Sunday, July 7, 2024

ប្រាសាទ ព្រះវិហារ

Samdech Hun Sen of Cambodia  7 July 2020  · 
អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក
ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។

ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕

ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី ប្រាសាទ តាមន តាក្របី

ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី តំបន់ប្រាសាទ ព្រះវិហារ


ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី តំបន់ប្រាសាទ ព្រះវិហារ
https://iammanussite.com/2012/09/10/khaophrawiharn/
ជាដំបូងសូមចុចទីនេះ មើល បញ្ជីស្តេចខ្មែរសិន បន្ទាប់សូមចុចទីនេះ អានផែនទីប្រវត្តិសាស្រ្ត។ ដូច្នេះយើងបានជា គំនិត  ផែនទីក្នុងខួរក្បាល ដែលអាសង្ខេបដូចតទៅ៖


ផែនទី ភូមិសាស្រ្តនយោបាយ កម្ពុជា សៀម ឆ្នាំ ១៩០០
ផែនទី រាជវាំង្គអាណាចក្រខ្មែរបុរាណ និង ស្តេចត្រាញ់ អប្បគមន៍ទឹកដី


ផែនទី តំបន់ប្រាសាទ ព្រះវិហារ
  • ប្រាសាទព្រះវិហារសាងសង់ ចន្លោះឆ្នាំ ៨០២- ៩១០ តំណាលគ្នាប្រសាទវត្តភូនៅ ឡាវសព្វថ្ងៃ  ប្រាសាទកោះកេរ្តិ ប្រាសាទអង្គរវត្ត។ ចំណុចនេះចង់ថា សៀម នៅជារដ្ឋឬខេត្តចំណុះខ្មែរ ចំណុះមន នៅឡើយទេ។
  • ក្នុងផែនទី គឺសៀម/ថៃ ចែកជា ៤ដំណាក់កាល គឺ 
      1. សុខនថៃ (មិនមែន សុខោទ័យទេ) Sukhornthai!! ឆ្នាំ ១២៣៨ ដល់ ១៣៥០
      2. អាយុធ្យា Ayuthia ឆ្នាំ ១៣៥០ ដល់ឆ្នាំ ១៧៦៧
      3. ក្រោយអាយុធ្យា Post Ayuthia  ឆ្នាំ ១៧៦៧ ដល់ឆ្នាំ ១៨០០
      4. សម័យបាងកក Bangkok Era ឆ្នាំ​១៨០០ ដល់ ១៩០៤ 
  • ចំណុខខាងលើ ចង់ថា ការប្រែប្រែខុស គឺ Sokhornthai មិនមែនជា សុខោទ័យទេ ដោយសារ ឆ្នាំ ១៩៣២ មានការដូរឈ្មោះពី សៀម ទៅជា Thai-land (Thailand) គឺប្រទេសថៃ បើបកស្រាយថា សុខោទ័យ គឺមិនមាននៅក្នុងភាសាសៀម ភាសាថៃឡើយ ក៍ខុសជាមួយភាសាអគ្លេសដែរ។ មួយទៀត ចង់សរសេរថា ប្រាសាទព្រះវិហារ ជាស្នាដៃរបស់ខ្មែរ កម្ពុជាផ្តាច់មុខ
  • ឆ្នាំ ១៧៩៥ សៀមចូលកាន់កាប់ខេត្តមួយចំនួនរបស់ខ្មែរភាគខាងលិច
  • ជំលោះបារាំង អគ្លេស នាំឲ្យអគ្លេសចាញ់បារាំង ដែលអគ្លេសជាម្ចាស់លើសៀម ដែល សៀមព្រមដកទ័ពជា ៤ ដំណាក់កាលចេញពីកម្ពុជា ដោយប្រើពេល ១៧ឆ្នាំ គឺ
    1. ឆ្នាំ ១៨៩០ ទ័ពសៀមដកចេញពីខេត្តក្រចេះ ឆ្លូវលើ
    2. ឆ្នាំ ១៨៩៣ ទ័ពសៀមដកចេញពីខេត្តស្ទឹងត្រែង
    3. ១៩០៤ ទ័ពសៀមដកចេញពីខេត្តម្លូរព្រៃ ទន្លេរពៅ (ព្រះវិហារ)
    4. ឆ្នាំ ១៩០៧ ទ័ពសៀមដកចេញពីខេត្ត បាត់ដំបង ខេត្តស្វាយជ្រុំ ខេត្តសៀមរាប
  • ឆ្នាំ ១៩៤០ បារាំងចុះខ្សោយដោយសារអគ្លេសចូលវាយលុយប្រទេសបារាំង
  • ឆ្នាំ ១៩៤១ បារាំងឈ្នះជប៉ុន បារាំងយកដីឲ្យខ្មែរ
  • ឆ្នាំ ១៩៤១ ដដែល ជប៉ុនឈ្នះបារាំង ជប៉ុនកាត់ដីខ្មែរឲ្យ សៀម
  • ឆ្នាំ ១៩៤៥ ជប៉ុនវាយលុកចូលអាមេរិក នៅ ហាវ៉ៃ អាមេរិក ទំលាក់គ្រាប់បែកសម្លាប់ជប៉ុន ១៧ម៉ឺននាក់ 
  • ឆ្នាំ ១៩៥៣ ខ្មែរបានឯករាជ្យពីបារាំង
  • ឆ្នាំ ១៩៥៤ សៀម ចូលកាន់កាប់ប្រាសាទព្រះវិហារ 
  • ឆ្នាំ ១៩៥៩ សម្តេចតាទូត នរោត្តមសីហនុ ប្តឹងទៅតុលាការយុត្តិធម៍ក្រុងឡាអេទាមទារប្រាសាទព្រះវិហារ
  • ថ្ងែទី ១៥ ខែ ០៦ ឆ្នាំ ១៩៦២ តុលាការសម្រេចឲ្យខ្មែរឈ្នះក្តី ដោយសម្លេង ៧/៥ ឲ្យសៀមដកទ័ព និងសម្លេង ៩/៣ ឲ្យសៀមប្រគល់វត្ថុបុរាណមកខ្មែរវិញ
  • ថ្ងៃទី ១៥ ខែ ០៧ ឆ្នាំ ១៩៦២ ម៉ោង ១២ ថ្ងៃត្រង់ ទ័ពសៀមបង្ហូតទង់ជាតិចុះ ដកទ័ព (ចុះទៅជើងប្រាសាទ!!!)
