សហរដ្ឋអាមេរិកមក។ ស៊ាន ប៉េងសែ ជាមនុស្សស្ថិតនៅក្នុង ក្រុមឃ្លាំមើលកម្ពុជា ៕ ស៊ាន ប៉េងសែ ល្បីក្នុងរឿង ទាមទារ ឬ រំលឹក អំពី កោះត្រល់ ។ ស៊ាន ប៉េងសែ និង កែម ឡី គ្មានចំណេះផ្នែក ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត ដែនទឹក ដែនឆ្នេរ និង ដែនកោះ ឡើយ តែជាអ្នកនយោបាយ។
- ១៩៣៩ ជាមួយគ្នានេះផងដែរ នៅឆ្នាំ១៩៣៩ ទេសាភិបាលបារាំង លោក ប្រេវីយេ បានសរសេរជាលាយលក្ខណ៍អក្សរកត់ត្រាថា បារាំងបានកំណត់ចម្ងាយប្រវែង ៣គីឡូម៉ែត្រពីខាងជើងកោះត្រល់ ត្រូវគ្រប់គ្រងដោយប្រទេសខ្មែរ ហើយកោះត្រល់ត្រូវស្ថិតក្រោមការគ្រប់គ្រង ដោយកូសាំងស៊ីន ឬ បារាំង។ ក៏ប៉ុន្តែការគ្រប់គ្រងនេះ គ្រាន់តែជាការគ្រប់គ្រងផ្នែករដ្ឋបាល និងតម្រួតប៉ុណ្ណោះ។ ចំណែកឯបញ្ហាទាក់ទងរឿងភ្ជាប់កោះត្រល់ទាំងនេះទៅប្រទេសខ្មែរ ឬ កូសាំងស៊ីននោះ ត្រូវទុកមួយអន្លើសិនជាដាច់ខាត។
- ១៩៤៥ លោក ប៉េងសែ បានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំដោយរោគាពាធនៅមន្ទីរពេទ្យ (Centre Hospitalier d'Orgemont, 77100 Meaux, France) បន្ទាប់ពីលោកបានរស់នៅដោយនិរទេសខ្លួនតាំងពីឆ្នាំ ១៩៧៤ មក។ លោក ប៉េងសែ កើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៣៦ នៅក្នុងឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។៦
- ១៩៤៩ លោក ហ៊ុន សែន បញ្ជាក់ថា ខ្មែរបានបាត់កោះត្រល់របស់ខ្លួន នៅឆ្នាំ១៩៣៩ ក្រោយពីអគ្គទេសាភិបាលឥណ្ឌូចិន របស់បារាំង លោក ប្រេវីយេ បានដាក់កោះ ត្រល់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងក្នុងដែនដីកម្ពុជាក្រោម ឬ កូសាំងស៊ីន ហើយឆ្នាំ១៩៤៩ បារាំងបាន ប្រគល់ដែនដីកូសាំងស៊ីន ដែលជាទឹកដីកម្ពុជាក្រោម ទៅឲ្យព្រះចៅបៅដាយ នៃប្រទេសវៀតណាម។
- ១៩៥៧ រីឯក្នុងរជ្ជកាលព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទ នរោត្តម សុរាម្រិត អតីតព្រះមហាក្សត្រខ្មែរអង្គនេះ ក៏បានចេញព្រះរាជក្រឹត្យមួយចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៧ ត្រាស់បង្គាប់ថា កោះត្រល់ គឺជាកោះដែលប្រទេសខ្មែរដាក់លក្ខខណ្ឌថា ត្រូវរក្សាទុកនូវសិទ្ធិប្រវត្តិសាស្រ្ត។
- ១៩៦០ តាមការបញ្ជាក់របស់លោក ឌី ការ៉េត អតីតអ្នកកាសែតជើងចាស់ និងជាមិត្តភក្តិជិតស្និទ្ធដែលបានសរសេរប្រវត្តិរបស់លោក ប៉េងសែ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីទីក្រុងប៉ារីសកាលពីម្សិលមិញថាលោក ប៉េងសែ បានសិក្សានៅវិទ្យាល័យព្រះសីហនុក្នុងខេត្តកំពង់ចាម និងបន្តទៅវិទ្យាល័យស៊ីសុវត្ថិក្នុងទីក្រុងភ្នំពេញ។ ចន្លោះពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៦០ លោកបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងនៅសាលាជាន់ខ្ពស់បារាំង សិក្សាអំពីរ៉ែ និងបានទទួលសញ្ញាបត្រជាវិស្វករ។
- ១៩៦៣ មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រ កម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទី ខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែល ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
- ១៩៦៦ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី វណ្ណ ដារ៉េត ដែលត្រូវជាក្មួយបង្កើតរបស់ព្រឹទ្ធាចារ្យស្ថាបត្យករខ្មែរដ៏ល្បីល្បាញ វណ្ណ មូលីវណ្ណ នៅខែមករា ឆ្នាំ ១៩៦៦ ដោយមានកូនចំនួន ៤ នាក់ ប្រុស ៣ នាក់។ លោកមានឪពុកឈ្មោះ ស៊ាន ប៊ុនសេង និងម្តាយឈ្មោះ ហេង យូឡាយ។
- ១៩៦៧ លោកបានត្រឡប់មកកម្ពុជាក្រោយពីបញ្ចប់ការសិក្សា និងធ្វើជានាយកមន្ទីររ៉ែ នៃក្រសួងឧស្សាហកម្ម ចន្លោះពីឆ្នាំ ១៩៦៧ ដល់ ១៩៧០។
- ១៩៧០ នៅថ្ងៃទី ១១ ខែមេសាឆ្នាំ ១៩៧០ លោកត្រូវបានតែងតាំងជាអគ្គស្នងការទទួលបន្ទុកថាមពល រ៉ែ និងសមុទ្រ។ នៅខែឧសភាឆ្នាំ ១៩៧៣ របបសាធារណរដ្ឋខ្មែរបានតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម។ នៅខែឧសភា ១៩៧៤ លោកត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូកម្ពុជាដើម្បីចូលរួមការចរចាអំពីបញ្ហាព្រំដែនជាមួយវៀតណាម ខាងត្បូងនៅទីក្រុងប៉ារីស។
