សូមអានបន្ថែមព្រឹត្តិការណ៍ ១៩៧០-១៩៧៩ ដើម្បីយល់ដឹង វិភាគបន្ថែមលើ ផ្នត់គំនិត មាគ៍ារបស់បុគ្គល
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៥ សព្វថ្ងៃជា ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០០៦ដល់សព្វថ្ងៃ។ សម្តេចក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម គណបក្សប្រជាជនកម្ពុជា។ សម្តេចមាន គ្រួសារ និងកូនចំនួន៤នាក់។
លោក ហេង សំរិន បានចូលរួមជាមួយចលនាកុម្មុយនីស្តខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត នាឆ្នាំ១៩៧៥ និងបានផ្ដាច់ខ្លួននាឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ នៅចុងឆ្នាំនេះដដែល លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ និងដឹកនាំចលនាប្រឆាំងខ្មែរក្រហម ដែលទទួលបានការគាំទ្រពីប្រទេសវៀតណាម និងសហភាពសូវៀត។
- ១៨៦៣ បារាំងបានជួយទាន់ពេលតាម រយៈការត្រួតត្រា ធ្វើអាណាព្យបាលខ្មែរ យកស្រុក ខ្មែរជាអាណានិគមនៅឆ្នាំ១៨៦៣។ តាមឯកសារបោះពុម្ពដោយបណ្ឌិត Raoul Jennar ថ្ងៃ១១ សីហា ១៨៦៣ មហា ក្សត្រខ្មែរ ព្រះបាទ នរោត្តម ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាជាមួយបារាំង ដោយផ្ទេរសិទ្ធិគ្រប់គ្រងស្រុក ខ្មែរពីអធិរាជអណ្ណាម មកឲ្យបារាំងវិញ។
- ១៨៦៤ អាចារ្យ ស្វា បានដឹកនាំសកម្មភាពបះបោរ ប្រឆាំងបារាំងពីឆ្នាំ១៨៦៤ រហូតដល់១៨៦៦ រួចនៅឆ្នាំ១៨៦៥ មាន ការបះបោរដឹកនាំដោយ ពោធិ៍ កំបោរ រហូតដល់ឆ្នាំ ១៨៦៧។ ក្រោយឆ្នាំ១៨៧០ បារាំងផ្តើមកំណត់ព្រំប្រ ទល់ដែនក្នុងដែនដីអាណានិគមរបស់ខ្លួននៅតំបន់កូស័ងស៊ីន ហើយក្រោយមកលែងក្លាយជាទឹកដីគ្រប់គ្រងដោយខ្មែរតទៅទៀតរហូត។តាមឯកសាររបស់អ្នកនិពន្ធ Joseph Pouvatchy ឆ្នាំ១៩១៤ បារាំងគូសព្រំដែនយកដីក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលទាហានអាមេ រិ កាំងហៅថា ចំពុះសេក ខ្មែរហៅថា ចំពុះទា មកឲ្យខ្មែរវិញ ប៉ុន្តែ កោះនានាក្នុងឈូងសមុទ្រសៀម មិនបានយកឲ្យខ្មែរឡើយ។ លោកសរសេរថាបារាំងមានការទទួល ខុសត្រូវធំណាស់ក្នុងរឿងខ្មែរបាត់បង់ទឹកដីទៅក្នុងដៃយួន ថ្វីត្បិតតែបានទាមទារយកដីពីសៀមមកវិញខ្លះតាមសន្ធិសញ្ញាបារាំង−សៀម ឆ្នាំ១៩០៧យ៉ាងណាក្តី។មានអ្នកនយោបាយ និង អ្នកដឹកនាំខ្មែរគ្រប់ជំនាន់ ទាមទារយកទឹកដីរបស់ខ្លួនមកវិញឥតឈប់ឈរ លើកលែងតែសម័យរាជាណាចក្រទី២ ដែលមិនបានទាមទារទឹកដីរបស់ខ្លួនដែលគេយកហើយនោះ ថែមទាំងឲ្យគេថែម ទៀត។
- ១៩៣៤ សម្តេច ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅខេត្តព្រៃវែង។
- ១៩៤០ ចលនាគម្មុយនិស្ត នៅកម្ពយជាកើតចេញពីរចលនាតស៊ូ ប្រឆាំងនិងអណានិគមនារាំងសែស ក្នុងអំឡុងទស្សវត្តទី ១៩៤០ ។ នៅខែមេសាឆ្នាំ ១៩៤០ គឺអំឡុងពេលសង្គ្រាមឥណ្ឌូចិនលើកទីពីរ គណៈប្រតិភូ ២០០ នាក់ បានជួបជំគ្នានៅខត្តកំពត ហើយបានបង្កើតសមាគមខ្មែរឥស្សរៈ ដែលដឹកនាំដោយក្រុមកុម្មុយនិស្ត ។ សមាគមខ្មែរឥស្សរៈនេះ ដឹកនាំដោយ សឺង ង៉ុកមិញ ដែលជាអាចារ្យនៅវត្តឧណ្ណាលោម ។ ចាន់ សម័យ មានទួនាទីជាអនុប្រធានសមាគម និងស៊ីវ ហេង ជាលេខាធិការ ។ សមាជិករណសិរ្សស្ទើរតែទាំងអស់ គឺជាជនជាតិខ្មែរដែលចេះនិយាយភាសាយួន ។ និស្សិតមួយចំនួនក្នុងចំណោមនិស្សិតទាំងអស់នោះ ក្រោយបានក្លាយខ្លួនទៅជាមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា ។ អ្នកទាំងនោះ រួមមាន សាឡុត ស (ប៉ុល ពត), សុន សេន, ខៀវ សំផន និង អៀង សារី ។ អ្នកទាំងនេះឃើញថា កសិករនិងប្រជាជនក្រីក្រនៅទូទាំងពិភពលោក ត្រូវបានប្រែក្លាយទៅជាទាសករ និងត្រូវជិះជាន់សង្កត់សង្កិនដោយពួកមូលធននិយម និងពួកសក្តិភូមិនិយម ។
- ១៩៤២ ចលនាកុម្មុយនិស្តនៅកម្ពុជានិងវៀតណាមបានចាប់ផ្ដើមមុនសង្គ្រាមលោកលើកទី២ជាមួយការបង្កើតឡើងបក្សកុម្មុយនិស្តឥណ្ឌូចិន (ប.ក.ឥ.) ដែលស្ទើរតែទាំងស្រុងលើសលប់បានត្រួតត្រាដោយពួកវៀតណាម ដើមឡើយក្នុងអត្ថន័យដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងអាណានិគមរបស់បារាំងនៅឥណ្ឌូចិន។[១២] នៅឆ្នាំ១៩៤១ ង្វៀន-អាយឃ្វក (ដែលគេស្គាល់ជាសាមញ្ញតាមឈ្មោះហៅក្រៅរបស់លោកថាហូ-ជីមិញ) បានបង្កើត វៀតណាមដុកឡឹបដូងមីញហ៊យ រឺ វៀតមិញ។ នៅពេលនោះពួកជប៉ុនបានចាញ់នៅចុងសង្គ្រាមលោកលើកទី២ លោកក៏បានផ្ដើមគំនិតអោយមានសង្គ្រាមឥណ្ឌូចិនលើកទីមួយដើម្បីឯករាជ្យប្រឆាំងតទល់នឹងពួកបារាំង។ អំឡុងពេលនោះ កងទ័ពវៀតណាមបានធ្វើការប្រើប្រាស់ដ៏ធំធេងនៃទឹកដីកម្ពុជាដើម្បីដឹកជញ្ជូនសព្វាវុធ គ្រឿងផ្គត់ផ្គង់ និងកងទ័ព។ ទំនាក់ទំនងនេះបានបន្តពេញមួយសង្គ្រាមវៀតណាម នៅពេលនោះពួកកុម្មុយនិស្តវៀតណាមបានប្រើប្រាស់កម្ពុជាជាផ្លូវដឹកជញ្ជូន និងតំបន់ឆាកប្រយុទ្ធសម្រាប់ការវាយប្រហារលើវៀតណាមខាងត្បូង។
- ១៩៥១ នៅឆ្នាំ ១៩៥១ នៅពេលកាវាយប្រយុធ្ឋប្រឆាំងនិងបារាំងកាន់តែមានភាពខ្លាំងខ្លាឡើងនៅក្នុងឧបទ្វីបឥណ្ឌូចិន ជនកុម្មុយនិស្តវៀតណាមបានផ្តួចផ្តើមឲ្យមានការបង្កើតឡើងនូវបក្សប្រជាជនបដិវត្តន៏ខ្មែរ។ សមាជិករបស់គណៈកម្មមាធិការ រួមមាន ១) សឺង ង៉ុកមិញ កាន់តំណែងកំពូល ២) ស៊ីវ ហេង ទទួលបន្ទុកកិច្ចការកងទ័ព ៣) ទូ សមុត ( ត្រូវបានស្គាល់ថា ជាអាចារ្យ សុខ មកពីកម្ពុជាក្រោម ទទួលបន្ទុកផ្នែកមនោគមវិជ្ជា ៤) ចាន់ សម័យ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច នៅពេលដែលសង្គ្រាមឥណ្ឌូចិនលើកទីមួយ ត្រូវបានបញ្ចប់
- ១៩៥២ នៅឆ្នាំ១៩៥១ វៀតណាមបានដឹកនាំអោយមានការបង្កើតបក្សកុម្មុយនិស្តកម្ពុជាអោយនៅដាច់ដោយឡែក គឺបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ដែលបានចងសម្ព័ន្ធភាពជាមួយចលនាបំបែកខ្លួនពីអ្នកជាតិនិយម ខ្មែរសេរី ដើម្បីស្វែងរកឯករាជ្យ។ ដោយអនុលោមជាមួយកិច្ចសម្រុះសម្រួលសឺណែវ១៩៥៤ ដែលកំពុងចរចានូវការបញ្ចប់ការត្រួតត្រារបស់បារាំង វៀតណាមខាងជើងកុម្មុយនិស្តដែលបង្កើតថ្មីបានដកហូតពួកទាហាន និងកម្មាភិបាលរបស់ខ្លួនចេញពីកម្ពុជា យ៉ាងណាៗ ដោយហេតុថាប.ប.ប.ក.ត្រូវបានផ្ដល់បុគ្គលិកដំបូងដោយជនជាតិយួន រឺ ពួកខ្មែរស្ថិតនៅក្រោមការទំនុកបម្រុងរបស់ខ្លួន ប្រហែលពួកកម្មាភិបាលកុម្មុយនិស្ត៥០០០នាក់ក៏បានទៅជាមួយពួកគេដែរ ។
- ១៩៥៤ ១៩៥៤ កងទ័ពរបស់បារាំងបានដកចេញពីឥណ្ឌូចិន ហើយកងកម្លាំងរបស់វៀតមិញ ក៏ដកចេញពីកម្ពុជាដែរ ។ មិនយួរប៉ុន្មាន ស៊ីវ ហេង ក៏បានត្រឡប់មកកម្ពុជាវិញ អមដំណើរដោយ នួន ជា សមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន ដែលបានទៅហ្វឹកហ្វឺននៅប្រទេសថៃនិងវៀតណាម ) និងកម្មាភិបាលជាន់ខ្ពស់ផ្សេងទៀត ។ ដោយសារមេបក្ស ស៊ឺង ង៉ុកមិញ ស្នាក់នៅនិរទេសខ្លូនឯទីក្រុងហាណូយ បក្សប្រជាជនបដិវត្ត ត្រូវបានដឹកនាំគណៈកម្មាធិការមជ្ឈិមបណ្តោះអាសន្នមួយ ដែលមាន ស៊ីវ ហេង ជាលេខា និង ទូ សាមុត ជាអនុលេខា ។ ទូ សាមុត ទទួលខុសត្រូវផ្នែកសកម្មភាពការងាររបស់បក្សនៅទីក្រុង ដោយមានជំនួយពី នួន ជា និង សាឡុត ស ( ក្រោយមក ត្រូវបានស្គាល់ថា ប៉ុល ពត ) ដែលទើបត្រឡប់មកពីសិក្សានៅប្រទេសបារាំង ។ ប៉ុល ពត បានជួយបង្កើតលក្ខន្តិកៈនិងកម្មវិធីនយោបាយរបស់បក្ស ។ ប៉ុល ពត ក៏បានធ្វើទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យ ដែលនឹងចូលរួមប្រកួតប្រជែងជាមួយសង្គមរាស្រ្តនិយម ទើបបង្កើតថ្មីរបស់សម្តេច ព្រះនរោត្តម សីហនុ ក្នុងការបោះឆ្នោតឆ្នាំ ១៩៥៥ ដែរ ។
- ១៩៥៥ ប៉ុល ពត ជឿជាក់ថា គណបក្សប្រជាធិបតេយ្យ ដែលមាននិន្នាការបោះឆ្នោតនេះ ហើយនិងផ្តលឥទ្ធិពលនយោបាយខ្លះមកឲ្យក្រុមកុម្មុយនិស្តកម្ពុជា ។ គណក្សបក្សសង្គមរាស្រ្តនិយមបានឈ្នះកៅអីទាំងអស់ នៅក្នុងរដ្ឋសភាជាតិ ចំណែកបក្សប្រជាជនទទួលបានសំឡេងឆ្នោតតែបីភាគរយប៉ុណ្ណោះ ។ នៅឆ្នាំ ១៩៥៦ ស៊ីវ ហេង បានធ្វើការទាក់ទងជាសម្ងាត់ជាមួយឧត្តមសេនីយ៏ លន់ នល់ ដែលជាអគ្គបញ្ជាការកងទ័ពរបស់ សម្តេចព្រះនរោត្តម សីហនុ ហើយបានផ្តល់ជូន ស៊ីវ ហេង នូវការធានាសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន ។
- ១៩៦០ រហូតមកដល់ដើមឆ្នាំ ១៩៦០ មានតែកម្មាភិបាលបក្សប្រហែល ៨០០ នាក់ និងសាខាបក្សពីរនៅជនបទប៉ុណ្ណោះ ដែលនៅមានសកម្មភាពនិងដំណើរការពេញលេញ ។ សាខាទាំងពីរនោះ រួមមាន : ១) ភូមិភាគបូព៌ា មានមូលដ្ឋាននៅខេត្តកំពង់ចាម ( ដឹកនាំដោយ សោ ភឹម ) និង ២) ភូមិភាគនិរតី មានមូលដ្ឋាននៅខេត្តតាកែវ (ដឹកនាំដោយ ឈិត ជឿន ហៅ តា ម៉ុក ) ។ ទូ សាមុត, ប៉ុល ពត និង នួន ជា បានបន្តការដឹកនាំសកម្មភាពបក្សនៅទីក្រុងភ្នំពេញ ដោយមានជំនួយពី អៀង សារី និង សុន សេន ជាបញ្ញវន្តពីរនាក់ផ្សេងទៀត ដែលបានសិក្សានៅប្រទេសបារាំង ។
- ១៩៦០ មហាសន្និបាតរបស់បក្សប្រជាជនបដិវត្តន៏ខ្មែរ បានប្រារព្ធឡើងជាសម្ងាត់ នៅក្នុងស្ថានីយរថភ្លើងនាទីក្រុងភ្នំពេញ ពីថ្ងៃទី ២៨ ដល់ ទី ៣០ ខែកញ្ញា ឆ្នាំ ១៩៦០។ មហាសន្និបាតបានសម្រេចរៀបចំបក្សសាជាថ្មី បង្គើតមាគ៌ានយោបាយថ្មី និងប្តូរឈ្មោះបក្សទៅជាបក្សពលករកម្ពុជា ។ ទូ សាមុត បានទទួលតំណែងជាលេខាបក្ស ហើយ នួន ជា ជាអនុលេខា ។
- ១៩៦០ ថាមពលនេះស្រូបទាញពួកកុម្មុយនិស្តយួនដែលសេសសល់ក្នុងការដាស់ឱ្យភ្ញាក់ឡើងនៅកម្ពុជាដែលបានពេញប្រៀបយ៉ាងឆាប់ដោយសារការត្រឡប់មកវិញនៃក្រុមជនបដិវត្តន៍កុម្មុយនិស្តកម្ពុជាវ័យក្មេង ភាគច្រើននៃពួកគេបានទទួលការអប់រំលទ្ធិកុម្មុយនិស្តនៅបារាំង។[១៤] នៅឆ្នាំ១៩៦០ ប.ប.ប.ក.បានប្ដូរឈ្មោះទៅជាបក្សកម្មុយនិស្តកម្ពុជា (ប.ក.ក.) ហើយឈ្មោះនេះក្រោយមកទៀតត្រូវបានយល់ស្របដោយក្រុមចម្រុះភាគច្រើនដែលបានបង្កើតឡើងនៅកៀកក្បែរ សាឡុត-ស (ប៉ុល-ពត) អៀង-សារី និងខៀវ-សំផន ជាស្ថាប័ននយោបាយ 'ពិត'ដែលរំលឹកដល់ប.ក.ក. ។ បននេះបានក្លាយជាដើមកំណើតនៃពួកខ្មែរក្រហម និងលទ្ធិរបស់បននេះគឺត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងដោយមនោគមវិជ្ជាម៉ៅនិយម។
- ១៩៦០ ក្នុងអំឡុងទស្សវត្សទី ១៩៦០ សមាជិកថ្មីៗ របស់ខ្មែរក្រហម បានកើតឡើងថែមទៀត ។ ភាគច្រើននៃក្រុមនេះ រស់នៅតាមបណ្តោយព្រំដែនវៀតណាម ដែលជាតំបន់ដាច់ស្រយាលឆ្ងាយពីកងកម្លាងយោធារបស់សម្តេចព្រះ នរោត្តម សីហនុ ។ មូលដ្ឋានធំរបស់បក្ស ពីឆ្នាំ១៩៦៦ ដល់ ១៩៧០ ស្ថិតនៅខេត្តរតនគិរី ។ ប្រជាជនរាប់ម៉ឺននាក់បានបដិសេធមិនគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ហើយបែរជាចូលរួមជាមួយខ្មែរក្រហម ដើម្បីនាំយកសម្តេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងអំណាចវិញ ។ ក្នុងពេលនោះដែរ សម្តេចព្រះ នរោត្តម សីហនុ បាននិរទេសព្រះកាយទៅប្រទេសចិន ដោយមានការលើកទឹកព្រះទ័យតនិងការជួយជ្រោមជ្រែងពីសំណាក់រក្ឋាភិបាលចិន ។ សភាពការណ៏វិវត្តន៍ទាំងនេះ បានផ្តល់ឱកាសជាច្រើនដល់ខ្មែរក្រហម ។ វៀតណាមខាងជើង និងចិន គាំទ្រខ្មែរក្រហម ហើយសម្តេចព្រះ នរោត្តមសី ហនុ បានអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគី (ព្រៃដែលអ្នកតស៊ូធ្វើបដិវត្តន៏ លាក់ខ្លួនជួយផ្តួលរំលំរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ។ ជាងនេះទៅទៀត ការទម្លាក់គ្រាប់បែកដ៏សន្ធឹកសន្ធាប់របស់របបសាធារណរដ្ឋខ្មែរ ក្រោមការជូយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក ទៅលើផ្លូវផ្គត់ផ្គង់សម្ភារៈ និងមូលដ្ឋាននានារបស់ក្រុមកុម្មុយនិស្ត បានធ្វើឲ្យមានការគាំទ្រខ្មែរក្រហម ពីសំណាក់ប្រជាជន កាន់តែច្រើនឡើងៗ ហើយកម្លាំងទ័ពរបស់ខ្មែរក្រហម មានចំនួនកាន់តែកើនឡើងជាលំដាប់ ។
- ១៩៦២ បន្ទាប់ពី សាមុត បានបាត់ខ្លួន នៅឆ្នាំ ១៩៦២ មហាសន្និបាតបក្ស ។ នួន ជា ដែលមានតំណែងខ្ពស់ជាង ប៉ុល ពត នៅក្នុងបក្ស មិនត្រូវបានជ្រើសរើសទេ ដោយហេតុថា នួន ជា មានជាប់សាច់ញាតិជាមួយជនក្បត់បក្ស ស៊ីវ ហេង ។ ម្យ៉ាងទៀត នួន ជា គឺជនកុម្មុយនិស្តស្មោះត្រង់ម្នាក់ ដែលចង់ឲ្យបក្សពលករកម្ពុជា កាន់តែរឹងមាំឡើង ដូច្នេះ នួន ជា មិនធ្វើការប្រកួតប្រជែងជាមួយ ប៉ុល ពត សម្រាប់តំណែងនេះទេ ។ នួន ជា បានបន្តស្ថិតនៅជាអនុលេខាបក្ស ដ៏មានឥទ្ធិពលម្នាក់ នៅក្នុងចលនាកុម្មុយនិស្ត អស់រយៈពេលជាងសាមសិបឆ្នាំ ។
- ១៩៦៤ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ព្រះអង្គក៏ព្រួយព្រះហរទ័យដែរចំពោះរឿងព្រំដែនហើយបានព្យាយាមចរចាជាមួយយួនណាដែលព្រះអង្គឈ្វេងយល់ថា នឹងក្លាយជាម្ចាស់លើប្រទេសយៀកណាមទាំងមូលនាអនា គត។ ព្រះអង្គមានបន្ទូលអំពីក្តីបារម្ភនេះ នៅខេត្តស្វាយ រៀង ថ្ងៃ ២៧ មីនា ១៩៦៤។ ឆ្នាំ១៩៦៧ សាធារណរដ្ឋប្រជាធិបតេយ្យ យៀកណាម (ឬយៀកណាមខាងជើង) និង រណសិរ្សរំដោះជាតិ យៀកណាមខាងត្បូង (ឬយៀក កុង) ប្រកាសធានាថានឹងទទួលស្គាល់ព្រំដែនប្រទេសកម្ពុជាក្នុងព្រំប្រទល់បច្ចុប្បន្ន។
- ១៩៦៥ ១៩៦៥ ប៉ុល ពត បានធ្វើដំណើរតាមផ្លូវហូជីមិញ ទៅទីក្រុងហាណូយ ដើម្បីធ្វើការពិភាក្សាជាមួយវៀតណាមខាងជើង ។ ប៉ុល ពត បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និង កូរ៉េខាងជើង
- ១៩៦៦ នៅខែកញ្ញា ឆ្នាំ ១៩៦៦ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចក្រៅប្រទេស ប៉ុល ពត បានប្តូរគោលនយោបាយបក្ស ដោយហេតុថា ប៉ុល ពត ចង់បន្ថយឥទ្ធិពលរបស់វៀតណាម និងរឹតចំណងមិត្តភាពជាមួយចិន ។
- ១៩៦៧ ១៩៦៧ ៖ ខែមករា ថ្ងៃទី៦ សីហនុចេញទៅប្រទេសបារាំងសំរាប់រយៈពេលពីរខែ។ លន់ នល់ ឆ្លៀតឱកាសអវត្ដមានសម្ដេចសីហនុ បានរៀបចំប្រព័ន្ធប្រមូលស្រូវដោយពួកយោធាមួយ ដោយពួកនេះបង់ថ្លៃទិញស្រូវតែមួយភាគបីនៃ តំលៃនៅទីផ្សារសេរីតែប៉ុណ្ណោះ។ ការនេះធ្វើទៅដោយមានទាំងអំពើហឹង្សា និងពេលខ្លះមានដល់អំពើឃាតកម្មផងក៏មាន។ ដើម្បីធ្វើយុទ្ធនាការនេះ លន់ នល់ បានទៅស្នាក់នៅក្នុងខេត្ដបាត់តំបងដែលពីមុនក្នុងអំលុងឆ្នាំ ១៩៤៦ ដល់១៩៥៣ គាត់ធ្លាប់កាន់ការជាចៅ ហ្វាយខេត្ដនៅទីនោះ។
- ១៩៦៧ ខែកុម្ភៈ ថ្ងៃទី២៤ ដល់ថ្ងៃទី៣ ខែមិនា កងទ័ពអាមេរិកកាំង និង យួនខាងត្បូង ចូលកាន់កាប់ភូមិច្រកក្រាញ (ខេត្ដកំពង់ចាម) ដោយដេញប្រជាជនខ្មែរអោយចេញអស់ពីភូមិ ។
- ១៩៦៧ ខែមិនា ថ្ងៃទី៩ ការយាងត្រលប់មកកម្ពុជាវិញ របស់ស្ដេច សីហនុ ដោយព្រះអង្គឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ ខិតប័ណ្ណប្រកាសប្ដឹងបរិហារការប្រមូលស្រូវ និងអំពើហឹង្សារបស់ពួកទាហាននិងទិទៀននយោ បាយនិយមអាមេរិករបស់ លន់ នល់ ។
- ១៩៦៧ ថ្ងៃទី ១១ មហាបាតុកម្មដ៏ធំមួយនៅទីក្រុង ភ្នំពេញ រៀបចំដោយពួកឆ្វេងនិយមដែលមាន ខៀវ សំផន ជាមេ និង ពួកឆ្វេងនិយម នៅក្នុងគណបក្សសង្គម។ មានការទាមទារអោយ លន់ នល់ ចុះចេញពីតំនែង។
- ១៩៦៧ ថ្ងៃទី៣០ សមាជិករដ្ឋាភិបាលពីររូបគឺ ម៉ៅ សារី ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដី ទទួលបន្ទុកការសំរបសំរួលសេដ្ឋកិច្ចនិង ឌុក រ៉ាស៊ី ជារដ្ឋលេខានៃក្រសួងផែនការត្រូវស្ដីបន្ទោសចាប់ពិរុទ្ធដោយសភាជាតិ។
