ឯកសារពាក់ព័ន្ធរួមមាន៖
២១ មេសា ២០២៣ Fresh News សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យឹម ស៊ីណន ចូលជួប ក្រោយស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ លោក យឹម ស៊ីណន អតីតសមាជិកក្រុមប្រឆាំងដ៏សកម្មម្នាក់ ចូលជួបសម្ដែងការគួរសម ក្រោយពីលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ជំនួបនេះ បានធ្វើឡើងរយៈពេលជាង២ម៉ោង នៅគេហដ្ឋានរបស់សម្តេចតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ជាអ្នកជួយសម្របសម្រួល និងនាំលោក យឹម ស៊ីណន និងក្រុមគ្រួសារ ទៅជួបសម្តេច។នៅក្នុងជំនួប សម្តេចតេជោ បានណែនាំ និងផ្តល់អនុសាសន៍ជាច្រើន សម្រាប់លោក យឹម ស៊ីណន ដែលជាអ្នកនយោបាយវ័យក្មេង។ ជំនួបនេះ បានធ្វើឡើងបន្ទាប់ពី លោក យឹម ស៊ីណន នៅព្រឹកថ្ងៃទី២១ ខែមេសា បានបង្ហាញសំណេរនៅលើបណ្តាញសង្គម Facebook ជាមួយនឹងពាក្យពេជន៍ឈឺចាប់ជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារទង្វើ និងសកម្មភាព មិនខ្វាយខ្វល់របស់ក្រុមប្រឆាំងទៅលើរូបលោក នៅពេលលោកជាប់ពន្ធនាគារ។ ក្រៅពីបង្ហាញការឈឺចាប់ឥតឧបមា លោក យឹម ស៊ីណន បានប្រកាសគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដើម្បីសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រោយឃើញមានការបង្ហោះបែបនេះ តាមរយៈកិច្ចសម្ភាសជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន
២១ មេសា ២០២៣ Fresh News សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសស្វាគមន៍ចំពោះ លោក យឹម ស៊ីណនផងដែរ។ លោក យឹម ស៊ីណន ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានបង្ហោះសារបែបញុះញង់ តាមបណ្តាញសង្គម ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប
និងត្រូវបានតុលាការឃុំខ្លួនផងដែរ។ ក្រោយមក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យដោះលែង បន្ទាប់ពីលោកបានចេញវីដេអូ និងសរសេរលិខិតមួយ សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក៕
អា សង្ហា ជាមនុស្ស បក្ស សង្គ្រោះជាតិ មិនមែន បក្ស ភ្លើងទៀន នៃ សម រង្សី។ យឹម ស៊ី ណន ជាមនុស្ស បក្ស កឹម សុខា។ បក្សសង្រ្គោះជាតិ ធ្វើបក្សប្រហារ កំចាត់ សម រង្សី និង កឹម សុខា ដើម្បី យក យុវជនថ្មីៗឡើងជា ប្រធានបក្សសង្រ្គោះជាតិ។