- ១៩៧៩ លោក ឌី ការ៉េត បញ្ជាក់ថាពេលនោះហើយដែលលោក ស៊ាន ប៉េងសែ ត្រូវជាប់គាំងនៅប្រទេសបារាំង ខណៈកងទ័ពខ្មែរក្រហមបានផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ និងចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ ១៩៧៥។ លោក ប៉េងសែ បានទទួលសញ្ជាតិបារាំងនៅឆ្នាំ ១៩៧៩។
- ១៩៨០ មួយថ្ងៃមុនពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដាក់គម្រោងការទៅបំភ្លឺរឿងព្រំដែនដើម្បីជម្រះមន្ទិលសង្ស័យដែលថា រដ្ឋាភិបាលរបស់លោកធ្វើឲ្យបាត់បង់ទឹកដីនោះ អ្នកជំនាញការព្រំដែនក្នុងប្រទេសបារាំងគឺលោកស៊ាន ប៉េងសែបានអះអាងថា លោកចង់បានចម្លើយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើបញ្ហាបីយ៉ាងគឺការមិនលុបសន្ធិសញ្ញាដែលមិនស្របនឹងសន្ធិសញ្ញាទីក្រុងបារីស សន្ធិសញ្ញាដែលធ្វើឲ្យបាត់ព្រំដែនទឹក និងសន្ធិសញ្ញាដែលធ្វើឲ្យជនអន្តោប្រវេសន៍ចូលមកកម្ពុជា។ សន្ធិសញ្ញាទាំងនេះត្រូវគេដឹងថា ត្រូវរដ្ឋាភិបាលលោកហ៊ុន សែនបានចុះហត្ថលេខាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
- ១៩៨២ មានសន្ធិសញ្ញាយ៉ាងតិច៤គឺសន្ធិសញ្ញាឆ្នាំ១៩៧៩ ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៥ ដែលកម្ពុជាត្រូវគេដឹងថា បានចុះហត្ថលេខាជាមួយប្រទេសវៀតណាមក្នុងពេលដែលវៀតណាមចូលឈ្លានពានទឹកដីកម្ពុជា។ កម្ពុជាក្រោយមក មិនគ្រាន់តែមិនលុបសន្ធិសញ្ញាទាំងឡាយជាមួយវៀតណាមទេ តែបានបង្កើតសន្ធិសញ្ញាបន្ថែមមួយទៀត ហើយបានចុះហត្ថលេខាកាលពីឆ្នាំ២០០៥ជាមួយប្រទេសវៀតណាម ដែលបណ្តាលឲ្យមានការតវ៉ាពីក្រុមអ្នកប្រជាធិបតេយ្យខ្មែរមួយចំនួន និងមានការចាប់ដាក់គុកផង នៅពេលនោះ។
- ១៩៨២ លោកស៊ាន ប៉េងសែបានអះអាងបន្ថែមថា ដោយសារបញ្ហាកម្ពុជាចុះហត្ថលេខាជាមួយវៀតណាមកាលពីឆ្នាំ១៩៨២នោះហើយបានជារដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងបាងកកបានចុះហត្ថលេខាជាមួយគ្នា នៅឆ្នាំ១៩៩៧ លើព្រំដែនសមុទ្រត្រួតស៊ីគ្នាដោយមិនឲ្យកម្ពុជាដឹង។ ដោយឡែក បញ្ហាមួយទៀត លោកស៊ាន ប៉េងសែបានបញ្ជាក់ថា លោកចង់ដឹងថា ក្រោមសន្ធិសញ្ញាទសវត្សរ៍១៩៨០នោះ តើជនអន្តោប្រវេសន៍វៀតណាមប៉ុន្មាននាក់ហើយដែលបានមករស់នៅលើទឹកដីកម្ពុជា?
- ១៩៨៥ លោក ឌី ការ៉េត ថ្លែងថា៖ «គាត់គឺជាបុគ្គលស្លូតបូតល្អ ត្រឹមត្រូវ ចិត្តត្រង់ និងមានចិត្តសប្បុរស ជាមួយមិត្តភក្ដិណាស់ អត់ចេះភូត ឬនិយាយបំផ្លើស។ គាត់ជាមនុស្សមានសីលធម៌ខ្ពស់...ប៉ុន្តែរឿងមួយទៀតនៅពេលចាប់ផ្តើមនិយាយគ្នា គាត់អត់និយាយរឿងអីក្រៅពីរឿងបូរណភាពទឹកដី រឿងព្រំដែន និងរឿងគាត់មួម៉ៅ ក្ដៅក្រហាយ នឹងសន្ធិសញ្ញា ដែលយួនស៊ីញ៉េជាមួយលោក ហ៊ុន សែន អំពីរឿងទឹកដី រឿងព្រំដែន។ គាត់ខឹងណាស់ គាត់មួម៉ៅណាស់។ គាត់បានផ្តាំហើយផ្តាំទៀត ឲ្យលុបចោលសន្ធិសញ្ញាឆ្នាំ ១៩៨២ រឿងសមុទ្រ និង ១៩៨៥ រឿងព្រំដែនដីគោក»។
- ១៩៩១ លោកស៊ាន ប៉េងសែ ប្រធានគណៈកម្មាការព្រំដែនកម្ពុជានៅស្រុកបារាំង បានអះអាងថា លោកនឹងតាមឃ្លាំមើល ថាតើលោក ហ៊ុន សែននឹងបញ្ជាក់យ៉ាងណាពីបញ្ហាដែលរដ្ឋាភិបាលលោកមិនបានលុបចោលកិច្ចព្រមព្រៀង ឬសន្ធិសញ្ញា ហើយមិនគោរពទៅតាមកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ១៩៩១ ដែលសរសេរច្បាស់លាស់ឲ្យធ្វើមោឃភាពរាល់សន្ធិសញ្ញាណាដែលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។
- ១៩៩១ បើតាមសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបដិសេធមិន ទទួលស្គាល់ ជាដាច់ខាតនូវរាល់ការយកផែនទីទាំងឡាយណា មកបញ្ជាក់ ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាល ក្នុងការបោះបង្គោលព្រំដែន ជាមួយភាគី វៀតណាម ដោយគ្មានវត្តមានផែនទីដើមនៅអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍បន្តថា៖ ”រដ្ឋាភិបាលត្រូវតែយកយន្តការតាម កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាំមួយវៀតណាម”។
