Monday, May 31, 2021

អៀង សារី

ជាសង្ខេបផង ជាការសន្ធិដ្ឋានផង គឺថា អៀង សារី មានមាន ឪពុកម្តាយជា ចារកម្មចិន បញ្ជូនចូលមក ព្រំដែនប្រទេសវៀតណាមខាងជើង រួចបញ្ជូនបន្តមកកាន់ វៀតណាមខាងត្បូង បន្ទាប់ក្លាយជាក្រុមគ្រួសាររបស់ ខ្មែរកម្ពុជាក្រោម។ មានការវិភាគច្រើនថា អៀងសារី ជាចារកម្ម ចិន ឬ ចារកម្មវៀតណាម ? តើគាត់ស្អប់ខ្មែរ ឬ ការពារខ្មែរ?  បើគាត់មាន លិខិត្តឆ្លងដែន វៀតណាមក៍មាន លិខិត្តឆ្លងដែនខ្មែរក៍មាន ចិនក៍មាន? សូមជម្រាបថា ការធ្វើដំណើរពី កម្ពុជាទៅ ប្រទេសចិន ដោយថ្មើរជើង គឺ អៀង សារី ជាអ្នកដើរ អម ប៉ុលពត ទៅជួប ចិន។

លោក អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឃុំ​ខ្លួន​ជា​ បណ្តោះ​អាសន្ន​ដើម្បី​រង់ចាំ​ការជម្រះ​ក្តី ពី​បទ​ថា​បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​ ឧក្រិដ្ឋកម្ម​សង្គ្រាម​រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ។

  1. ១៩២៥  អៀង សារី កើតនៅថ្ងៃទី២៤ខែតុលាឆ្នាំ ១៩២៥ ។ មានទីកន្លែងនៅភូមិងាន ហ៊ ឃុំឡុង ហ៊ ស្រុកឆូ​ ថាញ់ ខេត្តត្រាវិញ វៀតណាមខាងត្បូង​។ ឪពុកឈ្មោះគឹម រៀង ជាជនជាតិខ្មែរក្រោម​ ម្តាយឈ្មោះត្រាន ទីឡូ ជាជនជាតិចិនដែលផ្លាស់ទីលំនៅមករស់នៅប្រទេសវៀតណាមជាមួយ ម្តាយឪពុករបស់នាងតាំងតែពីនាងនៅពីតូច។ អៀង​ សារីប្តូរឈ្មោះមកពីឈ្មោះវៀតណាមថាគឹម ត្រាញ់ពេលដែលគាត់ចូលទៅ ក្នុងរបបខ្មែរក្រហម។ 
  2. ១៩២៥ ឪពុក​បង្កើត​របស់ អៀង សារី ឈ្មោះ គីម រៀម ជនជាតិ​ខែ្មរ​រស់នៅ​ទឹកដី​កម្ពុជា​ក្រោម ។ គី​ម រៀម មាន​ជំងឺ​ហើយ​ត្រូវ​ពិការ​ភ្នែក​មួយ​ចំហៀង​សហរដ្ឋអាមេរិក បន្ទាប់​ពី អៀង សារី ចាប់​កំណើត​ឡើង ។ ម្តាយ​របស់ អៀង សារី ឈ្មោះ ង្វៀន ធីឡឺយ ឬ ច្រិន ធីឡឺយ ដែល​ជា​កូនកាត់​ចិន ។ អៀង សារី មាន​បងប្អូន​បី​នាក់ (ប្រុស​ពីរ ស្រី​មួយ) ក្នុង​នោះ អៀង សារី ជា​កូនពៅ ។ បងប្រុស​ទី​មួយ​ឈ្មោះ គីម ចូវ ក្នុង​របប​ខែ្មរ​ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មាន​ឋានៈ​ជា​ប្រធាន​ផ្សារ​អូរឫស្សី ។ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​ គីម​ ចូវ​ និង​ក្រុម​គ្រួសារ​បាន​ភៀសខ្លួន​ទៅ​រស់នៅ​រដ្ឋ​ផ្លរីដា ។ បង​ទី​ពីរ​គឺ​បងស្រី​ឈ្មោះ គីម ធីកូវ មាន​ប្តី​ឈ្មោះ ថាច់ សុង (ស្លាប់​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ធ) ។ គ្រួសារ​នេះ មានកូន​ប្រាំពីរ​នាក់ ។ ក្នុង​ចំណោម​នោះ មាន​អ្នកខ្លះ​រស់នៅ​ស្រុក​កំណើត​ក្នុង​ប្រទេស​វៀតណាម ហើយ​អ្នកខ្លះ​ទៀត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។​
  3. ១៩២៥ អៀង សារី កើត​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​១៩២៥ នៅ​ភូមិ​លឿងវ៉ា ឃុំ​លឿងវ៉ា ខេត្ត​ត្រាវិញ វៀតណាម​ខាងត្បូង ។ ឯកសារ​ខ្លះ​បញ្ជាក់​ថា អៀង សារី កើត​នៅ​ភូមិ​ក្វាឡាក់ ឃុំ​សាងហ្វា ស្រុក​ចូវថាន់ ខេត្ត​ត្រាវិញ ប្រទេស​វៀតណាម ។ លិខិតឆ្លងដែន​សញ្ជាតិ​ខែ្មរ​របស់ អៀង សារី បញ្ជាក់​ថា គាត់​កើត​នៅ​ខេត្ត​ព្រៃវែង ក្នុង​ប្រទេស​កម្ពុជា តែ អៀង សារី ក៏​មាន​លិខិតឆ្លងដែន​សញ្ជាតិ​ចិន​ដែរ ដែល​នៅ​ក្នុង​លិខិតឆ្លងដែន​នោះ អៀង សារី មាន​ឈ្មោះ​ថា ស៊ូ ហាវ កើត​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​១៩៣០ ។​
  4. ១៩២៥ អៀង សារី ​កើត​នៅ​ថ្ងៃទី២៤​ខែតុលា​ឆ្នាំ១៩២៥ ​ក្នុងភូមិ​លឿង​វ៉ា ​ខេត្ត​ត្រាវិញ ​ដែនដី​កម្ពុជា​ក្រោម។ មានឈ្មោះ​ដើម ​គឹម ត្រាង ​ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​អៀង សារី ​វិញ​នៅពេល​ដែល​គាត់​បាន​ចូលមក​រស់នៅ​ជាមួយ​ពូ​ម្នាក់​របស់​គាត់​នៅ​ខេត្តស្វាយរៀង​នៅ​អាយុ១៥ឆ្នាំ។
  5. ១៩២៥ អៀង សារី មាន​ឈ្មោះ​កំណើត​ថា គីម ត្រាង កើត​នៅ​ឆ្នាំ​១៩២៥ នៅ​ខេត្ត​ត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវបាន​ឳពុកម្តាយ ប្តូរឈ្មោះ​មកជា អៀង សារី នៅពេល​មក​រៀន​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​សូរសៀង​ជា​ឈ្មោះ​ខ្មែរ។ អៀង សារី បាន​បន្ថយ​អាយុ​បួនឆ្នាំ ដោយ​ប្តូរ​ឆ្នាំ​កំណើត​ពី​១៩២៥ មក ១៩២៩​វិញ ដើម្បី​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា។
  6. ១៩៣២ អៀង ធីរិទ្ធ​ កើតនៅថ្ងៃទី១០ ខែមីនាឆ្នាំ១៩៣២ នៅសង្កាត់លេខ៥ ក្រុងភ្នំពេញ។ អៀង ធីរិទ្ធ បានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិ នៅទីក្រុងភ្នំពេញ​ហើយបន្ទាប់មកទទួលបានសញ្ញប័ត្រអក្សរសាស្រ្តអង់គ្លេស នៅប្រទេសបារាំង។អៀង ធីរិទ្ធ បានរៀបការជាមួយ អៀង សរី នៅឆ្នាំ១៩៥១ ។ បងស្រីរបស់ ខៀវ ពណ្ណារី បានរៀបការជាមួយ ប៉ុល ពត ។ អៀង ធីរិទ្ធ បាន​វិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ១៩៥៧ ហើយការជាគ្រូបង្រៀងភាសាអង់គ្លេស។ក្នុងរបប់កម្ពុជាប្រជាធិតេយ្យ អៀង ធីរិទ្ធ គឺជាសមាជិកជាន់ខ្ពស់នៅក្នុងជូររដ្ឌាភិបាល ហើយបានកានមុខតំនែងជារដ្ឌមន្រីសង្គមកិច្ច និងសុខាភិបាល។ អៀង ធីរិទ្ធត្រូវបានបញ្ជូនឲ្យទៅសើបអង្គេតនិងរាយការណ៏ ពីបញ្ហាសុខាភិបាលមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ហើយទំនងជាបានដឹងថា ប្រជាជនកម្ពុជាជាច្រើននាក់កំពុងអត់ឃ្លានក្រោករបបកម្ពុជាប្រជាធិបតេយ្យ។ អៀង ធិរិទ្ធ ក៏ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់សមាជិកមកពីក្រសូងសង្គមកិច្ចនិងសុខាភិបាល នៅឆ្នាំ១៩៩៦ អៀង ធីរិទ្ធនិងអៀង​​ អៀង​ សារីបានចាក់ចេញ ពីខ្មែរក្រហម។
  7. ១៩៣២  អ្នកស្រី អៀង ធីរិទ្ធ ដែលមានឈ្មោះដើមថា ខៀវ ធីរិទ្ធ កើតនៅឆ្នាំ១៩៣២ ក្នុងគ្រួសារដែលមានជីវភាពធូរធារមួយនៅខេត្តបាត់ដំបង។ អ្នកស្រី អៀង ធីរិទ្ធ បានបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយបន្ទាប់មក គាត់ទៅសិក្សាផ្នែកអក្សរសាស្ត្រនៅសាកលវិទ្យាល័យ សបូន (Sorbonne) នៅប្រទេសបារាំង។ អ្នកស្រីរៀបការជាមួយ លោក អៀង សារី ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពេលដែលអ្នកទាំងពីរទៅសិក្សានៅទីនោះ។ គឺនៅទីក្រុងប៉ារីស នោះហើយដែលអ្នកស្រីបានជួបជាមួយជនកុម្មុយនិស្តជាច្រើនរូបទៀតដែលមានជាអាទិ៍ ប៉ុល ពត និងលោក អៀង សារី ដែលជាប្ដីរបស់អ្នកស្រី។ អ្នកស្រី អៀង ធីរិទ្ធ ជាស្ត្រីកម្ពុជា ទីមួយ ដែលបានទទួលសញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស។ អ្នកស្រី អៀង ធីរិទ្ធ បានត្រឡប់មកធ្វើជាសាស្ត្រាចារ្យនៅកម្ពុជា វិញនៅឆ្នាំ១៩៥៧ ហើយអ្នកស្រីបង្កើតសាលាឯកជនបង្រៀនភាសាអង់គ្លេសមួយនៅឆ្នាំ១៩៦០។ 
