ខាងក្រោមជាឯកសារដែលខ្ញុំបានអាន ជាប្រយោជន៍សម្រាប់រក្សាទុកឲ្យនៅតែ ១ដុំ ងាយវិភាគថា នណាជា ទូសាមុត ប្រវត្តិគណបក្សប្រជាជនកម្ពុជា ១៩៥១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ គឺជាខួបលើកទី៦៤ឆ្នាំថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ តើគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចតាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកនោះ មានប្រវត្តិបែបណា?
- ១៩៤០ ចលនាកុម្មុនីស្តកម្ពុជាកើតចេញពីចលនាតស៊ូប្រឆាំងនឹងអាណានិគមបារាំង កំឡុងឆ្នាំ ១៩៤០ ហើយឆ្នាំ ១៩៥០ គឺកំឡុងពេលនៃសង្រ្គាមឥណ្ឌូចិន(កម្ពុជា វៀតណាម ឡាវ)លើកទីមួយ ។ គណៈប្រតិភូមួយក្រុមបានបង្កើតរណសិរ្សឯកភាពឥស្សរ(ខ្មែរឥស្សរៈ) ដឹកនាំដោយ សឺង ង៉ុកមិញ(អាចារ្យមៀន)សហការជាមួយវៀតណាមតស៊ូប្រឆាំនឹងអាណានិគមន៍បារាំង។
- ១៩៥០ ក្រុមនិសិត្សអ្នកជាតិនិយមដែលស្នាក់អាស្រ័យរៀននៅបរទេសដែលបានក្លាយទៅជាជនកុម្មុនីស្តបានចូលជាសមាជិក។ និសិត្សមួយចំនួនក្នុងចំណោមនោះក្រោយបានក្លាយទៅជាមេដឹកនាំបក្សកុម្មុនីស្តកម្ពុជា រួមមាន សាឡុតស(ប៉ុល ពត) សុន សេន ខៀវ សំផន អៀង សារី។ពួកគេយកកសិករ និងប្រជាជបក្រីក្រធ្វើបដិវត្តន៍តាមបែបម៉ាក្សលេនីនដើម្បីមានឯករាជ្យភាពនិងភាពស្មើគ្នានៅក្នុងសង្គម។
- ១៩៥១ គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងដោយ លោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន នៅឆ្នាំ១៩៥១។ លោក សឺន ង៉ុកមិញ ដែលមានឈ្មោះជាភាសាវៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និងដែលមានឪពុកជាខ្មែរក្រោម និងម្តាយជាជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម នោះ គឺជាអតីតសមាជិកគណបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយ លោក ហូ ជីមិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០។
- ១៩៥១ ការបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរ ឆ្នាំ ១៩៥១ ការប្រយុទ្ធប្រឆាំងនិងបារាំងកាន់តែខ្លាំនៅឧបទ្វីបឥណ្ឌូចិន ជនកុម្មុនីស្តវៀតណាមបានផ្តួចផ្តើមឲ្យមានការបង្កើតឡើងនូវបក្សប្រជាជនបដិវត្តន៍ខ្មែរដែលសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សសម្ងាត់នេះមាន : សឺង ង៉ុកមិញ , សៀវ ហេង ទូ សាមុត,និង ចាន់ សម័យ សង្រ្គាមឥណ្ឌូចិនចប់នៅឆ្នាំ១៩៥៤ កងទ័ពបារាំង ដកចេញពីឥណ្ឌូចិនហើយកងកម្លាំងវៀតណាមក៏បានដកចេញតែសមាជិកកងទ័ពវៀតណាមមួយចំនួនបន្តបានបន្តស្នាក់នៅកម្ពុជាជាបន្តទៅទៀត។ សឺង ង៉ុកមិញ ភៀសខ្លួន ទៅវៀតណាម សៀវ ហេង, ទូ សាមុត, នួន ជា និង សោ ភឹមដឹកនាំបក្សបណ្តោះអាសន្ន តែការគ្រប់គ្រងទូទៅក្នុងបក្សស្ថិតក្នុងដៃកម្មាភិបាលវៀតណាម ផាំ វ៉ាន់ប៉ា។ សា ឡុត ស (ក្រោយមកត្រូវបានស្គាល់ ប៉ុល ពត) ត្រឡប់មកពីសិក្សានៅប្រទេសបារាំងចូលមកជួបបក្សដែលជាអ្នកទាក់ទងក្នុងការបង្កើតបក្សស្របច្បាប់មួយហៅថា “បក្សប្រជាជន”។ គណបក្សនេះបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ ១៩៥៥ ហើយដឹកនាំដោយ កែ មាសដែលជាមនុស្សនៅក្រោមការបង្គាប់បញ្ជារបស់ ទូ សាមុត។ ប៉ុល ពត បានជួយបង្កើតលក្ខ័ន្តិកៈនិងកម្មវិធីនយោបាយរបស់បក្ស ធ្វើទំនាក់ទំនងជាមួយបក្សប្រជាធិបតេយ្យហើយចូលរួមប្រកួតប្រជែងជាមួយគណបក្សសង្គមរាស្រ្តនិយមទើបបង្កើតថ្មីរបស់សម្តចនរោត្តម សីហនុ ក្មុងការបោះឆ្នោតឆ្នាំ ១៩៥៥។ គណបក្សសង្គមរាស្រ្តនិយមបានឈ្នះកៅអីទាំងអស់ក្នុងរដ្ឋសភាជាតិ ដែលផ្ទុយពីការព្យាករណ៍របស់ ប៉ុល ពត ។
