- តើ នណាជា ស សុខេម? នៅបក្សខាងណា? ម៉េចបានជាដើរប្រមូលស្នាមមេដៃពលករនៅកូរ៉េខាងត្បូងប្រឆាំង គោលនយោបាយ "ជួលដី ៤០ ហិចតាឲ្យជនជាតិ វៀតណាម " ដែលជម្លៀសចេញពី ទន្លេសាប? ។ ស សុខេមគឺជា ប្រធានគណៈកម្មា ធិការនាយកនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅ កូរ៉េខាងត្បូង ជាសកម្មជន បក្ស កែមឡី។
- បក្សប្រឆាំងំនៅកម្ពុជា គ្មាន ឬ មានតិចបំផុតមនុស្សមានចំណេះវិជ្ជាផ្នែកប្រវត្តិសាស្រ្ត ច្បាប់ សោយសារ ៣៥ ឆ្នាំ ដែលបក្សប្រឆាំងនិយាយរឿងយួនឈ្លានពានដី ប្រមាណ ៣០ គម តាមបណ្តាខេត្ត ស្វាយរៀង តាកែវ ព្រៃវែង កំពត ក្រចេះ..
- កម្ពុជា តាមប្រវត្តិសាស្រ្ត ចែកជា ២ គឺ ធ្វើអាណានិគមដោយ សៀម និង ដោយ យួន។ អាណានិគមដោយយួន ដាយវៀត ក្រោយមកក្លាយដែនដី កូសាំងស៊ីន (ប្រទេសចាម ប្រទេសយួន និងប្រទេសខ្មែរ១ផ្នែក) ។ កងទ័ពបារាំងបានវាយឈ្នះដោយជោគជ័យ គ្រប់គ្រងរដ្ឋ កូសាំងស៊ីន ដែលកូសាំងស៊ីននេះ មានសន្ធិសញ្ញាព្រំដែនឆ្នាំ ១៩០៤ ជាមួយ ប្រទេសកម្ពុជា ដែលគាំទ្រដោយ សៀម។ ប្រទេសកូសាំងស៊ីនេះ ប្រកាសឯករាជ្យឆ្នាំ ១៩៤៦ គេមានព្រំដែនមួយដែលបារាំង ទទួលស្គាល់ គឺនៅពេលដែល ចលនារំដោះជាតិ វៀតណាម ឈ្នះលើចលនារំដោះជាតិចាម និង ចលនារំដោះជាតិកម្ពុជាក្រោម ហើយបារាំងគាំទ្រ ខាងវៀតណាម។ លុះឆ្នាំ ១៩៥៣ ហេតុអីកម្ពុជាប្រកាសឯករាជ្យ? ពីព្រោះបារាំងមានសង្រ្គាមជាមួយ យួន/វៀតណាម ចំណែកម្ពុជា មិនចូលរួមក្នុងសង្រ្គាមទេ ដូច្នេះ បារាំងប្រគល់ឯករាជ្យឪ្យ កម្ពុជា ដោយមាន សន្ធិសញ្ញាព្រំដែន មួយដែរ ដែលព្រំដែននោះត្រូវ សម្តេច សីហនុ យកទៅតំកល់នូវ UN គឺផែនទី បោន ១/១០០ ០០០ ។
- ដោយសារមាន ផែនទីព្រំដែន មានសន្ធិសញ្ញាព្រំដែន ២ ខុសគ្នាបែបនេះ បានជាកើតចេញជាបញ្ហាព្រំដែននាពេលបច្ចុប្បន្ន គឺ បក្សប្រឆាំង ជំទាស់ជាមួយការបោះបង្គោលព្រំដែន ហេតុអ្វីពួកគេជំទាស់? តើសន្ធិសញ្ញាឆ្នាំ ១៩៨២, ១៩៨៥, ២០០៥, ២០១៥...វានាំឲ្យកម្ពុជាខាតបង់ផ្ទៃដីទេ? តាមវិទ្យាសាស្ត្រ តាមផែនទី កម្ពុជាអត់មានខាតបង់ទេ ដោយសារបានចំណេញ ដីតំបន់ ដាកដាំ និង ដាកហូតជាង ៥០ គម។ តែបក្សប្រឆាំងគេថា ខាតបង់ កោះត្រល់។ សួរថា កោះត្រល់ជារបស់ កម្ពុជា ឬ ជារបស់ កូសាំងស៊ីន?
