ឯកសារពាក់ព័ន្ធរួមមាន៖
ស្ថិតិជនជាតិខ្មែរនៅ ទូទាំងសកលលោក ឆ្នាំ ២០២៤
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
- កម្ពុជា ១៧ លាននាក់
- Thailand >៤,៥ លាននាក់
- វៀតណាម ២-៥ លាននាក់
- ទំព័រគំរូ:ទិន្នន័យប្រទេស ស.រ.អា. ២៤១.០២៥ នាក់
- បារាំង ៥០០.០០០ នាក់
- អូស្ត្រាលី ២៥.៧១០ នាក់
- កាណាដា ២៥.០០០ នាក់
- ម៉ាឡេស៊ី ១១.៣៨១ នាក់
- កូរ៉េខាងត្បូង ៥០.០០០ នាក់
- នូវែលសេឡង់ ៦៩១៨ នាក់
- តៃវ៉ាន់ ៥២១៩ នាក់
- ឡាវ ៧៧០០ នាក់
- ទំព័រគំរូ:ទិន្នន័យប្រទេស បែលហ៊្សិក ៣៥០០ នាក់
- អាល្លឺម៉ង់ ១៣០០០ នាក់
- ជប៉ុន ១៨០០០ នាក់
- រុស្ស៊ី ១១០ នាក់
ពត៍មាន ពី កូរ៉េខាងត្បូង
ចលនាប្រជាធិបតេយ្យរួបរួមជាតិមហាបាតុកម្មប្រឆាំងគម្រោង CLV-DTA លើកទី២
រាប់ព្រឹត្តិការណ៍ថយក្រោយទៅដល់ថ្ងៃបាតុកម្ម 05ថ្ងៃ
កូរ៉េសូមអញ្ជើញអ្នកក្លាហានចូលរួម ដេីម្បីការពារទឹកដីយើង៕
កម្មវិធីថ្ងៃអាទិត្យ ទី01ខែកញ្ញា ឆ្នាំ២០២៤
ចាប់ផ្តើមពីម៉ោង 10:00Am -05:00 Pm
01021720737 / 01039769889
No Say CLV in Cambodia
서울 종로구 관철동 291-2
ប្រធានគណកម្មាការរៀបចំ បាតុកម្ម ម៉ាត់ វណ្ណី Matt Vanny Facebook
Youtube អាស៊ី សេរី
សម្ព័ន្ធបក្សប្រឆាំង កូរ៉េខាងត្បូង
៣០ សិហា ២០២៤ ប្រភព កម្ពុជាថ្មី កងកម្លាំង និងអាជ្ញាធរ បានត្រៀមលក្ខណៈទប់ស្កាត់ការបង្កចលាចលនៅក្នុងសង្គម ក្រោយមានការប្រកាសធ្វើបាតុកម្មជាថ្មីនៅក្រៅប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។ លោក បញ្ជាក់ថា កម្លាំងគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានបន្តឈរជើងតាមគោលដៅ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ពិសេសការត្រៀមទប់ស្កាត់ចលនាដែលមាននិន្នាការជ្រុលនិយមក្នុងការចិញ្ចឹមចិត្តធ្វើបាតុកម្ម ឬកុបកម្មបង្កអសន្តិសុខក្នុងសង្គម។ការបញ្ជាក់របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃខាងលើ បន្ទាប់ពីមានព័ត៌មានថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការត្រៀមធ្វើបាតុកម្មជាថ្មីម្ដងទៀតនៅឯប្រទេសកូរ៉េខាងត្បូង ក្រោយភាពបរាជ័យកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ ដែលចង់ធ្វើបាតុកម្មនៅរាជធានីភ្នំពេញ។ លោក ទូច សុខៈ បញ្ជាក់ថា គម្រោងបាតុកម្មនៅបរទេសមិនមានជាបញ្ហាចោទដល់ការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជាទេ។
ពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េខាងត្បូង ចេញតវ៉ាឲ្យរដ្ឋាភិបាលកម្ពុជា ដកខ្លួនពីគម្រោងអភិវឌ្ឍន៍ CLV យ៉ាងផុលផុស។ សូមស្តាប់ការលើកឡើងពីក្រុមយុវជន គឺអ្នកស្រី វ៉ាន់ លក្ខិណា (ពីជប៉ុន) និងលោក ស សុខេម (ពីកូរ៉េខាងត្បូង) ក្នុងកិច្ចពិភាក្សាវិទ្យុអាស៊ីសេរី RFA ដែលសម្របសម្រួលដោយអ្នកស្រី សុជីវី។
សម្ព័ន្ធបក្សប្រឆាំង កូរ៉េខាងត្បូង
ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដែលដឹកនាំបាតុកម្មនៅកូរ៉េខាងត្បូង លោក ស សុខេម បាននិយាយក្នុងបទសម្ភាសន៍របស់វិទ្យុអាស៊ីសេរីនាពេលថ្មីៗនេះថា ការគៀគរមូលនិធិព្រំដែនជាវិធីរកលុយរបស់រដ្ឋាភិបាល ហើយថាការសង់ផ្លូវ មិនសង់របងព្រំដែន គឺមិនត្រឹមត្រូវនោះទេ ហើយមេបាតុកម្មរូបនេះ ចង់ឲ្យកម្ពុជាសង់របងបន្លារលួសដូចកូរ៉េខាងជើងទៅវិញ។
តាមរយៈសម្តីបែបនេះ បានធ្វើឲ្យមហាជនចូលទៅបញ្ចេញមតិសំពងក្បាលមេបាតុកម្មក្បាលធំខួរតូចរូបនេះថា ក្រុមអ្នកស្នេហាជាតិរត់ចោលស្រុកមួយចំនួន មួយថ្ងៃៗគ្មានខំធ្វើអ្វីដើម្បីជាតិសោះឡើយ គិតតែរឿងប្រឆាំង បំផ្លិចបំផ្លាញ ចាក់រុក ញ៉ុះញ៉ង់ ព្យាយាមអោយខ្មែរបែកបាក់ ស្អប់គ្នា។ ដូចពាក្យមួយគេតែងតែនិយាយថា អ្នកធ្វើតែងតែមានកំហុស ឯអ្នកមិនខុសគឺអ្នកមិនធ្វើអីសោះ។ ហើយរងាវ ថាខ្លួនជាអ្នកសេ្នហាជាតិ គិតពីជាតិ។
អង្គការលេខ សម្ព័ន្ធបក្សប្រឆាំង ក្រៅប្រទេស
ចលនាប្រជាធិបតេយ្យរួបរួមជាតិ