- ១៩៥៤ គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីយួនកុម្មុយនីស្តវៀតមិញ គឺមានគោលបំណងបណ្ដេញអាណានិគមនិយមបារាំង ចេញឲ្យអស់ពីភូមិភាគឥណ្ឌូចិន ទាំងមូល។ ចលនានេះ បានធ្វើការតស៊ូជារបៀបទ័ពព្រៃប្រឆាំងបារាំង រហូតដល់ឆ្នាំ១៩៥៤។
- ១៩៥៤ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងហ្សឺណែវ នៅខែកក្កដា ឆ្នាំ១៩៥៤ ដែលជាសន្ធិសញ្ញាបញ្ចប់ជាផ្លូវការនូវអាណានិគមរបស់បារាំង ក្នុងភូមិភាគឥណ្ឌូចិន សមាជិកបក្សប្រជាជនបដិវត្តន៍កម្ពុជា ក៏បានបែកចេញជា ៣ក្រុម។
- ១៩៥៤ ក្រុមទី១ ដឹកនាំដោយ លោក សឺន ង៉ុកមិញ ហើយដែលមានយុទ្ធជនប្រមាណ ២.៥០០នាក់ផ្សេងទៀត ក្នុងនោះក៏មាន លោក ប៉ែន សុវណ្ណ ផងដែរ ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីធ្វើការបណ្តុះបណ្តាលផ្នែកនយោបាយ។ ក្រុមទី២ ដឹកនាំដោយ លោក ទូ សាមុត លោក នួន ជា និងលោក សោ ភឹម ជាដើម នៅធ្វើចលនានៅក្នុងប្រទេសកម្ពុជា បន្តទៀត ដោយដេកក្រោមស្លាកបក្សប្រជាជនបដិវត្តន៍កម្ពុជា ដដែល។ ចំណែកមួយក្រុមទៀតដែលជាក្រុមទី៣ បានប្រមូលផ្តុំគ្នាបង្កើតជាគណបក្សនយោបាយស្របច្បាប់មួយឈ្មោះថា គណបក្សប្រជាជន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ១៩៥៥។
- ១៩៥៥ យ៉ាងណាក៏ដោយ គណបក្សប្រជាជន មិនអាចប្រជែងជាមួយចលនាសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តម សីហនុ ដែលជាចលនាធំ និងមានការគាំទ្រខ្លាំងពីពលរដ្ឋនោះទេ។ ទោះជាបែបនេះក្តី សម្ដេចព្រះនរោត្តម សីហនុ ក៏មិនបានមើលស្រាលចំពោះចលនារបស់ពួកកុម្មុយនីស្តនេះដែរ ហើយព្រះអង្គនៅតែចាត់ទុកក្រុមនេះថា អាចធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់ព្រះអង្គដដែល។ អាស្រ័យហេតុនេះហើយ ទើបនៅក្រោយការបោះឆ្នោតឆ្នាំ១៩៥៥ កងនគរបាលរបស់សម្ដេចព្រះនរោត្តម សីហនុ មិនបានធ្វើឲ្យចលនាខ្មែរកុម្មុយនីស្តនៅកម្ពុជា បាននៅសុខស្រួលនោះទេ។ យ៉ាងណាក៏ដោយ ពួកគេនៅតែអាចលបលាក់ធ្វើសកម្មភាពបានដដែល។
- ១៩៥៥ ជាក់ស្តែងនៅខែកញ្ញា ឆ្នាំ១៩៦០ ក្រោមការដឹកនាំរបស់ ទូ សាមុត បក្សប្រជាជនបដិវត្តន៍កម្ពុជា បានប្រមូលផ្តុំគ្នាធ្វើមហាសន្និបាតបក្សលើកទី២ នៅក្នុងទូរទេះភ្លើងមួយ នាស្ថានីយរថភ្លើងក្នុងក្រុងភ្នំពេញ។ គឺនៅពេលនោះហើយ ដែលបក្សប្រជាជនបដិវត្តន៍កម្ពុជា បានប្ដូរឈ្មោះទៅជាបក្សពលករកម្ពុជា ដែលមាន លោក ទូ សាមុត ជាលេខាបក្ស។
- ១៩៥៥ យ៉ាងណាក៏ដោយ លោក ទូ សាមុត ឬអាចារ្យ សុខ ដែលមានស្រុកកំណើតនៅកម្ពុជាក្រោម នោះ ត្រូវបានគេធ្វើឃាតដោយអាថ៌កំបាំងនៅឆ្នាំ១៩៦២ នៅក្នុងវត្តស្ទឹងមានជ័យ នារាជធានីភ្នំពេញ។ មរណភាពរបស់ លោក ទូ សាមុត ត្រូវបានគេសង្ស័យថា ប៉ុល ពត ជាអ្នកប្រព្រឹត្តដើម្បីដណ្ដើមតួនាទីជាលេខាបក្សរបស់លោក។ យ៉ាងណាក៏ដោយ ប៉ុល ពត បានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយថា លោក ទូ សាមុត ត្រូវបានកម្លាំងនគរបាលរបស់ លោក លន់ នល់ ដែលជាកូនចៅរបស់សម្ដេច សីហនុ ចាប់ខ្លួនបាន ហើយសម្លាប់ចោល។