- តាមពិតទៅ ទាំងសម្តេចសីហនុ រាណារិទ្ថិ សមរង្សី វាគិមហុង..សុទ្ធតែជាអ្នកប្រឆាំងរឿងព្រំដែន តែចុងក្រោម បែរជាមិនប្រឆាំងទៅវិញ (ជាផ្លូវច្បាប់) តែគេប្រឆាំងជា នយោបាយ គេថា បើអ្នកនយោបាយមិននិយាយរឿងព្រំដែន រឿងអន្តោប្រវេសន៍យួន តើឲ្យពួកគេនិយាយពីអ្វី? ដូច្នេះ អ្នករងគ្រោះ គឺ ពួកអ្នក ឡប់សតិ អគតិ ដែលមិនយល់រឿងនយោបាយ ចេះដើរស្រែក..
- VOA Khmer 15 July · លោក ស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់វីអូអេថា លោកចងចំាដល់ប្រសាសន៍របស់លោកកែម ឡី ដែលលើកទឹកចិត្តពលរដ្ឋឱ្យ «ជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀត» ដែលលោកចាត់ទុកថាជាការបំផុសទឹកចិត្ត និងពង្រឹងខ្លួនធ្វើការដើម្បីសង្គមជាតិដោយមិនឈរកើតទុក្ខជារៀងរហូត។
- CNRP Democracy Movement ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ.ការប្រតិកម្មការកាត់ឆ្វៀលដី 40 ហិកតាឲ្យទៅជនជាតិវៀតណាមខុសច្បាប់ រស់នៅក្នុងទឹកដីកម្ពុជាពីសំណាក់បងប្អូនពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង
អ្នកនាំពាក្យរដ្ឋាភិបាលព្រមានឲ្យបញ្ចប់ប្រើពាក្យសំដីក្នុងន័យញុះញង់ករណីបន្លាស់ទីជនអន្តោប្រវេសន៍នៅខេត្តកំពង់ឆ្នាំង អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយព្រមានចំពោះបុគ្គលឬអង្គភាពពាក់ព័ន្ធឲ្យបញ្ចប់នូវការប្រើពាក្យសំដី ក្នុងន័យញុះញង់ទាក់ទងនឹងការធ្វើបន្លាស់ទីរបស់ជនអន្តោប្រវេសន៍ដែលភាគច្រើនជាជនជាតិវៀតណាមចេញពីបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង។ ការព្រមាននេះធ្វើឡើង ខណៈដែលអ្នកគាំទ្រ បក្សប្រឆាំងនៅក្រៅប្រទេសកំពុងស្វែងរកស្នាមមេដៃ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការប្រគល់ដីទំហំ៤០ហិកតា ទៅឲ្យជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៣ខែធ្នូ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា ការបន្លាស់ទីរបស់ប្រជាជន និងជនអន្តោប្រវេសន៍ពី មាត់ទឹកបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំងទៅកាន់ភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ គឺជាការឆ្លើយតបនឹងបាតុភាពនៃការតវ៉ារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំពោះការរស់នៅ ប្រកបសុខមាលភាព សណ្តាប់ធ្នាប់សាធារណៈ និងភាពថ្លៃថ្នូរ។
បើតាមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ការបន្លាស់ទីរបស់ជនអន្តោប្រវេសន៍ទាំងនោះ គឺធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត និងម្ចាស់ការដោយផ្អែកទៅ ច្បាប់ភូមិបាល ច្បាប់ជលផល និងច្បាប់បរិស្ថាន។
យ៉ាងណាក៏ដោយ ការបន្លាស់ទីរបស់ជនអន្តោប្រវេសន៍ដែលភាគច្រើនជាជនជាតិវៀតណាមនៅបឹងទន្លេសាបខេត្តកំពង់ឆ្នាំងនេះ បានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនបន្តរិះគន់ថារដ្ឋាភិបាលកម្ពុជាបានប្រគល់ដីទំហំ៤០ហិកាតា ទៅឲ្យជនជាតិវៀតណាមដែលចូលមកកម្ពុជាដោយខុសច្បាប់ តែមិនព្រមចាប់បញ្ជូនទៅវិញ។ វិទ្យុអាស៊ីសេរីបានផ្សាយកាលពីថ្ងៃទី១១ខែធ្នូថា ប្រធានគណៈកម្មាធិការនាយកនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅ កូរ៉េខាងត្បូង លោក ស សុខេម អះអាងថា