- ១៩៩៩ លោកបានបង្កើតគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនាឆ្នាំ ១៩៩៩ ដែលមានលោកជាប្រធានរហូតមកដល់សព្វថ្ងៃ និងបានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០០០ ដើម្បីជួបជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីស្នើឲ្យព្រះអង្គ អន្តរាគមន៍លុបចោលសន្ធិសញ្ញាឆ្នាំ ១៩៨២ និង ១៩៨៥ ដែលចុះហត្ថលេខាដោយរដ្ឋាភិបាលខ្មែរសម័យនោះដែលលោកចាត់ទុកថា «បានធ្វើឲ្យបាត់បង់ទឹកដី សមុទ្រ កោះត្រល់ និងកោះក្រចកសេះទៅប្រទេសវៀតណាម ខណៈដែលពេលនោះប្រទេសកម្ពុជាគ្រប់គ្រងដោយកងទ័ពវៀតណាម»។
- ២០០៥ លោកបញ្ជាក់ថាលោក ប៉េងសែ ចាត់ទុកសន្ធិសញ្ញាទាំងនេះរួមទាំងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ថា «ខុសច្បាប់» និង «បំពានលើច្បាប់អន្តរជាតិ»។
- ២០០៥ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា ចេញផ្សាយនៅថ្ងៃទី១២ ខែសីហានេះ ឲ្យដឹងថាគណៈកម្មាធិការព្រំដែនកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា បាន ផ្ទៀងផ្ទាត់ផែនទីពី៤ប្រភពផ្សេងៗគ្នា (រដ្ឋាភិបាល គណបក្សសង្រ្គោះជាតិ បណ្ណាល័យបារាំង និងបណ្ណាល័យអាមេរិក) ហើយឃើញថា”ដូចគ្នា” ដោយ ពុំមានវត្តមានផែនទីពីអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ ”គោលដៅនៃការផ្ទៀងផ្ទាត់នេះ រដ្ឋាភិបាលកម្ពុជាមានបំណង ជំរុញទៅរក ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដើម្បីតម្រូវតាមខ្សែបន្ទាត់ព្រំដែន ដែលបានបោះបង្គោលជាមួយភាគីវៀតណាម៨៣ភាគរយរួចហើយ ដោយ ផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងផែនទីUTMខ្នាត ១/៥០.០០០”។
- ២០០៥ លោក ប៉េងសែ ក៏ធ្លាប់ត្រូវបានតុលាការកម្ពុជាធ្វើការចោទប្រកាន់ដោយកំបាំងមុខជុំវិញបណ្ដឹងបរិហារកេរ្តិ៍ដែលប្ដឹងដោយលោក ហ៊ុន សែន ផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ខេមបូឌាដេលីកាលពីឆ្នាំ ២០០៥។
- ២០០៥ លោក អ៊ុំ សំអាន បញ្ជាក់ថា ដោយសារតែកិច្ចព្រមព្រៀងឆ្នាំ១៩៨២ រវាងលោក ហ៊ុន សែន ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីការបរទេសវៀតណាម និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បាននាំឲ្យកម្ពុជា បាត់បង់ក្រោះត្រល់ ដែលមានតម្លៃកាត់ថ្លៃពុំបាននេះ។ លោកបានពន្យល់ថា សន្ធិសញ្ញាទាំងនេះធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
- ២០១២ ទោះជាយ៉ាងណាមន្ត្រីរដ្ឋាភិបាលកម្ពុជាបានច្រានចោលការលើកឡើងទាំងនេះហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ធ្វើការបំភ្លឺជាច្រើនម៉ោង នៅក្នុងរដ្ឋសភាកាលពីឆ្នាំ ២០១២ ជុំវិញបញ្ហាព្រំដែននេះ។
- ២០១៧ 15 November 2017 Nokor Koktlork ម៉ែន ណាត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសរដ្ឋាភិបាល រឿងបោះបង្គោលព្រំដែន ជាមួយយួន ខណៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ៕
- ២០១៨ 2018-02-21 ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវែស (Norway) អំពាវនាវឲ្យពលរដ្ឋខ្មែរធ្វើពហិការការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីជៀសវាងការផ្ដល់ភាពស្របច្បាប់ដល់របបលោក ហ៊ុន សែន។
- ២០១៨ (RFA Khmer, 21-11-2018) កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឱ្យការពាររបបដឹកនាំរបស់ឪពុកលោក និងប្រឆាំងតបតចំពោះសកម្មភាពរបស់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស។ អ្នកឃ្លាំមើលសង្គមយល់ថា លោក ហ៊ុន ម៉ាណែត កំពុងបង្ហាញពីចរឹតកាងកាចដូចឪពុករបស់លោកដែរ ដែលនេះមិនមែនជាបច្ច័យល្អសម្រាប់ជីវិតនយោបាយរបស់លោកទៅថ្ងៃអនាគតឡើយ។
- ២០២១ ទាក់ទងនឹងបញ្ហាកោះត្រល់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ បានប្រកាសក្នុងរដ្ឋសភាពីមូលហេតុនាំឲ្យកោះត្រល់លែងជាកម្មសិទ្ធិ របស់ខ្មែរថា ដោយសារតែឯកសារព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤ បានទទួលស្គាល់ខ្សែបន្ទាត់ ប្រេវីយេ ដែលបានកាត់កោះត្រល់ទៅឱ្យប្រទេសវៀតណាម។
