Thursday, August 8, 2024

ភូមិសាស្រ្តនយោបាយ អាស៊ីអាគ្នេយ៍

ឯកសារពាក់ព័ន្ធតំបន់អាស៊ីរួមមាន៖
  1. ភូមិសាស្រ្តនយោបាយ អាស៊ីខាងត្បូង
  2. ភូមិសាស្រ្តនយោបាយ អាស៊ីខាងជើង
  3. ភូមិសាស្រ្តនយោបាយ អាស៊ីខាងកើត
  4. ភូមិសាស្រ្តនយោបាយ អាស៊ី អគ្នេយ៍
  5. ភូមិសាស្រ្តនយោបាយ អាស៊ី កណ្តាល
បញ្ជីរាយឈ្មោះ ប្រទេស នៅទ្វីប អាស៊ី
  1. Afghanistan
  2. Armenia (transcontinental - generally considered Asian)
  3. Azerbaijan (transcontinental - generally considered Asian)
  4. Bahrain
  5. Bangladesh
  6. Bhutan
  7. British Indian Ocean Territory (UK territory)
  8. Brunei
  9. Cambodia
  10. China
  11. Cyprus (transcontinental - generally considered European)
  12. Egypt (transcontinental - generally considered African)
  13. Georgia (transcontinental - generally considered Asian)
  14. Hong Kong (China - Special Administrative Region)
  15. India
  16. Indonesia
  17. Iran
  18. Iraq
  19. Israel (U.N. member, though partially unrecognized)
  20. Japan
  21. Jordan
  22. Kazakhstan (transcontinental - generally considered Asian)
  23. Kuwait
  24. Kyrgyzstan
  25. Laos
  26. Lebanon
  27. Macau (China - Special Administrative Region)
  28. Malaysia
  29. Maldives
  30. Mongolia
  31. Myanmar (formerly Burma)
  32. Nepal
  33. North Korea (Democratic People's Republic of Korea)
  34. Oman
  35. Pakistan
  36. Palestine (limited recognition)
  37. Philippines
  38. Qatar
  39. Russia (transcontinental - generally considered European)
  40. Saudi Arabia
  41. Singapore
  42. South Korea (Republic of Korea)
  43. Sri Lanka
  44. Syria
  45. Taiwan (limited recognition - claimed by China)
  46. Tajikistan
  47. Thailand
  48. Timor-Leste/East Timor
  49. Turkey (transcontinental - generally considered European)
  50. Turkmenistan
  51. United Arab Emirates
  52. Uzbekistan
  53. Vietnam
  54. Yemen

ផែនទី ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច



ផែនទី ប្រទេស ផលិតស្បៀង ឬ ស្រូវសាលី ច្រើនជាងគេបង្អស់
ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ជាមួយ ប្រទេសនាំ អង្គរចេញ នាំអង្ករចូល


ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ជាមួយ ការនាំស្រូវសាឡី ចេញ ចូល

ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ផែនទី នាំចេញ ស្រូវសាលី


តំបន់ភូមិសាស្រ្តនយោបាយ អាស៊ីអាគ្នេយ៍ : សង្រ្គាមពាណិជ្ជក/ សង្រ្គាម សេដ្ឋកិច្ច យោធា ថាមពល និង បច្ចេកិជ្ជា គឺជាសង្រ្គាមផ្កាយ នៅតំបន់ភូមិសាស្រ្តនយោបាយ អាស៊ីអាគ្នេយ៍


