Saturday, June 17, 2023

តាំង​ សារ៉ាដា​

ឯកសារពាក់ព័ន្ធរួមមាន

គោលបំណងនៃការស្រាវជ្រាវ ចងក្រងឯកសារនេះ ដើម្បី ឆ្លើយសំណូរថា តើ តាំង​ សារ៉ាដា​  ជានណា? តាមរូបថត រូបភាព សំណេរខាងក្រោមនេះ បញ្ជាក់ថា តាំង​ សារ៉ាដា​  គឺជា មន្រ្តីជាន់ខ្ពស់ខាងពត៍មានរបស់ គណបក្ស សម រង្សី ដែលកំពុងរស់នៅ ប្រទេសបារាំង ចំណែក តាំង​ សារ៉ាដា​  កំពុងរស់នៅ សហរដ្ឋអាមេរិក ខណៈដែល ចំណងសម្ព័ន្ធមិត្តរវាង អាមេរិក អឺរ៉ុប ឈានដល់កម្រិតបែកបាក់ ដោយសារ សង្រ្គាមអ៊ុយក្រែនឆ្នាំ ២០២៣ នេះ។ ក្នុងន័យនេះ តាំង​ សារ៉ាដា​  មាន នយោបាយប្រឆាំង ជាមួយ បក្ស កឹម សុខា ប្រឆាំង គណបក្សប្រជាជនកម្ពុជា។ តាំង​ សារ៉ាដា​  បំរើការជាង ១០ ឆ្នាំ ឲ្យវិទ្យុ អាស៊ីសេរី ដែល ប្រធាន វិទ្យុអាស៊ីសេរី ឈ្មោះ ហាស់ សាន់ ជាជនជាតិ ខ្មែរ ឥស្លាម ឬ ជនជាតិ ចម្ប៉ា។ ដោយសារវិទ្យុនេះ មានបុគ្គលិកជា មន្រ្តីពត៍មានរបស់ ខ្មែរក្រហមផង ជាមន្រ្តីរបស់ រដ្ឋស្រម៉ោល ចម្ប៉ាផង នាំឲ្យ មានទំនាស់ វាង ជុន ចាន់បុត្រា ជាមួយ ហាស់ សាន ដែលជ័យជំនះ បានទៅលើ ជុន  ចាន់់បុត្រ ចំណែក ហាស់ សាន​ ខ្ទាតចេញ។ តាំង​ សារ៉ាដា​  ក្លាយជា នាយក កាសែត The Cambodia Daily Khmer ជាសាខា របស់ កាសែត អាមេរិក មាននិន្នាការ ប្រឆាំង ឥស្លាមទូទាំង សកលលោក ។ ពេល តាំង​ សារ៉ាដា​  ទៅជួបសម្ភាសន៍ ជាមួយ មុំ អាស្សនី ឬ អ៊ីម៉ាន អាល់ហ្សានី ជាការពិត គឺជាការរៀបចំរបស់ ហាស់ សាន់ ដើម្បីសម្ភាសន៍​វាយប្រហាររិះគន់ ប្រទេសកម្ពូជា និង មេដឹកនាំខ្មែរ ឧកញ៉ាខ្មែរ នាំឲ្យចេញ ឈ្មោះពិត អំពី ជនជាតិ ចាម ធ្វើសកម្មភាពនៅ កម្ពុជា ។  ដូច្នេះ រឿង ២ គឺរឿង នយោបាយប្រឆាំង ត្រូវបាន ឧកញ៉ា ឡេង ណាវ៉ាត់ត្រា​ប្តឹង​០៦ ករណី រឿង ផ្សាយពត៍មានកុហក បួករឿង គាំទ្រ​ ឥស្លាម ប្រឆាំង កម្ពុជា វាក្លាយទៅជា ការបិទ កាសែត របស់ តាំង​ សារ៉ាដា​ ដោយការលុបចេញពី Facebook . 

សូមដកស្រង់សមាសភាពថ្នាក់ដឹកនាំ​ក្នុង​រចនាសម័ន្ធថ្មី ពីឆ្នាំ​ ១៩៩៩ ដែល​មាន​ឈ្មោះបោះ​សម្លេងមក​ទល់​សព្វ​ថ្ងៃ​ គឺ​មាន​លោក សារ៉ូ ស៊ីវត្ថា ជាមេដឹកនាំ​ដដែល, លោក ស៊ុត ឌីណា ជា​អនុប្រធានទី១ (ប្រវត្តិ៖ លោក ស៊ុត ឌីណា បាន​ធ្វើការងារ​ជាមួយ​អ្នកណាខ្លះ?), លោក អ៊ុំ សំអាន ជាគ្គលេខាធិការរងទី១, លោកស្រី ស៊ុន សុគន្ធមាលា អគ្គលេខាធិការរងទី២ (ភ្ជាប់ជាមួយ៖ (លោក ស៊ុត ឌីណា បាន​​ធ្វើការងារ​​ជាមួយ​​អ្នកណាខ្លះ?), លោក ទូច វិបុល ទទួលតូនាទី​ជាអនុប្រធាន (លោក ទូច វិបុល ជានរណា?) ក្រោយ​ពេល​លោក ស៊ុត ឌីណា ចាក​ចេញ​​ទៅ​​ដឹកនាំរណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​បញ្ញវន្តខ្មែរ។ លោក ម៉ែន ណាត ប្រធាន​​​រដ្ឋបាល និង​ទំនាក់ទំនង​និស្សិត​​អន្តរ​​មហាវិទ្យាល័យ។ ចំណែក លោក តាំង សារ៉ាដា និស្សិតច្បាប់ នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅដើមឆ្នាំ ២០០០ ត្រូវបានជ្រើស​រើស​ជា អគ្គលេខាធិការរង នៃចលនានិស្សិតនេះ (សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក និងជានាយកកម្មវិធី នៃសារព័ត៌មាន The Cambodia Daily ភាសាខ្មែរ)។

Vannak Pheng ភូតកុហក​ ញុះញង់​ បំផ្លើស​បំភ្លៃ​ លាបពណ៌​ នៅ​វិទ្យុ​អាស៊ី​សេរី​ អស់​ចិត្ត​ ប្រជាពលរដ្ឋ​លែងស្ដាប់​ លែងជឿ​ ឥលូវ​ធ្វើ​ជា​លាលែង​ ទៅ​បង្កើត​ អង្គភាព​ ព័ត៌មាន​ថ្មី​មួយទៀត​ ចេញ​ពី​ អាស៊ី​សេរី​ ដូចដែល​ តាំង​ សារ៉ាដា​ ចេញ​ពី​ អាស៊ី​សេរី​ ទៅ​បង្កើត​ The Cambodia Daily Khmer នោះដែរ​ ។ មនុស្ស​ដដែល​ យុទ្ធសាស្ត្រ​ដដែល​ ដូរតែ​អង្គភាព​ គេស្គាល់​ក្រយ៉ៅអស់ហេីយ

