Saturday, March 16, 2024

អាណាចក្រ ចិនឡា ៥៥០ ដល់ ឆ្នាំ ៨០២

អាណាចក្រ ចិនឡា (ចេនឡា) ឬ សម័យមុនអង្គរ កំណត់ត្រឹមឆ្នាំ ៥៥០ ដល់ ឆ្នាំ ៨០២ នៃ គ្រឹស្តិករាជ
ចំពោះឈ្មោះ ចេនឡា (ចិនឡា Chen-La) នេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖
  1. ១.ទស្សនៈលោក លី​ ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ-តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះឲ្យប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើវ្នំ ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន ឬ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម) មានន័យថាស្រុកក្រមួនសុទ្ធ។
  2. ២.ទស្សនៈលោកឆត្រាប្រេមឬឌី លោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ (ទំនង) ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។ 


  1. ៣. ទស្សន លោក បឿន ចាន់ប៊ន​ ជាម្ចាស់ Blogger នេះ យល់ថា Chen La គឺជាភាសា មានសូរសម្លេង ភាសាបារាំង ដែលប្រែខុស គេគួរប្រែថា ចិន ឡា វិញ ដោយសារនៅខាងជើង គឺជា នគរចិន Chen ចំណែកខាងត្បូង អ្នកប្រាជ្ញចិនហៅថា ចិនខាងត្បូង Chen + La  ឯជននគរសៀម គឺចិន និង យួន វៀតណាម គេហៅថា​ សៀមឡា Xiem La/ Siem La ។ សម័យកាលនោះ មានផែនទី បញ្ជាក់ថា នគរខ្មែរ (ចិនឡា  Chen-La) ជាប់ជាមួយចិន Chen 
ចេនឡា រឺ កម្វុជ (កាំវុជៈ) (ចិនសម័យ: 真腊; ចិនបុរាណ: 真臘; ភិងអ៊ិង: Zhēnlà; វ៉េដ–ហ្គែយល្ស៍: Chēn-là; វៀតណាម ៖ [Chân Lạp] error: {{lang}}: text has italic markup (help)) ជាឈ្មោះចិនហៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នុំ (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាយួន (ដែលមាននៅក្នុងការបញ្ចេញសំឡេងចិន-យួន)។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជនចិនជីវ-តាក្វាន់ (周達觀) អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី (លក្ខណៈនិងទំនៀមទំលាប់នៃកម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បានប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរនៅសម័យកាលចាប់ពីចុងសតវត្សទី៦ ដល់​ដើមសតវត្សទី៩ តែប៉ុណ្ណោះ។

កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក [១] ដែលដែនមេកន្ទ្រាញតូចៗ ភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយត្រូវបានវែកញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[២] មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣) [៣] ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក)[៤]ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្មនិងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) [៥] បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីដ៏ធំមួយកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ដោយបានកត់ត្រានៅក្នុងសិលាចារឹក K. ១៥១ ពីរបងរមាសនៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) បញ្ជាក់ថានរសិម្ហគុប្តគឺជាបរិវារ (សមាន្តន្ឫប) នៃស្ដេចស្នងរាជ្យបន្តពីព្រះបាទភវវម៌្មទី១ ព្រះបាទមហេន្ទ្រវម៌្ម (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះបាទឦឝានវម៌្មបានកសាងនៅថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុងរជ្ជកាលព្រះបាទភវវម៌្មនូវរូបបដិមាតំណាងឱ្យកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ)។[៦] មានការស្របគ្នាជាច្រើនជាមួយនិងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស ដែលក្នុងនោះផ្ដល់ព័ត៌មានថាចំណាប់ផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្ម) (伊奢那先代)។ រាជធានីចុងក្រោយគឺឦឝានបុរ[៧] កាលពីរជ្ជកាលព្រះបាទភវវម៌្មទី១ រាជធានីស្ថិតនៅភវបុរជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកធារាបរិវត្តន៍ (ថាឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ 

ទីតាំងភូមិសាស្ត្រ កម្វុជ ជាសាមន្តរដ្ឋមួយរបស់អាណាចក្រវ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសលាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរ ក្សត្រដែលគ្រងរាជ្យនៅចេនឡាជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រវ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចាម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចាម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ...។