ក្រុមលោកកំពុងដើរប្រមូលស្នាមមេដៃពលករផ្សេងទៀត ដើម្បីគាំទ្រលើញត្តិ ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការផ្ដល់ដី ៤០ហិកតា ទៅជនជាតិវៀតណាមក្នុងខេត្តកំពង់ឆ្នាំង។ ប៉ុន្តែអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានព្រមានចំពោះបុគ្គលឬអង្គភាពពាក់ព័ន្ធឲ្យបញ្ចប់នូវការប្រើពាក្យសំដី ក្នុងន័យញុះញង់ទាក់ទងនឹងការធ្វើបន្លាស់ទីរបស់ជនអន្តោប្រវេសន៍ចេញពីបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងនេះ ប៉ុន្តែអង្គភាពនេះ មិនបាននិយាយពីករណីដី៤០ហិកតានោះឡើយ។ តែអភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ដែលទទួលបន្ទុកកិច្ចការងារនេះបានអះអាងថា ដី៤០ហិកតានោះគឺជារបស់ឯកជនដែលគេជួលឲ្យជនជាតិវៀតណាមរស់នៅ៕
ក្រុមពលករចំណាកស្រុក ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានរៀបចំឡើងដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង។ លោកពេញ ពណ្ណរាយ ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េបានរំលឹកដល់ការដាស់តឿនរបស់លោក បណ្ឌិតកែម ឡី ឱ្យពលរដ្ឋនិយាយការពិត ដោយកុំនិយាយការពារ។
វ៉ាស៊ីនតោន — ក្រុមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងបានប្រារព្ធខួបលើកទី៣ ដើម្បីរំលឹកដល់លោកបណ្ឌិតកែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គម ដែលបានជួយបណ្តុះគំនិតនយោបាយនិងការស្រឡាញ់សង្គមដល់ពួកគេ ហើយបានប្តេជ្ញាជួយទាមទារឱ្យមានសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា។
ក្រុមពលករជាង ៣០០នាក់បានមកជួបជុំគ្នានៅភោជនីយដ្ឋានរាត្រីមួយ នៅទីក្រុងស៊ូវ៉ុន ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យនេះ ដើម្បីធ្វើពិធីគោរពបូជាតាមបែបព្រះពុទ្ធសាសនានិងបែបសាកលដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលកូរ៉េ និងគណបក្សសង្គ្រោះជាតិចូលរួមផងដែរ។ ពួកគេក៏បានអំពាវនាវឱ្យមានការរួបរួមគ្នារវាងខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានបាត់បង់ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។
លោកស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់វីអូអេថា លោកចងចំាដល់ប្រសាសន៍របស់លោកកែម ឡី ដែលលើកទឹកចិត្តពលរដ្ឋឱ្យ «ជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀត» ដែលលោកចាត់ទុកថាជាការបំផុសទឹកចិត្ត និងពង្រឹងខ្លួនធ្វើការដើម្បីសង្គមជាតិដោយមិនឈរកើតទុក្ខជារៀងរហូត។
លោកស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ (បន្ទាប់ឆ្វេង) និងលោក ពេញ ពណ្ណរាយ ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូង (បន្ទាប់ស្តាំ) ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានរៀបចំឡើងដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង។
