Saturday, May 1, 2021

សោ ភឹម

តើសោ ភឹម ជានណា? កងទ័ព​នគរ​ចម្បារ ដឹកនាំដោយ ឡេស កាសេម ជានាយករដ្ឋមន្រ្តី។ ឡេស កាសេម ដឹកនាំ​ទ័ពចុះចូលជាមួយ របប លន់​ នល់ ហេតុអ្វី? ដោយសារ កងទ័ព ចាម ពេលដែលរំដោះស្រុកភូមិបាន តែងតែសម្លាប់ រំលោភស្រ្តីខ្មែរ សម្លាប់ដុតផ្ទះជនជាតិខ្មែរ ដូច្នេះ កងទ័ពខ្មែរក្រហម បានលួចប្រឆាំងជាសម្ងាត់ ក្នុងការរុះរើ ដោះដួរ មេបញ្ជាការកងទ័ព ដែលធ្វើឲ្យកងទ័ព នគរចម្បារ អស់ទីពឹង ក៍ចុះចូលជាមួយ កងទ័ពរដ្ឋាភិបាល លន់ នល់។ ការស្វែងរកភស្តុតាងថា សោម ភឹម គឺជា ចាម ពិតជារឿងពិបាក សម្រាប់ មេដឹកនាំខ្មែរក្រហម ដូចជា ប៉ុលពត តែ ប៉ុលពត បានព្រមាន សោ ភឹម អំពីទំនាក់ទំនងជាមួយ មេទ័ព ចាមនានាផងដែរ បើទោះជា សោ ភឹម ប្រាប់ថាធ្លាប់បួស និង ចូលចិត្តស្លៀកសារុងសូត្រ។​ ការបេះបោររបស់ជនជាតិ ចាម ការធ្វើបាតុកម្មរបស់ជនជាតិ ចាម នៅខេត្តកំពង់ ចាម ក្រោមការដឹកនាំរបស់ សោ ភឹម បូករឿង ការលួចធ្វើឃាដ ការដាក់ថ្នាំបំពុល ប៉ុល ពត ០៤ ដង បង្ហាញថា ប៉ុល ពត សង្ស័យ សោ ភឹម ជា ចាម ពិតជា ត្រឹមត្រូវ !

ឆ្នាំ ១៩៧៨ មានការសម្លាប់ មេភូមិភាគ គឺ សោម ភឹម ប្រភពថា សោ ភឹម​គឺ ជា ខ្មែរឥស្លាម គាត់ទំនងជាដូរសាសនាមកកាន់ ព្រះពុទ្ធសាសនាវិញ និងបានចូលរួមជាមួយ កងទ័ពរំដោះចម្បា (ឬ អាចជាចលនាខ្មែរ ឥស្លាម) គាត់ត្រូវ​គេចោទថា បេះបោរដោយពួកខ្មែរក្រហម។ ចំណែខាង​ ជនជាតិចាម គេថា គាត់គឺជា ជនជាតិ​ចាម។ សោ ភឹម មានឈ្មោះកំណើតថា ប្រាក់ ចាម។ ចាម បានកើតនៅអំឡុងដើមឆ្នាំ១៩២០ កាលពីនៅក្មេង ចាម បានចូលបួសជាសាមណេរជាមួយប្រុសឈ្មោះ ជុំ នៅវត្តឈើទាលក្នុងភូមិកំណើត។ សុះ ម៉ាន និង សោ ភឹម មានទំនាក់ទំនងល្អជាមួយគ្នា ក្រោយមក ត្រូវប៉ុលពត ស្តីបន្ទោស សោ ភឹម ក៍ដកទំនុកចិត្តចេញពី សុះ ម៉ាន វិញ តែបាន កសាង ផ្តះមួយខ្នងឲ្យ សុះ ម៉ាន ។ ឯ ម៉ាត់ លី នៅបន្តដំណែង ជាប្រធានគណស្រុកត្បូងឃ្មុំ រហូតដល់ឆ្នាំ ១៩៧៨

ទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យ ដែល​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​សង្គម​រាស្រ្ត​និយម ទើប​បង្កើត​ថ្មី​របស់​សម្តេច ព្រះ​នរោត្តម សីហនុ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៥៥ ដែរ ។ ប៉ុល ពត ជឿ​ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​និន្នាការ​បោះ​ឆ្នោត​នេះ ហើយ​និង​ផ្តល​ឥទ្ធិពល​នយោបាយ​ខ្លះ​មក​ឲ្យ​ក្រុម​កុម្មុយនិស្ត​កម្ពុជា ។ គណក្សបក្ស​សង្គម​រាស្រ្ត​និយម​បាន​ឈ្នះ​កៅអី​ទាំង​អស់ នៅ​ក្នុង​រដ្ឋសភា​ជាតិ ចំណែក​បក្ស​ប្រជាជន​ទទួល​បាន​សំឡេង​ឆ្នោត​តែ​បី​ភាគ​រយ​ប៉ុណ្ណោះ ។ នៅ​ឆ្នាំ ១៩៥៦ ស៊ីវ ហេង បាន​ធ្វើ​ការ​ទាក់​ទង​ជា​សម្ងាត់​ជាមួយ​ឧត្តមសេនីយ៏ លន់ នល់ ដែល​ជា​អគ្គបញ្ជាការ​កង​ទ័ព​របស់ សម្តេច​ព្រះ​នរោត្តម សីហនុ ហើយ​បាន​ផ្តល់​ជូន ស៊ីវ ហេង នូវ​ការ​ធានា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់​ខ្លួន ។ រហូត​មក​ដល់​ដើម​ឆ្នាំ ១៩៦០ មាន​តែកម្មាភិបាល​បក្ស​ប្រហែល ៨០០ នាក់ និង​សាខា​បក្ស​ពីរ​នៅ​ជនបទ​ប៉ុណ្ណោះ ដែល​នៅមាន​សកម្មភាព​និង​ដំណើរ​ការ​ពេញ​លេញ ។ សាខា​ទាំង​ពីរ​នោះ រួម​មាន : ១) ភូមិភាគ​បូព៌ា មាន​មូលដ្ឋាន​នៅ​ខេត្តកំពង់​ចាម ( ដឹក​នាំដោយ សោ ភឹម ) និង ២) ភូមិភាគ​និរតី មាន​មូលដ្ឋាន​នៅ​ខេត្ត​តាកែវ (ដឹក​នាំ​ដោយ ឈិត ជឿន ហៅ តា ម៉ុក ) ។ ទូ សាមុត, ប៉ុល ពត និង នួន ជា បាន​បន្ត​ការ​ដឹក​នាំ​សកម្មភាព​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញ ដោយ​មាន​ជំនួយ​ពី អៀង សារី និង សុន សេន ជា​បញ្ញវន្ត​ពីរ​នាក់​ផ្សេង​ទៀត ដែល​បាន​សិក្សា​នៅ​ប្រទេស​បារាំង ។

ពួកចាម ជនភាគតិចឥស្លាមដែលគឺជាកូនចៅនៃពួកទេសន្តរប្រវេសន៍មកពីរដ្ឋបុរាណចាម្ប៉ាត្រូវបង្ខំអោយត្រង់ត្រាប់តាមភាសានិងទំនៀមទម្លាប់ខ្មែរ ។ សហគមន៍របស់ពួកគេ ដែលធ្លាប់មានប្រពៃណីប្លែកផ្សេងពីភូមិខ្មែរនានាត្រូវបានបែកបាក់គ្នា ។ ចាមបួនពាន់នាក់ ត្រូវបានសម្លាប់ក្នុងស្រុកពីរនៃខេត្តកំពង់ចាមតែមួយ ។ ពួកជាតិភាគតិចសៀមដែលកំពុងរស់នៅជិតព្រំដែនថៃក៏ត្រូវបានគេធ្វើទុកបុកម្នេញដែរ ។

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ (Geneva) នៅ​ខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​ជា​សន្ធិសញ្ញា​បញ្ចប់​ជា​ផ្លូវការ​នូវ​អាណានិគម​របស់​បារាំង ក្នុង​ភូមិភាគ​ឥណ្ឌូចិន សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ក៏​បាន​បែក​ចេញ​ជា ៣​ក្រុម។

ក្រុម​ទី​១ ដឹកនាំ​ដោយ​លោក សឺន ង៉ុកមិញ ហើយ​ដែល​មាន​យុទ្ធជន​ប្រមាណ ២.៥០០​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​លោក ប៉ែន សុវណ្ណ ផង​ដែរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​ផ្នែក​នយោបាយ។ ក្រុម​ទី​២ ដឹកនាំ​ដោយ​លោក ទូ សាមុត លោក នួន ជា និង​លោក សោ ភឹម ជាដើម នៅ​ធ្វើ​ចលនា​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត​ទៀត ដោយ​ដេក​ក្រោម​ស្លាក​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដដែល។ ចំណែក​មួយ​ក្រុម​ទៀត​ដែល​ជា​ក្រុម​ទី​៣ បាន​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​មួយ​ឈ្មោះ​ថា គណបក្ស​ប្រជាជន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៥៥។

ដោយបានប្រឈមគ្នាជាមួយការបង្កើនភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហម ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តនៅដើមឆ្នាំ១៩៧៨ដើម្បីជួយគាំទ្រការតស៊ូនៅខាងក្នុងទល់នឹងរបបប៉ុល-ពត ដែលជាលទ្ធផលនោះភូមិភាគបូព៌ាបានក្លាយជាចំណុចរួមនៃបដិកម្បនា ។ ភាពរំជួលខាងសង្គ្រាមបានឈានដល់កម្រិដ៏ចម្លែកខាងក្នុងកម្ពុជាប្រជាធិបតេយ្យ ។ នៅខែ ឧសភា១៩៧៨ មុនថ្ងៃការបះឡើងនៅភូមិភាគបូព៌ារបស់ សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថាបើសិនទាហានម្នាក់សម្លាប់បានវៀតណាមសាមសិបនាក់ អញ្ជឹងកងទ័ព២លាននាក់តែប៉ុណ្ណោះនឹងល្មមដើម្បីលុបបំបាត់ប្រជាជនវៀតណាម៥០ លាននាក់ទាំងស្រុង ។ វាបង្ហាញថាពួកមេដឹកនាំនៅភ្នំពេញត្រូវដណ្ដើមយកជាមួយមហិច្ឆតាទឹកដីដ៏សម្បើម ជាឧ.ដើម្បីយកកម្ពុជាក្រោម តំបន់ដីសណ្ដទន្លេមេគង្គ ដែលពួកគេបានចាត់ទុកថាជាទឹកដីខ្មែរ ។

លោក អ៊ីសា អូស្មាន ឱ្យ​ដឹង​ថា ឯកសារ​ដែល​លោក​រក​ឃើញ​គឺ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ៤​នាក់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជនជាតិ​ចាម ក្នុង​នោះ​ក៏​មាន​លោក ហ៊ុន សែន និង លោក ហេង សំរិន ដែរ​៖ «អ្នកស្រាវជ្រាវ​បាន​រក​ឃើញ ឈ្មោះ ហ៊ុន សែន ហ៊ុន សំរិន អ៊ុក ប៊ុនឈឿន សោ ភឹម ជាប់​ពាក់ព័ន្ធ​ការ​សម្លាប់​ជនជាតិ​ចាម ពិសេស​នៅ​ក្នុង​ការបះបោរ ហើយ​ការស្រាវជ្រាវ​របស់ខ្ញុំ ការ​សម្លាប់​ចាម​នេះ គឺ​មានតែ​ថ្នាក់​តំបន់ ថ្នាក់​មជ្ឈិម ដែល​អាច​សម្លាប់​ចាម​បាន ព្រោះ​ថ្នាក់​មូលដ្ឋាន​អត់​មាន​កាំភ្លើង​ក្នុង​ការ​បង្ក្រាប​ទេ»។

ភូមិសាស្រ្តរដ្ឋបាលកុម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩

នៅឆ្នាំ ១៩៧៦ បក្សកុម្មុនីស្តបានបែងចែកកម្ពុជាប្រជាធិមតេយ្យទៅជា ៦​ភូមិ ភាគដែលរួមមាន ៣២​តំបន់។​ ភូមិភាគនីមួយៗគឺយកខេត្តពីរឬ ច្រើនមកបញ្ចូលគ្នា ឬ កាត់ចេញពីខេត្តខ្លះ ឬ ខេត្តនោះខ្លះ​មកបញ្ចូលគ្នា។ ភូមិភាគនិង តំបន់ទាំងអស់សុទ្ធ តែបានដាក់កំណត់សម្គាល់ជាំលេខ។ ភូមិភាគនីមួយចែកចេញជាច្រើនតំបន់ ហើយ តុះបន់នីមួយចែកចេញជាស្រុក ឃុំ និង​ សហករណ៍។
  1.   ភូមិភាគបូព៌ា(ភូមិភាគ ២០៣) ដឹកនាំដោយ សោ ភឹម ដែលធ្វើអត្ថឃាតនៅខែ ឧសភា ឆ្នាំ ១៩៧៨។ ភូមិភាគនេះរួមមានខេត្ត ព្រៃវែងនិង ខេត្ត ស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្ត កំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ ទាំងអស់និងកាត់ ចេញពីស្រុកមួយក្នុងខេត្តក្រចេះគឺស្រុកឆ្លូង និងកាត់យកស្រុកខ្លះទៀតពីខេត្តកណ្តាល ដែលរួមមានស្រុកខ្សាច់កណ្ដាល ល្វាឯម មុខកំពូល។
  2. ភូមិភាគនិរតី(ភូមិភាគ ៤០៥)​ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ភូមិភាគ នោះរួមមានខេត្តកំពត និង​​ខេត្ត តាកែវទាំងមូល ស្រុកពីរក្នុងខេត្ត កំពង់ស្ពឺ(ស្រុកសំ-រោងទង និង ស្រុក គងពិសី) និង ស្រុកមូលក្នុងខេត្តកណ្តាល(ស្រុកណ្តាលស្ទឹង ស្អាងកោះធំ កៀនស្វាយ និង ស្រុកលើដែក)។
  3. ភូមិភាគឧត្តរ(ភូមិភាគ​ ៣០៣) ដឹក នាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ ១៩៧០ ទៅដើមឆ្នាំ ១៩៧៦។ បន្ទាប់មក កែ​ ពត ត្រូវបានចាត់តាំងជាលេខាភូមិភា បន្ទាប់មក កង ចាប។ ភូមិភាគនេះរួមមានខេត្ត កំពង់ធំ ទាំងមូល ផ្នែកខាងលិចទន្លេមេគង្គទាំង អស់នៃខេត្តកំពង់ចាម និង ស្រុកមួយក្នុងខេត្តក្រចេះ(ស្រុកព្រែកប្រសប់)។
  4. ភូមិមភាគពាយ័ព្យ (ភូមិភាគ ៥៦០) ដឹកនាំដោយ ញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធ៌សាត់ និង ខេត្ត បាត់ដំបងទាំងមូល។ ភូមិភាគបស្ចឹម (ភូមិភាគ ៤០១) ដឹកនាំដោយ ជូ ជេត។ ភូមិភាគនេះរួមមានខេត្ត កោះកុង និង ខេត្ត កំពង់ឆ្នាំងទាំងមូល និងផ្នែ្ឮកមួយនៃខេត្តកំពង់ស្ពឺ។
  5. ភូមិភាគឦសាន (ភូមិភាគ ១០៨ ) ដឹកនាំដោយ ណៃ ស៉ាវ៉ាន់ ហៅ យ៉ា។ ភូមិភាគនេះរួមមានខេត្ត រតនគិរីទាំងមូល និង​ ខេត្ត មណ្ឌលគិរី ផ្នែកខ្លះនៃខេត្ត ក្រចេះ និង ផ្នែកខ្លះនៃ ខេត្ត ស្ទឹង ត្រែង ដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។
  6.  តំបន់ស្វយ័ត មានចំនួនពីរដែលរួមមានតំបន់ សៀមរាប ឧត្តរមានជ័យ (តំបន់១០៦) ព្រះវិហារ(តំបន់ ១០៣)។
  7. ភូមិភាគថ្មីមួយទៀត គឺ ភូមិភាគកណ្តាល ដែលមានទីតាំងស្ថិតនៅត្រង់អតីតភូមិភាគ ឧត្តរ ហើយ ភូមិភាគឧត្តរថ្មីត្រូវទៅតំបន់សៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ។

ការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា នៅក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ បទល្មើស​ព្រហ្មទណ្ឌ​មាន​តែ​មួយគត់ គឺ​ការ​ប្រឆាំង​នឹង​បដិវត្តន៍។ អ្នកណា​ដែល​ត្រូវ​ចោទប្រកាន់​ថា​ជា​អ្នក​ប្រឆាំង​នឹង​បដិវត្តន៍ ដែល​ពួក​ខ្មែរក្រហម​ហៅថា “ខ្មាំង” នោះ អ្នកនោះ​នឹងត្រូវ​គេ​យក​ទៅ​សម្លាប់​ចោល ដោយ​គ្មាន​ការ​ជំនុំជម្រះ​អ្វីទាំងអស់។ ពួក​មេដឹកនាំ​ខ្មែរក្រហម ដែល​ភ័យខ្លាច​រហូតដល់​ទៅ​ស្រមោល​ខ្លួនឯង​នោះ មើលឃើញ​មនុស្ស​ជុំវិញ​ខ្លួន​ទាំងអស់​ថា​សុទ្ធតែ​ជា​ខ្មាំង រហូតដល់​សម្លាប់​គ្នាឯង​នៅក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស។

ជម្លោះ និង​ការ​កម្ចាត់​គ្នាឯង​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា (ឬ​ខ្មែរក្រហម) ​បាន​ចាប់ផ្តើម​ឡើង តាំងពី​ពេល​ដែល​ពួកគេ​ទើបតែ​នឹង​ឡើង​មក​កាន់អំណាច​ នៅ​ឆ្នាំ១៩៧៥​ម្ល៉េះ។

ហ៊ូ យន់ មន្រ្តី​ជាន់ខ្ពស់​ខ្មែរ​ក្រហម និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ នៃ​រដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា បាន​បាត់ខ្លួន​ នៅ​ខែ​សីហា ឆ្នាំ១៩៧៥ ក្រោយពី​បាន​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​បក្ស​ជាច្រើនលើក​ច្រើនសា ជាពិសេស​ ទាក់ទង​នឹង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង និង​ការ​ធ្វើសង្រ្គាម​ជាមួយ​វៀតណាម។

ការបោសសម្អាត​​ភូមិភាគ​ឦសាន

ក៏ប៉ុន្តែ ប្រតិបត្តិការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​បាន​ចាប់​កក្រើក​ខ្លាំង​ នៅខែ​កញ្ញា ឆ្នាំ១៩៧៦ ដោយ​ចាប់ផ្តើម​ពី​ភូមិភាគ​ឦសាន​ទៅ។ នៅថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ១៩៧៦ ណៃ សារ៉ាន់ ហៅ មិត្តយ៉ា លេខាបក្ស​ប្រចាំ​ភូមិភាគ​ឦសាន ត្រូវបាន​ចាប់ខ្លួន​យក​ទៅ​ដាក់ឃុំ​ នៅ​គុក​ទួលស្លែង ដោយ​ចោទ​ពីបទ​ក្បត់ជាតិ។ ប៉ុន្មានថ្ងៃ​ក្រោយមក​ទៀត កែវ មាស និង​កែវ មុន្នី ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​គ្នា​ដែរ។ យើង​សង្កេតឃើញ​ថា កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​ទាំងបីរូប​នេះ សុទ្ធសឹង​តែជា​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​បែកចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

គួរ​រំឭក​ឡើងវិញ​ថា នៅក្រោយ​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ១៩៥៣ ក្រុម​ខ្មែរ​កុម្មុយនិស្ត​បាន​បែកខ្ញែកគ្នា​ជា​បី​ក្រុម៖ មួយក្រុម​រត់ទៅ​ប្រទេស​វៀតណាម មួយក្រុម​បង្កើត​ចលនា​តស៊ូ​ដោយ​សម្ងាត់​នៅ​កម្ពុជា និង​មួយក្រុមទៀត​បង្កើត​បក្ស​នយោបាយ ដែល​មាន​ឈ្មោះ​ថា “ប្រជាជន” ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ។ កែវ មុន្នី ស្ថិត​ក្នុង​ចំណោម​ខ្មែរ​កុម្មុយនិស្ត ដែល​រត់ទៅ​វៀតណាម​ជាមួយ សឺន ង៉ុកមិញ។ ណៃ សារ៉ាន់ ស្ថិតក្នុង​ចំណោម​ចលនា​តស៊ូ​សម្ងាត់ រួម​ជាមួយ ទូ សាមុត សៀវ ហេង នួន ជា និង សោ ភឹម។ ចំណែកឯ កែវ មាស ស្ថិតក្នុង​ចំណោម​មេដឹកនាំ​បក្ស​ប្រជាជន និង​ជា​លេខាបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ប្រចាំ​ក្រុង​ភ្នំពេញ។

ដូចនេះ ការចាប់ខ្លួន ណៃ សារ៉ាន់ កែវ មុន្នី និង កែវ មាស គឺត្រូវបាន​ធ្វើឡើង ក្នុងគោលដៅ​បោសសម្អាត​ក្រុម​ដែល​គេ​សង្ស័យ​ថា​ស្និទ្ធិ​នឹង​វៀតណាម។

ជីកស្មៅ​ត្រូវ​ជីក​ទាំងឫស

ក្រោយពី​បាន​ចាប់ខ្លួន​មន្រ្តី​ជាន់ខ្ពស់​នៅ​ភូមិភាគ​ឦសាន​ហើយ ក្រុម ប៉ុល ពត ក៏បាន​បន្ត​ប្រតិបត្តិការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស រហូតដល់​ក្រុង​ភ្នំពេញ​ទៀត គឺ​នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​តែម្តង។

នៅចុងឆ្នាំ​១៩៧៦ និង​ដើមឆ្នាំ​១៩៧៧ រដ្ឋមន្រ្តី​ ៣រូប ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់គ្នា គឺ​នន សួន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និង​ទូច ភឿន រដ្ឋមន្រ្តី​ក្រសួង​សាធារណការ។ ក្រោមការ​ធ្វើ​ទារុណកម្ម​សួរចម្លើយ កុយ ធួន និង ទូច ភឿន បាន​សារភាព​ថា​ពួកគេ​ពិតជា​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក (សេ.អ៊ី.អា) មែន ហើយ​ថែមទាំង​បាន​បង្កើត​ខ្សែរយៈ​ក្នុង​ជួរ​កម្មាភិបាល​ខ្មែរ​ក្រហម​ទៀតផង។

ភោគ ឆាយ និង​ហ៊ូ នឹម ត្រូវបាន​ចាប់ខ្លួន ​នៅខែមីនា និង​ខែ​មេសា ឆ្នាំ​១៩៧៧។ ការ​ចាប់ខ្លួន​ចេះតែ​បន្ត​ធ្វើ ដោយ​យោងតាម​ចម្លើយ​សារភាព​ ពី​អ្នកទោស ដែល​ទទួលរង​នូវ​ទារុណកម្ម ហើយ​បង្ខំចិត្ត​ឆ្លើយដាក់​គ្នា​ពីមួយ​ទៅមួយ។ ​ឲ្យតែ​កម្មាភិបាល​ណា​ត្រូវគេ​សង្ស័យថា​ជា​ខ្មាំង​ហើយ​នោះ មិនត្រឹមតែ​បុគ្គល​នោះ​ទេ ដែល​ត្រូវ​ចាប់ខ្លួន សូម្បីតែ​សហការី និង​ក្រុមគ្រួសារ​របស់​បុគ្គល​នោះ​ក៏​ត្រូវ​ចាប់ខ្លួន​ទាំងអស់​ដែរ ក្រោម​ពាក្យស្លោក​ថា “ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឫស”។

នៅក្នុង​អំឡុងពេល​នោះ ជម្លោះ​រវាង​ខ្មែរក្រហម និង​វៀតណាម បាន​រាលដាល​កាន់តែ​ខ្លាំងឡើងៗ។ នៅចុងឆ្នាំ ១៩៧៧ ក្រោយ​ពេលត្រឡប់​ពី​បំពេញទស្សនកិច្ច នៅ​ប្រទេស​ចិន​វិញ ប៉ុល ពត បាន​បញ្ជាឲ្យ​បើក​ប្រតិបត្តិការ​​យោធា​​ក្នុង​ទ្រង់ទ្រាយ​ធំមួយ ប្រឆាំង​នឹង​វៀតណាម នៅ​ព្រំដែន​ខាងកើត​កម្ពុជា។ ក៏ប៉ុន្តែ ប្រតិបត្តិការ​នេះ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ។ កងទ័ព​វៀតណាម​បាន​វាយលុក​ចូល​រហូតដល់​ទីរួមខេត្ត​ស្វាយរៀង។

នៅចំពោះមុខ​មន្រ្តី​ថ្នាក់ដឹកនាំ​បក្ស ប៉ុល ពត និង សុន សេន ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​លើកឡើង​ថា បរាជ័យ​នៃ​ប្រតិបត្តិការ​យោធា​ប្រឆាំង​វៀតណាម​នេះ កើតឡើង​ដោយសារ​តែ​មាន​ខ្មាំង​បង្កប់ ក្នុង​ជួរ​កម្មាភិបាល​ខ្មែរ​ក្រហម​ នៅ​ភូមិភាគ​បូព៌ា។

ប៉ុល ពត ចាប់ផ្តើម​ជីករំលើងឫស​បដិវត្តន៍​របស់ខ្លួនឯង

ការបោសសម្អាត​ភូមិភាគ​បូព៌ា​ក៏បាន​ចាប់ផ្តើម​ធ្វើឡើង នៅក្នុង​អំឡុង​ចុង​ខែ​មករា និង​ខែ​កុម្ភៈ ឆ្នាំ១៩៧៨ ក្រោម​បញ្ជា​ផ្ទាល់​របស់ ប៉ុល ពត ដោយ​មាន សុន សេន ជាអ្នក​ចេញមុខ​អនុវត្តផ្ទាល់ និង​មាន​ ឌុច ជា​អ្នក​ផ្តល់​ព័ត៌មាន​ ដែលយក​បាន​ពី​ចម្លើយសារភាព​របស់​អ្នកទោស។ ក្នុងរយៈពេល​តែ​ប្រមាណ​មួយខែ​ប៉ុណ្ណោះ កម្មាភិបាល​ភូមិភាគ​បូព៌ា​ប្រមាណ​៤០០នាក់ ត្រូវបាន​ចាប់ខ្លួន​យក​ទៅដាក់​ក្នុង​គុក​ទួលស្លែង។

