ឯកសារពាក់ព័ន្ធ ខេត្តព្រះវិហាររួមមាន៖
- ព្រំដែន ខេត្តព្រះវិហារ
- ភូមិសាស្រ្តខេត្តព្រះវិហារ
- តំបន់ទេសចរណ៍ ខេត្តព្រះវិហារ
- សង្រ្គាម ខ្មែរ សៀម លើករណី ប្រាសាទព្រះវិហារ ឆ្នាំ ២០០៨ ដល់ ២០១១
- បណ្តាទីតាំង បង្កោលព្រំដែន ខ្មែរ សៀម ។
- ប្រាសាទ ព្រះវិហារ
- ឧទ្យានតេជោសែនឫស្សីត្រឹប
- ចលនា ទន្រ្ទានព្រៃឈើនៅ ខេត្ត ព្រះវិហារ
- ឧទ្យាន្តជាតិ ភ្នំគូលេន
- ជនជាតិ កួយ Kuy People
- អាជីវកម្ម ព្រៃឈើ នៅកម្ពុជា
ជនជាតិ កួយ Koy The Kuy (Khmer: កួយ, Thai: กูย) are an indigenous ethnic group of mainland Southeast Asia. The native lands of the Kuy range from the southern Khorat Plateau in northeast Thailand east to the banks of the Mekong River in southern Laos and south to north central Cambodia.
ផែនទី កំណើត សៀម និង កួយ តាមប្រវត្តិសាស្រ្តសកល។ ជនជាតិ ខ្មែរអាច ហៅ កួយតាមសម្លេងផ្សេងៗគ្នានៃជនជាតិ កួយ ដូចជា៖
- Aouei អាអួយ;
- Boran បុរាណ ;
- Dui ដួយ ;
- Kamaen-Boran ខ្មែរបុរាណ;
- Kuay កយ;
- Kuoy គួយ;
- Kuy កួយ;
- សួយ Shoi ;
- Soueiសែន ; ស្ទឹងសែន
- Suai សួយអៃ;
- Suay សុអៃ;
- Suei សួរអី;
- Sui សុយ ;
- Xuay ស៊ួយ
ជនជាតិ កួយ ជាអតីតរដ្ឋកុលសម្ព័ន្ធមួយ សម័យបុរាណ ដែលសព្វថ្ងៃនេះ កួយ មានរស់នៅ ៖
ប្រទេសថៃ ចំនួន ៤០០,០០០ នាក់ ឆ្នាំ ២០០៦
ប្រទេស កម្ពុជា ចំនួន ៧០. ០០០ នាក់ ឆ្នាំ ២០១៩ និង
ប្រទេសឡាវ ចំនួន ៤៣,០០០ ឆ្នាំ ២០០៥
(ប្រភព ) ជនជាតិកួយ មាន ០៤ បួនអំបូរគឺ (១) កួយអន្ទ័រ (ភាគច្រើនរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ) (២) កួយអក (៣) កួយអឺ (ខេត្តក្រចេះ និងស្ទឹងត្រែង) និង (៤) កួយអន់រ័រ (ឬ ហៅថាអន្រ្ទើ មានរស់នៅខេត្តកំពង់ធំ) ។ ជនជាតិភាគតិចកួយទាំងបួនកាន់សាសនាព្រះពុទ្ធដូចជនជាតិខ្មែរដែរ។ កួយជាមនុស្សជាតិមួយនៅក្នុងដែនកម្ពុជា កួយមានភាសាច្រើន ដូចជា កួយដែក កួយដំរី ជាដើម ។ ជនជាតិកួយគឺជាជនជាតិភាគតិចខ្មែរមួយប្រភេទ ដែលចូលចិត្តរស់នៅតំបន់ ដែលដាច់ឆ្ងាយពីជនជាតិខ្មែរ ប៉ុន្តែវប្បធម៌ និងប្រពៃណី ការរស់នៅគឺមានលក្ខណៈស្រដៀងនឹងជនជាតិខ្មែរច្រើន។ កាលពីសម័យបុរាណជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបបធ្វើស្រែ និងរកស៊ីបោចវល្លិ៍ ជ័រ។ ជនជាតិនេះមានភាសាដោយឡែកពីគ្នាខុសពីភាសាខ្មែរ។
រូបភាព ផលិតដែក សម័យបុរាណ
