គណបក្សសិទ្ធិមនុស្ស កឹម សុខា

​Leng Navatra ឡេង ណាវ៉ាត្រាសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវការពារទោះតម្លៃណាក៏ដោយ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត មិនអាចទុកឱ្យ  កម្ទេចភ្លើងក្លាយជាភ្លើងឆេះព្រៃឡើយ ប្រជាជនជាង17 លាននាក់ រស់ក្រោមម្លប់សន្តិភាព មិនអាចឱ្យមនុស្សពីរបីនាក់បំផ្លាញសន្តិភាពបានទេ។ ខ្ញុំជាយុវជនជំនាន់ក្រោយ ចូលរួមប្ដេជ្ញាការពារ សន្តិភាព ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលកាត់ទោសលោក កឹម សុខា ដែលជាទង្វើក្បត់ជាតិសហការជាមួយបរទេស ដើម្បីរៀបចំផែនការអាក្រក់តាមរយៈបដិវត្តន៍ពណ៌ក្នុងការផ្តួលរលំរាជរដ្ឋាភិបាល ។កាត់ទោសអ្នកប្រព្រឹត្តិខុស គឺជាការអនុវត្តច្បាប់ ដើម្បីធានាបាននិរន្តរភាពនៃប្រព័ន្ធយុត្តិធម៌ពិសេសការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់បរទេស ដែលមានមហិច្ឆតាយកកម្ពុជាជាបុព្វហេតុបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ឬផលប្រយោជន៍ណាមួយដែលបានរៀបចំច្បាស់លាស់នៃសេណារីយ៉ូរបស់ពួកគ
  1. Kung Raiya អាប៉ោងដែលចាក់តាំងពីជាង៥ឆ្នាំមុន នឹងបើកគម្របថ្ងៃនេះហើយ។
  2. RFA Khmer  តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង «ក្បត់ជាតិ» ​របស់​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា នៅ​ថ្ងៃសុក្រ ទី៣ មីនា​នេះ។ នៅ​បរិវេណ ​ផ្ទះ​លោក កឹម សុខា នៅ​ព្រឹក​នេះ មាន​កម្លាំង​ក្រុម​សន្តិសុខ និង​អាជ្ញាធរ​ពាក់​អាវ​ស៊ីវិល​ជា​ច្រើន​នាក់ នៅ​ជុំវិញ​ទាំង​ផ្លូវ​មុខ និង​ផ្លូវ​ចំហៀង​ផ្ទះ លោក កឹម សុខា។ RFA Khmer មេធាវី​ និង​អ្នក​សង្កេតការណ៍​ថ្លែង​ថា គ្មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ ពួក​គេ​ទាមទារ​ឱ្យ​តុលាការ​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​លោក កឹម សុខា វិញ។
  3. ខេមបូចា ព័ត៌មានលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចាកចេញពីផ្ទះនៅខណ្ឌទួលគោក នៅព្រឹកថ្ងៃសុក្រដើម្បីស្តាប់ការប្រកាសសាលក្រមនៃការជនុំជម្រះជិត៣ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីងសំរាំង
  4. Khmernote សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់ការទាមទារ ជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាងប្រទេសដែលមានវប្បធម៌ស្រដៀងគ្នា
  5. RFI ខេមរភាសា / RFI Khmer posted a video to the playlist ព័ត៌មានជាតិប្រចាំថ្ងៃ. លោក មាជ សុវណ្ណារ៉ាទាត់ចោលការលើកឡើងថាលោកត្រៀមបាតុកម្មប្រឆាំងសាលក្រមសម្រេចក្តីលោក កឹម សុខាលោក មាជ សុវណ្ណារ៉ា ជំនិតមួយរូបរបស់លោក កឹម សុខា 
  6. Meas Saborn is with កប សុភី. ក្នុង​នាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយរូប​ រួមទាំងក្រុមគ្រួសារ​ ស្រឡាញ់សុខសន្តិភាព​ និងសណ្តាប់ធ្នាប់សីលធម៌សង្គមល្អ​ សូមគាំទ្រការសម្រេចរបស់តុលាការក្នុងការផ្តន្ទាទោសជនក្បត់ជាតិ ឈ្មោះ​ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ​ ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ​  គឺពិតជាត្រឹមត្រូវបំផុត។បានចេញមុខមកទាត់ចោលទៅនឹងការលើកឡើងថា រូបលោកកំពុងត្រៀមធ្វើបាតុកម្មប្រឆាំងនឹងសាលក្រមសម្រេចក្តីលោក កឹម សុខា នៅថ្ងៃស្អែកនេះ។ ការអះអាងរបស់លោក មាជ សុវណ្ណារ៉ា ធ្វើឡើងបន្ទាប់ពី ការបង្ហោះពីបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន នៅថ្ងៃពុធ បានចុះផ្សាយថា លោករូបបានមានវត្តមាននៅទីក្រុងភ្នំពេញ ក្នុងនាមជាភ្នាក់ងារសម្ងាត់ CIA ដើម្បីដឹកនាំកម្លាំងប្រឆាំងនឹងសាលក្រមមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា។ 
  7. Koun Khmer លាហើយប្រជាធិបតេយ្យ តុលាការសម្រេចឲ្យលោ កឹម សុខា មានទោស២៧ឆ្នាំ, ឃុំខ្លួនក្នុងផ្ទះ, ដកសិទ្ធិពលរដ្ឋ, កាត់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត  និងសិទ្ធិនយោបាយ។ មិនអនុញ្ញាតិឲ្យទាក់ទងជាមួយគ្រប់មនុស្ស លើកលែងតែក្រុមគ្រួសារ។
  8. Kampuchea Thmey Media ៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ ឆ្នាំ សេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ៣​  ខែមីនា ឆ្នាំ ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមក្នុងសំណុំរឿងលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដោយសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ដោយឲ្យលោកនៅក្នុងផ្ទះ មិនអនុញ្ញាតឲ្យជួបភ្ញៀវ ឬជួបអ្នកណាទាំងអស់។ ក្នុងនោះ តុលាការ ក៏សម្រេចមិនអនុញ្ញាតឲ្យលោក កឹម សុខា ធ្វើនយោបាយដែរ៕
  9. កូនខ្មែរវិភាគ៖ តើវាសនាអ្នកចូលដៃជាមួយបរទេស ប៉ុនប៉ងបំផ្លាញជាតិខ្លួនឯង នឹងទៅជាយ៉ាងណា?អតីតមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់បណ្តឹងក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) កឹម សុខា គឺជាអ្នកនឹកនាំដោយផ្ទាល់ក្នុងការអនុវត្តផែនការដបិវត្តពណ៌នៅកម្ពុជា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមានការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ និងរៀបចំពីបរទេស។ ការពិតនេះ ត្រូវបានបែកធ្លាយបន្ទាប់ពីបុគ្គល កឹម សុខា ខ្លួនឯងបាននិយាយតាមវីដេអូមួយ ទម្លាយថាខ្លួន ទទួលបានការជួយពីបរទេស តាំងពីឆ្នាំ១៩៩៣មក ទាំងការបណ្តុះបណ្តាល និងរៀបចំផែនការឱ្យគ្រប់យ៉ាង ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកតាមគម្រូបដិវត្តពណ៌នៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំប្រទេសនោះ បានជោគជ័យតាមរយៈបដិវត្តពណ៌នេះ។ ក្រោយវីដេអូរបស់ កឹម សុខា ត្រូវបានចែកចាយលើបណ្តាញសង្គមនៅឆ្នាំ២០១៧ ជននេះ ក៏ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧តែម្តង។ បើសិន កឹម សុខា ខ្លួនឯង មិនបានទម្លាយពីផែនការទុច្ចរិតនេះទេ ប្រហែលជារហូតមកដល់ពេលនេះ មិនមាននរណាបានដឹងពីគោលដៅពិតរបស់ក្រុមប្រឆាំងនោះឡើយ។ ពួកគេយកលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកបាំងមុខ ពួកប្រឆាំង តែងអះអាងថា ធ្វើនយោបាយដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើន ទាំងដែលការពិតត្រូវបានលាតត្រដាង គឺពួកគេរៀបចំផែនការសង្ងាត់ ដោយមានបរទេសនៅពីក្រោយខ្នង រៀបចំយុទ្ធសាស្ត្រ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមទំរង់បដិវត្តពណ៌ទៅវិញ ។សួរថាកន្លងមកនេះ តើ កឹម សុខា ធ្វើបក្សប្រឆាំងដើម្បីអភិវឌ្ឍជាតិ ឬប្រឆាំងដើម្បីបំផ្លាញជាតិ? សូមបែងចែកឱ្យដាច់ពីគ្នា រវាងការប្រឆាំងដើម្បីផ្លាស់ប្តូរទៅរកភាពរីកចំរើន អភិវឌ្ឍជឿនលឿន ទៅមុខ និងការប្រឆាំងដោយបំផ្លាញជាតិ ផ្តួលរំលំដើម្បីដណ្តើមអំណាចតែម្តង។ ជាក់ស្តែងណាស់  ដែលកម្ពុជាពិតជាត្រូវបានក្រុមប្រឆាំង ដែលមានបរទេសនៅពីក្រោយខ្នង បានអនុវត្តផែនការបដិវត្តពណ៌ ប៉ុនប៉ងដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់។ យើងអាចសិក្សាបានពី មេរៀនបដិវត្តពណ៌ដែលកើតឡើងនៅប្រទេសមួយចំនួនរួចមកហើយ ដូចជាប្រទេសស៊ែបប៊ី ហ្សកហ្ស៊ី អ៊ុយក្រែន និងគួកស៊ីស្ថាន នៅអំឡុងឆ្នាំ ២០០១ ដល់ ២០០៥ និងនៅប្រទេសក្នុងតំបន់អារ៉ាប់ មានប្រទេសទុយណេស៊ី លីប៊ី ឈីលី ស៊ីរីនៅដើមឆ្នាំ ២០១០។ ទំរង់ស្រដៀងគ្នានៃបដិវត្តពណ៌ ក៏ត្រូវបានយកមកអនុវត្តនៅកម្ពុជាផងដែរ។ ជាក់ស្តែងគឺនៅក្នុងកំឡុងក្រោយការបោះឆ្នោតម្តងៗ ពួកប្រឆាំងតែងបង្កព្យុះភ្លៀង មិនព្រមទទួលយកលទ្ធផលបោះឆ្នោតផ្លូវការ បង្កចលាចលតាមរយៈ សកម្មភាពបាតុកម្ម និងហិង្សាផ្សេងៗ។ គិតៗទៅ វាជារឿងដ៏គួរឱ្យសោកស្តាយដែរ ក្នុងនាមជាអ្នកនយោបាយដែលតែងនិយាយពេញៗមាត់ ថាស្រលាញ់ជាតិ តែបែរជាអាចក្បត់ជាតិខ្លួនឯងដើរតាមការរៀបចំរបស់បរទេស ហ៊ានបំផ្លាញប្រទេសខ្លួនឯងដោយមិនញញើតទៅវិញ។ សម្រាប់កម្ពុជា ដែលធ្លាប់ឆ្លងកាត់ដំណាក់កាលជូរចត់ក្នុងអតីតកាលជាង៥០០ឆ្នាំមកហើយ កម្ពុជារកក្តីសុខយូរអង្វែងមិនឃើញ។ អតីតកាលកម្ពុជា  គឺមេដឹកនាំកម្ពុជាឡើងមកដឹកនាំមិនទាន់បានប៉ុន្មានឆ្នាំផង ក៏ជួបតែបញ្ហា ទាំងជម្លោះផ្ទៃក្នុង និងជាមួយប្រទេសជិតខាង។ ប្រទេសជាតិស្គាល់តែការបែកបាក់ សង្គ្រាមហែកហួរ រហូតដល់ត្រូវធ្លាក់ក្នុងស្ថានភាពដ៏លំបាកវេទនា ក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ទើបតែក្រោយឆ្នាំ១៩៧៩ពេលដែលរបបខ្មែរក្រហមត្រូវបានដួលរលំក្រោមការខិតខំប្រឹងប្រែងលះបង់ ប្រយុទ្ធតស៊ូ យកជីវិតទៅប្តូរ របស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ទើបប្រទេសដ៏កំសត់របស់យើង ប្រែមុខមាត់ថ្មី បានសុខសន្តិភាពតមកជាង៤០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជាសុខកាយសប្បាយចិត្ត រីកមុខ រីកមាត់ រស់នៅ ប្រកបរបររកស៊ីធូរធា រីកចំរើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែគួរឱ្យសោកស្តាយណាស់ ខណៈដែលរកបានសន្តិភាពពេញលេញហើយ បែរជាក្រុមប្រឆាំងហ៊ាន ប៉ុនប៉ងបំផ្លាញចោលនូវសុខសន្តិភាព រៀបផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីដណ្តើមអំណាច តាមវីធីកំទេចហើយ ហលយចំារៀបចំឡើងវិញ។ ពោលគឺពួកគេហ៊ានពឹងពរបរទេស ប្រើដៃបរទេស  ដើម្បីកំទេចប្រទេសជាតិខ្លួនឯង តាមយុទ្ធសាស្របដិវត្តពណ៌។ បងប្អូនប្រជាពលរដ្ឋ ដឹងទេថាលទ្ធផលនៃបដិវត្តពណ៌នេះ គឺវាគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាដល់ប្រទេសជាតិ និងប្រជាជន។ យើងឃើញឧទាហរណ៍ជាក់ស្តែងហើយនៅតាមបណ្តាប្រទេសមួយចំនួន ដែលការអនុវត្តបដិវត្តពណ៌បានជោគជ័យ គឺប្រទេសទាំងនោះ កំពុងតែស្ថិតនៅក្នុងស្ថានភាពមិននឹងនរ  ធ្លាក់ក្នុងសង្គ្រាម និងមិនមានឱកាសបានរស់សុខសាន្តនោះទេ។ ទោះជាយ៉ាងណា វាសនានៃជនក្បត់ជាតិ នឹងដឹងច្បាស់ថាទៅជាយ៉ាងណា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ព្រោះតុលាការ នឹងធ្វើការប្រកាសសាលក្រមវិនិច័្ឆយ សេចក្តីក្នុងសំណុំរឿងរបស់បុគ្គលនេះ។ ដោយក្នុងនោះតាមដំណឹងលេចលឺមកខាងក្រៅ តុលាការអាចផ្តន្ទាទោស ដាក់ពន្ធនាគារចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ហើយដោយសារទោសឧក្រិដ្ឋនេះ មានរយៈពេលលើសពី៥ឆ្នាំ តុលាការមិនអាចសម្រេចធ្វើការព្យួរទោសសម្រាប់ទោសបែបនេះបានទេ។មួយវិញទៀតដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើបដិវត្តផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមលេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចនេះ ជាទូទៅ តុលាការអាចប្រកាសដាក់ទោសដាក់ពន្ធនាគារផង និងប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ រយៈពេល ៥ឆ្នាំ ឬជាស្ថាពរផង។ ដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយផង និងជាបទល្មើសឧក្រិដ្ឋផង ដូចនេះ បន្ថែមពីការផ្តន្តាទោសដាក់ពន្ធនាគារ និងការប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ តុលាការមានលទ្ធភាពខ្ពស់ក្នុងការចេញដីកាបង្គាប់ឱ្យឃុំខ្លួន កឹម សុខា នៅក្នុងសវនាការតែម្តង ឬក៏អាចថាមិនប្រើវិធានការឃុំខ្លួននៅថ្ងៃសវនាការ អាចប្រើវិធានការផ្សេងមកជំនួសវិញ៕ដោយ៖ ពៅ វណ្ណធីតា
  10. Chan Born កឹម សុខា៖ តុលាការកាត់ទោស ២៧ ឆ្នាំជាប់គុកក្នុងផ្ទះ ផ្តាច់ទំនាក់ទំនងជាមួយ បរទេស អ្នកក្រៅ លើកលែងក្រុមគ្រួសារ-- កឹម សុខា ជានណា ម៉េចបានធ្លាក់ខ្លួនបែបនេះ? កឹម សុខា រៀននៅប្រទេស បុ្លកវ៉ាសូវី ជាប្រទេស សេរីប្រឆាំងសូវៀត ពលមកដល់ស្រុកខ្មែរ កឹម សុខា ចូលរួមជាមួយ បក្សប្រឆាំងនៅ តាមព្រំដែន គាត់ត្រូវចាប់ខ្លួននៅសម័យនោះ។ ក្រោយការបោះឆ្នោត កឹម សុខា បាន ច្បាម លេបយក បក្ស លោក តា សឺន សាន។ ពេលចូលជាមួយ CNRP កឹម សុខា មានបំណង លេប យក សង្រ្គោះជាតិ និង បក្ស សម រង្សី ជាពិសេស ដណ្តើម  កូតា ក្នុង សភា ក្នុង គ ជ ប..ការនេះនាំឲ្យ ក្រុម សម រង្សី ប្រឆាំងវិញ។ កឹម សុខា ក្រៅពីធ្វើ បដិវត្តន៍ពណ៍ នៅបាន ដឹកនាំ ប្រតិភូ គៀរគរ បរទេស កុំផ្តល់ជំនួយឲ្យ កម្ពុជា​! ស្ថានភាព ពេលនោះ បណ្តាល កឹម សុខា មានសត្រូវ គ្រប់ទិស។ ល្បិច ដែលគេស្អប់ច្រើន គឺ ទូរទស្សន៍ព្រះអាទិត្យ ត្រូវ កឹម សុខា​ដណ្តើមយក។ ចំណែក ថវិការឃោស កឹម  សុខា កំណត់ ០,៥ លានដុល្លា/ឃុំ ដែលទាមទារ ខ្មែរនៅ បរទេស បង់លុយជូន បក្សសង្រ្គាះជាតិ មន្រ្តី បក្សចាប់ពី ថ្នាក់ ឃុំ ត្រូវ ទទួលបាន រថយន្តទំនើប ១ គ្រឿង !! ចំណុចនេះ ដែល ខ្មែរអាមេរិក បារាំង អូស្រ្តាលី គេ ត្រូវតែ ធ្វើ បក្សប្រហារដេញ កឹម សុខា និង សម រង្សី  ដាក់មនុស្សថ្មី ក្មេងៗ យុវជន ឈាមថ្មី !!!
  11. Yang Peou is with យង់ ពៅ. សាលក្រមតុលាការភ្នំពេញព្រឹកនេះ​លោក កឹម សុខា ជាប់ទោស២៧ឆ្នាំ ដាក់ឱ្យរស់នៅក្នុងផ្ទះ ហាមធ្វើនយោបាយ ៣-៣-២០២៣
  12. Chan Born យុត្តិធម៍នៅកម្ពុជា៖ ស្រុកខ្មែរ មាន មេធាវី ការពារក្តី និង ចៅក្រម កាត់ក្តី។ ច្បាប់គេ ចែងថា ហាម វាយដំ សម្លុត គាំរាម ដើម្បី​បានចម្លើយសារភាព ដូច្នេះ បានជា កឹម សុខា  គ្មានថ្ងៃឆ្លើយសារភាពទេ។ ចឹង មេធាវី គេធ្វើម៉េច? -- គេមានរឿង មួយថា បុរសម្នាក់ជំពាក់លុយគេ ៥០០ ដុល្លា មិនព្រមសងសោះ ម្ចាស់លុយ ពឹង មេធាវី ។​មេធារី ជួយរៀបចំសំណុំរឿង ថា បុរសនោះ ជំពាក់លុយគេ ២,៥០០ ដុល្លា...បុរសនោះ ស្រែកខ្លាំងថា អត់ទេ ៗៗ ខ្ញុំជំពាក់តែ ៥០០ ដុល្លា ហាសហាស។
  13. Ebook Cambodia តុលាការកាត់ទោសលោក កឹម សុខា ជាប់ពន្ធនាគារ ២៧ឆ្នាំ ក្នុងផ្ទះ និង ហាមមិនឱ្យធ្វើនយោបាយមួយជីវិត។ប្រភព៖ មេធាវី លោកកឹម សុខា
  14. យូ សារ៉ាវុឌ្ឍន៏ នៅព្រឹកថ្ងៃសុក្រនេះ តុលាការបានសម្រេចឲ្យលោក កឹម សុខា មានទោស២៧ឆ្នាំ, ឃុំខ្លួនក្នុងផ្ទះ, ដកសិទ្ធិពលរដ្ឋ, កាត់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិនយោបាយ។ មិនអនុញ្ញាតិឲ្យទាក់ទងជាមួយគ្រប់មនុស្ស លើកលែងតែក្រុមគ្រួសារ ៕
  15. MoreNews  នៅទីបំផុតទៅ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ  ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស៕ សមាគមអភិវឌ្ឍន៍យុវជន - YDA ខែកុម្ភៈឆ្នាំនេះ​ ​រមណីយដ្ឋាន​អង្គរ​រកចំណូល​បានជិត៤លាន​ដុល្លារ​ពី​ការ​ទិញ​ប​ណ្ណ​របស់​ទេសចរ​បរទេស កើន ១០០% TN TVលោក កឹម សុខា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ទោសចំនួន២៧ឆ្នាំ រស់នៅក្នុងផ្ទះ ដោយមិនអាចធ្វើនយោបាយបាន  និងមិនអនុញ្ញាតិឱ្យទាក់ទងជាមួយគ្រប់មនុស្ស លើកលែងតែក្រុមគ្រួសារ នេះបើតាមលោក អាង ឧត្តម មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់អ្នកសារពត៌មាន  ឱ្យដឹងក្រោយចេញពីសវនាការ បន្ទាប់ពីការប្រកាសសាលក្រម លើសំណុំរឿងរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះដែលប្រើរយៈពេលជាង៥ឆ្នាំមកហើយនោះ។
  16. RFA Khmer  តុលាការក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​លោក កឹម សុខា ជាប់ពន្ធនាគារ​២៧ ឆ្នាំ តែ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក ពី​បទ​ក្បត់ជាតិ តាម​មាត្រា​៤៣៩ និង​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។ តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៣ មីនា នេះ ក៏បាន​សម្រេច​ដកសិទ្ធិ​ជា​ពលរដ្ឋ សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​ដកសិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ជាដើម ហើយ​ដាក់​ឲ្យ​លោក​ស្ថិត ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ហាម​ទំនាក់ទំនង​ជាមួយ​បុគ្គល​ផ្សេងៗ​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស លើកលែងតែ​ក្រុម​គ្រួសារ​របស់​គាត់។
  17. Meas Saborn is with កប សុភី. ក្នុង​នាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយរូប​ រួមទាំងក្រុមគ្រួសារ​ ស្រឡាញ់សុខសន្តិភាព​ និងសណ្តាប់ធ្នាប់សីលធម៌សង្គមល្អ​  សូមគាំទ្រការសម្រេចរបស់តុលាការក្នុងការផ្តន្ទាទោសជនក្បត់ជាតិ ឈ្មោះ​ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ​ ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ​ គឺពិតជាត្រឹមត្រូវបំផុត។ Kung Raiya តុលាការក្រុងភ្នំពេញ បានកាត់ទោសលោក កឹម សុខា អោយជាប់ពន្ធធានាគាររយៈពេល២៧ឆ្នាំ ប៉ុន្តែត្រូវជាប់គុកនៅក្នុងផ្ទះ។ ទីផុត យើងអាចដឹងថាការសង្ងំសូត្រធម៌អហិង្សា មិនអាចជួយអ្វីបានឡើយ ប៉ុន្តែមានតែការធ្វើសកម្មភាពតស៊ូដោយអហិង្សាសកម្ម ដោយយកច្បាប់ជាគោលប៉ុណ្ណោះ ទើបអាចជួយខ្លួនឯង និងជួយសង្គមជាតិបាន។ លាហើយជីវិតនយោបាយ!
  18. Heng KemLay II ការសំរេចរបស់តុលាការតេឡេ នេះ វាអយុត្តិធម៌ពន់ពេកចំពោះគាត់ ហើយមានលក្ខណ:ឡប់ឡិន ទាំងនេះមិនមែនជាសាលក្រមឈលើគតិយុត្តិទេ វាជាការរៀបចំរបស់ ហ៊ុនសែន ។  គាត់ កឹមសុខា ខំបណ្តែតខ្លួនតាម លោក  ហ៊ុនសែន អស់រយ:ពេលប្រាំឆ្នាំហើយ ដើម្បីតែចង់លួងចិត្តគេ តែអ្វីដែលគាត់មិនព្រមតាមការចង់បានរបស់គេនោះ គឺប្រកាសបែកពី សមរង្សុី ដោយផ្ទាល់ ។ កម្ពុជាត្រូវលោក ហ៊ុនសែន ទាញទម្លាក់ដល់បាត សរុបមក យួនជាអ្នកឈ្នះទាំងស្រុង លោកប្អូនម្នាក់និយាយថា គាត់មិនខ្លាចទេយួន តែគាត់បែរជាខ្លាចអ្នកបំរើយួនទៅវិញ
  19. បណ្ឌិត សេង សារី·  សូមផ្តល់ការវិភាគសម្រាប់ថ្ងៃស្អែក ថ្ងៃប្រកាសសាលក្រមលោក កឹម សុខា ថ្ងៃ៣​ ខែ៣​ ឆ្នាំ២៣! ការប្រកាសសាលក្រមថ្ងៃស្អែកមិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ​ ទោះមានទោស​​ ឬមិនមានទោសក៏លោក កឹម សុខា​ បានក្លាយជាអ្នកនយោបាយអកស៊ឺ (offside) ទៅហើយ! លោក កឹម សុខា មិនមានពេលវេលាគ្រប់គ្រាន់ក្នុងរៀបចំខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំ​ ២០២៣​ ឡើយ​ ហើយគាត់នឹងក្លាយជាអ្នកនយោបាយដេកចាំបោះឆ្នោត​ឆ្នាំ​ ២០២៨​ ​បន្ត។​ តែទោះបីយ៉ាងណាក៏ដោយលោក​ កឹម សុខា នៅសល់ជម្រើស ៣ ចុងក្រោយដែរគឺ៖១. ដូរយុទ្ធសាស្រ្ត​អហឹង្សា​ អសកម្ម​ ដេកចាំត្រូវឆ្នោតនយោបាយ មករិះគន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ដើម្បីកសាងគីឡូនយោបាយឡើងវិញសម្រាប់ត្រៀមការបោះឆ្នោតឆ្នាំ​ ២០២៨​ ២.​ រិះគន់អ្នកប្រឆាំងដូចគ្នា​​  (គណបក្សភ្លើងទៀន)​ ដូចដែលអ្នកនៅជុំវិញខ្លួនកំពុងតែធ្វើជាប្រចាំនាពេលបច្ចុប្បន្ន ដើម្បីក្លាយជាតួឯកអ្នកប្រឆាំងលេខមួយនៅកម្ពុជាសម្រាប់អណត្តិបន្ទាប់​ ៣.​ ចូលនិវត្តន៍នយោបាយ​ ទទួលលាភសក្ការៈខ្លះ សោយសុខក្នុងជីវិតចុងក្រោយ។ មិនបាច់វិភាគសេណារីយ៉ូស្អីទៀតទេ​ គ្រប់យ៉ាងហួសពេលហើយ! 
  20. Sisalouth Lan They will not let him to be free and banned from politics in Cambodia. If he is free that mean all the CRNPs did nothing wrong. They did not find any evidences of treasoning and espionage. They will make up anything to make him stay out of politics. PEACE will be prevail for Cambodia..
  21. បណ្ឌិត សេង សារី  ក្នុងកាលៈទេសៈនយោបាយបច្ចុប្បន្ន​ការចូលជួបរបស់បណ្តាអង្គទូតនានា វាពិតជាការផ្តល់កិត្តិយសក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាពិតប្រាកដមែន ឬមួយក៏លោក កឹម សុខា កំពុងត្រូវបានប្រើប្រាស់ដោយអង្គទូតទាំងនោះ? ចម្លើយផ្អែកលើហេតុផលដូចខាងក្រោម៖  ១.​ លោកកឹម សុខា ជាមេដឹកនាំប្រឆាំងធំជាងគេនៅកម្ពុជា បានក្លាយជារឿងនិទានអតីតកាលទៅហើយ សំនួរសួរថា តើអង្គទូតទាំងនោះដឹង ឬធ្វើមិនដឹង?  ២.​ ការចូលជួបសួរសុខទុក្ខលោកកឹម សុខាមិនគ្រាន់តែស្រួលសរសេររបាយការណ៍អំពីទំនាក់ទំនងល្អជាមេដឹកនាំបក្សប្រឆាំងដ៏ធំជាងគេពីអតីតកាលទេ តែក៏ជាការស្អំទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលបានយ៉ាងពេញមុខមាត់ផងដែរ (ព្រួញមួយបាញ់បានសត្វពីរ)។ ៣. នៅស្ងៀមមិនមានប្រតិកម្មជាមួយនឹងការធ្វើទុក្ខបុកម្នេញមកលើបក្សភ្លើងទៀន គឺជារឿងដែលពិបាកឆ្លើយជាមួយមហាជន ប៉ុន្តែការចូលជួបលោក កឹម សុខា គឺជាលេសដែលសមហេតុផលបំផុត សម្រាប់ឆ្លើយជាមួយរដ្ឋាភិបាលសាមុីនៃបណ្តាប្រទេសនៃអង្គទូតទាំងនោះ។ ៤.​ ការរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលបច្ចុប្បន្ន ក៏ជាយុទ្ធសា្រស្តស្អំទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងការទប់ឥទ្ធិពលចិន ដូច្នេះជួបភ្លើងទៀនអាចធ្វើឲ្យរដ្ឋាភិបាលមិនសប្បាយចិត្ត ជួបលោក កឹម សុខាល្អជាង (win win diplomatic policy)។ សូមមេមេថ្នាក់ដឹកនាំ និងសកម្មជនភ្លើងទៀនត្រូវចាំ បើយើងមិនខ្លាំងទេ គ្មាននរណាចង់ជួយយើងទេ! អន្តរជាតិរវល់ហើយ ផលប្រយោជន៌ពួកគេក៏នៅជាអាទិភាពដដែល ដូច្នេះនៅពេលភ្លើងទៀនមានកៅអីក្នុងសភាចាប់ពី ៣០ ឡើងទៅ អង្គទូតទាំងនោះនឹងមិនទៅជួបលោក កឹម សុខាទៀតទេ! 