- ១៩៦៧ ខែមេសា ថ្ងៃទី២ ការបះបោររបស់កសិករ នៅភាគខាងត្បូងនៃខេត្ដបាត់ដំបងដែលគេអោយឈ្មោះថា ការបះបោរនៅសំឡូត។ ទាហានជាច្រើនត្រូវបានគេសំលាប់។ មនុស្សរាប់រយនាក់រត់ចូលព្រៃ។ បន្ទាប់ពីបានទទួលការទាមទាររបស់កសិករថា ជាការត្រឹមត្រូវ និង អំពើពុករលួយរបស់អាជ្ញាខេត្ដរួចមក សីហនុ បានចោទប្រកាន់ពួក កុំមុយនិស្ដថា ជានាក់ទទួលខុសត្រូវចំពោះការបះបោរនេះ។ ការបង្រ្កាបមានភាពសាហាវយង់ឃ្នងគឺ ភូមិជាច្រើនត្រូវរងការទំលាក់គ្រាប់បែកពីយន្ដហោះ មានការសំលាប់កសិករយ៉ាងរង្គាលដូចជា រុញទំលាក់ពីលើភ្នំចុះក្នុងជ្រោះជាដើម។ ហេតុការនេះចេះតែធ្វើបន្ដរហូតដល់ខែសីហា។ ថ្ងៃទី២២ សីហនុ ចោទប្រកាន់ជាសាធារណចំពោះ ខៀវ សំផន ហ៊ូ យន់ ហ៊ូ នឹម ថាបានញុះញង់អោយមានការបះបោរនៅ សំឡូតព្រមទាំងបានគំរាមថា នឹងបញ្ជូនពួកគេទៅអោយតុលាការសឹកទៀតផង ។ ថ្ងៃទី២៤ ខៀវ សំផន និង ហ៊ូ យន់ ចូលព្រៃ។ គោលបំនងនៃពួកសមាជិកសភាស្ដាំនិយមដែលចង់ដកអភ័យឯកសិទ្ធិហ៊ូ នឹម ត្រូវបរាជ័យ។
- ១៩៦៧ ថ្ងៃទី៣០ លន់ នល់ចុះចេញពីតំណែង។
- ១៩៦៧ ខែឧសភា ថ្ងៃទី១ រដ្ឋាភិបាលសង្គមទី២៣ គឺរដ្ឋាភិបាល សីហនុ។ សឺន សាន ជានាយករដ្ឋមន្រ្ដី។ និស្សិតចំនួន១៥០០០ នាក់បានធ្វើបាតុកម្ម នៅទីក្រុងភ្នំពេញ ប្រឆាំងតវ៉ានឹងការសន្និដ្ឋានថាមានឃាតកម្មមួយលើរូប ខៀវ សំផន និងហ៊ូ នឹម។ បាតុកម្មនេះមានរយៈពេលជាច្រើនថ្ងៃ។
- ១៩៦៧ ថ្ងៃទី៩ ប្រទេសកម្ពុជា បានស្នើទៅសហគមនី អន្ដរជាតិ អោយទទួលស្គាល់ព្រំដែនរបស់ ប្រទេសកម្ពុជា ដែលបានកំនត់នូវក្នុងផែនទីដែលបានប្រើនៅឆ្នាំ១៩៥៤។
- ១៩៦៧ថ្ងៃទី៣១ ពួកយៀកកុងព្រមទទួល ស្គាល់នូវព្រំប្រទល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៤។
- ១៩៦៧ខែមីនា ជា ស៊ីម ហេង សំរិន ចូលព្រៃ។
- ១៩៦៧ខែមិថុនា ថ្ងៃទី៨ សាធារដ្ឋប្រជាធិបតេយ្យ យួនខាងជើងព្រមទទួលស្គាល់ព្រំប្រទល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៤។
- ១៩៦៧ខែឧសភា ថ្ងៃទី២២ ការបើកការិយាល័យតំណាងអចិន្ត្រៃយ៍ របស់យួនយៀកកុងប្រចាំនៅកម្ពុជា។
- ១៩៦៧ខែមិថុនា ថ្ងៃទី១៣ ការសំរេចចិត្ដធ្វើខេមរយានកម្ម ជាបន្ដើរៗនៅភូមិសិក្សាកំរិតពីរ និងកំរិតបី។ ថ្ងៃទី២៤ ការិយាល័យតំណាងយួនខាងជើងនៅភ្នំពេញឡើងថានៈជាស្ថានទូត។
- ១៩៦៧ ថ្ងៃទី២៨ ក្រុមនិស្សិតបានវាយ កំទេចទីស្នាក់ការ កាសែតស្ដាំនិយមមួយឈ្មោះ ខ្មែរឯករាជ្យ របស់លោក ស៊ឹម វ៉ា។
- ១៩៦៧ខែកញ្ញា ថ្ងៃទី២ សីហនុ បានហាមឃាត់ សមាគមមិត្ដភាព ខ្មែរ ចិន ដែលដឹកនាំដោយ ហ៊ូ នឹម និង ភោគ ឆាយ ដោយសមាគមនេះបានដើរចែកចាយ កូនសៀវភៅក្រហម របស់ ម៉ៅសេទុង។
- ១៩៦៧ ថ្ងៃទី១១ ការបិទគ្រប់កាសែតទាំងអស់ លើកលែងតែកាសែតប្រចាំថ្ងៃចំនួន ៤ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងពត៌មាន។ សេរីភាពនៃការបញ្ចេញមតិត្រូវបាត់ទាំងស្រុង។ ការជាវកាសែតឈ្មោះ លើម៉ុង ត្រូវធ្វើតាមរយៈប៉ូលិស។ សមាគមនិស្សិតដែលដឹកនាំដោយ ភោគ ឆាយ ត្រូវរំលាយ។
- ១៩៦៧ ថ្ងៃទី៣០ ក្នុងពេលធ្វើការប្រជុំមួយក្នុងមណ្ឌលរបស់ ហ៊ូ នឹម សីហនុ បានប្រកាសថា ហ៊ូ នឹមានមុខជាយួន រឺ ចិន ។ ការចោទនេះ ត្រូវសហគមជាតិបដិសេធចោល។
- ១៩៦៧ខែតុលា ថ្ងៃទី៥ សីហនុ ចាត់ទុក ហ៊ូ នឹម ជាជនក្បត់ អាចបញ្ជូនទៅតុលាការសឹក និងត្រូវប្រហារជីវិតទៀតផង។
- ១៩៦៧ ថ្ងៃទី៧ ហ៊ូ នឹម រត់ចូលព្រៃនៅភ្នំក្រវាញ។ មានការ ចាប់ក្រុមគ្រូបង្រៀន និងនិស្សិតជាច្រើននាក់ មនុស្សជាច្រើនត្រូវគេវាយដំ។
- ១៩៦៧ថ្ងៃទី២៥ សីហនុ ផ្ដន់ទាទោសពួកខ្មែរក្រហម និង ពួកខ្មែរខៀវ។ និស្សិតនិងគ្រូបង្រៀនរាប់ពាន់នាក់ រត់ចូលព្រៃ។
- ១៩៦៧ ខែធ្នូ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ សមាជលើកទី២៤ របស់សង្គម។
- ១៩៦៨ ខែមករា ថ្ងៃទី៨ ដល់ថ្ងៃទី១២ ដំនើរទស្សនកិច្ចរបស់ លោក ឆេសទ័រ បូល អែកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឥណ្ឌា និង ជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក មកកាន់កម្ពុជា។ សីហនុ ទាមទារអោយសហរដ្ឋអាមេរិក ទទួលស្គាល់ព្រំដែនប្រទេសកម្ពុជា។ ហើយព្រះអង្គក៏បានលើកឡើងផងដែរ អំពីសកម្មភាពយោធាជាយ ថាហេតុរបស់ពួកអាមេរិកាំងនៅលើទឹកដីកម្ពុជា។ កិច្ចសន្ទនារវាង បូល និងសីហនុ គឺជាដើមហេតុនៃ សង្រ្គាមពាក្យសំដីលើបញ្ហាថា តើសីហនុផ្ដល់សិទ្ធិទំលាក់គ្រាប់បែក រឺ អត់ ដល់ក្រុមបេ៥២ របស់អារមេរិកាំង អោយទំលាក់តាមព្រំដែនខ្មែរ។
- ១៩៦៨ ថ្ងៃទី១៥ បេសកកម្មរបស់ អង្គការសហប្រជាជាតិមួយ ទទួបន្ទុកលើការស្នើ អោយមានការិយាល័យជាច្រើននៅតាមព្រំដែនខ្មែរ ថៃ ត្រូវដកខ្លួនចេញដោយគ្មានការអ្វីឡើយ។ ក្នុងចំ នោមសមាជិករបស់គេទាំងអស់គឺ មានជនជាតិជប៉ុនឈ្មោះ យ៉ាស៊ូស៊ី អាកាស៊ី ដែលគាត់បានក្លាយជានាក់ ទទួលខុសត្រូវជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅរវាងឆ្នាំ១៩៩២ ទៅឆ្នាំ១៩៩៣។
- ១៩៦៨ ថ្ងៃទី១៧សមាសភាពរបស់ពួកកុំមុយនិស្ដខ្មែរបានវាយប្រហារប៉ុស្ដរដ្ឋាភិបាលមួយនៅបាណន់ក្នុងខេត្ដបាត់ដំបង ព្រមទាំងរឹបអូសបានអាវុធចំនួន ៣២ដើមទៀតផង។ សកម្មភាពនេះត្រូវអបអរសាទរដោយពួកខ្មែរក្រហម ហើយក៏ជាការចាប់ផ្ដើមនៃការតស៊ូដោយប្រដាប់អាវុធនិងក៏ជាថ្ងៃដែលពួកគេកំណត់ថាជាថ្ងៃបង្កើត កងទ័ព បដិវត្ដន៍រំដោះ។ ចាប់តាំងពីពេលនោះមកសកម្មភាពផ្នែកសង្រ្កាមឈ្លបមានកើតឡើងជាប្រចាំ។ ពួកកុលសម្ពន្ធភ្នំនៅតាមខេត្ដរតនគីរី និងមណ្ឌលគីរី ជាខេត្ដជិតខាងយួននោះ ក៏បានចូលរួមជាមួយពួក ឧទ្ទាមយ៉ាងឆាប់រហ័ស ហើយរាលដាលពេញផ្ទៃប្រទេស។
- ១៩៦៨ ថ្ងៃទី៣១ រដ្ឋាភិបាលសង្គមទី ២៤ គឺ រដ្ឋាភិបាល ប៉ែន នុត ដែលគេអោយឈ្មោះថា រដ្ឋាភិបាលចុងក្រោយ។
- ១៩៦៨ ខែកុម្ភៈ ថ្ងៃទី១៩ ការព្រមទទួលយកជំនួយសេដ្ឋកិច្ច និង យោធារបស់សហរដ្ឋអាមេរិកវិញ។
- ១៩៦៨ ថ្ងៃទី២៥ ពួកឧទ្ទាមបានវាយប្រហារក្នុងពេលតែមួយក្នុងបន្ដាខេត្ដចំនួន ៦ គឺខេត្ដបាត់ដំបង កំពុងឆ្នាំង កំពុងស្ពឺ តាកែវ កំពត កោះកុង។ មាននាក់ភូមិចំនួន ១០ ០០០នាក់ បានចុះ ចូលតាមពួកឧទ្ទាម។
- ១៩៦៨ ខែឧសភា ថ្ងៃទី១៣ លន់ នល់ ត្រូបានគេបញ្ចូលក្នុងរដ្ឋាភិបាលវិញ គាត់មានតំនែង ជារដ្ឋមន្រ្ដីការពារជាតិ និងជាអគ្គអធិការនៃកងទ័ពជាតិ ។
- ១៩៦៨ ខែកក្កដា ថ្ងៃទី ២៥ សន្និបាទសង្គមលើកទី២៥ ។
- ១៩៦៨ ខែតុលា ថ្ងៃទី២៩ សំពោធ អាកាសយានដ្ឋាន វាលបែកចាន នៅខេត្ដបាត់ដំបង។
- ១៩៦៨ ថ្ងៃទី៣១ សំពោធ សកលវិទ្យាល័យបាត់ដំបង។
- ១៩៦៨ ខែធ្នូ ថ្ងៃទី៥ លន់ នល់ ជានាយករដ្ឋមន្រ្ដី ដោយរក្សាតំនែង ក្រសួងការពារ និងអគ្គអធិការនៃកងទ័ពជាតិដដែល។
- ១៩៦៩ ខែកុម្ភៈ ថ្ងៃទី ៩ ការទំលាក់គ្រាប់បែកជាលើកទីមួយរ បស់យន្ដហោះ បេ៥២ របស់អាមេរិកាំងនៅក្នុងទឹកដីកម្ពុជា ។
- ១៩៦៩ ខែមិនា ថ្ងៃទី២ ជាលើកទី១ ដែល សីហនុ រិះគន់ការបោះទីតាំងរបស់ពួកយៀកកុងនៅតាមព្រំដែនខ្មែរ។
- ១៩៦៩ ថ្ងៃទី១៨ ការចាប់ផ្ដើមនៃការទំលាក់គ្រាប់បែកយ៉ាងសំងាត់របស់អាមេរិក ដែលមានរយៈពេល ១៤ខែ ក្នុងទឹកដីកម្ពុជា។ ប្រតិបត្ដិការនេះមានឈ្មោះថា មឺនុយ។ ដើម្បីលាក់កំបាំងនូវបេសកកម្មនេះចំពោះសាធរណៈមតិ និងមហាសន្និបាទ សភាអាមេរិកាំងនោះ រដ្ឋការលោក និច សុន បានក្លែងឯកសារជាផ្លូវការជាច្រើន។
- ១៩៦៩ ថ្ងៃទី ២៥ ប៉ុស្ដិយាមនៅរមាសហែ (ខេត្ដស្វាយរៀង) ត្រូវទទួលរងការវាយប្រយុទ្ធពីពួកកុំមុយនិស្ដខ្មែរប្រហែលចំនួន៦០នាក់។
- ១៩៦៩ ថ្ងៃទី២៩ សីហនុ បានបង្ហាញនូវផែនទីលំអិត មួយនៃទីតាំងរបស់ពួកយួនខាងជើង និង យួនយៀកកុង។
- ១៩៦៩ ខែមេសា ថ្ងៃទី១១ ទំនាក់ទំនងការទូតជាមួយអាមេរិកត្រូវបានស្ដារឡើងវិញជាផ្លូវការ។
- ១៩៦៩ ថ្ងៃទី១៤ មេសា ដល់ ១២ ខែឧសភា យន្ដហោះនៃទ័ពអាកាសអាមេរិកជាច្រើន បានរោយម្សៅគីមីដែលធ្វើអោយស្លឹកឈើជ្រុះអស់ពីដើមនៅលើផ្ទៃដីចំនួន ៨៥០០០ហិតតា នៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែក ក្នុងខេត្ដកំពុងចាម។
- ១៩៦៩ ថ្ងៃទី២៦ កងខេមរភូមិន្ទ បានវាយលើទីតាំងឈរជើងរបស់ពួកកុំមុយនិស្ដខ្មែរនៅក្នុងខេត្ដរតនគីរី។
- ១៩៦៩ ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា យន្ដហោះនៃទ័ពអាកាសអាមេរិកបានរោយម្សៅគីមី ដែលធ្វើអោយស្លឹកឈើជ្រុះអស់ពីដើមនៅលើ ផ្ទៃដីចំការកៅស៊ូចំនួន ១៥ ០០០ហិកតា។
- ១៩៦៩ ខែឧសភា ថ្ងៃទី១១ សេចក្ដីប្រកាសអំពីការមានទំនាក់ទំនងការទូតជាប្រក្រតីឡើងវិញជាមួយសហរដ្ឋអាមេរិក។
- ១៩៦៩ ខែកក្កដា ថ្ងៃទី២៨ ប្រទេសកម្ពុជាក្លាយជាសមាជិក របស់មូលនិធិនៃរូបីយវត្ថុអន្ដរជាតិ។
- ១៩៦៩ ថ្ងៃទី៣០ ឧត្ដមសេនីយអែក ញឹក ជូឡុង បានផ្ទេរកិច្ចបញ្ជាការកងទ័ពទៅអោយ លន់ នល់ ។
- ១៩៦៩ ខែសីហា ថ្ងៃទី១ ការចុះចេញពីតំនែងរបស់រដ្ឋាភិបាល ប៉ែន នុត ។
- ១៩៦៩ ថ្ងៃទី១៤ រដ្ឋាភិបាលសង្គមចុងក្រោយ រឺ ហៅថារដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ ។ ឧបនាយករដ្ឋមន្រ្ដីគឺ ទ្រង់ស៊ីសុវត្ថិសិរីមតៈ ជាសម្ព័ន្ធមិត្ដ ជាមួយអាមេរិកហើយដែលជាសត្រូវ និង ជាជីដូនមួយរបស់ សីហនុ។
- ១៩៦៩ ខែតុលា ថ្ងៃទី២៣ លន់ នល់ ចេញដំណើរទៅព្យាបាលជំងឺនៅប្រទេសបារាំង។ សិរីមតៈ ដឹកនាំប្រទេស។
- ១៩៦៩ ខែធ្នូ ថ្ងៃទី២៦ តាមសំនើររបស់ សិរីមតៈ រដ្ឋមន្រ្ដីមួយចំនួនដែលស្មោះត្រង់ចំពោះ សីហនុបានចុះចេញពីតំនែងរដ្ឋាភិបាលនៅមានដំនើរការដដែល។
- ១៩៦៩ ឆ្នាំ១៩៦៩ ព្រះអង្គ ទម្លាយផែនទីសម្ងាត់ បង្ហាញអំពីមូលដ្ឋានយោធាយៀក កុង−យួនខាងជើងក្នុងដីខ្មែដ៏លំអិត ហើយថ្កោលការប៉ុន ប៉ងធ្វើយួនូបនិយកម្មកម្ពុជាឥតឈប់ឈរទៀតផង។ សម្តេច នរោត្តម សីហនុ ក៏ធ្លាប់មានបន្ទូលក្នុងឆ្នាំ១៩៦៧ អំពីបំណងអាក្រក់របស់ពួកក្រហម មានយួនក្រហម ដូច ជាយៀកកុង យៀកមិញ និង ខ្មែរក្រហមដែរ។ ប៉ុន្តែ ព្រះអង្គគង់ជាប់តែជា មួយពួកក្រហមរហូត ទាំងក្នុងស្រុក ទាំងក្រៅស្រុក។ អ្នកនិពន្ធបស្ចិមប្រទេសពណ៌នាថា សម្តេចព្រះប្រមុរដ្ឋ នរោត្តម សីហនុ ធ្វើនយោបាយតាមរូបភាពជាក់ស្តែង ចំពោះមុខ អង់គ្លេសហៅថា realpolitik ជានយោបាយដោះទាល់ បណ្តោះអាសន្នតាមស្ថានការណ៍ ចាក់ខ្សែ ដែលមិនមែនជានយោបាយឈរលើគោលការណ៍ឧត្តម គតិជាតិ ប្រកាន់ជំហរមុះមុត ប្រកបដោយសមាចារ និង សីលធម៌នោះទេ។
- ១៩៧០ ខែមករា ថ្ងៃទី៦ នរោត្ដម សីហនុ ចេញដំនើរទៅកាន់ប្រទេសបារាំង។
- ១៩៧០ ខែកុម្ភៈ ថ្ងៃទី៣ វរសេនីយឯក អ៊ុំ មាណូរិន ជារដ្ឋលេខានៃកិច្ចការពារលើផ្ទៃប្រទេសនិងត្រូវជាប្អូនថ្លៃរបស់សីហនុផងនោះបានចូលរួមក្នុងការរត់ពន្ធដ៏ធំមួយ។
- ១៩៧០ ថ្ងៃទី១៨ លន់ នល់ ត្រលប់ពីប្រទេសបារាំងចូលកម្ពុជាវិញ។
- ១៩៧០ ខែមិនា ពីថ្ងៃទី៨ ដល់ទី៩ មានបាតុកម្មជាច្រើននៅស្វាយរៀង ប្រឆាំងយួនដែលបំផុសដោយពួកទាហាន។
- ១៩៧០ ពីថ្ងៃទី១១ ដល់ទី ១៦ មានបាតុកម្មជាច្រើននៅភ្នំពេញប្រឆាំងយួនយៀកកុង និងប្រឆាំងក្រុងហាណូយ។ ស្ថានទូតយួនខាងជើង និងស្ថានទូតរបស់រដ្ឋាភិបាលបដិវត្ដន៍បន្ដោះអាសន្នរបស់យួនត្រូវបាតុករវាយកំទេច។ យួនជាច្រើនក្បាលត្រូវសំលាប់។
- ១៩៧០ ថ្ងៃទី១២ មិនា បណ្ណាគារ ហុង ជូ ដែលជានាក់ម៉ៅផ្ដាច់មុខលើសំភារៈសិក្សា ដែលមានបិទរូប សីហនុនោះ ត្រូវគេវាយកំទេច។
- ១៩៧០ នៅថ្ងៃទី១៥ រដ្ឋាភិបាលស្នើអោយក្រុងហាណូយ និងពួកយៀកកុង អោយដកថយទាហានចេញពីទឹកដីខ្មែរ។ រដ្ឋាភិបាលក៏បានលុបចោលផងដែរនូវកិច្ចព្រមព្រៀងផ្ដល់យោធុបករណ៍ ដល់ពួកកុំមុយនិស្ដយួនតាមច្រកកំពង់ផែក្រុងព្រះសីហនុ។ សីហនុបានថ្កោទោសបាតុកម្ម និងបានស្ដីបន្ទោសដល់រដ្ឋាភិបាល និងរដ្ឋសភាជាតិ។ ដោយរដ្ឋសភាបានផ្ដល់ការគាំទ្រ ដល់បាតុករ។ដោយមានការគាំទ្រពីព្រះមហាក្សត្រីយានី រដ្ឋាភិបាលមានគំរោងនឹងបញ្ជូនគណប្រតិភូមួយក្រុមទៅពន្យល់សភាពការណ៍ដល់ សីហនុ តែត្រូវព្រះអង្គបដិសេធមិនទទួល។
- ១៩៧០ ថ្ងៃទី១៣ សីហនុ ចេញពីបារីស ទៅកាន់ ប៉េកាំង។
- ១៩៧០ ថ្ងៃទី១៥ លន់ នល់ សុំជំនួយពីទាហានយួនខាងត្បូង។
- ១៩៧០ ថ្ងៃទី១៦ មិនា សីហនុ បដិសេធមិនត្រលប់ចូលភ្នំពេញដោយមកពីវរសេនីឯក អ៊ុំ មាណូរិន បរាជ័យក្នុងការអោយគេចាប់ លន់ នល់។ បាតុកម្មថ្មីៗជាច្រើនប្រឆាំងយួន។ បរាជ័យកិច្ចចចារខ្មែរយួន ស្ដីអំពីការដកទ័ពយួនហាណូយ និងយួនយៀកកុង។
- ១៩៧០ ថ្ងៃទី១៧ មិនា អ៊ុំ មាណូរិន ត្រូវគេបង្ខំអោយចុះចេញពីតំនែងនិង ដាក់ឃុំក្នុងផ្ទះ។
- ១៩៧០ ថ្ងៃទី១៨នៅពេលដែលរថក្រោះព័ទ្ធអគ្គាររដ្ឋសភា សភាទាំងពីរ កោះប្រជុំដោយសំងាត់ ដោយបោះឆ្នោតក្រោមការគំរាមគំហែង ជាឯកច្ឆន្ទ និងដោយកំបាំងមុខនូវការទំលាក់ នរោត្ដម សីហនុពី តំនែងប្រមុខរដ្ឋ។ ចេង ហេង ជានាក់បន្ដតំនែងនេះ។ រដ្ឋាភិបាល លន់ នល់ ត្រូវរៀបចំឡើងវិញ។ សីហនុ ចេញពីមូស្គូទៅប៉េកាំង ដែលនៅទីនោះព្រះអង្គបានជួបនឹងប្រតិភូបក្សកុំមុយនិស្ដខ្មែរដឹកនាំដោយ សាឡុត ស ។
- ១៩៧០ ថ្ងៃទី១៩ សេចក្ដីប្រកាសរដ្ឋមានភាពអាសន្ន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់ទុកការទំលាក់ សីហនុ ជាការស្របច្បាប់ ។ នៅទីក្រុងភ្នំពេញ ការទំលាក់ សីហនុ ត្រូវបានទទួលសាទរដោយក្ដីរំភើបពីសំនាក់យុវជន និងជាពិសេសពួកនិស្សិត ក៏ដូចជាពួកបញ្ញាវន្ដដែរ ដែលពួកគេជឿជាក់ថាបដិវត្ដន៍បារាំងឆ្នាំ ១៧៨៩ រស់ឡើងវិញ។ យុវជនរាប់ម៉ឺននាក់បាន ស្ម័គ្រចូលបំរើកងទ័ពដែលតួលេខឡើងពី ៣៥,០០០ ដល់ ១៥០,០០០នាក់ ក្នុងរយៈពេល៩ខែប៉ុណ្ណោះ។
- ១៩៧០ ថ្ងៃទី២០មិនា មានការឈ្លានពានដែលមានទ្រង់ទ្រាយដ៏ធំមួយចូលក្នុងទឹកដីកម្ពុជា ពីសំនាក់ទាហានយួនខាងត្បូងដឹក នាំដោយទាហានអាមេរិកាំង។ថ្ងៃទី២៣ នៅទីក្រុងប៉េកាំង សីហនុ បានប្រកាសបង្កើតរណសិរ្សរំដោះជាតិ ខ្មែរដោយមានជំនួយពីប្រទេសចិនយួនខាងជើង និងរដ្ឋាភិបាលយួនបដិវត្ដន៍បន្ដោះអាសន្ន។ រណសិរ្សនេះរួមមានពួកនាក់សីហនុនិយមនិងក៏មានផងដែរពួកកុំមុយនិស្ដខ្មែរ។ ហើយក្រោយមក រណសិរ្សក៏បានបង្កើតកងទ័ពរបស់គេភ្លាមៗដែរគឺកងទ័ពរំដោះជាតិខ្មែរ។
- ១៩៧០ថ្ងៃទី២៤ សីហនុអំពាវនាវអោយទាហានបះបោរប្រឆាំងនិងរបបលន់ នល់។ សង្រ្គាមរាលដាលដល់ស្រុកខ្មែរ។
- ១៩៧០ ថ្ងៃទី២៦ មានមនុស្ស ជាងមួយម៉ឺននាក់ នៅកំពុងចាម បានធ្វើបាតុកម្មគាំទ្រ សីហនុ។ សមាជិកសភាពីរនាក់ដែល ម្នាក់ ជាប្អូន របស់ លន់ នល់ ត្រូវគេសំលាប់និង កាប់ជាដុំៗ ហើយ វះយកថ្លើមអាំងស៊ី។
- ១៩៧០ ថ្ងៃទី២៧ ដល់ ២៨ មានបាតុកម្មជាច្រើននៅភ្នំពេញសៀមរាប កំពុងចាម និង តាកែវ ប្រឆាំងនិងរបបដឹកនាំដោយ លន់ នល់។ ការបង្រ្កាបរបស់រដ្ឋាភិបាល បានបន្ដាលអោយមានមនុស្សស្លាប់ជាច្រើន។ ខៀវ សំផន និងហ៊ូ នឹម ចេញសេចក្ដីថ្លែងការគាំទ្រ សីហនុ។
- ១៩៧០ ថ្ងៃទី២៩ ខែមិនា ក្នុងនាម សីហនុ ទាហានយៀកកុង និង យួនខាងជើង បានវាយលុកលើទាហានរដ្ឋាភិបាល។
- ១៩៧០ ខែមេសា ថ្ងៃទី២០ លន់ នល់ សុំជំនួយយោធាអាមេរិក។
- ១៩៧០ ខែឧសភា ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ សន្និសិទអន្ដរជាតិមួយនៅក្រុង ហ្សាកាតាស្នើអោយមានការដកទ័ពបរទេសទាំងអស់ចេញពីប្រទេសកម្ពុជា។ យន្ដហោះយួនខាងត្បូង បានទំលាក់កំទេចសកលវិទ្យាល័យកំពុងចាម ។
- ១៩៧០ ថ្ងៃទី២៦ សហរដ្ឋអាមេរិកផ្ដល់ជំនួយយោធាដល់រដ្ឋាភិបាល លន់ នល់ ដោយគិតជាទឹកប្រាក់មានចំនួន៧លានដុល្លាកន្លះ។
- ១៩៧០ ខែមិថុនា សាឡុត ស ត្រលប់ពីហាណូយមករតនគីរីវិញ ហើយបានទៅស្នាក់នៅបញ្ជាការដ្ឋានមួយនៅស្រុកសន្ទុក (ភាគខាងកើតខេត្ដកំពុងចាម ដែលមានឈ្មោះ តាមពាក្យកម្ពុជាប្រជាធិបតេយ្យហៅថា តំបន់ ៣១)។
- ១៩៧០ ខែសីហា ថ្ងៃ១៧ តុលាការសឹកក្រុងភ្នំពេញបានកាត់ទោសកំបាំងមុខ មូនិក សីហនុ ដាក់គុកមួយជីវិត ដោយមូលហេតុក្បត់ជាតិ។
- ១៩៧០ ខែកញ្ញា ប្រតិបត្ដិការចេឡា ទី១៕