  • ឆ្នាំ ១៩៦៣ សម្តេចតាទូត យាងទតប្រាសាទព្រះវិហារ
  • ថ្ងៃ ០៧ ខែ ០៧ ឆ្នាំ ២០០៨ ព្រះវិហារចូលជាសម្បត្តិបតិកភ័ណ្ឌជាតិ
  • ថ្ងៃទី ១៥ ខែ ០៧ ឆ្នាំ ២០០៨ ទ័ពសៀមចូលឈ្លានពានប្រាសាទព្រះវិហារ
  • ឆ្នាំ ២០១១ កម្ពុជាប្តឹងទៅ តុលាការអន្តរជាតិ ICJ បកស្រាយសាលក្រមឆ្នាំ ១៩៦២ឡើងវិញ
  • ថ្ងៃ ១១ ខែ ១១ ឆ្នាំ ២០១៣ តុលាការបកស្រាយឲ្យសៀមដកទ័ពចេញពីប្រាសាទ (តែសៀមនៅរក្សាកំលាំងនៅភ្នំទ្រព្យ ជាទឹកដីខ្មែរ) 
  • សង្រ្គាមព្រំដែនឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ កម្ពុជាពលី ប្រមាណ ១៥០នាក់ ទ័ពសៀមពលីច្រើនជាង ៨០០នាក់។ ទ័ពសៀមវាយលុកដណ្តើមទីតាំង ប្រើទ័ព ៥នាក់ ទល់ ទ័ពខ្មែរ ១នាក់ ដែល វាយការពារទីតាំង (រូមមន្ត ៥/១)។ រូបមន្តវាយ ទ័ពអាកាស គឺសៀម ប្រើកំាភ្លើងធំវាយ រយៈពេល ៣យប់៣ថ្ងៃ ចំណាយគ្រាប់ ៥ម៉ឺន គឺគ្រាប់បែកចង្កោម អាវុធគីមី ទ័ពខ្មែរប្រើ លេណដ្ឋានរឹងមាំ
  • ការដកថយ របស់សៀម ចេញពី តំបន់នោះ មានប្រវត្តិ ដ៏អស្ចារ្យមួយ។ មេបញ្ជាការ សៀមម្នាក់ ដែលបញ្ជា ទាហានឡាវ ៣៧០នាក់ ទាហាន សៀម២២នាក់ និងដំរី ១៤ក្បាល បានបោះ ទីតាំង នៅតំបន់ បាន់ដុង (ចម្ងាយ ៣០គីឡូម៉ែត ខាងកើត ព្រំដែន ខេត្តមណ្ឌលគិរី សព្វថ្ងៃ) នៅខែកុម្ភៈ ១៨៩០។​ លោកអនុសេនីយ៍ឯក បារាំងឈ្មោះ គុយប៉េ (Cupet)  ដែលអម ដំណើរដោយ ទាហាន ខ្មែរម្នាក់ ត្រូវបាន បញ្ជូនទៅកាន់ ទីនោះ ដើម្បី បញ្ឈប់ ដំណើរ របស់ទ័ពសៀម។ លោកអនុសេនីយ៍ឯក បានបញ្ជា ដាច់ណាត់ ឲ្យទ័ពសៀម ត្រឡប់ ក្រោយវិញ។ ទ័ពសៀម បានគោរពតាម ដោយ ដកថយក្រោយ ឆ្ពោះទៅកាន់ ស្ទឹងត្រែង នៅក្រោម ការវាយ ប្រហារពី អ្នកភូមិ ដែលនៅ ចងចាំ អំពីអំពើ ឃោរឃៅ របស់សៀម ហើយនៅ ឆ្នាំ១៨៩៣ ទ័ពសៀម បានឆ្លង ផុតទន្លេ    មេគង្គ ជាស្ថាពរ ទៅទិស ខាងលិច។ 
ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩៣២

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩៥០ សង្រ្គាម ខ្មែរ ចាម

ផែនទី ភូមិសាស្រ្ត សង្រ្គាម ខ្មែរ ចាម ឆ្នាំ ១០៧៤ ដល់ ១០៨០

ផែនទី ភូមិសាស្រ្ត សង្រ្គាម ខ្មែរ ចាម ឆ្នាំ ១០៧៤ ដល់ ១០៨០
  1. ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។
  2. សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​
  3. ឯកសារ​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែរ ប្រាសាទ​ព្រះ​វិហារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ព​ឆ្នាំ​២០០៨ បាន​កត់ត្រា​ថា ការ​សាង​សង់​នៃ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ត្រូវ​បាន​ផ្ដើម​ឡើង​ដោយ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ គឺ​ព្រះបាទ យសោវរ្ម័ន​ទី​១ ដែល​គ្រង​រាជ្យ​ពី​ឆ្នាំ​៨៨៩ ដល់​ឆ្នាំ​៩០០ នៃ​គ្រិស្ត​សករាជ។ ព្រះអង្គ​ជា​ព្រះ​ស្ថាបនិកទីក្រុង យសោធរបុរៈ ឬ​ទីក្រុង​អង្គរ​នៅ​សៀមរាប​សព្វ​ថ្ងៃ។
  4. ឯកសារ​ដដែល​បន្ត​ថា ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​ស្ថាបនា​បង្ហើយ​តាម​ព្រះរាជ​បំណង​របស់​ព្រះបាទ សូរ្យវរ្ម័ន​ទី​១ ដែល​សោយ​រាជ្យ​ពី​ឆ្នាំ​១០០២ ដល់​ឆ្នាំ​១០៥០ នៃ​គ្រិស្ត​សករាជ ដោយ​ព្រះ​បរមគ្រូ​របស់​ព្រះរាជា​ខ្មែរ​អង្គ​នេះ ឈ្មោះ​ថា ព្រាហ្មណ៍ទិវាករបណ្ឌិត។ ព្រះ​បរមគ្រូ​ទិវារកបណ្ឌិត គឺ​ជា​គ្រូ​បាធ្យាយ និង​ជា​ទីប្រឹក្សា​ចាស់​ទុំ​ជាង​គេ​ម្នាក់ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ដែល​បាន​បម្រើ​រាជការ​តាំង​តែ​ពី​សម័យ​ជីតា​របស់​ព្រះបាទ សូរ្យវរ្ម័ន​ទី​១ មក​ម្ល៉េះ។ រីឯ​ព្រះបាទ សូរ្យវរ្ម័ន​ទី​២ ដែល​បាន​សោយ​រាជ្យ​ពី​ឆ្នាំ​១១១៣ ដល់​ក្រោយ​ឆ្នាំ​១១៤៥ នៃ​គ្រិស្ត​សករាជ ព្រះអង្គ​ក៏​បាន​សាង​សង់​បន្ថែម​លើ​ទម្រ​ចាស់​ដែរ។​ សាស្ត្រាចារ្យ​ផ្នែក​សិលា​ចារឹក​នៅ​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត យាង វីរបុត្រ ឲ្យ​ដឹង​បន្ថែម​ថា ទាំង​លក្ខណៈ​សំណង់​ប្រាសាទ ទាំង​អត្ថបទ​សិលាចារឹក​ដែល​បាន​កត់ត្រា​ទុក និង​ដាន​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ស្ដីពី​រាជវង្សានុវង្ស​នៃ​មហា​ក្សត្រ ដែល​បាន​គ្រប់គ្រង​ប្រទេស​នា​ពេល​នោះ ជា​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ថា សុទ្ធ​តែ​ជា​ស្នាដៃ​ខ្មែរ​ទាំង​អស់។
  5. ឯកសារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ ដដែល ឲ្យ​ដឹង​ទៀត​ថា ព្រះវិហារ​ជា​ប្រាសាទ​ដ៏​ធំធេង​អស្ចារ្យ​គួរ​ឲ្យ​ស្ញប់ស្ញែង​ក្រៃលែង ប្រកប​ដោយ​កម្រិត​បច្ចេកទេស​សាងសង់ និង​វិចិត្រ​សិល្បៈ​ក្បូរក្បាច់​រចនា​ល្អ​ប្រណីត ដែល​ត្រូវ​បាន​សាង​ឡើង​លើ​សំណង់​ប្រាសាទ​ចាស់ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​តេជ​បារមី​របស់​ព្រះ​ស្រីសិខារេស្វរៈ ឬ​អាទិទេព​នៃ​កំពូល​ភ្នំ។ ព្រះ​ស្រីសិខារេស្វរៈ បាន​ប្រសូត​ចេញ​ពី​ព្រះដ្រេស្វរៈ ឬ ភទ្រេស្វរៈ ដែល​ជា​ព្រះ​នាម​មួយ​ទៀត​របស់​ព្រះ​សិវៈ តំណាង​ដោយ​ព្រះ​សិវៈលិង្គ។​ឯកសារ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ខ្លឹមសារ​សិលា​ចារឹក​នៃ​ប្រាសាទ​ភ្នំ​ព្រះ​វិហារ បាន​បញ្ជាក់​ផង​ដែរ​ថា បូជនីយដ្ឋាន​ដ៏​បវរ​ដែល​ស្ថិត​លើ​កំពូល​ភ្នំ​នេះ ត្រូវ​បន្ត​ការ​សាង​សង់​នៅ​ឆ្នាំ​១០២៤ ហើយ​ក្នុង​ឱកាស​ដ៏​មហា​អ៊ឹកធឹក​នេះ ព្រះ​មហាក្សត្រ​ខ្មែរ បាន​យាង​ព្រះ​ដ្រេស្វារៈ នៃ​ទីក្រុង​លិង្គបុរៈ ឲ្យ​យាង​មក​ប្រថាប់​នៅ​លើ​កំពូល​ភ្នំ​ដ៏​ស័ក្ដិសិទ្ធិ​នេះ ដើម្បី​បីបាច់​ថែ​រក្សា​ទឹក​ដី​ខ្មែរ​ឲ្យ​បាន​គង់វង្ស និង​សម្បូរ​សប្បាយ​ដូច​ជំនាន់​មុន​ៗ។
