អ្នកអង្គជ័យមានព្រះជន្មាយុ២០ព្រះវស្សាហើយ នៅពេលដែលទ្រង់ឡើងសោយរាជ្យ ។ ក្រោយពីព្រះបិតាដាក់រាជសម្បត្ដិថ្វាយបាន២ខែ ព្រះអង្គបានត្រូវអភិសេកនៅឧត្ដុង្គក្រោមព្រះនាមថា «ព្រះសត្ថា» និងមានព្រះឋានៈជាព្រះរាជាស្នង ។ ទ្រង់បានយកព្រះមាតុច្ឆាសម្ដេចព្រះស្រីសុជាតា បុត្រីរបស់ព្រះជ័យជេដ្ឋា ជាព្រះអគ្គមហេសី ។
រជ្ជកាលរបស់ព្រះអង្គ បានចាប់ផ្ដើមឡើងជាមួយនឹងការវាយពួកក្លឹង ឬពួកហិណ្ឌូរបស់នាងភាក់ ឱ្យបរាជ័យ ។
ក្នុងរជ្ជកាលនេះ ព្រះអយ្យកោជ័យជេដ្ឋា ដែលបានសោយរាជ្យ ហើយដាក់រាជ្យជាច្រើនលើកច្រើនគ្រាដើម្បីសាងព្រះផ្នួស មានព្រះជន្ម៦៥ព្រះវស្សា ហើយមានព្រះឋានៈជាព្រះឧភយោរាជ ។ ព្រះអង្គធ្លាក់ព្រះកាយប្រឈួន ហើយសុគតទៅនៅក្នុងឆ្នាំ១៧២៥ ។
នៅឆ្នាំ១៧២៩ មិនដឹងជានឿយណាយនឹងរាជកិច្ច ឬក៏ដោយមានការផ្ដល់យោបល់ពីព្រះបិតាព្រះកែវហ្វ៊ាអង្គឯម ព្រះសត្ថាបានដាក់រាជសម្បត្ដិថ្វាយព្រះបិតាវិញ ក្រោយពីគ្រងរាជបល្ល័ង្កបាន៨ឆ្នាំ ។
No comments:
Post a Comment