2023-06-17 12:39pm សារព័ត៌មាន The Cambodia Daily ទទួលស្គាល់កំហុសនូវបណ្តឹង៦ករណី ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបានផេកមកវិញ

(ភ្នំពេញ)៖ ថ្មីៗនេះ កាសែត The Cambodia daily ដែលមានមូលដ្ឋាននៅអាមេរិកបំរើនិន្នាការនយោបាយប្រឆាំងនោះត្រូវបានក្រុមហ៊ុន Facebook ធ្វើការលុបផេកហ្វេសប៊ុក The Cambodia Daily khmer ចោលទាំងស្រុងហើយ បន្ទាប់ពីរងនូវពាក្យបណ្តឹងជាច្រើនករណីក្នុងការបង្កើតមាតិកាព័ត៌មានប្រឌិតបំភ្លៃការពិត ញុះញង់បង្ករចលាចដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល និងស្ថាប័ន។

ពាក់ព័ន្ធនឹងការរងនូវបណ្តឹងជាច្រើន ឥឡូវ កាសែតអនឡាញអត់ច្បាប់ទម្លាប់មួយនេះ បានសម្រេចទទួលស្គាល់កំហុសនូវបណ្តឹង ៦ករណីពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយផេក The Cambodia daily khmer ធ្វើការលុបមាតិកាវីដេអូ ដែលបុគ្គល តាំង សារ៉ាដា ផ្សាយមិនពិតពីក្រុមហ៊ុន Galaxy Navatra Group ពិសេសពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែម្តង។

នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហោះរូបភាពជាមួយនឹងសំណេរបញ្ជាក់ជូនសាធារណជនពីដំណឹងដែលកាសែត The Cambodia daily ទទួលស្គាល់កំហុសនូវបណ្តឹង ៦ករណីនេះ។ អ្នកឧកញ៉ាសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «The cambodia daily khmer សម្រេចទទួលកំហុសនូវបណ្ដឹង 6ករណីរបស់ខ្ញុំ និងសម្រេចលុបចេញដើម្បីទទួលបានផេកមកវិញ។ បន្ទាប់ពីបាត់ពីពិភពលោកបួនថ្ងៃ (ចេះដឹងកំហុសដែរ ស្លន់ស្លោ) តែខួរក្បាលពិត មិនដឹង ចេះស្គាល់កំហុសអត់ណ៎។ The cambodia daily Khmer ខ្មាស់គេជាងស្រាតខោទៀត»។

គួររំលឹកដែរថា ជានិច្ចជាកាល សារព័ត៌មាន The Cambodia Daily មានមូលដ្ឋាននៅបរទេសមួយនេះ តែងតែធ្វើការបង្ហោះនូវព័ត៌មានមិនពិត បំភ្លៃនិងបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលផ្សេងៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល។ ដូចនេះការលុបចោលនូវទំព័រហ្វេសប៊ុកផ្លូវការរបស់កាសែត The Cambodia daily គឺជារឿងដ៏គួរឱ្យសាទរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយវាក៏ជាមេរៀនមួយសម្រាប់សារព័ត៌មានដែលបម្រើបរទេសដទៃទៀត ដែលកំពុងតែធ្វើសកម្មភាពញុះញង់ បង្កើតនូវព័ត៌មានក្លែងក្លាយដូចជាសារព័ត៌មាន The Cambodia Daily នេះផងដែរ៕

2018-10-10 02:40am

លោក តាំង សារ៉ាដា បុគ្គលិកសំខាន់មួយរូបរបស់វិទ្យុអាស៊ីសេរី ប្រកាសលាឈប់ពីការងារនៅថ្ងៃនេះ ក្រោយពីបង្ហាញពាក្យឈឺចាប់ដ៏មានទំងន់មួយឃ្លា «សុខចិត្តក្រជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់»

(ភ្នំពេញ)៖ ពាក្យឈឺចាប់មួយឃ្លាដែលមានទំងន់ជាងគេរបស់លោក តាំង សារ៉ាដា គឺ «សុខចិត្តក្រជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់» ត្រូវបានបង្ហាញនៅលើបណ្តាញទំនាក់ទំនង Facebook របស់លោកក្នុងចំណោមពាក្យឈឺចាប់ជាច្រើនទៀត មុនពេលលោកសម្រេចប្រកាសលាឈប់ពីវិទ្យុអាស៊ីសេរី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ។

លោ តាំង សារ៉ាដា បុគ្គលិកសំខាន់មួយរូបរបស់វិទ្យុអាស៊ីសេរី ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅវេលាយប់ជ្រៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) ឲ្យដឹងថា លោកបានសម្រេចប្រកាសលាឈប់ចេញពីបុគ្គលិករបស់អាស៊ីសេរីហើយ នៅថ្ងៃទី០៩ ខែតុលានេះតែម្តង បន្ទាប់ពីបំពេញការងារនៅវិទ្យុនេះអស់ជាច្រើនឆ្នាំ។

លោក សារ៉ាដា បានថ្លែងថា មិនទាន់មានបំណងទៅធ្វើការនៅកន្លែងណានៅឡើយទេ​ ចង់សម្រាកខួរក្បាលបន្តិច។ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ លោកបានបង្ហោះសារថា «ចាប់ពីពេលនេះតទៅខ្ញុំលែងជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីតទៅទៀតហើយ»។

នៅក្នុងចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ លោក តាំង សារ៉ាដា បានបង្ហោះពាក្យឈឺចាប់ជាច្រើនឃ្លាថា ក្នុងនោះមានពាក្យមួយឃ្លាដែលត្រូវបានលោកអះអាងថា មានទំងន់ជាងគេគឺ «សុខចិត្តក្រជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់»។ ក្រៅពីនោះនៅមានពាក្យជាច្រើនទៀត ដូចជាពាក្យ «ជំងឺរបស់មេដឹកនាំផ្តាច់ការ មានស្ថានស្រដៀងៗគ្នា» និងពាក្យ «ទ្រីស្តីនៃការតស៊ូទាំងឡាយភាគច្រើនកើតចេញពីការឈឺចាប់និងភាពរងគ្រោះ» ព្រមទាំងពាក្យ «ពេលដែលក្តាន់នៅក្នុងហ្វូងខ្លា សូម្បីគោព្រៃក៏មិនហ៊ានទៅជួយដែរ រីឯទន្សាយក៏បិទភ្នែកហើយ ខ្ទប់មាត់មិនហ៊ានក្អកថែមទៀត»។

តាមរយៈការបង្ហាញពាក្យឈឺចាប់ និងឈានដល់ប្រកាសដើរចេញពីវិទ្យុអាស៊ីសេរីបែបនេះ ត្រូវបានមហាជន និងអ្នកវិភាគយល់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី (RFA) ដែលជា កម្មសិទ្ធផ្តាច់មុខរបស់សហរដ្ឋអាមេរិកមួយនេះ មានមេដឹកនាំប្រតិបត្តិការងារបែបផ្តាច់ការ គៀបសង្កត់ មិនផ្តល់សេរីភាពនៃការសរសេរព័ត៌មាន មិនផ្តល់សេរីភាពនៃការបញ្ចេញមតិ។ល។

