Tuesday, May 4, 2021

ពេជ្រ រីតា Pech Rita

៣០ ឧសភា ២០២១ Fresh News មេធាវីការពារក្តី៖ សំណុំរឿងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ កំពុងបន្តតាមនីតិវិធីនៅតុលាការ ខណៈកញ្ញា ពេជ្ររីតា បានដាក់ពាក្យស្នើសុំទម្លាក់ការចោទប្រកាន់លើរូបនាង (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដែលការពារក្តីកញ្ញា មាន ពេជ្ររីតា សូមប្រកាសជូនសាធារណជនជ្រាបថា សំណុំរឿងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ បាននឹងកំពុងមានចំណាត់ការតាមនីតីវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ខណៈកញ្ញា មាន ពេជ្ររីតា ក៏បានដាក់ពាក្យទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីទម្លាក់ការចោទប្រកាន់លើរូបនាងរួចហើយ។

ក្រុមមេធាវីការពារក្តីកញ្ញា មាន ពេជ្ររីតា សូមប្រកាសជូនសាធារណជនយ៉ាងដូច្នេះថា៖

ដោយទទួលបានព័ត៌មាន ដែលមានប្រភពពុំច្បាស់លាស់ពីមួយទៅមួយថា សំណុំរឿងដ៏កក្រើកពាក់ព័ន្ធឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ត្រូវបានបញ្ចប់ស្ងាត់ៗ តាមរូបភាពចចារគ្នា។ ក្រុមមេធាវីការពារក្តីឲ្យកញ្ញា មាន ពេជ្ររីតា សុំបញ្ជាក់ថា ពុំមានករណីដូចនេះកើតឡើងនោះទេ។ បច្ចុប្បន្ននេះសំណុំរឿងលោក ហេង សៀ ប្តឹងកញ្ញា មាន ពេជ្ររីតា កំពុងធ្វើចំណាត់ការតាមនីតិវិធី ដោយចៅក្រមស៊ើបសួរជាសមត្ថកិច្ច (កញ្ញាមាន ពេជ្ររីតា បានចូលបំភ្លឺចំនួន២លើករួចហើយ ឯភាគីលោក ហេង សៀ ក៏បានចូលបំភ្លឺ១លើករួចហើយដែរ នៅចំពោះមុខចៅក្រមស៊ើបសួរ)។ ពេលនេះដោយសារពិនិត្យឃើញ មាន ពេជ្ររីតា គ្មានកំហុស មេធាវីការពារសិទ្ធិបានដាក់ពាក្យស្នើសុំ ទៅចៅក្រមស៊ើបសួរលើកលែងចោទប្រកាន់រួចហើយ។

ដោយឡែកចំពោះបណ្តឹងដែលកញ្ញា មាន ពេជ្ររីតា ប្តឹងលោកឧកញ៉ា ហេង សៀ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញា បង្វិលទៅស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបឋម (ភាគីដើមបណ្តឹង មាន ពេជ្ររីតា អមការពារដោយមេធាវីសម្តេចតេជោ បានចូលបំភ្លឺជូនសមត្ថកិច្ច នគរបាលរួចហើយ តែចំពោះភាគីលោក ហេង សៀ ពុំបានទទួលព័ត៌មានច្បាស់ថា សមត្ថកិច្ចហៅចូល ឬមិនទាន់ហៅចូលនៅឡើយ)។

ក្រុមមេធាវីការពារកញ្ញា មាន ពេជ្ររីតា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការនីតិវិធី លើសំណុំរឿងទាំងពីរ នេះ ។

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ.សុំធ្វើការអំពាវនាវ ចំពោះបងប្អូនដែលនិយម Comments តាមបណ្តាញទំនាក់ទំនងសង្គម សុំមេត្តាពិនិត្យពិចារណាផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានច្បាស់លាស់សិន មុនធ្វើសេចក្តីសន្និដ្ឋាន ឬវិនិច្ឆ័យ។

មនុស្សគ្រប់រូប ចង់បានណាស់ការរស់នៅដោយសុខសាន្ត ក្នុងសេចក្តីថ្លៃថ្នូរ កិត្តិយស និងយុត្តិធម៌សង្គម។ យើងមិនត្រូវប្រើមាត់ស្រែកថាចង់បាន «យុត្តិធម៌» តែបែជាប្រើដៃទទួលយក ឬការពារ «អយុត្តិធម៌» ទៅវិញនោះទេ។ បើពិតជាចង់បានយុត្តិធម៌ យើងត្រូវមានចិត្តបរិសុទ្ធ ការពារ និងទទួលយក «យុត្តិធម៌»៕

Vann Saray សង្គ្រាមបង្ហាញភស្តុតាងក្នុងសំណុំរឿងឧកញ៉ា​ ហេង​ សៀ​ និង​ ពេជ្ររីតា។ ថ្ងៃនេះវីដេអូថ្មីមួយទៀតត្រូវបង្ហាញ។ ហេតុអ្វីវីដេអូត្រូវបង្ហាញច្រេីនម្ល៉េះ?

វីដេអូជាភស្តុតាងមួយដេីម្បីទាញសំអាងហេតុនានា​ ឈានទៅដល់ការសន្និដ្ឋាន​ និងវិនិច្ឆ័យភាពត្រឹមត្រូវនៃរឿងនេះ។ តាំងពីថ្ងៃផ្ទុះរឿងមកភាគីជម្លោះសុទ្ធតែមានយុទ្ធសាស្ត្របង្ហាញវីដេអូដូចគ្នា​ ដេីម្បីឱ្យ​សាធារណជនវាយតម្លៃ។ វីដេអូសុទ្ធតែទាញចំណាប់អារម្មណ៍ផ្សេងគ្នាពីអ្នកទស្សនា។ គេនៅចាំថា​ ក្រោយរឿងផ្ទុះ​ វីដេអូមួយដែលគេដឹងថា​ បញ្ចេញដោយភាគីឧកញ៉ា​ ដែលមានយុទ្ធសាស្ត្រផ្សាយលេីហ្វេសប៊ុកខ្លាំងនោះ។ គេបង្ហាញត្រឹមមានការប្រតាយប្រតប់គ្នា​ និងការដេីរចេញពីរថយន្តដៃកាន់កាំបិតរបស់កញ្ញា​ ពេជ្ររីតា​ ប៉ុណ្ណោះ។