ផែនទី ច្រកសមុទ្រចិនខាងត្បូង



ទំព័រនេះចង់រំលេចអំពី សង្រ្គាមពាណិជ្ជកម្ម ឬ សង្រ្គាម សេដ្ឋកិច្ច  Trade War or Economic War ជាទូទៅ អាចថា នៅ តំបន់អាស៊ីអាគ្នេយ៍ តំបន់ អាស៊ីខាងកើត ឬ តំបន់ អឺរ៉ុប ដែលជា តំបនភូមិសាស្រ្តនយោបាយ ដូចជាតំបន់សមុទ្រចិនខាងត្បូង South China Sea និង សង្រ្គាមនៅ​អ៊ុយក្រែន ដែលជា តំបន់ អឺរ៉ុប។
  1. - ឆ្នាំ ២០១២ ​៖ កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ដែលសកលលោក មានការខឹងសម្បារជាមួយកម្ពុជា ដែលមិនអាចចេញសេចក្តីថ្លែងការរូម ប្រឆាំងប្រទេសចិន ក្នុង​ស្ថានការណ៍ដែលមានការតានតឹងផ្នែកយោធាចិន នៅសមុទ្រចិនខាងត្បូង ជា​មួយប្រទេស វៀតណាម ហ្វីលីពិន ជាសមាជិក អាស៊ាន។
  2. ២០១២សមុទ្រចិនខាងត្បូង ផ្លុវពាណិជ្ជកម្ម និងជាតំបន់សម្បូរ ថាមពលប្រេង ឧស្ម័ន។
  3. - ឆ្នាំ ២០១៩ ជំលោះបច្ចេកវិជ្ជាសុខាភិបាល Health Science Technology រវាង ប្លុកអាមេរិក និង ប្លុកចិន ដោយផ្តើមចេញពី Biological Warfare / Bioterrorism ឬ ហៅថា កូវីដ ១៩/ China Flu
  4.  ឆ្នាំ ២០១៩ ថៃ ជាប្រធានអាស៊ាន បានចេញជានយោបាយប្រឆាំងចិន ដោយលើកពីការអភីវឌ្ឈន៍ប្រកបដោយនិរន្តភាពនៅអាស៊ាន ពោលគឺ ចោទចិនថា នាំឲ្យមានការប្រែប្រួលអាកាសធាតុ អាចនឹងលិចកោះ ឆ្នេររបស់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនៅថ្ងៃខាងមុខ។
  5.  ឆ្នាំ ២០២០ វៀតណាម ជាប្រធានអាស៊ានបូរវេន ជាវេទិការប្រមូលប្រទេសជាសមាជិកគាំទ្រ អាមេរិក ដោយវៀតណាម ចល័តកងទ័ព​នៅលើនៅទឹកដីកម្ពុជា ក្នងហេតុផលថា ការពារគ្រប់គ្រង កូវីដ ១៩។
  6. - ឆ្នាំ ២០២១ ភូមារ ជាប្រធានអាស៊ាន ជួបបញ្ហា រដ្ឋប្រហារយោធានៅភូមារ ដែលការដឹកនាំអាស៊ានត្រូវធ្លាក់ទៅលើ ឥណ្ឌូនេស៊ី
  7. - ឆ្នាំ ២០២២ កម្ពុជា ជាប្រធានប្តរវេនអាស៊ាន ដែល ត្រូវជាមួយ សង្រ្គាមនៅ អ៊ុយក្រែន ដែលមានការប្រទាញប្រទង់ទាមទារឲ្យចេញ សេចក្តីថ្ឡែងការណ៍ថ្កោលទោស រុស្សី និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី។
  8. - ឆ្នាំ ២០២២ រុស្សីចោទប្រកាន់ សហរដ្ឋអាមេរិកជុំវញកម្មវធីមន្ទីរពិសោធមេរោគ នៅប្រទេស អ៊ុយក្រែន និងជា ប្រភពមួយ នៃ សង្រ្គាម អ៊ុយក្រែន។ អ៊ុយក្រែនជាប្រទេស មានរោងចក្រផលិត ថាមពលអគ្ឡីដើរដោយ នុយក្លេអ៊ែសម្រាប់លក់ឲ្យ អឺរ៉ុប។ អ៊ុយក្រែនជាប្រទេស នាំចេញ ហ្គាស និង ប្រេងធំ ទៅទីផ្សារអឺរ៉ុប
  9. - ២០២៣ រុស្សី ចោទប្រកាន់កម្ពុជាថា បានជួយឧបត្ថមផ្នែកយោធាដល់ ប្រទេស អ៊ុយក្រែន ដោយសំអាងលើរដ្ឋមន្រ្តីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំជាមួយ ជប៉ុន ដែលជប៉ុន ជួយឧបត្ថម្ភគាំទ្រសកម្មភាពកំចាត់មីននៅកម្ពុជា និង មន្រ្តីដោះមីនអ៊ុយក្រែន មកសិក្សាបច្ចេកទេសដោះមីននៅកម្ពុជា។ ២០២២-២០២៣ សង្រ្គាមសព្វថ្ងៃនៅ អ៊ុយក្រែន ជាសង្រ្គាមសរុប Total war ដែលមានទាំង ពាណិជ្ជកម្ម យោធា ថាមពល និង បច្ចេកវិជ្ជា ។
បញ្ហាតំបន់ភូមិសាស្រ្ត អាស៊ីអាគ្នេយ៍ កើតឡើងដោយសារ ៖
  1. តំបន់អាស៊ីអាគ្នេយ៍ ដែលមាន សមាគមន៍ពាណិជ្ជកម្មអាស៊ាន ជាសមាគមន៍តែមួយគត់ក្នុងលោកដែលគ្មាន កងកម្លាំងប្រដាប់់អាវុធ ដើម្បីការពារជំនួញ។
  2.  ប្រទេស កម្ពុជា ឡាវ ថៃ ព្រុយណេ ភូមារ និង ហ្វីលីពិន បានបង្ហាញជំហរការពារចិន ឈ ខាង ចិន ចំណែក ប្រទេស វៀតណាម ម៉ាឡេ ឥណ្ឌូនេស៊ី សាំងហ្គាពូ និង (ទីម័រកើត)ឈ គាំទ្រ ផលប្រយោជន៍ សហរដ្ឋអាមេរិក។
  3.  ១១ ប្រទេស ជាក្រុមទេសតំបន់ អាស៊ីអាគ្នេហ៍ បង្កើតជា អង្គការជំនួញ សម្រាប់បំរើ អង្គការនយោបាយនិងយោធា ដូចជា តំបន់អាស៊ានគ្មាននុយក្លេអ៊ែរ ឬ តំបន់ អាស៊ាន ណាតូ គ្មាន អាមេរិក ។
  4. ជំលោះរវាង កម្ពុជា វៀតណាម, កម្ពុជា ថៃ, កម្ពុជា លាវ លើបញ្ហាព្រំដែន គោក ព្រំដែនទឹក និង ព្រំដែនអាកាស។
  5. ជំលោះ រវាង ចិន វៀតណាម រឿង សមុទ្រចិនខាងត្បង, ជំលោះរវាង ចិន និង តៃវ៉ាន រឿង តៃវ៉ាន់់ទាមទារឯរាជ្យ បំបែករដ្ឋ និង តៃវាន់ ទាមទារកោះមួយចំនួន ក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសមួយចំនួន ចង់ដោះស្រាយជាមួយ តៃវ៉ាន់ ជាជាងដោះស្រាយជាមួយ ចិន។
  6. សង្រ្គាមដណ្តើមកោះ ហាយណាន Hainan រវាងកងទ័ពចិន និង កងទ័ពតៃវ៉ាន់ឆ្នាំ ១៩៥០ ដែលជ័យជំនៈបានទៅលើ កងទ័ព ចិនដីគោក ការនេះកំពុងមានចរន្តប្រឆាំង ចិន ពីប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ដែលគាំទ្រ អតីតប្រទេស ចម្ប៉ា និង សមុទ្រចិនខាងត្បូង ព្រោះតាមប្រវត្តិសាស្រ្ត កោះ ហាយណាន គឺជា កោះ ចាម សមុទ្រចិនខាងត្បូង គឺជា សមុទ្រចម្ប៉ា។
  7. កោះ Hainan ក៍ជាកោះ ជំលោះផងដែរ រវាងវៀតណាម និង ចិន ដែល ចិនធ្លាប់បានគូស ត្រេ ឬ ចុច dot ចំនួន ១១ តែសព្វថ្ងៃ ចិន គូស តែ ០៩ វិញ ក្រោយពី យកបាន កោះ ហាយណាន។
  8. វៀតណាម និង ហ្វីលីពិន ឆ្នាំ ២០១៦ សុទ្ធតែធ្លាប់បានហាមឃាត់ការ ចាក់ផ្សាយខ្សែភាពយន្តក្នុងស្រុកដែលនិយាយអំពី ខ្សែចុច ០៩ ចំណុច រំលោភលើ បូរណភាពដែនទឹក វៀតណាម និង ហ្វីលីពីន។
  9. ប្រទេសមួយចំនួន ទាមទារប្រើច្បាប់ សមុទ្រ ដែលវាស់ចម្ងាយ ជាង ៣៧០ គម ពី ឆ្នេរ ឬ ពីកោះដែលគេកំពុងកាន់កាប់ ខណះដែលសមុទ្រចិនខាងត្បូង មានចម្ងាយខ្លី បើប្រទេសមួយ វាស់ ៣៧០ គម ប្រទេស មួយទៀត វាស់ដូចគ្នា ដូច្នេះ ក្លាយជាការជាន់ក្នា គ្មានតំបន់ដែនទឹក អន្តរជាតិ។
  10.  បញ្ហាចុងក្រោយនេះ គឺ កោះ សាការី Sakhalin ដែលគ្រប់គ្រងដោយ ជប៉ុន មុនឆ្នាំ ១៩៤៥ និង ត្រូវបាន សមាគមន៍ អាស៊ាន កាលឆ្នាំ ១៩៦៧ ចាត់ទុកជា អាទិភាព ដើម្បីការពារប្រទេស ឬ កោះនេះ តែសព្វថ្ងៃ ក្លាយជាប្រធានបទនៃជំលោះ រវាង រុស្សី ជប៉ុន។

