ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ "ពេញ" ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់គាត់សង់នៅលើទួល។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្តែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។
លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមាន ព្រះពុទ្ធរូប ៤ អង្គតូចៗ ធ្វើអំពីសំរឹទ្ធិ និង ទេវរូបមួយអង្គទៀតធ្វើអំពីថ្ម។
ទេវរូបនោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរពបូជាក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតំកល់ជាបណ្ដោះអាសន្ន។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំមែនទែន។ បន្ទាប់ពីនោះគាត់ឲ្យគេអារឈើគគីរនោះ ធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។ ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ ទៅតំកល់ទុកក្នុងវិហារនោះ។ ចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតំកល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្តែតទឹកមកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា "អ្នកតាព្រះចៅ” នាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះ។ នៅខាងក្រោយវត្តមានចេតីយ បុរាណមួយដែលតំកល់អដ្ឋិធាតុព្រះបាទពញាយ៉ាត (ព្រះរាជាដែលបានយាងចោលទីក្រុងអង្គរក្នុងឆ្នាំ ១៤៣១ នៃគ្រិស្តសករាជ)។ កាលបើសាងសង់វិហាររួចហើយ ដូនពេញបាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា "វត្តភ្នំដូនពេញ" ដែលសព្វថ្ងៃហៅកាត់ថា "វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ។
ក្រោយពីព្រះអង្គពញាយ៉ាតដឹងលឺអំពីចិត្តជ្រះថ្លា របស់ដូនពេញ ទ្រង់ក៏បានដាក់ឈ្មោះស្រុកកោះឫស្សីកែវ ទៅជាស្រុកដូនពេញវិញ ដើម្បីរំលឹកដល់ដូនចាស់។ ជំនាន់បារាំងគឺជាស្រុកភ្នំពេញ ក្នុងខេត្តកណ្ដាល។ ក្រោយពីនោះវាក៏បានក្លាយជារាជធានី។ (បញ្ជាក់) ដូនពេញ ដូនជាអ្នកមានស្ដុកស្ដម្ភមានកំណើតកើតជានៅឯស្រុកកោះឫស្សីកែវ (ភ្នំពេញសព្វថ្ងៃនេះ) ដែលមានចិត្តជ្រះថ្លានឹងពុទ្ធសាសនាយ៉ាងមុតមាំ។
ការដង្ហែព្រះពុទ្ធរូប និង ទេវរូបឆ្នាំ ១៣៧៣
ការយាងមកគង់នៅ ព្រះរាជវាំង្គ ក្រុងចតុម្មុខមហានគរភ្នំដូនពេញ
ទិដ្ឋភាពទូទៅនៃការកសាងតំបន់ វត្តភ្នំ
ការដង្ហែព្រះពុទ្ធរូប និង ទេវរូបឆ្នាំ ១៣៧៣