ពេលនោះគេឃេីញកញ្ញា​ រីតា​ ដេីរចេញពីឡានដូចមិនតក់ស្លុត​ ហេីយដៃកាន់កាំបិតទៀត។ ​វីដេអូធ្វេីឱ្យគេយល់ថា​ សភាពជាក់ស្តែង​ គឺផ្ទុយការរៀបរាប់របស់រីតា​ ក្នុងពាក្យបណ្តឹង។ វីដេអូនេះមួយទាញសមានចិត្តអ្នកលេងហ្វេសប៊ុកឱ្យភ្លេចការនិន្ទាលេីឧកញ៉ា​ ហេង​ សៀ​ ហេីយយល់ថា​ ករណីនេះទំពក់ទៅ​ ទេីបព្នៅវាមក។ អ្នកខ្លះយល់ថា​ រីតា​ ចង់បានលាភពីឧកញ៉ា។ ពេលនេះភាគី​ រីតា​ ដែលការពារក្តីដោយលោក​ គី​ តិច​ ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោ​ ក៏បានប្រឹងរកវីដេអូមកបង្ហាញជាបន្តបន្ទាប់ផងដែរ។

វីដេអូមួយថ្ងៃនេះ​ មានចំណុចពិសេសអ្វី? វីដេអូនេះ​ អាចថា​ ជាការចង់បង្ហាញពីភាគី​ រីតា​ ឱ្យមហាជនបានឃេីញថាអ្វីដែលខ្លួនរៀបរាប់ក្នុងពាក្យបណ្តឹងជាការពិត។ ការពិតត្រង់ថា​ ពេលចូលរថយន្តគឺនាងអង្គុយខាងមុខ​ (ដូចគូសរង្វង់)​ពេលមានការលូកលាន់ទេីបប្រឹងរត់ទៅក្រោយ។ សូមបញ្ជាក់ថា​ ក្នុងពាក្យបំភ្លឺជូនសាធារណជនថ្ងៃមុនឧកញ៉ា​ ហេង​ សៀ​ អត់បាននិយាយរឿងរីតាអង្គុយមុខនោះទេ។ ដូច្នេះវីដេអូទម្លាយដោយភាគី​ ឧកញ៉ា​ ហេង​ សៀ​ ទាញរកតែកន្លែងខ្លួនមានប្រៀបលេីរីតា។

សរុបមកវីដេអូ​ ដែលរីតា​ ទម្លាយថ្ងៃនេះ​ គឺចង់បង្ហាញសាធារណជនថា​ ពេលចូលឡាន​ គឺចូលខាងមុខ។ ហេីយតាមការទម្លាយក្នុងអត្ថបទថ្ងៃនេះ​ កញ្ញាអះអាងថា​ លោកឧកញ៉ាលូកលាន់ទេីបប្រឹងផ្លោះទៅក្រោយ។ វីដេអូគ្រាន់ជាភស្តុតាងទាញសំអាងហេតុមួយប៉ុណ្ណោះ​។ ត្រូវរង់ចាំភស្តុតាងច្រេីនទៀត​ ទេីបអាចទាញរកការខុស​ និងត្រូវក្នុងសំណុំរឿងនេះបាន។ អ្នកខ្លះធ្លាប់លេីកឡេីងថា​ មេធាវីសម្តេចចេញការពារហេីយ​ រីតា​ ដឹងតែឈ្នះហេីយ។ មិនដូច្នោះទេ​ រឿងឈ្នះចាញ់​ គឺស្ថិតលេីសភាពនៃរឿង។ ដូចរឿងនេះ​ ក្រុមមេធាវីលោក​ គី​ តិច​ វិលក្បុងរឿងរកភស្តុតាងដាក់ជូនព្រះរាជអាជ្ញា​ ជូនចៅក្រម​ ដេីម្បីជំនុំជម្រះរកខុសត្រូវ។ នេះហេីយតម្លៃច្បាប់​ ច្បាប់ស្ថិតលេីភស្តុតាង​។ បេីយេីងថាគេខុស​ តែគ្មានភស្តុតាងបង្ហាញ​ គឺគេមិនខុសឡេីយ។

ទស្សនាវិដេអូថ្មីមួយទៀត រយៈពេលជាង១១នាទី បង្ហាញពីសកម្មភាពរបស់ ឧកញ៉ា ហេង សៀ... WATCH VIDEO: ទស្សនាវិដេអូថ្មីមួយទៀត រយៈពេលជាង១១នាទី បង្ហាញពីសកម្មភាពរបស់ ឧកញ៉ា ហេង សៀ បើករថយន្ដទៅយកកញ្ញា មាន ពេជ្ររីតា (ភ្នំពេញ)៖ វិដេអូថ្មីមួយទៀតរយៈពេលជាង១១នាទី បង្ហាញពីសកម្មភាពរបស់ឧកញ៉ា ហេង សៀ បើករថយន្ដទៅយកកញ្ញា មាន ពេជ្ររីតា នៅថ្ងៃកើតហេតុនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើតាមវិដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានផ្លូវការ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

 2021-05-20 01:57pm TOP NEWS: សំណុំរឿងដ៏កក្រើកមហាជនរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ត្រូវបានទម្លាយការពិត ក្រោមកណ្តាប់ដៃស្វែងរកយុត្តិធម៌ពិតប្រាកដ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោសែន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលកំពុងមានរឿងក្តីក្តាំដ៏កក្រើកជាមួយឧកញ៉ា ហេង សៀ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមលើករណីជម្លោះជាមួយឧកញ៉ា ហេង សៀ។ កញ្ញា មាន ពេជ្ររីតា បានបំភ្លឺយ៉ាងដូច្នេះថា៖ 

