គណបក្សអំណាចខ្មែរ នឹងធ្វើសមាជជ្រើសរើសមេដឹកបក្ស នៅថ្ងៃ០៧ កញ្ញាស្អែកនេះ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស។ សមាជជ្រើសតាំងមេដឹកនាំគណបក្សនេះ ធ្វើឡើងក្រោយពីលោកសួន សេរីរដ្ឋា ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀលក្នុងរឿងក្ដីដែលរងការចោទប្រកាន់ថា បានប្រមាថកងទ័ព។ បេក្ខភាពដែលនឹងត្រូវជ្រើសតាំងជាប្រធានមានពីររូបគឺ លោក សួង សុភ័ណ្ឌ អនុប្រធានគណបក្ស និងលោក នី សោភ័ណ្ឌ ប្រធានយុវជនបៃតង។នេះបើតាមការបញ្ជាក់ពីលោក នីសោភ័ណ្ឌ។ ចំណែកបេក្ខភាពអនុប្រធានគណបក្សមាន៣រូបលោកម៉ក់រតនាលោកប៉ែនស៊ាបនិងលោកស៊ុយសាវីត៕
14 កញ្ញា 2012 លោក ម៉ម សុណង់ដូ ត្រូវបានចោទថាជាប់ពាក់ព័ន្ធនឹងចលនាអំណាចប្រជាពលរដ្ឋ ភ្នំពេញ៖ នៅថ្ងៃទី៣ នៃសវនាការកាត់ក្តីលើសំណុំរឿងពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហសប្បតិ៍នេះបានភ្ជាប់ករណីថ្មីមួយទៀតរបស់លោកម៉ម សុណង់ដូ ថាមានទំនាក់ទំនងជាមួយនឹងចលនាអំណាចប្រជាពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែតុលាការបានរក្សាបទចោទប្រកាន់លោក ម៉ម សុណង់ដូ និងជនជាប់ចោទផ្សេងទៀតឲ្យនៅដដែល។
ការបន្ថែមករណីថ្មីប្រឆាំងជំទាស់នឹងលោកម៉ម សុណង់ដូ នេះបានកើតមានឡើងបន្ទាប់ពីលោក នូ រ៉ាបូ អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់តុលាការក្នុងនាមជាសាក្សីសមត្ថកិច្ចថា លោកម៉ម សុណង់ដូ មានជាប់ទំនាក់ទំនងជាមួយនឹងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។
លោក នូ រ៉ាបូ បានលើកយកលិខិតអញ្ជើញចំនួនពីរច្បាប់ដាច់ដោយឡែកៗពីគ្នា តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងការជួបគ្នារវាងលោកសួន សេរីរដ្ឋា និងលោក ម៉ម សុណង់ដូ នៅប្រទេសថៃ ព្រមទាំងសេចក្តីថ្លែងការណ៍ចលនាអំណាចប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះថា មានលក្ខណៈញុះញង់ និងមានបំណងរួបរួមគ្នាដើម្បីផ្តួលរំលំរដ្ឋាភិបាល។
លោក ម៉ម សុណង់ដូ បានប្រាប់អង្គសវនាការថា លោកពិតជាបានចូលរួមជាមួយនឹងលោក សួន សេរីរដ្ឋា ជាច្រើនលើកក៏ពិតមែននៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែលោកធ្វើក្នុងនាមជាអ្នកយកព័ត៌មានតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ប្រសិនណាបើរដ្ឋាភិបាលយល់ឃើញថា ចលនាអំណាចប្រជាពលរដ្ឋខ្មែរបង្កើតឡើងដើម្បីផ្តួរំលំរដ្ឋាភិបាលនោះ ហេតុអ្វីជារដ្ឋាភិបាលកម្ពុជាមិនស្នើសុំដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យចាប់ខ្លួនលោកសួន សេរីរដ្ឋា បញ្ជូនមកកម្ពុជាដើម្បីផ្តន្ទាទោស។
លោក ម៉ម សុណង់ដូ បានបញ្ជាក់ថា ជំនួបរវាងលោក និងលោកសួន សេរីរដ្ឋានៅប្រទេសថៃគឺដើម្បីស្នើសុំថវិកាក្នុងការទិញម៉ាស៊ីប៉ូមទឹកជួយប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
បន្ទាប់ពីបញ្ចប់សវនាការនៅប៉ុន្មានម៉ោងមុននេះ លោកម៉ម សុណង់ដូ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ៖ «លោកបានគាំទ្រ និងរកយុត្តិធម៌ឲ្យខ្ញុំ»។
លោកស្រី ពុង ឈីវហ្គិច នាយិការអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា លោកស្រីមិនយល់ថា ហេតុអ្វីបានជាតុលាការភ្ជាប់ករណីលោកម៉ម សុណង់ដូ ជាប់ពាក់ព័ន្ធជាមួយនឹងលោកសួន សេរីរដ្ឋាទៅវិញ។ ក្នុងសវនាការរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី៣នេះ តុលាការបានបញ្ចប់សួរសាក្សីចំនួន២៤រូប និងបានសម្រេចមិនអានរបាយការណ៍ចំពោះដើមបណ្តឹងរដ្ឋប្បវេណីថ្មីមួយទៀតចំនួន១៣រូប និងសាក្សីចំនួន៣៦រូប។
លោក សុខ សំអឿន មេធាវីការពារក្តីលោកម៉ម សុណង់ដូ បាននិយាយថា នេះគឺជាសិទ្ធិរបស់តុលាការក្នុងការសម្រេចយកសំណុំរឿងណាមួយមកជំនុំជម្រះ។
«និយាយរួមទៅ វាអាចមានចំណេញទាំងពីរយ៉ាង បន្ទាប់ពីសវនាការហ្នឹងទៅ គេដឹងថាលោកម៉ម សុណង់ដូ មិនមែនពាក់ព័ន្ធជាមួយនឹងលោកសួន សេរីរដ្ឋា ទេ។ អាចធ្វើឲ្យប្រជាពលរដ្ឋកុំឲ្យយល់ច្រឡំថា ម៉ម សុណង់ដូ ពាក់ព័ន្ធជាមួយសួន សេរីរដ្ឋា ជួនកាលសួន សេរីរដ្ឋា ប្រើឈ្មោះម៉ម សុណង់ដូ ទៅឃោសនាប្រជាពលរដ្ឋ។ យើងអាចថា ទាំងរដ្ឋាភិបាល អាចល្អទាំងលោកម៉ម សុណង់ដូ»។
សវនាការជំនុំជម្រះលោកម៉ម សុណង់ដូ នឹងបន្តធ្វើនៅថ្ងៃព្រហសប្បតិ៍ស្អែកទៀត ហើយជនជាប់ចោទមានរហូតដល់១៤នាក់ មានវត្តមាននៅក្នុងសវនាការចំនួន១០នាក់ ក្រៅពីនោះតុលាការនឹងកាត់ទោសកំបាំងមុខ ដែលមានសាក្សីសរុប្រមាណជិត៦០នាក់៕
September 3, 2013 លោក សួន សេរីរដ្ឋា ដែលអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួននិយាយថា លោកមកដល់កម្ពុជាហើយ អ្នកប្រឆាំងជាជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ដែលអាជ្ញាធរចាត់ទុកថា ជាភេរវជន ហើយកំពុងស្វែងរកចាប់ខ្លួនពីបទញុះញង់នោះបាននិយាយថា លោកស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយនឹងធ្វើមហាបាតុកម្មសំដៅផ្តួលរំលំរដ្ឋាភិបាល ប្រសិនបើគណបក្សសង្គ្រោះជាតិព្រមព្រៀងចូលរួមក្នុងការបើកសម័យប្រជុំសភានោះ។ លោក សួន សេរីរដ្ឋា ដែលបច្ចុប្បន្ននេះរស់នៅសហរដ្ឋអាមេរិក ហើយប្រឈមនឹងដីកាចាប់ខ្លួន ប្រសិនបើលោកមានវត្តមាននៅក្នុងប្រទេសកម្ពុជាពីបទជំរុញឲ្យមាន ចលនាបះបោរតាមបែបបដិវត្តន៍អារ៉ាប់ស្ព្រីង ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះបានអះអាងថា លោកបានចូលមកខេត្តកោះកុងតាមប្រទេសថៃកាលពីថ្ងៃច័ន្ទ ហើយបានមានប្រសាសន៍ថា លោកនឹងស្ថិតនៅក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់រហូតដល់ខែតុលា ដើម្បីរៀបចំចលនាបះបោររបស់ខ្លួន។ បើទោះណាជាមានការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលកម្ពុជាពីការចាប់ខ្លួន លោក សួន សេរីរដ្ឋា និងក្រុមរបស់លោក គឺចលនាអំណាចពលរដ្ឋខែ្មរ និងការនិយាយក្នុងន័យបង្កហេតុរបស់លោក សួន សេរីរដ្ឋា ផ្ទាល់ក៏ដោយ ក៏អង្គការសិទ្ធិមនុស្ស មេធាវី និងអ្នកសង្កេតការណ៍និយាយថា ចលនានេះមិនមានការគំរាមកំហែងគួរឲ្យជឿទុកចិត្ដចំពោះរដ្ឋាភិបាលឡើយ។
ពួកគេក៏បានចោទប្រកាន់រដ្ឋាភិបាលថា បានប្រើប្រាស់ជនមួយក្រុម ដើម្បីបំបាក់ស្មារតី និងបំភិតបំភ័យគណបក្សប្រឆាំងនិងបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំងតាមរយៈការភ្ជាប់គណបក្សប្រឆាំងទៅនឹងចលនាអំណាចពលរដ្ឋខ្មែរ។
អង្គការសិទ្ធិមនុស្សនានាក៏បានថ្កោលទោសរដ្ឋាភិបាលពីបទចាប់ខ្លួនមនុស្សប្រាំពីរនាក់ចាប់តាំងពីដើមខែកក្កដាមក ពីបទសង្ស័យថា បានធ្វើការឲ្យចលនាអំណាចពលរដ្ឋខ្មែរ ដោយលើកឡើងថា មិនឃើញមានភ័ស្តុតាងបញ្ជាក់ថាមានកំហុសឡើយ។
ពេលទាក់ទងតាមអ៊ីម៉េល លោក សួន សេរីរដ្ឋា បានអះអាងថា លោកបានជួបជាមួយសកម្មជនចលនាអំណាចពលរដ្ឋខ្មែរនៅក្នុងខេត្តកោះកុងកាលពីថ្ងៃច័ន្ទ និងធ្វើដំណើរទៅកាន់ខេត្តក្បែរខាងដែលមិនបានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះ ហើយធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យទៀតនៅសប្តាហ៍ក្រោយ។
លោក សួន សេរីរដ្ឋា បានមានប្រសាសន៏ថា “ នៅទីនោះមានសកម្មជនសំខាន់ៗរបស់ចលនាអំណាចពលរដ្ឋខ្មែរកំពុងរង់ចាំខ្ញុំ ដើម្បីណែនាំ និងលើកទឹកចិត្តពួកគាត់ឲ្យរៀបចំជាបណ្តាញនៅក្នុងខេត្តរបស់ខ្លួនសម្រាប់រៀបចំធ្វើបាតុកម្ម។
មហាបាតុកម្មនឹងកើតឡើងនៅក្នុងពេលឆាប់ៗនេះ ខណៈការមកដល់របស់ លោក សួន សេរីរដ្ឋា កើតឡើងចំពេលដែលមានបញ្ហាតានតឹងខាងនយោបាយរវាងគណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដែលគណបក្សទាំងពីរបានអះអាងថា សុទ្ធតែបានឈ្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតជាតិកាលពីខែមុន ហើយរហូតដល់ពេលនេះមិនទាន់បានព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃការស៊ើបអង្កេតពីភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតនៅឡើយនោះ។
ទោះបីជាគណបក្សសង្គ្រោះជាតិបានប្តេជ្ញាមិនចូលរួមក្នុងកិច្ចប្រជុំសភាដំបូងដែលរដ្ឋធម្មនុញ្ញចែងថា ត្រូវធ្វើនៅថ្ងៃទី២៨ ខែកញ្ញា ប្រសិនបើមិនមានការព្រមព្រៀងគ្នាឲ្យមានការស៊ើបអង្កេតដោយឯករាជ្យក៏ដោយ ក៏ លោក សួន សេរីរដ្ឋា បានមានប្រសាសន៍ថា លោកជឿថា គណបក្សសង្គ្រោះជាតិនឹងប្តូរចិត្ត។
លោក សួន សេរីរដ្ឋា បានមានប្រសាសន៍ថា ប្រសិនបើបញ្ហានេះកើតឡើងមែន “ សកម្មជនសំខាន់ៗរបស់ខ្ញុំនៅក្នុងខេត្តក្រុងចំនួន១០ក្នុងចំណោមខេត្តក្រុងទាំង២៤ត្រៀមដឹកនាំអ្នកគាំទ្រឲ្យក្រោកឈរឡើងនៅ ពេលណាមួយនៅពេលដែលខ្ញុំចេញបញ្ជា”។
បើទោះណាជា លោក សួន សេរីរដ្ឋា បាននិយាយថា លោកសង្ឃឹមថា នឹងជំរុញឲ្យប្រជាពលរដ្ឋជាង២០០.០០០នាក់នៅទូទាំងប្រទេសកម្ពុជាចូលរួមក្នុងការធ្វើបាតុកម្មក៏ដោយ ក៏ក្រុមរបស់លោកមិនដែលបានរៀបចំការជួបជុំគ្នាម្តងណាសោះឡើយនៅក្នុងប្រទេសកម្ពុជា។
អាជ្ញាធរដែលបានប្តេជ្ញាថា នឹងចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រសិនបើលោកមានគម្រោងត្រឡប់មកវិញនោះបាននិយាយកាលពីម្សិលមិញថា ពួកគេមិនជឿថា លោក សួន សេរីរដ្ឋា ស្ថិតនៅក្នុងប្រទេសកម្ពុជាទេ ឬមិនបានដឹងពីវត្តមានរបស់គាត់ទេ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា លោក សួន សេរីរដ្ឋា ស្ថិតនៅ ក្នុងប្រទេសកម្ពុជាទេ។ ខ្ញុំគិតថា គាត់ភ័យខ្លាចមិនហ៊ានមកឡើយ”។
លោក សំ ឃិតវី ស្នងការនគរបាលខេត្តកោះកុងបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានអំពីវត្តមានរបស់លោក សួន សេរីរដ្ឋា ទេ។
លោក សំ ឃិតវី បានមានប្រសាសន៍បន្ថែមទៀតថា “ ខ្ញុំមិនបានឃើញលោក សួន សេរីរដ្ឋា ក្នុងខេត្តកោះកុងទេ ហើយខ្ញុំក៏មិនច្បាស់អំពីវត្តមានរបស់គាត់ ឬក្រុមរបស់គាត់នៅទីនេះដែរ៕ ប្រែសម្រួលដោយ សោម សារុន។
April 19, 2014 ប្រធានគណបក្សអំណាចប្រជាពលរដ្ឋបដិសេធថាបក្សរបស់លោកមិនពាក់ព័ន្ធអ្វីជាមួយលោកសួនសេរីរដ្ឋានោះទេ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរដែល មានទីតាំងនៅសហរដ្ឋអាមេរិក
លោក កាន់ វិរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បានបដិសេធថា គណបក្សរបស់លោក មិនមានការពាក់អ្វី ជាមួយនឹងលោក សួន សេរីរដ្ឋា មេដឹកនាំចលនាអំណាចពលរដ្ឋខ្មែរ ដែលរងការចោទប្រកាន់ថា ជាក្រុមភេរវកម្ម ក្នុងការបង្កើត កងកម្លាំង ប្រដាប់អាវុធ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នោះទេ។
ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីលោក សួន សេរីរដ្ឋា គ្រោងនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ នៅក្រោយចូលឆ្នាំខ្មែរ ដើម្បីស្នើសុំបង្កើត គណបក្សអំណាចពលរដ្ឋខ្មែរ ក្នុងគោលបំណង ដើម្បីការពារសកម្មជន និងអ្នកគាំទ្រចលនាអំណាចពលរដ្ឋខ្មែរ នៅក្នុងប្រទេសកម្ពុជា ឲ្យរួចផុតពីការចោទប្រកាន់ និងលាបពណ៌ ថា ជាក្រុមភេរវកម្ម។