- ២០១៥ (VOD, ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី12 សីហា 2015) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវែស បាន លើកឡើងថាគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រង់មាត្រា២ ជាការធ្វើឡើង ដើម្បីតម្រូវតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយចាត់ទុកអ្នកចូលរួម ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ”ជាជនក្បត់ជាតិ”។
- ២០១៥ ការជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិត យុវជនខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅសាធារណរដ្ឋបារាំង
- ២០១៥ (24-August-2015 / RFA) សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក អៀ ចាន់ណា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី២៣ សីហា ពីប្រទេសន័រវេសន៍ (Norway) ថា អាជ្ញាធរកម្ពុជា កំពុងតាមរកចាប់ខ្លួនលោកពីបទចោទថា លោកបានញុះញង់ប្រជាពលរដ្ឋខ្មែរជុំវិញបញ្ហាផែនទីកម្ពុជា-វៀតណាម ដែលរដ្ឋាភិបាលកំពុងប្រើប្រាស់សម្រាប់បោះបង្គោលខណ្ឌសីមាជាមួយប្រទេសវៀតណាម បច្ចុប្បន្ន។
- ២០១៨ ២១ ខែកុម្ភៈ ឆ្នាំ២០១៨ CPP ស្នើក្រសួងពាក់ព័ន្ធពិនិត្យលក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានទីតាំងនៅក្រៅប្រទេស ហើយមានសកម្មភាពប្រឆាំងជំទាស់និងរិះគន់រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស កុំទៅបោះឆ្នោតថ្នាក់ជាតិខាងមុខ បើគ្មានវត្តមានរបស់បក្សប្រឆាំង។ការអំពាវនាវនេះ បានធ្វើឲ្យអ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បញ្ចេញប្រតិកម្មជាខ្លាំង និងស្នើឲ្យក្រសួងមានសមត្ថកិច្ចពិនិត្យលក្ខន្តិកៈលើក្រុមប្រឹក្សានេះ ដែលបានតាំងខ្លួនជាអ្នកឈឺឆ្អាលលើកម្ពុជា ដើម្បីការពារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ប្រភព៖ដើមអម្ពិល
- ២០១៨ លោកបានទទួលមរណភាពនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ដោយរោគាពាធក្នុងជន្មាយុ ៨២ឆ្នាំ នៅមន្ទីរពេទ្យក្នុងប្រទេសបារាំង។ ចំពោះការសិក្សាវិញ គឺក្រោយបញ្ចប់មធ្យមសិក្សានៅទីក្រុងភ្នំពេញ លោក ស៊ាន ប៉េងសែ បានបន្តទៅសិក្សាជំនាញផែនទីនៅប្រទេស បារាំង និងទទួលបានសញ្ញាប័ត្រវិស្វករនៃសាលាជាន់ខ្ពស់ខាងបច្ចេកទេសឧស្សាហកម្ម និងរ៉ែ ក្នុងឆ្នាំ១៩៥៩។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថាលោកសូមចូលរួមមរណទុក្ខជូនចំពោះក្រុមគ្រួសារនៃសពលោក ប៉េងសែ។
លោកថ្លែងថា៖ «យើងមានការសោកស្ដាយដែរកន្លែងខ្លះ ក៏ឃើញការបញ្ចេញមតិយោបល់ផ្អែកលើការយល់ឃើញរបស់គាត់ផ្អែកលើនិន្នាការនយោបាយ ដូច្នេះវាជាបញ្ហាផ្ទុយគ្នាខ្លះ ឬខ្វែងគំនិតគ្នាជាមួយនឹងរាជរដ្ឋាភិបាលបច្ចុប្បន្ន។ យើងខ្វែងគំនិតគ្នាដោយសារគាត់មាននិន្នាការខាងសេរីនិយម គាត់ចោទគណបក្សប្រជាជនថា កុម្មុយនីស្ត និងចោទផ្ទុយអំពីបញ្ហាជាក់ស្ដែងដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនតែងតែគិតគូរការពារបូរណភាពទឹកដី យើងបោះបង្គោលព្រំដែនផ្អែកលើគោលការណ៍ច្បាប់ គោលការណ៍ដែលឯកសារបន្សល់ទុកដោយអាណានិគមបារាំង។ យើងមិនបានធ្វើផែនទីដោយខ្លួនឯងឯណា យើងយកផែនទីដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង»។
លោកបន្ថែមថា៖ «គាត់ក៏ប្រើផែនទីបារាំងដែរ មូលហេតុអីបានជាគាត់វាយតម្លៃថារាជរដ្ឋាភិបាលធ្វើឲ្យបាត់បង់ទឹកដីរាប់ម៉ឺនគីឡូ។ បោះបង្គោលព្រំដែនគោករវាងវៀតណាម ក៏ប៉ុន្តែគាត់ថាបាត់បង់ដែនសមុទ្រដល់ទៅ ៤ ម៉ឺនគីឡូម៉ែត្រការ៉េ អាហ្នឹងជាការមិនត្រឹមត្រូវហើយពីព្រោះព្រំដែនទឹកយើងមិនទាន់បានកំណត់នៅឡើយទេមិនទាន់មានការឯកភាពកំណត់ថាត្រង់ចំណុចណាជាចំណុចណាទេ»។ លោកបញ្ជាក់ថា៖ «ដោយសារសន្ធិសញ្ញាហ្នឹងហើយដែលយើងការពារបានទឹកដីថាកោះពូលូវ៉ៃជារបស់ខ្មែរដែលវៀតណាមក៏ទទួលស្គាល់បច្ចុប្បន្ននេះវាគ្មានបញ្ហាអីទេ។ កាលជំនាន់ លន់ នល់ កោះពូលូវ៉ៃ មិនមែនជារបស់ខ្មែរឯណាគឺវៀតណាមខាងត្បូងកាន់កាប់។ អត់មានប៉ះពាល់កោះត្រល់ទេ ព្រោះកោះត្រល់បានបាត់អធិបតេយ្យរបស់កូសាំងស៊ីនតាំងពីឆ្នាំ ១៩៣៩ ហើយបែរជាមកបន្ទោសរាជរដ្ឋាភិបាលក្រោយឆ្នាំ ១៩៩៣ ម៉េចកើត! ...»។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងសមាគមពុទ្ធសាសនិកជនខ្មែរដែលមានមូលដ្ឋាននៅប្រទេសន័រវេសដែលមានលោក ម៉ែន ណាត ជាប្រធានបានចេញលិខិតរំលែកទុក្ខមួយកាលពីថ្ងៃម្សិលមិញដោយចាត់ទុកមរណភាពរបស់លោក ប៉េងសែ ថាជា «ការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ»។