  1. នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នាងខ្ញុំត្រូវបាននគរបាលជាបុរសៗចំនួន ០៧ នាក់ មកនាំខ្លួនដោយគ្មានដីកា ដោយនិយាយថា ឲ្យនាងខ្ញុំទៅបំភ្លឺតែ១ភ្លែតទេ នៅប៉ុស្តិ៍ខណ្ឌទួលគោក ពេលទៅដល់នគរបាលជាបុរស០៣នាក់ បានបង្ខំសាកសួរយកចម្លើយអស់រយៈពេល០៣ថ្ងៃ​០៣​យប់ ដោយមិនឲ្យនាងខ្ញុំត្រលប់មកផ្ទះវិញទេ និងបានបញ្ជូនបន្តមកតុលាការ សាកសួរចម្លើយ ជាបន្តបន្ទាប់។
  2. ស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច តក់ស្លុត អត់ងងុយ និងអារម្មណ៍មិននឹងនរ នាងខ្ញុំមានការភ្លេចភ្លាំង រកនឹកអ្វីមិនឃើញ មិនដឹងថាមានអ្វីកើតឡើងនោះទេ ធ្វើឱ្យនាងខ្ញុំពុំអាចផ្តល់ចម្លើយ និងពុំទាន់ផ្ដល់ចម្លើយជូនចៅក្រមស៊ើបសួរ បានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់នៅឡើយ។ ក្រោយពេលនាងខ្ញុំទទួលបានការការពារសិទ្ធិ តាមផ្លូវច្បាប់ពីសំណាក់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នាងខ្ញុំទទួលអាម្មរណ៍កក់ក្តៅ និងមានស្មារតីនឹងនរឡើងវិញ ហេតុនេះហើយទើបនាងខ្ញុំសុំធ្វើការឆ្លើយបំភ្លឺបន្ថែម ដូចខាងក្រោម៖
  3. នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ មិនចាំម៉ោង ឈ្មោះ ហេង សៀ បាន Call តាម Telegram មកនាងខ្ញុំថា ខ្លួនមានអំណោយសម្រាប់ចែកជូន អ្នកខ្វះខាតពេលកូវីដ ហើយបានសួរនាងខ្ញុំថា ផ្ទះនៅម្តុំណា? ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា អោយមកម្តុំមុខសាលាអាស៊ីអឺរ៉ុបសង់ថ្មី ដោយនាងខ្ញុំនឹងចេញទៅយក។ នៅពេលឈ្មោះ ហេង សៀ Call មកនោះ នាងខ្ញុំកំពុងតែអប់សក់នៅផ្ទះរបស់នាងខ្ញុំនៅឡើយ។
  4. ដោយផ្លូវខាងក្រោយចូលផ្ទះនាងខ្ញុំតូចចង្អៀត នាងខ្ញុំក៏បានដើរចេញទៅប្រហែល ១០០ម៉ែត្រ ពីផ្ទះ ដើម្បីចាំទទួលយកអំណោយសម្ភារៈ ដែលឈ្មោះ ហេង សៀ ថាយកមកឱ្យនាងខ្ញុំ។ ពេលឡានមកដល់ ឈ្មោះ ហេង សៀ បានទទូចហៅឲ្យនាងខ្ញុំឡើងឡានជាមួយគាត់សិន ប៉ុន្តែនាងខ្ញុំបានប្រកែក ដោយប្រាប់គាត់ថា នាងខ្ញុំគ្រាន់តែមកយកអីវ៉ាន់ប៉ុណ្ណោះ ហើយត្រលប់ទៅវិញ ម្យ៉ាងទៀតនាងខ្ញុំក៏ត្រូវទៅលាងសក់ដែលកំពុងអប់។ នៅពេលនោះឈ្មោះ ហេង សៀ បានប្រាប់នាងខ្ញុំអោយឡើងឡានតែមួយភ្លែត ដោយគាត់ចង់និយាយការងារជាមួយ(រឿងធ្វើជាពិធីការនីក្នុងកម្មវិធីសម្ពោធរោងចក្រ)។ នាងខ្ញុំគិតថា ជាការពិភាក្សារឿងការងារ នាងខ្ញុំ ក៏បានឡើងជិះឡានជាមួយគាត់ ដោយចូលអង្គុយនៅកៅអីខាងមុខ(ផ្នែកខាងស្តាំអ្នកបើក)។