រូបភាពទី ២

សមុទ្រចិនខាងត្បូង គឺជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលលាតសន្ឋឹងពីសិង្ហបុរី ទៅច្រកតៃវ៉ាន់ គ្របដណ្ដប់លើផ្ទៃទឹក ៣,៥លានគ.ម២។ វាជាសមុទ្រធំជាងគេបន្ទាប់ពីមហាសមុទ្រទាំង៥។ សមុទ្រចិនខាងត្បូងលាតសន្ធឹងពីនិរតីទៅឦសាន ដែលព្រំដែនភាគខាងត្បូងស្ថិតនៅរយៈទទឹងខាងត្បូង៣ដឺក្រេ ចន្លោះរវាងកោះស៊ូម៉ាត្រាខាងត្បូងនិងកាលីម៉ាន់តាន់ (ច្រកកាលីម៉ាតា) ហើយព្រំដែនភាគខាងជើងគឺច្រកតៃវ៉ាន់ពីចុងខាងជើងកោះតៃវ៉ាន់ទៅឆ្នេរហ្វុចៀនរបស់ចិនដីគោក។ ឈូងសមុទ្រថៃគឺជាចំនែក​ភាគខាងលិចរបស់សមុទ្រចិនខាងត្បូង។ រដ្ឋនិងដែនដីដែលមានព្រំដែនជាប់សមុទ្រចិនខាងត្បូងមាន ចិន ម៉ាកាវ ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា និង វៀតណាម។ ទន្លេសំខាន់ៗដែលហូរចូលទៅសមុទ្រចិនខាងត្បូងមាន ទន្លេគុជ ទន្លេមីន ទន្លេជូលុង ទន្លេក្រហម ទន្លេមេគង្គ ទន្លេរ៉ាចាង ទន្លេប៉ាហាង និង ទន្លេប៉ាស៊ីហ្គ។ ធនធានសមុទ្រចិនខាងត្បូងជាដែនទឹកដ៏សំខាន់។ វាជាដែនទឹកដ៏មមាញឹកទី២លើពិភពលោក ។ តំបន់នេះមានប្រេងកាតឆៅប្រមាណ ១,២គ.ម៣ (៧៧០០លានបារ៉ែល) និងឧស្ម័នធម្មជាតិប្រមាណ ៧៥០០គ.ម៣ ។

ប្រទេសជុំវិញសមុទ្រចិនខាងត្បូងរួមមាន

  1. កម្ពុជា  👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
  2. ចិន  👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
  3. ប្រ៊ុយណេ  👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
  4. ម៉ាឡេស៊ី  👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉​
  5. សិង្ហបុរី  👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
  6. ឥណ្ឌូនេស៊ី   ក្នុងបរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
  7. ហ្វីលីពីន  👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
  8. វៀតណាម  👉 បរិបទសមុទ្រចិនខាងត្បូង  👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
  9. ថៃ  👉បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉​
  10. តៃវ៉ាន់   ក្នុងបរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
  11.  អូស្រ្តាលី ក្នុងបរិបទសមុទ្រចិនខាងត្បូង 👉ជើងគោក👉, ជើងទឹក 👉, ជើងអាកាស 👉

