Wednesday, February 7, 2024

ជនជាតិ ចិន និង យួន នៅកម្ពុជា

ចូលឆ្នាំ ចិន យួន នៅស្រុកខ្មែរ ខុស ឬ ត្រូវ ? នគរភ្នំពីដើម ធ្វើសង្រ្គាមជាង ២០០ ឆ្នាំ ដើម្បីឲ្យ រដ្ឋ ចិន ឈ្មោះ រដ្ឋ ប៉ាន់ ប៉ាន់ នេះ ចូលជាមួយ នគរភ្នំ ទម្រាំបានសម្រេច គឺ ទ័ពចិននេះ ក៍ប្រយុទ្ធណាស់ដើរ ដើម្បី គ្រប់គ្រង នគរភ្នំ ( វ្នំ ឬ ហ្វូណន)។ ខ្មែរ និង ចិន គឺ តែ មួយ។ សត្រូវ ដែលបំផ្លាញខ្មែរ បំផ្លាញ ចិន គឺ ចាម ឥណ្ឌូនេស៊ី ជ្វា និង ម៉ាឡេស៊ី។



សូមអានផែនទីឲ្យច្បាស់ កុំយល់ដោយខុសថា យួន គឺជា វៀតណាម !! ពាក្យថា ចិន និង យួន ត្រូវបានខ្មែរសឹងគ្រប់និន្នាការយកមកធ្វើជា អាវុធ នយោបាយ សម្លាប់គ្នា វាយប្រហារគ្នាដើម្បី បក្សខ្លួនឈ្នះឆ្នោត គ្រាដែលខ្លួនមានដូនតាជា ចិន និង យួន ក៍ដោយចុះ។ ដូចឃើញខាងក្រោមនេះស្រាប់ ពួកគេ សរសេរថា ចិនទើបចូលស្រុកខ្មែរ សម័យក្រោយឆ្នាំ ១៩៩៣ ខ្លះថា ចូលឆ្នាំ ១៩៥៥ ខ្លះថាចូលឆ្នាំ ១៦០០ ជាង តែបើគេក្រឡែកមើលផែនទីខាងក្រោមនេះ គេអាចនឹងភ្លឺភ្នែក !! កាន់តែច្បាស់ បើសិនជាគេបានអាច ប្រវត្តិ ចិន ឡា ទឹក ចិន ឡាគោក និង សង្រ្គាមសម័យនោះ លើសពីនេះ បើសិនមានពេល គួរអាច វប្បធម៍ខ្មែរមន ដែល កើតក្រោយ វប្បធម៍អូកែវ (យួន ចិន​ ចាម អឺរ៉ុប..ច្បាំងគ្នារហូតខ្មែរបោះបង់ចោល ចេន ឡា ទឹក រួចទៅបង្កើតក្រុងថ្មី នៅសៀមរាប។

  • កម្ពុជា ត្រូវគេបា៉ន់ប្រមាណថាមាន ខ្មែរកាត់ចិន ជាង ៧០ ម៉ឺននាក់ ទៅ ៨០ ម៉ឺននាក់ 👉 (Chinese Cambodians 柬埔寨華人 ចិនកម្ពុជា)  និង ចិនសុទ្ធ ដែលមិនចូលសញ្ញាតិខ្មែរ គឺគ្មានការកាត់ រៀបការជាមួយខ្មែរមានប្រមាណ ១៦,០០០ នាក់--ចិន៖ ចិនសុទ្ធនៅកម្ពុជាមាន​ជាង ១៦,០០០ នាក់ ឯចិនកាត់ខ្មែរមានជាង ៧០ ម៉ឺន។ នៅថៃ​ ចិនសុទ្ធមាន ៥ លាននាក់ ចិនកាត់ថៃមាន ២៦ លាន។
  • តាមរយៈ​បទសម្ភាសន៍​ខ្លី​ជាមួយ​អ្នកស្រី Luo Yan អ្នកស្រាវជ្រាវ​ជនជាតិ​ចិន​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ក្រៅប្រទេស និង​តាមរយៈ​ឯកសារ​ផ្សេង​ដែល​អ្នកស្រី​បានផ្តល់​ឲ្យ​បន្ថែម​ក្រោយ​ធ្វើ​បទ​សម្ភា​ន៍ គេ​អាច​ដឹងបាន​ថា កូន​ខ្មែរ​កាត់​ចិន​រស់នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន ​៨០​ម៉ឺន ​នាក់ និង​មាន​ជនជាតិ​ចិន​ចំនួន ​១០​ម៉ឺន ​នាក់​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ មាន​របាយការណ៍​ពីរ​ផ្សេងគ្នា​និយាយ​ពី​ចំនួន​កូន​ខ្មែរ​កាត់​ចិន និង​ជន​ជាតិចិន​រស់នៅក្នុង​ប្រទេស​កម្ពុជា តួលេខ​មួយទៀត​បាន​និយាយថា ទាំង​កូន​ខ្មែរ​កាត់​ចិន និង​ជន​ជាតិចិន​រស់នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​សរុប ​១​លាន​១​សែ​នាក់ ពោល គឺ​តំណាង​ឲ្យ​៧%​នៃ​ប្រជាជន​ខ្មែរ​សរុប​ចំនួន​១៥​លាន​នាក់​។
  • ឆ្នាំ ២០១៩ អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​និយាយ​ថា​ជនជាតិ​ចិន​ចំនួន​ ៤០​ ម៉ឺន​ នាក់​បាន​ចាកចេញ​ដោយសារតែ​ការ​ហាមឃាត់​ល្បែង​តាម​អ៊ិ​នធឺ​ណេត.​ ៥​ខែ ឆ្នាំ​ ២០១៩ ជនជាតិ​ចិន​ប្រមាណ​ជាង ៤០ ម៉ឺន​នាក់​ បាន​ចាក​ចេញពី​កម្ពុជា បន្ទាប់ពី​ការបិទ​ល្បែង​អន​ឡាញ.ភ្នំពេញ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា ​ជនជាតិ​ចិន​ដែល​បាន​ចាក​ចេញពី​កម្ពុ​ជាជាង​៤០​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៩​មិន​ដោយសារ តែ​ការបិទ​ល្បែង​អន​ឡាញ​នៅ​កម្ពុជា​នោះទេ តែ​វា​ពាក់ព័ន្ធ​នឹង​រដូវ​កាល​ទេសចរណ៍​មានការ​ឡើង​ចុះ​ផងដែរ​។ ជាមួយ​ការចាកចេញ​នេះ​ក៏មាន​ជនជាតិ​ចិន​ប្រមាណ ជាង ៣២ ម៉ឺន​នាក់​បាន​ចូលមក​កម្ពុជា​វិញ​ផងដែរ.
  • ឆ្នាំ ២០១៩៖ (ភ្នំពេញ)៖ ចិន និងអាមេរិចឈរលើកំពូលតារាងភ្ញៀវទេសចរ១០ប្រទេស ដែលចូលទស្សនាអង្គរច្រើនជាងគេ ក្នុងឆ្នាំ២០១៩។ កាលឆ្នាំទៅមិញ មានភ្ញៀវទេសចរបរទេស​២,២០៥,៦៩៧ នាក់ បានទិញ​បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក។ ចំនួនភ្ញៀវទេសចរប្រទេសទាំង១០ ដែលមកកម្សាន្តនៅរមណីយដ្ឋានអង្គរច្រើនជាងគេបំផុតសម្រាប់ ឆ្នាំ២០១៩ ប្រទេសចិន មានចំនួនជាង ៨៧ម៉ឺន នាក់ ស្មើនឹងជិត៤០ភាគរយ នៃភ្ញៀវទេសចរទាំងអស់។



ថ្មីៗ តើ​ជន​ជាតិចិន​ចូលមក​រស់នៅ​លើទឹក​ដី​កម្ពុជា​តាំងពី​ពេលណា​? ភ្នំពេញ​៖ កំណត់ត្រា​ដំបូង​បំផុត​នៃ​ការតាំង​ទីលំនៅ​របស់​ប្រជាជន​ចិន​នៅ​កម្ពុជា គឺ​ចាប់តាំងពី​ចុង​សតវត្សរ៍​ទី​១៣ ។ នៅពេលដែល​បេសកជន​ចិន​ឈ្មោះ ជូ​តាក្វាន់ មក​ទស្សនា​កម្ពុជា​នៅក្នុង​ឆ្នាំ​១២៩៦ គាត់​បាន​កត់ត្រា​ថា មាន​វត្តមាន​របស់​ប្រជាជន​ចិន​នៅ​តំបន់​អង្គរ​។ ជាច្រើន​ឆ្នាំ​ក្រោយមក នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៦០០ អ្នកដើរ​សមុទ្រ​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​កត់ត្រា​ថា មាន​ប្រជាជន​ចិន​បាន​តាំងទី​លំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។ នៅ​អំឡុងពេល​ដូចគ្នានេះដែរ លោក លីម តូ ខៀង (Lim To Khieng) អ្នកជំនួញ​ឯកជន​ចិន​ម្នាក់ ក៏បាន​សង្កេតឃើញ​ដូចគ្នានេះដែរ នៅពេលដែល​គាត់​បានមក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ជំនួញ​។ ក្នុង​រយៈពេល​ដ៏​ខ្លី​បន្ទាប់ពី​ការដួលរលំ​នៃ​រាជវង្ស​មីង​នៅក្នុង​ឆ្នាំ​ ១៦៤៤ ឧ​ត្ត​ម​សេនីយ៍​ចិន ស្ថិតនៅក្រោម​ការ​ទំនុកបម្រុង​ពី Mac Cuu និង Duong Ngan Dich បាន​នាំ​ជនភៀសខ្លួន​ចិន​ជាច្រើន​នាក់ ពី​ខេត្ត​ហ្វូ​ជាន​(Fujian) និង ក្វាង​ទុង​(Guangdong)​ទៅ​តាំង​លំនៅ នៅ​កូសាំងស៊ីន ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា​។ សូមបញ្ជាក់ថា មួយចំនួន​នៃ​ជនភៀសខ្លួន​ទាំងនេះ ក៏បាន​តាំងទី​លំនៅ​ផងដែរ នៅក្នុង​ខេត្តតាកែវ និង ខេត្តកំពត​។​

ប្រជាជន​ចិន​ដែល​កំពុងមាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា មាន​បី​ប្រភេទ ប្រភេទ​ទីមួយ គឺ ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​ចិន ដែល​បានធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ចិន​មក​រស់​នៅលើ​ទឹកដី​កម្ពុជា​តាំងពី​យូរ​មកហើយ សព្វថ្ងៃ​បានក្លាយ​ទៅជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់​។ ប្រភេទ​ទី​ពីរ គឺ ចិន​កាត់​ខ្មែរ ឬ ខ្មែរ​កាត់​ចិន គឺ​សំដៅយក ក្រុមមនុស្ស​ដែលជា​កូនចៅ​របស់​គូ​សម្ព័ន្ធ​ដែល​ផ្សំផ្គុំ​ឡើង​រវាង​ចិន​និង​ខ្មែរ (​ប្ដី​ចិន ប្រពន្ធ​ខ្មែរ ឬ ប្ដី​ខ្មែរ ប្រ​ពន្ធចិន​)​។ ពួកគេ​ជា​ប្រជាជន​ដែល​កើត​នៅលើ​ទឹកដី​កម្ពុជា និង មាន​សញ្ជាតិ​ជា​ពលរដ្ឋ​ខ្មែរ​។ ប្រភេទ​ទី​បី គឺជា​អត្ត​ប្រវេសន៍​ចិន​ដែល​ចូលមក​ស្រុក​ខ្មែរ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ តុលា ឆ្នាំ ១៩៩១ ។ ពួកគេ​ភាគច្រើន​មកពី សិង្ហ​បុរី តៃវ៉ាន់ ហុងកុង និង ចិនដីគោក​។ ក្នុងចំណោម​ពួកគេ មានមុខ​របរ​ខុសៗ​គ្នា ដូចជា មន្ត្រីការទូត ពាណិជ្ជករ វិនិយោគ​គិ​ន គ្រូវ​បង្រៀន​ភាសា​ចិន អ្នក​ផ្សាយ​សាសនា វិស្វករ កម្មករ​ជំនាញ​។​ល​។      
គួរ​រម្លឹក​ដែរ​ថា ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ពួកគេ​គឺជា​ក្រុម​ជនជាតិភាគតិច​ដែលមាន​ចំនួន​ច្រើន​ជា​គេ​បំផុត​នៅ​កម្ពុជា ដែលមាន​ប្រមាណ ៤២៥ ០០០ នាក់​។ ប៉ុន្តែ ត្រឹម​ឆ្នាំ ១៩៨៤ ក្រុម​ជនជាតិភាគតិច​ចិន នៅសល់តែ ៦១ ៤០០ នាក់ ប៉ុណ្ណោះ​។ ការថយចុះ​ចំនួន​នូវ​ក្រុម​ជនជាតិភាគតិច​ចិន​នេះ គឺ​ដោយសារតែ​ពួកគេ​បាន​ចូលរួម​ក្នុង​សង្គ្រាម​, សេដ្ឋកិច្ច​ធ្លាក់ចុះ​, ការសម្លាប់​រង្គាល​នៅក្នុង​របប​ខ្មែរក្រហម​, ការ​ធ្វើទុក្ខបុកម្នេញ​ពី​ភាគី​វៀត​ណា​ដែល​បាល​ចូលមក​គ្រប់គ្រង​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៧៩ និង ការ​ភៀសខ្លួន​ទៅ​ប្រទេស​ទី​បី​ក្នុងសម័យ​សង្គ្រាម​។ នៅក្នុង​អំឡុង​ទសវត្សរ៍​៨០ ជន​ជាតិចិន​ត្រូវបាន​គេ​ហៅថា​ក្រុម​«៣៥១»​។ លេខ​៣៥១​នេះ គឺ​សំដៅលើ​សហគមន៍​ចិន​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ កាលណោះ សិទ្ធិ​របស់​សហគមន៍​ចិន​រស់នៅ​កម្ពុជា​ត្រូវបាន​គេ​កម្រិត​មួយផ្នែក​ដោយសារតែ​ឥទ្ធិពល​វត្ត​មាននៃ​អាជ្ញាធរ​វៀតណាម​នៅលើ​ទឹកដី​កម្ពុជា​។