យោងតាមលិខិត ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ដែលមានចុះហត្ថលេខា ដោយលោក កាន់ វិរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បានឲ្យដឹងថា គណបក្សអំណាចប្រជាពលរដ្ឋ ត្រូវបានបង្កើតឡើង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០០៦ និងត្រូវបានទទួលការអនុញ្ញាត ឲ្យចុះឈ្មោះជាផ្លូវការ ក្នុងបញ្ជីគណបក្សនយោបាយ ដោយក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសលេខ ៣៨៦ ប្រក តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧ ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកបានបញ្ជាក់ថាកន្លងមក លោកសួន សេរីរដ្ឋា ដែលកំពុងតែរស់នៅសហរដ្ឋអាមេរិក និងដែលកំពុងមានដីកាតាមចាប់ខ្លួន ពីរាជរដ្ឋាភិបាល តែងតែប្រើឈ្មោះនេះ ដោយដាក់បន្ថែមពាក្យ ចលនាពីមុខ និងថែមពាក្យខ្មែរពីក្រោយ (ចលនាអំណាចពលរដ្ឋខ្មែរ) ហើយធ្វើសកម្មភាពផ្សេងៗ នៅក្រៅប្រទេស។ ការប៉ុនប៉ងបង្កើតគណបក្សនេះ គឺគណបក្សអំណាចពលរដ្ឋ ដោយគ្រាន់តែបន្ថែមពាក្យ (ខ្មែរ) មានន័យថា (គណបក្សអំណាចពលរដ្ឋខ្មែរ)។
ជំពូក២ មាត្រា១១ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ចំណុច ២ ចែងថា ឈ្មោះគណបក្សនយោបាយ ដែលទើបតែបង្កើតថ្មី មិនត្រូវធ្វើឡើង ដោយគ្រាន់តែកែសម្រួលបន្តិចបន្តួច នៅលើឈ្មោះ គណបក្សនយោបាយនានា។
ជាមួយគ្នានោះ លោក កាន់ វិរៈ ក៏បានប្រកាសថា គណបក្សអំណាចប្រជាពលរដ្ឋ ពុំមានពាក់ព័ន្ធអ្វី ជាមួយនឹងចលលនាអំណាចពលរដ្ឋខ្មែរ របស់លោកសួន សេរីរដ្ឋា ដែលមានទីតាំង នៅសហរដ្ឋអាមេរិក នោះឡើយ។
ជាការឆ្លើយតប លោកសួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ បានប្រាប់ពីសហរដ្ឋអាមេរិកមកថា គណបក្ស របស់លោក កាន់ វិរៈ គឺគណបក្សអំណាចប្រជាពលរដ្ឋ People Power Party (PPP) មែនទេ? ចំណែកខាងលោក គឺគណបក្សអំណាចពលរដ្ឋខ្មែរ គឺ Khmer People Power Party (KPPP) ហើយសញ្ញា ក៏ខុសគ្នាដែរ? លោកកាន់ វិរៈ ចេះច្បាប់ដែរទេ?។ ហើយកាន់តែខុសគ្នាថែមទៀត ពីព្រោះ មានពាក្យ ” ប្រជា ” ថែមទៀត។ ខាងលោកឥតមានពាក្យ ” ប្រជា ” ទេ ហើយមានពាក្យ ” ខ្មែរ ” ដែលខុសគ្នាទាំងស្រុង។
លោកបានបញ្ជាក់ថា “ហេតុអី ក៏រអើលខ្លួន បើខ្ញុំមិនដែលទាក់ទង ជាមួយបុគ្គល (កាន់ វិរៈ) នេះផង? យើងមិនបានដណ្តើមយក ឈ្មោះបក្សរបស់លោក កាន់ វីរៈ នោះទេ។ តែយើងក៏មិនបានយកឈ្មោះរបស់ អ្នកណាដែរ គឺឈ្មោះរបស់យើង សញ្ញារបស់យើង ថ្មីទាំងអស់។ ខ្ញុំមិនដឹងថា តើនាយកដ្ឋាននយោបាយ របស់ក្រសួងមហាផ្ទៃ អនុញ្ញាតអោយ គណបក្សបក្ស ដែលគ្មានសកម្មភាពនោះ រក្សាឈ្មោះទុកប៉ុន្មានឆ្នាំទេ”៕
១៦ វិច្ឆិកា ២០១៥ សួន សេរីរដ្ឋា ថា សម សារី ជាប់ឈ្មោះក្បត់ជាតិ ដើម្បីក្លាយជាចារកម្មរបស់ សីហនុ បន្ទាប់ពីការហៅលោក សម សារី ឪពុកលោក សម រង្ស៊ី ថាជា«អាក្បត់ជាតិ» របស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន នៅពេលនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានចេញមកពន្យល់ថា លោក សម សារី ជាប់ឈ្មោះជា «ជនក្បត់ជាតិ» ដើម្បីក្លាយជាចារកម្ម របស់សម្ដេច នរោត្ដម សីហនុ។កម្តៅនយោយកម្ពុជា បានកើនឡើង ទន្ទឹមនឹងអតីតកាល នៃអ្នកនយោបាយខ្មែរមួយចំនួន ដែលត្រូវបានជីកកកាយឡើងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈ តាមរយៈវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានមួយចំនួនទៀត ដោយធ្វើការអះអាងថា លោក សម សារី ដែលត្រូវជាឪពុករបស់លោក សម រង្ស៊ី នោះត្រូងបានអង្គព្រះបរមរតនកោដ្ឋ សម្ដេច នរោត្ដម សីហនុ ចោទប្រកាន់ថា ជា«ជនក្បត់ជាតិ»។
សម្រាប់មេដឹកនាំគណបក្សថ្មីមួយរូប នៅប្រទេសកម្ពុជា លោក សួន សេរីរដ្ឋា បានលើកឡើងតបនឹងការថ្លែង របស់លោក ហ៊ុន សែន ខាងលើនេះថា លោក សម សារី ជាប់ឈ្មោះ ជាជនក្បត់ជាតិ ដើម្បីក្លាយខ្លួន ជា«ចារកម្ម» របស់សម្ដេច នរោត្ដម សីហនុ។ លោក សេរីរដ្ឋា បានចោទសួរ មកវិញថា៖ «លោក សម សារី ដែលត្រូវជាឪពុក របស់លោក សម រង្ស៊ី នោះស្លាប់ដោយរបៀបណា? ហើយមូលហេតុអ្វី បានជាលោក សម រង្ស៊ី ដែលជាកូនបង្កើត មិនហ៊ានសរសេរ ពីមូលហេតុពិតប្រាកដ នៃការស្លាប់របស់លោកឪពុកខ្លួន?»
លោក សួន សេរីរដ្ឋា ដែលជាគូប្រជែងនយោបាយថ្មី របស់លោក សម រង្ស៊ី បានសរសេរពន្យល់តាមទំព័រហ្វេសប៊ុក របស់លោក ថាការគិតថា «សម្តេច នរោត្តម សីហនុ ជាអ្នកសម្លាប់លោក សម សារី ដែលជា ឪពុករបស់លោក សម រង្ស៊ី» នោះ គឺជាការយល់ច្រឡំ និងមិនមានការពិត។ លោកបានសរសេរថា៖ «ការពិតសម្តេច នរោត្តម សីហនុ មិនបានសម្លាប់ ឬបញ្ជាសម្លាប់លោក សម សារី ទេ។ ព្រោះលោក សម សារី គឺជា “មេចារកម្ម” ដ៏ស្មោះត្រង់បំផុត របស់សម្តេច សីហនុ រហូតសុខចិត្តទទួលយកឈ្មោះ ជា “ជនក្បត់ជាតិ” ដែលសម្តេច សីហនុ និពន្ធសេណារីយ៉ូ រៀបចំដាក់បញ្ចូលលោក សម សារី ចូលទៅក្នុងក្រុមខ្មែរសេរី ដែលដឹកនាំដោយលោក សឺង ង៉ុកថាន់។ ដើម្បីឲ្យ សម សារី កំទេចចលនាខ្មែរសេរី ពីខាងក្នុង និងជាពិសេស ដើម្បីសម្លាប់លោក សឺង ង៉ុកថាន់ ឲ្យបាន។»
ប្រធានគណបក្សអំណាចខ្មែររូបនេះ បានសរសេរបន្តថា៖ «តែទីបំផុត សកម្មភាពចារកម្មរបស់ សម សារី បានបែកការ ក្រោយពេលអង្គរក្សម្នាក់ របស់លោក សឺង ង៉ុកថាន់ ចាប់បានសំបុត្រឆ្លើយឆ្លង រវាងលោក សម សារី ជាមួយនឹងអ្នកម្នាង ម៉ូនិក (ប្រពន្ធរបស់សម្តេច សីហនុ) និងបានតាមដានឃើញ សកម្មភាពសំងាត់ជាច្រើនរបស់ សម សារី ក្នុងចលនាខ្មែរសេរីថា ជាចារកម្មវាំងបង្កប់ ដើម្បីកំទេចតាមកំទេច ចលនាខ្មែរសេរី និងដើម្បីសម្លាប់លោក សឺង ង៉ុកថាន់។»
លោក សួន សេរីរដ្ឋា បានធ្វើការបញ្ជាក់ ពីការស្លាប់របស់លោក សម សារី (ឪពុករបស់លោក សម រង្ស៊ី) ថា ត្រូវបានបាញ់សម្លាប់ ដោយអង្គរក្សម្នាក់ របស់លោក សឺង ង៉ុនថាន់ នៅកណ្តាលផ្លូវរទេះភ្លើង ស្រុកអារ៉ាញ់ ព្រំដែនខ្មែរ-សៀម ។
ល្ខោនបញ្ចូលចារកម្ម...
យ៉ាងណាក៏ដោយ ក៏ការលើកឡើង ពីសំណាក់លោក ហ៊ុន សែន ក្ដី ឬពីសំណាក់លោក សួន សេរីរដ្ឋា ក្ដី មិនមានឯកសារ«ឯករាជ្យ»ណាមួយ ឬការបកស្រាយ ពីក្រុមគ្រួសារម្ចាស់ខ្លួន (ពោលពីលោក សម រង្ស៊ី) ចេញមកអះអាង ឬបកស្រាយពីភាពពិតប្រាកដ នៃដំណើរជីវិតរបស់លោក សម សារី នៅក្នុងសម័យកាលនោះឡើយ។ គេគ្រាន់តែដឹងច្បាស់ថា លោក សម សារី ធ្លាប់បំពេញកិច្ចការ ទាមទារឯករាជ្យភាព ពីប្រទេសបារាំង មកឲ្យប្រទេសកម្ពុជា ជាមួយសម្ដេច នរោត្ដម សីហនុ និងបានដឹកនាំគណៈប្រតិភូមួយ ទៅកាន់សន្និសីទនៅក្រុង ហ្សឺណែវ ដើម្បីបញ្ជៀស កុំឲ្យប្រទេសកម្ពុជាបែកបាក់ជាពីរ ដូចប្រទេសវៀតណាម។
ប៉ុន្តែលោក សួន សេរីរដ្ឋា នៅបន្តអះអាងថា ការងាកចេញពីព្រះបរមរាជវាំង ហើយរត់ទៅចុះចូល ទៅក្នុងចលនាខ្មែរសេរី របស់លោក សម សារី ត្រូវបានធ្វើឡើង ដោយមាន«សេណារីយ៉ូ» ច្បាស់លាស់ ពីសម្ដេច នរោត្ដម សីហនុ និងព្រះបរមរាជវាំង។ ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា ពេលនោះសម្តេច សីហនុ បានរៀបចំសេណារីយ៉ូមួយ បញ្ជាឲ្យលោក សម សារី ទះកំភ្លៀងលេខាទូតរបស់ខ្លួន (ក៏ជាស្រីកំណាន់របស់ខ្លួនផងនោះ) នៅក្នុងរាជវាំង នៃម្ចាស់ក្សត្រី អេលីហ្សាបេត។
លោកបន្តថា បន្ទាប់មក ព្រះរាជវាំងបានយក “លេស” នេះ បញ្ជាឲ្យដកលោក សម សារី ពីដំណែងអគ្គរាជទូតនៅអង់គ្លេស មកឈរជើងនៅភ្នំពេញ ដើម្បីបន្តល្ខោននយោបាយផ្សេងទៀត ឲ្យលោក សម សារី សំដែង។ ធ្វើជាអ្នកហ៊ានជំទាស់ ប្រឆាំងនឹងសម្តេច សីហនុ ដើម្បីឲ្យសម្តេច សីហនុ ចោទ “លាបពណ៌” ថាជា «ជនក្បត់ជាតិ» ហើយបានលេសនេះ រត់ចូលព្រៃភាគខាងលិច ទៅរកចុះចូល ជាមួយនឹងលោក សឺង ង៉ុកថាន់។
លោក សួន សេរីរដ្ឋា បានធ្វើការរំលឹកថា ពេលលោក សម សារី សុំជួបលោក សឺង ង៉ុកថាន់ នៅក្នុងបន្ទាយនាព្រំដែននោះ លោក សឺង ង៉ុកថាន់ បានឲ្យលោក សម សារី ជួបគាត់រយៈពេល ១ម៉ោង នៅក្នុងបន្ទុប់ធ្វើការ តែលោក សឺង ង៉ុកថាន់ មិននិយាយអ្វីមួយម៉ាត់ ទៅកាន់ លោក សម សារី ទេ គឺលោកធ្វើតែការងារ របស់លោក ហើយឲ្យអង្គរក្សម្នាក់របស់លោក អង្គុយចាក់តែ ជូនលោក សម សារី ពិសាររហូតគ្រប់ ១ ម៉ោង ក៏ឲ្យចេញទៅវិញ។
ប្រធានគណបក្សអំណាចខ្មែរ បានសរសេរបន្ថែមថា៖ «លោក សម សារី បានរាយការណ៍ពីសភាពការណ៍នេះ ទៅវាំងនៅភ្នំពេញ ប្រាប់សម្តេច សីហនុ តាមរយៈអ្នកម្នាង ម៉ូនិក ។ ចំណែកខាងវាំង ក៏បានបញ្ជាផែនការសកម្មភាពបន្ថែមរហូត ដោយកំណត់ឲ្យលោក សម សារី ធ្វើយ៉ាងណាឲ្យលោក សឺង ង៉ុកថាន់ ទុកចិត្ត ទទួលបានការតែងតាំង ពីលោក សឺង ង៉ុកថាន់ ដើម្បីធ្វើជាអនុប្រធាន ចលនាខ្មែរសេរី ក្នុងបំណងថ្ងៃក្រោយ ងាយស្រួលសម្លាប់លោក សឺង ង៉ុកថាន់ រួចកំទេច ចលនាខ្មែរសេរីចោល។»
លោកអះអាងថា៖ «បំណងរបស់សម្តេច សីហនុ ដែលដាក់លោក សម សារី ធ្វើជាចារកម្មផ្ទៃក្នុង ដើម្បីសម្លាប់លោក សឺង ង៉ុកថាន់ និងដើម្បីកំទេច ចលនាខ្មែរសេរី នោះមិនបានសម្រេចទេ ដោយសារក្រុមចលនាខ្មែរសេរី បានយល់ពីសេណារីយ៉ួ នៃឆាកល្ខោននេះ តាំងពីដំបូងទីមកម្លេះ។»
«ដូច្នោះហើយ បានជាបន្ទាប់ពីប្រមូលបាននូវឯកសារ និងចាប់បានសកម្មភាពចារកម្ម របស់លោក សម សារី រួចមក ចលនាខ្មែរសេរី ក៏មានចំណាត់ការ លើលោក សម សារី ។ ហើយប្រធានក្រុមអង្គរក្ស របស់លោក សឺង ង៉ុកថាន់ ក៏បានចាប់លោក សម សេរី យកទៅបាញ់សម្លាប់ចោល នៅកណ្តាលផ្លូវរថភ្លើង ស្រុកអារ៉ាញ់ ព្រំដែនខ្មែរ សៀម។»
លោក សួន សេរីរដ្ឋា បានលើកយកការបកស្រាយ របស់លោកតា កេង វ៉ាន់សាក់ មកបញ្ជាក់ថា លោក សម សារី ជា «មេចារកម្ម» របស់សម្តេច សីហនុ ដែលជាអ្នកបញ្ជាបោកគ្រាប់បែក សម្លាប់លោក អៀវ កឹស និងជាអ្នករៀបចំផែនការគំរាមកំហែង សកម្មជន អ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យ គ្រប់ទីកន្លែង ដែលមានការរៀបចំប្រជុំ៕
១៦ វិច្ឆិកា ២០១៥ សួន សេរីរដ្ឋា ថា សម សារី ជាប់ឈ្មោះក្បត់ជាតិ ដើម្បីក្លាយជាចារកម្មរបស់ សីហនុ បន្ទាប់ពីការហៅលោក សម សារី ឪពុកលោក សម រង្ស៊ី ថាជា«អាក្បត់ជាតិ» របស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន នៅពេលនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានចេញមកពន្យល់ថា លោក សម សារី ជាប់ឈ្មោះជា «ជនក្បត់ជាតិ» ដើម្បីក្លាយជាចារកម្ម របស់សម្ដេច នរោត្ដម សីហនុ។កម្តៅនយោយកម្ពុជា បានកើនឡើង ទន្ទឹមនឹងអតីតកាល នៃអ្នកនយោបាយខ្មែរមួយចំនួន ដែលត្រូវបានជីកកកាយឡើងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈ តាមរយៈវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានមួយចំនួនទៀត ដោយធ្វើការអះអាងថា លោក សម សារី ដែលត្រូវជាឪពុករបស់លោក សម រង្ស៊ី នោះត្រូងបានអង្គព្រះបរមរតនកោដ្ឋ សម្ដេច នរោត្ដម សីហនុ ចោទប្រកាន់ថា ជា«ជនក្បត់ជាតិ»។
សម្រាប់មេដឹកនាំគណបក្សថ្មីមួយរូប នៅប្រទេសកម្ពុជា លោក សួន សេរីរដ្ឋា បានលើកឡើងតបនឹងការថ្លែង របស់លោក ហ៊ុន សែន ខាងលើនេះថា លោក សម សារី ជាប់ឈ្មោះ ជាជនក្បត់ជាតិ ដើម្បីក្លាយខ្លួន ជា«ចារកម្ម» របស់សម្ដេច នរោត្ដម សីហនុ។ លោក សេរីរដ្ឋា បានចោទសួរ មកវិញថា៖ «លោក សម សារី ដែលត្រូវជាឪពុក របស់លោក សម រង្ស៊ី នោះស្លាប់ដោយរបៀបណា? ហើយមូលហេតុអ្វី បានជាលោក សម រង្ស៊ី ដែលជាកូនបង្កើត មិនហ៊ានសរសេរ ពីមូលហេតុពិតប្រាកដ នៃការស្លាប់របស់លោកឪពុកខ្លួន?»