ប្រវត្តិសាស្ត្រ
ព្រះបាទឦសានវម៌្មនេះហើយ ដែលជាអ្នករៀបចំដើម្បីលេបយកទឹកដីវ្នំបុរាណដែលនាំឱ្យ ឝ៊ិនថាងស្ឈូក (ពង្សាវតាររាជវង្សថាងថ្មី) (新唐書) ចងក្រងដោយ ឪយ៉ាង-សៀវ 歐陽修 (១០០៧-១០៧២) និង ស៊ង-ឈ៊្ហីក 宋祁 (៩៩៨-១០៦១) នៅឆ្នាំ ១០៦០ នៃ គ.ស. បញ្ជាក់ពីការសញ្ជ័យប្រកបដោយប្រសិទ្ធភាពលើប្រទេសនេះឱ្យទៅជា​ប្រទេសរបស់ទ្រង់។ 
កាលបរិច្ឆេទដែលគេដឹងដំបូងបង្អស់នៃរជ្ជកាលព្រះបាទឦសានវម៌្ម ជាកាលបរិច្ឆេទមិនយូរប៉ុន្មានទេ បន្ទាប់ពីការឡើងកាន់អំណាចរបស់ព្រះអង្គ ហើយបាននិយាយថារាជទូតលើកទីមួយរបស់ព្រះអង្គទៅកាន់ប្រទេសចិនទៅដល់ក្នុងរាជ​សវនការសួយនៅឆ្នាំ ៦១៦-១៧ នៃគ.ស។ ស្ដេចអង្គនេះក៏ត្រូវបានគេដឹងតាមរយៈសិលាចារឹកផ្ទាល់របស់ព្រះអង្គ មួយបានចារិកនៅឦសានបុរ ចុះកាលបរិច្ឆេទថ្ងៃទី ១៣ កញ្ញា ឆ្នាំ ៦២៧ នៃ គ.ស. (K. ៦០៤)[១០] មួយទៀតនៅខៅណយ (ប្រទេសថៃ) ចុះកាលបរិច្ឆេទថ្ងៃ ៧ ឧសភា ឆ្នាំ ៦៣៧ (K. ៥០៦)។[១១] បន្ទាប់ពីព្រះបាទឦសានវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២។ សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលយើងមានស្ដីអំពីព្រះអង្គគឺនៅតាកែវ (K. ៧៩) ចុះកាលបរិច្ឆេទថ្ងៃ ៥ មករា ឆ្នាំ ៦៤៤ [១២] និងនៅពញាហូរ ខាងត្បូងតាកែវ (K. ២១)[១៣] បានចុះកាលបរិច្ឆេទថ្ងៃ ពុធ ទី ២៥ មីនា ឆ្នាំ ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គប្រាកដខ្លួនឡើងព្រះនាមចន្ទ្រវម៌្ម ដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ K. ១១៤២ [១៤] ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេចមកពីរាជវង្សនៃព្រះបាទឦសានវម៌្ម។ ព្រះរាជបុត្រារបស់ព្រះបាទចន្ទ្រវម៌្មគឺជាស្ដេចដ៏ល្បីល្បាញបំផុតព្រះនាមជយវម៌្មទី១ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យកមកពីទួលកោះព្រះ ខេត្តព្រៃវែង (K. ៤៩៣) [១៥] និងពីបាសិត ខេត្តបាត់ដំបង (K. ៤៤៧)[១៦] សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅ ថ្ងៃ ១៤ មិថុនា ឆ្នាំ ៦៥៧។ សិលាចារឹក១៩ រឺ ២០ផ្ទាំងភាគខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀមនៅភាគខាងត្បូង។ តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិន យុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី ៣១ មករា ឆ្នាំ ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន។ [១៧] រជ្ជកាលរបស់ព្រះបាទជយវម៌្មទី១បានបន្តប្រហែលជា ៣០ ឆ្នាំ និងទំនងបានបញ្ចប់បន្ទាប់ពីឆ្នាំ ៦៩០ មក។ វាហាក់បីដូចជាបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី១ (សិលាចារឹកដែលបានដឹងពីព្រះអង្គចុងក្រោយ K. ៥៦១ [១៨] ត្រូវបានចុះកាលបរិច្ឆេទ ៦៨១/៨២ ភាពវឹកវរបានកើតឡើងលើអាណាចក្រនេះនិងនៅពេលចាប់ផ្ដើមនៃសតវត្សទី៨ អាណាចក្រនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីជាច្រើន។ តំបន់អង្គរត្រូវបានគ្រប់គ្រងដោយបុត្រីរបស់ព្រះអង្គ ព្រះមហាក្សត្រីជយទេវី ទ្រង់បានត្អូញត្អែរនៅក្នុងសិលាចារឹកបារាយណ៍ខាងលិចរបស់ព្រះនាង K. ៩០៤[១៩] បានចុះកាលបរិច្ឆេទនៅថ្ងៃ ពុធ ទី៥ មេសា ឆ្នាំ ៧១៣ ថាប្រទេសស្ថិតនៅក្នុង កាលៈទេសៈដ៏អាក្រក់ ។ ការបែកបាក់​ចេនឡា​ជា​ពីរ ត្រូវបាន​កត់ត្រា​ដោយ​ប្រវត្តិវិទូ​ចិន​ម្នាក់​ឈ្មោះម៉ា​តួន-លីន។ រាជពង្សាវតារ​នៃ​ព្រះរាជ​វង្ស​ថា​ងបាន​កត់សំគាល់ថា នៅ​រវាង​ឆ្នាំ ៧០៥ និង ៧០៦ អាណាចក្រ​ចេនឡា បាន​បែកបាក់​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​ដែនដី​គោក។ ពង្សាវតារថាងប្រាប់យើងថាបន្ទាប់ពីចុងសម័យរជ្ជកាល ឝិនឡុង 神龍 (ឧ.បន្ទាប់ពី ខែ កុម្ភៈ ឆ្នាំ ៧០៧ សតវត្សទី ៦) ចេនឡាបានបែកជាពីររាជាអាណាចក្រ លូចឹនឡា 陸真蠟 ("ចេនឡាគោក" ក៏ហៅថាវឹនតាន់ 文單 រឺ ភឡូវ 婆鏤 ផងដែរ) ដែលសម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹងចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ និង សួយចេនឡា 水真蠟 ("ចេនឡាទឹក") ដែលជាតំបន់សម្បូរដោយបឹងបួរនឹងសមុទ្រហ៊ុំព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គចាប់ពី​ល្បាក់ទឹកខោន រហូតដល់សមុទ្រ ទំហំ​របស់​ចេនឡា​ទឹកគឺ ៨០០ លី ហើយ​ព្រះមហាក្សត្រ​ប្រថាប់​នៅ​ទីក្រុង​នោះ​មាន​ព្រះនាម​ថា ព​-​ល​-​ទី​-​ប៉ា ដែល​ត្រូវ​នឹង​ពាក្យ​សំស្ក្រឹត ពា​លា​ទិ​ត្យ​បុ​រ ដែល​ត្រូវបាន​ចារ​ទុក​ក្នុង​សិលាចារឹក។[២០][២១] ប្រទេសបានត្រឡប់ទៅជារដ្ឋអនាធិបតេយ្យ ដែលធ្លាប់មានកាលពីសម័យមុន មុនពេលប្រទេសនេះត្រូវបានបង្រួបបង្រួមក្រោមក្រុមស្ដេចវ្នំ និងស្ដេចដំបូងនៃចេនឡា។ មូលហេតុនៃការបែកបាក់នេះគឺដោយសារខ្វះរាជបុត្រាស្នងរាជ្យ និងកំសោយអំណាចកណ្ដាលដែលត្រូវបានគ្រប់គ្រង ក្នុងដៃព្រះនាងជយទេវីដែលជាស្ត្រី ទើបបណ្ដាលឲ្យចេនឡាបែកជាពីរដូច្នេះ។[២២]