បច្ចុប្បន្ន ចំនួន​ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​ចិន ចិន​កាត់​ខ្មែរ និង អន្តោប្រវេសន៍​ចិន​ដទៃទៀត កំពុង កើនឡើង​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ដោយសារតែ​កម្ពុជា​ប្រកាន់យក​របប​ទីផ្សារ​សរី និង រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ចិន​។ តាម​ការប៉ាន់ស្មាន ត្រឹម ឆ្នាំ ២០១៣ ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​ចិន និង ចិន​កាត់​ខ្មែរ មាន​ប្រមាណ​១៥២ ០៥៥ នាក់ ស្មើ​១%​នៃ​ប្រជាជន​កម្ពុជា​សរុប​។ ភាគច្រើន​នៃ​ពួកគេ រស់នៅ​រាជធានី​ភ្នំពេញ​, ខេត្តកំពង់ធំ​, ខេត្តបាត់ដំបង​, ខេត្តកំពត​, ខេត្ត កំពង់ចាម និង ខេត្ត​មួយចំនួនទៀត​។

​ទោះជា​ពលរដ្ឋ​ខ្មែរ​ដើមកំណើត​ចិន​និង​ចិន​កាត់​ខ្មែរ​មាន​ចំនួន​មិន​ច្រើន​ក៏ដោយ ក៏​ពួកគេ​បាន​ចូលរួម​ក្នុង​វិស័យ​ផ្សេងៗ​ភាគច្រើន​ក្នុងសង្គម​ខ្មែរ​ដែរ​។ ជាទូទៅ ពួកគេ​មិន​ត្រូវបាន​រើសអើង​ឬ​មើលងាយ​ដោយ​ពលរដ្ឋ​ខ្មែរ​ទេ​។ ពួកគេ ត្រូវបាន​គេ​មើលឃើញថា បាន​ដើរតួនាទី​នាំមុខគេ​នៅក្នុង​វិស័យ​អាជីវកម្ម​នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​ឆាកនយោបាយ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​
ពលរដ្ឋ​ខ្មែរ​ដើមកំណើត​ចិន ចិន​កាត់​ខ្មែរ និង ប្រជាជន​ចិន​ដទៃទៀត មាន​វត្តមាន​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ចកម្ពុជា និង ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ពួកគេ​ជា​ម្ចាស់​ភាគហ៊ុន​មួយចំណែក​យ៉ាង​ធំ​ក្នុង​វិស័យនេះ​។ ជារួម ភាគច្រើន​នៃ​ពួកគេ មាន​ឥទ្ធិពល​ពិសេស​នៅក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា ដែលជា​សហគ្រាស​ផ្តល់ប្រាក់​កម្ចី សហគ្រាស​ប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុ​ខ្នាតតូច និង សហគ្រាស​ពាក់ព័ន្ធ​ដទៃទៀត​៕

Wikipedia ប្រជាជនកម្ពុជាជាជនជាតិចិន ប្រជាពលរដ្ឋឬដើមកំណើតចិនខ្លះ. ពាក្យ រយះពេលខ្មែរ កាត់ចិន (ខ្មែរកាត់ចិន) ត្រូវបានប្រើសម្រាប់ប្រជាជនខ្មែរនិងលាយចំរុះខ្មែរខណៈដែលខ្មែរចិន (ខ្មែរចិន) អាចមានន័យថាប្រជាពលរដ្ឋកម្ពុជាដែលមានដើមកំណើតចិន។Khmer ប្រជាជនបង្កើតបានជាក្រុមជនជាតិភាគតិចដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងនោះ Chen មានន័យថា "ជនជាតិចិន" ។ ទំនាក់ទំនងជាមួយជនជាតិចិន មនុស្សដូចជាបេសកជនពាណិជ្ជករអ្នកធ្វើដំណើរនិងអ្នកការទូតដែលជាទៀងទាត់បានទៅទស្សនាឥណ្ឌូចិនមានវត្តមានចាប់តាំងពីពេលនោះមក ការ​ចាប់ផ្ដើម នៃសម័យកាលទូទៅ។ ទោះបីជាយ៉ាងណាក៏ដោយកំណត់ត្រាដំបូងបំផុតនៃសហគមន៍ជនជាតិចិននៅក្នុងប្រទេសកម្ពុជាមាននៅសតវត្សទី 13។ ជាលទ្ធផលនៃប្រវត្តិសាស្រ្តការតាំងទីលំនៅសតវត្សរ៍មនុស្ស ជាមួយនឹងគណនីចំរុះចិននិងខ្មែរចម្រុះសម្រាប់ផ្នែកមួយចំនួនធំចំនួនប្រជាជន។ប្រជាជនកម្ពុជាជនជាតិចិនក៏ដើរតួយ៉ាងសំខាន់ក្នុងវិស័យធុរកិច្ចនៅកម្ពុជានិងគ្របដណ្តប់សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះ។

ខាងក្រោមនេះជាប្រវត្តិវត្តមានជនជាតិចិន នៅកម្ពុជា 
  • ឆ្នាំ ០៥២​៖ សោមា (អង្គរបុរី) ចិន:លាវយ៉េក (柳葉)
  • ឆ្នាំ ២១៧៖ ចិន: ហ៊ុនផានហួង (混盤况) -២១៧
  • ឆ្នាំ ២២០៖ (ជយវម៌្ម??) ចិន: ផានផាន (盤盤) ២១៧-២២០
  • ឆ្នាំ ២២៨៖ ឝ្រីមារញ ខ្មែរ: ឝ្រីមារញ ចិន: ផ្វានឝ៊ឺម៉ាន រឺ ផ្វានម៉ាន់ (范師蔓) ២២០-២២៨
  • ឆ្នាំ ២៤៨៖ ធរណីន្ទ្រវម៌្ម ចិន: ផ្វានចាន (范旃) ២២៨-២៤៨
  • ឆ្នាំ ៤០០៖ ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា នៅ​អំឡុង​សតវត្ស​ទី​៦ ពេល​ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ឥទ្ធិពល​ជា​លើក​ទី​ពីរ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ រហូត​ដល់​មាន​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​អោយ​ទៅ​ជួយ​វិស័យ​នេះ​នៅ​ប្រទេស​ចិន ទៀត​ផង។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ពី​ដើម​សតវត្ស​ទី​៤ ដល់​ទី​៦។
  • ឆ្នាំ ៤២០៖ កៅណ្ឌិន្យវម៌្ម ឝ្រុតវម៌្ម កៅណ្ឌិន្យទី២ ចិន: ឆៀវឆឹនជូ (僑陳如) ៤២០-៤៣០
  • ឆ្នាំ ៤៤០៖ ឝ្រីន្ទ្រវម៌្ម ចិន: ឈឺកលីកប៉ាម័រ​ (持梨陀跋摩) ៤៣០-៤៤០
  • ឆ្នាំ ៤៧០៖ កៅណ្ឌិន្យជយវម៌្ម ជយវម៌្ម ចិន: ទូយ៉េកប៉ាម័រ (僑陳如闍耶跋摩) ៤៧០-៥១៤
  • ឆ្នាំ ៥៥០៖  រុទ្រវម៌្ម (វ្យាធបុរ - អង្គរបុរី) ចិន: លៀវធួកប៉ាម័រ 留陁跋摩 ៥១៤-៥៥០
  • ឆ្នាំ ៦០០៖ សង្គ្រាមនគរវ្នំ-ចេនឡា/ ចិន ឡា : ៥៥០-៦២៧
  • ឆ្នាំ ១១៧៧ ៖ នៅលើចម្លាក់នៃប្រាសាទបាយ័ន ត្រង់ថែវខាងក្រៅ នាទិសខាងកើត មានទិដ្ឋភាពដ៏ធំពីរផ្ទាំងជាប់គ្នា ដែលរៀបរាប់អំពីជ័យជម្នះដ៏អស្ចារ្យនៃកងទ័ពខ្មែរ លើកងទ័ព​ចាម ដែលបានឈ្លានពានចូលគ្រប់គ្រងនគរខ្មែរតាំងពីឆ្នាំ១១៧៧មក។ ទិដ្ឋភាពនេះ មិនថាទេសចរខ្មែរ ឬបរទេសនោះទេគឺបានដឹងបានឮជាទូទៅ ព្រោះនេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមុនការចាប់ផ្តើមឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្សខ្មែរដ៏ល្បីល្បាញទាំងគុណធម៌ និងស្នាព្រះហស្ថបន្សល់ទុករហូតដល់សព្វថ្ងៃ។ បើមើលឲ្យលម្អិតលើសពីធម្មតាបន្តិច យើងនឹងឃើញកងទ័ព និងមេទ័ពមួយចំនួន មានឯកសណ្ឋានខុសពីកងទ័ពខ្មែរ បម្រើការនៅខាងទ័ពខ្មែរ ។ កងទ័ពនោះ គឺជាកងទ័ពចិនដែលមកជួយច្បាំងខ្មែរ ក្នុងចម្បាំងនឹងនគរចាម។ ហេតុអ្វីមានវត្តមានទ័ពចិនមកជួយខ្មែរនៅពេលនោះ? អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិវស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា នាសតវត្សទី១២ រាជវង្សសុងដែលគ្រប់គ្រងនគរចិនត្រូវដួលរលំដោយកងទ័ពសេះរបស់ម៉ុងហ្គោលី។ កងទ័ពចិនដែលនៅតំបន់ឆ្ងាយៗបានបែកខ្ញែកគ្នា រត់គេចពីចម្បាំងចាញ់។ ទ័ពខ្លះក៏ចេញដើរច្បាំងដើម្បីបន្តជីវភាពរស់នៅបន្តទៀត។ ទេសកាលនេះហើយដែលនាំឲ្យមានជាទ័ពស៊ីឈ្នួលនៅតាមប្រទេសខ្លះ មាននៅប្រទេសខ្មែរជាដើម។ ក្រុមកងទ័ពស៊ីឈ្នួលចិនមួយក្រុមបានធ្វើចម្បាំងជួយខ្មែរតទល់នឹងទ័ពចាមផង​ដែរ។
  • ឆ្នាំ ១២០០៖ Cambodia: Envoy of Yuan dynasty, Zhou Daguan (Chinese: 周达观) recorded in his The Customs of Chenla (Chinese: 真腊风土记), that there were many Chinese, especially sailors, who lived there. Many intermarried with the local women. រាជទូតនៃអាណាចក្រ យួន ឈ្មោះ ជីវ តាក្វាន់ បានកត់ត្រា អំពីទំនៀមទំលាប់នៃអាណាចក្រចិន ឡា/ចេន ឡា ថាមានជន ជាតិចិនជាច្រើន ជាពិសេសអ្នកដើរសំពៅដែលរស់នៅទីនេះ មានចិនជាច្រើនបានរៀបការ ជាមួយនឹងស្រ្តីក្នុងស្រុក (ស្រ្តីខ្មែរ)។
  • ឆ្នាំ​១២៩៦៖ សមាជិក​អ្នក​ការទូត​ចិន ម្នាក់ ​របស់​ព្រះ​ចៅ​អធិរាជ​តេមូ ដែល​បាន​មក​ដល់​កម្ពុជា ក្នុង​ឆ្នាំ​១២៩៦ ឈ្មោះ ជូតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។ លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះ​បិតា ទៅ​អោយ​ស្វាមី​នាង។
