Monday, May 29, 2023

បញ្ជីគណបក្សនយោបាយ ១៩៤៧ ដល់ ២០២៣

ខាងក្រោមជាប្រវត្តិ បក្ស ប្រវត្តិ រដ្ឋាភិបាល ប្រវត្តិចលនាបេះបោរនានា និង លទ្ធផលបោញឆ្នោតជាសង្ខេប សម្រាប់ការបោះឆ្នោតទាំង ០៧ អណត្តិ គិតតាំងពីឆ្នាំ ១៩៩៣។ ផែនការកាត់ទោសមនុស្សចំនួន ១២១ នាក់របស់ គណបក្សសង្រ្គោះជាតិ ត្រូវបានពន្យាពេល ទៅថ្ងៃទី ១៤ធ្ន ឆ្នាំ ២០២០ វិញ ដោយសារមានមនុស្សចំនួនតែ ២៣នាក់ បានចូលមកបង្ហាញខ្លួន។ គ្រា​មានកែបង្ហាញពីការចរចារ ជាមួយរដ្ឋាភិបាល គណបក្សប្រជាជន បន្ទាប់ពីជំនុំជំរៈក្តីរួច គេឃើញ គណបក្ស អាវ ស ( សម រង្សី) បានចាត់តែមនុស្សចំនួន ០២ នាក់ត្រៀមចូលមកភ្នំពេញ សម្រាប់ព្រឹត្តិការ ១៤ធ្នូ ប៉ុន្តែមនុស្សរបស់ បក្ស សង្រ្គោះជា រារាំង ប្រឆាំង ជាមួយផែនការនេះ ដោយហៅថាជាការចូលមក ចរចារ មិនមែនចូលមកដើម្បីតតរាំងឡើយ ពួកគេលើកឡើងថា "មិនត្រូវចូលមកទេ បើចង់ធ្វើការ គ្រាន់តែ ជួយគាំទ្រ មេបក្ស អាវ លឿង កឹម សុខា ដែលនៅក្នុងស្រុកស្រាប់។

 បក្ស សម រង្សី ធ្លាបមានអាសនៈ២៦ កៅអី ចំណែកបក្ស កឹម សុខា បានអាសនៈ៣ កៅអី ក្រោយមក មានការប្រកួតប្រជែងគ្នា ដណ្តើមអំណាចនៅក្នុង គណបក្សសង្រ្គោះជាតិ នៅរដ្ឋសភា នៅ គជប នៅក្នុង NGOs នៅក្នុង គម្រោងបើក ទូរទស្សន៍ព្រះអាទិត្យ និងគ្រប់ទីកន្លែង....ការប្រកួតប្រជែងរបស់បក្សសង្រ្គោះជាតិ ឈានដល់ការប្រើលុយកាក់ របស់ ជនជាតិ វៀតណាម​ ជនជាតិភាតិច និងជនជាតិ ម៉ុងតាញ៉ា កុក ស ដែលនាំឲ្យមានកិច្ចព្រមព្រៀង ក្បត់ជាតិ កាត់ទឹកដីខ្មែរ ០៤ ទៅឲ្យ យួន ម៉ុងតាញ៉ា ដើម្បីជាថ្នូរដែលជនជាតិ វៀតណាមនៅកម្ពុជា បោះឆ្នោតឲ្យ បក្សសង្រ្គោះជាតិ-- ជាការឆ្លើយតបវិញ បក្សប្រជាជនកម្ពុជា ក្រៅពីកាត់ទោស ពួកជនក្បត់ជាតិ បក្សសង្រ្គោះជាតិ ក៍នៅបាន បញ្ជូនទៅស្រុកវិញ នូវជនជាតិវៀតណាម រាបម៉ឺន សែននាក់ ដែលរស់នៅកម្ពុជា៕ 

គំនូសបំព្រួញ សង្រ្គាមសម្ងាត់ អាមេរិក អឺរ៉ុប ក្នុងភូមិសាស្រ្ត នយោបាយនៅ កម្ពុជា។ កម្ពុជា កាលពី ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២៣ បានបញ្ជាដកអាជ្ញាបណ្ណ សារពត៍មាន VOD សម្លេងប្រជាធប្បតេយ្យ ដែលមាន មនុស្សប្រមាណ ១,៨ លាននាក់ ជាហ្វេន គឺរួមទាំង ហ្វេនគាំទ្រ និង ហ្វេនចូលសើើបការណ៍សម្ងាត់ ។ ចំណែក សម្ព៍ន្ធប្រឆាំង បានប្រមូល បក្សពួក ១០០ អង្គភាព ទាំងនៅ កម្ពុជានិងជុំវិញសកលោក ដើម្បី ប្រឆាំងចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ។





បញ្ជីគណបក្សសំខាន់ៗ ភាសាអគ្លេស

ដោយសារជួបការពិបាកក្នងការវិភាគពត័មានបក្ស ខ្ញុំសម្រេចិត្តគូស ដ្យាក្រាម diagram ដើម្បីវិភាគខ្លួនឯងផង និង ងាយក្នុងការពន្យល់ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត អ្នកនយោបាយ និង អ្នកសម្រេចិត្តផ្នែកនយោបា ថាត្រូវធ្វើបែបណា? ត្រូវធ្វើការងារអប់រំចិត្តសាស្រ្តបែបណា?ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ប្រយោជន៍ប្រទេសមានសន្តិភាព និងការអភិវឌ្ឈន៍ ខណះដែលខ្មែរក្បត់ជាតិ និងបរទេសព្យាយាមដូរ ខ្សែរាជវង្ស កាត់ទឹកដីខ្មែរចូលជាមួយ សៀម ជាមួយ យួន និងពន្យល់អំពីការពិត នៃការបាត់បង់ ទឹកដីកម្ពុជាក្រោម កោះគុតទៅភាគីសៀម និង កោះត្រល់ទៅភាគី យួន/វៀតណាម?