សេចក្តីប្រកាសព័ត៌មាន ស្តីពី៖មហាបាតុកម្មលេីកទី២(ប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណពិសេសCLV-DTA)។ កម្មវិធីប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី១ ខែកញ្ញាឆ្នាំ២០២៤។ មហាបាតុកម្មប្រឆាំងគម្រោង CLV-DTA លើកទី២ រាប់ព្រឹត្តិការណ៍ថយក្រោយទៅដល់ថ្ងៃបាតុកម្ម កម្មវិធីថ្ងៃអាទិត្យ ទី01ខែកញ្ញា ឆ្នាំ២០២៤ ដោយមេីលឃេីញពីសកម្មភាពគគ្លេីនរបស់រដ្ឋាភិបាល កម្ពុជាមិនត្រឹមតែមិនព្រមដកកម្ពុជាចេញពីគម្រោង CLV-DTA តាមការទាមទាររបស់យុវជនខ្មែរនៅកូរ៉េខាងត្បូងរួមទាំងពលរដ្ឋខ្មែរទូទាំងពិភពលោកប៉ុណ្ណោះទេ! ថ្មីៗនេះគេមានគម្រោងកាត់ខេត្តព្រះវិហារ បន្ថែមទៅក្នុងគម្រោងបន្ថែមទៀត ការណ៍នេះវាបង្ហាញឲ្យឃើញអំពីការមិនយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំនៅទីក្រុងភ្នំពេញ និងបង្ហាញអំពីគ្រោះមហន្តរាយដ៏ធំធេងចំពោះ បូរណភាពទឹកដី។
អង្គការលេខ សម្ព័ន្ធបក្សប្រឆាំង ក្រៅប្រទេស
ស្ថានភាព ជម្លោះនយោបាយ រវាង រដ្ឋាភិបាលកម្ពុជា ជាមួយ បក្សប្រឆាំង៖ រដ្ឋាភិបាល កម្ពុជា ជូនដំណឹងអំពីការ ពន្យាពេលការផ្តល់សេវាកម្មធ្វើលិខិត្តឆ្លងដែនធម្មតា ដល់ ជនជាតិខ្មែរ ដែលទៅពី កម្ពុជា ទោះជាទៅរៀន ទៅធ្វើការក្តី ។ សេចក្តីជូនដំណឹងនេះ មានបំណងជួយបងប្អូនខ្មែរឲ្យ សប្បាយចិត្ត រួមរស់ជាមួយ រាជរដ្ឋាភិបាលដើម្បីកសាងជាតិនៅប្រទេសកម្ពុជា ចំណែក បក្សប្រឆាំង ពួកគេ ផ្សព្វផ្សាយថា ការពន្យាពេលធ្វើលិខិត្តឆ្លងដែនថ្មី គឺ ផុតកំណត់ អស់សុពលភាពបើ កម្មករណាចង់ធ្វ់ើ ត្រូវទៅធ្វើនៅ កម្ពុជា ដែលការចំណាយអាចថា ប្រហែល ២០០០ ដុល្លា តែ បើសិនជាធ្វើបែបថ្មី នៅកូរ៉េខាងត្បូងសព្វថ្ងៃ នេះ ការចំណាយក្រោម ២០០ ដុល្លា ប៉ុណ្ណោះ។ ខាងបក្សសម្ព័ន្ធ ប្រឆាំង គេចង់បាន កម្មករខ្មែរ ពលករខ្មែរយើង ចូលសញ្ជាតិ កូរ៉េ កាន់លិខិត្តឆ្លងដែនកូរ៉េ ពេលនោះ តម្លៃ ឈ្នួលពលកម្ម មានតម្លៃខ្ពស់ និង អាចប្រឆាំង រដ្ឋាភិបាល អាចជេររដ្ឋាភិបាលបានតាមចិត្ត តាមពេលវេណាក៍បាន ឲ្យតែទំនេរ អាចជេរ ដៀល រិះគន់ ប្រទេសកម្ពុជាខ្លួនឯងដោយសេរី ១០០% ។
ស៊ីស៊ីថាមស៍
19 m ·
រាជរដ្ឋាភិបាល អនុញ្ញាតបន្តផ្ដល់«សេវាធ្វើលិខិតឆ្លងដែនធម្មតា»ពលរដ្ឋខ្មែរនៅកូរ៉េសម្រាប់វគ្គទី៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតផ្ដល់ជូនបន្តផ្ដល់«សេវាធ្វើលិខិតឆ្លងដែនធម្មតា»ជូនប្រជាពលរដ្ឋកម្ពុជាដែលនៅប្រទេសកូរ៉េ សម្រាប់«វគ្គទី៣ គិតចាប់ពីថ្ងៃ ០៤ កញ្ញា ២០១៤ ដល់ថ្ងៃទី ០២ វិច្ឆិកា ២០២៤» តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ។នេះបើយោងតាម លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។
សូមរម្លឹកជូនថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋរស់នៅ និង ធ្វើការនៅប្រទេសកូរ៉េខាងត្បូង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យស្ថានទូតកូរ៉េ បើកផ្ដល់ «សេវាធ្វើលិខិតឆ្លងដែនធម្មតា»ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ វគ្គទី១ តាំងពីថ្ងៃទី ១០ មករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ៣០ មេសា ឆ្នាំ២០២៤។
ចប់វគ្គទី១ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េ សម្តេចនាយករដ្ឋមន្ត្រី សម្រចឱ្យស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង សហការជាមួយក្រសួងមហាផ្ទៃ បន្តអនុវគ្គគោលការណ៍នេះ សម្រាប់វគ្គទី២ រយៈពេល៣ខែបន្តទៀត ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ២៥ សីហា ឆ្នាំ២០២៤៕
ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករកម្ពុជានៅកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥ សីហា ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ ថា ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅកូរ៉ នឹងត្រូវបិទបញ្ចប់ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។
ស្ថានឯកអគ្គរាជទូតកម្ពុជា បានឱ្យដឹងថា ដោយឡែកសម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួលលិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតរហូតដល់អស់។ ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំ ដោយផ្ទាល់នៅកម្ពុជា។ ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានអំពាវនាវដល់បងប្អូន ខ្មែរទាំងអស់ដែលមានបំណងស្នើសុំ លិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រួសរាន់អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជា នៅក្រៅប្រទេសដែលចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេងៗ៕
ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បញ្ជាក់ថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥ ខែសីហា
2024-08-22 06:37pm
(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ជ្រាបថា ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅសាធារណរដ្ឋកូរ៉ នឹងត្រូវបិទបញ្ចប់ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា ដោយឡែកសម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួលលិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតរហូតដល់អស់។ ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំ ដោយផ្ទាល់នៅកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់បងប្អូន ខ្មែរទាំងអស់ដែលមានបំណងស្នើសុំ លិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រូសរាន់អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ការផ្អាកសេវាផ្តល់លិខិតឆ្លងដែនធម្មតានេះ ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជា នៅក្រៅប្រទេសដែលចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ព្រមទាំងបង្កើតកុងស៊ុល បន្ថែមនៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេង។
ក្រោយមានការណែនាំពីសម្តេចនាយករដ្ឋមន្រ្តី, ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចាប់ផ្តើមបើកដំណើរការនូវសេវាដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនធម្មតាច្បាប់ថ្មីជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ដោយចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
ការផ្តល់សេវានេះ មិនមែនជាការធ្វើអចិន្ត្រៃយ៍នោះឡើយ។ ដំបូងឡើយគ្រោងធ្វើត្រឹមរយៈពេល៤ខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ប៉ុន្តែក្រោយពេលការផ្តល់សេវា៤ខែរួចទៅ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនទៀតមិនទាន់បានធ្វើនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលជាពលរដ្ឋខ្មែរនៅកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក៏បានសម្រេចពន្យារពេលផ្តល់សេវានេះរយៈពេល៣ខែបន្ថែមទៀត។
ក្រោយការណែនាំស្ថានទូត ក៏បានពន្យារពេលផ្តល់សេវា៣ខែទៀត ដោយចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕
ប្រជាពលរដ្ឋខ្មែរនៅកូរ៉េដែលបានស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅកូរ៉េសំដែងសេចក្តីរីករាយ ព្រោះចំណាយថវិកាអស់តិច
ចេញផ្សាយ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤
APP MoINFO ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលបានទៅស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅឯស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េដោយផ្ទាល់ បានសំដែងនូវសេចក្តីរីករាយ ពីព្រោះពួកគេចំណាយថវិកាអស់តិច ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើលិខិតឆ្លងដែនថ្មីនេះ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានចាប់ផ្តើមបើកដំណើរការនូវសេវាដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនធម្មតាច្បាប់ថ្មីជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមនៅសាធារណរដ្ឋកូរ៉េមុនគេ។
លោក ឱម សំអុល ជាប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េ ដែលបានទៅស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានថ្លែងថា លោកមានសេចក្ដីសោមនស្សរីករាយក្នុងការធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារលោកចំណាយថវិកាអស់តិច និងមិនពិបាកធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។
តាមរយៈវីដេអូដែលបានបង្ហោះក្នុងបណ្តាញផ្សព្វផ្សាយសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ឱម សំអុល ថ្លែងថា៖ «សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានជួយគិតគូរដល់ពលករនៅស្រុកកូរ៉េ»។
ចំណែក លោក យឹម សារ៉ាត់ ប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ ក៏បានទៅស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅឯស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េផងដែរ ដោយសារលិខិតឆ្លងដែនរបស់លោកជិតផុតសុពលភាព។