លោកស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ (បន្ទាប់ឆ្វេង) និងលោក ពេញ ពណ្ណរាយ ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូង (បន្ទាប់ស្តាំ) ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានរៀបចំឡើងដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថានីយប្រេងសាំងកាលតិចបូកគោ ក្នុងរាជធានីភ្នំពេញ ពេលដែលលោកកំពុងទទួលទានកាហ្វេ។ លោកជាអ្នករិះគន់ខ្លាំងៗដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងតែងតែធ្វើបទវិភាគតាមបណ្តាញសារព័ត៌មាន និងវេទិកាសាធារណៈនានាពីបញ្ហាអំពើពុករលួយ ការបំផ្លាញបរិស្ថាន បក្សពួកនិយម ការរំលោភសិទ្ធិមនុស្ស និងបូរណភាពទឹកដីជាដើម។
លោកពេញ ពណ្ណរាយ ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េបានរំលឹកដល់ការដាស់តឿនរបស់លោកបណ្ឌិតកែម ឡី ឱ្យពលរដ្ឋនិយាយការពិត ដោយកុំនិយាយការពារ។ ដូច្នេះហើយទើបលោក ពណ្ណរាយ បាននិយាយការពិតច្រើន ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ប្រាប់ដល់ពលករខ្មែរដទៃទៀតនៅប្រទេសកូរ៉េខាងត្បូង។
លោកបានបន្ថែមថា៖
«ការពិតនយោបាយពីប្រទេសកម្ពុជា គឺយើងនិយាយការពិតពីទិដ្ឋភាពជាក់ស្តែង គឺក្រោមការដឹកនាំនៃរបបទីក្រុងភ្នំពេញសព្វថ្ងៃគឺយើងឃើញតែមានការឈឺចាប់។ ប្រជាជនស្លូតត្រង់ត្រូវបានគេរំលោភបំពានសិទ្ធិមនុស្ស រំលោភបំពានដីធ្លី ហើយជាពិសេសទៀតនោះរាល់ការប្តឹងផ្តល់តាមរយៈតុលាការអ្នកដែលគ្មានធនធាន អ្នកដែលគ្មានខ្សែច្រើនតែចាញ់ ច្រើនតែជួបរឿងអយុត្តិធម៌»។
ពិធីរំលឹកខួបលើកទីបីនេះមានប្រារព្ធធ្វើនៅជាច្រើនប្រទេស ដូចជានៅសហរដ្ឋអាមេរិក បារំាង កូរ៉េខាងត្បូង និងអូស្រ្តាលីជាដើម។ នៅប្រទេសកម្ពុជាអាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន៧នាក់ និងចោទប្រកាន់បុរសពីរនាក់គឺលោកគង់ រ៉ៃយ៉ា និងលោកសួង នាគព័ន្ធ ដោយសារតែការរៀបចំខួបរំលឹកនេះ និងលក់អាវយឺតដែលមានរូបលោកបណ្ឌិតកែម ឡី និងប្រសាសន៍ខ្លីៗរបស់លោក។
សកម្មជនសិទ្ធិមនុស្សជាតិនិងអន្តរជាតិបានទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការធ្វើឃាតនេះ និងស្វែងរកអ្នកនៅពីក្រោយខ្នង។ រហូតមកដល់ពេលនេះ មានមនុស្សតែម្នាក់គត់គឺបុរសឈ្មោះអឿត អាង បានសារភាពថា ខ្លួនជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ដោយសារតែគំនុំជំពាក់ប្រាក់។ ការសារភាពនេះមិនបានធ្វើឱ្យក្រុមគ្រួសារលោកកែម ឡី និងអ្នកដែលស្គាល់លោកជឿបានឡើយ៕
ម៉ែន គឹមសេង | VOA Khmer, 15 តុលា 2019 ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងដើម្បីអបអរដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំនៃគណបក្សសង្គ្រោះជាតិដែលទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ រដ្ឋធានីវ៉ាស៊ីនតោន — មហាបាតុកម្មលើកទីមួយនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោក ស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូងដែលជាអ្នករៀបចំម្នាក់នៃបាតុកម្មនេះបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងមានគោលបំណងបីគឺ ទីមួយដើម្បីស្នើឱ្យប្រទេសហត្ថលេខីបានអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីព្រោះអីយើងធ្វើថ្ងៃទី២០ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣។ អីចឹងយើងស្នើឱ្យគេអនុវត្តកិច្ចព្រមព្រៀងហ្នឹងពីព្រោះវាសំខាន់សម្រាប់កម្ពុជា។ គោលបំណងទីពីរគឺយើងស្នើដល់រដ្ឋាភិបាលកូរ៉េឱ្យគេបានជួយដឹងឮហើយនឹងជួយជាសាក្សីចំពោះមាតុភូមិនិវត្តន៍នេះផងដែរ។ គោលបំណងទីបីគឺដើម្បីបំផុសបំផុលទឹកចិត្តពលរដ្ឋខ្មែរនៅជុំវិញពិភពលោកមិនត្រឹមតែនៅកូរ៉េទេគឺនៅជុំវិញពិភពលោកឱ្យមានសកម្មភាពផុលផុសឡើងចូលរួមអមដំណើរនៅក្នុងមាតុភូមិនិវត្តន៍នៅថ្ងៃទី៩វិច្ឆិកានេះ»។
លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសជិត៤ឆ្នាំបានប្តេជ្ញាដឹកនាំមន្ត្រីគណបក្សដែលបានរត់ភៀសខ្លួនមកនៅក្រៅប្រទេសនិងពលករខ្មែរនៅប្រទេសនានាឱ្យវិលត្រឡប់ចូលមាតុភូមិវិញនៅថ្ងៃទី៩ខែវិច្ឆិកាបើទោះបីជាមិនទទួលបានការលើកលែងទោសពីព្រះមហាក្សត្រចំពោះទោសទណ្ឌនិងបណ្តឹងជាច្រើនដែលលោកត្រូវទទួលក្នុងនោះមានការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រផងដែរ។ រីឯក្រុមចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងក៏នឹងរៀបចំបាតុកម្មមួយទៀតនៅថ្ងៃទី៣ខែវិច្ឆិកានៅកណ្តាលទីក្រុងសេអ៊ូលដែរ។
លោកយឹម ស៊ីណនប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងបានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទថា៖ «គោលបំណងធំរបស់យើង ដូចដឹងស្រាប់ហើយគឺយើងចង់ជំរុញបងប្អូនខ្មែរនៅជុំវិញពិភពលោកជាពិសេសនៅកម្ពុជាហ្នឹងងើបក្រោកឈរទាំងអស់គ្នាដើម្បីទាមទារឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ឱ្យមានការដោះលែងលោកប្រធានកឹម សុខានិងប្រគល់មកឱ្យគណបក្សសង្គ្រោះជាតិមកវិញ បានរស់ឡើងវិញតាមការទាមទាររបស់គណបក្សប្រឆាំងក៏ដូចជាតាមរយៈការធ្វើមាតុភូមិនិវត្តន៍របស់លោកប្រធានសមរង្ស៊ីទៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខ»។ មានពលករខ្មែរចំនួន៥៤.០០០នាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងខាងវិស័យសំណង់ កសិកម្មនិងឧស្សាហកម្មធុនស្រាល។ ពួកគេតែងតែចូលរួមក្នុងសកម្មភាពនយោបាយដោយមានការចូលរួមធ្វើបាតុកម្ម និងរៃអង្គាសថវិកាជួយដល់ក្រុមអ្នកប្រជាធិបតេយ្យ។
ក្នុងពេលកន្លងមក លោកសមរង្ស៊ីក៏បានអំពាវនាវឱ្យពួកគេវិលត្រឡប់ទៅមាតុភូមិវិញជាមួយនឹងលោកដើម្បីទៅទាមទារដីស្រែចំការនិងផ្តួលរំលំលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញពីអំណាចតាមរយៈចលនាអំណាចពលរដ្ឋ។
មេដឹកនាំពលករបានបញ្ជាក់ថាមានពលករខ្លះចង់ចូលរួមធ្វើមាតុភូមិនិវត្តន៍ជាមួយនឹងលោក សមរង្ស៊ី ប៉ុន្តែពួកគេខ្លះអាចជាប់រវល់ការងារតាមកិច្ចសន្យាដែលពិបាកក្នុងការចាកចេញពីការងារ។
លោកស សុខេម នៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូងបានបញ្ជាក់បន្ថែមថាលោកមិនបានដឹងពីចំនួនអ្នកស្ម័គ្រចិត្តនៅឡើយទេ៖ «នៅកូរ៉េនេះគឺយើងអត់មានចុះបញ្ជីចាត់តាំងរៀបចំ អ្វីទាំងអស់ដោយសារតែពួកគាត់ គាត់ទៅ ដោយខ្លួនឯង។ គាត់គ្រាន់តែប្រាប់យើងថាគាត់គាំទ្រហើយគាត់ព្យាយាមទៅ ចូលរួមនៅក្នុងមាតុភូមិនិវត្តន៍នេះ។ អីចឹងអត់ពិបាកទេសម្រាប់ពួកគាត់ គាត់មានផ្ទះនៅស្រុកខ្មែរស្រាប់។ អ្នកខ្លះមានផ្ទះនៅភ្នំពេញស្រាប់អីចឹង គាត់ទិញសំបុត្រយន្តហោះគាត់ទៅតែម្តង»។
អាជ្ញាធរកម្ពុជាកំពុងតែរឹតបន្តឹងការធ្វើសកម្មភាពនានាដែលកៀងគរអ្នកគាំទ្រដើម្បី មកស្វាគមន៍លោកសមរង្ស៊ី។ រហូតមកដល់ពេលនេះមានអតីតអ្នកគាំទ្រនិងមន្ត្រីបក្សសង្គ្រោះជាតិចំនួន៤៥នាក់ហើយត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារដោយចោទពីបទរួមគំនិតក្បត់ជាតិ។ អ្នកវិភាគនយោបាយមើលឃើញថានេះគឺជាយុទ្ធនាការបំភិតបំភ័យអ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរនូវការគ្រប់គ្រងអំណាចជាង៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
