ឯកសារពាក់ព័ន្ធរួមមាន
ជាធម្មតា គេចែកបក្សនយោបាយ បក្សយោធា ជាច្រើនដូចជា៖ បក្សកណ្តាលនិយម បក្សឆ្វេងនិយម បក្សស្តាំនិយម បក្សជ្រុលនិយម បក្សស្និតរដ្ឋាភិបាល បក្សស្និតក្រុមប្រឆាំង បក្សសម្ព័ន្ធរដ្ឋាភិបាល បក្សសម្ព័ន្ធប្រឆាំង...។ នៅកម្ពជា ក៍នៅមានការគោរពដើរតាមមនុស្ស ជាបុគ្គល ជាជាងដើរតាម បក្ស ដូចជា បក្សសីហនុនិយម បក្សសម្តេចហ៊ុន សែន និយម បក្ស សមរង្សីនិយម បក្ស កឹមសុខានិម បក្សរាជានិយម បក្ស រាណារិទ្ធិនិយម បក្សញឹកប៊ុនឆៃនិយម បក្ស មម សុណង់ដូរនិយម បក្ស តឹក ង៉ុយនិយម....។ ដូច្នេះពេលនិយាយរឿងបក្សនយោបាយ មនុស្សចាប់អារម្មណ៍ច្រើន និងយល់ថា ធ្វើកិច្ចការបក្សគេអាចមានលទ្ធភាព ក្នុងការដណ្តើមអំណាច តាមរយៈការបោះឆ្នោត តែពេលប្រតិបត្តិជាក់ស្តែង ទើបអ្នកនយោបាយយល់ថា គេចាំបាច់មានការ បង្កើតទ័ព/បក្សយោធា ដើម្បី ឲ្យបក្សនយោបាយរបស់ពួកគេ ទទួលជោគជ័យ។
ក្នុងន៏យខាងលើ បក្សរដ្ឋាភិបាលមាន្ ១ ទៅ ១០ ក្រុម បក្សប្រឆាំងមាន ពី ២០ ទៅ ៣០ ក្រុម ដែល ៣០ ក្រុមនេះ ប្រយុទ្ធ សម្លាប់គ្នាឯង ដើម្បីទំលាក់កំហុសឲ្យបក្សសម្ព័ន្ធរដ្ឋាភិបាល ក្នុងករណីខ្លះដែរ គឺ បក្សរដ្ឋាភិបាលក៍ធ្វើបានដូចគ្នាដែរ។ មានតែ ទ័ពរបស់អង្គការសហប្រជាជាតិទេ ដែលធ្វើកិច្ចការជាមួយ បក្សនយោបាយ យោធារបស់ រដ្ឋាភិបាលផល និង របស់ខាងប្រឆាំងរដ្ឋាភិបាលផង។ ដោយសារ មានអ្នកធ្លាប់សិក្សារ ឬ ធ្វើការជាមួយទ័ព UN ហ្នឹង បានជាគេចែក បក្សនយោបាយជា ៣ ធំៗ គឺ
- បក្សស្និតរដ្ឋាភិបាល
- បក្សប្រឆាំង ឬ បក្សសង្គមស៊ីវិល និង
- បក្ស Moderate មូដើរ៉េត
អ្វីជាបក្ស មូដើរ៉េត? ដូចបានបញ្ចាក់ពីខាងលើ ជាបក្សសម្ព័ន្ធប្រឆាំងរដ្ឋាភិបាល ឧ. មានបក្សប្រឆាំងរដ្ឋាភិបាល ៣០ បក្ស ដែលកំពុងឈ្លោះគ្នាឯងក្នុងក្រុមប្រឆាំងដូចគ្នា ដូច្នេះ គេបង្កើតក្រុម មួយថ្មី ដែលមានកំលាំង ថវិការ នយោបាយ និង យោធា បង្រួមបង្រួមគ្នា គេហៅថាបក្ស Moderate ដូចជានៅ ស៊ីរី អ៊ីរាក់ គឺក្រុម ISIS/ISIL ដែលក្លាយជាក្រុមប្រឆាំង សាហាវព្រៃផ្សៃ សម្លាបយ៉ាងរង្គាល គឺសម្លាប់មនុស្សរបស់ រដ្ឋាភិបាលផង សម្លាប់មនុស្សរបស់ បក្សប្រឆាំង Opposition ផង។ មាន បទពិសោធន៍មួយទៀត គឺពួក ខ្មែរក្រហម ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ តស៊ូ ធ្វើសង្រ្គាមប្រឆាំង របប លន់ លន់ តែដល់ពេល បានអំណាចឆ្នាំ ១៩៧៥ គឺពួកខ្មែរក្រហម សម្លាប់ ពួក លន់ នល់ សឺន សាន សីហនុ និង ប្រជាជនដែលគាំទ្រ បក្ស ប្រជាជនកម្ពុជា CPP ឬ ខ្លះហៅថា កំម្មុយនីស្ត។