សូមជំរាបថា វិទ្យុអាស៊ីសេរីនៅពេលនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលធ្លាប់មានប្រវត្តិបន្លំខ្លួនចូលពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដោយបានបន្លំខ្លួនជាជំនួយការរបស់អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។ បន្ទាប់ពីក្លែងខ្លួនចូលពន្ធនា​គារដោយខុសច្បាប់ លោក ជុន ច័ន្ទបុត្រ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូលខ្លួនក្នុងនាមជនសង្ស័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែលោកបានរត់គេចចេញពី សំណាញ់ច្បាប់របស់ប្រទេសកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក ទីដែលរូបលោកធ្វើការនៅទីនោះរហូតដល់បច្ចុប្បន្ននេះ៕

ប៉ាង សុខឿន - Khmer Sovannaphumi

លោក តាំងសារ៉ាដា៖ យុវជនភ្នំពេញ មានសមត្ថភាព ចរឹតក្លាហាន និងគំនិតជាតិនិយម លោក តាំង សារ៉ាដា មានស្រុកកំណ់ើតនៅទីក្រុងភ្នំពេញ។ លោកជាកូនមន្រ្តីរាការម្នាក់ មានជីវភាពមធ្យម។ លោកបានរៀនចប់បរិញ្ញាបត្រច្បាប់ពីសកលវិទ្យានីតិសាស្រ្ត និងសេដ្ឋកិច្ច នៅក្រុងភ្នំពេញ។ សព្វថ្ងៃលោក តាំង សារ៉ាដា ជាបុគ្គលិកបម្រើការនៅវិទ្យុសំលេងអាស៊ីសេរី។

លោក តាំង សារ៉ាដា បានចូលរួមសកម្មភាពចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាចលនានិស្សិត និងយុវជនស្នេហាជាតិមួយនៅកម្ពុជា តាំងពិឆ្នាំ១៩៩៩មក។

លោក តាំង សារ៉ាដា ត្រូវបានគេស្គាល់ថាជាមនុស្សសកម្មនឹងកិច្ចការប្រទេសជាតិ មានសេចក្តីក្លាហាន មិនចេះសូញសាញ មានចរឹតមិនចំណុះអ្នកណាឡើយ មានចិត្តខ្លាំង ចូលចិត្តនិយាយត្រង់ៗមិនលាក់លាមក្នុងចិត្ត។ ចំពោះការងារវិញ លោក តាំង សារ៉ាដា តែងធ្វើការងារដោយមានមូលដ្ឋានច្បាស់លាស់ និងឯកសារយោងត្រឹមត្រូវ។ លោក ជាមនុស្សហ៊ានអារកាត់រាល់កិច្ចការភ្លាមៗ និងហ៊ានទទួលខុសត្រូវចំពោះការងាររបស់ខ្លួន។

លោក តាំង សារ៉ាដា ជាមនុស្សជាតិនិយម ស្រឡាញ់សិទ្ធិសេរីភាព យុត្តិធម៌ ចូលរួមកិច្ចការព្រំដែន និងបានតស៊ូក្នុងកិច្ចការប្រទេសជាតិជាយូរឆ្នាំមកដើម្បីលទ្ធិប្រជាធិបតេយ្យ ការពារជាតិ និងបម្រើពលរដ្ឋខ្មែរ។ ថ្វីត្បិតលោកមានសិទ្ធិរស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារ តែលោកនៅតែបន្តកិច្ចការងារប្រទេសជាតិដោយមិនដកថយឡើយ។

ជាលក្ខណៈផ្ទាល់ខ្លួន លោក តាំង សារ៉ាដា និង ខ្មែរ សុវណ្ណភូមិ ជាមិត្តរួមការងារ និងជាបងប្អូនដែលត្រូវរួមគ្នាធ្វើការងារដើម្បីប្រទេសជាតិបន្តទៅមុខទៀតរហូតបានជោគជ័យ។

 ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ម៉ោង ១១:០៤ ព្រឹក ឧកញ៉ា ឡេង ណាវ៉ាត្រា តបជាមួយ លោកតាំង សារ៉ាដា អ្នកកាសែត ខេមបូដា ដេលី ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរឆ្លើយតបជាមួយ លោកតាំង សារ៉ាដា អ្នកកាសែត ខេមបូដា ដេលី។

ឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លើយតបបែបនេះ ក្រោយផេក របស់កាសែត ខេមបូដា ដេលី បានសរសេរវាយប្រហារ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នករកស៊ីម្នាក់ហើយលាងលុយកខ្វក់។

តាមសំណេររបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដូចខាងក្រោមនេះ៖

🙏🏼🙏🏼ឱលោកពូតាំងសារ៉ាដា គ្រាន់តែខ្ញុំឈប់គាំទ្រមេលោកពូ លោកពូតាមចោទប្រកាន់រហូត🙏🏼🙏🏼

សម្រាប់មុខរបរខ្ញុំ ខ្ញុំមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។

បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន…..?

និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន?

👉បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោមមកដើម្បីអោយពូតាំងសារ៉ាដាបានយល់…?

😃ពូប្រាកដជាសល់សំនួរមួយទៀតមែនអត់ពូ ចឹងខ្ញុំឆ្លើយអោយហើយកុំអោយពូពិបាកសួរ

😂សំនួរ

👉បានដើមទុនពីណា?ខ្ញុំដឹងពូចង់សួរសំណួរនេះ😂

😂ចម្លើយ

👉អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម 👉(គឺគេប្រើទំនុកចិត្តសំខាន់)ខ្ញុំប្រាប់បើពូមិនទាន់យល់ ។

ឧទាហរណ៍ពូតាំងសារ៉ាដា ឯងមានដីចង់លក់ 30ហិចតាស្មើរទឹកលុយ 30លានដុល្លា ហើយគឺជជែកគ្នាទិញលក់ក្នុងការសាងសង់ទូទាត់រយៈពេលវែង ហើយជជែកជាមួយក្រុមហ៊ុនសំណង់ ។

ការលក់ជូនប្រជាពលរដ្ឋតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ខ្ញុំម្ចាស់គម្រោងក៏ទទួលបានផលចំណេញ យល់បានទេប៉ុណ្ណឹង ?បើពូមិនយល់មកពីពូធ្វើអ្នកកាសែតយូរពេក ហើយមិនដែលរកស៊ី ពូឈប់ធ្វើអ្នកកាសែតទៅ ខ្ញុំអោយក្រុមកាងារខ្ញុំបង្រៀនរកស៊ី😂។

តែដូចលោកពូបែបនេះមើលទៅខ្ញុំមិនរកស៊ីជាមួយទេគឺព្រោះគ្មានទំនុកចិត្ត😅

សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលខ្ញុំសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើម​ទុនទិញក៏បាន (គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ) ខ្ញុំមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នាមានអីយាយគ្នា ខ្លាចជួបដូចលោពូឯង😂។