ដោយសារគណបក្សចូលរួមការបោះឆ្នោត ក៍ជាផ្នែកមួយនៃប្រវត្តិសាស្រ្ត ដូច្នេះខ្ញុំបានសម្រេចថា ត្រូវតែ យកវាមក រក្សាទុកជាឯកសារ ដើម្បី៖
  • ងាយសម្រាប់អ្នកស្រាវជ្រាវនានា ដោយគ្រាន់តែ វាយពាក្យ គន្លឹះតាម Google Search នោះគេនឹករកឃើញឯកសារបានរហ័ស និងសំបូរបែប ប្រសើរជាងចាស់ជំនាន់មុន ដែលគាត់មានឯកសារ តែមិនផ្សាយទេ ខ្លាចខាតប្រយោជន៍ ដូចជា ចំនូនគណបក្សមាន ២១គណបក្ស ចូលប្រកួត ចឹងគាត់ផ្សាយតែបក្សណាដែលធំៗមានសម្លេងគេគាំទ្រ! នឹងចង់ថា បក្សដែលឈ្នះ ក៍គ្មានអីអស្ចារ្យដែរ ព្រោះប្រកួតគ្នាតិច!!....
  • សម្រាប់ជាគំនិតក្នុងកាវិភាគ ហេតុអីបានជា មនុស្សខ្មែរចូលចិត្តធ្វើនយោបាយ? បង្កើតគណបក្សនយោបាយ មិនកសាងជីវភាពក្រុមគ្រួសារ សាច់ញាតិក្នុងភូមិ ស្រុកខ្លួនឯងសិន មុនពេលបង្កើតបក្សនយោបាយ ដោយការរៃលុយ អង្គាសលុយពីបងប្ងូន យកទៅឃោសនាបក្ស ដល់ពេលបក្សខ្លួនគ្មានសម្លេងគាំទ្រ គឺបងប្អូនក្នុងស្រុក ភូមិ ធ្លាក់ខ្លួនក្រីក្ររហេមរហាម ជំពាក់បំណុល
  • អ្នកបើកមេបក្សមួយចំនួនធំគ្មាន ចំណេះដឹងផ្នែកណាមួយទាល់តែសោះ! មានតែការចង់ធ្វើធំ ចង់បានសម្លេង១ ឬ ២ កៅអីក្នងសភា រួចចចារជាមួយនឹងបក្សំធំ ដើម្បីសុំឬ ជំរិតយកក្រសួងណាមួយចំណោម ២០ ទៅ ៣០ក្រសួងមកកាន់កាប់ជារបស់នៃខ្លួន ឬ ក្រសួងគ្រួសារយើង!!!
  • ជាពិសេសចាប់ពីឆ្នាំ ២០១១ មក មានបក្សខ្លះពឹងពាក់ប្រទេសជិតខាងជាខ្មាំង ជាសត្រូវ របស់ខ្មែរតាំងពីបុរាណមក ក្នុងការវាយកំទេចខ្មែរគ្នាឯង ដើម្បីដណ្តើមអំណាច ដោយការបញ្ចូល ជនបរទេសចូលក្នងស្រុក រួចរុញឲ្យមានសិទ្ធិបោះឆ្នោត តាមសិទ្ធិមនុស្សសកល ហើយជាលទ្ធផលគឺ ជនបរទេសទាំងនោះបោះឆ្នោតឲ្យពួកគេមែន!! នេះជាកត្តាដែលនាំឲ្យមានការសិក្សាអំពីបក្សនយោបាយ តើបក្សណាជាបក្សណា? ពួកគេមានលុយមក​ពីណាបើកបក្ស? អ្នកណជាអ្នកគាំទ្រពួកគេ? សារពត៍មានណាខ្លះជារបស់បក្សគេ? នឹង តើកងកំលាំងប្រដាប់អាវុធ ត្រូវនៅស្ងៀម មិននិយាយស្តីចាំ តែគេប្រាប់ថាត្រូវធ្វើអីឬយ៉ាងណា?
  • ជារៀងរាល់ឆ្នាំ ទាហានក្មេងៗដែលចប់ បាក់ឌុប ឬថ្នាក់ទី ១២ បានប្រឡងចូលធ្វើជាទាហាន និង​នគរបាល ហើយមានសិស្សទាហានរាប់រយនាក់បញ្ចប់ថ្នាក់បរិញ្ញាបត្រ ដូច្នេះ បើមិននិយាយស្តី មិនសរសេរ ទុកឲ្យពួក កម្មករនៅបរទេស ឬ អ្នកបើកឡានតាក់ស៊ី ឬ​ពួកមានសញ្ជាតិ ២ ឬ ៣ ​សញ្ជាតិ ចូល​មកធ្វើនយោបាយ ស្រេចតែតាមការញាក់របស់បរទេស បែបនេះគឺបញ្ជាក់ថា ទាហានខ្សោយ ទ័ពខ្សោយ!! កាលណាទ័ពខ្សោយ នគរនឹងវិនាស!ដូចសម័យក្រោយមហានគរ ..
  • ថ្ងៃនេះខ្ញុំបាទ ចងក្រងអំពីនយោបាយក្បត់ជាតិ និង នយោបាយស្នេហារជាតិ សម្រាប់អ្នកស្រលាញ់ជាតិ មានជាពត៍មានសម្រាប់ទប់សង្រ្គាម មុនពេល អំឡុងពេល និង ក្រោយពេលបោះឆ្នោតឆ្នាំ ២០១៨៖ ខាងាណា ចង់បំផ្លាញលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា?
  • បដិវត្តន៍គឺជាការមិនទទួលស្គាល់អ្វិក៍ដោយដែលរដ្ឋាភិបាលសម្រេចបាន សូម្បី កីឡា ការពារជាតិ បណ្ឌិត គេបង្កើតបណ្ឌិត ក្រុមគេផ្ទាល់។ គេបង្កើតវីរជន គេផ្ទាល់ ដោយយកចេញពី កម្មកររោងចក្រកាត់ដេរ គេហៅវីរកម្មករ អ្នកធ្វើបាតុកម្មគេហៅ វីរបាតុករ បណ្ឌិតខាងបក្សប្រឆាំងគេហៅថា វីរបណ្ឌិត...និយាយទៅអ្នកស្រលាញ់ជាតិ ការពារជាតិ ត្រូវក្រុមបក្សប្រឆាំងហៅថា ក្បត់ជាតិ ឬការពារយួន។
  • បក្សប្រឆាំងឃុបឃិតជាមួយ យួន វៀតណាម កាត់ដីខ្មែរ ៤ខេត្តឲ្យទៅ រដ្ឋាភិបាលម៉ុងតាញ៉ា ឬ ជនជាតិចាម សំរ៉ែ ជាថ្នូរជាមួយជនជាតិ​វៀតណាម រស់នៅស្រុកខ្មែរបោះឆ្នោតឲ្យបក្សប្រឆាំង ជាការឆ្លើយតប ជនជាតិវៀត​ណាម ខុសច្បាប់ប្រមាណ ២០ម៉ឺននាក់ត្រូវបាន និង កំពុងចាប់បញ្ជូនទៅវៀតណាមវិញ!
  • មេបក្សប្រឆាំងប្រកាសថានឹងផ្តល់សញ្ជាតិស្របច្បាប់ជូនជនជាតិវៀតណាម ឬ យួនរស់នៅកម្ពុជា។ អ្នកគាំទ្របក្សប្រឆាំងគេប្រកែកដាច់អហង្ការថានេះជាល្បីចបក្សកាន់អំណាច-- តែយើងជាអ្នកតាមដាននយោបាយ យើងមិនត្រូវច្រលំទេ ថានោះជា ចលនាកុក ស របស់ វៀតណាម ខ្មែរ ឡាវ ដែលរស់នៅសហរដ្ឋអាមេរិក។
  • ដំបូងឡើយគេធ្វើបដិវត្តន៍ ល្បិចក្នុងសង្រ្គាម៖ អ្នកធ្វើយុទ្ធសាស្រ្តសង្រ្គាម war strategist គេដឹងរឿង តែប្រជាជនធម្មតា មិនដឹងតេ!! រឿងធំមកពី បដិវត្តន៍ពណ៍ color revolution ដល់ ចឹង វាកើតចេញជារឿង រំលាយបក្ស-- តែក្បូនសឹក ល្បិចក្នុងសង្រ្គាម ស៊ុនអ៊ូ ជូកើលាង គឺគេមិនដាក់បក្សភ្លៀង ទាន បក្សសិទ្ធិមនុស្ស ចូលបោះឆ្នោតទេ!! ហេតុអី? ដើម្បីកុំឲ្យមានការបោះឆ្នោត ថ្ងៃ ២៩ កក្កដា-- បក្សស្រប និង​ គ ជ ប ខិតខំរៀបចំការបោះឆ្នោតតាមអណ្តតិ mandate/schedule ដល់ចឹងបក្សប្រឆាំងទៅពឹង EU ឲ្យមក អាករ សំរក់ឈាម កម្មកររោងចក្រ អ្នកមានផ្ទះជួល មានឡាន​ជួល...ឲ្យកម្មករោងចក្រ ហើយសួរថា EU មាន ២៧ ប្រទេស គេឆ្កួត? មិនឆ្កួតទេ គឺ គេចេះឲ្យ ខ្មែរ សំលាប់ខ្មែរ...ខ្មែរធ្លាក់ក្នុងសង្រ្គាម!!!! ....
  • បន្ទាប់ពីមានបដិវត្តន៍ពណ៍ ក៍ឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ និង ចាប់ខ្លួនមេដឹកនាំបដិវត្តន៍ពណ៍ ដាក់គុក ហាមឃាត់មនុស្ស ១១៨​នាក់មិនឲ្យធ្វើនយោបាយ ៥ឆ្នាំ និងការ យកសមាជិកសភា ៥៥ នាក់ចូលក្នុងជួររដ្ឋាភិបាល់
  • បន្ទាប់ពីការយកសមាជិកសភា ៥៥នាក់នោះ បក្សប្រឆាំង​ ព្យាយាមធ្វើសមាជ​រំលាយគណបក្ស សិទ្ធីមនុស្ស និងគណបក្ស ភ្លើងទៀន ដើម្បីឲ្យមនុស្ស ៥៥ នាក់នោះទៅជា ខុសច្បាប់!
  • ផែនការសមាជបរាជ័យ ឈានចូលដល់ ការចុះឈ្មោះបោះឆ្នោត ដែលមាន ៣៨ គណបក្សនយោបាយចុះបញ្ជីនៅក្រសូងមហាផ្ទៃ តែ បក្សដែលចុះឈ្មោះថ្មីសម្រាប់បោះឆ្នោតឆ្នាំ ២០១៨ មានតែ ២០គណបក្ស ដែលបក្សខ្លះទើបតែបង្កើតថ្មីៗ ព្រោះភាគច្រើន ប្លុកបក្សប្រឆាំង គេមិន​ឲ្យចូលរួមការបោះឆ្នោត ដើម្បីឲ្យអន្តរជាតិ និងជាតិឃើញថា មានតែបក្សកាន់អំណាច
  • ក្រោយបាន ២០បក្សចូលរួមបោះឆ្នោត បក្សប្រឆាំងចេញសេរីយោថ្មីទៀត គឺ ចចារជាមួយ អាមេរិក អឺរូប​ ជប៉ុន មិនឲ្យ បង់វិភាគទាន​​ (៥៣ លានដុល្លា) សម្រាប់រៀបចំការបោះឆ្នោត
  • ដល់ចំណាក់កាលថ្មីគឺបក្សប្រឆាំងធ្វើបាតុកម្មនៅក្រៅប្រទេស ឃោសនាក្នុងប្រទេស អំពាវនាវឲ្យមានការបេះបោរ ផ្សព្វផ្សាយខិត្តបណ្ណមិនចូលរួមការបោះឆ្នោត សូម្បីព្រះមហាក្សត្រចេញ ការអំពាវនាវសុំពលរដ្ឋទៅបោះឆ្នោត​។
  • ជប៉ុនជួយជា រថយន្ត ៤០គ្រឿង និង ធុងឆ្នោត គិតថវិការ ៧លានដុល្លា
  • សហគន៍អ៉ឺរ៉ុបចុះមកវាយតម្លៃស្ថានការណ៍នៅកម្ពុជា ចប់ ខាងបក្សប្រឆាំងកំពុងប្រឹងប្រែង ឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺហាមឃាត់ការនាំចូលសម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរុបចំនូន ២៧ប្រទេស។ ករណីមានការធ្វើតាមសំណើររបស់បក្សប្រឆាំង ពេលនោះស្ថានការណ៍ ឈានដល់ការសងសឹក កំហឹង បាតុកម្ម កំទេចសមាជិកបក្សប្រឆាំង ដូច្នេះបានត្រូវមានការ​តានដាន ចងក្រងឯកសារទុក វិភាគ ព្រោះការមានសង្រ្គាម គឺខ្មែរ សំលាប់ខ្មែរ ដែលជានយោបាយ បរទេស!!!!! ចង់ឃើញចឹង!!!
  • នៅមានផែនការបំផ្លាញការបោះឆ្នោតផ្សេងៗទៀតដូចជា ការព្យាយាម​ បំផ្ទុះស្ពាន នៅប៉ៃលិន ការចាប់បានខោអាវ សំភារៈយោធា......
  • ១. ពួកមេក្លោងបរទេស បានដាក់ផែនការឲ្យអាយ៉ងរបស់ខ្លួនអនុវត្ត ដេីម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវីនិងស៊ែបី។
  • ២-ផ្តាច់ជំនួយមកឲ្យ គ.ជ.ប ដេីម្បីកុំឲ្យមានលទ្ធភាពរៀបចំការបោះឆ្នោតបាន ។
  • ៣-ស្នេីសុំ និងចាប់បង្ខំឲ្យមានការចរចានយោបាយ ដេីម្បីឲ្យខ្មោចបក្សប្រឆាំងបានរស់ឡេីងវិញ ដោយរំលោភនិតិរដ្ឋនៅកម្ពុជា។
  • ៤-ទាមទារ និងបង្ខំចង់ឲ្យពន្យារពេលបោះឆ្នោត ដោយរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
  • ៥-ការប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត មុនការបោះឆ្នោត។
  • ៦-ការចោទប្រកាន់ដោយរំលោភការពិតថា នៅកម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយពីភាពពិតជាក់ស្តែង ដែលប្រជាជនកម្ពុជាបាននិងកំពុងមានសិទ្ធិយ៉ាងទូលំទូលាយ។
  • ៧-ការគំរាមផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជាទៅសហគមន៏អឺរ៉ុប EBA ។
  • ៨-ការធ្វេីបាតុកម្មប្រឆាំងប្រទេសជប៉ុន ទាមទារឲ្យជប៉ុនប្តូរជំហរឈប់ផ្តល់ជំនួយមកឲ្យ គ.ជ.ប។
  • ៩-ការប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោត។
  • ១០-ការចង់បង្កេីតអ្នកសង្កេតការណ៍ប្រជាជនស្ម័គ្រចិត្ត ក្រៅច្បាប់ ។
  • ១១-ការលាលែងពីសមាជិក គ.ជ.ប របស់បុគ្គលមួយចំនួន ចង់ឲ្យរាំងស្ទះដល់ការងារភារកិច្ច គ.ជ.ប។
  • ១២-ការវាយតម្លៃសភាពការណ៍នៅកម្ពុជា ផ្ទុយពីតថភាពសង្គមកម្ពុជាជាក់ស្តែង។
  • ធ្វើនយោបាយតាម វេណេហ្យុយអេឡា ដែលមានរឿងដូចតទៅ រឿងវិបត្តិនៅ វេណាហ្សុយអេឡា Venezuela៖ ប្រជាជន ៣២.៤លាន អ្នកចុះឈ្មោះបោះឆ្នោត ២០.១លាន អ្នកទៅចូលរួមបោះឆ្នោត ៩.៤លាន-- ម៉េចបានជាក្លាយជាវិបត្តិអ្នកមិនទៅបោះឆ្នោត? រដ្ឋនេះមាន បក្សធំៗ១៥បក្ស បក្សតូចៗ ៤៥បក្ស ចែកជា ២ប្លុក (2 bloc) ប្លុកប្រឆាំងមានអាមេរិក អ៊ីរ៉ុប ចំនែកប្រធានាធិបតីគាត់ ឈ ឈ្មោះអាណត្តិទី ២ គឺ ៦ឆ្នាំបន្តទៀត ប្រទេសនេះមានចំណួល ជាង ៩០%បានពីការ លក់ប្រេង oil/petroleum ពេលបានលុយប្រេងគេយកទៅកសាងជាតិ កសាងកំលាំងបក្ស ឯក្រុមប្រឆាំងគេ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទប្រេង ដូច្នេះប្រេងធ្លាក់ថ្លៃ! រដ្ឋាភិបាលគេកាតលុយមូលនិធីពីមុនៗមក ចឹងវាទៅជា វិបត្តិសេដ្ឋកិច្ច! ហើយក្រុមប្រឆាំង និង ក្រុមអាមេរិកគេទាមទារឲ្យ ដោះស្រាយវិបត្តិសេដ្ឋកិច្ច មិនត្រូវ បោះឆ្នោតទេ ខែ ៥ ឆ្នាំ ២០១៨ហ្នឹងទេ ! ចឹងបានជា មានអ្នកទៅបោះឆ្នោតតែ ជាង ៩លាន....ក្រោយបោញឆ្នោតគឺបណ្តេញទូតអាមេរិក ចាប់មន្រ្តីរាជការ...កាត់ទោស.
នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូូលរួមការបោះឆ្នោត ១៩៩៣
  1. គណបក្សកម្ពុជា សេរី ឯករាជ្យ ប្រជាធិប្បតេយ្យ
  2. គណបក្សកម្ពុជា អព្យាក្រិត ប្រជាធិប្បតេយ្យ
  3. គណបក្សកម្ពុជារស់ឡើងវិញ
  4. គណបក្សកសិករ ប្រជាធិប្បតេយ្យ សេរីខ្មែរ
  5. គណបក្សខ្មែរជាតិនិយម
  6. គណបក្សខ្មែរអព្យាក្រិត
  7. គណបក្សប្រជាជនកម្ពុជា
  8. គណបក្សប្រជាធិប្បតេយ្យ
  9. គណបក្សប្រជាធិប្បតេយ្យ និង អភិវឌ្ឈន៍
  10. គណបក្សប្រជាធិប្បតេយ្យ សេរី
  11. គណបក្សប្រជាធិប្បតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា
  12. គណបក្សម៉ូលីណាការនិងអ្នកតស៊ូខ្មែរដើម្បីសេរីភាព
  13. គណបក្សសញ្ជាតិខ្មែរ
  14. គណបក្សសភាជាតិខ្មែរ
  15. គណបក្សសម្ព័ន្ធសាធារណរដ្ឋ
  16. គណបក្សសាធារណរដ្ឋ សេរីនិយម
  17. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ
  18. គណបក្សសាធារណរដ្ឋអភិវឌ្ឈន៍សេរី
  19. គណបក្សសាមគ្គីធម៍ប្រជាជាតិ
  20. គណបក្សសេរី បង្រួម បង្រួមជាតិ
  21. គណបក្សហ្វិនស៊ិនប៉ិច
Ratanak Eng សមាសភាពរាជរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីទទួលបានការតែងតាំងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៣
នាយករដ្ឋមន្រ្តីទី១ នរោត្តម រណឫទ្ធិ
នាយករដ្ឋមន្រ្តីទី២ ហ៊ុន សែន
ឧបនាយករដ្ឋមន្រ្តី នរោត្តម សិរីវុឌ្ឍ
ឧបនាយករដ្ឋមន្រ្តី ស ខេង
ទេសរដ្ឋមន្រ្តី អ៊ឹង គាត
ទេសរដ្ឋមន្រ្តី គាត ឈន់
ទេសរដ្ឋមន្រ្តី អ៊ុង ផន
ទេសរដ្ឋមន្រ្តី វណ្ណ ម៉ូលីវណ្ណ
ទេសរដ្ឋមន្រ្តី ចែម ស្ងួន 
ទេសរដ្ឋមន្រ្តី សម រង្ស៊ី  ខ្មែរសេរី មិនបាន កាន់ដំណែងធំក្នុងរដ្ឋាភិបាល ជាហេតុឈានដល់ការ បេះបោរក្នុង ជួរ ហ្វុនស៊ិនប៉ិច
រដ្ឋមន្រ្តីអមទីស្តីការគណៈរដ្ឋមន្រ្តី វ៉េង សេរីវុធ និង សុខ អាន
រដ្ឋលេខាធិការ ស៊ុំ ម៉ានិត និង នូវ កាណុន
រដ្ឋលេខាធិការបរិស្ថាន ម៉ុក ម៉ារ៉េត
រដ្ឋលេខាធិការអភិវឌ្ឍន៍ជនបទ ហុង ស៊ុនហួត
រដ្ឋលេខាធិការទាក់ទងជាមួយសភា សាយ បូរី
រដ្ឋលេខាធិការកិច្ចការនារី គាត សុគន្ធ
រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នរោត្តម សិរីវុឌ្ឍ
រដ្ឋលេខាធិការ អ៊ុច គឹមអន
រដ្ឋមន្រ្តីការពារជាតិ ទៀ បាញ់ និង ទា ចំរ៉ាត់
រដ្ឋលេខាធិការ ឯក សេរីវឌ្ឍន៍ និង ចាយ សាំងយុន
រដ្ឋមន្រ្តីមហាផ្ទៃ ស ខេង និង យូ ហុកគ្រី
រដ្ឋលេខាធិការ ខាន់ សាវឿន និង អ៊ឹម ឈុនលឹម
រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម រង្ស៊ី 
រដ្ឋលេខាធិការ ចម ប្រសិទ្ធ
រដ្ឋមន្រ្តីព័ត៌មាន អៀង ម៉ូលី
រដ្ឋលេខាធិការ ខៀវ កាញារិទ្ធ
រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន អ៊ឹង គាត
រដ្ឋមន្រ្តីកសិកម្ម-រុក្ខា និងនេសាទ គង់ សំអុល
រដ្ឋលេខាធិការ តាវ សេងហួរ
រដ្ឋមន្រ្តីយុត្តិធម៌ ចែម ស្ងួន
រដ្ឋលេខាធិការ ហេង វង្សប៊ុនឆាត
រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា អ៊ឹង ហួត
រដ្ឋលេខាធិការ ម៉ម ជីមហ៊ុយ
រដ្ឋមន្រ្តីពាណិជ្ជកម្ម វ៉ា ហួត
រដ្ឋមន្រ្តីឧស្សាហកម្ម រ៉ែ និងថាមពល ពូ សុធីរៈ
រដ្ឋមន្រ្តីផែនការ ជា ចាន់តូ
រដ្ឋមន្រ្តីសុខាភិបាល ឈា ថាំង
រដ្ឋលេខាធិការទេសចរណ៍ វ៉េង សេរីវុធ
រដ្ឋលេខាធិការធម្មការ និងសាសនា ហ៊ាន វណ្ណរត្ន
រដ្ឋលេខាធិការប្រៃសណីយ៍ និងទូរគមនាគមន៍ សូរ ឃុន
រដ្ឋលេខាធិការវប្បធម៌ និងវិចិត្រសិល្បៈ នុត ណារ៉ាង
រដ្ឋលេខាធិការការងារ និងសង្គមកិច្ច ស៊ុយ សែម
ទេសាភិបាលធនាគារជាតិ ថោ ប៉េងលាត
ទេសាភិបាលរង ជូឡុង សូមួរ៉ា
(ដកស្រង់ចេញពីសៀវភៅ រដ្ឋាភិបាលកម្ពុជាពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៩៣ ប្រែសម្រួលដោយ តាត់ លីហុក)

នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូូលរួមការបោះឆ្នោត ១៩៩៨
  1. ក្រុមប្រជាធិបតេយ្យ
  2. គណបក្ស ហ្វ៊ុនស៊ិនប៉ិច
  3. គណបក្សខ្មែរសេរី
  4. គណបក្សខ្មែរអង្គរ
  5. គណបក្សខ្មែរអព្យាក្រិត
  6. គណបក្សចលនាសហជីពប្រជាធិប្បតេយ្យជាតិ
  7. គណបក្សទ្រទ្រង់ជាតិកម្ពុជា
  8. គណបក្សបង្រួមបង្រួមជាតិខ្មែរ
  9. គណបក្សប្រជាជនកម្ពុជា
  10. គណបក្សប្រជាធិបតេយ្យខ្មែរ
  11. គណបក្សប្រជាធិប្បតេយ្យអព្យាក្រិតកម្ពុជា
  12. គណបក្សផ្សះផ្សាជាតិ
  13. គណបក្សពន្លឺសេរីភាព
  14. គណបក្សម៉ូលីណាកា និងអ្នកតស៊ូដើម្បីសេរីភាព
  15. គណបក្សរំដោះប្រជាធិប្បតេយ្យ
  16. គណបក្សរំដោះប្រជាធិប្បតេយ្យដើម្បីសង្រ្គោះជាតិ
  17. គណបក្សលោកតា សឺន សាន
  18. គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ
  19. គណបក្សសញ្ជាតិកម្ពុជា
  20. គណបក្សសម រង្សី
  21. គណបក្សសម្ព័ន្ធទ្រទ្រង់ជាតិ
  22. គណបក្សសម្ព័ន្ធសាធារណរដ្ឋ
  23. គណបក្សសហភាពប្រជាធិប្បតេយ្យកម្ពុជា
  24. គណបក្សសេរី ឯករាជ្យ ប្រជាធិប្បតេយ្យ
  25. គណបក្សសេរីនិយមព្រះពុទ្ធសាសនា
  26. គណបក្សសេរីសាធារណរដ្ឋ
  27. គណបក្សសេរីអភិវឌ្ឈន៍សាធារណរដ្ឋ
  28. គណបក្សស្ថាបនាជាតិ
  29. គណបក្សអ្នកជាតិនិយម
  30. រណសិរ្សសង្គមជាតិនិយម
  31. ?
  32. ?
  33. ?
  34. ?
  35. ?
  36. ?
  37. ?
  38. ?
  39. ?
នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូូលរួមការបោះឆ្នោត ២០០៣
  1. គណបក្សប្រជាជនកម្ពុជា / Cambodian People's Party
  2. គណបក្សម៉ូលីណាកា និងអ្នកតស៊ូដើម្បីសេរីភាព / Molinaka and Neaktorsou Khmer for Freedom 
  3. គណបក្សបង្រួមបង្រួមសាមគ្គីជាតិខ្មែរ / Union of National Solidarity Party
  4. គណបក្សខ្មែរជួយខ្មែរ / Khmer Help Khmer Party
  5. គណបក្សសេរីឯករាជ្យប្រជាធិប្បតេយ្យកម្ពុជា / Cambodian Free Independent Democratic Party
  6. គណបក្សស្រូវ / The Rice Party
  7. គណបក្សរណសិរ្សជនជាតិខ្មែរ / Khmer Front Party
  8. គណបក្សខ្មែរអង្គរ / Khmer Angkor Party
  9. គណបក្សអភិវឌ្ឈន៍កម្ពុជា / Cambodian Development Party
  10. គណបក្សចលនាហង់ដារ៉ាប្រជាធិប្បតេយ្យ / Hang Dara Democratic Movement Party
  11. គណបក្សចំរើនព្រលឹងជាតិជាតិ / Khmer Spiritual Aspiration Party
  12. គណបក្សប្រជាធិប្បតេយ្យខ្មែរ / Khmer Democratic Party
  13. គណបក្សសញ្ជាតិខ្មែរ / Khmer's Citizen Party
  14. គណបក្សឥន្រ្ទពុទ្ធបុរី / Indra Bhudda City Party
  15. គណបក្សជាតិខ្មែរ / National Khmer Party
  16. គណបក្សឯកភាពជាតិខ្មែរ / Khmer Unity Party
  17. គណបក្សកូនខ្មែរ / Kon Khmer Party
  18. គណបក្សស្រ្តីកម្ពុជា / Cambodian Women Party
  19. គណបក្សសម រង្សី / Sam Rainsy Party
  20. គណបក្សរំដោះប្រជាធិប្បតេយ្យ / Liberal Democractic Party
  21. គណបក្សកសិករ / Farmer's Party
  22. គណបក្សហ្វុនស៊ិនប៉ិច / FUNCINPEC
នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូូលរួមការបោះឆ្នោត ២០០៨
  1. គណបក្សប្រជាជនកម្ពុជា / Cambodian People's Party
  2. គណបក្សចលនាប្រជាធិប្បតេយ្យ / Democratic Movement Party
  3. គណបក្ស ហ្វ៊ុនស៊ិនប៉ិច / FUNCINPEC
  4. គណបក្សសិទ្ធិមនុស្ស / Human Rights Party
  5. គណបក្សខ្មែរឈប់ក្រ / Khmer Anti-Poverty Party
  6. គណបក្សប្រជាធិបតេយ្យខ្មែរ / Khmer Democratic Party
  7. គណបក្សខ្មែរសាធារណរដ្ឋ / Khmer Republic Party
  8. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ / League for Democracy Party
  9. គណបក្សសម រង្សី / Sam Rainsy Party
  10. សង្គមយុត្តិធម៌ / Society of Justice Party
  11. គណបក្សនរោត្តមរ៉ាណារិទ្ធិ / Norodom Rannarith Party
នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូូលរួមការបោះឆ្នោត ២០១៣
  1. គណបក្សទ្រទ្រង់ជាតិកម្ពុជា / Cambodian National Sustaining Party
  2. សហភាពអ្នកប្រជាធិប្បតេយ្យខ្មែរ / Cambodian Nationality Party 
  3. គណបក្សប្រជាជនកម្ពុជា / Cambodian People's Party
  4. គណបក្សប្រជាធិប្បតេយ្យសាធារណរដ្ឋ / Democratic Republican Party
  5. គណបក្ស ហ្វ៊ុនស៊ិនប៉ិច / FUNCINPEC
  6. គណបក្សខ្មែរឈប់ក្រ / Khmer Anti-Poverty Party
  7. គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា / Khmer Economic Development Party
  8. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ / League for Democracy Party
នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូូលរួមការបោះឆ្នោត ២០១៨
  1. គណបក្សប្រជាជនកម្ពុជា
  2. គណបក្សហ្វុនស៊ិនប៉ិច
  3. គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិប្បតេយ្យ
  4. គណបក្សកសិករ
  5. គណបក្សវត្តខេមរៈមហានគរ
  6. គណបក្សចំរើននិយមខ្មែរ
  7. គណបក្សម៉ូលីណាកា និងអ្នកតស៊ួខ្មែរដើម្បីសេរីភាព
  8. គណបក្សអភិវឌ្ឈន៍កម្ពុជា
  9. គណបក្សភ្លើងទៀន
  10. គណបក្សខ្មែរជួយខ្មែរ
  11. គណបក្សខ្មែរអង្គរ
  12. គណបក្សធម្មាធិប្បតេយ្យ
  13. គណបក្សប្រជាធិប្បតេយ្យខ្មែរ
  14. គណបក្សស្រូវ
  15. គណបក្សចលនាប្រជាធិប្បេតយ្យ
  16. គណបក្សជាតិនិយម
  17. គណបក្សមហានគរ
  18. គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិប្បេតយ្យ
  19. គណបក្សសង្គមប្រជាធិប្បតេយ្យ
  20. គណបក្សអំណាចប្រជាពលរដ្ឋ
  21. គណបក្សសិទ្ធិមនុស្ស
  22. គណបក្សខ្មែរឈប់ក្រ
  23. គណបក្សខ្មែរសាធារណរដ្ឋ
  24. គណបក្សសង្គមយុត្តិធម៏
  25. គណបក្សសញ្ជាតិកម្ពុជា
  26. គណបក្សសាធារណរដ្ឋប្រជាធិប្បតេយ្យ
  27. គណបក្សខ្មែរអភិវឌ្ឈន៍សេដ្ឋកិច្ច
  28. គណបក្សអំណាចខ្មែរ
  29. គណបក្សយុវជនកម្ពុជា
  30. គណបក្សសំបុកឃ្មុំសង្គមប្រជាធិប្បេតយ្យ
  31. គណបក្សខ្មែររួបរួមជាតិ
  32. គណបក្សជនជាតិដើមដើម្បីលទ្ធិប្រជាធិប្បតេយ្យកម្ពុជា
  33. គណបក្សប្រជាធិប្បតេយ្យមូលដ្ឋាន
  34. គណបក្សមហាសាមគ្គីជាតិខ្មែរ
  35. គណបក្សពន្លឺថ្មី
  36. គណបក្សមាតុភូមិយើង
  37. គណបក្សខ្មែរតែមួយ
  38. គណបក្សរស្មីខេមរា
  39. គណបក្សឆន្ទះខ្មែរ
  40. គណបក្សប្រជាធិប្បេតយ្យថ្មី
  41. គណបក្សខ្មែរក្រោក និង
  42. គណបក្សបំណងពលរដ្ឋ
នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូលរួមការបោះឆ្នោត ២០១៨
គណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨-២០២២ គណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨-២០២២ រួមមាន៖
  1. គណបក្សខ្មែររួបរួមជាតិ
  2. គណបក្សមាតុភូមិយើង
  3. គណបក្សពន្លឺថ្មី
  4. គណបក្សសញ្ជាតិកម្ពុជា
  5. គណបក្សខ្មែរក្រោក
  6. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
  7. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
  8. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
  9. គណបក្សរស្មីខេមរា
  10. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
  11. គណបក្សខ្មែរសាធារណរដ្ឋ
  12. គណបក្សខ្មែរឈប់ក្រ
  13. គណបក្សហ៊្វុនស៊ិនប៉ិច
  14. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
  15. គណបក្សយុវជនកម្ពុជា
  16. គណបក្សធម្មាធិបតេយ្យ
  17. គណបក្សឆន្ទៈខ្មែរ
  18. គណបក្សជនជាតិដើមប្រជាធិបតេយ្យ
  19. គណបក្សខ្មែរតែមួយ
  20. គណបក្សប្រជាជនកម្ពុជា

នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូលរួមការបោះឆ្នោត ២០២៣
Fresh News BREAKING: គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧, ខាងក្រោមនេះជាបញ្ជីលំដាប់លេខរៀងនៃគណបក្សទាំងអស់ (ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។ ខាងក្រោមនេះជាលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧៖
១៖ សំបុកឃ្មុំ ដឹកនាំ ដោយ លោក ម៉ម សុណង់ដូ
២៖ គណបក្សខ្មែរតែមួយ ដឹកនាំ ដោយ លោក ​គុជ លី ​
៣៖ សញ្ជាតិកម្ពុជា ដឹកនាំ ដោយ សេង សុខខេង
៤៖ ខ្មែររួបរួមជាតិ ដឹកនាំ ដោយ ឯកឧត្តម ញឹក បុនឆៃ
៥៖ កម្លាំងប្រជាធិបតេយ្យ ដឹកនាំ ដោយ   អ៊ុន វិ​សិទ្ធ​គុន
៦៖ គណបក្ស កសិករខ្មែរ ដឹកនាំ ដោយ មាស បូពៅ
៧៖ ស្រ្តីដើម្បីស្ត្រី ដឹកនាំ ដោយ
៨៖ គណបក្សខ្មែរឈប់ក្រ ដឹកនាំ ដោយ ក្រវ៉ាញ ដារ៉ន
៩៖ ហ្វ៊ុនស៉ិនប៉ិច ដឹកនាំ ដោយ  ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ
១០៖ ធម្មាធិបតេយ្យ  ដឹកនាំ ដោយ ពោធិតី សាវត្ថី
១១៖ គណបក្សមូលដ្ឋាន/គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំដោយ កែម ឡី/យ៉េង វីរៈ
១២៖ បំណងប្រជាពលរដ្ឋ ដឹកនាំដោយ លោក​ អ៊ិត​ សារម្យ
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដឹកនាំដោយ ហួន រាជចំរើន
១៤៖ ឯកភាពជាតិខ្មែរ ដឹកនាំដោយ លោក អ៊ុន ជឹម
១៥៖ ខ្មែរអភិរក្ស ដឹកនាំដោយ ឯកឧត្តម រៀល ខេមរិន្ទ្រ
១៦៖ យុវជនកម្ពុជា (ដឹកនាំ ដោយ ពេជ្រ ស្រស់)
១៧៖ ជនជាតិដើមប្រជាធិបេតយ្យ  (លោក ប្លាង ស៊ីន)
១៨៖ គណបក្សប្រជាជនកម្ពុជា (សម្តេច ហ៊ុន សែន)