យោងតាម​លោកស្រី Elizabeth Becker សោ ភឹម លេខា​ភូមិភាគ​បូព៌ា​បាន​បើក​កិច្ចប្រជុំ​សម្ងាត់​មួយ​ជាមួយ​មន្រ្តី​ជំនិតៗ នៅ​ខែមីនា ឆ្នាំ១៩៧៨ ដើម្បី​ជជែក​អំពី​ការ​ចាប់ខ្លួន​កម្មាភិបាល​ភូមិភាគ​បូព៌ា​នេះ។ ពេលនោះ សោ ភឹម និង​សហការី​សុទ្ធតែ​ជឿថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនេះ​សុទ្ធសឹង​ជា​មនុស្ស​គ្មាន​កំហុស។ ក៏ប៉ុន្តែ សោ ភឹម នៅតែ​យល់​ថា ការ​ចាប់ខ្លួន​នេះ ប្រហែល​ជា​មកពី​មាន​ការ​ភាន់ច្រឡំ​អ្វីមួយ​ ដោយ​មិនគិត​ថា គេ​កំពុងតែ​មាន​ផែនការ​​កម្ចាត់​ខ្លួន​នោះទេ។

ទីបំផុត សោ ភឹម ត្រូវបាន​គណៈមជ្ឈិមបក្ស​កោះហៅ​ឲ្យទៅ​ប្រជុំ​នៅ​ភ្នំពេញ ដោយ​មិនមាន​បញ្ជាក់​អំពី​កម្មវត្ថុ​ច្បាស់លាស់។ សោ ភឹម បាន​ចាត់​និរសា​ម្នាក់​ឲ្យទៅ​ភ្នំពេញ ដើម្បី​សួរនាំ​​អំពី​ការប្រជុំនេះ។ ក៏ប៉ុន្តែ និរសានេះ​បាន​បាត់ខ្លួនរហូត​មិនឃើញ ត្រឡប់​មកវិញ​ទេ។ សោ ភឹម ក៏បាន​បញ្ជូន​និរសា​ឲ្យទៅ​ភ្នំពេញ​ជា​បន្តបន្ទាប់​ទៀត ប៉ុន្តែ មិនមាន​និរសា​ណាម្នាក់​វិល​ត្រឡប់​មកវិញ​នោះទេ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ គណៈមជ្ឈិមបក្ស ក៏បាន​ដាក់​បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​ទៅលើ​ភូមិភាគ​បូព៌ា។ កងទ័ព​ខ្មែរក្រហម​ចំនួន​ពីរ​កង​វរសេនាធំ អម​ដោយ​កងរថក្រោះ​ផងនោះ ក៏បាន​ឆ្លង​ទន្លេ​មេគង្គ ទៅ​ត្រើយ​ខាងកើត តម្រង់​ទៅកាន់​ទីតាំង​របស់ សោ ភឹម។

មកទល់នឹងពេលនោះ សោ ភឹម នៅតែ​មិនទាន់​ជឿ​ទៀត​ថា ប៉ុល ពត ចង់​កម្ចាត់​ខ្លួនចោល។ សោ ភឹម នៅតែ​យល់ថា គាត់ និង​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​បូព៌ា​ទាំងអស់ សុទ្ធតែ​ជា​មនុស្ស​ស្មោះត្រង់​នឹង​បដិវត្តន៍ ប្តូរជីវិត​ដើម្បី​បដិវត្តន៍ គឺជា​ខ្សែក្រវ៉ាត់​ជួរមុខគេ​ក្នុង​ការ​ការពារ​ប្រទេស​ពី​ការ​វាយលុក​របស់​វៀតណាម។ ដូចនេះ គ្មាន​ហេតុផល​អ្វី ដែល​ខ្លួន​ត្រូវ​ក្លាយ​ទៅជា​ខ្មាំង​របស់​បដិវត្តន៍​នោះទេ។ សោ ភឹម បាន​ព្យាយាម​ទាក់ទង​ទៅ​ភ្នំពេញ​ម្តងទៀត​តាម​វិទ្យុទាក់ទង ដើម្បី​សួរនាំ​អំពី​ហេតុផល។ ដោយ​មិនបាន​ទទួល​ចម្លើយ​ពី​ភ្នំពេញ សោ ភឹម ក៏បាន​សម្រេចចិត្ត​ធ្វើដំណើរ​ទៅភ្នំពេញ ដើម្បី​ជួប​និយាយ​ដោយ​ផ្ទាល់​ជាមួយ ប៉ុល ពត។

សោ ភឹម បាន​ទាក់ទង​សុំ​ជួប​ជាមួយ ប៉ុល ពត ដោយ​សម្ងាត់។ ក៏ប៉ុន្តែ ប៉ុល ពត មិនបាន​ទៅ​ជួប សោ ភឹម ដោយ​ខ្លួនឯង​នោះទេ តែ​បែរជា​បញ្ជូន​ទាហាន​ពីរទូក​ឲ្យ​ទៅ​ចាប់ សោ ភឹម។ សោ ភឹម ដឹងខ្លួន​មុន ក៏​បាន​បាញ់​សម្លាប់​ខ្លួនឯង មុនពេល​ដែល​ទាហាន​ខ្មែរក្រហម​ចាប់ខ្លួន​ទៅទៀត។

ក្រោយ​ការ​ស្លាប់​របស់​ សោ ភឹម កម្មាភិបាល និង​កងទ័ព​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​បូព៌ា​រាប់ពាន់នាក់ បាន​រត់​គេចខ្លួន​ទៅក្នុង​ព្រៃ ហើយ​បន្ទាប់មក​ ​រត់​ឆ្លង​ព្រំដែន​ចូល​ទៅក្នុង​ប្រទេស​វៀតណាម។ នៅ​ខែកក្កដា ឆ្នាំ១៩៧៨ ប្រជាជន​នៅក្នុង​ភូមិភាគ​បូព៌ា​ប្រមាណ​ជាង​១ម៉ឺននាក់ ត្រូវបាន​គេ​យក​ទៅ​សម្លាប់ចោល។

វៀតណាម​បានលេស​ចូល​វាយផ្តួលរំលំ​ខ្មែរក្រហម

ការ​បោសសម្អាត​ភូមិភាគ​បូព៌ា គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ សម្រាប់​វៀតណាម​ក្នុងការ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ទីបំផុត វៀតណាម​ទទួលបាន​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​បំផុត។ នោះគឺ​ក្រុម​ខ្មែរ​កុម្មុយនិស្ត​មួយក្រុម ដែល​មាន​បទពិសោធន៍ និង​ដែល​អាច​ទទួលបាន​ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​រណសិរ្ស​ប្រឆាំងនឹង ប៉ុល ពត។ វៀតណាម​វាយ​ផ្តួលរំលំ ប៉ុល ពត ដោយ​យក​រណសិរ្ស​នេះ​ធ្វើជា​រនាំង ដើម្បី​បិទបាំង​កុំឲ្យ​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ថា ខ្លួន​ឈ្លានពាន​លើ​កម្ពុជា។

ទីបំផុត អ្នក​ដែល​ត្រូវ ប៉ុល ពត ចោទប្រកាន់​ថា​ជា​ភ្នាក់ងារ​វៀតណាម​នោះ ត្រូវ ប៉ុល ពត បង្ខំ​ឲ្យ​រត់ទៅ​ប្រទេស​វៀតណាម​មែន រួចហើយ​ ក៏បែរ​មក​ប្រឆាំងនឹង ប៉ុល ពត វិញ ដោយ​មាន​ការ​គាំទ្រ​ពីសំណាក់​កងទ័ព​វៀតណាម​ផង។ នៅទីបំផុត សូម្បីតែ​សុបិន​អាក្រក់ ក៏​ប៉ុល ពត អាច​ធ្វើ​ឲ្យក្លាយ​ជា​ការពិត​បាន​ដែរ!!!

តើ​ជា​គោលបំណង​អ្វី​ឲ្យ​ប្រាកដ ជាការ​ផ្តួលរំលំ ឬ​ចង់​ធ្វើឃាត ប៉ុល ពត របស់ សោ ភឹម ដែលជា​ប្រធាន​ភូមិភាគ​បូព៌ា​? សោ ភឹម​(​ហៅ​០៩)​និង​ការប៉ង​ផ្តួលរំលំ ប៉ុល ពត តើ​ប៉ុល ពត យល់ច្រឡំ ឬ​សោ ភឹម ផ្តួល​ខ្មែរក្រហម​?

  1. •​ ​សោ ភឹម ថា ស៊ុន សេន ធ្វើ​រដ្ឋប្រហារ​
  2. •​ ​ការប៉ង​បាញ់សម្លាប់ និង​បំពុល ប៉ុល ពត​

“​គ្រប់គ្នា​បានដឹងហើយថា នៅក្នុង​របប​ប៉ុល ពត​មានការ​គ្រប់គ្រង​តឹងតែង​បំផុត ពិសេស​អ្នកណា​ក៏​ស្គា ល់​ដែរ​ថា ប៉ុល ពត ឬ​របប​ខ្មែរក្រហម​មាន​កងទ័ព​ខ្លាំងក្លា​មួយ ដែល​អាច​ផ្តួលរំលំ​ទាហាន​របប​សាធារណរ ដ្ឋ​ខ្មែរ ដែលមាន​លន់ នល់ ជា​សេនាប្រមុខ និង​មាន​អ្នកគាំទ្រ​ពីក្រោយ​ខ្នង​ដោយ​អាមេរិក​។​”

ប៉ុន្តែ​ទោះបីជា​របប​នេះ​មើល​សំបក​ក្រៅ​ទៅ​ដូច​រឹងមាំ ប៉ុន្តែ​បើ​ពិនិត្យ​លើ​ពួកយោធា ដូចជា​ធ្វើ​ឲ្យ​ប៉ុល ពត មិនអាច​ក្តោប​ក្តាប់ ឬ​កាន់កាប់​រឹងមាំ​ប៉ុន្មាន​ឡើយ​។ ពោល​ប្រធាន​យោធា​ភូមិភាគ​របប​នេះ​ដូចជា​ពុំ​សូវ​ចុះ សំរុង​គ្នា ឬ​ស្តាប់​គ្នា​ក្នុងនោះ​សូម្បីតែ ប៉ុល ពត ក៏​ប្រធាន​យោធា​ភូមិភាគ​មួយចំនួន​ពុំ​សូវ​ស្តាប់​ដែរ​។ ដែល ពេលខ្លះ​ដូចជា​យោង​លើ​ឯកសារ​មួយ​គឺ​កាលពី​មានការ​ប្រជុំ​នៅ​ស្តា​ត​អូ​ឡាំ​ពិ​ច ក្រោយ​រំដោះប្រទេស​ភ្លាម ធ្វើ​ឲ្យ​ប៉ុល ពត បង្ហូរ ទឹកភ្នែក ដែល​ពុំ​អាច​ត្រួតត្រា​កងទ័ព​បាន​។ មេ​យោធា​ភូមិភាគ​មួយចំនួន​សុទ្ធតែ​អ្នក​ស ង្គ្រា​ម​ជើងចាស់ តាំង​ជំនាន់​ឥស្សរៈ​(​សតវត្ស​ទី​៤០)​ក្នុងនោះ​មានដូចជា សោ ភឹម​. តា​ម៉ុក​. កែ ពក​. ចន្ទ ចក្រី ជាដើម​។​

ដោយឡែក​ទាក់ទង​ទៅនឹង​ការធ្វើ​សង្គ្រាម​ជាមួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហៅ​ខ្មែរក្រហម​មានការ លើកឡើង​ច្រើន​ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​១៩៧៩​ពិសេស​សង្គ្រាម​ជាមួយ​វៀតណាម និង​ក្រុម​រណសិរ្ស​ខ្មែរ​មួយ ក្រុម ដែល​បង្កើតឡើង​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨​។ ប៉ុន្តែ​ការពិត​មាន​ក្រុម​បះបោរ​មួយក្រុម​របស់​យោធា​ភូមិភាគ​បូព៌ា ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក សោ ភឹម ប្រធាន​យោធា​ភូមិភាគ​បូព៌ា​ក៏បាន ធ្វើ​សកម្មភាព​ចង់​ផ្តួលរំលំ និង​ប៉ង​ធ្វើឃាត ប៉ុល ពត តាំង​ពីមុន​នោះមក​ដែរ​។​ ឯកសារ​នេះ​កម្រ​មានការ​លើកឡើង​របស់​មេភូមិ​ភាគ​នេះ​ណាស់​។ តើ​រឿងនេះ​ហេតុអ្វី សោ ភឹម ចង់​ផ្តួ ល និង​ធ្វើឃាត ប៉ុល ពត​។​

ដោយ​៖ មីន សា​ណាស់​​ បុគ្គលិក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង​ ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ភ្នំពេញៈ​ក្នុង​វ័យ​៦២​ឆ្នាំ​នៅ​ឆ្នាំនេះ សោម ហេង កំពុង​រស់នៅ​ជាមួយ​កូន​និង​ចៅ​របស់គាត់​ឯ​ខេត្តព្រះវិហារ​។ ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ក្នុងផ្ទះ និង​ស្រែចម្ការ ហេង តែងតែ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ក្នុងការ​បញ្ចេញ​គំនិត និង​ទស្សនៈ​ផ្ទាល់ខ្លួន​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​តាមដាន​ព័ត៌មាន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។

​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ កន្លងទៅនេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ឈ្មោះ Genocide Education in Cambodia បាន​សរសេរ​ឃ្លា​មួយ​រៀបរាប់ថា «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)៖ ថ្វីត្បិតតែ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​២​លាន​នាក់ ត្រូវបាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​យ៉ាងណាក្តី ក៏​នៅមាន​អ្នក​រស់រានមានជីវិត​ពី​របប​នេះ​ប្រមាណ​ជាង​៥​លាន​នាក់​ទៀត បន្ត​រៀបរាប់​រឿងរ៉ាវ​ជីវិត​របស់ខ្លួន​។ ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​» និង​បាន​ភ្ជាប់ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ជា​ស្ត្រី​ក្នុង​វ័យ​ចំណាស់​ម្នាក់ កំពុង​ឈរ​ញញឹម​នៅលើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នា​ទេសភាព​វាលស្រែ​ក្នុង​ទីជនបទ​មួយកន្លែង នៃ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ហេង បាន​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ បាន​អាន​ឃ្លាប្រយោគ​ខ្លី​ដែលជា​សំណេរ​របស់លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​បាន​សរសេរ​ឃ្លា​មួយ​ក្នុង​ទម្រង់​នៃ​ការបញ្ចេញមតិ (Comment) ថា «​ខ្ញុំ​ជា​ទាហាន​របស់ សោ​ភឹម ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៧៧»​។ សោម ហេង គឺជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ម្នាក់​ក្នុងចំណោម​អ្នក​រស់រានមានជីវិត​ប្រមាណ​៥​លាន​នាក់​ទៀត ដែល​កំពុង​ចប់​ប្រាប់​យើង​អំពី​រឿងរ៉ាវ​របស់គាត់​ឆ្លងកាត់​បទពិសោធន៍​ជូរចត់​ក្នុង​របប​ខ្មែរក្រហម​។​

​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បានធ្វើ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅកាន់ ហេង ដើម្បី​សួរនាំ​លម្អិត​ពី​ឃ្លា​ដែល​គាត់​បាន​សរសេរ ក្នុងន័យ​ចងក្រង​ឯកសារ​សម្រាប់​ជា​ចំណេះដឹង​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ ហេង បាន​សម្តែង​ការរីករាយ​និង​សប្បាយចិត្ត​ក្នុងការ​ចែករំលែក​រឿង​រ៉ាវ​របស់គាត់​ប្រាប់​ដល់​យើង​។ គាត់​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​បច្ចុប្បន្ន​គាត់​រស់នៅក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ខ្សាន្ត ខេត្តព្រះវិហារ​។ ហេង គឺជា​កម្មករ​ចម្ការកៅស៊ូ​ក្នុង​ខេត្តកំពង់ចាម មុនពេល​គាត់​ស្ម័គ្រចិត្ត​ចូល​ធ្វើជា​ កងទ័ព​របស់ សោ ភឹម ក្នុង​ឆ្នាំ​១៩៧៧ តាមរយៈ​ការអូសទាញ​របស់​ប្រធាន​ការដ្ឋាន​ចម្ការកៅស៊ូ​ខ្ជាយ​ឈ្មោះ លុក​។ តាមរយៈ​ការនិយាយ​ប្រាប់​ពី ហេង បាន​ឲ្យ​ដឹងថា ប្រធាន​ការដ្ឋាន ប្រធាន​ក្រុម និង​ប្រធាន​កង​ទាំងអស់​នៃ​ចម្ការកៅស៊ូ​ខ្ជាយ គឺ​សុទ្ធតែជា​ខ្សែរយៈ​ទាក់ទង​របស់ សោ​ភឹម ដែលមាន​តួនាទី​អូសទាញ និង​កៀងគរ​កម្លាំង​ដើម្បី​ប្រឆាំង​អង្គការ តាម​ផែន​ការដែល​បានគ្រោង​ទុកជា​ស្រេច​តាំងពី​ឆ្នាំ​១៩៧៦​។ កន្លះ​ខែក្រោយ​ការចូល​ធ្វើជា​កងទ័ពរ​បស់ ហេង ព្រឹត្តិការណ៍​កម្ទេច​សត្រូវ​ក្បត់​អង្គការ​នៅក្នុង​ភូមិភាគ​បូព៌ា​បាន​កើតឡើង​កាន់តែខ្លាំង​ឡើងៗ​។ សោ ភឹម ត្រូវ​តាមរក​ចាប់ខ្លួន ហើយ​កម្មាភិបាល​ជាច្រើន​នាក់​ទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​និង​សម្លាប់​ជា​បន្តបន្ទាប់​។ ហេង និង​ទាហាន​ខ្មែរក្រហម​ឯទៀត​ដែល​ស្ម័គ្រចិត្ត​ចូល​ដំណាលគ្នា ត្រូវបាន​ប្រកាស​រំសាយ​ស្ងាត់ៗ ហើយ​គាត់​ត្រូវបាន​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​មក​នៅ​ចម្ការកៅស៊ូ​ពាម​ជាំ​ង​វិញ​។

ខាងក្រោម​នេះ គឺជា​ការដក​ស្រង់ពាក្យ​សម្តី​របស់ ហេង ដោយ​សង្ខេប​ចេញពី​កិច្ច​សម្ភាស​រយៈពេល​៥៥​នាទី ជាមួយ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា មក​រៀបរៀង​ជា​ឃ្លាឃ្លោង​ដូចខាងក្រោម​៖

«​ខ្ញុំ​មាន​អាយុ​៦២​ឆ្នាំ​។ បច្ចុប្បន្ន ខ្ញុំ​រស់នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ខ្ញុំ​ធ្លាប់​ធ្វើជា ទាហាន​របស់ សោ ភឹម បាន​កន្លះ​ខែ​ក្នុង​ឆ្នាំ​១៩៧៧​។ ក្រោយមក​ខ្ញុំ​និង​ទាហាន​ឯទៀត ត្រូវ​រំសាយ​ទៅវិញ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​តាម​ចាប់ សោ ភឹម ដោយសារ​គាត់​បាន​ក្បត់​ជាមួយ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​។ ខ្ញុំ​ចូលធ្វើ​ទាហាន​នេះ គឺ​ក្នុង​គោលបំណង​ត្រៀមកម្លាំង​ទៅ​វ៉ៃ (​ប្រយុទ្ធ​) ជាមួយ​ទាហាន​ខ្មែរក្រហម​ខាង​ភូមិ ភាគ​និរតី​និង​ទីក្រុង​ភ្នំពេញ​។ កាលនោះ ខ្ញុំ​និង​ក្មេងៗ​ឯទៀត​ក្នុងភូមិ​ប្រហែលជា​៣០​នាក់ ត្រូវ​ឈ្មោះ លុក ប្រធាន​ការដ្ឋាន​ចម្ការកៅស៊ូ​ខ្ជាយ ស្ថិតនៅ​ភូមិ​ខ្ជាយ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្តកំពង់ចាម ជា​អ្នក​ជ្រើស រើស​ឲ្យ​ធ្វើការ​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កងកម្លាំង​ទាហាន​របស់ សោ ភឹម​។

សូ វណ្ណា ហៅ សោ ភឹម (​រូបថត​ស្ថិតនៅ​ចំ​កណ្តាល​ក្នុង​ឯកសណ្ឋាន​ពណ៌​ខ្មៅ​) និង​យោធា​ខ្មែរក្រហម កំពុង​ទស្សនកិច្ច​អង្គភាព​ប្រយុទ្ធ​ស្ម័គ្រចិត្ត​វៀតណាម ក្នុង​ឆ្នាំ​១៩៧៣​។ រូបថត​នេះ ថត​មិនយូរប៉ុន្មាន​មុនពេល​ក្រុម​ឧទ្ទាម​សម្ព័ន្ធមិត្ត​បានចាប់ផ្ដើម​បើក​ការវាយប្រហារ​មកលើ​មូលដ្ឋាន​យោធា​ក្របៅ ក្នុង​ខេត្តកំពង់ចាម​ដែលជា​ផ្នែក​មួយ​នៃ​សង្គ្រាមស៊ីវិល​ប្រឆាំងនឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់​។ សោ ភឹម បាន​ក្លាយជា​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​ប្រចាំ​ភូមិភាគ​បូព៌ា នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​គាត់​បានធ្វើ​អត្តឃាត​នៅ​ថ្ងៃទី​៣ ខែមិថុនា​ឆ្នាំ​១៩៧៨​។​

​កាលពី​ក្មេង​ខ្ញុំ​នៅចាំ​បាន​ថា ប្រហែល​នៅ​ឆ្នាំ​១៩៦៧ ម្តាយ​ឪពុក​ខ្ញុំ​បាន​លែងលះគ្នា​។ កាលនោះ ខ្ញុំ​រស់នៅក្នុង​ខេត្តព្រៃវែង​។ ម្តាយ​ខ្ញុំ​បាន​យកប្ដី​ថ្មី​មួយទៀត​ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​មេមត់​។ នាពេល នោះ ខ្ញុំ​ដែលជា​កូនពៅ​ក្នុងចំណោម​បងប្អូន​ប្រាំ​នាក់ ក៏ត្រូវ​មក​រស់នៅ​ជាមួយ​ម្តាយ​និង​ឪពុកចុង ដែលជា កម្មករ​ចម្ការកៅស៊ូ​ក្នុងស្រុក​មេមត់ ខេត្តកំពង់ចាម​។ ចាប់តាំងពី​ឆ្នាំ​១៩៧០ រហូតដល់​ឆ្នាំ​១៩៧២ ខ្ញុំ​សង្កេតឃើញ​នៅមាន​វត្តមាន​បារាំង នៅ​គ្រប់​គ្រង់​ចម្ការកៅស៊ូ និង​ទិញ​ជ័រកៅស៊ូ​ពី​ខ្មែរ​នៅឡើយ​ទេ​។

​នៅពេល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ ខ្ញុំ​បាន​ចូលរៀន​ជាមួយ​កូនសិស្សលោក​នៅក្នុង​វត្ត​កន្ទួត ភូមិ​ជាំ​កន្ទួត ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្តកំពង់ចាម ដែលមាន​ឈ្មោះ ធុន និង​ខា ជា​គ្រូបង្រៀន​។ ទោះបីជា​តំបន់ មេមត់​ត្រូវ​កងកម្លាំង​រំដោះ​គ្រប់​គ្រង់​ហើយក៏​ដោយ ក៏​ខ្ញុំ​នៅតែ​អាច​បន្ត​ការសិក្សា​របស់ខ្ញុំ​បាន​ដដែល​។

​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៤​និង​១៩៧៥ គ្រួសារ​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​មក​រស់នៅ​ភូមិ​ឡាំ​បោ ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេ​មេ​ត់​។ រស់នៅ​ទីនោះ​បាន​មួយឆ្នាំ ទើប​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​។ ក្រោយ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​គ្រប់គ្រង​ប្រទេស​ទាំងមូល គ្រួសារ​ខ្ញុំ​ក៏ត្រូវ​អង្គការ​ជម្លៀស​ឲ្យ​មក​ធ្វើការ​នៅ​ការ ដ្ឋា​ន​ចម្ការកៅស៊ូ​ខ្ជាយ ស្ថិតនៅ​ភូមិ​ខ្ជាយ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​។ ការងារ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ក្រៅពី​ទៅ​រៀន គឺចៀរ​ជ័រកៅស៊ូ​ឲ្យ​ខ្មែរក្រហម​។​

​ក្នុងអំឡុង​ចុងឆ្នាំ​១៩៧៦​ជិត​ចូលឆ្នាំ​១៩៧៧ ឪពុកចុង​របស់ខ្ញុំ​ត្រូវ​អង្គការ​ខ្មែរក្រហម​ចាប់​យកទៅ សម្លាប់ចោល ដោយសារ​តែមាន​មិត្តភក្តិ​គាត់​ម្នាក់​ឈ្មោះ ឆាយ ឧស្សាហ៍​មក​អង្គុយ​លែង​ជា​គាត់​នៅលើផ្ទះ និង​បាន​ជជែក​គ្នា​ពី​រឿង​នាំគ្នារ​ត់ទៅ​ប្រទេស​វៀតណាម​។ ខ្ញុំ​នៅចាំ​បាន​ថា ក្រុម​ទាហាន​បាន​ចាប់​និង​បណ្តើរ គាត់​ចេញពីផ្ទះ​ទៅ​នៅ​ម៉ោង​៦​ល្ងាច​។ ខណៈពេល​នេះហើយ ដែល​ប្រជាជន​ជាច្រើន​នាក់​នៅក្នុង​ការដ្ឋាន​ចម្ការកៅស៊ូ បាន​បាត់​ខ្លួន​ស្ទើរតែ​អស់ពី​ភូមិ​។ បងប្រុស បងថ្លៃ​ស្រី និង​ក្មួយប្រុស​តូច​របស់ខ្ញុំ ក៏ត្រូវ​អង្គការ ចាប់​យកទៅ​សម្លាប់ចោល​ដោយ​គ្មាន​មូលហេតុ​ដែរ​។ ស្ថានភាព​រស់នៅ​របស់​ខ្ញុំ និង​កម្មករ​ក្នុង ការដ្ឋាន​ចម្ការកៅស៊ូ មាន​ភាពប្រែប្រួល​ទៅជា​លំបាក​ជាង​មុន​។ របប​អាហារ ក៏ត្រូវ​កាត់បន្ថយ​រហូត​ដល់​គ្រប់គ្នា​ហូប​បបរ លាយ​ជាមួយ​ទំពាំង​ឬ​ក្ដួច​ទៅវិញ​។

ដល់​ឆ្នាំ​១៩៧៧ អង្គការ​ឲ្យ​ខ្ញុំ​ឈប់រៀន ហើយ​ឲ្យ​មក​ធ្វើជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ជូន​អង្គការ​រហូត​។ ខ្ញុំ​ត្រូវ​ងើប​ពី​ព្រលឹម​ទៅធ្វើ​ការងារ ហើយ​ត្រូវ​ធ្វើការ​រហូតដល់​ម៉ោង​២ ឬ​៣ រសៀល ទើប​ខ្ញុំ​អាច​ឈប់សម្រាក​បាន​។ ចំណែក​ការហូបចុក​និង​ស្នាក់នៅ​របស់​កម្មករ​ក្នុង​ការដ្ឋាន​ចម្ការកៅស៊ូ​វិញ គឺ​គ្រប់គ្រាន់​ជាង​ប្រជាជន​ដែល​រស់នៅក្នុង​សហករណ៍​។