  • ឆ្នាំ ១២៩៦៖ សហគមន៍បានផ្ទៀងផ្ទាត់ដំបូង កំណត់ត្រាដំបូងបំផុតនៃការទូទាត់របស់ចិនបានកើតឡើងនៅចុងសតវត្សទី 13 ។ បញ្ជូនយាន Zhou Daguan បានមកលេងប្រទេសកម្ពុជានៅឆ្នាំ 1296 ហើយបានបង្កើតកំណត់ត្រាលម្អិតនិងទូលំទូលាយរបស់គាត់អំពីប្រទេសកម្ពុជាដែលគាត់បានលើកឡើងពីវត្តមានរបស់ប្រជាជនចិននៅអង្គរ។[១៥] អ្នកនេសាទព័រទុយហ្គាល់បានកត់សម្គាល់វត្តមាននៃការតាំងទីលំនៅរបស់ជនជាតិចិននៅភ្នំពេញនៅដើមសតវត្សទី ។ក្នុងពេលជាមួយគ្នាលោក​លឹមខាញ់ដែលជាជនជាតិចិនបានធ្វើការសង្កេតមើលស្រដៀងគ្នានេះដែរក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជារបស់លោកនៅពេលធ្វើការជួញដូរនិងធ្វើការវាយឆ្មាប់តាមសមុទ្រ។ មិនយូរប៉ុន្មានបន្ទាប់ពីការដួលរលំ Ming dynasty នៅឆ្នាំ 1644 កងទ័ពចិនស្ថិតនៅក្រោមបញ្ជារបស់Mac Cuu និងដួងង៉ាញឌីញបានលើកទឹកចិត្តជនភៀសខ្លួនយ៉ាងច្រើនពីខេត្តហ្វូជាននិងក្វាងដុងដើម្បីតាំងទីលំនៅ Indochina.[១៨][១៩] ជនអន្តោប្រវេសន៍ភាគច្រើនគឺជាបុរសដែលបានរៀបការជាមួយស្ត្រីខ្មែរក្នុងស្រុក។ ជាទូទៅកូនចៅរបស់ពួកគេបានរួមរស់ដោយរលូនទៅក្នុងសហគមន៍មូលដ្ឋានដំណើរការសេដ្ឋកិច្ចនិងសង្គមហើយត្រូវបានសម្គាល់ដោយផ្ទាល់ថាជាប្រជាជនកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយទំនៀមទម្លាប់ក៏ត្រូវបាននាំចូលផងដែរដូចជាការអនុវត្តលើកំពូលសិប្បករចិនដែលត្រូវបានអនុវត្តរហូតដល់សតវត្សទី 18 ។
  • ឆ្នាំ ១៣៨២ មក គេ​មិន​បានដឹង​ច្បាស់​ថា ខ្មែរ និង ចិន នៅមាន​ទំនាក់ទំនង នឹង គ្នា​ក​ម្រឹត​ណា​ឡើយ​។ ត្បិត​ឯកសារ​ប្រ​វ​តិ្ត​សាស្ត្រ​ខ្មែរ ចាប់ពីពេលនោះ​មក គេ​ហាក់ដូចជា​មិនឃើញ​មាន​កត់ត្រា​អំពី​ទំនាក់ទំនង ខ្មែរ និង ចិន ទៀតឡើយ ។​
  • ឆ្នាំ ១៤០០៖ When the Ming dynasty in China fell, Chinese refugees fled south and extensively settled in the Cham lands and Cambodia. Most of these Chinese were young males, and they took Cham women as wives. Their children identified more with Chinese culture. This migration occurred in the 17th and 18th centuries. ក្នុងសម័យកាលអាណាចក្រម៉េង ជនជាតិចិន បានភៀសខ្លួនមកកាន់ភាកខាងត្បូង និងបានតាំងលំនៅក្នុងអាណាចក្រចាម និង អាណាចក្រខ្មែរ។ ជនជាតិចិនទាំងនេះ ភាគច្រើនជា បុរសក្មេងៗ និងបានរៀបការជាមួយ ស្រ្តីចាម ជាប្រពន្ធ។ កូនៗរបស់ពួកគេនូវតែរក្សាវប្បធម៍ចិនជាបន្តទៀត។ ការផ្លាស់ទី លំនៅនេះបន្តរហូតសតវត្សទី ១៧ និង ទី ១៨។
  • ឆ្នាំ ១៦០២៖ ស្តេច ចិន កំណើត​ដើម​ជា អ​ម៉ៅ សុនខនេះ​នឹង​និយាយ​ត្រឡប់​ទៅក្រោយ​វិញ នៅក្នុង​ផែនដី ( រជ្ជកាល ) ព្រះ​សម្តេចព្រះ​រាជឱង្ការ ព្រះ​ស្រី​សុរិយោ​ពណ៌ ( ព​.​ស ២១៤៦ គ​.​ស ១៦០២ ដល់ ព​.​ស ២១៧៣ គ​.​ស ១៦២៨ ) មាន​ព្រះ​ថេរ​មួយអង្គ ព្រះនាម ព្រះ​មហានាគ គង់នៅ​វត្ត ក​ស្សប ។ ព្រះអង្គ​មាន​ឆ្កែ​មួយ​ឈ្មោះ អា​ម៉ៅ គឺជា​ឆ្កែ​ដែល​ចេះ​បម្រើ​ព្រះ​ថេរ ដូចជា​សិស្ស និង សទ្ធិវិហារិក ដែលជា​មនុស្ស​ដែរ ។ បើ​ព្រះអង្គ​ត្រូវ​ការទិញ​អ្វី​នៅ​កំពង់ហ្លួង​នោះ ព្រះអង្គ​គ្រាន់តែ​ធ្វើ​សំបុត្រ ច្រក​ក្នុង​បំពង់ ចង​នឹង ក អា​ម៉ៅ នោះ អា​ម៉ៅ អាច​បោល​នាំ​បំពង់​សំបុត្រ​នោះ ទៅឱ្យ​សទ្ធិវិហារិក​របស់​ព្រះអង្គ នៅ​កំពង់ហ្លួង​បាន ។ សទ្ធិវិហារិក កាល​ទទួលបាន​បំពង់​សំបុត្រ​ពី អា​ម៉ៅ ហើយ ក៏​ចាត់ចែង​ទិញ​វត្ថុ​អ្វីៗ​ទាំងនោះ រួចហើយ​ចាត់ចែង​យកទៅ​ប្រគេន​ព្រះអង្គ​ជាធម្មតា ។
  • ឆ្នាំ ១៦៣៦៖ ​ឯកសារ​មហា​បុរស​ខ្មែរ បាន​ចារ​ថា នៅក្នុង​ផែនដី ( រជ្ជកាល ) ព្រះ​ស្រី​ធម្ម​រាជា ( គ​.​ស ១៦៣៦-១៦៤០ = ព្រះនាម​ដើម​ហៅថា ព្រះអង្គម្ចាស់ តូ គឺជា​បុត្រ របស់​ព្រះបាទ ជ័យជេដ្ឋា ទី ២ ដែលជា​អ្នក​ធ្វើឱ្យ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ទៅ វៀតណាម រហូតមកដល់​សព្វថ្ងៃ ។ ព្រះអង្គម្ចាស់ តូ ឬ ព្រះ​ស្រី​ធម្ម​រាជា នេះ ក៏ត្រូវ​បាន​ស្គាល់​ផងដែរ​ថា ព្រះរាជ​សម្ភារ ) សម្តេចព្រះ​សុគន្ធា​ធិបតី ( កាលណោះ​ព្រះពុទ្ធសាសនា​ថេរវាទ មានតែ​និកាយ ១ គឺ មិនទាន់មាន ធម្មយុត្តិកនិកាយ ដូច​បច្ចុប្បន្ន​នេះឡើយ​នោះ សម្តេចព្រះ​សុគន្ធា​ធិបតី គឺជា​ព្រះ​គោរមងារ​របស់ សម្តេចព្រះ​មហាសង្ឃរាជ ។ ​ប៉ុន្តែ​ក្រោយមក​ព្រះ​គោរមងារ សម្តេចព្រះ​សុគន្ធា​ធិបតី នេះ​គឺជា​ព្រះ​គោរមងារ​របស់​សម្តេច​ព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ រហូត​សព្វថ្ងៃ ) គឺជា​សង្ឃ​ដែល​សម្រេច​ធម៌ ( ពិសេស​ក្នុង​ក​ម្រឹត​ណាមួយ ) ។​​សម័យ​ថ្ងៃមួយ សម្តេចព្រះ​សុគន្ធា​ធិបតី បាន​ចូល​ឈាន​សមាបត្តិ ( ចូល​ធម៌ ពិសេស​ដោយ​ញាណ ) កាល​ចេញ​ចាក​ពី​ឈាន​នោះ សម្តេច​មាន​ព្រះ​ថេរ​វាចា​ប្រាប់​សិស្ស និង សទ្ធិវិហារិក ( អ្នក​នៅ​ជាមួយ ) ថា ” ឥឡូវនេះ ភ្លើង​កំពុងតែ​ឆេះ​ក្រុង ចិន ” ។
  • ឆ្នាំ ១៧០៧ ៖ ឆ្លៀតឱកាសដែលផ្ទៃក្នុងរបស់ខ្មែរនៅមានភាពច្របូកច្របល់ ចិនម្នាក់ឈ្មោះ “ម៉ាកគីវ” ឬ"ម៉ាកហ្គូ" ឯកសារខ្លះហៅថា"ម៉ាកហ្គូ" ដែលជាអតីតបក្សពួករបស់សន្ដតិវង្សមិញ/ម៉េង បានភៀសខ្លួនមកនៅប្រទេសខ្មែរភាគខាងក្រោម ហើយត្រូវបានព្រះរាជាខ្មែរតែងតាំងជាមន្ត្រី ឈរត្រួតត្រា និងទារថ្លៃភាស៊ីទូកសំពៅ ទុកថ្វាយព្រះរាជាខ្មែរ នៅតំបន់ឆ្នេរសមុទ្ររបស់ខ្មែរតាំងពីរាជ្យអងស៊ូ បានក្រឡាស់ចិត្តក្បត់ស្ដេចខ្មែរ ប្រែជាលើកដង្វាយទៅថ្វាយស្ដេចង្វៀន ប្រទេសយួន សុំចុះចូលខាងយួនវិញ។ ស្របបំណងស្ដេចយួន ដែលមានគំនិតទន្ទ្រានលេបទឹកដីខ្មែរផង ស្ដេចយួនក៏ឆ្លៀតជំរុញឲ្យប្រជារាស្ត្រយួន ចូលមកនៅទាំងបំពានក្នុងតំបន់ពាម ដែលស្ថិតក្រោមការត្រួតត្រារបស់ចិនឈ្មោះ ម៉ាកហ្គូ នោះជាច្រើន។ ចាប់ពីពេលនោះមក បើតាមឯកសារនោះបញ្ជាក់ថា ឆ្នាំ១៧០៧ នៃគ.ស ដីខ្មែរត្រង់ភូមិភាគពាម នោះបានក្លាយទៅជានគរចិនមួយ ដែលលែងចំណុះឲ្យព្រះរាជាខ្មែរទៀតហើយ។
  • ឆ្នាំ ១៧៧០៖ កូនប្រុសគាត់ឈ្មោះ ម៉ាកតុង បានឡើងកាន់អំណាចបន្តពីគាត់ មានឋានៈជាបេសកជនរបស់ព្រះចៅ​អធិ​រាជ​​ចិន ហើយមានសិទ្ធិបោះពុម្ពកាក់ស័ង្កសី។ គេនិយាយថា ម៉ាកតុង នេះបានកសាងផ្លូវជាច្រើន ហើយក៏បានជីកព្រែក ជីកប្រឡាយ ជាច្រើនផងដែរ តែអ្នកក្រោយៗ មិនបានថែរក្សាឱ្យល្អទេ។ គាត់បានឱ្យគេសាងសង់ផ្សារមួយ ហើយបានចាត់ឱ្យពង្រឹងប្រព័ន្ធការពារទីក្រុង ដែលឪពុករបស់គាត់បានសាងសង់ឡើងនៅត្រង់ច្រកចូលកំពង់ផែពាម។ ម៉ាកតុង ល្បីល្បាញពូកែ ខាងការការពារទីក្រុង ប្រឆាំងនឹងមេចោរសមុទ្រ ជាតិចិនឈ្មោះ ហួកញាន នៅក្នុងគ.ស.១៧៧០ និងប្រឆាំងអ្នកផ្សងពេ្រងចិនម្នាក់ទៀតឈ្មោះ ត្រាន់ថាយ ដែលត្រូវរ៉ូវគ្នា ជាមួយបងប្អូនជីដូនមួយគាត់២នាក់​​ ចង់ផ្តួលរំលំគាត់ ហើយក៏ធ្លាប់ប្រឆាំងនឹង ឧកញ៉ាខែ នៅខេត្តក្រមួន-ស ដោយសហការជាមួយជនជាតិម៉ាឡេម្នាក់ឈ្មោះ លីម៉ាលូ ដែលបានដឹកនាំកម្លាំង ១ពាន់នាក់ មកវាយប្រហារលើគាត់។
  • ឆ្នាំ ១៨៦៧៖ ការគ្រប់គ្រងរបស់បារាំង (1867–1950) ជនជាតិបារាំងដំបូងបានណែនាំច្បាប់មួយនៅឆ្នាំ 1873 ដែលបានចាត់ថ្នាក់ជនអន្តោប្រវេសន៍ចិនថាជា "ជនបរទេសនៅអាស៊ី" និងប្រធានបទត្រូវបានគេដាក់ពន្ធលើនិវាសនជន។ ព្រះបាទនរោត្តមបានណែនាំពីកំណែទម្រង់នីតិប្បញ្ញត្តិនៅឆ្នាំ1884ដែលតម្រូវឱ្យជនអន្តោប្រវេសន៍ចិនបង់ពន្ធជនស៊ីវិលខ្ពស់ប៉ុន្តែមិនមានការរឹតបន្តឹងតាមច្បាប់សម្រាប់ជនអន្តោប្រវេសន៍ដើម្បីទទួលយកសញ្ជាតិកម្ពុជាឡើយ។នៅឆ្នាំ 1891 បារាំងបានណែនាំច្បាប់ដែលបានណែនាំជាលើកដំបូងដោយGia Longនៅកូសាំងស៊ីនដែលហៅថា "Bang" នៅក្នុងភាសាចិន។ សមាគមចំនួន5ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាបានកំណត់អត្តសញ្ញាណដោយតំបន់ជាក់លាក់នៃប្រភពដើមដូនតារបស់ពួកគេនៅក្នុងប្រទេសចិន; កាតាំង, ហុកកៀន, ហៃណាន, ទាជីវនិងហាកា។ ជនអន្តោប្រវេសន៍ចិនត្រូវបានគេតម្រូវឱ្យចុះឈ្មោះជាមួយសមាគមរបស់ពួកគេដើម្បីតាំងលំនៅនៅកម្ពុជា។ សមាគមនីមួយៗត្រូវបានដឹកនាំដោយប្រធានដែលជាប់ឆ្នោតម្នាក់ដែលនឹងទទួលខុសត្រូវក្នុងការរក្សាច្បាប់ការបញ្ជាទិញនិងកាតព្វកិច្ចប្រមូលពន្ធពីជនរួមជាតិរបស់ពួកគេ។