  1. ចិន «​បន្ទាត់​ក្រហម​៩​ឆ្នូត​» គឺជា​ការទាមទារ​រប​ស់​ចិន​ស្ទើរតែ ៩០​ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ តាម​ការអះអាង​របស់​រដ្ឋាភិបាល​ចិន ការទាមទារ​របស់ខ្លួន គឺ​ផ្អែកលើ​ច្បាប់​អន្តរជាតិ ជាពិសេស​គឺ​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) និង​ហេតុផល​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ច្បាប់​សមុទ្រ​នេះ គឺមាន​ចំណុច​មួយ កំណត់​ពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុន​(EEZ) ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ជាប់​សមុទ្រ​ទាញយក​ផលប្រយោជន៍​ក្នុង​ទំហំ ៣៧០,៤​គីឡូម៉ែត្រ ឬ​២០០ nautical mile ពី​ខ្សែបន្ទាត់​មូលដ្ឋាន (Baseline)​។ ចិន​បានទាមទារ​ដែនទឹក​ប្រមាណ​ជា ២០០០​គីឡូម៉ែត្រ ពី​ដែន​គោក​របស់ខ្លួន​។ 
  2. ​ចិន នៅមុន​សង្គ្រាមលោកលើកទី​២ គ្មាន​ការទាមទារ​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ នៅក្នុង​ឆ្នាំ​១៩៤៧ សាធារណរដ្ឋ​ចិន ដែល​ដឹកនាំ​ដោយ​លោក ជាង កៃ​ជៀក​(Chiang Kai-shek) បាន​បញ្ចេញ​ផែនទី​ដំបូង​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​រួមមាន «​បន្ទាត់​ក្រហម ១១​ឆ្នូត​»​។ ប៉ុន្តែ​ក្រោយមក «​បន្ទាត់​ក្រហម ១១​ឆ្នូត​» ត្រូវបាន​ប្តូរ​មកជា «​បន្ទាត់​ក្រហម​៩​ឆ្នូត​»​វិញ បន្ទាប់ពី​បក្សកុម្មុយនិស្ត​ចិន បាន​គ្រប់គ្រង​ចិនដីគោក​នៅក្នុង​ឆ្នាំ ១៩៤៩​។ 
  3. ចិន ក្រោយមក​នៅក្នុង​ឆ្នាំ​១៩៧៤ ចិន​បាន​ដណ្តើម​កាន់កាប់​ប្រជុំ​កោះ Paracel ពី​វៀតណាម និង​សម្លាប់​ទាហាន​វៀតណាម​ច្រើនជាង ៧០​នាក់​។ រហូតដល់​ឆ្នាំ ១៩៨៨ ភាគី​ទាំង​ពីរបាន​ប៉ះទង្គិច​គ្នា នៅក្នុង​ប្រជុំ​កោះ Spratly ថែមទៀត ដោយ​វៀតណាម​បាត់បង់​កង​នាវិក​ប្រមាណ ៦០​នាក់​។ 
  4. ​វៀតណាម គឺ​ទាមទារ​លើ​ផ្នែក​ទាំងស្រុង​នៃ​ប្រជុំ​កោះ​Paracel និង​ផ្នែក​ខ្លះ​នៃ​ប្រជុំ​កោះ Spratly នៃ​ដែនសមុទ្រ​នេះ​។ ព្រុយ​ណេ​ទាមទារ​ដែនទឹក​មួយ​ភាគ​តូច​ក្បែរ​ប្រជុំ​កោះ Spratly ខណៈពេល​ម៉ាឡេស៊ី ទាមទារ​កោះ​តូចៗ​មួយចំនួន ដែល​ស្ថិតក្នុង​ប្រជុំ​កោះ Spratly និង​ផ្នែក​ផ្សេងទៀត​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ចំណែក​ហ្វីលីពីន បានទាមទារ​ប្រជុំ​កោះ​Spratly ទាំងមូល និង​តំបន់​ផ្សេងទៀត​។ 
  5. វៀតណាម ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC  វៀតណាម បាន​អះអាងថា ចិន​មិនដែល​កាន់កាប់​ប្រជុំ​កោះ Paracel និង​ប្រជុំ​កោះ Spratly ឡើយ​តាំង​មុន​ឆ្នាំ​១៩៤០​មក​ម្លេះ ហើយ​ខ្លួន​ទៅវិញ​ទេ ដែល​គ្រប់គ្រង​ប្រជុំ​កោះ​ទាំងពីរ​នេះ តាំងពី​សតវត្សរ៍​ទី​១៧​កន្លងមក និង​ថែមទាំង​មាន​ភស្តុតាង​បញ្ជាក់​ផង​។​
  6. ចិន អាមេរិក មួយរយៈ​ចុងក្រោយ ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​កើន​កម្តៅ​ជាថ្មី​។ ភាគី​ចិន និង​អាមេរិក បាន​បញ្ចេញ​សាច់ដុំ​ដាក់គ្នា​លើ​ផ្ទៃសមុទ្រ​មួយ​នេះ​។  នៅ​ដើមខែ​កក្កដា ចិន​បានធ្វើ​សមយុទ្ធ​យោធា​រយៈពេល ៥​ថ្ងៃ នៅក្បែរ​ប្រជុំ​កោះ Paracel​។ ការធ្វើ​សមយុទ្ធ​យោធា​នេះ ត្រូវបាន​វៀតណាម និង​ហ្វីលីពីន​ជំទាស់​យ៉ាងខ្លាំង​។ សម្រាប់​វៀតណាម ការធ្វើ​សមយុទ្ធ​យោធា​នេះ ជាការ​បំពាន​ដែន​អធិបតេយ្យ​វៀតណាម​ធ្ងន់ធ្ងរ ឯ​ហ្វីលីពីន​ថា ការធ្វើ​សមយុទ្ធ​យោធា​នេះ គឺ​ហួស​ព្រំ​ដែនទឹក​របស់​ចិន និង​ជា​អំពើ​បង្ករឿង​។ 
  7. ចិន អាមេរិក ​ស្របពេល​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា អាមេរិក​នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ពីរ​គ្រឿង​ទៅក្នុង​សមុទ្រ​ចិន​ត្បូង ដើម្បី​កម្លា​កងទ័ព​ចិន ក៏ដូចជា ធ្វើ​លំ​ហាត់​យោធា​របស់ខ្លួន និង​អនុវត្ត​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​។ ការណ៍​នេះ ត្រូវបាន​ចិន រិះគន់​អាមេរិក​ថា ចង់​បង្ក​អស្ថិរភាព​នៅក្នុង​តំបន់ ដែល​បណ្តាលមកពី​សក​ម្ម​ភាព​យោធា​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​។ 