- ១៩៦៣ ក្រោយពី លោក ទូ សាមុត ត្រូវបានគេសម្លាប់ បក្សពលករកម្ពុជា បានធ្វើមហាសន្និបាតបក្សនៅខែកុម្ភៈ ឆ្នាំ១៩៦៣ ដែលពេលនោះ លោក សាឡុត ស ឬ ប៉ុល ពត ត្រូវបានមហាសន្និបាតតែងតាំងឲ្យធ្វើជាអគ្គលេខាធិការបក្ស។
- ១៩៦៦ បក្សពលករកម្ពុជា ដែលពេលខ្លះរត់ទៅពឹងវៀតណាម ពេលខ្លះរត់ទៅពឹងចិន បានបន្តធ្វើការតស៊ូប្រឆាំងនឹងរបបដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ជាហូរហែ ហើយនៅខែកញ្ញា ឆ្នាំ១៩៦៦ បន្ទាប់ពីត្រឡប់មកពីទីក្រុងហាណូយ ប៉ុល ពត ក៏បានបើកកិច្ចប្រជុំមួយ។ គឺនៅក្នុងកិច្ចប្រជុំនោះហើយដែលមេដឹកនាំខ្មែរកុម្មុយនីស្ត បានប្ដូរឈ្មោះបក្សរបស់ខ្លួនពីបក្សពលករកម្ពុជា ទៅជាបក្សកុម្មុយនីស្តកម្ពុជា។ គឺពួកកុម្មុយនីស្តនេះហើយដែលក្រោយមក ត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ឲ្យឈ្មោះថា ខ្មែរក្រហម។
- ១៩៧០ លុះសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅខែមីនា ឆ្នាំ១៩៧០ កម្លាំងរបស់ខ្មែរក្រហមបានកើនឡើងជាលំដាប់ បន្ទាប់ពីសម្ដេចព្រះនរោត្តម សីហនុ ទ្រង់ប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា និងបានអំពាវនាវឲ្យពលរដ្ឋខ្មែរងើបឡើង ដើម្បីប្រឆាំងនឹងរបបដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់។
- ១៩៧៥ យ៉ាងណាក៏ដោយ ក្រោយពីទទួលបានជ័យជម្នះលើរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមមិនបានប្រគល់អំណាចថ្វាយសម្ដេចព្រះនរោត្តម សីហនុ នោះទេ ក្រៅតែពីបានតែងតាំងព្រះអង្គឲ្យធ្វើជាព្រះប្រមុខរដ្ឋ ដែលគ្មានអំណាចអ្វីបន្តិចសោះ។ តួនាទីដែលក្រោយមកក៏ត្រូវបានសម្ដេច សីហនុ បោះបង់ចោល។
- ១៩៧៩ បក្សកុម្មុយនីស្តកម្ពុជារបស់ខ្មែរក្រហម បានគ្រប់គ្រងប្រទេសកម្ពុជា តាំងពីពេលនោះមករហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលដែលវៀតណាម លើកទ័ពចូលឈ្លានពានកម្ពុជា រួចលើកបន្តុបរដ្ឋាភិបាលថ្មី។ សមាសភាពនៅក្នុងជួររដ្ឋាភិបាលថ្មីនោះ រួមមានទាំងក្រុមខ្មែរកុម្មុយនីស្ត ដែលបានទៅកាន់ប្រទេសវៀតណាម តាំងពីឆ្នាំ១៩៥៤ និងអតីតកម្មាភិបាលខ្មែរក្រហមរត់ទៅវៀតណាម នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ ដើម្បីគេចពីការតាមសម្លាប់របស់ខ្មែរក្រហម ក្នុងនោះមានដូចជា លោក ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន ជាដើម។ គឺអ្នកទាំងអស់នេះហើយដែលបានរួមគ្នាបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមការគាំទ្ររបស់វៀតណាម។
- ១៩៧៩ យ៉ាងណាក៏ដោយ ២ថ្ងៃមុនពេលកងទ័ពវៀតណាម ចូលកាន់កាប់ក្រុងភ្នំពេញ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានឆ្លៀតធ្វើមហាសន្និបាតបក្សមួយដើម្បីរៀបចំស្ដារ និងកសាងនូវរចនាសម្ព័ន្ធដឹកនាំបក្សប្រជាជនបដិវត្តន៍កម្ពុជា ឡើងវិញ។ មហាសន្និបាតបក្សនេះ ត្រូវបានថ្នាក់ដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនោះមាន លោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើម ចាត់ទុកថា ជាមហាសន្និបាតលើកទី៣ របស់បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលនេះបញ្ជាក់ឲ្យឃើញថា ពួកគេមិនទទួលស្គាល់មហាសន្និបាតបក្សធ្វើឡើងដោយបក្សពលករកម្ពុជា ឬបក្សកុម្មុយនីស្តកម្ពុជា របស់ខ្មែរក្រហមនៅឆ្នាំ១៩៦៣ ឆ្នាំ១៩៦៦ ឬឆ្នាំ១៩៧៥ នោះឡើយ បើទោះជាពួកខ្មែរក្រហមមានប្រភពដើមចេញពីបក្សប្រជាជនបដិវត្តន៍កម្ពុជា ក៏ដោយ។