  • ឆ្នាំ ១៩០៨៖ សម្តេច​ចក្រី​​តេជោ​ធិបតី ញឹក ជូឡុង (涅·朱隆)កើត​នៅ​​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​១៩០៨ (ឯកសារ​ខ្លះ​ថា ឆ្នាំ​១៩១០) នៅ​ក្រុង​ភ្នំពេញ។ សម្ដេច​កើត​ក្នុង​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​កាត់​ចិន ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ព្រះ​រាជ​សំណាក់។ សម្តេច​ចក្រីតេជោ​ធិបតី​​ ញឹក ជូឡុង គឺ​ជា​បុត្រ​របស់​​ឧកញ៉ា ញឹក ថៃកុង(涅太公) អតីត​អភិបាល​ខេត្ត​ជើង​ព្រៃ និង​នាង អ៊ីង សាឡែត(黄秀莲)
  • ឆ្នាំ ១៩១៣៖ Lon Nol លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន, គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
  • ឆ្នាំ ១៩១៧៖ Sam Sary លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រចំពោះព្រះរាជបល្ល័ង្កនាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។
  • ឆ្នាំ ១៩២៥៖ Pol Pot សាឡុត ស 19 ឧសភា 1925 ព្រែកស្បូវ, ខេត្តកំពង់ធំ, កម្ពុុជា សាឡុត ស Saloth Sar (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះ ប៉ុល ពត ជាអ្នកបដិវត្តកម្ពុជា ចិន ដែលជាអ្នកដឹកនាំនៅក្នុងរបប ខ្មែរក្រហម ពីឆ្នាំ១៩៦៣ដល់គាត់ស្លាប់ ក្នុងឆ្នាំ១៩៩៨ ។ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ គាត់បម្រើការជានាយករដ្ឋមន្រី្តនៃកម្ពុជាប្រជាធិបតេយ្យ។
  • ឆ្នាំ ១៩២៦៖ ប្រវត្តិរូប តាម៉ុក Ta Mok តាម៉ុក មានឈ្មោះដើម អ៊ុង ជឿន។ តាម៉ុក មានឈ្មោះហៅក្រៅជាច្រើនទៀតដូចជា តា១៥, ឈិត ជឿន, ឯក ជឿន, អាចារ្យ ជឿន និង ងួន កង។ តាម៉ុក កើតនៅឆ្នាំខាល ត្រូវនឹងឆ្នាំ១៩២៦ នៅភូមិប្រគាប ឃុំត្រពាំងធំ (ត្បូង) ស្រុកត្រាំកក់ ខេត្តតាកែវ តំបន់៣៣ ភូមិភាគនិរតី។ តាម៉ុក បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ អ៊ុក ខឹម។
  • ឆ្នាំ ១៩២៦៖ Nuon Chea Nuon Chea (Khmer: នួន ជា; born Lao Kim Lorn; 7 July 1926 – 4 August 2019), also known as Long Bunruot (Khmer: ឡុង ប៊ុនរត្ន) or Rungloet Laodi (រុងឡឺត ឡាវឌី Thai: รุ่งเลิศ เหล่าดี), was a Cambodian politician who was the chief ideologist of the Khmer Rouge. He also briefly served as acting Prime Minister of Democratic Kampuchea.នួន ជា ត្រូវបានគេស្គាល់ឈ្មោះដើមថា រុងឡឺត ឡាវឌី កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់គឺជាអតីតអ្នកនយោបាយក្នុងរបប​កុម្មុយនីស្តកម្ពុជា ហើយជាប្រធានអ្នកមនោគមន៍វិជ្ជា ក្នុងរបបខ្មែរក្រហម។គាត់ត្រូវបានគេស្គាល់ជាសាធារណៈថាជាបងធំទីពីរបន្ទាប់ពីលោកប៉ុល ពត ដែលជាអ្នកដឹកនាំក្នុងអំឡុងពេលការកាប់សំលាប់ប្រជាជនកម្ពុជាឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩ ។ 
  • ឆ្នាំ ១៩៣១៖  ខៀវ សំផន Khieu Samphan ថ្ងៃកំនើត ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ លោកជា​អ្នក​កាត់​ចិន កើត​នៅ​ខេត្ត​ស្វាយរៀង នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ ត្រូវ​នឹង​ឆ្នាំ​មមែ នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្តស្វាយរៀង ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា។ ឳពុក​​ឈ្មោះ ខៀវ-ឡុង ជា​មេធាវី ម្តាយ​ឈ្មោះ ប៉ោ-គង់។ លោក ខៀវ-សំផន មាន​ប្អូន​ម្នាក់​ឈ្មោះ ខៀវ-សេងគីម មាន​ប្រពន្ធ​ឈ្មោះ សូ-សុជាតិ និង​មាន​កូន ៤​នាក់។ លោក ខៀវ-សំផន មាន​ឈ្មោះ​បដិវត្តន៍​ថា សមមិត្ត ហែម ហើយ​ឈ្មោះ​ហៅ​ក្រៅ​ថា តាឈុន ឬ​តាហុង។
  • ឆ្នាំ ១៩៣២ Chea Sim លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទទួល​មរណភាព​ហើយ នៅវេលាម៉ោង​៣​នឹង​៤៥​នាទី​រសៀល​ថ្ងៃ​ចន្ទ ទី​០៨លោក ជា ស៊ីម កើត​នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា ឆ្នាំ​១៩៣២ នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង។ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៤៧ រហូត​ដល់​ឆ្នាំ​១៩៥៤ លោក ជា ស៊ីម បាន​ចាប់​ផ្ដើម​ជីវិត​នយោបាយ​ដោយ​ចូល​រួម​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ឥស្សរៈ ដើម្បី​ឯករាជ្យ​មាតុភូមិ។ លុះ​ក្រោយ​មក ចាប់​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ លោក​បាន​ចូល​រួម​ក្នុង​ចលនា​តស៊ូ​ស្នេហា​ជាតិ និង​ក្រោយ​មក​បាន​ក្លាយ​ជា​ប្រធាន​ឃុំ និង​ប្រធាន​ស្រុក​ជា​បន្ត​បន្ទាប់។​ខែ​មិថុនា​នេះ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ។
  • ឆ្នាំ ១៩៣៣៖ Sinn Sisamouth លោក ស៊ីន-ស៊ីសាមុត (ឬស៊ិន ស៊ីសាមុត) (១៩៣៣-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន-ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះរណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាត លន្លង់​លន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សា។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក។ លោក សុីន-ស៊ីសាមុត គឺ​ជា​វីរបុរស​ស្នេហា​ជាតិ។
  • ឆ្នាំ ១៩៤២៖ កាំង ហ្កិច អ៊ាវ (Kang Kek Iew) ថ្ងៃកំនើត ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ ទីកន្លែងកំនើត ភូមិ​ពៅវើយ ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាំង​ហ្កេកអ៊ាវ ហៅឌុច'បាន​គឺជា​មេគុកកាន់កាប់​​[[គុកទួលស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ត្រូវ​គេ​ចោទ​ប្រកាន់​លើ​ករណី​បួន គឺ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ បទ​ធ្វើ​មនុស្ស​ឃាត និង​ការ​ធ្វើ​ទុក្ខ​ទារុណកម្ម​ទៅ​លើ​អ្នក​ទោស។
  • ឆ្នាំ ១៩៤៥ Tea Banh Banh, whose birth name was "Tea Sangvan" later changed to Thai name, Sangvan Hin-kling (Thai: สังวาลย์ หินกลิ้ง) and "Tea Banh" in last,[5] is of Sino-Thai descent. His father, a Thai-Chinese, was named Tea Toek (Thai: เต็ก; RTGS: Tek) and his mother Nou Peng Chenda (Thai: หนู เพ่งจินดา; RTGS: Nu Phengchinda), was an ethnic Thai.[6][7] Banh married Tao Toeun (Thai: เตือนใจ ธรรมเกษร; RTGS: Tueanchai Thamma-keson), who is also an ethnic Thai, in 1975. They have three children.​សៀវភៅ “​ជន​ដែល​ត្រូវគេ​បាញ់​” បាន​បង្ហាញថា កើត​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​១៩៤៥ សម្តេច ទៀ បាញ់ មានឈ្មោះ​ពិត​ពី​កំណើត “​ទៀ សង្វាន​” កើត​នៅ​ភូមិ​កោះ​ស្រឡៅ ឃុំ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង​។ ទៀ សង្វាន ជា​កូន​កសិករ​ក្រីក្រ​បំផុត ដែលមាន​ឪពុក​ឈ្មោះ ទៀ តិក មុខរបរ​ធ្វើស្រែ និង​កាប់​អុស​លក់ ម្តាយ​ឈ្មោះ នូ ផេង​ចិន្តា មុខរបរ​កសិករ មាន​បងប្អូន​បង្កើត ៥​នាក់​។​ ​ដោយសារតែ​លោកឪពុក មាន​ជំងឺ​ហើយ​បាន​អនិច្ចកម្ម នាំ​ឲ្យ ទៀ សង្វាន ដែល​កាលណោះ មាន​អាយុ​ទើបតែ ១១ ឆ្នាំ បាន​ក្លាយជា​អ្នកស៊ីឈ្នួល​ឡើង​បេះ​ផ្លែ​ស្លា​ឲ្យ​អ្នកភូមិ និង​រកត្រី ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​​នៅ​ឆ្នាំ​១៩៥៧ ទៀ សង្វាន ត្រូវបាន​ម្តាយ​បញ្ជូន​ឲ្យ​ទៅ​នៅ​វត្ត​។ រហូតដល់​ឆ្នាំ​១៩៦០ សង្វាន ( ទៀ បាញ់ ) មាន​អាយុ ១៥ ឆ្នាំ ពេល​ត្រឡប់មកផ្ទះ​ឃើញ​មនុស្ស ៦ ទៅ ៧​នាក់ នៅមុខ​ផ្ទះ​គេ​។ ពួកគេ​ទាំងនោះ ជា​ប៉ូលិស និង​ជីវពល​ភូមិ មក​សំឡុត​គំរាម​ម្តាយ សង្វាន ឲ្យ​ប្រគល់​ប្អូនស្រី​របស់គេ ដែល​ទើប​មាន​អាយុ ១៣ ឆ្នាំ ដើម្បី​យកទៅ​ជូន​លោក​កុ​ម្មុយសៀ ប៉ូលិស សម្រាប់​សប្បាយ​ខាង​ផ្លូវ​តណ្ហា​។ សង្វាន ប្រកែក​តវ៉ា និង​គំរាម​ពួក​ទាំងនោះ មិន​ឲ្យ​យក​ប្អូនស្រី​គេ​ទៅ​ទេ​ដាច់ខាត ទោះ​គេ​ប្តូរជីវិត​ក៏ដោយ ក៏​ពុំ​ឲ្យ​ពួក​ទាំងនោះ ធ្វើបាប​ប្អូនស្រី​គេ​ដែរ​។​