  8. ១៩៤៥ នៅឆ្នាំ១៩៤៥ អៀង សារី បាន​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ អៀង សារី បាន​ប្រឡូកចូល​ក្នុង​នយោបាយ នៅ​ឆ្នាំ១៩៤៦ ដោយ​បាន​ដឹកនាំ​ក្រុម​និស្សិត​ប្រឆាំង​នឹង​អាណានិគម​បារាំង។ មួយឆ្នាំក្រោយមក អៀង សារី បាន​ជួប​ជាមួយ សាឡុត ស ពេលដែល សាឡុត ស បាន​វិលត្រឡប់ពី​អនុវិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម មក​រៀន​នៅ​សាលា​បច្ចេកទេស ហៅ “សាលាដែក” ក្នុង​ខ័ណ្ឌ​ឫស្សីកែវ។ អៀង សារី និង សាឡុត ស ក៏បាន​រាប់អានគ្នា​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ។ យោងតាម លោក​កេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ឆ្នាំ១៩៤៧។
  9. ១៩៤៩ អៀង សារី បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​បារាំង ហើយ​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​១៩៥៣ ។
  10. ១៩៥០ អៀង សារី បាន​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​តាំងពី​តូចៗ​មក​ម្ល៉េះ​ដោយ​ទទួល​ការ​ចិញ្ចឹម​បីបាច់​ពី​សំណាក់​ឪពុកចិញ្ចឹម​ឈ្មោះ ហ៊ូ ហុងស៊ីន នៅ​ខេត្ត​ស្វាយរៀង ។ ក្រោយមក អៀង សារី ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ ។ នៅ​ក្នុង​ឆ្នាំ​១៩៥០ អៀង សារី បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ហើយ​ក៏​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​បារាំង ។ មុន​ទៅ​រៀន​នៅ​ប្រទេស​បារាំង អៀង សារី បាន​ទៅ​លេង​ស្រុក​កំណើត​តែ​ម្តង​ប៉ុណ្ណោះ ។
  11. ១៩៥០ នៅឆ្នាំ១៩៥០ អៀង សារី ទទួលបាន​អាហារូបករណ៍​ទៅរៀន​នៅ​ប៉ារីស ប្រទេស​បារាំង ពោលគឺ មួយឆ្នាំ​ក្រោយ​សាឡុត ស។ អៀង សារី ក៏​មិនខុស​ពី សាឡុត ស ប៉ុន្មាន​ដែរ បាន​ទទួល​អាហារូបករណ៍​ចេញ​ទៅរៀន​នៅ​ប្រទេស​បារាំង ដោយសារ​ពួកគេ​គឺជា​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ ដែល​ពេលនោះ កាន់កាប់​ក្រសួង​អប់រំ​ជាតិ។
  12. ១៩៥០ ក៏ប៉ុន្តែ ផ្ទុយពី សាឡុត ស ដែល​ទទួលបាន​អាហារូបករណ៍​ទៅរៀន​ផ្នែក​បច្ចេកទេស​អេឡិចត្រូនិច អៀង សារី បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ដើម្បី​ប្រឡង​យក​សញ្ញាប័ត្រ​បាក់ឌុប។ ឯកសារ​ជាច្រើន​បាន​សរសេរ​ថា ក្រោយពី​ប្រឡង​បាក់ឌុប​ជាប់ហើយ អៀង សារី បាន​ទៅរៀន​នៅ​វិទ្យាស្ថាន​សិក្សា​នយោបាយ​ក្រុង​ប៉ារីស (Institut d’Etudes Politiques de Paris)។ ក៏ប៉ុន្តែ នៅក្នុង​បញ្ជី​ឈ្មោះ​អតីត​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ទទួល​បាន​សញ្ញាប័ត្រ​ពី​វិទ្យាស្ថាន​នេះ គេ​មិនឃើញ​មាន​ឈ្មោះ អៀង សារី នោះទេ។ នេះ​មានន័យ​ថា អៀង សារី រៀន​មិនបាន​ចប់ ទទួល​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ពី​វិទ្យាស្ថាន​នេះ​ទេ។
  13. ១៩៥០​ មិនយូរប៉ុន្មាន ក្រោយពី​បាន​មកដល់​ក្រុង​ប៉ារីស អៀង សារី និង​មិត្តភ័ក្តិ​ម្នាក់ទៀត គឺ រ័ត្ន សាមឿន ក៏បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ក្រុម​និស្សិត​កុម្មុយនិស្ត​មួយក្រុម ដែល​មាន​ឈ្មោះ​ថា “ក្រុមម៉ាក់ស៊ីស”។ ក្រុមនេះ​តែងតែ​ជួបប្រជុំគ្នា​នៅក្នុង​ផ្ទះ​របស់ លោក​កេង វ៉ាន់សាក់។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ លោកកេង វ៉ាន់សាក់ ដែល​ធ្លាប់​ស្គាល់​ អៀង សារី យ៉ាងច្បាស់​តាំងពី​កាល​នៅ​ភ្នំពេញ បាន​អះអាង​ថា អៀង សារី គឺជា​មនុស្ស​មាន​ចរិត​កោងកាច និង​ផ្តាច់ការ។
  14. ១៩៥១ នៅ​ឆ្នាំ​១៩៥១ អៀង សារី បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​បារាំង ។ អៀង សារី បាន​រៀបការ​ជាមួយ ខៀវ ធីរិទ្ធ នៅ​ប្រទេស​បារាំង​អំឡុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​សិក្សា​នៅ​ទីនោះ ។ ខៀវ ធីរិទ្ធ ដែល​ត្រូវជា​ប្អូនស្រី​របស់ ខៀវ ប៉ុណ្ណារី ប្រពន្ធ​របស់ ប៉ុល ពត បាន​ដូរ​ឈ្មោះ​ទៅ​ជា អៀង ធីរិទ្ធ វិញ ក្រោយ​ពី​រៀបការ​ជាមួយ អៀង សារី ដោយ​យក​ត្រកូល​ខាង​ប្តី ។ អៀង សារី និង​អៀង​ ធីរិទ្ធ​ មាន​កូន​បួន​នាក់​ ប្រុស​មួយ​ស្រី​បី ។​កូនប្រុស​របស់​អៀង សារី ឈ្មោះ អៀង វុធ គឺជា​អភិបាលរង​ខេត្ត​ប៉ៃលិន​បច្ចុប្បន្ន ។​
  15. ១៩៥១ អៀង សារី គឺជាអតីតសិស្សនៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងក្រុងភ្នំពេញ។ លោកបាន ទទួលអាហារូបករណ៍ទៅសិក្សានៅឯវិទ្យាល័យកុងដ័រសេ និងនៅវិទ្យាស្ថានសិក្សា នយោបាយក្រុងប៉ារីសប្រទេសបារាំង។ លោកបានចូលជាសមាជិកបក្សកុម្មុយនីស្ត បារាំងក្នុងឆ្នាំ១៩៥១។ 
  16. ១៩៥១ អៀង​ សារីបានរៀបការជាមួយខៀវ ធីរិទ្ធនៅទីក្រុងប៉ារីសនៅឆ្នាំ១៩៥១។ ធីរិទ្ធបានយកឈ្មោះប្តីរបស់នាងមកដាក់ថាអៀង ធីរិទ្ធ។ បច្ចុប្បន្ន អៀង សារី និង ប្រពន្ធរបស់​ គាត់​​ អៀង ធីរិទ្ធ ឬ ខៀវ ធារិទ្ធ រស់នៅទីក្រុងប៉ៃលិន និងម្តងម្កាល​ ស្នាក់នៅទីក្រុងភ្នំពេញ។
  17. ១៩៥២ នៅឆ្នាំ១៩៥២ ក្រោយពី​រដ្ឋាភិបាល​សង្គម​រាស្រ្តនិយម បាន​កាត់ផ្តាច់​អាហារូបករណ៍​ អៀង សារី រួមជាមួយ​មិត្តភ័ក្តិ​មួយចំនួន​ទៀត ដូចជា ហ៊ូ យន់ និង សុន សេន ជាដើម បាន​សម្រេចចិត្ត​បន្ត​ស្នាក់នៅ​ប្រទេស​បារាំង​តទៅទៀត។ ចំណែក​ឯ សាឡុត ស និង រ័ត្ន សាមឿន ដែល​ជា​ដៃគូ​របស់ អៀង សារី បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញមុន។
  18. ១៩៥៧ ឆ្នាំ​១៩៥៧ អៀង សារី បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​បារាំង​វិញ ហើយ​បាន​ធ្វើ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ដោយ​បង្រៀន​មុខវិជ្ជា​ប្រវត្តិសាស្ត្រ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ អៀង សារី ក៏​បាន​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ។ 
  19. ១៩៥៧ អៀង ធីរិទ្ធ បានបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងក្រុងភ្នំពេញ បន្ទាប់មក គាត់បានទៅសិក្សាផ្នែកអក្សរសាស្រ្ត នៅសាកលវិទ្យាល័យ សបូន (Sorbonne) នៅប្រទេសបារាំង។ គាត់គឺជាស្រ្តីកម្ពុជាទីមួយដែលបានទទួលសញ្ញាប័ត្រផ្នែក អក្សរសាស្រ្តអង់គ្លេស។ អៀង ធីរិទ្ធ បានត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៧ ហើយ បានធ្វើជាសាស្រ្តាចារ្យមុនពេលបង្កើតសាលាឯកជនបង្រៀនភាសាអង់គ្លេសមួយនៅឆ្នាំ១៩៦០។
  20. ១៩៥៧  អៀង សារី ត្រូវបានគេជឿថាបានចូលរួមជាមួយ ខៀវ សំផន ក្នុងការបង្កើតចលនា ម៉ាក្សស៊ីស ក្នុងស្រទាប់និសិ្សតកម្ពុជានៅប្រទេសបារាំង។ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ១៩៥៧ អៀង សារី បានក្លាយជាគ្រូបង្រៀន ប្រវត្តិវិទ្យានៅវិទ្យាល័យស៊ីសុវត្ថិ និងជាសមាជិកសកម្មនៃបក្សកុម្មុយនីស្តកម្ពុជា។