លោកលើកឡើងថា លោកមានភាពកក់ក្តៅក្នុងការស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារក្រុមការងារផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតបានទទួលស្វាគមន៍លោកដោយភាពកក់ក្តៅ និងមានភាពរួសរាយ រាក់ទាក់។
តាមរយៈវីដេអូដែលបានបង្ហោះក្នុងបណ្តាញផ្សព្វផ្សាយសង្គមសម្តេចធិបតីនាថ្ងៃដដែលនេះ លោក យឹម សារ៉ាត់ បានលើកឡើងបន្ថែមថា៖ «ណាមួយ ធ្វើប៉ាស្ព័រ [passport] នេះ វាអស់លុយតិច មិនពិបាកទៅធ្វើនៅខ្មែរ»។
លោកក៏បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយសម្រាលបន្ទុកពលករដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េបានច្រើន។ ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតគឺលោកស្រី សោភ័ណ្ឌ រស់នៅប្រទេសកូរ៉េ ដែលបានទៅស្នើសុំធ្វើលិខិតឆ្លងដែនថ្មីឱ្យកូនរបស់លោកស្រី បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដោយសារលោកស្រីមានឱកាសធ្វើលិខិតឆ្លងដែនថ្មីឱ្យកូនលោកស្រីដោយផ្ទាល់នៅស្ថានទូត ដោយមិនចាំបាច់ទៅធ្វើនៅប្រទេសកម្ពុជា។
ដៃឆ្វេងបីកូនតូចទើបនឹងកើត លោកស្រី បានថ្លែងជាមួយនឹងស្នាមញញឹម តាមរយៈវីដេអូនេះ ថា៖ «បើសិនយើងធ្វើនៅខ្មែរ ត្រូវចំណាយពេលវេលា ហើយយើងអាចនឹងចំណាយថវិកាយើងច្រើនដែរ។ តែខ្ញុំសប្បាយចិត្តមែនទែន ដែលខ្ញុំបានមកធ្វើដោយផ្ទាល់»។
លោកស្រី សោភ័ណ្ឌ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានដាក់ចេញគោលការណ៍អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរនៅកូរ៉េអាចធ្វើលិខិតឆ្លងដែនថ្មីដោយផ្ទាល់នៅកូរ៉េ។
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងតាមរយៈវីដេអូដែលបានបង្ហោះក្នុងបណ្តាញផ្សព្វផ្សាយសង្គមសម្តេចធិបតី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះថា តាមរយៈការដាក់ឱ្យដំណើរការធ្វើលិខិតឆ្លងដែនថ្មីនៅកូរ៉េនេះ សម្តេចធិបតីបានគិតគូរយ៉ាងដិតដល់ដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េដែលត្រូវទៅទទួលយកសេវាធ្វើលិខិតឆ្លងថ្មីនេះនៅកម្ពុជាកន្លងមក ដែលធ្វើឱ្យពួកគាត់មានការលំបាកក្នុងការធ្វើដំណើរ និងចំណាយផ្សេងៗ។
លោកជំទាវថ្លែងថា៖ «យោងតាមប្រសាសន៍របស់សម្ដេចក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម លោកបានជំរុញដាក់ចេញនូវវិធានការដើម្បីឱ្យមន្ត្រីក្រសួងមហាផ្ទៃបានមកធ្វើការរៀបចំនូវប្រព័ន្ធដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសាធារណរដ្ឋកូរ៉េអាចមកដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនច្បាប់ថ្មីបានដោយផ្ទាល់។ នេះគឺជាការជួយសម្រួលមួយដ៏ល្អបំផុតជូនទៅដល់ពួកគាត់ ព្រមទាំងកាត់បន្ថយការចំណាយ និងរយៈពេលនៃការធ្វើដំណើរ»។
ចាប់តាំងពីសម្តេចធិបតីសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែននៅកូរ៉េនេះមក លោកជំទាវជឿជាក់ថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េ និងនៅក្នុងបណ្ដាប្រទេសដទៃទៀតមានការអបអរសាទរយ៉ាងខ្លាំង ហើយលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សម្តេចធិបតីដែលបានយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ពួកគាត់។
លោកជំទាវ ជ្រឹង បុទុមរង្សី ថ្លែងថា តាងនាមឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េ លោកជំទាវបានថ្លែងអំណរគុណដល់សម្ដេចធិបតី «ដែលបានផ្ដល់សេវាដ៏ល្អមួយនេះជាកាដូឆ្នាំថ្មីដ៏ធំបំផុតសម្រាប់បងប្អូនយើងដែលរស់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ»។
តម្លៃសេវាលិខិតឆ្លងដែនដែលធ្វើនៅកូរ៉េនេះគឺ១១៨ដុល្លារសម្រាប់ពលរដ្ឋអាយុចាប់ពី៦ឆ្នាំឡើង រយៈពេលទទួលសេវាពី៤ទៅ៥សប្តាហ៍ មានសុពលភាពរយៈពេល១០ឆ្នាំ រីឯតម្លៃសេវាលិខិតឆ្លងដែនសម្រាប់ពលរដ្ឋអាយុចាប់ពី៥ឆ្នាំចុះគឺតម្លៃ៩៨ដុល្លារ រយៈពេលទទួលសេវាពី៤ទៅ៥សប្តាហ៍មានសុពលភាពរយៈពេល៥ឆ្នាំ។ តម្លៃលិខិតឆ្លងដែនទាំងនេះរួមបញ្ចូលថ្លៃរូបថត វិចខ្ចប់ និងបញ្ញើឆាប់រហ័សទៅវិញទៅមកកូរ៉េ-កម្ពុជា។ របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួនប្រមាណ៥ម៉ឺននាក់៕ ផ្សាយដោយ៖ ខៀវ យុទ្ធវង្ស
ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានចាប់ផ្តើមផ្តល់សេវាធ្វើលិខិតឆ្លងដែនដល់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េខាងត្បូង ដោយមិនចាំបាច់ធ្វើដំណើរមកធ្វើផ្ទាល់នៅកម្ពុជាទៀតឡើយ ដែលនេះជាការជួយសម្រួលដល់ទុក្ខលំបាករបស់ពលករ និងពលរដ្ឋខ្មែរជុំវិញការធ្វើលិខិតឆ្លងដែននេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងថា តាមរយៈកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នឹងមានការផ្តល់សេវាធ្វើលិខិតឆ្លងដែនធម្មតាដល់ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូងផ្ទាល់ចាប់ពីខែមករា ឆ្នាំ ២០២៤ តទៅ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការសម្រេចយន្តការដូច្នេះត្រូវបានធ្វើឡើងស្របតាមអនុសាសន៍ណែនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
សូមរំឭកថា លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យមានកន្លែងផ្តល់សេវាធ្វើលិខិតឆ្លងដែននៅប្រទេសកូរ៉េខាងត្បូងដោយផ្ទាល់ ដោយមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋសិស្សនិស្សិត ជាពិសេសពលករខ្មែរ ដែលចាំបាច់ធ្វើដំណើរមកកម្ពុជា ដើម្បីធ្វើលិខិតឆ្លងដែនថ្មី ឬការពន្យារសុពលភាពលិខិតឆ្លងដែន នាំឱ្យខាតបង់ទាំងពេលវេលា និងថវិកាច្រើន។
ការណែនាំនេះធ្វើឡើងនៅឱកាសលោកចុះសំណេះសំណាលជាមួយកម្មករ និយោជិតនៅខេត្តកំពង់ស្ពឺ កាលពីខែកញ្ញា ឆ្នាំ ២០២៣ ហើយលោកក៏ណែនាំឱ្យបង្កើតកុងស៊ុលបន្ថែមទៀត នៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករខ្មែរ និងពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសទទួលបានសេវាផ្សេងៗផងដែរ។
ជុំវិញបញ្ហានេះ ក្រសួងការងារក៏បានបញ្ជាក់ដែរថា សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ ដើម្បីធ្វើលិខិតឆ្លងដែន អាចទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង តាមរយៈលេខទូរស័ព្ទ +៨២ ០២ ៣៧៨៥ ១០៤១ ឬតាមរយៈអនុព័ន្ធការងារអមស្ថានទូត តាមលេខទូរស័ព្ទ +៨២ ០១០ ៨៨៩៨ ៨៦៤៤ នៅរៀងរាល់ម៉ោងធ្វើការ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២ ខែមករាថា រដ្ឋាភិបាលបានគិតគូរលើការធ្វើលិខិតឆ្លងដែននៅបរទេសសម្រាប់ពលករខ្មែរធ្វើការនៅទីនេះជាយូរណាស់មកហើយ។ ចាប់តាំងពីការផ្តល់អនុសាសន៍ពីនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួងការងារ បានដុតដៃដុតជើង រៀបចំក្រុមការងារ និងអ្នកជំនាញឯកទេសលើអត្តសញ្ញាណកម្ម និងលិខិតឆ្លងដែននៅកូរ៉េតែម្តង។
លោកបានឱ្យដឹងទៀតថា៖ «យន្តការនេះ មានភាពប្រសើរខ្លាំងណាស់សម្រាប់សម្រួលដល់ពលករខ្មែរនៅកូរ៉េខាងត្បូង ជាពិសេសការចំណាយនានាតួយ៉ាងការធ្វើដំណើរដែលយន្តការនេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងគិតគូរអនុវត្តសម្រាប់នៅបណ្តាប្រទេសផ្សេងៗទៀតដែរ បន្ថែមនៅកូរ៉េខាងត្បូង»។
ជាមួយគ្នានេះដែរ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានគាំទ្រចំពោះយន្តការនេះ ដែលជាចំណែកសម្រួលដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ជាពិសេសពលករខ្មែរ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់កម្ពុជា។ ប៉ុន្តែលោកចង់ឃើញការធ្វើលិខិតឆ្លងដែននេះ ស្ថិតក្នុងតម្លៃមួយដ៏សមរម្យអាចត្រឹម ២០ ដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ពលករខ្មែរ។
លោកបានប្រាប់ថា៖ «សម្រាប់ខ្ញុំនៅក្នុងកិច្ចការងារនេះ ខ្ញុំសំណូមពរឱ្យពិនិត្យមើលតម្លៃធ្វើលិខិតឆ្លងដែននោះឱ្យទាបតាមដែលអាចធ្វើបានហើយពន្លឿនការធ្វើលិខិតឆ្លងដែន បើអាចធ្វើត្រឹម ១ ម៉ោង ឬកន្លះម៉ោងអីបានរឹតតែល្អ ដោយសារពលករយើងមកពីចម្ងាយដោយទៅធ្វើតែ ១ ជើង [១ លើក] គឺបានលិខិតតែម្តង ហើយបើសិនជាអាចយើងអាចធ្វើនៅថ្ងៃឈប់សម្រាក ដើម្បីជួយសម្រួលពលករ មិនចាំបាច់សុំច្បាប់ឈប់សម្រាក»។
លោក មឿន តុលា និយាយថា យន្តការដែលរដ្ឋាភិបាលកម្ពុជាអាចធ្វើបានគឺតាមរយៈដាក់ទីតាំងធ្វើលិខិតឆ្លងដែននៅទីតាំងស្ថានទូតផ្ទាល់ ឬតាមរយៈកុលស៊ុលតាមតំបន់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយពីទីក្រុងសេអ៊ូល ហើយមិនតែប៉ុណ្ណោះ ទីតាំងទាំងនោះអាចប្រើប្រាស់ក្នុងលក្ខខណ្ឌផ្តល់សេវាផ្សេងៗទៀត ឬអាចធ្វើទិដ្ឋាការសម្រាប់លក្ខខណ្ឌទេសចរណ៍ សម្រាប់រកចំណូលជូនជាតិ ១ កម្រិតទៀត៕