ខេត្តព្រះវិហារ ដែលមានភូមិសរុប ៤៧ ភូមិ ។ ខេត្តកំពង់ធំក៏មានជនជាតិដើមភាគតិចកួយរស់នៅច្រើនដែរ ដូចជានៅស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង ស្រុកសំបូរព្រៃគុហ៍ និងស្រុកសណ្តាន់។ តែភាគច្រើនពួកគាត់រស់នៅឡាយឡំជាមួយជនជាតិខ្មែរ ដែលធ្វើឲ្យរបៀបនៃការរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ស្ទើរមានលក្ខណៈដូចគ្នាបេះបិត ដែលយើងពិបាកនឹងសម្គាល់ថាជាជនជាតិកួយ ឬជនជាតិខ្មែរណាស់។ ក្រៅពីខេត្តទាំងពីរខាងលើ ជនជាតិកួយក៏មានរស់នៅក្នុងខេត្តក្រចេះ (មាននៅស្រុកសំបូរ) និងខេត្តស្ទឹងត្រែង(ស្រុកសៀមបូក) ដែរ ។
ជនជាតិដើមភាគតិចកួយមិនមានអក្សរសាស្ត្រដើមទេ គឺនិយាយភាសាកួយតែសរសេរខ្យល់សំនៀងជាភាសាខ្មែរ ហើយភាសាកួយក៏មានលាយពាក្យភាសាខ្មែរដែរ ។ចំពោះភាសាកួយ យុវជនកួយសម័យនេះ មិនសូវនិយមនិយាយភាសាជនជាតិដើមរបស់ខ្លួន ម្ដាយឪពុកអត់សូវបាននិយាយកួយជាមួយកូន កូនចូលទៅសាលា ត្រឡប់មកវិញនិយាយតែខ្មែរជាមួយឪពុកម្ដាយ។ គេសង្កេតឃើញថាមានជនជាតិកួយវ័យចំណាស់នៅតាមភូមិនីមួយៗ និយមនិយាយភាសាកំណើតខ្លួនច្រើននៅឡើយ ជាក់ស្ដែងដូចជាជនជាតិកួយនៅ ភូមិបុស្សធំ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ប្រើភាសាកួយសម្រាប់ការសន្ទនាក្នុងជីវិតប្រចាំថ្ងៃ ។ ជនជាតិកួយវ័យចំណាស់ភាគច្រើនមិនសូវចេះភាសាខ្មែរ។ ភាសាកួយត្រូវបានហាមមិនឲ្យនិយាយនៅក្នុងរបបប៉ុលពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយនេះក៏ជាហេតុផលមួយបណ្ដាលឲ្យយុវជនកួយជំនាន់ក្រោយមិនចេះភាសាកួយដែរ។
កួយចំនួនដែលបានលើកឡើងដោយអង្គការលើកស្ទួយវប្បធម៌កួយនៅខេត្តព្រះវិហារ ៖អត្តសញ្ញាណវប្បធម៌ កួយដូចជា ភាសា ជំនឿសែនអារក្សអ្នកតា ពិធីមង្គលការតាមបែបប្រពៃណីជនជាតិកួយ កំពុងបាត់បង់ដោយសារជនជាតិកួយខ្លួនឯងបោះបង់ចោលផង ដោយសារកត្តានយោបាយក្នុងប្រទេស រួមផ្សំឥទ្ធិពលវត្តមានវប្បធម៌ស៊ីវិល័យរបស់បរទេស នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃផង ដូចជា ៖ ប្រពៃណីក្លាយមួយចំនួននៃការរៀបការ មិនមានការប្រើឧបករណ៍ភ្លេងមាន ទ្រ ស្គរ ប៉ី ដូចពីដើម។ ការស្លៀកពាក់ក៏សម្របជ្រុលទៅតាមសម័យឥឡូវ ដូចហាយឡាយសក់ក្រហម ស្លៀកខ្លី ខោជើងខ្លី មានអាវលេចមុខលេចក្រោម ដែលបូរាណមានអាវបំពង់។
ផែនទី កម្ពុជា សម័យ លង្វែក
ផែនទី សម័យ អង្គរ
កម្ពុជាថ្មី ជនជាតិកួយធ្លាប់ជួយខ្មែរសង់ប្រាសាទ និងមានជំនាញបញ្ជាន់ថ្មផលិតជាដែក