ឆ្នាំ ១៣៧២ ជាឆ្នាំដែល ព្រះបាទ បញ្ញាយ៉ាត គង់នៅ វំាង្គ អាណាចក្រខាងកើត គឺក្រុងបាសាន្ត ខេត្ត កំពង់់ចាម (ខេត្ត ស្រី ស ឈ ឬ ខេត្ត ស្រីសន្ធរ) អាណាចក្រ បាសាន្ត គឺជា អាណាចក្រខាងកើត ឆ្នាំ ១៤៧៥–១៤៨៥ ដែលកាន់ សាសនា ព្រះពុទ្ធ។ ចំណែក ក្រុងចតុមុខ គឺជា អាណាចក្រខាងត្បូង
វត្តភ្នំដូនពេញ ឬ វត្តភ្នំ (អង់គ្លេស: Wat Phnom Daun Penh) or (Wat Phnom) គឺជាវត្តដ៏ចំណាស់មួយ ក្នុងប្រទេសកម្ពុជា ដែលមានអាយុកាលប្រមាណជា ៦៥០ ឆ្នាំ ឆ្លងកាត់ការសាងសង់ និង ជួសជុលជាបន្តបន្ទាប់ ដោយរជ្ជកាលស្ដេចចំនួន ៤អង្គ ។ វត្តភ្នំ គឺជាទីមណ្ឌល នៃបូជនីស្ថាន សាសនា វប្បធម៌ និង ប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណនៃឈ្មោះទីក្រុង ភ្នំពេញ ដែលវត្តនេះមានកម្ពស់សរុប ៤៦ ម៉ែត្រ ដោយស្មើនិងកម្ពស់ហ្វីត (១៥០ហ្វីត) វត្តនេះផងដែរ ត្រូវបានប្រសិទ្ធនាម តាមឈ្មោះ លោកយាយ ដូនពេញ ដែលជាអ្នកបង្កើតវត្តនេះឡើងដំបូងក្នុងឆ្នាំ ១៣៧២ ដែលមានតំណាលពីការ រកឃើញនៅ ព្រះបដិមាបួនអង្គក្នុងដើមគគីមួយក្បែរច្រាងទន្លេ ដោយបដិមារព្រះទាំង ៤អង្គនេះរួមមាន ៖
- បដិមា ព្រះវិស្ណុ (Vishnu) ដែលសាងអំពីថ្លើមថ្ម (Jade Stone)
- បដិមា ព្រះពុទ្ធ (Buddha) ដែលសាងអំពីមាស (Gold)
- បដិមា ព្រះឥន្ទ្រ (Indra) ដែលសាងអំពីសំរិទ្ធ (Bronze)
- បដិមា ព្រះកំចាយ (布袋) (Budai) ដែលសាងអំពីលង្ហិន (Brass) ជាព្រះមេត្រីយ៍ Maitreya Buddha ជាព្រះសង្ឃពុទ្ធសាសនា តែងតែញញឹមជានិច្ចពេលជួបមនុស្សម្នា។ ព្រះអង្គសុគតនៅឆ្នាំ ៩១៦ ជាព្រះតំណាងមានមានបាន សំបូរទ្រព្យធន ព្រះអង្គរតែងតែស្ពាយថង់លុយ ជាប់ខ្លួន The God of Wealth ( ប្រជាជន គោរព ព្រះចៅ ប៊ូដាយ មាន ចិន ជប៉ុន កូរ៉េ និង កម្ពជា)។ ព្រះអង្គសុគត ក្នុងសម័យកាល អាណាចក្រទាំង ៥ ឬ ១០ ប្រទេស ដូចមានក្នុងផែនទីនេះ ។
- ទេវរូប ដៃច្រើនកាន់ដំបង តំកល់នៅជើងភ្នំ ទិសខាងកើត (ធ្វើអំពី ថ្ម)
ភាពល្បីល្បាញនេះបានធ្វើឱ្យពួកឈ្មួញចិន និង ពលរដ្ឋខ្មែរកាត់ចិនជាច្រើន មកធ្វើការបន់ស្រន់ យ៉ាងច្រើនកុះករ ដោយបែបនេះហើយ ទើបមានព្រះគ្រូឃោសាចារ្យមួយអង្គនាម ព្រះធម្មលង្កា សូមរតនា ពីលោកយាយដូនពេញ ទៅដម្កល់នៅ វត្តព្រះពុទ្ធឃោសាចារ្យ ក្រោយមកទើបវត្តនេះប្ដូរឈ្មោះជា វត្តចិនដំដែក ក្រោយពេលសំបូរពួកចិនដែលមករស់នៅទីនោះនាំគ្នាមកប្រកបរបរដំដែកនៅតំបន់នោះ ក្រោយ ពេលឆ្លង កាត់សម័យកាលសង្គ្រាមច្រើន ស្លាកស្នាមនៃជំនឿ បានរលុបបន្តិចម្ដងៗ បូករួមទាំងការប្រែប្រួលសម័យកាលនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរកាត់ចិន ក៏មានជំនឿផ្សេងទៅលើ អ្នកតាព្រះចៅមកដល់ពេលបច្ចុប្បន្ននេះ ដែលផ្ដើមចេញពីការបន់ស្រន់ បដិមា ព្រះកំចាយ ដែលជាសិល្បៈបដិមាមកពីប្រទេសចិននេះឯង ។