  8. ចិន អាមេរិក ​បើទោះបីជា ប្រទេស​ទាំងពីរ​បា​នប​ញ្ចេ​ញ​សាច់ដុំ​ដាក់គ្នា​មែន ប៉ុន្តែ​ភាគី​ទាំងពីរ មិនអាច​ឈានទៅដល់​ការប្រឈមមុខ​ដាក់គ្នា​ឡើយ ព្រោះ​សមត្ថភាព​កងទ័ពជើងទឹក​របស់​ចិន មិន​ស្មើ​អាមេរិក​ឡើយ ហើយ​នាវា​ដឹក​យន្តហោះ​របស់​ចិន ក៏​តូច​ជាង​អាមេរិក​ថែមទៀត​។ បន្ថែម​ពីលើ​នេះ អាមេរិក​មាន​សម្ព័ន្ធមិត្ត​ជាច្រើន​នៅក្នុង​តំបន់ ខណៈពេល​ចិន​មាន​សត្រូវ​នៅ​ជុំវិញ​។ ជាក់ស្តែង អាមេរិក មាន​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា បូក​រួមទាំង​មូលដ្ឋាន​ទ័ព​នៅ​បណ្តា​ប្រទេស​មួយចំនួន​ថែមទៀត​។ 
យន្តការ​ដោះស្រាយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​
  1. អាស៊ាន និង​ចិន  ​កន្លងមក បណ្តា​ប្រទេស ​អាស៊ាន និង​ចិន ក៏បាន​ដោះស្រាយ​ជម្លោះ​ជាមួយគ្នា តាមរយៈ​ផ្លូវ​ចរចា​ផងដែរ​។ នៅក្នុង​ឆ្នាំ​២០០២ អាស៊ាន និង​ចិន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​(Declaration of the Conduct of Parties in the South China Sea) នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ចៀសវាង​ការប៉ះទង្គិច​គ្នា​។ ក្នុង​សេចក្តីប្រកាស​មួយ​នេះ ប្រទេស​ទាំង​១១ បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​ក្រម​ប្រតិបត្តិ​លើ​សមុទ្រ​ចិន​ខាងត្បូង (COC) ចេញ​ជា​រូបរាង​។ 
  2. អាស៊ាន និង​ចិន  សព្វថ្ងៃ អាស៊ាន និង​ចិន កំពុង​ចរចា​គ្នា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​នេះ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការសម្រេច​កិច្ចព្រមព្រៀង​បន្តិច ព្រោះ​ចិន និង​អាស៊ាន​យល់ឃើញ​ខុសគ្នា​លើ​បញ្ហា​មួយចំនួន​។ ការយល់ឃើញ​ខុសគ្នា​នេះ អាចមាន យន្តការ​ដោះស្រាយ​ជម្លោះ​, ការមិន​កំណត់​ភូមិសាស្ត្រ​សមុទ្រ​ចិន​ឲ្យ​បានច្បាស់លាស់ ឬ​ការបកស្រាយ​នៃ​ខ្លឹមសារ​ក្រម​ប្រតិបត្តិ​ជាដើម​។ ពិសេស​នេះ ក្រម​ប្រតិបត្តិ​នេះ មានអំណាច​ចាប់បង្ខំ​ឲ្យ​ភាគី​ទាំងអស់​អនុវត្ត​។ 
  3. អាស៊ាន និង​ចិន  ​ការវិវត្ត​ស្ថានភាព​ចុងក្រោយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​តាមរយៈ​កិច្ចប្រជុំ​កំពូល នា​ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ អាស៊ាន បាន​ទទូច​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ ប្រកាន់ និង​គោរព​តាមច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២​។ អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​នៃ​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៨២ គឺជា​លិខិតបទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​មួយ ដែល​កំណត់​សិទ្ធិ​របស់​ប្រទេស​នីមួយៗ​នៅលើ​ដែនសមុទ្រ កំណត់​ពី​ព្រំដែន​សមុទ្រ នាវាចរណ៍ តំបន់​នេសាទ និង​ចំណុច​សំខាន់​ជាច្រើន​ទៀត​ទាក់ទិន​សមុទ្រ​។ 
  4. អាមេរិក អាស៊ាន អាមេរិក អាស៊ាន នៅ​ថ្ងៃទី​១៣ ខែកក្កដា រដ្ឋមន្ត្រីការបរទេស​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា អាមេរិក នឹង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍ ដើម្បី​ការពារ​សមុទ្រ​ចិន​ខាងត្បូង និង​ទប់ស្កាត់​សកម្មភាព​អុង​អាត់​របស់​ចិន​។ ការបង្ហាញ​ជំហរ​ចំៗ​របស់​អាមេរិក​បែបនេះ ត្រូវ​ចិន​វាយបក​វិញ​ថា គឺជា​អំពើ​ជ្រៀតជ្រែក​ចូលមកក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ទាំង​ខ្លួន មិនមែនជា​ភាគី​នៃ​ជម្លោះ​។ 