ភ្នំពេញៈ ការអាចធ្វើលិខិតឆ្លងដែនបាននៅក្រៅប្រទេសដោយចាប់ផ្តើមពីឆ្នាំ ២០២៤ នេះ នៅប្រទេសកូរ៉េខាងត្បូង មិនត្រឹមតែបង្កលក្ខណៈងាយស្រួលចំណេញទាំងថវិកានិងពេលវេលាសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅនិងធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកដែលមានកូនតូចៗដែលពួក-គាត់ពុំទាន់មានលិខិតឆ្លងដែនក៏អាចធ្វើលិខិតឆ្លងដែនបានផងដែរ។
កញ្ញាម៉ា ស្រីនិចជាស្ត្រីអនិកជនខ្មែរ ដែលកំពុងរស់នៅកូរ៉េថ្លែងថា កាលពីមុនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងបម្រើការងារនៅកូរ៉េនៅពេលដែលលិខិតឆ្លងដែនរបស់ពួកគាត់ជិតផុតសុពលភាពគឺត្រូវទៅធ្វើនៅកម្ពុជា ដែលត្រូវចំណាយពេលវេលា និងថវិកាជាច្រើនក្នុងការធ្វើដំណើរ។ កញ្ញាថា៖«ប៉ុន្តែនៅក្នុងឆ្នាំ ២០២៤ ខែមករា បងប្អូនខ្មែរយើងគាត់អាចធ្វើលិខិតឆ្លងដែនថ្មីនៅប្រទេសកូរ៉េដោយពុំបាច់ធ្វើដំណើរទៅប្រទេសកម្ពុជាទៀតឡើយ ហើយវាក៏ជាឱកាសល្អសម្រាប់បងប្អូនដែលគាត់មានកូនតូចៗ ដែលពួកគាត់ពុំទាន់មានលិខិតឆ្លងដែន។ ពួកគាត់អាចដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនឱ្យកូនៗរបស់ពួកគាត់បាន»។
លោកសន ខនក៏ជាពលករខ្មែរនៅកូរ៉េដែរនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការធ្វើលិខិតឆ្លងដែននៅកូរ៉េនេះនឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរនៅកូរ៉េ ពីព្រោះបើធ្វើលិខិតឆ្លងដែននៅកម្ពុជាត្រូវចំណាយថវិកាអស់ច្រើន តែបើធ្វើផ្ទាល់នៅកូរ៉េចំណាយថវិកាអស់តិចជាង។ ខណៈដែលលិខិតឆ្លងដែនលោកនឹងផុតសុពលភាពនៅខែកក្កដា ឆ្នាំ ២០២៤ «បើសិនគេធ្វើនៅហ្នឹង [កូរ៉េ] ខ្ញុំអាចធ្វើនៅហ្នឹងតទៅទៀតបាន!»។
ពលករខ្មែរម្នាក់ទៀតគឺលោក ពេជ្រ វីរៈ ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរនោះថ្លែងថា សម្រាប់ការដាក់ឱ្យមានការស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅក្នុងប្រទេសកូរ៉េបាននេះ គឺជារឿងមួយដែលល្អបំផុត ហើយក៏ជារឿងមួយដែលចំណេញបំផុតដល់ប្រជាពលករខ្មែរដែលកំពុងតែរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោកថ្លែងថា៖ «ទី ១ គឺយើងចំណេញពេលវេលា។ យើងពុំចាំបាច់ខាតបង់ពេលវេលាក្នុងការធ្វើការ ហើយយើងក៏មិនពិបាកក្នុងការស្នើសុំថៅកែដើម្បីទៅប្រទេសកម្ពុជាក្នុងការធ្វើលិខិតឆ្លងដែនថ្មីផងដែរ។ ទី ២ គឺយើងចំណេញថវិកា។ យើងចំណេញលើថ្លៃធ្វើដំណើរហើយនិងថ្លៃចាយវាយផ្សេងៗសម្រាប់ការទៅធ្វើលិខិតឆ្លងដែននៅឯប្រទេសកម្ពុជា។ នេះគឺជារឿងមួយដែលល្អបំផុតហើយក៏ជាដំណឹងមួយដែលរីករាយបំផុត»។
ទាក់ទិននឹងបញ្ហានេះលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា ការចំណាយទៅធ្វើលិខិតឆ្លងដែនថ្មីនេះគឺពលករខ្មែរត្រូវទិញសំបុត្រយន្តហោះដែលមានតម្លៃចន្លោះពីប្រមាណ ៤០០ ដុល្លារដល់ ១ ០០០ ដុល្លារអាស្រ័យលើរដូវកាលហើយពេលទៅដល់កម្ពុជាវិញ ពួកគាត់ក៏ត្រូវចំណាយច្រើនផងដែរ ដូចជាចំណាយទៅលើការស្នាក់នៅ ការហូបចុក ក៏ដូចជាការចំណាយផ្សេងៗទៀត។
ជាធម្មតាការធ្វើលិខិតឆ្លងដែនមួយនៅកម្ពុជាត្រូវចំណាយអស់ប្រមាណពី ១០០ ដុល្លារទៅ ២០០ ដុល្លារតម្រូវទៅតាមសេវាធម្មតា ឬ សេវាឆាប់រហ័សដែលក្រសួងមហាផ្ទៃបានកំណត់តារាងតម្លៃជាក់លាក់។
លោកស្រីថ្លែងថា៖ «ប៉ុន្តែសម្រាប់បងប្អូនខ្មែរនៅកូរ៉េ គឺគាត់ត្រូវចំណាយអស់ច្រើនអាចពី ១ ០០០ ដុល្លារទៅ ២០០០ ដុល្លារ ដោយត្រូវរាប់បញ្ចូលទាំងការចំណាយទៅលើសំបុត្រយន្តហោះតម្លៃនៃការធ្វើលិខិតឆ្លងដែន ការស្នាក់នៅនិងហូបចុក ដោយមិនបូកបញ្ចូល opportunity cost បានន័យថា ការដែលគាត់ធ្វើដំណើរទៅរៀបចំធ្វើលិខិតឆ្លងដែននៅកម្ពុជា គឺគាត់បាត់បង់ចំណូលរបស់គាត់ក្នុងរយៈពេលដែលគាត់អត់នៅធ្វើការនៅទីនេះ ដូច្នេះហើយវាអាចច្រើនជាងអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ។ នេះហើយជាការលំបាករបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលរស់នៅ និងធ្វើការនៅកូរ៉េនេះ»។
ចាប់ពីខែមករា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលនឹងបើកឱ្យមានការស្នើសុំលិខិតឆ្លងដែនថ្មីនៅក្រៅប្រទេសដោយចាប់ផ្តើមពីប្រទេសកូរ៉េខាងត្បូងមុនគេ ហើយនិងមានគម្រោងពង្រីកទៅកាន់បណ្តាប្រទេសផ្សេងទៀតដែលមានពលករកម្ពុជារស់នៅ និងធ្វើការច្រើនដោយមិនតម្រូវឱ្យពួកគាត់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីមកពន្យារលិខិតឆ្លងដែននោះទេ។