បើសិនជាលោកពូចង់ដឹងមែនលោកពូអញ្ជើញមកខ្មែរ ខ្ញុំនឹងអោយក្រុមកាងារជូនលោកពូដើរមើលគម្រោងរបស់ខ្ញុំ ថាខ្ញុំសង់ផ្ទះបានប៉ុន្មានម៉ឺនល្វែងហើយ កុំបានសរសេរហើយគ្មានមូលដ្ឋានច្បាស់ ។

ការតាមសម្លាប់កិត្តិយសសូម្បីកូនក្មេងដែលតស៊ូម្នាក់ដូចជាខ្ញុំ ដើម្បីឲ្យមហាជនស្អប់ខ្ញុំនោះជាមនុស្សគ្មានគុណធម៍ឡើយ ដោយគ្រាន់តែខ្ញុំឈប់គាំទ្រមេលោកពូ

ខ្ញុំជាក្មេងម្នាក់ដែលតែងតែមានឆន្ទៈក្នុងការជួយសង្គមជាតិ ប្រយ័ត្នមហាជនដឹងគំនិតបងច្បាស់ គេនឹងស្អប់ដល់ឆ្មបនិងម្ដាយដែលបង្កើតពូមក។

ទៅជាចោទខ្ញុំតាផ្ដេសតាផ្ដាស ទៅជាខ្ញុំនិងលាងលុយអីណា?

យី!!!លោកពូ😂👉 ទៅយកសំដីអេឡិចទៅយកសំដីអ្នកមិនដែលស្គាល់មិនដែលបានរកស៊ីជាមួយខ្ញុំផងមកបំភ្លើសការពិត។ យី!!លោកពូ😂😂

👉😵[លោកពូបែកលេង ឬក៏លោកពូបែកង៉ាង]😂😂

ខ្ញុំក៏ដឹងដែរថា នៅពេលដែលខ្ញុំចេញមុខជួយសង្គម ប្រាកដជាក្រុមរបស់លោកពូ តាមសម្លាប់កិត្តិយសខ្ញុំហើយ ហើយក្រុមលោកពូត្រូវចាំថា ដរាបណាខ្ញុំនៅមានជីវិត មានលទ្ធភាព ខ្ញុំនៅតែរក្សាគោលជំហរប្ដូរផ្ដាច់ ជួយសង្គមជាតិដដែល។

ចំណែកការគាំទ្របក្សណាឬបក្សណា គឺអាស្រ័យទៅលើ ផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមានសិទ្ធិ ខ្ញុំយល់ថាអ្វីដែលត្រឹមត្រូវ គឺខ្ញុំគាំទ្រចឹងហើយ កុំប៉ិនព្យាយាមផ្សារភ្ជាប់ពេក😄។

ខ្ញុំត្រូវក្រុមលោកពូតាមវាយប្រហារឡើងស្ពឹកក្បាលហើយ ទោះវាយប៉ុណ្ណា ក៏លែងឈឺដែរ មានតែ ជូនតាមសំណើរពូវិញប៉ុណ្ណោះ 😂😂😂😂។

Khmer CM June 8, 2023 

ខុទ្ទកាល័យលោក កែ គឹមយ៉ាន បដិសេធ ចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងតាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer

ភ្នំពេញ៖ ខុទ្ទកាល័យលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍បដិសេធ និងថ្កោលទោសចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងតាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer ដែលមានគំនិតខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ចេតនាទុច្ចរិតបំផ្លាញសន្តិភាព។

យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងតាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០យប់ ក្រោមប្រធានបទ សមុទ្រខ្មែរកំពុងរងនូវការបំពាន និងការប្រព្រឹត្តបទឧក្រិដ្ឋអ្វីខ្លះ?

សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា រាល់ខ្លឹមសារការបកស្រាយរបស់ ជនអគតិនេះតែងតែផ្សារភ្ជាប់លើកឡើងអំពីឈ្មោះរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាគំនិតខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺចេតនាទុច្ចរិតប៉ុនប៉ងបំផ្លាញសុខសន្តិភាព របស់ប្រទេសជាតិ។

សេចក្តីថ្លែងការណ៍ នេះបន្តថា ជនអគតិ មុំ អស្សនី គ្រាន់តែធ្លាប់បានបម្រើការងាររយៈពេលខ្លីជាង០២ខែ ក្នុងឆ្នាំ ២០០៩ នៅក្នុងខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ហើយត្រូវបានបណ្ដេញចេញពីការងារដោយមូលហេតុជននេះគ្មានវិន័យ គ្មានសីលធម៌ ដើរនិយាយកុហកភូតភរ និងបោកប្រាស់សាធារណជន ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ជាច្រើន។

បើតាម សេចក្តីថ្លែងការណ៍ដដែល ការលើកឡើងរបស់ជនអគតិ មុំ អស្សនី ដោយធ្វើការប្រៀបធៀបអំពីឋានន្តរសក្តិ និងចំនួនមេបញ្ជាការរង តាមអង្គភាពទ័ពពីពេលមុនប្រៀបធៀបនឹងបច្ចុប្បន្ន គឺជារឿងដែលមិនត្រឹមត្រូវ ព្រោះការរៀបចំកងទ័ពត្រូវដើរស្របតាមសភាពការណ៍វិវត្តន៍នៃប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រនិងសៀភៅ ស ការពារជាតិ ហើយក៏មិនអាចយកបញ្ហាសក្តិធំនិងចំនួនមេបញ្ជាការរងច្រើន មកវាយតម្លៃអវិជ្ជមានលើសមត្ថភាពដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបាននឹងកំពុងដឹកនាំការកែទម្រង់និងទំនើបកម្មវិស័យកងទ័ពឲ្យស្របតាមសភាពការណ៍តំបន់និងសកលលោកនាពេលបច្ចុប្បន្ន។

បើតាម សេចក្តីថ្លែងការណ៍នេះ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាន់ជំហរឥតងាករតាមមាគ៌ានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្តី្រនិងជាប្រធានគណបក្ស និងគាំទ្រជានិច្ចលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននៅពេលអនាគត។

ខុទ្ទកាល័យ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការណ៍ផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះជនអគតិរូបនេះនិងស្នើសុំសាធារណៈជនទាំងអស់កុំជឿ នូវពាក្យសំដីរបស់ជនអគតិវង្វេងជាតិ មុំ អស្សនី និងក្រុមក្បត់ជាតិទាំងនេះ ដែលតែងតែនិយាយបង្កាច់ បង្ខូចឥទ្ធិពលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងទុច្ចរិត ធ្វើប្រជាភិថុតនយោបាយ ញុះញង់ បំបែកបំបាក់ការឯកភាពជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនដែលឧបាយកលទាំងអស់នេះ តែងតែត្រូវបានលាតត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក៕

2023-03-21 07:45pm

អ្នកវិភាគចៅចាក់ស្មុក៖ តើអ្នកកាសែតវិទ្យុ​ ឌឹ ខេមបូឌា ដេលី នៅសហរដ្ឋអាមេរិកមិនយល់ភាសាអង់គ្លេស ឬមានចេតនាបំភ្លៃព័ត៌មាន​ញុះញង់ ដើម្បីបម្រើនគោលដៅនយោបាយទុច្ចរិតរបស់ខ្លួន?