  21. ១៩៥៧  អៀង សារី អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រ នយោបាយនៅ​សាលា​ស័របោន ប្រទេសបារាំង មានតួនាទី ជាឧបនាយករដ្ឋ​មន្រ្តី​ និង ជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ ​ពី ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ 
  22. ១៩៥៧ នៅឆ្នាំ១៩៥៧ ទើប​អៀង សារី និង អៀង ធីរិទ្ធិ វិលត្រឡប់ពី​ប្រទេស​បារាំង​វិញ ហើយ​បាន​ទៅ​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា​នឹង សាឡុត ស និង​ ខៀវ ប៉ុណ្ណារី ដែល​ត្រូវជា​បងស្រី​បង្កើត​របស់ អៀង ធីរិទ្ធិ
  23. ១៩៥៧ អៀង សារី បាន​ចូលធ្វើ​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ​ឈ្មោះ “វិទ្យាល័យ​កម្ពុជបុត្រ”។ ក្នុងពេល​ជាមួយគ្នា អៀង សារី បាន​លបលួច​ធ្វើការ​ដោយ​សម្ងាត់​ឲ្យ​ពួកកុម្មុយនិស្ត ដែល​ពេលនោះ​បាន​បង្កើត​បក្សមួយ​ដាក់​ឈ្មោះថា “ប្រជាជន” ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ។
  24. ១៩៦០ នៅខែកញ្ញា ឆ្នាំ១៩៦០ អៀង សារី បាន​ក្លាយជា​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ពលករ​កម្ពុជា អតីត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។ នៅពេលនោះ ក្នុង​ចំណោម​សមាជិក​គណៈអចិន្ត្រៃយ៍ អៀង សារី គឺជា​មនុស្ស​តែម្នាក់គត់ ដែល​មិនមែន​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ ការណ៍​ដែល អៀង សារី បាន​ចូល​ក្នុង​ស្ថាប័នកំពូល​នៃ​បក្ស​កុម្មុយនិស្ត​នៅពេលនោះ ប្រហែល​ដោយសារ​តែ អៀង សារី គឺជា​មិត្តភ័ក្តិ​របស់ សាឡុត ស ដែល​នៅពេលនោះ គឺជា​មេដឹកនាំ​លំដាប់​ទីបី ក្នុង​បក្ស និង​ជា​ជំនួយការ​ផ្ទាល់​របស់ ទូ សាមុត ដែល​ជា​លេខាបក្ស។
  25. ​១៩៦០ អៀង សារី បង្រៀន​នៅ​សាលា​កម្ពុជបុត្រ​ក្រុងភ្នំពេញ ផ្នែក​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​ដែល​មាន ហ៊ូ យន់ ជា​នាយក​សាលា ។ 
  26. ១៩៦០ អៀង សារី ជា​គ្រូ​បង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្ត្រ នៅ​សាលា​ឯកជន​មួយ​ឈ្មោះ «កម្ពុជបុត្រ» ដែល​មាន​ឈ្មោះ ហ៊ូ យន់ ជា​នាយក​សាលា ។
  27. ១៩៦០ មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន បាន​រាយការណ៍​ថា អៀង សារី ជា​អ្នកដឹកនាំ​ការឃោសនា​បញ្ចុះ​បញ្ចូល​និស្សិត​និង​បញ្ញវន្ត​ខ្មែរ​ជា​ច្រើន ​នាក់​នៅឯ​បរទេស ឱ្យ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ក្រោម​ហេតុផល​ថា អង្គការ​បដិវត្តន៍​កំពុង​ត្រូវការ​អ្នក​ទាំងនោះ​ជា​ចាំបាច់​ដើម្បី​ជួយ​ ក្នុង​ការកសាង​ប្រទេស​ជាតិ​ឡើង​វិញ ក្រោយ​ពី​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​សង្រ្គាម ។
  28. ១៩៦០ បន្ទាប់ពីការវិលត្រឡប់មកដល់ប្រទេសកម្ពុជាគាត់បានគាត់បាននាំចូលមកគណះកម្មការកណ្ដាលនៃអ្នកធ្វើការនៃកម្ពុជានៅកញ្ញាឆ្នាំ១៩៦០។បន្ទាប់ពីគាត់ធ្លាក់នៅក្នុងសារណះរដ្ឋខ្មែរនៅថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ គាត់បានបង្កើតបក្សសម្ព័ន្ធផ្ទាល់ខ្លួនដោយការនិរទេសទៅជួយកសាងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ពួកគេបានចាប់ខ្លួនមនុស្សជាច្រើនពេលដែលមកដល់ហើយបានបោះទៅក្នុងមន្ទីរឃុំឃាំងយ៉ាងសាហាវឃោឃៅ។ ជាមួយគ្នានោះដែរប៉ុលពតនិងអៀងសារីត្រូវបានគេកាត់ទោសហើយបានស្លាប់នៅការកាត់ទោសបន្ទាប់ពីរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩។
  29. ​១៩៦៣ អៀង សារី បាន​លះបង់​ចោល​ការងារ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​រត់​ចូល​ព្រៃ​ក្នុង​ខេត្ត​កំពង់ចាម​ដើម្បី​ចូលរួម​ចលនា​កុម្មុយនីស្ត ដែល​ក្រោយមក​ត្រូវ​បាន​ស្គាល់​ថា «ខែ្មរក្រហម» 
  30. ១៩៦៣ អៀង សារី បានរត់ចូលព្រៃដើម្បីចូលរួមជាមួយចលនាខ្មែរក្រហមនៅឆ្នាំ១៩៦៣។
  31. ១៩៦៣ នៅខែ​ឧសភា ឆ្នាំ​១៩៦៣ ដោយ​ភ័យខ្លាច​អំពី​ការចាប់​ខ្លួន​របស់​រដ្ឋ​អំណាច​សង្គម​រាស្ត្រ​និយម អៀង សារី បាន​រត់​ចូល​ព្រៃ​នៅ​តាម​ព្រំដែន​ខេត្ត​កំពង់ចាម ហើយ​ក៏​បង្កើត​កងទ័ព​តស៊ូ​នៅ​ភូមិភាគ​ឦសាន ។
  32. ១៩៦៣ នៅក្រោយពេល​ដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បាន​ក្លាយជា​លេខាបក្ស នៅ​ខែកុម្ភៈ ឆ្នាំ១៩៦៣ អៀង សារី ក៏បាន​ឡើងជា​មេដឹកនាំ​លំដាប់​ទីបី បន្ទាប់ពី នួន ជា ដែលជា​អនុលេខា​បក្ស។ នៅឆ្នាំ​ដដែល​នោះ អៀង សារី បាន​រត់ចេញ​ពី​ភ្នំពេញ ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​ជាមួយ សាឡុត ស។ គេ​សង្កេតឃើញ​ថា ជាទូទៅ អៀង សារី តែងតែ​នៅ​ជាប់​ជាមួយ​នឹង​ សាឡុត ស។ នៅពេល​ដែល សាឡុត ស ទៅ​លាក់ខ្លួន​ក្នុង មន្ទីរ១០០ ក្នុង​ស្រុក​ក្រូចឆ្មារ អៀង សារី ក៏​នៅ​ទីនោះ​ដែរ។ អៀង សារី បាន​ប្រើ​ឈ្មោះ​បដិវត្តន៍ថា “មិត្តវ៉ាន់”។
  33. ១៩៦៣ ជា​អតីត​សិស្ស​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ ​អៀង សារី ​ក៏ដូចជា​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួនទៀត​ដែរ​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង។ គឺ​នៅ​ទីនោះ​ហើយ​ដែល​អៀង សារី ​បាន​ជួប​ជាមួយ​ប៉ុល ពត ​ក្រោយមក​បានក្លាយ​ទៅជា​មេ​ស្ថាបនិក​នៃ​របប​ខ្មែរក្រហម​និង​ជា​បងថ្លៃ​របស់គាត់​ហើយ​នៅក្នុងពេល​នោះ​ដែរ​គាត់​ក៏បាន​ជួប​ជាមួយ​នឹង​ខៀវ សំផន​និង​បាន​ចូល​ចលនា​តស៊ូ​ក្នុង​ព្រៃម៉ាគី​នៅ​ឆ្នាំ១៩៦៣​បន្ទាប់មក​បាន​ផ្តួលរំលំ​របប​គ្រប់គ្រង​របស់​លោក​សេនាប្រមុខ​លន់ នល់ ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។
  34. ១៩៦៥ ប៉ុល ពត ត្រូវ​បាន​ជឿ​ថា​រត់​ចូល​ព្រៃ​ជាមួយ​នឹង អៀង សារី នៅ​ពេល​នោះ​ដែរ ។ នៅ​ឆ្នាំ​១៩៦៥ អៀង សារី បាន​ជួប​ជាមួយនឹង សឿង​, ភឿន​, ម៉ុ​ល (ប្រពន្ធ​របស់ កែវ មាស) នៅ​ក្នុង​ទឹកដី​ខេត្ត​រតនគិរី​ដើម្បី​រៀបចំ​មន្ទីរ​ជា​បង្អែក​របស់​បក្ស ។ 
  35. ១៩៦៦ អៀង សារី មាន​ឈ្មោះ​ដើម គីម ត្រាង (គីម ស្រ៊ី) និង​មាន​ឈ្មោះ​បដិវត្តន៍ វ៉ាន់ ។ កាលពី​ទសវត្សរ៍​៦០ អៀង សារី ត្រូវ​បាន​កម្មាភិបាល​ខែ្មរក្រហម​ហៅ​ថា «បង​ពេញ» ។ ឈ្មោះ «ពេញ» នេះ​ត្រូវ​បាន​ប្រើ​នៅ​មន្ទីរ​១០០​ ឬ​មន្ទីរ «ដើម​ផ្តៀក» ដែល​ផ្លាស់​មក​ពី​មន្ទីរ​ដើម​ចំបក់​ ក្នុង​ខេត្ត​មណ្ឌលគិរី ។ ក្នុង​អំឡុង​ឆ្នាំ​១៩៦៦ ពេល​ធ្វើ​ដំណើរ​ពី​មន្ទីរ​១០០​មក​កាន់​ខេត្ត​រតនគិរី អៀង សារី ដែល​ហៅ​ក្រៅ​ថា «បង​ពេញ» ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ថា «បង​វ៉ាន់» វិញ ។​