  • ឆ្នាំ ១៩៤៩ ៖ សម រង្សី  Sam Rainsy ថ្ងៃខែឆ្នាំកំនើត ១០ ខែ មីនា ឆ្នាំ ១៩៤៩ ទីកន្លែងកំនើត កំពង់ចាម ឪពុករបស់លោក សម រង្សី គឺលោក សម សារី ធ្លាប់បានធ្វើជា​រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ ផែនការ និង​ឥណទានហិរញ្ញវត្ថុ មុនពេលដែលលោក​ត្រូវបានទទួលតំណែងជា​នាយក​រដ្ឋមន្ត្រីស្តីទីនៅក្នុង​រដ្ឋាភិបាលដែលដឹកនាំដោយ​សម្តេចសីហនុក្នុងទសវត្សឆ្នាំ១៩៥០។ ម្តាយរបស់លោក សម រង្សី គឺលោកស្រី អ៊ិន អឹម ត្រូវបាន​កត់ត្រាថាជាស្ត្រីខ្មែរដំបូងបំផុត​ដែលបាន​​បញ្ចប់ការសិក្សា​ថ្នាក់​ទុតិយភូមិ ដែលគេហៅថាបាក់កាឡូរ៉ែអា (Baccalauréat)។ លោក សម សារី បានរត់គេចខ្លួនពីកម្ពុជា​នៅក្នុងឆ្នាំ 1959 នៅពេលដែលលោក សម រង្ស៊ី មានអាយុត្រឹម​ដប់ឆ្នាំដោយរងការ​សង្ស័យថាបាន​ចូលរួមនៅក្នុង ផែនការសម្ងាត់ក្រុង​បាងកក ខណៈពេលដែល​ម្តាយគាត់​ត្រូវ​បាន​ចាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ ជីតារបស់លោក សម រង្ស៊ី គឺ​លោក សម ញាណ បានបម្រើការជាប្រធាននៃ​ព្រះរាជ​ក្រុមប្រឹក្សានៃ​កម្ពុជា និងត្រូវបាន​តែងតាំងជា​សមាជិកដ៏សំខាន់​នៃ គណបក្សប្រជាធិបតេយ្យ (កម្ពុជា) នៅ​ក្នុងឆ្នាំ 1940 ។  លោក​ សម​ រង្សី​បាន​រៀបការជាមួយអ្នកស្រី ជូ ឡុងសូម៉ូរ៉ា ដែលបច្ចុប្បន្នលោកស្រីក៏ជាសមាជិកសភាមកពីគណបក្សជាមួយលោកដែរ ហើយគាត់មានកូនបីនាក់គឺ ​​សម ប៉ាទ្រិក, សម មួរែល និង​សម រ៉ាឈែល។
  • ឆ្នាំ ១៩៥០៖ សម្តេចវិបុលបញ្ញា សុខ អាន Sok An  (១៦ មេសា ១៩៥០ - ១៥ មិនា ២០១៧) ជាអតីត​ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ លោកចាប់ផ្តើមក្លាយជាសមាជិករាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ពេលមរណៈ និងជាអតីតសមាជិករដ្ឋសភាពនៃមណ្ឌលខេត្តតាកែវ។ បន្ថែមពីនេះ លោកក៏ជាអតីតជាសមាជិកគណៈកម្មធិការអចិន្រ្តៃយ៍នៃគណៈប្រជាជនកម្ពុជា។
  • ឆ្នាំ ១៩៥១ ៖ Cham Prasidh Cham Prasidh (Khmer: ចម ប្រសិទ្ធ; born 15 May 1951) is the Cambodian Minister of Industry and Handicrafts. His Chinese name is 黃裕德虎. Mr Prasidh previously served as a Senior Minister and Minister of Commerce for 15 years. He is a member of the Cambodian People's Party and was elected to represent Siem Reap Province in the National Assembly of Cambodia in 2003
  • ឆ្នាំ ១៩៥២ លោកហ៊ុន-សែន កើតនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (ក្នុង​ប្រវត្តិរូប​ផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាម​កោះស្នា ស្រុក ​ស្ទឹងត្រង់​ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពី​សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។ Hun Sen (Khmer: ហ៊ុន សែន; born 5 August 1952[a]) is a Cambodian politician who has served as the Prime Minister of Cambodia since 1985. He is currently the world's longest-serving prime minister,[4] the longest-serving head of government of Cambodia, and one of the longest-serving leaders in the world. He is also the president of the Cambodian People's Party (CPP) and a member of the National Assembly for Kandal. His full honorary title is Samdech Akka Moha Sena Padei Techo Hun Sen (Khmer: សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន; meaning "Lord Prime Minister, Supreme Military Commander Hun Sen").[5] Born Hun Bunal, he changed his name to Hun Sen in 1972 two years after joining the Khmer Rouge. From 1979 to 1986 and again from 1987 to 1990, he served as Cambodia's foreign minister.
  • ឆ្នាំ ១៩៥៤៖ Bun Rany សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសូតចេញពីត្រកូលកសិករក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤។ មានលោកឪពុកឈ្មោះ លីន គ្រី (ទទួលមរណភាព) និងអ្នកម្តាយឈ្មោះ ប៊ុន ស៊ាងលី មានបងប្អូន៦នាក់​ ស្រី២នាក់។ មកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាតាមនុស្សធម៌នៃកម្ពុជា មានវ័យវឌ្ឍនាការឈានចូល៦៥ឆ្នាំហើយ។ នៅក្នុងថ្ងៃខួបកំណើតនេះ ព្រះមហាក្សត្រ មហាក្សត្រី មន្រ្តីរាជការខ្មែរគ្រប់ជាន់ថ្នាក់ រួមទាំងប្រជាពលរដ្ឋខ្មែរ បានសម្តែងនូវការជូនពរ ​ដែលបង្ហាញពីទឹកព្រះទ័យ និងទឹកចិត្តស្រឡាញ់គោរពយ៉ាងជ្រាលជ្រៅជាទីបំផុត។
  • ឆ្នាំ ១៩៥៥៖ នៅ​ខែមេសា ឆ្នាំ​១៩៥៥ លោ​កចូវ អ៊ី​ន​ឡាយ នាយករដ្ឋមន្ត្រី​ចិន​និង​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ បាន​ជួបគ្នា​នៅក្នុង​សន្និសីទ​អាស៊ី​អា​ហ្វ្រី​កនៅ​ទីក្រុង​បាន​ឌុ​ង ដែល​ប្រការនេះ​បានក្លាយ​ទៅជា​ទី​ចាប់ផ្តើម​ថ្មី​នៃ​ទំនាក់ទំនង​មេត្រីភាព​រវាង​ប្រទេស​ចិន​និង​កម្ពុជា​។ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨ ប្រទេស​ចិន​និង​កម្ពុជា បាន ចាប់ផ្តើម​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​។ ចាប់តាំងពី​មាន​ចំណងទាក់ទង​ការទូត​រយៈពេល​ជាង​ពាក់កណ្តាល​សតវត្ស​រ៍ក​ន្ល​ង​មកនេះ មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ដែល​ត្រួសត្រាយ​ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុន និង​ថ្នាក់ថ្នម​ថែរក្សា​យ៉ាង​យកចិត្តទុកដាក់​ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយៗ​របស់​ប្រទេស​ចិន​និង​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ឥតឈប់ឈរ​។ ភាគី​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយគ្នា​លើ​គ្រប់​វិស័យ​ដូចជាផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌​មនុស្សជាតិ ព្រមទាំង​កិច្ចការ​ក្នុង​តំបន់​និង​អន្តរជាតិ ដោយ​ទទួលបាន​នូវ​សមិទ្ធិផល​យ៉ាងច្រើន​សម្បូរ​ទៀតផង ។​
  • ឆ្នាំ ១៩៥៨៖ បន្ទាប់ពីទទួលបានឯករាជ្យ ប្រព័ន្ធគ្រប់គ្រងភាសាបារាំងរបស់សហគមន៍ជនជាតិចិនត្រូវបានបញ្ចប់ក្នុងឆ្នាំ 1958 ។ ក្នុងកំឡុងឆ្នាំ 1960 កិច្ចការសហគមន៍ចិនត្រូវបានរៀបចំយ៉ាងហោចណាស់ក្នុងរាជធានីភ្នំពេញដោយគណៈកម្មាធិការមន្ទីរពេទ្យចិនដែលជាអង្គការមួយដែលបង្កើតឡើងដើម្បីផ្តល់មូលនិធិនិងគ្រប់គ្រងមន្ទីរពេទ្យដែលត្រូវបានបង្កើតឡើង។មុននេះសម្រាប់សហគមន៍ចិន គណៈកម្មាធិនេះគឺជាសមាគមធំបំផុតនៃឈ្មួញចិននៅក្នុងប្រទេសហើយវាត្រូវបានទាមទារដោយរដ្ឋធម្មនុញ្ញរបស់អង្គការដើម្បីរួមបញ្ចូលនៅលើក្រុមប្រឹក្សាភិបាលដប់ប្រាំសមាជិករបស់ខ្លួនប្រាំមួយនាក់មកពីក្រុម Teochew, បីមកពី Cantonese ពីរពី Hokkien ពីរមកពី Hakka និងពីរនាក់មកពីហៃណាន។ គណៈវិនិច្ឆ័យមន្ទីរពេទ្យនេះបានក្លាយជាអ្នកដឹកនាំដែលទទួលស្គាល់ដោយសហគមន៍ចិន។ ក្រុមប្រឹក្សាសាលារៀនក្នុងស្រុករបស់ចិននៅក្នុងទីក្រុងតូចៗជាច្រើនបានបម្រើការងារស្រដៀងគ្នា។ នេះគឺជាចំណុចខ្ពស់មួយទាក់ទងនឹងសិទ្ធិរបស់ជនជាតិភាគតិចចិន។ ឯករាជ្យភាពកម្ពុជានៅឆ្នាំ 1953 បានឃើញការថយចុះនៃការគ្រប់គ្រងរបស់ពួកគេដោយអាជ្ញាធររដ្ឋនិងស្វ័យភាពដែលមានស្រាប់ពីមុនត្រូវបានលុបចោលដោយរដ្ឋាភិបាលថ្មី។ ទោះជាយ៉ាងណាក៏ដោយសមាគមឯកជនជាច្រើនដែលមានវប្បធម៌ការគោរពអាជីវកម្មនិងទាក់ទងទៅនឹងការអប់រំត្រូវបានបន្តដោយសហគមន៍ជនជាតិចិននិងសមាគមត្រកូលខ្លួនឯងពីព្រោះសហគមន៍ទាំងនេះនៅតែមានអំណាចសេដ្ឋកិច្ចនិងនយោបាយយ៉ាងសំខាន់។ អារម្មណ៍និងគោលនយោបាយប្រឆាំងនឹងចិនបានលេចចេញជាបន្តបន្ទាប់ក្រោយពីរដ្ឋប្រហារឆ្នាំ 1970 ដែលបានឃើញការបង្កើតរដ្ឋាភិបាលនិយមនិយមដែលចាត់ទុកថាជាប្រទេសគំរាមកំហែងដ៏គ្រោះថ្នាក់ហើយជនជាតិភាគតិចនៅកម្ពុជាគឺជាជួរទី 5 ដែលអាចធ្វើទៅបាន។