លិខិតរំលែកទុក្ខមានខ្លឹមសារថា៖ «មរណភាពរបស់លោក ស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និង ជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ដែលបានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្តួចផ្តើមគំនិតតវ៉ារឿងប្រជុំកោះត្រល់ពីប្រទេសវៀតណាមនៅលើមូលដ្ឋានច្បាប់ជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធកិច្ចការរបស់កម្ពុជា បើទោះបីជារបបដឹកនាំរបស់លោក ហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និងប្រជុំកោះត្រល់ទៅប្រទេសជិតខាងក្តី»។
លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបច្ចុប្បន្នជាសមាជិកម្នាក់នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចាត់ទុកមរណភាពលោក ប៉េងសែ ថាជាការបាត់ ទ្រព្យសម្បត្តិដ៏មានសារៈសំខាន់មួយរបស់ប្រទេសជាតិ។ «គាត់បានលះបង់ច្រើនតាំងពីសម័យសង្គមរាស្ត្រនិយមមក គាត់បានធ្វើការងារយ៉ាងច្រើនអំពីបញ្ហាព្រំដែនគោកក៏ដូចជាព្រំដែនសមុទ្រ»។ លោកថ្លែងថាលោក ប៉េងសែ ធ្លាប់បានជជែកពិភាក្សាជាមួយសម្ដេចនរោត្តម សីហនុ នាទីក្រុងប៉េកាំងស្ដីអំពីបញ្ហាព្រំដែនកម្ពុជា។ «ឲ្យតែគាត់មានការលើកឡើងនិយាយពីព្រំដែនឃើញថារដ្ឋាភិបាលមិនសប្បាយចិត្តនៅរាល់ការលើកឡើងរបស់គាត់។ គេបដិសេធ និងប្រតិកម្មខ្លាំងៗត្រឡប់ទៅគាត់វិញ...។ រាល់មតិដែលលើកឡើងត្រូវយកមកគិតពិចារណាមិនត្រូវចាត់ទុកដូចជាបន្លានៅក្នុងកែវភ្នែកទេ ពីព្រោះដើម្បីជាតិរស់ មិនមែនដើម្បីបុគ្គល ឬនរណាម្នាក់ទេ»។
លោក ឡុង បុត្តា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថ្លែងថាការស្លាប់របស់លោក ប៉េងសែ គឺស្មើនឹងការបាត់បង់សាក្សីរស់ដ៏សំខាន់ដែលបានរួមចំណែកក្នុងកិច្ចការព្រំដែនរបស់កម្ពុជា។ លោកបានថ្លែងថា៖ «គាត់ជាអ្នកដែលស្គាល់រឿងបញ្ហាព្រំដែនច្បាស់លាស់ គាត់បានធ្វើកិច្ចការជាច្រើនលើវិស័យឧស្សាហកម្ម រ៉ែ និងកិច្ចការព្រំដែន...»។
តាមការគ្រោងទុកសពលោក ស៊ាន ប៉េងសែ នឹងត្រូវបូជានៅថ្ងៃទី ២៩ ខែមករា និងធ្វើពិធីបុណ្យ ៧ ថ្ងៃនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅវត្តពោធិវង្ស នាក្រុង សង់ សួរម៉ាន ប្រទេសបារាំង៕
លោក ស៊ាន ប៉េងសែ បានបង្កើតគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំងនិងពិភពលោកក្នុងឆ្នាំ១៩៩៩ ដើម្បីតាមដានមើលបញ្ហាព្រំដែនកម្ពុជាដែលលោកយល់ថានៅមានការរំលោភបំពានពីប្រទេសជិតខាង។ លោកបានធ្វើជាប្រធានរហូតដល់ពេលលោកទទួលមរណភាព។
វ៉ាស៊ីនតោន — លោក ស៊ាន ប៉េងសែ អ្នកជំនាញកិច្ចការព្រំដែនកម្ពុជាបានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងជន្មាយុ៨២ឆ្នាំដោយរោគាពាធនៅប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ប្រាប់របស់អតីតសហការីរបស់លោក។ លោក ឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖ «នេះគឺជាការបាត់បង់មួយដ៏ធំណាស់ចំពោះសមាជិកសមាជិកាទាំងអស់នៃគណៈកម្មាធិការព្រំដែនកម្ពុជា»។
លោក ស៊ាន ប៉េងសែ បានបង្កើតគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំងនិងពិភពលោកក្នុងឆ្នាំ១៩៩៩ ដើម្បីតាមដានមើលបញ្ហាព្រំដែនកម្ពុជាដែលលោកយល់ថានៅមានការរំលោភបំពានពីប្រទេសជិតខាង។ លោកបានធ្វើជាប្រធានរហូតដល់ពេលលោកទទួលមរណភាព។
លោក ស៊ាន ប៉េងសែ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្មក្នុងរបបសាធារណរដ្ឋខ្មែរហើយក៏ធ្លាប់ជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់ការចរចាអំពីបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាមនៅក្នុងឆ្នាំ១៩៧៤។ លោកបានរស់នៅក្នុងប្រទេសបារាំងតាំងពីមុនពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥។