- ព្រះ យូ ចៅ Youchao 有巢 ជាព្រះចិន ក្នុងឆ្នាំ 3162–2962 BC មុនគ្រឹស្តសករាជ
- ឆ្នាំ ១៣៧២ វត្តភ្នំ ត្រូវបានពណ៌នាអំពីព្រឹត្តការណ៍ នៃព្រះបាទ ពញ្ញាយ៉ាត ដែលលើករាជធានីពីទួលបាសាន ខេត្ត កំពង់ចាម មកតាំងនៅតំបន់ចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) ដែលជាតំបន់នៃការប្រពសព្វគ្នា នៃទន្លេបួន នោះគឺ ទន្លេសាប ទន្លេមេគ្គងលើ ទន្លេមេគង្គក្រោម និង ទន្លេបាសាក់ ទន្លេទាំងបួនប្រសព្វមុខគ្នា ទើបហៅថា ទន្លេចតុមុខ (Chaktomuk River) មុនពេលព្រះបាទ ពញ្ញាយ៉ាត មកដល់តំបន់ចតុមុខនេះ វត្តភ្នំ ត្រូវបានសាង់រួចរាល់ទៅហើយ ដោយលោកយាយ ដូនពេញ ក្នុងឆ្នាំ ១៣៧២ នៃគ.សករាជ ដែលស្ថិតក្នុងរជ្ជកាល ព្រះធម្មរាជាទី១ រហូតដល់ក្នុងរាជរបស់ ព្រះបរមរាជាទី១ នៃអង្គ ពញ្ញាយ៉ាត ដែលបានលើករាជធានីពីទួលបាសាន មកតាំងនៅ តំបន់ចតុមុខ អំឡុងពេលដែលរាជធានីទួលបាសាន ត្រូវបានលិចលង់ដោយទឹកជំនន់ធំ នាឆ្នាំរោង
- ឆ្នាំ ១៣៩៧ នៃគ.សករាជ រយៈពេល ៣ឆ្នាំ នៃការសាងសង់ទីក្រុងថ្មីនាតំបន់ចតុមុខនេះ ព្រះបាទ ពញ្ញាយ៉ាត បានប្រសិទ្ធនាម ទីក្រុងថ្មីនេះថា "ក្រុងចតុមុខ មង្គលសកលកម្ពុជាធិបតី សិរីធរៈបវរ ឥន្ទ្របត្តបុរី រដ្ឋរាជសីមាមហានគរ" (Krong Chaktomuk Mongkol Sakal Kampuchea Thipadei Sereythorabovor Indrabat Borei Roth Reach Seima Maha Nokor) ដែលគ្រប់គ្នាស្គាល់ថា ជាទីក្រុងចតុមុខ ដែលត្រូវបានប្រកាសឡើងក្នុងឆ្នាំ ១៤០០ នៃគ.សករាជ ។
- ឆ្នាំ ១៩៤១ ទីសក្ការៈវត្តភ្នំដូនពេញ តែងត្រូវបានប្រជាពលរដ្ឋជាច្រើនជាពិសេស គឺប្រជាពលរដ្ឋខ្មែរកាត់ចិន ដែលមានជំនឿទៅលើអ្នកតាព្រះចៅ ដែលសម្គាល់ជាអ្នកតាម្ចាស់ស្រុកក្នុងជំនឿវិញាណនិយម (Spiritualism) ហើយពួកគេតែងយកគ្រឿងដង្វាយផ្សេងៗទៅបន់ស្រន់សុំសេចក្ដីសុខ និង ដើម្បីកាត់ឆុងនូវភាពអពមង្គលទាំងពួងផងដែរ យោងតាម ប្រសាសន៍របស់ចាស់ព្រឹទ្ធាចារ្យមួយចំនួន ដែលឆ្លងកាត់ក្នុងសម័យកាល នៃការសែនព្រេន អ្នកតាព្រះចៅ ដែលចាប់ផ្ដើមឡើងជាលើកដំបូងអំឡុង នៃព្រឹត្តិការណ៍ សង្គ្រាមលោកលើកទី២ (World War II) ក្នុងឆ្នាំ ១៩៤១ សៀមបានបើកការវាយប្រហារមូលដ្ឋានកងទ័ពបារាំងនៅក្នុងប្រទេសកម្ពុជា កងទ័ពអាកាសសៀម បានបើកយន្តហោះជាច្រើនគ្រឿង មកទម្លាក់គ្រាប់ ក្នុងទីក្រុងភ្នំពេញ ប្រជាពលរដ្ឋ មានការភិតភ័យណាស់ បានរត់ទៅជ្រកកោនក្នុងបរិវេណវត្តភ្នំដូនពេញ គ្រាប់បែកមួយចំនួន បានធ្លាក់ចំទីតាំងមួយចំនួនដូចជា ផ្សារចាស់ ផ្សារធំថ្មី កំពែងព្រះបរមរាជវាំង និង ទូកប្រជានេសាទដែលនៅតាមច្រាងទន្លេ ប៉ុន្តែមិនមានករណីផ្ទុះគ្រាប់បែកណាមួយនៅបរិវេណវត្តភ្នំនោះទេ ប្រជាពលរដ្ឋដែលរត់ទៅពួននៅវត្តភ្នំ បានតំណាលពីការបន់ស្រន់របស់ពួកគេ ទៅលើអ្នកតាម្ចាស់ស្រុកនា វត្តភ្នំ ដើម្បីឱ្យជួយតាមថែរក្សាពួកគេ រីឯយន្តហោះពីរ គ្រឿងនៃកងទ័ពអាកាសសៀម ត្រូវបានកងទ័ពបារាំង បាញ់ធ្លាក់ផងដែរ ដោយមានជំនឿទៅលើអ្នកតាម្ចាស់ស្រុកនាវត្តភ្នំ អាស្រមតូចមួយដែលនៅខាងកើតវត្តភ្នំត្រូវបានប្រជាពលរដ្ឋមកធ្វើការបន់ស្រន់ជាហូរហែរ រហូតដល់ប្រសិទ្ធនាម អាស្រមអ្នកតាម្ចាស់ស្រុកនោះថា "អ្នកតាព្រះចៅ" ចាប់ពីពេលនោះមក ។
អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។ មតិខ្លះយល់ថាអ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជំពូកមនុស្សជាវីរបុរស(អ្នកខ្លាំងពូកែ)ប្រចាំស្រុកឬតំបន់ណាមួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជាអ្នកតា, ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់ថា៖ ពួកបុព្វបុរសមានជីតាជាដើម(ពុំចាំបាច់ជាមនុស្សមានមហិទ្ធិប្ញទ្ធិទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅរស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា” ក្លាយចេញមកពីពាក្យថា “ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញនៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា“អ្នកយើង”ហៅស្តេច ថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ “អ្នកតា” ក្នុងទីនេះចាស់បុរាណសំដៅយកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ។
អ្នកតាមានពីរប្រភេទគឺ
- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតាឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ នៅក្រុងភ្នំពេញ មាន អ្នកតាព្រះចៅ នៅវត្តភ្នំ ជា អ្នកតាព្រះស្រុក ។
- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាមរបស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ, ស្រុក, ខេត្តដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិសាត់, អ្នកតាដំបងដែកនៅភ្នំជីសូរ (ក្នុងខេត្តតាកែវ), អ្នកតាជំទាវម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញទៅក្រុងព្រះសីហនុ) ជាដើម ។ អាស្រ័យដោយមានអ្នកតាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៨ ដែលមានរៀបរាប់ចាប់តាំងពីដើមកំណើតដំបូងរបស់អ្នកតានីមួយៗ ។ ចំពោះរូបតំណាងអ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេ គឺគេគ្រាន់តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀតមានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ។ ចំពោះការគោរពបូជាមានខុស
- ព្រះកំចាយ (ន). ព្រះអរហន្តមួយរូបឈ្មោះថា កច្ចាយនៈ ហើយបានទទួលសេចក្តីសរសើរពីព្រះសម្មាសម្ពុទ្ធថាជា ឯតទគ្គៈ ក្នុងផ្លូវអធិប្បាយសេចក្តីសង្ខេបឲ្យពិស្តារបាន, កាលពីដើម លោកមានរូបរាងស្រស់បស់ស្អាតបាត, តែបណ្តាលមកពីបុរសម្នាក់បានឃើញរូបលោកស្អាត ហើយក៏គិតថាធ្វើម្តេចបានភរិយារូបស្អាតដូចលោកម្ចាស់អង្គនេះហ្អេះ! ភ្លាមន៎ុះ បុរសនោះក៏ក្លាយជាស្រី, ក្រោយ មកទើបសូមខមាទោសលោក ហើយក៏ក្លាយជាបុរសវិញ, ព្រោះហេតុដូច្នេះហើយ ទើបព្រះមហាកច្ចាយនៈអធិដ្ឋានឲ្យមានរាងកាយធាតុទ្រលុកៗ ដូចដែលបានធ្លាប់ឃើញរូបសំណាក ដែលគេធ្វើជាតំណាងក្នុងសម័យបច្ចុប្បន្ននេះឯង, អ្នកខ្លះហៅលោកថា ព្រះកំចាយៗ ។
- ព្រះកំចាយ (ន). (ន), នាមព្រះមហាថេរមួយព្រះអង្គ ដែលជាអ្នកតែងក្បួនវេយ្យាករណ៍បាលីជាដើម។ វេយ្យាករណ៍បាលីនោះក៏ហៅថា កច្ចាយនៈ ដែរ (ច្រើនហៅថា មូលកច្ចាយនៈ)។
អាណាចក្របាសាន្ត រឺ អាណាចក្រខាងកើត (គ.ស ១៤៧៥-១៤៨៥) រាជធានីតាំងនៅក្រុងបាសាន្ត (ស្រីសន្ធរទាំងមូល) គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងកើតទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជាបី គឺ អាណាចក្រខាងជើងរបស់ព្រះបាទស្រីរាជា អាណាចក្រត្រើយខាងកើតរបស់ព្រះបាទស្រីសុរិយោទ័យទី២ និង អាណាចក្រចតុមុខរបស់ព្រះស្រីធម្មរាជាទី១។ ក្រោយពីព្រះបាទនរាយណ៍រាជាទី១ បានសោយទិវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គមិនបានសោយរាជ្យបន្តទេ ដូច្នេះពួកមន្ត្រីនិងញាតិវង្សបានលើកព្រះអនុជព្រះអង្គអោយឡើងសោយរាជ្យជំនួស គឺព្រះបាទស្រីរាជា បន្ទាប់ពីឡើងសោយរាជ្យរួចហើយព្រះអង្គបានធ្វើចំបាំងរំដោះទឹកដីនៅភាគខាងលិច អស់រយៈកាលជាច្រើនឆ្នាំ។
ការគ្រប់គ្រងរដ្ឋបាល ដែនដី ៖ បន្ទាប់មកក្រោយពីស្រីសុរិយោទ័យធំឡើងកាលណាក៏គិតចិញ្ចឹមដណ្ដើមរាជសម្បត្តិមកវិញព្រោះទ្រង់យល់ថារាជ្យសម្បត្តិគួរណាបានមកលើទ្រង់ ក្រោយមកទ្រង់ក៏បះបោរហើយសង្កត់ប្រជារាស្ត្រយកបានតាំងពី៖