​ដើមឆ្នាំ​១៩៧៨ ក្រោយពី​ខ្ញុំ​និង​កងទ័ព​ឯទៀត​ត្រូវ​រំសាយ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​មក​ធ្វើការ​នៅ ចម្ការកៅស៊ូ​ពាម​ជាំ​ង​វិញ​។ ការងារ​របស់ខ្ញុំ​នៅតែ​ជា​អ្នកចៀរ​ជ័រកៅស៊ូ​ដដែល​។ ខ្ញុំ​បាន​ឮថា អង្គការ​តាម​ចាប់ សោ ភឹម ព្រោះ​សង្ស័យថា​បាន​ក្បត់​នឹង​អង្គការ​បដិវត្តន៍​។ ប៉ុន្ដែ កាលនោះ​ខ្ញុំ​ក៏បាន​ឮថា គាត់ (​សោ ភឹម​) មិន​ព្រម​ឲ្យ​អង្គការ​ចាប់ខ្លួន​ទេ គឺ​គាត់​សុខចិត្ត​បាញ់សម្លាប់​ខ្លួនឯង​។ ក្រោយពី​ការស្លាប់​របស់ សោ ភឹម អង្គការ​បាន​យក​សាកសព​របស់គាត់​ដាក់​លើ​ឡាន ហើយ​សព​របស់គាត់​ត្រូវគេ​ក្លាសេ​ទឹកកក លាយ​ជាមួយ​អង្កាម ហើយ​បើក​ហែរ​ចូល​ទៅកាន់​ការដ្ឋាន​ចម្ការកៅស៊ូ​ពាម​ជាំ​ង​។ កម្មករ​ចម្ការកៅស៊ូ​ទាំងអស់ ទទួលបាន​ការ​អនុ​ញ្ញា​ត្ត​ឲ្យ​មើលមុខ​ជន​ក្បត់ជាតិ​នេះ​។ ចំណែក​ខ្ញុំ​មិន​ហ៊ាន​ទៅ​មើល​ជាមួយ​អ្នក​ឯទៀត​ទេ​។ ខ្ញុំ​ឈរ​នៅ​ឆ្ងាយ​ពី​ឡាន​ដឹក​សព​ប្រហែលជា​ប្រាំ​ម៉ែត្រ​។ ខ្ញុំ​បានឮ​សំឡេង​អង្គការ​ស្រែកហៅ​កម្មករ​ឲ្យ​មក​មើល ហើយ​ប្រាប់ថា នេះ​ជា​ខ្មោច​របស់ សោ ភឹម ជា​ជន​ក្បត់ជាតិ​។ ក្នុងពេល​ជាមួយគ្នានេះ កងទ័ព​ខ្មែរក្រហម​នៅ​ខាង​មេមត់ ក៏​កំពុងមាន​ការប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​វៀតណាម​នៅតាម​ព្រំដែន​ដែរ​

​ក្រោយ​បែក​ក្នុង​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ត្រឡប់​មករក​បងប្អូន​នៅ​ស្រុកកំណើត​ខ្ញុំ​វិញ ស្ថិតនៅ​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៨៣ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ ចែម សុធា ព្រមទាំង​មានកូន​ចំនួន​៣​នាក់ (​ប្រុស​មួយ និង​ស្រី​ពីរ​នាក់​)​។ ពេល​រៀបចំ​គ្រួសារ​រួច ខ្ញុំ​មិនដឹង​ធ្វើការ​អ្វី​ក្នុងស្រុក​កំណើត ហើយ​មិន​ទម្លាប់​ក្នុងការ​រស់នៅ​ស្រុកកំណើត​ផង ខ្ញុំ​ក៏​នាំ​ប្រពន្ធ​និង​កូន​ត្រឡប់មក​ធ្វើការ​ជា​កម្មករ​ចម្ការកៅស៊ូ​វិញ គឺ​នៅ​ចម្ការកៅស៊ូ​ថ្ម​ពេជ្រ​។ ក្រោយមក ខ្ញុំ​ក៏​ចូល​បម្រើ​ជា​កងកម្លាំង​ស្វ័យត្រាណ​ការពារ​ភូមិ​ពី​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​។ បន្ទាប់មក ខ្ញុំ​បាន​លាឈប់ ហើយ​ចូល​បម្រើ​ជា​កងការពារ​ជនជាតិ​សូ​វៀត​ក្នុង​ចម្ការកៅស៊ូ​ជប់​។ ក្រោយមកទៀត ខ្ញុំ​ដាក់ពាក្យ​ធ្វើជា​បុគ្គលិក​រដ្ឋបាល​ខាង​ចម្ការកៅស៊ូ​ពាម​ជាំ​ង​។ រហូតដល់​ឆ្នាំ​២០១០ ខ្ញុំ​បាន​សុំ​លាឈប់​ពី​ការងារ ហើយ​ប្តូរ​ទីលំនៅ​មក​រស់នៅ​ខេត្តព្រះវិហារ​រហូតដល់​សព្វថ្ងៃ​។ មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​មក​រស់នៅ​ខេត្តព្រះវិហារ គឺ​ខ្ញុំ​មក​តាម​កូន​និង​ចៅ​ខ្ញុំ​ដែល​មក​លក់ដូរ​ឥ​វ៉ាន់​នៅលើ​ប្រាសាទព្រះវិហារ​។ ខ្ញុំ​ក៏​ចាប់ផ្ដើម​ប្រកប​អាជីព​ថ្មី​ជាជាង​ថតរូប​ក្នុង​តំបន់​ព្រះវិហារ​។ ថ្មីៗ​នេះ ខ្ញុំ​បាន​ឈប់​ប្រកប​របរ​ជាជាង​ថតរូប​តទៅទៀត ព្រោះ​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​សុទ្ធ​តែមាន​ទូរ​សព្ទ​ដៃ​ដែល​អាច​ថតរូប​ខ្លួនឯងបាន​រៀងៗ​ខ្លួន​។ ឥឡូវ កូនៗ​មិន​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ទេ គឺ​វា​ឲ្យ​ខ្ញុំ​នៅតែ​ផ្ទះ​។ ខ្ញុំ​មិនចេះ​នៅ​ស្ងៀម​មួយកន្លែង​ទេ​។ ខ្ញុំ​តែង​ធ្វើ​នេះ​បន្តិច ធ្វើ​នោះ​បន្តិច​នៅក្នុង​បរិវេណ​ផ្ទះ ដូចជា​ចិញ្ចឹម​មាន់ ចិញ្ចឹម​ទា និង​ធ្វើស្រែ​ចម្ការ​»៕

ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ភូមិភាគបូព៌ា កាលក្នុងសង្រ្គាមឆ្នាំ១៩៧០ មាន៦តំបន់ គឺតំបន់២០, តំបន់២១, តំបន់២២, តំបន់២៣, តំបន់២៤ នឹង តំបន់២៥ ។ តំបន់២៥ ស្ថិតនៅត្រើយខាងលិចទន្លេអ្នកលឿង ខេត្តកណ្ដាល ។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៧១ គណៈកម្មាធិកាមជ្ឈិមបក្សបានសម្រេចចិត្តបង្កើតភូមិភាគថ្មីមួយ គឺភូមិភាគពិសេស ក៏ត្រូវកាត់យកតំបន់២៥នេះ ទៅអោយនៅក្រោមការគ្រប់គ្រប់របស់ភូមិភាគពិសេស នោះវិញ។

ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ភូមិភាគបូព៌ា កាលក្នុងសង្រ្គាមឆ្នាំ១៩៧០ មាន៦តំបន់ គឺតំបន់២០, តំបន់២១, តំបន់២២, តំបន់២៣, តំបន់២៤ នឹង តំបន់២៥ ។ តំបន់២៥ ស្ថិតនៅត្រើយខាងលិចទន្លេអ្នកលឿង ខេត្តកណ្ដាល ។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៧១ គណៈកម្មាធិកាមជ្ឈិមបក្សបានសម្រេចចិត្តបង្កើតភូមិភាគថ្មីមួយ គឺភូមិភាគពិសេស ក៏ត្រូវកាត់យកតំបន់២៥នេះ ទៅអោយនៅក្រោមការគ្រប់គ្រប់របស់ភូមិភាគពិសេស នោះវិញ។

ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧១ សមមិត្តភួង ជាអនុលេខាបក្សភូមិភាគ ទទួលបន្ទុកជាលេខាគណៈកម្មាធិការបក្សតំបន់២១។ ពីឆ្នាំ១៩៧១មក សមមិត្តភួង ត្រូវបានផ្លាស់មកកាន់តំណែង ជាប្រធានមន្ទីរសេដកិច្ចភូមិភាគបូព៌ា ហើយសមមិត្តចាន់ សេងហុង ជាអនុលេខា ត្រូវបានចាត់តាំងជាលេខាគណៈកម្មាធិការបក្សតំបន់២១ ជំនួសសមមិត្តភួង ។

នៅចុងឆ្នាំ១៩៧៥ គឺក្រោយបានឡើងកាន់អំណាចបាន៦ខែ គណៈកម្មធិការមជ្ឈិមបក្ស បានធ្វើការកែសម្រួលសមាសភាពដឹកនាំភូមិភាគបូព៌ា មួយចំនួន។ សោ ភឹម នៅតែជាជាលេខាគណៈកម្មាធិការបក្សភូមិភាគ និងជាប្រធានគណៈកម្មាធិការបំរើប្រជាជនភូមិភាគ ដដែល។ ឯភួង ត្រូវបានទម្លាក់ពីតួនាទីពីអនុលេខាបក្ស មកជាសមាជិកគណៈកម្មាធិការបក្សភូមិភាគ វិញ ហើយបានចាត់តាំង ចាន់ សេងហុង ដែលជាំលេខាបក្សតំបន់២១ ឱ្យឡើងជាអនុលេខាភូមិភាគ ជំនួសវិញ និងបញ្ចូលសមាជិកណៈកម្មាធិការបក្សភូមិភាគ ថ្មី ២នាក់ទៀត ក្នុងនោះមានម្នាក់ឈ្មោះ ពាម ជាប្រធានមន្ទីរភូមិភាគ។ ពាម មានឈ្មោះដើមថាសុខ ខ្នុល ជាអតីតនិស្សិតមកពីប្រទេសបារាំង បានចូលរួមក្នុងចលនាតស៊ូពីឆ្នាំ១៩៥៤ បញ្ចូលសមាជិកគណៈកម្មាធិការបក្សភូមិភាគ ថ្មី ។

សោ ភឹម បានចាប់កំណើតនៅដើមទសវត្សរ៍១៩២០ ក្នុងគ្រួសារកសិករមួយដែលមានឪពុកឈ្មោះ ប្រាក់ នឹង ម្ដាយឈ្មោះមុំ រស់នៅភូមិចិន ឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។ ប៉ុន្តែចាប់ពីមានសង្គា្រមពីឆ្នាំ១៩៧០មក ពួកខ្មែរក្រហមបានដូរឈ្មោះ ភូមិចិននោះ ទៅជាភូមិសង្គម ឃុំគគីរសោម ស្រុកប្រសូត្រ តំបន់២៣ វិញ។ សោ ភឹម មានឈ្មោះកំណើតប្រាក់ ចាម មានបងប្អូន៤នាក់គឺ ទី១- ប្រាក់ ជុំ (ប្រុស) ទី២- ប្រាក់ ឈុន (ស្រី) ទី៣- ប្រាក់ ចាម (សោ ភីម) និងទី៤ ប្រាក់ ឌុល ហៅប្រាក់ ទិត ជាកូនពៅគេ ។

កាលវ័យក្មេងគាត់បានសាងផ្នួសជាសាមណេរជាមួយបងប្រុសគាត់ ឈ្មោះប្រាក់ ជុំ រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៤០ ក៏បានលាចាកសិក្ខាបទ ចូលរួមក្នុងការចលនាតស៊ូខ្មែរឥស្សរៈប្រឆាំងនឹងពួកអាណានិគមបារាំង នៅក្នុងព្រៃស្រុករមាសហែក ខេត្តស្វាយរៀង និងស្រុកកំចាយមារ ខេត្តព្រៃវែង ភាគខាងកើតប្រទេស ដែលមានមេដឹកនាំឈ្មោះសឺន ស៊ីចាន់។ សម័យនោះ ពួកខ្មែរឥស្សរៈមានច្រើនក្រុម ដោយក្រុមខ្លះមានពួកថៃ ជាអ្នកជួយឧបត្ថមគាំទ្រ និងក្រុមខ្លះមានពួកវៀតមិញ ជាអ្នកឧបត្ថមគាំទ្រ។ តែក៏មានក្រុមខ្លះ ជាក្រុមឯករាជ្យមិនចំណុះបរទេសឡើយណា ហើយក្រុមខ្លះទៀត បានធ្វើសកម្មភាពសម្លាប់ ឬចាប់ពួកមន្រ្តីរាជការខ្មែរ ដែលបម្រើការងារអោយពួកបារាំង យកចូលទៅក្នុងព្រៃធ្វើទុក្ខទោស និងក្រុមខ្មែរឥស្សរៈខ្លះ ក៏បន្លំធ្វើសកម្មភាពលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនស្លូតត្រង់ដែរ។ ថ្ងៃមួយ ពួកខ្មែរឥស្សរៈរបស់សោ ភឹម ដែលនៅក្នុងព្រៃស្រុករមាសហែក និងស្រុកកំចាយមារ បាននាំគ្នាចេញពីព្រៃ ទៅចាប់ស្មៀនឃុំគគីរសោម ឈ្មោះស៊ាំ ដែលជាឃុំកំណើតរបស់គាត់ នាំយកមកក្នុងព្រៃតស៊ូរបស់ពួកគាត់។

ស្មៀនឃុំឈ្មោះស៊ាំ នេះ ក៏មានស្រុកកំណើតនៅភូមិចិន ជាមួយ សោ ភឹម ដែរ។ ប្រហែលជាធ្លាប់ស្គាល់គ្នាច្បាស់តាំងពីកុមារភាពមកនោះ ស្មៀនឃុំម្នាក់នេះ ពុំមាននរណាវាយធ្វើបាបអ្វីឡើយ ហើយក្រោយមកគាត់ក៏បានចូលរួមក្នុងចលនាតស៊ូជាមួយសោ ភឹម រហូតគាត់បានក្លាយជាលេខាគណៈកម្មាធិកាបក្សភូមិភាគមួយ គឺស្មើនឹងសោ ភឹម ជាលេខាគណៈកម្មាធិការបក្សភូមិភាគបូព៌ា ដែរ។

អតីតស្មៀនឃុំគគីរសោម ឈ្មោះស៊ាំ នោះ គឺគ្មាននរណាក្រៅពី ណី សារ៉ាន់ ហៅយ៉ា ជាលេខាគណៈកម្មាធិការបក្សភូមិភាគឥ្ឍសាននោះឡើយ។ កាលសម័យតស៊ូ ណី សារ៉ាន់ ហៅយ៉ា បានដូរឈ្មោះជា ម៉ែន សាន ហៅអាចារ្យស៊ាង ។ ចំណែក សោ ភឹម ក៏បានដូរឈ្មោះជា សុវណ្ណា, សោ យ៉ាន់ នឹងមានរហ័ស្សនាម០៩ ផងដែរ។

នៅក្នុងឆ្នាំ១៩៥០ សោ ភឹម បានរៀបការជាមួយក្រមុំម្នាក់ឈ្មោះ ច្រែង ជាកូនអ្នកភូមិជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលត្រូវជាបងប្អូនជីដូនមួយរបស់ជំទាវញ៉ែម សឿន (ភរិយារបស់សម្ដេចជា ស៊ីម )ផងដែរ៕

សូ វណ្ណា ហៅ សោ ភឹម (រូបទីមួយ រាប់ពីឆ្វេង ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ) និងកងទ័ពខ្មែរក្រហមធ្វើដំណើរទស្សនកិច្ចទៅកាន់កងមួយនៃកងកម្លាំងប្រយុទ្ធស្ម័គ្រចិត្តកុម្មុយនីស្តរបស់វៀតណាម ក្នុងឆ្នាំ​១៩៧៣។ រូបថតនេះត្រូវបានថតភ្លាមៗបន្ទាប់ពីកងឧទ្ទាមសម្ព័ន្ធចាប់ផ្តើមធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ព ឃុំក្របៅ ក្នុងខេត្តកំពង់ចាម ដែលជាផ្នែកមួយនៃសង្គ្រាមស៊ីវិលប្រឆាំងនឹងរដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់។ ក្រោយមក សោ ភឹម បានក្លាយទៅជាលេខាបក្សកុម្មុយនីស្តកម្ពុជាប្រចាំភូមិភាគបូព៌ានៃកម្ពុជាប្រជាធិបតេយ្យ។ សោ ភឹម បានធ្វើអត្តឃាតនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៧៨។ 

So Vanna alias So Phim (first from left, in black) and Khmer Rouge troops visiting a unit of volunteer Vietnamese communist fighters, 1973. The photo was taken shortly before the allied guerrillas launched an attack on the Krabao military base in Kampong Cham province as part of the civil war against the Khmer Republic government led by Marshal Lon Nol. So Phim later became the Secretary of the CPK for the Eastern Zone of Democratic Kampuchea. He committed suicide on June 3, 1978.

សោ ភឹម ឬសូ ភឹម (បងទី៤) តាមអតីតយុវនារីកងទ័ពខ្មែរក្រហមម្នាក់បាននិយាយថា មុនពេលបាញ់សម្លាប់ខ្លួននៅឆ្នាំ១៩៧៨ សោ ភឹម ដែលហាក់ដឹងខ្លួនជាមុន បានងូតទឹកស្លៀកពាក់យ៉ាងស្អាត ជិះរថយន្តម៉ាកហ្សីប ជាមួយនិរសារ មកកាន់តំបន់អរិយ្យក្សត្រ ដើម្បីពិនិត្យកងទ័ព ដែលគាត់រៀបចំដើម្បីវាយប្រហារដណ្តើមយកភ្នំពេញពីប៉ុលពត។  សោ ភឹម ឬសមមិត្តម៉ើយ សៅ មានស្រុក កំណើតនៅឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។ សូភឹម ជាអតីតទាហានខ្មែរឥស្សរ:ប្រឆាំងអាណានិគមន៍និយមបារាំង។ សោភឹមជាមនុស្សក្នុងដួងចិត្តរបស់ពលរដ្ឋនៅតំបន់រំដោះ ភូមិភាគបូពា៌។ ប៉ុន្តែ យុទ្ធមិត្តរបស់គាត់មួយចំនួនហៅគាត់ថា ជាគិញ បង្កប់ស៊ីរូងផ្ទៃក្នុងរបស់វៀតណាម។ សោភឹមធ្លាប់ត្រូវប៉ុល ពត ស្តីបន្ទោសរឿងបណ្តោយឲ្យវៀតណាមវាយលុកចូលភូមិភាគបូពា៌។ មុនពេលធ្វើអត្តឃាតបានផ្តាំឲ្យសមមិត្តហេងសំរិន(សម្តេច​ហេងសំរិន) តស៊ូដើម្បីរំដោះប្រទេសពីប៉ុលពត។ មុនពេលធ្វើឃាដខ្លួនឯងនៅភូមិពោធិលាស់(ឯកសារខ្លះនៅព្រែកពោធិខេត្តកំពង់ចាម) ស្រុកពារាំងខេត្តព្រៃវែង សោ ភឹម ត្រូវអ្នកភូមិរាយការណ៍ថា បានធ្វើដំណើរដោយរថយន្តហ្សីប (អ្នកខ្លះថារថយន្តកុម្ម៉ង់កា) ពីអរិយ្យក្សត្រ កាត់តាមភូមិកោះរះ និងជាប់ផុងរថយន្តភូមិថ្មគរ។ មុនពេលលើងរថយន្តជិះបើករត់ចេញពីឃុំអរិយ្យក្សត្រទៅ សោ ភឹម បានបញ្ជូននិរសារម្នាក់ឲ្យយកសំបុត្រមកឲ្យប៉ុល ពត និងស៊ើបការណ៍ផងថា សភាពការណ៍បែបណានៅភ្នំពេញ។ និរសារទី១ ឆ្កងទូកមកដល់វត្ត ឧណ្ណា លោមក៏បាត់ដំណឹងឈឹងមិនឃើញត្រឡប់ ទៅវិញ(វត្តឧណ្ណាលោមពេលនោះ ជាមន្ទីរ សម្រាប់គ្រប់កងការពារសម្រាកនៅ ពេលជូនប្រធានតំបន់ឬភូមិភាគខ្លួនមកប្រជុំនៅរដ្ឋសភា ឬសាលសន្និសីទចតុមុខម្តងៗ)។ ដោយបាត់យូរពេកប្រហែលមួយក្រោយមកសោភឹម បញ្ជូននិរសារឲ្យមកម្នាក់ទៀត ហើយក៏បាត់ដំណឹងទៀត។  ដោយមើលសភាពការណ៍បែបមិនស្រួលសោភឹម ក៏ប្រញាប់រៀបចំខ្លួនឡើងរថយន្តចេញទៅវិញ។ តែទើបតែឡ់ងរថយន្ត ពួកឆ្លបឬទ័ពពិសេសរបស់ប៉ុលពតបានបើកកាណូតលឿនមកដល់ ហើយបាញ់ប្រហារតែម្តង ធ្វើឲ្យកង ការពាររបស់សោភឹមខ្លះស្លាប់ តែសោភឹម មិនរងរបួសទេ។  ដើម្បីការ ពារឥទ្ធិពលរបស់ខ្លួន ទាំងសោភឹម និងរស់ ញឹម ហៅមូល សម្បត្តិ បាន សម្រេចចិត្តធ្វើដង្លងនឹងគ្នា។ ប៉ុន្តែ កហរោយពីសោភឹម បាញ់សម្លាប់ខ្លួន រស់ ញឹក ក៏ត្រូវអង្គការចាប់ខ្លួនបញ្ជូនមកទួលស្លែង ហើយតំបន់ខេត្តបាត់ដំបង ក៏ត្រូវបានបោសសម្អាតចុងក្រោយដោយអំពើឃោរឃៅ ស្ទើរអស់មនុស្សពីខេត្ត ព្រោះប៉ុល ពត ឬអង្គការថ្នាក់លើយល់ថា សោ ភឹមក្បត់នៅបូព៌ា រស់ញឹមជាដន្លង ក៏គង់ក្បត់នៅពាយ័ព្យដែរ។

សោ ភឹម

មុនពេលបាញ់សម្លាប់ខ្លួននៅឆ្នាំ១៩៧៨ នៅឃុំ ពោធិលាស់ ស្រុកពារាំងខេត្តព្រៃ​វែង សោ ភឹម ដែលហាក់ដឹងខ្លួនជាមុន បាន​​​ងូតទឹកស្លៀក ពាក់យ៉ាងស្អាត ជិះ​រថយន្តម៉ាកហ្សីបជាមួយ​និរសារ មកកាន់​តំបន់អរិយ្យក្សត្រ ដើម្បីពិនិត្យកងទ័ព ដែល​​គាត់រៀបចំ ដើម្បីវាយប្រហារ​ដណ្តើម​​​យកភ្នំពេញពីប៉ុលពត។

ក្រុមគ្រួសាររបស់លោកសោភឹម ក៏ត្រូវ​បាន​គេបាញ់សម្លាប់ដែរ នៅពេលពួកគេ ចូលមក ក្នុង​បំណងយកសព លោកសោភឹម ទៅបញ្ចុះ​(កប់)។

លោកសោភឹម ត្រូវបានអ្នកភូមិ ថ្មគរ ឃើញជា​ចុង​ក្រោយ នៅខណៈលោកកំពុងរុញរថយន្ត​ហ្សីបរបស់លោក ខូច ឬជាប់ផុង នៅម្តុំឃុំទឹក​ឃ្លាំង។

ក្រៅពី​រៀបចំទ័ពវាយ​រំលំប៉ុលពត​​​នៅ​អរិយ​ក្សត្រ នៅតាមជួរទន្លេតូច ឬទន្លេក្នុង សោ ភឹម បានរៀបចំឲ្យប្រជាជនទប់ទន្លេ ដើម្បីនាំរថ​ក្រោះ​ចូល​ពីវៀត​ណាមមកជួយផងដែរ។ គោល​បំណងរបស់សោភឹម គឺរៀបចំប្រទេស​ឡើងវិញតាមលក្ខន្តិកៈបក្ស លើមាគ៌ាសង្គមប្រជា​ធិបតេយ្យ ដោយអាហារបីពេល មានបង្អែម​មួ​យពេល ចាយប្រាក់ដូចធម្មតា។ កត្តានេះ ហើយ​ដែលប៉ុល ពត សង្ស័យ និងចោទថា សោភឹម កុយធួន ក្បត់អង្គការ ជាគិញរបស់​យួន។

តាម​ពាក្យចរចាមអារ៉ាម លោកសោភឹម និង​កុយ ធួន ត្រូវបានគេសង្ស័យថា ធ្លាប់រៀបចំឲ្យ​គេសម្លាប់ប៉ុលពត ជាច្រើនដងផងដែរ ដូចជា ស្ទាក់បាញ់​រថ​យន្ត​នៅបឹងត្របែក ការចាំ​បាញ់​ប៉ុលពត នៅវិមានឯករាជ្យ ក្នុងពិធីបុណ្យ​បក្ស ការលបបាញ់ប៉ុល ពត នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយអ្នក​បាញ់កាំ​ភ្លើងត្រង់ ក្នុងមហាសន្និបាត​បក្ស។ ការលួចដាក់ថ្នាំបំពុលក្នុងម្ហូប​អា​ហារ ដើម្បីសម្លាប់ប៉ុល ពត ជាដើម។ ការលប ស្ទាក់បាញ់ប៉ុល ពតនៅបឹងត្របែក មិន​បានធ្វើឲ្យប៉ុល ពត រងរបួសទេ ប៉ុន្តែ និសាររបស់ប៉ុលពតពីរនាក់បានស្លាប់ ចំណែកឯកអ្នក​ដែល​ស្ទាក់បាញ់នោះ ត្រូវបាននិសារប៉ុលពត​បាញ់ឲ្យ​របួស និងស្លាប់ម្នាក់ចាប់បាន​ម្នាក់។ ចំពោះ​ការត្រៀមបាញ់នៅវិមានឯករាជ្យ ពេលប្រារព្ធមិទ្ទិញ អ្នកបាញ់ត្រង់ បែរជាមិន ស្គាល់​មុខ​​​ប៉ុលពត ថាមួយ​ណា។ ចំណែកការចាំលួចបាញ់ប៉ុលពតនៅពហុកីឡដ្ឋាន(ស្តាត) អូឡាំ​ពិក​នោះ អ្នកបាញ់ត្រង់ ត្រូវបានគេចាប់ខ្លួនមុនមហា​សន្និបាតចាប់​ផ្តើមប៉ុន្មាន​នាទី។ នៅក្នុង​ជំនួប​ជាមួយរដ្ឋមន្រ្តី​ការ​បរទេសចិន និងក្រោយមកក្លាយជាប្រធានាធិបតីចិន ក្រោយពី​លោកម៉ៅ សេទុងស្លាប់ លោកហួ គួងហ្វេង នៅ​ឆ្នាំ១៩៧៧ ប៉ុល ពតបាននិយាយថា ពួគេបាន​ព្យាយាម សម្លាប់​យើងចំនួន​បីដង តាមរយៈការដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ តែជាចៃដន្យ យើងមិន បានទទួលទានទេ។