លោកយឹម ស៊ីណនបញ្ជាក់ថាពលរដ្ឋកម្ពុជាគួរតែជំនះការភ័យខ្លាចខ្លះហើយក្រោកឈរដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមលទ្ធិប្រជាធិបតេយ្យដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ «មានពាក្យមួយគេនិយាយថាដើមឈើប្រជាធិបតេយ្យអាចរស់បានដោយសារឈាម អីចឹងសម្រាប់ការតស៊ូណាមួយសម្រាប់ប្រជាធិបតេយ្យកម្ពុជា វាមិនអាចអ្នកណាលើកដាក់ជើងពានមកឱ្យយើងទេ វាត្រូវតែមានការលះបង់សាច់ស្រស់ឈាមស្រស់ខ្លះ បែកញើសខ្លះដើម្បីទាមទារនូវលទ្ធិប្រជាធិបតេយ្យមួយសម្រាប់កូនចៅយើងជំនាន់ក្រោយ។ មានន័យថាយើងជំនាន់នេះយើងមានកាត្វកិច្ច ភារកិច្ចមួយសម្រាប់កសាងប្រទេសជាតិសម្រាប់កូនចៅយើងតទៅទៀត»។ ក្រុមចលនាយុវជននេះក៏នឹងត្រៀមធ្វើបាតុកម្មមួយទៀតនៅថ្ងៃទី២៤ខែវិច្ឆិកា ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ាននិងដៃគូនៅប្រទេសកូរ៉េខាងត្បូង៕
15 September · CNRP Democracy Movement ក្រុមកាងារចលនាប្រជាធិបតេយ្យសង្រ្គោះជាតិចុះជួបបងប្អូនអ្នកគាំទ្រនៅតំបន់ ឆាងវ៉ុន មានលោកប្រធានប្រតិបត្តិលោក ពេញ ពណ្ណរាយ លោកគ្រូ ស សុខេម ប្រធានក្រុមប្រឹក្សាភិបាល លោក ផន ផានណា អនុប្រធានប្រតិបត្តិទី១ នៅថ្ងៃអាទិត្យទី១៥,០៩,២០១៩ ប្រធានបទ សង្គម នយោបាយ និងមហាបាតុកម្មនៅទីក្រុងសេអ៊ូលនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ ជាពិសេសការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងលោកប្រធានស្តីទី សម រង្សុី នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុននេះ #ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនិងបង្កកទ្រព្យសម្បតិ្តមនុស្សជំនិត ហ៊ុន សែន ពីររូបទៀតគឺគន់ គីម និង ទ្រី ភាព ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មមន្ត្រីជំនិតលោក ហ៊ុន សែន ពីររូបនិងក្រុមគ្រួសារ ដែល ប្រព្រឹត្តអំពើពុករលួយ កេញទ្រព្យសម្បត្តិពលរដ្ឋខ្មែរ និងប្រើប្រាស់អំណាចដើម្បីទទួលផលចំណេញពីក្រុមហ៊ុនបរទេសដូចជាចិន វៀតណាមនិងរ៉ុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទពីទីក្រុងវ៉ាស៊ីតោន។
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ទំនាក់ទំនង៖
លោក ប៉ុន សៅរី អគ្គលេខាធិការនៃគណបក្សសង្រ្គោះជាតិក្រៅប្រទេស
លេខទូរស័ព្ទ៖ +1-917-238-6524, អ៊ីម៉ែល៖ saorypon@hotmail.com
សេចក្តីប្រកាសព័ត៌មាន៖ គណបក្សសង្រ្គោះជាតិ ក្រៅប្រទេស នឹងរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យយុទ្ធសាស្រ្តប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២០ ព្រមទាំងប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃការបង្កើតគណបក្សសង្រ្គោះជាតិ ក្រៅប្រទេស នៅទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី នៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២០