ព្រះមហាក្សត្រមួយចំនួនដូចជាព្រះបាទស្រុតវម៌្មទី២ ព្រះបាទស្រេស្ឋវម៌្ម និងព្រះបាទបុស្ករាក្សត្រូវបានបញ្ជាក់ជាច្រើនតមកទៀតតែក្នុងសិលាចារឹកអង្គរប៉ុណ្ណោះ ប្រវត្តិភាពរបស់ពួកទ្រង់គឺពោរពេញដោយមន្ទិល រឿងរ៉ាវទាំងអស់ដែលយើងបានដឹងអំពីចេនឡាដីគោកគឺដោយសារតែចេនឡាដីគោកបានបញ្ជូនរាជទូតទៅប្រទេសចិនក្នុងឆ្នាំ ៧១៧។ គណៈរាជទូតមួយផ្សេងទៀតដែលទៅធ្វើទស្សនកិច្ចនៅចិនឆ្នាំ ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅ ឬ ព្រៅ។) ចេនឡា​ដីគោក​វិញ អាណាចក្រ​នេះ មាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគី​វ។ ឯកសារ​ចិន​ដដែល​ខាងលើនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ បន្ទាប់ពីគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៩៩ បេសកជនម្នាក់មកពីវឹនតាន់មានឈ្មោះថា លីថ្រវ់ឈ្ហ្រីក 李頭及 ក៏បានទទួលគោរម្យងារចិនមួយដែរ។ [២៣] ខណៈពេលនោះក្សត្រនៃសម្ភុបុរត្រូវបានគេចារិកក្នុងសិលាចារឹក K. ១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ [២៤]ថាមានស្ដេចមួយអង្គ ព្រះបាទឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបន្ទាប់បីអង្គទៀតគឺ ន្ឫបតេន្ទ្រទេវី ជយេន្ទ្រភា និង ជ្យេស្ថាយ៌ា។ សិលាចារឹកពីរផ្ទាំងបញ្ជាក់ថាមានក្សត្រមួយអង្គព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០ មេសា ឆ្នាំ ៧៧០[២៥] សិលាចារឹកទីពីរមកពីល្បុកស្រុត នៅបរិវេណក្រចេះក្បែរសម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ ៧៨១ )។[២៦] លោកសឺដេសបានហៅទ្រង់ថាព្រះបាទជយវម៌្មទី១(ស្ទួន) ប៉ុន្តែទំនងជាព្រះអង្គមិនប្លែកគ្នាជាមួយនិងព្រះបាទជយវម៌្មទី៣ បិតាស្ថាបនិកអាណាចក្រអង្គរទេ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖ព្រះបាទជយវម៌្មទី៣មិនមែនត្រឹមតែមកពី​ភាគខាងត្បូងប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹងពីព្រះរាជាអង្គនេះទៅទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយរាជវង្សនៅវ្យាធបុរ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K. ១០៩/៦៥៥ [ពិតប្រាកដ:ទី១០ កុម្ភៈ ឆ្នាំ ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ ១០៦៩ [K. ៤៤៩ មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ ១០៦៩] … ពីរក្នុងចំណោមអត្ថបទនោះ K. ៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាការកត់ត្រាជាក់លាក់អំពីព្រះបាទជយវម៌្មទី៣ ដែលបានដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបងវិញ។