គណបក្ស សង្រ្គោះជាតិ ដំបូងធ្វើកិច្ចការជាបក្សសង្រ្គោះជាតិ ក្រោយមក ដោយសារមានក្រុមបក្ស Moderate បក្សសង្រ្គោះជាតិក្លាយជា បក្សសាងគ្រោះជាតិ ! គឺ ក្រោយពីរលាយបក្សសង្រ្គោះជាតិ ដោយសារមានការចាប់ដៃផ្នែកយោធាជាមួយ យួនសេរី កាត់ដីខ្មែរ៤ខេត្តឲ្យយួនសេរី និងផែនការផ្តល់សញ្ជាតិស្របច្បាប់ឲ្យ អន្តោប្រវេសវៀតណាមកើតនៅកម្ពុជារបស់បក្សសង្រ្គោះជាតិ។ ដូច្នេះ ក្រុម បក្ស Moderate កំទេចបក្សសង្រ្គោះជាតិចោល រួចបង្តើតជា ចលនាសង្រ្គោះជាតិ CRNP's Movement ជារណសិរ្សសង្រ្គោះជាតិ CNRP's Front។
មនុស្សមួយចំនួនដែលតែងតែប្រឆាំងជាមួយនឹង បក្សប្រឆាំងផង ប្រឆាំងជាមួយ រដ្ឋាភិបាលផង មានដូចជា៖
- ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកកាំង
- មែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេស
- យ័ប គឹម ទីង ប្រធាន Cambodian Americans For Human Rights and Democracy
- ហុង លឹម តំណាងរាស្រ្តប្រឆាំរដ្ឋ Victoria, Australia
- វឿក ឆាយ ហឿន ប្រធានសមាគមសម្លេងខ្មែរដើម្បីប្រជាធិប្បតេយ្យ
- ប៉ាង សុខឿន ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសស៊ុយ អែត
- ចលនាសង្រ្គោះជាតិ អាមេរិក CNRP America
- ចលនាសង្រ្គោះជាតិថ្មី CNRPM (CNRP Democracy Movement)
- ចលនាសង្រ្គោះជាតិ អាមេរិកខាងជើង CNRP-NA (North America)
- ចលនាសង្រ្គោះជាតិ អាមេរិកខាងត្បូង CNRP SA( South America)
- ចលនាសង្រ្គោះជាតិ អឺរ៉ុប CNRP Europe
- ចលនាសង្រ្គោះជាតិ អាស៊ី CNRP Asia
- ចលនាសង្រ្គោះជាតិ អូស្រ្តាលី CNRP Australia
- ចលនាសង្រ្គោះជាតិ ក្រៅប្រទេស CNRP Oversea
- ចលនាសង្រ្គោះជាតិ នៅកម្ពុជា
- ចលនាសង្រ្គោះជាតិ នៅកម្ពុជាក្រោម.........។
ជាទស្សនៈខ្ញុំ សុំបងប្អូន មេត្តា ព្រះមេត្តាឲ្យប្រជាជនកម្ពុជា រស់បានសុខ សប្បាយ ដើម្បីការពារ ពូជសាសន៍ខ្មែរ ទឹក ដី អាកាស របស់ខ្មែរ !!