(ភ្នំពេញ)៖ វិទ្យុ ឌឹ ខេមបូឌា ដេលី ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងមានតែបុគ្គលិកពីរនាក់ រួមមានឈ្មោះ​ តាំង សារ៉ាដា និង ​ហាស់ សាន ដែលបុគ្គលពីរនាក់នេះគឺជា អតីតបុគ្គលិកត្រូវបានវិទ្យុអាស៊ីសេរី បណ្តេញចេញបានផ្សាយព័ត៌មានបំភ្លៃការពិតទាក់ទងនឹង លោក ហ៊ុន ម៉ាណែត ដោយចោទប្រកាន់ទាំងបំពានគ្មានភស្តុតាងថា ជា «មេបណ្តាញរកស៊ីឈើខុសច្បាប់» ក្នុងការផ្សាយរបស់ខ្លួនកាល​ពីថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២៣។

ការចោទ ប្រកាន់ដែលសម្អាងលើអត្ថបទមួយរបស់ អង្គភាពសារព័ត៌មានឈ្មោះ ម៉ុងហ្គាបេ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសរសេរដោយអ្នកយកព័ត៌មានជនជាតិអង់គ្លេសឈ្មោះ Gerry Flynn។​ អត្ថបទដើមមិនមានការ ចោទប្រកាន់ដូចអ្វីដែលវិទ្យុឌឹ ខេមបូឌា​ ដេលីផ្សាយឡើយ ហើយអ្នកកាសែតដែលសរសេរអត្ថបទនេះក៏បានបញ្ជាក់ក្នុងបទសម្ភាសជាមួយកាសែត​ ​ខ្មែរ​​ ថែមស៍ ចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះថា «ខ្ញុំមិនបានសរសេរអ្វីដូចដែលបានផ្សាយនៅខេមបូឌាដេលីទេ»។

ប្រសិនបើអត្ថបទដើមជាភាសាអង់គ្លេស និងការចេញមកបញ្ជាក់របស់អ្នកកាសែតឈ្មោះ​ Gerry Flynn ​ថាមិនសរសេរដូចអ្វីដែលវិទ្យុ​ឌឹ ខេមបូឌា ដេលី ផ្សព្វផ្សាយ តើវិទ្យុនេះបានព័ត៌មានមកពីណា? នៅក្នុងអត្ថបទដើមដែលផ្សាយក្នុងអង្គភាពព័ត៌មាន​ម៉ុងហ្គាបេ គឺគ្រាន់តែបង្ហាញរូបថតប៉ុន្មានសន្លឹកដែលបុគ្គល ដែលត្រូវចោទថាមានការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់​ បានថតរូបជាមួយលោក ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធី សាធារណៈដែលទម្លាប់បៀបនេះ លោក ហ៊ុន ម៉ាណែត តែងតែធ្វើនៅពេលជួបជាមួយសាធារណជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងជាការគោរពស្រឡាញ់របស់ប្រជាពលរដ្ឋខ្មែរចំពោះលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែបែរជាវិទ្យុ​​​​ ឌឹ ខេមបូឌា ដេលី តាមរយៈបុគ្គលិកគ្មានវិជ្ជាជីវៈសារព័ត៌មាន ហាស់ សាន បែរជាសរសេរ និងផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត មានចរិតវាយប្រហារ មិនមែនជាគោលការណ៍នៃសារព័ត៌មានតែជាឧបករណ៍នយោបាយប្រឆាំង សងសឹក និងផ្សព្វផ្សាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោក ហ៊ុន ម៉ាណែត។

តើបុគ្គលិកវិទ្យុ​ ឌឹ ខេមបូឌា ដេលី មិនចេះភាសាអង់គ្លេស មើលអត្ថបទរបស់កាសែត ម៉ុងហ្គាបេ មិនយល់ ឬក៏មានចេតនានយោបាយទុច្ចរិត គំនុំសងសឹកដោយសារតែនិន្នាការផ្គាប់មុខរបស់វិទ្យុនេះ និងការភ្ជាប់ទំនាក់ទំនងរបស់វិទ្យុនេះនឹងក្រុមប្រឆាំងក្បត់ជាតិ? ថាបុគ្គលិកវិទ្យុ ឌឹ ខេមបូឌា ដេលីទាំង ២ រូបមិនចេះភាសាអង់គ្លេសពិតជាមិនត្រឹមត្រូវឡើយ ព្រោះបុគ្គលទាំងពីរនាក់នេះ មានសញ្ជាតិអាម៉េរិក និងកំពុងរស់នៅនិងបម្រើការងារឱ្យវិទ្យុ ឌឹ ខេមបូឌា ដេលី នៅលើទឹកដីនៃសហរដ្ឋអាម៉េរិកថែមទៀត។

ដូច្នេះពួកគេមានចំណេះដឹងភាសាអង់គ្លេសគ្រប់​គ្រាន់ ដូចបុគ្គលនានាដែលបានអានអត្ថបទដើមជាភាសាអង់គ្លេស រកមិនឃើញពីការចោទប្រកាន់ឯកឧត្តម ហ៊ុន ម៉ាណែត ថាជាមេបណ្តាញរកស៊ីឈើខុសច្បាប់ដូចវិទ្យុឌឹ ខេមបូដេលី ផ្សាយដោយយោងលើអត្ថបទនេះទេ។ នេះសបញ្ជាក់ឱ្យឃើញថា វិទ្យុ​​ ឌឹ​ ខេមបូឌា​ ដេលី​ ប្រព្រឹត្តកំហុសវិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ ដកស្រង់អត្ថបទសារ​ព័ត៌មានដទៃទៅផ្សាយ ប្រើឈ្មោះគេ តែបំភ្លៃព័ត៌មានខុសពីការពិត។ បំភ្លៃព័ត៌មានដើម្បីបម្រើឱ្យល្បិចកលនយោបាយដ៏ថោកទាប របស់បក្ខពួកក្រុមប្រឆាំងរបស់ខ្លួន ក្នុងការយុទ្ធសាស្ត្រផ្សាយព័ត៌មានមិនពិត និងបំផ្លាញកម្ពុជាគ្រប់មធ្យោបាយ។

ការបំភ្លៃព័ត៌មានរបស់វិទ្យុ ឌឹ ខេមបូឌា ដេលី ត្រូវបានលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែមីនា​ បានប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះដើម្បីការពារភាពត្រឹមត្រូវ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ លោកបានលើកឡើងថា៖​ «បើសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ពិតជាសារព័ត៌មាន វិជ្ជាជីវៈនិងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយព័ត៌មានមិនពិតទេនោះ សូមបង្ហាញភស្តុតាងនមក។ បើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់»។