  6. ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ​ស្រីសិខារេស្វរៈ គឺ​ជា​ព្រះ​អាទិទេព​កំពូល​ថែ​រក្សា​នគរ​ខ្មែរ​ទាំង​មូល​នា​សម័យ​មហា​អង្គរ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​កាល​ពី​អតីត ព្រះ​រាជា​ខ្មែរ​គ្រប់​អង្គ​រមែង​យាង​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ ប្រារព្ធ​ពិធី​គោរព​បូជា​ចំពោះ​ព្រះ​អាទិទេព​ខាង​លើ ដើម្បី​និរន្តរភាព​របស់​ខ្មែរ និង​ពូជ​សាសន៍​ខ្មែរ៕
  7. ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេស​កម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទ​យសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។[១] កាលបរិច្ឆេទសំខាន់ៗ ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។
  8. បណ្តឹង​របស់​កម្ពុជាទៅតុលាការ​ក្រុងឡាអេ ក្រោយ​ពី​​​ដំណើរការ​តាមផ្លូវទូត​ត្រូវ​​ទទួល​បរាជ័យ មិន​អាច​រក​ដំណោះស្រាយ​បាន កម្ពុជា​ក៏​បាន​ងាក​ទៅ​រក​យន្តការ​តុលាការ​វិញ​ម្តង។ កម្ពុជា​​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ នៅថ្ងៃ​ទី៦ ​តុលា ឆ្នាំ​១៩៥៩ ដើម្បី​​​ស្នើសុំ​ឲ្យ​តុលាការ​ប្រគល់​អធិបតេយ្យ​ដែនដី​លើ​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា និង​ទាមទារ​ឲ្យ​ថៃ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំងអស់​ចេញ​ពី​​ប្រាសាទ។
  9. នៅ​ថ្ងៃ​ទី៨ ធ្នូ ឆ្នាំ​១៩៥៩ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ កំណត់​កាលបរិច្ឆេទ ដែល​​កម្ពុជា និង​ថៃ​​​​​ត្រូវ​បញ្ជូន​សារណា​ និង​សារណាតប​ទៅតុលាការ។ សារណា​របស់​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ តាម​ពេល​កំណត់។ ចំណែកថៃ​វិញ ដល់​ពេល​កំណត់​ត្រូវ​បញ្ជូន​សារណា​តប ថៃ​បែរ​ជា​បាន​បញ្ជូន​ពាក្យ​បណ្តឹង​មួយ បដិសេធ​មិន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ​អន្តរជាតិ ក្នុង​ការ​ជំនុំជម្រះ​បណ្តឹង​របស់​កម្ពុជា។
  10. បណ្តឹង​របស់​ថៃ​ច្រានចោល​សមត្ថកិច្ច​របស់​តុលាការ សវនាការ​សាធារណៈ ដើម្បី​ជុំនំជម្រះ​លើ​បណ្តឹង​ទាស់​របស់​ថៃ ត្រូវ​បាន​បើក​ធ្វើ​ ចាប់ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​១៩៦០។ គណៈប្រតិភូ​តំណាង​​​ភាគី​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ទ្រឿង កាង សមាជិក​ឧត្តម​ក្រុមប្រឹក្សា​រាជបល្ល័ង្ក អម​ដោយ​អ្នក​ច្បាប់​ល្បីឈ្មោះ​ពីរ​នាក់៖ ម្នាក់​ជា​មេធាវី​ប្រចាំ​តុលាការ​កំពូល​អាមេរិក និង​ម្នាក់ទៀត​ជា​សាស្រ្តាចារ្យ​ច្បាប់​បារាំង​។ ចំណែក​ខាង​ភាគី​ថៃ ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ វង់សាម៉ាហ៊ីប ចាយ៉ាន់គូរ៉ា (Vongsamahip Jayankura) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​ហូឡង់
  11. នៅថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​១៩៦១ តុលាការ​ក្រុងឡាអេ​បាន​ចេញ​សេចក្តី​សម្រេច​ច្រានចោល​បណ្តឹង​ជំទាស់​​របស់​ថៃ ហើយ​ប្រកាសថា តុលាការ​មាន​សមត្ថកិច្ច​ពេញលេញ​ក្នុង​ការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​កម្ពុជា។
  12. ការជំនុំជម្រះ​លើ​អង្គសេចក្តី នៅ​ក្នុង​សារណា​ជា​លាយលក្ខណ៍​អក្សរ ព្រមទាំង​នៅ​ក្នុង​អំឡុង​សវនាការ​​ផ្ទាល់មាត់​ជា​បន្តបន្ទាប់ កម្ពុជា​បាន​​លើក​យក​​​ “ផែនទីដងរែក” (ផែនទី​ឧបសម្ព័ន្ធ​ទី១) ដែល​ជា​ផែនទី​​កើតចេញ​ពី​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ មក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់។ តាមរយៈ​បន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១​នេះ បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា។
  13. ក៏ប៉ុន្តែ ភាគី​ថៃ​បាន​វិញ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ពាក្យ​បណ្តឹង​​ដំបូង កម្ពុជាទាមទារ​​តែ​រឿង​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ មិនបាន​និយាយ​អំពី​បញ្ហា​ព្រំដែន​នោះទេ។ ដូច្នេះ តុលាការ​មិនអាច​សម្រេច​សេចក្តី​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​បានទេ។