តំណាងជនជាតិកួយពីខេត្តព្រះវិហារ លោកស្រី ទេព ទឹម បានបញ្ជាក់ថា តាមប្រវត្តិសាស្រ្តជនជាតិកួយ ធ្លាប់ជួយកសាងប្រាសាទជាច្រើននៅខេត្តសៀមរាប។ ជនជាតិកួយ ជាអ្នកជំនាញស្លដែក និងចេះវិធីសាស្រ្តបញ្ជាន់ថ្មផលិតជាដែក ដែលគ្មានជាតិសាសន៍ភាគតិចណាអាចធ្វើបានឡើយ។
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗនៅថ្ងៃទី១៩ ខែធ្នូ នាខេត្តសៀមរាប ជនជាតិដើមភាគរតិចគួយរូបនេះ ក៏បានបង្ហាញពីបំណងចង់អភិរក្សភាសា វប្បធម៌ និងប្រពៃណីរបស់ជនជាតិកួយ កុំឱ្យបាត់បង់ ទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយទៀត។លោកស្រីបញ្ជាក់ថា៖«ខ្ញុំមើលទៅគួរឱ្យមានមោទនភាពមែនទែន ដោយជនជាតិដើមបុព្វបុរសយើង មានចំណេះជំនាញអាចធ្វើថ្មឱ្យក្លាយជាដែក យកធ្វើអាវុធ និងសម្ភារប្រើប្រាស់សម្រាប់មនុស្សជាតិបាន មិនដែលមានប្រទេសណាអាចផលិតថ្មជាដែកដូចកួយបានទេ»។
លើសពីនេះ ចាស់ទុំជនជាតិកួយ លោកស្រី ទេព ទឹក ក៏មានបំណងចង់ឱ្យសហគមន៍កួយ ឱ្យក្លាយជាសហគមន៍ដែលស្របតាមច្បាប់ តាមរយៈការចុះបញ្ជីកម្មសិទ្ធិសមូហភាព។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យជនជាតិដើមភាគតិចមួយនេះ អាចថែរក្សាភាសា សម្លៀកបំពាក់ វប្បធម៌ប្រពៃណី ដូចជារបាំ ក្រុមភ្លេង ដើម្បីរក្សារមតកឱ្យបានគង់វង្ស។
ផែនទី ដើមកំណើត កួយ
ផែនទី ដើមកំណើត កួយ
ផែនទី រដ្ឋកួយ និង រដ្ឋភ្នង ចំំំណុះ រដ្ឋ លាវ
ផែនទី រដ្ឋ កួយ និង រដ្ឋភ្នង រដ្ឋ លាវ ក្រោយ ប្រទេសសៀម ប្រកាសឯករាជ្យ ផ្តាច់ចេញពី ចំណុះ ខ្មែរ
ផែនទី នគរ កួយ ឆ្នាំ ៨៨០ កំណើតនៃ សម័យកាល អង្គរ ( ជាប់ព្រំដែន ចេន ឡា គោក)
ផែនទី នគរ កួយ ឆ្នាំ ៨៨០ កំណើតនៃ សម័យកាល អង្គរ ( ជាប់ព្រំដែន ចេន ឡា គោក) វីដេអូ ផែនទីប្រវត្តិសាស្រ្តខ្មែរ
រូបភាព ជនជាតិ កួយ Koy The Kuy
ផែនទី តំបន់ រោងចក្រស្លរដែក មុនសម័យអង្គរជនជាតិ កួយ The Kuy
អំពីប្រវត្តិ ឧស្សាហកម្មស្លរដែក យោងតាមប្រវត្តិខាងក្រោម ឃើញថា កម្ពុជា ទទួលបាន បច្ចេកវិជ្ជាខាង ស្លរដែក មកពី ប្រទេស ចិនផង មកពី ជ្វា ផង រហូត កម្ពុជា ក្លាយជារដ្ឋដែលមាន ឧស្សាហកម្ម ស្លរដែក និង ចម្រាញ់ដែក។
- ៦០០០ ឆ្នាំ មុន គ.ស មានការផលិតដែកនៅប្រទេសចិន
- ៣០០០ ឆ្នាំ មុន គ.ស មានការផលិតដែកនៅ អេហ្សីប ផលិតសម្ភារៈ និង អាវុធ
- 1024 BCE ប្រាសាទចិន ឈ្មោះ the Zhongyue Temple in Dengfeng. មានការប្រើប្រាសដែក
- ២៥៦ មុន គ.ស ប្រទេសចិន មានការផលិតដែកឆៅ ឬ ដែកជ្រូក Pig iron, also known as crude iron
- 645 BCE ប្រទេសចិន មានការចាក់ពុម្ពដែក to create a metal casting.