Vann Saray លោកសង្ហា ហៅអាសង្ហា ពលករខ្មែរនៅកូរ៉េ ល្បាញ់ល្បីខាងជេរប្រមាថ បានបង្ហោះថា គាត់ត្រូវប៉ូលិសកូរ៉េចាប់ខ្លួនហើយ។លោក សង្ហា ផុតសុពលភាពនៃការរស់នៅកូរ៉េយូរហើយ គាត់រស់នៅទីនោះដោយខុសច្បាប់។ តែការចាប់នេះមិនដឹងថាក្រោមបទល្មើសអ្វីនោះទេ?គាត់ជួយក្រុមលោក សម រង្ស៊ី ច្រើនដែរ ចាំមើលក្រុមលោក សម រង្ស៊ី មានសមានចិត្តជួយគាត់ទេ?បើក្រុមប្រឆាំងមិនជួយមានតែទូតខ្មែរហើយត្រូវចេញមុខជួយ ព្រោះជាតួនាទីភារកិច្ច។ ទោះខុសឆ្គងកន្លងធ្ងន់ស្រាលយ៉ាងណា ក៏គាត់នៅតែជាពលរដ្ឋខ្មែរដែរ។
Ah Song Ha អាសង្ហារ ពលករខ្មែរនៅកូរ៉េខាងត្បូង ការបែកបាក់គ្នានៅកូរ៉េខាងត្បូង គឺអាសង្ហារជាអ្នកបំបែក😂 មកខាងអាសង្ហារ 70% ! រីឯខាង យឹម ស៊ីណន នៅសល់តែ30
តើ យឹម ស៊ីណន ជានណា? នៅកម្ពុជាមានជាង ៤០ បក្ស ឬមួយ បក្សសមរង្សីនិមយ? បក្ស កឹមសុខានិយម? បក្សប្រជាជននិយម? បក្សសង្រ្គោះជាតិនិយម CNRP? ឬ បក្ស បាតុដៃទី ៣ និយម CNRPO/CNRPA? ឬមួយជាបក្សឯករាជ្យនិយម ដែល ប្រឆាំងជាមួយ បក្សប្រជាជនផង ប្រឆាំងជាមួយបក្សជាសត្រូវរបស់បក្សប្រជាជនផង? ជាការវិភាគមួយដែលពិបាកជាសព្វមួយដង ព្រោះ សូម្បីកម្មវិធីវិភាគចារកម្ម Intelligence Software នៅតែមិនអាចកំណត់ថា យឺម ស៊ីណន នៅខាងណាឲ្យពិតប្រាកដ ដោសារ ថា យឹម ស៊ីណន អត់ស្គាល់ អត់ដឹងខ្លួនឯងដែរ ! យឹម ស៊ីណន គ្រាន់តែដឹងថា ខ្លួននៅ បក្សសង្រ្គោះជាតិ គឺ កឹម សុខា និង សមរង្សី នៅជាមួយគ្នា ជាមនុស្សតែមួយ មិនបែកគ្នាដាច់ខាត ដើម្បីតែប្រឆាំងរាជការកម្ពជា តែបក្សថ្មី/បក្សបាតុដៃទី ៣ គឺ ជាបក្សចម្រុះ ធំជាងពេលណាៗទាំងអស់ មានលុយ មានអំណាច សាហាវព្រៃផ្សៃជាង បក្សសង្រ្គោះជាតិ ឧ. ដូចជា ចលនាបក្ស សឺនសាន បក្សសឺងង៉ុកថាញ់ បក្សពួកសម សារីដែលធ្លាប់ធ្វើឃាដសម្តេច នរោត្តមសីហនុកាលឆ្នាំ ១៩៦៣ បក្ស ញឹកជូឡុង ដែលធ្លាប់មានទ័ព មានកំលាំងតាមព្រំដែន បក្សរបស់ ពួកលន់នល់...និងមនុស្សមួយចំនួនរបស់ បក្សប្រជាជនដែលស្ពប់បក្សប្រជាជន ឬ មួយជា ភ្នាក់ងាររបស់បក្សប្រជាជន.. ។ បក្សសង្រ្គោះជាតិ ពីមុន គឺជាបក្សបាតុដៃទី ១ ព្រោះមាន កំលាំងក្រុម ទី៣ ស្ថិតក្នុងក្រុម សម រង្សី និង កឹម សុខា។ ក្រោយឃើញលទ្ធផលកំលាំងឆ្នោតឆ្នាំ ២០១៣ និង បាតុកម្មឆ្នាំ ២០១៤ បរាជ័យ ពួក បាតុដៃទី ៣នេះ ព្យាយាមកំទេច សម រង្សី និង កឹម សុខា ចោលវិញ រហូតបានជោគជ័យ ដូចសព្វថ្ងៃ គឺការបង្កើត CNRP-O, CNRP-American, CNRP Australia, CNRP Asia, CNRP Europe និងចុងក្រោម សមាហរណកម្មទៅជា CNRP Oversea តែមួយ...។