អាសយដ្ឋាន Springvale City Hall, 397 - 405 Springvale Rd, Springvale VIC 3171។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក្រៅប្រទេស ព្រមទាំងសកម្មជន អ្នកគាំទ្រ និងតំណាងអង្គការសង្គមស៊ីវិល រាប់រយនាក់ មកពីជុំវិញពិភពលោក។
គណបក្សសង្រ្គោះជាតិ ក្រៅប្រទេស សូមគោរពអញ្ជើញបងប្អូនជនរួមជាតិ និងអ្នកប្រជាធិបតេយ្យទាំងអស់ ពីជុំវិញពិភពលោក ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនេះ។ អង្គពិធីនេះក៏នឹងធ្វើការពិភាក្សាអំពីស្ថានការណ៍នយោបាយបច្ចុប្បន្ននៅប្រទេសកម្ពុជា ព្រមទាំងរៀបចំផែនការយុទ្ធសាស្រ្តទូលំទូលាយ និងមានភាពស៊ីសង្វាក់ជាប្រព័ន្ធរួមមួយ ដើម្បីជម្នះរាល់បញ្ហាប្រឈមនានាខាងមុខ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្ស ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ធ្វើនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក
ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
--------------------------------------------------
១. លោក អ៊ុង រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃគណបក្សសង្រ្គោះជាតិ ក្រៅប្រទេស ទូរស័ព្ទលេខ៖ +1-978-996-6969
២. លោក ម៉ែន វណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃគណបក្សសង្រ្គោះជាតិក្រៅប្រទេស ទូរស័ព្ទលេខ៖+61-417-062-938
៣. លោក អ៊ិន ហេមរ៉ា អគ្គលេខាធិការរងនៃគណបក្សសង្រ្គោះជាតិ ក្រៅប្រទេស ទូរស័ព្ទលេខ៖ +61-428-449-219
៤. លោក ជា គឹមលី សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សសង្រ្គោះជាតិ ក្រៅប្រទេស ទូរស័ព្ទលេខ៖+1-508-954-2260
Facebook Page
របបក្រុងភ្នំពេញនៅសល់ពេលមិនច្រើនទេសំរាប់ការឆ្លើយជាមួយសហភាពអឺរ៉ុបគិតមក់ដល់ថ្ងៃនេះនៅសល់ត្រឹមតែ ០១ ថ្ងៃប៉ុនោះសហភាពអឺរ៉ុបនឹងចាប់ផ្តើមនីតិវិធីកាត់ផ្តាច់ EBA ...ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ
ម៉ែន គឹមសេង | VOA Khmer, 15 តុលា 2019 ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងដើម្បីអបអរដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំនៃគណបក្សសង្គ្រោះជាតិដែលទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
រដ្ឋធានីវ៉ាស៊ីនតោន — មហាបាតុកម្មលើកទីមួយនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោក ស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូងដែលជាអ្នករៀបចំម្នាក់នៃបាតុកម្មនេះបានបញ្ជាក់ប្រាប់វីអូអេថា៖ «យើងមានគោលបំណងបីគឺ ទីមួយដើម្បីស្នើឱ្យប្រទេសហត្ថលេខីបានអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីព្រោះអីយើងធ្វើថ្ងៃទី២០ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣។ អីចឹងយើងស្នើឱ្យគេអនុវត្តកិច្ចព្រមព្រៀងហ្នឹងពីព្រោះវាសំខាន់សម្រាប់កម្ពុជា។ គោលបំណងទីពីរគឺយើងស្នើដល់រដ្ឋាភិបាលកូរ៉េឱ្យគេបានជួយដឹងឮហើយនឹងជួយជាសាក្សីចំពោះមាតុភូមិនិវត្តន៍នេះផងដែរ។ គោលបំណងទីបីគឺដើម្បីបំផុសបំផុលទឹកចិត្តពលរដ្ឋខ្មែរនៅជុំវិញពិភពលោកមិនត្រឹមតែនៅកូរ៉េទេគឺនៅជុំវិញពិភពលោកឱ្យមានសកម្មភាពផុលផុសឡើងចូលរួមអមដំណើរនៅក្នុងមាតុភូមិនិវត្តន៍នៅថ្ងៃទី៩វិច្ឆិកានេះ»។
No comments:
Post a Comment