«អញ្ចឹងហើយបានជាគ្រប់សាខាទាំងអស់យល់ព្រមធ្វើការគាំទ្រ ហើយក៏យើងបង្កើត មហាសន្និបាតថ្ងៃទី១២ នេះ»។
វ៉ាស៊ីនតោន —
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិនៅឯនាយសមុទ្រ គ្រោងនឹងជួបប្រជុំគ្នាក្នុងមហា សន្និបាត១ថ្ងៃនៅថ្ងៃសៅរ៍នេះ ដើម្បីដាក់បញ្ចូលគ្នាជាផ្លូវការនិងបង្កើតជារចនាសម្ព័ន្ធមួយ មុនពេលបោះឆ្នោតជាតិខែកក្កដាខាងមុខ ទោះជាគេមើលឃើញពីក្តីសង្ឃឹមតិច តួចដែលថាគណបក្សនេះ អាចរស់ឡើងវិញនិងអាចចូលរួមក្នុងការបោះឆ្នោតខាងមុខ។
ក្រុមតំណាងមន្ត្រីគណបក្សសង្គ្រោះជាតិយ៉ាងតិច៤០០នាក់ មកពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង អាល្លឺម៉ង់ ជាដើមគ្រោងនឹងជួប ប្រជុំគ្នាដើម្បីប្រារព្វធ្វើសន្និបាតនៅថ្ងៃសៅរ៍នេះក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ជាលើកដំបូង ដើម្បីបញ្ចូលគ្នាឲ្យទៅជាសាខាតែមួយនៃគណបក្ស ទោះជាគណបក្ស នេះត្រូវអាជ្ញាធរគណបក្សគ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយកាលពីឆ្នាំទៅ ដែលធ្វើឲ្យមានប្រតិកម្មជាអន្តរជាតិក្តី។
តំណាងសាខានិងអ្នកគាំទ្រ មកពីតាមបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិក និងប្រទេស នានាដែលជាមន្ត្រីមកពីគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង CNRP NA ហើយនឹងមន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំប្រទេសអាមេរិក CNRP USA ដែលបាន បង្កើតជាសាខាគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកតែមួយហៅថា CNRPA តាម គោលការណ៍នៃការដាក់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស គ្រោងនឹងចូលរួមក្នុងមហាសន្និបាតទី១ រយៈមួយថ្ងៃ ហើយនឹងប្រកាសពីការរួបរួម គ្នានេះជាផ្លូវការ។ ក្រុមមេដឹកនាំ មានអតីតមេដឹកនាំគណបក្ស និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើន ក៏គ្រោងនឹងចូលរួមដែរ។
លោក វាសនា ចាន់ ប្រធានសាខាមួយនៃគណបក្សសង្គ្រោះជាតិប្រចាំក្រុងឡុងប៊ិច បានប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា នេះជាពេលវេលាត្រឹមត្រូវ ដើម្បីប្រារព្វធ្វើមហាសន្និបាតដាក់បញ្ចូលគ្នាដើម្បីធ្វើកិច្ចការឲ្យមានភាពរលូនទៅតាមអ្វី ដែលថ្នាក់ដឹកនាំគណបក្សបានសម្រេចជាគោលការណ៍ដាក់បញ្ចូលគ្នាតាំងពីបង្កើត គណបក្សសង្គ្រោះជាតិដំបូង។
«អញ្ចឹងហើយបានជាគ្រប់សាខាទាំងអស់យល់ព្រមធ្វើការគាំទ្រ ហើយក៏យើងបង្កើត មហាសន្និបាតថ្ងៃទី១២ នេះ»។
លោកបានបន្ថែមថាសន្និបាតនេះក៏នឹងបង្ហាញពីកម្លាំងសាមគ្គីគ្នាផងដែរទោះបីជានៅ ក្នុងប្រទេសមានការរំលាយគណបក្សសង្គ្រោះជាតិក្តី។