  14. នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ ចៅក្រម​តុលាការ​ក្រុង​ឡាអេ​បាន​លើកឡើង​​ថា​ ដើម្បី​ទាមទារ​អធិបតេយ្យ​លើ​ប្រាសាទ​ព្រះវិហារ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគីថៃ សុទ្ធតែ​បាន​អះអាង​​រៀងៗខ្លួន​​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។ ដូច្នេះ ធាតុពិត​នៃ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ដែល​នាំ​មក​ដល់​តុលាការ​នេះ គឺ​ជា​ជម្លោះ​ស្តីពី​អធិបតេយ្យ​ដែនដី។ ដើម្បី​កាត់សេចក្តី​​ទៅលើ​​អធិបតេយ្យ​ដែនដី នៅ​ក្នុង​តំបន់​ព្រះវិហារ តុលាការ​ចាំបាច់​ត្រូវ​តែ​​កំណត់​អំពី​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​តំបន់​នេះ (សាលក្រម ១៩៦២ ទំព័រទី១៤)។
  15. ដោយ​មិនអាច​រារាំង​តុលាការ​មិន​ឲ្យ​សម្រេច​សេចក្តី​លើ​ខ្សែបន្ទាត់​ព្រំដែន​បាន ភាគី​ថៃ​ក៏​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​មួយចំនួន ដើម្បី​​ច្រានចោល​ខ្សែបន្ទាត់​ព្រំដែន ​​​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១ ដែល​លើក​ឡើង​ដោយ​កម្ពុជា។ ​ថៃ​បាន​លើកហេតុផល​ថា ខ្សែបន្ទាត់​ព្រំដែន​ នៅ​ក្នុង​ផែនទី​នេះ ខុសពី​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤។ យោងតាម​មាត្រា ១ នៃ​សន្ធិសញ្ញា​នេះ សៀម និង​បារាំង (ដែល​ពេលនោះ​ជា​អាណាព្យាបាល​របស់​កម្ពុជា) បាន​ព្រមព្រៀង​គ្នា​ថា ខ្សែបន្ទាត់​ព្រំដែន នៅ​តំបន់​ដងរែក គឺ​ត្រូវ​យក​តាម “​ខ្សែបែងចែក​ផ្លូវទឹក” (មាត្រា ១ នៃ​សន្ធិសញ្ញា ១៩០៤)។ ភាគី​ថៃ​យល់ថា បើ​មើល​ទៅ​លើ​ដីជាក់ស្តែង ខ្សែបែងចែក​ផ្លូវទឹក គឺ​ស្ថិត​នៅ​ខាង​ត្បូង​ប្រាសាទ​ព្រះវិហារ។ ដូច្នេះ ប្រាសាទព្រះ​វិហារ​ត្រូវ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។
  16. ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​លើក​ឡើង​ថា មាត្រា ១ នៃ​សន្ធិសញ្ញា​ ឆ្នាំ​១៩០៤ បាន​ចែង​កំណត់​យក​​ខ្សែបែងចែក​ផ្លូវទឹក​ធ្វើ​​ជា​ព្រំដែនពិត​មែន ក៏ប៉ុន្តែ នៅ​ក្នុង​មាត្រា ៣ នៃ​សន្ធិសញ្ញា​ដដែលនេះ​ ចែងថា ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​​ពិតប្រាកដ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង-សៀម។
  17. ដូច្នេះ គេ​អាច​សន្និដ្ឋាន​បានថា មាត្រា​ ១ នៃ​សន្ធិសញ្ញា ឆ្នាំ​១៩០៤ កំណត់​ត្រឹមតែ​លក្ខណៈវិនិច្ឆ័យ​ជាគោលការណ៍​ប៉ុណ្ណោះ។ ចំណែក​ឯ​ខ្សែបន្ទាត់​ព្រំដែន​​ពិតប្រាកដ គឺ គណៈកម្មការ​ចម្រុះ ដែល​ជា​អ្នក​កំណត់។ ដូច្នេះ ខ្សែបន្ទាត់​ព្រំដែន​ដែល​គេ​អាច​យក​ជាផ្លូវការ​បាន គឺ​ព្រំដែន​ដែល​កើតចេញ​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ។ នៅ​តំបន់​ដងរែក ខ្សែបន្ទាត់​ព្រំដែន​ ​ដែល​កើតចេញ​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ​បារាំង-សៀម គឺ​មានតែ​មួយ​គត់ គឺ​ខ្សែបន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​​ឧបសម្ព័ន្ធទី១ ដែល​កម្ពុជា​បាន​លើក​យក​មក​ធ្វើ​ជា​សំអាង (ទំព័រ​ទី​២១ សាលក្រម ឆ្នាំ​១៩៦២)។ ដូច្នេះ គេ​​មិនចាំបាច់​ស្វែងរក​ទីតាំង​ខ្សែបែងចែក​ផ្លូវទឹក​អ្វី​នោះទេ។
  18. ភាគី​ថៃ​បាន​​បដិសេធ​ថា ផែនទីនេះ​មិនមែន​កើត​ចេញ​ពី​គណៈកម្មការ​ចម្រុះ​បារាំង-សៀម​ទេ ហើយ​ថៃ​ក៏​មិនដែល​​ទទួល​ស្គាល់​ផែនទី​នេះ​ដែរ។ ចៅក្រម​បាន​សម្រេច​ថា ផែនទី​ឧបសម្ព័ន្ធទី១ គឺ​ស្ថិត​ក្នុង​ចំណោម​ផែនទី​ទាំង​១១​ផ្ទាំង ដែល​ត្រូវ​​បានបោះពុម្ព​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងទូលំទូលាយ។ ផែនទី​នេះ​ត្រូវ​បាន​ចែក​ចាយ​ទៅ​ឲ្យ​រដ្ឋាភិបាល​បារាំងផង រដ្ឋាភិបាល​សៀមផង និង​ទៅ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ខាង​ភូមិសាស្រ្ត​​ផង ទាំង​អ្នក​ភូមិសាស្រ្ត​​បារាំង អ្នកភូមិសាស្រ្ត​​សៀម និង​អ្នក​ភូមិសាស្រ្ត​ធំៗ នៅ​ក្នុង​តំបន់។​ លើសពីនេះ​ទៅទៀត ផែនទី​ឧបសម្ព័ន្ធ​ទី១ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ចែកចាយ​ទៅ​តម្កល់​ទុក នៅ​ឯ​ស្ថានតំណាង​របស់​ថៃ ប្រចាំ​ប្រទេស​ធំៗ​មួយចំនួន រួមមាន​ ​អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក។ ឆ្លងកាត់​ការ​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​បែបនេះ ថៃ​មិន​អាច​អះអាង​ថា ខ្លួន​មិន​បាន​ដឹង​ មិនបាន​ទទួលស្គាល់​ផែនទី​ឧបសម្ព័ន្ធ​ទី១​បាន​ទេ។
  19. ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០​គុណ​នឹង​៤០០ ម៉ែត្រការ៉េ​)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោត​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ ។ ប្រាសាទព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែបើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំ​ក្សាន្ត ។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ​ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទព្រះវិហារ​ស្ថិត​នៅ ។