Fresh News ដោយឡែក គណបក្សសរុបចំនួន៥ រួមមានគណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ធកិច្ច គណបក្សភ្លើងទៀន គណបក្សស្រ្តីដើម្បីស្ត្រី និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានទទួលការស្នើសុំឲ្យបំពេញឯកសារ និងកែតម្រូវ ហើយក្នុងចំណោមគណបក្សទាំង៥នេះ គណបក្ស៣​បានកែតម្រូវ និងបានបំពេញគ្រប់លក្ខខណ្ឌ គជប បានសម្រេចទទួលស្គាល់ និងចុះបញ្ជី លើក លែងតែ គណបក្សភ្លើងទៀន  (ដឹកនាំបញ្ជា ដោយ សម រង្សី) តែ១គត់ដែលធ្វើមិនបានគ្រប់ និង គជប សម្រេចបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី១៥ ខែឧ សភា ឆ្នាំ២០២៣នេះតែម្តង។

សេចក្តីប្រកាសរបស់គ.ជ.ប បានលើកឡើងថា នៅសល់គណបក្ស១ទៀត គឺ គណបក្សមហាសាមគ្គីជាតិខ្មែរ ( ដឹកនាំដោយ រ៉ុង ឈុន )ដែលគាត់នៅមានពេល ដោយសារតែ គជប បានពិនិត្យឃើញនៅខ្វះឯកសារ និងស្នើសុំឲ្យបំពេញបន្ថែម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ គជប អនុវត្តស្តង់ដារតែ១ ច្បាប់គឺច្បាប់ ច្បាប់វាតឹង ប៉ុន្តែវាជាច្បាប់។ ជុំវិករណីនេះ អ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការប​ោះឆ្នោត ដែលជាស្ថាប័នកំពូលមានចែងក្នុងរដ្ឋធម្មនុញ្ញ ស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ និងមិនមែនជាស្ថាប័ននយោបាយទេ៕

នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូលរួមការបោះឆ្នោត ១៩៦២
  1. គណបក្ស សង្គមរាស្រ្តនិយម (ដឹកនាំដោយ ព្រះបាទ នរោត្តម សីហនុ ហើយដែលមាន ព្រះឆាយាល័ក្ខណ៍ សម្តេច នរោត្តម សីហនុ ជាសញ្ញាសំគាល់)។
  2. ខ្មែរសេរី Son Ngoc Thanh
Cambodia National Rescue Party (Eng Chhai Eang)
7 February 2014 · 
នរណាខ្លះជាប្រធានគណបក្សប្រជាជនកម្ពុជា?
គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្រោមការជួយជ្រោមជ្រែងពីសំណាក់យៀកមិញ(លោក នួន ជា បានបញ្ជាក់ថា វៀតណាមបានជួយរៀបចំទាំងលក្ខន្តិកៈបក្ស ទាំងក្បាលម៉ាស៊ីនដឹកនាំបក្ស)។ តាំងពីថ្ងៃបង្កើតបក្សរហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាមានប្រធានដឹកនាំដូចតទៅ៖