លោកបានលើកឡើងថា៖ «វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយពត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំ។ កន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារពត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិតមកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។ ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ»។

រហូតមកដល់ពេលនេះ ទោះបីជាម្ចាស់អត្ថបទដើមបានលើកឡើងថាគាត់មិនបានសរសេរអ្វីដូចដែលបានផ្សាយនៅលើវិទ្យុឌឹខេមបូឌាដេលីក៏ដោយ ក៏វិទ្យុនេះគ្មាន​ភាពខ្មាសអៀន និងមិនទាន់ធ្វើការកែតម្រូវឡើយ។ តើឯណាទៅដែលថាខ្លួនជាវិទ្យុវិជ្ជាជីវៈ? តាមពិតពួកគេមិនមែនជាវិទ្យុនិងជាអ្នកកាសែតវិជ្ជាជីវៈឡើយ តែជា​ឧបករណ៍បំពងសំឡេងញុះញង់ ផ្សាយព័ត៌មានមិនពិត ប្រឌិតសាច់រឿង និងផ្តល់វេទិកាឱ្យក្រុមអ្នកវិភាគពុល ទឹកមាត់ និងក្រុមសកម្មជនប្រឆាំងដើម្បីអនុវត្តផែនការទុច្ចរិត បម្រើឱ្យផែនការចៅហ្វាយនាយរបស់ខ្លួន។ ក្រុម អ្នកបម្រើការនៅវិទ្យុនេះគ្មានអ្វីក្រៅតែពីមួយថ្ងៃៗ ដេកគិតថាតើត្រូវធ្វើយ៉ាងណាផ្សាយព័ត៌មានដើម្បីញុះញង់ ប្រជាពលរដ្ឋ និងបង្កចលាចលសង្គមដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែប្រជាពលរដ្ឋទូទាំងនគរបានស្គាល់ថាហើយថា ឌឹ ខេមបូឌា ដេលី​​ គឺគ្រាន់តែជារោងចក្រផលិតព័ត៌មានក្លែងក្លាយបម្រើឱ្យមហិច្ឆតាចៅហ្វាយនាយបរទេសពួកគេដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ មិនមែនជាវិទ្យុវិជ្ជាជីវៈផេះកណ្តាលចង្ក្រាន្តស្អីទេ!​

ដោយ៖ ចៅចាក់ស្មុក រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

ដោយ តាំង សារ៉ាដា 2010.09.29 

ខួប​១៣​ឆ្នាំ​នៃ​កម្មវិធី​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ អស់​រយៈ​ពេល ១៣​មក​ហើយ​ដែល​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរៈ​ភាសា បាន​ចាប់​បដិសន្ធិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ព្រឹត្តិការណ៍​ផ្សេងៗ​អំពី​ប្រទេស​កម្ពុជា។ អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ពៅ ពន្លក ថ្លែង​ថា ក្នុង​រយៈ​ពេល ១៣​ឆ្នាំ​មក​នេះ ជំហរ​របស់​វិទ្យុ​អាស៊ី​សេរី​គឺ​នៅ​តែ​ឈរ​លើ​ជំហរ​ឯករាជ្យ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​នៃ​ក្រុម ឬ​គណបក្ស​ណា​មួយ​ឡើយ។ លោក​ថ្លែង​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ត​ទៅ​មុខ​ទៀត ដើម្បី​នាំ​មក​នូវ​ព័ត៌មាន​សំខាន់ៗ ឬ​បទ​វិភាគ​ផ្សេងៗ​សម្រាប់​អ្នក​សា្តប់។

លោក ពៅ ពន្លក មាន​ប្រសាសន៍​ថា ៖ «យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​ឲ្យ​បុគ្គលិក​របស់​យើង​យល់​ដឹង​ច្បាប់​ពី​គោលដៅ​របស់​វិទ្យុ​អាស៊ី​សេរី ហើយ​គោលដៅ​របស់​យើង​ពិត​ប្រាកដ​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ឲ្យ​គ្នា​យើង​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​កាសែត​ត្រឹមត្រូវ ព័ត៌មាន​ដែល​ផ្សាយ​ទៅ​ត្រឹមត្រូវ ពិត មិន​កុហក មិន​មាន​និន្នាការ​កាត់​ជើង​នរណា ហើយ​អ្វី​ដែល​យើង​ផ្សាយ​គឺ​ទាន់​ពេល​វេលា»។

វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​១៩៩៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋ​អាមេរិក។ វិទ្យុ​នេះ​ជា​សាជីវកម្ម​ឯកជន​មិន​រក​ប្រាក់​កម្រៃ ដែល​ផ្សព្វផ្សាយ​ដំណឹង និង​ព័ត៌មាន​ពិត​ជា​ភាសា​ខ្មែរ ហើយ​វិទ្យុ​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

ស្ថាប័ន​វិទ្យុ​អាស៊ី​សេរី​ទាំង​មូល​ធ្វើការ​ផ្សព្វផ្សាយ​ភាសា​ដើម​កំណើត​អាស៊ី​ចំនួន ៩​ភាសា ដល់​អ្នក​ស្ដាប់​ណា​ដែល​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​ផ្សាយ​ដំណឹង​ពេញលេញ និង​ដោយ​ឥត​គិត​ថ្លៃ។ ភាសា​ទាំង ៩​នោះ មាន​ភាសា​ខ្មែរ លាវ ភូមា វៀតណាម ចិន​កុកងឺ ចិន​កាតាំង កូរ៉េ វីហ្គឺ និង​ភាសា​ទីបេ។

គោល​បំណង​របស់​វិទ្យុ​អាស៊ី​សេរី គឺ​ដើម្បី​ផ្ដល់​វេទិកា​សម្រាប់​សម្ដែង​មតិ និង​សំឡេង​ពី​ក្នុង​ប្រទេស​អាស៊ី​ទាំង​នេះ។

លោក ពៅ ពន្លក មាន​ប្រសាសន៍​ថា កម្មវិធី​ដែល​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរៈ​ភាសា ធ្វើការ​ផ្សព្វផ្សាយ​រយៈ​ពេល​កន្លង​មក គឺ​ផ្ដោត​លើ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​បាន​ទទួល ព្រោះ​វា​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ពៅ ពន្លក មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ទៅ​អនាគត​យើង​នឹង​បន្ត​ធ្វើ​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក ហើយ​បើ​សិន​ជា​មាន​រឿង​អ្វី​ដែល​ផ្ដោត​ទាក់ទង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ទាក់ទង​នឹង​ប្រទេស​ខ្មែរ យើង​នឹង​បន្ត​ផ្សាយ​ត​ទៅ​ទៀត»។