១៥ មករា ២០២០៖ លោក​ កឹម​ សុខា​ បដិសេធ​ការចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ​»អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិតនៅ​ក្រោម​ដំណើរការ​សវនាការ​របស់​តុលាការ​នោះ​«ក្បត់ជាតិ​»។ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ ត្រូវ​បាន​មើលឃើញ​ធ្វើដំណើរ​ទៅកាន់​សាលាដំបូង​​រាជធានី​ភ្នំពេញ ​នៅ​ម៉ោង​ប្រហែល​ ៧:៣៥​នាទី​ព្រឹក​ថ្ងៃពុធ​នេះ​ ដើម្បី​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​លើ​រូបលោក​ ដែល​ត្រូវ​បាន​ចោទ​ថា​ «ក្បត់ជាតិ​» និង​ឃុបឃិតជាមួយ​រដ្ឋ​បរទេស​។ នៅ​ម៉ោង​ប្រហែល​ ១១ព្រឹក​នេះ​ ទំព័រ​ហ្វេ​សប៊ុ​កផ្លូវការ​របស់​លោក​ កឹម​ សុខា​ បាន​បង្ហោះ​សារ​ជា​ភាសាខ្មែរ​ និង​ភាសាអង់គ្លេស​ ដែល​រៀបរាប់​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ មិនបាន​ក្បត់ជាតិ​នោះ​ឡើយ​។ ទំព័រ​ហ្វេ​សប៊ុ​កលោក​ កឹម​ សុខា​ រៀបរាប់​ថា​៖ «ខ្ញុំ​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់​មក​លើ​រូប​​ខ្ញុំ​ពី​បទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​។ ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស​ ឬភ្នាក់ងារ​បរទេស​ណាម​កប្រទូស​រ៉ាយ​ ឬឈ្លានពាន​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​»។ ទំព័រ​ហ្វេ​សប៊ុ​កលោក​ កឹម​ សុខា​ រៀបរាប់​បន្ត​ថា​៖ «ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ​ ជាពិសេស​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ឡើយ​»។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្ដាលអធ្រាត្រ​ថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅ​ឯគេហដ្ឋាន​របស់​លោក​ នៅ​ម្ដុំ​ខណ្ឌទួលគោក​។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ ស្ថិតនៅ​ឯទឹកដី​ខេត្ត​ត្បូងឃ្មុំ​ ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ មុននឹង​លោក​ត្រូវ​បាន​បញ្ជូន​មក​ដាក់​ឃុំ​នៅក្នុង​ផ្ទះ ​កាលពី​ខែកញ្ញា​ ឆ្នាំ២០១៨កន្លងមក​។ លោក​ កឹម​ សុខា​ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​កន្លងមក​ ប៉ុន្តែ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​នោះ​ឡើយ​៕

2 December 2019 · ចៅក្រមបញ្ជូនសំណុំរឿងលោក កឹម សុខា ពីសន្ទិដ្ឋិភាពជាមួយបរទេសទៅជំនុំ​ជម្រះ ភ្នំពេញៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការស៊ើបសួរសំណុំរឿងលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស បញ្ជូនទៅជំនុំជម្រះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យសាលាដំបូងរាជ​ធានីភ្នំពេញកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវបានចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យបានបញ្ជាក់ថា ក្រោយពីបានស្រាវជ្រាវ និងស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្និដ្ឋិភាពជាមួយបរទេស ហើយចៅក្រមស៊ើបសួរបានសម្រេចបិទបញ្ចប់ការស៊ើបសួរនេះ ដោយបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅតុលាការជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះលេខ ៦៤០០ «គ» ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

Virak Chuon (ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៉ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និង ឥណ្ឌ) ចិត្តសឿង ហៅមកឱ្យអស់មក ព្រោះខ្ញុំមិនគាំទ្រទង្វើរក្បត់ជាតិឡើយ រឿងនេះអ្នកនិពន្ធ ឱ្យតួសម្តែងដើរជ្រុលបន្តិច ព្រោះដំបូងឡើយគិតថាសម្តែងត្រឹមរឿងស្រីញី ទាំងទងច្បាប់ឯកពន្ធភាព ដើម្បីបានឳកាសរំលាយ តែមើលទៅគ្មានប្រសិទ្ធភាព ក៏បញ្ជាឱ្យសម្តែងរឿងក្បត់ជាតិ ជាការពិត រឿងនេះមានប្រសិទ្ធភាព ព្រោះរំលាយបានមែន។ តែកុំភ្លេចថា រឿងកាន់ល្បីអ្នកតាមដានកាន់តែច្រើន សម្តែងតែមិនសមគេចាប់អារម្មណ៍ភ្លាម ដូច្នេះរឿងនេះមិនអាចឱ្យចប់ងាយៗទេ។ សូមរងចាំតាមដានភាគបន្ត

San Kh អាមេរិកពេលនេះមិនរួចខ្លួនទេចូលរួមក្បត់ជាតិខ្មែរដឹងតែកំទិចហើយត្រៀវខ្មែរមិនដែល​ចាវ​​ជាមួយអាមេរិកម្តងណាទេអគុណសន្តិភាពបើកុំតែមានសន្តិភាពកុំអីមិនដឹងថាអាមេរិកចូលរួមក្បត់ជាតិទេកុំថាលើយអាមេរិកម៉ែឪអាមេរិកក៏ខ្មែរមិនខ្លាចដែរ។

១៥ មករា ២០១៩ ថ្មំ ថ្មី មេធាវីរដ្ឋាភិបាល៖ ប្រទេសដល់ទៅ៩ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា លោក គី តិច មេធាវីតំណាងឲ្យរដ្ឋាភិបាល ប្រាប់អ្នកកាសែតថា មានប្រទេសដល់ទៅ៩ ដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ការអះអាងរបស់លោក គឺធ្វើឡើងនៅមុខតុលាការរាជធានីភ្នំពេញ បន្ទាប់ពីលោក ចេញពីសវនាការរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ប្រទេសទាំង ៩ ដែលលោកមេធាវី រៀបរាប់ប្រាប់អ្នកកាសែត គឺ ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និង ឥណ្ឌា។ លោក បន្តថា ក្រៅពីប្រទេសទាំង៩ នៅមានអង្គការអន្តរជាតិ និងបុគ្គលជាជនបរទេសមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា។ តែ លោក ពុំបានលើកឡើងពីឈ្មោះរបស់អង្គការនិងបុគ្គលទាំងនោះឡើយ។ ម្យ៉ាងទៀត លោក ក៏មិនបានបញ្ជាក់ដែរ ថាតុលាការ នឹងហៅតំណាងប្រទេស អង្គការ និង បុគ្គលនោះ ទៅបំភ្លឺឬយ៉ាងណា។

លោក គី តិច បន្តថា ក្នុងនាមលោកជាមេធាវីតំណាងឲ្យរដ្ឋបាល (ដើមបណ្តឹង) លោក បានដាក់សំណើមួយទៅចៅក្រមជំនុំជម្រះ សុំឲ្យប្រើតួអក្សរ ធ្វើជាតំណាងឲ្យប្រទេស អង្គការ និង បុគ្គលទាំងនោះ នៅក្នុងការសរសេរកំណត់ហេតុ ឬក្នុងសាលក្រម។ លោក បញ្ជាក់ថា ការប្រើអក្សរជាតំណាងបែបនេះ នៅក្នុងសំណុំរឿងរបស់លោក កឹម សុខា គឺដើម្បីរក្សាទំនាក់ទំនងរវាងកម្ពុជា និងប្រទេសទាំងនោះ។

លោកមេធាវី លើកឡើងថា ឥណ្ឌូណេស៊ី តាងដោយរដ្ឋក យូហ្គោស្លាវី តាងដោយរដ្ឋខ ស៊ែប៊ី តាងដោយរដ្ឋគ អូស្រ្តាលី តាងដោយរដ្ឋឃ អាមេរិក តាងដោយរដ្ឋង កាណាដា តាងដោយរដ្ឋច សហភាពអឺរ៉ុប តាងដោយរដ្ឋឆ តៃវ៉ាន់ តាងដោយរដ្ឋជ និង ឥណ្ឌា តាងដោយរដ្ឋឈ។ ចំណែក អង្គការនិងបុគ្គល ក៏ប្រើអក្សរតំណាងដែរ។

លោក កឹម សុខា រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស​ ឬហៅថា បទគប់គិតជាមួយបរទេស​ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ចាត់ចូលជាអំពើក្បត់ជាតិ។

តុលាការ ចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពនេះ ដោយពឹងផ្អែកលើវីដេអូឃ្លីបមួយ ដែលលោកនិយាយក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្រ នៅប្រទេសអូស្ត្រាលី តាំងពីឆ្នាំ២០១៣ម្ល៉េះ។ ក្នុងវីដេអូឃ្លីបនោះ លោក អះអាងថា​ រដ្ឋាភិបាលអាមេរិក តែងហៅលោកទៅជួបម្តងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាពីយុទ្ធសាស្រ្តប្តូរមេដឹកនាំកម្ពុជា។ លើសពីនេះ លោក ថែមទំាងប្រាប់អ្នកគាំទ្រទៀតថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ជួយផ្តល់យោបល់។

ក្រោយវីដេអូឃ្លីបនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម សមត្ថកិច្ច ក៏សម្រុកចូលទៅចាប់លោកដល់គេហដ្ឋាន នៅថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហ់ើយដឹកទៅឃុំនៅពន្ធនាគារត្រពាំងផ្លូងក្នុងខេត្តត្បូងឃ្មុំ។

លោក កឹម សុខា លើកឡើងថា វីដេអូឃ្លីបនោះ ត្រូវបានកាត់ជាកង់ៗ ដូច្នេះ លោក ស្នើឲ្យចៅក្រមជំនុំជម្រះ យកវីដេអូឃ្លីបទាំងស្រុង​ ទៅចាក់ក្នុងសវនាការ ដើម្បីឲ្យយល់ខ្លឹមសារទាំងមូល ដែលលោក និយាយ។ នេះបើតាម គី តិច ដដែល ដោយលោក បន្ថែមថា លោក កឹម សុខា បានទទួលស្គាល់ថា ខ្លួនពិតជាបាននិយាយក្នុងវីដេអូឃ្លីបនោះមែន។

អ្នកកាសែត ពុំបានសម្ភាសលោក កឹម សុខា ឡើយ ដោយលោក ចុះពីរថយន្តចូលទៅក្នុងតុលាការភ្លាម ហើយពេលចេញពីសវនាការ លោកក៏ឡើងរថយន្តតែម្តង។ លោក ត្រូវបន្តចូលសវនាការទៀត នៅរសៀលថ្ងៃទី១៥ ខែមករានេះ។ សវនការនេះ គ្រោងនឹងធ្វើឡើងរយៈពេល៣ខែឯណោះ ទើបអាចបញ្ចប់៕

13 November 2019: កូន​ជឹង​ សូ​ណារ៉ូ​ ចាប់​ផ្ដើម​សម្ដែង​ឬទ្ធិ​ ប៉ុណ្ណឹង​ទៅ​ស្រុក​បាន​ហើយ​ លែង​អាណា​ចាប់​ហើយ​ រាជ្យបុត្រ​ អាសូរ្យកាយ​ (​ ទឹម​ សុជា​ )​ ។ អ្នកណា​ជេរ​ មេីល​ងាយ​ ត្មិះ​ដៀល​លោក​ សម​ រង្សី​ គឺ​ ហ៊ុន​ សែន​ បេីក​អោយ​ចូល​ស្រុក​ទាំង​អស់​ រួម​ទាំង​ សូ​ ណារ៉ូ​ ,​ ប៉ា​ ងួន​ទៀង​ ,​ ហុីង​ សុខ​សាន្ត​,​ ញ៉ែម​ ប៉ុញ្ញារិទ្ធ​,​ ហុង​ លីម​,​ កឹម​ មនោវិទ្យា​,​ កឹម​ សុម្មាធីតា​,​ លឹម​ គឹម​យ៉ា​ ,​ គឹម​ សុខ​ ។

គ្រួសារ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​អះ​អាង​ថា ពួកគេ​នៅ​មិន​ទាន់​ដឹង​ថា លោក កឹម សុខា ត្រូវបានបញ្ជូនទៅណានៅឡើយ​ទេ ខណៈសមត្ថកិច្ចថា បាន​បញ្ជូនទៅឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។ កញ្ញា កឹម សមាធីតា កូន​ស្រី​ពៅ​របស់​លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា ក្រុម​គ្រួសារ និង​មេធាវី​លោក កឹម សុខា នៅ​មិន​ទាន់​បាន​ដឹង​ពី​កន្លែង​ឃុំ​ខ្លួន​មេបក្ស​ប្រឆាំង​រូប​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​នេះ។ ចំណែក​ឯ​កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា កញ្ញា​ក៏​មិន​ទាន់​បាន​ដឹង​ពី​ទីកន្លែង​ឃុំ​ខ្លួន​លោក កឹម សុខា ជាក់​លាក់​នៅ​ឡើយ​ដែរ។ កញ្ញា​បន្ត​ថា ក្រុម​គ្រួសារ​ចង់​ទៅ​ឲ្យ​ដល់​មណ្ឌល​ឃុំ​ឃាំងត្រពាំងផ្លុង​ភ្លាមៗ។ កញ្ញា កឹម មនោវិទ្យា បាន​បញ្ជាក់​ដូច្នេះ បន្ទាប់​ពីសារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា លោក កឹម សុខា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ម៉ោង ១២ និង ៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ នៅ​ឯ​គេហដ្ឋាន​របស់​លោក។ រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​ដោយ​សំអាង​លើ​វីដេអូ​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន CBN មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី និង​ភស្តុតាង​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​ការ​ឃុប​ឃិត​គ្នា​រវាង​លោក កឹម សុខា និង​បរទេស។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ រដ្ឋាភិបាល​បាន​ចាត់​ទុក​សកម្មភាព​លោក កឹម សុខា ថា ជា​ការ​ឃុប​ឃិត​គ្នា​ដោយ​សម្ងាត់ និង​ជា​អំពើ​ក្បត់​ជាតិ ដែល​ល្មើស​ទៅ​នឹង​ច្បាប់​ព្រហ្ម​ទណ្ឌកម្ពុជា។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា បច្ចុប្បន្នលោក កឹម សុខា កំពុងស្ថិតក្រោមការឃាត់ខ្លួន និង ចាត់ការតាមច្បាប់ ដោយ​ស្ថាប័នមានសមត្ថកិច្ច និងតុលាការ។ ជាមួយគ្នានោះដែរគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយ ថ្កោលទោសយ៉ាង​ដាច់​អហង្ការ​ចំពោះការចាប់ខ្លួនលោក កឹម សុខា។ សេចក្ដីថ្លែងការណ៍ដដែល បានហៅការចាប់ខ្លួនយ៉ាងតក់ក្រហលនេះថា ធ្វើឡើងដោយហេតុផលនយោបាយ  និង ជា​ទង្វើរំលោភ បំពានច្បាប់ និង​រដ្ឋធម្មនុញ្ញ ដោយសារ ការចាប់ខ្លួននេះធ្វើឡើងទាំងកណ្ដាលអធ្រាត្រ ក្នុង​ពេល​ដែល​លោកមានអភ័យឯកសិទ្ធិសភា។ គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យសមត្ថកិច្ចដោះលែងលោក កឹម សុខា ជាបន្ទាន់ និ​ង ឥតលក្ខខណ្ឌ និង អំពាវ​នាវ​ដល់សហគមន៍អន្តរជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យមានការដោះលែង និង​បញ្ឈប់ការគំរាមកំហែង គាប់​សង្កត់​គ្រប់​រូបភាព​លើគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់៕

01 សីហា 2018  តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំជុំទី​ពីរ​​របស់​លោក​ ​កឹម សុខា​ នៅ​ចុង​ខែ​សីហា​នេះ ភ្នំពេញ — តុលា​ការ​កំពូល​នឹង​បើក​សវនា​ការលើ​បណ្តឹង​សារ​ទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី២​របស់​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពីបទ​ ​«ក្បត់​ជាតិ»​ ​នៅ​ថ្ងៃ​ទី២២​ ​ខែ​សីហា​នេះ។

បើ​តាម​លិខិត​ចេញ​នៅ​ថ្ងៃ​ទី១​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​ ​អគ្គ​ព្រះ​រាជអាជ្ញា​នៃ​មហា​អយ្យការអម​តុលាការ​កំពូល បាន​អញ្ជើញ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្សប្រឆាំង​ ​ឲ្យ​ចូល​រួម​សវនាការ​នៅ​ព្រឹក​ម៉ោង​៨ ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៨។

លោក​ ​ចាន់ ចេន​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៤រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រាប់​ ​VOA​ ​នាល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ ​សវនាការ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២២​ ​ខែ​សីហា​នេះ​ ​គឺ​ជា​សវនា​ការ​លើ​បណ្តឹង​របស់​លោក​ ​កឹម សុខា​ ​ដែល​ប្តឹងសុំ​នៅ​ក្រៅ​ឃុំជុំទី២។​ ​លោក​បន្ថែម​ដោយ​រំពឹង​ថា​កូន​ក្តី​របស់​លោក​នឹង​មាន​វត្ត​មាន​ក្នុង​សវនាការ ព្រម​ទាំង​អាច​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ។