លោក សួន សេរីរដ្ឋា ដែលជាគូប្រជែងនយោបាយថ្មី របស់លោក សម រង្ស៊ី បានសរសេរពន្យល់តាមទំព័រហ្វេសប៊ុក របស់លោក ថាការគិតថា «សម្តេច នរោត្តម សីហនុ ជាអ្នកសម្លាប់លោក សម សារី ដែលជា ឪពុករបស់លោក សម រង្ស៊ី» នោះ គឺជាការយល់ច្រឡំ និងមិនមានការពិត។ លោកបានសរសេរថា៖ «ការពិតសម្តេច នរោត្តម សីហនុ មិនបានសម្លាប់ ឬបញ្ជាសម្លាប់លោក សម សារី ទេ។ ព្រោះលោក សម សារី គឺជា “មេចារកម្ម” ដ៏ស្មោះត្រង់បំផុត របស់សម្តេច សីហនុ រហូតសុខចិត្តទទួលយកឈ្មោះ ជា “ជនក្បត់ជាតិ” ដែលសម្តេច សីហនុ និពន្ធសេណារីយ៉ូ រៀបចំដាក់បញ្ចូលលោក សម សារី ចូលទៅក្នុងក្រុមខ្មែរសេរី ដែលដឹកនាំដោយលោក សឺង ង៉ុកថាន់។ ដើម្បីឲ្យ សម សារី កំទេចចលនាខ្មែរសេរី ពីខាងក្នុង និងជាពិសេស ដើម្បីសម្លាប់លោក សឺង ង៉ុកថាន់ ឲ្យបាន។»
ប្រធានគណបក្សអំណាចខ្មែររូបនេះ បានសរសេរបន្តថា៖ «តែទីបំផុត សកម្មភាពចារកម្មរបស់ សម សារី បានបែកការ ក្រោយពេលអង្គរក្សម្នាក់ របស់លោក សឺង ង៉ុកថាន់ ចាប់បានសំបុត្រឆ្លើយឆ្លង រវាងលោក សម សារី ជាមួយនឹងអ្នកម្នាង ម៉ូនិក (ប្រពន្ធរបស់សម្តេច សីហនុ) និងបានតាមដានឃើញ សកម្មភាពសំងាត់ជាច្រើនរបស់ សម សារី ក្នុងចលនាខ្មែរសេរីថា ជាចារកម្មវាំងបង្កប់ ដើម្បីកំទេចតាមកំទេច ចលនាខ្មែរសេរី និងដើម្បីសម្លាប់លោក សឺង ង៉ុកថាន់។»
លោក សួន សេរីរដ្ឋា បានធ្វើការបញ្ជាក់ ពីការស្លាប់របស់លោក សម សារី (ឪពុករបស់លោក សម រង្ស៊ី) ថា ត្រូវបានបាញ់សម្លាប់ ដោយអង្គរក្សម្នាក់ របស់លោក សឺង ង៉ុនថាន់ នៅកណ្តាលផ្លូវរទេះភ្លើង ស្រុកអារ៉ាញ់ ព្រំដែនខ្មែរ-សៀម ។
ល្ខោនបញ្ចូលចារកម្ម...
យ៉ាងណាក៏ដោយ ក៏ការលើកឡើង ពីសំណាក់លោក ហ៊ុន សែន ក្ដី ឬពីសំណាក់លោក សួន សេរីរដ្ឋា ក្ដី មិនមានឯកសារ«ឯករាជ្យ»ណាមួយ ឬការបកស្រាយ ពីក្រុមគ្រួសារម្ចាស់ខ្លួន (ពោលពីលោក សម រង្ស៊ី) ចេញមកអះអាង ឬបកស្រាយពីភាពពិតប្រាកដ នៃដំណើរជីវិតរបស់លោក សម សារី នៅក្នុងសម័យកាលនោះឡើយ។ គេគ្រាន់តែដឹងច្បាស់ថា លោក សម សារី ធ្លាប់បំពេញកិច្ចការ ទាមទារឯករាជ្យភាព ពីប្រទេសបារាំង មកឲ្យប្រទេសកម្ពុជា ជាមួយសម្ដេច នរោត្ដម សីហនុ និងបានដឹកនាំគណៈប្រតិភូមួយ ទៅកាន់សន្និសីទនៅក្រុង ហ្សឺណែវ ដើម្បីបញ្ជៀស កុំឲ្យប្រទេសកម្ពុជាបែកបាក់ជាពីរ ដូចប្រទេសវៀតណាម។
ប៉ុន្តែលោក សួន សេរីរដ្ឋា នៅបន្តអះអាងថា ការងាកចេញពីព្រះបរមរាជវាំង ហើយរត់ទៅចុះចូល ទៅក្នុងចលនាខ្មែរសេរី របស់លោក សម សារី ត្រូវបានធ្វើឡើង ដោយមាន«សេណារីយ៉ូ» ច្បាស់លាស់ ពីសម្ដេច នរោត្ដម សីហនុ និងព្រះបរមរាជវាំង។ ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា ពេលនោះសម្តេច សីហនុ បានរៀបចំសេណារីយ៉ូមួយ បញ្ជាឲ្យលោក សម សារី ទះកំភ្លៀងលេខាទូតរបស់ខ្លួន (ក៏ជាស្រីកំណាន់របស់ខ្លួនផងនោះ) នៅក្នុងរាជវាំង នៃម្ចាស់ក្សត្រី អេលីហ្សាបេត។
លោកបន្តថា បន្ទាប់មក ព្រះរាជវាំងបានយក “លេស” នេះ បញ្ជាឲ្យដកលោក សម សារី ពីដំណែងអគ្គរាជទូតនៅអង់គ្លេស មកឈរជើងនៅភ្នំពេញ ដើម្បីបន្តល្ខោននយោបាយផ្សេងទៀត ឲ្យលោក សម សារី សំដែង។ ធ្វើជាអ្នកហ៊ានជំទាស់ ប្រឆាំងនឹងសម្តេច សីហនុ ដើម្បីឲ្យសម្តេច សីហនុ ចោទ “លាបពណ៌” ថាជា «ជនក្បត់ជាតិ» ហើយបានលេសនេះ រត់ចូលព្រៃភាគខាងលិច ទៅរកចុះចូល ជាមួយនឹងលោក សឺង ង៉ុកថាន់។
លោក សួន សេរីរដ្ឋា បានធ្វើការរំលឹកថា ពេលលោក សម សារី សុំជួបលោក សឺង ង៉ុកថាន់ នៅក្នុងបន្ទាយនាព្រំដែននោះ លោក សឺង ង៉ុកថាន់ បានឲ្យលោក សម សារី ជួបគាត់រយៈពេល ១ម៉ោង នៅក្នុងបន្ទុប់ធ្វើការ តែលោក សឺង ង៉ុកថាន់ មិននិយាយអ្វីមួយម៉ាត់ ទៅកាន់ លោក សម សារី ទេ គឺលោកធ្វើតែការងារ របស់លោក ហើយឲ្យអង្គរក្សម្នាក់របស់លោក អង្គុយចាក់តែ ជូនលោក សម សារី ពិសាររហូតគ្រប់ ១ ម៉ោង ក៏ឲ្យចេញទៅវិញ។
ប្រធានគណបក្សអំណាចខ្មែរ បានសរសេរបន្ថែមថា៖ «លោក សម សារី បានរាយការណ៍ពីសភាពការណ៍នេះ ទៅវាំងនៅភ្នំពេញ ប្រាប់សម្តេច សីហនុ តាមរយៈអ្នកម្នាង ម៉ូនិក ។ ចំណែកខាងវាំង ក៏បានបញ្ជាផែនការសកម្មភាពបន្ថែមរហូត ដោយកំណត់ឲ្យលោក សម សារី ធ្វើយ៉ាងណាឲ្យលោក សឺង ង៉ុកថាន់ ទុកចិត្ត ទទួលបានការតែងតាំង ពីលោក សឺង ង៉ុកថាន់ ដើម្បីធ្វើជាអនុប្រធាន ចលនាខ្មែរសេរី ក្នុងបំណងថ្ងៃក្រោយ ងាយស្រួលសម្លាប់លោក សឺង ង៉ុកថាន់ រួចកំទេច ចលនាខ្មែរសេរីចោល។»
លោកអះអាងថា៖ «បំណងរបស់សម្តេច សីហនុ ដែលដាក់លោក សម សារី ធ្វើជាចារកម្មផ្ទៃក្នុង ដើម្បីសម្លាប់លោក សឺង ង៉ុកថាន់ និងដើម្បីកំទេច ចលនាខ្មែរសេរី នោះមិនបានសម្រេចទេ ដោយសារក្រុមចលនាខ្មែរសេរី បានយល់ពីសេណារីយ៉ួ នៃឆាកល្ខោននេះ តាំងពីដំបូងទីមកម្លេះ។»
«ដូច្នោះហើយ បានជាបន្ទាប់ពីប្រមូលបាននូវឯកសារ និងចាប់បានសកម្មភាពចារកម្ម របស់លោក សម សារី រួចមក ចលនាខ្មែរសេរី ក៏មានចំណាត់ការ លើលោក សម សារី ។ ហើយប្រធានក្រុមអង្គរក្ស របស់លោក សឺង ង៉ុកថាន់ ក៏បានចាប់លោក សម សេរី យកទៅបាញ់សម្លាប់ចោល នៅកណ្តាលផ្លូវរថភ្លើង ស្រុកអារ៉ាញ់ ព្រំដែនខ្មែរ សៀម។»
លោក សួន សេរីរដ្ឋា បានលើកយកការបកស្រាយ របស់លោកតា កេង វ៉ាន់សាក់ មកបញ្ជាក់ថា លោក សម សារី ជា «មេចារកម្ម» របស់សម្តេច សីហនុ ដែលជាអ្នកបញ្ជាបោកគ្រាប់បែក សម្លាប់លោក អៀវ កឹស និងជាអ្នករៀបចំផែនការគំរាមកំហែង សកម្មជន អ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យ គ្រប់ទីកន្លែង ដែលមានការរៀបចំប្រជុំ៕
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ សមាជិកចលនាអំំណាចពលរដ្ឋខ្មែរមួយចំនួន ត្រូវបានផ្តន្ទាទោស នាព្រឹកនេះ សមាជិកចំនួន ៣នាក់ នៃចលនាអំណាចពលរដ្ឋខ្មែរ (KPPM) លោក សេរី ប៊ុនឡុង សេង សុខម៉េង និងអ៊ុំ ភារុណ ត្រូវបានផ្តន្ទាទោសទៅលើបទល្មើសដែលបណ្តាលពីសកម្មភាពរបស់អ្នកទាំងនោះដែលត្រូវបានប្រព្រឹត្តឡើងមុនពេលមានការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣បន្តិច។ លោក ប៊ុនឡុង និងសុខម៉េង ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងពិន័យជាប្រាក់ ១.២៥០ ដុល្លារអាមេរិក ខណៈដែលលោក ភារុណ ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ក្នុងចំនួនដូចគ្នា។ អ្នកទាំងបី ត្រូវបានដកហូតសិទិ្ធក្នុងការបោះឆ្នោតដោយមិនច្បាស់លាស់។
អ្នកទាំងបី ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅខេត្តបន្ទាយមានជ័យរយៈពេលមួយខែមុនពេលមានការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣ ក្រោយពីមានការចែកចាយនាឡិកា វិទ្យុ DVD និងអាវយឺតមានរូបសញ្ញាចលនាអំណាចពលរដ្ឋខ្មែរ និងអំពាវនាវដល់ពលរដ្ឋកុំឲ្យចូលរួមការបោះឆ្នោតដែលអយុត្តិធម៌នោះ។ អ្នកទាំងនោះត្រូវបានផ្តន្ទាទោសយោងតាមក្រមព្រហ្មទណ្ឌមាត្រា ៤៥៣ ពីបទបង្កើតផែនការវាយប្រហារដើម្បីគម្រាមកំហែងស្ថាប័ននានាក្នុងព្រះរាជាណាចក្រកម្ពុជា ឬរំលោភបំពានលើបូរណភាពទឹកដីរបស់ជាតិ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា ១២៤ ពីបទប្រើប្រាស់កំលាំង ឬប្រើហិង្សារារាំងអ្នកបោះឆ្នោតស្របច្បាប់ពីការបោះឆ្នោត។
ចលនានេះ គឺត្រូវបានដឹកនាំដោយលោក សួន សេរីរដ្ឋា ដែលក៏ត្រូវបានផ្តន្ទាទោសថាថ្ងៃនេះដោយកំបាំងមុខ។ សួន សេរីរដ្ឋា គឺជាបុគ្គលមិនច្បាស់លាស់ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលថាបានដឹកនាំក្រុមភេរវកម្ម។ ការចោទប្រកាន់នេះ ត្រូវបានប្រើប្រាស់ដើម្បីចាប់ខ្លួននិងផ្តន្ទាទោសមិនត្រឹមត្រូវ (ដោយមិនមានភស្តុតាង ឬដោយផ្អែកលើការនិយាយដោយមិនត្រឹមត្រូវរបស់រដ្ឋា) ទៅលើអ្នករិះគន់រាជរដ្ឋាភិបាល ដូចជាមកទៅលើលោក ម៉ម សូណង់ដូ។
29 May 2015 តម្តល់សាលក្រមសាលាដំបូងក្នុងសំណុំរឿងក្រុម សួន សេរីរដ្ឋា ភ្នំពេញៈ សាលាឧទ្ធរណ៍ កាលពីម្សិលមិញបានបើកសវនាការដេញដោលជនជាប់ចោទបីនាក់ ជាក្រុមលោក សួន សេរីរដ្ឋា ហើយបានប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដោយផ្តន្ទាទោសពួកគេម្នាក់ៗពី៥ទៅ៧ឆ្នាំ និងពិន័យប្រាក់ចន្លោះពី ៥ ទៅ ២៥ លានរៀលដដែលទាក់ទងនឹងការចោទប្រកាន់ថាមានគម្រោងផ្តួលរំលំរដ្ឋាភិបាល តាមរយៈសារលើអាវយឺត។
សវនាការរយៈពេល ២ ម៉ោង កាលពីរសៀលម្សិលមិញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ប៉ាក ច័ន្ទសំបូរ នៃសាលាឧទ្ធរណ៍ បានសាកសួរជនជាប់ចោទតែ៣នាក់ប៉ុណ្ណោះ និងកំបាំងមុខលោក សួន សេរីរដ្ឋា អាយុ ៤៣ ឆ្នាំ ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលគេចខ្លួននៅក្រៅប្រទេស។
ការសម្រេចរបស់សាលាឧទ្ធរណ៍ម្សិលមិញ គឺបានផ្តន្ទាទោសកំបាំងមុខជនជាប់ចោទទី១-ឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស អាយុ៤៣ ឆ្នាំ ជាប្រធានចលនាអំណាចពលរដ្ឋខ្មែរដាក់ពន្ធនាគារ ៧ ឆ្នាំ និងពិន័យប្រាក់ចំនួន ២៥ លានរៀល។
ទី២-សេរី ប៊ុនឡុង ភេទប្រុស អាយុ៣០ ឆ្នាំដាក់ពន្ធនាគារ៦ឆ្នាំ និងពិន័យប្រាក់៥ លានរៀល ទី៣- សេង សុខម៉េង ហៅ ដែន ភេទប្រុស អាយុ ៣២ ឆ្នាំ ដាក់ពន្ធនាគារ៦ ឆ្នាំនិងពិន័យប្រាក់៥ លានរៀល និងទី៤-អ៊ុំ ភិរុណ ភេទប្រុស អាយុ ២៩ ឆ្នាំដាក់ពន្ធនាគារ ៥ ឆ្នាំ និងពិន័យប្រាក់៥ លានរៀល។
ចៅក្រមនិយាយថា ជនជាប់ចោទ ៤ នាក់ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញនិងក្រៅប្រទេសកាលពីអំឡុងឆ្នាំ២០១១ ។ រួមគំនិតក្បត់៖ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ ខែសីហា ឆ្នាំ២០១៣ ។ រួមគំនិតក្បត់៖ អំពើប្រឆាំងនឹងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត នៅខេត្តតាកែវ រាជធានីភ្នំពេញនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខែមិថុនា ឆ្នាំ២០១៣។ រួមគំនិតក្បត់៖ អំពើប្រឆាំងនឹងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោតនិងការរំខានមិនឲ្យមានដំណើរការបោះឆ្នោតប្រព្រឹត្តនៅខេត្តតាកែវ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣។
សាលក្រមតម្រូវឲ្យលុបឈ្មោះអ្នកទាំងបួនពីបញ្ជីបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
ក្នុងសវនាការដេញដោល ឈ្មោះ សេរី ប៊ុនឡុង បានឆ្លើយថា ខ្លួនជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ហើយត្រូវបានគេស្នើឲ្យលាលែងពីការងារ គេដឹងថាលោកពាក់ព័ន្ធនឹងលោក សួន សេរីរដ្ឋា។
ប៉ុន្តែលោកថា លោកស្គាល់សួន សេរីរដ្ឋា រយៈពេលកន្លះខែប៉ុណ្ណោះនិងត្រឹមតែបានទទួលថវិកា២ពាន់ដុល្លារ ផ្ទេរតាមធនាគារដើម្បីយកទៅបោះពុម្ពអាវយឺត និងទទួលយកនាឡិកា និងវិទ្យុទៅចែកពលរដ្ឋទូទៅ។
លោកថា៖ «ខ្ញុំបានលាឈប់ពីការងារមកបើកសាលាបង្រៀនតែប៉ុណ្ណោះ មិនមែនដោយសារចូលរួមជាមួយលោក សួន សេរីរដ្ឋាទេ។ ខ្ញុំទទួលស្គាល់ថា មានចុះចែកសម្ភារនោះមែន ប៉ុន្តែវាមិនមែនពាក់ព័ន្ធនឹងនយោបាយនោះឡើយ»។
លោកថា អក្សរលើអាវយឺត ត្រូវបោះពុម្ព ដាក់ថា «យើងរួមគ្នាប្រើអំណាចពលរដ្ឋ ប្រឆាំងការបោះឆ្នោតបង្គ្រប់កិច្ចដែលគ្មានសេរីនិងយុត្តិធម៌» មិនមែនមានន័យថា «ជាការចង់ផ្តួលរំលំ រដ្ឋាភិបាលឡើយ»។