  5. អាមេរិក អាស៊ាន ​ចំណែក​ព្រុយ​ណេ ដែល​កន្លងមក ធ្លាប់តែ​ស្ងៀមស្ងាត់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ឲ្យ​ភាគី​ជម្លោះ និង​ភាគី​ពាក់ព័ន្ធរ​រក្សា​សន្តិភាព ស្ថិរភាព និង​សុខដុម​នៅក្នុង​តំបន់ ជាពិសេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ មិនតែប៉ុណ្ណោះ ព្រុយ​ណេ​ក៏បាន​ទទូច​ឲ្យ​ភាគី​ទាំងនោះ ដោះស្រាយ​បញ្ហា​តាមច្បាប់​សមុទ្រ​អន្តរជាតិ​ផងដែរ​។ 
  6. អាមេរិក អាស៊ាន រីឯ​ម៉ាឡេស៊ី នា​ចុងខែ​កក្កដា​បានធ្វើ​កំណត់​ទូត​ផ្លូវការ​មួយ​ទៅកាន់​អគ្គលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​ពី​ជំហរ​របស់ខ្លួន​លើ​តំបន់​មាន​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុង​កំណត់​ទូត​នេះ ម៉ាឡេស៊ី បាន​ជំទាស់​ការទាមទារ​រប​ស់​ចិន​លើ​តំបន់​ស្ទើរតែ​ទាំងស្រុង​នៃ​សមុទ្រ​ចិន​ខាងត្បូង​តាម​សិទ្ធិ​ប្រវត្តិសាស្ត្រ ឬ​តាម​សិទ្ធិ​អធិបតេយ្យ ហើយ​ថា​ការទាមទារ​របស់​ចិន​បាន​ផ្ទុយទៅនឹង​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​ថែមទៀត​។ 
  7. អាមេរិក អាស៊ាន នា​ចុងខែ​ឧសភា ឥណ្ឌូណេស៊ី ក៏បាន​ធ្វើ​កំណត់​ទូត​មួយ ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែរ ដោយ​ក្នុងនោះ​ឥណ្ឌូណេស៊ី បាន​ប្រាប់​ចិន​កុំ​ឲ្យ​លូកលាន់​ក្នុង​អធិបតេយ្យ​ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ចិន​គួរតែ​គោរព​តាមច្បាប់​អន្តរជាតិ​។ 
  8. អាមេរិក អាស៊ាន ​សូមបញ្ជាក់ថា បើទោះបីជា សមុទ្រ​ចិន​ខាងត្បូង កើនឡើង​កម្តៅ​ក៏ពិតមែន ប៉ុន្តែ​កម្តៅ​មួយ​នេះ មិនអាច​ឈានទៅដល់​ការផ្ទុះអាវុធ​ដាក់គ្នា​ឡើយ ព្រោះ​ភាគី​ទាំងអស់​សុទ្ធតែ​ដឹងថា​ការផ្ទុះអាវុធ​ដាក់គ្នា គឺ​មិនមែនជា​រឿង​ល្អ​ទេ និង​មានតែ​ខាត​រៀងខ្លួន​។ ចំណែក​ការដោះស្រាយ​ជម្លោះ​វិញ ក៏​ពិបាក​រក​ផ្លូវ​ចេញ​ដែរ ព្រោះ​ភាគី​ជម្លោះ​យល់ឃើញ​ខុសគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​។ ជាក់ស្តែង​ភាគី​មួយចំនួន ចង់​នាំយក​បញ្ហា​ទៅ​ដោះស្រាយ​នៅ​តុលាការអន្តរជាតិ ខណៈពេល​ចិន​ចង់​ចរចា​ទ្វេភាគី​ជាង ព្រោះ​ការធ្វើ​បែបនេះ គឺ​ចំណេញ​សម្រាប់​ចិន​៕ 
  9. អាស៊ាន ចិន ជម្លោះសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសមួយចំនួននៃសមាគមអាស៊ាន រវាងចិន និងអាមេរិក ឃើញថា មានកំដៅជាខ្លាំង។ ការឡើងកំដៅដែលបារម្ភខ្លាចទៅរកសង្រ្គាមសមុទ្រ ក្នុង​តំបន់ដោយសារពេលនេះ អាមេរិកបានដាក់ពង្រាយគ្រឿងសព្វាវុធ និងកងទ័ពមួយចំនួនធំ ។ ចំណែកចិនវិញ ក៏បានដាក់ពង្រាយរួចហើយដែរនូវនាវាចម្បាំង យន្តហោះចម្បាំង និង កាំជ្រួចនៅ លើកោះWoody ដ៏ធំជាងគេ នៅប្រជុំកោះប៉ារ៉ាហ្សែល​ដែលវៀតណាមចោទចិនថា បានដណ្ដើមយកពីដែនទឹករបស់ខ្លួន។
  10. អាមេរិក អាស៊ាន ប៉ុន្តែអ្វីដែលនាំអោយអាមេរិក ដាស់តឿនប្រទេសក្នុងតំបន់អោយប្រកាន់យកតួនាទីអព្យាក្រឹត្យ ទំនងក្រុងវ៉ាស៊ីនតោន គិតថា ប្រទេសខ្លះនៃសមាគមនេះ ពិតជារង​ឥទិ្ធពលចិន ដោយទាំងឥទ្ធិពលសេដ្ឋកិច្ច និងយោធា។​លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ម៉ាក អេ​ស្ពើរ បានផ្ដើមឈ្មោះ ប្រទេសកម្ពុជា មកនិយាយក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃ​ទី២១កក្កដា ដោយដាស់​តឿន​កម្ពុជា ជាថ្មីម្ដងទៀត កុំនៅក្រោមឥទ្ធិពលចិន​ដែលលោកថានាំឲ្យ​បាត់​អធិបតេយ្យ និង​ឯករាជ្យ​របស់​ខ្លួន។
  11. អាមេរិក អាស៊ាន នៅ​ក្នុង​កិច្ចពិភាក្សា​តាម​បណ្ដាញ​អ៊ីនធើណេត ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធ​សាស្រ្ត មន្រ្តី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ បាន​ឆ្លើយ​​ទៅ​នឹង​សំណួរ អំពី​ថា​តើ​អ្វី​អាច​ស្ដារ​ទំនាក់ទំនង​ល្អក់កករ​រវាង ​សហរដ្ឋអាមេរិក និង​កម្ពុជា និង​ការសង្ស័យ​អំពី​មូលដ្ឋានទ័ព​ចិន​នៅ​លើទឹក​ដីខ្មែរ។ យ៉ាងណា លោក ម៉ាក អេស្ពើរ ថ្លែង​ថា អាមេរិក​បារម្ភ មិនមែន​តែ​រឿង​ប្រទេស​កម្ពុជា ងាក​ខ្លាំង​ទៅ​រក​ចិន​ទេ តែ​ក៏​បារម្ភ​រឿង​ប្រទេស​ឯទៀត ដែល​កំពុង​ផុងខ្លួន​ដោយសារតែ​ឥទ្ធិពល​ចិន​ ដែលលោកថា សហរដ្ឋអាមេរិកបាន ឃើញ​បញ្ហា​នេះ​កើត​មាន​ជា​ហូរហែ​មក​ហើយ។