«មូល​ហេតុ​ដែល​មាន​ក្តី​សង្ឃឹម ដោយ​សារ​កូន​ក្តី​ខ្ញុំ​គាត់​ជា​ពលរដ្ឋ​ស្លូត​ត្រង់ គាត់​មិន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ ​ហើយ​គាត់​មាន​មុខ​របរ​ត្រឹម​ត្រូវ គាត់​មាន​ក្រុម​គ្រួសារ​ត្រឹម​ត្រូវ គាត់​មាន​អាសយដ្ឋាន​ច្បាស់​លាស់។​ ​ទាំង​អស់​នេះ​ហើយ​ដែល​ជាការ​គាំទ្រ​ធ្វើ​ឲ្យ​ខ្ញុំ​បាទ​មាន​ក្តី​សង្ឃឹម​ថា តុលា​ការ​កំពូល​នឹង​អនុញ្ញា​ត​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ។​ ​ហើយ​ជា​ពិសេស​ជាង​នេះ​ទៀត​កូន​ក្តី​របស់​ខ្ញុំ​គាត់​មាន​ជំងឺ​ទាក់​ទង​ឆ្អឹង​គៀបសសៃ​ ​ហើយ​ត្រូវ​បាន​វេជ្ជ​បញ្ជា​ពេទ្យ​សិង្ហបូរី ​ណាត់​ឲ្យ​គាត់​ទៅ​ព្យាបាល»។

លោក​ ​ចាន់ ចេន​ ​បន្ថែម​ថា ក្រុម​មេធាវី​នឹង​ចូល​សួរសុខ​ទុក្ខ​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូងឃ្មុំ ​ដើម្បី​ប្រាប់​ពី​ដំណឹង​សវនាការ​នេះ នៅ​ថ្ងៃ​សុក្រខាង​មុខ​។

លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់រំលង​អាធ្រាត្រ កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ​ដោយ​តុលា​ការ​ចោទ​លោក​ពី​បទក្បត់​ជាតិ។

លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀត​ណាម​ ​នៅ​មុនបន្តិច​នៃ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលា​ការ​ចោទ​តាម​បណ្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ​ថា​ ​គណ​បក្សនេះ​បាន​ឃុបឃិតជា​មួយ​បរទេស រៀបចំ​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​១១ខែមក​ហើយ។​ ​ក្នុង​រយៈ​ពេល​នៃ​ការឃុំ​ខ្លួន​នេះ​ ​ចៅក្រម​បាន​សាកសួរ​ ​និង​ជំនុំជម្រះ​លោក​ទាំង​នៅ​ក្នុង​ពន្ធនា​គារ​ដោយ​មិន​អនុញ្ញា​ត​ឲ្យ​មាន​ការសួរសុខ​ទុក្ខ​ ​ក្រៅ​តែពី​មេធាវី​ ​និង​គ្រួសារ​របស់​លោក​នោះ​ទេ។

ក្រុម​មេធាវី​របស់​លោក​ ​កឹម សុខា​ ​បាន​ប្ដឹង​ទៅ​តុលា​ការគ្រប់​ជាន់​ថ្នាក់​សុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​កៀប​សរសៃ លើស​ឈាម និង​ទឹក​នោម​ផ្អែម ប៉ុន្តែ​តុលា​ការ​ទាំង​អស់​បាន​ច្រាន​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ​នេះ។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការអភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា ដំណោះ​ស្រាយ​នយោបាយ​ដែល​រួម​មាន​ទាំង​ការ​ដោះលែង​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្សប្រឆាំង​ ​គួរ​តែ​ត្រូវចាប់​ផ្តើមក្រោយ​ការ​បោះ​ឆ្នោត។

«ទោះ​បីជា​រដ្ឋាភិបាល​គាត់​អះអាង​ថាអាហ្នឹង​ជា​ករណី​ផ្លូវ​ច្បាប់​ក៏​ដោយ​ ​ប៉ុន្តែ​សម្រាប់​យើង​ជា​មហា​ជនហ្នឹង យើង​មើល​ទៅ​វាជា​ករណី​នយោបាយ។​ ​កាលណា​ករណី​នយោបាយ​ ​នៅ​ពេល​ដែល​អ្នក​នយោបាយ​បង្ហាញ​នូវ​សុឆន្ទៈ​ក្នុង​ការដោះ​ស្រាយ ខ្ញុំ​គិត​ថាវា​នឹង​អាច​មាន​អ្វី​កើត​ឡើង​ជាវិជ្ជ​មាន​ដែល​យើង​មិន​អាចស្មាន​ទុក​បាន​ក្នុង​ពេល​ធ្វើ​សវនាការ។​ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ក្រោយ​ពីការ​បោះ​ឆ្នោត​រួច​ហើយ ហើយ​គណ​បក្សកាន់​អំណាចក៏​បានទទួល​ជោគ​ជ័យ​ភ្លូក​ទឹក​ភ្លូកដី​ផង​ដែរ អញ្ចឹង​ការសងសឹក​គ្នា​គួរ​តែ​បញ្ចប់​ពី​ត្រឹម​ហ្នឹង​ទៅ ហើយ​រក​ពេល​ណាមួយ​ដើម្បី​ពង្រឹង​ឯកភាព​ជាតិ​គ្នា​ឡើង​វិញ»។

ក្រៅ​ពី​លោក​ ​កឹម សុខា ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ ​យ៉ាង​ហោច​ណាស់​មាន​សកម្មជន​នយោបាយ មន្ត្រី និង​អ្នក​តំណាង​រាស្ត្រ​គណ​បក្សប្រឆាំង​ជាង​២០រូប​ទៀត​ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ​នៅ​ទូ​ទាំង​ប្រទេស។ ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​កាត់​ទោសជា​បន្ត​បន្ទាប់​ចាប់​ពីឆ្នាំ​២០១៥មក​ ​ទាក់​ទង​នឹង​សំណុំ​រឿង​ផ្សេងៗ​គ្នា​រាប់​ចាប់​តាំង​ពីការបង្ក​អំពើ​ហិង្សា​ ​និង​ការ​កកូរ​កកាយ​រឿង​ផែនទី​រឿង​ព្រំដែន​កម្ពុជា​-​វៀត​ណាម​ឡើង​វិញ។

ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ការ​រំលាយ​គណ​បក្សប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ព្រម​ទាំង​ការបិទ​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល និង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​មក​នោះ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចំណែក​សភា​អឺរ៉ុប ​ក៏​បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បាន​ទទូច​ឲ្យ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ពន្លឿន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ផង​ដែរ៕


សង្ខេប៖ គណបក្សសិទ្ធិមនុស្សដាក់ពាក្យសុំរំលាយគណបក្សចោល ដើម្បីឲ្យ សាធារណជនមើលឃើញថា កម្ពុជាគ្មានគណបក្សប្រឆាំង តែ ក្រសួងមហាផ្ទៃមិនបានរំលាយបក្សនេះទេ !! គឺរំលាយតែបក្សសង្រ្គោះជាតិ៕
គណបក្សសិទ្ធិមនុស្ស គណបក្សសិទ្ធិមនុស្ស (អង់គ្លេស:Human Rights Party) (ភាសាចិន:柬埔寨人权党)គឺជាគណបក្សនយោបាយមួយនៅកម្ពុជាបង្កើតឡើងនៅថ្ងៃ ២២កក្កដា ២០០៧ ដឹកនាំដោយ គឹម សុខា ។ ពួកអ្នកទិះតៀនពោលអះអាងថា គ្រឹះរបស់គណបក្ស នេះ គឺមានបំណងធ្វើឲគណបក្សប្រឆាំង​ចុះខ្សោយ និងជួយជំរុញដោយគណបក្សកាន់អំនាច ។ គំនិតនេះ យ៉ាងណាក៏ដោយប្រហែលជាវាត្រូវបានលើកឡើងដោយគណបក្សកាន់អំនាចខ្លួនឯងទេ ដូចគ្នានេះដែរ កឹម សុខា គឺជាអ្នកទិះតៀនយ៉ាងមិនសំចៃលើគណបក្សCPPកាន់អំនាច ។
គណបក្សសិទ្ធិមនុស្ស គឺជាគណបក្សទីមួយហើយនៅក្នុងប្រទេសកម្ពុជាដែលរើសយកប្រព័ន្ធត្រួតពិនិត្យនិងមានតុល្យភាព ដោយការផ្លាស់ប្ដូរវប្បធ៌មគណបក្សដឹកនាំដោយមនុស្សតែម្នាក់ ដែលគណបក្សភាគច្រើននៅកម្ពុជាយយល់ស្របតាម ។ វាក៏ជាគណបក្សទីមួយផងដែរ ដែលមេដឹកនាំសំខាន់ៗរបស់បក្សត្រូវបានជ្រើសរើស ក្នុងសន្និបាតបក្ស ។ ប្រជាប្រិយភាពរបស់បក្សកំពុងតែកើនឡើងគួរឲកត់សំគាល់មែនទែនក្នុងប្រទេសកម្ពុជា ជាពិសេសនៅជនបទស្រុកស្រែចម្ការ ។

ក្នុងការបោះឆ្នោតសភាខែកក្កដា ២០០៨ គណបក្សកាន់អំនាចបានឈ្នះសំលេងភាគច្រើនភ្លូកទឹកភ្លូកដី និងគណបក្សសិទ្ធិស្ថិតនៅលំដាប់ទីបី ។គណបក្សសិទ្ធិមនុស្សជាគណបក្សដែលបង្កើតឡើងនៅឆ្នាំ២០០៧ ដោយមានប្រជាពលរដ្ឋប្រមាណជា ២០ម៉ឺននាក់បានផ្តិតមេដៃដើម្បីឲ្យលោក កឹម សុខា ដែលជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យមួយចំនួន បង្កើតគណបក្សនេះឡើង។ គណបក្សសិទ្ធិមនុស្សមានរចនាសម្ព័ន្ធតាមបែប លក្ខណៈជា ប្រជាធិបតេយ្យ ដែលមានការបែងចែកអំណាចជាបីដាច់ពីគ្នា គឺ គណៈកម្មាធិការនាយក គណៈកម្មា​ធិការប្រតិបត្តិ និងគណៈកម្មាធិការវិន័យ។ គណបក្សសិទ្ធិមនុស្ស​ប្រកាន់របបប្រជាធិបតេយ្យតាមបែបព្រះពុទ្ធិសាសនា គោលការណ៍អហិង្សា មិនយកខ្មែរជាសត្រូវ ។ កំណត់អាណត្តិប្រធានគណបក្សត្រឹមតែពីរអាណត្តិប៉ុណ្ណោះ ហើយពេលគណបក្សនេះ ឈ្នះបានដឹកនាំរដ្ឋាភិបាល នឹងកំណត់អាណត្តិនាយករដ្ឋមន្ត្រីតឹមតែពីរអាណត្តិយ៉ាងយូរ ។

នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លើក​ឡើង​ថា ​ក្រសួង​នឹង​លុប​ឈ្មោះ​គណបក្ស​សិទ្ធិមនុស្ស​ចេញ​ពី​បញ្ជី​ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា ការ​ធ្វើ​សមាជ​របស់​គណបក្ស ​ស្រប​ទៅ​តាម​ច្បាប់។

ភ្នំពេញ — ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ជា​គណបក្សបង្កើត​ឡើង​ដោយ​លោក កឹម សុខា បាន​ប្រកាសរំលាយគណបក្សនេះ​ដោយខ្លួន​ឯង ក្រោយ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់កាល​ពី​ឆ្នាំ​២០១៧​ត្រូវ​បាន​បញ្ចប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សឺន ស៊ូប៊ែរ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស។បើ​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ​ផ្ញើ​ទៅ​លោក​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ អំពី​ការ​រំលាយ​ចោល​គណបក្ស​សិទ្ធិ​មនុស្ស លោក សឺន ស៊ូបែរ្តិ៍ បាន​បញ្ជាក់​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​បាន​សម្រេច​ជា​ឯកច្ឆន្ទ​រំលាយ​ខ្លួន​ឯង ចាប់​ពី​ថ្ងៃ​ចេញ​លិខិត​នេះ​តទៅ​ ទៅ​តាម​សម័យ​ប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍។​លោក សឺន ស៊ូប៊ែរ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ការសម្រេច​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​មាន​មូលហេតុ​តែ​មួយ​គត់ គឺ​ដោយ​សារ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ កាល​ពី​ឆ្នាំ​២០១៧ បាន​បញ្ចប់ ហើយ​ថា មន្រ្តី​ដែល​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចូល​រួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​អស់ហើយ។
លោក​មាន​ សឺន ស៊ូប៊ែរ ប្រសាសន៍​ថា៖ 
«ពីព្រោះ​តួនាទី​គណបក្ស​សិទ្ធិ​មនុស្ស​យើង​បានរក្សា​ទុក ដោយ​សារ​ថា ឲ្យបោះឆ្នោត​ឃុំ​សង្កាត់​ហ្នឹង​ចប់​ក្នុង​ជួរគណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ហ្នឹង​ចូល​ទៅ​ក្នុង​ហ្នឹង។ ដល់​ឥឡូវ​យើង​បញ្ឈប់​តែ​ប៉ុណ្ណឹង»។លោក សឺន ស៊ូប៊ែរ្តិ៍​ បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប ឬ​សម្រេច​ណាមួយ​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ។​ នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ VOA ​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​ការ​ជូន​ដំណឹង​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា តាម​ច្បាប់ ក្រសួងនឹង​នឹង​សម្រេច​ថា​នឹង​ត្រូវ​រំលាយ ឬ​អត់ បន្ទាប់​ពីពិនិត្យមើល​លក្ខន្តិកៈ​របស់​គណបក្ស។

«នៅ​ពេល​បាន​ទទួល​ពាក្យ​សុំ​រំលាយ​ហើយ យើង​នឹង​ពិនិត្យ​មើល តើ​រំលាយ​សមស្រប​តាម​លក្ខន្តិកៈ ឬ​អត់? លក្ខន្តិកៈ​ត្រូវ​រំលាយ​ហ្នឹង​ត្រូវ​អត់? បើ​ត្រូវ​យើង​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​ទៅ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​មិន​សមស្រប​តាម​លក្ខន្តិកៈ​យើង​មិន​អាច​រំលាយ​បាន​ទេ។ ឧទាហរណ៍​ថា ធ្វើ​សមាជ​ក្តី ចាំ​មើល​លក្ខន្តិកៈ​របស់​គាត់​យើង​ដឹង​ហើយ»។
គណបក្ស​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​គេ​ដឹង​ថា ​អាច​ជា​គណបក្ស​មួយ​ដែល​នឹង​ចូល​រួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ ប្រសិន​គណបក្ស​សង្គ្រោះជាតិ​ដែល​ទើប​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកាកន្លង​ទៅ មិន​អាច​មាន​លទ្ធភាព​ត្រឡប់​មក​ចូល​រួមការ​បោះឆ្នោត​វិញ​បាន។
ការ​សម្រេច​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​កំពុង​និរទេស​ខ្លួន​ឯ​បរទេស ​ប្រកាស​បង្កើត «ចលនា​សង្គ្រោះ​ជាតិ» ជា​ផ្លូវ​ការ​ និង​ស្រប​ពេល​ដែល​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ ​ក្នុង​ពិធី​ប្រកាស​ដំណើរការ «ចលនា​សង្រ្គោះជាតិ» ជាផ្លូវការ​ពី​ទីក្រុង​ឡុងប៊ិច សហរដ្ឋ​អាមេរិក អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​បង្កើត​ចលនា​នយោបាយ​ថ្មី​មួយ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា។

គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា កាលពី​ឆ្នាំ​២០០៧។ កាល​ពី​ឆ្នាំ​២០១២ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ដែល​ពេល​នេះ​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន និង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស សម្រេច​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​គណបក្ស​សង្រ្គោះជាតិ ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០ឆ្នាំ។​

ការ​ច្របាច់បញ្ចូលគ្នា​បង្កើតជាគណបក្សសង្រ្គោះជាតិ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​នេះ ទទួលបានសំឡេង​កើនឡើងគួរឲ្យកត់សម្គាល់​ ​គឺ​ទទួល​បាន​កៅអីតំណាងរាស្រ្តរហូតដល់​៥៥​រូប ក្នុងចំណោម​១២៣​រូប កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣។ ចំណែក​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ គណបក្ស​សង្រ្គោះជាតិ​បាន​កើន​ឡើង​ចំនួន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​១០​ដង គឺ​កើន​ឡើង​ពី​ប្រមាណ​៣.០០០​នាក់ រហូត​ដល់​៥.០០៧​នាក់៕