  20. សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មានឈ្មោះ​ថា «​សេ​ការី​ស្វា​រៈ » មាន​ន័យ​ថា «​អំណាច​នៃ​ភ្នំ​» ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០​ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ (​សាងសង់​ក្នុង គ​.​ស​៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ (​សាងសង់​ក្នុង​គ​.​ស​១០០២-១០៥០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (​សាងសង់​ក្នុង​គ​.​ស​១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (​សាងសង់​ក្នុង​គ​.​ស​១០៨០-១១០៩)​។ ប្រាសាទព្រះវិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់សេចក្ដី​ពី​តុលាការ​អន្តរ​ជាតិ ក្រុង​ទ្បា​អេ ១៥ មិថុនា ១៩៦២ ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​មហា​ក្ស​ត្រ​ខ្មែរ ។
កាលបរិច្ឆេទ សំខាន់​ៗ
  1. -​ថៃ្ង​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ៖ ប្រាសាទព្រះវិហារ​ត្រូវ​បាន​សាលក្រម​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះក្ដី រវាង​វិវាទ​កម្ពុជា​-​ថៃ​លើ​ប្រាសាទព្រះវិហារ ។
  2. -​ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨៖ អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេ​បិ​ក ប្រទេស​កា​ណា​ដា ។
  3. ប្រវត្តិ​នៃ​ប្រាសាទព្រះវិហារ
  4. តាម​ការ​ស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ប្រាសាទព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំងពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយរាជ្យ នៅ​ពាក់កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅ​លើ​ទី​ខ្ពស់​ជាងគេ​នោះ​មាន​កម្ពស់​៦២៥​ម៉ែត្រ​(​ឯកសារ​បារាំង​)​ឬ​៦១៥​ម៉ែត្រ​(​ឯកសារ​អង់គ្លេស​) ។
  5. ប្រវត្តិ​នៃ​ការ​កសាង​ប្រាសាទព្រះវិហារ មាននៅ​លើ​សិលាចារឹក​ខ្មែរ នៅ​ឯ​ប្រាសាទបាពួន ក្នុង​ខេត្តសៀមរាប គឺ​កា​លេខ​៥៨៣ ៖ អ្នក​ដែល​សរសេរ​សិលាចារឹក​នោះ ឈ្មោះ​ហរិ​វា​ហៈ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​រា​ជិ​ន្ទ្រ​វ​រ័​ន្ម គ្រឹ​ស្ត​សករាជ ៩៤៤​ដល់​៩៦៨ ។ គេ​សរសេរ​ជា​ភាសាសំស្ក្រឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មានព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះ​នាម ឥន្ទ្រា​យុទ្ធ លោក​បាន​យក​លិង្គ​មួយ​ឈ្មោះ​ស្រី​សិ​ខៈ រិ​ស្វា​រៈ មក​តាំង​មក​ប្រតិស្ឋ​នៅ​ទី​នេះ​គឺ​ប្រាសាទព្រះវិហារ​នេះឯង ។ គេ​សរសេរ​ថា ព្រះ​អង្គ​លោក​ខ្លាំងពូកែ​ខ្លាំង​ណាស់ ។
  6. លោក​មាន​ម​ហិ​ទ្ធ​ឫទ្ធិ ទៅ​ច្បាំង​ជាមួយនឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលា​ចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ​ប្រហែលជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំងមូល​នោះ​ទេ។ ប្រហែលជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ ។
  7. ព្រះ​អង្គ​ម្ចាស់​ឥន្ទ្រា​យុទ្ធ អំពី​ជីវប្រវត្តិ សង្ខេប​របស់​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ ៖ «​ព្រះ​អង្គ​ម្ចាស់​ឥន្ទ្រា​យុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំងសីល​នៅ​លិង្គ​បូ​ៗ គឺជា​វត្ត​ភូ នៅ​ខាងត្បូង​ស្រុក​លាវ សព្វ​ថ្ងៃនេះ ។ រួច​ហើយ​លោក​បាន​កសាង​លិង្គ​មួយ​យក​ថ្ម​នោះ​ជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រី​សិ​ខៈ រិ​ស្វា​រៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទព្រះវិហារ​។ ឈ្មោះ​លិង្គ ស្រី​សិ​ខៈ រិ​ស្វា​រៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយមក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋ​ស្ថាន ស្រី​សិ​ខៈ រិ​ស្វា​រៈ ថ្ម​ហ្នឹង​គឺជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គ​បូ​នោះ នៅ​វត្ត​ភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទព្រះវិហារ​នោះ គឺ​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ ។ ពេល​នោះ​អ្នកប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទព្រះវិហារ​នោះ​គេ​សន្មត​ថា ទីនោះ​ប្រហែលជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជាទី​កន្លែង​សម្រាប់​ស្នាក់​នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រី​សិ​ខៈ រិ​ស្វា​រៈ នេះឯង​» ។
  8. ព្រាហ្មណ៍​តៈបៈ​ស្វិ​ន្ទ្រ​បណ្ឌិត បើ​តាម​អត្ថបទ​សិលាចារឹក នៅ​ឯ​ប្រាសាទព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង និង​សំស្ក្រឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​តៈបៈ​ស្វិ​ន្ទ្រ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រ​វ​តិ្ត​ប្រាសាទព្រះវិហារ ។ តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត​មាន​អាស្រម​មួយ​នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទព្រះវិហារ​នោះ ។ នៅ​អំឡុង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹងស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជា​ច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះ​អង្គ​ដឹងគុណ​ដល់​លោក តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត ដែល​បាន​ថែរក្សា​លិង្គ​ព្រះ​អាទិទេព ស្រី​សិ​ខៈ​រិ​ស្វា​រៈ ។