  5. ពេលនាងខ្ញុំចូលអង្គុយក្នុងឡាន ស្រាប់តែឈ្មោះ ហេង សៀ បានបើកឡានថយចេញទៅផ្លូវធំតែម្តង ហើយចាប់ផ្តើមនិយាយពាក្យមិនសមរម្យ ដោយថា ប្រដាប់ភេទគាត់ឡើង គាត់ចង់រួមភេទខ្លាំងណាស់ និងចង់នាំនាងខ្ញុំទៅផ្ទះសំណាក់ ដើម្បីរូមភេទជាមួយគាត់ និងបាននិយាយថាប្រពន្ធគាត់មិនព្រម អោយគាត់រួមភេទជាមួយទេ តាំងពីចាក់វ៉ាក់សាំងកូវីដមកម៉្លេះ។ ពេលនោះនាងខ្ញុំបានប្រកែកដាច់អហង្ការ និងទាមទារអោយគាត់យកនាងខ្ញុំត្រលប់មកកន្លែងដើមវិញ ប៉ុន្តែគាត់មិនព្រម ហើយថែមទាំងលូកលាន់នាងខ្ញុំ។ នាងខ្ញុំបានប្រាប់គាត់កុំឱ្យធ្វើបែបនេះទៀត ខ្ញុំចង់ទៅផ្ទះ បើនៅតែធ្វើបែបនេះដាក់ខ្ញុំទៀត ខ្ញុំនឹងបើកទ្វាឡានលោតចេញ។ ពេលនោះគាត់បានឈប់ឡានបន្តិច ហើយបានចាប់ទាញដៃនាងខ្ញុំជាប់ និងបានគម្រាមនាងខ្ញុំថា គាត់មានកាំភ្លើង នាងខ្ញុំមានអារម្មណ៍តក់ស្លុត វិលវល់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច គឺដឹងតែប្រុងប្រៀបការពារខ្លួន ទប់ស្កាត់មិនឱ្យគាត់លូកលាន់បាន។
  6. ឈ្មោះ ហេង សៀ បានបន្តបើកឈប់ៗ ហើយក៏បានឈប់នៅផ្លូវលំតូច ដែលជាកន្លែងស្ងាត់ គាត់បានបន្ត គម្រាមនាងខ្ញុំមិនឱ្យចុះពីឡាន ដោយប្រាប់ថាឲ្យប្រយ័ត្ន គាត់មានកាំភ្លើង។ នាងខ្ញុំពុំបានឃើញកាំភ្លើងទេ តែឈ្មោះ ហេង សៀ បានធ្វើសកម្មភាពដូចកំពុងរាវរកកាំភ្លើង ដែលនាំអោយនាងខ្ញុំកាន់តែភិតភ័យ ហើយឈ្មោះ ហេង សៀ ក៏បានធ្វើសកម្មភាពបន្តលូកស្ទាបគល់ភ្លៅ និង បំពានមកលើរាងកាយរបស់នាងខ្ញុំ តែនាងខ្ញុំព្យាយាមរើបំរាស់ និងប្រាប់អោយគាត់កុំធ្វើអញ្ចឹង តែគាត់នៅតែបំពានទាំងកំរោលមកលើនាងខ្ញុំដដែលៗ។ ការព្យាយាមម្តងហើយម្តងទៀត ម្តងលួងលោម ម្តងសំឡុតគំរាម និងបំពារបំពាននោះ មានរយៈពេលយូរក្រែលដែរ។
  7. ដោយមិនអាចមានលទ្ធភាពបើកទ្វារឡានខាងមុខចេញបាន និងដោយសារកៅអីខាងមុខនេះ វានៅកៀកដៃរបស់គាត់ពេក ពេលនោះនាងខ្ញុំក៏បានស្ទុះមកកៅអីខាងក្រោយ ហើយឈ្មោះ ហេង សៀ ក៏បានលូកចាប់ជើងរបស់នាងខ្ញុំ ធ្វើអោយនាងខ្ញុំដួលទៅកៅអីខាងក្រោយ និងជាប់ជើងនៅចន្លោះកណ្តាលកៅអី។ ពេលនោះហើយដែលជាឱកាស សម្រាប់ឈ្មោះ ហេង សៀ បន្តបំពានកាន់តែខ្លាំងមកលើរាងកាយនាងខ្ញុំ ដោយបន្តលូកដៃទាញសំពត់ ក្នុងបំណងសម្រាតនាងខ្ញុំ។ នាងខ្ញុំកាន់តែតក់ស្លុត ចំពោះទង្វើដ៏កំរោលរបស់គាត់ ដែលនៅតែបន្តបំពារបំពានមកលើរូបនាងខ្ញុំ ទើបនាងខ្ញុំនឹកឃើញ និងស្រវេស្រវាយកកាំបិតពីក្នុងកាបូប មកក្រវាសចុះក្រវាសឡើង បំណងការពារកុំឲ្យឈ្មោះ ហេង សៀ នេះ រំលោភបានផង និងធ្វើយ៉ាងណាអោយតែបានបើកទ្វារចេញរួចពីក្នុងឡាន។
  8. នៅពេលខ្ញុំវាសកាំបិតនោះ នាងខ្ញុំពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ ដោយស្ថានភាពពេលនោះនាងខ្ញុំមានអារម្មណ៍ខឹងផង ភ័យផង និងមិនមានស្មារតីនឹងនរទាល់​តែសោះ។ នៅពេលឈ្មោះ ហេង សៀ ដកខ្លួនថយចេញពីក្នុងឡាន នាងខ្ញុំក៏បានស្រវាចាប់យកទូរស័ព្ទនៅក្បែរដៃ ដោយគិតថាជាទូរស័ព្ទរបស់ខ្លួនឯង ជ្រុះធ្លាក់។ នាងខ្ញុំក៏បានប្រញាប់បើកទ្វារឡានចុះចេញទាំងអារម្មណ៍មិននឹងនរ និងគ្មានស្បែកជើង ពេលចេញមកខាងក្រៅឡាន នាងខ្ញុំដើរទៅមុខ បកក្រោយដោយពុំដឹងថាត្រលប់ទៅផ្ទះវិញតាមផ្លូវណាទេ នាងខ្ញុំដើរផងរត់ផង រហូតដល់ផ្សារគីឡូលេខ៤ ទើបដឹងថាដល់ផ្លូវចូលផ្ទះរបស់នាងខ្ញុំ ។