ប្រវត្តិសង្ខេប គឹម សុខា
កឹម សុខា កើត​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ ក្នុងគ្រួសារខ្មែរដើមកំណើតចិន នៅ​ឃុំ​ឧត្ដម​សូរិយា, ស្រុក​ត្រាំ​កក់, ខេត្ត​តាកែវ។ គាត់ជានយោបាយខ្មែរ កន្លងមកជាប្រធានគណបក្សសិទ្ធិមនុស្សកម្ពុជា , បន្ទាប់មកអនុប្រធានគណបក្សសង្គោះជាតិ​,នឹងចុងក្រោយក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ​ ។ បច្ចុប្បន្ន​កំពុងជាប់ឃុំឃាំងនៅក្នុងផ្ទះ​។
  • អនុ​ប្រធាន​ទី​១​រដ្ឋសភា​ជាតិ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៥ – ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥
ការ​សិក្សា
  • ១៩៨១ – ១៩៨៧ : អនុបណ្ឌិត​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ Praque Chemistry Technology សាធារណ​រដ្ឋ​ឆែក
  • ១៩៧៣ – ១៩៧៥ : មហា​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឆ្នាំ​ទី​២
  • ១៩៧០ – ១៩៧៣ : សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​២ វិទ្យាល័យ​បឹង​កក់ (ទួល​គោក)
តំណែង​នានា
  • ២០១៤ – ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៥ : អនុ​ប្រធាន​ទី​១​រដ្ឋសភា​ជាតិ
  • ២០១២ – ២០១៣ : អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
  • ២០០៧ – ២០១២ : បង្កើត និង​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​តំណាងរាស្ត្រ មណ្ឌល​កំពង់ចាមរបស់​គណៈបក្ស សិទ្ធិមនុស្ស នៅ​អាណ​ត្តិ​ទី៤ ពី​ឆ្នាំ ២០០៨ ដល់ ២០១៣ ។
  • ២០០២ – ២០០៧ : ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស
  • ១៩៩៩ – ២០០២ : ព្រឹទ្ធសមាជិក និង​ប្រធាន​គណៈ​កម្មការ​ទី១
ជីវិត​គ្រួសារ ឯកឧត្ដម កឹម សុខា​ រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​ចំនួន​២​នាក់ គឺ​៖
  1. កឹម មនោ​វិទ្យា
  2. កឹម សម​ធីតា
ការតស៊ូ និងការបេះបោររបស់ កឹម សុខា៖ ខ្ញុំសន្ធិដ្ឋានថាជាការ បេះបោះ ដោយសារ មានបណ្តឹងរឿងកាន់ដី៤ខេត្តឲ្យយួនសេរី ដេហ្គា ឆ្នាំ ២០១៣ ការធ្វើបដិវត្តន៍ពណ៍ក្រោមរូបភាពបក្សអង្គការសិទ្ធិមនុស្ស ចល័តចូលសភា គៀងគរមនុស្សធ្វើបាតុកម្មបដិវត្តន៍ពណ៍  និងការប្រកាសបង្កើតរដ្ឋាភិបាលស្រម៉ោលឆ្នាំ ២០១៦ ក្រោមរូបភាពជា គណកម្មាការទាំង ១០ របស់បក្សសង្រ្គោះជាតិ៖
  1. លោក កឹម សុខា ចាប់​ផ្ដើម​ជាប់​ពន្ធនាគារ​ដំបូង​នៅ​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ដោយ​ការ​ប្ដឹង​របស់​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍។ កាល​ណោះ​លោក​នៅ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ការ​ចោទ​ប្រកាន់ និង​ចាប់​លោក​ដាក់​ពន្ធនាគារ​នេះ មិន​មែន​កើត​ឡើង​ដោយ​គ្មាន​ហេតុផល​នយោបាយ​នោះ​ទេ ព្រោះ​តាំង​ពី​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០២ លោក កឹម សុខា បាន​ចុះ​អប់រំ និង​ពន្យល់​ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត លោក​ត្រូវ​ផ្សាយ​ការ​អប់រំ​អំពី​សិទ្ធិមនុស្ស​នេះ​តាម​វិទ្យុ​ផង​ដែរ ដោយ​អប់រំ​ទាំង​ផ្លូវ​លោក និង​ផ្លូវ​ធម៌។ ប៉ុន្តែ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស មាន​អាជ្ញាប័ណ្ណ​បើក​ស្ថានីយ​វិទ្យុ​ផ្ទាល់​ខ្លួន​នោះ​ទេ។
  2. លោក កឹម សុខា បញ្ជាក់​ថា លោក​ត្រូវ​ជួល​ម៉ោង​ផ្សាយ​តាម​វិទ្យុ​ឯកជន​មួយ គឺ​វិទ្យុ​សំបុក​ឃ្មុំ ដើម្បី​ផ្សព្វផ្សាយ។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ ជា​គ្រោះថ្នាក់​ខ្លាំង​ដល់​ការ​បន្ត​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន៖ «ខ្ញុំ​ចុះ​បង្រៀន និង​ពន្យល់​ប្រជាពលរដ្ឋ​តាម​ជនបទ វេទិកា​សាធារណៈ ចាប់​ពី​ឆ្នាំ​២០០២ មក ទៅ​គ្រប់​កន្លែង។ ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​ដំបូង គណបក្ស​ប្រជាជន​លើក​គ្នា​មក លើក​កៅអី​រក​វាយ​ខ្ញុំ​ទៀត ប៉ុន្តែ​ខ្ញុំ​អត់​ថយ។ ប្រជារាស្ត្រ​អត់​ហ៊ាន​ទេ​ពី​ដើម អត់​ហ៊ាន​ចូលរួម​ទេ។ ម្តង​មួយ​រយ​នាក់ ឡើង​ទៅ​បី​រយ​នាក់ ឡើង​ទៅ​ប្រាំ​រយ​នាក់ ឡើង​ទៅ​មួយ​ពាន់​នាក់ ឡើង​ទៅ​រាប់​សែន​នាក់ ដូច​សព្វថ្ងៃ​នេះ ដោយសារ​អ្វី គឺ​ដោយសារ​ការ​សន្សំ​របស់​យើង គឺ​បណ្ដុះ​ប្រជាពលរដ្ឋ»។
  3. លោក កឹម សុខា ត្រូវ​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១៧​ថ្ងៃ ទម្រាំ​លោក ហ៊ុន សែន ព្រម​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០០៦ ក្រោយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។  ដោយសារ​បទ​បរិហារកេរ្តិ៍​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ងាយ​ឲ្យ​បក្ស​កាន់​អំណាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចាប់​អ្នក​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ដាក់​គុក​ដូច្នេះ ក្រោយ​ពី​ចេញ​ពី​គុក​ភ្លាម លោក កឹម សុខា បាន​ដឹកនាំ​ក្បួន​ធម្មយាត្រា​មួយ​រយៈ​ពេល​បី​ថ្ងៃ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែ​ច្បាប់ ឈប់​កំណត់​បទ​បរិហារកេរ្តិ៍​ថា ជា​ទោស​ព្រហ្មទណ្ឌ​ដូច្នេះ​ត​ទៅ​ទៀត។ ជា​លទ្ធផល ក្រោយ​ការ​ដង្ហែ​ក្បួន​នោះ រដ្ឋ​សភា​កម្ពុជា នៅ​ខែ​ឧសភា ឆ្នាំ​២០០៦ បាន​ដក​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​បរិហារកេរ្តិ៍​នេះ ចេញ​ពី​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០០៩ ទើប​ចូល​ជា​ធរមាន។
  4. ក្រោយ​មក​ទៀត គឺ​នៅ​ដើម​ឆ្នាំ​២០០៧ លោក កឹម សុខា បាន​ដឹកនាំ​ក្បួន​សិទ្ធិ​យាត្រា ដែល​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​រយៈពេល ១៦​ថ្ងៃ​ពី​វត្តភ្នំ ទៅ​កាន់​អង្គ​វត្ត ខេត្ត​សៀមរាប ដើម្បី​ទាមទារ​សេរីភាព​បញ្ចេញ​មតិ សង្គម​អហិង្សា និង​ភាព​អត់​ឱន​ផ្នែក​នយោបាយ​នៅ​កម្ពុជា។
  5. ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​រួច​ពី​ពន្ធនាគារ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៧ លោក កឹម សុខា បាន​បង្កើត​គណបក្ស​នយោបាយ​មួយ​ដាក់​ឈ្មោះ​ថា គណបក្ស​សិទ្ធិមនុស្ស ដែល​លោក​ធ្វើ​ជា​ប្រធាន។ ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក កឹម សុខា កាល​លោក​នៅ​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដូចជា​មិន​សូវ​មាន​សភាព​ខ្លាំងក្លា​ទេ។ ប៉ុន្តែ ចាប់​ពី​ពេល​ដែល​លោក កឹម សុខា ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ច្របាច់​គណបក្ស​ពីរ​បញ្ចូល​គ្នា គឺ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នោះ​មក ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ចាប់​ផ្ដើម​យ៉ាង​សន្ធាប់​ទៅ​លើ​លោក កឹម សុខា លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង។
  6. ទោះ​ជា​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង កម្លាំង​គាំទ្រ​គណបក្ស​ប្រឆាំង​ក៏​កើន​ឡើង​ខ្លាំង​ណាស់​ដែរ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុ​ប្រធាន ឈ្នះ​អាសនៈ​រដ្ឋ​សភា​ចំនួន ៥៥ ក្នុង​ចំណោម ១២៣​អាសនៈ កាល​ពី​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដណ្ដើម​កៅអី ២២ ពី​គណបក្ស​កាន់​អំណាច។
  7. ប៉ុន្តែ ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង សម រង្ស៊ី ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង តវ៉ា​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
  8. លោក កឹម សុខា នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦ បាន​បង្ខំចិត្ត​បង្ខាំង​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុវត្ថិភាព និង​តវ៉ា​ទៅ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សច្ចារកម្ម​ដែល​អ្នក​វិភាគ​យល់​ថា ជា​ការ​បង្កើត​ឡើង​ដើម្បី​ធ្វើ​បាប​លោក កឹម សុខា។ តុលាការ​បាន​កាត់​ទោស​លោក​​កំបាំងមុខ​ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥​ខែ និង​ពិន័យ​ជា​ប្រាក់ ៨០​ម៉ឺន​រៀល ពី​បទ​មិន​ព្រម​បង្ហាញ​ខ្លួន​នៅ​តុលាការ។ ការ​ផ្ដន្ទាទោស​នេះ គឺ​ធ្វើ​ឡើង​ទាំង​លោក​នៅ​មាន​អភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ទៀត មាន​លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ ក៏​រង​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទាំង​មាន​អភ័យឯកសិទ្ធិ​នេះ​ផង​ដែរ។
  9. លោក កឹម សុខា៖ «យើង​ដឹង​ហើយ​ថា សព្វថ្ងៃ​នេះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ខ្ទេចខ្ទាំ​អស់​ហើយ។ គេ​វាយ​បំបាក់​ខ្ទេច​អស់​ហើយ។ គេ​រំលោភ​បំពាន​លើ​អភ័យឯកសិទ្ធិ​របស់​អ្នក​តំណាង។ គេ​ចង់​ហៅ​អ្នក​តំណាងរាស្ត្រ​យក​ទៅ​កាត់​ទោស​ពេល​ណា​ក៏​បាន។ គេ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ម៉េច​ក៏បាន។ មាន​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​គេ​វាយ​តំណាង​គាត់​ដួល។ គេ​វាយ​តំណាង​គាត់ មាន​ន័យ​ថា គេ​វាយ​គាត់។ ដូច្នេះ ខ្ញុំ​គិត​ថា ប្រជាធិបតេយ្យ​តាម​រយៈ​តំណាង​ជិត​រលំ​ហើយ នៅ​តែ​ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់​តែប៉ុណ្ណោះ»។
  10. ​លោក កឹម សុខា ទទួល​បាន​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ ក្រោយ​លោក​បង្ខាំង​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​អស់​កន្លះ​ឆ្នាំ។  ចេញ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ទីស្នាក់ការ​មិន​ទាន់​បាន​ប៉ុន្មាន​ផង នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ នោះ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​ទៀត។ ម្ដង​នេះ ការ​ចោទ​ប្រកាន់​រឹតតែ​ធ្ងន់ធ្ងរ។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ការ​ថ្លែង​សារ​ជា​សាធារណៈ​របស់​លោក​អំពី​ការ​តស៊ូ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
  11. រហូត​មក​ដល់​ពេល​នេះ លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ក្បែរ​ព្រំដែន​វៀតណាម។ ម្ដង​ណេះ លោក កឹម សុខា ជាប់​ឃុំ ប៉ុន្តែ​គណបក្ស​របស់​លោក​ត្រូវ​បាន​លោក ហ៊ុន សែន រម្លាយ​បាន​សម្រេច និង​ហាមឃាត់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​សរុប ១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ៖ «ខ្ញុំ​មិន​ខក​ចិត្ត បើសិនជា​គេ​ចាប់​ខ្ញុំ​ទៅ ខ្ញុំ​អស់​សេរីភាព ខ្ញុំ​ស្លាប់​ក៏ដោយ ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ការ​តស៊ូ​ដើម្បី​ឆន្ទៈ​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ប៉ុន្តែ បើ​សិន​គេ​ចាប់​ខ្ញុំ​ហើយ ខ្ញុំ​អស់​សេរីភាព​ហើយ ខ្ញុំ​បាត់បង់​អ្វីៗ​អស់​ហើយ តែ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​តស៊ូ ឬ​ចុះ​ញ៉ម​នូវ​អំពើ​អយុត្តិធម៌ ខ្ញុំ​ខក​ចិត្ត»។
  12. ទោះបីជា​លោក​ត្រូវ​ជាប់​ពន្ធនាគារ​ញឹកញាប់ និង​ចៀស​មិន​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ក៏​លោក កឹម សុខា នៅ​តែ​ប្ដេជ្ញា​បន្ត​ការ​តស៊ូ។ ប៉ុន្តែ លោក​បញ្ជាក់​ថា ការ​អត់ធ្មត់​នោះ គឺ​អត់ធ្មត់​យូរ​ណាស់​មក​ហើយ ល្មម​ដល់​ពេល​ហើយ។ លោក​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ និង​ស្អប់​ខ្ពើម​អំពើ​ជិះជាន់​ពី​សំណាក់​អ្នក​កាន់​អំណាច​ផ្ដាច់ការ​នូវ​បី​ចំណុច៖ «ទី​មួយ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា គេ​អាច​ឃុំ​ខ្លួន​ខ្ញុំ​បាន ប៉ុន្តែ​គេ​មិន​អាច​ឃុំ​ឧត្ដម​គតិ​ខ្ញុំ​បាន​ទេ។ ទី​ពីរ ខ្ញុំ​សូម​ជម្រាប​ថា បើ​គ្មាន​ការ​ប្រថុយ គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ។ ទី​បី​ខ្ញុំ​ជម្រាប​ជូន​ថា សេរីភាព​គ្មាន​នរណា​យក​មក​ឲ្យ​ទេ។ បើ​សិន​យើង​ចង់​បាន​សេរីភាព យើង​ត្រូវ​តែ​តស៊ូ។ ខ្ញុំ​សុំ​តែ​ម្យ៉ាង​ទេ សុំ​ឲ្យ​បងប្អូន​បន្ត​ការ​តស៊ូ​តទៅទៀត ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន តស៊ូ​ដោយ​អហិង្សា តស៊ូ​ដើម្បី​ខ្មែរ​រស់​ទាំង​អស់​គ្នា។ យើង​ត្រូវ​តែ​ហ៊ាន​លះបង់​ដើម្បី​ខ្មែរ​រស់ ដើម្បី​ជាតិ​យើង​រស់»។
  13. ការ​លះបង់​ដើម្បី​ជាតិ​រស់​នេះ លោក កឹម សុខា រក្សា​ស្មារតី​នៅ​រឹងមាំ ប៉ុន្តែ​លោក​កំពុង​រង​ទុក្ខ​យ៉ាង​ដំណំ​ផ្ទាល់​ខ្លួន ដោយ​ស្ថានភាព​សុខភាព​របស់​លោក​ថមថយ​ខ្លាំង​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។ លោក កឹម សុខា ស្រក​សាច់​ច្រើន​ជាង​មុន និង​មាន​ស្ថានភាព​ហេវហត់​ពេល​ដែល​លោក​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នេះ។
  14. លោក​មេធាវី ហែម សុជាតិ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នេះ៖ «ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​ការ​កត់សម្គាល់ គឺ​បញ្ហា​សុខភាព​របស់​គាត់ មើល​ទៅ​អត់​ល្អ។ គាត់​សម្ដែង​ការ​លំបាក​របស់​គាត់ ដោយ​ប្រាប់​តុលាការ​ថា គាត់​មាន​បញ្ហា​សុខភាព​ធំ​បី គឺ​ទឹក​នោម​ផ្អែម លើស​ឈាម ឆ្អឹង​កៀប​សរសៃ។ បញ្ហា​ដែល​ធ្វើ​ឲ្យ​គាត់​សម្រាន្ត​មិន​លក់ គឺ​បញ្ហា​កៀប​សរសៃ ព្រោះ​ពេល​ដែល​គាត់​សម្រាន្ត​ផ្អៀង គាត់​ឈឺ​ចាប់ ធ្វើ​ឲ្យ​ភ្ញាក់ មិន​អាច​សម្រាន្ត​លក់​ទេ»។
  15. ទោះ​ជា​លោក កឹម សុខា ស្នើ​សុំ​តុលាការ​ឲ្យ​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​ដើម្បី​លោក​អាច​ព្យាបាល​ជំងឺ​លោក​ផង និង​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​របស់​លោក​ដូច​ធម្មតា​វិញ​ផង​ក៏ដោយ ក៏​តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ត​ទៅ​ទៀត ដោយ​អះអាង​ថា នៅ​មន្ទីរពេទ្យ​ត្រពាំង​ផ្លុង មាន​ពេទ្យ​មើល​ជំងឺ​អ្នក​ជាប់ឃុំ​ហើយ និង​ម្យ៉ាង​ទៀត ការ​បន្ត​ឃុំ​ខ្លួន​នេះ គឺ​ដើម្បី​រក្សា​សុវត្ថិភាព​របស់​លោក កឹម សុខា។
  16. ក្នុង​ស្ថានភាព​ដែល​រូប​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​ត្រូវ​ជាប់​ឃុំ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​រម្លាយ​ចោល តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​អស់​ត្រូវ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​របស់​បក្ស​ប្រឆាំង ត្រូវ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស សកម្មជន​បក្ស​ត្រូវ​រដ្ឋាភិបាល​បំភិតបំភ័យ​គ្រប់​រូបភាព​យ៉ាង​នេះ​ក្តី ក៏​លោក កឹម សុខា នៅ​តែ​សង្ឃឹមលើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹង​នាំ​គ្នា​ក្រោក​ឡើង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ទាំង​នេះ​មក​វិញ ព្រោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បែប​នេះ​មិន​អាច​ចេះ​តែ​បន្ត​ធ្វើ​បាន​ជា​រៀង​រហូត​នោះ​ទេ៖ «ខ្ញុំ​ស្គាល់​ច្បាស់​ពី​ច្បាប់​ធម្មជាតិ។ គ្មាន​ស្អី​អមតៈ​ទេ។ ការ​អត់​អមតៈ​នេះ មិន​មែន​តែ​ពួក​ខ្ញុំ​អ្នក​រង​គ្រោះ​ទេ អ្នក​ដែល​រំលោភ​លើ​ខ្ញុំ​ក៏​មិន​មែន​អមតៈ​នោះ​ដែរ»។
  17. ស្រប​ពេល​ដែល​លោក កឹម សុខា សង្ឃឹម​លើ​ការ​ក្រោក​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌ ចលនា​សង្គ្រោះ​ជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្នុង​គោលដៅ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្រោក​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕
  18. លោក កឹម សុខា (ឆ្នាំ ២០១៤) បាន​ថ្លែង​នៅ​ក្នុង​ពិធី​គម្រប់​ខួប ទី៣៥ ឆ្នាំ នៃ​ការ​បង្កើត​កងទ័ព​រណសិរ្ស​ជាតិ រំដោះ​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ស្រុក កៀនស្វាយ ខេត្ត កណ្តាល កាល​ពី​ម្សិលមិញ ដោយ​បាន​ប្តេជ្ញា​ដើរ​តាម​ទ្រឹស្តី​របស់​លោក​តា សឺន សាន ដែល​ជា​អ្នក​ជាតិ​និយម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។ បើ​តាម​លោក កឹម សុខា លោក សឺន សាន ដែល​ឈ្នះ​បាន​អាសនៈ​ចំនួន ១០ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ១៩៩៣ បាន​ដាក់​ចេញ​នូវ​ទ្រឹស្តី​ថា ដើម្បី​ឲ្យ​ប្រទេស កម្ពុជា បាន​សុខ​ចម្រើន កម្ពុជា ត្រូវ​ប្រឆាំង​ទប់ទល់​នឹង​សត្រូវ​ចំនួន ៣ គឺ​អំពើ​ឈ្លាន​ពាន​របស់​បរទេស ពួក​អ្នក​កាន់​អំណាច​ផ្តាច់ការ និង​អំពើ​ពុករលួយ។
  19. ខ្ញុំ​កើត​នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ១៩៥៣ នៅ​ស្រុក ត្រាំកក់ ខេត្ត តាកែវ ភាគ​ខាង​ត្បូង​នៃ​រាជធានី ភ្នំពេញ។ គ្រួសារ​ខ្ញុំ​ជាកសិករ ប៉ុន្តែ ជីតា​ខ្ញុំ​ជា​មេឃុំ។ ពួកគាត់​មក​ពី​ភូមិ​ផ្សេង​គ្នា ប៉ុន្តែ​ជីតា​ខ្ញុំ​ក៏​ជា​មេឃុំ​មួយ​រូប​ផង​ដែរ។ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​ចូល​ដល់​ភ្នំពេញ ខ្ញុំ​មាន​អាយុ​ប្រហែល​២២ឆ្នាំ។ ខ្ញុំ​ត្រូវ​ត្រឡប់ទៅ​ស្រុក​កំណើត​របស់​ខ្ញុំ​វិញ​នៅ​ខេត្ត តាកែវ។ ប្រហែល​ពីរ​សប្តាហ៍​បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ដល់​ទីនោះ​ ខ្មែរ​ក្រហម​បាន​ចាប់​ឪពុក​ខ្ញុំយក​ទៅ និង​បាន​សម្លាប់​គាត់។ វា​ជា​រឿងគួរ​ឱ្យ​ខ្លាច​បំផុតសម្រាប់​គ្រួសារ​របស់​យើង។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ត្រូវ​សម្រប​ខ្លួន​ធ្វើការ​ជា​កសិករ​នៅ​ក្នុង​កង​យុវជន​មួយ​នៃ​របប​ខ្មែរ​ក្រហម។ នៅ​ក្នុង​កង​យុវជន យើង​ត្រូវ​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់ ត្រូវ​ខិតខំ​ធ្វើការ​ជាង​មនុស្ស​ចាស់ទៀត។ នៅពេល​នោះ​ យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រស់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​នោះ​ទេ។ ខ្ញុំ​ត្រូវ​បាន​តម្រូវ​ឲ្យ​នៅ​ជាមួយ​កង​យុវជន។ យើង​អស់​កម្លាំង​ខ្លាំង​ណាស់​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត។ ទន្ទឹម​នឹង​នេះ ​យើង​ស្ថិត​នៅ​ក្រោមការ​គំរាមកំហែង​ដែល​ពួក​ខ្មែរ​ក្រហមអាច​សម្លាប់​យើង​បាន​គ្រប់​ពេល​វេលា។ វា​ជា​ពេលវេលា​ដ៏​លំបាក​និង​គួរ​ឱ្យ​ភ័យខ្លាច។ មុន​ពេល​វៀតណាម​មក​ដល់ ខ្ញុំ​មិន​អាច​រស់នៅ​ក្នុង​ខេត្ដ​របស់​ខ្ញុំ​បាន​ទេ ពីព្រោះ​ខ្មែរ​ក្រហម​បាន​ជម្លៀស​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​នៅ​ឆ្នាំ​១៩៧៨ ទៅ​នៅ​ខេត្ត កណ្តាល។ បន្ទាប់​មក​នៅ​ពេល​ដែល​វៀតណាមបានមក​ដល់កម្ពុជា យើង​បាន​ចេញ​ពី​ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ទៅ​រាជធានី ភ្នំពេញ។ ខ្ញុំ​បាន​ចាប់​ផ្តើម​រស់នៅ​រាជធានី ភ្នំពេញ ចាប់​តាំង​ពី​គ្រា​ដំបូង ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​របប​ខ្មែរ​ក្រហម ​អ្វីៗ​គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង។ ខ្ញុំ​មិន​ខ្វះ​ខាត​សម្ភារៈ​ដើម្បី​រស់នៅ ​ក្នុង​ជីវភាព​សាមញ្ញទេ។ អ្វីៗពិត​ជា​ល្អ​ប្រសើរ​ជាង​កាល​ពី​បួន​ឆ្នាំ​មុន​។ ប៉ុន្តែ​វា​មាន​ការ​លំបាក​ផ្សេង​ទៀត ពីព្រោះ​វៀតណាម​បានដឹង​ថា​ ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ចលនា​តស៊ូ​នៅ​ព្រំដែន​។
  20. ពួកគេ​គឺ​ជា​យុទ្ធជន​ដើម្បី​សេរីភាព មាន​ឈ្មោះ​ថា ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) ដែល​ដឹកនាំ​ដោយ លោក សឺន សាន ហើយ​ខ្ញុំ​បាន​ទាក់ទង​ដោយ​សម្ងាត់​ជាមួយ​ពួកគេ​។ ហេតុអ្វី? ពីព្រោះ​ក្នុង​នាម​ជា​យុវជន ​យើង​មិន​ចង់​ឲ្យ​មាន​ការ​ឈ្លានពាន​ពី​បរទេស​ឡើយ។ ដូច្នេះ ​ខ្ញុំ​ចង់​តស៊ូ​ដើម្បី​សេរីភាព។ វា​មិនមែន​សម្រាប់​តែ​ខ្ញុំ​ទេ តែ​សម្រាប់​ប្រទេស​របស់​យើង។ ប្រទេស​របស់​យើង​បាន​ឆ្លង​កាត់​រឿងរ៉ាវ​ច្រើន​ណាស់ ហើយ​យើង​ចង់​បាន​សេរីភាព​សម្រាប់​ថ្ងៃ​អនាគត។ ដូច្ នេះ​ខ្ញុំ​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​នេះ​ ហើយ​យើង​បាន​ធ្វើ​កិច្ចប្រជុំ​សម្ងាត់​នៅ​កន្លែង​ផ្សេងៗ​ក្នុង​រាជធានី ​ភ្នំពេញ។ ប៉ុន្តែ​វៀតណាម​បាន​ដឹង​អំពី​រឿង​នេះ ហើយ​ពួកគេមិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​។
  21. ពួកគេ​បាន​តាមដាន​យើង ហើយ​ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន។ បន្ទាប់​មក​ពួកគេ​បាន​ដក​ហូត​តួនាទី​របស់​ខ្ញុំ​ជា​មន្រ្តី​ធ្វើការ​នៅ​ក្នុង​សង្កាត់​មួយ​នៅ​រាជធានី ភ្នំពេញ។ នៅ​ឆ្នាំ១៩៧៩ នៅ​ពេល​វៀតណាម​ចូល​មក​ដល់ ខ្ញុំ​ត្រូវ​បាន​ចាត់តាំង​ជា​ចៅ​សង្កាត់​រង​នៅ ភ្នំពេញ។ ដំបូង​ខ្ញុំ​បាន​បម្រើ​ការងារ​នៅ​សាលា​ក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក ​ខ្ញុំ​បាន​ធ្វើការ​នៅ​សង្កាត់​មួយ​ក្នុង​ខណ្ឌ​ទួលគោក។ ប៉ុន្តែ​បន្ទាប់​ពី​ពួកគេ​បាន​ដឹង​អំពី​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ពួក​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព ខ្ញុំ​ត្រូវ​បាន​គេ​កោះ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ។ លោក​ស្នងការ​បាន​សួរ​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទាំង​នេះ ហើយ​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ខ្លះ។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា​ ខ្ញុំ​គ្រាន់​តែចង់​ស្វែង​រក​មធ្យោបាយ​ដើម្បី​ចង់​ដឹង​នរណា​ល្អ នរណា​មិន​ល្អ ​នរណា​នឹង​បម្រើប្រទេស​របស់​យើង។ ហើយ​ស្នងការ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ផ្លាស់ប្តូរ​ចិត្ត​និង​សកម្មភាព​របស់​ខ្ញុំ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​មាន​បញ្ហា​។
  22. ប៉ុន្តែ​ ខ្ញុំ​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​នេះ ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ដឹង​ពី​រឿង​នេះ ពួកគេ​បាន​ដក​ខ្ញុំ​ចេញ​ពី​មុខតំណែង ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​តាមដាន​ជាប់​ជានិច្ច។ នៅ​ឆ្នាំ ១៩៨១ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាច​នៅ​បាន​ទៀត​ទេ ព្រោះ​វា​មាន​គ្រោះថ្នាក់​ណាស់។ ខ្ញុំ​ចង់​ទៅ​ឆ្ងាយ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​ដំណើរ​ដ៏​គ្រោះ​ថ្នាក់​ឆ្លងកាត់​ព្រំដែន​ឡើយ។ នៅ​គ្រា​នោះ រដ្ឋាភិបាល​កំពុង​ជ្រើសរើស​និស្សិត​ល្អៗ​ឱ្យ​ទៅ​ប្រទេស​សង្គម​និយម ដើម្បី​សិក្សា​បន្ត។ ​ដូច្នេះ ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្រឡង។ ខ្ញុំ​បាន​ប្រឡង​ជាប់ បន្ទាប់​មក​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ឆេកូស្លូវ៉ាគី (Czechoslovakia) ​ដែល​ជា​ប្រទេស​កាន់​របប​សង្គម​និយម។