- ១៩៧០ បន្ទាប់ពីឆ្នាំ១៩៧០ ខ្មែរម្ខាងទៀត ចោទថា ស.រ.អាឈ្លានពានប្រទេសកម្ពុជា ពេលទ័ពអាមេរិកាំងនិងទ័ពរដ្ឋការយួនខាងត្បូងបើកប្រតិបត្តិការបោសសំអាតមូលដ្ឋានលាក់ខ្លួនទ័ពព្រៃយៀកកុង −យួនខាងជើងក្នុងទឹកដីខ្មែរ។ អ្នកនិពន្ធ Joseph Pouvatchy អធិប្បាយថាស.រ.អាមិនបានឈ្លានពានប្រ ទេសកម្ពុជាទេ ព្រះរាជាណាចក្រ កម្ពុជា គ្រានោះ យួនឈ្លានពានរួចទៅហើយ។ ក្នុងសន្និសីទក្រុងកង់ទុង ប្រ ទេសចិន ខែឧសភា ១៩៧០ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ចូលរួមជាមួយប្រជាជាតិឥណ្ឌូចិន ដែលមានយួន លាវ និង ខ្មែរ ហើយបង្កើតរណសិរ្សរំដោះជាតិ ដែលមានទ័ពព្រៃយៀកកុង−យួនខាងជើងក្នុងទឹកដីខ្មែរស្រាប់។
- ១៩៧០ ព្រះអង្គនៅតែសង្ឃឹមថា យួន ទាំងយៀកកុងទាំងយួនខាងជើង គោរពអធិបតេយ្យ ឯករាជ្យ បូរណ ភាពទឹកដីខ្មែរ។ចលនាទ័ពព្រៃខ្មែរក្រហម ដែលសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ថ្កោលទោសក្នុងទសវត្ស១៩៦០ ឡើងកាន់អំណាចឆ្នាំ១៩៧៥ ដោយមានការជ្រោមជ្រែងពីទ័ព ព្រៃយួនកុម្មុយ និស្ត និង ប្រជាប្រិយភាពរបស់ព្រះ អង្គ វាយប្រហារ រំលំរបប សាធារណរដ្ឋខ្មែរ ដឹកនាំដោយលោក លន់ នល់។ ពលរដ្ឋខ្មែរជាច្រើនភ័ន្តច្រឡំ ស្មានថា ខ្មែរក្រហម ជាខ្មែររំដោះជាតិឲ្យសម្តេចឪ។
- ១៩៧០ កំឡុងប្រាំឆ្នាំនៃឧទ្ទាមកម្មខ្មែរក្រហមពីឆ្នាំ១៩៧០ដល់១៩៧៥ ការគាំទ្ររបស់វៀតណាមខាងជើង ជាការចូលរួមគ្នាជាមួយចិនដែលចាំបាច់សម្រាប់ជ័យជម្នះចុងក្រោយរបស់ខ្លួន។[២០] យ៉ាងណាក៏ដោយ តាំងតែពីមុនសង្គ្រាមវៀតណាមបានបញ្ចប់ ទំនាក់ទំនងរវាងខ្មែរក្រហមក្នុងដំណាក់ការនៃការដណ្ដើមអំណាចពីរបបដែលមានស.រ.នៅពីក្រោយខ្នងដឹកនាំដោយលន់-ណុល និងវៀតណាមក៏មានការតឹងតែងដែរ។ ការប៉ះទង្គិចគ្នារវាងពួកកុម្មុយនិស្តវៀតណាម និងកងកម្លាំងខ្មែរក្រហមបានចាប់ផ្ដើមដំណាលគ្នានៅដើមឆ្នាំ១៩៧៤ និងឆ្នាំបន្តបន្ទាប់ ប៉ុល-ពតបានចុះហត្ថលេខាលើសន្ធិសញ្ញាដែលចងក្រង 'មិត្តភាព' រវាងខ្មែរក្រហម និងចិន
- ១៩៧៣ ចាបពីខែមករាដល់ខែសីហា ឆ្នាំ ១៩៧៣ របបសាធារណរដ្ឋខ្មែរដែលមានសហរដ្ឋអាមេរិកជាអ្នកគ្រប់គ្រងគ្រឿងសព្វាវុធ បានទម្លាក់គ្រាប់បែកប្រមាណកន្លះលានតោនលើកម្ពុជា ហើយធ្វើឲ្យប្រជាជនខ្មែរប្រមាណបីសែននាក់ ស្លាប់បាត់បង់ជីវិត ។ ការទម្លាក់គ្រាប់បែកនេះ បានពន្យឺតដំណើរឆ្ពោះទៅរកជ័យជម្នះខ្មែរក្រហម ហើយក្នុងពេលជាមួយគ្នានោះ មានប្រជាជនជាច្រើន ដែលខឹងសម្បានិងការទម្លាក់គ្រាប់បែក ហើយដែលបានបាត់បង់សមាជិកគ្រួសារខ្លួននោះ បានលួចចូលរួមជាមួយបដិវត្តន៏ខ្មែរក្រហម ។ កងទ័ពខ្មែរក្រហមមានភាពស្វាហាប់ និងគោរពវិន័យជាងកងទពរបស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយក្រុមខ្មែរក្រហមអាចទ្រាំទ្រនឹងការខ្វះខាតអាហារនិងថ្នាំសង្គូវបាន ។ អ្នកទាំងអស់នោះត្រូវបានកាន់តំណែងថ្នាក់ទាបនៅទូទាំងប្រទេស ប៉ុន្តែរហូតមកដល់ឆ្នាំ ១៩៧៣ គឺបន្ទាប់ពីទីប្រឹក្សាវៀតណាមភាគច្រើន ត្រឡប់ទៅប្រទេសខ្លួនវិញ អ្នកទាំងនោះត្រូវបានធ្វើឃាតសម្ងាត់ ក្រោមបញ្ជារបស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តកម្ពុជា ដែលចង់ឲ្យបក្សចេញផុតពីឥទ្ធិពលរបស់វៀតណាម ។
- ១៩៧៤ ទីបញ្ចប់នៃការប៉ះទង្គិចនៅឥណ្ឌូចិននៅខែ មេសា ១៩៧៥ ភ្លាមៗនោះបាននាំមកដល់ការប៉ះទង្គិចថ្មីមួយទៀតរវាងវៀតណាម និងកម្ពុជា ។ ទោះបីជាយ៉ាងណា ទាំងវៀតណាមខាងជើងនិងខ្មែរក្រហមក៏បានប្រយុទ្ធកៀកស្មាគ្នាពីមុនមកដែរ ពួកមេដឹកនាំនៃកម្ពុជាប្រជាធិបតេយ្យដែលបានបង្កើតថ្មីបានបន្តមើលឃើញថាវៀតណាមខាងជើងដោយការសង្ស័យយ៉ាងខ្លាំង ព្រោះតែពួកខ្លួនមានជំនឿថាពួកកុម្មុយនិស្តវៀតណាមមិនដែលបានបោះបង់ចោលសុបិនរបស់ពួកគេក្នុងការបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀតណាមជាមេដឹកនាំឡើយ ។[២២] ដោយហេតុផលនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចិត្តដកកងកម្លាំងយោធាវៀតណាមខាងជើងទាំងអស់ពីទឹកដីកម្ពុជាក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការកាន់កាប់ភ្នំពេញបាននៅឆ្នាំ១៩៧៥។ ការប៉ះទង្គិចគ្នាដ៏សំខាន់លើកដំបូងរវាងអតីតសម្ព័ន្ធមិត្តទាំងពីរ កងទ័ពបដិវត្តន៍កម្ពុជាបានលុកលុយកោះភូគុកវៀតណាមនៅថ្ងៃ ១ឧសភា ១៩៧៥ ដែលពួកគេអះអាងថាជាផ្នែកនៃទឹកដីកម្ពុជា
- ១៩៧៥ សម្តេច ហេង សំរិន បានចូលរួមជាមួយចលនាកុម្មុយនីស្តខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត នាឆ្នាំ១៩៧៥
- ១៩៧៥ ជ័យជំនះរបស់ចលនាបដិវត្តន៍ខ្មែរក្រហមនៅថ្ងៃ១៧ មេសា ១៩៧៥ ផុសចេញពីកត្តាមួយចំនួន មានដូចជាការផ្តាច់ជំនួយស.រ.អាដល់របប សាធារណរដ្ឋខ្មែរ ស.រ.អាដកដៃចេញពីសង្រ្គាមមនោគមន៍វិជ្ជានៅតំបន់ឥណ្ឌូចិន ទាហាន មន្រ្តីរដ្ឋការខ្មែរបាក់ទឹកចិត្តនឹងសង្រ្គាមរ៉ាំរ៉ៃ ព្រាត់ប្រាសគ្រួសារ អំពើពុករលួយ ខ្មែរមជ្ឈដ្ឋានខ្លះនៅមានភក្តីចំពោះសម្តេច នរោត្តម សីហនុ និង ការវាយរន្ថើនសម្រុកកាន់កាប់ទីក្រុងភ្នំពេញជាចុងក្រោយ។
- ១៩៧៥ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ បានបញ្ចប់នូវការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការបញ្ឈប់អាវុធដាក់គ្នា នៃសង្ក្រាមស៊ីវិលខ្មែររយៈពេលប្រាំឆ្នាំ នៅកម្ពុជា ។ ក៏ប៉ុន្តែ នៅថ្ងៃដដែលនេះ ទីក្រុងភ្នំពេញបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងរបស់កុម្មុយនិស្តទាំងស្រុង ។ ជនបរទេសរាប់រយនាក់ និងជនជាតិខ្មែរមួយចំនួន បានរត់ទៅជ្រកកោននៅសណ្ឋាគារឡឺភ្នំ ដែលកាកបាទក្រហមអន្តរជាតិបានប្រកាសថា ជាតំបន់អព្យាក្រឹត ។ ហើយខ្មែរក្រហមបានបញ្ជាជនជាតិខ្មែរទាំងអស់នៅក្នុងស្ថានទូត ឲ្យធ្វើដំណើរទៅជនបទ ដើម្បីធ្វើការងារកសិកម្ម ។ ភ្លាមៗ បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញ ខ្មែរក្រហមបានប្រាហារជីវិតមេដឹកនាំជាន់ខ្ពស់បីរូប និងមន្រ្តីរាជការសាធារណរដ្ឋខ្មែរ ។ មេដឹកនាំទាំងបីរូបេ រួមមាន នាយករដ្ឋមន្រ្តី ឡុង បូរ៉េត, អ្នកអង្គរាជវង្ស ស៊ីសុវត្ថិ សិរិមតៈ និង លន់ ណុន ( ប្អូនប្រុសរបស់សេនាប្រមុខ លន់ នល់ ) ។ លោកសេនាប្រមុខបានចាកចេញពីប្រទេសមុននេះបន្តិច ជាមួយនឹងប្រាក់ចំនួន ១.០០០.០០០ ដុល្លារសហរដ្ឋអាមេរិក ។ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានសរសេរសំបុត្រមួយច្បាប់ ផ្ញើទៅស្ថានទូតសហរដ្ឋអាមេរិក ដែលមានសេក្តីថា៖ សូមសម្តែងនៅការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសំបុត្រ និងការផ្តល់ជូនរបស់លោកដើម្បីនាំខ្ញុំទៅកាន់សេរីភាព ។ ប៉ុន្តែ គួរឲ្យអនិច្ចា ខ្ញុំមិនអាចចាកចេញក្នុងស្ថានភាពដ៏កំសាកនេះបានទេ ។ ចំពោះលោក ហើយជាពិសេសចំពោះប្រទេសដ៏អស្ចារ្យរបស់អ្នក ខ្ញុំមិនដែលជឿមួយវិនាទីណាឡើយថា លោកដាច់ចិត្តបោះបង់ចោលមនុស្ស ដែលជ្រើសរើសយកសិរីភាព ។ លោកបានបដិសេធមិនផ្តល់ការការពារដល់យើងខ្ញុំ ហើយយើងខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់់........ ខ្ញុំបានប្រព្រឹត្តកំហុសតែមួយគត់ គឺជឿជាក់ទៅលើសហរដ្ឋអាមេរិក ។ សូមទទួលនូវការរាប់អានពីខ្ញុំ ឯកឧត្តម មិត្តជាទីស្រឡាញ់របស់ខ្ញុំ មិត្តដ៏ស្មោះត្រង់ និងរួសរាយរាក់ទាក់របស់ខ្ញុំ ។
- ១៩៧៥ តាមប្រភពច្បាស់ការណ៍ថា អំឡុងខែមេសា ១៩៧៥ អង្គភាពយោធាខ្មែរក្រហមរបស់សមមិត្ត ហេង សំរិន បោះទីតាំងក្នុងវត្តព្រែកក្របៅ ឬ វត្តព្រែកអំពិល ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ត្រើយខាងកើតទន្លេមេគង្គ នៅបញ្ឆិតមូលដ្ឋានកងនាវាចរណ៍សាធារណរដ្ឋខ្មែរនៅកៀនឃ្លាំង ដែលមានការសម្លាប់យ៉ាងរង្គាលនៅទីនោះ។
- ១៩៧៥ តាមឯកសារចងក្រងដោយបណ្ឌិត Raoul Jennar ពីប្រទេសបែលហ្សិក ថ្ងៃ១៧មេសា ១៩៧៥ យោធាខ្មែរក្រហមប្រហារជីវិតមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាន់ខ្ពស់ស្ទើរគ្មានសល់ម្នាក់ឡើយ។ អាណិកជនយួនប្រមាណ២សែន ៥ម៉ឺននាក់ ក្នុងចំណោម ៤សែននាក់ ចាកចេញពីប្រទេសកម្ពុជា។ សាឡុត ស ចូលភ្នំពេញថ្ងៃ២៤ មេសា។ សមាជជាតិពិសេសពីថ្ងៃ២៥ដល់២៧ មេសា មានប្រតិភូ៣១១នាក់ចូលរួម៖ ១២៥នាក់ តំណាងអង្គការ ១១២នាក់ តំណាងកងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា ២០រូប តំណាងព្រះសង្ឃ ៤១នាក់ តំណាងរណសិរ្ស រួបរួមជាតិកម្ពុជា ១៣នាក់ តំណាងរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។ គេដូរឈ្មោះកម្ពុជា ជាកម្ពុជាប្រជាធិបតេយ្យ ទទួលស្គាល់សម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ ហើយរក្សាទុករាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ជារដ្ឋាភិបាលរបស់ កម្ពុជាប្រជាធិបតេយ្យ។
- ១៩៧៥ នុងមហាមិទីងនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្រុងភ្នំពេញ ពីថ្ងៃ២០ ដល់ថ្ងៃ២៥ ឧសភាសមមិត្ត សាឡុត ស និង នួន ជា បង្ហាញគោលការណ៍នយោបាយ ៨ចំណុច ដល់កម្មាភិបាលនយោ បាយនិងយោធា កម្ពុជាប្រជាធិបតេយ្យ។ ទី១, ជម្លៀសប្រជាជនចេញពីក្រុង ពីទីប្រជុំជនជាអចិន្ត្រៃយ៍ ហើយបែងចែកជាពីប្រភេទ គឺអ្នកក្នុងតំបន់រំដោះ និង អ្នកទីក្រុង; ទី២, លុបបំបាត់ទីផ្សារគ្រប់បែបយ៉ាង; ទី៣, លុបបំបាត់មិនឲ្យមានលុយចាយ; ទី៤, ផ្សឹកព្រះសង្ឃឲ្យទៅធ្វើស្រែ; ទី៥, សម្លាប់អ្នកមាននិន្នាការសាធារណរដ្ឋខ្មែរ; ទី៦, បង្កើតសហករណ៍ទូទាំងប្រទេស; ទី៧, បណ្តេញជនជាតិយួនឲ្យអស់ពីប្រទេសកម្ពុជា; ទី៨, រាយកម្លាំងទ័ពតាមព្រំដែន ជាពិសេសព្រំដែនជាមួយយៀកណាម។ សមមិត្ត ម៉ាត់ លី ជា ស៊ីម និង ហេង សំរិន ក៏បានជួយប្រមូលកម្លាំងឲ្យសម្រេចផែនការនេះដែរ។ គួររំឭកថា កម្ពុជាប្រជាធិបតេយ្យ និង សាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម ប៉ះទង្គិចគ្នាតាមផ្លូវទ័ពជាញឹកញាប់រឿងទឹកដី តាមកោះនិង តាមដែនគោក តាំងពីបានជ័យជំនះរៀងៗខ្លួនលើរបបគេហៅថា បរិវារចក្រពត្តិអាមេរិកនោះមក។
- ១៩៧៥ ៩ថ្ងៃក្រោយមក នៅថ្ងៃ ១០ឧសភា ១៩៧៥ កងទ័ពកម្ពុជាបានបន្តការលុកលុយរបស់ខ្លួនដោយការកាន់កាប់ថូកចឺវ ជាកន្លែងដែលបានសម្លាប់អសេនិកជនយួន៥០០នាក់។ កងទ័ពវៀតណាមបានឆ្លើយតបភ្លាមៗទៅនឹងសកម្មភាពរបស់កម្ពុជា ដោយការវាយប្រហារតបតវិញ និងរុញច្រានកងទ័ពកម្ពុជាពី ភូគុក និង ថូកចឺវ ហើយក្រោយមកក៏លុកលុយកោះប៉ូឡូវ៉ៃកម្ពុជាវិញ។[២២] នៅ ខែ មិថុនា ១៩៧៥ កាលណោះចំពេលទស្សនកិច្ចទៅហាណូយ មេដឹកនាំកម្ពុជាប៉ុល-ពតបានស្នើថាវៀតណាមនិងប្រទេសរបស់គាត់គួរតែចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពមួយ និងចាប់ផ្ដើមការពិភាក្សាលើជម្លោះព្រំដែន។ យ៉ាងណាក៏ដោយ ការពិភាក្សាអស់ទាំងនេះមិនដែលបានធ្វើឱ្យចេញជារូបរាងទេ ហើយពួកខ្មែរបានអះអាងថាវៀតណាមបានបដិសេធសំនើទាំងពីរយ៉ាង។[២២] នៅខែ សីហា ១៩៧៥ វៀតណាមបានប្រគល់កោះប៉ូឡូវ៉ៃអោយកម្ពុជាវិញនិងទទួលស្គាល់អធិបតេយ្យភាពកម្ពុជាជាផ្លូវការលើកោះនេះ។
- ១៩៧៥ ពីថ្ងៃ២១ ដល់ថ្ងៃ២៥ ឧសភា ១៩៧៥ មានការប្រទូស្តរាយខាងកម្លាំងទ័ពរវាងកងកម្លាំងកម្ពុជា ប្រជាធិបតេយ្យ និង កម្លាំងខ្មែរយៀកមិញក្រហមដឹកនាំដោយ ទៀ បាញ់ នៅតំបន់ខេត្តកោះកុង។ ថ្ងៃទី២ មិថុនា សាឡុត ស និង ង្វៀង វ៉ាន់លិញ ចរចាគ្នានៅហាណូយ ក្នុងទិសដៅបង្កើតគណៈកម្មការចម្រុះព្រំដែន។
- ១៩៧៥ ថ្ងៃ១៨ កក្កដា លោក សារិន ឆាក និង ជួន ប្រាសិទ្ធិ ទៅក្រុងភ្យុងយ៉ាង យាងសម្តេច នរោត្តម សីហនុ ចូលស្រុក តែព្រះអង្គមិនព្រម។ ដើមខែសីហា សមមិត្ត ហ៊ូ យន់ ជំទាស់ការវាយប្រហារលើយៀកណាម សុំលាពីតំណែង ហើយក៏បាត់ខ្លួនរហូតតែម្តង។ ថ្ងៃ១៨ សីហា សម្តេច ប៉ែន នុត និង សមមិត្ត ខៀវ សំផន ទៅស្រុកចិន ហើយចិនសន្យាផ្តល់ជំនួយសន្ធឹកសន្ធាប់ដល់របបថ្មី។
- ១៩៧៥ សម្តេច ប៉ែន នុត និង លោក ខៀវ សំផន ទៅភ្យុងយ៉ាង ស្នើថ្វាយតំណែងជាប្រមុខរដ្ឋដល់សម្តេច នរោត្តម សីហនុ។ ព្រះអង្គសព្វព្រះទ័យទទួល។ ថ្ងៃ៣០ កញ្ញា រដ្ឋអំណាចចាប់ខ្លួនអ្នកបដិវត្តជើងចាស់ឈ្មោះ ម៉ី ផូពីក្រុម សឺង ង៉ុកមិញ ហៅអាចារ្យ មៀន សម័យឥស្សរៈ។
- ១៩៧៦ ខ្មែរក្រហមបានធ្វើការបោសសម្អាតទីក្រុង និងទីប្រជុំជននានា ដើម្បីលុបបំបាត់ចោល ការរស់នៅតាមទីក្រុង និងកសាងកម្ពុជាមួយថ្មី ដោយពឹងផ្អែកលើការពង្រីកផលិតកម្មស្រូវ។ ដើមឆ្នាំ ១៩៧៦ បក្សកុម្មុយនិស្តកម្ពុជាបានប្រញាប់ប្រញាល់រៀបចំផែនការបួនឆ្នាំលើកទីមួយ ដែលតម្រូវឲ្យធ្វើការប្រមូលផ្តុំនូវរាល់សម្បត្តិឯកជនទាំងអស់ និងដាក់ការដាំដុះស្រូវជាអាទិភាពចម្បងរបស់ជាតិ ។ ប្រជាជនកម្ពុជាមិនបានជួបប្រទះការប្រមូលផ្តុំបែបនេះទេតាំងពីមុនមក ។ ប៉ុន្តែ នៅក្នុងឆ្នាំ ១៩៧៦ ប្រជាជនគ្រប់រូបតម្រូវឲ្យប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់របស់ខ្លួន (រួមទាំងសម្ភារៈផ្ទះបាយ) ដម្បីប្រើប្រាស់រួម ។ ប្តីប្រពន្ធត្រូវគេបំបែកឲ្យរស់នៅផ្សេងគ្នា ហើយកូនៗ ត្រូវបំបែកចេញពីឪពុកម្តាយ ។ ផែនការបួនឆ្នាំមានគោលដៅសម្រេចឲ្យបានផលិតផលស្រូវ ៣ តោនក្នុង ១ ហិចតាជាមធ្យម ។ ផែនការបួនឆ្នាំមានរួមបញ្ជូលទាំងគម្រោងដាំបន្លែបង្ការ ហើយសង្ឃឹមថា នឹងអាចទាញយកប្រាក់ចំណូលពីអនុផលព្រៃឈើ ការនេសាទ ចិញ្ចឹមសត្វ និងការដាំដើមឈើ ។ ទោះយ៉ាងនេះក្តី មេដឹកនាំទាំងនេះមិនបានគិតដល់ផលវិបាកនៃការអភិវឌ្ឍផែនការនេះ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋឡើយ ។ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ល័ក្ខខ័ណ្ឌរស់នៅរបស់ប្រជាជន មានសភាពយ៉ាប់យ៉ឺនយ៉ាងខ្លាំង ។ ប្រជាជនភាគច្រើនដឹងថា ប្រទេសមួយត្រូវការអ្នកចេះដឹង ដើម្បីអភិវឌ្ឍន៍ ។ ប៉ុន្តែ ខ្មែរក្រហមបានសម្លាប់បញ្ញវន្ត និងអ្នកបច្ចេកទេសអស់ជាច្រើន ហើយបានបិទសាកលវិទ្យាល័យ សាលារៀន និងមជ្ឈមណ្ឌលអប់រំដទៃទៀត នៅទូទាំងប្រទេស ។
- ១៩៧៦ ក្នុងឱកាសនោះ សមមិត្ត សាឡុត ស បានសម្រេចបញ្ចេញឈ្មោះរបស់ខ្លួនឲ្យដឹងថា ប៉ុល ពត តែម្តង។ ថ្ងៃ២០ សីហា ១៩៧៦ រដ្ឋអំណាចចាប់ខ្លួនឈ្មោះ ឈូក អតីតខ្មែរឥស្សរៈ ជាសមាជិកគណៈកម្មាធិការប្រតិបត្តិតំបន់បូព៌ា។ ថ្ងៃ២៥ កញ្ញា ចាប់ឈ្មោះ កែវ មាស។ ថ្ងៃ ១៥ តុលា ចាប់ឈ្មោះ កែវ មុនី។ ថ្ងៃ១ វិច្ឆិកា ចាប់រដ្ឋមន្រ្តី ក្រសួងកសិកម្ម នង សួន។ ថ្ងៃ២៩ ធ្នូ ចាប់ឈ្មោះ ស៊ាន អាន អតីតឯកអគ្គរាជទូតនៅហាណូយ និង ប៉េកាំង។
- ១៩៧៦ ឆ្នាំ១៩៧៦ ដើមខែមករា សមមិត្ត ខៀវ សំផន សម្តេច នរោត្តម សីហនុ និង ព្រះជាយា អ្នកម្នាង ម៉ូនិក សីហនុ យាងបំពេញទស្សនកិច្ចក្នុងខេត្តកំពង់ចាម។ ខែកុម្ភៈ យាងបំពេញទស្សនកិច្ចនៅបាត់ដំបង ស៊ីសុផុន សៀមរាប អង្គរ និង កំពង់ធំ។ ទស្សនកិច្ចនោះ ត្រូវគេបកប្រែថា ជាផែនការចង់ធ្វើរដ្ឋប្រហារ។ ថ្ងៃ១១ ដល់១៣ មេសា ១៩៧៦ សភាតំណាងប្រជាជនកម្ពុជា បើកសម័យប្រជុំពិសេសលើកទី១ ក្រោមអធិបតីសមមិត្ត នួន ជា មនុស្សទី២ក្នុងអង្គការ។
- ១៩៧៦ ដល់ពេលសម្តេចឪអស់បុណ្យ អស់មុខងារ លាតំណែងជាប្រមុខរដ្ឋនៅថ្ងៃទី២មេសា ១៩៧៦ ទើបម្នាក់ៗភ្ញាក់ខ្លួនថា ចាញ់ បោកពួកកុម្មុយនិស្តទាំងអស់។ ប៉ុល ពត និង បក្ស កុម្មុយនិស្តកម្ពុជា ដឹកនាំប្រទេសតាមបែបផែនប្រទេសចិនកុម្មុយនិស្តតាមពាក្យស្លោកថា៖ មហាលោតផ្លោះ មហាអស្ចារ្យ។ តាមតំបន់ តាមស្រុក តាមឃុំ តាមសហករណ៍ កម្មាភិបាលខ្មែរក្រហម ប្រកាសថាគេធ្វើបដិវត្តន៍រំលំវណ្ណៈ គឺវណ្ណៈសក្តិភូមិនិ យម មូលធននិយម នាយទុននិយម និង ប្រកាន់ជំហរឯករាជ ម្ចាស់ការ ខ្លួនទីពឹងខ្លួន ប្រកាន់វណ្ណៈអធន លើកកំពស់វណ្ណៈ កសិករ កម្មករ។