  36. ១៩៧០ អៀង សារី បាន​ចេញ​ទៅ​ទីក្រុង​ហាណូយ​ដើម្បី​ទៅ​ទាក់ទង​វៀតណាម និង​សម្តេច សីហនុ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។ នៅ​ឆ្នាំ​១៩៧០​នោះ​ដែរ អៀង សារី បាន​បង្រៀន​ពី​គោល​ជំហរ​នយោបាយ​របស់​រណសិរ្ស​ដល់​កម្មាភិបាល​បក្ស​កុម្មុយនីស្ត​កម្ពុជា​នៅ​ខេត្ត​រតនគីរី ។ កម្មាភិបាល​ខែ្មរ​ក្រហម​មួយ​រូប​បាន​និយាយ​ថា «ពេល​ទៅ​ដល់​ខេត្តរតនគិរី​ក្នុង​ឆ្នាំ​១៩៧០ ​បាន​ជួប អៀង សារី ហៅ វ៉ាន់ ។ គាត់​បាន​មក​ទទួល​ក្រុម​យើង ហើយ​បង្រៀន​យើង​អំពី​គោល​ជំហរ​នយោបាយ​របស់​រណសិរ្ស​ ប៉ុន្តែ​គោលបំណង​ពិតប្រាកដ​គឺ​ប្រឆាំង​វៀតណាម» ។​
  37. ១៩៧០ ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ អៀង សារី បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា និង​ជា​បេសកជន​ពិសេស​របស់​រណសិរ្ស​រួបរួម​ជាតិ​ខែ្មរ ។​
  38. ១៩៧០ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​១៩៧០ គណៈប្រតិភូ​របស់​រណសិរ្ស​បង្រួបបង្រួម​ជាតិ​ និង​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​បាន​មក​ដល់ទី​ក្រុង​ហាណូយ​ដើម្បី​ធ្វើ​ទស្សនកិច្ច​ជា​មិត្តភាព ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​រវាង​កម្ពុជា​ និង​វៀតណាម​ដែល​ចេញផ្សាយ​នៅ​ក្នុង​ទីក្រុង​ហាណូយ គណបក្ស​ទាំង​ពីរ​បញ្ជាក់​សា​ជា​ថ្មី​អំពី «ការ​តាំងចិត្ត​ក្នុង​ការ​អនុវត្ត​គោលការណ៍​ទាំង​ប្រាំ​ចំណុច​ដើម្បី​សន្តិភាព​រួម​ពោល​គឺ គោរព​អធិបតេយ្យភាព​ និង​បូរណភាព​ដែនដី​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​មិន​ឈ្លានពាន​គ្នា ការ​គោរព​របប​នយោបាយ​គ្នា​ទៅ​វិញ​ទៅ​មក និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​គ្នា​ផង សមភាព និង​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្តិ​សហ​វិជ្ជមាន» 
  39. ​១៩៧០ អៀង សារី បាន​ទៅ​ហាណូយ​ដើម្បី​ទាក់ទង​ការងារ​ជាមួយ​វៀតណាម ហើយ​នៅ​ឆ្នាំ​១៩៧២ ក៏​ក្លាយ​ទៅ​ជា​អគ្គ​មេបញ្ជាការ​កងទ័ព​នៅភូមិ​ភាគ​ឦសាន ។
  40. ១៩៧១-៧២ អៀង សារី និង អៀង ធីរិទ្ធ បាន​បង្កើត​រដ្ឋអំណាច​នយោបាយ​មួយ​ទៅ​លើ​ខែ្មរ​នៅ​វៀតណាម ។ អៀង ធីរិទ្ធ ទទួល​បន្ទុក​ខាង​វិទ្យុ​ផ្សាយ​សំឡេង​នៅ​ទីក្រុង​ហាណូយ ។
  41. ១៩៧១  ក្នុងអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧១-១៩៧៥ លោកបានចូលរួមជាមួយរាជ រដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា និងជាបេសកជនពិសេសរបស់រណសិរ្សរួបរួម ជាតិខ្មែរ។
  42. ១៩៧២ នៅ​ខេត្តរតនគិរី អៀង សារី បាន​បង្កើត​កងទ័ព​នៅ​ភូមិភាគ​ឦសាន ហើយ​បាន​ក្លាយជា​មេបញ្ជាការ​កងទ័ព​មុន​ឆ្នាំ​១៩៧២ ។
  43.  ១៩៧៣ អៀង សារី ធ្វើការ​នៅ​ក្នុង​មន្ទីរ​សម្ងាត់​របស់​បក្ស​នៅ​ជាយក្រុង​ហាណូយ ។ 
  44. ១៩៧៤ នៅ​ខែមិថុនា ឆ្នាំ​១៩៧៤ អៀង សារី និង ខៀវ សំផន បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ​បន្ទាប់​ពី​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស ។
  45. ១៩៧៥ ក្រោយ​ពេល​ខែ្មរ​ក្រហម​ទទួល​ជ័យជម្នះ​ក្នុង​ឆ្នាំ​១៩៧៥ អៀង សារី បាន​ហៅ​កម្មាភិបាល​កេ្មងៗ​ឲ្យ​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​ចំនួន ​៥០០​នាក់ ។ អ្នក​ទាំង​៥០០​នោះ ត្រូវ​បាន​សម្លាប់​ចោល ។ ក្នុង​ឆ្នាំ​១៩៧៥​នោះ​ដែរ អៀង សារី បាន​សុំ​គណៈ​ទាក់ទង​វៀតណាម​ចុះ​ទៅ​សួរសុខទុក្ខ​ម្តាយ​របស់​ខ្លួន​នៅ​ស្រុក​កំណើត ។ 
  46. ១៩៧៥ នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​១៩៧៥ ក្នុង​អង្គ «ប្រជុំ​អចិន្ត្រៃយ៍» ដែល​មាន​របៀបវារៈ​បី​គឺ «ការ​ចែក​ការងារ និង​កិច្ច​ដំណើរការ ការ​រៀបចំ​នៅ​រួម និង​ការ​ចាត់ចែង​ការងារ​ជាក់ស្តែង​មួយ​ចំនួន» អៀង សារី ត្រូវ​បាន​តែងតាំង​ជា​អ្នក​ទទួល «ការងារ​បរទេស​ទាំង​បក្ស​ទាំង​រដ្ឋ» ។ ថ្ងៃ​ទី​២ ខែវិច្ឆិកា (ឬ​ធ្នូ) ឆ្នាំ​១៩៧៥ នៅ​វេលា​ម៉ោង​៧​យប់ អៀង សារី បាន​ចូលរួម​ក្នុង​អង្គ «ប្រជុំ​អចិន្ត្រៃយ៍» ដែល​ខ្លឹមសារ​នៃ​អង្គ​ប្រជុំ​មាន «សេចក្តី​រាយការណ៍​ពី​ទស្សនកិច្ច​នៅ​ថៃ សភាពការណ៍​នៅ​ព្រំប្រទល់ និង​សមុទ្រ បញ្ហា​អំបិល​ និង​បញ្ហា​ផ្សេងៗ» ។
  47. ១៩៧៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ អៀង ធីរិទ្ធ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៃរបបកម្ពុជា ប្រជាធិបតេយ្យ។ អៀង ធីរិទ្ធ ត្រូវបានចោទថាបានធ្វើការជាមួយខ្មែរក្រហម រហូត ដល់ពេលដែលស្វាមីរបស់គាត់ គឺលោក អៀង សារី បានទទួលការលើកលែងទោស ពីព្រះមហាក្សត្រកម្ពុជានៅឆ្នាំ១៩៩៨។ គាត់និងប្តីបានមករស់នៅក្នុងទីក្រុងភ្នំពេញ រហូតដល់ពេលត្រូវប៉ូលិសចាប់ខ្លួន និងបញ្ជូនមកឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧។
  48. ១៩៧៥ អ្នកស្រី អៀង ធីរិទ្ធ ដែលមានឈ្មោះដើមថា ខៀវ ធីរិទ្ធ ជាប្អូនបង្កើតរបស់ លោកស្រី ខៀវ ប៉ុណ្ណារី ជាប្រពន្ធទីមួយរបស់ ប៉ុល ពត។ អ្នកស្រី អៀង ធីរិទ្ធ ឈ្មោះបដិវត្តន៍ហៅថា ភា ឬ ហុង ត្រូវបានអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា តែងតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥។ អ្នកស្រី អៀង ធីរិទ្ធ កាន់មុខតំណែងនេះរហូតដល់របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ 
  49. ១៩៧៥ នៅខែ​កញ្ញា ឆ្នាំ​១៩៧៥ អៀង សារី ស្ថិត​នៅក្នុង​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ។ នៅថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៧៥ អៀង សារី ទទួលខុសត្រូវ​កិច្ចការ​បរទេស ទាំង​បក្ស​និង​រដ្ឋ 
  50. ១៩៧៥ បន្ទាប់ពី​ពួក​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី១៧​ខែមេសា​ឆ្នាំ១៩៧៥ ​អៀង សារី ​បាន​ដើរតួនាទី​យ៉ាងសំខាន់​គឺ​ប្រមូល​បញ្ញាជន​ខ្មែរ​នៅ​បរទេស​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្រោម​ការឃោសនា​ថា​ឲ្យ​មកជួយ​កសាង​ប្រទេសជាតិ​ឡើងវិញ​ហើយ​បញ្ញាជន​ភាគច្រើន​ត្រូវបាន​ចាប់ខ្លួន​និង​សម្លាប់​ចោល។ យ៉ាងណាក៏ដោយ​ក្នុងអំឡុង​ការកាត់ទោស​អៀង សារី ​ក៏ដូចជា​ជនជាប់ចោទ​ដទៃទៀត​ដែរ ​មិនដែល​បាន​សារភាព​ពី​ការជាប់​ពាក់​ព័ន្ធ​នឹង​ការទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​ក្រោម​ការគ្រប់គ្រង​របស់​ពួកខ្លួន​ទេ។ លោក ឆាំង យុ ​មាន​ប្រសាសន៍​ថា​ អៀង សារី ​គឺជា​អ្នកទទួល​ខុសត្រូវ​ម្នាក់​ចំពោះមុខ​ប្រវត្តិសាស្ត្រ​កម្ពុជា។ «នៅក្នុងនាម​ជា​មេដឹកនាំ​ជាន់ខ្ពស់ ​ច្បាស់​ណាស់​ដែល​គាត់​បានដឹង​អំពី​ការចាប់ខ្លួន ​ការសម្លាប់​នៅក្នុង​ឋានៈ​គាត់​ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ ​ជា​អ្នកចូលរួម​បង្កើត​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ​ហ្នឹង វា​ច្បាស់​ថា​គាត់​ត្រូវមាន​ការទទួល​ខុសត្រូវ ​នៅ​ចំពោះមុខ​ប្រវត្តិសាស្ត្រ។ អីចឹ​ង​បើទោះបីជា​គាត់​ស្លាប់​ទៅ​ដោយ​គ្មាន​ការវិនិច្ឆ័យ ​ប្រវត្តិសាស្ត្រ​បាន​វិនិច្ឆ័យ​គាត់​រួចហើយ»។