ប៉ុនលពត និយាយទៀតថា សហភាពសូវៀត វៀតណាម និងគូបា កំពុងតែសហការគា្ន ដើម្បី​វាយយើងនៅ តាមតំបន់ព្រំដែន។ យើងគិតថា ពួកគេ​បានរៀបចំឲ្យមានបុគ្គលិក​ស៊ើបការណ៍​សម្ងាត់ ក្នុងចំណោមកម្លាំងរបស់យើង។ ក្នុងកម្រិតមជ្ឈឹម ពួកគេមានភ្នាក់ចំនួន៥នាក់ នៅ​កម្រិតកង ពល ពួកគេមានគ្នាពី៤ ទៅ១០នាក់ ហើយបន្ថែមពីលើនេះទៀត ពួកគេក៏មានៅ​តាមខេត្ត មួយចំនួនដែរ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៧៥មក ពួកគេបានត្រៀម​វាយប្រហារ​មកលើភ្នំ ពេញ ខេត្រព្រៃវែង និងតាមតំបន់ព្រំដែនមួយចំនួន។ ពួកវាក៏បានត្រៀម និងរៀប​ចំធ្វើឃាត ថ្នាក់ដឹកនាំរបស់យើង ដោយប្រើកាំ​ភ្លើង ដែលមានកម្រិតចំគោលដៅខ្ពស់ និង​ដោយ​ប្រើថ្នាំបំពុល។ ជាច្រើនលើកហើយ ដែលពួកវា​បានដាក់ថ្នំាបំពុលក្នុងម្ហូប ដែលជា​ចៃដន្យ​យើងមិន​បានបរិភោគ។ ប្រទេសថៃ សហភាព​សូវៀត និង​វៀតណាម កំពុងសហការ​គ្នា​ធ្វើដូច្នេះ។ យើងក៏មានឯកសារនានា ដើម្បីនឹងបង្ហាញថា សហរដ្ឋអាមេរិក និងវៀតណាម សហការគ្នាលើបញ្ហានេះ។

នៅឆ្នាំ១៩៧៦ យើងចាប់ផ្តើមដោះស្រាយបញ្ហាភ្នាក់ងារវៀតណាម ហើយជិតដល់ខែមិថុនា ឆ្នាំ១៩៧៧ កិច្ចការនេះ ជាមូលដ្ឋាន ត្រូវបានបញ្ចប់ជា​ស្ថាពរ។ យើងបានដាក់ កម្មាភិបាល ដែលត្រូវបានជ្រើស​រើសដោយប្រុងប្រយ័ត្នឲ្យមើលការខុសត្រូវទីក្រុងភ្នំពេញ និងតំបន់ព្រំដែន ជាពិសេសនៅតាម​ព្រំដែន​តំបន់បូព៌ា(ជាប់វៀតណាម) ដែលនៅទីនោះ មានភ្នាក់ងារ​សេអ៊ីអា(CIA)ច្រើន។

យើង​យល់​​ធម្មជាតិ នៃកម្លាំងប្រដាប់អាវុធរបស់វៀតណាម មានការប្រែប្រួល។ ពួកគេមិន​អាច​ទ្រំាទ្រនឹងការលំបាកបានទៀតទេ។ ឥឡូវនេះ ពួកគេ​ពឹងផ្អែកទៅលើអាវុធធុន ធ្ងន់ រថក្រោះ និងយន្តហោះ។ ក្នុងពេលជាមួយគ្នានេះដែរ ធម្មជាតិនៃកងថ្មើរជើង របស់គេ ក៏មានការប្រែ​ប្រួលដែរ។ ទាហាន​របស់គេមិនចង់ប្រយុទ្ធទេ។ ភាគច្រើន នៃទា​ហាន​របស់គេនៅភាគខាង​ជើង បានយកប្រពន្ធ​ថែមនៅឯប៉ែកខាងត្បូង ហើយពួកវា មិនអាចធ្វើការ​ប្រយុទ្ធបានទេ។ យើង​មិនព្រួយនឹងរឿងប្រយុទ្ធទេ តែយើងព្រួយនឹង​ការគំរាមកំហែងឥតស្រាកស្រាន្តរបស់វៀត​ណាម។ វៀតណាមមិនត្រឹមតែ​ចង់លេប​យកកម្ពុជា និងឡាវប៉ុណ្ណោះទេ ប៉ុន្តែ វៀតណាមចង់​លេបយកអាស៊ីអាគ្នេយ៍តែម្តង។ យើងបានធ្វើការ​ចរចាជាមួយគេជា ច្រើនដងមកហើយ តែឥត​​ប្រយោជន៍។

ដោះស្រាយតាមមធ្យោបាយ​យោ​ធាមុខជានឹងនាំទៅដល់កាថយចុះនៃកម្លាំងរបស់យើង។ ហេតុនេះ ទឹសដៅជាយុទ្ធសាស្រ្តគឺ គួរតែមានការអភិវឌ្ឍន៍​បដិវត្តន៍នៅអាស៊ី​អាគ្នេយ៍។ បើមិន​ដូច្នេះ វានឹងស៊ី​ពេលអស់រាប់សតវត្សរ៍ ដើម្បីដោះស្រាយបញ្ហារវាងវៀតណាម និងកម្ពុជា។

តាមការយល់ដឹង​របស់​យើង ប្រទេសឡាវ​នឹងដើរតួនាទីសំខាន់មួយ នៅក្នុងយុទ្ធសាស្រ្ត​របស់​វៀត​ណាម។ សន្ធិសញ្ញាឡាវ វៀតណាមថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ១៩៧៧ គឺជា សន្ធិសញ្ញាមួយ ដែលតាម​រយៈវានោះ វៀតណាមលេបយកទឹកដីរបស់ឡាវ។ ប្រជាជនឡាវ មាន៣លាននាក់ រីឯប្រជាជន​វៀត​​ណាមកំពុង​តែកើនពីមួយលាន ទៅពីរលាននាក់ជារៀងរាល់ឆ្នាំ។ ប្រាំឆ្នាំ​ក្រោយ​​មកទៀត ពួកឡាវនឹង​ក្លាយជាជនចាតិភាគតិច។ យ៉ាងណាក៏ដោយវៀតណាម មិន​អាច​គ្រប់គ្រងឡាវបានទេ ដោយសារ​បញ្ហាកង្វះខាតធនធានមនុស្សហិរញ្ញវត្ថុ និងម្ហូបអាហារ។

ប្រសិនបើបដិវត្តន៍នៅអាស៊ី​អាគ្នេយ៍ យើងទៅមុខខ្លាំង ដោយកេងយកឱកាសបាន ច្រើននោះ ស្ថាន​ការណ៍នឹងកាន់តែប្រសើរ ហើយយើងនឹងដោះ​ស្រាយបញ្ហារបស់យើង។

យើង​បាន​សន្ទនាជាមួយមិត្តភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ហើយយើងក៏បាន ព្រមព្រៀង​ជាមួយ ពួកគេដែរ។ នេះគឺជាជោគជ័យដ៏ធំមួយ បើទោះ​ជាវាមានភាពសំាញុំា ជាងនេះ នៅពេលដែលយើង​ចូលទៅដល់ បញ្ហាលម្អិត។

នៅប៉ែកខាងជើង យើងពឹងផ្អែកលើមិត្តចិនរបស់យើង។ អាស៊ីអាគ្នេយ៍ មានការឯក ភាពគ្នា​ហើយ។ ជាយុទ្ធសាស្រ្ត ស្ថានភាពនេះ លើកទឹកចិត្តយើង​ដែរ។

ចំពោះនយោបាយការ​បរទេស​របស់យើង យើងខិតខំបង្រួបបង្រួមកម្លាំងនានា នៅអាស៊ី​អា​គ្នេយ៍។ គណៈកម្មាធិការមជ្ឈឹមបក្សរបស់យើងចាត់ទុកថា កិច្ចការនេះ ជាភារកិច្ចសំខាន់មួ​យ។ យើងបាន​ចំណាយពេល ធ្វើការជាមួយបក្សជាច្រើន នៅអាស៊ីអាគ្នេយ៍។

ប្រការដែល​កម្ពុជា អាចការពារខ្លួនបាន ជាការរួមវិភាគទានមួយ ដល់ការការពារអា ស៊ីអា​គ្នេយ៍ដែរ។ ដូចមុនដែរ យើងមានអារម្មណ៍ មានសុវត្ថិភាព ដោយមានមិត្តចិន។ មហា​សន្និបាតបក្សកុម្មនីស​ចិន​លើក​ទី១១ កាលពីពេលថ្មីៗកន្លងទៅនេះ លើកទឹកចិត្តដល់យើង ហើយពន្យាពេលឲ្យយើង និង​បដិវត្តន៍នៅអាស៊ីអាគ្នេយ៍ នូវ អនាគតដ៏ភ្លឺស្វាងមួយ។

នៅក្នុងសៀវភៅ អ្នកទោសខ្មែរក្រហម សម្តេចព្រះនរោត្តមសីហនុ បានឡាយថា

១.ទសវត្សរ៍៦០​កម្ពុជា បានបង្កើតឲ្យមានរោងចក្រផលិតគ្រាប់និងអាវុធ ដ៏ល្អមួយនៅ ស្រុក​កំពង់សិលា​ខេត្តកោះកុង។ រោងចក្រនេះគាំទ្រដោយឆេកូស្លូវ៉ាគី។ តែរោងចក្រនេះ បាន​បំផ្លាញ​ដោយសារ​សង្រ្គាម៥ឆ្នាំ។

២.មូលហេតុដែលអង្គការបង្ខំឲ្យយុវជនទាំងពីរភេទរៀបការម្តង១០គូ ឬ៣០គូ គឺដោយសារ ចង់ផលិត​មនុស្សដើម្បីទប់ទល់ជាមួយយួន។រោងរួមភេទ បង្កើតកូនរួម នៅខេត្តកណ្តាល ត្រូវ​បាន គេរាយការណ៍​ថាបានបាក់ស្រុតជាញឹកញាប់ដោយ សារទម្ងន់មនុស្ស ហួស ចំណុះ។

៣.ក្រោយពីលាលែងពីតំណែងជាព្រះប្រមុខរដ្ឋ នៅថ្ងៃទី២ខែមេសាឆ្នាំ១៩៧៦ សម្តេចតា នរោត្តម​សីហនុទទួលបានបៀវត្សរ៍ សោធនិវត្តន៍ ពីរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ចំនួន​៨០០០ដុល្លារ​ក្នុង១​ឆ្នាំ សម្រាប់ទិញបន្លែនិងសាច់ធ្វើក្រយា។

នៅក្នុងសៀវភៅ វិបត្តិកម្ពុជា និងទំនាក់ទំនងជាមួយបរទេស អ្នកនិពន្ធបានសរសេរថា នៅ​តាម​ព្រំដែន​ខាងកើត រហូតដល់ឆ្នាំ១៩៦១ រដ្ឋាភិបាលខ្មែរ បានត្អូញត្អែរជាបន្តបន្ទាប់អំពីការ​ចូល​រំលោភលើដែន​ដីកម្ពុជា ដោយកងទ័ពយួនខាងត្បូង។ ការចូលរាតត្បាតទាំងនេះ យោង​តាមការអះអាងថ្មី របស់រដ្ឋាភិ​បាលយួន ជាគ្រោះថ្នាក់ដែលបណ្តាលមកពីការ​ដេញតាម​ពួក​ទ័ពព្រៃយៀកកុង ដែលបាត់ខ្លួនក្នុង​ទឹកដីកម្ពុជា។ ក្នុងខណៈនោះដដែល យួនខាងត្បូង បាន​បំពក់ការឈឺចាប់របស់ខ្មែរ ដោយចោទថា មានមូលដ្ឋានយៀកកុងលួចលាក់ ក្នុងទឹកដីខ្មែរ។

នៅពេលបេសកកម្មយោធារបស់អាមេរិកកាំងប្រចាំព្រៃនគរ គំាទ្រការចោទប្រកាន់ទំាងនេះ នៅឆ្នាំ​១៩៦១ ស្តេចសីហនុប្រកាសថា គាត់អស់ជំនឿទាំងស្រុងលើសហរដ្ឋអាមេរិក ហើយ​ត្រៀមខ្លួន ដើម្បី​ផ្តាច់ចំណងទូត ពីមហាអំណាចនេះ។

វិវាទ ខ្មែរយយន ចេះតែមានបន្ត។ នៅថ្ងៃទី៩ ខែកក្កដា ១៩៦២ ទីភ្នាក់ងារសារព័ត៌​មាន​អាអេហ្វប៉េ បាន​រាយការណ៍ តាមដំណឹងពីក្រសួងឃោសនាការ​ខ្មែរ​ថា កងទ័ពជើងទឹកយួន​ខាង​ត្បូង ចូលឈ្លាន​ពានលើកោះសេះ និងកោះអង្រ្កង នៅទល់មុខសមិទ្រកែប។ រដ្ឋាភិបាល​យួនខាងត្បូង ឆ្លើយបញ្ជាក់​មកវិញ​ថា បើកងនាវាចរណ៍យួន ប្រតិបត្តិការណ៍នៅជិតកោះ គឺកោះទាំងនេះ ជារបស់យួន ពុំមានការ​រំលោភដែនទឹកទេ។

ទន្ទឹមគ្នា ជាមួយការខ្វល់ខ្វាយ ពីបញ្ហាព្រំដែនខាងកើត ខាងលិច សម្តេចសីហនុ បន្ត​នយោ​បាយ​អព្យាក្រិតរបស់គាត់ ដោយអញ្ជើញហូជីមិញ ឲ្យមកទស្ស​នាកម្ពុជា។ អ្នកឆ្លើយឆ្លង​ព័ត៌មានអេភី រាយ​ការណ៍ពីទីក្រុងវៀវច័ន្ទ នៅថ្ងៃទី២០កក្កដាមកថា លោកង្វៀង ចាន់ ភារធារីយួនខាងជើង ប្រចាំប្រទេស​ឡាវ ថ្លែងថា សម្តេចសីហនុ ប្រមុខរដ្ឋខ្មែរ បានអញ្ជើញ​លោកហូ ជីមិញ ឲ្យមកទស្សនាកម្ពុជា នា​ឱកាសទស្សនកិច្ចរបស់ប្រធានាធិប​តីដឺហ្គោល។ ជា​ការឆ្លើយតបដល់ការអញ្ជើញនេះ ហូ ជីមិញ បាន​យាងសម្តេចសីហនុ ឲ្យទៅទស្សនាទីក្រុង​ហាណូយវិញ។

ប៉ុន្តែ បន្ទាប់ពីបានដើរតាមបន្ទាត់នយោបាយអព្យាក្រិត អស់រយៈពេល៦ឆ្នាំមក សម្តេចសីហនុ ចង់​ឲ្យមានសន្និសីទអន្តរជាតិមួយបញ្ជាក់បន្ថែមថា កម្ពុជា ជាប្រទេសអព្យាក្រិត។

នាឱកាស​សន្និសីទសារព័ត៌មាន ដោយគ្មានព្រៀងមួយនៅព្រះរាជដំណាក់ ភ្នំពេជ្រនិល សម្តេចសីហនុ ប្រកាសថា បន្តិចទៀត គាត់នឹងស្នើពួកមហា​អំណាច ឲ្យធានាអព្យាក្រិតភាព​របស់ខ្មែរ។ អគ្គមេបញ្ជា​ការ នៃកងទ័ពខ្មែរ គឺឧត្តមសេនីយ៍លន់ នល់ បានប្រាប់អ្នកកាសែត​នៅឱកាស​នោះដែរថា កងទ័ព​សៀម កំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធ ក្នុងទឹកដីខ្មែរ។

នៅថ្ងៃ​ទី២០ ខែសីហា ឆ្នាំ១៩៦២ សម្តេចសីហនុ បានផ្ញើលិខិតមួយទៅកាន់ ប្រធានាធិបតីអា​មេរិក កេណ្ណេឌី ដើម្បីស្នើឲ្យជួយបើកសន្និសីទអន្តរជាតិ សម្រាប់ទទួលស្គាល់អព្យាក្រិតភាព បូរណាភាពដែន​ដី និងអធិបតេយ្យភាពខ្មែរ។ នៅថ្ងៃទី២៤ ខែសីហា សម្តេចនរោត្តមសីហនុ បានសរសេរលិខិតមួយ​ផ្ញើទៅជូនប្រធានាធិបង៉ូ ឌិនយៀប ដើម្បីស្នើឲ្យចូលរួមក្នុងសន្និសីទ​សម្រាប់ទទួលស្គាល់អព្យាក្រិត​របស់ខ្មែរ។ យោងតាមសារព័ត៌មានសៀម សម្តេចសីហនុ បានផ្ញើលិខិតមួយថ្វាយទៅព្រះចៅភូមិពល អាឌុលយ៉ាដេត ក្នុងបំណងដូចគ្នា ហើយតាម​លិខិតមួយទៀត សម្តេចនរោត្តមសីហនុ បានផ្ញើទៅ​កាន់ហូជីមិញ។

នៅថ្ងៃទី២៥ ខែកញ្ញា ប្រធានាធិបតីង៉ូ ឌិនយៀប បានតបមកវិញថា ប្រសិនបើមូលហេតុ នៃ​ពាក្យ​ស្នើរបស់សម្តេចនរោត្តមសីហនុ​សម្រាប់បើក​សន្និសីទ​អន្តរជាតិ មានប្រភពមកពី​អាកប្ប​កិរិយាគំរាម​កំហែងរបស់យួនខាងត្បូងនោះ ប្រទេសគាត់ តាមផ្លូវចិត្តមិនអាចព្រមទទួល​សកម្ម​ភាពណា ដែលត្រូវ​បាន​រៀបចំច្បាស់លាស់ សម្រាប់វែកមុខប្រទេសគាត់ ជាអ្នកសម្ងំឈ្លាន​ពាន​កម្ពុជាទេ។ លោកយៀម​បន្តថា រដ្ឋាភិបាលវៀតណាមកត់​សម្គាល់ថា ពួកកុម្មុយ​នីស្ត បាន​ប្រព្រឹត្តល្មើសលើអព្យាក្រិតភាព និងបូរណាភាពទឹកដីខ្មែរ ដើម្បីរៀបចំសកម្មភាពវិទ្ធង្សនា ប្រ​ឆាំង​នឹងប្រទេសយើង។ យើងមិនចោទ​ប្រកាន់​រដ្ឋាភិបាលខ្មែរថា ជាសម្ព័ន្ធមិត្តលាក់មុខ របស់​ពួកុ​ម្មុយនីស្តទេ។ យើងចោទប្រកាន់ពួក​កុម្មុយ​នីស្ត ហើយសូមស្នើទៅរដ្ឋាភិបាល​ខ្មែរ រកការ​ត្រួតពិនិត្យព្រំ​ដែន ជាទ្វេភាគី គឺសំណើ ដែលព្រះអង្គ ម្ចាស់ បានបដិសេធជាបន្ត ដោយយើង​មិនដឹងថា មកពីមូលហេតុអ្វី?។យើងចោទ​ប្រកាន់​ពួកកុម្មុយ​នីស្ត ហើយសូមស្នើទៅរដ្ឋាភិបាល​ខ្មែរ រកការត្រួតពិនិត្យព្រំដែន ជាទ្វេភាគី គឺសំណើ ដែលព្រះអង្គ ម្ចាស់ បានបដិសេធជាបន្ត ដោយយើងមិនដឹងថា មកពីមូលហេតុអ្វី?។ មានកើតបញ្ហាមួយចំនួន រវាងប្រទេសយើងទំាង​ពីរ។ វៀតណាមចាត់ទុកបញ្ហាទាំងនេះ ជារឿងធម្មតា ដែលកើតចេញពីការ​ដក​អា​ណានិគម ហើយចាត់ទុកថា មិនមែនជាផលប្រយោជន៍ ទំាងសម្រាប់កម្ពុជា ទាំងសម្រាប់វៀតណាម ដើម្បីរកដំណោះស្រាយ ជាមួយពួកមហាអំណាច នៃប្លុកទំាងពីរ។

ក្នុងសៀវភៅដដែលសរសេរថា ការរអិលធ្លាក់ កម្ពុជា ទៅរកគន្លងកុម្មុយនីស្ត គឺជាសញ្ញា​ប្រកាសអា​សន្ន​ដល់លោកខាងលិច និងមន្រ្តីជាន់ខ្ពស់យួន​នៅថ្ងៃនេះ។ អ្នកសង្កេតខាងនយោ​បាយទូត បាននិ​យាយថា សម្តេចព្រះនរោត្តមសីហនុ ហាក់ដូចជាមិនមានះ ក្នុងការទទួល​ស្គាល់​របបកុម្មុយ​នីស្តហា​ណូយ ជារដ្ឋាភិបាលសម្រាប់ប្រទេសយួនទំាងមូល។ ទង្វើបែបនេះ នឹងអាចនាំឲ្យរឹតតែលំបាក ក្នុងការបន្តសង្រ្គាមនៅយួនខាងត្បូង ប្រឆាំងទ័ព​ព្រៃ​កុម្មុយនីស្ត​យៀក​កុង ដែលគំាទ្រដោយហា​ណូយ។ ពួកយៀកកុង កំពុងប្រើប្រាស់ដោយសម្ងាត់​ទៅ​ហើយ នូវទឹកដីកម្ពុជា សម្រាប់ជាទីជម្រក និងផ្លូវដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់។

សហរដ្ឋអា​មេរិក កាលពីថ្ងៃអង្គារ៍ បានចោទប្រកាន់ថា ពួកមន្រ្តីជាប់ខ្ពស់ខ្មែរ បានចូលរួម ក្នុង បាតុកម្ម ដែលបានកម្ទេចស្ថានទូតអាមេរិកកាំង​នៅភ្នំ​ពេញ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានយូភី​អាយ។ ជាមួយគ្នានោះ វិទ្យុហាណុយបានផ្សាយឲ្យដឹងថា លោកឧត្តមសេនីយ៍​លន់ នល់ រដ្ឋមន្រ្តីក្រ​សួងការពារជាតិកម្ពុជា ដែលកំពុងធ្វើដំនើរទៅទីក្រុងប៉េកាំង និងម៉ូស្គូ ដើម្បី​ចរចា ក្នុងបញ្ហាយោធា និង​ទិញគ្រឿងសព្វាវុធនោះ បានចូល​សំចតនៅក្នុងរដ្ឋធានីយួន​ខាងចជើង។ ចំណែក នៅទីក្រុងភ្នំពេញ កាលពីរាត្រីកន្លងទៅ សម្តេចនរោត្តមសីហនុ បាន​ប្រាប់អ្នកសារព័ត៌មាន​កុម្មុយនីស្ត និងខ្មែរថា ពីរបី ថ្ងៃទៀតគណៈប្រតិភូ មួយមានសមាជិក៥ នាក់ នឹងចាកចេញទៅទីក្រុងហាណូយ ដើម្បីចរចាកិច្ចព្រម នៃការកំណត់ព្រំដែន និងរកសន្ធិ សញ្ញាមិនឈ្លានពានគ្នា ព្រមទំាងមិត្តភាព ជាមួយយួនខាងជើង។

អ្នកដំណើរ នៅទី​ក្រុងភ្នំពេញបានឲ្យដឹងថា រាជធានីខ្មែរ មានសភាពស្ងប់ស្ងៀម បន្ទាប់ពីបាតុ កម្ម ដ៏សាហាវកាលពីម្សិលមិញ ដែលក្នុងឱកាសនោះ អគារ នៃស្ថានទូត អាមេរិកកាំង និងអង់​គ្លេស ត្រូវ​បានវាយកម្ទេច។ ក្រុមដឹកជញ្ជូន នៃទ័ពអាកាសអាមេរិកកាំង ដែលរង់ចាំសម្រាប់​ការ​ជម្លៀស​ជាយ​ថាហេតុ នូវបុគ្គលិក និងអ្នកបម្រើស្ថានទូតនៅព្រៃនគរ ត្រូវបានដាក់​ឲ្យនៅ​ក្រៅនៃភាពអាសន្ន។ ពល​រដ្ឋ​អាមេរិកកាំង ត្រូវហាមប្រាមដោយស្ថាន​ទូតនៅព្រៃនគរ ចំពោះ​ការ​ធ្វើដំណើរទៅភ្នំពេញ។ ពួកអ្នក​សារព័ត៌មានពីបស្ចឹមប្រទេស ត្រូវបានរារាំងមិនឲ្យចូល​ទៅ​ក្នុង​ស្ថានទូតកម្ពុជា តាមច្បាប់​នៃរដ្ឋាភិបាល ដែលត្រូវបានប្រកាសកាលពីខែមុន។

ស៊ុន​ហ្វា​(ស៊ុនហួ??) ទីភ្នាក់ងារសារព័ត៌មានចិនកុម្មុយនីស្ត បានស្រង់ពាក្យថ្លែងរបស់សម្តេច​សីហនុថា សន្ធិសញ្ញា មិនឈ្លានពានគ្នា ដែលត្រូវបាន​គ្រោង​ទុក ជាមួយួនខាងជើង នឹងមិន​រួមបញ្ចូលសម្ព័ន្ធ​​ភាព​យោធាទេ។ ទូរលេខពីទីក្រុងភ្នំពេញ បានបញ្ជាក់ពីព្រះរាជបន្ទូលព្រះ​បាទ​នរោត្តមសីហនុថា សម្តេច​សីហនុ កំពុងជួញរឿង ជាមួយយួនខាងត្បូង ដោយស្វែង រកកិច្ចព្រមព្រៀង សម្រាប់កំណត់ព្រំដែន ជាមួយហាណូយ។ កិច្ចព្រមព្រៀងណាមួយ មុខជា នឹងបញ្ជាក់ពីការទទួលស្គាល់របបហាណូយ ជា​រដ្ឋាភិបាលសម្រាប់ប្រទេសយួនទាំងមូល ព្រោះកម្ពុជា ពុំមានព្រំដែនរួមជាមួយយួនខាងជើងទេ។