នាងខ្ញុំសូមបញ្ជាក់ជូនថា ៖

  1. ការដាក់កូនកាំបិតក្នុងកាបូបនេះ គឺដាក់ជាប់ជាប្រចាំ សម្រាប់ប្រើប្រាស់ពេលមានតម្រូវការ នេះជាទម្លាប់របស់មនុស្សស្រី។
  2. ពេលត្រលប់មកដល់ផ្ទះវិញ នៅពេលនាងខ្ញុំយកទូរស័ព្ទមកចុចស្រាប់តែជាប់ Password ទើបនាងខ្ញុំបានដឹងថា បានយកទូរស័ព្ទច្រឡំ ប៉ុន្តែនាងខ្ញុំមិនអាចទាក់ទងទៅឈ្មោះ ហេង សៀ ពីរឿងទូរស័ព្ទនេះទេ ព្រោះឈ្មោះនេះទើបតែប៉ុនប៉ងរំលោភនាងខ្ញុំ។ ដោយពុំដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះទូរស័ព្ទនេះ ទើបនាងខ្ញុំទុកទូរស័ព្ទនេះចោលក្នុងទូរ និងមិនបានប៉ះពាល់ ឬប្រើប្រាស់អ្វីទាំងអស់។
  3. នៅថ្ងៃទី០៨ ទើបនគរបាលខណ្ឌទួលគោក បានមកល្បួងនាំខ្លួននាងខ្ញុំឲ្យទៅប៉ុស្តិ៍ ដោយប្រាប់ថាមានបណ្តឹងរបស់ឈ្មោះ ហេង សៀ ថានាងខ្ញុំបានលួចយកទូរស័ព្ទនិងចាក់គេ ហើយបានឃាត់ខ្លួននាងខ្ញុំ រយៈពេល០៣ថ្ងៃ០៣យប់ រួចទើបបញ្ជូនមកតុលាការតែម្តង។
  4. ពេលនាងខ្ញុំត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការចោទថា លួចទូរស័ព្ទ នាងខ្ញុំក៏បានប្រាប់រឿងរ៉ាវនេះទៅម្តាយ, ម្តាយនាងខ្ញុំក៏បានរកឃើញទូរស័ព្ទនេះ ហើយដោយពុំដឹងថា ត្រូវធ្វើដូចម្តេច ម្តាយនាងខ្ញុំក៏បានទៅពិភាក្សាជាមួយ លោក ដេវីដ ឆាណា យវា ដែលបងប្អូនណែនាំអោយស្គាល់ ហើយគាត់ក៏បានផ្ញើទូរស័ព្ទនោះ ទុកនៅនឹងពូដេវីដនោះសិនទៅ។ បច្ចុប្បន្នទូរស័ព្ទនេះត្រូវបានប្រគល់ជូនសមត្ថកិច្ចលោកពូ ឆៃ ស៊ីណារិទ្ធ រួចហើយ។
  5. រាល់ការចោទប្រកាន់ថានាងខ្ញុំជាស្រីរកស៊ីលក់ខ្លួនម្តង ២០០$ ឬ ៣០០$ និងថាធ្លាប់បានរួមភេទជាមួយនាងខ្ញុំ ២-៣ដង និងថានាងខ្ញុំជាស្រីចិញ្ចឹមលួចលាក់ គឺជាការមួលបង្កាច់ដោយព្រៃផ្សៃថោកទាប និងមើលងាយដល់ស្ត្រីភេទទន់ខ្សោយ អមនុស្សធម៌បំផុត របស់បុគ្គលល្មោភកាម ហេង សៀ នេះ ។
  6. ជាការពិតនាងខ្ញុំ ពុំដែលមានទំនាក់ទំនងស៊ីជម្រៅស្នេហាអី ជាមួយមនុស្សប្រភេទនេះម្តងណាទេ ព្រោះវ័យនាងខ្ញុំ និងឈ្មោះហេង សៀ ស្មើនឹងចៅ និង ជីតា ។
  7. នាងខ្ញុំ បានសុំអោយលោកចៅក្រមស៊ើបសួរសម្រេច លើកលែងចោទប្រកាន់ចំពោះរូបនាងខ្ញុំ ដោយហេតុថានាងខ្ញុំពុំមានចេតនាចាក់ឈ្មោះ ហេង សៀ ដើម្បីយកទូរស័ព្ទមកធ្វើជាកម្មសិទិ្ធរបស់នាងខ្ញុំ ដូចការចោទប្រកាន់ឡើយ។ នាងខ្ញុំគ្រាន់តែយកកាំបិតនេះមកក្រវាសចុះឡើង ដើម្បីការពារខ្លួនឲ្យបានរួចផុតពីអំពើ ដ៏ឃោឃៅព្រៃផ្សៃថោកទាបបំផុត និងពីការប៉ុនប៉ងរំលោភនាងខ្ញុំពីសំណាក់ឈ្មោះ ហេង សៀ នេះប៉ុណ្ណោះ។
  8. នាងខ្ញុំក៏បានប្រាប់តុលាការដែរថា រាល់ទង្វើល្មើស បំពារបំពានមកលើនាងខ្ញុំ នាងខ្ញុំបានដាក់ប្តឹងបុគ្គលនោះវិញរួចហើយ នាងខ្ញុំត្រូវតែតស៊ូជាមួយក្រុមមេធាវីសម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដមកវិញ។
  9. នាងខ្ញុំសូមគោរពជម្រាបជូនថ្នាក់ដឹកនាំ «សម្តេចតេជោសន្តិភាពយុត្តិធម៌» ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សាធារណ:ជន និងពុកម៉ែបងប្អូន មេត្តាជ្រាប និងជួយផ្តល់យុត្តិធម៌ ដល់រូបនាងខ្ញុំ និងស្ត្រីទន់ខ្សោយទូទៅទូទាំងប្រទេសផង។

សូមចុច Subscribe កោះសន្តិភាព ព័ត៌មាន​ទាន់​ហេតុការណ៍ ព័ត៌មានពិត និង​គួរឲ្យទុកចិត្ត

រាជ​ធានីភ្នំពេញ ៖ ទីបំផុត​ទៅអនុរដ្ឋលេខា​ធិការ​អ្នក​លេង​​នៃ​​ក្រសួង​យុត្តិធម៌ លោក​យាន ស៊ីណា ត្រូវបាន​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ដកចេញពីតំណែង​ហើយ ក្រោយពេលហក់​​ទាត់ធាក់វ៉ៃអ្នកកាសែតក្នុងហេតុការណ៏​គ្រោះថ្នាក់ចរាចរណ៍ កាលពី​​រាត្រី​ម៉ោង​​​​​ជាង​១២ ឈានចូលថ្ងៃទី​១៩ មីនា ២០១៣ ខណៈ​អ្ន​ក​កាសែត​​ច្រើន​នាក់​ប្រមាញ់​រូបភាព​​ពីក្រុម​អ្នក​លេង​​ទាំង​នោះ។ថ្លែងជា​សាធារណៈក្នុងពិធី​បិទសន្និបាតបូក​សរុបការងាររបស់​ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ​២០១២ និងលើក​ទិសដៅឆ្នាំ​២០១៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នារសៀល​ថ្ងៃទី២០ មីនា ២០១៣ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​​យាន ស៊ីណា អនុរដ្ឋ​លេខាធិការក្រសួង​យុត្តិធម៌ ដែលវ៉ៃអ្នកកាសែត​នោះ មកពីកូតាគ​ណបក្សហ្វ៊ុន​ស៊ិនប៉ិច ហើយ​សម្តេច​ក៏បានសរសេរ​លិខិត​ដកចេញពីតំណែង​​រួចហើយ ដើម្បីបើកផ្លូវឲ្យច្បាប់​ចាត់ការរក​យុត្តិធម៌ ។

ជាមួយគ្នា​នេះ សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន បានលើក​ឡើងផងដែរថា ​អតីតមេធាវីដែល​សម្បូរ​រឿង​​អាស្រូវ​ឈ្មោះ​ដេវីដ ឆាណា​វា ​ជាចាស់​ទំនើង និងថាជ​ននេះកន្លងមកបានបង្កបញ្ហា​ជាច្រើនដូចជា​បើកឡានឡើង​លើសួនច្បារជាដើម ។ ដូច្នេះ​សម្តេច​រង់​ចាំមើល ថាតើចាស់​ទំនើង​ទាំងនោះ រួចខ្លួនពីសំណាញ់​ច្បាប់ ឬក៏យ៉ាងណា?

អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​វាយ​ដំ​អ្នកកាសែត​ ត្រូវ​ឃុំ​ខ្លួន

Posted about 8 years ago | 13 comments

បុរសពីរនាក់​ដែល​ស្គាល់​ថា​ឈ្មោះ​ដេវីត ឆាយណាវ៉ា​ និង អ៊ូហ្វី​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ​នៅ​រសៀល​ថ្ងៃ​ពុធនេះ បន្ទាប់​ពី​តុលាការ​បាន​ចោទ​ប្រកាន់​អំពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​កាសែត។ ក្នុង​សំណុំរឿង​វាយ​ដំ​អ្នក​កាសែត​ដែល​ចុះ​យក​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃទី​១៨​ឈាន​ចូល​ថ្ងៃទី​១៩​មីនា​នោះ ក៏​មាន​វត្តមាន​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ឈ្មោះ យាន ស៊ីណា​ផងដែរ។ នៅ​ពេល​នេះ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្វែងរក។សំណុំរឿង​វាយ​ប្រតាយប្រតប់​អ្នកកាសែត​ប្រមាណ​១០​នាក់​ពីមនុស្ស​មួយ​ក្រុមនោះ នៅ​ថ្ងៃ​នេះ​ចៅក្រម​ស៊ើបអង្កេត​លោក​ ស៊ិន វិសាល​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះអាសន្ន​បុរស​២​នាក់ហើយ។ បុរស​ទាំងពីរ​ត្រូវបាន​ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​អ្នកកាសែត។

 អ្នក​ទាំងពីរ​ ម្នាក់​ឈ្មោះ​ដេវីត ឆាយណាវ៉ា ជា​អតីត​មេធាវី​ដែល​ធ្លាប់​បាន​បើក​រថយន្ត​លើ​សួន​ច្បារ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន និង​ម្នាក់ទៀត​ឈ្មោះ​អ៊ូហ្វី។ ក្រៅ​ពី​ការ​ចោទប្រកាន់​បុរស​ទាំងពីរ​អ្នកនេះ​ហើយ តុលាការ​បាន​កំពុង​កោះហៅ​អោយ​បុរស​ម្នាក់​ទៀត​ដែល​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ឈ្មោះ យាន​ ស៊ីណា​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ។

លោកអនុរដ្ឋលេខាធិការ​ដែល​ត្រូវបាន​សង្ស័យ​ថា​បាន​ប្រើ​ហិង្សា​វាយដំ​អ្នកកាសែត​ដែល​នោះ ត្រូវបាន​រំដោះ​អោយ​រួចខ្លួន​ក្រោយ​ពី​អ្នកកាសែត​បាន​ជួយ​ចាប់​ខ្លួន​ពួក​គេ​អោយ​សមត្ថកិច្ច​ហើយ​នោះ។

ថ្លែងប្រាប់​វិទ្យុបារាំងអន្តរជាតិ​នៅ​ថ្ងៃពុធ​នេះ លោក​សម ប្រជាមានិត នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា លោក​បានព្យាយាម​ទូរស័ព្ទ​ទៅ​លោក​យាន ស៊ីណា​​ដែរ ប៉ុន្តែ​លោក​អនុរដ្ឋលេខាធិការ​រូបនេះ​មិន​អាច​ទាក់ទង​បាន​ឡើយ។ លោក​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​ដដែល​បាន​បន្តថា នៅ​ពេល​នេះ​ក្រសួង​នៅ​មិន​ទាន់​មាន​វិធានការ​រដ្ឋបាល​ណាមួយ​ចំពោះ​លោក​​អនុរដ្ឋលេខាធិកា​ យាន​ ស៊ីណា ​នេះ​នៅ​ឡើយទេ។ មន្ត្រី​រូបនេះ​បន្តថា ក្នុង​ករណី​លោក​អនុរដ្ឋលេខាធិកា​បន្តអវត្តមាន​ច្រើន​ថ្ងៃនោះ ថ្នាក់ដឹកនាំ​ក្រសួង​យុត្តធម៌​នឹង​មាន​ចំណាត់​លើ​បញ្ហា​នេះ។

គួរ​រម្លឹកថា នៅ​យប់​ថ្ងៃ​ទី​១៨​ឈាន​ចូល​ថ្ងៃ​ទី​១៩​មិនា​នោះ មនុស្ស​មួយក្រុមដែលមាន​ឈ្មោះ​ដេវីត ឆាយណាវ៉ា និង​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ ​ដែល​ត្រូវបាន​រាយការណ៍​ថា​បាន​ស្ថិតនៅ​ក្នុង​ភាព​ស្រវឹង​នោះ បាន​បើក​រថយន្ត​បុកបង្គោលភ្លើងនៅ​តាម​ដងផ្លូវ​ក្នុង​សង្កាត់​បឹងរាំង។ នៅ​ពេល​អ្នក​កាសែតជា​ច្រើន​នាក់បាន​ចុះ​ទៅដល់​កន្លែងកើតហេតុដើម្បី​យក​ព័ត៌មាន​នេះ ក្រុម​របស់​ដេវីត ឆាយណាវ៉ា និង​លោកយាន ស៊ីណា​បាន​វាយ​ប្រតប់​អ្នកកាសែត​អោយ​របួស​ជា​ច្រើន។ រូបភាព​វីដេអូ​នៃ​ហេតុការណ៍​នេះ ក៏​ត្រូវបាន​គេ​ផ្សផ្វផ្សាយ​នៅ​តាម​បណ្តាញ​សារព័ត៌មាន​នានា​ផងដែរ។