  51. ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ អៀង សារី ក៏បានក្លាយទៅជា ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស។ អៀង សារី បានរត់ភៀសខ្លួនទៅ 
  52. ១៩៧៦  នៅថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៧៦ អៀង សារី ត្រូវ​បាន​គណៈមជ្ឈិម​បក្ស តែងតាំង​ជា​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ បរទេស ។
  53. ១៩៧៦ នៅ​ឆ្នាំ​១៩៧៦ រដ្ឋាភិបាល​វៀតណាម​ធ្លាប់​បាន​យក​ទឹកដោះគោ តែ ស្ករ មក​ឲ្យ​ម្តាយ អៀង សារី ឈ្មោះ ង្វៀន ធីឡឺយ ប្រហែល​៦-៧​ដង ក៏​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៧៧ មក រដ្ឋាភិបាល​វៀតណាម​ពុំ​ដែល​មក​សួរ​សុខទុក្ខ​ និង​ឧបត្ថម្ភ​ទៀត​ឡើយ ។ 
  54. ១៩៧៦ លោក ទុំ បូរ៉ាន់ អតីត​នាយ​ទាហាន​កង​នាវាចរណ៍​ ដែល​បាន​ធ្វើ​កម្មសិក្សា​នៅឯ​សហរដ្ឋ​ឤមេរិក​កាល​ពី​ឆ្នាំ​១៩៧៤ បាន​បញ្ជាក់​អះអាង​ថា លោក​បាន​ជួប​លោក អៀង សារី និង​លោក ជួន ប្រសិទ្ធ នៅឆ្នាំ​១៩៧៦ ហើយ​លោក​ថែម​ទាំង​បាន​បដិសេធ​សេចក្តី​អន្ទង​របស់​បង​ទី​៣​នេះ​ទៀត​ផង ដោយ​លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ទៅ​ជួប​លោក អៀង សារី ហ្នឹង គាត់​និយាយ​ពី​រឿង​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ហើយ ចម្រុង​ចម្រើន​មហាអស្ចារ្យ​អី​ចុះឡើង​អ៊ីចឹង​ទៅ ហើយ​ក៏​និយាយ​ថា គេ​ត្រូវការ​អ្នកចេះ​ដឹង​ទៅ​ជួយ ។ អ្នក​ដែល​មក​រៀន​ជាមួយ​ខ្ញុំ គេ​ត្រឡប់​ទៅ​វិញ ។ អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​ពីរ​នាក់ គឺ គង់ ហ៊ត និង អ៊ឹង ហ៊ូយូ ផ្ញើផូសខាត មក​ពី​ស្រុក​ចិន សរសេរ​ថា ខ្ញុំ​បាន​មក​ដល់​[សណ្ឋាគារ]​ស្រុក​ចិន​ហើយ អត់​អី​ទេ ហើយ​ថ្ងៃ​ស្អែក​ហ្នឹង​នឹង​ឡើង​យន្ដហោះ​ទៅ​ស្រុក​ខ្មែរ ។ ផុត​ពី​ស្រុក​ចិន​ទៅ គឺ​បាត់​រហូត» ។
  55. ១៩៧៦ សាក្សី​ដែល​នៅរស់​ខ្លះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ការអន្ទង​អូស​ទាញ​របស់​លោក អៀង សារី និស្សិត បញ្ញវ័ន្ត​ខ្មែរ​រាប់​ពាន់​នាក់​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ដែល​អ្នក​ទាំង​នោះ​ត្រូវ​ដាក់​ឲ្យ​រស់នៅ​ផ្តុំ​គ្នា​នៅ​មន្ទីរ​លត់ដំ​បឹង​ ត្របែក ហើយ​ខ្លះ​ទៀត ក្រោយ​មក ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ទារុណកម្ម សួរ​ចម្លើយ​និង​សម្លាប់​ចោល​នៅ​មនី្ទរ ស-​២១ ឬ​គុក​ទួលស្លែង ។
  56. ១៩៧៦ លោក អុង ថុងហឿង អតីត​និស្សិត​ខ្មែរ​មួយ​រូប​នៅ​ស្រុក​បារាំង បាន​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ ។ លោក​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ខ្មែរ​វិល​ត្រឡប់​ពី​បរទេស​ប្រមាណ ៤​ ពាន់​នាក់ ដែល​លោក​បាន​ជួប​នោះ នៅ​មាន​ជីវិត​មិន​ដល់ ១​ពាន់​នាក់​ឡើយ សព្វថ្ងៃ​នេះ ៖ «យើង​ទាំង​អស់​គ្នា មក​ដើម្បី​ស្រុក​ទាំង​អស់​គ្នា អាហ្នឹង​គឺ​ក្នុង​ការយល់​របស់​ខ្ញុំ​នៅ​ពេល​ហ្នឹង ។ ដល់​យើង​មក​ដល់ ចេញ​ពី​ពោធិ៍ចិនតុង​ដឹក​ពួក​ខ្ញុំ​ដល់​វិទ្យាស្ថាន​បច្ចេកទេស​មិត្តភាព​ សូវៀត ក៏​គេ​ដឹក​ខ្ញុំ​ចូល​ទៅ​ក្នុង​ហ្នឹង ខ្មែរ​ក្រហម​គេ​ហៅ​ថា ជំរំ​អប់រំ ស-១៥ ។ បង​ប្អូន មិត្តភក្តិ​ខ្ញុំ​ដែល​មក​រស់​នៅ​ជាមួយ​គ្នា​ហ្នឹង ប្រហែល​ជា​ជិត ៤០០០​នាក់ ហើយ​រស់នៅ​សព្វថ្ងៃ តាម​ខ្ញុំ​ដឹង គឺ​មិន​ដល់​១០០០​នាក់​ទេ» ។ មានសេចក្ដី​រាយការណ៍ទៀតថា អៀង សារី បាន​រួមចំណែក​ក្នុង​ការអនុវត្ត​គោលការណ៍​បោស​សំឤត​និង​សម្លាប់​រង្គាល​នៅក្នុង​របប​ខ្មែរក្រហម ។
  57. ១៩៧៦ នៅក្នុង​សៀវភៅ​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា «ឆ្ងាយ​ហួស​ពី​ជើង​មេឃ ៥​ឆ្នាំ​ជាមួយ​ពួក​ខ្មែរ​ក្រហម» របស់​លោកស្រី ឡូរ៉ង់ ពិក ជា​ជនជាតិ​បារាំង​និង​ជា​អតីត​ភរិយា​របស់​មន្ត្រី​ជំនិត​ម្នាក់​របស់​លោក អៀង សារី នោះ បាន​រៀបរាប់​អំពី​ការជាប់​ទាក់ទិន​របស់ អៀង សារី ក្នុង​ការសម្លាប់​មនុស្ស ។ នៅក្នុង​ទំព័រ ១៨៤ និង​១៨៥ លោកស្រី ឡូរ៉ង់ ពិក បាន​រៀបរាប់​ដូច្នេះ​ថា ៖ «ក្រោយ ​ពី​រលក​នៃ​ការបោស​សំឤត ប្រៀប​ដូចជា​ការបង្ហូរ​ឈាម​ឲ្យ​ខ្សោះ​នោះ​មក អៀង សារី បាន​កោះហៅ​កម្មាភិបាល​ដឹកនាំ​ជា​ច្រើន​រូប ទាំង​ប្រពន្ធ​និង​កូន​ផង​នោះ មក​ពី​ភូមិ​ភាគ​ពាយ័ព្យ​ដឹកនាំ​ដោយ ឈ្មោះ ស៊ូ ។ ក្រោយពី​ការសម្រាក​មួយ​រយៈ​ខ្លី​នៅ ប-១ ឬ​ក្រសួង​ការបរទេស​មក ពួកគេ​ត្រូវ​បាន​បញ្ជូន​ជា​ផ្លូវការ ទៅ​កាន់​អង្គភាព​ពិសេស​មួយ ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​បើក​ស្ថានទូត​នៅឯ​បរទេស ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក យើង​ទទួល​ដំណឹង​ថា អ្នក​ទាំង​នោះ​ជា "ពួក​ក្បត់" ទៅ​វិញ» ។
  58. ១៩៧៦ នៅ​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» ស្តី​អំពី «បញ្ហា​ការពារ​ប្រទេស» ដោយ​មាន​និយាយ​អំពី​ជំនួយ​របស់​ចិន​ទាក់ទង​ខាង​អាកាស និង​ខាងជើង​ទឹក និង​អំពី​មតិ​ណែនាំ​មួយ​ចំនួន​របស់​អង្គការ ។ យប់​ថ្ងៃ​ដដែល​នេះ​ដែរ អៀង សារី បាន​ចូលរួម​ក្នុង «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» ស្តីពី «បញ្ហា​សេដ្ឋកិច្ច​ដោយ​ភ្ជាប់​នឹង​មតិ​ណែនាំ​របស់​អង្គការ​ផង» ។ នៅ​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម​ក្នុង «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» ស្តី​អំពី​ «បញ្ហា​ជំនួយ​ស៊ុយអែត និង​យូហ្គោស្លាវី» ក្នុង​ពេល​នោះ អៀង សារី បាន​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អង្គ​ប្រជុំ ។​
  59. ១៩៧៦ នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម​ក្នុង​ «អង្គ​ប្រជុំ​ការងារ​ឃោសនាការ» ដែល​មាន​របៀបវារៈ​ដូច​ជា «ការ​ផ្សាយ​អំពី​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​១៩៧៦ និង​ភារកិច្ច​តាមដាន​ដំណឹង» ។ នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម​ក្នុង «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» ដែល​ក្នុង​អង្គ​ប្រជុំ​នោះ​មាន​លើក​របៀបវារៈ​អំពី «បញ្ហា​ព្រំប្រទល់​ខាងកើត» និង​មតិ​ណែនាំ​របស់​អង្គការ ។ 