រូបឯកសារ៖ លោក ឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ចូលរួមជាវាគ្មិននៅក្នុងសន្និសីទខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រារព្ធធ្វើឡើងនៅសកលវិទ្យាល័យ George Mason University នៅរដ្ឋ Virginia ក្នុងខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក ឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ចូលរួមជាវាគ្មិននៅក្នុងសន្និសីទខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រារព្ធធ្វើឡើងនៅសកលវិទ្យាល័យ George Mason University នៅរដ្ឋ Virginia ក្នុងខែតុលា ឆ្នាំ២០១៦។
លោក ឌី ការ៉េត បានរំលឹកពីស្នាដៃរបស់លោកស៊ានប៉េងសែថា៖
«គាត់ជាអ្នកជំនាញការយ៉ាងសំខាន់បំផុតអំពីរឿងផែនទីទាំងផែនទីដីគោកនិងផែនទីសមុទ្រដែលខ្លួនគាត់បានរៀបចំធ្វើសឹងតែម្នាក់ឯងដោយមានការចូលរួមខ្លះពីអ្នកឯកទេសមកពីប្រទេសបារាំង។ មានការចូលរួមអំពីមន្ត្រីធំៗរដ្ឋមន្ត្រីរដ្ឋាភិបាលកម្ពុជាដែរប៉ុន្តែគាត់រៀបចំខ្លួនឯងច្រើនណាស់»។
កាលពីនៅរស់រានមានជីវិត លោកស៊ានប៉េងសែតែងតែរិះគន់ថាការវាស់វែងកំណត់ព្រំដែននាពេលបច្ចុប្បន្នផ្តល់ផលប្រយោជន៍ទៅដល់ប្រទេសវៀតណាមដោយសារតែរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលតម្រូវឱ្យកម្ពុជាលុបចោលកិច្ចព្រមព្រៀងទាំងឡាយណាដែលវៀតណាមបានចុះហត្ថលេខាក្នុងពេលដែលខ្លួនគ្រប់គ្រងលើប្រទេសកម្ពុជារយៈពេល១០ឆ្នាំតាំងពីឆ្នាំ១៩៧៩។ ជាពិសេសកិច្ចព្រមព្រៀងរវាងកម្ពុជានិងវៀតណាមដែលបានចុះហត្ថលេខា ឆ្នាំ១៩៨២និង១៩៨៥។
លោក ឌី ការ៉េត បានបន្ថែមថា៖
«ដូច្នេះគាត់ថាត្រូវតែបន្តការងារហ្នឹងធ្វើយ៉ាងណាកុំឱ្យមានការទទួលស្គាល់នូវសន្ធិសញ្ញាទាំងអស់ហ្នុង»។
លោក ឌី ការ៉េត បានប្តេជ្ញាបន្តកិច្ចការព្រំដែនកម្ពុជា៖«ដរាបណាខ្ញុំនៅរស់ខ្ញុំនៅតែបន្តកិច្ចការហ្នឹង។ ខ្ញុំអត់មានបោះបង់ចោលទេហើយមិត្តភក្តិដែលនៅជួយធ្វើការទាំងអស់ទាំងប៉ុន្មានក៏មានការប្តេជ្ញាចិត្តដូចខ្ញុំអីចឹងដែរហើយយើងខ្ញុំកំពុងតែស៊ើបសួរស្នើឱ្យយុវជនអ្នកក្មេងៗអាយុក្រោម៥០ឆ្នាំ ក្រោម៤០ឆ្នាំឱ្យចូលមករួមទៀតជាអ្នកបច្ចេកទេសក្តីជាអ្នកធ្វើវិភាគតាមផ្លូវច្បាប់និងផ្លូវបច្ចេកទេសក្តី»។
លោក ស៊ាន ប៉េងសែ កើតនៅថ្ងៃទី១ខែមករាឆ្នាំ១៩៣៦នៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ លោកមានបងប្អូនប្រុសពីរនាក់និងបងប្អូនស្រីពីរនាក់។ លោកបានរៀបការជាមួយនឹងភរិយាគឺលោក ស្រីវណ្ណ ដារ៉េត នៅឆ្នាំ១៩៦៦ហើយមានបុត្រចំនួនបួននាក់ស្រីម្នាក់និងប្រុសបីនាក់។
លោក ស៊ាន ប៉េងសែ ទទួលសញ្ញាបត្រវិស្វករពីសាលា Ecole des Mines d’Alèsនៃប្រទេសបារាំងក្នុងឆ្នាំ១៩៦៥។ នេះបើតាមប្រវត្តិរូបសង្ខេបដែលគណៈកម្មាធិការព្រំដែនកម្ពុជាបានចែកចាយដល់បណ្តាញសារព័ត៌មាន។
លោកបានសរសេរអត្ថបទស្រាវជ្រាវជាច្រើនពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មនិងរ៉ែក្នុងនោះមានសំណេរ «ការស្រាវជ្រាវរកប្រេងនៅលើដីគោកនិងក្នុងសមុទ្រនៅកម្ពុជា (ប្រេងនិងនយោបាយនៅកម្ពុជា)» «ព្រំដែនដីគោកនិងដែនសមុទ្ររបស់កម្ពុជា»និង«បន្ទាត់មូលដ្ឋាននិងផែនទីនៃខ្ពង់រាបបាតសមុទ្ររបស់កម្ពុជា»។ ពិធីបុណ្យសពរបស់លោក ស៊ាន ប៉េងសែ នឹងរៀបចំនៅថ្ងៃទី ២៩ ខែមករាខាងមុខនេះនៅវត្តពោធិវង្ស នៅក្រុង សង់-សួរ-ម៉ាន៕
អតីតអ្នកជំនាញព្រំដែនកម្ពុជា និងជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងសម័យសាធារណរដ្ឋ លោក ស៊ាន ប៉េងសែ ដែលតែងតែរិះគន់លោក ហ៊ុន សែន រឿងធ្វើឲ្យបាត់ទឹកបាត់ដីបាត់កោះទៅប្រទេសជិត បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៣ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ប្រជាពលរដ្ឋខ្មែរបានសម្ដែងការសោកស្ដាយចំពោះការបាត់បង់កុលបុត្រខ្មែរមួយរូបទៀត ដែលកាលនៅមានជីវិតបានធ្វើកិច្ចការជាច្រើនដើម្បីបុព្វហេតុការពារជាតិ ទឹកដី និងជាតិសាសន៍របស់ខ្លួន។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងក្នុងវេទិកាពិភាក្សាតាមវិទ្យុ ប្រជាពលរដ្ឋក៏បានចាត់ទុកអ្នកជំនាញព្រំដែនរួបនេះ ជាវីរបុរសក្នុងបេះដូងខ្មែរ។ តើលោក ស៊ាន ប៉េងសែ ជានរណា?