  • ឆ្នាំ ១៩៦១៖ ការសិក្សានៅសាកលវិទ្យាល័យមួយដែលធ្វើឡើងដោយ William Willmott ក្នុងឆ្នាំ 1961 បានរកឃើញថាមានជនជាតិចិន 425.000 នាក់នៅកម្ពុជាដែលមានប្រហែល 7,4% នៃចំនួនប្រជាជនសរុបនៅពេលនោះ។ លោក Willmott បានកត់សម្គាល់ថាមានទំនោរសម្រាប់ជនជាតិចិនមួយចំនួនដែលបាន កាន់កាប់សញ្ជាតិខ្មែរឬកូនចៅចិនដែលបានចូលរួមក្នុងសង្គមខ្មែរតាមរយៈការរួមរស់គ្នាដែលត្រូវបានកំណត់ថាជាខ្មែរនៅក្នុងការធ្វើជំរឿនរបស់រដ្ឋាភិបាល។ ក្នុងអំឡុងទសវត្សឆ្នាំ 1960 និងដើមទសវត្សឆ្នាំ 1970 ប្រជាជនកម្ពុជាប្រមាណជា 425.000 នាក់តំណាងឱ្យជនជាតិភាគតិចច្រើនបំផុតនៅកម្ពុជា។
  • ឆ្នាំ ១៩៦២៖ មួយឆ្នាំក្រោយមកសមាគមចិននៅភ្នំពេញបានប៉ាន់ប្រមាណថាប្រជាជនកម្ពុជាប្រហែល 700.000 នាក់មានយ៉ាងហោចណាស់បុព្វបុរសចិនខ្លះ។ ការធ្វើជំរឿនរបស់រដ្ឋាភិបាលបានធ្វើឡើងនៅឆ្នាំ 1962 បានបង្ហាញថាជនជាតិកម្ពុជាចំនួន 163.000 នាក់ត្រូវបានចុះឈ្មោះជាជនជាតិចិនដែលស្មើនឹង 3 ភាគរយនៃចំនួនប្រជាជនរបស់ប្រទេស។
  • ឆ្នាំ ១៩៦៥៖  ក្រុម ECCC​បាន​កត់សម្គាល់ថាបន្ទាប់មក Prince Sihanouk បានប៉ាន់ស្មានថាប្រជាជនចិននៅក្នុងប្រទេស​កម្ពុជាមានចំនួនពី 300.000 នាក់ទៅ 435.000 នាក់នៅឆ្នាំ 1965 
  • ឆ្នាំ ១៩៧៥៖ ខណៈដែល CIA បានប៉ាន់ស្មានថាមានជនជាតិចិនប្រហែល 444.000 នាក់នៅក្នុងឆ្នាំ 1975 ។
  • ឆ្នាំ ១៩៦៣៖  ការសិក្សារបស់ Willmott ទៅលើជនជាតិចិននៅក្នុងទីក្រុងនិងជនបទក្នុងឆ្នាំ 1963 បានកត់ត្រាថា 59% នៃប្រជាជនចិនរស់នៅក្នុងទីក្រុងនិង 41% រស់នៅតាមជនបទ។ រាជធានីភ្នំពេញមានប្រជាពលរដ្ឋចិន 135.000 នាក់ស្មើនឹង 33,5% នៃប្រជាជនសរុបរបស់ទីក្រុង។
  • ឆ្នាំ 1970 គឺជាការចាប់ផ្តើមនៃការបង្ក្រាបយ៉ាងធ្ងន់ធ្ងររបស់ជនជាតិភាគតិចចិននៅកម្ពុជាអស់រយៈពេលជិតពីរទសវត្ស។ វាគឺបន្ទាប់ពីចំណុចនេះអាជ្ញាធរកម្ពុជាបានចាប់ផ្តើមបង្ខំបិទ​ចិនសាលារៀននិងកាសែតដែលតម្រូវឱ្យចិនយកលិខិតសម្គាល់អត្តសញ្ញាណពិសេសដាក់ពន្ធពិសេសលើចិននិងឈានទៅរកការបដិសេធសិទ្ធិពលរដ្ឋកម្ពុជា។[ត្រូវការអំណះអំណាង] ខណៈពេលដែលរបបខ្មែរក្រហមហាក់ដូចជាមានគោលនយោបាយជនជាតិដើមភាគតិច "ទ្រាំទ្រ" ដំបូងគេនៅតែបន្តរើសអើងជនជាតិចិននៅពេលដែលវាបានបញ្ចប់។ការកាន់កាប់ប្រទេសកម្ពុជា។[ត្រូវការ​អំណះអំណាង] ការបន្តការរើសអើងទោះជាយ៉ាងណាក៏ដោយឥឡូវនេះសំរាកនៅថ្នាក់រៀនមិនមែនជាមូលដ្ឋានជាតិទេ។ ចាប់តាំងពីភាគច្រើននៃជនជាតិចិនទីក្រុងត្រូវបានគេជួញដូរពួកគេត្រូវបានគេចាត់ទុកថាជា "មូលធននិយម" ដោយរបបបដិវត្ត។[ត្រូវការអំណះអំណាង]ខណៈដែលគ្មានភ័ស្តុតាងបញ្ជាក់ថាជនជាតិចិនត្រូវបានគេកំណត់គោលដៅជាពិសេសក្នុងការបោសសំអាតរបស់ខ្មែរក្រហមនោះទេ។[ត្រូវការអំណះអំណាង] ចំនួនប្រជាជនរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាប្រហែលជាត្រូវបានកាត់បន្ថយពាក់កណ្តាលក្នុងរយៈពេលបួនឆ្នាំនៃការគ្រប់គ្រងរបស់ខ្មែរក្រហមប្រជាជនកម្ពុជារបស់ពួកគេប្រហែលជាត្រូវបានកាត់បន្ថយពាក់កណ្តាលក្នុងរយៈពេល 4 ឆ្នាំនៃការគ្រប់គ្រងរបស់ខ្មែរក្រហម។[ត្រូវការអំណះ​អំណាង]វាហាក់ដូចជាមានចំនួនកើនឡើងនៃព្រឹត្តិការណ៍ប្រឆាំងចិននៅមុនពេលការលុកលុយរបស់វៀតណាមដែលបានបញ្ចប់របបប៉ុលពត។
  • ឆ្នាំ ១៩៧៥ ៖ Eh Phuthong  (Khmer: អេ ភូថង) (also Ei Phouthang) (born 1975) is a Khmer/Chinese Cambodian professional kickboxer and former reality TV host. Born in Mondol Seima district, Koh Kong province, Cambodia, Eh Phuthong currently lives in Phnom Penh. He has a father name Yem Lim and a mother named At Uth. He also has a brother and a sister.
  • ឆ្នាំ ១៩៧៥៖ ការកាន់កាប់របស់ខ្មែរក្រហមគឺមហន្តរាយខ្លាំងណាស់សម្រាប់សហគមន៍ចិនដោយ​សារមូលហេតុជាច្រើន។ នៅពេលដែលខ្មែរក្រហមកាន់កាប់ទីប្រជុំជនមួយពួកគេភ្លាមៗបានបង្អាក់ទីផ្សារក្នុងស្រុក។ យោងតាមលោកវីលថូតការរំខាននេះបានលុបបំបាត់ពាណិជ្ជកម្មលក់រាយហើយ​«ឈ្មួញ (ចិនស្ទើរតែទាំងអស់) មិនមានអ្វីប្លែកពីថ្នាក់ទីក្រុងទេ»។[ជនជាតិចិនបន្ថែមលើជីវភាពរស់នៅរបស់ពួកគេដែលត្រូវបានលុបបំបាត់ទាំងស្រុងក៏ត្រូវរងទុក្ខដោយសារថ្នាក់សេដ្ឋកិច្ចសង្គម។ ពួកគេភាគច្រើនជាឈ្មួញក្នុងក្រុងដែលមានការអប់រំល្អហើយជាលក្ខណៈរបស់ប្រជាជនដែលខ្មែរក្រហមស្អប់។[២៥] ជនភៀសខ្លួនជនជាតិចិនបានរាយការណ៍ថាពួកគេបានរួមចំណែកយ៉ាងឃោរឃៅដូចគ្នានឹងប្រជាជនកម្ពុជានៅតាមទីក្រុងក្នុងរបបខ្មែរក្រហមដែរប៉ុន្តែពួកគេមិនត្រូវបានគេរើសអើងជាក្រុមជនជាតិភាគតិចរហូតដល់ការលុកលុយរបស់វៀតណាមដោយសារតែការគាំទ្ររបស់ក។ ជ។ ប។ សមាជិកជាន់ខ្ពស់ភាគច្រើននៃពួកខ្មែរក្រហមគឺពួកគេមានដើមកំណើតចិនខ្លះដូចជានួនជាអៀងសារីខៀវសំផនកាងកិចអ៊ីវសឺនសេនតាម៉ុកនិងសូម្បីតែប៉ុលពត។[២៦]សម្តេចនរោត្តមសីហនុបានមើលឃើញការគូសបញ្ជាក់និងការបង្ក្រាបអាជីវកម្មចិននិងអត្តសញ្ញាណជាតិថាជាតិនិយមបានលេចឡើងហើយជនជាតិចិនត្រូវបានគេយល់ថាគំរាមកំហែងដល់អធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងអំឡុងរបបផ្សេងៗរវាងឆ្នាំ 1970 និងឆ្នាំ 1990 សហគ្រាសចិននិងវប្បធម៌ត្រូវបានហាមឃាត់ទាំងស្រុងហើយបានបំផ្លាញហើយជនជាតិចិនជាច្រើនបានស្លាប់ឬរត់ចេញពីប្រទេស។
  • ឆ្នាំ ១៩៧៩៖ ធ្វើតាម Vietnamese invasion of Cambodia និងការដួលរលំ Democratic Kampuchea,ការគាំទ្រថ្មី-Hanoi People's Republic of Kampucheaរបបបានលើកខ្លះច្បាប់សង្កត់សង្កិនបានដាក់លើជនជាតិចិនដោយរដ្ឋាភិបាលខ្មែរក្រហម។ កាសែតចិនត្រូវបានអនុញ្ញាតហើយការហាមឃាត់និយាយភាសាចិននៅផ្ទះត្រូវបានលើក។[២៩] ទោះយ៉ាងណាក៏ដោយការរឹតបន្តឹងផ្នែកខ្លះនិងចំនួននៃការសង្ស័យនៅតែមានសម្រាប់ pro-Sovietរបបស។ ប។ ក។ បានប្រមាថមើលងាយការគាំទ្ររបស់ចិនចំពោះពួកទ័ពព្រៃខ្មែរក្រហមដែលកំពុងប្រយុទ្ធប្រឆាំងនឹងវាដែលឥឡូវត្រូវបានដាក់ឈ្មោះជាថ្មី "National Army of Democratic Kampuchea" (NADK). អ្នកសង្កេតការណ៍នៅពេលនោះជឿថាជំហរប្រឆាំងចិនរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននិងមន្ត្រីរបស់ខ្លួននៅភ្នំពេញបានធ្វើឱ្យសហគមន៍ចិនដូចគ្នានឹងខ្មែរក្រហមអាចនឹងងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ លក្ខខណ្ឌសម្រាប់ជនជាតិចិនទោះជាយ៉ាងណាបានប្រសើរឡើងយ៉ាងខ្លាំងនៅក្រោម SOC ដែលជាអ្នកតំណាងអន្តរកាលនៃសាធារណរដ្ឋប្រជាមានិតចិនបន្ទាប់ពីឆ្នាំ 1989 ។ ការដាក់កំហិតដែលបានដាក់លើពួកគេដោយអតីតស។ ប។ ក។ បានបាត់ខ្លួនបន្តិចម្តង ៗ ។ រដ្ឋកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនគោរពតាមប្រពៃណីសាសនាពិសេសរបស់ពួកគេហើយសាលារៀនភាសាចិនត្រូវបានគេបើកឡើងវិញ។ នៅឆ្នាំ 1991 ពីរឆ្នាំបន្ទាប់ពីមូលដ្ឋានគ្រឹះរបស់ SOC ពិធីចូលឆ្នាំចិនត្រូវបានប្រារព្ធជាផ្លូវការនៅកម្ពុជាជាលើកដំបូងចាប់តាំងពីឆ្នាំ 1975
  • ឆ្នាំ ១៩៨៤៖ ទោះជាយ៉ាងណាក៏ដោយចំនួននេះបានធ្លាក់ចុះដល់ត្រឹមតែ 61.400 នាក់នៅត្រឹមឆ្នាំ 1984 ។ ការថយចុះយ៉ាងឆាប់រហ័សនេះត្រូវបានគេសន្មតថាជាមូលដ្ឋាននៃមូលធនដូចជាសង្រ្គាមភាពអសកម្មសេដ្ឋកិច្ច។Khmer Rouge សម័យនិងបន្តបន្ទាប់។
  • ឆ្នាំ ២០១៣៖ យោងតាមស្ថិតិពីក្រសួងផែនការដោយរដ្ឋាភិបាលកម្ពុជាប្រជាជនប្រហែល 15,000 នាក់ឬ 0.1% ចេញពីប្រជាជនសរុបរបស់ប្រទេសចិនចំនួន 15 លាននាក់ត្រូវបានកំណត់ថាជាជនជាតិចិនក្នុងឆ្នាំ 2013 ។
  • ឆ្នាំ ២០០៤៖ ការធ្វើជំរឿនជាផ្លូវការរវាងឆ្នាំ 2004 និង 2008 បានកត់ត្រាថាប្រជាជនចិនមានចំនួន 0,3% នៃចំនួនប្រជាជនសរុបនៅតាមទីក្រុងនិងភាគច្រើនប្រមូលផ្តុំនៅទីក្រុងភ្នំពេញ​ខណៈដែលប្រជាជនចិនបានប្រែប្រួលចន្លោះពី 0,0% ទៅ 0,1% នៃប្រជាជនសរុបរបស់ប្រទេសក្នុងចន្លោះឆ្នាំ 2004 និង 2013 ។