ចំណែកជនម្នាក់ទៀតឈ្មោះ អ៊ុំ ភិរុណ ជាបុគ្គលិកអង្គការ ជាមួយឈ្មោះ សេរី ប៊ុនឡុង បានថ្លែងថា គាត់បានយកកាតគាត់ទៅបើកលុយនៅធនាគារ ២ ពាន់ដុល្លារ ជួសលោក សេរី ប៊ុនឡុង ដោយសារបាត់កាតប្រជាជន ប៉ុន្តែមិនដែលទាក់ទងស្គាល់ឈ្មោះ សួន សេរីរដ្ឋា ឡើយ។
ប៉ុន្តែលោកនិយាយថា ពាក្យដាក់លើអាវយឺត ជាការប្រាប់ពលរដ្ឋឲ្យពិចារណាលើការបោះឆ្នោត ព្រោះជាការបោះឆ្នោតរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលគ្មានឯករាជភាព។
លោកថា៖ «ពលរដ្ឋចង់បានការផ្លាស់ប្តូរមេដឹកនាំថ្មី» ខ្ញុំគិតថាស្លាកអាវហ្នឹងគ្រាន់តែប្រាប់ គ.ជ.ប ឲ្យរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ ទើបពលរដ្ឋចង់ទៅបោះឆ្នោត។
ឈ្មោះ សេង សុខម៉េង ប្រាប់តុលាការថាខ្លួនជាអ្នកមិនចេះអក្សរ រៀនត្រឹមថ្នាក់ទី៣ ហើយជួប លោកសេរីរដ្ឋា ដំបូងនៅឆ្នាំ២០១២ នៅប្រទេសថៃ ពេលខ្លួនកំពុងរកការងារធ្វើ និងមិនដែលដឹងថាគាត់ជាអ្នកធ្វើនយោបាយអ្វីឡើយ។
លោកបានត្រឹមទទួលនាឡិកា និងវិទ្យុ មកចែកចាយដល់ពលរដ្ឋទូទៅ និងបានប្រាក់កម្រៃតិចតួចសម្រាប់ចាយវាយលើជីវភាព។
លោក សុក សំអឿន មេធាវីការពារក្តីឲ្យជនជាប់ចោទ បាននិយាយថាលោកសេរីរដ្ឋា ធ្វើការរិះគន់រដ្ឋាភិបាល ជាពាក្យធ្ងន់ៗ នៅខាងក្រៅប្រទេស «ជារឿងធម្មតារបស់គណបក្សនយោបាយ ដូចបក្សប្រឆាំងក្នុងប្រទេសកម្ពុជា»។
លោកបានបន្ថែមទៀតថា៖ «ឯការគាំទ្រគោលនយោបាយនរណាម្នាក់ មិនមែនជាកំហុស ហើយមិនមែនជាអំពើក្បត់នោះដែរ។ លោក សួន សេរីរដ្ឋា ធ្វើសារនយោបាយ រិះគន់ ព្រោះគាត់មានបំណងបង្កើតបក្សនយោបាយ»៕
21-July-2016 | ដោយ មែន កំសត់សួន សេរីរដ្ឋា ដាក់រហស្សនាម លោក សម រង្ស៊ី ជាអ្នកក្លាហានភ្លើងចំបើង និងជាអ្នកសេដ្ឋកិច្ចផេះ ភ្នំពេញ ៖ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានហៅលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា ជាអ្នកក្លាហានភ្លើងចំបើង និងជាអ្នកសេដ្ឋកិច្ចផេះ។ការលើកឡើងរបស់លោកសួន សេរីរដ្ឋានេះ គឺតាមរយៈសារមួយដែលលោកបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី២០ ខែកក្កដានេះ។ លោកបានសរសេរថា “លោក កែម ឡី មុនពេលគេសម្លាប់បានដាក់រហ័សនាមលោក សម រង្ស៊ី ថាជាអ្នកក្លាហានក្នុងស្នូកនិងជាអ្នកនយោបាយអង្ករកំប៉ុង! ពេលនេះខ្ញុំថែមរហ័សនាមឲ្យ លោក សម រង្ស៊ី មួយទៀតគឺ អ្នកក្លាហានភ្លើងចំបើងនិងជាអ្នកសេដ្ឋកិច្ចផេះ!”។ ការលើកឡើងក្នុងន័យដៀលត្មេះប្រមុខគណបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសនៅក្រៅស្រុកដោយខ្លួនឯងនេះគឺជាការប្រតិកម្ម នឹងលោកសម រង្ស៊ី ដែលបានអំពាវនាវឱ្យសហភាពអឺរ៉ុប បិទការបញ្ជាទិញទំនិញពីរោងចក្រស្រុកខ្មែរ។ មេបក្សនយោបាយ ក្មេងខ្ចីរូបនេះ បានអះអាងថា “ការដែលលោកសម រង្ស៊ី ទាមទារឱ្យសភាអឺរ៉ុបបិទការបញ្ជាទិញទំនិញពីរោងចក្រស្រុកខ្មែរ ហើយចាំបើកវិញភ្ជាប់ជាមួយនឹងលក្ខខណ្ឌថ្មីនោះ វាគ្មានអ្វីក្រៅពីសុំឱ្យថែមចំណុចមួយគឺ ឱ្យខ្លួន(សម រង្ស៊ី)បានចូលមកស្រុករួចពីការចាប់ខ្លួននោះទេ បន្ទាប់ពីខំលុនតួអង្វរ ហ៊ុន សែន មិនបានសម្រេច។ ចំណុចថោកទាបដ៏ពិសេសរបស់ សម រង្ស៊ី គឺធ្វើនយោបាយរបៀបអ្នកក្លាហានភ្លើងចំបើង ដែលមើលទៅអណ្តាតភ្លើងស្មានអស្ចារ្យណាស់តែតាមពិតមួយចំហេះនេះដុត តែត្រីងៀតស្ងួតស្រាប់មិនបានឆ្អិនផង។ មួយវិញទៀតអ្នកក្លាហានភ្លើងចំបើងនេះ បើការនិយាយ និងសរសេរខាងក្រៅ ដូចខ្លួនឯងជាដុំរងើកភ្លើងធ្យូងឈើរប្រណិត តែតាមពិតគឺផេះចំបើងសុទ្ធសាធ”។ លោកបន្ដថា “មកដល់រឿងសេដ្ឋកិច្ច ដែលយកជម្លោះនយោបាយបុគ្គលខ្លួនឯង បក្សខ្លួនឯង ខូចខ្លួនឯង ខុសខ្លួនឯងហើយមិនថ្លៃថ្នូរ មិនហ៊ានប្រឈមមុខ បែរជាយកជីវិត និងឆ្នាំងបាយរបស់ គ្រួសារកម្មករ-កម្មការនី ជិត១លាននាក់មកលេងសើច។ស្មានថា ការបិទ និងបើកទីផ្សាអឺរ៉ុប បិទហើយងាយបើកបានវិញដូចបើកកុងតាក់ភ្លើងឬ? នេះបានហៅថា អ្នកសេដ្ឋកិច្ចផេះដែលមានគំនិតសេដ្ឋកិច្ចឆ្កួតលីលា និងគ្មានគុណធម៌ចំពោះកម្មករ-ម្មការនី ដែលធ្លាប់ និងកំពុងគាំទ្រខ្លួន”។ លោកសួន សេរីរដ្ឋា បានបញ្ជាក់ជាចុងក្រោយថា “បើពលរដ្ឋខ្មែរ កម្មករខ្មែរ យុវជនខ្មែរ នៅបន្តគាំទ្រអ្នកក្លាហានភ្លើងចំបើង និងជាអ្នកសេដ្ឋកិច្ចផេះ នេះថាជា មេបក្សប្រឆាំងដ៏អស្ចារ្យទៀតនោះត្រៀមខ្លួនធ្វើជាទាសករនយោបាយរបស់ ពួកហ្នឹងតកូនតចៅទៅចុះ”៕
១៣ ខែ សីហា ឆ្នាំ ២០១៧ លោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីជេរប្រមាថមេទ័ពកម្ពុជាធ្ងន់ធ្ងរ(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ បានថ្លែងប្រាប់សារព័ត៌មានហ្វ្រេសញូវ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះបន្ទាប់ពីលោកបានបង្ហោះសារនៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កងទ័ពជាតិ។
លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ប្រមាថដល់កងទ័ពរបស់ខ្មែរដោយ ខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀមគឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានអះអាងប្រាប់សារព័ត៌មានខាងលើថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋាបានធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសភ្លាមៗតែម្តង៕ដោយ៖វាសនា
August 14, 2017 ជនដែលរងការថ្កោលទោសដូចព្យុះ ! មេបក្សអំណាចខ្មែរ សួន សេរីរដ្ឋា ត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នក្រោមបទល្មើសចំនួន៣ក្រោយសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ពាក់ព័ន្ធនឹងអង្គហេតុ Post សារជាសាធារណៈតាម Facebook ប្រើប្រាស់ Page ឈ្មោះ «Sourn Serey Ratha» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ក្នុងសំណុំរឿង «ឡាវរំលោភឈ្លានពានព្រំដែនកម្ពុជា» រួចមក លោក សួន សេរីរដ្ឋា សញ្ជាតិខ្មែរ-អាមេរិក ជាប្រធានគណបក្សអំណាចខ្មែរត្រូវស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បើកការស៊ើបសួរនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ចំនួន៣បទល្មើសដែលជាបទមជ្ឈិមជាក់ស្តែង គឺ ៖ ១-បទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ , ២-បទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និង ៣-បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។ លើសពីនេះ ជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជូនខ្លួនភ្លាមទៅកាន់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារដើម្បីត្រៀមបើកសវនាការជំនុំជម្រះនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ខាងមុខ ខណៈមជ្ឈដ្ឋានរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខ បាន និងកំពុងធ្វើការថ្កោលទោសទៅលើជនជាប់ចោទយ៉ាងគគ្រឹកគគ្រេងតៗគ្នាឥតដាច់សូរ ។
អនុលោមតាមការចោទប្រកាន់បើកការស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា អាចនឹងត្រូវទទួលរងការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
មេបក្សអំណាចខ្មែរ គឺលោក សួន សេរីរដ្ឋា អាយុ៤៥ឆ្នាំ ធ្លាប់ត្រូវបានស្ថាប័នតុលាការកម្ពុជាវិនិច្ឆ័យសេចក្តីផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពីបទញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងរួមគំនិតក្បត់ជាតិ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ៣១ «ក្រII.ប» ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥របស់សាលាឧទ្ធរណ៍ ។ ទោះបីលោក សួន សេរីរដ្ឋា ជាប់ឈ្មោះជាទណ្ឌិត តែត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យមានការចុះបញ្ជីគណបក្សអំណាចខ្មែរមានរូបលោកជាប្រធានជាផ្លូវការនាខែមីនា ឆ្នាំ២០១៥ ព្រមទាំងទទួលបានការលើកលែងទោសពីអង្គព្រះមហាក្សត្រតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧០៨ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ។
ដំណើរការលើកលែងទោសដល់ទណ្ឌិតឈ្មោះ សួន សេរីរដ្ឋា តាមសំណើរបស់បុរសខ្លាំងដែលអាចបើកផ្លូវឲ្យអ្នកនយោបាយជើងថ្មីរូបនេះមានឱកាសវិលត្រឡប់មកដឹកនាំគណបក្សអំណាចខ្មែរនៅលើទឹកដីកម្ពុជា គឺបាននាំឲ្យមជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជាឈ្វេងយល់ឃើញថា រវាងលោក សួន សេរីរដ្ឋា និងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចប្រាកដជាមានទំនាក់ទំនងពិសេសជាមួយគ្នាយ៉ាងជិតស្និទ្ធ ។
កាលពីឆ្នាំ២០១០កន្លងទៅ លោក សួន សេរីរដ្ឋា អតីតប្រធាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌ និងសមធម៌ ត្រូវបានខុទ្ទកាល័យបុរសខ្លាំងប្រកាសឲ្យដឹងថា បុរសខ្លាំងពេញចិត្ត និងស្វាគមន៍តែងតាំងជាទីប្រឹក្សាផ្ទាល់បុរសខ្លាំង មានឋានៈស្មើរដ្ឋមន្ត្រី និងជាសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលត្រូវតែងតាំងដោយរាជរដ្ឋាភិបាល ។ លើសពីនេះ ខុទ្ទកាល័យបុរសខ្លាំងក៏បានប្រកាសឲ្យដឹងដែរថា នឹងធានាទទួលបន្ទុកផ្គត់ផ្គងលើការស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងការចំណាយផ្សេងៗតាមសេចក្តីត្រូវការរបស់លោក សួន សេរីរដ្ឋា ទៀតផង ៕
28, Sep 2018 , លោក សួន សេរីរដ្ឋា ស្នើឲ្យមហាផ្ទៃផ្អាកដំណើរការគណបក្សអំណាចខ្មែរបណ្ដោះអាសន្នភ្នំពេញ៖ ជម្លោះដណ្ដើមបក្ស! លោក សួន សេរីរដ្ឋា ស្នើឲ្យក្រសួងមហាផ្ទៃផ្អាកដំណើរការគណបក្សអំណាចខ្មែរបណ្ដោះអាសន្ន ដើម្បីដោះស្រាយភាពស្របច្បាប់រវាងលោក និងលោក សួង សោភណ្ឌ ក្នុងការដឹកនាំគណបក្សមួយនេះ។ ក្រសួងមហាផ្ទៃ ហៅលោក សួន សេរីរដ្ឋា និងលោក សួង សោភណ្ឌ ទៅដោះស្រាយបញ្ហាគណបក្សអំណាចខ្មែរនេះ។ជាតិនយោបាយជាតិលោក សួន សេរីរដ្ឋា ស្នើឲ្យមហាផ្ទៃផ្អាកដំណើរការគណបក្សអំណាចខ្មែរបណ្ដោះអាសន្ន
ភ្នំពេញ៖ ជម្លោះដណ្ដើមបក្ស! លោក សួន សេរីរដ្ឋា ស្នើឲ្យក្រសួងមហាផ្ទៃផ្អាកដំណើរការគណបក្សអំណាចខ្មែរបណ្ដោះអាសន្ន ដើម្បីដោះស្រាយភាពស្របច្បាប់រវាងលោក និងលោក សួង សោភណ្ឌ ក្នុងការដឹកនាំគណបក្សមួយនេះ។ ក្រសួងមហាផ្ទៃ ហៅលោក សួន សេរីរដ្ឋា និងលោក សួង សោភណ្ឌ ទៅដោះស្រាយបញ្ហាគណបក្សអំណាចខ្មែរនេះ។
ក្រសួងមហាផ្ទៃ បានហៅលោក សួន សេរីរដ្ឋា ទៅបកស្រាយហេតុផលខ្លួន ដែលបានអះអាងថា លោក សួង សោភណ្ឌ បានបន្លំឯកសារ ក្នុងគោលបំណងក្តោបតំណែងប្រធាន និងអំណាចបក្ស។ ក្រោយពេលបកស្រាយហេតុផលរួច លោក សួន សេរីរដ្ឋា បានលើកសំណើ៣ចំណុច ទៅក្រសួងមហាផ្ទៃ ដើម្បីជួយដោះស្រាយបញ្ហាជម្លោះគណបក្សអំណាចខ្មែរ។ ចំណុចទី១ លោក សួន សេរីរដ្ឋា បានស្នើឲ្យក្រសួងធ្វើកោសល្យវិច្ច័យទៅលើហត្ថលេខា នៅក្នុងលិខិតលាលែងពីបក្សខ្លួន ។ ចំណុចទី២ លោកស្នើឲ្យក្រសួងច្រានចោលលក្ខន្តិកថ្មី ដែលក្រុមលោក សួង សោភណ្ឌ បានធ្វើសោធនកម្មលើច្បាប់ចាស់ ដែលគណបក្សបានតម្កល់នៅក្រសួងមហាផ្ទៃ និងចុងក្រោយ គឺសុំឲ្យផ្អាកដំណើរការគណបក្សអំណាចខ្មែរបណ្ដោះអាសន្ន។