ការស្រាវជ្រាវ​របស់លោកហ្សក-ម៉ា​ស្ប៉េរ៉ូបាន​ឲ្យ​ដឹងថាតាមពិតទៅចេនឡា​ទឹក និង​ចេនឡា​គោកគឺជា​ក្សត្រប្រ​ទេស​ទាំងពីរនៃ​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយ​ប៉ុណ្ណោះ។ ការដែល​ចិន​ហៅថា ចេនឡា​ទឹក និង​ចេនឡា​គោក គឺជា​កត្តា​បង្ហាញ​នូវ​ស្ថានភាព​ភាព​បែកបាក់ ប្រេះឆា​ខាង​នយោបាយ​ក្នុង​អតីតកាល។ លើសពីនេះ​ទៀត លោក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្សត្រ​រដ្ឋ​ទាំងពីរ​ខាងលើនេះបាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុតក្នុង​ប្រវត្តិសាស្ត្រ​នៃ​ចក្រភព​កម្វុជទេឝ ដោយហេតុថា វង្ស​ត្រកូល​របស់​ព្រះបាទ​យ​សោ​វម៌្មនា​សម័យ​មហា​នគរ​បាន​ចាប់​ពន្លក​ក្នុង​ដែនដី នៃ​ចេនឡា​ដែនដី​គោក។ លោក​បាន​បន្តទៀតថាចេនឡា​ទឹក គឺ​វ្យា​ធ​បុ​រ ឬ​អង្គរបុរីដែលជា​រាជធានី​របស់​នគរ​វ្នំ។ រីឯ​ចេនឡា​គោក គឺ​ស​ម្ភុ​បុ​រ ឬ​សំបូរណ៍​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ ដែល​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ស្រេ​ស្ឋ​បុ​រក្បែរ​វត្ត​ភូនៅ​ខ្វែងចម្ប៉ា​សក្ដិ ប្រទេស​លាវ​បច្ចុប្បន្ន។ តែ​ទោះបី​យ៉ាងនេះ​ក្តី ក៏​លោក​ពុំបាន​កំណត់​ទីតាំង​នៃ​មណ្ឌលកណ្តាល​នៃ​ចេនឡា​គោកឲ្យ​បានច្បាស់លាស់​នៅឡើយ។ ចំណែក​លោកហ្ស​ក-ស៊ឺ​ដេ​សវិញ លោក​ក៏បាន​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ក្នុងការ​ចងក្រង​ប្រវត្តិសាស្ត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​ដែរ។ ​លោក​បានចេញ​យោបល់​រួម​ថា វ្យា​ធ​បុ​រ ដែល​ភាគច្រើន​ស្ថិតនៅ​បាភ្នំ​ជាង​នៅ​អង្គរបុរី គឺជា​ឈ្មោះ​របស់ ហ្វូ​-​ណន ឬ​នគរ​ភ្នំ​យ៉ាង​ប្រាកដ។ ពោលគឺ​មិនមែន​ចេនឡា​ទឹក ដូច​មាន​ក្នុង​ខ្លឹមសារ​សិលាចារឹករបស់​ព្រះបាទ​យ​សោ​វម៌្ម​នោះទេ។ សព្វថ្ងៃនេះ តាមរយៈ​របកគំហើញ​ថ្មី​ខាង​បុរាណវិទ្យា យើង​អាច​កែលំអ​ទស្សនទានរបស់​អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​ខាងលើនេះ។ តាមពិតទៅ ការស្រាវជ្រាវ​កន្លងមក​នេះបាន​ឲ្យ​ដឹងថា វ្យា​ធ​បុ​រគឺ​ស្ថិតនៅ​អង្គរបុរី នៅ​ខេត្តតាកែវ ពុំមែន​នៅ​បាភ្នំ នៅ​ខេត្តព្រៃវែងនោះទេ។​ ចេនឡា​គោក វេន​តាន/វ្រៅ គឺជា​ទីតាំង​ដើម​របស់​សន្តតិវង្ស​ខ្មែរ​នា​សម័យ​ចេនឡា ដែល​ធ្លាប់ជា​ប្រទេស​ចំណុះ​របស់​នគរ​វ្នំ ហើយ​បាន​ឲ្យ​កំណើតជា​សន្តតិវង្ស​ខ្មែរ​នា​សម័យអង្គរ​នោះ។ ចំពោះ​យើង យើង​ជឿថាទីតាំង​របស់​ចេនឡា (​ដីគោក​) ស្ថិតនៅ​ម្តុំ​វត្ត​ភូ​យ៉ាង​ប្រាកដ ដែលមាន​ឈ្មោះថា ស្រេ​ស្ឋ​បុ​រ ក៏ប៉ុន្តែ​ឥទ្ធិពល​នៃ​ចេនឡា​បាន​លាតសន្ធឹង រហូតដល់​តំបន់​ខ្ពង់រាប​នគររាជ​សីមាជាពិសេស​រវាង​ដងស្ទឹង​ស្រែ​មូល និង​ស្ទឹង​ស្រែ​ជី​ថែម​ទៀតផង ដូច​វត្តមាន​របស់​សិ​ល្បៈ ស្ថាបត្យកម្ម​ប្រាសាទខ្មែរ និង​សិលាចារឹក​ជា​សក្ខីភាព​ស្រាប់។ ម្យ៉ាងវិញទៀត យោងតាម​ទស្សនៈ​របស់លោកហ្ស​ក-ស៊ឺ​ដេ​ស និង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចុងក្រោយបង្អស់ យើង​អាច​និយាយបានថាឈ្មោះ​មូល​ទេស ដែលមាន​ក្នុង​សិលាចារឹក ពិតជា​បាន​ឲ្យ​កំណើត​ទៅ​ឈ្មោះនៃ​ដងស្ទឹង​ស្រែ​មូល នៅ​ប្រទេស​សៀម​បច្ចុប្បន្ន ដែលជា​ភាគ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែនដី​គោក។ នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ការហៅ​ស្ទឹង​ស្រែ​មូល​ខាងលើនេះ ដែល​សៀម​ថា សេ​មូ​ន មិនមែន​ជាការ​ចៃដន្យ​នោះទេ ក៏ប៉ុន្តែ​គឺជា​ប្រពៃណី​បុរាណ​ខ្មែរ​នា​សម័យ​ចេនឡា​សុទ្ធសាធ ពោលគឺ​បាន​រក្សា​នូវ​ស្លាកស្នាម​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នា​សម័យ​ដើមតាមរយៈ​ស្ថាន​នាម។ មានន័យថា មណ្ឌល​អំណាចកណ្តាល​របស់​ចេនឡា​គោក (​វេន​តាន​) គឺ​ស្រេ​ស្ឋ​បុ​រ ដែល​ស្ថិតនៅ​ភូមិភាគ​ខាងត្បូង​នៃ​ចម្ប៉ា​សក្ដិ ប្រទេស​លាវ​បច្ចុប្បន្ន តែ​បាន​គ្រប់គ្រង​លើ​តំបន់​នានា នៃ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន និង​ប្រទេស​កម្ពុជា​ដូចជា ខេត្តស្ទឹងត្រែង​ កំពង់ចាម ​និង​កំពង់ធំ​ជាដើម ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ទីក្រុង​ឦសាន​បុ​រ ឬ​សំបូរណ៍ព្រៃ​គុហ៍​ជា​មជ្ឈមណ្ឌល​នយោបាយ​ក​ណ្តា​ល។ 

