន​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក អាមេរិក​ខាងត្បូង អាស៊ី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ជាដើម។

​អ្នក​អង្កេត​ខាង​កិច្ចការ​នយោបាយ​កម្ពុជា និង​ ជា​អតីត​ប្រធាន​ចលនា និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ប៉ាង សុខឿន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​សាទរ ​ចំពោះ​ការ​ទាមទារ​ណា​មួយ ​ឲ្យ​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​ នៅ​ក្រៅ​ប្រទេស។ លោក​ បន្ត​រដ្ឋាភិបាល​ ប្រញាប់ប្រញាល់​ធ្វើ​កិច្ចការ​ជា​អាទិភាព​ ដើម្បី​អាច​អោយ​ពលរដ្ឋ​ នៅ​ទូទាំង​ពិភព​លោក ​អាច​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​ នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ក្រៅ​ពី​ប្រទេស​កុម្មុយនិស្ត គេ​បាន​អនុវត្ត​ប្រព័ន្ធ​បែប​នេះ​រួច​ទៅ​ហើយ»។

យ៉ាង​ហោច​ណាស់​មាន​ ពលករ​ចំណាក​ស្រុក​ ប្រហែល​ជិត ២ ​លាន​នាក់ កំពុង​ធ្វើ​ការ​ស្របច្បាប់​ផង និង​ខុសច្បាប់​ផង ​ក្នុង​ប្រទេស​ថៃ ខណៈ​ពលករ​ជាង ៦ ​ម៉ឺន​នាក់​ផ្សេង​ទៀត កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ជាង ៣​ ម៉ឺន​នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ ប្រហែល​ជាង ១​ ម៉ឺន​នាក់ នៅ​ប្រទេស​ជប៉ុន។ ជាង​នេះ​ទៅ​ទៀត មាន​ពលរដ្ឋ​ខ្មែរ​ ប្រមាណ​ជាង​កន្លះ​លាន​នាក់​ផ្សេង ទៀត​កំពុង​រស់​នៅ​បរទេស។ អ្នក​ទាំង​នោះ​ ភាគ​ច្រើន​រស់​នៅ​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី កាណាដា និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​សហគមន៍​អឺរ៉ុប៕

No comments:

Post a Comment