  9. ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះ​នាម​ស្រី​សិ​ខៈ រិ​ស្វា​រៈ ដែល​ធ្វើ​រួច​ហើយពី​វត្ត​ភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទព្រះវិហារ​លិង្គ​នេះឯង​តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ ប​ដិ​ហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ​តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​តទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ដល់​លោក និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ព្រះ​អង្គ​ម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់​។ អ្នក​ដែល​នៅ​បម្រើ​នៅ​ក្នុង​ប្រាសាទព្រះវិហារ នៅ​ដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១​មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នកខ្លះ​ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​នោះ គេ​មានឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើងភ្នំ​អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព​នៅ​បូជា​អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ​ដើម្បី​ថែរក្សា ។ អុ​ី​ចឹ​ង​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំងអស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នកបម្រើ យើង​ធ្វើ​តាម​ចិត្ត​ទេ ។
  10. សម្បថ​នោះ​មានអី​ខ្លះទៅ ? គឺថា សម្បថ​នោះ​មាន បើ​អ្នកឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដជា​យាម​ប្រាសាទ ។ បើ​អ្នកឯង​ថែទាំ​ប្រាសាទ ប្រាកដជា​ថែទាំ​ប្រាសាទ ។ បើ​អ្នកឯង​ជា​អ្នក​ថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង​សូ​ម្បី​តែ​នៅ​ក្នុង​ប្រាសាទ ក៏​ត្រូវការ​រ​ពារ អ្នកអស់ហ្នឹង សូ​ម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូច​ជា​ទៅ​ធ្វើស្រែ ឃ្វាលគោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើបាប​អ្នកស្រុក​អស់នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួក​អ្នករាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោងទ្វារ​ប្រាសាទវិមានអាកាស នៅ​អង្គរ​នោះ​មិន​ដូច​គ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិ​ខៈ រិ​ស្វា​រៈ នៅ​នឹង​ភ្នំ​ព្រះ​វិហារ​នេះ ។
  11. ស្រី​សុកៈ​រា​មា នៅ​ក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះ​អាទិទេព​ស្រី​សិ​ខៈ រិ ស្វា​រៈ កាល​ណោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ស្រី​សុកៈ​រា​មា ជា​មនុស្ស​សំខាន់​។ ស្រី​សុកៈ​រា​មា​នេះ មាន​ក្រុម​គ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុជា រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នា​ព្រះ​ហស្ត ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រី​ប្ប​វរ្ម័ន រហូត​មក​ដល់​ព្រះបាទ ស្រី​សុរិយ​វរ្ម័ន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ។ ទុក​នៅ​នឹង​ប្រាសាទព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយទៀត ដែល​សព្វ​ថ្ងៃនេះ​នៅ​នឹង​ប្រាសាទ​ខាងជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នក​គោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោសសំអាត រៀបចំ​គោរព ស្រី​សិខា​រិ​ស្វា​រៈ ។
  12. ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ លោក​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ថេរវាទ ។ លោក​នៅ​តែ​គោរព​ព្រះ​ឥសូរ ព្រោះ​នៅ​ក្នុង​សិលាចារឹក​នេះឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះអាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារ​មិ​ស្វា​រៈ គឺ​ឥសូរ​ដែល​មានឈ្មោះ​ហៅ​ថា សុរិយ​វរ្ម័ន​នេះឯង ។
  13. -​លិង្គ​មួយ​ត្រូវ​បាន​យក​ទៅ​ទុក​នៅ​ក្នុង​ខេត្តបាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យ​ក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។-​នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះ​នាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះ​វិហារ កំណត់​បណ្តោះអាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅ​ផ្នែ​ខាង​ជើង។