  23. ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ​អំពី​មុខ​វិជ្ជា​ដែល​ខ្ញុំ​គួរ​រៀន ហើយ​មិត្ត​របស់ខ្ញុំ​បាន​ផ្តល់​យោបល់​ខ្ញុំ​ឱ្យ​រៀន​យកសញ្ញាបត្រ​បច្ចេកទេស។ មុន​ពេល​ខ្មែរក្រហម​បាន​កាន់កាប់​អំណាច​ ខ្ញុំ​ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​ពីរ ​ផ្នែក​នីតិសាស្រ្ត​នៅ​មហាវិទ្យាល័យនីតិសាស្រ្ត​ ក្នុង​រាជធានី ​ភ្នំពេញ។ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​បញ្ចប់​ការ​សិក្សា​នេះ​ទេ។ ដំបូន្មាន​ដែល​ខ្ញុំ​ទទួល​បាន ​គឺ​ថា​របបកុម្មុយនីស្ត​មិន​ត្រូវ​ការ​មេធាវី​ឡើយ ប៉ុន្តែ​ពួកគេ​ត្រូវការ​អ្នក​បច្ចេកទេស។ ប្រសិន​ជា​ខ្ញុំ​រៀន​ផ្នែក​ច្បាប់​ឬ​នយោបាយ ខ្ញុំ​នឹង​ពិបាក​រក​ការងារ​ធ្វើ​មិន​ខាន​ឡើយ។ ដូច្នេះ​ ខ្ញុំ​បាន​សម្រេចចិត្ត​រៀន​ផ្នែក​គីមីសាស្ត្រ។ ខ្ញុំ​បាន​សិក្សា​ផ្នែក​គីមីសាស្ត្រ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​នៅ​ទីក្រុង ប្រាហ្គ (Prague) ហើយ​បន្ទាប់​មក​ ខ្ញុំ​បាន​ត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ ១៩៨៦។
  24. ប៉ុន្តែ​ ក្រោយ​ពី​ខ្ញុំ​បាន​ត្រឡប់​មក​មាតុប្រទេស​វិញ ពួកគេ​នៅ​តែ​បន្ត​តាមដាន​ខ្ញុំ។ ​ខ្ញុំ​បាន​ធ្វើការ​នៅ​ក្រសួង​ឧស្សាហកម្ម ហើយ​រដ្ឋមន្រ្តី​មាន​ទំនាក់​ទំនង​ល្អ​ធម្មតា​ជាមួយ​ខ្ញុំ ប៉ុន្តែ​អនុរដ្ឋមន្រ្តី​មិន​ធ្វើ​ល្អ​ចំពោះ​ខ្ញុំទេ។ អនុរដ្ឋមន្រ្តី​នោះ គឺ​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​នៅ​ក្នុង​ក្រសួង គឺ​លោក ​សុខ ឥសាន ដែល​បច្ចុប្បន្ន​នេះ​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គាត់​បាន​បញ្ជា​ឱ្យ​គេ​តាមដាន​ខ្ញុំ ​ហើយ​ពួកគេ​មិន​បាន​ផ្តល់​មុខ​តំណែង​ល្អដល់​ខ្ញុំ​ឡើយ ទោះ​បី​ជា​ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ក៏​ដោយ។ ខ្ញុំ​មាន​សញ្ញាបត្រ​វិស្វកម្ ម​គីមីសាស្ត្រ ប៉ុន្តែ​ពួកគេ​មិន​ផ្តល់​មុខ​តំណែង​ជាន់ខ្ពស់​ឲ្យ​ខ្ញុំ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ពួកគេ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ឆ្ងាយ​ពី​ក្រសួង​នៅ​រាជធានី ភ្នំពេញ។
  25. នៅ​ខេត្ត​ ព្រះសីហនុ ខ្ញុំ​ត្រូវ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រាបៀរ ដែល​ជា​កន្លែង​គ្មាន​ការងារ​ធ្វើ​ឲ្យ​ពិត​ប្រាកដ​ទេ។ ពួកគេ​មាន​បំណង​ច្បាស់​មួយ ​គឺ​បញ្ជូន​ខ្ញុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ប្រជាជន​និង​សាធារណជន។ ដូច្នេះ ​ខ្ញុំ​បាន​ប្តេជ្ញា​ថា ​ខ្ញុំ​ត្រូវ​ធ្វើអ្វី​មួយ​ព្រោះ​តួនាទី​ខ្ញុំ​នៅ​ក្នុង​រោងចក្រ​មិន​សូវ​មាន​ប្រយោជន៍​ទេ។ ដូច្នេះ ​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​បង្រៀន​សិស្ស។ នៅ​ពេល​នោះ ខេត្ត​ព្រះសីហនុ​មាន​តែ​សាលា​បឋមសិក្សា​មួយ​ប៉ុណ្ណោះ​ គ្មាន​វិទ្យាល័យ​ឡើយ។ ដូច្នេះ ​យុវជន​មិន​អាច​ឈោង​ចាប់​ការ​សិក្សា​នៅ​កម្រិត​ខ្ពស់​ជាង​នេះ​ ដើម្បី​ទទួល​បាន​សញ្ញាបត្រ​បាក់ឌុប​បាន​ឡើយ ​ពីព្រោះ​ពុំ​មាន​គ្រូ​បង្រៀន។
  26. ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្រៀន​មុខ​វិជ្ជា​រូបវិទ្យា គីមីវិទ្យា និង​គណិតវិទ្យា។ បន្ទាប់​មក​ពួកគេ​បាន​បើក​សាលារៀន​សម្រាប់​ឱ្យ​សិស្ស​សិក្សា​ថ្នាក់​វិទ្យាល័យ ដូច្នេះ​ខ្ញុំ​ចាប់ផ្តើម​បង្រៀន​សិស្ស​លើ​មុខវិជ្ជា​ទាំងអស់​នេះ។ អភិបាលខេត្ត​បាន​ដឹង​ថា ​ខ្ញុំ​ស្ម័គ្រចិត្ត​ផ្តល់​សេវា​បង្រៀន ​ដូច្នេះ​ហើយ​ពួកគេ​បាន​ផ្តល់​ដី​ខ្លះ​ឱ្យ​មក​ខ្ញុំ ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ខ្ញុំ​បាន​ដាំ​ម្រេច​ និង​ចាប់​ផ្ដើម​ធ្វើការ​ជាមួយ​កសិករ​ក្នុង​ស្រុក ព្រម​ទាំងបង្រៀន​សិស្ស។ ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាង​ខ្លាំងលើ​វិស័យ​ទាំង​ពីរ។
  27. នៅ​ឆ្នាំ ១៩៨៩ ខ្ញុំ​បាន​ដឹង​ពី​ការ​ចរចា​សន្តិភាព​កំពុង​ដំណើរការ ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស។ ខ្ញុំ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ហើយ​បាន​ស្នើ​សុំ​ត្រឡប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ ​ព្រោះ​ខ្ញុំ​បាន​ឮ​អំពី​ការ​ចរចា។ ​ខ្ញុំ​រំភើប​ចំពោះ​លទ្ធភាព​នៅ​ពេល​ខាង​មុខ។ ដូច្នេះ ​ខ្ញុំ​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ហើយ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ស្រា​នៅ​ភ្នំពេញ។ ការងារ​របស់​ខ្ញុំ​នា​គ្រា​នោះ គឺ​ខ្ញុំ​បាន​បង្កើត​ស្រា​មួយ​ប្រភេទ​ឈ្មោះ​ថា​«ស្រា​មេគង្គ‍»។ វា​ជា​រូបមន្ត​ដែល​ខ្ញុំ​បាន​បង្កើត។
  28. បន្ទាប់​ពី​ខ្ញុំ​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ ១៩៨៩ មនុស្ស​មួយ​ចំនួន​មក​ពី​ចលនា​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រោម​ការ​ដឹកនាំ​របស់ លោក សឺន សាន បាន​មក​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ​នៅ​អំឡុង​ឆ្នាំ ១៩៩០។ បន្ទាប់​មក កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា ហើយ​មន្រ្តី​អង្គការ​សហប្រជាជាតិ​បាន​ចាប់ផ្ដើម​បញ្ជូន​មក​កម្ពុជា។ ខ្ញុំ​មិនទាន់​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ឡើយ​ទេ​ពេល​នោះ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩១ ខ្ញុំ​បាន​បង្កើត​អង្គការ​សិទិ្ធ​មនុស្ស​មួយ​ឈ្មោះ​ថា​ អង្គការ​ការពារ​សិទិ្ធ​មនុស្ស​កម្ពុជា (Human Rights Vigilance of Cambodia)។ ខ្ញុំ​បាន​សម្រេច​បង្កើត​អង្គការ​នេះ ​ដោយសារ​តែ​ខ្ញុំ​ជឿ​ថា​ បញ្ហា​ធំ​ជាងគេ​សម្រាប់​ប្រទេស​ គឺ​បញ្ហា​សិទ្ធិ​មនុស្ស។ ការរំលោភ​បំពាន​សិទិ្ធ​មនុស្ស​មាន​នៅ​គ្រប់​ទី​កន្លែង​ ហើយ​ខ្ញុំ​គិត​ថា ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចាប់ផ្តើម​ដោះ​ស្រាយ​បញ្ហា​នេះ។ ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ពិត​ជា​យក​ចិត្ត​ទុកដាក់​ចំពោះ​សិទ្ធិ​មនុស្ស។
  29. ឆ្លង​តាម​ប្រវត្តិសាស្ត្រ​កម្ពុជា ខ្ញុំ​ដឹង​បាន​ថា ​ក្រោម​របប​ខ្មែរ​ក្រហម​និង​វៀតណាម ប្រជាជន​រងទុក្ខ​លំបាក​វេទនា​យ៉ាង​ខ្លាំង។ រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់ ចាប់ខ្លួន និង​សម្លាប់​ប្រជាជន ដូច្នេះ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ខ្លាំង​មក​លើ​ជន​ទាំងឡាយ​ណា​ដែល​រិះគន់​រដ្ឋាភិបាល។
  30. ខ្ញុំ​គិត​ថា​ បញ្ហា​សិទ្ធិមនុស្ស​គឺ​ជា​បញ្ហា​ធំ​ជាង​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា។ ប្រសិន​ជា​យើង​ចង់​អភិវឌ្ឍ​ប្រទេស អ្វី​ដែល​យើង​ត្រូវការ​ដំបូង​និង​ចម្បង​បំផុត ​គឺ​គួរ​តែ​ជា​ការ​គោរព​សិទិ្ធមនុស្ស។ សិទ្ធិមនុស្ស​បាន​ធ្លាក់ក្នុង​ស្ថានភាព​ដ៏​អាក្រក់បំផុត​នៅ​ក្រោម​របប ប៉ុល ពត ហើយ​ក៏​មាន​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ក្រោម​រដ្ឋាភិបាល​មុនៗ​ដែរ។ ខ្ញុំ​មិន​ចង់​ឱ្យ​ស្ថានការណ៍​នេះ​កើត​ឡើង​ម្តង​ទៀត​នៅ​ប្រទេស​កម្ពុជា​ឡើយ។ ប្រជាជន​មិន​មាន​អំណាច​អ្វី​ទេ។
  31. ដូច្នេះ​ នៅ​ពេល​ខ្ញុំ​បង្កើត​អង្គការ​សិទិ្ធ​មនុស្ស​នេះ ខ្ញុំ​ចង់​រៀន​សូត្រ​អំពី​ប្រធានបទ​នេះ​ហើយ​បេសកកម្ម​ឈាន​មុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNAMIC) បាន​បញ្ជូន​ខ្ញុំ​ទៅ​សិក្សា​នៅ​ទីក្រុង ហ្សឺណែវ។ នៅ​ពេល​នោះ បេសកកម្ម​ឈាន​មុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNAMIC) បាន​មក​ដល់​ ដើម្បី​រៀបចំ​បេសកកម្ម​ពេញលេញ​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (អ៊ុនតាក់)។ លោក ដេនីស ​ម៉ាកណាម៉ារ៉ា (Denis McNamara) គឺ​ជា​ប្រធាន​អង្គភាព​សិទ្ធិ​មនុស្ស​នៃ​បេសកកម្ម​ឈាន​មុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​។ ខ្ញុំ​បាន​ធ្វើការ​ជាមួយ​លោក​និង​ជាមួយ លោក បាស៊ីល ​ហ្វឺណាន់ដូ (Basil Fernando)​ ផង​ដែរ ដែល​លោក​គឺ​ជា​អនុប្រធាន​អង្គភាព​នេះ ​ហើយ​បច្ចុប្បន្ន​នេះ​លោក​គឺ​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ាន​នៅ​ទីក្រុង ​ហុងកុង។ តាមរយៈការ​ធ្វើការ​ជាមួយ​មន្រ្តី​ទាំងពីរ​នាក់ ខ្ញុំ​បាន​រៀន​សូត្រ​យ៉ាង​ច្រើន​អំពី​អត្ថន័យ​នៃ​សិទ្ធិ​មនុស្ស​។
  32. នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ទីក្រុង ហ្សឺណែវ មាន​សន្និសីទ​ធំ​មួយ។ ខ្ញុំ​បាន​បញ្ចុះ​បញ្ចូល​អ្នកតំណាងប្រទេស​ជា​ច្រើន ដូច​ជា​ប្រទេស​ជប៉ុន​និង​ប្រទេស​ដទៃទៀត ដោយ​ស្នើ​សុំ​ឱ្យ​បញ្ជូន​តំណាង​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​តាមដាន​ស្ថានការណ៍​សិទ្ធិ​មនុស្ស។ ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន ហើយ​ខ្ញុំ​បាន​លើក​ឡើង​ពី​បញ្ហា​និង​សារៈសំខាន់​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា។ នៅ​ទី​បំផុត​ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​បញ្ជូន​តំណាង​ពិសេស​មួយ​រូប​មក​កម្ពុជា ​ហើយ​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​ដូច​គ្នា​ដែរ។ បន្ទាប់​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​លើក​ទី​មួយ​ទៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៩២។ ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន មក​ពី​អង្គការដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​មនុស្ស ដូចជា​អង្គការ​ Amnesty International អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ជាដើម។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ខ្ញុំ​មាន​ការ​គាំទ្រ​ជាច្រើន​ពី​អ្នក​ដែល​ធ្វើ​ការងារ​លើ​សិទ្ធិ​មនុស្ស។
  33. ប៉ុន្តែ​ ខ្ញុំ​បាន​ចាប់ផ្ដើម​គិត​ថា ប្រសិន​បើ​ខ្ញុំ​នៅ​ធ្វើការ​នៅ​ក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ស្ថានការណ៍​របស់​កម្ពុជា​បែប​នេះ ខ្ញុំ​នឹង​មិន​មាន​អំណាច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឡើយ។ ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​មួយ។ គោលបំណង​របស់​ខ្ញុំ​ គឺ​ត្រូវ​តែ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ហើយ​ខ្ញុំ​ក៏​មាន​ឱកាស​ចូលរួម​ជាមួយ​គណបក្ស​របស់​លោក​តា សឺន សាន នៅ​ឆ្នាំ ១៩៩២។ នៅ​មហា​សន្និបាត​បក្ស​លើក​ដំបូង និង​ដោយសារ​តែ​ខ្ញុំ​ធ្លាប់​គាំទ្រ​គណបក្ស​នេះ​ពី​មុន គណបក្ស​នេះ ​បាន​បោះឆ្នោត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អនុវត្តន៍​របស់​គណបក្ស​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ។ ដូច្នេះ​ ខ្ញុំ​បាន​ចូលរួម​​ក្នុង​គណបក្ស ហើយ​នៅ​ពេល​ការ​បោះឆ្នោត​សភាធម្មនុញ្ញ ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ឆ្នាំ ១៩៩៣ ខ្ញុំ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​មណ្ឌល​ខេត្ត តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ជាប់ឆ្នោត​និង​បាន​ក្លាយ​ជា​សមាជិក​សភា​ធម្មនុញ្ញ ពីព្រោះ​ពេល​នោះ ​យើង​មិន​ទាន់​មាន​រដ្ឋសភា​ជាតិ​នៅ​ឡើយ​ទេ។​ យើង​បាន​ជួយ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា ហើយ​ជំពូក​ទី​៣ ពី​មាត្រា​ទី៣១ដល់​មាត្រា​ទី៥០ គឺ​ចែង​អំពី​សិទ្ធិ​មនុស្ស។ ខ្លឹមសារ​ភាគ​ច្រើន​នៃ​ជំពូក​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​គំនិត​របស់​ខ្ញុំ។
  34. រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​ព្រាង​ឡើង​ក្នុង​ឆ្នាំ ១៩៩៣ បន្ទាប់​ពី​ការ​បោះឆ្នោត ហើយ​ក្នុង​នាម​ជាសមាជិក​មួយ​រូប​នៃ​គណៈកម្មការ​ព្រាង​រដ្ឋធម្មនុញ្ញ ខ្ញុំ​បាន​ពិភាក្សា​បញ្ហា​ជាច្រើន​ជាមួយ លោក ម៉ាកណាម៉ារ៉ា (McNamara) និង លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando)។ ពួកគាត់​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​គំនិត​ជាច្រើន​ ហើយ​ខ្ញុំ​បាន លើក​បញ្ហា​ទាំង​នេះ​ និង​បញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​គណៈកម្មការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ។ ជារឿយៗ នៅ​ក្នុង​កិច្ចពិភាក្សា​លើ​សេចក្តីព្រាង ​សមាជិក​ផ្សេង​ទៀត​ពិត​ជា​មិន​ដឹង​ច្រើន​អំពី​បញ្ហា​ទាំង​នោះ​ឡើយ ប៉ុន្តែ​ពួកគាត់​បាន​ទទួល​យក​គំនិត​ដែល​ខ្ញុំ​បាន​លើក​ឡើង លើកលែង​តែ​នៅ​ក្នុង​វិស័យ​សំខាន់ៗ។ ខ្ញុំ​ចង់​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឈ្មោះ​ថា​ «គណៈកម្មាធិការ​ជាតិ​ឯករាជ្យ​ស្តី​ពី​សិទ្ធិ​មនុស្ស‍»។
  35. ខ្ញុំ​បាន​លើក​ឡើង​នូវ​គំនិត​នេះ ប៉ុន្តែ​ពួកគេ​មិន​បាន​យល់​ស្រប​ជាមួយ​ខ្ញុំ​ឡើយ​ ហើយ​គំនិត​នេះ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​បោះឆ្នោត។ ក្នុង​ចំណោម​មនុស្ស​១២០នាក់ មាន​តែ​មនុស្ស​ប្រហែល​ជា​២០នាក់​ប៉ុណ្ណោះ​បាន​គាំទ្រ​ខ្ញុំ។ ពួកគេ​មិន​យល់​ថា​ ហេតុអ្វី​បាន​ជា​រឿង​នេះ​សំខាន់​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​បន្ត​លើក​ឡើង​ពី​គំនិត​នេះ​ ដោយ​មាន​ការ​ពិភាក្សា​លើ​គ្រប់​មាត្រា។ នៅ​ទី​បំផុត រដ្ឋសភា​មិន​អាច​ធ្វើការ​បាន​ដោយ​រលូន​ឡើយ​ ពីព្រោះ​ខ្ញុំ​នៅ​តែ​បន្ត​លើក​ឡើង​នូវ​ការ​ទាមទារ​នេះ ដូច្នេះ​អ្នក​នយោបាយ​បាន​ធ្វើការ​រួម​គ្នា​ដើម្បី​រក​វិធី​មួយ​ឆ្ពោះ​ទៅ​មុខ។
  36. មេដឹកនាំ​នៃ​គណបក្ស​ទាំង​បី គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​រណសិរ្ស​សាមគ្គី​ជាតិ​ដើម្បី​ឯករាជ្យ អព្យាក្រឹត សន្តិភាព​និង​សហប្រតិបត្តិការ​កម្ពុជា (ហ៊្វុនស៊ិនប៉ិច) និង​គណបក្ស​របស់​លោក​តា សឺន សាន ដែល​មាន​ឈ្មោះ​ថា «គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះ​ពុទ្ធ​សាសនា‍» (BLDP) បាន​ពិភាក្សា​អំពី​បញ្ហា​នេះ ហើយ​បាន​ចរចា​អំពី​វិធី​ឆ្ពោះ​ទៅ​មុខ ខណៈ​ដែល​ខ្ញុំ​បន្ត​លើក​ពី​បញ្ហា​នេះ​ជា​ប្រចាំ។
  37. នៅ​ទី​បំផុត ពួកគេ​បាន​យល់​ព្រម​បញ្ចូល «គណៈកម្មាធិការ​សិទិ្ធ​មនុស្ស‍» ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​វា​មិនមែន​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ទេ។ ពួកគេ​បាន​ហៅ «គណៈកម្មការទី១‍» ថា ជា​គណៈកម្មាធិការ​សិទិ្ធ​មនុស្ស នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​ ហើយ​ពួក​គេ​បាន​យល់​ព្រម​បោះឆ្នោត​ឱ្យ​ខ្ញុំ​ធ្វើ​ជា​ប្រធាន​ ពីព្រោះ​ពួកគេ​បាន​ដឹង​ថា ​ខ្ញុំ​នឹង​ពុះពារ​យ៉ាង​ខ្លាំងក្លា​ការពារ​ប្រជាពលរដ្ឋ​ ដែល​មិន​យល់​អំពី​សិទ្ធិ​មនុស្ស​ឬ​ស្ថាប័ន​នេះ។ មនុស្ស​ជា​ច្រើន​ដែល​មក​ពី​គណបក្ស​របស់​ខ្ញុំ​ផ្ទាល់ និង​អ្នក​ដទៃទៀត​ ក៏​មិន​យល់​អំពី​ផលប្រយោជន៍​របស់​គណៈកម្មាធិការ​នេះ​ដែរ។ ខ្ញុំ​បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មាធិការ​នេះ​រយៈពេល​ប្រាំ​ឆ្នាំ ហើយ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​សកម្ម។
  38. ខ្ញុំ​ត្រូវការ​ទីប្រឹក្សា​ម្នាក់ ​ហើយ​នៅ​ពេល​នោះ​មូលនិធិ​អាស៊ី (TAF) និង​ទីភ្នាក់ងារសហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​គាំទ្រ​គណៈកម្មាធិការ​របស់​ខ្ញុំ។ ពួកគេ​បាន​ផ្តល់​មូលនិធិ​ ហើយ​ក៏​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ទីប្រឹក្សា​សិទិ្ធ​មនុស្ស​មួយ​រូប​ផង​ដែរ​គឺ​លោក ប្រេដ អាដាម ​(Brad Adams) ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)។ លោក​បាន​ធ្វើការ​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​បាន​រៀនសូត្រ​យ៉ាងច្រើន​ពី​លោក។ កាល​នោះ​ ខ្ញុំ​មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ទេ​ ប៉ុន្តែ​មូលនិធិ​អាស៊ី​បាន​ផ្តល់​ការ​បណ្តុះបណ្តាល និង​អ្នក​បកប្រែ​ភាសា​ម្នាក់​ឲ្យ​ខ្ញុំ។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ទីប្រឹក្សា​ផ្នែក​ច្បាប់​មួយ​រូប​ផង​ដែរ។
  39. នៅ​ក្នុង​តួនាទី​នេះ​ដំបូង ខ្ញុំ​បាន​រៀបចំ​វេទិកា​សាធារណៈ​នានា ព្រោះ​ខ្ញុំ​យល់​ថា​វា​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​បង្រៀន​សាធារណជន និង​សិក្សា​រៀន​សូត្រ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។ នេះ​ជា​វេទិកា​ដំបូង​គេ​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ជាច្រើន និង​បាន​រៀបចំ​វេទិកា​នៅ​ទីនោះ​ ហើយ​បាន​លើក​ទឹកចិត្ត​ប្រជាជន​ឱ្យ​លើក​ឡើង​អំពី​បញ្ហា​របស់​ពួកគេ។ បញ្ហា​ទី​មួយ​គឺ​ជម្លោះ​ដីធ្លី ការ​បណ្តេញ​ចេញ​ពី​ដីធ្លី និង​ការ​ដណ្តើម​យក​ដីធ្លី។ កាល​គ្រា​នោះ ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាច្រើន ហើយ​ខ្ញុំ​បាន​ស្នើ​សុំ​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា និង​ហ៊្វុនស៊ិនប៉ិច​ឱ្យ​ជួយ​គាំទ្រ។
  40. ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​លោក​រដ្ឋមន្រ្តី ស ខេង និង​អភិបាល​ខេត្ត​ជាច្រើន​នាក់ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ខ្ញុំ​បាន​ចុះ​ទៅ​ខេត្ត កំពង់ចាម ដើម្បី​រៀបចំ​វេទិកា​សាធារណៈ ​ពីព្រោះ​មានពាក្យ​បណ្តឹង​ជាច្រើន​នៅ​ទីនោះ ដែល​ថា​អាជ្ញាធរ​បាន​យក​ដី​ពី​ប្រជាពលរដ្ឋ។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​បង​ប្រុស​របស់លោក ហ៊ុន សែន​ គឺ​លោក ហ៊ុន ណេង ហើយ​គាត់​និង​លោក ស ខេង បាន​ជួយ​ខ្ញុំ​រៀបចំ​វេទិកា​សាធារណៈ។ ដំណោះស្រាយ​គឺ​ត្រូវ​ប្រគល់​ដី​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​វិញ​ ហើយ​បន្ទាប់​មក​ទៀត ​ខ្ញុំ​បាន​ចុះ​ទៅ​ខេត្ត ព្រៃវែង និង​បាន​បន្ត​ធ្វើ​កិច្ចការ​ដូចគ្នា។ ពេល​ខ្លះ​មាន​ការ​ប្រឈម​មុខ​ជាមួយ​យោធា​ដែល​បាន​យក​ដី​ពី​ប្រជាពលរដ្ឋ ដូច្នេះ​ខ្ញុំ​បាន​ទៅ​បន្ទាយ​យោធា។​ ខ្ញុំ​ចង់​ពិភាក្សា​ជាមួយ​មន្រ្តី​យោធា​អំពី​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ដំណោះស្រាយ​មិន​ងាយស្រួល​ឡើយ។
  41. ដំបូង​ពួកគេ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទាយ​យោធា​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ពន្យល់​ថា ខ្ញុំ​គ្រាន់​តែ​ចង់​ដោះស្រាយ​បញ្ហា​ ដូច្នេះ​យើង​បាន​ចរចា​គ្នា។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​អភិបាល​ខេត្ត និង​រដ្ឋមន្ត្រី​។ នៅ​ទីបំផុត​ប្រជាពលរដ្ឋ​ទទួល​បាន​ជ័យជម្នះ។ នៅ​ពេល​នោះ​ដែរ យើង​បាន​រក​ឃើញ​កន្លែង​ឃុំឃាំង​អ្នកទោស​ខុស​ច្បាប់​នៅ​ខេត្ត​ បាត់ដំបង ​ដែល​យើង​បាន​ស្គាល់​ទីតាំង​នោះ​ជា «កន្លែង​ឃុំ​ឃាំង​ឈើ​ខ្មៅ»។ អតីត​រដ្ឋាភិបាល​វៀតណាម​បាន​បង្កើត​ពន្ធនាគារ​សម្ងាត់​ ដើម្បី​ឃុំឃាំង​មនុស្ស​នៅ​ព្រំដែន​ដែល​លួច​ចូល​ក្នុង​ប្រទេស និង​បាន​ធ្វើ​ទារុណកម្ម​ពួកគេ។ មនុស្ស​ទាំងនោះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​រថក្រោះ​ដែល​ក្តៅ​ខ្លាំង ហើយ​ពួកគេជាច្រើននាក់​បាន​ស្លាប់។
  42. នៅ​ពេល​ខ្ញុំ​បាន​ចុះ​ទៅ​ខេត្ត បាត់ដំបង នៅ​ក្នុង​តំបន់​មួយ​ដែល​គេ​ហៅ​ថា «អាងកំពីងពួយ» ខ្ញុំ​បាន​ជួប​ទាហាន​មួយ​ចំនួន ហើយ​នៅ​ពេល​ខ្ញុំ​សួរ​កន្លែង​ដែល​ពួកគេ​ធ្វើការ ពួកគេ​បាន​ប្រាប់​ខ្ញុំ​អំពីពន្ធនាគារ​សម្ងាត់។ ខ្ញុំ​បាន​សួរ​ពួកគេ​អំពី​រឿងរ៉ាវ​នៅ​ទីនោះ ហើយ​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ទាំងអស់​អំពី​អ្នក​ទោស​ក្នុង​ពន្ធនាគារ​សម្ងាត់ និង​អំពី​ការ​ធ្វើ​ទារុណកម្ម ​ដែល​មាន​មនុស្ស​១៦នាក់​នៅ​ទីនោះ ហើយ​មនុស្ស​ជាច្រើន​បាន​ស្លាប់។
  43. នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​ភ្នំពេញ​វិញ ខ្ញុំ​បាន​ពិភាក្សា​បញ្ហា​ពន្ធនាគារ​នេះ​ជាមួយ​ទីប្រឹក្សា​អង្គការ​សហប្រជាជាតិ​របស់​ខ្ញុំ​ និង​រិះរក​វិធី​បញ្ឈប់​ពន្ធនាគារ​នោះ។ បញ្ហា​នេះ​កើត​ឡើង​នៅ​ឆ្នាំ១៩៩៤ ហើយ​ខ្ញុំ​គិត​ថា តើ​ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា? ប្រសិន​បើ​ខ្ញុំ​ជជែក​ជាមួយ​រដ្ឋាភិបាល ខ្ញុំ​មិន​គិត​ថា ​រដ្ឋាភិបាល​អាច​នឹង​ចង់​ដឹង​អំពី​រឿង​នេះ​ទេ។
  44. ដូច្នេះ ​ខ្ញុំ​បាន​សរសេរ​លិខិត​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ ដើម្បី​ទូល​ថ្វាយ​ព្រះ​អង្គ​អំពី​បញ្ហា​នេះ ហើយ​ព្រះអង្គ​បាន​បញ្ជូន​លិខិត​របស់​ខ្ញុំ​ទៅ​នាយករដ្ឋមន្រ្តី។ ដូច្នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ បាន​ជ្រាប​ថា ​ខ្ញុំ​បាន​ដឹង​អំពី​រឿង​នេះ។​ បន្ទាប់​មក ​សហការី​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​ដំបូន្មាន​ថា ឥឡូវ​នេះ​លោក ​ហ៊ុន សែន ​ដឹង​ថា​ខ្ញុំ​បាន​ដឹង​ពី​ស្ថានការណ៍នេះ ​ដូច្នេះ​វា​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​បន្ត​រស់នៅ​ក្នុង​ប្រទេស។ សហការី​ខ្ញុំ​បាន​និយាយ​ថា ពួកគេ​មាន​គម្រោង​ធ្វើអ្វី​មួយ​មក​លើ​រូប​ខ្ញុំ ហើយ​អាច​សម្លាប់​ខ្ញុំ​នៅ​ថ្ងៃ​បុណ្យចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ នៅ​ឆ្នាំ១៩៩៥ ដោយ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក ​ឬ​ក៏​តាមវិធី​ផ្សេង​ស្រដៀង​គ្នា​នេះ។ ខ្ញុំ​ត្រូវ​បាន​គេ​ផ្តល់​យោបល់​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ហេតុ​នេះ​ខ្ញុំ​បាន​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​មួយ​រយៈ រហូត​ដល់​មាន​សុវត្ថិភាព​ទើប​វិលត្រឡប់​មក​កម្ពុជា​វិញ។