នាយក​នៃ​វិទ្យុ​អាស៊ី​សេរី​ខាង​ផ្នែក​ភាសា​ពី​តំបន់​អាស៊ី​អាគ្នេយ៍ លោកស្រី ស៊ូសាន ឡេវរីយ៍ (Susan Lavery) មាន​ប្រសាសន៍​ថា លោកស្រី​អបអរ​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ ទាំង​អ្នក​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន និង​អ្នក​នៅ​ប្រទេស​កម្ពុជា ដែល​ព្យាយាម​រាយ​ការណ៍​អំពី​បញ្ហា​សំខាន់ៗ​សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោកស្រី ស៊ូសាន ឡេវរីយ៍ បន្ថែម​ថា ៖ "ខ្ញុំ​គិត​ថា វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ​បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​នានា ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​បាន​ជួយ​ដល់​ការ​រក​ដំណោះស្រាយ​ជា​ច្រើន​ផង​ដែរ។ ខ្ញុំ​គិត​ថា នេះ​ជា​តួនាទី​ដ៏​សំខាន់​ដែល​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​យើង​ព្យាយាម​ក្នុង​ការ​បង្កើន​នូវ​ភាព​ជឿជាក់​ពី​អ្នក​ស្ដាប់ តាម​រយៈ​កិច្ចការ​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​មក ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​សម្រាប់​ពួកគេ"។

វិទ្យុ​អាស៊ី​សេរី​ធ្វើការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ពីរ​លើក​ក្នុង​មួយ​ថ្ងៃ តាម​រលក​ធាតុ​អាកាស​ខ្លី ឬ Shortwave គឺ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៥​កន្លះ ដល់​ម៉ោង ៦​កន្លះ និង​ពេល​យប់​ពី​ម៉ោង ៧​កន្លះ ដល់ ៨​កន្លះ ម៉ោង​នៅ​កម្ពុជា។ វិទ្យុ​នេះ​ក៏​ធ្វើការ​ផ្សាយ​បន្ត​តាម​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ នៅ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៦ ដល់​ម៉ោង ៧ និង​ពេល​យប់​ចាប់​ពី​ម៉ោង ៨ និង ៣០​នាទី ដល់​ម៉ោង ៩ និង ៣០​នាទី។

វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ​នេះ ក៏​មាន​ផ្សាយ​បន្ត​តាម​វិទ្យុ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា FM ១០២ នៅ​ភ្នំពេញ FM ១០៤.២៥ នៅ​ខេត្ត​កំពង់ធំ និង FM ៩២.២៥ នៅ​ខេត្ត​ស្វាយរៀង ដែល​ផ្សាយ​នៅ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ៨ និង​ពេល​យប់​ចាប់​ពី​ម៉ោង ១០ និង ៣០​នាទី ដល់​ម៉ោង ១១ និង ៣០​នាទី។

និពន្ធ​នាយក​របស់​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរៈ​ភាសា​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន លោក ជុន ច័ន្ទបុត្រ បាន​បង្ហាញ​អំពី​ការវិវឌ្ឍន៍​ជឿន​លឿន​របស់​វិទ្យុ​អាស៊ី​សេរី ចាប់​តាំង​ពី​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៧ ដោយ​លោក​បាន​រំឭក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​មួយ​ចំនួន​យ៉ាង​ដូច្នេះ ៖ «យើង​មាន​ការវិវឌ្ឍន៍​ច្រើន​ណាស់។ ការ​ផ្សាយ​ដំបូង​មាន​រយៈ​ពេល​តែ ៣០​នាទី​ទេ បុគ្គលិក​ក៏​យើង​មាន​តែ​បី​បួន​ប្រាំ​នាក់​ដែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​នេះ នៅ​ភ្នំពេញ ក៏​មាន​បី​បួន​នាក់​ដែរ។ ការ​ផ្សាយ​ជា​រលក​ធាតុអាកាស​ខ្លី​ពេល​ហ្នុង មិន​សូវ​មាន​អ្នក​ស្ដាប់​ឮ​បាន​ច្រើន​ទេ»។

បើ​ទោះ​បី​ពិភពលោក​កំពុង​មាន​ភាព​ជឿន​លឿន​ខាង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន តាម​រយៈ​ប្រព័ន្ធ​អ៊ិនថឹណិត (Internet) ឬ​ទូរទស្សន៍ ដែល​អាច​ប៉ះ​ទង្គិច​ដល់​វិទ្យុ​ក៏​ដោយ ក៏​លោក ជុន ច័ន្ទបុត្រ នៅ​តែ​មាន​ជំនឿ​ថា សម្រាប់​ប្រទេស​កម្ពុជា វិទ្យុ​នៅ​តែ​ជា​មធ្យោបាយ​ដ៏​សំខាន់​ដដែល សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ទីក្រុង ជនបទ និង​ស្រុក​ស្រែ​ចម្ការ។

លោក ជុន ច័ន្ទបុត្រ មាន​ប្រសាសន៍​ថា ៖ «ទូរទស្សន៍ ឬ​អ៊ិនថឹណិត លុះ​ត្រា​តែ​អ្នក​ដែល​មាន​ភ្លើង​អគ្គិសនី អ្នក​រស់​នៅ​ក្នុង​ក្រុង ដែល​សេវា​របស់​ទូរទស្សន៍ ឬ​អ៊ិនថឹណិត ទៅ​ដល់​បាន​អាច​មើល​បាន​ឃើញ។ ក្នុង​ករណី​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ​ជា​កសិករ អ្នក​ស្រែ​ចម្ការ​នៅ​មាន​ចំនួន​ច្រើន​នៅ​ឡើយ ខ្ញុំ​ជឿ​ថា វិទ្យុ​អាស៊ី​សេរី​អាច​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ស្ដាប់​ទាំង​នោះ​ដែល​មិន​ទាន់​មាន​លទ្ធភាព​រត់​ឲ្យ​ទាន់​ទៅ​នឹង​ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា»។

ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ព័ត៌មាន​ឈ្មោះ អ៊ិនធ័រ មេឌា (Inter Media) បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ចំនួន​អ្នក​ស្ដាប់​វិទ្យុ​ប្រចាំ​សប្ដាហ៍​ក្នុង​ប្រទេស​កម្ពុជា ចំនួន ៥៩% ក្នុង​ឆ្នាំ​២០០៨ ហើយ​ចំនួន​នេះ​បាន​ធ្លាក់​មក​ត្រឹម ៥៤% ក្នុង​ឆ្នាំ​២០០៩ ខណៈ​ដែល​អ្នក​មើល​ទូរទស្សន៍​ប្រចាំ​សប្ដាហ៍​មាន​ចំនួន ៥៦% និង​អ្នក​ប្រើ​អ៊ិនថឹណិត​ប្រចាំ​សប្ដាហ៍​មាន​ចំនួន ២%។