  60. ១៩៧៦ នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម​ក្នុង «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» ស្តី​អំពី «ពាណិជ្ជកម្ម» ។ បន្ទាប់​ពី​សេចក្តី​រាយការណ៍​ត្រួសៗ​របស់ អៀង សារី និង កុយ ធួន ស្តីពី​ការ​ទាក់ទង​ជាមួយ​ចិន​រួច​មក ​អចិន្ត្រៃយ៍​បាន​សម្រេច​ចាត់តាំង​គណៈ​កម្មាធិការ​មួយ​សម្រាប់​ពិនិត្យ​រៀបចំ​ទំនិញ​ដែល​ត្រូវ​ទិញ​ដែល​មាន អៀង សារី ជា «សមាជិក​ពិគ្រោះ​ពិភាក្សា» ក្នុង​គណៈ​កម្មាធិការ​នោះ ។ នៅ​ក្នុង «សេចក្តីសម្រេច​របស់​គណៈ​មជ្ឈិម» ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៧៦​អៀង សារី ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស ។
  61. ១៩៧៦ នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ។ នៅ​ថ្ងៃ​ទី​៣ ខែ ឧសភា ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម​ក្នុង «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» អំពី​ «ការងារ​បរទេស» ដែល​មាន អៀង សារី ខ្លួនឯង​ផ្ទាល់​ជា​អ្នករាយការណ៍ ។ នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម​ក្នុង​ «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» អំពី «បញ្ហា​ពាណិជ្ជកម្ម» ពេល​នោះ​អង្គ​ប្រជុំ​បាន​រៀបចំ «គណៈកម្មាធិការ​ពាណិជ្ជកម្ម​ដំណើរ​ទៅ​ហុងកុង គណៈកម្មាធិការ​កំពង់ផែ និង​ការ​ទាក់ទង​ពាណិជ្ជកម្ម​នឹង​ធនាគារ​ជាមួយ​ចិន» ។
  62. ១៩៧៦ នៅ​រសៀល និង​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម​ក្នុង «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» ដើម្បី «ពិនិត្យ​អំពី​ប្រតិកម្ម​របស់​វៀតណាម​ក្នុង​អង្គ​ប្រជុំ​លើក​ទី​៥​កាលពី​ពេល​ព្រឹក» ។ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​១៩៧៦ អៀង សារី បាន​ជួប​សន្ទនា​ជាមួយ ​សមមិត្ត ផាន ហៀន អនុរដ្ឋមន្ត្រី​ការបរទេស​របស់​វៀតណាម ដោយ​ក្នុង​ភាគី​កម្ពុជា​អ្នក​ដែល​ចូល​ប្រជុំ​រួម​មាន សម​មិត្ត មុត​, សមមិត្ត តូច និង​សួង ស៊ីគឿ​ន ។ នៅ​ក្នុង​ជំនួប​នោះ ផាន ហៀន បាន​រាយការណ៍​ជូន​ អៀង សារី អំពី​សភាពការណ៍​នៅ​វៀតណាម​អំពី​ការ​បោះឆ្នោត​ទូទៅ សន្និសីទ​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ និង​បញ្ហា​អាស៊ាន ។ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​១៩៧៦ អៀង សារី បាន​ចូលរួម​ក្នុង​ «អង្គ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍» អំពី​បញ្ហា «ការងារ​ការបរទេស» ក្នុង​ពេល​នោះ អៀង សារី ខ្លួនឯង​បាន​ធ្វើ «សេចក្តី​រាយការណ៍​អំពី​សកម្មភាព​របស់​ក្រសួង​ការ​បទេស» ។ មុន​ខែសីហា ឆ្នាំ​១៩៧៦ អៀង​សារី​ បាន​រៀបចំ​ប្រជុំ​ជាមួយ​ ខៀវ​ សំផន​ និង​ ហ៊ូ​ នឹម ​អំពី​ការ​ទៅ​ចូលរួម​សន្និសីទ​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ។ ក្នុង​ឆ្នាំ​១៩៧៧ ហ៊ូ នឹម ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​ទៅ​មន្ទីរ​ស-២១ ឬ ទួល​ស្លែង ហើយ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ចម្លើយ​សារភាព​របស់ ហ៊ូ នឹម ត្រូវ​បាន​ផ្ញើ​ជូន​ទៅ អៀង សារី ដើម្បី​អាន ។
  63. ១៩៧៧ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​១៩៧៧ លោក រ៉ូស៊េរីយ៉ូ ឡូបាតូ អគ្គមេបញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់អាវុធ​បដិវត្តន៍​ទីម័រ​ខាងកើត​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​សុំ​ការ​អនុញ្ញាត​ពី អៀង សារី ចេញពី​កម្ពុជា​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។
  64.  ១៩៧៧ អៀង សារី បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើការ​វាយប្រហារ​ប្រឆាំង​វៀតណាម ។
  65. ១៩៧៨ ក្នុង​ខែមិថុនា ឆ្នាំ​១៩៧៨ អៀង សារី ប៉ុល ពត ខៀវ សំផន វន វ៉េត និង ចេង អន បាន​ចូលរួម​ការ​សិក្សា​មួយ​នៅ​សាលា​ចតុមុខ ដែល​និយាយ​អំពី​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​អ្នក​នៅ​ខាងក្រៅ​ប្រទេស​ដើម្បី​ឲ្យ​ជួយ​រៀបចំ​កម្មវិធី​សិក្សា និង​ជួយ​ធ្វើការ​នៅ​តាម​បណ្តា​ក្រសួង​នានា ។
  66. ១៩៧៨ ក្នុង​អំឡុង​ខែសីហា ឆ្នាំ​១៩៧៨ សមាជិក​របស់​សមាគម​មិត្តភាព​កម្ពុជា​-​ស៊ុយអែត ដឹកនាំ​ដោយ ហ្គនុណា ប៊ើយស្ត្រម បាន​មក​ធ្វើ​ទស្សនកិច្ច​រយៈពេល ១៤​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុង​អំឡុង​ពេល​នោះ គណៈប្រតិភូ​បាន​ចូលរួម​អាហារ​ជាមួយ ប៉ុល ពត និង អៀង សារី ។ នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ អៀង សារី ជា​ឧបនាយករដ្ឋមន្ត្រី​បាន​ជួប​សន្ទនា និង​ទទួល​រៀបចំ​ពិធី​ជប់លៀង​ជូន​ភ្ញៀវ​គណៈប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ដឹកនាំ​ដោយ​សមមិត្ត ចេន ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ចិន ព្រមទាំង​បាន​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ដល់​ការ​រីក​លូតលាស់​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​កម្ពុជា​ប្រជាធិបតេយ្យ ។​
  67. ១៩៧៨ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​១៩៧៨ អៀង សារី បាន​ផ្ញើ​លិខិត​មួយ​ទៅ​ឲ្យ សុន សេន ហៅ សម​មិត្ត ខៀវ ដែល​និយាយ​អំពី​សមមិត្ត​ចិន​ស្នើ​សុំ​ទៅ​មើល​ភូមិភាគ​បូព៌ា​ដែល​កាល​នោះ​ សុន​ សេន មាន​ភារកិច្ច​មើល​ការ​ខុស​ត្រូវ​ភូមិភាគ​បូព៌ា ។ 
  68. ១៩៧៨ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​១៩៧៨ អៀង សារី បាន​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ អេលីហ្សាប៊ែត បេកឃើ​, រីឆាត ដាត់មេន និង ម៉ាល់ខូម ខូលវែល ក្នុង​ពិធី​បាយ​ល្ងាច​នៅ​វិមាន​ចំការមន ​ដែល​មាន ជួន ប្រាសិទ្ធ ជា អ្នកបកប្រែ ។ ក្នុងអំឡុងពេល​នោះ អៀង សារី មិន​បាន​ឆ្លើយ​សំណួរ​របស់ រីឆាត ដាត់មេន ទេ ហើយ​សុំ​រង់ចាំ​ឲ្យ ប៉ុល ពត ជា​អ្នកឆ្លើយ​ចំពោះ​ថា​តើ​គួរ​អនុញ្ញាត​ឲ្យ​សម្ភាសន៍​ ឬ​ក៏​អត់ ។ ជា​ជំនួស​វិញ អៀង សារី បែរជា​និយាយ​ពី​រឿង​ជោគជ័យ​ក្នុង​ការ​វាយប្រហារ​ជាមួយ​វៀតណាម​ដែល​ចង់​ឲ្យ​កម្ពុជា​ទៅ​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​ឥណ្ឌូចិន ។ អ្នក​ទាំង​បី​ត្រូវ​បាន​ឲ្យ​ស្នាក់​នៅ​បច្ចុប្បន្ន​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ។ ម៉ាល់ខូម ខូលវែល ត្រូវ​បាន​សម្លាប់ ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​នៅ​កន្លែង​ដែល​គាត់​ស្នាក់​នៅ ។