  45. ខ្ញុំ​កាន់​តួនាទី​ដដែល​ដល់​ឆ្នាំ១៩៩៨ ដែល​ជា​ឆ្នាំ​ខ្ញុំ​បាន​បញ្ចប់​អាណត្តិ​នោះ​ ហើយ​បន្ទាប់​មក​មាន​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​ពីរ​នៅ​ឆ្នាំ ១៩៩៨។ គណបក្ស​របស់​ខ្ញុំ គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធសាសនា​ (BLDP) បាន​ចាញ់​នៅ​ក្នុង​ការបោះឆ្នោត ហើយ​ទោះ​បី​ជា​មាន​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក៏​ដោយ ក៏​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​នៅ​តែ​ចាញ់ដដែល។ នៅ​ចុងបញ្ចប់ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​សម រង្ស៊ី បាន​ចរចា​លើ​លទ្ធផល​បោះឆ្នោត និង​បាន​យល់ព្រម​ចូលរួម​នៅ​ក្នុង​រដ្ឋសភា។ ប៉ុន្តែ​ខ្ញុំ​បាន​បាត់បង់​អភ័យឯកសិទ្ធិ​សភា។ ពេល​នោះ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​តាម​ទូរទស្សន៍ជា​សាធារណៈថា​ ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៨។ នៅ​ពេល​ខ្ញុំ​បាន​ស្តាប់​ឮ​រឿង​នេះ ខ្ញុំ​បាន​សុំ​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក ហើយ​ពួក​គេបាន​ផ្តល់​ទីជម្រក​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​នៅ​រាជធានី ភ្នំពេញ អស់​រយៈពេល​៥០​ថ្ងៃ។
  46. ទីបំផុត​ស្ថានការណ៍​ត្រូវ​បាន​ដោះស្រាយ​ដោយ​មាន​ការចូលរួម​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ខ្ញុំ​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​លោក ហ៊ុន សែន​ និង​ព្រះ​អង្គម្ចាស់ នរោត្តម រណឫទ្ធិ ​បាន​យល់​ព្រម​ដោះលែង​ខ្ញុំ​ក្រោម​លក្ខខណ្ឌ​មួយ​ដែល​ខ្ញុំ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ទេ។
  47. ខ្ញុំ​បាន​បដិសេធ​ចំពោះ​លក្ខខណ្ឌ​នេះ ហើយ​ថា​ ខ្ញុំ​ត្រូវ​តែ​បន្ត​សកម្មភាព​របស់​ខ្ញុំ។ ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​ខ្ញុំ​ជ្រើស​យក​ជម្រើស​ទីពីរ។ ប្រសិន​បើ​ខ្ញុំ​ចង់​ធ្វើ​សកម្មភាព​នយោបាយ​ នោះ​ខ្ញុំ​ត្រូវ​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ដូច្នេះ​ ខ្ញុំ​បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ នៅ​ឆ្នាំ១៩៩៩ ខ្ញុំ​បាន​ទទួល​តួនាទី​ជា​អគ្គលេខាធិការរង​នៃ​គណបក្ស​នេះ។​ ខ្ញុំ​បាន​ស្នើសុំ​គណបក្ស​ឲ្យ​តែងតាំង​ខ្ញុំ​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទិ្ធមនុស្ស​ផងដែរ។ ខ្ញុំ​បាន​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​តែ​ចូលរួម​ក្នុង​កិច្ចការ​សិទ្ធិ​មនុស្ស។
  48. នៅ​ពេល​ខ្ញុំ​ចូលរួម​ជាមួយ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ និង​ទទួល​បាន​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ចាប់​ពី​ឆ្នាំ១៩៩៩ ដល់​ឆ្នាំ ២០០២។ អាណត្តិ​របស់​ខ្ញុំ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០០៣។ នៅ​ពេល​នោះ ខ្ញុំ​បាន​សម្រេចចិត្ត​ថា​ ខ្ញុំ​មិន​អាច​នៅ​ជាមួយ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ទៀត​បាន​ទេ ពីព្រោះ​គណបក្ស​នេះ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​តស៊ូ​មតិ​ដើម្បី​បន្ត​ធ្វើ​កិច្ចការ​ក្នុង​វិស័យ​សិទិ្ធ​មនុស្ស​ឡើយ។ ថ្នាក់ដឹកនាំ​គណបក្ស​នេះ​បាន​និយាយ​ថា ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ ពួកគេ​នឹង​មាន​បញ្ហា​ធំជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ។ ដូច្នេះ​ខ្ញុំ​ក៏​បាន​សម្រេចចិត្ត​មិន​បន្ត​នៅ​ជាមួយ​គណបក្ស​នេះ​ត​ទៅ​ទៀត​ឡើយ ហើយ​ខ្ញុំ​បាន​លាលែង​ពី​តំណែង។ នៅ​ឆ្នាំ ២០០២ ខ្ញុំ​បាន​លាលែង​ពី​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ ប្រធាន​គណៈកម្មាធិការ​សិទិ្ធ​មនុស្ស​ និង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ហើយ​ខ្ញុំ​បាន​សម្រេចចិត្ត​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (Cambodian Human Rights Center)។
  49. គោលដៅ​របស់ខ្ញុំ​ក្នុងការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅឆ្នាំ២០០២ គឺ​ថា ខ្ញុំ​មាន​បំណង​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង និង​រៀនសូត្រ​អំពី​សិទ្ធិមនុស្ស និង​តម្លៃ​របស់​មនុស្ស​ដែល​នេះ​ជា​ទិសដៅ​សំខាន់​របស់​ខ្ញុំ។ ខ្ញុំ​ជឿថា ប្រសិន​ជា​ប្រជាពលរដ្ឋ​មិន​យល់​ពី​តម្លៃ​សិទ្ធិមនុស្ស និង​តម្លៃ​របស់​មនុស្ស​ទេ ខ្ញុំ​គិតថា​ យើង​មិន​អាច​សម្រេច​បាន​នូវ​ការ​ផ្លាស់ប្តូរ​នៅក្នុង​សង្គម​ឡើយ។ អ្នក​មាន​អំណាច​ដែល​មាន​លុយ​ និង​ឥទ្ធិពល គឺ​ពួកគេ​មាន​អំណាច​ទាំងអស់។ ប្រជាពលរដ្ឋ​គ្មាន​អ្វី​ទាំងអស់ ហេតុ​នេះ​ពួកគេ​ត្រូវ​រៀន​សិទ្ធិមនុស្ស។
  50. ដូច្នេះ ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​វេទិកា​សាធារណៈ​ជាថ្មីទៀត ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ពីមុន​មក ប៉ុន្តែ​ខ្ញុំ​មិនអាច​ធ្វើ​កិច្ចការ​នេះ​បាន​គ្រប់គ្រាន់​ឡើយ ប្រសិន​បើ​ខ្ញុំ​ស្ថិត​នៅក្នុង​នយោបាយ។ ដូច្នេះ​ខ្ញុំ​បាន​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​បាន​បញ្ជូន​គម្រោង​ការ​ស្នើ​មូលនិធិ​ទៅ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)។ គម្រោង​ការ​របស់​ខ្ញុំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះដីធ្លី និង​ភាព​ចាំ​បាច់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណៈ ​ហើយ​ពួកគេ​ក៏បាន​ផ្តល់​ថវិកា​ឲ្យ។
  51. មាន​បញ្ហា​ធំៗ​ជាច្រើន​សម្រាប់​ប្រទេស​កម្ពុជា ​ហើយ​បញ្ហា​ទាំងនោះ​ត្រូវតែ​ចាប់ផ្តើម​ជាមួយ​ប្រជា​ពលរដ្ឋ។ វា​សំខាន់​ណាស់ ដែល​យើង​ចាប់ផ្តើម​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​កម្រិត​មូលដ្ឋាន។ មេដឹកនាំ​កម្ពុជា​មិន​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​នោះ​ទេ លុះត្រា​តែ​ពួកគេ​ធ្វើតាម​ការ​ចង់​បាន​របស់​ប្រជាជននៅ​មូលដ្ឋាន។ សម្រាប់​ខ្ញុំ អ្វីៗ​គ្រប់យ៉ាង​ចាប់ផ្តើម​ពី​កម្រិត​មូលដ្ឋាន ហើយ​ពេលនោះ​ប្រជាពលរដ្ឋ​អាច​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ។
  52. ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ជាច្រើន​នៅទូទាំង​ប្រទេស ដោយ​រៀបចំ​វេទិកា​សាធារណៈ​ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​អំពី​សិទ្ធិមនុស្ស ហើយ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​ភ្ញាក់ខ្លួន។ ស្ថានីយ៍​វិទ្យុ​របស់​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​របស់​យើង​ដើរ​តួនាទី​ដ៏​សំខាន់​នៅក្នុង​ដំណើរ​ការ​អប់រំ​នេះ។ ប្រជា​ពលរដ្ឋ​មិន​ដែល​មាន​ឱកាស​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​ពី​មុន​មក​ទេ។ ហើយ​ភ្លាម​ៗនោះ​ យើង​អាច​ឲ្យ​ពួកគេ​បញ្ចេញ​មតិ​តាម​វិទ្យុបាន។ ជា​រៀង​រាល់ថ្ងៃ ខ្ញុំ​បាន​និយាយ​តាម​វិទ្យុ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហើយ​ការ​បញ្ចេញ​មតិនេះពិតជា​រឿងថ្មីសម្រាប់​ប្រជាពលរដ្ឋ។ កាលពីមុន ពួកគេ​បាន​តែស្តាប់ឮ​ព្រះ​សង្ឃ​ទេសនា​អំពី​ទ្រឹស្ដីព្រះ​ពុទ្ធសាសនា​តែ​ប៉ណ្ណោះ ​ប៉ុន្តែ​នៅពេល​ពួកគេ​បានឮ​ខ្ញុំ​និយាយ​អំពី​សិទ្ធិមនុស្ស ពួកគេ​បាន​ចាប់ផ្តើម​ស្តាប់​ស្ថានីយ៍ផ្សាយ​វិទ្យុ​របស់​យើង​កាន់​តែ​ច្រើន ដើម្បី​រៀនសូត្រ​អំពី​ប្រធានបទ​សិទ្ធិមនុស្សនេះ។
  53. បាន​ចាប់ខ្លួន​ខ្ញុំ​នៅ​ឆ្នាំ២០០៥ នៅពេល​ខ្ញុំ​បាន​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ។ យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដទៃទៀត​នៅក្នុង​ពហុកីឡាដ្ឋាន​ជាតិ។ នៅក្នុង​ការិយាល័យ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យើង​បាន​រៀបចំ​ឲ្យ​មាន​បដា​ជា​ច្រើន​ ដែល​យើង​បាន​ហៅ​ថា​ «បដាពណ៌លឿង‍» ហើយ​យើង​បាន​អំពាវនាវ​តាម​វិទ្យុ​ឲ្យ​សាធារណជន​ ដែល​ចង់​បញ្ចេញ​យោបល់​របស់​ពួកគេ​មក​កាន់​ការិយាល័យ​របស់​យើង និង​សរសេរ​ពី​ទស្សនៈ​របស់​ពួកគេ ​នៅលើ​បដា​ទាំងនោះ។ ជា​រៀង​រាល់ថ្ងៃ​ ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​មក ហើយ​ពួកគេ​ភាគច្រើន​បាន​រិះគន់​រដ្ឋាភិបាល​ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី។
  54. នៅពេល​ដែល​ថ្ងៃទី១០ ខែធ្នូ​ បាន​ឈាន​មក​ដល់ យើង​បាន​ប្រមូល​បដា​ទាំង​នោះ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដឹង​អំពី​រឿងនេះ ពួកគេ​បាន​ថត​រូប និង​ណែនាំ​ទៅ​ប៉ូលិស​ និង​បាន​ជូន​ដំណឹង​ទៅ​លោក ហ៊ុន សែន ហើយខ្ញុំ​ត្រូវបាន​គេ​ចាប់​ខ្លួន​ក្រោម​ហេតុ​ផល​នៃ​បទ​ញុះញង់​ឱ្យ​មាន​ចលាចល ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ។
  55. ខ្ញុំ​បាន​ជាប់​ក្នុង​ពន្ធនាគារ​ប្រមាណ​ជា ១៧ថ្ងៃ ហើយ​វា​មិនមែន​ជា​បទពិសោធន៍​មួយ​ល្អ​ទេ ប៉ុន្តែ​បងប្អូន​ដែល​ជាប់ឃុំ​នៅ​ទីនោះ សូម្បីតែ​ឆ្មាំ​ពន្ធនាគារ នគរបាល និង​ទណ្ឌិត​ដទៃទៀត ផ្តល់​ការ​គោរព​ចំពោះ​ខ្ញុំ។ ខ្ញុំ​គិតថា រដ្ឋាភិបាល​ក៏​បាន​ដឹង​ដែរ​ថា​ សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​ស្ថានភាព​របស់​ខ្ញុំ​ ហើយ​គេ​ក៏បាន​ប្រុងប្រយ័ត្ន​អំពី​ការ​ប្រព្រឹត្ត​មក​លើ​រូបខ្ញុំ។ មាន​មនុស្ស​ជា​ច្រើន​បាន​មក​សួរ​សុខទុក្ខ​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ រួម​ទាំង​តំណាង​អន្តរជាតិ ដូចជា​រដ្ឋមន្រ្តី​ស៊ុយអែត​ជាដើម។ ហើយ​ពួកគេ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពីអ្វី​ដែល​បាន​កើត​ឡើង។
  56. សហការីរបស់​ខ្ញុំ គឺ​លោក អ៊ូ វីរៈ បាន​រៀបចំ​ញត្តិ​ទាមទារ​ឲ្យ​ដោះលែង​ខ្ញុំ ហើយ​សហការី​របស់​ខ្ញុំ គឺ​លោក ប៉ា ងួនទៀង ក៏​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​ខ្ញុំ​ដែរ។ នៅ​ទីបំផុត​បន្ទាប់​ពី​មានកិច្ច​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ទាំងអស់​នេះ ឧបការី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក ​លោក គ្រីស្តូហ្វ័រ ​ហ៊ីល (Christopher Hill) បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា និង​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ហើយ​បាន​ពិភាក្សា​អំពី​ស្ថានភាព​របស់​ខ្ញុំ។ បន្ទាប់ពី​ជំនួប​នោះ ខ្ញុំ​ត្រូវបានគេ​ដោះលែង។
  57. នៅក្រោយ​ការ​ដោះលែង​របស់​ខ្ញុំ​នៅ​ឆ្នាំ​២០០៦ ខ្ញុំ​បាន​គិត​ម្តងទៀត​ថា ប្រសិនជា​ខ្ញុំ​នៅ​តែបន្ត​ធ្វើ​ការ​នៅក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល ខ្ញុំ​មិនអាច​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​បាន​ឡើយ។ ខ្ញុំ​គិតថា ប្រជាពលរដ្ឋ​មិន​អាច​សម្រេច​បាន​នូវ​ការ​ផ្លាស់ប្តូរ​ និង​ទទួល​បាន​អំណាច​របស់​ពួក​គាត់ ​ដោយ​គ្មាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​បាន​ឡើយ។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ម្តង​ទៀត និង​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ គឺ «គណបក្ស​សិទ្ធិ​មនុស្ស‍»។
  58. ខ្ញុំ​យល់​ថា ត្រូវ​បន្ថែម​ការ​អប់រំ និង​ការ​លើក​កម្ពស់​ការ​យល់ដឹង​ឲ្យ​ច្រើន​ថែមទៀត ហើយ​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​ជា​ខ្ញុំ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ម្តងទៀត។ ខ្ញុំ​បាន​ពិចារណា​ចូលរួម​ជាមួយ​គណបក្សសម រង្ស៊ី ប៉ុន្តែ​នៅ​គ្រានោះ ទស្សនៈ​របស់​ពួកគេ​មិន​ស្រប​ជាមួយ​នឹង​គំនិត​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ។
  59. ខ្ញុំ​បាន​បង្កើត​គណបក្ស​ថ្មី គឺ «គណបក្ស​សិទ្ធិមនុស្ស‍» នៅ​ឆ្នាំ ២០០៧។ យើង​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០០៨ ហើយ​យើងបាន​ឈ្នះ​បីអាសនៈ​នៅក្នុង​សភា។ ប៉ុន្តែ វា​ពិបាក​ធ្វើឲ្យ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត ហើយ​ចុងក្រោយ​នៅឆ្នាំ​២០១២ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​អាច​នឹង​ប្រសើរ​ជាងនេះ បើសិន​ជា​យើង​ចូលរួម​ជាមួយ​គណបក្ស​សម រង្ស៊ី។ ដូច្នេះ នៅ​ដំណាក់​កាល​នោះ យើង​បាន​រួបរួម​ជាមួយគ្នា​ ដើម្បី​បង្កើត​គណបក្ស​ដ៏​ខ្លាំង​មួយ​គឺ «គណបក្ស​សង្គ្រោះជាតិ‍»។
  60. ចាប់តាំង​ពី​ឆ្នាំ១៩៩៣ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បាត់បង់​អំណាច និង​កិត្យានុភាព​របស់​ខ្លួន​បន្តិច​ម្តងៗ។ បើ​តាម​ទស្សនៈ​របស់​ប្រជាពលរដ្ឋ គណបក្សនេះ​មិន​បាន​បង្ហាញ​នូវ​ភាព​ជា​អ្នកដឹកនាំ ​ហើយ​គណបក្ស​ប្រឆាំង​បាន​ក្លាយ​ជា​បំណែក​តូចៗ​ជាច្រើន។ គណបក្ស​ប្រឆាំង​បាន​បែងចែក​ជា​ក្រុម​តូចៗ និង​គណបក្ស​នយោបាយ​ជាច្រើន ដូច្នេះ​លុះត្រា​តែ​យើង​រួបរួម​គ្នា​ ទើប​យើង​អាច​ឈ្នះ​បាន។​ នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្សសម រង្ស៊ី ពីព្រោះ​ប្រជាពលរដ្ឋ​ចង់​ឃើញ​គណបក្ស​ប្រឆាំង​ដែល​មាន​ឯកភាព​មួយ ហើយ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​រំភើប ​ដោយសារ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។ វា​ច្បាស់ណាស់​ថា ប្រជាពលរដ្ឋ​ចង់​ឱ្យ​យើង​រួបរួម​គ្នា។
  61. តាម​ការ​យល់ឃើញ​របស់​ខ្ញុំ ការ​បោះឆ្នោត​ឆ្នាំ២០១៣ គឺ​មិន​សេរី​និង​យុត្តិធម៌​ឡើយ​ ប៉ុន្តែ​ប្រសិន​វា​សេរី និង​ត្រឹមត្រូវ យើង​ប្រាដក​ជា​ឈ្នះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ប្រកាស​នូវ​អ្វី​ដែល​គេចង់​ប្រកាស ដូច្នេះ​យើង​មិន​បាន​ឈ្នះ​ទេ។
  62. ខ្ញុំ​យល់​ថា នៅ​ក្រោយ​ឆ្នាំ១៩៩៣ មាន​វឌ្ឍនភាព​ខ្លះ​ខាង​សិទ្ធិមនុស្ស។ ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​គិត​ថា ​យើង​កំពុង​ដើរ​ថយ​ក្រោយ។ ឥឡូវនេះ​គណបក្ស​សង្គ្រោះជាតិ​មាន​លំហរ​តិចតួច​ណាស់ដើម្បី​ប្រតិបត្តិការ ហើយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏​ប្រឈម​ដូចគ្នា​ដែរ។ រដ្ឋាភិបាល​ប្រើ​ប្រាស់​តុលាការ​ដើម្បី​កាត់​ទោស​ប្រជាពលរដ្ឋ ហើយ​តុលាការ​មិន​ឯករាជ្យ​ឡើយ។ ដូច្នេះ នេះ​ជា​ស្ថានការណ៍​ដ៏អាក្រក់​បំផុត​សម្រាប់​សង្គម​ស៊ីវិល។ គ្មាន​យុត្តិធម៌ គ្មាន​សិទ្ធិ​មនុស្ស​ទេ!
  63. យើង​នៅតែ​មាន​បញ្ហា​ជាច្រើន​ក្នុង​វិស័យ ដូចជា​ជម្លោះ​ដីធ្លី ដែល​ករណី​ជាច្រើន​មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ។ យើង​មាន​ការ​តាមដាន​ល្អ​ប្រសើរ​ជាង​មុន ដោយសារតែ​បណ្តាញ​ទំនាក់​ទំនង​សង្គម ដែល​មាន​ការ​ប្រើប្រាស់​យ៉ាង​សកម្ម​ខ្លាំងណាស់​នៅ​ប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន។ ប៉ុន្តែ ចំពោះ​សិទ្ធិ​នយោបាយ​វិញ​ គឺ​អាក្រក់​ខ្លាំង​ណាស់។
  64. បញ្ហា​ធំបំផុត​ដែល​យើង​មាន គឺ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅតែ​មាន​បំណង​កាន់កាប់​អំណាច​រហូត។ លោក​ត្រូវការ​អំណាច​គ្មាន​ដែនកំណត់ ពីព្រោះ​សម្រាប់​លោក ទោះបីជា​ឈ្នះ​ឬ​ចាញ់​ការ​បោះឆ្នោត​ ក៏លោក​បាន​ប្តេជ្ញា​ចិត្ត​នៅតែ​បន្ត​កាន់កាប់​អំណាច។ ឥឡូវនេះ វោហាសាស្រ្ត​របស់​លោក​ គឺ​និយាយ​តែ​ពី​ការ​មាន​សង្រ្គាម ការ​ប្រើប្រាស់​យោធា។ វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច។ រដ្ឋាភិបាល​ប្រើ​ប្រាស់​ច្បាប់​ដើម្បី​បំភិតបំភ័យ​ប្រជាពលរដ្ឋ ដែល​វា​ពិតជា​អាក្រក់​ណាស់។
  65. អស់​រយៈពេល​ជាង​ម្ភៃឆ្នាំ ជីវិត​សាធារណៈ​របស់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាច្រើន។ ជួនកាល​យើង​ត្រូវ​បង្ខំ​ចាកចេញ​ពី​មាតុប្រទេស ហើយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​ត្រូវបាន​គេ​គំរាម​កំហែង​ជាច្រើន​លើក។ ភរិយា​ខ្ញុំ​នៅក្នុង​ផ្ទះ​តែ​ម្នាក់ឯង ខណៈ​ដែល​មាន​មនុស្ស ២០០នាក់ រួមទាំង​នគរបាល​បាន​ឡោមព័ទ្ធ​ពី​ខាង​ក្រៅ ដែល​នេះ​ជា​ស្ថានភាព​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​បំផុត។ រថយន្ត​របស់​ភរិយា​ខ្ញុំ​ត្រូវបាន​គេ​បាញ់។ ក្នុង​អំឡុង​ពេល​បោះឆ្នោត​នា​ឆ្នាំ២០១៣ យោធា​បាន​បញ្ឈប់​ឡាន​របស់​ខ្ញុំ ហើយ​យើង​ត្រូវបាន​គេ​តាមដាន​ជាប់​ជា​ប្រចាំ។
  66. ខ្ញុំ​បាន​គិត​ថា ខ្ញុំ​បាន​ស្លាប់​ច្រើន​ដង​មកហើយ ប៉ុន្តែ​ស្មារតី​របស់​ខ្ញុំ ការ​តស៊ូ​របស់​ខ្ញុំ​ដើម្បី​សិទ្ធិ​មនុស្ស​នៅតែ​មាន។ ដូច្នេះ ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ ហើយ​នេះ​ជាអ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បន្ត​ដំណើរ​ទៅមុខ​ទៀត។
  67. ប្រសិន​ជា​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ការ​បោះឆ្នោត យើង​នឹង​ខិតខំ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ ប្រសិន​ជា​ប្រទេស​នេះ​គ្មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទេ យើង​គ្មាន​មធ្យោបាយ​ណា​អាច​ធ្វើ​ដំណើរ​ទៅមុខ​បាន​ឡើយ។ នេះ​មាន​ន័យ​ថា យើង​ត្រូវតែ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ដោយ​មាន​ការ​ត្រួតពិនិត្យ និង​តុល្យភាព​រវាង​អង្គនីតិប្រតិបត្តិ​ និង​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវតែ​ឯករាជ្យ។ ប្រសិន​ជា​យើង​មិន​ធ្វើ​កំណែទម្រង់​នេះ​ទេ យើង​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​ឡើយ។ ហើយ​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​នេះ យើង​ចាំបាច់​ធ្វើឱ្យ​កងទ័ព និង​មន្រ្តី​រាជការ​ស៊ីវិល​ឯករាជ្យ។ បច្ចុប្បន្ន​ពួកគេ​លម្អៀង មិន​ឯករាជ្យ។ តាមពិត​ពួកគេ​ត្រូវតែ​អព្យាក្រឹត្យ។
  68. វា​ជា​កិច្ចការ​ដ៏​ធំ​បំផុត​មួយ។ ទោះជា​យ៉ាងណា​ ខ្ញុំ​ជឿជាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ជួរ​រាជការ​ស៊ីវិល យោធា និង​ប្រព័ន្ធ​តុលាការ ក៏​ចង់​បាន​ឲ្យ​មាន​កំណែ​ទម្រង់​ស្ថាប័ន​ទាំងនេះ​ដែរ។ នៅពេល​បច្ចុប្បន្ន​នេះ​ ពួកគេ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹងរឹង ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​ចង់​ផ្លាស់ប្តូរ ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​នេះ​ដំបូង​គេ​បង្អស់។
  69. យើង​នឹង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​មួយ​ជំហាន​ម្តងៗ។ យើង​មិន​អាច​សម្រេច​កិច្ចការ​នេះ​បាន​លឿន​នោះ​ទេ ប៉ុន្ដែ​យើង​អាច​ចាប់​ផ្តើម​បាន។ ទីមួយ យើង​ត្រូវការ​ស្ថិរភាព។ បើ​គ្មាន​ស្ថិរភាពទេ យើង​មិន​អាច​ធ្វើ​កំណែ​ទម្រង់​ណាមួយ​បាន​ឡើយ។ អ្វី​ដែល​សំខាន់​បំផុត​នោះ យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​គណបក្ស​កាន់​អំណាច​យល់ព្រម​ផ្ទេរ​អំណាច។
  70. វា​ក៏​មាន​សារៈសំខាន់​ផងដែរ ដែល​យើង​ខិតខំ​ធ្វើការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន ៨០% គឺជា​កសិករ។ ដូច្នេះ​ពួកគេ​កំពុង​រស់នៅ​តាម​របៀប ដែល​ពួកគេ​ធ្លាប់​រស់នៅកាលពី ១០០​ឆ្នាំមុន។ ពួកគេ​ក្រីក្រ​ខ្លាំង ដោយ​ការ​កាន់កាប់​ដី​ទំហំ​តូច និង​មាន​កូនច្រើន។ ដូច្នេះ​យើង​ត្រូវតែ​រក​វិធី​ផ្តល់​ឱ្យ​ពួកគេ​នូវ​ជម្រើស​ផ្សេង​ទៀត ដូចជា​បង្កើត​ការងារ​ថ្មី។
  71. យើង​អាច​ជួយ​ពួកគេ​នៅ​ថ្នាក់​មូលដ្ឋាន នៅ​កម្រិត​ឃុំ។ យើង​ត្រូវ​កំណត់​អំពី​ចំនួន​មនុស្ស​ដែល​ក្រីក្រ​ខ្លាំង និង​រិះរក​វិធី​ជួយ​ពួកគេ។ យើង​អាច​លើក​ទឹកចិត្ត សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​នឹង​ផ្តល់​ការ​គាំទ្រ និង​ជំនួយ​ប្រាក់​កម្ចី ដូច្នេះ​ពួកគេ​អាច​ធានា​ឲ្យ​មាន​និរន្តរភាព​ដោយ​ខ្លួនឯង​បាន។
  72. យើង​អាច​ចុះ​កិច្ចសន្យា​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​បង្កើត​ឲ្យ​មាន​ផែនការ​សម្រាប់​ការ​បង្កើន​ទ្រព្យធន​របស់​កសិករ​ម្នាក់ៗ ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ទិន្នផល​កសិកម្ម​របស់​ពួកគេ​ ការ​ធ្វើ​ពិពិធកម្ម​នៅក្នុង​វិស័យ​ផ្សេង​ទៀត ដូចជា​ជលផល និង​ការ​ស្វែងរក​ការ​បង្កើត​ការងារ​ថ្មី​សម្រាប់​យុវជន។ យើង​ក៏​អាច​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​វិនិយោគទុន​ពី​ក្រុមហ៊ុន​ធំៗ ហើយ​ប្រសិន​ជា​យើង​ធ្វើ​កិច្ចការ​នេះ​ប្រកប​ដោយ​តម្លាភាព និង​នីតិរដ្ឋ វិនិយោគិន​នឹង​មក​វិនិយោគ។
  73. វិនិយោគទុន​ចិន​មាន​ទំហំ​ធំ​នៅ​កម្ពុជា។ វិនិយោគិន​ចិន​ធំៗ​ជាច្រើន​ចាប់​អារម្មណ៍​ខ្លាំង​ចង់​ចូលរួម​បណ្តាក់​ទុន​នៅ​ប្រទេសនេះ ​ប៉ុន្តែ​យើង​ត្រូវការ​តម្លាភាព ហើយ​យើង​ត្រូវ​ពិភាក្សា​ជាមួយ​វិនិយោគិន​ទាំង​នោះ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​វិនិយោគទុន​ទាំងនោះ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ។ វា​មាន​សារៈសំខាន់​ណាស់ ដែល​យើង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​ទាក់ទង​ទៅនឹង​ការ​វិនិយោគ​របស់​ចិន។ ខ្ញុំ​ធ្លាប់​បាន​ពិភាក្សា​បញ្ហានេះ​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​រួចហើយ។ ប្រសិនជា​ប្រជាពលរដ្ឋ​យើង​មាន​អារម្មណ៍​ថា​ ចិន​កំពុង​ព្យាយាម​កេង​ចំណេញ​អ្វីមួយ​ពី​ពួកគេ នោះ​ពួកគេ​នឹង​មិន​ចូលចិត្ត​វិយោគិន​ចិន​ឡើយ។ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវមាន​តម្លាភាព​ក្នុងការ​ធ្វើ​កិច្ចការ​ទាំងនេះ​ជាមួយ​វិនិយោគិន​ចិន។តើ​អ្វី​ទៅ​ជា​ក្តី​សង្ឃឹម​របស់​ខ្ញុំពី​អនាគត​របស់​ប្រទេស​កម្ពុជា? ខ្ញុំ​គិតថា ប្រទេស​កម្ពុជា​មាន​ធនធាន​ដ៏​អស្ចារ្យ រួមមាន​ធនធាន​ធម្មជាតិ និង​ធនធាន​មនុស្ស។ យុវជន​គឺជា​ក្តី​សង្ឃឹម​ចម្បង​របស់​យើង​នាពេល​អនាគត ហើយ​យើង​ចាំបាច់​ណែនាំ និង​លើក​ទឹកចិត្ត​ពួកគេ។ ប្រសិនជា​យើង​គ្រប់គ្រង​ធនធាន​របស់​យើង​បាន​ល្អ ប្រទេសកម្ពុជា​នឹង​មាន​អនាគត​ដ៏ភ្លឺស្វាង៕
ដោយ កឹម សុខា, ខែសីហា ឆ្នាំ២០១៧ កំណត់​សម្គាល់៖ ខាង​លើ​នេះ​គឺជា​ជីវិត​នយោបាយរបស់​លោក កឹម សុខា ដែល​ត្រូវបាន​កែ​សម្រួល និង​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ «‍ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖ អ្នក​ការពារ​សិទ្ធិមនុស្ស​បកស្រាយ» (Seeking Justice in Cambodia: Human Rights Defenders Speak Up) ដែលចងក្រងដោយអ្នកស្រី Sue Coffey ដែល​នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៨ខាង​មុខ​នេះ ដោយ​ការិយាល័យ​បោះពុម្ព​របស់ Melbourne University Press (MUP)
16 December 2014 ទូរទស្សន៍​បក្ស​ប្រឆាំង​ផ្តើម​ពី​ទឹក​ប្រាក់ ២ លាន​ដុល្លារ ភ្នំពេញៈ ម្ចាស់​ភាគ​ហ៊ុន ៧​នាក់ ដែល​ជា​សមាជិក​គណបក្ស​ប្រឆាំង​គ្រោង​វិនិយោគ​លើ​ទូរទស្សន៍​សង្គ្រោះ​ជាតិ​ជាមួយ​នឹង​ទឹក​ប្រាក់ ២ លាន​ដុល្លារ​អាមេរិក​សម្រាប់​ជំហាន​ដំបូង។