១. លោក ទូ សាមុត ពីឆ្នាំ ១៩៥១-១៩៥៨
២. លោក នួន ជា(ប្រធានស្តីទី) ពីឆ្នាំ ១៩៥៨-១៩៦២
៣. លោក ប៉ុល ពត ពីឆ្នាំ ១៩៦៣- ៧ មករា ១៩៧៩
៤. លោក ប៉ែន សុវណ្ណ ពីឆ្នាំ ១៩៧៩-១៩៨១
៥. លោក ហេង សំរិន ពីឆ្នាំ ១៩៨២-១៩៩១
៦. លោក ជា ស៊ីម ពីឆ្នាំ ១៩៩១-បច្ចុប្បន្ន
នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូលរួមការបោះឆ្នោត ១៩៥៥
  1. គណបក្ស សង្គមរាស្រ្តនិយម (ដឹកនាំដោយ ព្រះបាទ នរោត្តម សីហនុ ហើយដែលមាន ព្រះឆាយាល័ក្ខណ៍ សម្តេច នរោត្តម សីហនុ ជាសញ្ញាសំគាល់)។
  2. គណបក្ស ប្រជាធិបតេយ្យ (ដឹកនាំដោយ លោក កេង វ៉ាន់សាក់ ហើយដែលមានរូបក្បាលដំរី ជាសញ្ញសំគាល់)។
  3. គណបក្ស ប្រជាជន (មានរូបនង្គ័លជាសញ្ញាសំគាល់នៃគណបក្ស)។
  4. គណបក្ស សេរីភាព (ដឹកនាំដោយ លោក នាល ផ្លែង ហើយបានកំណត់យកប្រាសាទអង្គរវត្តជារូបសំគាល់របស់បក្ស)។
  5. គណបក្ស ហនុមាន (ដឹកនាំដោយ លោក យ៉ែម សំបូរ ហើយមានរូបហនុមានជាសញ្ញាសំគាល់)។
  6. គណបក្ស ខ្មែរឯករាជ្យ (មានរូប ផ្កាឈូក ជាសញ្ញាសំគាល់)។
  7. គណបក្ស ការងារខ្មែរ (បានជ្រើសរើសយករូប កម្រងផ្កា ជានិមិត្តរូបនៃបក្ស)។
  8. គណបក្ស អ្នកឯករាជ្យ(មានសៀវភៅរដ្ឋធម្មនុញ្ញដាក់នៅលើជើងពានជានិមិត្តនៃគណបក្ស)។
  9. ខ្មែរឥស្សរៈ Son Ngoc Minh
  10. បក្សកុម្មុយនីស្តកម្ពុជា Pol Pot
  11. ក្រុមប្រជាជន Keo Meas, Non Suon, and Penn Yuth
ឆ្នាំ១៩៥៥៖ ការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម
 May 6, 2017 Business ប្រវត្តិគណបក្ស, ប្រវត្តិសាស្រ្ត, រដ្ឋាភិបាល
ដោយ វេង គួង ហេង៖ ក្រោយពីព្រះបាទ នរោត្តមសីហនុបានរំលាយរដ្ឋាភិបាល ហ៊ុយ កន្ធុលរួចមក ប្រាំមួយខែក្រោយ ព្រះអង្គបានបន្តររំលាយរដ្ឋសភាជាតិ នៅថ្ងៃទី​១៣ ខែ មករា ឆ្នាំ ១៩៥៣។

នៅថ្ងៃ ៩ វិច្ឆិកា​ ១៩៥៣ បារាំងបានប្រគល់ឯករាជ្យ ឲ្យមកប្រទេសកម្ពូជាវិញ។ ព្រះបាទ នរោត្តម សីហនុ បានសម្រេចចិត្តចុះ​ចេញពីរាជបល្ល័ង្គ ហើយបាន ប្រគល់រាជ សម្បត្តិ ថ្វាយទៅ ព្រះ បិតា និងព្រះមាតា  របស់ព្រះអង្គ ហើយព្រះអង្គបាន​រៀបចំ​ធ្វើការ​ប្រយុទ្ធនយោបាយ ជាមួយ គណបក្ស នយោបាយនានាឯទៀតនៅពេលបោះឆ្នោតសភា នៅពេលខាងមុខ។នៅថ្ងៃ ២៣ ខែមីនា ១៩៥៥ ព្រះអង្គបាន បង្កើតចលនា នយោបាយមួយ មានឈ្មោះថា “សង្គមរាស្រ្តនិយម”។ នាថ្ងៃទី ១១ ខែកញ្ញា ១៩៥៥មានការបោះឆ្នោតជាសកលជ្រើសរើស តំណាងរាស្រ្តជាថ្មីម្ដងទៀត ដែរមានគណបក្សជា ច្រើន ចូលរួម រួមមាន៖
  1. គណបក្ស សង្គមរាស្រ្តនិយម (ដឹកនាំដោយ ព្រះបាទ នរោត្តម សីហនុ ហើយដែលមាន ព្រះឆាយាល័ក្ខណ៍ សម្តេច នរោត្តម សីហនុ ជាសញ្ញាសំគាល់)។
  2. គណបក្ស ប្រជាធិបតេយ្យ (ដឹកនាំដោយ លោក កេង វ៉ាន់សាក់ ហើយដែលមានរូបក្បាលដំរី ជាសញ្ញសំគាល់)។
  3. គណបក្ស ប្រជាជន (មានរូបនង្គ័លជាសញ្ញាសំគាល់នៃគណបក្ស)។
  4. គណបក្ស សេរីភាព (ដឹកនាំដោយ លោក នាល ផ្លែង ហើយបានកំណត់យកប្រាសាទអង្គរវត្តជារូបសំគាល់របស់បក្ស)។
  5. គណបក្ស ហនុមាន (ដឹកនាំដោយ លោក យ៉ែម សំបូរ ហើយមានរូបហនុមានជាសញ្ញាសំគាល់)។
  6. គណបក្ស ខ្មែរឯករាជ្យ (មានរូប ផ្កាឈូក ជាសញ្ញាសំគាល់)។
  7. គណបក្ស ការងារខ្មែរ (បានជ្រើសរើសយករូប កម្រងផ្កា ជានិមិត្តរូបនៃបក្ស)។
  8. គណបក្ស អ្នកឯករាជ្យ(មានសៀវភៅរដ្ឋធម្មនុញ្ញដាក់នៅលើជើងពានជានិមិត្តនៃគណបក្ស)។
ក្រោយមកការបោះឆ្នោតនោះ ត្រូវបានគណបក្សមកពីគណបក្ស សង្គមរាស្រ្តនិយម ដែលដឹកនាំដោយ សម្តេច នរោត្តម សីហនុ​ទទួលបានជោគជ័យ ដែលទទួលបាន ៨៣ភាគរយ នៅលើអាសនៈសភាទាំងអស់ ហើយការទទួល​ជោគជ័យ​ដ៏ច្រើន​លើស​លុបនេះ ដោយសារតែនគរបាល បានធ្វើការគាបសង្កត់ ឥតត្រាប្រណី ទៅលើគណបក្សផ្សេងៗទៀត។ រីឯ គណបក្ស ប្រជាធិបតេយ្យ ដែលដឹកនាំដោយលោក​ កេង វ៉ាន់សាក់ ទទួលបានតែ ១២ភាគរយប៉ុណ្ណោះ ហើយគណបក្ស ប្រជាជន ទទួល​បានតែ ៤ ភាគរយ។ ក្រៅពីនោះ គណបក្សឯទៀត បូកចូលគ្នាទទួលបានតែ ១ភាគរយតែប៉ុណ្ណោះ។ ប្រទេស​ខ្មែរ​នាសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយ សម្តេច​ ព្រះបាទនរោត្តម សីហនុ ប្រទេសកម្ពុជាមានការរីក​ចម្រើន​គ្រប់វិស័យ រហូតធ្វើឲ្យទីក្រុងភ្នំពេញត្រូវគេចាត់ទុកថាជាគុជអាស៊ី៕