ការខិតរបស់សម្តេច​នរោត្តម​សីហនុ ទៅជិតហាណូយ ហាក់ដូចជាបង្កដំណើរជៀសមិនផុតថា កងទ័ព​យួន ខាងត្បូង នឹងកាន់តែមានការរួញរា តិចជាងមុន ក្នុងការដេញតាមពួកយៀកកុង​កាត់​ព្រំដែនខ្មែរ។ មេដឹកនាំខ្មែរ បានបដិសេធកាលពីថ្ងៃច័ន្ទ នូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើ​ឲ្យកម្ពុជាបង្កើត​គណ​កម្មការចម្រុះជាមួយសៀម និងយួនខាងត្បូង ដើម្បីកំណត់​ព្រំដែន ដែលមានវិវាទ។ ដោយទទូច​​តាមការបញ្ជាក់អត្ថន័យ​របស់ព្រះ​អង្គ ស្តីពីព្រំដែ សម្តេចសីហនុ បានចោទ​ប្រកាន់អាមេរិកថា បានគុប​គិត ជាមួយសៀម និងយួនខាងត្បូង ដើម្បីបែងចែកប្រទេសរបស់ព្រះអង្គ។ ប៉ុន្តែ​សហរដ្ឋអា​មេរិក​បានស្នើថា កិច្ចចរចាពីបញ្ហា​ព្រំដែន ជាជំហានមួយឆ្ពោះទៅរកការប្រជុំជាសន្និសីទ នៃប្រទេសទាំង៤ ដែលនឹងធានា​ដល់​អព្យា​ក្រិត​ភាព និងបូរណភាពដែនដីកម្ពុជាផងដែរ។

កងទ័ពកម្ពុជា កំពុងត្រៀមខ្លួនរុញច្រាន ដើម្បីបោសសម្អាតយៀកកុង ចេញពីខេត្តស្វាយរៀង ដែល​លយចូល ទៅយួនខាងត្បូង។ វរសេនីយ៍ឯក ថោង វ៉ាន់ហ្វាន់មឿង គណបញ្ជាការយោធា​នៅភាគខាង​កើត នៃកម្ពុជា ដែលរាប់បញ្ចូលខេត្តភាគច្រើននៅជាប់ព្រំដែនយួន បាន​និយាយថា ចាប់ពីដើមខែមីនា ឆ្នាំ១៩៧០ មក នៅខេត្តស្វាយរៀង ពួកយៀកកុង បានសម្លាប់​ខ្មែរ៥១នាក់ ធ្វើឲ្យរបួស៧៨នាក់ និង​នាំខ្លួនយកទៅ១០៨នាក់ ដែលនៅក្នុងនោះមានទា​ហាន​៦៨នាក់។ លោកនិយាយបន្តថា ឥឡូវនេះ កងទ័ព (កម្ពុជា) កំពុងរៀបចំបោសសម្អាតពីភូមិជីភូ ដែលរងការវាយប្រហារពីរលើកក្នុង​រយៈពេល​១០ថ្ងៃ នៅទីតាំងបាវិត ដែលដាច់ស្រយាល​ជិតព្រំដែន ចម្ងាយ១០ម៉ាយ ទៅទិសខាងកើត។

តែត្រឹមពីរអាទិត្យ​ប៉ុណ្ណោះ ផ្លូវជាតិលេខមួយ ដែលភ្ជាប់ពីភ្នំពេញទៅព្រៃនគរ ត្រូវបានបើក ហើយមាន​សន្តិសុខសម្រាប់ចរាចរណ៍ ទៅដល់ព្រំដែន។ ប៉ុន្តែ នៅពីរថ្ងៃកន្លងមក មានសេចក្តី រាយការណ៍ថា យ៉ាងតិចណាស់ ប្រជារាស្រ្តកម្ពុជា ៩នាក់ដែរ បានបាត់ខ្លួន បន្ទាប់ពីយានជំនិះ របស់ពួកគេ ត្រូវបាន​បញ្ឈប់ដោយពួកយៀកកុង។ អ្នកថតរូប៦នាក់ ត្រូវបានចាប់ខ្លួន​ដោយ​ពួកយៀកកុង តាមតំបន់ជាប់ព្រំ​ដែន យួនខាងត្បូង។ ពីម្សិលមិញ ពួកអ្នកភូមិ បានអះអាងពី​ការចាប់ខ្លួន ដោយពួកទ័ពព្រៃ នូវអ្នកថត​រូបជប៉ុនពីរនាក់ និងបារំាងម្នាក់ ហើយបារាំងម្នាក់​ទៀត ត្រូវបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ។

នៅថ្ងៃទី៧ ខែមេសានេះ កម្ពុជា ជិតក្លាយជាសាធារណរដ្ឋហើយ…។ រដ្ឋភិបាលប្រកាសថា កម្ពុជាយល់​ព្រមបង្កើតចលនាមួយ សម្រាប់បញ្ចប់​របបរា​ជាធិបតេយ្យ ដែលមានអាយុ២០០០ ឆ្នាំមកហើយនេះ។

នៅក្នុងចម្លើយសារភាពរបស់ខ្លួននៅទួលស្លែងកុយ ធួន បាននិយាយថានៅក្នុងខែ១០ ១៩៧៥ សមមិត្ត​យ៉ា បានស្នើអញ្ជើញខ្ញុំ សមមិត្តឌឿន ជ័យ សួន តូចភឿន ដើម្បីបង្កើត​គណ​កម្មការ​មួយ រៀបចំ​គម្រោងបង្កើតបក្ស​ថ្មីមួយ​ទៀត ធ្វើជាស្នូលដឹកនាំចលនា កសាងពង្រីក និងពង្រឹង​កម្លាំង​របស់យើង​ឲ្យបានល្អ ពង្រីកឥទ្ធិពលមហាជន និងដើម្បីធ្វើការតស៊ូទប់ទល់​នឹងកម្លាំង​របស់​បក្សកុម្មុយនីស្តកម្ពុជា​បច្ចុប្បន្នជាបន្តបន្ទាប់។

សមមិត្តយ៉ា ធ្វើជាប្រធាន​គណកម្មការនេះ កន្លែងប្រជុំ គឺនៅផ្ទះសមមិត្តតូចភឿន។ សមមិត្ត យ៉ា បាន​លើកឡើងថា ដើម្បីបម្រើចលនាឲ្យទាន់ពេល​វេលា​ យើងចាំបាច់ត្រូវរៀបចំបង្កើត​បក្ស​ថ្មីមួយទៀត​ធ្វើ​ជាមូលដ្ឋាន ជាត្រីវិស័យដឹកនាំចលនាយើងគ្រប់ផ្នែក និងដើម្បីធ្វើជា​កម្លាំងទប់ ទល់នឹងឥទ្ធិពល​របស់បក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្ន។

ដំបូង សមមិត្តយ៉ាស្នើ​ឈ្មោះបក្សថ្មីនេះ តើដាក់ឈ្មោះយ៉ាងណា? ឬមួយនៅជាបក្សកុម្មុយនីស្ត កម្ពុជា​ដដែល? ឬមួយក៏ដាក់ឈ្មោះហៅថា បក្សសង្គម​កម្ពុជាថ្មីក៏បាន។ ឈ្មោះនេះ គាត់ថា​ឲ្យរៀបរយ​ឲ្យ​ស្រួល​​ដើម្បីប្រមូលកម្លាំងទូទាំង​ប្រទេស និងក្រៅប្រទេស ពេលណាយើង​ចេញ​ចំហរ។

បក្ស​ស្នើ​ឲ្យ​នៅ​ជាសម្ងាត់សិន។ ពេលណាសភាពការណ៍ប្រែប្រួល ឃើញថា យើងចាំបាច់​ចេញ​បក្ស​ហើយនោះ យើងក៏ប្រកាសចេញ។

មាគ៌ានយោបាយរបស់បក្ស គឺត្រូវខ្លឹមសារ កសាងសង្គមនិយមដូចគ្នា ដើម្បីកុំឲ្យប៉ះពាល់ សតិ​អារម្មណ៍​របស់មហាជនតែន័យត្រូវឲ្យខុសគ្នា។ សង្គម​និយម​យើងត្រូវដំណើរការកសាង​តាមជំហានៗ​មិនផ្អែកលើទីតាំងសមូហភាពរឹងមាំ ដូចពេលសព្វថ្ងៃនេះទេ។

.យើងទុកឲ្យមាន​កម្មសិទ្ធិទូលាយគ្រាន់បើ។

.ចាយប្រាក់ឡើងវិញ

ទាល់តែអនុវត្តន៍បែបនេះ ទើបជីវភាពមហាជន បានធូរស្រាលបណ្តើរៗ។

អំពីមាគ៌ា ប្រមូលកម្លាំង សមមិត្តយ៉ាឧទ្ទេសនាមថា ក្រៅវណ្ណៈកម្មករ កសិករ យើងឲ្យ​យកចិត្ត​ទុកដាក់ ប្រមូលស្រទាប់ដទៃទៀត ពិសេសគឺអនុជន និងបញ្ញាជន។ ពួកនេះ គេបានរួមក្នុង បថិវត្តន៍សកម្មដែរ។ ដូច្នេះ កុំអាលបោះបង់ចោល។

នយោបាយ​បរទេស យើងត្រូវតែទាក់ទងជាមួយគ្រប់ប្រទេសទំាងអស់ ទំាងប្រទេស​សង្គម​និយម ទំាង​ខាងលោកសេរី និងប្រទេសមិនចូលបក្សសម្ព័ន្ធ។ ជារូបភាពនយោបាយរបស់​យើង គឺត្រូវប្រកាន់យក​នយោបាយឯករាជ្យ សន្តិភាពអព្យាក្រិត្យ ហើយដាច់ខាតត្រូវបិទ​បាំង​នយោបាយស្និទ្ធស្នាលនឹងលោក​ខាងលិចរបស់យើងកុំឲ្យគេស្គាល់ នាំខូចឥទ្ធិពល។

ជំនួយ​បរទេស យើងត្រូវមាននយោបាយ ទាក់ទងនឹងបរទេសទំាងអស់ មិនថាលោកខាងលិច ឬលោក​ខាងកើត និងប្រទេសមិនចូលបក្សសម្ព័ន្ធណាទេ ឲ្យតែគេគំាទ្រយើង។ គេជួយឧបត្ថម្ភ​យើង ជំនួយខាង​ណា ក៏យើងទទួល រួមទាំងចក្រពត្តិអាមេរិកផង។

គម្រោងឈ្មោះសមមិត្ត សម្រាប់ដឹកនាំបក្សថ្មី

សមមិត្តយ៉ា បានស្នើឈ្មោះដើម្បីអង្គប្រជុំពិនិត្យ។ សមមិត្តយ៉ា ខ្ញុំ សមមិត្តឌឿន ជ័យ សួន សមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង សមមិត្តឈូក សមមិត្តស្រេង សមមិត្តសុទ្ធ សមមិត្តតូច ភឿន សមមិត្តហ៊ូ នឹម សមមិត្តអឿន សមមិត្តសី សមមិត្តយី សមមិត្តញ៉ែម សមមិត្តហ៊ាន សមមមិត្តចក្រី សមមិត្តសួង។

គាត់និយាយថា សមាសភាពសុទ្ធតែល្អ ហើយមានឥទ្ធិពលក្នុងស្រទាប់មហាជន លក្ខណៈ​សកម្ម និងប្រយុទ្ធ។ សមមិត្តយ៉ា សង្កត់ធ្ងន់ថា ទាល់តែយើងមានមាគ៌ានយោបាយ ជាត្រី​វិស័យ បម្រើនយោ​បាយ​យើងនេះ ទើបការងាររបស់យើងមានការរីកចម្រើនឆាប់រហ័ស។ ឯ សមាសភាពមកពីខាងជើង យើងកុំឲ្យចូលគណៈដឹកនាំថ្មីនេះ ព្រោះពួកនោះ ឥទ្ធិពលនយោ បាយមិនល្អទេ។ ក្រោយមក មានការផ្លាស់ប្តូរយោបល់គ្នា។

.អំពីឈ្មោះបក្ស

សមមិត្តជ័យ សូនលើកឡើងថា យើងត្រូវប្រើរូបភាព ជាបក្សបដិវត្តន៍ទំាងអស់ ដើម្បីចៀស វាងការ​បែក​មុខមាត់។ តាមមតិគាត់ថា បើដាក់ឈ្មោះ ជាបក្សកុម្មុយនីស្តកម្ពុជាដែរនោះ ក្រែង គេច្រឡំថា ដូចគ្នា ហើយបែបហួសកម្រិតបន្តិចផង។ ដូច្នេះ ស្នើដាក់ត្រឹម បក្សសង្គមនិយម កម្ពុជាថ្មី។

ក្រោយ​ពី​ផ្លាស់ប្តូរយោបល់គ្នាចុះឡើង ទំាងអស់គ្នាក៏យល់ព្រម។

.អំពីមាគ៌ានយោបាយ​របស់បក្ស

សមមិត្តតូចភឿន មានមតិថា ឥឡូវនេះ កម្រិតប្រជាជនយើង គឺគេយល់ជ្រួតជ្រាប អំពីសង្គម​និយម និង បានកសាងសង្គមនិយមហើយ ដូច្នេះខ្លឹមសារ នៃមាគ៌ារបស់យើង គឺត្រូវផ្អែកលើ សង្គមនិយម។ តែសង្គមនិយមរបស់យើង គឺដំណើរការតាមជំហានៗ ពីតិចទៅច្រើន ពីទាប ទៅខ្ពស់ មិនមួយត្រឹម​ទំាងអស់ទេ ហើយយើងទុកឲ្យកម្មសិទ្ធិឯកជន។ សមមិត្តតូច ភឿន មាន មតិទៀតថា បើរៀបចំឲ្យមាន​ផ្សារតាមសហករណ៍​មានលុយ​កាក់ចាយ ដូច្នេះ​ជា​ការល្អណាស់ កុំឲ្យវាស្ងួតពេក។ ឯការបោះទីតាំង​សមូហភាព ក៏យើងធ្វើតាមកម្រិតដែរ។

.អំពីមាគ៌ា​ប្រមូល​កម្លាំង

សមមិត្តឌឿន មានមតិថាសព្វថ្ងៃយើងមានកំហុសអនុធនបញ្ញាជនច្រើន។ ពួកនេះក៏គេបាន​​រៀន​​​សូត្រ​ចេះដឹងច្រើនដែរ។ យើងគួរតែយកកម្លាំងគេមកប្រើប្រាស់ឲ្យបាន ជាអតិបរមា កុំឲ្យចង្អៀតចង្អល់។ យើងត្រូវ លើកទឹកចិត្តពួកគេ បើយើង​បងប្អូនកម្មករកសិករយើង​មក​កសាងនោះ វាក៏ទាមទារពេល​វេលាយូរដែរ។

.អំពីនយោបាយបរទេស

សមមិត្តធុច(ឃួន)មានមតិៈ យល់ស្របថាឲ្យទំនាក់ទំនងបរទេសទំាងអស់ ដើម្បីប្រ​មូល​កម្លាំង​ប្រទេសឲ្យបាន ជាអតិបរមា តែយើងត្រូវប្រយ័ត្ន​ចំពោះរូប​ភាព។ យើងត្រូវធ្វើតាម​រូប​ភាព​នយោបាយ​ឯករាជ្យ សន្តិភាព អព្យាក្រិត ដើម្បីធ្វើការទាក់ទង តែឲ្យប្រុងប្រយ័ត្ន បើគេ​ឃើញ យើងទាក់​ទងធ្ងន់​ទៅខាងលោកសេរីនោះ ឥទ្ធិពលនយោបាយរបស់យើង នឹងថម​ថយចុះ ទំាងក្នុងប្រទេស និងលើ​សាកលលោក។

កុយធួនសរសេរទៀតថា គាត់(បងយ៉ា) មានមតិៈ ភូមិភាគឧត្តរសព្វថ្ងៃមានខេត្តរតនគីរី មាន​ស្ទឹង​ត្រែង ហើយបើតាមគាត់ដឹងថា អង្គការនឹងបញ្ចូលខេត្ត​មណ្ឌលគីរី ក្រចេះ បច្ចុប្បន្នថែម​ទៀត។

១.អំពីបញ្ហាកម្លាំងដឹកនាំ

សមមិត្តយ៉ា បានបញ្ជាក់ៈ កម្លាំងដឹកនាំ និយាយរួម គឺជាកម្លាំងរបស់យើងទំាងអស់ ពិសេស សមមិត្ត​បីរូប គឺសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង ដែលជាសមាជិកត្រៀម នៃគណៈកម្មាធិ

ការ​មជ្ឈឹម​បក្ស គឺជាសាច់ឈាមរបស់យើងសុទ្ធសាធ។ កន្លងមក សមមិត្តទំាងបីរូបនេះ ឈ្លៀស​វៃណាស់ ក្នុងការអនុវត្តន៍មាគ៌ារបស់ចលនាយើង អង្គការខាងលើក្តាប់មិនបានទេ ហើយ​ដោយឡែក​សមមិត្តវី ជាមិត្តភក្តិរបស់ខ្ញុំយូរហើយ សមមិត្តឡាំង ក៏ជាសាច់ឈាមខាង​គ្រួសារ សមមិត្តឡៅ ក៏ជិតស្និទ្ធ។

ក្រៅពីកម្លំងស្នូលសំខាន់ទំាងបី​នេះ ក៏យើងមានកម្លាំងតាមខេត្ត និងតាមតំបន់នានាទៀត ដែល​ជាស្នូលសំខាន់របស់យើងដែរ។ ខាងរតនគីរី និងស្ទឹង​ត្រែងមាន សមមិត្តសារុន សមមិត្ត​ខា ភួន សមមិត្តចាំ សមមិត្តជួន សមមិត្តអ៊ី សមមិត្តស្វាយ។ ឯសមមិត្តម៉ី ក៏សមមិត្តឡំាងអប់រំ ជាបន្តបន្ទាប់ដែរ តែមិនទាន់រឹងប៉ឹងមកខាងយើង។ ខាងក្រចេះ យើងមានស្នូលសំខាន់ដែរ គឺ​សមមិត្តយី សមមិត្តភួន សមមិត្តកង សមមិត្តប៊ុន។

២.កម្លាំងប្រជាជន

និយាយរួមប្រជាជនភូមិភាគឥសានល្អណាស់ ជាអ្នកតស៊ូប្រយុទ្ធទ្រំាទ្រនឹងការលំបាកវេទនា បាន​ទំាងអស់។ បើសមមិត្តទទួលខុសត្រូវរបស់​គេទៅ​ខាងណាហើយ គេងាកទៅខាង នោះ​ដែរកុំព្រួយ។ តែការលំបាកឲ្យយើង គឺភូមិភាគឦសាន ប្រជាជនតិច ចំនួនមិនដល់មួយ​សែននាក់ផង។ ប៉ុន្តែអង្គ​ការ​ថា នឹងបញ្ជូនឲ្យយើងបណ្តើរៗ ហើយយើងនឹងពង្រីកកម្លំាងតាម នេះ។

៣.កម្លាំងកងទ័ព

ខាងរតនគីរី សមមិត្តវី គាត់ក្តាប់បានកម្លាំងទ័ពគាត់ទំាងអស់ដែរ។ ឯខាងមណ្ឌលគីរី ក្រចេះ ក៏សមមិត្ត​​ឡំាង សមមិត្តយី ក្តាប់កងទ័ពក្នុងដៃដែរ។ ក្រៅពី​នេះ យើងមានកម្លាំងទៅថ្មី ដូចជា សមមិត្តសយ សមមិត្តវុន ក្នុងកងពលសមមិត្តឈិនជាដើម ដែលយើងត្រូវតែជំរុញ អប់រំ​ទៀត។ ឯកងទ័ពសមមិត្ត​រឿនទៅពីភ្នំពេញ ខ្ញុំក៏បានណែនាំឲ្យសមមិត្តវី ឡៅ រៀបចំទាក់ទង​ជាបណ្តើរៗហើយ។

លក្ខណៈ​ភូមិ​សាស្រ្តៈ សមមិត្តយ៉ាបញ្ជាក់ប្រាប់ខ្ញុំ លក្ខណៈភូមិសាស្រ្តភូមិភាគឦសាន​ល្អ​ណាស់ ពិសេសឦសាន ដែលអង្គការនឹងរៀបចំក្រោយនេះ។

.មានទឹកដីធំ​ទូ​លាយ ស្ទើរមួយភាគបួន របស់ប្រទេសហើយ

.មានភ្នំ វាលរាប ព្រៃ ជាប់គ្នារដឹក

.មានទន្លេ ព្រែគ ទឹកជប់ ទឹកជំា គ្រប់ទីកន្លែង។

ដូច្នេះ លក្ខណៈភូមិសាស្រ្តនេះ ជាបង្អែកធំណាស់ឲ្យយើងធ្វើសង្រ្គាមប៉ុន្មានឆ្នាំក៏បាន ដែរ។

 ១០ឆ្នាំ ២០ឆ្នាំ។

សេដ្ឋកិច្ច

សេដ្ឋកិច្ចភូមិភាគឦសាន ក៏សំបូរទឹកដីបង្កបង្កើនផលគ្រប់ទីកន្លែង ធ្វើស្រែក៏បាន ចម្ការ ក៏បាន ត្រីសាច់ក៏មិនខ្វះ សត្វក្នុងព្រៃក៏សំបូរ ចិញ្ចឹមមនុស្សរាប់​សែន​នាក់​រស់នៅបាន។

៤.ព្រំប្រទល់ជាប់នឹង​លាវ និងវៀតណាម

គាត់(បងយ៉ា)បញ្ជាក់ៈ នាទីសំខាន់​មួយ​ទៀត គឺភូមិភាគឦសានខាងជើងទល់នឹងប្រទេសលាវ ហើយ​ខាងកើតទល់នឹងវៀតណាម រាប់រយគីឡូម៉ែត្រ។ ដូចសមមិត្តជ្រាបស្រាប់ វៀតណាមជា​មិត្តស្លាប់រស់​ជាមួយយើង គេសន្យាជួយយើងគ្រប់ពេលវេលាទំាងអស់។ ដូច្នេះ ជាបង្អែកឲ្យ​យើងរឹងមាំណាស់។ គ្មានកម្លាំងណាមកវាយយើងពីខាងលើ និងខាងក្រោយខ្នងបានទេ។ សមមិត្តយ៉ាបន្តៈ ដូច្នេះភូមិភា​គឦសាន ជាភូមិភាគ ដែលមាននាទីសំខាន់បំផុត​នៅក្នុង​ប្រទេស​កម្ពុជាយើង ដើម្បីឲ្យយើងបន្ត​សកម្មភាពយូរអង្វែងទៅមុខ។ ពិតមែនហើយ សមមិត្ត​អញ្ជើញទៅនេះ នឹងមានការលំបាកដូចជា បញ្ហា​លំបាកខាងសេដ្ឋកិច្ចជាដើម។ តែការ លំបាក​នេះ ជាការលំបាកបណ្តោះអាសន្នទេ មួយរយៈ​ពេលនឹងដោះស្រាយបានហើយ។

សមមិត្ត​ឌឿនលើកឡើងៈ ខ្ញុំយល់ស្របដូចបងយ៉ាដែរ ភូមិភាគឦសាននេះ យើងមាន​លក្ខណៈ​សម្បត្តិល្អយូរមកហើយ ដាច់ខាតកុំឲ្យខាតបង់ទៅវិញ។ ត្រូវខិតខំពង្រីកលក្ខណៈ​សម្បត្តិទំាងអស់ឲ្យ​កាន់​តែល្អថែមទៀត ដើម្បីធានាអះអាងការតស៊ូរបស់យើង ទំាងពេលចំ ពោះមុខ ទំាងពេលយូរ​អង្វែង។

អាស្រ័យហេតុនេះហើយ គោលបំណងទៅភូមិភាគឦសាន យើងខ្ញុំមើលឃើញឲ្យកម្លំាង​របស់​យើងខ្ញុំ ទំាងកម្លាំងដឹកនាំ និងកម្លាំងប្រជាជន កម្លាំងកង​ទ័ព ឃើញនូវលទ្ធភាពដ៏ល្អខាង​ភូមិសាស្រ្ត ខាងសេដ្ឋ​កិច្ច ហើយនឹងបញ្ហាសំខាន់មួយទៀត គឺយកវៀតណាមធ្វើជាបង្អែក។ ដូច្នេះ​យើងខ្ញុំ មានជំនឿ​លើជ័យជម្នះ ក្នុងបុព្វហេតុតស៊ូរបស់យើងខ្ញុំ និងបក្សពួក។

III តើខ្ញុំ មានទិសសកម្មភាពទៅមុខ នៅភូមិភាគឦសានយ៉ាងណា?