ជំលោះរាជវង្ស ពិតជានាំគ្រោះដល់ជាតិ៖ គេហាមមិនឲ្យនិយាយាខ្លាចជាតិមានគ្រោះ តែបើលាក់ ជាតិនៅតែបន្តមានគ្រោះ ។ ស្រុកខ្មែរយើងពីដើម មានស្តេច ចក្រីញឹកជូឡុង ជាដន្លង ជាមួយ សម សារី។ ឆ្នាំ ១៩៨១ ក្រោយ ពេលវៀតណាម ចូលមកជួយ រំដោះប្រជាជនខ្មែរឆ្នាំ ១៩៧៩ សម្តេច នរោត្តមសីហនុ ញឹក ជូឡុង លោកបង្កើតទ៏ព សីហនុនិយម ទ័ពសាធារណរដ្ឋនិយម..មាន ១៥ បក្សធំៗ និង រាជវង្ស អ្នកប្រាជ្ងខ្មែរជាង ១០០ នាក់នៅស្រុកបារាំង ប្រឆាំងខាងរដ្ឋកម្ពុជាផង ប្រឆាំងខ្មែរក្រហមផង ប្រឆាំងពួក សឺន សានផង ។ ឆ្នាំ ១៩៨៥ ពេលឃើញនយោបាយពួក សេរី/សាធារណរដ្ឋចង់ក្បត់ បេះបោរទៀត ខាងបារីស គេយក ព្រះអង្គម្ចាស់ធំ រាណារិទ្ធធ្វើជាប្រធាន កាន់នយោបាយ និង ព្រះអង្គតូច ចក្រពង្ស កាន់យោធា ក្រោយមក ដក សម រង្សីចេញពី សេដ្ឋកិច្ច ដាក់ព្រះអង្គធំកាន់ទៀត។ រឿងហ្នឹង បានជា សម រង្សី តាមកំទេច តាមយាយី រាជវង្សដល់សព្វថ្ងៃ។ ក្រុម សម រង្សី គេផ្សាយថា មាន ថ្ងៃក្រោយ មានស្តេច តូច ស្តើង ស សោយរាជ្យនគរ ៣ ( សឺន សាន ខ្មែរក្រហម សីហនុ?) ខិខិិខិ ។ បរទេស គេដឹងរឿងហ្នឹង បានជាគេចេះតែជួយ បក្សប្រឆាំង ដើម្បីកុំឲ្យរីកចម្រើនដូចសៀម ដូចយួន។ ស្រុកពីដើម គ្រាន់តែដឹងថា ខ្មែរមានរោងចក្រផលិតប្រេង បរទេសគេរៀបចំសង្រ្គាមបំផ្លាញភ្លាម !!!
- 18/04/2019 បាតុកម្មនៅកូរ៉េ៖ លោកយឹម ស៊ីណនថា នឹងជះឥទ្ធិពលលើរដ្ឋាភិបាលខ្មែរ តែលោកឡុង ឌីម៉ង់ថាមិនអាចទេ។ ប្រជាពលរដ្ឋខ្មែរអ្នកគាំទ្រអតីតបក្សប្រឆាំងនៅកូរ៉េខាងត្បូង នឹងរៀបចំបាតុកម្មមួយបង្ហាញពីការបំពានលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃទី២០ ខែមេសា។ ដូច្នេះនៅរាត្រីនេះ វណ្ណ សុគន្ធា បានជួបសម្ភាសន៍ជាមួយលោកយឹម ស៊ីណន ប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិ និង លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងជុំវិញគម្រោងបាតុកម្មនេះ។ សម្រាប់លោកយឹម ស៊ីណន បាតុកម្មនេះនឹងមានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ លោកឡុង ឌីម៉ង់ វិញ អះអាងថា មិនអាចនោះទេ។
No comments:
Post a Comment