លោក សួន សេរីរដ្ឋា ដែលបានទៅជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយបញ្ហាគណបក្សនេះ បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«ជាលទ្ធផលអ្វីដែលយើងបានស្នើសុំទៅគេ ក្រសួងមហាផ្ទៃទទួលយក ដើម្បីយកមកផ្ទៀងផ្ទាត់។ គេសួររកលិខិតលាលែងរបស់ខ្ញុំ ហើយខ្ញុំមិនដែលបានចុះហត្ថលេខាលើលិខិតលាលែងហ្នឹង ខ្ញុំក៏ស្នើសុំឲ្យធ្វើកោសល្យវិច្ច័យ ពីព្រោះគាត់(សួង សោភណ្ឌ) គាត់បានផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ទី២ យើងបានស្នើសុំឲ្យក្រសួងពិនិត្យផ្ទៀងផ្ទាត់លើលក្ខន្តិកដើម គឺអត់យកលក្ខន្តិកដែលក្រុមលោក សួង សោភណ្ឌ ធ្វើវិសោធនកម្ម ។ ទី៣ គឺយើងបានស្នើសុំឲ្យមានការផ្អាកសកម្មភាព(គណបក្សអំណាចខ្មែរ)ជាបណ្ដោះអាសន្ន។ ប៉ុន្តែគេមិនទាន់ឆ្លើយថាយ៉ាងម៉េចទេ »។
ក្រៅពីសាកសួរលោក សួន សេរីរដ្ឋា ក្រសួងមហាផ្ទៃ ក៏ហៅប្រធានគណបក្សអំណាចខ្មែរបច្ចុប្បន្នលោក សួង សោភណ្ឌ និងគណៈកម្មាធិការនាយកបក្ស ចូលទៅពន្យល់ហេតុផល ជុំវិញបញ្ហាគណបក្ស នៅព្រឹកថ្ងៃទី២៨ កញ្ញានេះដែរ ដើម្បីពិនិត្យ និងសម្រេចលើភាពស្របច្បាប់ថាតើ បុគ្គលរូបណា ដែលមានសិទ្ធិដឹកនាំគណបក្សអំណាចខ្មែរ។ជុំវិញបញ្ហា លោក សួង សោភណ្ឌ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា លោកមានឯកសារ និងភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា លោក សួន សេរីរដ្ឋា បានលាលែងពីគណបក្ស។ ហើយលោក នឹងយកឯកសារទាំងនោះ ទៅបង្ហាញចំពោះមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោក សួង សោភណ្ឌ ហ៊ានទាំងអះអាងថា លោកនឹងសុខចិត្តដើរចេញពីតំណែង បើសិនជាលោក សួន សេរីរដ្ឋា មានភស្តុតាងថា ខ្លួនបានបន្លំឯកសារមែននោះ។
គួរបញ្ជាក់ថា គណបក្សអំណាចខ្មែរ បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដោយមានលោក សួន សេរីរដ្ឋា ជាប្រធានបក្ស។ ហើយគណបក្សអំណាចខ្មែរ បានធ្លាក់ក្រោមការដឹកនាំរបស់លោក សួង សោភ័ណ្ឌ នៅឆ្នាំ២០១៧ នៅគ្រាដែលលោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដោយសារលោក សួន សេរីរដ្ឋា សរសេរនៅលើគណនីហ្វេសប៊ុករបស់លោក «ញុះញង់ដល់កម្លាំងកងទ័ព មិនឲ្យស្តាប់បទបញ្ជា ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចការការពារជាតិ»។ តាមរយៈបទចោទនេះ តុលាការបានសម្រេចផ្តន្ទាទោសលោក សួន សេរីរដ្ឋា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យប្រាក់១០លានរៀល កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៧។ អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៧៕
27/08/2018 បក្សអំណាចខ្មែរ មិនតែងតាំងលោក សួន សេរីរដ្ឋា ធ្វើជាប្រធានវិញឡើយមិនមានការជ្រើសតាំងលោក សួន សេរីរដ្ឋា ធ្វើជាប្រធានគណបក្សអំណាចខ្មែរវិញឡើយ។ នេះជាជំហររបស់គណបក្សអំណាចខ្មែរ ដែលដឹកនាំដោយលោក សួង សុភ័ណ្ឌ ក្រោយពីប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស កាលពីថ្ងៃទី២៦ សីហា។ លោក សួង សុភ័ណ្ឌ បានថ្លែងថា គណបក្សលោកគ្មានគម្រោងធ្វើសមាជបក្ស ដើម្បីបោះឆ្នោតគាំទ្រឲ្យលោក សួន សេរីរដ្ឋា ធ្វើជាប្រធានបក្សទេ ក្រោមហេតុផលធំចំនួនពីរ។ ហេតុផលទី១ គណបក្សលោកអាចមានជំហររឹងមាំគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងនយោបាយ ដូច្នេះមិនចាំបាច់ទាល់តែមានលោក សួន សេរីរដ្ឋា ទើបអាចដំណើរការបាននោះទេ។ ហេតុផលទី២ គណបក្សលោក ដឹកនាំបែបនីតិបុគ្គល មិនមែនបែបរូបវ័ន្តបុគ្គល ដែលត្រូវមានបុគ្គលសំខាន់ជានិមិត្តរូប ទើបដឹកនាំបក្សបាន ដូចគណបក្សដទៃឡើយ។
លោក សួង សុភ័ណ្ឌ ដែលទទួលបានតំណែងប្រធានគណបក្សអំណាចខ្មែរមួយឆ្នាំ ក្រោយពីលោក សួន សេរីរដ្ឋា លាលែងពីតួនាទីនេះ បានពន្យល់បន្ថែមទៀតថា៖«គណបក្សយើង មិនមែនដូចជាក្រុមហ៊ុនមួយ ដែលត្រូវតែមានបុគ្គលសំខាន់ដឹកនាំរហូត ទើបក្រុមហ៊ុននោះដំណើរការនោះទេ។ ដូច្នេះក្នុងនាមបក្សយើងជាបក្ស ដែលដឹកនាំបែបនីតិបុគ្គល យើងគិតថា យើងអាចមានថ្នាក់ដឹកនាំដែលមានសមត្ថភាព និងជំហររឹងមាំដឹកនាំបក្សបាន បើទោះជាមិនមានវត្តមានលោក សួន សេរីរដ្ឋា ដឹកនាំបក្សក៏ដោយ»។
បន្ថែមពីនេះលោក សួង សុភ័ណ្ឌ នៅបន្តលើកពីចំណុចមួយចំនួន ដែលគណបក្សលោក មិនគាំទ្រឲ្យលោក សួន សេរីរដ្ឋា ធ្វើជាប្រធានវិញនោះ គឺនយោបាយឱនភាព របស់លោក សួន សេរីរដ្ឋា ដែលសុំទោសសម្ដេច ហ៊ុន សែន ដើម្បីបានចេញពីពន្ធនាគារ។
«គណបក្សយើងរីករាយសប្បាយចិត្ត នៅពេលឃើញគាត់ (សួន សេរីរដ្ឋា) ចេញពីពន្ធនាគារវិញ។ ប៉ុន្តែយើង ក៏មិនសប្បាយចិត្ត ដែលគាត់ធ្វើលិខិតសុំទោសនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រនេះ។ វាបង្ហាញឲ្យឃើញភាពកំសាកក្នុងនយោបាយគាត់ ដែលនាំឲ្យប៉ះពាល់ដល់បក្ស។ ហើយគណបក្ស មិនអាចគាំទ្រឲ្យគាត់ដឹកនាំបាន ដោយសារតែមិនទុកចិត្តថា គាត់ចេញពីពន្ធនាគារ ដោយសារការសុំទោស ឲ្យមានការលើកលែងទោសនេះ មានកិច្ចសន្យាពីក្រោយខ្នង ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្វីខ្លះដែរទេ…»។ នេះជាការបញ្ជាក់របស់លោក សួង សុភ័ណ្ឌ ដែលបន្ថែមថា ដ្បិតមិនអាចឲ្យលោក សួន សេរីរដ្ឋា ដឹកនាំគណបក្សវិញ តែលោក មានបំណងស្នើទៅគណៈកម្មាធិការអចិន្ត្រៃយបក្ស រៀបចំឲ្យលោក សួន សេរីរដ្ឋា ធ្វើជាប្រធានកិត្តិយសបក្ស។
15, May 2018 , 3:00 pm លោក សួន សេរីរដ្ឋា សុំសម្តេច ហ៊ុន សែន ជួយឲ្យបានចេញពីពន្ធនាគារ ដោយ: ថ្មីៗលោក សួន សេរីរដ្ឋា ស្ថាបនិកគណបក្សអំណាចខ្មែរ បានសរសេរលិខិតមួយចេញពីពន្ធនាគារ ដើម្បីសុំទោស និងសារភាពកំហុសចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកងទ័ពគ្រប់រូប។ លិខិតខាងលើ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី៣០ ខែមេសាមក ប៉ុន្តែលោក សួន សេរីរដ្ឋា ទើបនឹងយកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកក្នុងថ្ងៃនេះ។ ក្នុងលិខិតនោះ លោក សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានសម្តែងការសោកស្តាយ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសម្តេច ហ៊ុន សែន និងកងយោធពលខេមរភូមិន្ទទាំងអស់។ បន្ទាប់មកលោក ក៏សុំឲ្យសម្តេច ហ៊ុន សែន និងកងទ័ព លើកលែងទោស និងអធ្យាស្រ័យដល់លោក។ អតីតប្រធានគណបក្សអំណាចខ្មែរ បានសន្យាថា ពីថ្ងៃនេះទៅ លោក នឹងមិនធ្វើអ្វីដោយគ្មានការពិចារណាបែបនេះទៀតឡើយ។ លោក បានស្នើទៅសម្តេច ហ៊ុន សែន យ៉ាងដូច្នេះថា៖«សូមសម្តេចតេជោ ស្នើលើកទោសឲ្យខ្ញុំ បានរួចផុតពីទោស ដើម្បីបានវិលទៅជួបគ្រួសារ ថែរក្សាម្តាយចាស់ជរា ថែរក្សាកូនតូចៗ ធ្វើជាកូនល្អ ឪពុកល្អ និងជាស្វាមីល្អ ព្រមទាំងជាពលរដ្ឋល្អដោយក្តីអនុគ្រោះ»។ សូមរម្លឹកថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយរងការចោទប្រកាន់ថាលោក បានប្រមាថកងទ័ព តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុក។ កាលនោះ លោក បានសរសេរយ៉ាងដូច្នេះថា៖« [….] ពេលសង្គ្រាមកើតឡើងជាមួយប្រទេសឡាវ លទ្ធផល មិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយប្រទេសសៀមទេ គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា។ ហើយមេទ័ព នឹងឡើងបុណ្យស័ក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីយ៉ាងគគ្រឹកគគ្រេង។ [ ….]»៕
២០ មិនា ២០១៩ លោកសួន សេរីរដ្ឋា បញ្ជាក់នៅលើបណ្តាញសង្គម Facebook ថា គណៈស្ថាបនិកគណបក្ស និងក្រុមប្រឹក្សានយោបាយ បានសម្រេចយក ថ្ងៃ ១៨ មីនា ឆ្នាំ២០១៩ ជាថ្ងៃកំណើតបង្កើតគណបក្ស និងបានរើសយកឈ្មោះ ចំនួន ២ ដើម្បីដាក់ជូន ក្រសួងមហាផ្ទៃ គឺទី១ គណបក្សខ្មែរកែទម្រង់ (គ.ខ.ក) Khmer Reform Party (K.R.P) និងទី២ គណបក្សផ្តល់អំណាចពលរដ្ឋ (គ.ផ.អ.ព) People Empowerment Party (P.E.P)។ ឯបាវចនាគឺ ជាតិ ទឹកដី សេរីភាព។ តែមកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៅមិនទាន់សម្រេចបែបណា លើការបង្កើតគណបក្សថ្មីរបស់លោកសួន សេរីរដ្ឋា នេះនៅឡើយទេ។ លោកសួន សេរីរដ្ឋា ក៏បានប្រកាសស្វាគមន៍ ការចូលរួមពីពលរដ្ឋខ្មែរ គ្រប់អតីតនិន្នាការនយោបាយ ពិសេសយុវជនជំនាន់ថ្មី ចូលធ្វើនយោបាយ ដែលលោកអះអាងថា ដើម្បី ឲ្យពលរដ្ឋឈ្នះ, ដើម្បី ជាតិ ទឹកដី សេរីភាព, ដើម្បីការកែទម្រង់ និងផ្តល់អំណាចឲ្យពលរដ្ឋ ធ្វើជាអ្នកសម្រេច វាសនារបស់អ្នកនយោបាយ ។ ជាការកត់សម្គាល់ មុននឹងឈានដល់ការសម្រេចចិត្តបង្កើគណបក្សនយោបាយថ្មីពេលនេះ លោកធ្លាប់បានប្តឹងទាមទារគណបក្សអំណាចខ្មែររបស់លោក ពីលោកសួង សុភ័ណ្ឌ មកវិញដែរ ក្រោយចេញពីពន្ធនាគារវិញបាន ជាងពីរសប្តាហ៍ តែមិនបានជោគជ័យ។ លោក សួន សេរីរដ្ឋា ត្រូវបានចាប់ដាក់ពន្ធនាគារក្រោមបទចោទប្រមាថកងទ័ព។ ក្រោយមក លោកត្រូវបានលោក ហ៊ុន សែន ស្នើព្រះមហាក្សត្រលើកលែងទោស កាលពីចុងខែសីហា បន្ទាប់ពី លោកបានសុំទោសប្រមុខរដ្ឋាភិបាល និងប្រមុខកងទ័ព រួចមក។ បន្ទាប់ពីចេញពីពន្ធនាគារមក លោកសួន សេរីរដ្ឋា ដែលធ្លាប់រិះគន់រដ្ឋាភិបាលឥតសំចៃមាត់នេះ ក្លាយជាអ្នកនយោបាយតែលតោល គ្មានទ្រនំនយោបាយឡើយ។ ក្រោយពីមិនអាចទាមទារយកគណបក្សអំណាចខ្មែររបស់ខ្លួនមកគ្រប់គ្រងវិញបាន លោកក៏ធ្លាប់បានប្រកាស ចង់ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សមួយ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីបន្តទិសដៅនយោបាយរួមគ្នា ក្នុងការប្រកួតប្រជែងនយាបាយជាមួយគណបក្សដទៃ។ លោកធ្លាប់និយាយថា មូលហេតុដែលលោក ចង់បន្តនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះ ដោយសារឃើញគណបក្សមួយនេះ មានគោលនយោបាយត្រឹមត្រូវ ស្របតាមគោលគំនិតខ្លួន ទាំងភាសានិយាយ និងការប្រើប្រាស់ការទូត ដោះស្រាយបញ្ហាជាដើម។លោកថា លោកចាប់អារម្មណ៍លើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាំងពីលោកមិនទាន់ជាប់ពន្ធនាគារម្ល៉េះ ប៉ុន្តែមិនទាន់មានឱកាសក្នុងការចរចាជាមួយថ្នាក់ដឹកនាំគណបក្សនេះប៉ុណ្ណោះ។ តែពេលនេះ លោកបែរជាមកបង្កើតគណបក្សថ្មីដោយខ្លួនឯងវិញ តែមិនទាន់ដឹងថា ឈ្មោះមួយណាឲ្យពិតប្រាកដ ក្នុងចំណោម ឈ្មោះ ចំនួន២ ដែលលោកដាក់ជូនក្រសួងមហាផ្ទៃ គឺទី១ គណបក្សខ្មែរកែទម្រង់ និងទី២ គណបក្សផ្តល់អំណាចពលរដ្ឋ៕
March 22, 2016 លោក សួន សេរីរដ្ឋា បន្តប្តឹងលោក ហោ ណាំហុងទៅសាលាឧទ្ទរណ៍ ភ្នំពេញ៖(ខ្មែរថាមស៍)លោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរបានបន្តប្ដឹងរដ្ឋមន្ត្រីក្រសួងការបរទេសលោកហោណាំហុងដែលរដ្ឋាភិបាលទើបកញ្ចប់មុខតំណែងនាពេលថ្មីៗតាមការស្នើសុំទៅសាលាឧទ្ធរណ៍ចំពោះសំណុំរឿងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ឥតចាត់ការ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ឲ្យដឹងថា លោកប្ដឹងលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍នេះ គឺដើម្បីរក្សាកិត្តិយសរបស់គណបក្សក៏ដូចជាសកម្មជនរបស់គណបក្ស ដោយលោកថា គណបក្សនេះមិនមានជាភេរវជន ដូចការលើកឡើងរបស់លោក ហោ ណាំហុង កាលពីដើមខែធ្នូ ឆ្នាំ២០១៥ នោះទេ។ លោកថា លោកបានទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ដើម្បីបំពេញឯកសារប្ដឹងឧទ្ធរណ៍ទាស់នឹងការសម្រេចតម្កល់បណ្ដឹងរបស់លោកមិនចាត់ការ។