តាមការ​សម្រេច​ជាសមូហភាព (មានសមមិត្តយ៉ា សមមិត្តឌឿន និងខ្ញុំ) ហើយពិសេស តាម​ការ​ណែនាំ របស់សមមិត្តយ៉ា យើងខ្ញុំទៅភូមិភាគឦសាន​នេះ ត្រូវបន្តធ្វើសកម្មភាព ដែល សមមិត្ត​យ៉ា បានធ្វើ​កន្លង​ទៅហើយ ឲ្យគ្រប់ផ្នែកបានរឹងមាំឡើងវិញ។

១.គ្រប់គ្រងកម្មាភិបាល

ត្រូវគ្រប់គ្រងកម្មាភិបាល ដែលជាស្នូល នៃចលនារបស់យើងខ្ញុំទំាងអស់ឲ្យបានមុតមាំ តាំងពី​លើដល់​ក្រោម ពិសេសយកចិត្តទុកដាក់ គ្រប់គ្រងសមមិត្ត​ទំាងបីមាន វី ឡៅ និងឡំាង ដែល​ជាស្នូល​សំខាន់​ឲ្យបានល្អ ហើយតាមរយៈស្នូលនេះ ក៏អប់រំគ្រប់គ្រងកម្មាភិបាលផ្សេងទៀត។

សមមិត្ត​យ៉ា បានបញ្ជាក់ប្រាប់ខ្ញុំៈ សូមឲ្យមានការប្រុងប្រយ័ត្ន កុំធ្វើសកម្មភាពប្រឆាំងណា ដែលមាន​លក្ខណៈលេចធ្លោ ដូចសមមិត្តវី សមមិត្តឡៅ​ទៀត។ បញ្ហាគឺត្រូវខំបង្កប់ ស៊ីរូង សន្សឹមៗយូរអង្វែង។ តែបើលេចធ្លោដូច្នេះ វាពិបាកបិទបាំងណាស់។ គាត់ណែនាំខ្ញុំថា ឲ្យខ្ញុំ អប់រំសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង កុំឲ្យចិត្តក្តៅ កុំឲ្យឆេវឆាវ ត្រូវគិតគូរថ្លឹងថ្លែង ឃើញ​ខាតចំណេញ គ្រប់កិច្ចការទំាងអស់។

២.គ្រប់គ្រងប្រជាជនៈ សមមិត្តយ៉ា បានណែនាំថា ឲ្យខ្ញុំយកចិត្តទុកដាក់ណែនាំ​ប្រជាជន​ឲ្យបានល្អ។ ប្រជាជននៅខេត្តរតនគីរី និងភូមិភាគឦសាន​ទំាងមូល គេមានលក្ខណៈ​សម្បត្តិ​ល្អមកហើយ ដូច្នេះ​យក​ចិត្តទុកដាក់ខាងកសាងកម្លាំង សាមគ្គីរវាងជនជាតិភាគតិច នេះឲ្យ​បានល្អជាអតិបរមា កុំឲ្យដូច​ពេលកន្លងមក។ យើងធ្វើការចោទប្រកាន់ចំៗពេក ចំហរពេក ធ្វើឲ្យសកម្មភាពចាប់ចង រាតត្បាតគគ្រឹក​គគ្រេងពេក នាំឲ្យប៉ះពាល់ដល់សាមគ្គី​ភាពជនជាតិ​នេះមិនល្អទេ។ បងប្អូនជនជាតិត្រូវការនយោ​បាយ​រាក់ទាក់ស្និទ្ធស្នាល ត្រូវការចិត្តទូលំ​ទូលាយ។

៣.គ្រប់គ្រងកងទ័ពៈ សមមិត្តយ៉ា ណែនាំឲ្យយើងខ្ញុំខិតខំក្តាប់កងទ័ពឲ្យមែនទែន។ កង ទ័ព​ចាស់របស់​ខេត្តនីមួយៗ សមមិត្តវី សមមិត្តឡំាងគ្រប់គ្រង​បានហើយ ហើយកងទ័ពនេះ គាត់​បានគ្រប់គ្រង​តាំង​ពីដើមមក ពិសេសកងទ័ពរបស់ខេត្តរតនគីរី។ គាត់ថាឲ្យខ្ញុំគិតគូរបន្ថែម អំពី​ការក្តាប់កងទ័ព ដែល​យើង​មានស្នូលតិចក្នុងនោះក៏ក្តាប់សមមិត្តឈិនឲ្យបានតែម្តង។ សមមិត្ត​ក៏ធ្លាប់មានឥទ្ធិពលលើ​សមមិត្ត​ឈិនមួយកម្រិតហើយ មិនជាការពិបាកទេ ហើយសមមិត្ត​ឈិន ក៏មិនសូវសប្បាយចិត្តជាមួយ​អង្គការ​ដែរ ព្រោះឲ្យគាត់នៅកន្លែងពិបាក។ ព្រមជាមួយ​គ្នានេះ កងទ័ពរបស់សមមិត្តរឿន ដែលអង្គការ​ទើប​ចាប់បញ្ជូនទៅថ្មី ក៏សមមិត្តយ៉ា ណែនាំឲ្យ​ខ្ញុំធ្វើការទាក់ទងជាបណ្តើរៗដែរ។ តែគាត់គាត់ណែនាំថា ឲ្យប្រយ័ត្នប្រយែង សន្សឹមៗ ព្រោះ​កង​ទ័ពនេះ (បងឱម)ធ្លាប់គ្រប់គ្រងយូរហើយ។

៤.គិតគូរពីការកសាងសេដ្ឋកិច្ចឧបត្ថម្ភខ្លួន

សមមិត្តយ៉ា មានមតិថា តំបន់រតនគីរី ក៏ដូចជាភូមិភាគឦសានទំាងមូល សេដ្ឋកិច្ចមិន​ទាន់​លូតលាស់​ល្អទេ នៅខ្សោយណាស់ ពេលណាមានការប្រយុទ្ធ នៅមិនអាចធានាឲ្យយើង​ផ្គត់​ផ្គង់​បានយូរអង្វែង​ទេ។ ដូច្នេះ ឲ្យយកចិត្តទុកដាក់ជំរុញការងារសេដ្ឋកិច្ចនេះ ឲ្យបានជាអតិ​បរមា ដើម្បីដោះស្រាយជីវភាព​ប្រជាជន ឲ្យប្រជាជនមានការសប្បាយរីករាយ ជឿទុកចិត្តលើ​ចលនារបស់យើង។ បើជីវភាពប្រជាជន​មិនបានដោះស្រាយទេ នោះយើងមិនទាន់​មានជំនឿថា គ្រប់គ្រងប្រជាជនបានល្អទេ មិនទាន់មាន​ជំនឿថា ប្រជាជនតាមយើងទំាងស្រុងទេ។

៥.អំពីការទាក់ទងបរទេសៈ សមមិត្តយ៉ា មានមតិថា ស្នើឲ្យសមមិត្តធ្វើការងារបរទេស ឲ្យបាន​ល្អ។ ទាក់ទងជាមួយគេ ស្និទ្ធស្នាលជាមួយគេ ឧស្សាហ៍ផ្ញើ​សម្ភារៈផ្សេងៗដល់គេ ទាក់ទាញ​មនោសញ្ចេត​នាគេ ឲ្យបានស៊ីជម្រៅមកខាងយើង ដើម្បីយើងដណ្តើមបានជំនួយបរទេស មកខាងយើង ពិសេស​ជំនួយ​វៀតណាមនេះឲ្យបានអតិបរមា។ គាត់ថា ពេលសមមិត្ត ខ្ញុំនឹង​ឧស្សាហ៍ឧទ្ទេសនាមឲ្យស្គាល់ អ្នកទទួលខុសត្រូវខាងវៀតណាម។ គាត់មិនទាន់បញ្ជាក់ ឈ្មោះ។ សមមិត្តយ៉ា នេះជាការងារដែល​សមមិត្ត ត្រូវយកចិត្តទុកដាក់បំពេញឲ្យបានល្អ។ សមមិត្តត្រូវបំពេញឲ្យបានល្អ ដើម្បីធ្វើម្ចាស់ការឲ្យ​បាន​​ពេញទី ពេលណាដែលយើងធ្វើ​ឲ្យ​ស្ថាន​ការណ៍ប្រែប្រួលជាទូទៅនៅក្នុងប្រទេសយើង។

សមមិត្ត​ឌឿន មានមតិៈ និយាយរួម គាត់យល់ស្របនឹងមតិសមមិត្តយ៉ា ទំាងស្រុង ហើយ​គ្មានអ្វី​បន្ថែមទៀតទេ។ តែគាត់សង្កត់ធ្ងន់ថា ឲ្យខ្ញុំយកចិត្តទុក​ដាក់​បំផុតទំនាស់ជនជាតិ នៅ​ក្នុង​ចំណោមកម្មា​ភិបាល ឲ្យបានជាដាច់ខាត។ តាមគាត់ស្ទាបស្ទង់ សមមិត្តឡៅ សមមិត្ត​ឡំាង មិនចូលចិត្តទេ ជាមួយ​កម្មា​ភិ​បាលផ្នែកខាងក្រោម។

នេះជាទិស​សកម្មភាព​សំខាន់ ដែលខ្ញុំត្រូវបំពេញ កាលណាខ្ញុំបាននៅរតនគីរី។ តែទិស​ទាំង​អស់នេះ ទិសក្តាប់កម្មាភិបាលស្នូល ពិសេសសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង គឺជាបញ្ហា​សំខាន់ជាមូលដ្ឋាន ដែលយើងខ្ញុំត្រូវយកចិត្តទុកដាក់ជានិច្ចកាល ហើយតាមរយៈនេះ ក្តាប់​កម្មាភិបាលដទៃទៀត ដែល​ចាត់តាំងបានហើយ ឲ្យបានណែននៅក្នុងដៃ។

នៅក្នុងចម្លើយសារភាពរបស់ខ្លួន ក្រោយពីចាប់ខ្លួនហ៊ូន បាននិយាថា ខ្លួនអាចត្រូវបាន​គេឆ្លើយ​ដាក់ ដើម្បីបង្ខូចឈ្មោះ ហ៊ូ នឹម រៀបរាប់ថា  គោរពជូន​បងប៉ុល បងនួន បងវ៉ាន់ បងវន សមមិត្តខៀវ សមមិត្ត​ហែម ជាទីគរពស្នេហា។

ថ្ងៃនេះ១០ មេសា ឆ្នាំ១៩៧៧ ដែលខ្ញុំកំពុងតែមមាញឹក រៀបចំកម្មវិធីផ្សាយវិទ្យុ ទទួលអំណរ​បុណ្យខួប​ទី២ នៃមហាជ័យជម្នះ ១៧ មេសា ១៩៧៥ តាមទូរស័ព្ទ សមមិត្ត ប៉ង់ បានហៅខ្ញុំ មកធ្វើការជាមួយ​អង្គការ។ ពេលមិត្តយុទ្ធជនចាប់ខ្ញុំ ខ្ញុំភ្ញាក់ក្រញាង មិនស្មានថាយ៉ាងនេះសោះ ហើយដំបូងក៏ពុំ​ស្មានថា ក្រុមសមមិតុ្តប៉ង់ទេ ព្រោះខ្ញុំគ្មានខ្លួនទេ។ ខ្ញុំឥតមានក្បត់បក្សទេ ខ្ញុំស្មោះត្រង់ ។ ខ្ញុំសង្ស័យដែរថា អាចមាន​ខ្មាំងណាវាឆ្លើយដាក់ ។ ដល់មក​ដល់កន្លែងឃុំឃំាង សមមិត្តទទួលខុសត្រូវ ខាងនគរបាល ក៏បានសួរខ្ញុំថា ស្គាល់កុយ ធួន ភោគ ឆាយ តូច ភឿន​ទេ?។ ខ្ញុំចាប់អារម្មណ៍ភ្លាម នឹកក្នុងចិត្តថា ច្បាស់​ជាមានពួកក្បត់ វាឆ្លើយដាក់ ដើម្បីកម្ទេចខ្ញុំ ដែលស្មោះត្រង់នឹងបក្ស ហើយប្តូរផ្តាច់ការពារមាគ៌ា​បក្ស​ស្មើនឹងជីវិត។

មានសមមិត្ត​ទទួល​ខុសត្រូវខាងនគរបាលម្នាក់ទៀត បានចោទសួរខ្ញុំពីរឿងថា (បង្កើតបក្ស ថ្មី) ខ្ញុំនឹក​ឃើញ​ពេលថ្មីៗនេះ កាលឆ្លងជីវទស្សន៍បដិវត្តន៍ នៅសាលាបក្សបុរីកីឡា ខែ១១ ១៩៧៦ ឮសមមិត្ត​ឆយ លើកពីភោគ ឆាយ ហើយនិយាយពីរឿងបង្កើតបក្ស។ ខ្ញុំនឹកថា ខ្មាំងដើរឧបាយ​កលខ្មៅងងឹត​យ៉ាងនេះ ខ្ញុំខំពាក់ព័ន្ធជូនអង្គការដោយស្មោះត្រង់ ដើម្បីអង្គ ជួយវិនិច្ឆ័យដោយ​យុត្តិធម៌។

ខ្ញុំសូម​ជម្រាប​ជួនបក្សជាដាច់ខាតថា ខ្ញុំពុំដែលក្បត់បក្ស ពុំដែលធ្វើភ្នាក់ងារសេអ៊ីអា ឬភ្នាក់ងារ​ពួកយួន ពួកអាស៊ឺង ង៉ុកថាន់ ឬពួកសើររើនិយម ឬបរទេស​ណា មកបង្កប់ក្នុងបក្ស ហើយ​បំផ្លាញបក្សទេ។ ទោះបក្សយកខ្ញុំទៅសម្លាប់ ក៏ខ្ញុំនៅតែឆ្លើយនិងមានជំហរ ដាច់ខាតយ៉ាង​នេះ។

ជាដំបូង​នេះ សូមបក្សអនុគ្រោះ ខ្ញុំមិនរត់ទៅណាទេ។ បក្សឃុំឃំាងខ្ញុំ ក៏ឃុំឃំាងចុះ តែសូម បក្ស​អនុគ្រោះ កុំបាច់ចងច្រវាក់ជើង។ ខ្ញុំពុំធ្លាប់ ហើយ​សម្រាកពុំបាន។ ខ្ញុំឈឺថ្លើម ខ្ញុំពុំសូវ មាន​កម្លាំងទេ។ សូមបក្សពិនិត្យ និងមេត្តាដោយអនុគ្រោះ។ ខ្ញុំមិនរត់ទៅណាទេ បើខ្ញុំរត់ បក្ស​បាញ់សម្លាប់ខ្ញុំ​ចុះ។

ខ្ញុំស្នើវិទ្យុមួយ ស្តាប់វិទ្យុយើង ហើយនឹងឯកសារបក្ស ដើម្បីខ្ញុំឆ្លៀតរៀនតទៅទៀត លុះគ្រា​ដង្ហើមចុង​ក្រោយរបស់ខ្ញុំ ក្រោមទង់បក្ស។ បើមានខ្សែអាត់ ខ្ញុំនឹងពាក់ព័ន្ធពីប្រវត្តិរូប និង ជីវទស្សន៍ បដិវត្តន៍ខ្ញុំឲ្យ​បានពឹស្តារ។

ឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ នៃសាលាក្តីខ្មែរក្រហម( អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលា​ការកម្ពុជា) លោកនួន ជា ដែលគេស្កាល់ថា ជាបងទី២ បន្ទាប់ ពីប៉ុល ពត និងជាអតីត​ប្រធាន​រដ្ឋសភា ក្នុងរបប​កម្ពុជា ប្រជាធិបតេយ្យបានពន្យល់ថា ខ្មែរមិនដែលសម្លាប់ខ្មែរនោះទេ។ លោក​​បញ្ជាក់ទៀតថា រាល់​ការស្លាប់របស់ប្រជាជនខ្មែរ ក្នុងសម័យនោះ(១៩៧៥ ដល់​១៩៧៩) គឺសុទ្ធសឹងតែកើតឡើងដោយ​សារការរៀមចំរបស់វៀតណាម។ វៀតណាម បានចូលមក​កកូរកកាយផ្ទៃក្នុងកម្ពុជា និងធ្វើឲ្យថ្នាក់ដឹក​នាំកម្ពុជា លែងទុកចិត្តគ្នា ហើយឈានទៅ​កាប់​សម្លាប់គ្នាគ្មានរើសមុខ។

ក្នុងបទសម្ភាសន៍ដាច់ដោយឡែក មុនពេលចាប់ខ្លួន ដោយសាលាក្តីខ្មែរក្រហម លោកខៀវ សំផន បានផ្តល់បទសម្ភាសន៍ ឲ្យអ្នកកាសែតប្រទេសថា ការកើរកើតចលនា នៃកងទ័ពខ្មែរ​រំដោះ​នៅតំបន់​បូព៌ា គឺជាចលនា ដែលបង្កើតឡើងដោយយួន ប៉ុន្តែ ប្រើឈ្មោះខ្មែរ ជាពិសេស ប្រើព្រះនាម សម្តេច ព្រះបាទនរោត្តមសីហនុ។ លោកខៀវសំផនបន្តថា នៅពេលមួយនោះ លោកបានជួបសម្តេច​នរោត្តម​សីហនុ និងបានសួរនាំពីបញ្ហានេះ ត្រូវបានសម្តេចមាន បន្ទូល​ត្រឡប់មកវិញថា សម្តេចកំពុងតែ​ឆ្ងល់​ថា តើចលនា ខ្មែររំដោះនេះ ចេញមកពីណា? ហេតុអី​គេថា ជាកូនចៅសម្តេច? ហើយប្រសិន​បើពិត​ជាកូនចៅសម្តេច ហេតុដូចម្តេច​មិនឃើញ​អ្នក​ណាម្នាក់រាយការណ៍មកសម្តេច ពីបញ្ហានេះ? ហើយបែរ​ជាសម្តេចទទួលបានរបាយការណ៍ ពីភាគីវៀតណាម មកវិញថា ចលនានេះ (ទ័ពរំដោះ) ដែលជាកូន​ចៅ​សម្តេចនោះ ត្រូវបាន​គំាទ្រដោយវៀតណាមខាងជើង កំពុងវាយលុកនៅតំបន់មួយចំនួននៅ​ភូមិ​ភាគបូព៌ា។

សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែនបានបដិសេធដោយមិនចំហរថា សម្តេច មិនមែន​ជា​ចលនា​របស់​កងទ័ពខ្មែរក្រហមទេ ប៉ុន្តែ សម្តេចជាអតីតកងទ័ពរំដោះ ដែលដឹកនាំដោយ​សម្តេច​​នរោត្តម​សីហនុ។ សម្តេចបញ្ជាក់ថា សម្តេចរត់ចូលព្រៃ ដើម្បីតស៊ូប្រយុទ្ធជា​មួយអា​មេរិក គឺធ្វើឡើងបន្ទាប់ពី​មាន​​ការអំពាវនាវពី​សម្តេចព្រះបាទនរោត្តមសីហនុ ឲ្យកូនចៅរត់​ចូលព្រៃម៉ាគី(ព្រៃស្រោង ឬគុម្ពោត​ព្រៃ) ដើម្បីតស៊ូ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០។

នៅក្នុងរឿងភាគល្ខោនវិទ្យុ ដែលមានចំណងជើងថា កូនប្រុសកើតក្រោមពន្លឺព្រះច័ន្ទ សម្តេច​តេជោ​ហ៊ុន សែន ដែលដើរតួអង្គឈ្មោះសម្រេច បានពណ៌នាថា សម្តេចមានសម្លៀក​បំពាក់​ពណ៌កាគី( អាចជាពណ៌ឈាមជ្រូក ឬពណ៌ក្រម៉ៅ) មិនមែនពណ៌ខ្មៅដូចពួកខ្មែរក្រហមទេ។ ពណ៌កាគី ជាពណ៌ សម្លៀកបំពាក់របស់ចលនា នៃទ័ពរំដោះ។ សម្តេចបានជម្នះ មិនព្រម​ស្លៀកពាក់ខ្មៅតាមបញ្ជាមេខ្មែរ​ក្រហមទេ ធ្វើឲ្យពួកខ្មែរក្រហម មានគំនុំ។

នៅក្នុងរបាយការណ៍ របស់សាលាក្តីខ្មែរក្រហម ដែលសរសេរដោយលោកក្រេច អេហ្វចេស៊ិន បាន​រៀប​រាប់ថា គេមិនអាចរកឃើញកំហុស របស់សម្តេច តេជោហ៊ុន សែន និងសម្តេចហេង សំរិន នៅក្នុង​របបកម្ពុជា ប្រជាធិបតេយ្យទេ ប៉ុន្តែ ចំពោះសម្តេចជាស៊ិម ត្រូវបានគេពណ៌នាថា នៅតំបន់ ដែលគ្រប់ គ្រងដោយសម្តេច(ជាស៊ីម) គឺមានប្រជាពលរដ្ឋប្រមាណពី៧​ពាន់​នាក់​ឡើងទៅ ជាង១ម៉ឺននាក់​បាន​ស្លាប់ ឬរណ្តៅសពរួមជាច្រើន ត្រូវបានគេរក​ឃើញ​នៅ​ក្នុងតំបន់​នោះ។ ដូច្នេះ សម្តេច ជាស៊ីម តាម​គោលការណ៍ច្បាប់ អាចនឹងត្រូវសាលាក្តីស៊ើបអង្កេត និងកោះអញ្ជើញឲ្យទៅធ្វើជាសាកសាក្សី ឬបំភ្លឺ បាន។

នៅ​ក្នុងសៀវភៅសម្តេចអគ្គមហាពញាចក្រីហេងសំរិន សម្តេចហេងសំរិនបានមានប្រសាសន៍​ថា ដោយ​​សារមានការសង្ស័យថា កងពលរបស់ភូមិភាគ​២០៣ ជារនុកក្នុរបស់វៀត​ណាម​ដូច្នេះ ទើបអង្គ​ការ​សម្រេច​ដកកងពលរបស់សម្តេច ដែលក្រោមបង្គាប់របស់លោកសោភឹម ឲ្យត្រឡប់មកសមរភូមិ​ក្រោយ​វិញ ហើយបញ្ជូនកងពលមួយរបស់ភូមិភាគឧត្តរ(៣០៤) ដែល​ដឹក​នាំដោយកែ ពក ទៅ​ជំនួស​កង​ពលលេខ៤ របស់សម្តេចវិញ។

នៅដើមខែឧសភា ឆ្នាំ១៩៧៨ លោកសោភឹម បានសរសេរលិខិតជាផ្លូវការមួយ ដោយសម្តេច​ហេង​សំរិន(អតីតសមមិត្តហេងសំរិន) ចេញពីប្រធានកង​ពល​លេ​ខ៤ ឲ្យមកប្រចាំការនៅទី​បញ្ជា​ការយោធ​ភូមិ​ភាគបូព៌ា ដែលពេលនោះស្ថិតនៅក្នុងទីក្រុងព្រៃវែង ជំនួសលោកកែវ សំណាងអនុប្រធានភូមិភាគ​២០៣។ នៅទីនេះ សម្តេច បានជួបលោកសោភឹម ប្រធានភូមិ ភាគ​២០៣ ហើយសោភឹម បានប្រគល់​ភារកិច្ចឲ្យសម្តេចទៅប្រចាំការ​ក្នុងឋានៈជា​អនុប្រ​ធាន​យោធភូមិភាគ និងជាប្រធានសេនាធិ​ការរបស់​យោធភូមិភាគ ដែលមានទីស្នាក់ការនៅក្នុង ក្រុងព្រៃវែង។ ០៩ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ រដ្ឋប្រហារមួយ​បានកើត​ឡើង។ពេលនោះកម្លាំងរបស់លោកកែ ពក បានបោះទីតាំងឈរ​ជើងនៅម្តុំវត្តស្រះ ឃុំពពេល ស្រុកពញា​ក្រែក ខេត្តកំពង់ចាម ខាងជើងផ្លូវជាតិលេខ៧ ចំណែកកម្លាំង​របស់លោកសុន សេន ឈរជើងនៅផ្លូវជាតិលេខ១ មានទីតាំងនៅក្រុងស្វាយរៀង។ ការត្រៀម​កម្លាំង​នេះ គឺ​ដើម្បីចាប់ខ្លួនកម្មាភិបាលដឹកនាំ និងមេបញ្ជាការក្នុងកងទ័ពរបស់ភូមិភាគបូព៌ា ដែលមាន​លោក​​សោភឹមជាប្រធាន។ ក្នុងយុទ្ធនា​ការ​នេះ កែ ពក បានប្រើលកបិចធ្វើជាកោះប្រជុំ​មេបញ្ជា​ការកងទ័ព​តំបន់ ព្រមទាំង ភូមិភាគដែលជាក់ស្តែង តាមផ្លូវជាតិលេខ៧ មាន២កងពល គឺកង​ពលលេខ៤ និងកង​ពលលេខ៥។ កងទ័ពតំបន់មាន៣វរសេនាធំ គឺតំបន់២០ តំបន់២១ តំបន់​២២ និងប្រធានមន្ទីរភូមិភាគ​ឈ្មោះពាមផង។

នៅពេលទៅដល់ក្នុងសាលប្រជុំជុំគ្នាអស់ហើយ កងកម្លាំងសន្តិសុខរបស់ពួកគេ(កែ ពក និង​សុន​សេន) បានហ៊ុមព័ទ្ធ ភ្ជង់កាំភ្លើងចាប់ខ្លួនអ្នកចូលរួម​ប្រជុំទំាងនោះទំាងអស់។ ប៉ុន្តែ ចំពោះ​គណៈតំបន់ និង​គណៈស្រុកមួយចំនួន ដែលមានការសង្ស័យចំពោះការប្រជុំនេះ មិនបាន​មកចូលរួមប្រជុំទេ។ ចំណែកនៅខេត្តស្វាយរៀង នៅថ្ងៃនេះដែរ សុន សេន បានធ្វើដូចជា កែ ពក នៅព្រៃវែងដែរ មេបញ្ជា​ការគ្រប់ជាន់ថ្នាក់ ត្រូវបានចាប់ខ្លួន និងយកទៅ​សម្លាប់​ចោល។

ដោយសារស្ថានការណ៍កាន់តែដុនដាប និងមិនអំណោយផល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​១៩៧៨ សម្តេចហេងសំរិន អ្នកបើកបររថយន្តហ្សីប និងកងការ​ពារពីរនាក់ទៀត បានធ្វើដំ​ណើរ​ពីខេត្តព្រៃវែង ទៅស្នាក់នៅក្នុងវត្តគងជ័យ ក្បែរមន្ទីរពេទ្យពពីរ(ព២) នៃស្រុកអូររាំងឪ ខេត្ត​កំពង់ចាម។ លុះព្រឹកឡើង សម្តេច និងនិរសារ ក៏បន្តដំណើរទៅកាន់ការដ្ឋានទួលព្រាប ដែលលោកសោភឹម កំពុងស្នាក់នៅ។ នៅពេលមកដល់ លោកសោភឹម បានចេញមកទទួល​សម្តេច​ហេង(សមមិត្តហេងសំរិន) នៅខាងក្រៅ​របងផ្ទះ។ សម្តេចហេង បាននាំលោក​សោភឹម មកកាន់ក្រុង​ព្រៃវែង។ សម្តេចហេង បានសុំយោបល់​ទៅលោកសោភឹមថា គួរតែកោះ​ប្រជុំកម្មាភិបាលមួយចំនួន ដែលមិនបានចូលរួមប្រជុំជាមួយកែ ពក លោកសោភឹម ក៏យល់​ព្រមតាមការស្នើនេះ។ គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីរកវិធានការ​វាយបកមក​កម្លាំង​របស់កែពក និងសុនសេនវិញ។ មិនយូរប៉ុន្មាន ការវាយប្រយុទ្ធគ្នាក៏កើតឡើង។ ខ្មាំង បាន​វាយគាបសង្កត់ខ្លាំងនៅផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៧។ ចលនា និងកងកម្លាំងរបស់​សម្តេច​ហេង ត្រូវបានខ្មាំងហ៊ុមព័ទ្ធជាប់ ធ្វើឲ្យថ្នាក់ដឹកនាំទ័ល​ច្រក ហើងបង្ខំ​ចិត្តវាយបើក ផ្លូវឈាម​(ពាក្យ​បច្ចេក​ទេសក្នុងសង្រ្គាម) រួចរត់ទៅលាក់ខ្លួននៅក្នុងព្រៃអាងូយ ដោយពុំ​មាននរណា​គ្រោះថ្នាក់ឡើយ។

បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះ លោកសោភឹម ប្រធានភូមិភាគបានបញ្ជាឲ្យសម្តេច​ផ្អាក​ការប្រ​យុទ្ធបណ្តោះអាសន្នសិន ហើយលោកសោភឹម បញ្ជាឲ្យសម្តេចនៅចាំ កន្លែង និង​មើល​​ការ​ខុសត្រូវក្នុង​អង្គភាព ព្រោះលោកសោភឹម ត្រូវឡើងមកភ្នំពេញ ដើម្បីជួបជាមួយ​បងទីមួយ(ប៉ុល ពត) សួរនាំពីបញ្ហា​​មួយចំនួនឲ្យដឹងខុសត្រូវ និងច្បាស់លាស់ អំពីព្រឹត្តិការណ៍ នៃការប្រយុទ្ធគ្នានេះ។ លោក​សោភឹម ជម្រាបសម្តេចនៅពេលនោះថា លោក​ទៅភ្នំពេញ​តែបីថ្ងៃប៉ុណ្ណោះ ( ខ្ញុំទៅភ្នំពេញតែបីថ្ងៃទេ បើមិន​ឃើញ​ខ្ញុំត្រឡប់មកវិញ រិន ឯងវាយបន្តទៀត​ចុះ)។ គ្រានោះដែរ សម្តេចហេងបាន​ឃាត់​លោក​​សោភឹម​ដែរថា បងកុំទៅអី ព្រោះព្រឹ​ត្តិការណ៍នេះមិនធម្មតាទេ។ តាមខ្ញុំគិតពិចារណា នេះជាគោល​ការណ៍​របស់បងទី មួយឲ្យ​កម្ទេច​​ពួកយើង។ លោកសោភឹម ឆ្លើយតបមកសម្តេចហេងវិញ ដោយលើក​ឡើងថា ខ្ញុំមិនទាន់ជឿថា បងទីមួយ(ប៉ុល ពត) ធ្វើដូច្នេះទេ ព្រោះខ្ញុំយល់ថា នេះជា​រដ្ឋប្រហាររបស់ សុនសេន រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គសេនាធិការយោធាមជ្ឈឹម ដើម្បីដណ្តើម​អំណាច​ហើយ។ ខ្ញុំត្រូវ​តែទៅជួបបងទីមួយ ដើម្បី​ឲ្យដឹងស ខ្មៅ។

សម្តេចហេងសំរិនសរសេរ បញ្ជាក់ថា ពេលនោះទើបខ្ញុំដឹងពីគំនិតគាត់ ព្រោះតាំងពីដើមរហូត​មកបង​ទីមួយ ជឿទុកចិត្តគាត់ណាស់ ក្នុងសង្រ្គាម​ក្តៅត្រជាក់ ទូទំាងប្រទេស ព្រោះ យ៉ាងណា​ក៏ដោយ​បងទី​មួយ តែងតែឆ្លងយោបល់ពីគាត់(សោភឹម)ជានិច្ច ព្រោះគាត់ជាមេទ័ព ជើងចាស់​ល្បីឈ្មោះ តាំងពីជំ​នាន់សង្រ្គាមឥស្សរៈវាយអាណានិគមន៍បារាំងមក។

ក្រោយពីផ្តាំផ្ញើ​ការ​ងារជាមួយសមមិត្តហេងសំរិនចប់ លោកសោភឹម បានចេញដំណើរដោយ​ជិះ​រថយន្ត​ហ្សីប កាត់តាមស្រុកពារាំង ស្រីសន្ធរ ខ្សាច់​កណ្តាល មកស្នាក់នៅភូមិអរិយក្សត្រ ហើយប្រាប់ឲ្យ​និរសារ​​របស់លោកជិះទូកឆ្លងទន្លេ៤មុខ នាំយកសំបុត្រទៅជូន ប្រធានមន្ទីរ​មជ្ឈឹម​បក្ស ដែល​មាន​ទីតាំងនៅ​ផ្ទះជួន ជឿន ខាងមុខវត្តឧណ្ណាឡោម។ ប្រហែលជា២ម៉ោង​ក្រោយមក និរសារ ក៏នាំសំបុត្រ​ជូន​ដំណឹង​មកលោកសោភឹមវិញ ដោយក្នុង​សំបុត្រនោះ បានសរសេរថា សូមរង់ចាំ យើងខ្ញុំនឹងយក​កាណូត​ទៅទទួល។ អានសំបុត្រនោះចប់ ប្រហែល​មួយម៉ោងក្រោយមកទៀត ក៏មានកាណូត​មួយ បាន​មកទទួលមែន ប៉ុន្តែការមក ទទួលនេះ គឺអមទៅដោយកងកម្លាំងសន្តិសុខយោធាមជ្ឈឹម។ កង​យោ​ធា​ទំាង​នេះ បើកកាណូត​បំបុក​ច្រាំង រួចសម្រុកឡើងមកលើគោក ហើយទើបប្រយុទ្ធគ្នាជាមួយ​កម្លាំង​ការពារលោកសោភឹម ដែលរង់ចាំនៅមាត់ទន្លេ។ ការប្រយុទ្ធគ្នានេះ ធ្វើឲ្យកងការពារ​លោក​សោភឹម មួយចំនួនបាន​ស្លាប់ មួយចំនួនរងរបួស និងចាប់ខ្លួនបាន និងមួយចំនួនទៀត បានរត់រួច។

ជាមួយគ្នានេះ លោកសោភឹម ដែលកំពុងស្នាក់នៅសាលាឃុំអរិយក្សត្រ បន្ទាប់ពីទទួល ដំណឹង និង​ក្តាប់​សភាពការណ៍បាន គាត់ក៏បញ្ជាឲ្យមេឃុំអរិ​យ​ក្សត្ររករទេះសេះ ដឹកគាត់ទៅ​កាន់វត្តគកតូច ខាងកើត​ទំនប់ព្រែកចំប៉ា ក្នុងឃុំស្រលិត ស្រុកពារាំងខេត្តព្រៃវែង។ លោក សោភឹម បានធ្វើដំណើរតាម​បណ្តោយទន្លេតូច ឡើងទៅខាងកើតទំនប់ព្រែកចំប៉ា និងបានទៅ​ស្នាក់ក្នុងវត្តគកតូច។ នៅពេល​នោះលោកសោភឹម កំពុងមានជំងឺរាគមួល និងគ្រុនក្តៅ ជាប់​ខ្លួន​ផង។ លោកសោភឹម បានស្នាក់នៅទី​នេះជាមួយលោកឈាន លេខាបក្សតំបន់ និងលោក​សារុន ប្រធានពាណិជ្ជកម្មភូមិភាគបូព៌ា។

ចំណែកសមមិត្ត​ហេង សំរិន ដែលនៅរង់ចាំទទួលដំណឹងពីលោកសោភឹមនោះ ក្រោយពីល​មិន​បាន​ឃើញលោកសោភឹម ត្រឡប់មកវិញ តាមការ​កំណត់ លោកហេងសំរិន ក៏សម្រេចចិត្ត​តាម​រកលោក​សោភឹម ហើយបានជួបលោកសោភឹម នៅវត្តគកនោះ។ការជួបគ្នា នៅវត្តគក​នេះ លោក​ហេង​សំរិន និងលោកសោភឹម បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា យ៉ាងល្អិតល្អន់ពីផែន​ការទប់ទល់និង​វាយបកមួយ​ចំនួន។ លោកសោភឹម បាននិយាយ​មកកាន់លោកហេងសំរិន ដោយ​អស់សង្ឃឹមថា ចំពោះហេតុ​ការណ៍នេះ សំរិន មិនបាច់គិតពីខ្ញុំទេ សូមសមមិត្តត្រឡប់​ទៅមើលបញ្ជា​ការខុសត្រូវ លើ​បងប្អូនយើង​វិញ។

បន្ទាប់ពីពិភាក្សាឯកភាពគ្នាហើយ លោកសោភឹម បានយល់ព្រមតាមសំណើរបស់លោកហេង​សំរិន ទៅស្នាក់នៅជាមួយលោកយី យ៉ូន ដែលជា​លេខាបក្សស្រុកស្រីសន្ធរ ព្រោះលោកយី យ៉ន ជាមនុស្ស ដែលទុកចិត្តបាន ម្យ៉ាងលោកយី យ៉ន ធ្លាប់ជាលេខាផ្ទាល់របស់លោកសោភឹម ជាច្រើនឆ្នាំ ជាពិសេស​នៅស្រីសន្ធរ លោកហេងសំរិន មានកម្លាំងយោធាប្រ មាណ៣០០នាក់ កំពុងបោះទីតាំង និងត្រៀម​ប្រយុទ្ធយ៉ាងហ្មត់ចត់ផងដែរ។ ក្នុង​ហេតុការនេះ លោកសោភឹម និងលោកហេងសំរិន នៅពិភាក្សាគ្នា រហូតដល់ម៉ោង១២យប់។ ប៉ុន្តែ ក្រោយពីកិច្ចប្រជុំនេះ លោកសោភឹម មិនបានវិល​ត្រឡប់ទៅ​ក្រុងព្រៃ​វែង​វិញទេ។ ចំណែកលោកហេងសំរិន បាន​ស្នាក់ឡឥដ្ឋ ដែលមានទីតាំងជាប់ផ្លូវជាតិ១១ ក្នុងភូមិ​កណ្តាច់ចុងអំពិល ឃុំចុងអំពិល ស្រុក​កញ្រ្ចៀច ខេត្តព្រៃវែង។

ក្នុងការស្នាក់នៅនេះខណៈ ហេង សំរិន កំពុងចាត់តាំងឲ្យលោក ណុប សុវណ្ណ ចូលទៅ​ទីក្រុង​ព្រៃវែង ដើម្បីប្រាប់ឲ្យកម្មាភិបាល បុគ្គលិកគ្រប់អង្គភាព មន្ទីរចំណុះយោធាភូមិភាគទំាងអស់ រួមទំាងមន្ទីរ​ពេទ្យផង ឲ្យភៀសខ្លួនចេញពីក្រុងព្រៃវែង មាននិរសារម្នាក់ បាននាំសំបុត្រ លោក​សោភឹមមកដល់។ ក្នុងខ្លឹមសារសំបុត្រ ដែលប្រើទឹកប៊ិចពណ៌ក្រហម លោកសោភឹម បាន​សរសេរថា សូមសមមិត្តតាំង​ស្មារតី​ខ្ពស់ ធ្វើការតស៊ូប្តូរផ្តាច់ដាច់ខាត លុះតំណក់​ឈាម ចុង​ក្រោយ។ បើសមមិត្តតាំងស្មារតីខ្ពស់ ធ្វើការតស៊ូប្តូរផ្តាច់ ដាច់ខាតអង់អាចក្លាហាន។ មានផ្លូវ​ពីរ​គឺរស់ និងស្លាប់ បើស្លាប់ត្រូវស្លាប់ក្នុង​​កិត្តិ​យស មិនសុខចិត្តឱបដៃឲ្យគេសម្លាប់ឡើយ សូម​ជូនពរឲ្យសមមិត្តទទួលបានជោគជ័យ។

...

បន្ទាប់ពីអានសំបុត្រចប់ និងសម្រាក់អស់មួយយប់ ព្រឹកឡើងលោកហេងសំរិន បានកោះហៅ​កម្មា​ភិបាលចំនួន១០នាក់មកប្រជុំ ដោយមានទំាងឈ្មោះ​រីន ជាប្រធានកងស្តិសុខប្រចាំ​ភូមិ​ភាគផង ដោយ​លោកបានបញ្ជាឲ្យឈ្មោះរីននេះ ដឹកនាំកងកម្លាំងមួយចំនួនទៅទទួលលោក សោភឹម ពីស្រុកស្រីសន្ធរ​មកព្រៃវែងវិញ។ លោកហេងសំរិន ក៏បានបំពាក់អាវុធប្រភេទ​អាកាម្នាក់១ដើម គ្រាប់ម្នាក់មួយកត្តា និងបេ៤០ មួយដើមផងដែរ។ ប៉ុន្តែ ក្រោយពីក្រុមនេះ ចេញ ដំណើរបានបន្តិច កងកម្លាំង ដែលគំាទ្រ​អង្គការ ឬរដ្ឋាភិបាលប៉ុលពត បានបាញ់ផ្លោងនូវ អាវុធធុនធ្ងន់ ដែលគំាទ្រដោយកងរថក្រោះ យន្ត​ហោះ ឧទ្ធម្ភាគចក្រ និងកងថ្មើរជើង ស្រោច​មកលើកម្លាំងរបស់លោកហេងសំរិន។

ក្រោមការវាយ​​ប្រ​ហារ ចលនារបស់លោកហេង សំរិន មិនបានបាញ់តបតទេ ប៉ុន្តែ ព្យាយាម​បំបែក​គ្នាជាក្រុមតូចៗ ដើម្បីគេចខ្លួនពីការវាយប្រហារនេះ។ ចំណែកឯលោក សោ ភឹម មិន​ត្រូវ​បានកម្លាំង​របស់លោកហេងសំរិន រំដោះបានមកវិញទេ។

ទំនងដោយសារ ការហ៊ុមព័ទ្ធ ដោយកងកម្លាំងយោធា របស់មជ្ឈឹមនេះហើយ ដែលជំរុញឲ្យ​លោកសោ​ភឹម សម្រេចចិត្តធ្វើអត្តឃាដខ្លួនឯង។

អ្នកស្រីឱម វ៉ាន់ ប្រជាពលរដ្ឋ នៅឃុំព្រែករៃ និងជាអតីត កងទ័ពខ្មែររំដោះ ដែលប្រចាំ​ការនៅ​ឃុំអរិយក្សត្រ បានតំណាល ថា នៅមុនពេលគេល្បីថា លោកសោភឹម ធ្វើអត្តឃាដ លោកសោ​ភឹម បានមកដល់ទីតាំងឈរ ជើងរបស់កងទ័ពលោកនៅឃុំអរិយក្សត្រ។ លោកសោភឹម ជា​មនុស្សសង្ហា និងស្លូតបូត មិន សូវមាត់ក។ អ្នកស្រី លោកឡើងទៀត ក្រុមការងារ របស់អ្នក​ស្រីបានជួបលោក​សោភឹម តែម្តងនេះគត់ ចាប់តាំងពីអ្នកស្រីចូលធ្វើបដិវត្ត តស៊ូ ប្រឆាំងអា​មេរិកាំងមក។

ឯកសារមួយចំនួន របស់ជនបរទេស ដែលបានរៀបរាប់ខ្លីៗ អំពីលោកសោភឹម បាននិយាយ​ថា លោក​សោភឹម ក៏ធ្លាប់មានជម្លោះស្រួចស្រាល់ជាមួយ​តាម៉ុក ប្រធានភូមិភាគ និរតីផងដែរ។ តាម៉ុក បានរាយ​ការណ៍ ជូនអង្គការ និងបានរិះគន់លោកសោភឹមថា ជាពួក ប្រតិកិតិរិយា និងជាពួកចក្រព័ត្រនិយម ព្រោះលោកសោភឹម មិនព្រមប្រើសម្លៀកបំពាក់ ខ្មៅ សុទ្ធតាមការ​ណែនាំរបស់អង្គការ។

លោកសោភឹម នៅប្រើប្រាស់សម្ភារៈសួនតួ ដូចជាម៉ូតូ សម្លៀក​​​បំពាក់​ចម្រុះពណ៌ និងអនុញ្ញាតឲ្យ​តំបន់បូព៌ា មានឱកាសហូបបាយលាយដំឡូង ឬបាយលាយ​សណ្តែក ខុសពីតំបន់​ផ្សេង ដែលគេឲ្យ​ប្រ​ជា​ជន​ហូបបបររាវ។ ចំណែកលោកសោភឹម ដែល​គំាទញរដោយលោកមេទ័ព ដ៏ល្បីល្បាញច័ន្ទចក្រី​ផងនោះ ក៏បានហៅត្រឡប់ មកក្រុមតាម៉ុក​វិញថា ពួក​​អាក្អែកខ្មៅ។ កងទ័ពរបស់តាម៉ុក និងកងទ័ពច័ន្ទ​ចក្រី ក៏ធ្លាប់ពើប ប្រយុទ្ធគ្នាជា​ច្រើនលើក ច្រើនសារផងដែរ ដោយសារតែការប្រកាន់គោល​នយោ​បាយ​ផ្សេងគ្នា។

នៅក្នុងឋានានុក្រម លោកសោភឹម ជាមនុស្សមានឥទ្ធិពលទី៥ ក្នុងជួរកម្មាភិបាលជាន់​ខ្ពស់​ខ្មែរក្រហម។ ក្នុងចម្លើយសារភាពនៅទួលស្លែង របស់លោក​ហ៊ូនឹម ក្រោយពេលអង្គការ​ចាប់​ខ្លួន បន្ទាប់ពីរកឃើញថា លោកហ៊ូ នឹម មានគំនិតក្បត់នោះ លោកហ៊ូននឹម សរសេរថា​ ខ្ញុំ​គោរព​​​ស្រលាញ់បងប៉ុល (ប៉ុល ពត) បងវ៉ាន់ (អៀង សារី) បងខៀវ (សុន សេន) សមមិត្តហែម (ខៀវ សំផន) បងភឹម និងបងម៉ុក។

នៅក្នុងភាពយន្តឯកសារ ស្តីពីចលនាតស៊ូ របស់ប៉ុលពត ដែលចុះជួបសំណេះសំណាល​ជា​មួយប្រ​ជាជននៅក្នុងព្រៃចម្ការកៅស៊ូ មួយកន្លែង កាលពីឆ្នាំ​១៩៧៧ គេឃើញលោកសោភឹម ដើរទន្ទឹមនៅ​លេខ​រៀងទី២ បន្ទាប់ពីប៉ុលពត។ លោកសោភឹម ជាមេឥស្សរៈ តស៊ូប្រឆាំងបារំាង​ប្រចាំតំបន់ភូមិភាគ បូព៌ានេះ ពីយូរណាស់មកហើយ។

 លោកសោភឹម មិនបានបន្សល់ទុកនូវឯកសារផ្សេងៗទៀតឡើយ ក្រោយពីលោកទទួល​មរណៈភាព​ទៅ ប៉ុន្តែកេរ្តិ៍ឈ្មោះ ដ៏ល្អរបស់លោក ចំពោះជាតិ​មានតុភូមិ នៅតែល្បីល្បាញ និង​ខ្ទរខ្ទារដដែល។

គេនិយាយថា វិនាសកម្ម និងកលិយុគនៅអាស៊ី ជាពិសេសនៅកម្ពុជា គឺកើតឡើងដោយសារ​សង្រ្គាម​ត្រជាក់ នៃប្រទេសមហាអំណាច។ មូលហេតុ ដែលសង្រ្គាមត្រជាក់ កើតឡើងក្រោយ​សង្រ្គាមលោក​លើកទី២នោះ គឺសោយសារអាមេរិក និងរុស្សីខ្វែងគំនិតគ្នា ពីបញ្ហាប៉ូឡូញ។ អាមេរិកចង់ឲ្យប៉ូឡូញ ស្ថិត​នីៅឯករាជ្យ ប៉ុន្តែរុស្សី ចង់ឲ្យប៉ូឡូញ ស្ថិតនៅក្រោមអាណានិគមន៍​របស់ខ្លួន។

ការខ្វែង​​គំនិត​នេះ ធ្វើឲ្យអាមេរិក និងរុស្សីចាប់ផ្តើមលែងទុកចិត្តគ្នា និងស្ស័យគ្នាទៅវិញទៅមក រួច​ចាប់ផ្តើមស្វែងរកសម្ព័ន្ធមិត្តនៅតាមតំបន់ផ្សេងៗ ដើម្បីគាំទ្រយុទ្ធសាស្រ្តរបស់ខ្លួន។

ពេល​​រុស្សី​​ចាប់​វៀត​ណាម និងចិន អាមេរិក ចាប់វៀតណាម និងខ្មែរ ថៃ និងជប៉ុន កូរ៉េ។ ដើម្បី​ឈ្នះ​រុស្សីបាន អាមេរិកព្យាយាមបំបែកវៀតណាមជាពីរ បំបែកកូរ៉េជាពីរ បំបែកខ្មែរជាពីរ។ ទី​បំផុត ប្រទេស​ក្នុងតំបន់អាស៊ី ជាពិសេសកម្ពុជា ត្រូវបានខ្ទេចខ្ទាំ ស្ទើរក្លាយជាផេះផង់ ដោយ​សារ​សង្រ្គាមត្រជាក់។


ដោយសារស្មារតីតិច ភាពមិនប្រាកដប្រជារបស់ខ្លួន ប៉ុល ពតមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេស​ចំពោះរបាយការណ៍ បែបគំនុំពីថ្នាក់ក្រោម​របស់គាត់។

ប៉ុល ពត លែងជឿអ្នកណាទំាង​អស់ ហើយចាប់ផ្តើមចាប់ចង និងសម្លាប់ សហការីជំនិតៗរបស់ខ្លួន ព្រោះតែរបាយការណ៍ រហូតធ្វើឲ្យប៉ុល ពតខ្លាច សូម្បីស្រមោលខ្លួនឯង។ ទីបំផុត ប៉ុល ពត បាន​ធ្វើឲ្យជ័យជម្នះរបស់ខ្លួន រលាយទៅវិញដោយសារស្នាដៃខ្លួនឯង ក្រោមមនោគមន៍វិជ្ជា មិនច្បាស់​លាស់។

លោកលន់ នល់ និងប៉ុលពត សុទ្ធតែមានការព្រួយបារម្ភ ខ្លាចវៀតណាម និងថៃ រំលោភយក​ដីខ្មែរដូច​​គ្នា ប៉ុន្តែ ពួកគាត់មិនបានរួមគ្នា ដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកល ដើម្បីបំផ្លាញ​គ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិ និងទឹកដីដូចគ្នា។

មុនពេលឡើងយន្តហោះ ចាកចេញពីភ្នំពេញ លោកលន់ នល់ ដែលដៃម្ខាងកាន់ជើច្រត់ បាន​ឈរ​សម្រក់​ទឹកភ្នែក សម្លឹង មើលទឹកដី ជាទិស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះ​អាល័យ​ទឹកដីជាទីបំផុត។

ក្នុងបទសម្ភាសជាមួយលោកឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌​(បច្ចុប្បន្ន​ក្រសួង​ព័ត៌មាន) លោកលន់ នល់ និយាយថា ធ្វើនយោបាយ គ្មានអ្នកណា ធ្វើម្នាក់ឯងកើតទេ កុំចេះតែ​ស្រែកទម្លាក់កំហុសដាក់គ្នា អ្នកនេះក្បត់ ឬអ្នកនោះក្បាត់ជាតិ។ កំហុសឆ្គង គឺកើត​ឡើងទាំងអស់គ្នា។ លោកបញ្ជាក់ថា អាវុធនេះមួយ បើកាលណា តែដកចេញពីស្រោមហើយ មិន​ងាយដាក់ចូលវិញទេ។ លោកលន់នល់ ចង់និយាយទៅដល់ធ្វើសង្រ្គាម និងចង់ផ្តាំទៅខ្មែរគ្រប់រូបថា ធ្វើយ៉ាងណា កុំឲ្យអាវុធ​ដក​ចេញពីស្រោមឲ្យ សោះ។

នៅពេលកំពុងកាន់កាប់អំណាច លោក លន់ នល់ មិនខុសពីប៉ុលពតទេ គឺលោកប្រឈមមុខ​ចំពោះ​បញ្ហាចំនួនពីរ ទី១ គឺការត្រូវប្រឈមតទល់ជាមួយ កងទ័ពយៀកមិញ ឬយួនខាងជើង ចំណែកទី២ គឺប្រឈមនឹងកម្លាំងខ្មែរក្រហម និងកងទ័ពរំដោះ។ ចំណែកប៉ុល ពត ត្រូវប្រឈមនឹង សត្រូវរបស់ខ្លួន គឺកងទ័ពលន់នល់ផង កងទ័ពយួនខាងត្បូងផង កងទ័ពអាមេរិកផង ជាពិសេសចុងក្រោយ គឺត្រូវទប់​ទល់នឹងកងទ័ពយួនខាងជើងតែម្តងផង។


លោកសេនាប្រមុខលន់ នល់ ជាមនុស្សជឿលើអបិយជំនឿស៊ប់ ហើយនៅមុន​ពេលពួកខ្មែរក្រ​ហម​វាយ លុកចូលកាន់កាប់ភ្នំពេញ ប៉ុន្មានថ្ងៃបាន​ឲ្យគេបើកយន្តហោះ(អេឡេកូ ឬកន្ទុំរុយ)​ដឹកលោកជាមួយ​ព្រះសង្ឃ ដើម្បីបាចដីមន្តអាគមព័ទ្ធជុំវិញទីក្រុងភ្នំពេញ។ តែទីបំផុត លោកសេនាប្រមុខ ត្រូវបង្ខំចិត្ត​ចាកចេញពីភ្នំពេញ។ លោកបានស្រក់ទឹកភ្នែក មុនពេលលោកបោះជំហានឈានជើងឡើងយន្ត​ហោះ​ទៅអាមេរិក កោះហូណូលូលូ រដ្ឋហាវ៉ៃ។

យោងតាមឯកសាររបស់លោករស់ ចន្រ្តាបុត្របញ្ជាក់ថា លោកសេនាប្រមុខលន់ នល់ និងព្រះអង្គ​ម្ចាស់​សិរីមតៈ ពុំមែនជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេច​តានរោត្តមសីហនុទេ ប៉ុន្តែ គឺលោកលន់ ណុន ទៅវិញទេ ដែលជាអ្នកធ្វើរដ្ឋប្រហារនេះ។ លោកលន់ ណុន ជាប្អូនប្រុសបង្កើតរបស់លោកលន់ នល់។ លោក ក៏មានគម្រោង ចាប់ខ្លួនលោកលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈផងដែរ ប្រសិនបើអ្នកទំាង​ពីរមិនព្រមសហការ រឿងរដ្ឋប្រហារនេះ។

ក្នុងសៀវភៅប្រវត្តិសាស្រ្តអាមេរិក គេពុំបានសរសេររៀបរាប់​លម្អិត អំពីសកម្មភាពលុកលុយរបស់កង​ទ័ព​អាមេរិកនៅ​លើទឹកដីកម្ពុជា ដូចជាសង្រ្គាមអាមេរិកវៀតណាម ទេ ដោយគេគ្រាន់តែនិយាយ​ត្រួសៗ ខ្លីមិនបានមួយបន្ទាត់ផងស្តីពីការទន្រ្ទានរបស់​កងទ័ពអា​មេរិក​ក្នុងទឹកដីកម្ពុជា ដោយយកលេសថា តាមបន្ទាត់ព្រំ​ដែន​កម្ពុជា​វៀតណាមភាគឥសាន មានជន​កុម្មុយនីស្តវៀត​ណាមចូលជ្រក និងពួននៅ។

ប៉ុន្តែអ្នកប្រវត្តិសាស្រ្តកម្ពុជា និងបរទេសមួយចំនួន បានសរសេររិះគន់ និងស្តីបន្ទោសរដ្ឋបាលលោក​ប្រធានាធិបតី រីឆាដ និចសុន ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយពោរពេញដោយវិនាសកម្ម។

ក្នុងសុន្ទរកថា កាលពីឆ្នាំ២០១៣ សម្តេចហ៊ុនសែន បានមានប្រ​សាសន៍ថា ថ្ងៃទី១ ខែឧសភា ឆ្នាំ​១៩៧០ គឺជាថ្ងៃ ដែលកងទ័ពអាមេរិក និងវៀតណាមខាងត្បូងចូលលុក​លុយកម្ពុជា​ទ្រង់ទ្រាយធំ​ជាង​ពេល​​ណាៗទំាងអស់។


សុន សេន (ហៅសមមិត្តខៀវ) សុន សេនកើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាម។ ប្រពន្ធរបស់សុន សេនឈ្មោះយុន យ៉ាត(ហៅសមមិត្តនារីអាត) រដ្ឋមន្ត្រីក្រសួង​អប់រំ និងវប្បធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សុន សេនបានទៅសិក្សានៅប្រទេស​បារាំងចន្លោះ​ឆ្នាំ១៩៥០ និងឆ្នាំ១៩៥៦ ហើយបានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំង។ ឆ្នាំ១៩៦៣ សុន សេន បានរត់ចូលព្រៃ គេចពីការតាមចាប់របស់ប៉ូលីស។ សុន សេន បានក្លាយទៅជាអគ្គមេបញ្ជាការ​កង​កម្លាំងរំដោះជាតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៧១។ ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ សុន សេនជា​ឧបនាយករដ្ឋមន្ត្រីទីបី ទទួលបន្ទុកការពារជាតិនិងគ្រប់គ្រង់ផ្ទាល់ទៅលើមន្ទីរស២១។ សុន សេន និងក្រុមគ្រួសារត្រូវបានសម្លាប់តាមបញ្ជារបស់ប៉ុលពត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៩។ (ដកស្រង់​ពីវីគីផេឌា)

យោងតាមសៀវភៅ អនុស្សាវរីយ៍ផ្អែមល្ហែម និងល្វីងជូរចត់ របស់សម្តេច នរោត្តមសីហនុ ព្រះអង្គ​បានឡាយថា សុន សេន ជាប្អូនប្រុសពៅបង្កើត របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិពង្ស។

មើលតាមទម្រង់មុខ និងស្នាមញញឹម លោកសុន សេន ពិតជាមានលក្ខណៈស្រដៀង និងដូចកន្លែង​ខ្លះទៅនឹងព្រះអង្គម្ចាស់យុត្តិពង្ស ប៉ុន្តែ ពុំមានឯកសារណាមួយបញ្ជាក់បន្ថែមថា លោកពិតជាប្អូនប្រុស​ពៅ នៅក្នុងសែរាជវង្សនេះឡើយ។

រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋ (១៩៧៦-១៩៧៨) ភ្នំពេញ៖ ៣៦ឆ្នាំ​បាន​កន្លងផុតទៅ​មែន។ ប៉ុន្តែ​របប​ប្រល័យពូជសាសន៍​ប៉ុល​ដែលជា​របប​ឃោ​ឃៅ​ព្រៃផ្សៃ​នៅតែ​ស្ថិតក្នុង​អារម្មណ៍​នៃ​អ្នករងគ្រោះ​ដដែល។ តើនរ​ណាខ្លះ​ជា​មេដឹកនាំ​នា​សម័យ​នោះ?