- ១៩៧៦ តាមសៀវភៅបណ្ឌិត Stephen Morris ពេលឮថា មានការដក ប៉ុល ពត និង អៀង សារី ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ លេខាបក្ស ពលករ ឬ បក្ស កុម្មុយនិស្តវៀតណាម ឡេ ហ្ស័ន និយាយប្រាប់គេឯងថា នួន ជា មនុស្សទី២បន្ទាប់ ប៉ុល ពត ជាមនុស្សមាននិន្នាការនិយមយួន ហើយថាជា មនុស្សរបស់យៀកណាមទៀតផង ព្រោះជាមិត្តភក្តិផ្ទាល់។
- ១៩៧៦ ក្នុងកំឡុងអនុវត្តទ្រឹស្តីដូច្នេះ ប៉ុល ពត ឆ្លៀតចរចាជាមួយមេដឹកនាំយួនហាណូយដើម្បីរៀបចំកំណត់ព្រំដែន ប្រ ទេសទាំងពីរឲ្យបានច្បាស់លាស់។ មិនត្រឹមតែប៉ុណ្ណោះ ប៉ុល ពត ចង់បានដែនដីកម្ពុជាក្រោមមកវិញ ព្រោះថា បារាំងចុះកិច្ចព្រមព្រៀងឈ្មោះ កិច្ចព្រមព្រៀង ហាឡុងបៃ ថ្ងៃ៥ ខែមិថុនា ១៩៤៨ ទទួល ស្គាល់ដែនដីកូស័ង ស៊ីនថាជាដីយួន។
- ១៩៧៦ បន្តបន្ទាប់ពីឧប្បត្តិហេតុទាំងនោះមក ប្រទេសទាំងពីរបានប៉ុនប៉ងបង្កើនទំនាក់ទំនងទូតរបស់ខ្លួនជាមួយសារអបអរសាទរជាបន្តបន្ទាប់ និងការដោះដូរទស្សនកិច្ចគ្នា។ ថ្ងៃ ១៧មេសា ១៩៧៦ ពួកមេដឹកនាំវៀតណាមបានបញ្ជូនសារមួយដើម្បីអបអរសាទរ ខៀវ-សំផន នួន-ជា និងប៉ុល-ពតទៅលើការបោះឆ្នោតពួកគាត់ធ្វើជាប្រធាន ប្រធានពួកអ្នកតំណាងប្រជាជន និងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជារៀងៗខ្លួន។[១៣] បន្ថែមទៀត ពួកវៀតណាមថែមទាំងបានថ្កោលទោសការទម្លាក់គ្រាប់បែកស.រ.ដែលបានពោលអះអាងនៅសៀមរាបនៅខែ កុម្ភៈ ១៩៧៦ ដោយហេតុនោះ ក៏ធ្វើអោយមានការអះអាងដែលជាចុងក្រោយរបស់កម្ពុជាបន្ថែមលើឧប្បត្តិហេតុនេះទៀត។[២៣] ជាការឆ្លើយតបវិញ នៅខែ មិថុនា ១៩៧៦ ពួកមេដឹកនាំកម្ពុជាបានបញ្ជូនសារមួយដល់រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងតាំងតែពីការធ្លាក់របបដែលមានស.រ.នៅពីក្រោយខ្នង ដោយការអបអរពួកគេលើខួបអនុស្សាវរីយ៍ទីប្រាំពីរនៃការបង្កើតឡើងរបស់ខ្លួន។
- ១៩៧៦ ចំពោះការប៉ះទង្គិចគ្នាខាងអាវុធ ទាំងដែនគោក ទាំងលើកោះត្រល់ ការវាយប្រហារគ្នាដណ្តើមកាន់កាប់ទឹកដី កោះនានាឯទៀតពីឆ្នាំ១៩៧៥ ដល់ ១៩៧៦នោះ ប៉ុល ពត ប្រាប់តំណាងបក្ស ពលករវៀតណាម ង្វៀង វ៉ាន់លិញ ថ្ងៃ២ មិថុនា ១៩៧៥ ថា ការវាយចូលក្នុងដីវៀតណាមនោះ មកពីទាហានខ្មែរក្រហមមិនចេះមើលផែនទី។ ភាគីកម្ពុជា និង ភាគីយៀកណាម បានរក្សាទំនាក់ទំនងដដែល មិនផ្សព្វផ្សាយចេញក្រៅអំពីវិវាទរវាងគ្នានិងគ្នាទេ។
- ១៩៧៦ ក្នុងខួបមួយឆ្នាំនៃជ័យជំនះ បដិវត្តន៍កម្ពុជាក្រហមឆ្អិនឆ្អៅ ថ្ងៃ១៧ មេសា ១៩៧៦ មេដឹកនាំក្រុងហាណូយ រួមនឹងកាសែត ប្រជាជន ញ៉ិន ហ្សិន ផ្ញើសារជូនពរ អបអរសាទរមេដឹកនាំខ្មែរក្រហមចំពោះជ័យជំនះដ៏ត្រចះត្រចង់ ក្រោមការដឹកនាំបក្ស កុម្មុយនិស្តកម្ពុជា ដ៏រុងរឿងមហាភ្លឺស្វាង។ មេដឹកនាំបក្ស កុម្មុយនិស្តកម្ពុជា មាន ប៉ុល ពត និង អ្នកឯទៀត ព្រួយបារម្ភរឿងយួនវាតទី វាតឥទ្ធិពលយកកម្ពុជាតាំងពីទសវត្ស១៩៦០ និង ទសវត្ស១៩៧០ ជា ពិសេសការប្រើដៃខ្មែរយៀកមិញជាភ្នាក់ងារបង្កប់ក្នុងជួរថ្នាក់ដឹកនាំ និង កម្មាភិបាលថ្នាក់កណ្តាល និង ថ្នាក់ ក្រោម។
- នៅខែ កក្កដា ១៩៧៦ បន្តបន្ទាប់ពីការបង្កើតនូវសាធារណរដ្ឋសង្គមនិយមវៀតណាមទៅជាប្រទេសបង្រួបបង្រួមឡើងវិញ វិទ្យុភ្នំពេញបានផ្សាយបទវិចារណកថាដែលបានប្រកាសសាមគ្គីភាពនិងមិត្តភាពសកម្មប្រយុទ្ធរវាងប្រជាជនកម្ពុជាប្រជាធិបតេយ្យនិងសាធារណរដ្ឋសង្គមនិយមវៀតណាមដែលកាន់តែស្រស់ត្រកាល និងរឹងមាំជានិច្ចឥតឈប់ឈរ។[២៤] យ៉ាងណាក៏ដោយ កំឡុងខែដដែលនោះ រដ្ឋមន្ត្រីប្រមុខប៉ុល-ពតបានប្រលយពាក្យអោយឃើញនូវភាពតានតឹងរវាងវៀតណាម និងកម្ពុជាដែលនៅពេលនោះគាត់បានប្រាប់គណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយវៀតណាមដែលកំពុងធ្វើទស្សនកិច្ចថាមាន ឧបសគ្គ និងភាពលំបាក នៅក្នុងទំនាក់ទំនងភាពរវាងប្រទេសទាំងពីរ។[២៥] មិនថ្វីទេ នៅថ្ងៃ ២១កញ្ញា ១៩៧៦ ការភ្ជាប់សេវាអាកាសចរណ៍ដំបូងហាណូយនិងទីក្រុងហូជីមិញជាមួយភ្នំពេញក៏ត្រូវបានបង្កើតឡើង។ ក្រោយមកទៀតនៅខែ ធ្នូ ១៩៧៦ អង្គការបដិវត្តន៍កម្ពុជាបានបញ្ជូនពាក្យស្វាគមន៍ដល់បក្សកុម្មុយនិស្តវៀតណាមកំឡុងសមាជលើកទីបួនរបស់ពួកគេ។
- ១៩៧៦ ខែធ្នូ ខៀវ សំផន ប្រធាន គណៈប្រធានរដ្ឋ ថ្លែងការណ៍ថា ទី១ ទ័ពយួនវាយលុកលុយស្វែងលួចប្លន់ស្រូវអង្ករ មាន់ទា ដើម្បីបំពេញការអត់ឃា្លនប្រជាជនយួន ទី២ មានបំណង យកកម្ពុជាដាក់ក្នុង សហព័ន្ធឥណ្ឌូចិន ក្រោមការដឹកនាំក្រុងហាណូយ។ ពេលនោះ សមមិត្ត ហ៊ុន សែន និង កម្មាភិបាលខ្មែរក្រហមឯទៀត បានចូលទៅក្នុងជំរំឃុំគ្រងនៅស្រុកយួនហើយ។រដ្ឋការក្រុងហាណូយ បានរៀបចំ ផែនការវាយលុក រំលំរបប កម្ពុជាប្រជាធិបតេយ្យ ជាអតីតយុទ្ធមិត្តរបស់ខ្លួនក្នុងសម័យសង្រ្គាមជាមួយ ស.រ.អា។គេរើសខ្មែរណាហ៊ានប្តេជ្ញាចិត្ត ប្តូរផ្តាច់ដើរតាមមាគ៌ាយួន មិនចាំបាច់មានការរៀនសូត្រចេះដឹងខ្ពស់ឡើយ។ គេរៀបចំបង្កើត រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅស្រុកស្នួល ខេត្តក្រចេះ ហៅថា រណ សិរ្ស ២ធ្នូ យកប្រជជានខ្មែរស្លៀកខ្មៅៗដាក់ខាងមុខ យកជនជាតិយួនស្លៀកខ្មៅៗអង្គុយខាងក្រោយ រួចថតរូបឲ្យឃើញថា ខ្មែរក្រហមបះបោរប្រឆាំង ត្រៀមខ្លួនរំលំបន ប៉ុល ពត។សមមិត្ត ហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ ក្នុងចំណោមប្រមាណ៨នាក់ ដែលហ៊ានស្ម័គ្រចិត្តចុះ ហត្ថលេខាសុំឲ្យទ័ពយួនវាយលុកលុយ ឈ្លានពានស្រុកកំណើតលោក។ សមមិត្ត ហ៊ុន សែន បានធ្វើសច្ចាប្រណិធានជាមួយអ្នកដឹកនាំយួន មុនចូលមកស្រុកខ្មែរ។
- ១៩៧៧ ឆ្នាំ១៩៧៧ ថ្ងៃ២៥ មករា ចាប់រដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម កូយ ធួន ដល់ថ្ងៃ២៦ មករា ចាប់រដ្ឋមន្រ្តី ក្រសួងសាធារណការ ទូច ភឺន។ ខែកុម្ភៈ ចាប់រដ្ឋមន្រ្តី សួ ដឹម។ ថ្ងៃ១៤ មីនា ចាប់ឈ្មោះ ភោគ ឆាយ ថ្ងៃ១០ មេសា ចាប់រដ្ឋមន្រ្តី ក្រសួង ឃោសនាការ ហ៊ូ នីម ថ្ងៃ៦ ឧសភា ចាប់ឈ្មោះ ទីវ អុល។
- ១៩៧៧ ហ៊ូ នីម ត្រូវគេសម្លាប់នៅថ្ងៃ៦ កក្កដា។ ខែវិច្ឆិកា ១៩៧៧ ស ភឹម រៀបកម្លាំងប្រឆាំងប៉ុល ពត ហៅថា កម្លាំងបដិវត្តពិតប្រាកដនៃកម្ពុជា។ មុននោះបន្តិច ក្រុមនិយមហាណូយ បានយករថយន្តយោធាជំនួយចិនប្រមាណជិត១០០គ្រឿង ទៅលាក់ក្នុងព្រៃក្រាស់នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលមានកងពល០៩បោះទីតាំងនៅទីនោះ។ ថ្ងៃ១៦ ធ្នូ កងពលធំយួនចំនួន៥ មានទាហាន៦ម៉ឺននាក់ ចូលទឹកដីខ្មែរក្នុងខេត្តតាកែវ កំពត ព្រៃវែង និងស្វាយរៀង។ ថ្ងៃ៣១ ធ្នូ ចិនដឹកសម្ភារសឹកដល់ប្រទេសកម្ពុជាឲ្យ ប៉ុល ពត។
- ១៩៧៧ គួរបញ្ជាក់ថា គ្រាដំបូងនៃជ័យជំនះនោះ ក្រុមខ្មែរក្រហមចិននិយម និង ក្រុមខ្មែរយៀកមិញក្រហមយួននិយម រស់នៅ ធ្វើការជាមួយគ្នាក្នុងស្រុកខ្មែរយ៉ាងហោចណាស់រហូតដល់ឆ្នាំ១៩៧៧។ ក្នុងសង្រ្គាមជាមួយរបប សាធារណរដ្ឋខ្មែរ ចន្លោះឆ្នាំ១៩៧១ ១៩៧៣ ខ្មែរយៀកមិញម្នាក់ជាមេកងវរសេនាធំ បានបញ្ជាឲ្យសំ លាប់ខ្មែរសីហនុនិយមចូលព្រៃម៉ាគីជាច្រើនពាន់នាក់ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ក្រុមខ្មែរយៀកមិញក្រហមមានថានៈជារដ្ឋមន្រ្តី គណៈតំបន់ មេបញ្ជាការកងពល កងរវៈ ហើយតូចបំផុតថានៈជាគណៈស្រុក។
- ១៩៧៧ តាមប្រភពច្បាស់ការណ៍ អតីតខ្មែរយៀកមិញដែលវិលចូលមកប្រទេសកម្ពុជានាដើមទសវត្ស ១៩៧០ក្នុងសង្រ្គាម មានមុខនាទី មុខតំណែងយ៉ាងតូចបំផុតត្រឹមគណៈស្រុក ឬចៅហ្វាយស្រុក។ ប៉ុល ពត ប្រកាសថ្ងៃ២៧ កញ្ញា ១៩៧៧ ថា៖ ក្នុងសង្គមកម្ពុជាថ្មីរបស់យើង វិវាទស្លាប់រស់មិនទាន់ចប់ទេ ព្រោះមានខ្មាំងជាខ្សែរយៈគ្រប់រូបភាពបង្កប់ក្នុងចំណោមយើង ដើម្បីធ្វើសកម្មភាពវិទ្ធង្សានាប្រឆាំងនឹងបដិវត្តន៍របស់យើង។
- ១៩៧៧ ខែតុលា ១៩៧៧ មេបក្សកុម្មុយនិស្តយួន ឡេ ហ្ស័ន នៅតែគិតថា នួន ជា និង សុន សេន ជាមនុស្សមានចរិតនិយមយួន ហើយនិយាយថា បើកុំតែ ប៉ុល ពត និង អៀង សារី កម្ពុជា នឹងក្លាយជាមិត្តដ៏ល្អ របស់យៀក ណាមទៅហើយ។ ប៉ុល ពត កំទេចក្រុមដែលសង្ស័យថាមាននិន្នាការយួន ស្ទើរតែទាំងអស់ ហើយអ្នកទទួលបន្ទុកចាត់ការបោសសម្អាតផ្ទាល់ គឺ តា ម៉ុក និង ក្រុមគាត់។
- ១៩៧៧ សុន សេន បញ្ជាឲ្យចាប់ ហេង សំរិន ប៉ុន្តែ ស ភឹម ស្នើ ប៉ុល ពត ថាទុកឲ្យគាត់ធ្វើការងារផ្ទាល់ ដែលមានន័យថា សម្លាប់ផ្ទាល់ដៃ។ ស ភឹម ឲ្យ ហេង សំរិន រត់ទៅស្រុកយួនមុន។ ស ភឹម ប្រុងរត់តាមក្រោយ ប៉ុន្តេ ក្រុម ប៉ុល ពត ចាប់បាន។ ស ភឹម សម្លាប់ប្រពន្ធ និង កូនស្រីមុនទើបធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង។ ចុងឆ្នាំ១៩៧៧ ទ័ពយួនផ្តើមវាយប្រហារចូលតំបន់ ចំពុះសេក ឬ ចំពុះទា ខេត្តស្វាយរៀង ដោយប្រើយន្តហោះ កាំភ្លើងធំ និង ទាហាន ២ម៉ឺននាក់។
- ១៩៧៧ រដ្ឋាភិបាលខ្មែរក្រហមបានជ្រើសយកពាក្យសម្ងាត់អង្គការ និងរហូតដល់ឆ្នាំ១៩៧៧ អត្តសញ្ញាណនៃពួកមេដឹកនាំរបស់អង្គការនៅតែអាថ៌កំបាំង ។ ប្រមុខរដ្ឋផ្លូវការគឺខៀវ-សំផន ប៉ុន្តែមនុស្សពីរនាក់ដែលនៅក្នុងអំណាចគឺប៉ុល-ពត និងអៀង-សារី។[១៧] គោលដៅចុងក្រោយនៃខ្មែរក្រហមគឺលុបចោលរចនាសម្ព័ន្ធរដ្ឋកម្ពុជា ដែលពួកខ្លួនមើលឃើញថាជាសក្ដិភូមិ មូលធននិយម និងបានតម្រង់ទិសដៅនៅជិតរបៀបវារៈនៃពួកឥស្សរជនដែលកំពុងកាន់កាប់ដីធ្លី និងពួកចក្រពត្តិនិយម។ ជាការជំនួសវិញ ពួកគេសង្ឃឹមថានឹងបង្កើតសង្គមគ្មានវណ្ណៈដែលផ្អែកទាំងស្រុងលើពួកកម្មករ កសិករ។ មនោគមវិជ្ជាដាច់ខាតនិងគោលដៅនៃពួកខ្មែរក្រហមគឺជាទស្សនាទានដ៏ចម្លែកចំពោះពួកជនភាគច្រើន។[១៨] ជាការពិត បដិវត្តន៍សង្គមនិយមបានយកចិត្តទុកដាក់ការសុំអង្វរអំពាវនាវរបស់ប្រជាជនតិចតួចមែនទែន ដែលនាំអោយប៉ុល-ពត និងពួកកម្មាភិបាលរបស់គាត់ប្រើមនោសញ្ចេតនាជាតិនិយមយ៉ាងលើសលប់ ការដឹកនាំដោយសង្កត់សង្កិន និងដោយឃាតកម្ម ហើយការឃោសនាមានបំណងបង្ហាញនូវភាពអាក្រក់ ពួកវៀតណាមដើម្បីរក្សាអំណាចមិនរឹងមាំរបស់ខ្លួន។
- ១៩៧៧ ពោះទៅចុងឆ្នាំ១៩៧៦ គ្រានោះវៀតណាមនិងកម្ពុជាបានបង្ហាញជាសាធារណៈថាកំពុងតែបង្កើនចំណងមេត្រីភាពរបស់ខ្លួន ការមន្ទិលសង្ស័យរៀងៗខ្លួននៃពួកមេដឹកនាំប្រទេសទាំងពីរបានកើតមានឡើងដែរ។ ដោយទស្សនវិស្ស័យវៀតណាម ពួកគេគឺជាអ្នកគាំទ្រដល់បដិវត្តន៍ម៉ាក្សនិយម-លេនីននិយមជាក់ស្ដែងនៅអាស៊ីអាគ្នេយ៍ ដូច្នេះវាជាការសំខាន់ណាស់ចំពោះពួកគេដើម្បីប្រើការគ្រប់គ្រងលើពួកខ្មែរនិងលាវ។[២៦] ពិតមែនហើយ នោះគឺជាហេតុផលដែលវៀតណាមខាងជើងបានគាំទ្រដល់ពួកខ្មែរក្រហមកំឡុងពេលការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរបបលន់-ណុល ក្នុងក្ដីសង្ឃឹមថាពួកកុម្មុយនិស្តកម្ពុជានឹងរក្សាទុកខ្សែបណ្ដាញដែលនិយមវៀតណាមតាមតែជ័យជម្នះរបស់ខ្លួនក្នុងវិធីដូចគ្នា ដែលបទេសលាវបានធ្វើរួចហើយ។ យ៉ាងណាមិញ ក្ដីសង្ឃឹមរបស់ពួកគេត្រូវបានសាបសូន្យនៅដើមឆ្នាំ១៩៧៣ដូចគ្នា ពីព្រោះកងភាគទ័ពយោធានៃវៀតណាមខាងជើងកំពុងតែប្រតិបត្តិការនៅក្នុងទឹកដីដែលកាន់កាប់ដោយខ្មែរក្រហមចៃដន្យបានស្ថិតនៅក្រោមការវាយប្រហារប្រដាប់អាវុធដោយសម្ព័ន្ធមិត្តរបស់ខ្លួន។ តួនាទីរបស់វៀតណាមនៅខាងក្នុងកម្ពុជាកាន់តែចុះខ្សោយបន្ទាប់ពីការបញ្ចប់សង្គ្រាមនេះ ពេលនោះដែរ គ្មានធាតុនិយមវៀតណាមនៅសេសសល់នៅខាងក្នុងបក្សកុម្មុយនិស្តកម្ពុជាទៀតឡើយ។
- ១៩៧៧ ដូច្នេះហើយ នៅពេលប៉ុល-ពតដែលនិយមចិន និងបងប្អូនថ្លៃរបស់គាត់អៀង-សារីបានលាលែងតំណែងជារដ្ឋមន្ត្រីប្រមុខនិងរដ្ឋមន្ត្រីការបរទេសរៀងៗខ្លួននៅខែ កញ្ញា ១៩៧៦ នាយករដ្ឋមន្ត្រីវៀតណាមផាម-វ៉ានឌងនិងអគ្គលេខាធិការបក្សកម្មុយនិស្ត ឡេ-ដ្វឺនមានសុទិដ្ឋិនិយមថាវៀតណាមអាចប្រើឥទ្ធិពលកាន់តែខ្លាំងលើពួកខ្មែរ។ ក្នុងជំនួបឯកជនជាមួយឯកអគ្គរដ្ឋទូតសូវៀតទៅវៀតណាមនៅថ្ងៃ ១៦វិច្ឆិកា ១៩៧៦ ឡេ-ដ្វឺនបានបណ្ដេញទាំងអៀង-សារី និង ប៉ុល-ពតចេញថាជាមនុស្សមិនល្អដោយសារតែគោលនយោបាយនិយមចិនរបស់ពួកគាត់។[២៧] ឡេ-ដ្វឺន ក្រោយមកបាននិយាយអះអាងថានួន-ជា ជាអ្នកដែលឡើងកាន់តំណែងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល-ពត គឺជាមនុស្សម្នាក់ដែលមាននិន្នាការនិយមវៀតណាម ដូច្នេះវៀតណាមអាចប្រើឥទ្ធិពលរបស់ខ្លួនតាមរយៈគាត់។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដែលបានវិវត្តជាងប៉ុន្មានពីរបីខែនេះនឹងបង្ហាញថាឡេ-ដ្វឺនបានយល់ខុសក្នុងការវាយតម្លៃរបស់គាត់ចំពោះនួន-ជា
- ១៩៧៧ ខណៈពេលនោះនៅភ្នំពេញពួកមេដឹកនាំកម្ពុជាបានបង្កើនឡើងនូវការភ័យខ្លាចដែលពុះកញ្ជ្រោលឡើងនិងការស្អប់ខ្ពើមចំពោះមេដឹកនាំវៀតណាមដែលជាលទ្ធផលមួយនៃភាពត្រួតត្រាជាប្រវត្តិសាស្ត្ររបស់វៀតណាមលើប្រទេសរបស់ខ្លួន។ ចាប់តាំងពីការប្រមើលមើលជាមុនរបស់កម្ពុជា យុទ្ធសាស្ត្ររបស់វៀតណាមត្រួតត្រាឥណ្ឌូចិនមានជាប់ទាក់ទិននឹងការជ្រៀតចូលបក្សកុម្មុនិស្តកម្ពុជានិងលាវជាមួយនឹងពួកកម្មាភិបាលដែលអប់រំឡើងដោយវៀតណាម។[២៦] ដោយហេតុផលនេះ នៅពេលក្រុមដំបូងនៃបុគ្គលិកខ្មែរក្រហមអបរំដោយវៀតណាមខាងជើងបានត្រឡប់មកប្រទេសវិញ ពួកគេភ្លាមៗក៏ត្រូវគេធ្វើបន្សុទ្ធកម្មចេញពីបក្ស។ កំឡុងពេលប៉ុន្មានខែបន្តបន្ទាប់ការបរាជ័យនៃរបបលន់-ណុល ប៉ុល-ពតបានបន្តធ្វើបន្សុទ្ធកម្មបក្សរបស់គាត់និងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងចំណោមនោះ ដែលគាត់បានជឿថាជាភ្នាក់ងាររបស់សូវៀតនិងវៀតណាម។ ក្រោយមកទៀត នៅក្នុងបរិបទនៃជោគជ័យនិយមបានផ្សព្វផ្សាយដល់ពួកមេដឹកនាំខ្មែរក្រហមក្នុងសង្គ្រាមមួយ ដែលពួកខ្លួនបានអះអាងថាពួកខ្លួនបានកម្ចាត់ ចក្រពត្តិនិយមអាមេរិក ដោយកណ្ដាប់ដៃខ្លួនតែឯង កម្ពុជាប្រជាធិបតេយ្យក៏បានចាប់ផ្ដើមបង្កឱ្យមានសង្គ្រាមប្រឆាំងនឹងវៀតណាម។
- ១៩៧៧ ពេលនោះដែរ កងទ័ពបដិវត្តន៍កម្ពុជាបានធ្វើការរៀបចំទុកសម្រាប់សង្គ្រាមប្រឆាំងនឹងវៀតណាម ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋនៅវៀតណាមបានបញ្ជុនសារអបអរសាទរដល់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងខួបអនុស្សាវរីយលើកទីពីរនៃការបង្កើតឡើងនៃរបបនេះនៅថ្ងៃ ១៧មេសា ១៩៧៧។ ថ្ងៃ ៣០មេសា ១៩៧៧ ខួបអនុស្សាវរីយលើកទីពីរនៃការធ្លាក់សៃហ្គន កម្ពុជាបានឆ្លើយតបមកក្នុងទម្រង់ជាការវាយប្រហារយោធាទល់នឹងខេត្តវៀតណាម អានយ៉ាង (ពាមបារាជ) និង ចូវដុក (មាត់ជ្រូក) ដោយសម្លាប់អសេនិកជនយួនរាប់រយនាក់។[២៨] កងទ័ពប្រជាជនវៀតណាមបានឆ្លើយតបវិញដោយការរំកិលទ័ពរបស់ខ្លួនទៅតំបន់ដែលវាយប្រហារដោយកម្ពុជា និង នៅថ្ងៃ ៧មិថុនា ១៩៧៧ វៀតណាមបានស្នើសុំអោយមានការជជែកកម្រិតខ្ពស់ដើម្បីពិភាក្សាបញ្ហានានាដែលមិនទាន់បានដោះស្រាយ។ ថ្ងៃ ១៨មិថុនា ១៩៧៧ រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបដោយការទាមទារអោយវៀតណាមដកអង្គភាពទ័ពរបស់ខ្លួនទាំងអស់ចេញពីតំបន់ជម្លោះ ហើយបង្កើតតំបន់គ្មានកងទ័ព រវាងកងកម្លាំងប្រឈមគ្នាទាំងពីរ។
- ១៩៧៧ ទាំងសងខាង មិនបានយកចិត្តទុកដាក់លើសំណើរបស់គ្នាទៅវិញទៅមកទេ ហើយកងទ័ពបដិវត្តន៍កម្ពុជាបានបន្តបញ្ជូនទាហានឆ្លងកាត់ព្រំដែនដើម្បីវាយប្រហារទីប្រជុំជននិងភូមិយួន។ នៅខែ កញ្ញា ១៩៧៧ កងកាំភ្លើងធំកម្ពុជាបានវាយប្រហារភូមិវៀតណាមជាច្រើនតាមបណ្ដោយព្រំដែន និងភូមិប្រាំមួយនៅខេត្តឌងថាបដែលត្រូវរុករានដោយទ័ពថ្មើរជើងកម្ពុជា។ រយៈកាលខ្លីក្រោយមក កងពលធំទាំងប្រាំមួយនៃកងទ័ពបដិវត្តន៍កម្ពុជាបានរុលមកប្រហែល10 kilometers (6.2 mi)រឺ (គីឡូម៉ែត)ចូលទៅក្នុងខេត្តតៃនិញ (រោងដំរី) ដែលជាទីដែលពួកគេបានសម្លាប់អសេនិកជនយួនច្រើនជាង១០០០នាក់។[៣០] ដោយខឹងដោយសារការវាយសម្រុកចូលបន្តបន្ទាប់របស់កម្ពុជា កងទ័ពប្រជាជនវៀតណាមបានប្រមូលផ្ដុំគ្នាជាប្រាំបីកងពលធំ ប៉ាន់ប្រមាណជិត៦០០០០នាក់ ផ្ដើមការវាយលុកសងសឹកនឹងកម្ពុជាវិញ។ ថ្ងៃ ១៦ធ្នូ ១៩៧៧ កងពលធំរបស់វៀតណាម ដែលមានជំនួយពីធាតុសំខាន់នៃកងទ័ពអាកាសប្រជាជនវៀតណាម បានឆ្លងកាត់ព្រំដែនតាមរយៈការបណ្ដេញចេញជាច្រើនលើកច្រើនសាដែលមានគោលដៅក្នុងការបង្ខំឱ្យរដ្ឋាភិបាលកម្ពុជាចរចា។