  12. អាមេរិក អាស៊ាន តាមលោកម៉ាក អេ​ស្ពើរ  អ្វី​ដែល​ជា​បញ្ហា​ធំ​នោះ គឺ​រដ្ឋាភិបាល​ចិន​ប្រើ​យុទ្ធសាស្ត្រ​គាប​សង្កត់​ប្រទេស​ទាំង​នោះ ឱ្យ​ចូល​ស៊ង​របស់​ខ្លួន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ចិន។ របៀប​គាបសង្កត់​នោះ រួម​មាន​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច កាត់​ផ្ដាច់​ចំណង​ការទូត​ជាដើម។ យើង​ក៏​ឃើញ​ប្រទេស​ចិន ល្បួង​ឲ្យ​ប្រទេស​ជាច្រើន​ខ្ចី​លុយ​ខ្លួន ដែល​យូរ​ទៅ​ផុងខ្លួន​ជំពាក់​បំណុល​ចិន​វណ្ឌ​ក ឬ​សន្យា​សង់​មូលដ្ឋាន​ជើងទឹក»។ក្នុង​ស្ថានភាព​បែបនេះ លោក ម៉ាក អេស្ពើរ ថ្លែង​ថា ប្រទេស​ទាំងឡាយ ដែល​កំពុង​លុះ​ក្រោម​ឥទ្ធិពល​កៀបសង្កត់​របស់​ចិន ត្រូវ​ចេះ​រើ​បម្រះ​ខ្លួន​ចេញពី​ចិន។ នេះជាការប្រែសម្រួលរបស់វិទ្យុអាមេសេរី ផ្សាយជាខេមរភាសារដែលមានមូលដ្ឋាននៅ ក្រុងវ៉ាស៊ីនតោន។
  13. អាមេរិក អាស៊ាន យ៉ាងណា មកដល់ពេលនេះ ពុំទាន់ឃើញក្រសួងការបរទេសកម្ពុជា ដែលតាងនាមអោយ រាជរដ្ឋាភិបាល ដើម្បីឆ្លើយទៅកាន់ប្រទេសខាងក្រៅ ចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងលោក រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក រូបនេះនៅឡើយទេ។  វិទ្យុស្ត្រីបានទាក់ទងបាននឹងលោកកុយគួង អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជាដើម្បីសុំយោបល់ ឆ្លើយតបនឹងលោក ម៉ាក អេ​ស្ពើរ  ប៉ុន្តែលោកមិនបានឆ្លើយអ្វីទេ ក្រៅពីនិយាយថា លោកមានធុរៈជួបភ្ញៀវ ហើយនៅពេលនេះ។
  14. អាមេរិក អាស៊ាន កន្លងមក សហរដ្ឋអាមេរិក ចោទថា កម្ពុជានឹងផ្ដល់អោយចិន ដាក់ពង្រាយទ័ពនៅពេល  មូលដ្ឋានព្រមានយន្តហោះមួយធ្វើឡើងនៅ ខេត្តឆ្នេរសមុទ្រកម្ពុជារួចរាល់ហើយនោះ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំង សម្ដេច ហ៊ុន​សែន ផងដែរ បានប្រាប់់សមភាគី វៀតណាមង្វៀនស៊ុនហ្វុក ដោយអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជានឹងមិនអនុញ្ញាតិអោយមានកង​ទ័ពបរទេស លើទឹកដីកម្ពុជាឡើយ។ ប៉ុន្តែ ការអះអាងនេះ ក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo   ជំរុញអោយ​ សមាជិកអាស៊ាន នាំគ្នាយកគំរូតាមកម្ពុជា ដែលប្រកាន់ជំហរ អព្យាក្រឹត្យ អោយឆា្ងយ ពីឥទ្ធីពលចិន ។ លោក Mike Pompeo  បានថ្លែងដូចនេះ នៅចំពោះវត្តមានរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចប្រជុំមួយនៅក្រុងបាងកកប្រទេសថៃ កាលពីឆ្នាំ២០១៨។
  15. អាមេរិក អាស៊ាន ក្នុងស្ថានភាព ចិននិងអាមេរិកកំពុងដំណើរ ឥទ្ធិពលកងទ័ពនៅសមុទ្រចិនខាងត្បូង  គេស​ង្កេត​ឃើញអ្នកវិភាគឯករាជ្យម្នាក់គឺលោកបណ្ឌិតឡៅម៉ុងហៃ បានសរសេរលើ ហ្វេសបុករបស់ ដោយសរសើរ កម្ពុជា នៅស្ងៀមស្ងាត់ ចំពោះស្ថានភាពជម្លោះសមុទ្រចិនខាងត្បូង ដែលលោក ចាត់ទុកថា កម្ពុជាកំពុងប្រកាន់យកគោលការណ៍អព្យាក្រឹត្យបានល្អប្រសើរ។
  16. អាមេរិក អាស៊ាន តែកន្លងមកអ្នកវិភាគឯមសុវណ្ណារ៉ា យល់ឃើញថា ប្រទេសដែលក្លាចកម្ពុជា លំអៀងទៅរក ចិន គឺប្រទេសវៀតណាម ព្រោះប្រទេសចិននិងវៀតណាម តែងតែបង្កជម្លោះប្រដាប់អាវុធដាក់គ្នា ច្រើនលើកមកហើយ ដោយសារការចង់គ្រប់គ្រងផ្ដាច់មុខនៅដែនទឹកនៃទំបន់សមុទ្រចិនខាងត្បូង។
  17. អាមេរិក អាស៊ាន សមុទ្រចិនខាងត្បូងមាន ក្រឡាផ្ទៃ៣លានគីឡូម៉ែត្រក្រឡា និងមានកោះចំនួន២៥០ ។ បច្ចុប្បន្ន ចិនចូលកាន់កាប់ ជិត៨០ភាគរយទៅហើយ ។នេះ បើតាមសារព័ត៌មាន អាមេរិក The National Interest ។ វៀតណាម គំរាមថានឹងប្ដឹងចិនទៅកាន់តុលាការICJ និងបង្ខំអោយចិន គោរច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ តែបែបនេះក្ដី អាមេរិក​ទំនងមិនបណ្ដោយអោយចិន កាងយកតំបន់នោះបានឡើយ។ សហរដ្ឋអាមេរិក​អះអាងថា តំបន់នោះ ជាដែននាវាចរណ៍អន្តរជាតិ៕