ក្លឹបអ្នកកាសែត​កម្ពុជា​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថ្កោលទោសយ៉ាងខ្លាំង​ចំពោះការ​វាយដំ​អ្នកកាសែត​ដោយអត្ថាធិប្បាយថា នេះ​គឺជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្មារតី​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញបេសកកម្ម​តាម​វិជ្ជាជីវៈ និងជា​ចេតនា​រារាំង​ដល់​សកម្មភាព​អ្នកសារព័ត៌មាន ​រួមទាំង​ប​ន្ទុ​ច​បង្អាក់​ដោយផ្ទាល់​ដល់​ដំណើរការ​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​ សារព័ត៌មាន ការ​បញ្ចេញមតិ​និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាទៀតផង៕ ថ្ងៃ ពុធ 20 មីនា 2013

ដោយ លាង ដឺលុច

ភ្នំពេញៈ អតីត​មេធាវី ដេវិដ ឆាណាយវា បាន​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​សាលា​ឧទ្ធរណ៍​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា គាត់​បាន​វាយ​អ្នក​កាសែត​មួយ​ក្រុម​កាល​ពី​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ទី១៨ ខែ​មីនា នៅ​ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ។

សវនាការ​ជំនុំ​ជម្រះ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​មេធាវី ដេវិដ ឆាណាយវា​នេះ ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មិថុនា​នេះ នឹង​សម្រេច​ប្រកាស​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៣ ខាង​មុខ។

កាល​ពី​ថ្ងៃទី២១ ខែឧសភា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ករណី​សុំ​នៅ​ ក្រៅ​ឃុំ​របស់​អតីត​មេធាវី​លោក ដេវិដ ឆាណាយវា ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា គាត់​បាន​វាយ​អ្នក​កាសែត​មួយ​ក្រុម​កាល​ពី​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ទី១៨ ខែ​មីនា នៅ​ខណ្ឌ​ដូន​ពេញ ប៉ុន្តែ​តុលាការ​មិន​អនុញ្ញាត​តាម​សំណើ​របស់​គាត់​ទេ​។ ប៉ុន្តែ​លោក​បាន​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ភ្លាមៗ ក្រោយ​ពី​សាលា​ដំបូង​រាជធានី​បាន​ប្រកាស​បែប​នេះ។

លោកដេវិដ ឆាណាយវា អាយុ​ ៤១ ​ឆ្នាំ អតីត​ទី​ប្រឹក្សា​ព្រឹទ្ធសភា មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​និង​ជា​វិនិយោគិន និង​គូកន​ឈ្មោះ យាន ស៊ីណា អាយុ​ ៤៤ ឆ្នាំ​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​ប្រាក់ អ៊ូស៊ី​អាយុ​២០​ឆ្នាំ ជា​និស្សិត​ច្បាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ពី​បទ​បង្ក​ហិង្សា​ ដោយ​ចេតនា​ទៅ​លើ​ក្រុម​អ្នក​កាសែត​ ៥ ​នាក់​នៅ​លើ​ដង​មហា​វិថី​ព្រះមុនីវង្ស​ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី១៨ ខែ​មីនា ២០១៣​។

ដេវិដ ឆាណាយវា និង​ក្មួយ​ប្រុស​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​នគរបាល​ព្រហ្មទណ្ឌ​នៅ​ថ្ងៃ​ទី១៩ មីនា ២០១៣ រីឯ យាន ស៊ីណា ឥឡូវ​នេះ​កំពុង​គេច​ខ្លួន។

ដេវិដ ឆាណាយវា ប្រឈម​នឹង​បទ​ចោទ​២​ករណី​រួម​មាន ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​និង​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​កាសែត​ ។ ករណី​ប្រើ​អាវុធ​ខុស​ច្បាប់​គាត់​ត្រូវ​សាលា​ដំបូង​កាត់​ទោស​កំបាំង​មុខ​ឲ្យ ​ជាប់​ពន្ធនាគារ​១៨​ខែ ពី​ថ្ងៃ​ទី​២៩ កុម្ភៈ​កន្លង​ទៅ៕