- ១៩៧៧ នៅថ្ងៃ២៦ មីនា ចាប់ឈ្មោះ ជូ ជេត គណៈភូមិភាគបស្ចិម។ ខែមិថុនា ចាប់រដ្ឋមន្រ្តី ចំការកៅស៊ូ ឈ្មោះ ផួង។ មុន ស ភឹម ធ្វើអត្តឃាតថ្ងៃ៣ ខែមិថុនា កម្លាំងក្រុម ប៉ុល ពត ក្រោមការដឹកនាំរបស់ សុន សេន បានចាប់សមមិត្ត ហេង សំរិន។ ប៉ុន្តែ ស ភឹម បានស្នើ ប៉ុល ពត ថាទុកឲ្យគាត់ដោះស្រាយ។ ស ភឹម ឲ្យសមមិត្ត ហេង សំរិន រត់ទៅស្រុកយួន។ ក្រុម ប៉ុល ពត បានហៅកម្មាភិបាលតំបន់បូព៌ា ថាសុទ្ធតែពួក ក្បាលយួន ខ្លួនខ្មែរ។ ថ្ងៃ១១ មិថុនា ចាប់ ញឹម រស់ ហៅ មូល សម្បត្តិ ពីតំបន់ ឦសាន។
- ១៩៧៧ នៅឯសមរភូមិ ពួកខ្មែរបានខាតបង់លើដីយ៉ាងលឿននូវអង្គភាពប្រយុទ្ធរបស់ខ្លួនដែលត្រូវបានរុញច្រានឱ្យដកថយវិញដោយពួកយួន។ នៅចុងខែ ធ្នូ ១៩៧៧ វៀតណាមបានទទួលបានជ័យជម្នះយោធាយ៉ាងជាក់ច្បាស់លើកម្ពុជា ដូចគ្នាដែរ ភាគកងទ័ពរបស់វៀតណាមបានដើរឆ្លងកាត់ខេត្តស្វាយរៀងនិងគ្រាន់តែឈប់រយៈពេលខ្លីក្នុងការចូលទៅទីរួមខេត្តនេះ។ ទោះបីជាភាពសាហាវនៃការសងសឹករបស់វៀតណាមយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកម្ពុជានៅតែរឹងទទឹងដដែល។[៣០] ថ្ងៃ ៣១ធ្នូ ១៩៧៧ ខៀវ-សំផនបានប្រកាសថារដ្ឋាភិបាលកម្ពុជានឹងផ្ដាច់ទំនាក់ទំនងការទូតជា បណ្ដោះអាសន្ន ជាមួយវៀតណាម ហើយរហូតដល់កងទ័ពវៀតណាមដកចេញពី ទឹកដីពិសិដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។
- ១៩៧៨ ថ្ងៃ ៦មករា ១៩៧៨ កងពលធំវៀតណាមគឺនៅត្រឹមតែ38 kilometers (24 mi) រឺ (គីឡូម៉ែត្រ) ពីភ្នំពេញប៉ុណ្ណោះ តែរដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តដកទ័ពរបស់ខ្លួនពីកម្ពុជា ព្រោះពួកគេបានបរាជ័យដើម្បីសម្រេចគោលបំណងនយោបាយវៀតណាម។ កំឡុងការដកទ័ពចេញ កងទ័ពវៀតណាមក៏បានជម្លៀសរាប់ពាន់នាក់នៃពួកអ្នកទោសនិងពួកជនភៀសខ្លួនអសេនិក ដែលរួមមានមេដឹកនាំអនាគតលោកហ៊ុន-សែនផងដែរ។
- ១៩៧៨ យួនប្រើទ័ពវាយលុកកម្ពុជាពីថ្ងៃ២៦ ២៨ មិថុនា ដល់ថ្ងៃ១០ កក្កដា ១៩៧៨ ក្នុង តំបន់ចំការកៅស៊ូ។ ខែវិច្ឆិកា ចាប់ឧបនាយករដ្ឋមន្រ្តី វន វ៉េត រដ្ឋមន្រ្តី ក្រសួង ទូរគមនាគមន៍ ម៉ី ព្រេង រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម ចេង អាន។
- ១៩៧៨ ថ្ងៃ៥ វិច្ឆិកា ១៩៧៨ គណៈប្រតិភូចិន ធ្វើទស្សនកិច្ចត្រួតពិនិត្យគ្រឿងអាវុធយុទ្ធភណ្ឌចិនផ្តល់ឲ្យ ប៉ុល ពត ដូចជារថក្រោះ រថពាសដែក យន្តហោះចម្បាំង និង ពិនិត្យការស្ថាបនាវាលយន្តហោះក្នុងខេត្តកំពង់ឆ្នាំង ដែលមានជាង វិស្វករ និង ជំនាញការចិនប្រមាណ៥ពាន់នាក់ធ្វើការ។
- ១៩៧៨ ថ្ងៃ២ ធ្នូ នៅស្នួល ខេត្តក្រចេះ ក្រុមប្រឆាំងរបប ប៉ុល ពត ប្រមូលផ្តុំ រៀបផែនការក្រោមការរៀបចំ ជួយជ្រោមជ្រែងពីយោធាយួន ដាក់ឈ្មោះថា រណសិរ្សសាមគ្គីជាតិសង្រ្គោះកម្ពុជា ដឹកនាំដោយសមមិត្ត ហេង សំរិន ដោយចង់បង្ហាញថា៖ បន្តប្រពៃណីកុម្មុយនិស្តឥណ្ឌូចិន ប៉ុន្តែ ជាខ្មែរ។ ប្រទេសទទួលស្គាល់ចលនាប្រឆាំង ប៉ុល ពត មុនគេ គឺ យៀកណាម លាវ និង សូវៀត។
- ១៩៧៨ ជំនួសអោយការចេះប្រមាណតាមរយៈការបង្ហាញកងទ័ពរបស់វៀតណាម រដ្ឋាភិបាលកម្ពុជាបានអួតថាការដកទ័ពរបស់វៀតណាមគឺជាជ័យជំនះដ៏ធំសម្រាប់កម្ពុជាប្រជាធិបតេយ្យ ដែលប្រៀបធៀបរឿងនេះទៅនឹង ការបរាជ័យនៃចក្រពត្តិនិយមស.រ. នៅថ្ងៃ ១៧មេសា ១៩៧៥។ ពួកខ្មែរបានបន្តបន្ថែមអះអាងថាជ័យជំនះ ៦មករា របស់យើងលើពួកអ្នកទេសនុពន្ធនិយម គឺសត្រូវអ្នកឈ្លានពានយួនបានផ្ដល់ឱ្យក្នុងចំណោមពួកយើងនូវជំនឿចិត្តដ៏ខ្លាំងក្លាជាកម្លាំងដល់ប្រជាជននិងប្រទេសជាតិយើង ក្នុងបក្សកុម្មុយនិស្តកម្ពុជាយើងនិងកងទ័ពបដិវត្តន៍របស់យើងហើយនៅក្នុងជួរបក្សនៃសង្គ្រាមរបស់ប្រជាជនយើង។[១] ពួកមេដឹកនាំកម្ពុជាបានអះអាងថាទាហានកម្ពុជាម្នាក់ត្រូវស្មើនឹងទាហានយួន៣០នាក់ ដូច្នេះបើកម្ពុជាអាចបង្កើនទាហានពីរលាននាក់ពីអត្រាប្រជាជនប្រាំបីលាននាក់ អាចនឹងលុបបំបាត់ចោលប្រជាជនយួន៥០លាននាក់និងនៅមានប្រជាជនប្រាំមួយលាននាក់ទៀតដែលនៅសល់។[៣២] ជាការពិត ពួកមេដឹកនាំកម្ពុជាធម្មតាមិនយកចិត្តទុកដាក់ស្ថានភាពប្រជាជននៅក្នុងប្រទេរបស់ពួកគេនិងវៀតណាមឡើយ ពួកវៀតណាម ទោះបីជាក្រក៏ពិតមែន ក៏ស្ថានភាពរូបរាងកាយល្អដែរ ដែលគ្រានោះដែរ ប្រជាជនកម្ពុជាអស់ទាំងកម្លាំងកាយ និងចិត្តដោយពលកម្មយ៉ាងលំបាកជាច្រើនឆ្នាំ ការអត់ឃ្លាន និងជំងឺដង្កាត់។
- ១៩៧៨ ក្រោយទាហានយួនចូលបោះទីតាំងក្នុងទឹកដីខ្មែរ រដ្ឋការក្រុងហាណូយនៅថ្ងៃ៥ កុម្ភៈ ១៩៧៨ បានស្នើចរចារឿងព្រំដែនលើចំណុច៣ ប៉ុន្តែ រដ្ឋាភិបាល ប៉ុល ពត បដិសេធ ថ្ងៃ៨ កុម្ភៈ។
- ១៩៧៨ បន្ថែមទៅនឹងភាពខុសគ្នាខាងប្រជាជន ក៏មានភាពខុសគ្នាធំមួយទៀតរវាងសមត្ថភាពប្រយុទ្ធនៃកងទ័ពនៃប្រទេសទាំងពីរផងដែរ។ នៅក្នុងឆ្នាំ១៩៧៧ វៀតណាមត្រូវបានគេប៉ាន់ប្រមាណមានទាហាន៦១៥០០០នាក់និងរថក្រោះ៩០០គ្រឿង ដែលបានគាំទ្រដោយកងទ័ពអាកាសសមាជិក១២០០០នាក់ ជាមួយយន្តហោះប្រយុទ្ធ៣០០គ្រឿង រួមមានពួកយន្តហោះទម្លាក់គ្រាប់បែកធុនស្រាលមួយពួកទៀត។ ក្នុងការប្រៀបធៀប កម្ពុជាមានកងទ័ព៧០០០០នាក់ រថក្រោះធន់ធ្ងន់តិចតួចតែប៉ុណ្ណោះ យានយន្តពាសដែក២០០គ្រឿង និងសមត្ថភាពអាកាសមានកំណត់។[១] ទោះបីជាប្រឈមនឹងភាពមិនស្មើគ្នាដ៏ខ្លាំងដូចនេះក៏ដោយ ក៏កម្ពុជាមិនបានបង្ហាញសញ្ញានូវការស្ទាក់ស្ទើរដែរ ពេលដូចគ្នានេះដែរ កងទ័ពរបស់ខ្លួនបានបន្តវាយសម្រុកតំបន់ព្រំដែនវៀតណាម។ នៅខែ មករា ១៩៧៨ កងកម្លាំងកម្ពុជានៅតែកាន់កាប់បានភាគមួយចំនួននៃទឹកដីវៀតណាមនិងចាប់ផ្ដើមរុករានទីប្រចាំការខាងក្រៅរបស់វៀតណាមនៅក្នុងខេត្តហាទៀងទៀត។[៣០] ថ្ងៃ ២៧មករា ១៩៧៨ វៀតណាមបានចាប់ផ្ដើមពឹងកងទ័ពកម្ពុជានៅតាមបណ្ដោយតំបន់ព្រំដែនឱ្យផ្ដួលរំលំរបបខ្មែរក្រហម។
- ១៩៧៨ ប្រឈមនឹងពីក្រោយឆាកនៃការប៉ះទង្គិចយោធា រវាងថ្ងៃ ៩មករា និង ២០កុម្ភៈ ១៩៧៨ រដ្ឋមន្ត្រីការបរទេសរងវៀតណាមផាន-ហៀនបានធ្វើដំណើរជាច្រើនលើកទៅប៉ីជិងដើម្បីធ្វើការពិភាក្សាជាមួយពួកអ្នកតំណាងរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបានបង្ហាញថាគ្មានបានផ្លែផ្កាអ្វីទេ។ ថ្ងៃ ១៨មករា ១៩៧៨ ចិនបានព្យាយាមសម្រុះសម្រួលការចរចាបន្ថែមរវាងកម្ពុជានិងវៀតណាម ដែលនៅពេលនោះអនុរដ្ឋមន្ត្រីប្រមុខតឹង-យិងឆវ់បានធ្វើដំណើរទៅភ្នំពេញ ដែលលោកស្រីត្រូវជួបជាមួយការតបតយ៉ាងខ្លាំងដោយពួកមេដឹកនាំកម្ពុជា។[៣៣] ខណៈពេលនោះ ពួកអ្នករដ្ឋការរដ្ឋាភិបាលវៀតណាមបានផ្ដើមធ្វើជំនួបសម្ងាត់ជាមួយសោ-ភឹម ពួកមេដឹកនាំខ្មែរក្រហមនៅភូមិភាគយោធាបូព៌ារបស់កម្ពុជា ដើម្បីធ្វើផែនការការបះបោរយោធាដែលនៅពីក្រោយខ្នងដោយវៀតណាម។ កំឡុងសម័យដដែលនោះ គុណវិបត្តិនៃកងទ័ពដែលធ្លាប់មានបទពិសោធន៍ដោយកងទ័ពបដិវត្តន៍កម្ពុជានៅក្នុងភូមិភាគយោធាបូព៌ាបានក្រើនរំលឹកដល់ប៉ុល-ពតអោយចាត់ទុកតំបន់នោះជាសំបុកនៃពួកក្បត់។
- ១៩៧៨ ដើម្បីបន្សុទ្ធភូមិភាគយោធាបូព៌ាទាំងនោះ ដែលគាត់បានដឹងថាត្រូវបានធ្វើឱ្យល្អក់កករដោយពួកវៀតណាម ប៉ុល-ពតបានបញ្ជាអង្គភាពយោធានានាមកពីភូមិភាគនិរតីផ្លា់ស់ទៅកាន់ភាគខាងកើតកម្ពុជា និងកម្ចាត់ចោលពួកក្បត់ដែលលាក់ខ្លួន។ ដោយមិនស៊ូទ្រាំនឹងការវាយប្រហារពីរដ្ឋាភិបាលកម្ពុជា សោ-ភឹម ក៏បានសម្លាប់ខ្លួនដែលកាលណោះឧបៈរបស់គាត់លោកហេង-សំរិនបានរត់ទៅវៀតណាម។[៣៣] ថ្ងៃ ១២មេសា ១៩៧៨ រដ្ឋាភិបាលកម្ពុជាបានប្រកាសខ្លួន និងវៀតណាមអាចចរចាម្ដងទៀតបាន បើសិនជាវៀតណាមបោះបង់ចោលមហិច្ឆតាវាតទីនិយមរបស់ខ្លួន ហើយនិងទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជា។[៣០] យ៉ាងណាមិញ ក៏ធ្លាប់មានលក្ខខណ្ឌមុនៗ ដែលស្នើឱ្យវៀតណាមសន្យាកិច្ចសន្យាជាច្រើនតាមរយៈបទឈប់បាញ់សាកល្បងរយៈពេលប្រាំពីរខែ។ រដ្ឋាភិបាលវៀតណាមភ្លាមៗបានបដិសេធការទាមទារនេះ ហើយ ជាការឆ្លើយតបវិញ កងពលធំកម្ពុជាពីរកងក៏បានទម្លុះរហូតដល់2 kilometers (1.2 mi) (គីឡូម៉ែត្រ) ចូលទៅក្នុងទឹកដីវៀតណាម និងបានសម្លាប់រង្គាលអសេនិកជនវៀតណាមជាង៣០០០នាក់ក្នុងភូមិបាជូកនៅខេត្តអានយ៉ាង (មាត់ជ្រូក)។
- ១៩៧៨ នៅខែ មិថុនា ១៩៧៨ កងទ័ពអាកាសវៀតណាមបានចាប់ផ្ដើមទម្លាក់គ្រាប់បែកទីតាំងជាច្រើនរបស់កម្ពុជាតាមតំបន់ព្រំដែន ដែលហោះហើរប្រហែលជា៣០ជើងនៃការទម្លាក់គ្រាប់បែកក្នុងមួយថ្ងៃ និងបណ្ដាលឱ្យមានសហេតុភាពដ៏ធ្ងន់ធ្ងរលើប្រជាជនខ្មែរ។ តាមដំណាក់កាលក្នុងការប៉ះទង្គិចនោះ ពួកមេដឹកនាំដែលនៅរស់ភាគច្រើននៅភូមិភាគយោធាបូព៌ាបានរត់គេចខ្លួនចូលទៅវៀតណាម ជាទីដែលពួកគេបានប្រមូលគ្នីគ្នាក្នុងជំរុំសំងាត់ផ្សេងៗជាមួយនិងគោលបំណងនៃការបង្កើត កងទ័ពរំដោះ ដែលមានវៀតណាមនៅពីក្រោយខ្នងដើម្បីប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហមរបស់ប៉ុល-ពត។[៣៥] ខណៈពេលនោះដែរ ការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមកំពុងតែប្រជុំនៅហាណូយដើម្បីពិភាក្សាយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់កម្ពុជា។ ដែលបានសន្និដ្ឋានថារបបខ្មែរក្រហមគឺជាតំណាងនៃចិន កំពុងតែព្យាយាមបំពេញនូវការស្រូបទាញអំណាចបន្តបន្ទាប់ពីការដកទ័ពរបស់សហរដ្ឋ។ ដូចគ្នាដែរ ចិនបានបង្ហាញឱ្យឃើញថាជាសត្រូវធំរបស់វៀតណាម និងរបបពឹងពាក់ចិននៅភ្នំពេញត្រូវតែបណ្ដេញចេញដោយកងកម្លាំងយោធាជាធម្មតា ពីព្រោះតែការយកលំនាំតាមរបស់វៀតណាមនៃលទ្ធិសង្គ្រាមប្រជាជនម៉ៅនិយមដែលមិនបានជោគជ័យទល់នឹងរចនាសម្ព័ន្ធសន្តិសុខរបស់ខ្មែរក្រហម។
- ១៩៧៨ ផ្ដាច់ខ្លួននាឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ នៅចុងឆ្នាំនេះដដែល លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ និងដឹកនាំចលនាប្រឆាំងខ្មែរក្រហម ដែលទទួលបានការគាំទ្រពីប្រទេសវៀតណាម និងសហភាពសូវៀត។
- ១៩៧៨ ដើម្បីឆ្លុះបញ្ចាំងនូវអាកប្បកិរិយាពួកមេដឹកនាំនៃប្រទេសនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់វៀតណាមបានពន្លឿនសង្គ្រាមឃោសនាប្រឆាំងនឹងពួកខ្មែរក្រហម ដែលមានសារព័ត៌មានញ៉ឹនជឹនកុម្មុយនិស្តរបស់វៀតណាមដែលស្រែកហៅរកអន្តរាគមន៍ជារឿយៗដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាពីភេរវកម្មក្នុងស្រុកដែលផ្ដើមឡើងដោយរបបខ្មែរក្រហម។ បន្ថែមទៀត ជំនួសឱ្យការបញ្ជូនសារអបអរសាទរដូចដែលពួកខ្លួនបានធ្វើប៉ុន្មានឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានផ្លាស់ប្ដូរសម្លេងនិងបានចាប់ផ្ដើមចាត់ទុកថារដ្ឋាភិបាលកម្ពុជាបនរបស់ប៉ុល-ពត អៀង-សារីដូចគ្នានឹងកងទ័ពកម្ពុជាបានបន្តយុទ្ធនាការរបស់ខ្លួននៅវៀតណាម។[៣៥] នៅជិតចុងខែ មិថុនា កងទ័ពវៀតណាមបានប្រមូលផ្ដុំគ្នាជាកម្លាំងការងារជាច្រើនកងពលធំដើម្បីផ្ដើមយុទ្ធនាការដែលមានគោលដៅកំណត់ច្បាស់មួយទៀតប្រឆាំងនឹងពួកខ្មែរ។ ម្ដងនេះ ពួកវៀតណាមបានរុញច្រើនកងកម្លាំងរបស់កម្ពុជាត្រឡប់ទៅកាន់ទីក្រុងខេត្ត សួង និងព្រៃវែងហើយក្រោយមកទៀតក៏បានដកថយទៅវិញ។ យ៉ាងណាមិញ ដូចដែលពួកគេបានធ្វើពីមុន កងទ័ពកម្ពុជាបានចល័តកងកាំភ្លើងធំរបស់ខ្លួនឆ្ពោះទៅកាន់ព្រំដែននិងបានបន្តបន្តក់ភូមិនានារបស់វៀតណាមហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។
- ១៩៧៨ អំឡុងពាក់កណ្ដាលទីពីរនៃឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានលះបង់កម្លាំងរបស់ខ្លួនជាច្រើនចំពោះយុទ្ធនាការយោធាប្រឆាំងនឹងរបបខ្មែរក្រហម ដោយការស្វែងរកជំនួយនយោបាយមកពីសហភាពសូវៀត។ ដោយការសង្ខេបខ្លីជាមួយពួកអ្នករដ្ឋការក្រសួងការបរទេសរបស់វៀតណាមនៅថ្ងៃ ២៥កក្កដា ១៩៧៨ ភារធារីសូវៀតនៅហាណូយត្រូវបានគេប្រាប់ថារដ្ឋាភិបាលកម្ពុជាបានពង្រាយ១៤ក្នុងចំណោមកងពលធំយោធា១៧កងជានិច្ច និងកងវរសេនាធំក្នុងតំបន់១៦កងតាមបណ្ដោយព្រំដែនជាមួយវៀតណាម។[៣៧] ក្រោយមកទៀត នៅដើមខែ កញ្ញា ១៩៧៨ ឡេ-ដ្វឺនបានផ្ដល់ដំណឹងដល់ឯកអគ្គរដ្ឋទូតសូវៀតថាវៀតណាមមានបំណងដោះស្រាយបញ្ហាចោទទាំងនេះទាំងស្រុងអំពីកម្ពុជានៅដើមឆ្នាំ១៩៧៩។ កាលណោះវៀតណាមកំពុងតែដាក់មូលដ្ឋាននយោបាយសម្រាប់យុទ្ធនាការប្រឆាំងនឹងកម្ពុជា នាវាសូវៀតត្រូវបានរាយការណ៍មិនត្រូវបានផ្ទុកអាវុធធន់ធ្ងន់និងយុទ្ធភណ្ឌយោធានៅឆកសមុទ្រខាមរ៉ាញទេ។[៣៨] នៅខែ តុលា ១៩៧៨ វិទ្យុវៀតណាមបានផ្សព្វផ្សាយអ្វីដែលពួកគេបានអះអាងថាមានករណីជាច្រើននៃការបះបោរប្រឆាំងរបបខ្មែរក្រហម ដែលកំពុងជម្រុញពួកសមាជិកនៃយោធាកម្ពុជាឱ្យផ្ដួលរំលំបនប៉ុល-ពត អៀង-សារី រឺក៏ឱ្យរត់ទៅវៀតណាម។
- ១៩៧៨ នៅក្នុងចំណុចប្រែប្រួលដ៏សំខាន់មួយក្នុងការប្រណាំងគ្នានៃទំនាក់ទំនងការទូតសូវៀត-វៀតណាម និងចិន-វៀតណាម និងនៅទីបំផុតគឺជា ការលុកលុយរបស់វៀតណាមនៅកម្ពុជា នៅថ្ងៃ ៣វិច្ឆិកា ១៩៧៨ សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការមួយត្រូវបានចុះហត្ថលេខារវាងវៀតណាមនិងសហភាពសូវៀត ដែលធានានូវដំណែលនៃជំនួយយោធាសូវៀតសំខាន់ៗក្នុងឈុតឆាក (សេណារីយ៉ូ)ថាចិនបានអន្តរាគមក្នុងការប៉ះទង្គិចគ្នានេះ។[៣] ក្រោយមក នៅខែ វិច្ឆិកា ១៩៧៨ បញ្ជាការមួយនិងទីបញ្ជាការត្រួតពិនិត្យត្រូវបានបង្កើតឡើងសម្រាប់ការលុកលុយកម្ពុជាដែលបានរៀបចំផែនការរួចហើយ ដែលមានឧត្តមសេនីយ៍ថ្នាក់ទីមួយ (ទេសឧត្តមសេនីយ៍) ឡេ-ឌឺកអាញទទួលបន្ទុកគ្រប់គ្រងពេញទីនៃអង្គភាពយោធាវៀតណាមតាមបណ្ដោយតំបន់ព្រំដែន។ រដ្ឋាភិបាលវៀតណាម ដើម្បីជំនួសឱ្យការខាតបង់ដំបូងៗនិងបានបង្កើនអង្គភាពរបស់ខ្លួនតាមបណ្ដោយព្រំដែន ដែលកែនបាន៣៥០០០០នាក់ចូលទៅក្នុងកងទ័ព។ កាលណោះដែរ ពួកទ័ពដែលកែនថ្មីៗកំពុងតែបំពេញការហ្វឹកហាត់ កងពលធំ១០កងត្រូវបានពង្រាយដាក់តាមតំបន់ព្រំដែន ឡងអាន(គោះគង) ឌងថាប និងខេត្តតៃនិញ (រោងដំរី)។ វៀតណាមក៏បានផ្លាស់ប្ដូរកងពលធំបីកងដែលឈរជើងនៅភាគខាងត្បូងលាវទៅកាន់ព្រំដែនលាវ-កម្ពុជា។[៣៦] ថ្ងៃ ១៣ធ្នូ ១៩៧៨ រដ្ឋាភិបាលចិនបានព្រមានវៀតណាមថាការអត់ធ្មត់របស់ខ្លួនមានកំណត់ និងថាវៀតណាមនឹងត្រូវបានដាក់ទណ្ឌកម្ម បើសិនជាខ្លួនប្រកាន់អាកប្បកិរិយា ជិះសេះលែងដៃ (របៀបអត់បង្ហៀរ)ដូច្នេះ។
- ១៩៧៨ មិនតិចទេ ចំណិតចុងក្រោយនៃយុទ្ធសាស្ត្ររបស់វៀតណាមបានលេចឡើងនៅពេលដែលវៀតណាមបានប្រកាសការបង្កើតឡើងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) ក្នុង តំបន់រំដោះ នៃកម្ពុជា។[៣៨] ហាណូយបានអះអាងរ.ស.ស.ជ.ក.គឺជាចលនាកុម្មុយនិស្តកម្ពុជាឯករាជ្យមួយដែលមានសមាជិកចេញមកពីគ្រប់វិជ្ជាជីវៈ។ លោកហេង-សំរិន ដើមឡើយជាសមាជិកមួយរូបនៃពួកខ្មែរក្រហមនិងមេបញ្ជការនៃកងពលធំទី៤កម្ពុជា ជាប្រធាននៃគណៈកម្មាការមជ្ឈិមនៃរ.ស.ស.ជ.ក.។[៣៩] កាលពីមុន រ.ស.ស.ជ.ក.ត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃកម្ពុជា (រ.ប.ប.ក.) ដែលរួមផ្សំដោយអតីតពួកកម្មាភិបាលខ្មែរក្រហម៣០០នាក់ដែលបានរត់ទៅវៀតណាម។ រ.ស.ស.ជ.ក.ជារឿយៗបានបញ្ជូនពួកអ្នកតំណាងទៅក្រៅប្រទេសក្នុងការស្វែងរកជំនួយ មុនពេលវៀតណាមបានបោះបង់ចោលគំនិត 'សង្គ្រាមប្រជាជន' ដោយអនុគ្រោះដល់យុទ្ធនាការយោធាជាធម្មតា ស្រដៀងទៅនឹងការលុកលុយរបស់សូវៀតនៅឆែកកូស្លូវ៉ាគីនៅឆ្នាំ១៩៦៨។