ចំបាំងចេនឡានិងអាណាចក្រភ្នំ
យើងគួរដឹងថាមុនកាលចូលវាយលុករបស់ចេនឡាស្ដេចរុទ្រវម៌្ម បានបញ្ជូនទូតទៅប្រទេសចិនចុងក្រោយបង្អស់នៅឆ្នាំ ៥៣៩។ តាមឯកសារចិននៅពាក់កណ្ដាលសតវត្សទី៧ អាណាចក្រភបានបញ្ជូនទូតទៅចិននៅឡើយ ហើយអាណាចក្រវ្នំបានរើរាជធានីពីតូមូទៅភាគខាងត្បូង ព្រោះរាជធានីត្រូវបានបំផ្លិចបំផ្លាញ។ អាណាចក្រចេនឡាស្ថិតនៅទិសនិរតីនៃប្រទេសលីនយី ជាសាមន្តរដ្ឋនៃអាណាចក្រវ្នំ ហើយមជ្ឈមណ្ឌលរបស់វាបានតាំងនៅតំបន់បាសាក់ក្នុងប្រទេសលាវសព្វថ្ងៃនេះ។ នៅជិតរាជធានីមានភ្នំមួយឈ្មោះថាលិង្គបវ៌ត (លិងកៀប៉ូផូ) ដែលនៅលើកំពូលភ្នំមានប្រាសាទមួយមានទាហានយាម ១០០០ នាក់ជាប្រចាំ ហើយឧទ្ទិសថ្វាយព្រះឥសូរ (ផូតូលី) គេតែងតែយកមនុស្សមកបូជា។ រៀងរាល់ឆ្នាំព្រះរាជាតែងប្រារព្ធពិធីបូជាយញ្ញនៅទីនោះនៅពេលយប់។ បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្វុស្វយម្ភុវ និង នាងទេពអប្សរ មេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានស្រុតវម៌្ម ឯរាជបុត្រព្រះនាមស្រេស្ឋវម៌្ម ហើយបានកសាងក្រុងស្រេស្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបំរះខ្លួនពីការគ្រប់គ្រងអាណាចក្រវ្នំ។ នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំងបានវាយលុកនឹងអាណាចក្រវ្នំ។ កាលណោះព្រះបាទភវវម៌្មទី១ជាបុត្រព្រះបាទប្ឫថិវេន្ទ្រវម៌្មត្រូវជាព្រះនត្តា នៃព្រះបាទរុទ្រវម៌្មទ្រង់បានរៀបអភិសេកជាមួយក្សត្រីកម្ពុជរាជលក្ស្មីត្រូវជាព្រះញាតិខាង​មាតាព្រះបាទស្រេស្ឋវម៌្ម។ ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្វុបានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រវ្នំ)។ បុព្វហេតុនៃចំបាំងនេះមានសម្មតិកម្មជាច្រើនដូចតទៅ៖ អ្នកខ្លះយល់ថាព្រះបាទភវវម៌្មទី១លើកទ័ពមកតទល់នឹងការដណ្ដើមរាជ្យបល្លង្ករបស់គុណវម៌្ម។ បើតាមយីស៊ីងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧៖ ពីដើមនៅវ្នំព្រះធម៌បាន​ចំរើនលូតលាស់​ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាព្រះបាទភវវម៌្មនេះហើយ។ តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ ៥៥០ ព្រះបាទភវវម៌្មបានវាយលុកនគរវ្នំ ដើម្បីបង្កើតរាជាណាចក្រកម្វុជ។ យើងឃើញថានេះជាមូលហេតុដែលមានចំបាំងចេនឡា និងអាណាចក្រវ្នំបូករួមទាំងទំនាស់រាជបល្លង្កផង។ នៅពាក់កណ្ដាលសតវត្សទី៦ ភវវម៌្មទី១ និងបងប្អូនរួមមាតាតែមួយរបស់ព្រះអង្គព្រះនាមចិត្រសេនា បានផ្ដើមការវាយលុកនគរវ្នំ។ បើតាមសិលាចារឹករបស់ព្រះភវវម៌្ម និងប្អូន ចិត្រសេនាបានវាយសំរុកចូលដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រវ្នំបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរទៅតាំងនៅភាគខាងត្បូងត្រង់ណាហ្វូណា (នរវរនគរ) ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរីខេត្តតាកែវសព្វថ្ងៃនេះ។

ចេនឡាទឹក រឺ កម្វុជទឹក (ចិន:水真蠟, ភិងអ៊ិង:Shuīzhēnlà) ប្រកបដោយក្សត្របុរីប្រាំ (សម្ភុបុរ, អនិន្ទិតបុរ រឺ ពាលាទិត្យបុរ, វ្យាធបុរ និងពីរទៀតមិនស្គាល់ឈ្មោះស្គាល់តែព្រះនាមក្សត្រថាស្រីនរេន្ទ្រវម៌្ម) បង្កើតឡើងនៅឆ្នាំ ៧០៦-រ.៨០២ គ.ស ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យចេនឡាមួយគឺចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង។ នៅសម័យបុរាណចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzhēnlà (水真蠟) ("ចេនឡាទឹក")។[១] មូលហេតុនៃការបែងចែកនេះដោយសារកម្សោយអំណាចកណ្ដាល ព្រោះព្រះបាទជយវម៌្មទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យ ព្រះនាងជយទេវីទី១ជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ។