«គឺបង្ហាញទៅមហាជនឬមួយប្រជាជនដែលគាត់ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ គាត់ គិតថា នេះគឺជាភាពរឹងមាំមួយដែលគណបក្សសង្គ្រោះជាតិនៅតែរស់រវើកធ្វើឲ្យកូន ខ្មែរយល់ថាគណបក្សសង្គ្រោះជាតិ អ្នកដឹកនាំក្តីគឺមិនមែនព្រងើយកន្តើយទេគឺ ថាគិតគូពីវាសនាប្រទេសជាតិយើងរហូតចង់ឲ្យមានការផ្លាស់ប្តូរ»។
អ្នកស្រី ចាណេត សេង (Janet Seng) គឺប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ ស.រ.អា មកពីក្រុង ហ្វីឡាឌែលហ៊្វីយ៉ា រដ្ឋ ភេនស៊ីលវីនៀ (PA) បានថ្លែងថាមហា សន្និបាត នេះជារឿងសំខាន់សម្រាប់បង្ហាញឲ្យពលរដ្ឋ និងអ្នកគាំទ្របានដឹងថា គណបក្សសង្គ្រោះជាតិមានការរួបរួមគ្នានិង មានភាពរឹងមាំ។
«អញ្ចឹងមហាសន្និបាតនេះវាសំខាន់ណាស់ ជារូបភាពមួយបង្ហាញជាកម្លាំងឲ្យពួកគាត់មានក្តីសង្ឃឹម ឲ្យពួកគាត់ក្រោកឈរបើសិនជាលោកប្រធានសម រង្ស៊ីក្តី លោក ប្រធានកឹម សុខាក្តីដូចថាគាត់ផ្តល់សញ្ញាយ៉ាងម៉េច នេះជាផ្លូវមួយលើកទឹកចិត្តឲ្យគាត់ ធ្វើតាម»។
អ្នកស្រី ចាណេត បានលើកឧទាហរណ៍មួយបញ្ជាក់ទាក់ទងនឹង ការបោះឆ្នោតនៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ពលរដ្ឋមិនត្រូវទៅបោះឆ្នោតទេ អញ្ចឹងពលរដ្ឋត្រូវ ធ្វើតាម ហើយដឹងថាមានមេដឹកនាំ។
ទោះជាយ៉ាងណាក៏មានក្រុមមួយ ដែលប្រកាសថាជាអ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិប្រចាំសហរដ្ឋអាមេរិក ឬ CNRP USA បានប្រកាសជាសាធារណៈថាពួកគេមិន ដែលបានបញ្ចូលគ្នាជាមួយនឹងក្រុមគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែឧសភា បានបញ្ជាក់ថា៖
«ក្រុមគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USA មិនពាក់ព័ន្ធនឹង ក្រុម CNRP A និងកម្មវិធីសមាជទី១របស់ពួកគេនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ នោះឡើយ។ CNRP A គ្រាន់តែបំប្លែងខ្លួនពីចលនា សង្គ្រោះជាតិ CNRM និងសមាជទី១ របស់ពួកគេនេះ គឺជាសកម្មភាពអាណាធិបតេយ្យមួយទៀតដើម្បីបំភ័ន្ធសាធារណជន ឲ្យវង្វេងនិងបំបែកបំបាក់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស តែប៉ុណ្ណោះ»។
ទោះជាយ៉ាងណា លោក អ៊ុង រិទ្ធី ប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋ អាមេរិក CNRP-USA និងបច្ចុប្បន្នជាប្រធានសាខាគណបក្សសង្គ្រោះជាតិទ្វីបអាមេរិក បានថ្លែងបន្ទតាមមន្ត្រីរបស់គណបក្សឯទៀតថាមហាសន្និបាតនេះគឺជាការបង្ហាញអំពី ការរួមរួម ដែលលោកចាត់ទុកថា ជារឿងចាំបាច់ ដើម្បីពង្រឹងគោលជំហរគណបក្ស កុំឲ្យមានការភ័យខ្លាច កុំបែកបាក់ និងកុំឲ្យមានការទោរទន់ទៅតាមមនោគមន៍វិជ្ជា របស់ដៃគូប្រជែង ក្រៅពីអំពាវនាវបន្ថែមឲ្យមានការរួបរួមក្នុងចំណោមអ្នកប្រជាធិប តេយ្យ។