ចេញនៅភាគថ្មីមួយទៀតហេីយទាំងរឿងចាស់មិនទាន់នឹងចប់…! នៅពេលនេះបែកធ្លាយប្រតិបត្តិទិន្ន័យវេលុយតាម គណនីយ ABA របស់ លោកឧកញ៉ា ហេងសៀ ដែលបានវេរលុយចូលគណនីយរបស់ កញ្ញា មាន ពេជ្ររីតា នឹងបានសរសេរចំណាំនៅក្នុងការវេរលុយនោះថែមទៀតផងរឿងរ៉ាវគ្រប់យ៉ាងបានធ្វេីអោយមនុស្សគ្រប់គ្នាមានការភាំងភាន់ខ្លាំងមែនទែនដែលថានៅពេលនេះបុគ្គលដែលត្រូវចូលមកបំភ្លឺត្រូវបានសម្រាក់នៅមន្ទីរពេទ្យនឹងរឿងរ៉ាវចាស់ៗកំពុងតែមានការចោទសួរទៅបុគ្កលខាងស្រីនឹងកំពុងតែរងចាំនៅការបំភ្លឺពីបុគ្គលខាងប្រុសដែលកំពុងតែសម្រាកព្យបាលនៅក្នុងមន្ទីរពេទ្យនាពេលថ្មីៗនេះឯង។បានអោយដឹងថារឿងរ៉ាវមួយនេះបានគាស់កកាយមនុស្សជាច្រេីនអោយមានការចាប់អារម្មណ៏នឹងការឈឺឆ្អេីរជាខ្លាំងនៅទង្វេីរមួយដែលសង្គមកំពុងតែស្អប់ខ្ពេីមគឺការបៀតបៀនទៅលេីមនុស្សស្រីនឹងការរំលោភបំពានទៅលេីរៀងកាយដោយមិនមានការយល់ព្រមពីភាគីម្ខាងទៀត។នៅក្នុងហេតុកាណ៏មួយនេះបានអោយតារាសិល្បះជាច្រេីននឹងមានទាំងអ្នកនៅក្នុងជួរមន្ត្រីរាជការផងដែរបានចូលមកបញ្ចេញមតិនៅលេីរឿងនេះជាច្រេីនមិនតែប៉ុណ្ណោះក៏មានការជួយជ្រុំជ្រែងពីមេធាវីស្មគ្រ័ចិត្តរបស់សម្តេចតេជោហ៊ុនសែនផងដែរ។សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ នេះថា ឆ្លេីយតបតាមសំណេីររបស់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលស្នេីសុំតុលាការអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា បាននៅក្រៅឃុំបណ្ដោះអាសន្ននោះ ពេលនេះ ចៅក្រម បានសម្រេចយល់ព្រមអោយកញ្ញា មាន ពេជ្ររីតា បាននៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃនេះហើយ និងបានដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ចំពោះសំណុំរឿងនេះ តុលាការនឹងបន្តស៊េីបអង្កេតរកការពិតដេីម្បីរកយុត្តិធម៌អោយភាគីពាក់ព័ន្ធបន្តទៀត។ក្រោយពីទទួលបានសេរីភាពបណ្តោះអាសន្ននៅរសៀលនេះ ក៏បានលេចធ្លាយនៅរូបភាពរបស់ កញ្ញា មាន ពេជ្ររីតា កាន់ដៃម្តាយឡើងជាប់ ធ្វើដំណើរទៅ កាន់ការិយាល័យមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដើម្បីសាកសួរអំពីរឿងរ៉ាវ ដែលបានកើតឡើងជាមួយឧកញ៉ា ហេង សៀ។ តាមរយៈរូបភាព ឃើញថាកញ្ញា លើកដៃសំពះមិនឈប់ ក្នុងទឹកមុខភ័យខ្លាច មើលហើយពិតជាគួរឲ្យអាណីតណាស់។ដោយលែកនៅថ្ងៃនេះ ក៏លេចចេញនៅក្រដាសប្រតិបត្តិការណ៍ផ្ញើលុយពីគណនីធនាគារ Heng Sier បានផ្ទេរប្រាក់ចំនួន3ដង ឲ្យទៅគណនីដែលសរសេរជាភាសាអង់គ្លេសថា Mean Pechrita ដោយក្នុងនោះមានកំណត់សម្គាល់ច្បាស់លាស់ថា៖

  1. ​​​​​​​​​​​​​​​​​​​​១. ទីមួយនៅថ្ងៃទី 21 ខែមីនា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 168ដុល្លា ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា សំរាប់លាភសំណាងស្គាល់ហ៊ា
  2. ២. ទីពីរនៅថ្ងៃទី2 ខែមេសា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 350ដុល្លា ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា ថ្លៃពេទ្យYubi
  3. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣. ទីពីរនៅថ្ងៃទី13 ខែមេសា វេលាម៉ោង9 និង 40នាទី គណនី Heng Sier បានផ្ទេរទឹកប្រាក់ 168ដុល្លា ឲ្យទៅគណនីខាងលើដដែល ដោយដាក់កំណត់សម្គាល់ថា សម្រាប់ចូលឆ្នាំខ្មែរ Happy Khmer New Year ៤. ទីបីនៅថ្ងៃទី 19 ខែមេសា គណនី Hong Sier បានផ្ទេរប្រាក់ចំនួន 111ដុល្លា ឲ្យគណនីដដែលដោយដាក់កំណត់សម្គាល់ថា ដោះទាល់ខូវីដ19 ។ ៥. ទីប្រាំ ចំនួន 50 ដុល្លារ។ សង្ឃឹមថាក្រដាសប្រតិ្តបត្តិការណ៍ផ្ញើលុយ នឹងត្រូវបានបកស្រាយពីភាគីសងខាង ថាតើពិតឬយ៉ាងណា សូមរងចាំបន្តទៀត សូមអរគុណ៕
2021-05-17 11:43am BREAKING: សមត្ថកិច្ចចាប់បញ្ជូនកូនប្រសារឧកញ៉ា ហេង សៀ ទៅតុលាការ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា (ភ្នំពេញ)៖ បញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការផ្ដើមគំនិតប្រឌិតរូបភាពអាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។ នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។ សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ កូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។

(ភ្នំពេញ)៖ កូនប្រសារឧកញ៉ា ហេង សៀ ក្រោយការសួរនាំជាច្រើនម៉ោងរបស់សមត្ថកិច្ច និងចាប់បញ្ជូនទៅកាន់តុលាការ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់កំហុស និងសារភាពទាំងស្រុង ដែលលោក ឃន ឈុនដារ៉ា បានចែកចាយ និងបក្ខពួកចែករំលែកបន្តរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរចំពោះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។ រូបភាពអាសអាភាស ដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម នាំឲ្យមជ្ឈដ្ឋាននានាមានការយល់ច្រឡំ និងចាត់ទុកថា កញ្ញា មាន ពេជ្ររីតា ពិតជាបានប្រព្រឹត្តរឿងនេះជាមួយឧកញ៉ា ហេង សៀ ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតពីកម្លាំងសមត្ថកិច្ច ទើបដឹងថារូបភាពអាសអាភាសទាំងនេះ គឺជាចែកចាយឡើងពីសំណាក់បុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ និងបក្ខពួក ដែលរូបគេបានរៀបចំតាមរយៈការបង្កើតក្រុមការងារមួយក្រុមមានគ្នា៧នាក់ ដើម្បីចែកចាយទៅតាមបណ្ដាញសង្គម។ ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ពីកម្លាំងសមត្ថកិច្ចទើបដឹងថា រូបភាពអាសអាភាសទាំងនេះមិនមែនជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា នោះទេ ប៉ុន្ដែបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ បានរៀបចំក្រុមការងារ៧នាក់ ដើម្បីចែកចាយរូបនេះបន្ដ។
កម្រងរូបភាពប្រមូលពីប្រភពចំហរ

No comments:

Post a Comment