  69. ១៩៧៨ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​១៩៧៨ អេលីហ្សាប៊ែត បេកឃើ និង រីឆាត ដាត់មេន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ជាមួយនឹង​សាកសព​របស់ ម៉ាល់ខូម ខូលវែល ។ នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​១៩៧៨ អៀង សារី អង្គុយ​នៅ​ខាងក្រោយ ប៉ុល ពត នៅ​ឯ​អតីត​វិមាន​រដ្ឋាភិបាល​ពណ៌​ប្រផេះ​នៅ​ជួរ​មាត់ទន្លេ​ដែល​សង់​តាំងពី​អាណានិគម​បារាំង ប៉ុល ពត បាន​ថ្លែង​សុន្ទរកថា​អំពី​គោលបំណង​របស់​វៀតណាម​ដែល​ចង់​ឲ្យ​មាន​សហព័ន្ធ​ឥណ្ឌូចិន​ដោយ​ចោទ​វៀតណាម​ថា​បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស​ក្នុង​កតិកាសញ្ញា​ស​ង្រ្គាម និង​ប្រទេស​សូវៀត​ដើម្បី​រៀបចំ​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា ។​
  70. ១៩៧៨ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​១៩៧៨ មាន​លិខិត​រាយការណ៍​ទៅ អៀង សារី អំពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​ប្រទេស​យូហ្គោស្លាវី ។ ក្នុង​ពេល​ទៅ​ចូលរួម​សម័យប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ខែតុលា ឆ្នាំ​១៩៧៨ អៀង សារី បាន​រៀបចំ​ឲ្យ​មាន​សន្និសីទ​កាសែត​មួយ ។ ក្នុង​សន្និសីទ​នោះ​ អៀង សារី បាន​ប្រកាស​ថា​នឹង​អញ្ជើញ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ឃើត វុលហែម ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ទៅ​នឹង​ការ​ស៊ើបអង្កេត​រឿង​រំលោភសិទ្ធិ​មនុស្ស​ក្នុង​ប្រទេស ។​
  71. ១៩៧៩ ប្រមាណ​ពី​សប្ដាហ៍​ក្រោយ​មក វៀតណាម​បាន​លើកទ័ព​ចូល​ប្រទេស​កម្ពុជា ហើយ អៀង សារី ជាមួយនឹង​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​បាន​ភៀសខ្លួន​ទៅ​ព្រំដែន​ថៃ ។ អៀង សារី និង ប៉ុល ពត ត្រូវ​តុលាការ​បដិវត្តន៍​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​កាត់ទោស​កំបាំង​មុខ​ពី​បទ​ប្រល័យពូជសាសន៍ ហើយ​សម្រេច​ផ្តន្ទាទោស​ប្រហារជីវិត ។ ទោះបីជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ដួល​រលំ​ក៏​ដោយ ក៏ អៀង សារី នៅ​តែ​បន្ត​តួនាទី​របស់​ខ្លួន​ក្នុង​រដ្ឋាភិបាល​និរទេស​មួយ​ដែល​បង្កើត​ឡើង​នៅ​ក្នុង​ទឹកដី​ថៃ ប៉ុន្តែ អៀង សារី បាន​ផ្ទេរ​មុខ​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទៅ​ឲ្យ ខៀវ សំផន វិញ បន្ទាប់​ពី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​១៩៨២ ។​
  72. ១៩៧៩ អៀង សារី បានរត់ភៀសខ្លួនទៅ ប្រទេសថៃនៅពេលដែលរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩។
  73. ១៩៧៩ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​១៩៧៩ លោក អៀង សារី ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ​ប្រហារ​ជីវិត​និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ​ទាំង​អស់​ដោយ​តុលាការ​ប្រជាជន​បដិវត្តន៍​នៅ​ទីក្រុង​ភ្នំពេញ ។
  74. ១៩៨២ គាត់ត្រូវបានកាត់ ទោសកំបាំងមុខពីបទប្រល័យពូជសាសន៍ និងត្រូវផ្តន្ទាទោសប្រហារជីវិតដោយ តុលាការប្រជាជនបដិវត្តន៍កម្ពុជានៅភ្នំពេញ។  អៀង សារី បានបន្តតួនាទីរបស់ខ្លួន ក្នុងរដ្ឋាភិបាលនិរទេស ប៉ុន្តែបានផ្ទេរមុខតំណែងជារដ្ឋមន្រ្តីការបរទេសទៅឲ្យ ខៀវ សំផន បន្ទាប់ពីការបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។
  75. ១៩៩៦ នៅ​ខែសីហា ឆ្នាំ​១៩៩៦ អៀង សារី គឺជា​មេដឹកនាំ​ជាន់ខ្ពស់​ខែ្មរ​ក្រហម​ដំបូង​គេ ដែល​បាន​ចាក​ចេញពី​ចលនា​ខែ្មរ​ក្រហម​ជាមួយនឹង​អ្នក​ក្រោម​បង្គាប់ និង​កង​កម្លាំង​យោធា​ខែ្មរ​ក្រហម​រាប់​ពាន់​នាក់ មក​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ។ ការ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នេះ​គឺជា​ថ្នូរ​នឹង​ព្រះរាជក្រឹត្យ​លើកលែងទោស​ពី​សំណាក់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ពី​ការ​កាត់ទោស​ប្រហារជីវិត​ និង​ការ​កាត់ទោស​ក្រោម​ច្បាប់​ដាក់​ខែ្មរ​ក្រហម​នៅ​ក្រៅច្បាប់​ក្នុង​ឆ្នាំ​១៩៩៤ ដែល​បាន​ចែង​ថា រចនាសម្ព័ន្ធ​អង្គការ​របស់​ខែ្មរ​ក្រហម​គឺ​មាន​លក្ខណៈ​មិន​ស្របច្បាប់ ។ បន្ទាប់​មក អៀង សារី បាន​រស់នៅ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ អៀង ធីរិទ្ធ ដោយ​មាន​សេរីភាព​យ៉ាង​ពេញលេញ​នៅ​ទីក្រុង​ភ្នំពេញ និង​ម្តងម្កាល​នៅ​ប៉ៃលិន ។​
  76. ១៩៩៦ លោក អៀង សារី បាន​ទទួល​ការលើក​លែង​ទោស​ពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៩៦ បន្ទាប់ពី​បាន​ដឹកនាំ​កងទ័ព​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់ ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។
  77. ១៩៩៦ ដោយ​អស់​ជំនួយ​ពី​ប្រទេស​ចិន​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រីស ខែតុលា​ឆ្នាំ១៩៩១ ​អៀង សារី​ និង​មេទ័ព​ខ្មែរក្រហម​ពីរ​នាក់​ទៀត​គឺ​ សុខ ភាព ​និង​ អ៊ី ឈាន ​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ នៅ​ខែសីហា ​ឆ្នាំ១៩៩៦ ​ដោយបាន​នាំមក​ជាមួយ​នូវ​កង​កម្លាំងយោធា​រាប់ពាន់នាក់​ហើយ​ត្រូវបាន​លើកលែង​ទោស​ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហនុ​ដោយសារតែ​តុលាការ​សម័យ​រដ្ឋ​កម្ពុជា​បាន​កាត់ទោស​ប្រហារជីវិត​រូបគាត់​ដោយ​កំបាំងមុខ​នៅ​ឆ្នាំ១៩៧៩។ការចុះ​ចូល​នេះ​ធ្វើឡើង​ពីរ​ឆ្នាំមុន​ការចុះ​ចូល​របស់​នួន ជា ​អតីត​ប្រធានសភា​ខ្មែរក្រហម​និង​ខៀវ សំផន​នៅ​តំបន់​អន្លង់វែង។ បន្ទាប់មក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបី​មាន​ទីលំនៅរៀងៗ​ខ្លួន​ក្នុង​ក្រុងប៉ៃលិន។
  78. ១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​នាំ​យក​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​សម្លាប់​ប្រជាជន​កម្ពុជា​ក្នុង​របប​ខែ្មរ​ក្រហម​យក​ទៅ​តុលាការ ។
  79. ១៩៨២ អៀង សារី ​បាន​ភៀសខ្លួន​ទៅកាន់​ព្រំដែន​កម្ពុជា​ថៃ​ក្រោយពី​ការចូល​លុកលុយ​របស់​កង​ទ័ព​វៀតណាម​នៅ​ខែមករា​ឆ្នាំ១៩៧៩​ហើយ​បាន​បន្តការងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​បរទេស​របស់​ពួក​ខ្មែរក្រហម​ដដែល។ គាត់ ​បាន​ផ្ទេរ​ការទទួលខុសត្រូវ​ទៅ​ឲ្យ​ខៀវ សំផន ​បន្ទាប់ពី​បង្កើត​រដ្ឋាភិបាលចំរុះ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ១៩៨២។