- ១៩៧៨ មិនបានធ្វើឱ្យប្រសើរជាងតាមរយៈការរីកចម្រើនខាងយោធារបស់វៀតណាម រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរវល់តែពង្រឹងកងទ័ពរបស់ខ្លួនជាមួយជំនួយរបស់ចិន។ នៅប៉ុន្មានឆ្នាំមុនៗ ចិនបានត្រឹមតែផ្ដល់ឱ្យកងទ័ពបដិវត្តន៍កម្ពុជាជាមួយចំនួននៃសព្វាវុធនិងយុទ្ធភណ្ឌមានកំណត់ ក៏ប៉ុន្តែពេលដែលទំនាក់ទំនងជាមួយវៀតណាមបានកាន់តែអាក្រក់នៅឆ្នាំ១៩៧៨ ប៉ីជិងបានបង្កើតផ្លូវផ្គត់ផ្គង់បន្ថែមឆ្លងទៅកម្ពុជានិងបានបង្កើនចំណុះនៃអាវុធយោធាធុនធ្ងន់ដែលបានធ្វើដំណើរចុះមកតាមផ្លូវនីមួយៗ។[៣៦] នៅមុនថ្ងៃនៃការលុកលុយរបស់វៀតណាម កម្ពុជាមានទាហាន៧៣០០០នាក់ដែលបានប៉ាន់ស្មានក្នុងភូមិភាគយោធាបូព៌ាដែលនៅជាប់ព្រំដែនវៀតណាម។[៣៦] នៅពេលនោះ គ្រប់សាខាទាំងអស់នៃកងទ័ពកម្ពុជាបានពង្រឹងខ្លួនគួរអោយកត់សម្គាល់ដោយចំនួនដ៏ច្រើននៃគ្រឿងបរិក្ខាយោធាដែលផលិតនៅចិន ដែលរួមមានយន្តហោះប្រដេញ ទូកល្បាត កាំភ្លើងធំធុនធ្ងន់ កាំភ្លើងប្រឆាំងយន្តហោះ រថដឹកនិងរថក្រោះជាច្រើន។ ជាការបន្ថែម មានពួកទីប្រឹក្សាចិនរវាង១០០០០នាក់និង២០០០០នាក់ដែលមានសមត្ថភាពខាងយោធានិងអសេនិក ដែលផ្ដល់ការជួយរបស់ខ្លួនដល់របបខ្មែរក្រហម។
- ១៩៧៨ ដើមឡើយនៅខែ ធ្នូ ១៩៧៨ កម្លាំងដែលបង្កើតថ្មីរបស់កម្ពុជាត្រូវបានសាកល្បងនៅពេលដែលមានការវាយលុកមួយរបស់វៀតណាម ដែលមានកងពលធំពីរ បានឆ្លងកាត់ព្រំដែននិងរំកិលទៅទីប្រជុំជនក្រចេះ គ្រានោះកងពលធំគាំទ្រផ្សេងៗទៀតត្រូវបានដាក់ពង្រាយតាមបណ្ដោយផ្លូវក្នុងតំបន់ដើម្បីកាត់ផ្ដាច់កន្ទុយដឹកជញ្ជូននៃអង្គភាពទ័ពរបស់កម្ពុជា។[៤១] ទោះបីជាកំពុងតែទទួលបាននូវជំនួយជាច្រើនពីចិនក៏ពិតមែនក្ដី ក៏កងទ័ពកម្ពុជាមិនអាចស៊ូទ្រាំនឹងការវាយលុករបស់វៀតណាមបានឡើយ ហើយក៏បានរងគ្រោះដោយសហេតុភាពដ៏ធ្ងន់ធ្ងរទៀត។
- ១៩៧៨ នៅទីបញ្ចប់ ថ្ងៃ ២៥ធ្នូ ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយពេញទីដោយប្រើកងពលធំ១៣កង មានប្រមាណទាហាន១៥០០០០នាក់ដែលបានគាំទ្រយ៉ាងល្អដោយកាំភ្លើងធំធុនធ្ងន់ និងកម្លាំងអាកាស។ គ្រាដំបូង កម្ពុជាបានប្រជែងដោយផ្ទាល់នឹងកងទ័ពវៀតណាមប្រហែលជាតាមរយៈវិធីប្រយុទ្ធគ្នាជាធម្មតា ប៉ុន្តែកលយុទ្ធនេះបានហុចជាលទ្ធផលជាការខាតបង់ពាក់កណ្ដាលនៃកងទ័ពបដិវត្តន៍កម្ពុជាក្នុងរយៈពេលពីរអាទិត្យ។ បរាជ័យយ៉ាងធ្ងន់ធ្ងរលើសមរភូមិបានដាស់តឿនឱ្យពួកមេដឹកនាំកម្ពុជាជាច្រើនជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងលិចនៃប្រទេសនេះ។[៤១] ថ្ងៃ ៧មករា ១៩៧៩ កងទ័ពវៀតណាមបានចូលភ្នំពេញរួមជាមួយពួកសមាជិកនៃរ.ស.ស.ជ.ក.។ នៅថ្ងៃបន្ទាប់ រដ្ឋកម្ពុជានិយមវៀតណាម ដែលគេស្គាល់ថាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើតឡើងដែលមានលោកហេង-សំរិនជាប្រធានរដ្ឋ និងលោកប៉ែន-សុវណ្ណជាលេខា (អគ្គលេខាធិការ)នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា។
- ១៩៧៨ ពួកមេដឹកនាំខ្មែរក្រហម ដែលមានរចនាសម្ព័ន្ធនយោបាយ និងកងទ័ពជាច្រើនបានបែកខ្ចាត់ខ្ចាយគ្នាដោយការលុកលុយរបស់វៀតណាម ត្រូវបង្ខំឱ្យជ្រកកោននៅប្រទេសថៃ ជាទីដែលមានការស្វាគមយ៉ាងកក់ក្ដៅដោយរដ្ឋាភិបាលថៃ។ ទោះបីជាមានការប្រជែងខាងសេដ្ឋកិច្ចដ៏លើសលប់បាននាំមកដោយពួកខ្មែរក្រហម និងពួកជនភៀសខ្លួនមកតាមក៏ពិតមែន ក៏រដ្ឋាភិបាលថៃបានផ្ដល់ជម្រក និងការពារពួកខ្មែរក្រហមនៅឯជំរុំខាវឡាននៅខេត្តត្រាតដដែល។[៤៣] ខណៈពេលនោះដែរ នៅភ្នំពេញ របបកម្ពុជាថ្មីបានព្យាយាមកសាងនូវជីវភាពសេដ្ឋកិច្ច និងសង្គមនៃប្រទេសឡើងវិញ ដែលត្រូវបានខ្ទេចខ្ទីយ៉ាងខ្លាំងអស់ច្រើនទសវត្សដោយភាពវឹកវរនៃនយោបាយ និងសង្គ្រាមឥតឈប់ឈរ។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាថ្មីដើម្បីកសាងប្រទេសនេះឡើងវិញត្រូវរំខានយ៉ាងខ្លាំងដោយកង្វះបុគ្គលិកដែលចេះដឹងនិងមានគុណវឌ្ឍ៍ ដូចគ្នាដែរភាគច្រើននៃប្រជាជនដែលចេះដឹងបានរត់គេចចេញពីប្រទេស រឺក៏ត្រូវសម្លាប់ដោយរបបខ្មែរក្រហមកំឡុងប៉ុន្មានបួនឆ្នាំមុន។ នៅចុងឆ្នាំនោះ ការព្យាយាមរបស់របបថ្មីនៅក្នុងការកសាងជាតិត្រូវបានប្រឈមគ្នាបន្ថែមទៀតដោយពួកក្រុមតស៊ូប្រឆាំងវៀតណាមដែលកំពុងប្រតិបត្តិការតាមតំបន់ភាគខាងលិចនៃប្រទេសនេះ។
- ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំនាឆ្នាំ១៩៧៩ លោក ហេង សំរិន បានក្លាយជាប្រធានក្រុមប្រឹក្សាបដិវត្តប្រជាជន នាឆ្នាំ១៩៧៩។
- ១៩៧៩ រយៈពេលដ៏ខ្លី បន្ទាប់ពីការធ្លាក់ភ្នំពេញទៅឱ្យកងកម្លាំងវៀតណាម និងសម្ព័ន្ធមិត្តកម្ពុជារបស់ខ្លួន នៅខែ មករា ១៩៧៩ ពួកអ្នកតំណាងនៃកម្ពុជាប្រជាធិបតេយ្យបានដង្ហើយហៅឱ្យមានជំនួបជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដូច្នេះហើយសម្ដេចនរោត្តម-សីហនុអាចបង្ហាញករណីរបបដែលបានដួលរលំនេះ។ ទោះបីជាមានការជំទាស់ដ៏ខ្លាំងពីសហភាពសូវៀត និងឆែកកូស្លាវ៉ាគីក៏ដោយ ក៏ក្រុមប្រឹក្សាសន្តិសុខស.ប.បានផ្ដល់ឱកាសនេះទៅដល់ព្រះសីហនុដែរ។[៤៥] ទោះបីយ៉ាងណា ព្រះសីហនុខ្លួនព្រះអង្គបាននៅឃ្លាតឆ្ងាយពីការរំលោភបំពានសិទ្ធិមនុស្សរបស់ខ្មែរក្រហម ទ្រង់ក៏បានចោទប្រកាន់វៀតណាមថាកំពុងតែប្រើការឈ្លានពានដើម្បីរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជា។ ដូចគ្នានេះដែរ ទ្រង់បានទាមទារឱ្យប្រទេសក្នុងស.ប.ទាំងអស់បញ្ឈប់ជំនួយជាបណ្ដោះអាសន្នដល់វៀតណាម និងមិនទទួលស្គាល់របបដែលបង្កើតឡើងដោយវៀតណាមមួយនេះទេ។[៤៥] ជាលទ្ធផល សមាជិកមិនចូលបក្សសម្ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខស.ប.បានស្នើដំណោះស្រាយដែលព្រាងទុកសុំឱ្យមានបទឈប់បាញ់ និងការដកកងកម្លាំងបរទេសចេញពីកម្ពុជា ដែលត្រូវបានយល់ព្រមដោយចិន បារាំង ន័រវែស ព័រទុយហ្គាល់ សហរដ្ឋ និងសហរាជាណាចក្រ (រាជាណាចក្ររួម)។ យ៉ាងណាក៏ដោយ ដំណោះស្រាយនេះមិនត្រូវបានយល់ស្របដោយសារតែការប្រឆាំងយ៉ាងខ្លាំងពីសហភាពសូវៀត និងឆែកកូស្លាវ៉ាគី។
- ១៩៧៩ គេឮឈ្មោះ និង រូប ថតលោក តាំងពីចុងឆ្នាំ១៩៧៨មកម្ល៉េះតាមវិទ្យុផ្សាយ សម្លេងរបស់កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជារួមទាំងខិតប័ណ្ណ ដែលគេបានពីលើយន្តហោះ។ កាលគេឃើញរូបថត ដំបូងរូបលោកតូចទាបល្អិតស្គម សម្បុរខ្មៅសស្រអែមមើលទៅ លោកជាកូនខ្មែរសុទ្ធ។ ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ភ្លាម គេឃើញលោកនៅលើទំព័រកាសែត និងប្រព័ន្ធ ឃោសនាផ្សេងៗ ដែលលោកឡើងថ្លែងសុន្ទរកថាក្នុងនាមជាមេដឹកនាំកំពូលថ្មីដំបូង បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហមភ្លាម។ សម្តេច ហេង សំរិន និយាយ មួយៗ មុតៗ ច្បាស់ៗ។ នៅគ្រប់វេទិកាសម្តេច ហេង សំរិន ពុំសូវនិយាយសំណេះសំណាលមាត់ក្រៅទេ លោកច្រើន ថ្លែងសុន្ទរកថាលើរបាយការណ៍ ឬសំណេរ។
- ១៩៧៩ នៅចន្លោះ១៦-១៩ កុម្ភៈ ១៩៧៩ វៀតណាមនិងរបបកម្ពុជាថ្មីបានធ្វើជំនួបកំពូលដែលសម្រេចបានជាមួយការចុះហត្ថលេខាប្រទេសទាំងពីរនូវសន្ធិសញ្ញាសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ។[៤៦] មាត្រា២នៃសន្ធិសញ្ញាបានចែងថាសន្តិសុខវៀតណាម និងកម្ពុជាត្រូវជាប់ទាក់ទងរវាងគ្នា ដូច្នេះប្រទេសទាំងពីរនឹងជួយការពារគ្នាទៅវិញទៅមក ប្រឆាំងនឹងផែនការណ៍ និងទង្វើនៃអន្ថការដោយកម្លាំងចក្រពត្តិនិយមនិងកម្លាំងប្រតិកម្មអន្តរជាតិ ដោយហេតុនោះកំពុងតែធ្វើឱ្យស្របច្បាប់នូវវត្តមាននៃកងទ័ពវៀតណាមនៅលើដីកម្ពុជា។[៤៥] ភ្លាមៗបន្ទាប់មកទៀត សហភាពសូវៀត ប្រទេសសង្គមនិយមនានានៅអឺរ៉ុបខាងកើត និងឥណ្ឌាបានទទួលស្គាល់ភ្លាមៗនូវសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបន្តុបដោយវៀតណាម។ រដ្ឋាភិបាលសូវៀតបានសរសើរជ័យជំនះគួរអោយកត់សម្គាល់របស់ស.ប.ក. និងបានបង្ហាញនូវការគាំទ្ររបស់ខ្លួនពេញទីដល់ការរីកចម្រើនរបស់របបនេះឆ្ពោះទៅកាន់សង្គមនិយម។ បន្ថែមទៀត ពួកសូវៀតបានរិះគន់យ៉ាងខ្លាំងក្លាដល់កំណត់ត្រាភេរវកម្មរបស់របបខ្មែរក្រហម ដែលពួកគេបាននិយាយបញ្ជាក់ថាត្រូវបានបង្គាប់បញ្ជាដោយចិន។
- ១៩៧៩ នៅក្នុងសម័យប្រជុំនៃមហាសន្និបាតស.ប.ទី៣៤ ពួកអ្នកតំណាងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកម្ពុជាប្រជាធិបតេយ្យទាំងពីរបានអះអាងសិទ្ធិដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេ។ ពួកអ្នកតំណាងទាំងពីរមុននេះក៏បានប្រាប់ដល់ប្រជាជាតិសមាជិកនៃក្រុមប្រឹក្សាសន្តិសុខស.ប.ថាខ្លួនជាអ្នកតំណាងស្របច្បាប់តែមួយនៃកម្ពុជានិងប្រជាជននៃប្រទេសនេះ។[៤៦] ជាការឆ្លើយតបមកវិញ គណៈកម្មាធិការរបស់សារតាំងនៃស.ប.បានសម្រេចចិត្តទទួលស្គាល់កម្ពុជាប្រជាធិបតេយ្យដោយសំឡេងប្រាំមួយទល់នឹងបី ទោះបីជាមានកំណត់ត្រាបង្ហូរឈាមរបស់ខ្មែរក្រហមពេលដែលនៅកាន់អំណាចក៏ដោយ។ តាមអនុលោមន៍ ពួកអ្នកតំណាងនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានអនុញ្ញាតឱ្យមានអាសនៈក្នុងមហាសន្និបាត ដែលមានការគាំទ្រយ៉ាងខ្លាំងពីចិន។
- ១៩៧៩ ប្រទេសថៃ ដែលមានព្រំដែនរួម800 kilometers (500 mi) (គីឡូម៉ែត្រ) ជាមួយកម្ពុជានិងបានភ័យខ្លាចជាប្រវត្តិសាស្ត្រនូវការវាតទីនិយមរបស់វៀតណាម បានទាមទារថាវៀតណាមត្រូវដកទ័ពរបស់ខ្លួនភ្លាមៗពីកម្ពុជា ដូច្នេះប្រជាជនកម្ពុជាអាចជ្រើសរើសរដ្ឋាភិបាលមួយដោយសេរីក្រៅពីអន្តរាគមន៍របស់បរទេស។ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភ្វីលីពីន និងសិង្ហបុរីបានបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះជំហររបស់ថៃ។[៤៥] បន្ថែមទៀត អាស៊ានបានមើលឃើញការលុកលុយនិងការកាន់កាប់បន្តបន្ទាប់របស់វៀតណាមនៅកម្ពុជា បានទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសូវៀត ដែលជាការគំរាមកំហែងនាំឱ្យរំខានដល់សន្តិសុខ និង ស្ថេរភាពក្នុងតំបន់នេះ។[៤៨] ទិដ្ឋភាពនោះត្រូវបានរួមចំណែកដោយចិន ដែលបានបន្តដរាបណានៅតែមានការចោទប្រកាន់វៀតណាមពីការបង្ខំកម្ពុជាឱ្យចូលទៅក្នុងសហព័ន្ធឥណ្ឌូចិនដើម្បីបម្រើជាទីប្រចាំការក្រៅមួយនៃអនុត្តរភាពជាសកលរបស់សូវៀត។ សហរដ្ឋ ដែលមិនដែលបានថែរក្សាទម្រង់នៃចំណងការទូតណាមួយជាមួយកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមទាល់តែសោះ បានបង្ហាញឱ្យឃើញនូវការគាំទ្រជាខ្លាំងចំពោះសមាជិកភាពនៃអតីតសត្រូវរបស់ខ្លួននៅក្នុងមហាសន្និបាតស.ប. និងបានបំពងការដង្ហើយហៅរបស់អាស៊ានដើម្បីឱ្យមានការដកកងកម្លាំងកងទ័ពវៀតណាមភ្លាមចេញពីកម្ពុជា
- ១៩៧៩ នៅខែ កុម្ភៈ ១៩៧៩ ចិនបានធ្វើការសងសឹងវិញនឹងការលុកលុយរបស់វៀតណាមនៅកម្ពុជាដោយការបញ្ជូនកងទ័ពជាប្រញាប់មកតាមបណ្ដោយព្រំដែនចិន-វៀតណាម ហើយក្នុងរយៈពេលដប់ថ្ងៃបានទៅដល់ទីរួមខេត្តនានា។[៤៩] ការប្រយុទ្ធបានជាប់គាំងដោយសារតែផ្លូវខ្វាត់ខ្វែងនៃឧម្មុង្គដែលពួកចិនបានពើបប្រទះ មិនថ្វីទេ កងទ័ពចិនបានកាន់កាប់បានខោបាងនៅថ្ងៃ ២មីនា និង ឡាងសឺននៅថ្ងៃ ៤មីនា តាមរបាយការណ៍នឹងធ្វើដំណើរឆ្ពោះទៅកាន់ហាណូយនៅក្នុងល្បឿនយ៉ាងលឿន ទោះបីជាមិនមានលក្ខខណ្ឌល្អជាមួយខ្សែផ្គត់ផ្គង់របស់ខ្លួនក៏ដោយ។ ថ្ងៃបន្ទាប់ យ៉ាងណាក៏ដោយ របបក្រុងប៉ីជិងបានប្រកាសថាខ្លួននឹងមិនរំកិលចូលវៀតណាមឱ្យកាន់តែជ្រៅទេ ដោយឃើញជាក់ស្ដែងបន្ទាប់ពីការជួបពើបប្រទះនឹងការតស៊ូដ៏សាហាវ និងខ្លាំងក្លាដែលមិនបានរំពឹងទុក ដោយសារកងកម្លាំងវៀតណាមហ្វឹកហាត់បានល្អ និងមានបទពិសោធន៍ ហើយបានផ្គត់ផ្គង់ដោយបច្ចេកវិទ្យាអាមេរិកដែលបានបន្សល់ទុកក្រោយពីសង្គ្រាមវៀតណាម។ មានទំនុកចិត្តថាការគំរាមកំហែងដោយការលុកលុយគឺជាជោគជ័យមួយហើយ ពួកចិនបានដកទ័ពថយទៅវិញ ដែលបន្សល់ទុកនូវផ្លូវដាននៃវិនាសកម្មដែលលាតសន្ធឹង500 kilometers (310 mi) (គីឡូម៉ែត្រ) ជាស្លាកស្នាមរបស់ខ្លួន។[៥០] រួមជាមួយជំនួយរបស់ចិនបានបាត់បងបន្ទាប់ពីសរុបកម្មរបស់វៀតណាម កម្ពុជាត្រូវទុកឱ្យមើលការខុសត្រូវខ្លួនឯង។ ទោះបីជាការខាតបង់ទាំងស្រុងរបស់ចិនត្រូវបានគេប៉ាន់ប្រមាណខ្ពស់ជាងការខាតបង់របស់វៀតណាម (១២-៥០០០០នាក់ប្រៀបធៀបនឹងការស្លាប់របស់វៀតណាម ចំនួនស្លាប់ រឺ របួសប្រហែល១០០០០នាក់) ក៏ដោយ ក៏ការបង្វែរកងទ័ពចេញពីកម្ពុជាបានជួយសម្រួលឱ្យមានការលេចឡើងជាថ្មីដ៏ខ្លាំងក្នុងការធ្វើប្រតិបត្តិការកុបកម្មរបស់ខ្មែរក្រហម ដែលវាធ្វើឱ្យមិនអាចចៀសផុតសម្រាប់របបស.ប.ក.ក្មេងខ្ចីនៅកម្ពុជាឱ្យមានការកែនកងទ័ព និងតម្រូវឱ្យវៀតណាមដាក់កងទ័ពមួយភាគធំរបស់ខ្លួនតាមបណ្ដោយព្រំដែនចិន-វៀតណាម។
- ១៩៨០ នៅខែ មករា ១៩៨០ ប្រទេសទាំង២៩បានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅឡើយតែជាង៨០ប្រទេសទៀតនៅតែទទួលស្គាល់ភាពស្របច្បាប់នៃកម្ពុជាប្រជាធិបតេយ្យដែលបានដួលរលំទៅហើយ។ នៅក្នុងពេលដូចគ្នានេះដែរ ពួកមហាអំណាចលោកខាងលិច និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ស.ប.អ.អ. រឺ អាស៊ាន) ក៏បានបញ្ចេញនូវការស្ដីបន្ទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងទ័ពរបស់វៀតណាមដើម្បីបណ្ដេញរបបខ្មែរក្រហមចេញ។
- ១៩៨១ នៅឆ្នាំ១៩៨១ លោក បានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្ត។
- ១៩៨២ ហើយនៅក្នុងឆ្នាំ ១៩៨២ ខ្មែក្រហមបានចងសម្ព័ន្ធភាពជាមួយព្រអនរោត្តម សី ហនុ និងមេដឹកនាំគុមនីស្ត សឺនសាន ដម្បីបង្គើតរាជរដ្ឋាភិបាលចម្រុះត្រីភាគគី ។ហើយនៅភ្នំពេញណោះវិញ វៀតណាមបានជួយបង្គើតរដ្ឋាភិបាលថ្មីមួយគឺ : សាធារណរដ្ឋប្រជាមាននិតកមពុជា ដែលដឹកនាំដោយសមមិត្ត ហេងសំរិន ។ខ្មែក្រហមបានបន្តនិន្តរភាពរហូតដល់ឆ្នាំ ១៩៩៩ គឺនៅពេលមេដឹកនាំទាំងអស់បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ឬ ត្រគូវចាប់ខ្លួន ឬ ទទួលមរណះភាព ៕
- ១៩៩៨ នៅក្រោយការចរចាសន្តិភាពទីក្រុងប៉ារីស និងក្រោយការបោះឆ្នោតជាសាកល សម្តេច ហេង សំរិន បានកាន់តំណែងជាអនុប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ និងធ្វើជាប្រធានរដ្ឋសភាពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ
- ២០១២ នួន ជា អាយុ៨៥ឆ្នាំ ពាក់វ៉ែនតាខ្មៅ បានឆ្លើយតបនឹងសំណួររបស់លោក ម៉ាយឃើល ផេសម៉េន (Michael Pestman) ដែលជាសហមេធាវីអន្ដរជាតិរបស់គាត់។ ជនជាប់ចោទរូបនេះលើកឡើងថា លោកហេង សំរិនគឺជាអ្នកជូនដំណើររូបគាត់ទៅចរចាជាមួយលោកង្វៀន វ៉ាន់លិញ (Nguyen Van Linh) អតីតអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។ «ហេង សំរិន ជាអ្នកនាំផ្លូវខ្ញុំទៅជួបង្វៀន វ៉ាន់លិញនៅដែនដីវៀតណាម»។ នួន ជាគឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបីនាក់ក្នុងសំណុំរឿង០០២ ដែលត្រូវបាននាំខ្លួនមកកាត់ទោសតាមការចោទប្រកាន់អំពីអំពើឃោរឃៅ ដែលបានបណ្ដាលឲ្យប្រជាជនកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់។ នួន ជាបានកោតសរសើរថា លោកហេង សំរិនជាមនុស្សស្មោះត្រង់ និងជាមនុស្សស្និទ្ធិស្នាលជាមួយរូបគាត់។ «ហេង សំរិនហ្នឹងគាត់ក្រទេ។ រកតែក្របីឃ្វាលគ្មានផង។ មានតែខោខ្លីមួយ។ ប៉ុន្ដែគាត់ជាមនុស្សល្អណាស់ គុណធម៌ សីលធម៌ ក្លាហាន តស៊ូប្ដូរផ្ដាច់។ ហើយក្រោយមកទៀតគាត់បានធ្វើជាមេទ័ព ក្រោយពេលរំដោះ (ខ្មែរក្រហមឡើងកាន់អំណាច)។ ជីវិតខ្ញុំនិងលោកហេង សំរិនជាប់គ្នាណាស់»។