លោក ស៊ាន ប៉េងសែ ជាកូនខ្មែរម្នាក់ដែលមានកំណើតនៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ លោកមានភរិយាជាក្មួយអតីតនាយករដ្ឋមន្ត្រីខ្មែរសម្ដេច ប៉ែន នុត និងមានកូន ៤នាក់។ លោកបាននិរទេសខ្លួនទៅរស់នៅក្នុងប្រទេសបារាំង តាំងពីឆ្នាំ១៩៧៥ មកម្ល៉េះ។
លោកបានទទួលមរណភាពនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ដោយរោគាពាធក្នុងជន្មាយុ ៨២ឆ្នាំ នៅមន្ទីរពេទ្យក្នុងប្រទេសបារាំង។ ចំពោះការសិក្សាវិញ គឺក្រោយបញ្ចប់មធ្យមសិក្សានៅទីក្រុងភ្នំពេញ លោក ស៊ាន ប៉េងសែ បានបន្តទៅសិក្សាជំនាញផែនទីនៅប្រទេស បារាំង និងទទួលបានសញ្ញាប័ត្រវិស្វករនៃសាលាជាន់ខ្ពស់ខាងបច្ចេកទេសឧស្សាហកម្ម និងរ៉ែ ក្នុងឆ្នាំ១៩៥៩។
លោក ស៊ាន ប៉េងសែ ក៏ជាអតីតសិស្សនៅសាលាសិក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គម នៅទីក្រុងប៉ារីស។ បន្ទាប់មកលោកបានធ្វើជាកម្មសិក្សាការីនៅការិយាល័យនៃការស្រាវជ្រាវភូគព្ភសាស្ត្រ និងរ៉ែ នៅវិទ្យាស្ថានសេដ្ឋកិច្ចប្រេងកាតក្នុងប្រទេសបារាំង។ ពេលត្រឡប់មកកម្ពុជាវិញ លោកបានក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងរបបសង្គមរាស្ត្រនិយម និងបន្ទាប់មកបានក្លាយជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម ក្នុងសម័យសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧៣។ ខណៈរបប លន់ នល់ ដួលរលំ លោកបាននិរទេសខ្លួនទៅរស់នៅក្នុងប្រទេសបារាំង ហើយបានបង្កើតគណៈកម្មការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩៣។
ការស្លាប់របស់លោក ស៊ាន ប៉េងសែ បានធ្វើឲ្យមនុស្សភាគច្រើនសម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់ និងជាវីរជនក្លាហានដែលហ៊ាននិយាយរិះគន់ត្រង់ៗ ដើម្បីការពារទឹកដីនៃប្រទេសកម្ពុជា កុំឲ្យអ្នកនយោបាយ ឬអ្នកដឹកនាំខ្មែរមួយចំនួនបន្លែបន្លំប្រជាពលរដ្ឋរបស់ខ្លួនធ្វើឲ្យបាត់បង់ព្រំដែនរបស់កម្ពុជា ទៅលើប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងសមាគមពុទ្ធសាសនិកជនខ្មែរនៅប្រទេសន័រវែស លោក ម៉ែន ណាត បានសម្ដែងការសោកស្ដាយក្រៃលែងចំពោះដំណឹងមរណភាព លោក ស៊ាន ប៉េងសែ។ លោក ម៉ែន ណាត ថ្លែងថា មរណភាពរបស់លោក ស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និងជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្ដួចផ្ដើមគំនិតក្នុងការតវ៉ាករណីប្រជុំកោះត្រល់ពីប្រទេសវៀតណាម ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ទោះបីរបបដឹកនាំរបស់លោក ហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និងប្រជុំកោះត្រល់ទៅប្រទេសជិតខាងយ៉ាងណាក៏ដោយ។
លោកបន្ថែមថា វីរភាព និងកិច្ចប្រឹងប្រែងរបស់លោក ស៊ាន ប៉េងសែ ព្រមទាំងសមាជិក នៃគណៈកម្មាធិការព្រំដែនកម្ពុជា បានផ្ដល់ឯកសារស្រាវជ្រាវផ្លូវច្បាប់ផង និងលើកទឹកចិត្តដល់យុវជនខ្មែរ ពលរដ្ឋខ្មែរ ឲ្យចេះចូលរួមការពារបូរណភាពទឹកដីខ្មែរ និងឲ្យចេះស្រឡាញ់ប្រទេសជាតិ៖ «គាត់បានធ្វើកិច្ចការច្រើន ជាពិសេសប្រឆាំងសន្ធិសញ្ញាព្រំដែនមុនឆ្នាំ៩០ ក្នុងនោះមានរឿងបោះបង្គោលព្រំដែនបច្ចុប្បន្នក្តី រឿងកោះត្រល់ដែល ហ៊ុន សែន ស៊ីញ៉េអោយយួនឆ្នាំ៨២ ក្ដី នេះគឺគាត់ប្រឆាំងដាច់ខាត់ ហើយគាត់បានធ្វើការជិតដិតជាមួយនឹងសម្ដេចតា នរោត្តម សីហុន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនបូរណភាពទឹកដីនេះ។ និយាយទៅ គាត់មានគុណសម្បត្តិច្រើនសម្រាប់ប្រទេសជាតិយើង។ ក្រៅពីនេះ គាត់ក៏បានចងក្រងឯកសារនិយាយអំពីព្រំដែន ហើយនៅកម្ពុជា គឺឃើញមានក្មេងខ្លះបានអានច្រើន។ គាត់ក៏បានធ្វើលិខិតស្នាមទៅប្រធានាធិបតីបារាំង ធ្វើលិខិតស្នាមទៅអង្គការសហប្រជាជាតិ និងបានប្ដឹងទៅម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលប្រទេសវៀតណាម និងប្រទេសជិតខាងបានរំលោភលើបូរណភាពទឹកដីកម្ពុជា»។