- ១. ខែត្រសៀមបូក (ស្រុកសៀមបូក)
- ២. ខែត្រសម្បុកសម្បូរណ៍ (ស្រុកសម្បុកសម្បូរណ៍)
- ៣. ខែត្រក្រចេះ (ក្រុងក្រចេះ)
- ៤. ខែត្រឆ្លូង (ស្រុកឆ្លូង)
- ៥. ខែត្រត្បូង (ប្រហែល ផ្នែកដ៏ធំនៃខេត្តត្បូងឃ្មុំ)
- ៦. ខែត្របាសាន្ត (ស្រុកស្រីសន្ធរ)
- ៧. ខែត្រទទឹងថ្ងៃ (ប្រហែល ស្រុកស៊ីធរកណ្ដាល រឺ ស្រុកស្រីសន្ធរកណ្ដាល)
- ៨. ខែត្រព្រៃវែង (ប្រហែល ក្រុងព្រៃវែង)
- ៩. ខែត្របាភ្នំ (ស្រុកបាភ្នំ)
- ១០.ខែត្ររំដួល (ស្រុករំដួល)
- ១១.ខែត្រស្វាយទាប (ស្រុកស្វាយទាប)
- ១២.ខែត្ររោងដំរី (ខេត្តតៃនិញ ប្រទេសវៀតណាម)
- ១៣.ខែត្រព្រៃនគរ (ក្រុងព្រៃនគរ)
- ១៤.ខែត្រលង់ហោ (ខេត្តវិញឡុង ប្រទេសវៀតណាម)
- ១៥.ខែត្រជើងបាក់ដែង (ម្ដុំភ្នំជើងបាក់ដែង)
រៀងទៅទល់នឹងនគរចាម្ប៉ា នោះបានទៅខាងព្រះអង្គទាំងអស់។ ក្រោយពីនោះមកនោះព្រះបាទស្រីធម្មរាជាទី១ ទ្រង់ក៏ឆ្លៀតឱកាសសោយរាជ្យនៅក្រុងចតុមុខធិបតីដែរ រឿងនេះមិនបានស្ងប់សុខវាធ្វើអោយនគរវឹកវរចលាចលអស់រាប់ទសវត្ស៍។ បន្ទាប់ពីបានដួលរលំនៅបន្ទាប់ពីសៀមបានចាប់ខ្លួនព្រះអង្គបញ្ជូន ទៅសៀមមក នគរនេះបានបង្រួបប្រួមទៅអាណាចក្រខ្មែរកម្ពុជាធិបតីវិញ ដែលស្ថិតនៅក្រោមសម្ដេចព្រះស្រីធម្មរាជាទី១វិញតមក។
អាណាចក្រកំពង់សៀម រឺ អាណាចក្រខាងជើង (គ.ស ១៤៧៥-១៤៨៥) គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងលិចទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជាបី គឺ អាណាចក្រខាងជើងរបស់ព្រះបាទ ស្រីរាជា អាណាចក្រត្រើយខាងកើតរបស់ព្រះបាទស្រីសុរិយោទ័យទី២ និង អាណាចក្រខាងត្បូង របស់ព្រះស្រីធម្មរាជាទី១។ រាជធានីនៃអាណាចក្រនេះស្ថិតនៅខែត្រកំពង់សៀម។ ក្រោយពីទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសំរាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចំបាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខែត្រអម្រគិរិន្ទបូរ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខែត្រខាងជើង ថយមកនៅត្រើយខាងកើតទន្លេធំ (មេគង្គ) វិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខែត្រកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។
រដ្ឋបាលដែនដីអាណាចក្រនេះមានវិសាលភាពចាប់ពី បណ្តាខែត្រចំណុះព្រះបាទស្រីសុរិយោទ័យទី២ ឋិតក្នុងផែនដីឧត្តរទិសមាន៖
- ១. ខែត្រលង្វែក (បរិវេណលង្វែក)
- ២. ខែត្ររលាប្អៀរ (ស្រុករលាប្អៀរ)