លោកស្រី ជ្រឹង បុទុមរង្សីបានរំឭកថា៖«យោងតាមស្ថានភាពលំបាកខាងលើ បានជានៅចុងឆ្នាំ ២០២២ នាងខ្ញុំបានធ្វើការស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីពិនិត្យលទ្ធភាពក្នុងការសម្រួលដល់បងប្អូនខ្មែរយើងដែលរស់នៅប្រទេសកូរ៉េ ជួយកាត់បន្ថយការលំបាកក្នុងការចំណាយពេល ថវិកា និងធនធានរបស់គាត់ដើម្បីធ្វើលិខិតឆ្លងដែន។ លោកក៏បានយល់ឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេសនៅកូរ៉េនេះហើយលោកមានមនោសញ្ចេតនាខ្លាំងណាស់ជាមួយបងប្អូនខ្មែរយើង»។
លោកស្រីបន្ថែមថា៖ «អ៊ីចឹងហើយបានជាសម្តេចលោកអនុញ្ញាតឱ្យស្ថានទូតយើងធ្វើការពន្យារលិខិតឆ្លងដែនជូនដល់បងប្អូនប្រជាពលរដ្ឋនៅកូរ៉េនេះជាលក្ខណៈបណ្តោះអាសន្នសិន ហើយនឹងពិនិត្យលទ្ធភាពក្នុងការរៀបចំជានីតិវិធីដើម្បីរកដំណោះស្រាយមួយឱ្យច្បាស់លាស់ និងយូរអង្វែងដល់បងប្អូនប្រជាពលរដ្ឋនៅកូរ៉េ ក៏ដូចជានៅបណ្តាប្រទេសផ្សេងៗ»។
លោកស្រីឯកអគ្គរាជទូតរំឭកថា នៅដើមឆ្នាំ ២០២៣ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ក៏ទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការពន្យារលិខិតឆ្លងដែនជូនដល់ពលរដ្ឋ ហើយស្ថានទូតបានរៀបចំនីតិវិធីពន្យាថលិខិតឆ្លងដែនជូនពួកគាត់។ ក្នុងរយៈពេលជិត១ឆ្នាំមកនេះស្ថានទូតបានចេញ «ពន្យារលិខិតឆ្លងដែន» ដោយឥតគិតថ្លៃជូនពួកគាត់នៅតាមតំបន់ផ្សេងៗ។
ដូចអ្វីដែលអតីតនាយករដ្ឋមន្ត្រីបានសន្យាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយពេលលោកបានទទួលការគាំទ្រជានាយករដ្ឋមន្ត្រី ក្រោយការបោះឆ្នោតមកលោកបានសួរនៅក្នុងចំណុចនេះភា្លម។ «នាងខ្ញុំក៏បានលើកឡើងពីកិច្ចការងារនៃការធ្វើលិខិតឆ្លងដែនថ្មីនៅក្រៅប្រទេសនេះ។ អ៊ីចឹងទៅ លោកក៏បានសម្រេចហើយបានប្រកាសនៅខែកញ្ញាកន្លងទៅដោយជំរុញឱ្យមានការធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមពីប្រទេសកូរ៉េនេះទៅ»។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីលទ្ធភាពក្នុងការបើកឱ្យសិក្សាថាតើប្រជាពលរដ្ឋខ្មែរដែលនៅជប៉ុនដែលមានរយៈចម្ងាយជិតនឹងកូរ៉េថាតើពួកគាត់អាចមកធ្វើលិខិតឆ្លងដែនថ្មីនៅកូរ៉េបានដែរឬទេ។
ពាក់ព័ន្ធបញ្ហានេះលោកស្រីឯកអគ្គរាជទូតថា៖ «កិច្ចការងារនេះ ឥឡូវហ្នឹងគឺក្រសួងសាម៉ី និងក្រសួងពាក់ព័ន្ធលោកបានប្រជុំជាច្រើនលើក ហើយក៏បានត្រៀមលក្ខណៈក្នុងការធ្វើដំណើរមកកូរ៉េនេះដើម្បីរៀបចំប្រព័ន្ធស្នើសុំលិខិតឆ្លងដែនថ្មីនៅសាធារណរដ្ឋកូរ៉េនេះ នៅដើមឆ្នាំ ២០២៤»។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពេលជួបជាមួយប្រជាពលរដ្ឋខ្មែរនៅជប៉ុនថា ក្រៅពីពលរដ្ឋខ្មែរនៅកូរ៉េប្រជាពលរដ្ឋខ្មែរនៅជប៉ុនក៏អាចឡើងទៅស្នើសុំលិខិតឆ្លងដែនថ្មីនៅកូរ៉េបានផងដែរ។ សម្រាប់រយៈពេលនៃការស្នើសុំគឺ៥សប្តាហ៍នៃថ្ងៃធ្វើការនិងតម្លៃ ១១៨ ដុល្លារអាមេរិកខណៈតម្លៃនៅកម្ពុជា១០០ដុល្លារហើយ១៨ដុល្លារដែលខុសគ្នានៅកម្ពុជានេះគឺជាតម្លៃសេវាផ្ញើ។
លោកថ្លែងថា៖ «ឥឡូវរៀបចំបញ្ជូនខែ ១ [មករា ២០២៤] នេះធ្វើលិខិតឆ្លងដែននៅស្ថានទូតថ្មី។ បានន័យថា ប្រជាពលរដ្ឋយើងដែលត្រូវការធ្វើប៉ាស្ព័រថ្មីនៅកូរ៉េមិនបាច់ហោះទៅខ្មែរទៀតទេ ទៅស្ថានទូតរបស់យើងដើម្បីចុះឈ្មោះនៅទូតនៅកូរ៉េ»។
លោកកត្តា អ៊នរដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា ការរៀបចំធ្វើលិខិតឆ្លងដែនថ្មីនៅបរទេសនេះគឺពាក់ព័ន្ធ ៣ ក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងការបរទេស។
លោកថ្លែងថា៖«អ៊ីចឹងហើយបានជាសម្តេចធិបតីលោកឱ្យអនុសាសន៍ដល់ក្រសួងទាំង ៣ ហ្នឹងសហការគ្នាដើម្បីរៀបចំឱ្យមានការធ្វើប៉ាស្ព័រនៅបរទេស។ អ៊ីចឹងហើយ ក្រសួងទាំង ៣ កំពុងតែរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាមន្ដ្រី បុគ្គលិករបស់ខ្លួន ហើយសង្ឃឹមថា ឆាប់ៗនេះនឹងអនុញ្ញាតឱ្យមានការធ្វើហើយ។
លោកជ័យ តិចអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចថ្លែងថា សម្រាប់ការស្នើសុំលិខិតឆ្លងដែនថ្មីនៅក្រៅប្រទេសនេះគឺចំណេញច្រើនណាស់ទៅដល់ពលករខែ្មរ។ «យើងគ្រាន់តែលើកឡើងពីសំបុត្រយន្តហោះ ឧបមាថា សំបុត្រយន្តហោះមួយ ៣០០ ដុល្លារទៅ ៥០០ ដុល្លារទៅចុះ ជាមធ្យម! ហើយគុណនឹងចំនួនប្រជាពលករយើងដែលធ្វើការនៅក្រៅប្រទេស យើងឃើញថា ចំនួននេះគឺច្រើនមែនទែន រាប់សិបលានដុល្លារ។ បើសិនជាយើងវិភាគលម្អិតទៅលើពេលវេលាចុះឡើង ពេលវេលារង់ចាំ ទៅលើថវិកា លើការខាតការងារ។ល។ គឺមានការចំណេញយ៉ាងធំធេងណាស់»៕