នេះជាបញ្ជីឈ្មោះបញ្ជីគណបក្សនយោបាយ ចូលរួមការបោះឆ្នោត ឆ្នាំ ១៩៤០ ( គណបក្សចំនួន ១២ រួមមាន ៖
  1. (១)គណបក្សប្រ​ជា​ធិបតេយ្យ ដឹកនាំដោយលោក អ៊ីវ កើស /ទ្រង់យុត្តិវង្ស 
  2. (២)គណបក្សសេរីភាព ដឹកនាំដោយអ្នកអង្គម្ចាស់ នរិនដេត​​
  3. (៣)គណបក្ស Progressiste ប្រជាធិបតេយ្យរីកចម្រើន Progressive Democrats (Norodom Montana) ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា 
  4. (៤)គណបក្សហនុមាណ ដឹកនាំលោក យ៉ែម សំបូរ  
  5. (៥)គណបក្សប្រជារាស្ត្រ ដឹកនាំដោយលោក សំ ញ៉ាណ 
  6. (៦)គណបក្សរ៉េណូខេមរៈ ដឹកនាំ​ដោយ ញឹក យ៉ូឡុង និងលន់ ណុល 
  7. (៧)គណបក្សរួបរួមជាតិ របស់លោក ឃឹម ទិត្យ (៨)
  8. គបក្សបន្ទាយ​មានជ័យ ដឹកនាំ​ដោយ​ លោក ដាប ឈួន និង
  9. (៩)គណបក្ស រួបរួមជាតិដឹកនាំដោយលោក ម៉ៅ ចយ។
  10. (១០) គណបក្ស កំណែទម្រង់ខ្មែរ Khmer Renovation(Sisowath Monipong)
  11. (១១)គណបក្សឯករាជ្យ
  12. (១២)ក្រុមប្រជាធិបតេយ្យ Norodom Phurissara
28 July 2018 ចំណេះដឹង ការបោះឆ្នោតលើកដំបូងបង្អស់នៅប្រទេសកម្ពុជា ឆ្នាំ១៩៤៦
ការបោះឆ្នោតសាកលលើកដំបូងបង្អស់នៅប្រទេសកម្ពុជា ដើម្បីជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ដែលមានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី ១ នៃព្រះរាជអាណាចក្រកម្ពុជា បានប្រព្រឹត្តទៅ ថ្ងៃទី ២១ កញ្ញា ឆ្នាំ១៩៤៦ ហើយបានប្រកាសប្រទេសកម្ពុជា ជារដ្ឋស្វ័យតនៅក្នុងសហភាពបារាំង ប្រកាន់ភ្ចាប់នូវរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ គណបក្សចំនួនបី បាន ឈ្នះឆ្នោតក្នុង សភាធម្មនុញ្ញនេះគឺ គណបក្សប្រជាធិបតេយ្យ របស់ទ្រង់យុត្តិវង្ស ទទួលបាន៥០សំលេង គណបក្សសេរីភាព របស់ទ្រង់នរិន្រ្ទដេត ទទួលបាន១៤សំលេង និង គណបក្សខ្មែរឯករាជ្យ ទទួលបាន៣សំលេង នៃសំលេងសរុបចំនួន៦៧អសនៈ។ ទ្រង់សីុសុវត្ថិ យុត្តិវង្សបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតដំបូងគេរបស់ប្រទេសកម្ពុជា ហើយរដ្ឋធម្មនុញ្ញទី១ ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧។ បន្ទាប់ពីទ្រង់យុត្តិវង្សបានសោយទីវង្គតដោយព្រះរោគ នៅខែកក្កដា ឆ្នាំ១៩៤៧ មានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋសភា មួយទៀតនៅថ្ងៃទី ២១ ធ្នូ ឆ្នាំ១៩៤៧។ គណបក្សប្រជាធិបតេយ្យ ទទួលបានសំលេងភាគច្រើនលើសលុបចំនួន ៤៤ នៃ សំលេងសរុប៧៥សំលេង (គណបក្សសេរីភាពបាន ២១/៧៥ គណបក្សខ្មែរឯករាជ្យ បាន ១០/៧៥)។ ទ្រង់សីុសុវត្ថិ វឌ្ឍឆាយាវង្ស នៃគណបក្សប្រជាធិបតេយ្យបានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីបន្ត៕

១៩៤៦៖ គណៈបក្សនយោបាយដំបូងនៅកម្ពុជា
 February 11, 2017 Business បោះឆ្នោតលើកដំបូង, ប្រវត្តិគណបក្ស, សភាពិគ្រោះដំបូង
មាត្រា​៤២​ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​បង្កើត​សមាគម​ និង​ គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​​ច្បាប់។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ អាច​ចូល​រួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ការពារ​​សមិទ្ធផល​​​ជាតិ​ និង​ សណ្ដាប់​ធ្នាប់​សង្គម។​ ​ស្តែងចេញពីមាត្រានេះ រដ្ឋធម្មនុញ្ញបានចែងក្នុង មាត្រា៥១ថ្មីចែងថា  ព្រះរាជាណា​ចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ តើប្រវត្តិនៃ​គណបក្យ​នយោបាយនៅកម្ពុជាមានតាំងពីពេកណាមក?  ចាប់តាំងពីកកើតរដ្ឋមក កម្ពុជាប្រកាន់ជាប់ជានិច្ចនូវគោលនយោបាយរាជានិយមទេវរាជ ពោលគឺមាន​តែស្តេចតែប៉ុណ្ណោះដែលជាអ្នកដឹកនាំទាំងស្រុង ម្លោះហើយគ្មានគណបក្សនយោបាយ​សេរីពហុបក្សនោះ​ឡើយ។ ប៉ុន្តែយើងមិនអាចសន្និដ្ឋានបានថា នៅកម្ពុជាមិនមានសេរីពហុបក្សនោះទេ ប្រសិនបើ​យើងគិតទៅ​លើការឈ្លោះដណ្តើមរាជ្យរវាង ស្តេច និង ស្តេច ដែលជាតឹកតាងថាជាបក្សនយោបាយនាសម័យកាលនោះ។

នៅពេលដែលបច្ចាមិត្តរបស់កម្ពុជាកាន់តែហែកហួរកម្ពុជា កាន់តែខ្លាំងទៅៗ ពោលគឺរហូតដល់មាន​ការសន្យាគ្នារវាង​សៀម និងអាណាមឬយួនថា នឹងចែកទឹកដីខ្មែរ។ ស្ថិតក្នុងភាពប្រទាញប្រទង់នេះ ព្រះបាទអង្គឌួងបានសរសេរលិតមួយច្បាប់ក្នុងឆ្នាំ ១៨៥៣ ទៅអធិរាជ្យណាប៉ូឡេអ៊ុងទី៣ នៅពេលដែល លិខិតនោះគ្រាន់តែជាសិទ្ធិសញ្ញាពាណិជ្ជកម្ម និងសម្ព័ន្ធភាពតែប៉ុណ្ណោះ។

បារាំងបានធ្វើអាណានិគមន៍នៅកូស៊ាំងស៊ីននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២។ ប៉ុន្តែរហូតមកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៣ បារាំងបានមកធ្វើអាណានិគមន៍នៅកម្ពុជា។ នៅថ្ងៃទី១១ខែសីហា ឆ្នាំ១៨៦៣ ក៏បាន​ចុះ​ហត្ថលេខា​ជាអាណាព្យាបាលបារាំង ដោយខ្លាចយួនយកទឹកដី ដោយនៅពេលនោះបារាំង​នៅមិន​ទាន់​ធ្វើអាណានិគមន៍នៅយួននៅឡើយ។ មូលហេតុដែលបារាំងព្រមបែបនេះគឺដោយសារតែបារាំង​មិនចង់​អោយអង់គ្លេស​ដែលមានទីតាំងនៅថៃពង្រីកឥទ្ធិពលមកភាគអាគ្នេយ៍បាន។

ចលនាទាមទារឯករាជ្យក៏កើតមានជាបន្តបន្ទាប់របស់អ្នកស្នេហាជាតិទាំងឡាយពីអាណាព្យាបាលបារាំងសេស។ ដោយមានអ្នកស្នេហាជាតិជាច្រើនបានធ្វើចលនា មានដូចជា៖ ១៩៤៦ ចលនាខ្មែរឥស្សរៈមានការទាមទារ​យ៉ាងខ្លាំង ក្រុមខ្លះមានការគាំទ្រពីប្រទេសជិតខាង ហើយក្រុមខ្លះជាក្រុមដែលមានជាតិនិយមពិតប្រាកដ។ ក្រុមលោកស៊ឺន ង៉ុកម៉ិញ ជាសាខាចលនាតស៊ូរបស់វៀតមិញ។ ក្រុមរបស់ ដាប ឈួន ថាមានទំនាក់ទំនង​ជាមួយថៃ ជាមួយអង្គការវៀតមិញផង។ ក្រុមចលនារបស់អ្នកអង្គម្ចាស់ នរោត្តមចន្ទរ៉ាំងសី ដើម្បីទាមទារ​ឯករាជ្យពិត​ប្រាកដ ហើយក៏ជាគូប្រជែងដ៏សំខាន់របស់នរោត្តមសីហនុ។  នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ១៩៤២ មហាបាតុកម្មមួយដែលដឹកនាំដោយ អាចារ្យ ហែមជៀវ បុន ចាន់ម៉ុល និងប៉ា ឈឺន និង លោក សឺង ង៉ុកថាញ់ ដើម្បីដេញ​បារាំងរាំងចេញពីកម្ពុជា

នៅកណ្តាលរាជធានីភ្នំពេញ តែត្រូវបារាំងចាប់ទៅដាក់គុគនៅកោះត្រឡាចទាំងអស់លើកលែងតែលោក សឺង ង៉ុកថាញ់ត្រូវបានរត់ទៅជប៉ុន។ ជំលោះជប៉ុន និងបារាំង នៅកម្ពុជា ជប៉ុនបានបង្ខំអោយខ្មែរប្រកាស​ឯករាជ្យ​ពីបារាំង​នៅថ្ងៃទី១២ ខែមិនា ឆ្នាំ១៩៤២ ដើម្បីឱ្យជប៉ុនជាអ្នកគ្រប់គ្រងម្តង។

នៅពេលនោះហើយដែលបារាំងត្រូវបានបញ្ចប់វិវាទរវាង សែរាជ្យវង្សស៊ីសុវត្តិ និងសែវាជ្យវង្សនរោត្តម ក៏បាន​ជ្រើសរើសសម្តេចនរោត្តមរៀបអភិសេកជាក្សត្រាអធិបតីនៅកម្ពុជានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៤១។ នៅពេល​ដែលជប៉ុនចាញ់សង្គ្រាមដោយអាមេរិចទម្លាក់គ្រាប់បែកបរិមាណូនៅថ្ងៃទី៦ និងថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ នៅហ៊ីរ៉ូស៊ីម៉ា និងតាកាសាគី ស្ថានភាននយោបាយ បារាំង និងជប៉ុនក៏បានធូស្រាល ពោលគឺ​ជប៉ុន​បាន​ដកចេញ​ពីអាស៊ីតែម្តង។ បារាំងបានចាប់ លោក ស៊ឺង ង៉ុកថាញ់ទៅដាក់គុក​នៅបារាំង​(ដោយលោកគាំទ្រជប៉ុន)នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៤៥។(ព្រះមហាក្សត្របាន​សុំបារាំងឱ្យដោះលែង លោក ស៊ឺង ង៉ុកថាញ់វិញនៅខែតុលា ឆ្នាំ១៩៥១)។