- ៣. ខែត្រអម្រាគគិរីបូរណ៍ (ស្រុកបរិបូរណ៍)
- ៤. ខែត្រក្រគរ (ស្រុកក្រគរ)
- ៥. ខែត្រក្រង (ប្រហែលនៅ ភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ)
- ៦. ខែត្រពោធិ៍សាត់ (ក្រុងពោធិ៍សាត់)
- ៧. ខែត្របាត់ដំបង (ក្រុងបាត់ដំបង)
- ៨. ខែត្រឫស្សីសាញ (នៅចន្លោះបាត់ដំបង និង បន្ទាយមានជ័យ ប្រហែលបវេល)
- ៩. ខែត្រតាមសីមា (ប្រហែលនៅចន្លោះបាត់ដំបង និង បន្ទាយមានជ័យ ប្រហែលថ្មគោល)
- ១០.ខែត្រមង្គលបូរី (ស្រុកមង្គលបុរី)
- ១១.ខែត្ររយ៉ង (នៅដីថៃ)
- ១២.ខែត្រសុរិន្ទ (នៅដីថៃ)
- ១៣.ខែត្រសិង្គារ (នៅលើដីថៃ)
- ១៤.ខែត្រកំពង់សៀម (ស្រុកកំពង់សៀម)
- ១៥.ខែត្រស្ទឹងត្រែង (ក្រុងស្ទឹងត្រែង)
- ១៦.ខែត្រជើងព្រៃ (ស្រុកជើងព្រៃ)
- ១៧.ខែត្រគោកសេះ (ប្រហែលស្រុកបារាយណ៍)
- ១៨.ខែត្រអន្លង់រាជ (ប្រហែលជាស្រុកកំពង់ត្រឡាច ទឹកផុស និង សាមគ្គីមានជ័យ)
- ១៩.ខែត្រព្រំទេព (ឃុំនៅស្រុករវៀង ខេត្តព្រះវិហារ)
- ២០.ខែត្រព្រៃក្ដី (ឃុំនៅក្នុងខេត្តកំពង់ធំ ប្រហែលចន្លោះស្រុកកំពង់ស្វាយ និង ស្រុកស្ទោង)
- ២១.ខែត្រស្ទោង (ស្រុកស្ទោង)
- ២២.ខែត្រជីក្រែង (ស្រុកជីក្រែង)
- ២៣.ខែត្ររលួស (ស្រុកប្រាសាទបាគង)
- ២៤.ខែត្រមហានគរ (ក្រុងសៀមរាប)
- ២៥.ខែត្រម្លូព្រៃ (ស្រុកឆែប) ខេត្តព្រះវិហារ
- ២៦.ខែត្រជាំក្សាន្ត (ស្រុកជាំក្សាន្ត) ខេត្តព្រះវិហារ
- ២៧.ខែត្រត្នោត (ប្រហែល ជាទឹកដីខេត្តព្រះវិហារ)
- ២៨.ខែត្រទឹកជោរ (ឃុំទឹកជោរ នៃស្រុកព្រះនេត្រព្រះ)
រៀងទៅទល់នឹងដែនសៀម។ ដែលស្ថិតនៅត្រើយខាងលិចទន្លេធំ។ បន្ទាប់ពីបានដួលរលំក្រោយពេលសៀមបានចាប់ខ្លួនព្រះអង្គបញ្ជូនទៅសៀមមក នគរនេះបានបង្រួបប្រួមទៅអាណាចក្រខ្មែរកម្ពុជាធិបតីវិញ។
អាណាចក្រ ចតុមុខ (ភ្នំពេញ) អាណាចក្រខាងត្បូង
អាណាចក្រ ចតុមុខ (ភ្នំពេញ) នៅឆ្នាំ ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុង ខេត្តរស្រីសឈរ (កំពង់ចាម) វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។
ព្រះបាទ ជ័យវរ្ម័នទី២ (ប្រសូតនៅ. គ.ស ៧៧០-៨៥៤) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៥០) ចក្រភពកម្វុជទេស ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំដែលគេស្គាល់ថាជាសម័យកាលខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែនា ចក្រភពអង្គរ គ.ស ៨០២-១៤៣១ ។ ក្រោយទទួលរាជសម្បត្តិទ្រង់មានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជ័យវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ។ មុនពេលជ័យវរ្ម័នទី២បានកាន់អំណាច ធ្លាប់មានការប្រយុទ្ធគ្នាជាច្រើនក្នុងចំណោមអតីតស្ដេចត្រាញ់ក្នុងតំបន់ ដែលជាអ្នកបានត្រួតត្រាលើទឹកដីកម្វុជក្នុងភូមិភាគផ្សេងៗ។ ប្រទេសនេះកាលណោះមិនទាន់ត្រូវបានបង្រួបបង្រួមក្រោមព្រះមហាក្សត្រតែមួយអង្គនោះឡើយ ។
