Sunday, February 18, 2024

រយៈកាល​ចន្លោះ​រាជ្យ (១៦៨៨)

វត្ដ​ព្រៃពួន​កសាង​រួច​ក៏​រៀបចំ​ពិធី​បញ្ចុះសីមា ពិធី​នោះ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​ទ្រង់​នឹកឃើញ​កាល​គ្រងចីវរ ៧​ថ្ងៃ​ក្រោម​ម្លប់​ព្រះរតនត្រ័យ ទ្រង់​ក៏​សម្រេច​ព្រះ​ទ័យ​បោះបង់​រាជសម្បត្ដិ​សាង​ព្រះ​ផ្នួស​ម្ដង​ទៀត ។ ព្រះ​អង្គ​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ចៅពញា​យ៉ង ត្រូវជា​ចៅ​ក្មួយ ព្រះ​ជន្ម​២២​ព្រះ​វស្សា ដែល​បួស​ជា​ភិក្ខុ ឯ​ព្រះ​ក្សត្រី​ក៏​បួស​ជា​ដូនជី ក្នុង​វត្ដ​ព្រៃពួន​នោះ​ដែរ ។

ក្សត្រ​ទាំង​២​អង្គ​គង់នៅ​ក្នុង​វត្ដ​នេះ​ប្រហែលជា​៣​ខែ រហូត​ដល់​ចេញ​វស្សា ទើប​ចាក​លា​សិក្ខាបទ​មក​វិញ ។ ព្រះរាជា​បាន​យក​អំណាច​មក​កាន់​ជា​ថ្មី ឯ​ព្រះ​ក្សត្រី​បាន​ឡើងជា​ព្រះ​ក្សត្រី​ឯក​នៅ​ក្នុង​ព្រះរាជវាំង ។

No comments:

Post a Comment