  • ឆ្នាំ​២០១៥៖ រហូតមក​ដល់ពេល​ប​ច្ច​ប្បន្ន ប្រទេស​ទាំងពីរ​ចិន​និង​កម្ពុជា ទទួលបាន​នូវ​សមិទ្ធិផល​ជា​ផ្លែផ្កា​យ៉ាង ច្រើន​សម្បូរបែប​។ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីមួយ និង​ជា​ប្រទេស​ប្រភព​នៃ​ទុន​បរទេស​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​។ ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ដល់​ទៅ ៤៣២០ លាន​ដុល្លារ​អាមេរិក​។ នៅ​ឆមាស​ទ‌ី​១ ឆ្នាំ ២០១៦ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​កម្ពុ​ជាមាន​ដល់​ទៅ ២៣៤០ លាន​ដុល្លារ​អាមេរិក កើនឡើង ១០,២% បើ​ប្រៀបធៀប​នឹង​ដំណាក់កាល​ដូចគ្នា​នៅ​ឆ្នាំទៅ​មិញ​។ ប្រទេស​ទាំងពីរ​មាន​ជំនឿ​ចិត្ត​ថា នឹង​សម្រេច​គោលដៅ​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ៥០០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧​។ គិត​រហូតដល់​ខែមិថុនា ឆ្នាំ​២០១៦ ប្រាក់​វិនិយោគទុន​ដោយផ្ទាល់​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​សរុប​លើស​ពី ១២០០០ លាន​ដុល្លារ​អាមេរិក ។​
  • ឆ្នាំ ២០១៦៖ ការផ្លាស់ប្តូរ​ខាង​វប្បធម៌​មនុស្សជាតិ​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​ពង្រីក​ដោយ​ឥតឈប់ឈរ​។ ចាប់ពី​ខែមករា​ដល់​ខែកក្កដា ឆ្នាំ​២០១៦ ចំនួន​ភ្ញៀវទេសចរ​ចិន​ដែល​ធ្វើ​ទេសចរណ៍​នៅ​កម្ពុ​ជាមាន​ដល់​ទៅ ៤៤,៤៩​ម៉ឺន​នាក់ ដែល​កើនឡើង ១២,៤% បើ​ប្រៀបធៀប​នឹង​ដំណាក់កាល​ដូចគ្នា​នៅ​ឆ្នាំទៅ​មិញ​។ ជា​រៀងរាល់ថ្ងៃ​មាន​ជើងយន្តហោះ​ចំនួន​៣៥ ធ្វើការ​ហោះហើរ​ទៅមក​រវាង​ប្រទេស​ចិន​និង​កម្ពុជា ហើយ​ក្នុងនោះ មាន​ទីក្រុង​របស់​ប្រទេស​ចិន​ជាង​១០ ដែលមាន​ជើងហោះហើរ​ទៅកាន់​កម្ពុជា​ដោយផ្ទាល់​។ ជាមួយគ្នា នេះដែរ ទ្រង់ទ្រាយ​នៃ​ការចាត់​បញ្ជូន​ផ្លាស់ប្តូរ​និស្សិត​ឲ្យ​បន្ត​ការសិក្សា​និង​ការបណ្តុះបណ្តាល​ធនធាន មនុស្ស​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ពង្រីក​ដោយ​ឥតឈប់ឈរ​។ ស្របពេល​ជាមួយគ្នានេះ វិទ្យុ​អន្តរ​ជាតិចិន​បាន​បង្កើត​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ដែលជា​វិទ្យុ​FM ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​ជា​បន្តបន្ទាប់ ដែល​បាន​បង្កើតជា​ស្ពាន​សម្រាប់​ការយោគយល់​គ្នា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ កន្លងមក កម្មវិធី​ផ្សាយ​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន បានទទួល​ការស្វាគមន៍​និង​ស្រឡាញ់​ចូលចិត្ត​យ៉ាងខ្លាំង​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​កម្ពុជា
  • ឆ្នាំ ២០១៨៖ ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​លោក​ សុខ ផល ពី​ម្សិលមិញ​អះអាង​ថា ជនជាតិ​ចិន​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​រហូត​ដល់​ជាង​ ២១ ​ម៉ឺន​នាក់​ 
  • ឆ្នាំ ២០១៧៖ ហើយ ដោយ​ចំនួន​នេះ​បាន​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​ ២០១៧ ដែល​ជនជាតិ​ចិន​មាន​តែ​ជាង​ ១០ ​ម៉ឺននាក់ ​ក្នុង​នោះ​មាន​ជាង​ ៧៨០០០ ​នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ហើយ​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​តែ​ជាង ២ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយ​នគរបាល​ជាន់​ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ច្បាស់លាស់​បន្ថែម​ទៀត​ក្នុង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​ទាំងនោះ​លោក​ សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដែល​ទើប​ឡើង​តំណែង​ថ្មីៗ​ប្រាប់​ឲ្យ​សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប​ជនជាតិ​ចិន​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​ច្បាប់​របស់​កម្ពុជា​គឺ​ដាច់ខាត​ត្រូវ​តែ​ការពារ​។ លោក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​នា​ចុង​ឆមាស​ទី​ ២ ​នេះ​កើនឡើង​រហូត​ដល់​ជាង​ ២១ ​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​បាន​កើនឡើង​ខ្លាំង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧ ​កន្លង​មក​។ នេះ​បើ​យោង​តាម​ស្ថិតិ​ជនជាតិ​ចិន​ដែល​មក​សុំ​ពន្យារ​ទិដ្ឋាការ​។ លោក​បន្ត​ថា​កាលពី​ឆ្នាំ​មុន​ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​តែ​ជាង​​ ១០ ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដោយ​ចំនួន​នេះ​មិន​បូក​បញ្ចូល​ជាមួយ​ចំនួន​អ្នក​ការទូត អ្នកទេសចរ និង​អង្គការ​សង្គម​ស៊ីវិល​ទេ​។
  • ឆ្នាំ ២០១៧៖ Chan Born 15 September 2018 · រឿចិននៅកំពង់សោម៖ មានការរិះគន់ច្រើនរឿងចិន-- ហេតុអីគេរិះគន់? ដោយសារកំពង់សោមពីមុន ឧស្សាហកម្មអចលនទ្រព្យ ៧៥% កាន់កាប់់ដោយពួក អ៊ីរ៉ុប អាមេរិក ឥលូវឆ្នាំ ២០១៨ នេះ ៦៥% កាន់កាប់ដោយ ជនជាតិចិន។ ទេសចរចិន កើនពី ៩ ម៉ឺន ដល់ ១២ ម៉ឺននាក់ឆ្នាំ ២០១៧។
  • ឆ្នាំ ២០១៩៖ ក្រសួង​មហាផ្ទៃ​បាន​និយាយ​នៅ​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​បណ្តេញ​ចេញ​ជនជាតិ​ចិន​ប្រមាណ​ជាង​ ២.៧០០​ នាក់ ទៅ​ស្រុក​របស់​ពួកគេ​វិញ ពី​បទ​សង្ស័យ​ឆបោក និង​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចាប់​ពី​ឆ្នាំ២០១៤ ដល់​ខែ​កក្កដា ឆ្នាំ​២០១៩។ យោងតាម​របាយការណ៍​របស់​នគរបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​បាន​កាន់កាប់​អាជីវកម្ម​ជាង ៩០​ភាគរយ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​អត្រា​បទល្មើស​ព្រហ្មទណ្ឌ​ក៏​បាន​កើន​ឡើង​ផង​ដែរ៕
យោង​តាម​ឯកសារ​លោក​បណ្ឌិត​ដៀប សុផល និង​លោក​បណ្ឌិត​មី​ស្ហែ​ល ត្រា​ណេ និង wikipedia  ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​មាន​វត្តមាន​លើ​ទឹកដី​កម្ពុជា​តាំងពី​យូរយារ​ណាស់​មក​ហើយ​នោះ​មាន​៥​ជនជាតិ គឺ​៖ 
  1. ១-​ចិន​ទៀជីវ៖ ចិន​ទៀជីវ (Teochew people 潮州人)  ភាគច្រើន​មាន​ប្រភព​ចេញ​មក​ពី​ក្វា​ង​ទុង ឬ​គ័ង​តុង ។ ចិន​ទៀជីវ ដែល​មាន​ចំនួន​ប្រមាណ​៧០% ក្នុង​ចំណោម​ចិន​ទាំងអស់ គឺ​ប្រកបរ​បរជា​អ្នក ជំនួញ ។ Teochew គឺជាក្រុមតូចជាងគេបំផុតរបស់ចិននៅក្នុងប្រទេសកម្ពុជានិងមានប្រជាជន​ប្រហែល 77% នៃប្រជាជនចិន។ ជនជាតិភាគតិចប្រហែល 85% នៃជនជាតិភាគតិចនៅកម្ពុជាបានមកពីខេត្ត Jieyang នឹង Shantou នៃ Guangdong ខេត្តនៅប្រទេសចិន។ កំណត់ត្រាដំបូងបង្អស់របស់ជនអន្តោប្រវេសន៍ទាជឈុវតាំងពីសតវត្សរ៍ទី 16 នៅពេលមានអ្នកបះបោរមួយចំនួនដែលស្ថិតនៅក្រោមការដឹកនាំរបស់ចោរសមុទ្រចិនលឹមខៀងបានតាំងទីលំនៅនៅកម្ពុជា។[១៧] មិនសំខាន់នៃអន្តោប្រវេសន៍ចិនពីChaoshan តំបន់បានកើតឡើងរហូតដល់ទសវត្សឆ្នាំ 1860 ហើយពួកតាកូយ៍បានមកដល់ប្រទេសកម្ពុជាក្នុងចំនួនតិចតួចនៅផ្នែកក្រោយនៃសតវត្សទី 19 ។ ការធ្វើអន្តោប្រវេសន៍ខ្នាតធំបានកើតឡើងនៅទសវត្សឆ្នាំ 1920 និង 1930 ហើយពួកទាជីវបានបង្កើតខ្លួនឯងជាក្រុមអនុប្រធានចិនដែលលេចធ្លោបន្ទាប់មក។ ប្រមាណជា 48% នៃជនជាតិភាគតិចរស់នៅក្នុងតំបន់ជនបទហើយពួកគេមានប្រហែល 90% នៃប្រជាជនចិននៅជនបទ។កុលសម្ព័ន្ធ Teochews គឺជាក្រុមតូចជាងគេបំផុតនៅក្នុងប្រទេស​កម្ពុជាដែលមានប្រជាជនចិនចំនួន 100.000 នាក់ក្នុងចំណោម 135.000 នាក់នៅក្នុងឆ្នាំ 1962 មកពីក្រុមតូចនេះ។[៣៨] ជាទូទៅនៅតំបន់ជនបទនៃប្រទេសតែងតែរកស៊ីជាអ្នកលក់ដូរភូមិអ្នកចងការប្រាក់ឥណទានជនបទអ្នកជំនួញស្រូវអង្ករឬកសិករបន្លែ។ នៅទីក្រុងភ្នំពេញនិងនៅតាមទីប្រជុំជនតូចៗពួកតាណូយ៍ជាទូទៅត្រូវបាននាំចូលនិងនាំចេញ Entrepotអ្នកជួញដូរឱសថការីឬអ្នកជួញដូរផ្លូវ។