ខែត្រ-ក្រុងខ្មែរ នៅសម័យអង្គរហរិបុញ្ជ័យ
- វាំងចន្ទន៍
- លវបុរៈ
- ឧទង
- រាជបុរី
- នគរបឋម
- ពេជ្របុរី
- ពិមាឃ
- ព្រះវិហារ
- បន្ទាយស្រី
- អង្គរ
- ជ័យ
- នគរស្រីធម្មរាជ
- ចម្ប៉ាស័ក
- ស្ទឹងត្រែង
- សម្បូរព្រៃគុហ៍
- វត្តនគរ
- អង្គរបុរី
- អូរកែវ
- ឥន្ទ្របុរៈ
- វិជ័យ
- កៅធរៈ
- មណ្ឌរង្គ
- រាជធានីនៅសម័យមហានគរ
សម័យកាលលង្វែក (អង់គ្លេស: Longvek period) គឺជាសម័យកាលក្រោយការដួលរំលំចក្រភពអង្គរ ដែលត្រូវបានចាប់ផ្ដើមឡើងក្នុងស.វទី១៦ ឆ្នាំ ១៥២៩ នៃគ.សករាជ និង បានឆ្លងកាត់រជ្ជកាលស្ដេច ចំនួន៤ និងត្រូវបានដួលរំលំទៅវិញ ដោយកងទ័ពសៀមឈ្លានពាន ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ ។ អាណាចក្រនេះ ស្ថិតនៅ ទល់មុខ ឈម ជាមួយ អាណាចក្រលង្វែក និង អាចជា ការបញ្ចូលគ្នា បង្កើតជា រដ្ឋលង្វែក ដែលមាន វិសាលភាពលើទឹកដីដូចជា៖
១.អាសន្ទុក/កំពង់ធំ
២.មហានគរ/សៀមរាប
៣.ឈ្លូង/ក្រចេះ
៤.សម្ភពបុរៈ/ស្ទឹងត្រែង
៥.អាចម៍ក្រពើ/Attapeu
៦.ចម្ប៉ាសាក់
៧.ប៉ាក់សេ
៨.ម្លូរព្រៃ
៩.ទន្លេរពៅ
១០.សៀមប៉ោយ
១១.ព្រះវិហ៊ារ
១២.អូរបុណ្យរាជធានី
១៣.ចន្ទបុរី
១៤.ព្រះប្រដែង/សមុទ្របាកាន
១៥.ធន់បុរី
១៦.បស្ចឹមបុរី
១៧.នាងរង
១៨.ត្រាច
១៩.រយ៉ង
២០.ស្ទឹងជ្រៅ
២១.ជល់បុរី
២២.បុរីរម្យ
២៣.នគរាជសីម៉ា
២៤.ស្រីស្លាកែត/សុីសាកេត
២៥.គោកខ័ណ្ឌ
២៦.សុរិន្ទ
២៧.សិង្គារ
២៨.មង្គលបុរី
២៩.សិរីសោភ័ណ្ឌ
៣០.បាត់ដំបង
៣១.ក្រគរ/ពោធិ៍សាត់
៣២.កំពង់ប្រាក់
៣៣.ឬស្សីសាញ់
៣៤.ជីក្រែង
៣៥.ទទឹងថ្ងៃ
៣៦.គោកសេះ
៣៧.អន្លង់រាជ
៣៨.សំរោងទង
៣៩.អមរិន្ទគិរីបូរណ៍
៤០.រលាប្អៀរ
៤១.ស្រីសន្ធរ
៤២.កំពង់សៀម
៤៣.ចតុមុខ
៤៤.កំពង់ស្វាយ
៤៥.បាទី
៤៦.អង្គរបុរី
៤៧.បាភ្នំ
៤៨.កំពត
៤៩.កំពង់សោម
៥០.ពាម
៥១.មាត់ជ្រូក
៥២.ផ្សារដែក
៥៣.កំពង់ក្របី
៥៤.ព្រៃនគរ
៥៥.រោងដំរី
៥៦.ទួលតាមោក
៥៧.កំពង់ស្រការត្រី
៥៨.ត្រពាំងចង្វារ
៥៩.អូរកាប់
៦០.កោះគង
៦១.មេស
៦២.កំពង់ឬស្សី
៦៣.លង់ហោរ
៦៤.ព្រះត្រពាំង
៦៥.ឃ្លាំង
៦៦.ព្រែកឬស្សី
៦៧.បារាជ
៦៨.ក្រមួនស
៦៩.ពលលាវ
៧០.ទឹកខ្មៅ
No comments:
Post a Comment