- សតវត្សីទី ១ នៃ គ.ស ប្រទេសចិនមានបច្ចេកវិជ្ជាធ្វើ ឡ ស្លរដែក
- ១៤២ ចិន ក្នុង អាណាចក្រចិន Jin dynasty រកឃើញ រំសេវ ផ្ទុះ ផលិតចេញពី ធ្យូង
- ៧០០ ចិន ក្នុង អាណាចក្រ T’ang Dynasty មានការប្រើ រំសេវធ្វើជា អាវុធ
- ៨០២ ក្នុងសង្រ្គាម ខ្មែរ សៀម នោះ កងទ័ពខ្មែរ បានអូសកាំភ្លើងធំ ដាក់នៅលើ កំពែងប្រាសាទ ដើម្បីបាញ់ការពារទីតាំង
- ៨០២ កម្ពុជា ប្រកាសឯករាជ្យ ចេញពី ជ្វា Srivijava
- ១១០០ បច្ចេកវិជ្ជា ឡ ស្លរ ដែក បានលក់ទៅដល់ទ្វីបអឺរ៉ុប គឺប្រទេស ស្វីស Sweden
- ១១៧៧ ប្រាសាទព្រះខ័ន (កំពង់ស្វាយ) ខេត្តព្រះវិហារត្រូវបានសាងសង់ឡើង ដើម្បីហ្វឹកហាត់កងទ័ព រយៈពេល ៤ ឆ្នាំ មុនការប្រកាសសង្រ្គាមជាមួយ ទ័ពចម្ប៉ា ដោយទីនោះ ក្បែរភ្នំដែក Phnom Dek ខ្មែរបុរាណ ប្រើ ដែកទាម I-shaped clamps ដើម្បី ភ្ជាប់ដុំថ្មមួយ ទៅដុំថ្មមួយទៀតឲ្យមានលំនឹង
- ១៣០០ បច្ចេកវិជ្ជា ឡ ស្លរ ដែក លក់ទៅដល់ បារាំង និង បែលហ្សិក
- ១៤៥៥ នៅអឺរ៉ុបមានការ ផលិតជា កាំភ្លើងធំ
- ១៤៩១ បច្ចេកវិជ្ជា ឡ ស្លរ ដែក លក់ទៅដល់ អគ្លេស
- ១៦១៩ អាមេរិក មានឧស្សាហកម្មស្លរដែក
- ១៧០០ អគ្លេស នាំចូលដែកពី ស្វីស ដើម្បីបំរើការក្នុងប្រទេស
- ១៧៨៣ បច្ចេកទេស បំលែងដុំដែក ( ដុំដែកជ្រូក Pig Iron ) ទៅជា ឧបករណ៍ប្រើប្រាស់ wrought iron
- ១៧៩៣ អគ្លេសក្លាយជាប្រទេសនាំមុខ ខាងឧស្សាហម្មផលិតដែក ដោយសារតម្រូវការផ្នែកយោធា
No comments:
Post a Comment