- ២០១៨ នុងសៀវភៅ «ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» ដែលបោះពុម្ភជាភាសាអង់គ្លេស បានរៀបរាប់ពីកំណត់ហេតុ និងបេសកកម្មរបស់សម្តេច ហេង សំរិន ក្នុងដំណើររំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត រួមទាំងការចូលរួមស្តារនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ក្រោយសង្គ្រាម។ សម្តេច ហេង សំរិន គឺជាប្រធានស្ថាបនិកចលនាមហាជនធំមួយឈ្មោះថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលក្រោយមកបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលបានបង្កើតឡើង នៅកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមចេញពីខេត្តក្រចេះនោះហើយ ដែលសម្តេច ហេង សំរិន បានប្រកាសផែនការ១១ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍។
ការសិក្សា
- វគ្គនយោបាយជាន់ខ្ពស់ ប្រទេសវៀតណាម
- ១៩៥៤ សាលាពុទ្ធិកបឋមសិក្សា ខេត្តកំពង់ចាម
ប្រវត្តិការងារ
- ២០០៦-បច្ចុប្បន្ន ប្រធានរដ្ឋសភា
- ១៩៩៨-២០០៦ អនុប្រធានរដ្ឋសភា
- ១៩៩០-១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ នៃរដ្ឋកម្ពុជា
- ១៩៨១-១៩៨៩ ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈដ្ឋប្រជាមានិតកម្ពុជា
- គ្រឿងឥស្សារិយស និង គោរម្យងារ
- គ្រឿងឥស្សារិយស ជាតូបការ (Royal Order of Cambodia)
- ងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣
- ងារជា “សម្ដេចអគ្គមហាពញាចក្រី” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧
- ឋានន្តរស័ក្ដិផ្កាយ៥ ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩
- គោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៣០ មីនា ២០១១
ជីវប្រវត្តិរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
- នាម-គោត្តនាម ហេង សំរិន
- គោរម្យងារ សម្ដេចអគ្គមហាពញាចក្រី
- ថ្ងៃខែឆ្នាំកំណើត ២៥ ឧសភា ១៩៣៤
- ទីកន្លែងកំណើត ខេត្តព្រៃវែង
- ភរិយា លោកជំទាវ សៅ ទី
- ឋានៈ ប្រធានរដ្ឋសភា ពីឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន
- (អតីត ប្រមុខរដ្ឋ (ប្រធានក្រុមប្រឹក្សារដ្ឋ)
- ពីឆ្នាំ ២៧ មិថុនា ១៩៨១ ដល់ ០៦ មេសា ១៩៩២)
៤- គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ៍
- សម្តេច ហេង សំរិន បានទទួលងារ និងឋានន្តរស័ក្ដិជាបន្តបន្ទាប់ដូចតទៅ៖
- • ងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣
- • ងារជា “សម្ដេចអគ្គមហាពញាចក្រី” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧
- • ឋានន្តរស័ក្ដិផ្កាយ៥ ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩
- • ៣០ មីនា ២០១១ – គោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ ន រោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍នៃព្រះរាជាណាចក្រកម្ពុជា
- • សម្ដេច ហេង សំរិន ត្រូវបានព្រះមហាក្សត្របំពាក់ឋានន្តរស័ក្ដិផ្កាយ៥ ។
ប្រទេសវៀតណាម បកប្រែសៀវភៅនិយាយពីប្រវត្តិសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទុកជាឯកសារសិក្សាស្រាវជ្រាវ
រៀបរៀងដោយ ៖NA1472 នៅថ្ងៃទី (9/23/2019 7:23:00 AM )
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ តុង ធី ហ្វុង (Tong Thi Phong) អនុប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រទេសកាហ្សាក់ស្ថាន នារសៀលថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រធានសភា អាស៊ី-អឺរ៉ុប លើកទី៤។
នៅក្នុងជំនួបនេះ លោកជំទាវ តុង ធី ហ្វុង បានជម្រាបសម្តេចថា ដោយពិនិត្យឃើញសៀវភៅនិយាយពីប្រវត្តិរបស់សម្តេច មានសារៈ- សំខាន់ និងខ្លឹមសារល្អភាគីវៀតណាម នឹងបកប្រែសៀវភៅនោះទៅជាភាសាវៀតណាម ទុកជាឯកសារសិក្សាស្វែងយល់ដល់យុវជន ជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកជំទាវអនុប្រធានរដ្ឋសភាវៀតណាម បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅចូលរួមមហា- សន្និបាតអន្តរសភាអាស៊ានដែលហៅកាត់ថា AIPAលើកទី៤១ និងកិច្ចប្រជុំសមាជិកសភាស្រ្តីនៃរដ្ឋសភាកម្ពុជា-វៀតណាម ដែលរដ្ឋសភា វៀតណាមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទំាងនោះ នៅឆ្នាំ២០២០ខាងមុខ។
សម្តេចប្រធានរដ្ឋសភា បានជម្រាបភាគីវៀតណាមថានឹងលៃលកពេលសមស្របតបតាមការអញ្ជើញនេះ តែសម្តេចបានលើកឡើងថា នៅក្នុងឆ្នាំ២០២០ខាងមុខនោះ សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ផងដែរ។ សម្តេចមាន ជំនឿយ៉ាងមុតមាំថា រដ្ឋសភាប្រទេសវៀតណាមនឹងដឹកនាំមហាសន្និបាតលើកទី៤១ អាយប៉ា ប្រកបដោយផ្លែផ្កា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន វាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋសភា ទាំងពីរ នៅលើវេទិកាអន្តរសភានានា។សម្តេចបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងការសាងសង់អគាររដ្ឋបាលកម្ពស់១២ជាន់ ដែលសំណង់អគារនេះនឹងលេចជារូបរាងនាពេលខាងមុខនេះ៕
ភរិយាប្រធានរដ្ឋសភាលោក ហេង សំរិន ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារ «សម្ដេច» ដែលធ្វើឱ្យឥស្សរជនកម្ពុជា ១០រូបហើយ បានទទួលងារដ៏ខ្ពង់ខ្ពស់នេះចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក។
ក្នុងព្រះរាជក្រឹត្យកាលពីថ្ងៃទី២៣ ខែមករា ភរិយាលោក ហេង សំរិន គឺអ្នកស្រី សៅ ទី ត្រូវបានព្រះករុណាសម្ដេចព្រះ នរោត្ដម សីហមុនី ព្រះរាជទានគោរមងារ «សម្ដេចធម្មវិសុទ្ធវង្សា»។
បើតាមព្រះរាជក្រឹត្យដដែលនេះ អ្នកស្រី សៅ ទី អាយុ ៨២ឆ្នាំ ត្រូវបានទទួលស្គាល់ថា បានចូលរួមចំណែកដឹកនាំកសាងសង្គមជាតិ។
សៀវភៅប្រវត្តិសង្ខេបរបស់លោក ហេង សំរិន បានឱ្យដឹងថា អ្នកស្រី សៅ ទី បានរៀបមង្គលការជាមួយស្វាមីអ្នកស្រីនៅក្នុងឆ្នាំ១៩៥៧ ហើយរួមរស់ជាមួយគ្នាមានកូន ៤នាក់ ក្នុងនោះស្រី ៣នាក់។
ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក ឥស្សរជនកម្ពុជា ១០រូបហើយមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបានផ្ដល់គោរមងារ«សម្ដេច»។
មេដឹកនាំគណបក្សប្រជាជនកម្ពុជា ៣រូប មានលោក ហ៊ុន សែន លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងអតីតប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ដែលជាប្រធានរដ្ឋសភានាពេលសព្វថ្ងៃ និងជាប្រធានកិត្តយសបក្សកាន់អំណាចផងដែរ គឺជាឥស្សរជននយោបាយដំបូងគេដែលទទួលបានគោរមងារនេះ។
ក្រោយមរណភាពរបស់លោក ជា ស៊ីម នៅឆ្នាំ២០១៥ ក្បាលម៉ាស៊ីនដឹកនាំគណបក្សកាន់អំណាច ត្រូវបានកែសម្រួលដោយលោក ហ៊ុន សែន ក្លាយជាប្រធានគណបក្ស ហើយលោក ស ខេង និងលោក សាយ ឈុំ ត្រូវបានតែងតាំងជាអនុប្រធានបក្ស ហើយក៏ទទួលបានគោរមងារជា«សម្ដេច»ផងដែរ។
ឥស្សរជនដទៃទៀតរបស់គណបក្សកាន់អំណាច ឬមានទំនាក់ទំនងជិតស្និទ្ធនឹងបក្សកាន់អំណាច ដែលទទួលបានគោរមងារជា«សម្ដេច» មានលោក គង់ សំអុល ដែលកាន់តំណែងជារដ្ឋមន្ត្រីព្រះបរមរាជវាំង លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ លោក សុខ អាន អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានទទួលមរណភាពនៅក្នុងឆ្នាំ២០១៧ និងភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី៕
រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ បានសម្ពោធ និងផ្សព្វផ្សាយនូវសៀវភៅកំណត់ហេតុជាភាសាអង់គ្លេសស្តីអំពីការតស៊ូរបស់លោកហេង សំរិន ប្រធានរដ្ឋសភាក្នុងដំណើររំដោះប្រទេសជាតិចេញពីរបបប៉ុលពត រួមទាំងការចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញក្រោយភ្លើងសង្រ្គាម។ សៀវភៅនេះ ត្រូវបានក្រុមការងាររបស់លោកហេង សំរិន បកប្រែចេញសៀវភៅដែលសរសេរជាភាសាខ្មែរបោះពុម្ពកាលពីឆ្នាំ២០១៣កន្លងទៅ។
ការសម្ពោធនិងផ្សព្វផ្សាយនូវសៀវភៅ “ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ” របស់លោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានៅពេលនេះ គឺធ្វើឡើងមុនពេលកម្ពុជានឹងប្រារព្ធខួបលើកទី៤០ឆ្នាំនៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅស្តូបអនុស្សាវរីយ៍ នាស្រុកស្នួល ខេត្តក្រចេះនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ពិធីប្រារព្ធខួបលើកទី៤០ឆ្នាំនៃថ្ងៃបង្កើតរណសិរ្សនេះ នឹងមានការចូលរួមដោយផ្ទាល់លោកហេង សំរិន តែម្តង។
សៀវភៅ“ការតស៊ូរបស់ប្រជាជន៖កម្ពុជារស់ឡើងវិញ” ត្រូវបានចងក្រងឡើងជាភាសាអង់គ្លេសដោយបង្ហាញពីការពិតនៃសង្គ្រាមនៅប្រទេសកម្ពុជាទៅដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត។ ជាប្រវត្តិសាស្រ្តនៃការតស៊ូរំដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិ និងដំណើរ ស្តារកម្ពុជាឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ នេះបើតាមការបញ្ជាក់របស់លោកហេង សំរិន នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ។
សៀវភៅនេះ ក៏បានរៀបរាប់ផងដែរពីជីវប្រវត្តិរបស់លោកហេង សំរិន ដោយសរសេរថា ប្រសូត្រនៅក្នុងគ្រួសារកសិករនៅទីជនបទមួយក្នុងខេត្តកំពង់ចាមក្នុងឆ្នាំ១៩៣៤ លោកហេង សំរិន គឺជាប្រធានស្ថាបនិកចលនាមហាជនធំមួយឈ្មោះថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា“ ។ ក្រោយមក រណសិរ្យនេះ បានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលបានបង្កើតឡើងនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ គឺផ្តើមចេញពីខេត្តក្រចេះនោះហើយ ដែលលោកហេង សំរិន បានប្រកាសផែនការ ១១ ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សៀវភៅដដែលនេះ បានសរសេរបន្តឲ្យដឹងដែរថា លោកហេង សំរិន គឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ១៤រូប ដែលនៅរស់រានមានជីវិត រួមមានដូចជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រីមាន សំអាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកាព្រឹទ្ឋសភា លោករស់ សម័យ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលនិង លោកចាន់ វ៉ែន អតីតអគ្គលេខាធិការរដ្ឋសភាជាដើម។
សូមបញ្ជាក់ថា សៀវភៅ "ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ “ ត្រូវបានរៀបចំបោះពុម្ពផ្សាយដោយក្រុមហ៊ុន EDM Books នៅប្រទេសសិង្ហបូរី និងធ្វើការចែកផ្សាយនៅកម្ពុជាដោយបណ្ណាគារ Monuments Books ។ សៀវភៅថ្មីនេះក៏នឹងអាចរកទិញបានផងដែរនៅតាមវេបសាយ Amazon.com នាដើម ឆ្នាំ ២០១៩៕
តាមអតីតយុវនារីកងទ័ពខ្មែរក្រហមម្នាក់បាននិយាយថា មុនពេលបាញ់សម្លាប់ខ្លួននៅឆ្នាំ១៩៧៨ សោ ភឹម ដែលហាក់ដឹងខ្លួនជាមុន បានងូតទឹកស្លៀកពាក់យ៉ាងស្អាត ជិះរថយន្តម៉ាកហ្សីប ជាមួយនិរសារ មកកាន់តំបន់អរិយ្យក្សត្រ ដើម្បីពិនិត្យកងទ័ព ដែលគាត់រៀបចំដើម្បីវាយប្រហារដណ្តើមយកភ្នំពេញពីប៉ុលពត។ សោ ភឹម ឬសមមិត្តម៉ើយ សៅ មានស្រុក កំណើតនៅឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។ សូភឹម ជាអតីតទាហានខ្មែរឥស្សរ:ប្រឆាំងអាណានិគមន៍និយមបារាំង។ សោភឹមជាមនុស្សក្នុងដួងចិត្តរបស់ពលរដ្ឋនៅតំបន់រំដោះ ភូមិភាគបូពា៌។ ប៉ុន្តែ យុទ្ធមិត្តរបស់គាត់មួយចំនួនហៅគាត់ថា ជាគិញ បង្កប់ស៊ីរូងផ្ទៃក្នុងរបស់វៀតណាម។ សោភឹមធ្លាប់ត្រូវប៉ុល ពត ស្តីបន្ទោសរឿងបណ្តោយឲ្យវៀតណាមវាយលុកចូលភូមិភាគបូពា៌។
មុនពេលធ្វើអត្តឃាតបានផ្តាំឲ្យ សមមិត្តហេងសំរិន (សម្តេចហេងសំរិន) តស៊ូដើម្បីរំដោះប្រទេសពីប៉ុលពត។ មុនពេលធ្វើឃាដខ្លួនឯងនៅភូមិពោធិលាស់(ឯកសារខ្លះនៅព្រែកពោធិខេត្តកំពង់ចាម) ស្រុកពារាំងខេត្តព្រៃវែង សោ ភឹម ត្រូវអ្នកភូមិរាយការណ៍ថា បានធ្វើដំណើរដោយរថយន្តហ្សីប (អ្នកខ្លះថារថយន្តកុម្ម៉ង់កា) ពីអរិយ្យក្សត្រ កាត់តាមភូមិកោះរះ និងជាប់ផុងរថយន្តភូមិថ្មគរ។
មុនពេលលើងរថយន្តជិះបើករត់ចេញពីឃុំអរិយ្យក្សត្រទៅ សោ ភឹម បានបញ្ជូននិរសារម្នាក់ឲ្យយកសំបុត្រមកឲ្យប៉ុល ពត និងស៊ើបការណ៍ផងថា សភាពការណ៍បែបណានៅភ្នំពេញ។ និរសារទី១ ឆ្កងទូកមកដល់វត្ត ឧណ្ណា លោមក៏បាត់ដំណឹងឈឹងមិនឃើញត្រឡប់ ទៅវិញ(វត្តឧណ្ណាលោមពេលនោះ ជាមន្ទីរ សម្រាប់គ្រប់កងការពារសម្រាកនៅ ពេលជូនប្រធានតំបន់ឬភូមិភាគខ្លួនមកប្រជុំនៅរដ្ឋសភា ឬសាលសន្និសីទចតុមុខម្តងៗ)។ ដោយបាត់យូរពេកប្រហែលមួយក្រោយមកសោភឹម បញ្ជូននិរសារឲ្យមកម្នាក់ទៀត ហើយក៏បាត់ដំណឹងទៀត។
ដោយមើលសភាពការណ៍បែបមិនស្រួលសោភឹម ក៏ប្រញាប់រៀបចំខ្លួនឡើងរថយន្តចេញទៅវិញ។ តែទើបតែឡ់ងរថយន្ត ពួកឆ្លបឬទ័ពពិសេសរបស់ប៉ុលពតបានបើកកាណូតលឿនមកដល់ ហើយបាញ់ប្រហារតែម្តង ធ្វើឲ្យកង ការពាររបស់សោភឹមខ្លះស្លាប់ តែសោភឹម មិនរងរបួសទេ។
ដើម្បីការ ពារឥទ្ធិពលរបស់ខ្លួន ទាំងសោភឹម និងរស់ ញឹម ហៅមូល សម្បត្តិ បាន សម្រេចចិត្តធ្វើដង្លងនឹងគ្នា។ ប៉ុន្តែ កហរោយពីសោភឹម បាញ់សម្លាប់ខ្លួន រស់ ញឹក ក៏ត្រូវអង្គការចាប់ខ្លួនបញ្ជូនមកទួលស្លែង ហើយតំបន់ខេត្តបាត់ដំបង ក៏ត្រូវបានបោសសម្អាតចុងក្រោយដោយអំពើឃោរឃៅ ស្ទើរអស់មនុស្សពីខេត្ត ព្រោះប៉ុល ពត ឬអង្គការថ្នាក់លើយល់ថា សោ ភឹមក្បត់នៅបូព៌ា រស់ញឹមជាដន្លង ក៏គង់ក្បត់នៅពាយ័ព្យដែរ។
“ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” សៀវភៅនិយាយពីដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជន របស់ សម្តេច ហេង សំរិន ត្រូវសម្ពោធនិងផ្សព្វផ្សាយ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធនិងផ្សព្វផ្សាយសៀវភៅកំណត់ហេតុស្តីពី ការតស៊ូរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងដំណើររំដោះប្រទេសជាតិចេញពីរបបប៉ុលពត ការចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញក្រោយភ្លើងសង្រ្គាមបានរលត់ទៅ។ បេសកកម្មក្នុងបុព្វហេតុជាតិនិងប្រជាជន ដែលសម្តេចបានចំណាយពេលសឹងពេញមួយជីវិតសម្តេច ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” ជាភាសាអង់គ្លេសដែលបានសម្ពោធនិងផ្សព្វផ្សាយ នៅវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៨។
ពិធីសម្ពោធនិងផ្សព្វផ្សាយសៀវភៅដែលមានលក្ខណៈប្រវត្តិសាស្រ្តនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល មន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងនិស្សិត និងបណ្ណារក្ស នៃគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ប្រមាណជាង ១០០ នាក់។
“ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” នឹងបង្ហាញពីការពិតនៃសង្គ្រាមនៅកម្ពុជាដល់អ្នកអាននិងកូនខ្មែរជំនាន់ក្រោយដែលចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តកម្ពុជា។ ជាប្រវត្តិសាស្រ្តនៃការតស៊ូដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិនិងដំណើរស្តាកម្ពុជាឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំទៅក្នុងរយៈ ៤០ឆ្នាំកន្លងមកនេះ។