សម្តេចព្រះនរោត្តមស៊ីហនុត្រូវបានបារាំងយាងមកវិញខណៈពេលព្រះអង្គកំពុងតែសាងព្រះភ្នួសនៅវត្តបុទមបតី។ គ្រានោះខ្មែរបានយកបារាំងជាបង្អែកជាថ្មី ប៉ុន្តែឈលើមូលដ្ឋានថ្មី Modus vivendi គឺកិច្ចសន្យាដែលខ្មែរ និងបារាំងត្រូវអត់ឱនគ្នាទៅវិញទៅមកទម្រាំតែស្វែងរកដំណោះស្រាយឃើញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦ វាគឺជាកិច្ចសន្យាបណ្តោះអាសន្នមួយ។ ពេលនោះខ្មែរមានអធិតបតេយ្យភាពផ្ទៃក្នុង និងនៅតែស្ថិតក្រោម​សហភាព​ឥណ្ឌូចិនដដែល។ ខណៈវៀតណាមធ្វើចលនាតស៊ូដោយអាវុធ និងមានការគាំទ្រ​ពីបក្សគុំនុយនីស្ត​អន្តរជាតិ​ផងនោះ រីឯកម្ពុជាក៏មានបញ្ញវន្តមួយក្រុមនៅ​បារាំងក្រោមការដឹកនាំរបស់ អ្នកអង្គម្ចាស់ ស៊ីសុវត្តិ យុទ្ធិពង្ស ក៏បានគិតគូណាស់ដែរអំពីឯករាជ្យភាពរបស់ខ្លួនផងដែរ ហើយបញ្ញវន្តដែល​ត្រូវបានគេស្គាល់ជាងគេ គឺមាន​លោក ឈាង វ៉ម ធន់ អ៊ុក ងិន ការ៉េត។

ខែមិនាឆ្នាំ១៩៤៦ គណបក្សប្រជាធិបតេយ្យបានចាប់បដិសន្ធិឡើង​នៅពេលនោះដោយដឹកនាំ​ដោយ​អ្នកអង្គម្ចាស់​យុត្តិវង្ស។ ចលនានេះមានតួនាទីយ៉ាងសំខាន់ក្នុងឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៤៩ ពោលគឺដើម្បី​ជាយុទ្ធិសាស្ត្ររបស់​គណបក្សប្រជាធិបតេយ្យ។

នៅពេលនោះ បន្ទាប់ពីចុះកិច្ចសន្យាបណ្តោះអាសន្នរវាងបារាំង និងខ្មែរនោះមក ប្រទេសកម្ពុជាបាន​បង្កើត​ឱ្យ​​មានស្ថាប័ននយោបាយមួយគឺស្ថាប័នសភាពិគ្រោះ(នៅឆ្នាំ១៩៩១គេហៅថាសភាធម្មនុញ្ញ) ហើយ​បាន​រៀប​​ចំឱ្យមានការបោះឆ្នោតជាលើកដំបូងដើម្បីជ្រើសរើសសភាពិគ្រោះនៅថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ១៩៤៦ ដោយ​មានការចូលរួម​ពីបញ្ញវន្តជាច្រើន ដែលមានដូចជា លោក ស៊ឹម វា លោក អីវ កើស ជាដើម ដើម្បីតាក់តែង​អោយ​មានរដ្ឋធម្មនុញ្ញថ្មី។

ការបោះឆ្នោតសភាពិគ្រោះធ្វើឱ្យបក្សប្រជាធិបតេយ្យយកឈ្នះយ៉ាងសន្ធឹកសន្ធាប់ ៥០អាសនៈ ក្នុងចំណោម​អាសនៈ៦៩។ ជោគជ័យនេះធ្វើឱ្យបារាំងព្រួយយ៉ាងក្រៃលែង។ បារាំងបានជម្រុញអោយអ្នកអង្គម្ចាស់​នរិនដេត​បង្កើតគណបក្សថ្មីមួយទៀតគឺគណៈបក្សសេរីភាព(Partie Libéral)ដើម្បីចូលប្រកួតក្នុង​ការបោះឆ្នោត​សភា។ ​នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ រដ្ឋធម្មនុញ្ញដំបូងគេបានប្រកាសឱ្យប្រើ។  នៅពេលនោះហើយ​ដែលរបបរាជានិយមកទេវរាជ្យបានបិទបញ្ចប់ ហើយដាក់ជំនួសមកវិញ​នូវរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញនោះប្រហាក់ប្រហែលនឹងរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋទី៤​របស់បារាំងផងដែរ។ ការបោះឆ្នោត​ជ្រើសតាំងសភា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៧ មានគណបក្សជាច្រើនបានបង្កើតឡើង និងបានចូលរួមដូច​ជាគណៈបក្សប្រជាធិបតេយ្យ គណបក្សសេរីភាព គណបក្សរ៉េណូជាដើម។

ដោយសារតែចលនាខ្មែរ មានការកាប់ចាក់គ្នាជាបន្តបន្តាប់ និងសង្គមគ្មានសណ្តាប់ធ្នាប់ និងចលនាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក យ៉ែម សំបូរ បានបើកកាស៊ីណូ វាជាកំហុសយ៉ាងធំ។ ដោយ​រដ្ឋធម្មនុញ្ញបានផ្តល់សិទ្ធិផល់ព្រះមហាក្សត្រមានសិទ្ធិធ្វើអន្តរាគមន៍គ្រប់ពេលវេលា ក្នុងករណីដែល​ព្រះអង្គយល់ថាជាករណីចាំបាច់។ សម្តេចនរោត្តមសីហនុក៏បានរំលាយសភាចោលនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៤៩។ ហើយបានតែងតាំងលោក យ៉ែម សំបូរធ្វើជានាយករដ្ឋមន្ត្រីម្តងទៀត។

ដើម្បីរៀបចំរដ្ឋាភិបាលថ្មី ព្រះមហាក្សត្របានណែនាំអោយគណបក្សបញ្ជូនឈ្មោះ​បេក្ខជនពីររូបដើម្បី​ព្រះមហាក្សត្រ​​តែងតាំង​ជានាយកដ្ឋមន្ត្រី។ ពេលនោះមានគណបក្សចំនួន ៩ រួមមាន (១)គណបក្សប្រ​ជា​ធិបតេយ្យ ដឹកនាំដោយលោក អ៊ីវ កើស  (២)គណបក្សសេរីភាព ដឹកនាំដោយអ្នកអង្គម្ចាស់ នរិនដេត​​ (៣)គណបក្ស Progressiste ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា  (៤)គណបក្សហនុមាណ លោក យ៉ែម សំបូរ  (៥)គណបក្សប្រជារាស្ត្រ ដឹកនាំដោយលោក សំ ញ៉ាណ  (៦)គណបក្សរ៉េណូខេមរៈ ដឹកនាំ​ដោយ ញឹក យ៉ូឡុង និងលន់ ណុល (៧)គណបក្សរួបរួមជាតិ របស់លោក ឃឹម ទិត្យ (៨)គបក្សបន្ទាយ​មានជ័យ ដឹកនាំ​ដោយ​ លោក ដាប ឈួន និង(៩)គណបក្ស រួបរួមជាតិដឹកនាំដោយលោក ម៉ៅ ចយ។

ពេលនោះព្រះមហាក្សត្រប្រគល់អំណាចជូនគណបក្សដែលដឹកនាំដោយលោក អ៊ីវ កើស ដើម្បីរៀបចំ​គណរដ្ឋមន្ត្រីតែ​ម្តង។ បោះឆ្នោតសភានាខែកញ្ញា ឆ្នាំ១៩៥១ គណបក្សប្រជាធិបតេយ្យយក​ជ័យជំនះ​ជាថ្មីម្តងទៀត។ ដោយសារតែព្រឹត្តិការណ៍ចេះតែកើតមានមិនចេះចប់មិនចេះហើយ ព្រះមហាក្សត្រក៏បាន​ទម្លាក់ចោលការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យនោះតែម្តង ហើយចាប់យកអំណាចតែអង្គឯង។ ពេលនោះហើយដែល និស្សិតខ្មែរនៅបារាំងដូចជា លោក កេង វណ្ណសាក់ បានសរសេរលិខិតថ្កល់​ទោស​សម្តេចនរោត្តមសីហនុយ៉ាងខ្លាំង ដែលមានលោក ហូ យន់ជាអ្នកចុះ​ហត្ថលេខាក្នុងនាមជា​ប្រធាន​សមាគម​ (AEK)។  ជាបន្តបន្ទាប់សម្តេចព្រះបាទនរោត្តមសីហនុធ្វើការទាមទារ​រហូតទទួលបានឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំឱ្យមានការបោះឆ្នោតម្តងទៀតនៅឆ្នាំ១៩៥៥ ហើយក៏ជាការ​ឈានចូលសម័យសង្គមរាស្ត្រនិយមចាប់ពីពេលនោះមក៕


1 comment:

  1. This comment has been removed by a blog administrator.

    ReplyDelete