  80. ១៩៩៦ អៀង សារី បានចាកចេញពីចលនាខ្មែរក្រហមជាមួយនឹងកងកម្លាំងយោធារាប់ពាន់ នាក់នៅខែសីហាឆ្នាំ១៩៩៦ ជាថ្នូរនឹងព្រះរាជក្រិត្យលើកលែងទោសចំពោះសាលក្រម  ឆ្នាំ១៩៧៩ និងការលើកលែងទោសពីសំណាក់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ពីការកាត់ទោសក្រោមច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ក្នុងឆ្នាំ១៩៩៤។
  81. ​២០០១ រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុម័ត​ច្បាប់​ឲ្យ​មាន​ការ​កាត់ទោស​មេដឹកនាំ​ខែ្មរ​ក្រហម ។ 
  82. ២០០៣ ទើប​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​បង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ខែ្មរ​ក្រហម​ត្រូវ​បាន​ធ្វើ​ឡើង ។ 
  83. ​២០០៦ តុលាការ​ខែ្មរ​ក្រហម​ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា​ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​លេច​ជា​រូបរាង​ឡើង និង​បាន​ចាប់ផ្តើម​ដំណើរការ​ការងារ​របស់​ខ្លួន ។​
  84. ២០០៧ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០០៧ អៀង សារី និង អៀង ធីរិទ្ធ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភូមិគ្រឹះ​របស់​ខ្លួន​នាទី​ក្រុងភ្នំពេញ ។ អៀង សារី គឺជា​មេដឹកនាំ​ជាន់ខ្ពស់​ខែ្មរ​ក្រហម​ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥-៧៩ មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​សំខាន់ៗ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​រួម​មាន: អៀង ធីរិទ្ធ ខៀវ សំផន នួន ជា និង កាំង ហ្កេចអ៊ាវ ហៅ ឌុច ។​
  85. ២០០៧ អៀង ធីរិទ្ធ ត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវតាមរយៈការធ្វើ សកម្មភាព ឬ បរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈ ឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិត ដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបាន ប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុង មន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៖ ការសម្លាប់ក្រុមជនជាតិវៀតណាម និង ចាម។ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្ក ដោយចេតនាឲ្យមានរបួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដកហូតដោយចេតនាពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តី ដោយយុត្តិធម៌ ការបង្ខាំងនិងការនិរទេសជនស៊ីវិលដោយខុសច្បាប់។ អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦។ អៀង ធីរិទ្ធ បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់មកលើគាត់
  86. ២០០៧ តាម​អំណាច​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ដោយ​ខ្លី​ថា សាលាក្តី​ខ្មែរក្រហម លោក អៀង សារី ត្រូវ​បាន​ចាប់​ខ្លួន​ចេញ​ពី​ផ្ទះ​វីឡា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ។ លោក អៀង សារី ត្រូវ​បាន​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន​ចាប់​តាំង​ពី​ពេល​នោះ​មក ។ ការសម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន បាន​ធ្វើ​ឲ្យ​លោក អៀង សារី ប្តឹង​ជំទាស់ ហើយ​តាម​ការគ្រោងទុក​សាលាក្តី​ខ្មែរ​ក្រហម​នឹង​លើក​យក​បណ្តឹង​ជំទាស់​របស់​ លោក អៀង សារី មក​ធ្វើ​សវនាការ​នៅព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០០៨ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ឃុំ​ខ្លួន​ជា​បន្ត ឬ​ត្រូវ​ដោះលែង​ជា​បណ្ដោះ​អាសន្ន ៕
  87. ២០១៣ អៀង សារី ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូវៀត ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៣ ហើយ​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៣ ដោយ​ជំងឺ​បេះដូង ។ សព​របស់ អៀង សារី ត្រូវ​បាន​ដឹក​ទៅ​កាន់​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ដដែល​ដើម្បី​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ពុទ្ធសាសនា ៕
  88. ២០១៣ នីតិវិធីប្រឆាំងនឹងជនជាប់ចោទ អៀង សារី ត្រូវបានបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ បន្ទាប់ពីគាត់បានស្លាប់នៅក្នុងថ្ងៃជាមួយគ្នានេះ។
  89. ២០១៣ លោក អៀង សារី បានស្លាប់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅវេលាម៉ោងប្រហែលជា ៨:៤៥ នាទី ដោយរោគាពាធ នាមន្ទីរពេទ្យខ្មែរ-សូវៀត។មុខពេលការប្រឆាំងរឿងក្តីរបស់គាត់ អាចយកសេចក្តីសំរេច។គាត់មានជំងឺបេះដូងអស់រយះពេលជាច្រើនឆ្នាំក៏ដូចជាមានជំងឺផ្សេងៗទៀតផងដែរ។គាត់បានយកភាគហ៊ុនរបស់គាត់ទៅដាក់នៅក្នុងមន្ទីរឃុំឃាំងពិសេសនៅឯមន្ទីរ ពេទ្យនៅថ្ងៃទី៤ខែមិនាឆ្នាំ២០១៣ហើយមេធាវីរបស់គាត់បាននិយាយថាក្រពះនិងពោះវៀនរបស់គាត់មានបញ្ហា។ខ្ឡួនប្រាណរបស់គាត់ត្រូវបានគេបញ្ជូនទៅផ្ទះរបស់លោកនៅខេត្ត បន្ទាយមាន​ជ័យ។ខ្លួនរបស់គាត់និងយកទៅផ្តេករយះពេល៧ថ្ងៃមុនពេលរំលាយសាកសព។មុនពេលគាត់ស្លាប់ គាត់បាននិយាយថាការកាត់ទោសរបស់គាត់ជាប់ទាក់ទងទៅនិង ខ្មែរក្រហម លោកអ៊ីលីសាបែត ស៊ីម៉ូនែ ហ្វត គឺជាមេធាវីរបស់គាត់បាននិយាយថាសំរាប់ជនរងគ្រោះជានេះគឺជាការស្លាប់ដ៏តូច​តាចនៃការកាត់ក្តីហើយរឹតត្បឹតពួកគេស្វែងរក សច្ចះធម៍និងយុត្តិធម៍។
  90. ២០១៣ អៀង​សារី​មិន​ព្រម​សារភាព​ពី​កំហុស​ រហូត​ដល់​ថ្ងៃ​មរណៈ ភ្នំពេញ៖ នៅពេលដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​សំណុំរឿង​០០២​មិនទាន់​ទាំង​បាន​ពាក់​កណ្តាល​ផ្លូវ​ផង​ជនជាប់ចោទ​ដែល​ជា​អតីត​មេដឹកនាំ​កំពូល​ខ្ពស់បំផុត​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ឬ​ដែល​គេ​ស្គាល់​រត់មាត់​ថា​ជា​របប​ខ្មែរក្រហម​បាន​របូត​ម្តង​មួយៗ​អស់​ចំនួន​ពីរ​នាក់​ទៅ​ហើយ។ នោះ​គឺ​អៀង សារី ​និង​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ។ អៀង ធី​រិ​ទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ចុង​ឆ្នាំមុន​ដោយសារ​ជំងឺ​វង្វេងវង្វាន់​បាត់​បង់​ការចងចាំ។ប៉ុន្មាន​ខែ​ក្រោយ​មក ​គឺ​នៅ​ថ្ងៃទី១៤ខែ​មិនា​ប្តី​របស់​គាត់​គឺ​ អៀង សារី ​បាន​ស្លាប់​ក្នុង​អាយុ៨៧ ​ឆ្នាំ​ដោយសារ​មូលហេតុ​ផ្លូវការ​ថា​បេះដូង​របស់គាត់​អស់​សមត្ថភាព​ដំណើរការ។

No comments:

Post a Comment