ប្រវត្តិសាស្ត្រ
គួរ​គប្បី​បញ្ជាក់​ថា​ចេនឡា​ទឹក​លិច​ក៏​មិន​អាច​ថែរក្សា​ឯកភាព​យូរ​អង្វែង​ទេ: រដ្ឋ​នេះ​ត្រូវ​បែងចែក​ជា​ក្សត្រ​បុរី​តូចៗ​តទៅ​ទៀត យ៉ាង​តិច​ណាស់​ក៏​មាន​ចំនួន​ប្រាំ​ហើយ​ក្សត្រ​បុរី​ដែល​គេ​ដឹង​ឈ្មោះ​ពិត​ប្រាកដ​គឺអនិន្ទិតបុរ រឺ ពាលាទិត្យបុរ ដែល​គេ​មិន​ស្គាល់​ទី​តាំង​ច្បាស់​លាស់​សម្ភុបុរគឺ​សម្បូរ​នៅ​លើ​ត្រើយ ខាង​ឆ្វេង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និងវ្យាធបុរស្ថិតនៅម្ដុំរាជធានីចាស់នៃនគរវ្នំ ក្សត្របុរីមួយទៀតដែលគេស្គាល់ត្រឹមឈ្មោះព្រះមហាក្សត្រនោះគឺស្រីនរេន្ទ្រវម៌្ម។ នៅ​ខាង​ដើម​ស.វ.ទី៨ ​ព្រះអង្គ​ម្ចាស់បុស្ករាក្ស ដែល​មាន​ដើម​កំណើត​នៅ​អនិន្ទិតបុរបាន​យាង​ទៅ​សោយរាជ្យ​នៅ​សម្ភុបុរ (៧២៣) ជា​ទី​ដែល​ព្រះអង្គ​បាន​បន្សល់​ទុក​សិលា​ចារឹក​មួយ​ផ្ទាំង ចុះ​កាល​កំណត់​ ៧១៦ នៅ​ត្រង់​ប្រាសាទព្រះធាតុកូនពីរ។ ព្រះ​អង្គ​បាន​យាង​ទៅ​នេះ​ក្នុង​កិច្ច​ចង់​បង្រួប​បង្រួម​ចេនឡា​ទឹក​លិច។ បន្ទាប់​មក​ បុត្រ​ព្រះអង្គ​ព្រះនាម​រាជេន្ទ្រវម៌្មទី១ បាន​ខំ​ព្យាយាម​បន្ត​គោល​ជំហរ​នេះ​ទៀត។ តែ​ជា​ការ​ឥត​ប្រយោជន៍។ ពី​ព្រោះ​មិន​យូរ​ប៉ុន្មាន​ផង ចេនឡា​ទឹក​លិច​ត្រូវ​បែង​ចែក​ជានគរ​តូចៗ​ប្រាំ​ទៀត។ ចំពោះ​ព្រំ​សីមា​កំណត់​ទឹក​ដី​នគរ​នីមួយៗ គេ​ពុំ​ទាន់​មាន​ឯកសារ​អ្វី​ជា​ច្បាស់​លាស់​សំរាប់​បញ្ជាក់​ទេ។[៤] ព្រះ​បាទ​បុស្ករាក្ស​មាន​ជាប់​ខ្សែញាតិ​ទៅ​នឹង​ព្រះ​បាទ​ពាលាទិត្យ ដែល​បាន​សោយ​រាជ្យ​នៅ​អនិន្ទិតបុរ ហើយ​ដែល​បាន​អះ​អាង​ថា​ព្រះអង្គ​ជា​កូន​ចៅ​របស់​ព្រះ​បាទ​កៅណ្ឌិន្យទី១ និង​ព្រះ​នាង​សោមា មក​ដល់​ព្រះ​បាទ​ភវវម៌្មទី១ ដែល​ជា​ចៅ​របស់​ព្រះ​បាទ​រុទ្រវម៌្មព្រះ​មហាក្សត្រ​នគរ​វ្នំ។[៥] ហើយ​ដែល​ក្រោយ​មក​ទៀត ព្រះ​រាជា​សោយរាជ្យ​នៅ​អង្គរ​ទ្រង់​បាន​ចាត់​ទុក​ថា ជា​ចំណង​ភ្ជាប់​ព្រះអង្គ​ទាំង​ឡាយ​ទៅ នឹង​ស្ថាបនិក​នៃ​បឋមវង្ស​នៃ​អាណាចក្រ​វ្នំ។ ត្រង់​នេះ យើង​អាច​យក​ធ្វើ​ជា​អំណះ​អំណាង​មួយសំរាប់ឆ្លើយ​តប​ចំពោះ​ជន​ណា ដែល​បដិសេធ​ថា អាណាចក្រ​វ្នំ​ពុំ​មែន​ជា​រដ្ឋ​ខ្មែរ​ដំបូង។ ចុះ​ហេតុ​អ្វី​បាន​ជា​អធិរាជ​អង្គរ ដែល​បាន​វាយ​ឈ្នះ​អាណាចក្រ​វ្នំ​បែរ​ជា​ខិត​ខំ ភ្ជាប់​ខ្សែ​ស្រឡាយ​របស់​ព្រះ​អង្គ​ទៅ នឹង​ព្រះ​រាជាអាណាចក្រ​វ្នំ ដែល​ជា​អ្នក​ចាញ់​ទៅ​វិញ? នេះ​មិន​គឺ​មក​តែ​ពី​មនុស្ស​តាំង​តែ​ពី​សម័យ​អាណាចក្រ​វ្នំ​រហូត ដល់​សម័យ​អង្គរ​មាន​ពូជ​អំបូរ​ជាតិ​សាសន៍​តែ​មួយ​ទេ​ឬ? ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជយទេវីទី១ ។

ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដរបស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ)។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។[៧] ក្នុងពាក់កណ្ដាលទី២នៃស.វ​.ទី៨ នៅចេនឡាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរៈដែលគេបានរកឃើញមួយចុះកាលកំណត់ ៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុះកាលកំណត់ឆ្នាំ ៧៨១ (ល្បើកស្រុត-ក្រចេះ) ទាំងនេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជយវម៌្មទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺ ដើម្បីកុំអោយពិបាករុះរើលេខព្រះរាជាអង្គរពីជយវម៌្មទី២ដល់ទី៩)។ ក្រៅពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១ នៅប្រាសាទតាគាមក្នុងខេត្តសៀមរាប។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះពុទ្ធសាសនាមហាយាននៅស្រុកខ្មែរ ព្រោះឯកសារនេះបាននិយាយពីការកសាងបដិមាព្រះពោធិសត្វអវលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុកខ្មែរយើង។ ក្នុងសិល្បៈចំលាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះ ជាបុរសសមានវ័យក្មេងមានព្រះហស្ថ៤កាន់ផ្កាឈូក ខ្សែផ្គាំ គម្ពីរ និង ដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូក កងចក្រ ក្រទា និង សង្ខ)។ នៅលើព្រះសិររបស់ព្រះអង្គមានរូបព្រះពុទ្ធអាមិតាភ។

ចេនឡាទឹកលិចក្រោមការត្រួតត្រារបស់ជ្វា
ប្រទេសខ្មែរនៅស.វ.ទី៨ ជាសម័យមួយដែលគ្មានស្ថិរភាពខាងនយោបាយ ព្រោះតែមានការបែកបាក់ផ្ទៃក្នុងយ៉ាងដំណំ។ នេះហើយជាហេតុមួយឲ្យជាតិជិតខាងមើលងាយ ដោយហ៊ានលូកដៃចូលកកូរក្នុងកិច្ចការផ្ទៃក្នុងទៀតផង។