លោកបានបន្តទៀតថា លោកបានផ្ដិតមេដៃ និងបំពេញសំណុំរឿងនៅសាលាដំបូងដើម្បីអនុញ្ញាតឲ្យសាលាដំបូងបញ្ជូនសំណុំរឿងរបស់លោកទៅសាលាឧទ្ធរណ៍ទៅតាមកាលកំណត់ដែលតុលាការបើកផ្លូវទុករយៈពេល៦០ថ្ងៃដើម្បីឲ្យប្ដឹងឧទ្ធរណ៍។ លោកបានថ្លែងថា៖ «ខ្ញុំបានដាក់ពាក្យបណ្ដឹងរួចហើយ ដូច្នេះសាលាឧទ្ធរណ៍ចង់កាត់ក្ដី ឬមិនកាត់ក្តីនេះគឺជាការសម្រេចរបស់គាត់។ ប៉ុន្តែតាំងពីដើមទី មកខ្ញុំមិនដែលជឿជាក់លើប្រព័ន្ធ តុលាការនឹងថា អាចផ្ដល់យុត្តិធម៌ឲ្យបានទេ ប៉ុន្តែយើងប្រសិទ្ធិតាមនីតិវិធីច្បាប់ឲ្យគ្រប់ដំណាក់កាលទាំងអស់ពីព្រោះនេះគឺជាបណ្ដឹងដែលជាប់ពាក់ព័ន្ធនឹងឥស្សរជននយោបាយ»។
លោកបានបន្ថែមទៀតថា សូមជម្រាបថាមាត្រានៃក្រមព្រហ្មទណ្ឌដែលចែងពីបទបរិហារកេរ្តិ៍គឺមន្ត្រីអ្នកដឹកនាំគណបក្សប្រជាជន ធ្លាប់បានប្រើច្បាប់នេះប្ដឹងអ្នកដែលធ្វើនយោបាយប្រឆាំងខ្លួនច្រើនជាងគេ។ ហើយកាលណាប្ដឹងគឺតុលាការកាត់ក្តីឲ្យគណបក្សប្រជាជន ឬអ្នកប្តឹងឈ្នះហើយ។ លោកបានបន្តទៀតថា៖ «ប៉ុន្តែវាចម្លែក ខ្ញុំប្ដឹងលោក ហោ ណាំហុង វិញហេតុអ្វីតុលាការអត់ហ៊ានយកមកកាត់ក្តី ខ្ញុំប្តឹងនេះគឺការអនុវត្តសិទ្ធិដែលមានចែងនៅក្នុងច្បាប់ ហើយបើតុលាការអត់កាត់ទោស ឬតម្កល់រឿងទុកទៀត អាហ្នឹងរឹតតែបញ្ជាក់ឲ្យឃើញថា តុលាការជាឈ្នាន់របស់គណបក្សកាន់អំណាចហ្នឹងពិតប្រាកដ។ បើកាត់ក្តីឲ្យខ្ញុំឈ្នះគឺជារឿងអយុត្តិធម៌មួយក្នុងចំណោមរាប់ពាន់ករណី»។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ បានជូនដំណឹងទៅលោក សួន សេរីរដ្ឋា ពីការតម្កល់ឥតចាត់ការបណ្ដឹងរបស់លោកទាក់ទងនឹងការប្ដឹងចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍។ សាលាដំបូងបានទុករយៈពេល៦០ថ្ងៃសម្រាប់លោក សួន សេរីរដ្ឋា ប្ដឹងឧទ្ធរណ៍ទាស់នឹងការសម្រេចនេះ។
គួររម្លឹកថា បណ្ដឹងរបស់លោក សួន សេរីរដ្ឋា បានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោយជួបជាមួយអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ថា សមាជិករបស់គណបក្សអំណាចខ្មែរ ធ្លាប់ធ្វើភេរវកម្ម ដែលលោក សួន សេរីរដ្ឋា ចាត់ទុកជារឿងប៉ះពាល់ដល់កិត្តិយសរបស់គណបក្សលោក។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា បញ្ហានេះលោកឧបនាយករដ្ឋមន្ត្រីលោកមានការងារមមាញឹកច្រើន លោកគ្មានពេលមកពិភាក្សារលើរឿងនេះទេ។ លោកបានថ្លែងថា៖ «បើចង់ទាក់ទងទុកសិទ្ធិឲ្យមេធាវីការពារក្តីជាអ្នកឆ្លើយបត»។
លោក ការ សាវុត្ថ មេធាវីការពារក្តីឲ្យលោក ហោ ណាំហុង មិនអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ ប៉ុន្តែកន្លងទៅ លោកមេធាវី ការ សាវុត្ថ បានចេញលិខិតមួយច្បាប់ដោយលើកឡើងថា កូនក្ដីរបស់លោក គឺលោក ហោ ណាំហុង មិនបានបរិហារកេរ្តិ៍លោក សួន សេរីរដ្ឋា នោះទេ ដោយគ្រាន់តែនិយាយពីអ្វី ដែលតុលាការបានសម្រេច កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ផ្ដន្ទាទោសលោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៧ឆ្នាំ និងពិន័យជាប្រាក់២៥លានរៀល ពីបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់ និងអំពើរារាំងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត និងបង្កការរំខាន មិនឲ្យដំណើរការបោះឆ្នោតបាន។ ប៉ុន្តែលោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រសម្រេចព្រះរាជទានការលើកលែងទោស កាលពីខែកក្កដា ឆ្នាំ២០១៥៕
August 14, 2017, 1:58 PM សួន សេរីរដ្ឋា ត្រូវបញ្ជូនទៅតុលាការហើយអាចជាប់គុក២-៥ឆ្នាំ,បក្សអំណាចខ្មែរ ប្រឈមការត្រូវរំលាយលទ្ធភាពនៃការរំលាយបក្សនេះកាន់តែត្រូវរំពឹងខ្ពស់បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកម៉ិញថា«…ឯកសារប្រមាថព្រះមហាក្សត្រនេះ តើសមនឹងរំលាយគណបក្សនេះចោលដែរឬអត់?…ឥឡូវល្អហើយ អានេះ ទាត់ស្តេច បើទាត់ត្រឹមហ៊ុន សែន បាន ។ការប្រមាថមួយនេះគឺធ្ងន់ធ្ងរណាស់….អង្គហេតុប្រមាថកងទ័ពញុះញុងកងទ័ពមិនអោយស្តាប់បទបញ្ជា បង្កើតចលាចលដែលទោសរបស់វាអតិប្បរមាច្បាប់ចែត្រឹមជាប់គុក៥ឆ្នាំ ពី២ទៅ៥ឆ្នាំ…»។ ក្នុងពេលជាមួយគ្នា លោក សួន សេរីរដ្ឋា បានសារភាព និងទទួលស្គាល់ចំពោះសាររបស់ខ្លួន ដែលបានផ្ញើទៅសកម្មជននៅប្រទេសបារាំង ដែលមើលងាយព្រះមហាក្សត្រនិងសារដែលបង្ហោះជេរប្រមាថមេទ័ពកម្ពុជាថា ជាមេទ័ពចោរនោះ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥឡូវនេះសាមីខ្លួនបានសារភាពហើយថា សារដែលផ្ញើទៅកាន់សកម្មជននៅប្រទេសបារាំង រឿងទាត់ឲ្យធ្លាយវាំងនិងការបង្ហោះជេរប្រមាថដល់មេទ័ព ថាជាមេទ័ពចោរនោះ ជារបស់ខ្លួន។ សូមជម្រាបថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗកាលពីម្សិលម៉ិញ បន្ទាប់ពីលោកបានបង្ហោះសារ នៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាមេទ័ពជាតិថា«មេទ័ពចោរ»ហើយនៅម៉ោងជាង១រសៀលនេះត្រូវបានបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ។ ដោយឡែកសារប្រមាថព្រះមហាក្សត្រ របស់លោក សួន សេរីរដ្ឋា ដែលត្រូវបាន Facebook «កូននាគអាស៊ី»ទម្លាយនោះបានសរសេរយ៉ាងដូច្នេះថា៖ «សូមក្រុមសមាជិក KPPM នៅបារាំង ជួយស្រាវជ្រាវរកឯកសារមួយឲ្យបានមកឲ្យខ្ញុំ ឲ្យបានកាន់តែឆាប់កាន់តែល្អ។ គឺឯកសារ ដែលបង្ហាញបញ្ជាក់ថា នរោត្តម សីហមុនី ជាសញ្ជាតិបារាំង មែនឬមិនមែន? ខ្ញុំ នឹងវ៉ៃមួយឈុតនេះឲ្យល្អមើលកក្រើកក្នុងឆ្នាំ២០១៦នេះ។ សូមជួយរកឲ្យឃើញ យកឲ្យបានឯកសារឲ្យខ្ញុំ។ ហ៊ុន សែន ចង់មានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេបក្សនយោបាយ គឺជាឱកាសរបស់ KPP ធាក់ឲ្យធ្លាយវាំងតែម្ដង។ ចាំមើលស្ដេច និងអាមាត្យវាំង ហ៊ានលាសញ្ជាតិបារាំងទេ? ហើយពួកយួន នៅក្នុងបក្សប្រជាជន រត់ទៅពួននៅកន្លែងណា? ចាប់កន្ទុយរបស់ពួកវា ញាត់ចូលមាត់ពួកវា ឲ្យខាំកន្ទុយខ្លួនឯងវា ហើយយើងចាំឈរមើល!»៕ដោយ៖វាសនា៕
25/05/2017 លោក សួន សេរីរដ្ឋា៖ មេឃុំគណបក្សអំណាចខ្មែរ គឺជានាយករដ្ឋមន្ត្រីមូលដ្ឋាន នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាឃុំសង្កាត់នេះ វិទ្យុបារាំងអន្តរជាតិ បានអញ្ជើញភ្ញៀវពិសេសដែលជាប្រធាននិងតំណាងគណបក្សនយោបាយចំនួន ១២ លើកឡើងពីគោលនយោបាយរបស់គណបក្សរៀងៗខ្លួន។ ហើយនៅថ្ងៃនេះ ភ្ញៀវពិសេសរបស់យើង គឺលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ គណបក្សអំណាចខ្មែរ ដែលទើបតែប្រឡូកក្នុងការបោះឆ្នោតឃុំសង្កាត់ជាលើកដំបូងនៅកម្ពុជានេះ បានដាក់បេក្ខជនឈរឈ្មោះចំនួន២៦០នាក់ នៅក្នុងស្រុកចំនួន១៩និងខេត្តចំនួន។
តើគណបក្សថ្មីថ្មោងនេះ មានកម្មវិធីនយោបាយពិសេសអ្វីខ្លះ ដើម្បីទាក់ទាញ់ចិត្តម្ចាស់ឆ្នោត?
15/8/2017 ភ្នំពេញ ៖ អង្គរក្សរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងហើយ នៅវេលាម៉ោង៨ និង ៥០នាទីមុននេះ។ ជនសង្ស័យឈ្មោះ ម៉ុម សួង ភេទប្រុស អាយុ៤៤ឆ្នាំ ជាអង្គរក្ស និងជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។ លោក ម៉ុម សួង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅខណៈសមត្ថកិច្ចឆែកលំនៅឋានលោក សួន សេរីរដ្ឋា។ ពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញកាំភ្លើងជ័រមួយដើម ហើយពេលធ្វើតេស្តរកសារធាតុញៀនក្នុងខ្លួនតាមរយៈទឹកនោមឃើញមានសារធាតុញៀនទៀត ទើបនគរបាលកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់ ៕
August 24, 2018 បន្ទាប់ពីព្រះមហាក្សត្រ លើកលែងទោស , លោក សួន សេរីរដ្ឋា ត្រូវបានដោះលែង ចេញពីពន្ធនាគារហើយ ភ្នំពេញ ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ បង្គាប់ឱ្យដោះលែង តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅម៉ោង៧៖៤០នាទីយប់ ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨នេះ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារហើយ ។ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់លើកលែងទោសឱ្យ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នេះបើយោងតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ ដីការបស់អយ្យការបានយល់ឃើញថា៖ តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ ត្រូវបានលើកលែងទោស។ ដីការបស់អយ្យការរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានព្រះរាជក្រឹត្យបានត្រាស់បង្គាប់ លើកលែងទោសឲ្យទណ្ឌិតឈ្មោះ សួន សេរីរដ្ឋា កើតថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបងទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមអំណាចសាលដីកាលេខ ១៤៩ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០១៨ របស់តុលាការកំពូល។ សូមជំរាបថា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា។ លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង៕ ដោយ ៖ បញ្ញាស័ក្តិ ៕
ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៣ តើសួន-សេរីរដ្ឋាជាជនក្បត់ជាតិឬ?*ជាការពិតណាស់នៅក្នុងពេលដែលប្រជាជនខ្មែរកំពុងតែឈឺចាប់នឹងរដ្ឋាភិបាលអាយ៉ងយួនដែលកំពុងកៀបសង្កត់ ជិះជាន់សង្កត់សង្កិនរាស្ត្រ ប្លន់ដីធ្លីរាស្រ្តតាមអំពើចិត្តនោះ ធ្វើអោយអ្នកជាតិនិយមខ្មែរគ្រប់មជ្ឈដ្ឋាន កញ្ជ្រោលចិត្ត ចង់ធ្វើបដិវត្តដើម្បីរំដោះស្រុកទេសខ្មែរអោយរួចផុតពីក្រញាំដៃយួនគ្រប់ទីកន្លែង ហើយស្របពេលដែលចលនាអំណាចពលរដ្ឋខ្មែរបានផុសឡើងនោះ ដោយឈរលើមូលដ្ឋានប្តឹង លោកហ៊ុន-សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ រួមនឹងវោហាសាសន៍របស់លោកប្រធាន សួន-សេរីរដ្ឋា ប្រកបដោយទ្រឹស្ដីហូរដូចទឹកផងនោះ បានធ្វើអោយអ្នកជាតិនិយមគ្រប់ទិសទីគាំទ្រ និងជួយជ្រោងជ្រែងចលនាអំណាចពលរដ្ឋខ្មែរទាំងកំលាំងកាយចិត្ត ប្រាជ្ញាស្មារតី និងប្រាក់កាស់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅអោយលោកប្រធានសួន សេរីរដ្ឋា ដើម្បីដំណើរការប្តឹងលោកហ៊ុន-សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ។តើលោកសួន-សេរីរដ្ឋា បានប្តឹងលោកហ៊ុន-សែន ពិតប្រាកដដែរឬទេ? ហើយបណ្តឹងរបស់គាត់មានលក្ខណៈយ៉ាងម៉េចដែរ? តើពាក្យបណ្តឹងរបស់លោកសួន-សេរីរដ្ឋា វិវត្តដល់កំរិតណាទៅហើយ? តើលោកសួន-សេរីរដ្ឋា ពិតជាឥស្សរជនស្នេហាជាតិមួយរូបឬ?ដោយសារការធ្វើពលិកម្ម លះបង់កំលាំងញើសឈាមដោយយកលុយទាំងបាច់ៗទៅអោយលោកសួន សេរីរដ្ឋា ដែលជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដើម្បីដំណើរការនីតិវិធីប្តឹងលោកហ៊ុន-សែននោះទីបំផុត នៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១២នោះ ចលនាអំណាចពលរដ្ឋខ្មែរ បានឈានដល់ការយកពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ, ប្រទេសហូឡង់។