វ៉ាន់ សារាយ Vann Saray
សម្តេចធិបតី អនុញ្ញាតឱ្យបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅកូរ៉េរយៈពេល៦០ថ្ងៃទៀត ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់២ វិច្ឆិកា ២០២៤។
ពលករបរទេសដែលធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង មានចំនួនជិតមួយលាននាក់
យោងទៅតាមទិន្នន័យដែលចងក្រងដោយ Statistics Korea បានបង្ហាញនៅថ្ងៃទី២៥ ខែធ្នូថា ចំនួនជនបរទេសដែលចំណាកស្រុកធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើង១០% ដល់ចំនួន ៩២៣ ០០០នាក់ គិតត្រឹមខែឧសភាឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។
ផ្អែកទៅតាមសញ្ជាតិ ក្នុងនោះជនជាតិកូរ៉េ ដែលមានសញ្ជាតិដើមជាជនជាតិចិន មានចំនួនច្រើនជាងគេគឺ ៣៥,៣% បន្ទាប់មកគឺជនជាតិវៀតណាមមានចំនួន១១,៣% និងជនជាតិចិនដ៏ទៃទៀតមានចំនួន៤,៩% ។
មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យក៏បានបង្ហាញដែរថាពលករប្រទេសភាគច្រើន មានការងារធ្វើនៅក្នុងក្រុមហ៊ុនតូចៗ ខណៈតិចតួចបំផុតបានធ្វើការនៅក្នុងក្រុមហ៊ុនធំៗ។
តួយ៉ាង នៅក្នុងចំណោមពលករបរទេសទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានចំនួន៧៨,៨% ធ្វើការនៅក្រុមហ៊ុនដែលមានបុគ្គលិកតិចជាង៥០នាក់ ចំណែកពលករដែលធ្វើការនៅក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី៥០ ទៅ២៩៩នាក់ មានត្រឹម១៨,១% ខណៈពេលដែលមានត្រឹមតែ៣% នៃពលករសញ្ជាតិបរទេសប៉ុណ្ណោះ ដែលធ្វើការនៅក្នុងក្រុមហ៊ុនធំមានបុគ្គលិកលើសពី ៣០០នាក់។
និយាយជារួមទៅ មិនមានការផ្លាស់ប្តូរច្រើនទេនៅក្នុងទស្សវត្សកន្លងមកនេះ។ ភាគរយនៃជនបរទេសដែលធ្វើការនៅក្រុមហ៊ុនធំៗក្នុងប្រទេសកូរ៉េខាងត្បូង នៅតែមានកម្រិតទាប និងបន្តធ្លាក់ចុះ ខណៈដែលអ្នកធ្វើការនៅក្រុមហ៊ុនតូចៗមានចំនួនច្រើនដូច្នេះ តាំងតែពីឆ្នាំ២០១២មកម្លេះ នៅពេលដែលទីភ្នាក់ងារស្ថិតិជាតិបានចាប់ផ្តើមចងក្រងទិន្នន័យដំបូង។
រម្លឹកទៅកាលពីឆ្នាំ២០១២ សមាមាត្រនៃពលករបរទេសដែលធ្វើការនៅក្នុងក្រុមហ៊ុនដែលមាននិយោជិតជាង ៣០០នាក់មានត្រឹម៣,៤% នៃពលករសរុបចំនួន ៦៩៨ ០០០នាក់។ យ៉ាងណាមិញ ពលករបរទេសដែលធ្វើការនៅក្រុមហ៊ុនតូចៗដែលមានបុគ្គលិកត្រឹមតែជាង ៥០នាក់នោះបានឈានដល់ចំនួន៧៩,១% ស្របពេលដែលអ្នកធ្វើការនៅក្រុមហ៊ុនមានបុគ្គលិកលើសពី៥០ ទៅ២៩៩នាក់ គឺមានចំនួន១៧,៥%។
ដោយឡែក បើនិយាយពីប្រាក់ចំណូលវិញ មន្ត្រីដែលមកពីស្ថិតិកូរ៉េបាននិយាយថា៖ ភាគរយនៃពលករបរទេសដែលរកប្រាក់ចំណូលប្រចាំខែបានលើសពី ៣លានវ៉ុន (២៣១២ ដុល្លារ) កើនឡើងដល់ចំនួន៣៥,៨% នៅឆ្នាំ២០២៣នេះ ខណៈកាលពីឆ្នាំមុនមានចំនួន៣០,១%។ បន្ថែមពីនោះ ពលករបរទេសដែលមានសមត្ថភាពទទួលបានប្រាក់ចំណូលប្រចាំខែចន្លោះពី ២លានវ៉ុនទៅ ៣លានវ៉ុនមានចំនួន៥០,៦% ។ តែយ៉ាងណា បើប្រៀបធៀបនឹងប្រាក់បៀវត្សរ៍ប្រចាំខែជាមធ្យមរបស់ជនជាតិកូរ៉េនៅចន្លោះខែមករា និងខែមិថុនាឆ្នាំ២០២៣នេះវិញ គឺមានចំនួន ៣,៤លានវ៉ុន៕
ភ្នំពេញ៖ កូរ៉េខាងត្បូងបានសន្យាទទួលយកពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសរបស់ខ្លួនក្នុងដំណាក់កាលកូវីដ-១៩នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ន។
ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅតែអនុញ្ញាតទទួលពលករកម្ពុជាទៅប្រទេសរបស់ខ្លួនដដែល បើទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ក៏ដោយ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩កន្លងមក ពលករកម្ពុជាមានចំនួនច្រើនជាងគេក្នុង
ចំណោមពលករបរទេសដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅប្រទេសកូរ៉េខាងត្បូងមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀត ដោយសារកម្ពុជាមានស្ថានភាពកូវីដ-១៩ល្អប្រសើរ មានជើងហោះហើរច្រើន។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុប ៦៨,២៩៤ នាក់ ក្នុងនោះស្រី ១៤,២៥៥ នាក់ ឱ្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ ឆ្នាំ ១០ ខែ ។ បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងនេះមានចំនួនជិតប្រាំម៉ឺននាក់ ៕
No comments:
Post a Comment