អ្នក​នាំ​ពាក្យ​និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិល​មិញ​ថា ជា​ជំហាន ទី១ ក្នុង​ការ​ដំណើរ​ការ​ទូរទស្សន៍​សង្គ្រោះ​ជាតិ ប្រាក់​ចំនួន ២ លាន​ដុល្លារ​សម្រាប់​ការ​រៀបចំ​និង​វិនិយោគ​គឺ​ប្រមូល​បាន​ពី​សមាជិក ៧ រូប​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​ឬ​ម្ចាស់​អាជ្ញាប័ណ្ណ​ទូរទស្សន៍។

លោក​បន្ត​ថា ម្ចាស់​ភាគ​ហ៊ុន​ទាំង​នេះ​អាច​ស្វែង​រក​ក្រុម​ហ៊ុន​ធ្វើ​ជា​ដៃគូ​ឬ​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​ដើម្បី​ដំណើរ​ការ​ទូរទស្សន៍​នេះ។

ទោះ​យ៉ាង​ណា លោក យ៉ែម បុញ្ញឫទ្ធិ មិន​បាន​ផ្តល់​ឈ្មោះ​ម្ចាស់​ភាគ​ហ៊ុន​ទាំង​នោះ​ជាក់​លាក់​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា លោក​ស្រី គុណ លម្អង ជា​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ភាគ​ហ៊ុន​ទាំង​អស់​កំពុង​រៀបចំ​ដំណើរការ​ទូរទស្សន៍​នេះ​ឆាប់ៗ ប៉ុន្តែ​លោក​មិន​បាន​ឲ្យ​ដឹង​ថា នឹង​ត្រូវ​ការ​ពេល​យូរ​ប៉ុន​ណា​ទេ ដើម្បី​ឲ្យ​ទូរទស្សន៍​នេះ​ដំណើរការ​ជា​ផ្លូវ​ការ។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ព្យាយាម​ឲ្យ​ទូរទស្សន៍​នេះ​ដំណើរ​ការ​ក្នុង ឆ្នាំ​២០១៥ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បញ្ជាក់​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិចារណា​ថា តើ​នឹង​ជួល​ទីតាំង​ណា​សម្រាប់​ធ្វើ​ជា​ស្ថានីយ​ផ្សាយ​ឬ​ក៏​សង់​ស្ថានីយ​ដោយ​ខ្លួន​ឯង។

លោក​បន្ថែម​ថា ប្រាក់ ២ លាន​ដុល្លារ​អាច​គ្រប់​គ្រាន់​សម្រាប់​ដំណើរការ​ទូរទស្សន៍​នេះ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជួល​ទីតាំង ប៉ុន្តែ​បើ​សង់​ស្ថានីយ​ខ្លួន​ឯង ទាល់​តែ ៤ លាន​ដុល្លារ​ទើប​គ្រប់​សម្រាប់​ប្រតិបត្តិការ។ លោក​រំពឹង​ថា ទូរទស្សន៍​សង្គ្រោះ​ជាតិ​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រជាជន​ច្រើន​ជាង​ទូរទស្សន៍​ផ្សេង។

លោក យឹម សុវណ្ណ បាន​ថ្លែង​បន្ត​ថា៖ «យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ទូរទស្សន៍​បម្រើ​ចំណាប់​អារម្មណ៍​ប្រជាជន»។ តែ​លោក​មិន​បាន​ឲ្យ​ដឹង​លម្អិត​អំពី​ការ​បង្កើត​ទូរទស្សន៍​នេះ​ទេ គ្រាន់​តែ​បញ្ជាក់​ឈ្មោះ​ម្ចាស់​ភាគ​ហ៊ុន​មួយ​ចំនួន ក្នុង​ចំណោម​ម្ចាស់​ភាគ​ហ៊ុន​ទាំង ៧ នាក់​រួម​មាន លោក​ស្រី គុណ លម្អង, លោក​ស្រី កឹម សមាធីតា (កូន​ស្រី​របស់​លោក កឹម សុខា) លោក គ្រី សុង...ហើយ​បង្វែរ​ឲ្យ​សួរ​ទៅ លោក​ស្រី គុណ លម្អង ដែល​មិន​អាច​ទាក់​ទង​បាន។

បើ​តាម​នៅ​លើ​ទំព័រ​អនឡាញ​កាល​ពី​ម្សិល​មិញ លោក​ស្រី កឹម សមាធីតា បាន​ប្រាប់​សាធារណ​ជន​ថា ទូរទស្សន៍​នេះ​ចុះ​បញ្ជី​រួច​ហើយហើយ​ជំរុញ​ឲ្យ​ប្រជាជន​ចូល​រួម​ជា​ម្ចាស់​ភាគ​ហ៊ុន​ប្រសិន​មាន​ចំណាប់​អារម្មណ៍។

លោក​ស្រី​បន្ត​ថា៖ «យើង​នឹង​បង្កើត​សាខា​មួយ​ដើម្បី​ដំណើរការ​ទូរទស្សន៍​នេះ ហើយ​ចង់​ឲ្យ​ប្រជាជន​ដាក់​ហ៊ុន ដូច្នេះ យើង​អាច​ទិញ​ហ៊ុន​បាន។ ការ​ចំណាយ​សរុប​គឺ ២ លាន​ដុល្លារ ប៉ុន្តែ ២ លាន​ដុល្លារ​គឺ​តិច ប៉ុន្តែ​យើង​គ្រាន់​តែ​ចាប់​ផ្តើម»។

លោក​ស្រី​បន្ថែម​ថា ពីរ​បី​ខែ​ទៀត ប្រជាជន​អាច​នឹង​ទទួល​បាន​ច្រើន​ជាង​នេះ​អំពី​ការ​បង្កើត​ទូរទស្សន៍​នេះ ហើយ​បើ​ចង់​ទិញ​ហ៊ុន ប្រជាជន​អាច​ទិញ​ហ៊ុន​មួយ​ឬ​ពីរ​ហ៊ុន​បាន»។

លោក​ស្រី​ថា៖ «តម្លៃ ១ ពាន់​ដុល្លារ ក្នុង ១ ហ៊ុន យើង​នឹង​លក់​ទៅ​សាធារណ​ជន។ អ្នក​ខ្លះ​ទិញ​ហ៊ុន​ពី ៣ ពាន់​ទៅ ៤ ពាន់ ខ្លះ​ទិញ​ហ៊ុន ៣ ម៉ឺន​ទៅ ៤ ម៉ឺន​រួច​ហើយ។ សម្រាប់​អាជីវករ​តូច​តាច​និង​យុវជន អាច​ទិញ​ភាគ​ហ៊ុន​ត្រឹម ១០០ ដុល្លារ​បាន។ ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រុម​ហ៊ុន​ប្រកាស។

លោក​ស្រី​បន្ត​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​មួយ​ទៀត​ក៏​នឹង​ត្រូវ​បង្កើត​ផង​ដែរ ពីព្រោះ ដើម្បី​បំបែក​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​និង​ក្រុម​ហ៊ុន​ដែល​មាន​ប្រាក់​ដែល​វិនិយោគ​មូលធន។

លោក​ស្រី សមាធីតា បញ្ជាក់​ថា ម្ចាស់​អាជ្ញាប័ណ្ណ​អាច​ធ្វើ​សេចក្តី​សម្រេច​បាន ប៉ុន្តែ​កម្មវិធី​ត្រូវ​ផ្តល់​ប្រយោជន៍​ដល់​សង្គម ត្រូវ​មាន​ព័ត៌មាន​ដែល​មាន​តុល្យភាព ការ​អប់រំ ការ​គាំពារ​សុខភាព ការ​កម្សាន្ត និង​អ្វីៗ​គ្រប់​យ៉ាង។