សារពត៍មានផ្សាយអំពីរឿងសមុទ្រចិនខាងត្បូង
  1. ចិន-អាមេរិក បញ្ជូន​នាវាសង្គ្រាម​រៀងៗខ្លួន ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង សុក្រ, 22 វិច្ឆិកា 2019 11:09
  2. ក្នុងខែ​វិច្ឆិកា ឆ្នាំ​២០១៩នេះ ចិន និង​អាមេរិក បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង​នាវាចម្បាំង​របស់ខ្លួន
  3. ចិន ចង់ធ្វើ​សមយុទ្ធ​យោធា​ទៀងទាត់​ជាមួយ​អាស៊ាន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ពុធ, 22 សីហា 2018 11:34
  4. ប្រទេស​ចិន បាន​ស្នើឱ្យ​អាស៊ាន​ ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ខ្លួន ជា​ទៀតទាត់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង
  5. ប្រមុខ​ការពារ​ជាតិ​អាមេរិក លើក​ឡើងសេណារីយ៉ូ២ ជាមួយ​ចិន លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង សៅរ៍, 2 មិថុនា 2018 10:40
  6. លោក Jim Mattis រដ្ឋមន្រ្តី​ការពារ​អាមេរិក បាន​លើក​ឡើង​ពី​សេណារីយូ​ចំនួន២...
  7. ចិន​ព្រមាន​នាវា​ចម្បាំង​អាមេរិក ២​គ្រឿង ឲ្យ​ចាកចេញ​ពី​សមុទ្រ​ចិន​ខាងត្បូង​ជាបន្ទាន់ ច័ន្ទ, 28 ឧសភា 2018 05:00
  8. កងទ័ព​ចិន​បាន​ធ្វើ​សកម្មភាព​ភ្លាមៗ​ដោយ​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ជាច្រើន​គ្រឿង...
  9. វៀតណាម ផ្ទុះកំហឹង​នឹង​ទេសចរ​ចិន​រឿង​ពាក់​អាវ​រូប​ផែន​ទី ព្រហស្បតិ៍, 17 ឧសភា 2018 13:50
  10. អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​វៀតណាម បាន​ផ្ទុះ​ការ​ខឹងសម្បា​នឹង​ភ្ញៀវ​ទេសចរ​ចិន​មួយ​ក្រុម...
  11. ចិន លួច​ដំឡើង​ប្រព័ន្ធ​មីស៊ីល​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ សុក្រ, 4 ឧសភា 2018 09:23
  12. យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​CNBC​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ​២០១៨​ដូច្នេះ​ថា មហាយក្ស​ចិន បាន​ធ្វើ​ការ​ដំឡើង​ខែល​...
  13. វៀតណាម ទាមទារ​ឲ្យចិន​ ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​នៅ​ប្រជុំ​កោះ​២ ពុធ, 25 មេសា 2018 13:31
  14. សកម្មភាព​របស់​ចិន នៅ​ប្រជុំ​កោះចំនួនពីរ​ ត្រូវ​បាន​វៀតណាម...
  15. ស៊ី ជិងពីង ទៅ​ពិនិត្យ​ព្យុហយាត្រា​កងទ័ព​ចិនដោយ​ផ្ទាល់​ នៅ​សមុទ្រ​ចិន​ខាងត្បូង (មាន​វីដេអូ) សុក្រ, 13 មេសា 2018 09:46
  16. ប្រធានាធិបតី​ចិន ស៊ី ជិងពីង កាលពី​ថ្ងៃ​ទី១២ ខែ​មេសា ២០១៨ ម្សិលមិញ បាន​ទៅ​ពិនិត្យ​ដោយ​
  17. ចិន​បញ្ជូន​នាវា​ដឹក​យន្តហោះ និង​នាវា​ចម្បាំង ៥០​គ្រឿង ទៅ​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ព្រហស្បតិ៍, 12 មេសា 2018 16:55
  18. កងទ័ព​ជើងទឹក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន កាលពី​ថ្ងៃ​ទី១១ ខែ​មេសា ២០១៨ ម្សិលមិញ...
  19. ចិន​ព្រលះ​វៀតណាម​ ដែល​ហៅ​ឥណ្ឌា​មក​រកស៊ី​ប្រេង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង សុក្រ, 12 មករា 2018 11:23
  20. កន្លង​មក ចិន​ក៏​ធ្លាប់​បាន​តវ៉ា​ចំពោះ​វត្ត​មាន​របស់​ឥណ្ឌា​ នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នេះ​ផង​ដែរ​
  21. ចិន​បញ្ជូន​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែកទៅ​សមុទ្រ​ចិន​ខាង​ត្បូង សុក្រ, 24 វិច្ឆិកា 2017 16:19
  22. កងទ័ព​អាកាស​ចិន បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K ១​ក្រុម ​ទៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​...
  23. ចិន ប្រតិកម្ម នឹង​នាវា​អាមេរិក ដែល​ឆ្លងកាត់​កោះ​របស់​ខ្លួន សុក្រ, 11 សីហា 2017 14:35
  24. ចិន បាន​ជំទាស់​យ៉ាងខ្លាំង ចំពោះ​អាមេរិក ដែល​បញ្ជូន​នាវាឆ្លងកាត់​កោះ​សិប្បនិម្មិត​១...
  25. វៀតណាម ផ្អាកបូម​ឧស្ម័ន ក្រោយ​ចិន​គំរាម ច័ន្ទ, 24 កក្កដា 2017 15:31
  26. វៀតណាម បាន​បញ្ឈប់​ការ​បូម​ឧស្ម័ន នៅ​តំបន់​មាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្រោយមាន​ការ​គំរាម...
  27. ផ្នែក១ នៃ​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ឥណ្ឌូណេស៊ី ដាក់​ឈ្មោះ​ថ្មី អាទិត្យ, 16 កក្កដា 2017 11:40
  28. ប្រទេស​ឥណ្ឌូណេស៊ី បាន​ដាក់​ឈ្មោះ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ខ្លួន ដែលជា​ផ្នែក១​នៃ​សមុទ្រ​ចិន​ខាងត្បូង​ថា ...
  29. ចិន ព្រមាន​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មុន​មេដឹកនាំ​ឥណ្ឌា ទៅ​អាមេរិក អាទិត្យ, 25 មិថុនា 2017 09:22
  30. ចិន បាន​ព្រមាន​ឥណ្ឌា សារជា​ថ្មី ឱ្យ​នៅឆ្ងាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ភូមិសាស្រ្ត​ដែលនៅ​ជុំវិញ​ចិន។
  31. ចិន ប្រុង​ជើងការ ចំពោះ​សកម្មភាព​យន្តហោះ​យោធា​អាមេរិក នៅ​សមុទ្រ​ចិន​ខាងត្បូង សុក្រ, 9 មិថុនា 2017 16:14
  32. នៅថ្ងៃ​ទី៩មិថុនា​នេះ ចិនបាន​ឃ្លាំ​មើល និង​ប្រុង​ជើងការ​ខ្ពស់ ចំពោះ​សកម្មភាព​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។
  33. ចិន ប្រតិកម្ម​នឹងការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និង​ជប៉ុន ជុំវិញ​តំបន់​ជម្លោះ ច័ន្ទ, 5 មិថុនា 2017 16:33
  34. កាលពី​ម្សិលមិញ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោកស្រី Hua Chunying បាន​សម្តែង​ការ​មិនពេញ​ចិត្ត ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក...
  35. ចិន ប្រតិកម្ម​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស G7 អាទិត្យ, 28 ឧសភា 2017 11:16
  36. អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Lu Kang បាន​និយាយ​នៅថ្ងៃ​ទី២៨​ឧសភា​នេះ​ថា ចិន មិន​ពេញចិត្ត​នឹង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស​ធំៗ​ទាំង​៧ (G7)
  37. អាមេរិក បញ្ជូន​នាវា​សង្គ្រាម​មក​សមុទ្រ​ចិន​ខាងត្បូង​ជាលើក​ដំបូង ក្រោម​រដ្ឋបាល ដូណាល់ ត្រាំ ព្រហស្បតិ៍, 25 ឧសភា 2017 09:17
  38. មន្រ្តី​អាមេរិក ១រូប​បាន​ឱ្យដឹង​ថា នាវា​ចម្បាំង​អាមេរិក ១​គ្រឿង បាន​ស្ថិតនៅ​ចម្ងាយ ២២​គីឡូម៉ែត្រ ពីកោះ​សិប្បនិម្មិត ដែលត្រូវ​បាន​សាងសង់​ដោយចិន...
  39. អាមេរិក​ផ្ដល់​នាវា​ល្បាត ៦គ្រឿង​ដល់​វៀតណាម អង្គារ, 23 ឧសភា 2017 11:52
  40. នាវា​​ឈ្មោះ ឆ្លាម​ដែក ​ទាំង ៦គ្រឿង​នេះ ត្រូវ​បាន​ធ្វើ​ពិធី​ផ្ទេរ​ជា​ផ្លូវការ នៅ​ខេត្ត Quang Nam ដោយ...
  41. លោក Duterte៖ ចិន គំរាម​ធ្វើ​សង្គ្រាម​ជាមួយ​ហ្វីលីពីន ច័ន្ទ, 22 ឧសភា 2017 09:31
  42. ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​និយាយ​នៅក្នុង​ក្រុង Davao ថា ចិន បាន​គំរាម​ធ្វើ​សង្គ្រាម បន្ទាប់ពី​លោក​អះអាង​ពី
  43. Duterte៖ ហ្វីលីពីន នឹង​ចាប់​ដៃគូ​ជាមួយ​ចិន រុករក​ធនធាន​ធម្មជាតិ​នៅ​សមុទ្រ​ខាងត្បូង ពុធ, 17 ឧសភា 2017 10:24
  44. លោក Duterte បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ក្រុង​ប៉េកាំង ពិតជា​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ហ្វីលីពីន
  45. ចិន និង​វៀតណាម យល់ព្រម​មិន​បង្កើន​ជម្លោះ​នៅ​សមុទ្រ​ចិនខាងត្បូង ច័ន្ទ, 15 ឧសភា 2017 14:41
  46. ប្រទេស​ចិន និង​វៀតណាម បាន​ប្រកាស​រួមគ្នា​នៅថ្ងៃ​ទី១៥ឧសភា​នេះ​ថា នឹង​ថែរក្សា​សន្តិភាព និង​គ្រប់គ្រង​ជម្លោះ​នៅក្នុង​សមុទ្រ​ចិនខាងត្បូង ដោយ​ចៀសវាង​នូវ​...








No comments:

Post a Comment