- ១៩៧៩ ឈ្មោះបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានគេប្រើប្រាស់ឡើងវិញតាំងពីខែមករា ឆ្នាំ១៩៧៩ នោះមករហូតដល់ឆ្នាំ១៩៩១ នៅពេលដែលឈ្មោះនេះត្រូវបានគេប្ដូរទៅជាគណបក្សប្រជាជនកម្ពុជា ហើយដែលត្រូវគេស្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។
- ១៩៧៩ បើនិយាយពីការដឹកនាំបក្សចាប់ពីឆ្នាំ១៩៧៩ វិញ លោក ប៉ែន សុវណ្ណ ត្រូវបានគណបក្សជ្រើសតាំងជាអគ្គលេខាធិការបក្ស រហូតដល់ពេលលោកត្រូវបានវៀតណាម ចាប់ខ្លួននៅឆ្នាំ១៩៨១។ លោក ហេង សំរិន ដឹកនាំបន្តពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩១។ លោក ជា ស៊ីម ពីឆ្នាំ១៩៩១ រហូតទល់ពេលលោកទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ និងលោក ហ៊ុន សែន បានទទួលតំណែងជាប្រធានបក្សនេះ នៅថ្ងៃទី២០ ខែមិថុនា មក។
បើទោះជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ព្យាយាមបង្ហាញថា ពួកគេមិនមានជាប់ទាក់ទងជាមួយពួកខ្មែរក្រហមក៏ដោយ ក៏ប៉ុន្តែអ្នកណាក៏ដឹងដែរថា ទាំង លោក ហ៊ុន សែន លោក ហេង សំរិន និងមន្ត្រីជាន់ខ្ពស់ជាច្រើនផ្សេងទៀតរបស់គណបក្សនេះ សុទ្ធតែជាអតីតកម្មាភិបាលខ្មែរក្រហម ដែលស្ថិតក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា របស់ ប៉ុល ពត។ មួយវិញទៀត បើទោះជាថ្នាក់ដឹកនាំបច្ចុប្បន្នតែងចោទប្រកាន់ថា ពួកខ្មែរក្រហមបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក្តី ប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបានដែរនោះ គឺទាំងបក្សពលករកម្ពុជា ទាំងបក្សកុម្មុយនីស្តកម្ពុជា របស់ខ្មែរក្រហម និងទាំងគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន សុទ្ធតែមានប្រភពដើមមកពីបក្សប្រជាជនបដិវត្តន៍កម្ពុជា តែមួយដូចគ្នា៕
ក្រុមកុម្មុនីស្តអស់សង្ឃឹមព្រោះប្រជាជនស្ទើរតែទាំងអស់បានគាំទ្រកម្មវិធីនយោបាយរបស់សម្តេច នរោត្តម សីហនុ ជាងគំនិតធ្វើបដិវត្តន៍ ហើយចលនាខ្មែរឥស្សរៈមួយចំនួនបានបោះបង់ចោលការតស៊ូចុះចូលជាមួយរដ្ឋាភិបាលរបស់ព្រះអង្គ។ ឆ្នាំ ១៩៥៦ សៀវ ហេង បានទាក់ទងជាសម្ងាត់ជាមួយឧត្តមសេនីយ៍ លន់ នល់ ដែលជាអគ្គបញ្ជាការកងទ័ពរបស់សម្តេច នរោត្តម សីហនុ ហើយចុះចូលនៅឆ្នាំ ១៩៥៩។ ១៩៥៥- ១៩៥៩ មានសមាជិកបក្សប្រជាជនបដិវត្តន៍ខ្មែរប្រហែល ៩០ភាគរយ ត្រូវបានចាប់ខ្លួន និង សម្លាប់។ឆ្មាំ ១៩៦០ មានតែកម្មាភិបាលប្រហែល ៨០០នាក់និងសាខាបក្សពីរនៅជនបទប៉ុណ្ណោះដែលមានសកម្មភាពពេញលេញ ដែលមានភូមិភាគបូព៌ា(កំពង់ចាម ដឹកនាំដោយ សោ ភឹម) និង ភូមិភាគនិរតី(តាកែវ ឈិត ជឿន ហៅ តា ម៉ុក)។
ទូ សាមុត, ប៉ុល ពត និង នួន ជា បានបន្តដឹកនាំសកម្មភាពបក្សនៅទីក្រុងភ្នំពេញដោយមានជំនួយពី អៀង សារី និង សុន សេន។
+បក្សពលករកម្ពុជា