ប្រសូត្រនៅក្នុងគ្រួសារកសិករនៅទីជនបទមួយក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៣៤ សម្តេច ហេង សំរិន គឺជាប្រធានស្ថាបនិកចលនាមហាជនធំមួយឈ្មោះថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា“ ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលបានបង្កើតឡើងនៅក្នុងសមាជមួយនៅខេត្តក្រចេះកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមចេញពីខេត្ត ក្រចេះនោះហើយ ដែលសម្តេច ហេង សំរិន បានប្រកាសផែនការ ១១ ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ក្រោយ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ សម្តេច ហេង សំរិន បានក្លាយជាប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអគ្គលេខាធិការបក្ស នៃគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា។ បច្ចុប្បន្ន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណ បក្សប្រជាជនកម្ពុជា ព្រមទាំងជាប្រធានប្តូរវេននៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ខណៈដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភានេះ នៅក្នុង ខែមករា ឆ្នាំ២០១៩ខាងមុខ។ APPF បានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ (Yasuhiro Nakasone) ក្នុងឆ្នាំ១៩៩៣។ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំប្រចំាឆ្នាំនេះ ជាជោគជ័យផ្នែកការទូតសភាកម្ពុជាថ្មីមួយទៀត នៅដើមនីតិកាលទី៦នៃរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច។
សម្តេច ហេង សំរិន គឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ១៤រូប ដែលនៅរស់រានមានជីវិត ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ មាន សំអាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកាព្រឹទ្ឋសភា ឯកឧត្តម រស់ សម័យ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និង ឯកឧត្តម ចាន់ វ៉ែន អតីតអគ្គលេខាធិការរដ្ឋសភា ជាដើម។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានឹងប្រារព្ធខួបលើកទី៤០ឆ្នាំថ្ងៃបង្កើតរណសិរ្ស នៅស្តូបអនុស្សាវរីយ៍ នាស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះដែលមានមហាជនរាប់ម៉ឺន នាក់ចូលរួមផងដែរ។
ឧបកថាសម្រាំងនៅក្នុងសៀវភៅ
មរណភាពរបស់ សោ ភឹម
ការស្លាប់របស់ សោ ភឹម មេបញ្ជាការភូមិភាគបូព៌ា នៃកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា គឺជាអ្វីមួយ ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិចង់ដឹង។ សៀវភៅ“ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” នឹងមានរៀបរាប់លម្អិតទាក់ទងនឹងការស្លាប់របស់ សោ ភឹម។
ត្រង់ចំណុចមួយដែលសម្តេច ហេង សំរិន បានប្រាប់អ្នកនិពន្ធដោយបានរំលឹកអំពីកិច្ចប្រជុំចុងក្រោយមួយជាមួយនឹង អតីតមេបញ្ជាការដែលកំពុងមានជំងឺនៅវត្តមួយ ក្នុងឃុំព្រៃសាលិត ក្នុងស្រុកពារាំងខេត្តព្រៃវែងកាលពីឆ្នាំ១៩៧៨ ដែលភ្លាមៗនោះបន្ទាប់ពីអង្គរក្សមួយចំនួនរបស់ សោ ភឹម ត្រូវបានសម្លាប់ដោយកងកម្លាំង ប៉ុល ពតនៅជិតទីក្រុងភ្នំពេញ។
“គាត់ស្ថិតនៅក្នុងសភាពមួយបាក់ទឹកចិត្ត” សម្តេច បានរៀបរាប់ដូច្នេះ ដោយបានពន្យល់ពីមូលហេតុដែល សោ ភឹម បានឯកភាពចាកចេញពីកងកម្លាំងរបស់ប៉ុលពត ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរខេត្តកំពង់ចាម។ “នៅស្រុកស្រីសន្ធរសម្តេចមានទាហានឈរជើងចំនួន ៣០០ នាក់ សម្រាប់ត្រៀមអន្តរាគមន៍សភាពការណ៍ដែលអាចកើតឡើងជាយថាហេតុណាមួយ”។
នៅពេលសម្តេចបានវិលត្រឡប់មកខេត្តព្រៃវែង ក្នុងការរៀបចំផែនការជម្លៀសអង្គភាពយោធាឆ្ពោះទៅកាន់ទិសបូព៌ា ស្រាប់តែអ្នករត់សំបុត្រម្នាក់បានហុចសំបុត្រមួយច្បាប់របស់ សោ ភឹម ជូនសម្តេច។ ជាសំបុត្រដែល សោ ភឹម បានសរសេរដោយប្រើប៊ិចទឹកពណ៌ក្រហមនិងខ្មៅថា “សូមសមមតិ្តតាំងស្មារតីខ្ពស់ ធ្វើការតស៊ូប្តូរផ្តាច់ដាច់ខាតលុះដំណក់ឈាមចុងក្រោយ បើសមមិត្តតាំងស្មារតី ខ្ពស់ធ្វើការតស៊ូប្តូរផ្តាច់ ដាច់ខាត អង់អាចក្លាហាន មានផ្លូវពីរគឺ រស់និងស្លាប់។ ប្រសិនបើត្រូវស្លាប់ យើងត្រូវស្លាប់ក្នុងកិត្តយស មិនសុខចិត្តអោបដៃអោយគេសម្លាប់ឡើយ“។
អានសំបុត្រចប់សម្តេចបានចេញបញ្ជារអោយកម្លាំងមួយក្រុមដែលបំពាក់ដោយអាវុធជាច្រើនដើម ដើម្បីការពារ សោ ភឹម ចេញពីស្រុកស្រីសន្ធរឆ្ពោះទៅកាន់ព្រំដែនវៀតណាមនៅព្រឹកបន្ទាប់។ ក៏ប៉ុន្តែ “នៅពេលដែលពួកកងការពារកំពុងចេញដំណើរ ស្រាប់តែកងកម្លាំងរបស់ ប៉ុល ពត បានវាយប្រហារ” សម្តេចបាននិយាយថា“សោម ភឹម មិនបានទៅដល់វៀតណាមឡើយ”។
តាមរយៈសៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” សម្តេចបានគូសបញ្ជាក់ថា “យន្តហោះសត្រូវបានបាចខិតប័ណ្ណចោទប្រកាន់ មេបញ្ជាការភូមិភាគបូព៌ា សោ ភឹម ថាជាជនក្បត់, លេខារងស្រុក ឈ្មោះ ហាន បានបញ្ជាទាហានអោយសម្លាប់គាត់។ “ក្នុងការប៉ះទង្គិចដោយ អាវុធ រវាងកងការពារ និងទ័ពស្រុក សោ ភឹម ត្រូវបានសម្លាប់នៅព្រែកពោធ៌ ដែលបច្ចុប្បន្នក្លាយជាឃុំ ព្រែកពោធ៌ របស់ស្រុកស្រីសន្ធរ។ ប្រពន្ធរបស់គាត់ឈ្មោះផាន់ ហៅ យាយការ៉ូ ក៏ត្រូវបានសម្លាប់ជាមួយកូន ពីរនាក់ផ្សេងទៀតផងដែរ។
សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា “ពួកទ័ពសត្រូវបានយកសព សោ ភឹម ជាភស្តុតាងនិងចោទប្រកាន់ថា គាត់ជាជនក្បត់ពិតប្រាកដ ហើយគាត់បានស្លាប់ហើយ។ ឈ្មោះ ឈាន ដែលជាលេខាបក្សតំបន់ ២២ និងឈ្មោះ សារុន ប្រធានភស្តុភារតំបន់បូព៌ាក៏ត្រូវបានពួកវាសម្លាប់ផងដែរ”។
ការប៉ះទង្គិចជាមួយកងកម្លំាងតាម៉ុក
“ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” ក៏និយាយរំលឹកផងដែរដល់ការប៉ះទង្គិចដំបូងជាមួយកងកម្លាំងតំបន់និរតីដែលដឹកនាំ ដោយ តាម៉ុក ខណ:ពេលដែលកម្លាំងបដិវត្តន៍កំពុងតែប្រយុទ្ឋ ផ្តួលរំលំ របបលន់ណុល។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានហៅការប៉ះទង្គិចលើកដំបូងជាមួយតាម៉ុកនោះ មានជាប់ពាក់ព័ន្ឋនឹងការបាត់ខ្លួន នៅតំបន់ភ្នំជីសូនូវកងកម្លាំង១០នាក់ មកពីតំបន់បូព៌ា ដោយរួមទាំងមេបញ្ជាការកងអនុសេនាធំមួយរូបផងដែរ។
ក្នុងនាមជាមេបញ្ជាការភូមិភាគ សោ ភឹម បានសរសេរសំបុត្រមួយផ្ញើទៅតាម៉ុក។ សំបុត្រ នោះត្រូវបានបេសកជនម្នាក់ឈ្មោះ អយ ជាប្រធានកងវរៈសេនាតូចលេខ ១២ យកទៅឲ្យ។ លោកអយ បានកាន់សំបុត្រធ្វើដំណើរទៅជួបតាម៉ុក ដោយផ្ទាល់នៅស្រុកបាទី ខេត្តតាកែវ”។ សម្តេចបានរៀបរាប់បន្តថា “តាម៉ុកបានឆ្លើយថាគាត់មិនបានដឹងទេ ហើយថា គេចាប់តែខ្មាំងទេ។ ពីពេលនោះមក យើងមិនដែលឃើញទាហានរបស់យើងទៀតឡើយ”។
ក្រោយមកទៀតក៏មានការប៉ះទង្គិចគ្នាម្តងទៀតនៅតំបន់ព្រំដែនស្រុកស្អាង និងស្រុកព្រៃ កប្បាសត្រង់ម្តុំព្រែកអំបិល។ នោះគឺជាការប៉ះទង្គិចទ្រង់ទ្រាយធំមួយរវាង កងកំលាំងថ្មើរជើងរបស់ភូមិភាគទាំងពីរ រហូតមានការប្រឈមមុខដាក់គ្នា ដោយប្រើកំាភ្លើងត្បាល់ទៀតផង។
សម្តេច ហេង សំរិន មានប្រសាសន៍ថា ភាពតានតឹងជាមួយតំបន់និរតីបានបន្តកើតមានភ្លាមៗ បន្ទាប់ពីកងកម្លាំងបដិវត្តន៍បានផ្តួល រំលំរបបលន់ ណុល កាលពី ខែមេសា ឆ្នាំ១៩៧៥។ ”ភូមិភាគនិរតីបានហាមឃាត់កងទ័ពភូមិភាគបូព៌ា ២០៣ មិនអោយដើរឆ្លងថ្នល់ធំ (ផ្លូវព្រះមុនីវង្ស) ហួសគំនូសមកខាងលិចជាដាច់ខាត។ ស្រាប់តែមានពេលមួយនោះ លោក ឈូក សៅ អនុបញ្ជាការកងវរៈសេនាធំលេខ ១២៦ របស់ខ្ញុំបានដើរឆ្លងគំនូសទៅខាងលិចថ្នល់ធំ” ក៏ត្រូវសន្តិសុខកងពលលេខ១២ ចាប់ឃុំអស់ជិតមួយយប់ បង្អត់បាយបង្អត់ទឹក ទម្រាំខ្ញុំដោះស្រាយរួច ទើបគេព្រមដោះលែង” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា”។
ការដកកំលាំងចេញពីភ្នំពេញ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថាកងកម្លាំងតំបន់បូព៌ារបស់សម្តេចបានឈរជើងត្រួតត្រានៅភ្នំពេញរយ:ពេលមួយខែ មុនពេលត្រូវជំនួសដោយ កម្លាំងមជ្ឈឹម តាមបទបញ្ជាអោយចាកចេញ។ “ពួកកងកម្លាំងមជ្ឈឹមម៉ឺងមាត់ ហ្មត់ចត់ និងដាច់ខាត”។ នៅពេលណាចេញបញ្ជា ការងារដាច់ខាតត្រូវតែសម្រេច ដោយមិនត្រូវបរាជ័យជាដាច់ខាត។ សម្តេចបានរំលឹកឡើងវិញ។
“អង្គភាពរបស់ខ្ញុំទាំងអស់បានដកកំលាំងឆ្លងទៅខាងកើតស្ពានព្រះមុនីវង្ស និងបានឈរជើងចាប់ពីផ្សារច្បារអំពៅទៅកើត។ ឯទីបញ្ជាការរបស់វរៈសេនាធំលេខ១២៦ ខ្ញុំបានបោះទីតាំងនៅព្រែកឯង ជ្រោយអំពិល ក្នុងស្រុកគៀនស្វាយ។ នៅពេលដែលកងកម្លាំងរបស់ខ្ញុំបានដកចេញពីភ្នំពេញ សន្តិសុខរបស់មជ្ឈឹមបានឆែកឆេរ រើបាឡូដែលស្ពាយពីក្រោយខ្នងទាំងអស់ មុនពេលយើងឆ្លងស្ពានព្រះមុនីវង្ស។ សម្ភារៈផ្ទាល់ខ្លួន ដូចជា ច្រាស់ និងថ្នាំដុសធ្មេញ បើមានលើសពីមួយ គឺត្រូវគេដកយកទាំងអស់ លើកលែងតែចបកាប់ប៉ុណ្ណោះ មានច្រើនប៉ុន្មានក៏គេមិនដកយកដែរ “។
ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ ត្រូវបានរៀបចំបោះពុម្ពផ្សាយដោយក្រុមហ៊ុន EDM Books នៅប្រទេសសិង្ហបូរីដែលជាទីស្នាក់ការធំរបស់ក្រុមហ៊ុន Editions Didier Milletដែលបានបង្កើតឡើងនៅទីក្រុងប៉ារីសកាលពីឆ្នាំ១៩៧៩។ ការចែកផ្សាយនៅកម្ពុជានឹងធ្វើឡើងតាមរយ: Monuments Books នៅទីក្រុងភ្នំពេញ និងសៀមរាប ព្រមទាំង នៅបណ្ណាគារ Kinokuniya នៅផ្សារទំនើប អ៊ីអន II សែនសុខ។
សវនាការរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៣ មិថុនា បន្តស្ដាប់ការសួរដេញដោលសាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការស្ដាប់សក្ខីកម្មដែលឈានចូលដល់ថ្ងៃទី១១ សាក្សី ឌុច ថ្លែងថា មានអ្នកទោសនៅគុកទួលស្លែងឆ្លើយដាក់លោក ហេង សំរិន ពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារ ប៉ុល ពត។
ការថ្លែងរបស់សាក្សី ឌុច នៅថ្ងៃទី២៣ មិថុនា ទាក់ទងនឹងលោក ហេង សំរិន គឺនៅត្រង់ចំណុចដែលមេធាវីការពារក្ដីជនជាប់ចោទ នួន ជា សួរដេញដោលអំពីការចាប់កម្មាភិបាលកងទ័ពភូមិភាគឧត្ដរ បូព៌ា និងពាយ័ព្យ ក្នុងផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំ ប៉ុល ពត។
លោកថា កម្មាភិបាលជាច្រើននាក់ត្រូវបានចាប់ខ្លួនតាមការតាមដានរបស់គណៈមជ្ឈិមជាយូរមកហើយ ហើយផ្សំជាមួយចម្លើយអ្នកទោសដែលចាប់មកមន្ទីរ «ស-២១» ឆ្លើយដាក់៖ «ខ្ញុំសុំនិយាយអំពីរឿងជាក់ស្ដែងដែលខ្ញុំជាអ្នកប្រតិបត្តិការជាក់ស្ដែង ជាប្រធាន ស-២១។ ចម្លើយអ្នកទោសដែលចាប់មកនៅ ស-២១ ពិតជាមានការឆ្លើយដាក់មនុស្សច្រើន ក្នុងនោះមានមិត្ត ចក្រី ឆ្លើយដាក់បង ឈូក ឆ្លើយដាក់ដូចបង ជ័យ សួន អីហ្នឹង ហើយមិត្ត អឿន សុទ្ធតែចាប់មកហើយ។ ដោយឡែកវាក៏ពិតជាមានឆ្លើយដាក់បង រិន ដែរ តែអត់បានចាប់មកទេ។ គាត់នៅរស់ទាល់តែសព្វថ្ងៃជាប្រធានសភាប្រជាជនកម្ពុជា។ ពិតជាមានការឆ្លើយដាក់»។
លោក ហេង សំរិន អតីតជាមេបញ្ជាការកងពលនៅភូមិភាគនិរតី ដែលមានកម្មាភិបាលឈ្មោះ សោ ភឹម ជាប្រធានភូមិភាគ និងជាសមាជិកនៃគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា។
សាក្សី ឌុច ថ្លែងថា លោកមិនបានដឹងអំពីផែនការរដ្ឋប្រហាររបស់កម្មាភិបាល ដែលមាននិន្នាការទៅរកវៀតណាម ទាំងនោះទេ ហើយថា ការសម្រេចចាប់ខ្លួនក៏មិនមែនលោកដែរ គឺគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា ជាអ្នកសម្រេច។ លោកថា មន្ទីរសន្តិសុខ ស-២១ ដែលជាមន្ទីរប្រឆាំងចារកម្មមានតួនាទីតាមដាន និងប្រឆាំងរាល់ចារបុរស៖ «ក្នុងឋានៈ ស-២១ នេះ វាជាស្ថាប័នប្រឆាំងចារកម្ម។ ដូច្នេះចារកម្មដែលស្រួចបំផុត មិនមែនថៃ ទេ គឺយួន។ ឯអាមេរិកាំង យើងនៅបោសសម្អាតបន្តិចបន្តួច។ នេះគឺខ្ញុំនិយាយអ៊ីចឹង»។
នៅពេលដែលមេធាវីការពារក្ដីសួរដេញដោលអំពីឈ្មោះលោក ហ៊ុន សែន ថានៅក្នុងបក្ខពួកជាមួយកម្មាភិបាលឈ្មោះ អឿន ដែលត្រូវបានចាប់ខ្លួននោះ លោកឆ្លើយថា លោកមិនស្គាល់ឈ្មោះនេះពីមុនមកទេ៖ «ឈ្មោះដែលរៀបរាប់អម្បាញ់មិញជាឈ្មោះដែលខ្ញុំស្គាល់ភាគច្រើន ហើយដែលជាប់នៅ ស-២១។ ដោយឡែកតែឈ្មោះ ហ៊ុន សែន ខ្ញុំសុំបញ្ជាក់ជាឱឡារិកថា ខ្ញុំអត់ដែលឮទេ។ ឈ្មោះ ហ៊ុន សែន នេះ ខ្ញុំឮក្រោយ ៧ មករា»។
លោក ឌុច ឲ្យដឹងដែរថា ការងារសម្រិតសម្រាំងខ្មាំងផ្ទៃក្នុងបក្សកុម្មុយនិស្តកម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ មិនជាប់ពាក់ព័ន្ធនឹងលោក អៀង សារី លោក វន វ៉េត និងជនជាប់ចោទ ខៀវ សំផន ទេ។ លោកបដិសេធថា ជនជាតិចាម ដែលត្រូវគេចាប់មកមន្ទីរ ស-២១ ក៏មិនមែនដោយសាររឿងជាតិសាសន៍ដែរ៖ «គេចាប់ជនជាតិចាម មកឲ្យខ្ញុំក្នុងឋានៈជាចាម អត់មានទេ។ ប៉ុន្តែ សឹម ម៉េល ហៅ ម៉ាន គាត់ជាចាម គាត់មកធ្វើបដិវត្តន៍។ ប៉ុន្តែក្រោយមកគាត់ធ្វើខុស គេចាប់ពីស្រែកយកមកភ្នំពេញ ហើយកម្ទេចបាត់ហើយ។ ដូច្នេះគេមិនចាប់មនុស្សឲ្យតែឃើញចាម ដើម្បីប្រល័យពូជសាសន៍ចាម អត់ទេ។ ប៉ុន្តែចាម ធ្វើខុស ដូច សឹម ម៉េល ហៅ ម៉ាន ធ្វើម៉េចបើអ្នកឯងធ្វើខុស»។
សក្ខីកម្មរបស់សាក្សី ឌុច នៅមិនទាន់ចប់ទេ ហើយលោកនឹងត្រូវមកផ្ដល់សក្ខីកម្មបញ្ចប់នៅថ្ងៃច័ន្ទ ទី២៧ មិថុនា សប្ដាហ៍ក្រោយ។ បន្ទាប់ពីសាក្សី ឌុច អង្គជំនុំជម្រះនឹងបន្តសវនាការស្ដាប់សក្ខីកម្មថ្មីរបស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបទៀត៕
តែក្នុងសំណុំរឿងមូល០០២នេះ លោកនួនជា មុនទទួលមរណភាពបានផ្ទេរសិទ្ធិឱ្យ គ្រួសារលោកប្ដឹងសាទុក្ខលើមូលដ្ឋានជាងរយចំណុចរួចទៅហើយដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងការបំពាននីតិវិធីរបស់តុលាការជាន់ទាបនៃសាលាក្ដីខ្មែរក្រហម និងកត់សម្គាល់ជាពិសេសគឺការមិនកោះហៅសាក្សីមកបំភ្លឺតាមការស្នើរបស់លោក។ហើយនេះបានក្លាយជាគោលបំណងចុងក្រោយនៃជីវិតរបស់លោក។
សាក្សីដែលលោកនួនជា ថាបានដឹងលឺជាច្រើន គឺសព្វថ្ងៃជាសម្ដេចហេងសំរិន។ លោកបានថ្លែងនៅក្នុងសវនាការថាលោកហេងសំរិនជាអ្នកជម្លៀសប្រជាជនផ្ទាល់ គាត់ជាបុគ្គលដៃស្ដាំរបស់ សោ ភឹម នៅក្នុងស្ថាប័នយោធារបស់ភូមិភាគបូព៌ា ដូច្នេះគឺគាត់អាចផ្ដល់សក្ខីកម្មយ៉ាងទូលំទូលាយអំពីការជម្លៀសប្រជាជន។
ដោយឡែកជុំវិញសំណុំរឿងធំៗនេះសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនបានបដិសេធថាដីកាផ្សេងទៀត ទៅលើអតីតកម្មាភិបាលខ្មែរក្រហម អាចឈានដល់ការមានសង្គ្រាមស៊ីវិល។តែអ្នកសង្កេតការណ៍មើលឃើញថាប្រសាសន៍សម្ដេចគឺការពារមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលដែលពីមុនមានពាក់ព័ន្ធនឹងអង្គការខ្មែរក្រហម៕
ខ្មែរក្រហមជាតិរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ (១៩៧៦-១៩៧៨) 07, Jan 2015 , 10:34 am ដោយ:ភ្នំពេញ៖ ៣៦ឆ្នាំបានកន្លងផុតទៅមែន។ ប៉ុន្តែរបបប្រល័យពូជសាសន៍ប៉ុលដែលជារបបឃោឃៅព្រៃផ្សៃនៅតែស្ថិតក្នុងអារម្មណ៍នៃអ្នករងគ្រោះដដែល។ តើនរណាខ្លះជាមេដឹកនាំនាសម័យនោះ?
- • ខៀវ សំផន ជាប្រធានគណៈប្រធានរដ្ឋ ឬប្រមុខរដ្ឋ
- • ប៉ុល ពត ជានាយករដ្ឋមន្ត្រី
- • នួន ជា ជាប្រធានសភាតំណាងប្រជាជនកម្ពុជា
- • អៀង សារី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស
- • វន វ៉េត ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
- • សុន សេន ជាឧបនាកយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
- • ចេង អន ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម....។
រចនាសម្ព័ន្ធមជ្ឈិមបក្សកុំមុយនីសកម្ពុជា (១៩៧៦-១៩៧៨)
No comments:
Post a Comment