តែគួរអោយស្តាយយ៉ាងខ្លាំងត្រង់ថាលោកសួន-សេរីរដ្ឋា បានអវត្តមាន ឥតបានមកប្ដឹងដូចពាក្យដែលគាត់បានឃោសនាអួតបំប៉ោងនោះទេ ប៉ុន្តែលោកសួន-សេរីរដ្ឋា បានតែងតាំងគណៈកម្មាធិការមួយ ដើម្បីនាំយកពាក្យបណ្តឹងប្តឹងលោកហ៊ុន-សែនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ នៅក្នុងគណៈកម្មាធិការនាំពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មានមានដូចតទៅ៖ក .១-លោក ជា-ចាន់ថោង ជាអនុប្រធានសាខា និង ជាសកម្មជនចលនាអំណាចពលរដ្ឋខ្មែរប្រចាំនៅអូស្ត្រាលី។ ២-អ្នកស្រី តាន់-លី ជាហិរញ្ញិករបស់ចលនាអំណាចពលរដ្ឋខ្មែរនៅរដ្ឋតិចសាស នៃសហរដ្ឋអាមេរិក។ ៣-លោក ថាច់-លឿង នៅរដ្ឋវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។ ៤-លោក ឌិត-សារី ជាប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរប្រចាំនៅអឺរ៉ុប។ ៥-លោក កន-ធឿនជាព្រឹទ្ធាចារ្យ និងជាសមាជិកប្រចាំនៅប្រទេសកាណាដា។នៅក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្រៅពីគណៈកម្មាធិការខាងលើ គឺនៅមានមេធាវី២រូបគឺមេធានីឈ្មោះលោកវិឡិមប្រិច និងលោកស្រីគ្រីស្ទីនហ្វីលីព មានសញ្ជាតិអាមេរិកាំង។ គណៈកម្មាធិការយើងខ្ញុំ និងមេធាវីអន្តរជាតិទាំង២រូបនេះ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ម៉ោង១៥ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១២ នៅទីក្រុងឡាអេ, ប្រទេសហូឡង់។ចំណែកលោក សួន-សេរីរដ្ឋា ជាប្រធានចលនាអំណាចពលរដ្ឋខ្មែរមិនត្រឹមតែអវត្តមានមិនមកទីក្រុងឡាអេដើម្បីប្តឹងទេ ថែមទាំងមិនបានចុះហត្ថលេខាលើពាក្យបណ្តឹងដើម្បីប្តឹងលោកហ៊ុន-សែនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ចំពោះការអវត្តមានរបស់លោក សួន-សេរីរដ្ ឋានៅក្នុងការដាក់ពាក្យបណ្តឹងនេះ លោកសួន-សេរីរដ្ឋា បានយកលេសបង្វែងដានកុហក់គណៈកម្មាធិការរបស់ពួកយើងដោយដោះសារថា៖ «យប់ថ្ងៃ១៩ម៉ោង២០, ខែមិថុនា ឆ្នាំ២០១២ លោកប្រធានសួន សេរីរដ្ឋា បានទូរសព្ទ័មកប្រាប់ថានៅពេលធ្វើដំណើរពីទីក្រុងវ៉ាស៊ីនតោនជាមួយមេធាវីអន្តរជាតិទាំង២រូប ដើម្បីសុំទិដ្ឋាការ មកប្រទេសហូឡង់នោះ មានឡាន២ដេញបុកលោកប្រធានចំនួន២ដង ហើយយប់ហ្នឹងដដែល លោកប្រធានបានទូរសព្វទៅកាន់ប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរឈ្មោះលោក ចៅ-លីវ នៅរដ្ឋអូរីហ្គេន នៃសហរដ្ឋអាមេរិក ប្រាប់អំពីឡានដេញបុកគាត់ ធ្វើអោយប្ដីប្រពន្ធលោក ចៅ-ស៊ីវត្ថា មានក្តីបារម្ភភ័យព្រួយយ៉ាងខ្លាំងអំពីសុវត្តិភាពលោកប្រធានសួន-សេរីរដ្ឋា»។ ក្រោយមកទៀត ក្នុងពេលដែលលោកមេធាវីអន្តរជាតិទាំង២រូបមកស្នាក់នៅសណ្ឋាគារមួយនៃទីក្រុងឡាអេនៃប្រទេសហូឡង់នោះ លោកប្រធានសួន-សេរីរដ្ឋា បានភូតភកុហក់ពួកយើងថា «នៅក្នុងពេលដែលមេធាវីអន្តរជាតិទាំងពីររូបស្នាក់នៅសណ្ឋាគារជាមួយនៅទីក្រុងឡាអេនោះមានអ្នកភ្នំពេញ ត្រូវបានបញ្ជូនមកមានលោកសង្ឃ៤អង្គ និងជនស៊ីវិល៥ នាក់ មកដេកក្បែរបន្ទាប់នៃសណ្ឋាគារដែលមេធាវីអន្តរជាតិទាំងពីររូបរបស់យើងស្នាក់នៅ នៅទីក្រុងឡាអេនៃប្រទេសហូឡង់ ដើម្បីឆាឆៅកុំអោយទៅដាក់ពាក្យបណ្តឹងបាន»»។ ដល់តែពួកយើងសូរមេធាវីអន្តរជាតិទាំងពីររូប ពួកគាត់បានឆ្លើយថា«អត់មាននរណាមករំខានពួកគាត់ទេ»។បន្ទាប់មកទៀត លោកប្រធានសួន-សេរីរដ្ឋាបានភូតភពួកយើងថា៖ ««រដ្ឋាភិបាលភ្នំពេញគេភ័យសម្បើមខ្លាំងណាស់ ហើយគេបានបញ្ជូនមេធានី៤នាក់មកដែរគឺ ២នាក់ជាខ្មែរ និង២នាក់ទៀងជាជនបរទេសមកធ្វើការនៅស្ថានទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក បានរិះរកមធ្យោបាយដើម្បីធ្វើអោយពាក្យបណ្តឹងរបស់យើងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិរលាយសាបសូន្យគ្មាប្រសិទ្ធភាព»។ នៅពេលក្រោយមកយើងខ្ញុំដែលជាគណៈកម្មាធិការបានដាក់ពាក្យបណ្តឹងប្តឹងលោកហ៊ុន-សែន ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនិងបានសួរមេធាវីអន្តរជាតិទាំង២រូបថា «តើមានហេតុការណ៍ឡានដេញបុកលោកប្រធានសួន សេរីរដ្ឋាដូចដែលលោកប្រធានសួន-សេរីរដ្ឋាមានប្រសាសន៏ដែរឬទេ? ហើយពេលស្នាក់នៅអូតែល តើមានលោកសង្ឃ៤អង្គ និងជនស៊ីវិល៥នាក់មកឆាឆៅរំខានដែរឬទេ?»។ នៅពេលនោះមេធាវីអន្តរជាតិទាំង២រូបរបស់យើងបានមានប្រសាសន៏ថា«ក្នុងពេលដែលលោកសួន-សេរីរដ្ឋា បានធ្វើដំណើរជាមួយពួកគាត់នោះ គឺអត់មានគ្រោះថ្នាក់ចរាចរអ្វីកើតមានឡើងនោះទេ ហើយក៏អត់មាន លោកសង្ឃ និងជនស៊ីវិល មកដេកអូតែលទេដើម្បីរំខានពួកយើងដែរ»។ ពួកយើងបានបន្តសួរលោកមេធាវីអន្តរជាតិទាំង២រូបនៃចលនាអំណាចពលរដ្ឋខ្មែរជាបន្តទៀតថា «តើពិតដែរឬទេ ចំពោះប្រសាសន៏របស់លោកសួន-សេរីដ្ឋា ដែលថា រដ្ឋាភិបាលភ្នំពេញគេមានបានបញ្ជូន មេធាវី៤នាក់មកដែរគឺ ២នាក់ជាខ្មែរ និង២នាក់ទៀងជាជនបរទេសដើម្បីឆាឆៅរំខាន កុំអោយលោកប្រធានសួន-សេរីរដ្ឋា ដំណើរការបណ្តឹងលោកហ៊ុន-សែន ទៅមុខបាន?»។នៅពេលនោះលោកមេធាវីអន្តរជាតិនៃចលនាអំណាចពលរដ្ឋយើងបានសួរពួកយើងវិញថា៖ «ហើយនិយាយពីមេធាវី៤នាក់ តើជានរណាទៅ?តើពាក្យអស់ទាំងនេះបានមកពីណា? ពួកគាត់ចង់តាមដានអោយដឹង?»។ក្រោយពីដាក់ពាក្យប្តឹងលោកហ៊ុន-សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អស់រយៈពេល១សប្តាហ៏ក្រោយមក គឺលោកមេធាវីអន្តរជាតិទាំងពីររូបនៃចលនាអំណាចពលរដ្ឋខ្មែរ បានទៅសួរនាំនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីជំរុញអោយមានការកាត់ក្តីលោកហ៊ុន-សែន អោយបានឆាប់រហ័ស។ ប៉ុន្តែតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានតបមកវិញថា «ពាក្យបណ្តឹងរបស់ចលនាអំណាចពលរដ្ឋខ្មែរមានលក្ខណៈលំនាំជារបាយការណ៏ មិនមែនមានលក្ខណៈជាពាក្យបណ្តឹងនោះទេ! ដូច្នេះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ មិនអាចយកជាការណ៏បានទេ! បើចង់អោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាត់វិធានការទៅតាមនីតិវិធីច្បាប់អន្តរជាតិនោះ ដល់តែចលនាអំណាចពលរដ្ឋខ្មែរត្រូវតែយកឯកសារមកដាក់បន្ថែមទៀត!»។ មេធាវីអន្តរជាតិទាំង២នៃចលនាអំណាចពលរដ្ឋខ្មែរ បានប្រាប់គណៈកម្មាធិការបស់យើងថា «លោកសួន-សេរីរដ្ឋាត្រូវតែយកឯកសារបន្ថែមទៀត មកដាក់នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។ តែនៅពេលលោកសួនសេរីរដ្ឋា ចុះទៅស្រុកខ្មែរខែតុលាឆ្នាំ២០១២លោកសួន-សេរីរដ្ឋា បានកុហក់ពួកយើងថា គាត់ចុះទៅស្រុកខ្មែរដើម្បីយកឯកសារបន្ថែម មកដាក់នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ តែង *តាមពិត លោកសួន-សេរីរដ្ឋា អត់មានយកឯកសារអោយមេធាវីអន្តរជាតិទាំង២របស់យើងទេ។លោកសួន-សេរីរដ្ឋា មិនត្រឹមតែមិនយកឯកសារបន្ថែមអោយមេធាវីអន្តរជាតិទាំង២នៃចលនាអំណាចពលរដ្ឋខ្មែរដើម្បីប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប៉ុណ្ណោះទេ ថែមទាំងដកមេធាវីអន្តរជាតិទាំង២នៃចលនាអំណាចពលរដ្ឋខ្មែររបស់យើងថែមទៀតផង រួចហើយលោកសួន-សេរីរដ្ឋា បាននិយាយមួលបង្កាច់ចោទមេធាវីអន្តរជាតិទាំង២រូបនៃចលនាអំណាចពលរដ្ឋខ្មែរថា មេធាវីអន្តរជាតិទាំងមអត់ធ្វើការ។ លោកមេធាវីអន្តរជាតិទាំង២នៃចលនាអំណាចពលរដ្ឋខ្មែរបានចោទសួរលោកសួន-សេរីរដ្ឋា វិញថា «អ្នកឯងថាអោយឯកសារមកពួកខ្ញុំតែអ្នកឯងអត់អោយឯកសារមកពួកខ្ញុំទេ តើខ្ញុំបានឯកសារឯណា ទៅអោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ? តើអោយពួកខ្ញុំធ្វើការជាមួយនឹងអ្វីបើមិនមានឯកសារផងនោះ?»។លោកសួន-សេរីរដ្ឋា បានឆ្លើយតបវិញយ៉ាងឈ្លើយថា៖ «កាសែតក្នុងស្រុកខ្មែរ និយាយពីរឿងស្រុកខ្មែរទាំងអស់ ម៉េចក៏អ្នកឯងមិនដកស្រង់យកមកទៅ? មិនស្រាវជ្រាវយកមកទៅ? ម៉េចក៏មិនស្រាវជ្រាវសារពត៌មានអន្តរជាតិទៅ? ម៉េចក៏មិនស្រង់ក្នុងសារពត៌មានយកមកធ្វើការទៅ? សារពត៌មានគេនិយាយមួយកគោក!»។លោកសួន-សេរីរដ្ឋា បានភូតភពួកយើងបន្តទៀតថានៅថ្ងៃទីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១២នេះ ថារូបលោកត្រូវតែធ្វើវិដេអូស្តីពីការរំលោភ ការជិះជាន់រឿងដីធ្លី ដើម្បីអោយអន្តរជាតិឃើញ។ ទីបំផុតពួកយើងអត់ឃើញលោកប្រធានសួន សេរីរដ្ឋា ធ្វើទេ។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២លោកសួន-សេរីរដ្ឋា បានភូតភពួកយើងថាលោកដែលជាប្រធាន ចលនាអំណាចពលរដ្ឋខ្មែរ ត្រូវបានគេអញ្ជើញចូលជុំនុំនៅទីក្រុងហ្សឺណែវអំពីរឿងពិពណ៌ត្រូវលុបចោលសិន តែការពិតគឺលោកប្រធានសួន-សេរីរដ្ឋាអត់ទៅជុំនុំនៅទីក្រុងហ្សឺណែវទេ។::-* 2-លោកប្រធានសួន-សេរីរដ្ឋា បានកុហក់ពួកយើងថាលោកប្រធានត្រូវបានគេហៅទៅជំនុំនៅទីក្រុងហ្សឺណែវដើម្បីនិយាយពីរឿងការរំលោភសិទ្ធមនុស្ស និងចាប់លោកម៉ម-សុណង់ដូ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ទៅដល់ថ្ងៃ៥ ខែវិច្ឆិការ ឆ្នាំ២០១២ ប៉ុន្តែត្រូវបានលោកហោះ-ណាំហុងហៅកូនគាត់ទាំងពីរដែលជាឯកអគ្គរាជទូតនោះ ទៅទីក្រុងហ្សឺណែវ ដើម្បីទប់កុំអោយលោកប្រធាន ចូលជំនុំបាន។ តែតាមពិតគឺអត់មានអ្វីទាំងអស់ហើយក៏គ្មានមូលហេតុអ្វីដែលត្រូវហៅលោកប្រធានសួន-សេរីរដ្ឋា ទៅជុំនុំដែរ។លោកសួន-សេរីរដ្ឋា បានបញ្ជាក់ថានឹងបង្កើតគណកម្មកាមួយដែលគណៈកម្មការនេះមានលោកសួន-សេរីដា ជាប្រធាន មានតំណាងខាងសហរដ្ឋ៤នាក់ តំណាងខាងអូស្ត្រាលីម្នាក់២នាក់ និងតំណាងអឺរ៉ុបចំនួន២នាក់។ តែស្ងាត់ទាំងអស់គឺអត់មានទេ បែជាថាលោកហេណុងយកកូនទាំង២មកកកូកកាយប្រឆាំងនឹងអំណាចពលរដ្ឋខ្មែរចូលជំនុំ។ មកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០១២ ក៏បានស្ងាត់រហូត ឥតឃើញឥតឮអ្វីទាំងអស់។នៅខែតុលា ឆ្នាំ២០១២ លោកសួន-សេរីរដ្ឋា ត្រូវចុះទៅស្រុកខ្មែរដើម្បីយកឯកសារដាក់នៅតុលាការ ។ ដល់ពេលត្រឡប់មកវិញលោកសួនសេរីរដ្ឋា អត់មានឯកសារទេ បែជាយកលេសថាគាត់បានទៅពង្រឹងកំលាំងនៅសៀម រៀបចំទីស្នាក់ការសំរាប់ដាក់មនុស្សពី១៥នាក់ទៅ២០នាក់ ហើយត្រូវរៀបចំទីស្នាក់ការស្រកសៀមនេះសំរាប់ទទួលអ្នកមកពីស្រុកខ្មែរ។ លោកសួន-សេរីរដ្ឋា បានភូតកុហក់ថា លោកបានចេញឈ្នួលផ្ទះ ៦ខែទុកមុន លុយកាក់គឺខ្ចីគេនៅស្រកសៀម។ ដូច្នេះចលនាអំណាចពលរដ្ឋខ្មែរត្រូវតែចេញសងគេវិញ ចេញសងទាំងថ្លៃជួលផ្ទះ និងចេញសងទាំងថ្លៃទិញចានក្បាន និងសម្ភារៈប្រើប្រាស់ផ្សេងៗ។លោកសួន-សេរីរដ្ឋា បានកោះប្រជុំប្រធានសាខានៃចលនាអំណាចពលរដ្ឋខ្មែរ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ ដើម្បីបង្កើសន្និសិទ្ធតាមទូរស័ព្ទ ដែលមានកម្មវត្ថុដូចតទៅនេះគឺ៖១-ការដកមេធាវីអន្តរជាតិទាំងពីរនៃចលនាអំណាចពលរដ្ឋខ្មែរចេញ (ដែលមេធាវីអន្តរជាតិទាំងពីររបស់យើង កំពុងតែដំណើរការរឿងក្តី) ហើយលោកសួន-សេរីរដ្ឋា បានចោទមេធាវីអន្តរជាតិទាំង២រូបថា មិនធ្វើការតែលោកសួន-សេរីរដ្ឋាអត់បានបកស្រាយទេ។ លោកសួន-សេរីរដ្ឋា បែរជានិយាយថា«គាត់ជួលមេធាវីដើម្បីធ្វើការ បើមិនធ្វើការ ត្រូវតែដកចេញ!»