មហាសន្និបាទសម្ងាត់របស់បក្សប្រជាជនបដិវត្តន៍ បានប្រារព្ធឡើងនៅក្នុងស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញ នៅថ្ងៃទី ២៨-៣០ ខែកញ្ញា ឆ្នាំ ១៩៦០ ដែលមានអ្នកចូលរួមមានសមាជិក ៥ រូបពីសាខាបក្សក្រុង និង ១៤ រូបពីសាខាបក្សជនបទ។ មហាសន្និបាតបានសម្រេចរៀបចំសារជាថ្មី បង្កើតមាគ៌ានយោបាយថ្មី និង ប្តូរឈ្មោះបក្សទៅជា បក្ស”ពលករខ្មែរ” ដែល ទូ សាមុត ជា លេខាបក្ស នួន ជាជាអនុ ប៉ុល ពត លំដាប់ទី ៣ហើយ ឆ្នាំ ១៩៦១ ទទួលតំណែងលំដាប់ទី ពីរ។ ឆ្នាំ ១៩៦២ ទូ សាមុតបាត់ខ្លួន(គ្មានមូលហេតុ)។ ឆ្នាំ ១៩៦៣ មហាសន្និបាទបក្សជាបន្ទាន់មួយកើតឡើង ហើយជ្រើសតាំង ប៉ុល ពត ជាលេខាបក្ស។ បន្ទាប់ពីបានទទួលតំណែងជាលេខាបក្សភ្លាម ប៉ុល ពត បានទៅជ្រកកោនក្រោមកងទ័ពវៀតណាមនៅភាគឦសានប្រទេស។ ឆ្នាំ ១៩៦៥ ប៉ុល ពត ធ្វើដំណើរទៅ ហូជីមិញ ទៅ ហាណូយ ដើម្បីពិភាក្សាជាមួយវៀតណាមខាងជើង ក្រោយមកធ្វើទស្សនកិច្ចនៅប្រទេសចិននិង កូរ៉េខាងជើង។
+បក្សកម្មុនីស្តកម្ពុជា
ឆ្នាំ ១៩៦៦ ប៉ុល ពតបានប្តូរឈ្មោះបក្សទៅជា បក្សកម្មុនីស្តកម្ពុជា ដោយចង់បន្ថយឥទ្ធិពលវៀតណាមនឹងរឹតចំណងមិត្តភាពជាមួយចិន។ គណៈកម្មាធិការមជ្ឈឹមមាន ៖ ប៉ុល ពត, នួន ជា, អៀង សារី, វន វ៉េត, និង សុន សេន។ ក្នុងកំឡុងឆ្នាំ ១៩៦០ សមាជិកថ្មីរបស់ខ្មែរក្រហមមានការកើតឡើងហើយមានមូលដ្ឋាននៅខេត្ត រតនគិរីពីឆ្នាំ ១៩៦៩-១៩៧០ ។ នៅខែ មិនា ឆ្នាំ ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ ដែលនិយមសហរដ្ឋអាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីប្រមុខរាជរដ្ឋាភិបាលបានជោគជ័យ។ បន្ទាប់មកមិនយូរប៉ុន្មានកងទ័ពកម្លាំងវៀតមិញនិង ខ្មែរក្រហមបានកាន់កាប់តំបន់ជាច្រើននៅក្នុងប្រទេស។ ប្រជាជនរាប់ពាន់នាក់បានបដិសេធមិនគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ហើយបែរជាចូលរួមជាមួយខ្មែរក្រហមដើម្បីនាំយកសម្តេចព្រះនរោត្តម សីហនុ មកគ្រងអំណាចវិញ។ សម្តេចព្រះ
នរោត្តម សីហនុ បាននិរទេសទៅប្រទេសចិន។
វៀតណាមខាងជើងនិងចិនមិនគាំទ្រក្រុមខ្មែរក្រហម ហើយសម្តេចព្រះនរោត្តម សីហនុ បានអំពាវនាវឲប្រជាជនចូលព្រៃមាគី(ព្រៃដែលអ្នកតស៊ូធ្វើបដិវត្តន៍លាក់ខ្លួន) ជួយផ្តួលរំលំរដ្ឋាភិបាល លន់ នល់។ ជាងនេះទៅទៀត ការទម្លាក់គ្រាប់បែកដ៏សន្ធឹកសន្ធាប់របស់របបសាធារណរដ្ឋខ្មែរក្រោមការជ្រោមជ្រែងរបស់សហរដ្ឋអាមេរិកបានធ្វើអោយមានការគាំទ្រខ្មែរក្រហមពីសំណាក់ប្រជាជនកាន់តែច្រើនឡើង ដែលធ្វើអោយកម្លាំងទ័ពខ្មែរក្រហមមានចំនួនកាន់តែច្រើនឡើងជាលំដាប់។ នៅលើសមរភូមិដោយមានជំនួយពី វៀតណាមខ្មែរក្រហមបាបទទួលជោគជ័យលើលើទ័ព លន់ នល់ ជាបន្តបន្ទាប់។
ឆ្នាំ ១៩៧៣ របបសាធារណរដ្ឋខ្មែរដែលមានសហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធបានទម្លាក់គ្រាប់បែកប្រមាណ កន្លះលានតោនលើកម្ពុជាធ្វើអោយប្រជាជនកម្ពុជាប្រហែលបីសែននាក់ស្លាប់បាត់បង់ជីវិតដែលធ្វើអោយមនុស្សជាច្រើនខឹងសម្បារចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម។ នៅដើមឆ្នាំ ១៩៧៣ ប៉ែតសិបប្រាំភាគរយនៃប្រទេសកម្ពុជាបានធ្លាប់នៅក្រោមការត្រួតត្រារបស់ខ្មែរក្រហម។
+ការឡើងកាន់អំណាចរបស់ខ្មែរក្រហម1975- 1979