  2. ចិន​កា​តាំង ភាគច្រើន ចេញ​មក​ពី​ភាគ​ខាងត្បូង នៃ​ខេត្ត​ក្វា​ង​តុង ឬ​គ័ង​តុង ។ ចិន​កា​តាំង​ភាគច្រើន មាន​ជំនាញ​លើ​ផ្នែក​មេកានិច និង​ធ្វើ​ជំនួញ ។ កាតាំងត្រូវបានគេស្គាល់ផងដែរថាជា "ចិន-កាតាំង" ជាភាសាខ្មែរ។ពួកគេបានបង្កើតជាអនុក្រុមចិនដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាចាប់ពីសតវត្សទី 17 រហូតដល់ដើមសតវត្សទី 20 ។ រស់នៅយ៉ាងសំខាន់នៅក្នុងទីក្រុង។ ប្រហែល 40% នៃខាទុយសានត្រូវបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ,[៣៩] ខណៈពេលដែលភាគច្រើននៃសំណល់ត្រូវបានរកឃើញ Battambang, Kampong Cham, Kampong Chhnang នៃ Kratieដែលជាកន្លែងដែលពួកគេបង្កើតយ៉ាងហោចណាស់ 30% នៃប្រជាជនចិន។[៣៨] ប្រហែល 55% នៃភាសាកាតាំងបានមកពីអាណាខេត្ត Dongguan, Guangzhou នៃ Foshan ក្នុង Guangdong. នៅក្នុងទសវត្សឆ្នាំ 1880 និងឆ្នាំ 1890 ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យរបស់ចិនបានបង្កើតកិច្ចសន្យាសាងសង់ពីរដ្ឋាភិបាលអាណានិគមបារាំងដើម្បីបង្កើតផ្ទះចម្លាក់ឥដ្ឋនិងស៊ីម៉ង់នៅក្នុងកម្មវិធីនៃការជួសជុលទីក្រុងដើម្បីធ្វើទំនើបកម្មទីក្រុងភ្នំពេញ។ កានទុយសានដែលមានប្រជាជនកម្ពុជាភាគច្រើននៅមុនពេលការចល័តទាជីវបានចាប់ផ្តើមនៅចុងឆ្នាំ 1930 បានរស់នៅភាគច្រើននៅក្នុងទីក្រុង។ ជាទូទៅពួកខេនជីនបានចូលរួមក្នុងវិស័យដឹកជញ្ជូននិងជំនាញសាងសង់ដែលមានជំនាញជាជាងមេកានិចឬជាងឈើ។
  3. ចិន​ហៃណាំ ឬ​ហៃ​ណា​ន់​មាន​៨% និង​មាន​ប្រភព​មក​ពី​កោះ​ហៃ​ណា​ន់​ដែល​ក្រុម​នេះ​ប្រកបរ​បរជា​អ្នក​បើក ឬ​គ្រប់គ្រង​ភោជនីយដ្ឋាន សណ្ឋាគារ និង​ធ្វើ​កសិកម្ម លើ​កសិដ្ឋាន​ដំណាំ​ម្រេច​នៅ​កំពត ។ហៃណាន ច្រើនជាង 80 ភាគរយនៃ Hainanese people បានរកឃើញប្រភពដើមរបស់ពួកគេ Wenchang ស្រុក។ មនុស្សមកពី Hainanតាំងទីលំនៅក្នុងប្រទេសកម្ពុជាតាំងពីដើមសតវត្សទី 18 Mạc Cửu,ដែលបានបង្កើតឡើងនូវការតាំងទីលំនៅធ្វើពាណិជ្ជកម្មមួយដែលបានកើតឡើងនៅសម័យទំនើប Ha Tien, Kampot province នឹង Sihanoukville. អ្នកតាំងលំនៅដំបូងហៃណានបានចាប់ផ្តើមជាឈ្មួញកណ្តាលប៉ុន្តែបានប្រែក្លាយទៅជាការជួញដូរម្រេចនៅចុងសតវត្សទី 18 ។ ពួកគេបានបង្កើតចំការម្រេចនៅកំពតហើយបានក្លាយជាអនុក្រុមចិនដែលគ្របដណ្ដប់នៅក្នុងខេត្ដនោះ។ សហគមន៍ហៃណានតូចៗក៏ត្រូវបានគេរកឃើញផងដែរ Sisophonនៃ Sre Ambel។ នៅទសវត្សឆ្នាំ 1950 ហៃណានជាច្រើននឹងផ្លាស់មកទីក្រុងភ្នំពេញដែលនៅចុងឆ្នាំ 1960 ពួកគេបានផ្តាច់មុខអាជីវកម្មសណ្ឋាគារនិងភោជនីយដ្ឋានទាំងមូល។ ហៃណាននៃប្រវត្តិសាស្រ្តសេដ្ឋកិច្ចសង្គមដែលមានភាពទន់ខ្សោយជាងមុនបានដំណើរការហាងលក់ដូរនិងហាងលក់ទំនិញ។
  4. ដោយឡែក​ចិន​ហុកគៀន មាន​ប្រមាណ ​៣% ​មក​ពី​ភាគ​ឦសាន​នៃ​ខេត្ត​ក្វា​ង​តុង និង​ភាគច្រើន​ប្រកបរ​បរជា​អ្នកលក់​ឱសថ​បុរាណ និង​ជា​ពេទ្យ​ព្យាបាល​ធ្មេញ …​។Hokkienក្រុមតូចត្រូវបានគេជឿជាក់ថាជាក្រុមតូចដំបូងរបស់ចិនដែលតាំងលំនៅនៅកម្ពុជា។ ភាគច្រើននៃ ហុកកៀន តាមដានដូនតារបស់ពួកគេត្រឡប់ទៅ Quanzhou នៃ​ Xiamenអាណាខេត្តនៅភាគខាងត្បូង Fujian ខេត្ត។ ហុកឃីនស៍បានតាំងលំនៅជាចម្បងនៅក្នុងទីក្រុងភ្នំពេញនិងខេត្តបាត់ដំបងហើយគ្រួសារខ្មែរជាច្រើននៅខេត្តបាត់ដំបងបានអះអាងថាមានដើមកំណើត​ចិនហុកកៀនឆ្ងាយ។ សហគមន៍ហុកកិនចូលរួមពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញនាំចេញនាំចេញនិងក្នុងវិស័យធនាគារ។ពួកគេក៏មានភាគច្រើននៃជនជាតិចិនដែលមានបំផុតនៅក្នុងប្រទេសផងដែរ។
  5. ចំណែក​ចិន​ហ្វ៊ូ​ឌ​ស៊ា​ន ឬ​ចិន​ខិ មាន​ចំនួន​ប្រមាណ​២% មក​ពី​តំបន់​ស្យា​មិ​ញ ខេត្ត​ហ្វ៊ូ​ឌ​ស៊ា​ន ភាគច្រើន​ជា​ធនាគារិក និង​ជា​ពាណិជ្ជករ​ដែរ ។ តាំងពី​ដើម​រៀង​មក​គេ​តែង​ឲ្យ​តម្លៃ និង​កោត សរសើរ​ជនជាតិ​ខ្មែរ​កាត់​ចិន ឬ​ចិន​សុទ្ធ​ថា មាន​ប្រាជ្ញា​ឆ្លាត​វៀងវៃ ពូកែ​រកស៊ី​ជាង​ជនជាតិ​ខ្មែរ ដែល​មាន​ម្តាយ​ឪពុក​ជា​ខ្មែរ​សុទ្ធ ។ មាន​ប្រភព​ផ្សេង​ទៀត​ថា​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​មាន​កត្តា​២ គឺ​ការ​ផ្លាស់​ប្តូរ​រាជវង្ស ពី​មហា​មីង​ទៅ​មហា​ឆេ​ង ជនជាតិ​ចិន ឬ​ហាន​មិន​សប្បាយ​ចិត្តនឹង​ការ​ឲ្យ​កាត់សក់ ក្រង​សក់ និង​មួយទៀត​ការ​ធ្វើ​បដិវត្តន៍​របស់​ស៊ុន យ៉ា​ត​សេន គ្រួសារ​សក្តិភូមិ​ខ្លះ​មិន​ពេញចិត្ត ក៏​នាំ​គ្នា​ចាកចេញ​ទាំង​ហ្វូង និង​គ្រួសារ​មក​នៅ​អាស៊ី​អាគ្នេយ៍។
  6. Hakka 65% នៃ Hakka ដានឫសរបស់ពួកគេត្រលប់ទៅ Meizhou នៃ Heyuan ខេត្តនៅក្វាងទុង។ ប្រហែល 70% នៃហាកាសត្រូវបានរកឃើញនៅក្នុងរាជធានីភ្នំពេញដែលជាកន្លែងដែលពួកគេមានវិជ្ជាជីវៈលេចធ្លោនៅក្នុងវិស័យ Traditional Chinese Medicineនិងការផលិតសម្លៀកបំពាក់។ ហាកាសក៏ត្រូវបានរកឃើញផងដែរ Takeo province, Stung Treng នៃ Rattanakiri ដែលមានកសិករបន្លែនិងកម្មករដាំកៅស៊ូ។ សហគមន៍ហាក់កានៅតាមបណ្តាខេត្តនានាបានធ្វើអន្តោប្រវេសន៍ទៅប្រទេសកម្ពុជាតាមរយៈតុងកឹងនិងកូសាំងស៊ីននៅសតវត្សទី 18 និងទី 19។នៅរាជធានីភ្នំពេញអ្នកដែលទើបតែមកដល់ហត្ថាគឺពេទ្យធ្មេញដែលជាអ្នកលក់ឱសថបុរាណនិងអ្នកផលិតស្បែកជើង។
  7. ចិនម៉ាហ្គូ (ខេត្តទឹកខ្មៅ/ខេត្ត Maccau នៅកម្ពុជាក្រោម) ឆ្លៀតឱកាសដែលផ្ទៃក្នុងរបស់ខ្មែរនៅមានភាពច្របូកច្របល់ ចិនម្នាក់ឈ្មោះ “ម៉ាកគីវ” ឬ"ម៉ាកហ្គូ" ឯកសារខ្លះហៅថា"ម៉ាកហ្គូ" ដែលជាអតីតបក្សពួករបស់សន្ដតិវង្សមិញ/ម៉េង បានភៀសខ្លួនមកនៅប្រទេសខ្មែរភាគខាងក្រោម ហើយត្រូវបានព្រះរាជាខ្មែរតែងតាំងជាមន្ត្រី ឈរត្រួតត្រា និងទារថ្លៃភាស៊ីទូកសំពៅ ទុកថ្វាយព្រះរាជាខ្មែរ នៅតំបន់ឆ្នេរសមុទ្ររបស់ខ្មែរតាំងពីរាជ្យអងស៊ូ បានក្រឡាស់ចិត្តក្បត់ស្ដេចខ្មែរ ប្រែជាលើកដង្វាយទៅថ្វាយស្ដេចង្វៀន ប្រទេសយួន សុំចុះចូលខាងយួនវិញ។ ស្របបំណងស្ដេចយួន ដែលមានគំនិតទន្ទ្រានលេបទឹកដីខ្មែរផង ស្ដេចយួនក៏ឆ្លៀតជំរុញឲ្យប្រជារាស្ត្រយួន ចូលមកនៅទាំងបំពានក្នុងតំបន់ពាម ដែលស្ថិតក្រោមការត្រួតត្រារបស់ចិនឈ្មោះ ម៉ាកហ្គូ នោះជាច្រើន។ ចាប់ពីពេលនោះមក បើតាមឯកសារនោះបញ្ជាក់ថា ឆ្នាំ ១៧០៧ នៃគ.ស ដីខ្មែរត្រង់ភូមិភាគពាម នោះបានក្លាយទៅជានគរចិនមួយ ដែលលែងចំណុះឲ្យព្រះរាជាខ្មែរទៀតហើយ។
Notable Sino Khmers
  1. Kang Kek Iew - Mathematics professor and chief of Tuol Sleng Prison.
  2. Nuon Chea (劉平坤) - Khmer Rouge ideologist.
  3. Pol Pot - Cambodian politician and revolutionary who served as the Prime Minister of Democratic Kampuchea from 1976 to 1979.
  4. Ta Mok - senior Khmer Rouge figure and former leader of the national army of Democratic Kampuchea.
  5. Lon Nol - President of the Khmer Republic (Chinese-Khmer extract).
  6. Sam Rainsy - President of Cambodian National Rescue Party
  7. Sok An - Deputy Prime Minister
  8. Chea Sim - Politician
  9. Bun Rany - The Head of Cambodian Red Cross, First lady, and the wife of the Cambodian prime minister, Hun Sen.
  10. Sinn Sisamouth - The "King of Khmer Music". He was of mixed race descent (native Cambodian, Cambodian Chinese and Laotian).
  11. Cham Prasidh - The Cambodian Minister of Industry, Mines & Energy (Chinese descent). His original Chinese name is pronounced as Aik Tik Yu.
  12. Tea Banh - Cambodian People's Party politician and Minister of National Defence (Thai-Chinese).
  13. Hun Sen - The 34th and current Prime Minister of Cambodia, President of the Cambodian People's Party (CPP), and Member of Parliament (MP) for Kandal.
  14. Eh Phuthong - Chinese Cambodian professional kickboxer and former reality TV host.

No comments:

Post a Comment