។២-បំភ្លឺករណីប្រធានសាខានៃចលនាអំណាចពលរដ្ឋខ្មែរ ប្រចាំនៅប្រទេសអូស្ត្រាលី និងសាខានៃចលនាអំណាចពលរដ្ឋខ្មែរប្រចំនៅអូរីហ្គាន់។លោកឌិត-សារី ប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរប្រចាំនៅអឺរ៉ុប បានកោះជំនុំដោយហៅសកម្មជន២០នាក់ ចូលជុំនុំនៅថ្ងៃទី៥ខែមករា ឆ្នាំ២០១៣ ដើម្បីបកស្រាយអំពីសកម្មភាពរបស់លោកប្រធានសួន-សេរីរដ្ឋា ដូចជាបញ្ហាដកមេធាវីអន្តរជាតិនៃចលនាអំណាចពលរដ្ឋខ្មែរដែលកំពុងតែតាមសំណុំរឿងក្តី, ការមិនប្រគល់ឯកសារអោយមេធាវីអន្តរជាតិទាំងពីររូប ដើម្បីដាក់ប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ល។ ហើយលោកឌិត-សារិ បានតឿនលោកលោកសួន-សេរីរដ្ឋា ថាត្រូវតែផ្តល់ឯកសារអោយលោកមេធាវីអន្តរជាតិទាំងពីរអោយបានឆាប់ និងសុំអោយលោកសួន-សេរីរដ្ឋា និយាយប្រាប់អំពីមូលហេតុនៃការដកមេធាវីT៦ អន្តរជាតិនៃចលនាអំណាចពលរដ្ឋខ្មែរចេញ ប៉ុន្តែលោកសួន-សេរីរដ្ឋាមិនបានប្រាប់ពីសកម្មភាពរបស់លោក នៅក្នុងការដកមេធាវីអន្តរជាតិនៃចលនាអំណាចពលរដ្ឋខ្មែរចេញទេ។ នៅក្នុងការជំនុំនេះដែរមានសមាជិក១៧រូបបានគាំទ្រ និង៣រូបបានប្រឆាំង ប៉ុន្តែអ្នកប្រឆាំងបានថតសំលេងអោយលោកសួន-សេរីរដ្ឋា រួចលោកសួន-សេរីរដ្ឋា បានចោទថា លោកតាឌិត-សារី បានបំបែកបំបាក់ផ្ទៃក្នុង។ជំនុំលើកក្រោយថ្ងៃ១៧ខែ វិច្ឆិការ ឆ្នាំ២០១២ នៅម៉ោង៨យប់ស្រុកបារាំង ស្តីពីការដកមេធាវីអន្តរជាតិចេញហើយលោកឪសារី បានបញ្ជាក់ថា«មិនអាចដកមេធាវីអន្តរជាតិ នៃចលនាអំណាចពលរដ្ឋខ្មែរចេញបានទេ ព្រោះថាមេធាវីអន្តរជាតិទាំងពីរកំពុងតែដំណើរការជំរុញអោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាត់ក្តីលោកហ៊ុន-សែន នៅក្នុងពេលឆាប់ៗនេះហើយបើយើងដកមេធាវីអន្តរជាតិទាំងពីរនេះចេញ នឹងធ្វើអោយរាំងស្ទះដល់ដំណើរការតុលារការឧក្រិដ្ឋកម្មអន្តរជាតិ!»។លោកឌិត-សារី បានទទូចអោយលោកសួន-សេរីរដ្ឋា បកស្រាយអោយច្បាស់ពីមូលហេតុនៃការដកមេធាវីអន្តរជាតិទាំងពីរចេញនៅក្នុងពេលដែលមេធាវីកំពុងធ្វើការរឿងក្តីនេះ?លោកឌិត-សារី បានសួរដេញដោលលោកសួន-សេរីរដ្ឋាថារឿងអីបានជាដកមេធាវីអន្តរជាតិនៃចលនាអំណាចពលរដ្ឋខ្មែរចេញ និងសួរថារឿងអឺដែលមិនផ្ដល់ឯកសារអោយទៅមេធាវីអន្តរជាតិទាំងពីរយកទៅដាក់បណ្តឹងនៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ? លោកឌីតសារី បានសុំអោយលោកសួន-សេរីរដ្ឋា បកស្រាយអោយបានច្បាស់លាស់ ព្រោះថា«បើមានរឿងគឺមានហេតុ!» បើដូរ ស១ មេធាវីអន្តរជាតិទាំង២នេះ នឹងនាំអោយពាក្យបណ្តឹងរបស់យើងគឺកាន់តែវែងឆ្ងាយទៅៗ នាំអោយពួកយើងមានឈ្មោះថា«ភិ»។ បើបន្លាយពេលយូរពួកយើងនឹងក្លាយទៅជាអ្នកភគេនិងភប្រជាពលរដ្ឋខ្មែរទាំងអស់ហើយ!សំនួរអស់ទាំងនេះ បានធ្វើអោយលោកសួន-សរីរដ្ឋា ខឹងសម្បារនឹងលោកឌិតសារីយ៉ាងខ្លាំង ហើយលោកសួន-សេរីរដ្ឋា បានគេចវេសមិនបកស្រាយអ្វីទាំង អស់! លោកសួនសេរីរដ្ឋា មិនត្រឹមតែមិនបកស្រាយទេថែមទាំងប្រកាសដកលោកឌិតសារី ចេញពីតំណែងប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរប្រចាំនៅអឺរ៉ុបចេញទៀតផង។ "តាមការបញ្ជាក់ភស្តុតាងនៃអង្គហេតុខាងលើ យើងខ្ញុំជាប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរ បានវាយតំលៃថាលោកសួន សេរីរដ្ឋាបានបោកប្រាស់ពួកយើង មិនបានមានចេតនាពិតប្រាកដដើម្បីប្តឹងលោកហ៊ុន-សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ដោយសារតែ៖ ១)-លោកសួន-សេរីរដ្ឋា មិនបានចុះហត្ថលេខាលើពាក្យបណ្តឹង(២)-លោកសួន-សេរីរដ្ឋា បានអវត្តមាននៅក្នុងថ្ងៃដាក់ពាក្យបណ្តឹងដើម្បីប្តឹងលោកហ៊ុន-សែន ទៅតុលាការអន្តរជាតិឧក្រិដ្ឋកម្មអន្តរជាតិ ។| (៣)-លោកសួន-សេរីរដ្ឋា បានបំផ្លែងពាក្យបណ្តឹង អោយមានលក្ខណៈជារបាយការណ៏ កុហក់បោកប្រាស់ពួកយើង។(៤)-លោកសួន-សេរីរដ្ឋា មិនបានយកឯកសារបន្ថែមអោយមេធាវីអន្តរជាតិទាំងពីរនៃចលនាអំណាចពលរដ្ឋខ្មែរដើម្បីយកទៅដាក់អោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាត់ការតាមនីតិវិធីច្បាប់អន្តរជាតិទេ។(៥)-លោកសួន-សេរីរដ្ឋា ថែមទាំងភូតភកុហក់ពួកយើងទាំងអស់គ្នាថានៅថ្ងៃធ្វើដំណើរមុនថ្ងៃដាក់ពាក្យបណ្ដឹង មានឡានគេដេញបុកគាត់
និងមានមនុស្សរដ្ឋាភិបាលមករំខានគាត់ ព្រមទាំងមានមេធាវី និងមនុស្សរបស់រដ្ឋាភិបាលក្រុងភ្នំពេញមករំខានគាត់......។(៦)-លោកសួន-សេរីរដ្ឋា មានបំណងបំផ្លាញដំណើរការសំណុំរឿងក្តីដែលបានប្តឹងលោកហ៊ុន-សែន ទៅកាន់តុលាការអន្តរជាតិតែម្ដងដោយសារតែលោកសួន-សេរីរដ្ឋា បានដកមេធាវីអន្តរជាតិទាំងពីរនៃចលនាអំណាចពលរដ្ឋខ្មែរចេញនៅក្នុងពេលលោកមេធាវីអន្តរជាតិទាំងពីររូប កំពុងដំណើរការសំណុំរឿងក្តីដែលបានប្តឹងលោកហ៊ុន-សែនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ។(៧)-លោកសួន-សេរីរដ្ឋា បានប្រើគ្រប់មធ្យោបាយបោកប្រាស់លុយរបស់ពួកយើងនិងបោកបញ្ឆោតពួកយើងដើម្បីធ្វើការអោយគាត់ថែមទាំងយកពួកយើងធ្វើជាធ្នាក់លលកនៅក្នុងលប ដោយប្រើប្រាស់ពួកយើងធ្វើជាសត្វលលករងាវ ហៅលលកដទៃទៀតអោយចូលលបរួចយកប្រាក់ដុល្លាមកអោយលោកសួន-សេរីរដ្ឋា ធ្វើជាសេដ្ឋីលើខ្នងពួកយើង។អាស្រ័យលើទង្វើរទាំងអស់របស់លោកសួន-សេរីរដ្ឋាដូចបានបញ្ជាក់ច្បាស់ខាងលើ យើងខ្ញុំជាប្រធានសាខាទាំងអស់នៃចលនាអំណាចពលរដ្ឋខ្មែរ សូមប្រកាសដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់អោយបានជ្រាបថាលោកសួន-សេរីរដ្ឋា គឺជាជនក្បត់ជាតិ កំពុងបន្តបំរើមហិច្ឆិតាបិសាចហូ-ជីមិញ ដែលមានបំណងបំផ្លាញឆន្ទៈតស៊ូរបស់ពួកយើងខ្ញុំទាំងអស់គ្នាដោយយកចលនាអំណាចពលរដ្ឋខ្មែរមកបោកប្រាស់យើងខ្ញុំទាំងអស់ ព្រមទាំងបោកប្រាស់ប្រជាជនខ្មែរទាំងអស់ទាំងនៅក្នុងប្រទេសខ្មែរ និងទាំងនៅក្រៅប្រទេស ប៉ុន្តែលោកសួន-សេរីរដ្ឋា បែរជាបំរើនយោបាយអោយជនក្បត់ជាតិហ៊ុន-សែនអាយ៉ងយួនទៅវិញ។ ដោយសារទង្វើរបស់លោកសួន-សេរីរដ្ឋា បានកំពុងបំផ្លាញពួកយើងខ្ញុំទាំងអស់គ្នាដោយ2. បំផ្លាញទាំងថវិការ, ពេលវេលា និងបំផ្លាញទាំងទឹកចិត្តតស៊ូរំដោះជាតិខ្មែររបស់យើង ដើម្បីធ្វើអោយពួកយើងទាំងអស់គ្នាអោយស្ថិតក្នុងសភាពអស់សង្ឃឹមក្នុងការតស៊ូរំដោះជាតិខ្មែរ។ តែទោះជាយ៉ាងណាក៍ដោយ ក៍ពួកយើងខ្ញុំដែលជាប្រធានសាខានៃចលនាអំណាចពលរដ្ឋខ្មែរទាំងអស់គ្នានិងប្រជាជាតិខ្មែរទាំងអស់ មិនលះបង់ការតស៊ូរំដោះជាតិខ្មែរមួយវិនាទីណាសោះឡើយ ហើយដរាបណាយើងខ្ញុំនៅមានជីវិត ដរាបនោះយើងខ្ញុំតស៊ូរំដោះជាតិខ្មែររហូតដល់ទីអវសានជីវិត។១។ ធ្វើនៅសហព័ន្ធអឺរ៉ុប, ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៣ តំណាងប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរ៕
អបអរសាទរលោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តាមការទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក សួន សេរីរដ្ឋា អតីតប្រធានចលនាអំណាចពលរដ្ឋខ្មែរ ធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ ២៥លានរៀល ពាក់ព័ន្ធពីបទរួមគំនិតក្បត់ជាតិ រួមនឹងសមាជិកចលនានេះ ៣នាក់ផ្សេងទៀត។ ព្រោះតែអំណាចសាលក្រមនេះ ធ្វើឱ្យលោកត្រូវនិរទេសនៅក្រៅប្រទេសអស់ជាច្រើនឆ្នាំ។
រហូតដល់ខែឧសភា ឆ្នាំ២០១៥ លោកក៏ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ហើយលោកក៏បានវិលត្រឡប់ចូលមកប្រទេសវិញធ្វើសកម្មភាពនយោបាយ តាមរយៈគណបក្សអំណាចខ្មែរ។
លុះដល់ឆ្នាំ២០១៧ លោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជាថ្មី បន្ទាប់លោកបានចេញសាររិះគន់សម្តេចតេជោ ហ៊ុន សែន និងកងទ័ពកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយឡាវ ក្នុងខេត្តស្ទឹងត្រែង។ សាររិះគន់នេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររូបលោក រយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ក្រោមការចោទប្រកាន់ពីប្រមាថធ្ងន់ធ្ងរលើកងទ័ពកម្ពុជា។
លុះក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រប្រោសប្រទានលើកលែងទោស តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន។
តាមខ្ញុំចាំលោក សួន សេរីរដ្ឋា គឺអ្នកធ្វើនយោបាយប្រឆាំងដ៏ផ្តាច់ផ្តិលមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលរបស់សម្តេច បានក្លាយទៅជាផ្ទាំងស៊ីបមួយក្នុងការវាយប្រហាររបស់ សួន សិរីរដ្ឋា ជាមួយវោហារស័ព្ទ និងពាក្យពេចន៍ធ្ងន់ៗជាច្រើនផងដែរ។
ខ្ញុំចាំបានថា ខ្ញុំធ្លាប់បះសម្តីជាមួយលោក សួន សេរីរដ្ឋា តាមបណ្តាញសង្គមហ្វេសប៊ុក នាអំឡុងឆ្នាំ២០០៩ ដែលកាណោះហ្វេសប៊ុកទើបបង្កើតឡើង ហើយស្រុកខ្មែរមិនទាន់សូវជាមានអ្នកលេងនៅឡើយទេ។
តែទីបំផុតអ្នកនយោបាយមាត់ដាច និងហ៊ានរិះគន់មិនសំចៃមាត់លើនាយករដ្ឋមន្ត្រីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្លាយទៅជាអ្នកបម្រើរាជរដ្ឋាភិបាលនេះវិញ។
លោក សួន សេរីរដ្ឋា មិនមែនជាអ្នកនយោបាយជំទាស់ទីមួយនោះទេ ដែលបានប្រែក្លាយខ្លួនពីអ្នករិះគន់ អ្នកជេរនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា មកជាអ្នកបម្រើរាជរដ្ឋាភិបាលកម្ពុជានោះ មានអ្នកនយោបាយច្រើនណាស់សុទ្ធតែទទួលបានក្តីសណ្តោសពីសម្តេចតេជោ ហ៊ុន សែន។
ក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន មានដៃគូប្រយុទ្ធលើសមរភូមិទាំងអាវុធ និងនយោបាយច្រើនណាស់។ តែទីបំផុតទៅទាំងអ្នកប្រយុទ្ធដោយអាវុធ និងនយោបាយយ៉ាងច្រើនលើសលុបសុទ្ធតែទទួលបានកាសសណ្តោស ហើយប្រែក្លាយពីសត្រូវ មកជាបម្រើ និងរួមរស់ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ជម្លោះក្នុងសង្គមនយោបាយខ្មែរបើតាមប្រវត្តិសាស្ត្រមិនមែនទើបកើតមានក្នុងសម័យសម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងប្រទេសនោះទេ គឺកើតមានរាប់រយ រាប់ពាន់ឆ្នាំមកហើយ។ ជម្លោះនោះមិនសូវជាសះជានឹងគ្នានោះឡើយ ព្រោះថាក្នុងជម្លោះនោះ មិនសូវជាបានប្រើធម៌មេត្តា និងសណ្តោសប្រណីឱ្យគ្នានោះឡើយ។ មានតែការស្លាប់សម្រាប់អ្នកចាញ់ ហើយអ្នកឈ្នះទើបអាចរស់បាន ដូច្នេះសង្គមខ្មែរក៏មានតែការបែកបាក់ជាហូរហែមក។
តែគិតចាប់តាំងពីឆ្នាំ១៩៧៩មក សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាមេដឹកនាំជំនាន់ថ្មីរបស់ខ្មែរមួយរូប ដែលប្រើគុណធម៌ជីវិតខ្ពស់ ប្រើធម៌មេត្តា និងសណ្តោសប្រពៃណីខ្ពស់សម្រាប់គូសត្រូវ។ ព្រោះគុណធម៌ជីវិត ព្រោះតែធម៌មេត្តាក្នុងជីវិតនេះហើយ ទើបធ្វើឱ្យមេដឹកនាំរូបនេះ តែងផ្តល់ក្តីសណ្តោសគ្រប់សត្រូវឱ្យមករួមរស់ជាមួយខ្លួន ទោះអ្នកទាំងនោះធ្លាប់ជេរប្រមាថធ្ងន់ធ្ងរលើខ្លួនយ៉ាងណាក៏ដោយនោះ។
ហើយក៏ប្រហែលការប្រកាន់យកធម៌អហិង្សា ធម៌មេត្តារបស់មេដឹកនាំរូបនេះដែរហើយ ទើបអាចធ្វើឱ្យខ្មែរបញ្ចប់នូវការបែបបាក់ ហើយអាចស្វែងរកការរួបរួមក្នុងជាតិកម្ពុជាជាថ្មី ជាប្រវត្តិសាស្ត្រ ចាប់តាំងពីក្រោយការបែកបាក់អង្គរក្នុងអំឡុងឆ្នាំ១២០០ជាងមកនោះ។
No comments:
Post a Comment