ការចូលកាន់កាប់ទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែ មេសាឆ្នាំ ១៩៧៥ បានបញ្ចប់បនូវការជ្រៀតជ្រែកពីសំណាក់បរទេសការទម្លាក់គ្រាប់បែកនិងការប្រឈមមុខអាវុធដាក់គ្នានៃសង្រ្គាមសីវិលខ្មែរអស់រយៈពេល៥ ឆ្នាំ នៅកម្ពុជា។ក៏ប៉ុន្តែនៅថ្ងៃដដែលនោះទីក្រុងភ្នំពេញបានធ្លាប់ទៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងកុម្មុនីស្តទាំងស្រុង។កងកម្លាំងឧទ្ទាមដែលប្រកបដោយឯកសណ្ឋានខ្មៅ បានធ្វើដំណើពីគ្រប់ទិសទី។ ប្រជាជនទីក្រុងទាំងអស់បាននាំគ្នាចេញមកឈរត្រៀបត្រាតាមដងផ្លូវ ហើយស្រែកអបអរសាទរនិងក្រវីទង់ក្រណាត់ស។ ពេលនោះខ្មែរក្រហមបានប្រហារជិវិតមេដឹកនាំជាន់ខ្ពស់បីរូប(នាយករដ្ឋមន្រ្តី ឡុង បូរ៉េត ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ និង លន់ ណុនដែលជាប្អូនប្រុសរបស់លោក លន់ នល់) មន្រ្តីរាជការនិងនាយទាហានរដ្ឋាភិបាលសាធារណរដ្ឋខ្មែររាប់ពាន់នាក់។ លោក លន់ នល់ បានចាកចេញពីសហរដ្ឋអាមេរិកទាន់។
+ការជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជន
ពីរ ឬ បី ម៉ោងបន្ទាប់មកការកាន់កាប់ទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហុមបានបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំអោយប្រជាជនចាកចេញពីទីក្រុង។ខ្មែរក្រហមបានបង្ខំអ្នកដែលរស់នៅទីក្រុងភ្នំពេញប្រហែលពីរលាននាក់ ដែលក្នុងនោះរួមបញ្ចលទាំងអ្នកភៀសខ្លួនក្នុងអំឡុងពេលមានសង្រ្គាមជាងមួយលាននាក់ផងដែរ ឲទៅនៅជនបទដោយមិនមានលើកលែងណាមួយឡើយ។
កូនក្មេង ចាស់ជរា ស្រ្តីមានផ្ទៃពោះ និងអ្នកជម្ងឺបានស្លាប់នៅតាមផ្លូវរាប់ពាន់អ្នក។ កូនក្មេងវង្វេងឪពុកម្តាយ ។ខ្មែរក្រហមបានពន្យល់ហេតុផលជាច្រើនអំពីមូលហេតុដែលអង្គការត្រូវបណ្តេញប្រជា ជនចេញពីទីក្រុងព្រោះថាសហរដ្ឋអាមេរិកនិងមកទម្លាក់គ្រាប់បែកនៅទីក្រុងភ្នំពេញ។
ប៉ុល ពត នៅក្នុងពេឡបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែតុលា ឆ្នាំ ១៩៧៧ បាននិយាយថាមូលហេតុដែលជម្លៀសប្រជាជនចេញពីទីក្រុងដើម្បីបំបែកក្រុមចារកិច្ចរបស់ខ្មាំង។
ប្រវត្តិវិទូភាគច្រើនបានយល់ស្របថាខ្មែរក្រហមបានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីប្រែក្លាយកម្ពុជាឲទៅជាប្រទេសរបស់កសិករនិងពលករដែលក្នុងនោះអំពើពុករលួយសក្តិភូមិនិយម និងមូលធននិយម នឹងត្រូវលុបបំបាត់ទាំងស្រុង។ ខ្មែរក្រហមយល់ឃើញថាប្រជាជននៅទីក្រុង និង នៅទីប្រជុំជននានាជាមនុស្សមិនស្អាតស្អំ ហើយមានតែកសិករទេនៅតាមទីជនបទប៉ុណ្ណោះដែលគ្រប់គ្រាន់សម្រាប់បដិវត្តន៍របស់ខ្លួន។ បន្ទាប់ពីជម្លៀសបានបញ្ចប់ ទីក្រុងភ្នំពេញបានក្លាយទៅជា ”ទីក្រុងខ្មោច” ដែលមានមនុស្សរស់នៅបួនមឺននាក់ប៉ុណ្ណោះ គឺសុទ្ធតែកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ កងទ័ពនិងកម្មកររោងចក្រ។ មានហាងលក់តែមួយគត់(គឺផ្សារធំថ្មី) ដែលបើកលក់សម្រាប់តែការទូត។ ខ្មែរក្រហមបានឯកោប្រទេសពីពិភពខាងក្រៅ។ ខ្មែរក្រហមមិនបើកទូលាយឲ្យជនបរទេសចូលក្នុងប្រទេសទេ ហើយមិនបើកទូលាយឲប្រជាជនខ្មែរចាកចេញទៅក្រៅប្រទេសដែរ។
ប្រភពនិងអត្ថបទពីFacebook
អានបន្ត
គំនិត និង ការពិចារណា
23 July 2013 ·
នណាជាអ្នកបង្កើតរបបប៉ុលពត.....?