យ៉ាងណាមិញ នៅស.វ.ទី៨ ពួកចោរសមុទ្រជាតិជ្វាដែលជិះសំពៅធំៗបានចូលមករាតត្បាតឆ្នេរសមុទ្រ និងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត។ ពួកចោរសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះបាន ព្រោះតែនៅពេលនោះ រាជវង្សសៃលេន្ទ្រដែលសោយរាជ្យនៅកោះជ្វា ហើយដែលជាប់រាជវង្សស្ថាបនិកប្រាសាទបូរូបូឌួដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពល របស់ខ្លួនទៅលើអាស៊ីអាគ្នេយ៍ទាំងមូល។

នៅឆ្នាំ ៧៧៤ និង ៧៨៧ ពួកចោរជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងជាមូលដ្ឋានបានលើកគ្នាទៅរាតត្បាត ឆ្នេរសមុទ្រប្រទេសចាម្ប៉ាទៀត។ គឺនៅពេលជាមួយគ្នានេះហើយដែលពួកចោរនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរ ដោយធ្វើដំណើរបញ្ច្រាសឡើងតាមទន្លេមេគង្គ មកដល់សម្ភុបុរ ដុតបំផ្លាញទីក្រុងឡោមព័ទ្ធរាជវាំង ចាប់បានព្រះរាជាព្រះនាមមហីបតិវម៌្ម ជាបុត្រព្រះបាទរាជេន្ទ្រវម៌្មទី១ កាត់យកព្រះសិរហើយយកទៅប្រទេសជ្វា។ ចំពោះការឈ្លានពានរបស់ជ្វាមកលើក្សត្របុរីមួយរបស់ចេនឡាទឹកនេះ មានមតិខ្លះយល់ថា ជាការទាមទារយកកេរមត៌ករបស់ដូនតាខ្លួន ព្រោះពួក សៃលេន្ទ្រធ្លាប់បានប្រកាសខ្លួនថាជា ស្ដេចភ្នំ (សៃលេន្ទ្រ) ដែលជាឋានន្តរនាមរបស់ព្រះរាជាណាចក្រវ្នំនេះឯង (ត្រង់ចំណុចនេះដូចជាមិនសម)។

ចំពោះការតាំងអំណាចអធិរាជ្យរបស់ពួកសៃលេន្ទ្រលើប្រទេសខ្មែរនេះ ឈ្មួញអារ៉ាប់ម្នាក់ឈ្មោះ សូឡៃម៉ាន់ នៅស.វ.ទី១០ បាននិយាយថា: ថ្ងៃមួយព្រះរាជាខ្មែរមានព្រះបំណងចង់ឃើញព្រះសិរ នៃមហារាជក្រុងហ្សាប៊ែខកាត់ដាក់លើថាសមួយ។ ដំណឹងនេះក៏លឺដល់មហារាជ ព្រះអង្គក៏លើកទ័ពជើងទឹកចូលមកវាយប្រទេសខ្មែរ ចាប់បានព្រះរាជាខ្មែរហើយបញ្ជាឲ្យកាត់ព្រះសិរ។ លុះត្រឡប់ទៅដល់ព្រះនគរវិញហើយ មហារាជទ្រង់ឲ្យយកព្រះសិរនោះទៅលាងស្អាត យកអប់ទុកក្នុងភាជន៍មួយរួចទ្រង់ឲ្យបញ្ជូនមកថ្វាយចំពោះព្រះរាជាដែលបានឡើងសោយរាជ្យជា​តំណតមក។ ចាប់តាំងពីពេលនោះមក នៅរៀងរាល់ព្រឹកព្រះរាជាខ្មែរត្រូវបែរព្រះភក្ត្រឆ្ពោះមកក្រុងហ្សាប៊ែខដើម្បីធ្វើគារវកិច្ចចំពោះព្រះមហារាជក្រុងនេះ (សេចក្ដីស្រង់តាមអត្ថបទបោះពុម្ពផ្សាយ ដោយជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះអាប៊ូហ្សាអ៊ីដហាស្សាន់នៅប្រមាណឆ្នាំ ៩២៦)។ រឿងដែលតំណាលដោយឈ្មួញអារ៉ាប់ខាងលើនេះទោះបីមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏មានលក្ខណៈស្របនឹងការពិតខ្លះដែរ: គឺតំណាងអំណាចរបស់ជ្វាមកលើប្រទេសខ្មែរយើង ហើយដែលមានការបញ្ជាក់ពីសិលាចារឹកស្ដុកកក់ធំនៅពេលក្រោយមកទៀត។

ចេនឡាគោក រឺ កម្វុជគោក (ចិន:陸真蠟, 文單, 婆鏤; ភិងអ៊ិង:Lùzhēnlà, Wèndān, Pólòu) បង្កើតឡើងនៅឆ្នាំ ៧១៦-រ.៨០២ គ.ស. ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹក និងមួយទៀតហៅថាចេនឡាដីគោកនេះឯង។ មូលហេតុមកពីកំសោយអំណាចកណ្ដាលព្រោះព្រះបាទជយវម៌្មទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យ ព្រះនាងជយទេវីទី១ជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ។[១]ចេនឡាដីគោកត្រូវចិនហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) ("ចេនឡាគោក" ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤))។