  14. មាន​មួយទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ​សូ​រិ​យា​ទ្រិ គឺ​ភ្នំ​ព្រះ​ឥសូរ ភ្នំ​ឥសូរ​នៅ​ខេត្តតាកែវ​សព្វ​ថ្ងៃនេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាងត្បូង ។​ហើយ​មាន​មួយទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥ​សាន តិ​រថៈ ប្រហែលជា​នៅ​តាម​ដង​ទន្លេមេគង្គ ប្រហែលជា​នៅ​ខាង​ក្រចេះ​ស្ទឹង​ត្រែង ។​លិង្គ​ទាំង​បួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំង​បួន​ហ្នឹង នៅ​នឹង គ​.​ស​. ១០១៨ ។ នេះ​គឺជា​អ្វី​ដែល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទភ្នំព្រះវិហារ ។
  15. ព្រាហ្មណ៍​ទិវា​កា​រៈ ឬ​ទិវាក សិលាចារឹក​នៅ​នឹង​ភ្នំ​សន្តក កា​លេខ ១៩៤ នៅ​ភ្នំ​ព្រះ​វិហារ​នេះ កា​លេខ​៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ​ទិវាក ឬ​ទិវា​កា​រៈ ។ ហេតុ​អ្វី​ព្រាហ្មណ៍​នេះ​បម្រើ​ស្តេច​ខ្មែរ​តាំង​តែ​ពី​នៅ​វ័យក្មេង តាំង​តែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ​ឧ​ទ័​យៈ​ទិ​ត្យ​វរ្ម័ន​ទី​២ ដែល​លោក​កសាង​ប្រាសាទបាពួន ហើយ​រហូត​មក​ដល់​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២​។ លោក​បាន​ទទួល​ងារ​ធំ​ជាងគេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ ហើយ​លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើ​រាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន​។ សេចក្តី​សំខាន់​នៃ​សិលាចារឹក​ដែល​ទាក់ទង​នឹង​ព្រះ​វិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ មក ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់​នៅ​ក្នុងស្រុក​ខ្មែរ គឺ​លោក​ចាត់ចែង ។ ទ្រព្យសម្បត្តិ​ភាគច្រើន​ដែល​ព្រាហ្មណ៍​ទិវាក បាន​ទទួល​ជា​ព្រះ​រាជទាន​ពី​ព្រះមហាក្សត្រ រួម​មាន​គ្រឿង​អលង្ការ​​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ទាំងអស់ ។ ដូច្នេះ​ចំពោះ​ប្រាសាទភ្នំព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ហ្នឹង ព្រាហ្មណ៍​ឈ្មោះ​ទិវា​កា​រៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទព្រះវិហារ ។
  16. ព្រាហ្មណ៍​ទិវា​កា​រៈ ឬ​ទិវាក​នេះ លោក​ទៅ​សង់​រូប​អាទិទេព ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ លោក​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ​យក​អង្ករ យក​មក​បូជា​ធ្វើ​ពិធី ផ្សេង​ៗ នៅ​ក្នុង​ប្រាសាទព្រះវិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ​លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ។ ពេល​ដែល​ចូល​ឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព​ស្រី​សិ​ខៈ រិ​ស្វា​រៈ  គឺ​លោក​យក​សំរឹទ្ធិ​ទៅ​ក្រាល​នៅ​កណ្តាល​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វពាហនៈ មាន​ឲ្យ​ជា​ខ្ញុំបម្រើ ។ បន្ទាប់​មក​ទៀត លោក​ជួសជុល​សំណង់ ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យ​មើល​ប្រាសាទ​នានា ក្នុង​ព្រះរាជា​ណា​ចក្រ​។ អីុ​ចឹ​ង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​ប្រគល់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ​ទិវាក ឬ ទិវា​កា​រៈ នេះឯង ។
  17. គោលបំណង​នៃ​ការ​កសាង​ប្រាសាទព្រះវិហារ ប្រាសាទព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការ​កសាង​ប្រាសាទអង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្ណុរ ប្រាសាទបាពួន រំឭក​គុណ​ព្រះ​ឥសូរ​។ ប្រាសាទព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដើម្បី​ធ្វើ​ជាទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជា​ពិសេស​​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវធ្វើ​ម៉េច បន់ស្រន់ គោរព​បូជា យ៉ាង​ដាច់ខាត ។ ទីតាំង​ប្រាសាទភ្នំព្រះវិហារ​នេះ ៖
  18. -​ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ជួនកាល​គេ​សរសេរ ខ​រៈ ស្វា​រៈ ជួនកាល​គេ​សរសេរ សិ​ខៈ រិ​ស្វា​រៈ ប៉ុន្តែ​គឺជា​ឈ្មោះ​តែ​មួយ​ទេ ។ គឺជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគផល នាំ​សេចក្តីសុខ​មក​ដល់​ប្រទេស​ខ្មែរ ។
  19. -​ទី​២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជាទី​កន្លែង​សម្រាប់​ព្រះរាជា​គង់​នៅទេ​។ មិនមែន​មាន​ទី​ភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មាន​តែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំងសីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ​តទៅ​ទៀត ។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោងទ្វារ​ទី​៣ រាប់​ពីក្រោម​ទៅ នៅ​ខ្លោងទ្វារ​ទី​៣ ហ្នឹង​មាន​សិលាចារឹក​កា​លេខ ៣៨១​នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព និង​ថែរក្សា​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ នោះ​តទៅ​ទៀត ។ ដូច្នេះ​ប្រាសាទភ្នំព្រះវិហារ ខុស​ពី​ប្រាសាទ ឯទៀត​ៗ ។
  20. ដំណាក់កាល​នៃ​ការ​សាងសង់ ការ​សាងសង់​ប្រាសាទព្រះវិហារ មាន​បី​ដំណាក់កាល ធំ​ៗ ៖​ដែល​ក្រុម​អ្នក​ប្រវត្តិវិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ ។