ទូសាមុត ជាមេគណបក្ស បដិវត្តន៍កម្ពុជា បង្កើតនៅយួនហាណូយ ២៨ កក្កដា ១៩៥១ ជាសម្ពន័នភាពជាមួយគណបក្សនៅត៏ណ្ឌូចិន (. យួន ឡាវ, កម្ពុជា) ទូសាមុត ស្លាប់នៅយួន ... ដំណែងមេបក្ស ធ្លាក់លើ សាឡុតស (. ប៉ុលពត)
យួនយកលេសសម្លប់ខ្មែរ តាមលេស " បញ្ជា អង្កការ ". អង្កការបញ្ជា ". នណាជាអង្កការ បើ នួនជា មិនដឹង អង្កការជានណាផង !! យួន ? គិតខ្លនឋងទោ !!!
ឆ្នាំ ១៩៧៧ មានអ្នកកាសែតអង់គ្លេសបានរស់ផុតពីខ្មែរ ហើយបានប្ដឹង អង្កការសហប្រជាជាតិ ថាមានការកាប់សម្លាប់នៅកម្ពុជា). ហើយក្នុងឆ្នាំ ១៩៧៧មានជម្លោះផ្ទៃក្នុងរវាង ក្រុមខ្មែរក្រហមយួ និង ខ្មេរក្ហមប៉ុលពត ) យួនស្នើអោយ ប៉ុលពត បញ្ជូលទឹកដីកម្ពុជាចូលជាមួយយួន ... និង អនុញ្ញតិ្តអោយយួន រស់ក្នុងដីខ្មែរដោយអត់លក្ខណ័... ប៉ុលពត បដិសេធ.... ទ័ពយួនដឹកនាំដោយ ឡឺដឹកថូ ជួយទ័ពលោកតា ប៉ែន សុវណ្ណ.( យួនបង្ខំអោយគាត់យកប្រពន្ធយនដែលជាក្មួយនាយករដ្ធមន្រ្តីយួនសម័យនោះ ) វាយទ័ពប៉ុលពតឈ្នះ ៧ មករា ១៩៧៩ ... ក្រោយមកយួនប្លន់មាស និង មហាវត្តុមានតំលៃពិរាជវាំង. មាស រាប់តោន. និង មាសរាប់តោន ក្រោម ចេតីយសេរីរិទ្ធធាតុ មាសរាប់តោន ដែលយួនប្លន់ពីខ្មែរ ក្រោយ ១៩៧៩... ដឹងទេ រឿងហ្នឹង ? ( មើសសៀវភៅប៉ែន សុវណ្ណ និង សួរតាៗ នៅភ្នំពេញ ទៅចឹងអត់ )
ឆ្នាំ៨១ យួន ស្នើប៉ែន សុវណ្ណ អនុញ្ញតិអោយ. យួន រស់នៅដីខ្មែរ និង អោយធ្វើ ក៥... ប៉ែន សុវណ្ណ មិនព្រម យួនចាប់គាត់ដាក់គុគ នៅយួនហានូយ ...
២៣ តុលា ១៩៩១ សម្ដេចតា និង លោកតា សឺនសាន ស្នើអោយពិភពលោក គៀបសង្កាត់យួន អោយដោះលែង លោកតា ប៉ែន សុវណ្ណ
បើគ្មានសន្ថិសញ្ញា ២៣ តុលា ១៩៩១ទេ ខ្មែរ មិនមែនមានឈ្មោះ ព្រះរាជាណាចក្រកម្ពុជា " ទេ គឺយួននៅគ្រប់គ្រងខ្មែរដល់អាឡូវ... ឬ អាចនិយាយបាន ដូចវាសនាប្រទេស ឡាវសព្វថ្ងៃអញ្ចឹង,,... មានតែឈ្មោះតែ អត់ប្រលឹង... ហើយបើគ្មាន ២៣ តុលា ក៏បរទេស មិនអោយលុយ ពី ១៩៩៣ ដល់ ២០១៣. ជិត មួយម៊ឺនដុល្លាទេ.... ហើយជំពាក់បរទេស ជិត ៧ពាន់លានដុល្លា ដេរ...
ធ្ងល់ណា ប្រាក់ខែអ្នករាជការ ច្រើនបំផុត ២៥០០ $. ទៅ ៣០០០ដុល្លា ទរ... ចុះមិុកក៏មានវីឡា រាប់មិនអស់ ស្រីក្មេង ចញ្ចឹមក៏មាន ឡានទំនើប និង អោយវីឡាដែរ... ថារកស៊ី មាន ? ជឹង សុំប្រាប់របៀបរកស៊ី បន្តិចមើស រកស៊ីរបៀបមិុកបានមានកប់ពពកបែបហ្នឹង. .... បើចេញ ពិ៧៩ ក្រដូចគ្នា ????
ខ្មែរក្រហម, ប៉ុល ពត ពួកខ្មែរវៀតមិញ និង ខ្មែរក្រហម ដ៏ទៃទៀត បានស្លាប់ក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៨ ជាពិសេស ចាប់ពីពេលរបបកម្ពុជាប្រជាធិបតេយ្យ មានជម្លោះជាមួយវៀតណាម វាយគ្នាទៅវិញទៅមក ដណ្តើមកោះ និងនៅតាមទល់ដែន។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារសម្លាប់ ប៉ុល ពត មិនសម្រេច ប៉ុល ពត ធ្វើការសងសឹកវិញ៖
ណៃ សាវ៉ាន់ ពេលមុនវាយផ្តាច់ព្រាត់ចូលភ្នំពេញ នៅថ្ងៃទី ៤ មេសា ១៩៧៥ មានជំនុំថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តកម្ពុជា។ ណៃ សាវ៉ាន់ និង ហ៊ូ យន់ តវ៉ាប្រឆាំង ទៅគម្រោងបណ្តេញបណ្តាជននៅក្នុងក្រុង ចេញពីក្រុង និង គម្រោងបំបាត់មិនឲ្យមានលុយចាយ។ ជម្លោះ កោះក្រចកសេះ និង កោះត្រល់ រវាងកងទ័ពកម្ពុជាប្រជាធិបតេយ្យ និង យួន មានការវាយរុញច្រានទៅវិញទៅមក ហ៊ូ យន់ មិនយល់ព្រមពីការប្រើកម្លាំង និង សុំលាឈប់ បាត់ខ្លួននៅខែសីហា ១៩៧៥។
- កែវ មាស ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥ កញ្ញា ១៩៧៦ ស្លាប់នៅគុកទួលស្លែង ១ខែក្រោយមក។
- កែវ មុនី ចាប់ខ្លួននៅថ្ងៃទី ១៥ តុលា ១៩៧៦។
- នង សួន ចាប់ខ្លួននៅថ្ងៃទី ០១ វិច្ឆិកា ១៩៧៦។
- សៀន អាន អតីតអគ្គរដ្ឋទូតនៅហាណូយ ចាប់ខ្លួននៅថ្ងៃទី ២៩ ធ្នូ ១៩៧៦។
- កុយ ធួន រដ្ឋមន្រ្តី ក្រសួង ហិរញ្ញាវត្ថុ និង ពាណិជ្ជកម្ម ចាប់ខ្លួននៅថ្ងៃ ២៥ មករា ១៩៧៧។
- ទូច ភឿន រដ្ឋមន្រ្តីក្រសួងសាធារណការ ចាប់ខ្លួននៅថ្ងៃទី ២៦ មករា ១៩៧៧។
- ភុក ឆាយ ចាប់ខ្លួនថ្ងៃទី ១៤ មីនា ១៩៧៧។
- ហ៊ុយ នឹម រដ្ឋមន្រ្តី ក្រសួងឃោសនាការ ចាប់ខ្លួនថ្ងៃទី ១០ មេសា ១៩៧៧ ស្លាប់នៅថ្ងៃទី ០៦ កក្កដា ១៩៧៧។
- ទីវ អុល ចាប់ខ្លួនថ្ងៃទី ០៦ មិថុនា ១៩៧៧។
- សោ ភឹម បង្កើតតំបន់បូព៌ា ប្រឆាំងជាមួយ ប៉ុល ពត នៅខែវិច្ឆិកា ១៩៧៧។ ចាញ់ល្បិច ប៉ុល ពត ក៏ធ្វើអត្តឃាដនៅថ្ងៃ ០៣ មិថុនា ១៩៧៨។
- មូល សម្បត្តិ (រស់ ញឹម) ចាប់ខ្លួនពីថ្ងៃ ១១ មិថុនា ១៩៧៨។
- វន វ៉េត ឧបរដ្ឋមន្រ្តីទី១ បានចាប់ខ្លួននៅខែវិច្ឆិកា ១៩៧៨។
- ស៊ឺង ង៉ុកមិញ ស្លាប់នៅប៉េកាំង ថ្ងៃ ២២ ធ្នូ ១៩៧២ ឈបនកិច្ចធ្វើនៅហាណូយ។ អៀង សារី ខៀវ ធីឫទ្ធិ ចូលរួមពិធីបុណ្យនេះ។
- ទូ សាមុត ចាប់ និង ស្លាប់ នៅថ្ងៃ ២០ កក្កដា ១៩៦២។
No comments:
Post a Comment