ប្រវត្តិចេនឡាគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក។ ទោះបីយ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេស ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ ៧១៧ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅ ឬ វ្រៅ។) អាណាចក្រនេះមាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគីវ។ ឯកសារ​ចិន​ដដែល​ខាងលើនេះក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងទៀតនៅឆ្នាំ ៧២២ ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ-ហ្វៀនថាញ (Mai Huyền Thành) ដែលបះបោរឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧)។ យ៉ាងណាមិញនៅឆ្នាំ ៦២១ អធិរាជថាង-កាវជូនៃរាជវង្សនេះបានបញ្ជាឲ្យមេទ័ពឈ្មោះខូវ-វ៉ាលើកទ័ពទៅវាយយក យ៉ាវចូវ (ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ ៦៧៩ អធិរាជថាង-កាវជុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ។ គឺក្នុងករណីនេះហើយដែលមេទ័ពយួន ម៉ៃ-ហ្វៀនថាញ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ក្រោយមកម៉ៃ-ហ្វៀនថាញ ប្រែឈ្មោះជាព្រះថា ម៉ៃ-ហាក់ដេ មានន័យថា អធិរាជខ្មៅម៉ៃ ព្រោះមេទ័ពនេះមានសំបុរខ្មៅ។ គួរគប្បីជ្រាបថា នេះគឺជាលើកទីមួយហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន។ នៅពាក់កណ្ដាលទី២នៃស.វទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅថា វ៉ិនតាន ថែមទៀត។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ ក្នុងគ.ស. ៧៥០​ អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន។ [៤]បន្ទាប់មកមានគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៥៣ មានការបញ្ជូនទូតទៅប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ ២៦ នាក់ បានទៅដល់គាល់ស្ដេចចិន ហើយ បានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ-លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ពទៅច្បាំងវាយកំទេចពួកយួន និងសៀម។[៥] នៅឆ្នាំ ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយកតំបន់ ចាវខាងត្បូង។ នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដែលពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី) និងឆ្នាំ ៧៩៩ មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថាលីថូវជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ។ សិលាចារឹកនៅល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ។[៦][៧]រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំ​មជ្ឈមណ្ឌលនៃ​ចេនឡាដើម ហើយព្រះរាជាដែលមានមហិទ្ធិរឹទ្ធិជាងគេទំនង ជយសិង្ឃវម៌្ម ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំនគររាជសីមា ក្នុងដីសៀមសព្វថ្ងៃ។

បញ្ជីព្រះមហាក្សត្រ
លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល
  1. កម្វុស្វយម្ភុវ កម្វុ (ព្រះថោង) ?
  2. ទេវនិក មិនស្គាល់ ៥០០-៥៥៥
  3. ស្រុតវម៌្មទី២ មិនស្គាល់ ៥០០-៥៥៥
  4. ស្រេស្ឋវម៌្ម មិនស្គាល់ ៥៥៥-៥៦០
  5. វីរវម៌្ម មិនស្គាល់ ៥៦០-៥៧៥
  6. កម្ពុជរាជលក្ស្មីទី១ មិនស្គាល់ ៥៧៥-៥៨០
  7. ភវវម៌្មទី១ ភវវម៌្ម ៥៨០-៥៩៨
  8. មហេន្ទ្រវម៌្មទី១ ចិត្រសេនា ៥៩៨-៦១០
  9. ឦសានវម៌្មទី១ ឦសានសេនា ៦១០-៦៣៥
  10. ១០ ភវវម៌្មទី២ ភវវម៌្ម ៦៣៥-៦៥៧
  11. ១១ ជយវម៌្មទី១ ជយវម៌្ម ៦៥៧-៦៨១
  12. ១២ ព្រះមហាក្សត្រី: ជយទេវីទី១ ជយទេវី ៦៨១-៧១៦

នគរចេនឡាពីរ: ចេនឡាគោក និង ចេនឡាទឹក: ៧១៦-៨០២
ចេនឡាដីគោក: ៧១៦-៨០២
  1. ១៣ ត្សៀគី​វ មិនស្គាល់ ប្រ.៧១៧-ប្រ.៧៥៤
  2. ១៤ ប្រហែលបុត្ររបស់ត្សៀគីវ មិនស្គាល់ ប្រ.៧៥៤-?
  3. ១៥ ជយសិង្ឃវម៌្ម មិនស្គាល់ ៧??-៧??
  4. ១៦ ប្រហែលឧបយុវរាជភូមី មិនស្គាល់ ប្រ.៧៩៩

ចេនឡាទឹកលិច: ៧១៦-៨០២
  1. ១៧ ពាលាទិត្យ (ពាលាទិត្យបុរ) មិនស្គាល់ ?-?
  2. ១៨ វិស្វរូប (អនិន្ទិតបុរ) មិនស្គាល់ ?-?
  3. ១៩ ន្ឫបតេន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) មិនស្គាល់ ?-?
  4. ២០ បុស្ករាក្ស (សម្ភុបុរ) មិនស្គាល់ ៧១៦-៧៣០
  5. ២១ នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរីណាមួយ) មិនស្គាល់ ??
  6. ២២ រាជបតិវម៌្ម (វ្យាធបុរ) មិនស្គាល់ ??
  7. ២៣ សម្ភុវម៌្ម (សម្ភុបុរ) មិនស្គាល់ ៧៣០-៧៥០
  8. ២៤ រាជេន្ទ្រវម៌្មទី១ (សម្ភុបុរ) ៧៥០-៧៧០
  9. ២៥ ឥន្ទ្រលោក (សម្ភុបុរ) មិនស្គាល់ ?
  10. ២៦ ន្ឫបតេន្ទ្រទេវីទី២ (សម្ភុបុរ) មិនស្គាល់ ?
  11. ២៧ ជយេន្ទ្រភា (សម្ភុបុរ) មិនស្គាល់ ?
  12. ២៨ ជ្យេស្ថាយ៌ា (សម្ភុបុរ) មិនស្គាល់ ?
  13. ២៩ ជយវម៌្មទី២ (សម្ភុបុរ) មិនស្គាល់ ៧៧០-៧៨១
  14. ៣០ មហីបតិវម៌្ម (សម្ភុបុរ) មិនស្គាល់ ៧៨១-៧៨៨

ការលុកលុយរបស់ជ្វា: ៧៧៤-៨០២

No comments:

Post a Comment