  21. -​តែ​មក​ដល់​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ យក​ថ្មភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្មភ្នំ ទៅ​កសាង​ជាទី​តាំង​ប្រាសាទ ផ្សេង​ៗ នៅ​ក្នុង​ដែនដី​នៃ​ប្រាសាទព្រះវិហារ ។ -​បន្ទាប់​មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទភ្នំព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយ​វរ្ម័ន​ទី​២​នោះ​ហើយ ដែល​ព្រះ​អង្គ​បាន​សាង​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែល​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប សព្វ​ថ្ងៃនេះ ។
  22. លក្ខណៈ​សំណង់​ប្រាសាទព្រះវិហារ បើ​គិត​ចាប់ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំងអស់​៨០៤​ម៉ែត្រ ។ មុន​នឹង​ឡើង​ពី​ដី​ទំនាប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លងកាត់​ខ្លោងទ្វារ​៥ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង​៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ​ស្រី​សិ​ខៈ រិ​ស្វា​រៈ ។
  23. ទី​មួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ​៥៤​ម៉ែត្រ​គេ​ធ្វើ ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើងជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ​២៥​ម៉ែត្រ​ហ្នឹង ចូល​មក​ខ្លោងទ្វារ​ទី​១ ។
-​សម្គាល់​១៖ បើសិនណា​អស់លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទី​មួយ ប្រាសាទធំ​បំផុត​មក​ឯខាង​ដើម ។
  1. បន្ទាប់​ពី​ខ្លោងទ្វារ​ទី​១​ហ្នឹង ត្រូវធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត​ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ​គេ​មាន​បោះគោល​តាម​សងខាង​ផ្លូវ ដើរមក​បាន​ចូល​ខ្លោងទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន​ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក​។ នៅ​ពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាងឆ្វេង​ដៃ​មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ព្រោះថា​កាលពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ គឺ​ព្រះបាទ​ភូមី​បុល អា​ឌុ​ល យ៉ា​ដេ​ត ឡើង​គ្រងរាជ្យ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេកព្រះ​មហាក្សត្រ​ថៃ នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។
  2. ឡើង​មក​ទៀត ហើយ​ចម្ងាយ​១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាងឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួ​ប្រាសាទ តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក​១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោងទ្វារ​ទី​៣ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការ​កសាង​ប្រាសាទ គឺ​នៅ​ក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ ប្រហែលជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំងសីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោងទ្វារ​ទី​បី​មកនេះ ។
  3. នៅ​ចន្លោះ​ពី​ខ្លោងទ្វារ​ទី​បី និង​ខ្លោងទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ​ប្រហែល​៤០​ម៉ែត្រ ។ ផ្លូវ​ដើរ​៤០​ម៉ែត្រ​នេះឯង ដែល​មាន​ធ្វើ​ជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោងទ្វារ​ទី​៤ ។ មក​ដល់​ខ្លោងទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរមុខ​ទៅ​ទិស​ខាងជើង ។ នៅ​ទិស​ខាងលិច ឬ​ក៏​នៅ​ស្តាំ​ដៃ​ហ្នឹង មាន​អគារ​មួយ នៅ​ខាងឆ្វេង​ដៃ​អត់​មាន​ទេ ។​អគារ​នេះឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី ធំ​ៗ​សំណាក់ ឬ​ក៏​តាំងសីល នៅ​ត្រង់​កន្លែង​ហ្នឹង ។
  4. ចម្ងាយ​ពី​ខ្លោងទ្វារ​ទី​៤ ទៅ​ដល់​ខ្លោងទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោងទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយបង្អស់ ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​នោះ មានកំ​ពស់ ៥២៥​ម៉ែត្រ ។ កន្លែង​នេះឯង គឺជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទព្រះវិហារ បើ​យើង​គិតតែ​តួ​ប្រាសាទធំ​ចុង​ក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង​៤៥​ម៉ែត្រ​តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរទៅ​ខាងក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាងក្រោយ​នេះឯង ប្រហែលជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ​ស្រី​សិ​ខៈ រិ​ស្វា​រៈ នោះ ។ មក​ដល់​ឆ្នាំ​២០០៨​នេះ មាន​បាត់បង់​ក៏​ច្រើន បាក់បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វ​ថ្ងៃនេះ យើង​មើលទៅ​តាំងពី​ក្បាច់ចម្លាក់​គួរ​ឲ្យ​ស្រឡាញ់​ជាទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់ ៕


រូបភាព ប្រាសាទព្រះវិហារ

No comments:

Post a Comment