«បើសិនជាយើងដាក់ប្រទេសជាតិជាធំ យើងមានភក្តីភាពចំពោះជាតិ យើងគួរតែធ្វើការ រួបរួមគ្នា ហើយឈប់វាយប្រហារគ្នា ឈប់បង្អាប់គ្នាជាពិសេសអ្នកដែល សេ្នហាជាតិដូច គ្នា ហើយជាពិសេសអ្នកដែលស្រឡាញ់សង្គ្រោះជាតិដូចគ្នា។ ធ្វើការរួមគ្នាគឺយើងអាច នាំមកនូវភាពជោគជ័យចំពោះជាតិចំពោះមាតុប្រទេសរបស់យើង ហើយធ្វើការរួមគ្នា យើងអាចរុញច្រានយន្តការនយោបាយនៃការផ្លាស់ប្តូរទៅតាមការអភិវឌ្ឍន៍វិជ្ជមាន របស់យើង តាមទិសដៅអហិង្សា មិនយកខ្មែរណាជាសត្រូវ»។
ក្រុមអ្នកគាំទ្រនៅឯនាយសមុទ្រដែលគិតពីប្រទេសកំណើត ត្រូវគេដឹងថាជាប្រភព ហិរញ្ញវត្ថុ សំខាន់សម្រាប់គណបក្សជំទាស់ ដែលលោក អ៊ុង រិទ្ធី អះអាងថាមហា សន្និបាតនៅថ្ងៃសៅរ៍នេះ បានទទួលការជូនដំណឹងបន្តបន្ទាប់ពីប្រធានសាខាសឹង ទាំងអស់ថានឹងមកចូលរួមដើម្បីប្រកាសពីសាខាគណបក្សសង្គ្រោះជាតិតែមួយនៅ ឯនាយសមុទ្រដូចមានការគ្រោងទុករបស់គណបក្ស។
សហគមន៍អន្តរជាតិ បានដាក់ការកៀបសង្កត់ខ្លាំងទៅលើគណបក្សគ្រប់គ្រងប្រទេសក្រោយពេលមានការរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៧ និង ចាប់ប្រធានគណបក្សនេះគឺលោក កឹម សុខា ដាក់គុកពីបទចោទប្រកាន់ ថាមានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេស ហើយនឹងដកសិទ្ធិ នយោបាយដល់មន្ត្រីជាន់ខ្ពស់ និងចាប់ឃុំខ្លួនមន្ត្រីគណបក្សជំទាស់ជាច្រើននោះ។ សហគមន៍អន្តរជាតិដូចជាស.រ.អា សហភាពអឺរ៉ុប និងប្រទេសលោកខាងលិចមួយ ចំនួនទៀត បានព្រមានពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើការនាំចូលទំនិញដោយរួចពន្ធពីកម្ពុជា ការកាត់ជំនួយមួយចំនួន ការព្រមានពីការបង្កកទ្រព្យសម្បត្តិ និងការមិនផ្តល់ទិដ្ឋាការដល់បុគ្គលមួយចំនួនក្នុងរដ្ឋាភិបាលនិងគ្រួសារ ដែលគេរកឃើញថាជាអ្នកបំផ្លាញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕
1 January 2018: ចលនាសង្គ្រោះជាតិថ្មីចាប់ផ្ដើមដំណើរការនៅទីក្រុងឡុងប៊ិចសហរដ្ឋអាមេរិក ចលនាសង្គ្រោះជាតិថ្មីរបស់លោក សម រង្ស៊ី នឹងប្រកាសសម្ពោធដំណើរការរបស់ខ្លួន នៅក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា នៅល្ងាចថ្ងៃអាទិត្យនេះ។ ចលនាសង្គ្រោះជាតិថ្មីនេះ មានការចូលរួមពីក្រុមតំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ មួយចំនួនដែលមាននិន្នាការគាំទ្រ លោក សម រង្ស៊ី។ សមាសភាពរបស់ចលនាថ្មីនេះ រួមមានលោក សម រង្ស៊ី ភរិយា របស់លោក សមរង្ស៊ី គឺអ្នកស្រី ជូឡុង ស៊ូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក តុ វ៉ាន់ចាន់ លោក ជា គឹមលី និងសកម្មជនរបស់លោក សម រង្ស៊ី នៅក្រៅប្រទេសមួយចំនួនទៀត។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សមរង្ស៊ី កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ នេះធ្លាប់ប្រកាសថា ចលនាសង្គ្រោះជាតិថ្មីនេះ នឹងបន្តការតស៊ូរបស់ខ្លួនដោយសន្តិវិធីក្នុងការជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោះលែងអ្នកទោសនយោបាយទាំងអស់ និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត នៅខែកក្កដាខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ តំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលគាំទ្រ លោក កឹម សុខា ភាគច្រើនបានបដិសេធមិនចូលរួមនៅក្នុងចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី នោះទេ។
តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិម្នាក់ គឺលោក យ៉ែម ប៉ុញ្ញឫទ្ធិ បានប្រកាសថា អះអាងថាចលនាថ្មីរបស់លោក សម រង្ស៊ី មិនត្រូវប្រើពាក្យសង្គ្រោះជាតិនោះទេ ហើយថា ចលនាថ្មីនេះមិនមែន ជាកម្មសិទ្ធិរបស់គណបក្សសង្គ្រោះជាតិនោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី ធ្លាប់អះអាងថា ការបង្កើតចលនាថ្មីនេះ គឺជាការបង្រួបបង្រួមក្រុមអ្នកស្នេហាជាតិ និងអ្នកដែលចង់សង្គ្រោះប្រទេសពីការដឹកនាំរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក សម រង្ស៊ី ធ្លាប់អះអាងថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ក្រោយពីលោក ហ៊ុន សែន រំលាយរួចមក គឺពុំមានរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវនោះទេ ដូច្នេះហើយមានតែចលនាថ្មីនេះប៉ុណ្ណោះដែលអាច បន្តដំណើរការស្វែងរកដំណោះស្រាយនយោបាយបាន។
ទោះជាយ៉ាងណាក៏ដោយអ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានប្រាប់សារព័ត៌មាន ដោយអះអាងថា គណបក្សសង្គ្រោះជាតិកន្លងមក បាន បង្កើតគណៈកម្មការចំពោះកិច្ចរបស់ខ្លួននៅក្រៅប្រទេស ដែលមានក្បាលម៉ាស៊ីនគ្រប់គ្រាន់សម្រាប់បន្តដំណើរការ គណបក្សមួយនេះបាន។ ចំណែកលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងនោះ បានផ្ញើសារតាមរយៈមេធាវីរបស់លោក ពីពន្ធនាគារ ដែរថា លោកមិនគាំទ្រ និងមិនចូលរួមចលនាថ្មីរបស់លោកសម រង្ស៊ី នោះឡើយ៕

No comments:
Post a Comment