លោក​ស្រី​បន្ត​ថា បញ្ហា​ប្រធាន​ក្រុម​ហ៊ុន នៅ​កំពុង​តែ​ពិភាក្សា​គ្នា​នៅ​ឡើយ។ ចំណែក​កម្មវិធី​ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា នឹង​ផ្តល់​ប្រយោជន៍​ដល់​សង្គម នឹង​មិន​សំដៅ​តែ​លើ​គណបក្ស​នយោបាយ​មួយៗ​ទេ។ ក្រុម​ហ៊ុន​នឹង​ដំណើរការ​ឲ្យ​ក្លាយ​ជា​ទូរទស្សន៍​វិជ្ជាជីវៈ​ពិត​ប្រាកដ គោរព​ក្រម​សីលធម៌ និង​ជា​គំរូ​ល្អ​មួយ​ផង​ដែរ។

តាម​លោក​ស្រី សមាធីតា ធ្វើ​បែប​នេះ​នៅ​អនាគត​សមាជិក​អ្នក​គាំទ្រ នឹង​ចង់​វិនិយោគ។ ព្រោះ​បើ​ក្រុម​ហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​ពួកគេ​នឹង​ទទួល​បាន​ភាគ​លាភ​ប្រាក់​ចំណេញ។ ជា​ក្រុមហ៊ុន​ឯក​ជន​ចាំបាច់​ត្រូវ​ប្រកួត​ប្រជែង​រក្សា​ប្រតិបត្តិការ​ឲ្យ​មាន​និរន្តរភាព៕

18, Jul 2015 ដោយ: ធឿន បញ្ញាឬទិ្ធ គិតត្រឹមថ្ងៃទី១៥ កក្កដា គណបក្សសង្គ្រោះជាតិ ទទួលវិភាគទាន និងទុនវិនិយោគចំនួន ប្រមាណជា ៣៥ម៉ឺន ដុល្លារអាមេរិកហើយ ក្រោយពីគណបក្សបានប្រមូលវិភាគទាន និងទុនវិនិយោគ ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ សំរាប់គំរោងទូរទស្សន៍ព្រះអាទិត្យ ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅលើហ្វេសបុកបានឲ្យដឹងថា ថវិការសរុបដែលគណបក្សសង្គ្រោះជាតិប្រមូលបានត្រឹមថ្ងៃទី១៥ កក្កដា មានចំនួនជាង ៣១១,៧៨៦ ដុល្លារ និងប្រាក់រៀលប្រមាណ ១៥៦,០៤២,១០០ រៀល ។ កន្លងមកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សលោកនឹងប្រមូលវិភាគទាន និងទុនវិនិយោគឲ្យបានគ្រប់៣លានដុល្លារ ដើម្បីសម្រេចគោលដៅដែលបានកំណត់ថាបុស្តិ៍ទូរទស្សន៍ថ្មីនេះ នឹងដំណើរការនៅចុងឆ្នាំ២០១៥ ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា ទូរទស្សន៍ព្រះអាទិត្យ នឹងផ្តល់ព័ត៌មានដែលមានវិជ្ជាជីវៈ បង្ហាញពីតថភាពពិតរបស់សង្គម ផ្តល់ការអប់រំដល់ប្រជាពលរដ្ឋ និងបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ  មិនមែនបង្កើតឡើងដើម្បីបម្រើប្រយោជន៍គណបក្សនោះទេ។ នៅក្នុងកម្មវិធីទទួលវិភាគទានកាលពីថ្ងៃទី២៧មិថុនា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែង ថា៖«ទូរទស្សន៍ព្រះអាទិត្យ គឺជាទូរទស្សន៍ដែលនិយាយការពិត ឥតលម្អៀង»៕

ថ្ងៃចន្ទ ទី ២៩ ឧសភា ២០១៧​ ហ្វេសប៊ុកចៅចាក់ស្មុក៖ រង់ចាំមើលទូរទស្សន៍ព្រះអាទិត្យឡើងផ្សារភ្នែក! នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ មួយក្រោមចំណងជើងថា «រង់ចាំមើលទូរទស្សន៍ព្រះអាទិត្យឡើងផ្សារភ្នែក!» ដែលមានខ្លឹមសារដូចខាងក្រោម៖ ពីមុនថាមិនទាន់ទទួលបានអាជ្ញាប័ណ្ណដំណើរការស្ថានីយ៍ទូរទស្សន៍ បក្សប្រឆាំងចោទថារដ្ឋាភិបាលបានរិតត្បិត និងមិនផ្តល់ប្រេកង់ឱ្យខ្លួន ប៉ុន្តែដល់ពេលទទួលបានហើយ មិនដឹងថាតើត្រូវធ្វើម៉េចចេញ បានរហូតមកទល់ពេលនេះមិនទាន់ឃើញទូរទស្សន៍ព្រះអាទិត្យនឹងរះមក ឬមួយ មិនមែនព្រះអាទិត្យរះទេ គឺព្រះអាទិត្យបានចូលអស្តង្គតបាត់ទៅហើយ។ សកម្មជនរបស់ខ្លួនមួយចំនួនដែលបានចូលលុយចូលកាក់ អង្គុយរង់ចាំឡើងផ្សារភ្នែករហូតមកទល់ពេលនេះ នៅតែមិនទាន់ដឹងថានៅពេលណាដំណើរការនៅឡើយ។ រហូតមកទល់ពេលនេះ មានរយៈពេលជាង ៣ ឆ្នាំមកហើយដែលដំណឹងនៃការបង្កើតស្ថានីយ៍ទូរទស្សន៍នេះត្រូវបានផ្សព្វផ្សាយ ហើយបក្សប្រឆាំងបានយកលេសនេះដើម្បីរៃអង្គាសថវិ​កាពីប្រជាពលរដ្ឋបានប្រមាណជាង ៧ សែនដុល្លារអាមេរិកដែរ។ ពេលរាស្ត្រសួរថា តើទូរ​ទស្សន៍នេះដំណើរការ នៅពេលណា មេបក្សប្រឆាំង និងមន្ត្រីឡេមឡឺមមួយចំនួនប្រកាសថានឹងចេញនៅដើមឆ្នាំ ២០១៥ មួយរយៈក្រោយមកថានឹងចេញនៅចុងឆ្នាំ ២០១៥ ក្រោយ​មកថាដើមឆ្នាំ ២០១៦ ហើយតែងតែរកលេសនេះលេសនោះមកពន្យល់អំពីការមិនដំណើរការនេះ។ ឥឡូវ​រហូតដល់ឆ្នាំ ២០១៧ នេះ អ្នករង់ចាំនៅតែរង់ចាំមើលទូរទស្សន៍ព្រះអាទិត្យ ឯអ្នកខ្លះទៀតក៏ភ្លេចបាត់ទៅហើយ និងអ្នកខ្លះទៀតថា បើជ្រុលតែចាញ់បោកបក្សប្រឆាំងទៅហើយ ឱ្យលុយគេយកទៅចែកគ្នាក៏ចែកទៅចុះ។ ម្នាក់ៗក៏លែងនឹកនាទៀតដែរព្រោះដឹងថាមូលនិធិទូរទស្សន៍ព្រះអាទិត្យគឺគ្រាន់តែដើម្បី សង្គ្រោះហោប៉ៅរបស់មន្ត្រីមួយចំនួនប៉ុណ្ណោះ ព្រោះតាមបទពិសោធន៍ការដំឡើងស្ថានីយ៍ទូរ​ទស្សន៍មួយឱ្យដើរបានត្រូវចំណាយថវិកាយ៉ាងហោចជិត ៥ លានដុល្លារដែរសម្រាប់ទិញ​ដី​សង់ស្ថានីយ៍ សម្ភារៈ បុគ្គលិក និងថ្លៃនៃដំណើរការផ្សេងៗ។ នេះមិនទាន់គិតថាតើទូរទស្សន៍ នេះដំណើរការហើយមាននិរន្តរភាពដែរឬអត់? អ៊ីចឹងបានថា បក្សប្រឆាំងគិតសាច់គោមុនតែមិនបានគិតសាច់ការទេ! និយាយបោកប្រាស់ កុហករាស្ត្របានដល់ពេលគេតាមជាន់កែង រកលេសនេះរលេសនោះ តាមពិតខ្លួនឯងវាមិនខ្មេះ ចង់បាន អាជ្ញាប័ណ្ណបានហើយតែធ្វើមិនកើត។ បើធ្វើមិនកើតគួរ​ចែកលុយដែលប្រមូលបានទៅឱ្យប្រជាជនវិញទៅ ព្រោះមានវិក្កយបត្រតើ។ តែវិក្កយបត្រខ្លះគ្មានសាច់ប្រាក់ទេ គឺគ្រាន់តែចេញដើម្បីផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ។ នេះពិតជាអ្នកភូតអាជីពមែន! ដោយ៖ ចៅចាក់ស្មុក

២៦ ខែកុម្ភៈ ឆ្នាំ២០១៦  យុវជនហ្វេសប៊ុក ចេញញត្តិគាំទ្រ កញ្ញា ធី សុវណ្ណថា គ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ (ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមតំណាងយុវជនហ្វេសប៊ុករបស់គណបក្សសង្គ្រោះជាតិ បានចេញញតិ្តគាំទ្រ កញ្ញា ធី សុវណ្ណថា ក្នុងការដឹកនាំ និងគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ តាមការស្នើសុំរបស់កញ្ញា នេះបើយោងតាមលិខិតដែលអង្គភាព Fresh News ទទួលបានពី កញ្ញា ធី សុវណ្ណថា នៅរសៀលថ្ងៃនេះ។ នៅក្នុងលិខិតនោះបានបញ្ជាក់ថា៖ ដោយបានឃើញពីឆន្ទៈមោះមុតរបស់ កញ្ញា ធី សុវណ្ណថា តាមរយៈការបង្ហោះសារក្នុង គណនីហ្វេសប៊ុក ដែលបានសង្កត់ធ្ងន់ថា កញ្ញានឹងគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ដើម្បីលើកស្ទួយកិត្តិយសគណបក្សសង្គ្រោះជាតិឡើងវិញ ក្នុងរយៈពេល៦ខែ។ ក្នុងនាមយុវជនហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សូមគាំទ្រកញ្ញា ធី សុវណ្ណថា ឲ្យគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ ដោយហេតុថា កញ្ញា ធី សុវណ្ណថា ជាយុវជនតែម្នាក់គត់ដែលស័ក្តិសម និងមានគុណសម្បតិ្តគ្រប់គ្រាន់ធ្វើជានាយិកាទូរទស្សន៍ព្រះអាទិត្យ។ ក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ បានបន្តនៅលើញត្តិទៀតថា៖ ម្យ៉ាងទៀតស្របពេលនេះកញ្ញា​ ធី សុវណ្ណថា មិនទាន់មានតួនាទីអ្វីសោះក្នុងជួរ គណបក្សទាំងដែលកញ្ញា បានតស៊ូហែលឆ្លងឧបសគ្គជាច្រើនដូចជា ដឹកនាំបាតុកម្មប្រឆាំង សម្តេច ហ៊ុន សែន ក្រោយការបោះឆ្នោតកាល ពីឆ្នាំ២០១៣ និងដឹកនាំចលនាយុវជនទៅតំបន់អារ៉ែងជាដើម៕

មូលនិធិម្ថ ទូរទស្សន៍ព្រះអាទិត្យ របស់គណបក្សសង្គ្រោះជាតិ បានប្រមាណ ២៦ ម៉ឺន ដុល្លារ
គិត​ត្រឹម​ថ្ងៃទី ៦ កក្កដា គណបក្សសង្គ្រោះជាតិ បានប្រមូលថវិការក្នុងការឧបតម្ថទូរទស្សន៍​ព្រះអាទិត្យ បានចំនួនប្រមាណ ២៦ ម៉ឺន ដុល្លារ អាមេរិក។ យោងតាមបណ្តាញសង្គមហ្វេសបុក របស់លោក យឹម សុវណ្ណ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បាន​បង្ហាញថា ថវិកា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន ត្រឹម​ថ្ងៃទី ៦ ខែកក្កដា មាន ២៥៤,៧១០ ដុល្លារ​អាមេរិក លុយ​ខ្មែរ ៦០, ០៧៥,៣០០ រៀល​និង​ប្រាក់​ដុល្លា​សិង្ហបូរី អូស្ត្រាលី កាណ​ដា មួយចំនួនទៀត ដែល​សរុប​ទាំងអស់​ជា​លុយ​ដុល្លារ​អាមេរិក​ជាង ២៦ ម៉ឺន។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ពិចារណា​អំពី​ការប្រមូល​វិភាគទាន​ពី​សប្បុរជន និង​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ និង​ធ្វើយ៉ាងណា​ធានាថា​វិភាគទាន​របស់​ពួកគាត់ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ។

Date: June 09, 2016 នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា ទូរទស្សន៍​ព្រះអាទិត្យ​នឹងចាប់ផ្តើម​សាងសង់​អង់តែន ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ​​បើសិនគ្មាន​​ការរាងរាំងដូច​លើក​មុន​ទៀត។ លោកថ្លែងបញ្ជាក់​បែបនេះធ្វើ​ឡើង​នៅមុខ​ទីស្នាក់ការ​គណបក្សសង្គ្រោះជាតិ​កាល​ពីព្រឹកថ្ងៃទី០៩មិថុនានេះ។ លោក យ៉ែម បុញ្ញឫទ្ធិ​បា​នលើកឡើង​ថា​​កន្លងមកមូល​ហេតុដែ​លបណ្តាល​អោយ​ដំណើរ​ការណ៍​ទូរទស្សន៍ព្រះអាទិត្យ​ត្រូវខកខាន​​គឺដោយសារតែ មានការ​តវ៉ាពីប្រជាពលរដ្ឋមូលដ្ឋាន​បើតាមការបញ្ជាក់ពីអាជ្ញាធរដោយខ្លាចប៉ះពាល់ដល់សុខភាព។ ប៉ុន្តែបច្ចុប្បន្ននេះ​គណបក្ស​បាន​ទៅ​មើ​លដី​នៅកន្លែង​ផ្សេង​ដទៃទៀត​​ដើម្បី​អោយ​ស្រប​ទៅ​តាមលក្ខខណ្ឌ​ដែល​គេ​ចង់បាន។ ហើយលោក​សង្ឃឹមថា​លក្ខខណ្ឌ​ដែ​លគេ​ចង់បាន​គណបក្ស​បានបំពេញ​អាច​​សម​ស្របហើយ។ ដូច្នេះដំណើរ​ការណ៍នៃ​ការសាងសង​សុំច្បាប់​ដើម្បី​តំឡើង​អង់តែ​នទូរស្សន៍ នឹងមាន​នៅ​ក្នុង​ពេល​ខាង​មុខឆាប់ៗនេះ បើសិនជាគ្មានការរារាំង។

កន្លងមក​គណបក្ស​សង្គ្រោះ​ជាតិក៏​ធ្លាប់បាន​អះអាង​រួមមកហើយថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅចុង​ឆ្នាំ​២០១៥​ តែមិនបានសំរេច។ ក្រោយមក គណបក្សប្រឆំាង​​មួយ​នេះ​ក៏​បាន​បញ្ជាក់ទៀតថា ទូរទស្សន៍​របស់ខ្លួន នឹង​ចាប់ផ្ដើម​ដំណើរការ​ឱ្យបាន​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​ខាងមុខ​។ តែរហូតមក​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នេះ ដំណើរការ​ស្នើ​សុំ​តម្លើង​ទូរទស្សន៍​របស់ខ្លួន នៅតែ​មិន​អាច​ទៅរួច​ដដែល​។​

​គួររំលឹក​ថា ក្រោម​កិច្ច​ព្រមព្រៀងបិទបញ្ចប់វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤ រដ្ឋាភិបាល​បាន​យល់ព្រម​ផ្ដល់​អាជ្ញា​បណ្ណ័បង្កើត​ស្ថានីយ​ទូរទស្សន៍​មួយ​ដល់​គណបក្ស​ប្រឆាំង​។ ចំពោះលោក សម រង្ស៊ីធ្លាប់​បាន​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ផ្ដល់​ព៏ត៌មាន​ដែល​មាន​វិជ្ជាជីវៈ បង្ហាញ​ពី​ត​ថភាព​ពិត​របស់​សង្គម និង​ផ្ដល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ រួម​ទាំង​បង្កើតឡើង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ មិនមែន​បង្កើតឡើង​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​ឡើយ​៕

2016-12-29 ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ បើ​ទោះ​ជា​គណបក្ស​នេះ​ធ្លាប់​សន្យា​ថា នឹង​បង្កើត​ទូរទស្សន៍​នេះ​នៅ​ចុង​ឆ្នាំ​២០១៦ ក្តី។ យ៉ាង​ណា​ក៏ដោយ​ចុះ សម្រាប់​មន្ត្រី​បក្ស​កាន់​អំណាច​យល់​ថា ទោះ​បក្ស​ប្រឆាំង​មាន​ទូរទស្សន៍ ឬ​គ្មាន​ទូរទស្សន៍ ក៏​គ្មាន​អ្វី​ចម្លែក​ដែរ ព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន តែងតែ​ផ្តល់​សំឡេង​ឲ្យ​គណបក្ស​ប្រឆាំង​ទៅ​ហើយ។ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ឆ្នាំ​២០១៦ នឹង​ឆ្លង​ចូល​ឆ្នាំ​២០១៧ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​អាច​បង្ហាញ​កំណត់​ត្រា​ថ្មី​របស់​ខ្លួន​បាន ដែល​ជា​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ (SUNTV) ដែល​គណបក្ស​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក។ បញ្ហា​ចោទ​ខ្លាំង​ចំពោះ​ដំណើរ​ការ​នេះ ព្រោះ​ការ​ជាប់​គាំង​នៃ​ការ​សាងសង់​អង់តែន​ទូរទស្សន៍។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា នៅ​ពេល​នេះ ដំណើរ​ការ​នៃ​ការ​បង្កើត​ទូរទស្សន៍​ឈាន​ដល់​ដំណាក់​កាល​សុំ​ប័ណ្ណ​កម្មសិទ្ធិ ដើម្បី​គ្រប់គ្រង​លើ​ដី​ថ្មី​ដែល​គ្រោង​សាងសង់​អង់តែន។ លោក​ថា នៅ​ពេល​គណបក្ស​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ នឹង​ដំឡើង​អង់តែន​ទូរទស្សន៍​ភ្លាម ប៉ុន្តែ​លោក​មិន​ទាន់​អាច​ឲ្យ​ដឹង​ថា ទូរទស្សន៍​នេះ​ចេញ​រូបរាង​នៅ​ពេល​ណា​នោះ​ទេ៖ «សូម​មេត្តា​អធ្យាស្រ័យ ព្រោះ​អំណាច​នៃ​ការ​សម្រេច​ទាំង​ស្រុង មិន​មែន​ទាក់ទង​នឹង​គណបក្ស​សង្រ្គោះជាតិ​ទេ មាន​ទាក់ទង​ទៅ​នឹង​ការ​សម្រេច​របស់​សមត្ថកិច្ច អ៊ីចឹង​ហើយ​យើង​មិន​អាច​ដឹង​បាន​ថា ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បំពេញ​បែប​បទ​ផ្លូវ​ច្បាប់​ដើម្បី​ដំឡើង​អង់តែន​ទេ»។ ដំណើរ​ឆ្ពោះ​ទៅ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រសូត​ចេញ​ពី​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ជា​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ ដោយ​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​ចូល​សភា។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​ផ្សាយ ប៉ុន្តែ​គណបក្ស​ទើប​ទទួល​បាន​ថវិកា​ប្រមាណ ៧០​ម៉ឺន​ដុល្លារ។

លោក យឹម សុវណ្ណ ព្យាយាម​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ដំណើរ​ការ​នៃ​ទូរទស្សន៍​នេះ​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា ពន្លឺ​នៃ​កំណើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង ព្រោះ​មាន​ការ​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ ដូច្នេះ​ដើម្បី​ឲ្យ​ទូរទស្សន៍​នេះ​អាច​ចេញ​រូបរាង​ពិត​ប្រាកដ​បាន លុះត្រា​គណបក្ស​ទាំង​ពីរ​មាន​ការ​ចរចា​បន្ត​ទៀត៖ «ខ្ញុំ​មើល​ទៅ​វា​ជា​ហេតុផល​មួយ​ដ៏​សំខាន់​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​បង្កើត​ទូរទស្សន៍​ហ្នឹង ព្រោះ​កន្លង​មក​បក្ស​រក​កន្លែង​ដើម្បី​ដំឡើង​អង់តែន ប៉ុន្តែ​ឃើញ​មាន​ក្រុម​ប្រជាពលរដ្ឋ​តវ៉ា​ជាដើម ហើយ​ក៏​មាន​ការ​លើក​ឡើង​ក្រោម​ហេតុផល​នយោបាយ​ដែរ»។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយ​ថា ទោះ​បី​ជា​បក្ស​ប្រឆាំង​មាន ឬ​គ្មាន​ទូរទស្សន៍​របស់​ខ្លួន ក៏​គ្មាន​អ្វី​ចម្លែក​ដែរ ព្រោះ​បណ្ដាញ​ផ្សព្វផ្សាយ ដូចជា​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​កាសែត​ផ្សេងៗ​មួយ​ចំនួន​ទៀត តែង​ផ្តល់​សំឡេង​ដល់​គណបក្ស​នេះ​រួច​ទៅ​ហើយ។ លោក​ថា ការ​ដែល​ស្ថាប័ន​ទាំងនេះ​ផ្តល់​សំឡេង​ដល់​បក្ស​ប្រឆាំង មិន​មែន​មាន​ន័យ​ថា ពួក​គេ​គាំទ្រ​ទៅ​បក្ស​ប្រឆាំង​ទេ ប៉ុន្តែ​គ្រាន់​តែ​បុគ្គល​ខ្លះ​នៃ​ស្ថាប័ន​នេះ ធ្វើ​ហួស​ពី​វិជ្ជាជីវៈ។ លោក ផៃ ស៊ីផាន បន្ត​ថា ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង ប្រសិន​បើ​ត្រូវ​បាន​បង្កើត​ឡើង មិន​បាន​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​ទេ គ្រាន់​តែ​បម្រើ​ក្រុម​បក្ខពួក​នៃ​គណបក្ស​នេះ​ប៉ុណ្ណោះ៖ «គាត់ (គណបក្ស​សង្រ្គោះជាតិ) ប្រើប្រាស់​ប្រជាពលរដ្ឋ​រហូត​ដល់​ស្លាប់ រង​របួស រហូត​ដល់​ជាប់​គុក គាត់​ដែល​ភ័យ​អង្កាល់? ដូច្នេះ​គណបក្ស ទូរទស្សន៍​គាត់​បម្រើ​តែ​ក្រុម​គាត់ គណបក្ស​គាត់ គាត់​មាន​បម្រើ​ប្រយោជន៍​ទូទៅ​ឯ​ណា ព្រោះ​ទូរទស្សន៍​ឈ្មោះ​គណបក្ស​គាត់»។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បន្ទុក​ការងារ​ទូរទស្សន៍​ព្រះអាទិត្យ លោក គី វណ្ណដារ៉ា ធ្លាប់​បញ្ជាក់​ថា ទូរទស្សន៍​នេះ​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បារី​នោះ​ទេ។ លោក​បន្ត​ទៀត​ថា គណបក្ស​កំពុង​បណ្ដុះ​ធនធាន​មនុស្ស​រៀបចំ​កម្មវិធី និង​បច្ចេកទេស​ជា​បណ្ដើរៗ និង​មាន​អ្នក​ជំនាញការ​ជា​ជន​បរទេស​ខ្លះ​ដែរ៕

No comments:

Post a Comment