បុគ្គលិក​ខាង​ផ្នែក​ផ្សាយ​ព័ត៌មាន និង​ជា​អ្នក​រាយ​ការណ៍​របស់​វិទ្យុ​អាស៊ី​សេរី លោក ហាស់ សាន ​បាន​ធ្វើការ​ជាមួយ​វិទ្យុ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក​នោះ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា លោក​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​របស់​លោក​ដែល​ខិតខំ​ស្វែង​រក​ព័ត៌មាន​ពិត​ជូន​អ្នក​ស្ដាប់ ៖ «ខ្ញុំ​មាន​សេចក្ដី​រីករាយ ពេញ​ចិត្ត ដោយ​បាន​រួម​ចំណែក​ដល់​ព័ត៌មាន​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី ឲ្យ​បាន​យល់​ដឹង​អំពី​អ្វី​ដែល​មិន​បាន​ដឹង ហើយ​មិន​អាច​នឹង​ទទួល​ព័ត៌មាន​ប្រភេទ​នោះ​បាន»។

ចំណែក​អ្នកនាង កេសរណ្ណីយ្យា ដែល​ជា​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី ផ្នែក​ខេមរៈ​ភាសា ចាប់​តាំង​ពី​ដើម​ទី​នៃ​ការ​បង្កើត​វិទ្យុ​នេះ​មក​ម្ល៉េះ មាន​ប្រសាសន៍​ថា ការ​ដែល​ធ្វើ​ឲ្យ​អ្នក​នាង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បំពេញ​កិច្ចការ​ដ៏​យូរ​ឆ្នាំ​មក​នេះ ដោយសារ​លោក​អ្នក​ស្ដាប់​វិទ្យុ​នេះ​តែង​ផ្ដល់​តម្លៃ​តាម​រយៈ​ការ​ចង់​ដឹង ចង់​ឮ​ពី​ការ​ផ្សាយ​របស់​ខ្លួន។

អ្នកនាង កេសរណ្ណីយ្យា មាន​ប្រសាសន៍​ថា ៖ «ចម្លើយ​របស់​ខ្ញុំ​គឺ​ផ្អែក​ទៅ​លើ​ការ​ឲ្យ​តម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នក​ចង់​ដឹង​អំពី​ព័ត៌មាន​ពិត ជា​ពិសេស​អ្នក​ដែល​ចង់​ដឹង​ឮ​ពី​សំឡេង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​នៅ​ស្រុក​ស្រែ​ចម្ការ​ដែល​មាន​បញ្ហា ដែល​ត្រូវ​ការ​មធ្យោបាយ​ដើម្បី​ស្ដាប់ និង​មធ្យោបាយ​ដើម្បី​បញ្ចេញ​សំឡេង ទស្សនៈ​យោបល់​របស់​គាត់»។

លោកស្រី ស្ងួន អមរា ដែល​ជា​បុគ្គលិក​ខាង​ផ្នែក​រដ្ឋបាល​របស់​វិទ្យុ​អាស៊ី​សេរី​ភាសា​ខ្មែរ​ដែរ​នោះ មាន​ប្រសាសន៍​ថា ភាព​ប្រាស្រ័យ​ទាក់ទង​ក្នុង​កិច្ចការ​រវាង​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី មាន​ភាព​ល្អ​ប្រសើរ ក៏​ដូច​គ្នា​ទៅ​នឹង​លោក​អ្នក​ស្ដាប់​ផង​ដែរ ៖ «ពិសេស​អ្នក​ស្ដាប់​យើង​សរសេរ email មក ថ្នាក់​លើ​របស់​វិទ្យុ​អាស៊ី​សេរី​តែងតែ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្វី​ដែល​គេ​សួរ។ យើង​តែង​តែ​សង្ឃឹម​ថា យើង​បាន​ទទួល​អ្នក​ស្ដាប់​ច្រើន​ត​ទៅ​ទៀត ហើយ​ដែល​សង្ឃឹម​ថា អ្នក​ស្ដាប់​ទាំង​អស់​នឹង​ផ្ញើ​សេចក្ដី​ទុក​ចិត្ត ឬ​ចូល​ចិត្ត​ស្ដាប់​វិទ្យុ​អាស៊ី​សេរី»។

ចំណែក​ក្រុម​អ្នក​យក​ព័ត៌មាន និង​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពី​ប្រទេស​កម្ពុជា​ឯ​ណោះ​វិញ បាន​ចែក​រំលែក​នូវ​បទពិសោធន៍​នានា ចាប់​តាំង​ពី​វិទ្យុ​នេះ​បង្កើត​ឡើង ខណៈ​ពួកគេ​កំពុង​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ប្រមូល​ព័ត៌មាន ទាំង​នៅ​តាម​ចុង​កាត់​មាត់​ញក ស្រុក​ស្រែ​ចម្ការ ឬ​នៅ​តាម​ទីក្រុង​ក្ដី​នោះ។

អ្នកស្រី គឹម ពៅ ជា​អ្នក​យក​ព័ត៌មាន និង​ជា​និពន្ធ​នាយក​របស់​វិទ្យុ​អាស៊ី​សេរី​ភាសា​ខ្មែរ​ប្រចាំ​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៧ មក​នោះ បាន​ថ្លែង​តាម​ទូរស័ព្ទ​រំឭក​ដល់​កាល​ពី​ពេល​ដែល​វិទ្យុ​នេះ​ចាប់​ផ្ដើម​បង្កើត​ឡើង។

អ្នកស្រី​ថ្លែង​ថា កាល​ពី​ពេល​អ្នកស្រី​ចាប់​ផ្ដើម​ធ្វើការ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ពេល​នោះ​វិទ្យុ​នេះ​មាន​គ្នា​តែ​បី​នាក់​ប៉ុណ្ណោះ មាន​ការិយាល័យ​ដ៏​តូច​ចង្អៀត ហើយ​មាន​ការ​ពិបាក​បំផុត​ក្នុង​ការ​បញ្ជូន​សំឡេង​ជា​រឿង​ក្ដី ឬ​ជា​បទ​សម្ភាសន៍​ក្ដី តាម​រយៈ​ទូរស័ព្ទ។ អ្នកស្រី​ថ្លែង​ថា ឥឡូវ​វិទ្យុ​នេះ​មាន​ការ​រីក​ចម្រើន​ធំធាត់ បំពាក់​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប មាន​បុគ្គលិក​ដ៏​ច្រើន និង​មាន​អ្នក​ស្ដាប់ រួម​ទាំង​ប្រជាពលរដ្ឋ ឬ​មន្ត្រី​រាជការ​កាន់​តែ​ថែម​ទៀត។

អ្នកស្រី គឹម ពៅ មាន​ប្រសាសន៍​ថា អ្នកស្រី​ឲ្យ​វិសាលភាព​នៃ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​កាន់​តែ​មាន​ទំហំ​ធំធេង​ថែម​ទៀត ទាំង​ការ​ផ្សព្វផ្សាយ​តាម​រយៈ​គេហទំព័រ និង​ព័ត៌មាន​ពី​តាម​ទី​ជនបទ​ដាច់​ស្រយាល ៖ «តាំង​ពី​ខ្ញុំ​ធ្វើ​ការ​ពី​ដើម​ដំបូង​មក​ដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​ខ្លួន​ឯង​ទទួល​ស្គាល់​ថា មាន​ការ​រីក​ចម្រើន​ច្រើន»។

No comments:

Post a Comment