•    ខៀវ សំផន ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ឬ​ប្រមុខរដ្ឋ

•    ប៉ុល ពត ជា​នាយករដ្ឋមន្ត្រី

•    នួន ជា ជា​ប្រធានសភា​តំណាង​ប្រជាជន​កម្ពុជា

•    អៀង សារី ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស

•    វន វ៉េ​ត ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច

•    សុន សេន ជា​ឧ​ប​នាក​យ​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ

•    ចេង អន ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម....។

រចនាសម្ព័ន្ធ​មជ្ឈិមបក្ស​កុំ​មុយ​នី​ស​កម្ពុជា (១៩៧៦-១៩៧៨)

•    ប៉ុល ពត លេខា​បក្ស

•    នួន ជា អនុ​លេខា​បក្ស

•    សមាជិក​បក្ស​មាន៖ សោ ភឹម, អៀង សារី, សុន សេន, ឈិ​ត ជឿន(តា​ម៉ុក), វន វ៉េ​ត, កែ ពក, ញឹម រស់, ខៀវ​សំផន....៕

ភូមិ​ស្វាយឃ្លាំង ជា​ភូមិ​ដែល​មាន​ជនជាតិ​ចាម​ចំនួន​ប្រមាណ​ជាង ២.០០០​គ្រួសារ​រស់នៅ​មុន​របប​ខ្មែរក្រហម ។ ក្រោយ​ឆ្នាំ​១៩៧៩ ជនជាតិ​ចាម​ដែល​នៅ​សល់​តែ​ជាង​មួយ​រយ​គ្រួសារ​ប៉ុណ្ណោះ ។ ស្មាស់ បាន​រស់រាន​មាន​ជីវិត​ពី​ការ​ជម្លៀស​ជនជាតិ​ចាម​ចេញពី​ភូមិ និង​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ពី​សំណាក់​កង​ទ័ព​ខ្មែរក្រហម​ទៅ​លើ​អ្នក​បះបោរ​ជនជាតិ​ចាម ។

ស្មាស់ បាន​រៀបរាប់​ថា «នៅ​ពេល​រំឭក​រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺក្បាល​ជា​ខ្លាំង» ។ ឈប់​និយាយ​មួយស្របក់ ស្មាស់ ក៏​ចាប់​ផ្ដើម​បន្ត​ទាំង​សំឡេង​រអាក់រអួល​ថា ឪពុក​ម្តាយ​របស់​គាត់​មិនមែន​ជា​ជនជាតិ​ចាម​សុទ្ធសាធ​ទេ គឺជា​កូនកាត់​ចិន​ដែល​ប្រកប​មុខរបរ​ធ្វើស្រែ ដាំ​ល្ង អំពៅ និង​ថ្នាំជក់ ដើម្បី​ចិញ្ចឹម​កូន ចំនួន​១២​នាក់ ។ នៅ​ក្នុង​វ័យ​១៤​ឆ្នាំ ស្មាស់ មិន​បាន​ចូល​រៀន​នៅ​សាលា​សាសនា ឬ​ភាសា​ខ្មែរ​ទេ គឺ​គាត់​ត្រូវ​មក​ជួយ​ធ្វើការ​ជំនួស​ឪពុក​ម្ដាយ​នៅ​ផ្ទ​វិះ​ញ ។ រហូត​មក​ដល់​ពេល លន់ នល់ ធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេច សីហនុ ឆ្នាំ​១៩៧០ ជនជាតិ​ចាម​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ បាន​ចូលរួម​ហែ​ក្បួន​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​សម្ដេច​សីហនុ ឡើង​កាន់​អំណាច​វិញ ប៉ុន្តែ​ត្រូវ​កងទ័ព លន់ នល់ បាញ់​បង្ក្រាប​យ៉ាង​សាហាវ​បណ្តាល​ឲ្យ​ប្រជាជន​ខ្លះ​របួស ខ្លះ​បាក់ដៃ​បាក់ជើង ។ បន្ទាប់​ពី​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​នេះ មិនយូរ​ប៉ុន្មាន គ្រួសារ​ជនជាតិ​ចាម​ទាំងអស់ រួម​ទាំង​គ្រួសារ​របស់ ស្មាស់ ផង បាន​ចូលរួម​ជាមួយ​ចលនា​បដិវត្តន៍​ខ្មែរក្រហម ដោយ​អង្គការ​ចាត់តាំង​ជា​ប្រធាន​ក្រុម មេកង មេ​ភូមិ មេឃុំ ដើម្បី​ដឹកនាំ​ការងារ​ធ្វើស្រែ​ចម្ការ​ប្រវាស់ដៃ ប៉ុន្តែ​គ្រួសារ​ជនជាតិ​ចាម​នៅ​ក្នុង​ភូមិ​អាច​ហូប​បាយ​នៅ​តាម​ផ្ទះ​រៀងខ្លួន​បាន ។

ក្រោយមក ខ្មែរក្រហម​ចាប់​ផ្ដើម​លុប​បំបាត់​បន្តិច​ម្តងៗ​នូវ​ទំនៀមទម្លាប់​ចាម​ដោយ​មិន​ឲ្យ​គ្រប​ស្បៃ ថ្វាយបង្គំ និង​សូត្រធម៌​នៅ​វិហារ ។ ខ្មែរក្រហម​បាន​កត់​ឈ្មោះ និស្សិត គ្រូ​បង្រៀន អ្នកចេះ​ដឹង​ខាង​សាសនា​ដែល​ទៅ​ថ្វាយបង្គំ​នៅ​ព្រះ​វិហារ រហូត​ប្រជាជន​សាមញ្ញ​នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង រួច​ហើយ​ក៏​ធ្វើការ​ចាប់ខ្លួន​អ្នក​ទាំង​អស់នោះ ។ ដោយសារ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​រឹត​បន្តឹង​នេះ​បាន ប្រជាជន​ចាម​ក្នុង​ភូមិ​ស្វាយឃ្លាំង​បាន​ក្រោក​ឡើង​បះបោរ​ប្រឆាំង​ទៅ​នឹង​ខ្មែរក្រហម ។ ក្រោយ​ពី​ធ្វើ​ការ​បាញ់​បង្ក្រាប​បាតុករ​យ៉ាង​សាហាវ​ឃោរឃៅ​រួច​មក ខ្មែរក្រហម​ក៏​ជម្លៀស​ជនជាតិ​ចាម​ទាំងអស់​ចេញ​ពី​ភូមិ រួច​ហើយ​បញ្ចូល​គ្រួសារ​ខ្មែរ​ឲ្យ​មក​រស់​ក្នុង​ភូមិ​ស្វាយឃ្លាំង​វិញ ។

ស្មាស់ និង​ក្រុម​គ្រួសារ ត្រូវ​ខ្មែរក្រហម​ជម្លៀស​ទៅ​នៅ​ភូមិ​ខ្សាច់ប្រឆេះលើ បន្ទាប់​មក​អង្គការ​បាន​រៀបចំ​ជា​ក្រុម​សាមគ្គី និង​សហករណ៍​ដោយ​មាន​ចែក​អង្ករ​ដល់​គ្រួសារ​ជម្លៀស​ទាំងអស់ ។ ប្រមាណ​២​ខែ​ក្រោយ​មក អង្គការ​បាន​ប្រមូល​របស់របរ​ប្រើប្រាស់ និង​ទ្រព្យ​ទាំងអស់​មក​ដាក់​ជា​សមូហភាព និង​សាងសង់​រោង​បាយ​ចំនួន​៣​កន្លែង​សម្រាប់​ឲ្យ​ប្រជាជន​មក​ហូប​រួម ។ នៅ​ទីនោះ ស្មាស់​ត្រូវ​បាន​ខ្មែរក្រហម​ឲ្យ​ប្ដូរ​ឈ្មោះ​ជា សាន់ វុតា្ថ ចំណែក​បងស្រី សារី ប្ដូរ​ជា​ឈ្មោះ អ៊ាង ហើយ សារីអាស់ ប្ដូរ​ជា​ឈ្មោះ ជឿន វិញ ដើម្បី​កុំ​ឲ្យ​ច្រឡំ​ជា​មួយ​ឈ្មោះ​បងប្អូន​ជនជាតិ​ចាម​ផ្សេង​ទៀត ។ បន្ទាប់​ពី​ប្តូរ ឈ្មោះ​រួច ស្មាស់ ត្រូវ​ជ្រើសរើស​ឲ្យ​ដឹកនាំ​ការងារ​កងចល័ត​ភូមិ​ដែល​មាន​ប្រមាណ​៣០​គ្រួសារ ។ ដោយ​មាន​ការ​ស្រលាញ់​រាប់អាន​កាន់តែ​ច្រើន​ពី​ប្រជាជន​ដែល​រស់នៅ​ក្នុង​ភូមិ គាត់​ត្រូវ​បាន​អង្គការ​ដំឡើង​ការងារ​ជា​អ្នក​កាន់​សោ​ឃ្លាំង​សម្ភារៈ ។ ចំណែក​គ្រួសារ​ជនជាតិ​ចាម​ផ្សេង​ទៀត ដែល​ជម្លៀស​ចេញពី​ភូមិ​ស្វាយឃ្លាំង​ទៅ​នៅ​ភូមិ​ខ្សាច់ប្រឆេះលើ ត្រូវ​កង​ទាហាន​ខ្មែរក្រហម​យាម​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​គ្រួសារ ខ្លះ​ត្រូវ​ខ្មែរ​ក្រហម​ចោទប្រកាន់​ថា​លួច​ថ្វាយបង្គំ​ព្រះ​ទៀត​ផង ។ ដោយ​ឃើញ​ពី​ការ​ខ្វះ​អាហារ និង​ការ​លំបាក​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ស្មាស់ តែងតែ​លួច​ចាក់សោ​ឃ្លាំង​អង្ករ និង​ឃ្លាំង​ពោត​នៅ​ពេល​យប់ ដោយ​ឲ្យ​គ្រួសារ​ជម្លៀស​ចូល​មក​យក​ទៅ​ដាំ​ហូប​ជា​រឿយៗ ។​

រហូត​ដល់​ឆ្នាំ​១៩៧៨ បន្ទាប់​ពី​កងទ័ព​ភូមិភាគ​កណ្ដាល​ចូល​មក​ផ្លាស់​ប្តូរ​ប្រធាន​ភូមិ​ខ្សាច់ប្រឆេះលើ និង​ធ្វើការ​ចាប់ខ្លួន​ប្រធាន «ខ» គណៈ «ង» និង​មេ​បញ្ជា​កងទ័ព​ភូមិភាគ​បូព៌ា​ដែល​ដឹកនាំ​ដោយ​ សោ ភឹម រួច ប្រជាជន​ចាម​ដែល​ជម្លៀស​ចេញពី​ភូមិ​ជា​ច្រើន​គ្រួសារ​បាន​វិល​ចូល​មក​រស់នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង​វិញ ដោយ​គិត​ថា កងទ័ព​បាន​រំដោះ​ហើយ ។ បន្ទាប់​ពី​មាន​គ្រួសារ​ចាម​ចូល​មក​រស់នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង​ច្រើន ហើយ​គ្រួសារ​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​ភូមិ​នេះ​ក៏​រាយការណ៍​ប្រាប់​អង្គការ​ថា ចាម​បះបោរ​បាន​វិល​ត្រឡប់​ចូល​ភូមិ​វិញ ។ ពេល​នោះ​ខ្មែរក្រហម​ចាប់​ផ្ដើម​ជម្លៀស​ម្តង​ទៀត ដោយ​បំបែក​ឲ្យ​ប្រុសៗ​ចាម​នៅ​ដាច់​ដោយឡែក​ពី​ស្រីៗ ហើយ​អ្នក​មាន​ឈ្មោះ​ត្រូវ​ចាប់​យក​ទៅ​សម្លាប់​ចោល​នៅ​ក្នុង​ឃុំ​ទ្រា និង​ភូមិ​កោះផល ។ នៅ​ខណៈនោះ ដោយសារ​មិន​បាន​ដឹង​ពី​ការ​សម្លាប់ និង​ជម្លៀស​នេះ គ្រួសារ​របស់ ស្មាស់ បាន​រៀបចំ​ខោអាវ រួច​ធ្វើ​ដំណើរ​ចូល​មក​រស់នៅ​ក្នុង​ភូមិ​វិញ ប៉ុន្តែ​នៅ​ពេល​ដើរ​មក​ដល់​ព្រែក​តាដួង មេ​ទាហាន​ខ្មែរក្រហម​មក​ពី​ភូមិភាគ​កណ្ដាល​បាន​ហាមឃាត់ និង​ប្រាប់​ឲ្យ​ទៅ​រស់នៅ​ភូមិ​ខ្សាច់ប្រឆេះកណ្ដាល​វិញ ។ ដោយសារ​ស្មាស់ មាន​ការ​ចាប់​ចិត្ត​ស្រលាញ់​ពី​អ្នកធ្វើការ​នៅ​កងចល័ត​អនុបញ្ជាការ​កង​ទ័ព​ឈ្មោះ ស្រ៊ុន និង​ការ​រាប់អាន​ពី​មេ​បញ្ជាការ​កង​ទ័ព​ឈ្មោះ សារឿន ដែល​ស្រលាញ់​បងស្រី​របស់​គាត់​ឈ្មោះ អ៊ាង ផង​នោះ គាត់​ក៏​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ដាំបាយ​នៅ​អង្គភាព​ទ័ព​ភូមិភាគ​កណ្ដាល​ដែល​មា​នទី​តាំងនៅ​ក្នុង​វត្ត​ខ្សាច់ប្រឆេះកណ្ដាល និង​មាន​សិទ្ធិ​ចូល​មក​សួរសុខទុក្ខ​បងប្អូន​របស់​គាត់​នៅ​ក្នុងភូមិ​ស្វាយឃ្លាំង​ដែល​ខ្មែរក្រហម​មិន​បាន​ជម្លៀស​ចេញ ។ ចំណែក​ជនជាតិ​ចាម​ជា​ច្រើន​គ្រួសារ​ទៀត​ត្រូវ​ខ្មែរក្រហម​ប្រមូល​មក​ដាក់​នៅ​មាត់ទន្លេ​មេគង្គ​ដែល​ស្ថិត​នៅ​ទល់​មុខ​វត្ត​ខ្សាច់ប្រឆេះកណ្ដាល​ដើម្បី​ជម្លៀស​ទៅ​នៅ​ភូមិ​ផ្សេង​ទៀត ដែល​ក្នុង​ចំណោម​នោះ ស្មាស់ ក៏​បាន​ជូន​ដំណើរ​គ្រួសារ​ខ្លះ​ឡើង​កាណូត​ដែរ​ព្រោះតែ​គាត់​នឹក​អាឡោះអាល័យ​អ្នក​ដែល​ធ្លាប់​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ទោះបី​មាន​ការ​ហាម​ឃាត់​ពី​អង្គការ​ក៏​ដោយ ។​

នៅ​ថ្ងៃមួយ ស្មាស់ បាន​ទៅ​ឈរ​លេង​លើ​កាណូត​កងទ័ព​ដែល​ដឹក​សុទ្ធតែ​កុមារ​ចាម​តូចៗ​ដែល​ចត​ក្បែរ​មាត់ច្រាំង​ទន្លេ មួយ​រយៈ​ក្រោយមក កាណូត​ក៏​បើក​ចេញពី​ច្រាំង​បាន​ប្រហែល ២០០​ម៉ែត្រ កងទ័ព​ក៏​ចាប់ផ្តើម​ចាប់​ក្មេងៗ​ទាំងនោះ​ច្រកចូល​បាវ​ចំនួន​ពីរ​រួច​ទម្លាក់​ចូល​ក្នុង​ទន្លេ ។ ខណៈនោះ ដោយ​ឃើញ ស្មាស់ កំពុង​នៅ​លើ​កាណូត មេបញ្ជាការ​ទ័ព​ឈ្មោះ សារឿន បាន​តេអូ (វិទ្យុទាក់ទង) ទៅ​អ្នក​បើក​ឲ្យ​ត្រឡប់​មក​ចត​នៅ​មាត់ច្រាំង​ទន្លេ ដើម្បី​ឲ្យ​ស្មាស់​ឡើង​មក​លើ​ដីគោក​វិញ រួច​ហើយ​ប្រាប់​ថា «ថ្ងៃស្អែក​កុំ​មក​នៅ​លាយឡំ​ជាមួយ​កងទ័ព​ទាំងនេះ​ទៀត ហើយ​កុំ​និយាយ​ភាសា​ចាម​ជាមួយ​ប្រជាជន​ចាម​ដែល​ចាប់​មក​ទី​នេះ» ។

ក្រោយមក ដោយ​មាន​ការ​ទុកចិត្ត​កាន់តែ​ខ្លាំង សារឿន បាន​ហៅ ស្មាស់ ឲ្យ​ឡើង​ជិះទូក​ជាមួយ រួច​ចែវ​ទៅ​ទាញ​យក​សាកសព​មនុស្ស​ជា​ច្រើន​ដែល​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ឫស្សី ហើយ​អណ្តែត​មក​ប្រប​មាត់ច្រាំង​ទន្លេ​ឲ្យ​គាត់​មើល​ដោយ​ផ្ទាល់​តែ​ម្តង ។ ប៉ុន្តែ ដោយសារ​មាន​ការ​ភ័យ​ខ្លាច ស្មាស់ បាន​អង្វរ សារឿន ថា «បង ! ថ្ងៃក្រោយ​សូម​កុំ​នាំ​ខ្ញុំ​មក​មើល​ដូច្នេះ​ទៀត» ។ បន្ទាប់​ពី​ឮ​ពាក្យ​នេះ​សារឿន ឆ្លើយ​ទាំង​មុខ​ស្មើ​ថា «ខ្លាច​អី ! បង​ធ្លាប់​សម្លាប់​មនុស្ស​ជាង​២.០០០​នាក់​ឯណោះ» ។ មួយ​ថ្ងៃ​ក្រោយមក​ទើប ស្មាស់ បាន​ឮ​សម្តី​តាម​រយៈ​អនុបញ្ជា​កង​ទ័ព​ឈ្មោះ ស្រ៊ុន ដែល​ស្រលាញ់​គាត់​ប្រាប់​ថា «សាកសព​ទាំងនោះ សារឿន ជា​អ្នក​ចេញ​បញ្ជា​ឲ្យ​សម្លាប់» ស្មាស់ ចាប់​ផ្ដើម​រន្ធត់​ក្នុង​ចិត្ត និង​ភិតភ័យ​ពី​ការ​កាប់​សម្លាប់​ដ៏​សាហាវ​ឃោរឃៅ​នេះ រហូត​បណ្តាល​ឲ្យ​គាត់​ធ្លាក់​ខ្លួន​ឈឺ​គ្រុន ។ នៅ​កន្លែង​ដាំបាយ ស្មាស់ និង​បងស្រី សារី តែងតែ​ធ្វើ​ឲ្យ​មាន​កំហុស​ដូច​ជា​កំពប់​បាយ សម្ល និង​លួច​ធ្វើ​ម្ហូប​ហូប​ក្នុង​គ្រួសារ​ទៀត ប៉ុន្តែ​រាល់​កំហុស​ទាំង​អស់នេះ សារឿន តែងតែ​អនុគ្រោះ ហើយ​ថែម​ទាំង​ធានា​មិន​ឲ្យ​នរណា​ប៉ះពាល់​ក្រុម​គ្រួសារ​គាត់​ទៀត​ផង ។​

មិនយូរ​ប៉ុន្មាន ខ្មែរក្រហម​ចាប់ផ្តើម​យក​អ្នកទោស​ដែល​ឃុំ​នៅ​ទីបញ្ជាការ​កងទ័ព​ក្នុង​វត្ត​ប្រឆេះខ្សាច់កណ្ដាល​ទៅ​សួរ​ពី​ប្រវត្តិរូប ។ ពេល​នោះ​ជនជាតិ​ចាម​ដែល​បាន​ឆ្លើយ​លាក់​អត្តសញ្ញាណ​ថា ខ្មែរ ទើប​អង្គការ​ដោះ​លែង ចំណែក​ជនជាតិ​ចាម​ដែល​នៅ​សេសសល់​រាប់រយ​នាក់​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ រួច​បញ្ជូន​យក​ទៅ​សម្លាប់​ចោល​នៅ​បឹងកេត ក្នុងស្រុក​ស្ទឹងត្រង់ ហើយ​ជនជាតិ​ចាម​នៅ​ក្នុងភូមិ​ស្វាយឃ្លាំង​ជា​ច្រើន​នាក់ ទៀត​ក៏​ត្រូវ​ចាប់ខ្លួន​យក​ទៅ​សម្លាប់​នៅ​លើ​ផែ​ក្នុង​ស្រុក​ក្រូចឆ្មារ​ដែរ ។ នៅ​ខណៈនោះ​អ្នកធ្វើការ​នៅ​កងចល័ត​ដែល​ចូល​ស្ដីដណ្តឹង ស្មាស់ ម្នាក់​ក៏​ត្រូវ​ខ្មែរក្រហម​ចាប់ចង​បណ្តើរ​យក​ទៅ​បាត់ ដោយ​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ឈប់​នៅ​មុខ​ផ្ទះ​របស់ ស្មាស់ ដើម្បី​និយាយ​ពាក្យ​លា​ទាំង​អារម្មណ៍​រន្ធត់​ប៉ុណ្ណោះ ។ ទោះបី ស្មាស់ ដឹង​ប្រាកដ​ថា​ខ្មែរក្រហម​បណ្ដើរ​យក​ទៅ​សម្លាប់​ចោល​ក៏​ដោយ ក៏​គាត់​មិន​អាច​ជួយ​បុរស​នោះ​ឲ្យ​រស់​បាន​ដែរ ។ រហូត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ជាមួយនឹង​កង​ទ័ព​ខ្មែរក្រហម ក្រុម​គ្រួសារ​របស់ ស្មាស់ បាន​រត់​ភៀសខ្លួន​ចូល​ព្រៃ​មួយ​រយៈ រួច​ហើយ​ក៏​វិល​ត្រឡប់​ចូល​មក​រស់នៅ​ភូមិ​ស្វាយឃ្លាំង​វិញ ចំណែក​គ្រួសារ​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ត្រូវ​ខ្មែរ​ក្រហម​កៀរ​យក​ទៅ​សម្លាប់​ចោល​ទាំងអស់ ។

រយៈពេល​៣​ឆ្នាំ​ដែល ស្មាស់ រស់នៅ​ក្នុងភូមិ​ឃើញ​តែ​ការ​កាប់សម្លាប់ បាន​ធ្វើ​ឲ្យ​ខួរក្បាល​របស់​គាត់​ដក់​ជាប់​នូវ​អារម្មណ៍​ភ័យ​ខ្លាច​ដោយសារ​តែ​អំពើរ​ឃោរឃៅ​របស់​ខ្មែរក្រហម​ធ្វើ​ទៅ​លើ​គ្រួសារ​ជនជាតិ​ចាម ហើយ​គាត់​ក៏​មិន​ចង់​រំឭក​ឡើង​វិញ​នូវ​រឿងរ៉ាវ​ឈឺចាប់​ទាំង​អស់នេះ​ទៀត​ដែរ ។ ចុង​ក្រោយ ស្មាស់ បាន​បញ្ជាក់​ថា «ជីវិត​របស់​គាត់ និង​ក្រុម​គ្រួសារ​ដែល​រស់​មក​ដល់​សព្វថ្ងៃ គឺ​ដោយសារ​តែ​ការ​ស្រលាញ់​របស់​មេបញ្ជាការ​ខ្មែរក្រហម​ប៉ុណ្ណោះ ហើយ​ទោះបីជា​អ្នក​ទាំងនោះ​មាន​ឈ្មោះ​ក្រាក់​យ៉ាងណា​ក៏​ដោយ​ក៏​គាត់​មិន​អាច​បំភ្លេច​គុណ​អ្នក​ដែល​ជួយ​គាត់​ឲ្យ​រស់​ជីវិត​បាន​ដែរ» ៕

សោម ប៊ុនថន ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១២០ ខែធ្នូ ឆ្នាំ​២០០៩

No comments:

Post a Comment