លោកបន្តថា នៅឆ្នាំ២០០៥ កន្លងទៅនេះ កម្ពុជា បង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន ដែលមានសម្ដេចតាជាប្រធាន ហើយលោក ស៊ាន ប៉េងសែ ជាសមាជិក ហើយបានធ្វើដំណើរទៅប្រជុំកំពូលនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែក្រោយបន្តិចមក លោក ហ៊ុន សែន បានប្រកាសរំលាយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះចោលវិញ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ប្រឆាំងជាមួយអ្នកជំនាញព្រំដែនមានលោក ស៊ាន ប៉េងសែ នេះ។
អតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា លោក ស៊ាន ប៉េងសែ គឺជាធនធានដ៏កម្រមួយរបស់កម្ពុជា។ លោកបន្តថា លោក ស៊ាន ប៉េងសែ បានលះបង់កម្លាំងកាយចិត្តជាច្រើនដើម្បីចងក្រងជាសៀវភៅ និងឯកសារផ្សេងដែលនិយាយអំពីព្រំដែនទឹក និងព្រំដែនគោករបស់កម្ពុជា ហើយតែងដាស់តឿនប្រាប់ពលរដ្ឋខ្មែរថា ពួកគេមានកាតព្វកិច្ចការពារជាតិ និងជាតិសាសន៍របស់ខ្លួន៖ «អ្វីដែលខ្ញុំដឹង គឺទាក់ទងទៅនឹងបញ្ហាផែនទីស្ដីពីកម្ពុជា ក៏ដូចជាព្រំដែនទឹក ព្រំដែនគោក ដែលគាត់បានចងក្រងជាសៀវភៅ ហើយគាត់បានលើកបញ្ហាជាច្រើនជម្រាបជូនរដ្ឋាភិបាលជុំវិញការបោះបង្គោលព្រំដែនរវាងកម្ពុជា-យួនកន្លងមក ហើយគាត់សម្ដែងការព្រួយបារម្ភអំពីភាពមិនប្រក្រតីនៃការបង្គោលព្រំដែន»។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា លោកក៏មានការសោកស្ដាយដែរចំពោះការបាត់បង់ធនធានដ៏ល្អរបស់កម្ពុជា មួយរូបនេះ ទោះបីជាកន្លងមកលោក ស៊ាន ប៉េងសែ មានសកម្មភាពអវិជ្ជមានជាមួយរដ្ឋាភិបាលក្តី។ លោកបន្ថែមថា លោក ស៊ាន ប៉េងសែ គឺជាសំឡេងឯកជន ឬជាអង្គការមួយដែលតែងតែរម្លឹកអំពីបញ្ហាព្រំដែនជាមួយនឹងសកម្មភាពរបស់រដ្ឋាភិបាល៖ «យើងមានគណៈកម្មាធិការចម្រុះព្រំដែនដែលធ្វើការតាមច្បាប់តាមផ្លូវការ ហើយរីឯអង្គការក្រៅរដ្ឋាភិបាល មានលោក ស៊ាន ប៉េងសែ បានផ្ដល់យោបល់មួយចំនួនផងដែរ។ នេះបានសេចក្ដីថា នេះជាសកម្មភាពការពារបូរណភាពទឹកដីកម្ពុជា ផងដែរ ទោះបីជាឋិតនៅក្នុងអវិជ្ជមានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏ជាធនធានរបស់កម្ពុជា ផងដែរ»។
ស្នាដៃនៃសៀវភៅរបស់លោក ស៊ាន ប៉េងសែ អំពីបញ្ហាព្រំដែនកម្ពុជា ក៏បានចងក្រងជាច្រើនពាក់ព័ន្ធនឹងសន្ធិសញ្ញាមិនប្រក្រតីជាមួយប្រទេសវៀតណាម។ សន្ធិសញ្ញាទាំងនោះរួមមាន សន្ធិសញ្ញា ឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥ ដែលរដ្ឋាភិបាលកម្ពុជា ពេលនោះជារដ្ឋាភិបាលមិនទាន់ស្របច្បាប់ ហើយមិនទាន់ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ព្រោះជារដ្ឋាភិបាលដែលលើកបន្តុបដោយក្រុមយោធាវៀតណាម បានចុះសន្ធិសញ្ញាព្រំដែនគោក និងព្រំដែនទឹកជាមួយរដ្ឋាភិបាលទីក្រុងហាណូយ ទាំងខុសច្បាប់។ ដោយសារសន្ធិសញ្ញាទាំងនេះជាសន្ធិសញ្ញាខុសច្បាប់ នៅឆ្នាំ២០០៥ រដ្ឋាភិបាលក្រុងភ្នំពេញ បានធ្វើសន្ធិសញ្ញាមួយទៀតដែលមានឈ្មោះថា សន្ធិសញ្ញាបំពេញបន្ថែម ដែលជាសន្ធិសញ្ញាមួយដើម្បីឧបកិច្ចឲ្យសន្ធិសញ្ញាខុសច្បាប់ទាំងឡាយរវាងកម្ពុជា និងវៀតណាម ក្លាយជាសន្ធិសញ្ញាស្របច្បាប់។
សៀវភៅព្រំដែនរបស់លោក ស៊ាន ប៉េងសែ បានសរសេរថា សន្ធិសញ្ញាបំពេញបន្ថែមទាំងនេះហើយដែលធ្វើឲ្យកម្ពុជា បាត់ព្រំដែនទឹករបស់ខ្លួនចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមបញ្ចូលទាំងកោះត្រល់ ទំហំជាង ៥០០គីឡូម៉ែត្រការ៉េ គឺមានទំហំប៉ុនប្រទេសសិង្ហបុរី។ សន្ធិសញ្ញានេះក៏បានបណ្ដាលឱ្យខ្មែរបាត់បង់កោះក្រចកសេះ ដែលបារាំង ហៅថា កោះ ប៉ូឡូប៉ង់ហ្សង់ ដែលមានទំហំប្រហែល ៦គីឡូម៉ែត្រការ៉េ និងបាត់ព្រំដែនគោកប្រហែលពី ៤ពាន់ ទៅ ៦ពាន់គីឡូម៉ែត្រការ៉េថែមទៀត៕
No comments:
Post a Comment